Koh Santipheap Daily

Koh Santipheap Daily


អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្ល៊ីម​កម្ពុជា​បើក​វគ្គ​គ្រប់​គ្រង​សាលា​រៀន​សាសនា​អ៊ិស្លាម​កម្ពុជា​

Posted: 22 Apr 2013 01:16 AM PDT

អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូស្ល៊ីម​កម្ពុជា​បើក​វគ្គ​គ្រប់​គ្រង​សាលា​រៀន​សាសនា​អ៊ិស្លាម​កម្ពុជា​
រាជធានីភ្នំពេញ ៖ អង្គការ​មូលនិធិ​​អភិវឌ្ឍន៍​មូស្ល៊ីមកម្ពុជា កាលពីរសៀលថ្ងៃទី​២១ មេសា ២០១៣ បានរៀបចំ​ពិធី​បើក​វគ្គគ្រប់​គ្រង​សាលារៀន​សាសនា​អ៊ិស្លាម​កម្ពុជាក្រោម​អធិបតី​ភាពលោក​ឧកញ៉ា សុះ កំរ៉ី ចាង​ហ្វាង​នៃគណៈ​ដឹកនាំជាន់ខ្ពស់​នៃសាសនាអ៊ិស្លាម​​កម្ពុជា ។ ពិធីនេះបាន​​រៀបចំ​នៅ​មជ្ឈ​មណ្ឌល​ម៉ូដេន​៥ ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយ​មាន​ការអញ្ជើញចូលរួម​ពីអស់លោក

សង្ស័យ​​​ងងុយ​បើក​រថយន្ត​ដឹក​ត្រី​មកពី​​ប្រទេស​វៀត​ណាម​ក្រឡាប់​ចាក់​​​ត្រី​រាប់​ម៉ឺន​ក្បាល

Posted: 22 Apr 2013 01:15 AM PDT

សង្ស័យ​​​ងងុយ​បើក​រថយន្ត​ដឹក​ត្រី​មកពី​​ប្រទេស​វៀត​ណាម​ក្រឡាប់​ចាក់​​​ត្រី​រាប់​ម៉ឺន​ក្បាល
ខេត្ត​ក្រចេះ ៖ ត្រី​ទឹក​សាប​ធំៗ​រាប់​ម៉ឺន​ក្បាល​​ និង​ធុង​ក្លាស្សេ​ជា​ច្រើន​ធុង​ត្រូវ​​​ចាក់​រាល​​ពាស​ពេញ​ផ្លូវ​និងលើ​ស្មៅ​ក្បែរ​ចិញ្ចឹម​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ផ្លូវ​បំបែក​ខ្លា​ស្ទុះ​ក្នុងសង្កាត់​អូរ​ឫស្សី​ ក្រុង​ក្រចេះ​ ខណៈ​​រថយន្ត​ដឹក​ត្រី​ជួប​ឧប្ប​ត្តិ​ហេតុ​ក្រឡាប់ ​។ ក្នុង​ហេតុ​ការណ៍​ក្រឡាប់​រថយន្ត​ដឹក​ត្រី​នេះ ​មិន​ទាន់​មាន​ប្រភព​ព័ត៌​មាន​​បញ្ជាក់​ឱ្យ​ដឹង​​​ពី​មូល​ហេតុ​អ្វី​នៅ​ឡើយ​​​ទេ ​។

យ៉ូកូវិច​​​ផ្តួល​ណាដាល់យកឈ្នះពានជើងឯក Monte-Carlo ATP Masters

Posted: 22 Apr 2013 01:13 AM PDT

ណូ​វ៉ាក់ យ៉ូ​កូ​វិច​បាន​បំ​ផ្លាញ​ចោល​ក្តី​សុ​បិន​របស់​​​រ៉ា​ហ្វា​អែល ណា​ដាល់​​ដែល​ចង់​រក្សា​​តំណែង​ជា​ម្ចាស់​ជើង​ឯកវាយ​កូន​​បាល់​កម្ម​វិធី ATP Monte​ Carlo​ Masters ជា​លើក​ទី​៩ដោយ​ដោយ​​ការ​យក​ឈ្នះ​​ពិន្ទុ​​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​២​សិត​ទល់​នឹង​សូន្យ​កាល​ពី​ថ្ងៃ​អា​ទិត្យ​​ ទី​២១ ​ខែ​មេសា​កន្លង​មក​នេះ​ ។

កង​ទ័ព​ស៊ីរី​ដណ្តើម​កាន់​កាប់​វិញ​​ទីក្រុង​យុទ្ធ​សាស្ត្រ​5​ជិត​ព្រំ​ដែន​លី​បង់​​​​ ខណៈ​ពួក​​​ឧទ្ទាម​និយាយ​ពី​ការ​សម្លាប់​រង្គាល​​មួយ​នៅ​ដាម៉ាស់​

Posted: 22 Apr 2013 01:08 AM PDT

 កង​កាំ​ភ្លើង​ធំ​ស៊ីរី​កំពុង​បាញ់​ប្រហារ​
កាសែត​ AL WATAN ស្និទ្ធ​​រដ្ឋា​ភិបាល​​រាយ​​ការណ៍​កាល​ពី​​ថ្ងៃ​ទី​២១ មេសា​ថា កង​ទ័ព​ស៊ីរី​វាយ​​ដណ្តើម​កាន់​កាប់​វិញ​​នូវ​​ទីក្រុង​យុទ្ធ​សាស្ត្រ​​៥​ ក្នុង​ខេត្ត​ហូម ជិត​ព្រំ​ដែន​ជាមួយ​លី​បង់​ ហើយ​រុញ​ច្រាន​​ការ​វាយ​ប្រហារ​របស់​ពួក​ឧទ្ទាម​ប្រឆាំង​ព្រលាន​យន្ត​ហោះ​យោធា​មួយ​​ដោយ​​សម្លាប់​ពួក​ឧទ្ទាម​ជាង​១០០​នាក់ ។

អ្នក​ទោស​នៅ​ហ្គង់​តា​ណា​ម៉ូ​ជាង​ពាក់​កណ្តាល​ធ្វើ​កូដ​កម្ម​អត់​​អាហារ​​

Posted: 22 Apr 2013 01:06 AM PDT

អ្នក​ទោស​នៅ​ហ្គង់​តា​ណា​ម៉ូ​ជាង​ពាក់​កណ្តាល​ធ្វើ​កូដ​កម្ម​អត់​​អាហារ​​
អ្នក​នាំ​ពាក្យ​របស់​ពន្ធនា​គារ​ហ្គង់​តា​ណា​ម៉ូ​ម្នាក់​រាយ​ការណ៍​ថា មក​ដល់​ថ្ងៃ​​ទី​​​២១ មេសា អ្នក​ទោស​នៅ​ហ្គង់​តា​ណា​ម៉ូ​ដល់​ជាង​ពាក់​កណ្តាល​បាន​ធ្វើ​កូដ​កម្ម​អត់​​អាហារ​ ដែល​នោះ​ជា​តួ​​លេខ​ដែល​មាន​ការ​កើន​ឡើង​​ចាប់​តាំង​ពី​​មាន​ចលនា​ធ្វើ​កូដ​កម្ម​បែប​នេះ​ពី​ថ្ងៃ​ទី៦​ កុម្ភៈ​មក ។

ពេជ្រ​ពណ៌​ខៀវ​ទំហំ​25,5ការាត់​រំពឹង​លក់​បាន​ជាង​10លានដុល្លារ​

Posted: 22 Apr 2013 01:05 AM PDT

ពេជ្រ​ពណ៌​ខៀវ​ទំហំ​25,5ការាត់​រំពឹង​លក់​បាន​ជាង​10លានដុល្លារ​
ពេជ្រ​ពណ៌ខៀវ​ទំហំ​២៥,៥​ការាត់​ បាន​ជីក​ប្រ​ទះ​ឃើញ​ក្នុង​អណ្ដូង​រ៉ែ​ខាល​លី​នេន​ របស់​ក្រុមហ៊ុន​ប៉េត្រា​​ ឌី​យ៉ាម៉ង់​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ។​អ្នក​ជំ​នាញ​រំពឹង​ទុក​ថា​ ពេជ្រ​មួយ​គ្រាប់​នេះ​អាច​លក់​បាន​ជាង​១០លាន​ដុល្លារ​ ។​ អណ្ដូង​រ៉ែ​ ខាល​លី​នេនស្ថិត​នៅ​​ភាគ​ខាង​កើត​ឆៀង​ខាង​ជើង​ទី​ក្រុង​ប្រេតូ​នី​ ធ្លាប់​ជី​ក​បាន​ពេជ្រ​ពណ៌​ខៀវ​ជា​ច្រើន​លើក​ ។​ កាល​ពី​មុន​អណ្ដូង​រ៉ែ​នោះ​បាន​ប្រ​ទះ​ឃើញ​ពេជ្រ​

កម្មករ កម្មការិនី​រោងចក្រ​ហ្វួ៊ល​ហ្វ័រ​ជូន និត​ធីង ជាង​2​ពាន់​នាក់​ធ្វើ​បាតុ​កម្ម​

Posted: 22 Apr 2013 01:00 AM PDT

កម្មករ កម្មការិនី​រោងចក្រ​ហ្វួ៊ល​ហ្វ័រ​ជូន និត​ធីង ជាង​2​ពាន់​នាក់​ធ្វើ​បាតុ​កម្ម​
ខេត្ត​ស្វា​យរៀង ​៖ ​ក្រុមកម្មករ ​កម្មការិនី​​​ប្រមាណ​ជាង​​២​ពាន់​នាក់​​បាន​​ធ្វើ​ការនៅ​រោង​ចក្រ​ផលិត​សម្លៀក​បំពាក់​ប្រភេទ​អាវ​ចាក់ របស់​ក្រុម​ហ៊ុន​​​ហ្វូ៊លហ្វ័រ​ជូន​និត​ធីង​ ដោយ​​បាន​នាំ​គ្នា​ធ្វើ​បាត​កម្ម​ខាង​នៅ​មុខ​រោង​ចក្រ​​រហូត​​​ផ្ទុះ​ហិង្សា​មួយ​ប្រាវ​និង​​មាន​រយៈពេល​​​ប្រមាណ​​​កន្លះ​ម៉ោង​​ទើប​​ស្ងប់​ស្ងាត់ ​។ ​

គណៈ​ពង្រឹង​មូលដ្ឋាន​​សង្កាត់​​ដើម​មៀន​​ក្រុងតាខ្មៅ​​ជួបសំណេះ​សំណាល​​ពង្រឹង​​អនុប្រធាន​ក្រុមបក្ស

Posted: 22 Apr 2013 12:58 AM PDT

គណៈ​ពង្រឹង​មូលដ្ឋាន​​សង្កាត់​​ដើម​មៀន​​ក្រុងតាខ្មៅ​​ជួបសំណេះ​សំណាល​​ពង្រឹង​​អនុប្រធាន​ក្រុមបក្ស
ខេត្ត​កណ្តាល ៖ គណៈពង្រឹង​មូលដ្ឋានសង្កាត់ដើម​មៀន ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី២១ ​មេសា ២០១៣​ បានជួប​សំណេះ សំណាល​ពង្រឹងអនុប្រធាន​ក្រុម​បក្សនៅទូទាំងសង្កាត់ចំនួន៦៦២​នាក់ ក្រោមអធិបតីភាពលោក​​សៀង ឈុនទ្រី ប្រធានគណៈ ពង្រឹងមូលដ្ឋាន​​សង្កាត់​ដើម​មៀន​ ​ដោយ​​មាន​ការ​អញ្ជើញ​ចូល​រួមពី​លោកឧកញ៉ា អូស្មាន ហាស្សាន់ អនុប្រធាន​គណៈពង្រឹង មូល

រថយន្ត​ដឹកផ្លែឈើ​ធ្លាក់ជ្រោះ​ក្រឡាប់ស្លាប់៣នាក់​

Posted: 22 Apr 2013 12:53 AM PDT

រថយន្ត​ដឹកផ្លែឈើ​ធ្លាក់ជ្រោះ​ក្រឡាប់ស្លាប់៣នាក់​
ខេត្តកោះកុង៖ ​រថយន្ត​ដឹកផ្លែ​ឈើ​មួយគ្រឿង ចំណុះ​២,៥តោន បាន​បើក​ជ្រុលចង្កូត​​ធ្លាក់​ចុះ​ក្នុងជ្រោះ​​ជម្រៅ​ប្រមាណ​៥០ម៉ែត្រ​ ធ្វើ​ឱ្យ​រថយន្ត​ដាច់​ក្បាល​កាប៊ីន​​រថយន្ត ​និងផ្លែ​ឈើ​ត្រូវ​បាន​បែកខ្ទាត​​រប៉ាត់រប៉ាយ​ពេញ​​ព្រៃ​គ្មាន​សល់ ​​បណ្តាលឱ្យ​អ្នកបើកបរ​​ ​និងអ្នក​រួមដំណើរ២នាក់​ទៀត ​ស្លាប់​នៅ​នឹង​កន្លែងយ៉ាង​អាណោច​អាធ័ម ។

ការ​ជួប​ជុំ​អតីត​​សិស្ស​ចតុមុខ​ប្រមូល​​ថវិកា​​​បាន​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​ជួសជុល​​អគារ​ A ដែល​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​

Posted: 22 Apr 2013 12:51 AM PDT

ការជួបជុំអតីតសិស្សចតុមុខ
រាជធានីភ្នំពេញ ៖ ផ្តើម​ចេញពី​ការ​គោរព​ដឹងគុណ និង​នឹក​រលឹក​​ដល់​ទីកន្លែង​​ដែល​ធ្លាប់​ផ្តល់​ឱវាទ និង​ចំណេះ​ដឹង​ ឬជា​ទី​កន្លែង​នៃ​ការ​ចាប់​ផ្តើម​ដំបូង​ក្នុងការផ្តល់​ចំណេះ​ដឹង​ពី​កុមារ​ភាព​នោះ ​អតីត​សិស្ស និស្សិត​ដែលធ្លាប់​​បាន​សិក្សា​រៀន​សូត្រ​នៅ​សាលា​ចតុមុខ (​ពេល​នេះ​បាន​ក្លាយ​ទៅ​ជា​អនុ​វិទ្យា​ល័យ​​ចតុមុខ) គ្រប់​ជំនាន់​បាន​មូល​មតិ​គ្នារៀប​ចំ​ឱ្យ​​មាន​ការ​ជួប​ជុំ​​មួយ​ កាលពីរសៀល​ថ្ងៃ​ទី២១ មេសា ២០១៣

ស៊ុំ សុម៉ាលី ឪពុកម្តាយ​បង្ខំឱ្យ​ដើរ​ចេញ​ពីសិល្បៈ​

Posted: 22 Apr 2013 12:48 AM PDT

ស៊ុំ សុម៉ាលី ឪពុកម្តាយ​បង្ខំឱ្យ​ដើរ​ចេញ​ពីសិល្បៈ​
រាជធានីភ្នំពេញ ៖ ទើប​​តែ​បោះ​ជំហាន​​ក្នុង​វិថី​​សិល្បៈ​មិន​ទាន់បានប៉ុន្មាន​ឆ្នាំផង​នោះ តារា​សម្តែង​ស្រស់​ក្មេង សាច់​ស​ខ្ចី​នាង​ស៊ុំ សុម៉ាលី ​ត្រូវ​បាន​គេ​មើល​​ឃើញថា ​ប្រជា​ប្រិយ​ភាព​របស់នាង​នៅក្នុង​​អាជីព​​មួយនេះ ហាក់​មានការគាំទ្រ​​គួរ​សម​ពី​សំណាក់ទស្ស​និកជន​​ ខណៈ​ពេលដែល​នាង​បាន​បង្ហាញ​វត្ត​​មាន​​សម្តែង​នៅ​ក្នុង​រឿង​កូន​ឥត​​ខាន់ស្លា ​ដែលកំពុង​តែ​ចាក់​ផ្សាយ​​នៅ​ស្ថានីយ​​

មន្ទីរពេទ្យ​ជោរៃភ្នំពេញ ចុះព្យាបាល​ជំងឺ​​ជូន​ប្រជា​ពលរដ្ឋ​នៅខណ្ឌ​​មានជ័យ

Posted: 22 Apr 2013 12:46 AM PDT

មន្ទីរពេទ្យ​ជោរៃភ្នំពេញ ចុះព្យាបាល​ជំងឺ​​ជូន​ប្រជា​ពលរដ្ឋដោយមិនគិតថ្លៃ
រាជធានីភ្នំពេញ ៖ ​អាជ្ញាធរ​ខណ្ឌមានជ័យ សហការជាមួយ​មន្ទីរពេទ្យ​ជោរៃភ្នំពេញ បាននាំក្រុម​គ្រូពេទ្យ​​ជំនាញ​ចុះព្យាបាល​ជំងឺ​​ជូន​ប្រជា​ពលរដ្ឋ​​នៅ​ខណ្ឌ​មានជ័យ ចំនួន​១.០០០នាក់ ដោយឥត​គិតថ្លៃ​ក្នុងពេល​៥​ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់​ថ្ងៃទី២៦ មេសា ២០១៣ ។ ពិធី​នេះ​ត្រូវបានធ្វើឡើង​នៅ​បរិវេណ​គណបក្សប្រជាជន​​ខណ្ឌមានជ័យ និងមានការ​ទទួលស្វាគមន៍​យ៉ាងកក់​ក្តៅពីលោកគួច ចំរើន​ អភិ​

ប្រធាន​រដ្ឋ​បាល​​ជល​ផល​​ត្រួត​ពិនិត្យ​កន្លែង​អភិ​រក្សជល​ផល​ខេត្ត​​បាត់​ដំបង

Posted: 22 Apr 2013 12:45 AM PDT

ខេត្ត​បាត់​ដំបង ៖ ដោយ​អនុវត្តន៍​តាម​អនុ​សាសន៍​​៧ចំណុច​របស់​សមេ្តច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ នៅ​ថ្ងៃទី១០​ មេសា​ កន្លង​ទៅនេះ លោកបណ្ឌិត​ណៅ​ ធួក​ ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនាបតី​​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តីនៃ​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ​និង​ជា​ប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​​បន្ទុក​​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល​ ​រួម​ដំណើរ​​

បុគ្គលិក​ក្រុម​ហ៊ុន​​បារីលុច​សារី​នាំ​គ្នា​ធ្វើ​កូដ​កម្ម​​​គាំទ្រ​​លោក​ឃុយ លាងហៃ ​ប្រធានផ្នែក​ទីផ្សារ​​ខេត្ត​កំពង់​ចាម ​

Posted: 22 Apr 2013 12:42 AM PDT

បុគ្គលិក​ក្រុម​ហ៊ុន​​បារីលុច​សារី​នាំ​គ្នា​ធ្វើ​កូដ​កម្ម​​​គាំទ្រ​​លោក​ឃុយ លាងហៃ ​ប្រធានផ្នែក​ទីផ្សារ​​ខេត្ត​កំពង់​ចាម ​
ខេត្ត​​កំពង់ចាម ៖ បុគ្គលិកផ្នែកផ្សព្វ​ផ្សាយ​ និងទីផ្សាររបស់ក្រុមហ៊ុនបារីលុច​សារីប្រមាណជាង៥០​នាក់បាននាំគ្នាធ្វើកូដ​​កម្មជាប់ៗ​គ្នា នារសៀលថ្ងៃទី​​២១ និងព្រឹកថ្ងៃទី​​២២​ មេសា ២០១៣​ នៅនឹងស្នាក់ការសា​ខារបស់ក្រុមហ៊ុនរីនី​តុន (គ្រុប) ចំកាត់ ​មាន​ទីតាំង​នៅ​ភូមិ​បឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់​ចាម ដើម្បីគាំទ្រលោក​ឃុយ លាងហៃ​ ​ប្រធានផ្នែក​ទីផ្សារខេត្ត ឲ្យនៅប្រចាំ​ការ​

សមាជិក​តុងទីន​ប្រកាស​ឱ្យ​មេតុង​ទីន​រូប​ស្រស់​ចូល​ខ្លួន​ដោះ​ស្រាយ​ឱ្យ​បាន​មុន​ថ្ងៃទី​១ ឧសភា

Posted: 22 Apr 2013 12:37 AM PDT

ស្ត្រីជាមេតុងទីន
រាជធានីភ្នំពេញ ៖ មេតុង​ទីន​រូប​ស្រស់​សាច់​ទ្រលុក​ទ្រលន់​​ម្នាក់​មាន​ឈ្មោះ​អ៊ូ នលក្ខណ៍ កាន់​​អត្ត​សញ្ញាណ​​ប័ណ្ណ​​លេខ ០១០៥៧៨០៧១ មានទី​លំនៅ​ផ្ទះ​លេខ​៤ ផ្លូវលេខ​​៤១៦ ស្ទួន​ ក្រុម​ទី​១០ សង្កាត់​បឹង​កក់​ទី២ ខណ្ឌទួលគោក និងក្មួយស្រីម្នាក់​ឈ្មោះទាវ ត្រូវបាន​អាជីវករ​នៅផ្សារ​​៧មករា​ និងផ្សារ​ទួលគោក លើក​គ្នា​ផ្តិត​មេដៃ​ប្តឹង​ប្រកាស​ឱ្យ​ចូល​ខ្លួន​ដោះស្រាយ​ជា​មួយ​អាជីវ​ករ​អំពី​បញ្ហា​ប្រាក់​តុងទីន​សរុបរាប់​

ជិះ​ម៉ូតូ​​ឡើង​ពំ​នូក​ដី​ធ្លាក់​បាក់.ក​ស្លាប់​ម្នាក់​ របួស​ស្រាល​២​នាក់​

Posted: 22 Apr 2013 12:26 AM PDT

​ខេត្ត​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​បាក់.ក​ស្លាប់​នៅនឹង​កន្លែង និង២​នាក់​ទៀត​រង​របួស​ស្រាល បន្ទាប់​ពី​ជិះ​ម៉ូតូ​​ឡើង​​ពំនូក​ដី​ដែល​គេ​ចាក់​គរ​ធ្វើ​ផ្លូវ កាលពី​វេលាម៉ោង​៩​និង​៣០​​នាទី​យប់​ថ្ងៃទី​២១ មេសា ២០១៣ នៅតាម​ផ្លូវ ​ត្រង់​ចំណុច​ភូមិ​តាំង​ក្រង់​ជើង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ។ ​

បុរសជនជាតិ​កាណាដា​ម្នាក់​ដេក​ស្លាប់​នៅផ្ទះ​សំណាក់​វ៉ាយរីវើ

Posted: 22 Apr 2013 12:23 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសជនជាតិកាណាដា​ម្នាក់ត្រូវ​​បាន​គេប្រទះឃើញ​ដេក​ស្លាប់​នៅក្នុង​បន្ទប់​​លេខ​១១០ ជាន់ទី​១ នៃផ្ទះសំណាក់​វ៉ាយរីវើ១ ដែល​មាន​ទីតាំង​លេខ​១៤២ ផ្លូវលេខ​១៧២ ភូមិ​ទី៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពីវេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃទី​២១ មេសា ២០១៣ ។ តាម​ការ​សន្និ​ដ្ឋាន​របស់​សមត្ថ​កិច្ច និង​មន្ត្រីជំនាញ​ខាងផ្នែក​កោសល្យ​វិច័យ បានបង្ហាញថា ជនរងគ្រោះ​

ទុស្សេ​ឆេះ​បន្ទប់​ដេក​ផ្ទះ​លក់​គ្រឿង​បន្លាស់​រថយន្ដ​ក្រុង​សួង​

Posted: 22 Apr 2013 12:15 AM PDT

ទុស្សេ​ឆេះ​បន្ទប់​ដេក​ផ្ទះ​លក់​គ្រឿង​បន្លាស់​រថយន្ដ​ក្រុង​សួង​
ខេត្ដកំពង់ចាម ៖ ផ្ទះ​ថ្ម​ល្វែង​លក់​គ្រឿង​បន្លាស់​រថយន្ដ​របស់​ឈ្មោះ​ អេង​ វិបុល​ ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ ប្រ​ពន្ធ​ឈ្មោះ​ ឡៅ​ ឆាយ​ នៅ​ក្នុង​ភូមិ​សួង​លិច​ សង្កាត់​សួង​ ក្រុង​សួង​ កាល​ពី​វេលា​ម៉ោង​៣​និង​៤៥នាទី​រសៀល​​ថ្ងៃ​ទី​២០​ មេសា​ បាន​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​ចេញ​ពី​បន្ទប់​ដេក​នៅ​ជាន់​ទី​១​​ និង​មាន​​ផ្សែង​ហុយ​ទ្រ​លោម​ទៅ​លើ​អាកាស​ ។​ ហេតុ​ការណ៍​នេះ​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​អាជ្ញាធរ​ និង​

រថយន្តស៊េរី​​ទំនើប​២​គ្រឿង​បើក​បុក​គ្នា​​ខ្ទាត​ទៅ​បុក​បង្គោល​ភ្លើង​ដាច់​មួយ​ដើម​ក្រឡាប់​ផ្ងារ​ជើង​ច្រងាង​

Posted: 22 Apr 2013 12:07 AM PDT

រថយន្តបង្ក
រាជធានីភ្នំពេញ ៖ ​រថយន្ត​២​គ្រឿង​បានបើក​​បុក​គ្នា​​ពេញទំហឹង​នៅ​​លើ​កំណាត់​​ផ្លូវ​លេខ​២៩៤ កែង​​មហា​វិថី​ព្រះន​រោត្តម ស្ថិត​ក្នុងសង្កាត់​បឹង​​កេងកង​ទី១ ខណ្ឌ​ចំការ​មន កាលពីវេលាម៉ោង​២​និង​១០​នាទី​ឈានចូល​​ថ្ងៃទី​២២ មេសា ២០១៣ ​បណ្តាល​ឱ្យ​ជ្រុល​​ល្បឿន​ទៅបុក​រះ​បង្គោល​ស្លាក​សញ្ញា​ចរា​ចរណ៍​បាក់​អស់​មួយ​ដើម ​និងបុក​បង្គោល​​ភ្លើងដាច់​​ត្រឹម​គល់​មួយ​ដើម​ទៀត រួច​ហើយ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង​

បាំង​រថយន្ត​ក្រុង​រ៉ឺម៉ក​ម៉ូតូ​កៀរ​ជាមួយ​កាមរី​បាឡែន​ខូច​ខាត​មួយ​ចំហៀង​

Posted: 22 Apr 2013 12:00 AM PDT

បាំង​រថយន្ត​ក្រុង​រ៉ឺម៉ក​ម៉ូតូ​កៀរ​ជាមួយ​កាមរី​បាឡែន​ខូច​ខាត​មួយ​ចំហៀង​
រាជធានីភ្នំពេញ ៖​ កាមរី​បាឡែន​ និង​រ៉ឺម៉ក​ម៉ូតូ​បាន​កៀរ​គ្នា​ដោយ​សារ​បាំង​រថយន្ត​ក្រុង​ចត​នៅ​ជាប់​នឹង​ផ្លូវ​កែង​ទើប​មើល​គ្នា​អត់​ឃើញ​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ មេសា​ នៅ​ចំណុច​ផ្លូវ​លេខ​២៣០​ កែង​ផ្លូវ​លេខ​២១៩​ សង្កាត់​ផ្សារ​ដើមគ​ ខណ្ឌ​ទួល​គោក ។

​​កីឡាករ​ខ្សែ​ប្រយុទ្ធ ​​​ស៊ូអារែស​​ ក្លិប​ហង្ស​ក្រហម​ Liverpool ខាំ​ដៃ​​កីឡាករ​​អីុ​វ៉ាណូវិច​

Posted: 21 Apr 2013 11:49 PM PDT

​​កីឡាករ​ខ្សែ​ប្រយុទ្ធ ​​​ស៊ូអារែស​​ ក្លិប​ហង្ស​ក្រហម​ Liverpool ខាំ​ដៃ​​កីឡាករ​​អីុ​វ៉ាណូវិច​
យោង​តាម​ប្រភព​័​ត៌​​មាន​​ប៊ីប៊ី​ស៊ី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​​ ទី២២ មេសា ឆ្នាំ​​២០១៣ បានឱ្យ​ដ​ឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ​​ស៊ូ​​អារែស ​ក្លិប​ហង្ស​ក្រហម​​ Liverpool បាន​ខាំ​ដៃ​កីឡា​ករ​​ខ្សែ​​ការ​ពារ​​ក្លិប​ Chelsea​ អីុវ៉ា​ណូវិច ​ក្នុងការ​​ប្រកួត​កាល​ពី​​​​រា​ត្រី​ថ្ងៃ​អាទិត្យ ទី​​២១ កន្លង​ទៅ​នេះ ។

គ្រូពេទ្យ​វៀតណាម​ចុះ​ពិនិត្យ​ព្យា​បាល​ជំងឺ​ប្រ​ជាពល​រដ្ឋ​ក្រីក្រ​500គ្រួសារ​

Posted: 21 Apr 2013 11:45 PM PDT

គ្រូពេទ្យ​វៀតណាម​ចុះ​ពិនិត្យ​ព្យា​បាល​ជំងឺ​ប្រ​ជាពល​រដ្ឋ​ក្រីក្រ​500គ្រួសារ​
ខេត្ដ​ស្វាយរៀង​ ៖ ប្រ​ជាពលរដ្ឋ​ចំនួន​៥០០គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​៥​គឺ​ ភូមិ​ព្រៃ​ផ្អាវ​ ភូមិព្រៃ​ភ្នៀត​ ភូមិ​តា​ប៉ោ​ ភូមិ​ស្វាចេក​ និង​ភូមិ​សំ​ឡី​ខាង​ជើង​ ឃុំ​សំឡី​ ស្រុក​កំពង់រោទ៍ បាន​ទទួល​ការពិនិត្យ​ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ពី​គ្រូ​ពេទ្យ​នៃ​ទី​បញ្ជា​ការ​កង​ទ័ព​ការពារ​ព្រំដែន​ ខេត្ដ​ឡុង​អាន​ សហការ​ជាមួយ​សា​ខា​​សមាគម​មនុស្ស​ធម៌​បេះ​ដូង​មាស​ប្រទេស​វៀត​ណាម​ ។​ ពិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​

ងងុយ​បើក​រថយន្ត​ស៊េរី​ទំនើប​បុក​រះ​ដើម​ឈើ​និង​បង្គោល​ភ្លើង​ផ្ទុះ​ឆេះ​ហ្មត់​

Posted: 21 Apr 2013 11:44 PM PDT

ងងុយ​បើក​រថយន្ត​ស៊េរី​ទំនើប​បុក​រះ​ដើម​ឈើ​និង​បង្គោល​ភ្លើង​ផ្ទុះ​ឆេះ​ហ្មត់​
កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១​ មេសា​ បុគ្គលិក​ផ្នែក​ស៊ើប​អង្កេត​នៅ​ស្រុក​តាកលី ខេត្ត​ណា​ខន​សាវ៉ាន់​បាន​ឱ្យ​ដឹង​ថា​ កើត​មាន​ឧបទ្ទវ​ហេតុ​រថយន្ត​បុក​រះ​ដើម​ឈើ​ និង​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​ចំណុច​គីឡូ​ម៉ែត្រ​លេខ​២៦១​ លើ​ដង​ផ្លូវ​ពល​យោធិន​ ក្នុង​ស្រុក​តាកលី​ ។

ប្រជា​ពល​រដ្ឋ​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ​​ម្នាក់​ពួន​​សំងំ​នៅ​ក្នុង​ព្រៃ​ប្រគល់​ឱ្យ​​ប៉ូលិស​

Posted: 21 Apr 2013 11:39 PM PDT

ជនសង្ស័យ
រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​រាប់​សិប​នាក់​បាន​នាំគ្នា​ចេញធ្វើ​ការ​ឡោម​ព័ទ្ធ​ចាប់​បុរស​ម្នាក់​ដែល​ជា​ជន​សង្ស័យ​​ប្រដាប់​ដោយ​ដុំ​ថ្ម​ជា​ច្រើន​ដុំ​​នៅ​ដៃ​បាន​លាក់​ខ្លួន​ពួនសំងំ​​នៅក្នុង​ព្រៃ​មួយ​កន្លែង​ធ្វើ​ឱ្យ​គេ​មាន​ការ​សង្ស័យ​​ខ្លាច​ជន​​នោះ​​ជា​មុខ​សញ្ញា​ក្រុម​ចោរ​ប្លន់​ ​ចោរ​លួច​ក៏​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​នាំ​យក​ទៅ​សាក​សួរ​​តែ​ម្តង ។ ​ហេតុ​ការណ៍ដ៏​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​

អភិបាល​រង​ខេត្ត​ព្រះវិហារ​នាំអំណោយ​​ប្រគេន​ព្រះ​សង្ឃ​វត្ត​កែវ​សិក្ខា​គិរីស្វារៈ

Posted: 21 Apr 2013 11:35 PM PDT

អភិបាល​រង​ខេត្ត​ព្រះវិហារ​នាំអំណោយ​​ប្រគេន​ព្រះ​សង្ឃ​វត្ត​កែវ​សិក្ខា​គិរីស្វារៈ
ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី២១ មេសា ២០១៣ លោក ស ថាវី អភិបាលរង​ខេត្តព្រះវិហារ ខណៈលោកត្រូវ​បានរាជរដ្ឋាភិបាល​តែងតាំងជា​អភិ​បាល​ខេត្តឧត្តរមានជ័យ ជាចុងក្រោយ​ក្នុងការបំពេញ​ភារកិច្ចនៅលើទឹកដីនៃខេត្ត​ព្រះវិហារពេលនេះ​លោក ស ថាវី បាននាំ​យក​អំណោយ​​ជាគ្រឿង​​ឧប​ភោគ បរិភោគមួយចំនួនធំ​ទៅប្រគេន​ព្រះសង្ឃ​ក្នុងវត្ត​កែវ​សិក្ខាគីរីស្វារៈ ហៅ​វត្តប្រាសាទ​ព្រះវិហារ។

Marquez ឈ្នះជើងឯកប្រណាំងម៉ូតូ GP នៅអាមេរិក

Posted: 21 Apr 2013 11:34 PM PDT


កីឡាករអេស្ប៉ាញ​ Marc​ Marquez បាន​ក្លាយ​ជា​ម្ចាស់​ពាន​​​ប្រណាំង​ម៉ូតូ​ជីភី​ Grand Prix​​​of America ប្រ​ចាំ​ឆ្នាំ​២០១៣ ​បន្ទាប់​ពី​បាន​ប្រើ​ថិរវេលា​តិច​ជាង​គេ​បំ​ផុត​ ។ ការ​ប្រ​ណាំង​ត្រូវ​បាន​ធ្វើ​នៅ​ទី​លានក្រុង​ Austin ​រដ្ឋតិច​សាស់​​ ​សហ​រដ្ឋ​អា​មេរិក​​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី២១​ខែមេសា​ ​។

វេតទែលឈ្នះជើងឯក Bahrain Grand Prix នៅបារ៉ែន

Posted: 21 Apr 2013 11:33 PM PDT


កីឡាករ​អាល្លឺម៉ង់​សេបាស្ទៀន វេតទែល​បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះជើងឯក​​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​​កម្ម​វិធី​ Bahrain​ Grand Prix នៅ​ទីលាន​ប្រណាំង​ Bahrain International Circuit ស្ថិត​ក្នុង​ទី​ក្រុងSakhir​ប្រទេស​បា​រ៉ែន​​​​កាល​ពី​ថ្ងៃ​អាទិត្យ​​ ទី​២១ ​​ខែមេសា​​​ ។​

យ៉ូកូវិច​​​ផ្តួល​ណាដាល់យកឈ្នះពានជើងឯក Monte-Carlo ATP Masters

Posted: 21 Apr 2013 11:31 PM PDT


ណូ​វ៉ាក់ យ៉ូ​កូ​វិច​បាន​បំ​ផ្លាញ​ចោល​ក្តី​សុ​បិន​របស់​​​រ៉ា​ហ្វា​អែល ណា​ដាល់​​ដែល​ចង់​រក្សា​​តំណែង​ជា​ម្ចាស់​ជើង​ឯកវាយ​កូន​​បាល់​កម្ម​វិធី ATP Monte​ Carlo​ Masters ជា​លើក​ទី​៩ដោយ​ដោយ​​ការ​យក​ឈ្នះ​​ពិន្ទុ​​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​២​សិត​ទល់​នឹង​សូន្យ​កាល​ពី​ថ្ងៃ​អា​ទិត្យ​​ ទី​២១ ​ខែ​មេសា​កន្លង​មក​នេះ​ ។

ម៉ូតូ​2​គ្រឿង​បុក​គ្នា​ដួល​ស្រាប់​តែ​មាន​ម៉ូតូ​1​គ្រឿង​ទៀត​មក​បុក​ថែម​ស្ត្រី​ម្នាក់​របួស​ធ្ងន់​

Posted: 21 Apr 2013 11:30 PM PDT

ម៉ូតូ​2​គ្រឿង​បុក​គ្នា​ដួល​ស្រាប់​តែ​មាន​ម៉ូតូ​1​គ្រឿង​ទៀត​មក​បុក​ថែម​ស្ត្រី​ម្នាក់​របួស​ធ្ងន់​
រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ឌ្រីម​សេ​១២៥​ ស៊េរី​២០១១​ ពណ៌​ខ្មៅ​ ជិះ​គ្នា​៤​នាក់​ ស្រី​៣​នាក់​ បើក​បុក​ពី​ក្រោយ​ម៉ូតូ​គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិក​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ឌ្រីម​សេ​១២៥​ ធ្លាក់​មនុស្ស​រណូក​រណែល​ពេញ​ផ្លូវ ស្រាប់​តែ​ម៉ូតូ​ស្មាស​វី​ ពណ៌ស​លាយ​ខ្មៅ​មួយ​គ្រឿង​ទៀត​ បើក​មក​ពី​ក្រោយ​កិន​ស្រី​ម្នាក់​រង​របួស​ធ្ងន់​ ។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១

វាយ​ប្រហារ​នៅ​បូស្តុន​ជន​សង្ស័យ​របួស​នៅ​តែ​ពុំ​ទាន់​អាច​និយាយ​បាន​​​ បណ្តា​សមា​ជិក​សភា​​ចោទ​សួរ​លើ​ឥរិយា​បថ​របស់​FBI

Posted: 21 Apr 2013 11:29 PM PDT

ជន​សង្ស័យ​ដែល​កំពុង​ព្យាបាល​នៅ​ម​ន្ទីរពេទ្យ​សង្ឃឹម​សួរ​ចម្លើយ​
ភ្នាក់​ងារ​ FBI កាល​ពី​ថ្ងៃ​ទី​២១ ​មេសា នៅ​​តែ​ពុំ​​ទាន់​​អាច​សួរ​ចម្លើយ​ជន​សង្ស័យ​ត្រូវ​របួស​ធ្ងន់​​ម្នាក់​ដែល​ចាប់​បាន​ ក្រោយ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​នៅ​ក្រុង​​បូ​ស្តុន​ ។ យុវ​ជន​ DJOKHAR TSARNAEV កំពុង​​ស្ថិត​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​​ធ្ងន់​ធ្ងរ​ ដោយ​ពុំ​​​ទាន់​អាច​និយាយ​កើត​ផង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!