Koh Santipheap Daily

Koh Santipheap Daily


ជិះ​ម៉ូតូ​វ៉ាសាំយ៉ុង​ជ្រុល​បុក​ជា​មួយ​រថយន្ត​កុង​តឺន័រ​​​កិន​ស្លាប់

Posted: 29 Mar 2013 01:00 AM PDT

ជិះ​ម៉ូតូ​វ៉ាសាំយ៉ុង​ជ្រុល​បុក​ជា​មួយ​រថយន្ត​កុង​តឺន័រ​​​កិន​ស្លាប់
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ដោយ​សារ​ជិះ​ម៉ូតូ​វា៉​រថយន្ត​សាំ​យ៉ុង​​១​គ្រឿង ​ដែល​កំពុង​​បើក​បរ​នៅ​ខាង​មុខ ហើយ​បាន​ជ្រុល​​​​​ទៅ​បុក​​​ជា​មួយ​​​រថយន្ត​ដឹក​កុង​តឺ​ន័រ​​ កាលពី​វេលា​ម៉ោង​​​​៤​រសៀល​​ថ្ងៃទី​២៧ មីនា ​​នៅ​លើ​កំណាត់​ផ្លូវ​​​ជាតិ​​លេខ​៤ ​​ចំណុច​​មុខ​​​ផែ​​​​ស្ងួត​​​​តិច​​​ស្រុ៊ន​​ ស្ថិត​​ក្នុង​ភូមិ​​​ជម្ពូវ័ន​ សង្កាត់​​​ចោម​​ចៅ ខណ្ឌ​ពោធិ៍​​​សែន​​ជ័យ​។ ​បុរស​រង​គ្រោះ​​​ឈ្មោះ ​សុខ ក្រូច ​​អាយុ​៧៧​ឆ្នាំ ​​​រស់នៅ​

នាយក​រដ្ឋ​មន្ត្រីជប៉ុន​នឹង​ទាក់​ទង​​ពេញ​លេញ​ជាមួយ​បណ្តាមេ​ដឹក​នាំ​​ចិន​

Posted: 29 Mar 2013 12:55 AM PDT

នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​លោក​ស៊ីន​ហ្សូ​អាបេ​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៨ មីនា​ថា លោក​នឹង​ធ្វើ​ការ​​ទាក់​ទង​ពេញ​លេញ​ជាមួយ​បណ្តា​មេ​ដឹកនាំ​ចិន​ ដើម្បី​កែ​លម្អ​សន្តិ​ភាព​ និង​ស្ថិរ​ភាព​ក្នុង​តំបន់ ។លោក​អា​បេ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​​​សភា​ជប៉ុន ។ លោក​​​មាន​ប្រសាសន៍​ថា ​ការ​ជួប​គ្នា​កំពូល​​ត្រី​ភាគី​​រវាង​មេ​ដឹក​នាំ​ជប៉ុន​ ចិន និង​កូរ៉េ​ខាង​ត្បូង នឹង​ជា​ឱកាស​សំខាន់​សម្រាប់​ផែន​ការ​នោះ ។

កីឡាករ​បា​រាំង​​ Chavanel ឈ្នះជើង​ឯក​ប្រ​ណាំង​កង់​នៅ​ប្រ​ទេស​បែល​ហ្ស៊ិក​

Posted: 29 Mar 2013 12:54 AM PDT

Sylvain​ Chavanel បាន​បើក​រដូវ​កាល​ប្រណាំង​របស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ពាន​ជើង​ឯក​​កម្ម​វិធី​ La​ Panne នៅ​​ប្រ​ទេស​បែល​ហ្ស៊ិក​ក្រោយ​ពី​ឆ្លង​កាត់​ការ​ប្រ​ណាំង​អស់​៤​ថ្ងៃ​ជា​មួយ​នឹង​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ទីក្រុង De Panne ​​​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ទី​២៨​​​ខែ​មីនា​ ។​

នាងសារ៉ាប៉ូវ៉ាឈានចូល​វគ្គ​ផ្តាច់ព្រ័ត្រ Miami Mastersលើកទី​5

Posted: 29 Mar 2013 12:52 AM PDT

កីឡាការិនី​លំ​ដាប់​ទី​២​ពិ​ភព​លោក​​ម៉ា​រី​យ៉ា​ ​​សារ​៉ា​ប៉ូ​វ៉ា​សម្តែង​នូវ​ក្តី​រំ​ភើប​រីក​រាយ​ជា​ខ្លាំង​ខណៈ​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ទី​២៨ មី​នា​ ​រូប​នាង​បាន​ឆ្លង​ចូល​ដល់​វគ្គ​​ផ្តាច់​ព្រ័ត្រ​ប្រ​កួតវាយ​កូន​បាល់​កម្ម​វិធី Miami Masters​ដែលរៀប​ចំ​​​ធ្វើ​នៅ​ទី​ក្រុង​ម៉ៃ​អា​មី​​ រដ្ឋ​ផ្លរី​ដា​ សហ​រដ្ឋ​អា​មេរិក​។

ប៉ាក់គី​អាវ​៖ជំ​នួប​លើក​ទី​៥​ជា​មួយ​ម៉ាក​ហ្គេស​ធ្វើ​នៅ​ខែ​កញ្ញា​

Posted: 29 Mar 2013 12:50 AM PDT

​
កំពូល​អ្នកប្រដាល់​ប្រើ​កណ្តាប់​ដៃ​ឆ្វេង​ម៉ា​នី ប៉ាក់គី​អាវ​បាន​ប្រ​កាស​​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ​ខ្លួន​នឹង​ឡើង​សង្វៀន​ប្រ​កួត​ជា​ថ្មី​ម្តង​ទៀត​នា​ខែ​កញ្ញា​ខាង​មុខ​ហើយ​ថា កំពូល​អ្នក​ប្រើ​កណ្តាប់​ដៃ​ដ៏​មហិ​មា​ជាតិ​ម៉ិក​ស៊ិក​ចូ​អាន​ ម៉ា​នូ​អែល​ម៉ាក​ហ្គេស​គឺ​នៅ​តែ​ជា​គូ​ប្រ​កួត​ដ៏​មាន​សក្តា​នុ​ពល​របស់​ខ្លួនជា​ដដែល​ ។

បើកបរ​ទាំង​ជាតិ​ស្រវឹង​មិន​ប្រុងប្រយ័ត្ន​ធ្វើ​ឱ្យ​ជីវិត​គ្រួសារ​ប្រែ​ប្រួល​មួយ​រំពេច​

Posted: 29 Mar 2013 12:45 AM PDT

រាជ​ធានី​ភ្នំពេញ ៖ លោក​ខៀវ​ កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​ថ្លែង​ថា​​ ការ​ពិសា​ស្រា​ហើយ​បើកបរ​ខ្វះ​ស្មារតី​ប្រុង​ប្រយ័ត្ន​ធ្វើ​ឱ្យ​ជីវិត​ និង​គ្រួសារ​មាន​ការ​ប្រែ​ប្រួល​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ ។ សូម​កុំ​ភ្លេច​ថា​ នៅ​ពេល​បុក​គេ​ហើយសាច់​រឿង​មិន​ទាន់​ចប់​​ទេ ទោះ​ជា​មាន​ប្រាក់​សង​គេ​ក៏​ដោយ​ ក្នុង​ករណី​ធ្ងន់​ធ្ងរ​គឺ​ត្រូវ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ ។​

បុរសថៃម្នាក់ជាប់គុក​ជាង​3​ឆ្នាំ​ពីបទ​លក់​ឯកសាររាជ​វង្សថៃ​

Posted: 29 Mar 2013 12:38 AM PDT

បុរសថៃម្នាក់ជាប់គុក​ជាង​3​ឆ្នាំ​ពីបទ​លក់​ឯកសាររាជ​វង្សថៃ​
​បុរសថៃម្នាក់ ត្រូវបាន​កាត់ទោសឲ្យជាប់​ពន្ធ​​នា​គារ​ជាង​៣ឆ្នាំ​ពីបទ​លក់​ឯកសារថត​ចម្លង​​ដ​៏​ចម្រូង​ចម្រាស​ស្តីពី​រាជ​វង្ស​ថៃ​ទៅឲ្យ​​អ្នក​កាសែត​អូស្ត្រា​លី ។ ​នេះបើយោងតាម​មេធាវី​របស់​លោក​​​បាន​ប្រាប់​ឱ្យដ​ឹង ​។​ បុរស​ដែល​ត្រូវ​បាន​តុលា​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​នោះ​ឈ្មោះ​​ Eakachai Hongkangwan​ អាយុ​៣៧ឆ្នាំ​ ។ ​បុរស​រូប​នេះ​ត្រូវ​បាន​តុលា​ការ​កាត់​ទោស​​ពីព្រោះ​គាត់​បាន​បរិហា​រ​

ធនាគារពិភពលោក​ភ្ជាប់​ជំងឺធាត់​​ទៅនឹង​​​ការឡើងខ្ពស់នៃតម្លៃ​ស្បៀងអាហារ​

Posted: 29 Mar 2013 12:37 AM PDT

ធនាគារពិភពលោកបាននិយាយថា​​ តម្លៃ​ស្បៀង​អាហារ​បាន​ធ្លាក់ចុះ​ចាប់​តាំង​​​ពី​​​បាន​ឡើង​ខ្ពស់​កាលពី​៦ខែមុន​ ប៉ុន្តែ​នៅតែស្ថិតនៅ​ជិត​កម្រិត​ខ្ពស់​បំផុត​ ជាហេតុជំរុញ​ឲ្យ​ប្រជាជន​ក្រី​ក្រ​បំផុត​នៅលើពិភពលោក​ឆ្ពោះទៅរក​កង្វះ​ខាត​អាហារូបត្ថម្ភ ​និងជំងឺធាត់​ជ្រុល ​។​ លោក Otaviano Canuto អនុ​ប្រធាន​ធនា​គារ​​ពិភព​លោក​ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​គ្រប់​​គ្រង​សេដ្ឋកិច្ចបាន​ថ្លែងថា អាហារ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៩ មីនា ២០១៣

Posted: 29 Mar 2013 12:30 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៩ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ក្រុមក្មេង​ទំនើង​ចាក់​មួយ​ដែក​ឆាប​រង​របួស​ធ្ងន់​ធ្ងរ​កណ្តាល​អធ្រាត្រ

Posted: 29 Mar 2013 12:30 AM PDT

ខេត្ត​ស្វាយរៀង ៖​ យុវជន​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ បណ្តាល​មក​ពី​ក្រុម​ក្មេង​ទំនើង​ស្ទាក់​ចាក់​មួយ​ដែក​ឆាប​ចុង​ស្រួច​ត្រូវ​ចំបោះ​ដៃ​ផុត​លិច​ដល់​របាំង​ ហូរ​ឈាម​ជោក​ខ្លួន​ ។ ហេតុការណ៍​នេះបាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦ មីនា​ នៅ​លើ​ផ្លូវ​លំ​ស្ថិត​នៅ​ភូមិ​មុនីព្រឹក្សា ឃុំ​ត្រស់ ស្រុក​រមាស​ហែក។

ប្រមុខ​ការ​ទូត​កម្ពុជា​អនុញ្ញាត​ឱ្យ​អភិបាល​រង​​ខេត្ត​យូ​ណាន​ប្រទេស​ចិន​ចូល​ជួប​សម្តែង​​ការគួរសម​

Posted: 29 Mar 2013 12:20 AM PDT

រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ បានអនុញ្ញាតឲ្យអភិបាលរងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ិន ប៉ីពីង ចូលជួប​សម្តែង​ការគួរ​សម​និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស នាព្រឹកថ្ងៃទី២៩ មីនា ២០១៣នេះ។

សមិទ្ធ​ផល​បន្ថែម​ទៀត​ផ្នែក​ពុទ្ធចក្រ​នៅ​ស្រុក​ម៉ាឡៃ​ត្រូវ​បាន​សម្ពោធ

Posted: 29 Mar 2013 12:15 AM PDT

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ សមិទ្ធ​ផល​ថ្មី​បន្ថែម​ទៀត​ក្នុង​ផ្នែក​ពុទ្ធចក្រ​ ដែល​ជា​សាលា​ធម្ម​សភា​នៅ​ក្នុង​វត្ត​សាមគ្គី​អូរ​សំព័រ​ ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​សំព័រ​ ស្រុក​ម៉ាឡៃ​ ត្រូវ​បាន​សម្ពោធ​ឆ្លង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទុក​ជា​ប្រយោជន៍​សម្រាប់​ពុទ្ធ​បរិស័ទ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា​ ឆ្នាំ​២០១៣​ ក្រោម​អធិបតី​ភាព​លោក​សុន គន្ធរ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​

ស្ត្រី​មួយ​រូប​ត្រូវ​បាន​​ប្រកាស​​តែង​តាំង​ជា​អភិបាល​​រង​​ស្រុក​ស្ទឹង​ហាវ

Posted: 29 Mar 2013 12:00 AM PDT

ស្ត្រី​មួយ​រូប​ត្រូវ​បាន​​ប្រកាស​​តែង​តាំង​ជា​អភិបាល​​រង​​ស្រុក​ស្ទឹង​ហាវ
ខេត្ត​ព្រះ​​សីហនុ​ ៖ កាលពីរសៀលថ្ងៃទី២៦​ មីនា​ ​នៅ​សាល​ប្រជុំ​សាលា​ស្រុក​ស្ទឹង​ហាវ បាន​ធ្វើពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល​រង​ស្រុក​ ​ដែល​ពិធីនេះ បាន​ប្រព្រឹត្ត​ទៅក្រោម​អធិប​តី​ភាព​លោក​ ស្បោង ​សារ៉ាត​ ​អភិបាល​ខេត្ត​-អភិបាលរងខេត្ត​ និង​មាន​ការ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ពីសំណាក់លោក​​ បាន​ សារុំ​ អភិ​បាល​​ស្រុក​​ស្ទឹងហាវ ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​រួម​ទាំង​មន្ត្រីរាជ

ការ​​ចាត់​តាំង​​បាញ់​គ្រាប់​ពិត​កាំ​ភ្លើង​​ប្រតិ​កម្ម​BM-21 និង​កាំភ្លើង​ធំ130មីល្លីមែ៉ត្រ

Posted: 28 Mar 2013 11:45 PM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹង​​​របស់​អគ្គ​បញ្ជា​ការ​​​កង​យោធ​ពល​ខេមរ​ភូមិន្ទកាលពី​​​ថ្ងៃទី​២៧ មីនា​ ​ប្រកាស​​ដល់​​​ប្រជា​ពលរដ្ឋ​​​​គ្រប់​​​ក្រសួង ស្ថាប័ន ​និង​អាជ្ញាធរ​​ដែនដី ក្នុង​​រាជ​ធានី​ភ្នំពេញ​ ខេត្ត​កំពង់​ស្ពឺ ខេត្ត​កណ្តាល​ និង​ខេត្ត​តាកែវ ​​ព្រម​ទាំង​រដ្ឋ​លេខាធិការ​​អាកាស​ចរណ៍​ស៊ីវិល​ ឱ្យ​​បាន​ជ្រាប​ថា ​អគ្គ​​បញ្ជាការ​​នៃ​កង​យោធពល​​ខេម​​​រភូមិ​ន្ទ​ នឹង​ធ្វើ​​លំហាត់​​បាញ់​​​​គ្រាប់​ពិត​​កាំ​ភ្លើង​​

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ពិភាក្សា​គ្នា​ពី​ភាព​តាន​តឹង​

Posted: 28 Mar 2013 11:42 PM PDT

មន្ទីរ​ប៉ង់​តា​ហ្គោន​គូស​បញ្ជាក់​ថា រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក​លោក​CHUCK HAGEL បាន​​ជួប​​សន្ទនា​តាម​​ទូរ​​ស័ព្ទ​​កាល​ពី​ថ្ងៃ​ទី​២៨ មីនា ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង​ លោក KIM-KWNA-JIN ដើម្បី​ពិភាក្សា​ពី​ភាព​តាន​តឹង​ដែល​មាន​ការ​កើន​ឡើង​នៅ​ឧប​ទ្វីប​កូរ៉េ​ ។

ឈរ​90នា​ទី​ក្នុង​1ថ្ងៃ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​​2​​

Posted: 28 Mar 2013 11:39 PM PDT

​
ក្រោក​ចេញ​ពី​តុ​ធ្វើ​ការ​ ឈរ​ជជែក​​ជា​មួយ​មិត្ត​រួម​ការ​ងារ​២-៣​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ជា​វិធី​ល្អ​ទប់​ស្កាត់​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ ។​ ការ​សិក្សា​ថ្មី​មួយ​បាន​ផ្តល់​ជា​យោ​បល់​ថា បណ្តា​ជន​ដែល​ប្រ​ឈម​ខ្ពស់​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ហែល​ជា​អាច​គេច​ផុត​ពី​ហា​និ​ភ័យ​នេះ​បាន​ដោយ​គ្រាន់​តែ​កាត់​បន្ថយ​ពេលវេលា​​អង្គុយ​​ចំនួន​៩០​នា​ទី​រៀង​រាល់​ថ្ងៃប៉ុណ្ណោះ​ ។​

ស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​រៀបចំ​តាង​ពិព័រណ៍​សុខ​ភាព​ប្រចាំ​ឆ្នាំ​លើក​ទី6

Posted: 28 Mar 2013 11:30 PM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​​នៅ​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹ​ង​ថា ​​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​​ នឹង​​រៀបចំ​ការ​តាំង​ពិព័រណ៍​សុខ​ភាព​ប្រចាំ​ឆ្នាំ​លើកទី​៦​របស់​ខ្លួន​នៅ​​ថ្ងៃ​សុក្រ ទី​២៩ មីនា ក្រោម​ប្រធាន​​បទ​​ «សុខភាព​ល្អ គឺ​ជា​ទ្រព្យ​ដ៏​ល្អ​បំផុត​របស់​អ្នក» ។ ការ​​​តាំង​​ពិព័រណ៍​នៅ​ឆ្នាំ​នេះ​ រួម​មាន​​ការ​បង្ហាញ​ស្តីពី​​កម្ម​វិធី​​ទាក់​ទង​នឹង​​​មន្ទីរ​ពេទ្យ

លោកងី​តា​យី អញ្ជើញ​ជាអធិបតី​ចែក​សញ្ញា​បត្រ​​ដល់​និស្សិត​វិទ្យា​ស្ថាន​ខេមអេដ

Posted: 28 Mar 2013 11:18 PM PDT

ពិធីប្រគល់សញ្ញាបត្រ
រាជធានីភ្នំពេញ ៖ លោកងី តាយី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធាន​ក្រុមប្រឹក្សា​ជាតិគណនេយ្យ​បាន​ចូលរួម​ជា​គណៈ​​អធិ​បតី​ក្នុងពិធី​ប្រគល់សញ្ញា​បត្រដល់និស្សិត​វិទ្យាស្ថានខេមអេដ ប្រមាណជា១៥០​នាក់ ដែលរៀបចំនៅ​​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ​ភូគីត្រា ​នា​ព្រឹក​​ថ្ងៃទី​២៩ មីនា ២០១៣។

នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មីទី៣ ឃាត់​ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​​៦​នាក់​

Posted: 28 Mar 2013 11:10 PM PDT

ជនសង្ស័យដែលឃាត់ខ្លួនបាន
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានឆ្មក់ចូលអតីតប្លុកតាន់ប៉ាកាំជណ្តើរជាន់ទី៣ ផ្លូវលេខ១៥៤កែង​​ផ្លូវ​លេខ​៤៩ ស្ថិតក្នុងភូមិទី​៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤​រសៀល​ថ្ងៃទី២៨ មីនា ២០១៣ ឃាត់ខ្លួនជនសង្ស័យ​ជួញដូរ និងប្រើប្រាស់ថ្នាំញៀន​ចំនួន៦នាក់ ខណៈពេលពួកគេកំពុងជក់ជាក់ស្តែង។

ផឹកស្រាស្រវឹងដឹងថាប្តីមិននៅផ្ទះចាប់រំលោភប្រពន្ធគេ

Posted: 28 Mar 2013 11:00 PM PDT

ផឹកស្រាស្រវឹងដឹងថាប្តីមិននៅផ្ទះចាប់រំលោភប្រពន្ធគេ
ខេត្ត​កណ្តាល ៖​ យុវជន​ស្ទាវ​ឡើង​កម្នាក់​បន្ទាប់​ពី​ផឹក​ស្រា​ស្រវឹង​ ហើយ​ដឹង​ថា​ប្តី​គេ​មិន​នៅ​ផ្ទះ​ ក៏​លប​ចូល​ផ្ទះ​ស្ត្រី​កូន​មួយ​បើក​មុង​ចូល​ចាប់​រំលោភ​ទាំង​កំរោល​ ប៉ុន្តែ​មិន​បាន​សម្រេច​ ត្រូវ​នារី​នោះ​ស្រែក​ឆោ​ឡោ​ និង​ប្តឹង​នគរ​បាល​ឱ្យ​ចាប់​ខ្លួន​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ ថ្ងៃ​ទី២៥​ មីនា​ នៅ​ផ្ទះ​ស្ត្រី​រង​គ្រោះ​ ស្ថិត​ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក​ ។

ម៉ូតូ​3​គ្រឿង​បុក​ត​គ្នា​របួស​4​នាក់​នៅ​ផ្លូវ​ទេព​ផន​

Posted: 28 Mar 2013 10:30 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ ​មនុស្ស​៤​នាក់​បាន​រង​របួស​ដោយ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​ ស៊េរី​២០០៨​មួយ​គ្រឿង​ជិះ​ដោយ​យុវជន​ស្រវឹងស្រា​ជោក​ជាំ​២​នាក់​បាន​បើក​បោះ​ពួយ​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិក​១​គ្រឿង​ ជិះ​ដោយ​បុរស​ម្នាក់​ចំពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ម៉ូតូ​វីវ៉ា​នោះ​ខ្ទាត​ទៅ​បុក​ជា​មួយ​វីវ៉ា​ពណ៌​ខ្មៅ​ ស៊េរី​២០០៣​ មួយ​គ្រឿង​ទៀត​ដួល​រដូក​រណែល​លើ​ថ្នល់​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​

ម៉ូតូ​ស្មាស​វី​គេច​សង់​កូរ៉េ​បុក​គូទ​រថ​យន្ត​ជាប់​​កាង​​

Posted: 28 Mar 2013 10:15 PM PDT

ម៉ូតូ​ស្មាស​វី​គេច​សង់​កូរ៉េ​បុក​គូទ​រថ​យន្ត​ជាប់​​កាង​​
រាជ​ធានី​ភ្នំ​ពេញ ៖ ​រថយន្ត​ម៉ាក​ហ្វដ ពណ៌​ស ​មួយ​គ្រឿង ពាក់​ស្លាកលេខរដ្ឋ ​ចត​នៅ​មុខ​ផ្ទះ​សំណាក់​ទំនើប ​ស្រាប់​តែ​ម៉ូតូ​ស្មាសវី​បើក​គេច​​​សង់​កូរ៉េបត់អត់ស៊ីញ៉ូ​ក៏​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ត​​ជាប់​​កាង​​​​ឆ្កឹង តែ​អ្នក​បើក​ម៉ូតូ​របួសស្រាល​​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ថ្ងៃទី២៧ មីនា នៅ​ចំណុច​មុខ​ផ្ទះ​សំណាក់ទំនើប ផ្លូវ​លេខ​២២៥ កែង​ផ្លូវ​លេខ​១១៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌ​ទួល​គោក ។

សន្តិសុខ​ឯក​ជន​ម្នាក់​ស្លាប់​នៅ​ក្នុង​ធនាគារ​មេឃ​ប៊ែង​ដោយ​ជំងឺ​ខ្យល់​គ

Posted: 28 Mar 2013 10:00 PM PDT

សន្តិសុខ​ឯក​ជន​ម្នាក់​ស្លាប់​នៅ​ក្នុង​ធនាគារ​មេឃ​ប៊ែង​ដោយ​ជំងឺ​ខ្យល់​គ
រាជធានីភ្នំពេញ​ ៖​ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ បាន​កើត​ឡើង​កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ មីនា​​ ដោយ​សារ​សន្តិ​សុខ​ឯក​ជន​ម្នាក់​ ដេក​ស្លាប់​នៅ​ក្នុង​ធនាគារ​មេឃ​ប៊ែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​៣២៣ និង​៣២៥ តាម​បណ្តោយ​មហា​វិថី​ព្រះសីហនុ​ សង្កាត់​វាល​វង់​ ខណ្ឌ​៧មករា​ ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​អះ​អាង​ថា​​ ស្លាប់​ដោយ​សារ​ខ្យល់គ ។

ទំនាស់​​ជា​មួយ​ប្រពន្ធ​​ធ្វើ​អត្ត​ឃាត​ចង.ក​សម្លាប់​ខ្លួន​

Posted: 28 Mar 2013 08:50 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់​បានធ្វើអត្តឃាត​ចង.កសម្លាប់ខ្លួន​នៅ​លើឡៅតឿក្នុងបន្ទប់​ក្នុងផ្ទះបង្កឲ្យមា​នការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទាំងយប់ ហើយ​តាមការអះ​អាងពីក្រុម​គ្រួសារថា បណ្ដាលមកពីមូល​ហេតុទំនាស់ជាមួយ​ប្រពន្ធ បន្ទាប់ពីបែក​ធ្លាយរឿងគាត់​ទៅមានស្រីថ្មី​ម្នាក់ទៀត​មិនតែប៉ុណ្ណោះ​កន្លង​​មកប្រពន្ធធ្លាប់​បានដេញឲ្យ​ទៅនៅជាមួយស្រីថ្មី​នោះទៀតផង។ ហេតុការណ៍នេះ​​បានកើតឡើងកាលពី​វេលាម៉ោង៨និង១៥​នាទីយប់ថ្ងៃទី២៨

កម្មវិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា

Posted: 28 Mar 2013 08:36 PM PDT

កម្មវិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា (Credit Bureau Cambodia ) ដែលជាក្រុមហ៊ុន​​គ្រប់គ្រងទិន្នន័យ​រ​បស់ធនាគារ និងមីក្រូហិរញ្ញ​វត្ថុនៅក្នុង​ប្រទេសកម្ពុជា បានរៀប​ចំកម្មវិធីជួបជុំនិងធ្វើ​សិក្ខាសាលាមួយ​​គម្រប់ខួបមួយឆ្នាំ​របស់ខ្លួននៅក្នុង​ប្រទេសកម្ពុជា។ កម្មវិធីជួបជុំ និងធ្វើសិក្ខា​សាលា​នេះ​ត្រូវបានរៀប​ចំ​ឡើងកាលពី​ថ្ងៃទី​២៨ មីនា ២០១៣ នៅសណ្ឋាគារ​​អាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ ដែលមាន​​ថ្នាក់ដឹក​នាំ និង​

នួន ជា មាន​កាយស​ម្បទា​គ្រប់គ្រាន់​ចូល​រួមក្នុង​សវនការ

Posted: 28 Mar 2013 08:36 PM PDT

រាជ​ធានីភ្នំពេញ ៖ ដោយ​សំអាងលើការសន្និដ្ឋានរបស់​អ្នកជំនាញវេជ្ជសាស្រ្តបរទេស​២រូប គឺ​លោក​ចន ខំា​ប៊ែល និងលោក​ស៊ីណា​ ហ្វា​ហ្សែល នៅព្រឹកថ្ងៃទី​២៩​ មីនា ២០១៣នេះ​ ចៅក្រម​សាលាដំបូង​នៃសាលាក្តីខ្មែរ​ក្រហម​ លោក​​និល​ ណុន បានប្រកាស​ផ្ទាល់​មាត់​​ថា​ នួន ជា​ មានកាយ​​សម្បទាគ្រប់​គ្រាន់ ដើម្បីចូលរួមក្នុង​សវនាការ ។

អាមេរិក​ តែង​តាំង​ឧត្តម​សេនីយ៍​ BREEDLOVE ជា​ប្រមុខ​​កម្លាំង​អូតង់​

Posted: 28 Mar 2013 08:14 PM PDT

ឧត្តម​សេនីយ៍ BREEDLOVE
រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អាមេរិក​ លោក​ CHUCK HAGEL ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៨ មីនា​ថា លោក​​ប្រធានា​ធិបតី​បារ៉ាក់​អូ​បា​ម៉ា​បាន​សម្រេច​​តែង​តាំង​​​ឧត្តម​សេនីយ៍​កង​ទ័ព​អាកាស​ PHILIP BREEDLOVE ជា​ប្រមុខ​ទី​បញ្ជា​ការ​យោធា​ជាន់​ខ្ពស់​​របស់​កង​កម្លាំង​អូត​ង់​​រយៈ​ពេល​១​ខែ​​​ ក្រោយ​​ការ​ដក​ថយ​របស់​ឧត្តម​សេនីយ៍​ JOHN ALLEN ។

លោក​គីម ជុង​អ៊ុន កោះ​ប្រជុំ​​យុទ្ធ​សាស្ត្រ​បន្ទាន់​ទាំង​កណ្តាល​យប់​

Posted: 28 Mar 2013 08:09 PM PDT

លោក​គីម ជុង​អ៊ុន ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​
យោង​តាម​របាយ​​ការណ៍​​មួយ​របស់​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េខាង​ជើង​ KCNA ចេញ​ផ្សាយ​កាល​ពី​​ព្រឹក​ថ្ងៃ​​២៩ ​មីនា​ថា មេដឹកនាំ​​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង​ លោក​គីម ជុង​អ៊ុន បាន​កោះ​ប្រជុំ​យុទ្ធ​សាស្ត្រ​បន្ទាន់​មួយ​ទាំង​កណ្តាល​យប់​ វេលា​ម៉ោង​០​និង​៣០​នាទី​ ម៉ោង​ក្នុង​ស្រុក ដោយ​កិច្ច​ប្រជុំ​នេះ​ផ្តោត​លើ​បេសក​កម្ម​របស់​​កង​​ឯក​​​ភាព​​យុទ្ធ​សាស្ត្រ​នៃ​មីស៊ីល​ ហើយ​ស្នើ​ដល់​កង​​ឯក​​​ភាព​នោះ​ឱ្យ​ត្រៀម

សាលា​ដំបូង​​នៃ​សា​លា​ក្តី​ខ្មែរ​ក្រហម​​​នឹង​ប្រកាស​​ពី​សុខ​ភាព​របស់​នួន ជា ​

Posted: 28 Mar 2013 08:00 PM PDT

រាជ​ធានីភ្នំពេញ ៖ សាលា​ដំបូងនៃសាលា​ក្តីខ្មែរក្រហម នៅ​ព្រឹកថ្ងៃទី២៩ មីនា ២០១៣នេះ នឹងប្រកាស​ពីសុខភាព ​និងកាយ​សម្ប​ទា​រ​បស់ នួន ជា ថាតើអាច​ចូលរួមសវនាការ​បាន ឬ​មិន​បាន ? ។ ការប្រកាស​នេះ ធ្វើឡើងបន្ទាប់ពីកាល​ពីថ្ងៃទី២៥ មីនា ២០១៣ សាលាក្តីខ្មែ​រក្រហមបានបើក​សវនាការ​ដើម្បី​វាយតម្លៃរបស់អ្នក​ជំនាញ​​វេជ្ជសាស្រ្តទៅលើ​សុខភាព និង​កាយស​ម្បទារបស់​នួន ជា។

ចាប់​ខ្លួន​ស្ត្រី​រក​ស៊ី​​ទិញ​-លក់​​ដី​ម្នាក់​ បន្ទាប់​​ពី​ជេរ​ប្រមាថ​​មន្ត្រី​តុលា​ការ​

Posted: 28 Mar 2013 07:46 PM PDT

​ខេត្ត​រតនគិរី ៖ ​ស្ត្រី​រក​ស៊ី​ទិញ​ និង​លក់​ដី​ម្នាក់​​ត្រូវបាន​សមត្ថ​កិច្ច​ប៉េអឹម​​ខេត្ត​ចាប់​ឃាត់​ខ្លួន​ ​ដោយ​ជាប់​​ពាក់​ព័ន្ធ​​នឹង​ការ​​ជេរ​ប្រមាថ​​មន្ត្រី​តុលា​ការ​ ។ ការ​ឃាត់​ខ្លួន​ស្ត្រី​រូប​នេះ​​ធ្វើ​ឡើង កាលពី​ថ្ងៃទី​២៧ មីនា ​២០១៣ វេលា​ម៉ោង​៦​ល្ងាច ​នៅ​សណ្ឋា​គារ​មួយ​ស្ថិត​ក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​​ឡា​បាសៀក ​ក្រុង​បាន​លុង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!