Koh Santipheap Daily

Koh Santipheap Daily


រន្ទះបាញ់​ស្ត្រី​ម្នាក់​ស្លាប់ និង​គោ​ឈ្មោល​មួយ​ក្បាល​​ងាប់​នៅស្រុក​អង្គ​រជ័យ

Posted: 27 Mar 2013 01:18 AM PDT

ខេត្ត​កំពត ៖ ​ស្ត្រី​ម្នាក់​ត្រូវបាន​រន្ទះ​បាញ់​ស្លាប់​យ៉ាង​តន់​ហន់​​បំផុត កាល​ពីវេលា​ម៉ោង​៥​ល្ងាច​​ថ្ងៃទី​២៥ មីនា ២០១៣ នៅនឹង​មុខ​ផ្ទះរបស់​ខ្លួន ខណៈ​​​ចេញទៅ​ដឹក​គោ​ចូល​ក្រោល​ស្រប​ពេលមេឃ​ភ្លៀង​ និង​ខ្យល់​ព្យុះ​ផង​ក៏ត្រូវ​រន្ទះ​បាញ់​តែ​​ម្តង ។ ​ស្ត្រី​រងគ្រោះ​ដោយ​សាររន្ទះ​បាញ់​ស្លាប់​ចោល​ប្តី និង​កូន​ប្រុស​ស្រី ២​នាក់ នេះឈ្មោះ​តាំ សារឹម អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​​ដាន​​កូម​ខាងជើង ឃុំ​ដាន​​កូម ស្រុក​អង្គរជ័យ ។

បោះ​ពួយ​រថ​យន្ត​ធ្លាក់​ជ្រោះ​​កូន​ស្រី​រួច​ជីវិត​​ឪពុក​ស្លាប់​

Posted: 27 Mar 2013 01:15 AM PDT

បោះ​ពួយ​រថ​យន្ត​ធ្លាក់​ជ្រោះ​​កូន​ស្រី​រួច​ជីវិត​​ឪពុក​ស្លាប់​
ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​​ថ្ងៃ​ទី​២៧​ មីនា​ផ្សាយ​ថា នាង​សេលីយ៉ា​ រ៉េន​ធឺ​រីយ៉ា​ អាយុ​៩​ឆ្នាំ ​បាន​សម្រេច​ចិត្ត​សួ​ឡើង​លើ​កំផែង​ថ្ម​នៅ​ក្នុង​រដ្ឋ​​កាលី​ហ្វ័រ​នី​ញ៉ា និង​ដើរ​ឆ្លង​កាត់​វាល​ខ្សាច់​ក្រោម​ទីងងឹង​​ដែល​មាន​ចម្ងាយ​​​ជាង​៣​​​​គីឡូ​​ម៉ែត្រ​​ដើម្បី​​​រក​គេ​ឱ្យ​ជួយ​សង្គ្រោះ​​​ជីវិត​ឪពុក​របស់​​នាង​​ដែល​ជួប​ឧប​ទ្ទវ​ហេតុ​​បើក​រថយន្ត​​​​​ធ្លាក់​ជ្រោះ​ និង​នៅ​មាន​ជំនឿ​ចិត្ត​ថា ឪពុក​ដែល​ដេក​ក្នុង​រ​ថ​យន្ត​​នោះ​នៅ​មាន

លោក​អូ​បាម៉ា​ជ្រើស​តាំង​នារី​ម្នាក់​គ្រប់​គ្រង​កិច្ច​ការ​ពារ​សន្តិ​សុខ​លោក

Posted: 27 Mar 2013 01:13 AM PDT

លោក​ស្រី​JULIA PIERSON ​
លោក​ស្រី JULIA PIERSON នឹង​​ក្លាយ​ជា​នារី​ដំបូង​គេ ដែល​ដឹក​នាំ​ភ្នាក់ងារ​សម្ងាត់​ទទួល​ខុស​ត្រូវ​ការ​ពារ​សន្តិ​សុខ​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ ។អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​អះ​អាង​​ប្រាប់​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ទី​២៦ មីនាថា លោក​ស្រី JULIA PIERSON ត្រូវ​បាន​ជ្រើស​រើស​ដោយ​លោក​​បារ៉ាក់​អូ​​បាម៉ា​​ឱ្យ​កាន់​ការងារ​នោះ​ដែល​ការ​ជ្រើស​តាំង​នេះ​នៅ​ត្រូវ​ទទួល​ការ​អនុ​ម័ត​ដោយ​ព្រឹទ្ធ​សភា ។

ដុត​សំរាម​ភ្លេច​មើល​រាល​ដាល​ឆេះ​ក្យូស​ក្នុង​ហាង​សំណាងល្អ​រថយន្ត​ពន្លត់​​អគ្គិភ័យ​​ជួយ​ទាន់​

Posted: 27 Mar 2013 01:07 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​​បាត់​ដំបង​ ៖ ​អគ្គិ​ភ័យ​​ដែល​បណ្តាល​មក​ពីការ​ដុត​សំរាម​បាន​រាល​ដាល​ឆេះ​ក្យូស​ក្នុង​ហាង​ផឹក​ស៊ី​មួយ​​កន្លែង​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង​ កាល​ពីវេលា​ម៉ោង​​១២​ថ្ងៃត្រង់​ថ្ងៃទី​២៧ មីនា ​២០១៣ ​ប៉ុន្តែ​សំណាង​ល្អ​បាន​រថយន្ត​ពន្លត់​​អគ្គិភ័យរបស់សមត្ថកិច្ច​ជួយ​អន្តរាគមន៍​​ទាន់ពេល​វេលា ។

មហា​ជន​ជប៉ុន​77%គាំ​ទ្រ​ការ​ដេញ​ថ្លៃ​អូ​ឡាំ​ពិក​របស់​ក្រុង​តូ​ក្យូ​

Posted: 27 Mar 2013 01:06 AM PDT

មន្ត្រី​ដេញ​ថ្លៃ​អូ​ឡាំ​ពិក​ឆ្នាំ​២០២០​របស់​ទី​ក្រុង​តូ​ក្យូ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​២៦​ មីនា ​សប្តាហ៍​នេះ​ថា ការ​គាំ​ទ្រ​ពី​សំ​ណាក់​មហា​ជន​លើ​យុទ្ធ​នាការ​ដេញ​ថ្លៃ​របស់​ខ្លួន​បាន​កើន​ឡើង​ដល់​៧៧​ភាគ​រយ​ហើយ​​ដែល​កំណើន​នេះ​កើត​ឡើង​​នៅ​ចំ​ពេល​ដែល​មន្ត្រី​អធិ​ការ​កិច្ច​របស់​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​អន្តរជាតិ​(IOC)ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​ការ​ពិត​រយៈ​ពេល​៣​ថ្ងៃ​នៅ​ប្រ​ទេស​ជប៉ុន ។​

អង់​គ្លេស​ចង់​ឱ្យ​ស្ត្រី​ចូល​រួម​ក្នុង​វិ​ស័យ​កីឡា​ប្រ​ណាំង​កង់​ឱ្យ​បាន​ច្រើន​

Posted: 27 Mar 2013 01:05 AM PDT

សហ​ព័ន្ធ​ប្រ​ណាំង​កង់​អង់​គ្លេស​បាន​ដាក់​ចេញ​នូវ​ទស្សនវិ​ស័យ​មួយ​ដោយ​ចង់​បាន​ស្ត្រី​​ចូល​រួម​ក្នុង​វិ​ស័យ​កីឡា​មួយនេះ​ចំ​នួន​១លាន​នាក់​ថែម​ទៀត​ដល់​ឆ្នាំ២០២០​ខាង​មុខ​ ។​ ក្រៅ​ពី​ចង់​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​គោល​ដៅ​ខាង​លើ​នេះ សហ​ព័ន្ធ​ក៏​នៅ​ប្រាថ្នា​ចង់​បាន​គ្រូ​បង្វឹក​និង​មន្ត្រី​រៀប​ចំ​ការ​ប្រ​ណាំង​ជា​ស្ត្រី​កាន់​តែ​ច្រើនផង​ដែរ ។​

នាងស៊េរី​ណា​​បន្ត​ឈាន​ចូល​ដល់​វគ្គ​1/2ផ្តាច់​ព្រ័ត្រ​ Miami Mastersនៅ​អា​មេរិក​

Posted: 27 Mar 2013 01:04 AM PDT

ស៊េរី​ណា វី​លៀម​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​​ពាន​ជើង​ឯក​វាយ​កូន​បាល់​ Miami Masters ឆ្នាំ​២០១៣​ខណៈ​កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ មីនា នាង​បាន​បន្ត​ជ័យ​ជម្នះ​របស់​ខ្លួន​ក្នុង​វគ្គ​១/៤​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ។ នៅ​លើ​ទី​លាន​ប្រ​កួត​ស្ថិត​ក្នុង​ទី​ក្រុង​ម៉ៃ​អា​មី រដ្ឋ​ផ្លរ​ីដា​ កីឡា​ការិនី​ម្ចាស់​ផ្ទះ​រូប​នេះ​បាន​បំ​បាក់​នាង​លី​ណា​ដែល​ជា​ជើង​ខ្លាំង​ប្រ​ចាំ​ទ្វីប​អា​ស៊ី​ក្នុង​លទ្ធផល​៦-៣​និង​៧-៦ ។​

ស្ត្រីម្នាក់​​យក​ទឹក​សុទ្ធ​លេប​ថ្នាំ​ច្រឡំ​​ទឹក​អាស៊ីដ​ស្លាប់​

Posted: 27 Mar 2013 12:29 AM PDT

ពិធីបុណ្យសពស្ត្រីរងគ្រោះ
ខេត្ត​កំពត​ ៖ ​ស្ត្រី​ម្នាក់​​បាន​ស្លាប់​​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ខេត្ត​កាលពីវេលា​ម៉ោង​៤​ទៀប​ភ្លឺថ្ងៃទី២៤ មីនា ២០១៣ បន្ទាប់​ពី​យក​ទឹក​សុទ្ធ​​លេប​ថ្នាំ​​ច្រឡំ​ទឹក​​អាស៊ីដ ។ ស្ត្រី​រងគ្រោះ​ឈ្មោះ​សួន ​កី អាយុ​៤៧​ឆ្នាំ រស់នៅភូមិ​ឈើ​ទាល ឃុំ​​ស្តេច​គង់​ខាង​លិច ស្រុក​បន្ទាយ​មាស ។ ​តាម​ការ​ឱ្យ​ដឹង​​ពី​បុរស​ជា​ប្តី​​បាន​ប្រាប់ថា ​នៅរសៀល​ថ្ងៃទី២៣ មីនា នោះ​គាត់​មិន​បាន​​នៅ​ផ្ទះ​ទេ គឺ​ជាប់​ទៅ​មើល​គេ​ហាត់​ភ្លេង​ប្រពៃណី​

លោក​តា​ស្ថាបនិក​ទស្សនាវដ្ដី​Playboy ​​ធ្លាប់​រួម​ភេទ​ជាមួួយស្ត្រី​ជាង​1ពាន់​នាក់​

Posted: 27 Mar 2013 12:27 AM PDT

​
លោក​តា​អាយុ​​​៨៦​ឆ្នាំ​​ Hugh Hener ស្ថាប​ន​ិក​​នៃ​ទស្សនាវដ្ដី​​​ Playboy ​ដែល​​​​​បាន​រៀប​ការ​ជា​មួយ​នារី​វ័យ​​២៦ឆ្នាំ ​​​ Crstal Harris កាល​ពី​​​​ឆ្នាំ​​២០១២ បាន​សារ​ភាព​ថា ​គាត់​​​ធ្លាប់​បាន​រួម​​ដំណេក​​​​ជាមួយស្រីៗ​​ជាង​​១ពាន់​នាក់ ។​បុរស​សម្បូរគូ​រួម​ភេទ​​​រូប​នេះ​​​ប្រាប់ទស្ស​នាវដ្ដី​​ Esquire ​ឱ្យ​ដឹង​ថា ​​គាត់​​ធ្លាប់​មានស្រី​​​ស្នេហ៍​ផ្អែម​ល្ហែម​​​ និង​មាន​សេចក្ដី​សុខ​​​នៅ​លើ​គ្រែ​​​​ជា​មួយ​គ្នា​រាប​់​ពាន់​នាក់​ ​

អ.ស.ប​គ្រោង​បេស​ក​កម្ម​មួយ​នៅ​ម៉ាលី​មាន​កម្លាំង​11.200​នាក់​

Posted: 27 Mar 2013 12:25 AM PDT

អគ្គ​លេខា​ធិការ​អ.​ស.ប​
យោង​តាម​រ​បាយ​ការណ៍​មួយ​របស់​អគ្គ​លេខា​ធិការ​អ.ស​.ប​ លោក​បាន​គី​មូន កាល​ពី​ថ្ងៃ​ទី​២៦ មីនាថា អ.​ស.ប​ គ្រោង​បេសក​កម្ម​រក្សា​សន្តិ​ភាព​មួយ​នៅ​ប្រទេស​ម៉ាលី​មាន​កម្លាំង​យ៉ាង​ច្រើន​ចំនួន​១១.២០០​នាក់​ ក៏​ប៉ុន្តែ​ត្រូវ​ការ​កម្លាំង​អម​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​អ៊ិស្លាម ។របាយ​ការណ៍​នោះ​គូស​បញ្ជាក់​ថា ដោយ​គិត​ដល់​កម្រិត​​ និង​​ប្រភេទ​នៃ​ការ​គំរាម​កំហែង​ គេ​នឹង​ចាំ​បាច់​ត្រូវ

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រើ​ប្រាស់​ថ្នាំញៀន​​៣​នាក់​

Posted: 27 Mar 2013 12:21 AM PDT

ជនសង្ស័យដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋ​បាលផ្សារ​ចាស់បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ប្រើប្រាស់ថ្នាំ​ញៀន​បីនាក់​នៅផ្ទះលេខ១៣៤អឺ២ហ្សិត ផ្លូវលេខ១១៨ ភូមិទី២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១​និង៤០នាទីរសៀល​ថ្ងៃទី២៦ មីនា ២០១៣ ខណៈ​ពួក​គេ​កំពុង​នាំគ្នាជក់ថ្នាំ​ញៀន​ក្នុង​បន្ទប់​ទឹក។

FUSO បុក​អ្នក​​ជិះ​ម៉ូតូ​​អូស​ជាង​៤០​ម៉ែត្រ​ ស្លាប់​​២​នាក់​

Posted: 27 Mar 2013 12:07 AM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
ខេត្ត​បាត់​ដំបង​ ៖ បុរស​២​នាក់​បាន​ស្លាប់​​​ពេល​បញ្ជូន​​ដល់​មន្ទី​រ​ពេទ្យ​​ក្រោយ​ពី​ជិះ​​ម៉ូតូ​ឌុប​គ្នា​​ឆ្លង​ផ្លូវ​​ហើយ​ត្រូវរថយន្ត​​បុក កាល​ពីវេលាម៉ោង​​៧​និង​១០​នាទី​​យប់​ថ្ងៃទី​២៦ មីនា ២០១៣ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧ ​ត្រង់​ផ្លូវ​​បែក​ជា​បួន ក្នុង​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់​ដំបង ។

បើក​កៀរ​​រ៉ឺម៉ក​ម៉ូតូដឹក​ដែក​ខ្ទាត​ទៅ​បុក​រ៉ឺម៉ក​ដឹក​ធ្យូង​របួស​ធ្ងន់-​ស្រាល​៥​នាក់​

Posted: 27 Mar 2013 12:03 AM PDT

សមត្ថកិច្ចកំពុងវាស់វែង​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ មនុស្ស​៥នាក់បានរងរបួសធ្ងន់ និងស្រាល​ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍​មួយដែលបង្កឡើង​ដោយ​រថយន្ត​ដឹក​កុងតឺន័រ​​ពណ៌ខៀវ មួយ​គ្រឿងបានបើក​បោះពួយក្នុងល្បឿន​លឿន ជ្រុលទៅកៀរ និងបុករ៉ឺម៉កម៉ូតូដឹក​ដែករោងការ​មួយគ្រឿង បណ្ដាល​ឲ្យ​រ៉ឺម៉ក​ដឹកដែករោង​ការ​នោះ​​ខ្ទាត​ជ្រុល​ទៅបុករ៉ឺម៉កម៉ូតូ​ដឹកធ្យូងមួយគ្រឿង​ផ្សេងទៀត ​កាលពី​ល្ងាចថ្ងៃទី២៦ មីនា នៅលើកំណាត់ផ្លូវ​

អង្ករ​និង​ស្រូវ​ខ្មែរ​នាំ​ចេញ​ទៅ​ថៃ​តាម​ច្រក​របៀង​បច្ចុ​ប្បន្ន​លំបាក​ជាង​ពេល​មុន​

Posted: 27 Mar 2013 12:00 AM PDT

អង្ករ​និង​ស្រូវ​ខ្មែរ​នាំ​ចេញ​ទៅ​ថៃ​តាម​ច្រក​របៀង​បច្ចុ​ប្បន្ន​លំបាក​ជាង​ពេល​មុន​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ការ​នាំ​ចេញ​អង្ករ​និង​ស្រូវ​ទៅ​លក់​ឱ្យ​ឈ្មួញ​ថៃ​តាម​ច្រក​របៀង​នៅ​តាម​បន្ទាត់​ព្រំ​ដែន​នៃ​ស្រុក​៣​រួម​មាន​ស្រុក​អូរ​ជ្រៅ​,ស្វាយ​ចេក​ និង​ថ្ម​ពួក​នា​ពេល​​បច្ចុប្បន្ន​ត្រូវ​ឈ្មួញ​ខ្មែរ​រ​អ៊ូ​​រទាំ​ថា​ មាន​ការ​លំបាក​ជាង​ពេល​មុន​ៗ​ ដោយ​សារ​ការ​នាំ​ចេញ​នៅ​ពេល​នេះ​ត្រូវ​ធ្វើ​ឡើង​នា​វេលា​យប់​ ។ រី​ឯ​​ច្រក​ខ្លះ​ទៀត​ត្រូវ​ប្រើ​កម្លាំង​កម្ម​ករ​អូស​ចេញ​តាម​រទេះ​ច្រើន​ជាង​ការ​ដឹក​ជញ្ជូន​តាម​យាន

ឡិចស៊ីស​បើក​បុក​គ្នា​ជាមួយ​ឃ្លីក​ស្លាប់ម្នាក់ របួស២នាក់

Posted: 26 Mar 2013 11:58 PM PDT

ឡិចស៊ីស​បើក​បុក​គ្នា​ជាមួយ​ឃ្លីក​ស្លាប់ម្នាក់ របួស២នាក់
រាជ​ធានីភ្នំពេញ ៖ រថយន្ត​ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ​បានបើក​បុក​អ្នកដំណើរជិះម៉ូតូម៉ាក​ឃ្លីក ពណ៌លឿង​លាយខ្មៅ ជិះគ្នា​បីនាក់ នៅ​លើកំណាត់ផ្លូវជាតិ​លេខ២ ស្ថិត​នៅ​ក្នុងភូមិព្រែក​តាគង់ សង្កាត់ចាក់អង្រែ​លើ ខណ្ឌមានជ័យ ​វេលាម៉ោង​ជាង១២​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៧ មីនា ២០១៣ បណ្តាល​ឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗ​នៅនឹងកន្លែង និងពីរនាក់ទៀត​របួសធ្ងន់ ត្រូវ​

ប្រទេសនៅអាហ្វ្រិកបង្កើន​ការចំណាយ​លើកសិកម្ម​ ដើម្បីប្រយុទ្ឋ​ប្រឆាំងភាពក្រី​ក្រ​

Posted: 26 Mar 2013 11:55 PM PDT

ប្រទេសនៅអាហ្វ្រិកបង្កើន​ការចំណាយ​លើកសិកម្ម​ ដើម្បីប្រយុទ្ឋ​ប្រឆាំងភាពក្រី​ក្រ​
​នៅ​​ពេល​ដែល​លោក​ប្រធានាធិ​បតី​​បារ៉ាក់​អូបា​​ម៉ា​ នឹង​ទទួល​ភ្ញៀវ​បណ្តាមេដឹកនាំ​​ប្រទេស​​អាហ្រ្វិក​នៅសប្តាហ៍​ក្រោយ​នេះ​​ បណ្តា​ប្រទេស​ទាំង​នោះ​​បាន​​បញ្ជាក់​នៅ​ក្នុងរបាយ​ការណ៍​​ថ្មីស្ដី​​​ពី​​ការ​បង្កើន​​​ការ​​​ចំណាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​លើ​​កសិកម្ម​​​ដើម្បី​​លុប​បំបាត់​ភាព​ក្រីក្រ និង​គ្រោះ​អត់​ឃ្លាន ។​

ចិននឹងនាំចូល​ទំនិញប្រើប្រាស់និងសេវា​កម្មចំនួន​១០​លានលានដុល្លារ​ក្នុងរយៈ​ពេល​៥​ឆ្នាំខាងមុខ

Posted: 26 Mar 2013 11:49 PM PDT

ចិននឹងនាំចូល​ទំនិញប្រើប្រាស់និងសេវា​កម្មចំនួន​១០​លានលានដុល្លារ​ក្នុងរយៈ​ពេល​៥​ឆ្នាំខាងមុខ
នាយករដ្ឋមន្ត្រី​​ដែល​ទើប​ឡើងកាន់​តំណែង​ថ្មី​របស់​ចិន​​លោក​ លី កឺឈាង បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៥ មីនា​ថា ​ប្រទេសចិន​ទំនង ជា​ត្រូវ​នាំ​ចូល​​​ទំនិញ​ប្រើ​ប្រាស់​ និង​សេវាកម្ម​ដែល​មាន​ទឹក​ប្រាក់​​ដល់​ទៅ​១០​លានលានដុល្លារ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​​ ដើម្បី​បង្កើន​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក ។ ​នេះបើ​យោងតាម​សារ​ព័ត៌មាន​ចិន China Daily​ ផ្សព្វ​ផ្សាយ​ ។

លោក​ជំទាវ​សាន្ត​ អរុណ ដឹក​នាំក្រុម​​គណ​ពង្រឹង​មូល​ដ្ឋាន​ធ្វើ​បុណ្យ​សាម​គ្គី​ បើ​ស្រឡាញ់​ បើ​អាណិត​ បើ​ពេញ​ចិត្ត​ និង​បើ​ជឿ​ជាក់​សម្តេច​ ហ៊ុន​ សែន​ ត្រូវ​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​ប្រជា​ជន​

Posted: 26 Mar 2013 11:45 PM PDT

លោក​ជំទាវ​សាន្ត​ អរុណ ដឹក​នាំក្រុម​​គណ​ពង្រឹង​មូល​ដ្ឋាន​ធ្វើ​បុណ្យ​សាម​គ្គី​ បើ​ស្រឡាញ់​ បើ​អាណិត​ បើ​ពេញ​ចិត្ត​ និង​បើ​ជឿ​ជាក់​សម្តេច​ ហ៊ុន​ សែន​ ត្រូវ​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​ប្រជា​ជន​
ខេត្ត​កំពង់​ចាម​ ៖ ក្រុម​ការ​ងារ​ចុះ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​អូរ​រាំង​ឪ​ កាល​ពី​ថ្ងៃ​ទី​២៥​ មីនា​ បាន​ប្រា​រព្ធ​ពិធី​បុណ្យ​តាម​ទំនៀម​ទម្លាប់​មួយ​ ហៅ​បុណ្យ​សាមគ្គី​នៅ​ភូមិ​ព្រះ​ធាតុ​ថ្ម​ដា​ ឃុំ​ព្រះ​ធាតុ​ ។ វត្ត​មាន​ក្នុង​ពិធី​ផ្តួច​ផ្តើម​ធ្វើ​បុណ្យ​នោះ​មាន​លោក​ជំទាវ​សាន្ត​ អរុណ​ រដ្ឋ​លេ​ខា​ធិកា​ក្រសួង​កិច្ច​ការ​នារី​ លោក​ជំទាវ​លឹម​ ហ៊ន់​ កង​ណែម​ លោក​ជំទាវ​ឧក​ញ៉ា​​យី​ន​ ផាន្នី​ លោក​ ឯម សុគន្ធ​ ជំនួយ​ការ​លោក

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៧ មីនា ២០១៣

Posted: 26 Mar 2013 11:44 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៧ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

សមត្ថ​កិច្ច​បង្ក្រាប​​ឈើ​គ្រញូង​​បាន​ជា​ច្រើន​ដុំ​នៅ​បន្ទាត់​ព្រំ​ដែន​

Posted: 26 Mar 2013 11:31 PM PDT

សមត្ថ​កិច្ច​បង្ក្រាប​​ឈើ​គ្រញូង​​
​ខេត្ត​បន្ទាយមានជ័យ ៖ ​ឈើ​គ្រញូង​​ជា​ច្រើន​ម៉ែត្រ​​គូប​ដែល​ឈ្មួញ​កំពុង​លួច​នាំឆ្លង​ដែន​​ពី​ប្រទេសថៃ ចូល​មក​កម្ពុជា​នៅ​ចំណុច​ភូមិ​ភ្នំ​រូង ឃុំ​​បឹង​បេង ​ស្រុក​ម៉ាឡៃ ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ស្រុក​ម៉ាឡៃ ​ធ្វើការ​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​​៩​យប់​​ថ្ងៃទី​២៦ ​មីនា ២០១៣ ​ខណៈ​ឈ្មួញ​កំពុង​​ប្រើ​កម្ម​ករ​ឱ្យ​លើក​ដាក់​លើ​រថយន្ត និង​​មួយ​ចំនួន​ទៀត​​​នៅ​ក្នុង​អូរ​ព្រំដែន ។ ​

​ស្មាតហ្វូន​​ស៊ីមពីរ​ថ្មី Nokia Asha310មាន​Wi-Fi មក​ដល់​កម្ពុជា​ហើយ​

Posted: 26 Mar 2013 11:30 PM PDT

​
រាជធានីភ្នំពេញ​ ៖ តំណាង​នៃ​ក្រុម​ហ៊ុន​Nokia​ ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ថា​ ស្មាត​ហ្វូន​ម៉ូ​ដែល​ថ្មី​មួយ​ទៀត​គឺ​Nokia Asha 310​ នឹង​ត្រូវ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាចុង​ខែ​មីនា ឆ្នាំ២០១៣​ខាង​មុខ​នេះ​ហើយ​ ។​ដោយ​មាន​បី​ពណ៌​ (សខ្មៅទឹក​មាស)​​សម្រាប់​ជ្រើស​រើស​Nokia​ Asha​310​ ផ្តល់​ជូន​អតិ​ថិ​ជន​នូវ​ភាព​ងាយ​​ស្រួល​ក្នុង​ការ​ប្តូរ​ស៊ីម​ទី​ពីរ ​​​សេរ​ី​ភាព​ក្នុង​ការ​ប្រើប្រាស់​

ម៉ូតូ​វ៉េវ​វ៉ា​រថយន្ត​ក្រុង​ជ្រុល​បុក​ជា​មួយ​កាមរី​របួស​ធ្ងន់​3​នាក់​

Posted: 26 Mar 2013 11:15 PM PDT

ជនរងគ្រោះកំពុ​ងសម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់​ឆ្នាំង​ ៖ យុវជន​៣នាក់​បាន​រង​របួស​ធ្ងន់​ ២​នាក់​បាក់​ភ្លៅ​ម្ខាង​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​ជិះ​ម៉ូតូ​ឌុប​គ្នា​វ៉ា​រថយន្ត​ក្រុង​ ក៏​ជ្រុល​ទៅ​បុក​ជា​មួយ​រថយន្ត​កាមរី​គូទ​ប៉ោង​ស៊េរី​១៩៩៥​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១១៩ និង​១២០​ ស្ថិត​ក្នុង​ភូមិ​ស្នោ​ ឃុំ​ខុន​រ៉ង​ ស្រុក​បរិបូណ៌ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បឹង​ធំ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ទទួល​ប្រាក់​ឧបត្ថម្ភ​50​ម៉ឺន​រៀល​

Posted: 26 Mar 2013 11:00 PM PDT

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បឹង​ធំ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ទទួល​ប្រាក់​ឧបត្ថម្ភ​50​ម៉ឺន​រៀល​
រាជ​ធានី​ភ្នំពេញ ៖ លោក​ម៉ម យឿន​ អធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ តំណាង​លោក​អធិការ​ ប៊ន សំអាត​ បាន​ចុះ​សាកសួរ​សុខ​ទុក្ខ​ និង​នាំ​យក​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ទៅ​ឧបត្ថម្ភ​ដល់​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បឹង​ធំ​ម្នាក់​ ដែលបាន​រង​គ្រោះ​ដោយ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ពេល​កន្លង​មក​ ខណៈ​កំពុង​ដើរ​ល្បាត​ទប់​ស្កាត់​បទ​ល្មើស​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន ។​ ថវិកា​

រថ​យន្ត​​បាឡែន​ពន្លះ​ជាមួយ​ម៉ូតូ​ស្លាប់​បុរស​2​នាក់​​លើ​ផ្លូវ​ជាតិ​​លេខ​5

Posted: 26 Mar 2013 10:45 PM PDT

រថ​យន្ត​​បាឡែន​ពន្លះ​ជាមួយ​ម៉ូតូ​ស្លាប់​បុរស​2​នាក់​​លើ​ផ្លូវ​ជាតិ​​លេខ​5
ខេត្ត​​​កំពង់​ឆ្នាំង​ ៖ ​បុរស​២​នាក់​បាន​ស្លាប់​​​ភ្លាម​ៗ​​ ខណៈ​​ជិះ​ម៉ូតូ​បុក​ជាមួយ​រថ​​យន្ត​បាឡែន​ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៥ មីនា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥​និង​៥៦​ ​ក្នុង​​ភូមិ​ច្រក​ល្មៀត ឃុំ​អូរ​ឫស្សី ស្រុក​កំពង់​ត្រឡាច ។

រថយន្ត​វីហ្គោ​បោះពួយបុក​ជាមួយ​ម៉ូតូ​ជិះ​ឡើង​ផ្លូវ​របួស​2​នាក់​

Posted: 26 Mar 2013 10:30 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​បន្ទាយមានជ័យ ៖​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ នៅ​​ព្រឹក​ ថ្ងៃ​ទី​២៥ មីនា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥​ ត្រង់​ចំណុច​ផ្លូវ​ចូល​បញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិ​ការ​សិក​រង​ខេត្ត​ ស្ថិត​ក្នុង​ភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ បណ្តាល​ឱ្យ​មនុស្ស​២នាក់​រង​របួស​ធ្ងន់​ និង​ស្រាល​ ត្រូវ​រថយន្ត​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​ ។

ស្រវឹង​កាន់ចង្កូត​ម៉ូតូ​លែង​ជាប់​ដួល​សន្លប់​កណ្តាល​ថ្នល់

Posted: 26 Mar 2013 10:15 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដួ​សន្លប់​​ស្តូក​ស្តឹង​នៅ​កណ្តាល​ថ្នល់​ខណៈ​ស្រវឹង​​ស្រា​ជោក​​ជាំ​​បើក​ម៉ូតូ​ស្មាស​វី​ ពណ៌​ខ្មៅ មួយគ្រឿង​ ​​លឿន​​ដូច​ហោះ​​​​​​​កាន់​ចង្កូត​​ម៉ូតូ​​​លែង​ជាប់​​​បណ្តាល​​ឱ្យ​ម៉ូតូ​​ដួល​​ កាលពី​​វេ​លា​ម៉ោង​​​២​និង​២០នាទី​​​​​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​​២៦ មីនា​ ​តាម​បណ្តោយ​​ម​ហា​វិថី​​​សហព័ន្ធ​រុស្ស៊ី ក្នុង​​​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​​សែន​សុខ ​។ ​

បើក​បរ​មិន​យោគ​យល់​នៅ​ផ្លូវ​កែង​រថ​យន្ត​2​គ្រឿង​បុក​គ្នា​ខូច​ខាត​ទាំង​សង​ខាង​

Posted: 26 Mar 2013 10:00 PM PDT

បើក​បរ​មិន​យោគ​យល់​នៅ​ផ្លូវ​កែង​រថ​យន្ត​2​គ្រឿង​បុក​គ្នា​ខូច​ខាត​ទាំង​សង​ខាង​
រាជ​ធា​នី​ភ្នំពេញ​ ៖ រថ​យន្ត​ពីរ​គ្រឿង​ម៉ាក​តាកូ​មា៉​ ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២V-២៧៣៤ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហីុ​យ៉ាន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២​E-៣៦០៣ បាន​ពន្លះ​គ្នា​​ នៅ​ចំណុច​ផ្លូវ​លេខ​២៧១​ កែង​ផ្លូវ​លំ​ ចេញ​ពី​ភូមិ​សន្សំ​កុសល​ បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ទាំង​សង​ខាង​ ។ ហេតុ​ការ​នេះ​​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​៥​និង​៣០​នា​ទី​ព្រឹក​ ថ្ងៃ​ទី​២៦​ ​មីនា​ ​​

តុលាការ​កំពូល​ច្រាន​​ចោល​ការ​សុំលើក​លែង​ទោស និង​នៅ​ក្រៅ​ឃុំ​​លើសំណុំរឿង​​​​អ្នក​ស្រី យ៉ោម បុប្ផា

Posted: 26 Mar 2013 09:55 PM PDT

រាជធានីភ្នំពេញ ៖ ​តុលាការ​កំពូល​បាន​ប្រកាស​កាល​ពីវេលាម៉ោង​ជាង​​១១​ព្រឹក​ថ្ងៃទី​២៧ មីនា ២០១៣ ​ច្រាន​ចោល​ការ​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ និង​​ការ​សុំ​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅលើ​អ្នក​ស្រី យ៉ោម បុប្ផា ​របស់​មេធាវី​មួយ​ក្រុម និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​មួយចំនួន ដោយ​បញ្ជាក់ថា

ជនជាតិ​កូរ៉េ​​ចង.ក​ធ្វើ​អត្ត​ឃាត​ដោយ​សារ​ជំពាក់​លុយគេ​

Posted: 26 Mar 2013 09:01 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសជនជាតិ​​កូរ៉េ​ម្នាក់​​បាន​ចង.ក​សម្លាប់​ខ្លួន​នឹង​ខ្សែ​​កំណាត់​នៅនឹងធ្នឹម​​ផ្ទះ​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង៩​និង​៣០​នាទី​ព្រឹកថ្ងៃទី​២៧ មីនា ​២០១៣ នៅ​ចំណុច​ផ្ទះ​លេខ​១៩Eo ផ្លូវ​លេខ​២៧១ ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ។ ជនជាតិ​កូរ៉េ​ដែល​ចង.ក​សម្លាប់​ខ្លួន​ឈ្មោះ​ Jung Jinhak អាយុ​៥៦​ឆ្នាំ មាន​​ប្រពន្ធ​ជាជនជាតិ​​ខ្មែរ ជា​អាជីវ​ករ​លក់​សម្លៀក​បំពាក់ ។ តាម​

ពួក​អារ៉ាប់​ចង់​បំពាក់​អា​វុធ​​ឱ្យ​ពួក​ប្រឆាំង​លោក​អាសាដ​

Posted: 26 Mar 2013 08:59 PM PDT

តំណាង​របស់​ពួក​ប្រឆាំង​ស៊ីរី​ក្នុង​កិច្ច​ប្រជុំ​កំពូល​អារ៉ាប់
កិច្ច​​ប្រជុំ​កំពូល​របស់​សម្ព័ន្ធ​អារ៉ាប់បាន​បើក​​ធ្វើ​កាលពីថ្ងៃ​ទី​២៦ មីនា ​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា ​ដោយ​ផ្តោត​សំខាន់​លើ​វិបត្តិ​នៅ​ស៊ីរី ។សរុប​ប្រមុខ​រដ្ឋចំនួន​១៥​រូប ​របស់​បណ្តា​​ប្រទេស​អារ៉ាប់​ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូល​នេះ ។ ​លោក​ម៉ូ​អាសេ​​​អាល់​ខាទីប ​ប្រមុខ​ក្រុម​ចម្រុះ​ប្រឆាំង​ស៊ីរី ​ដែល​ប្រកាស​​​លា​លែង​ពី​​តំណែង​បាន​កាន់កាប់​កៅ​អី​​ស៊ីរី​ក្នុងកិច្ច​ប្រជុំ​កំពូល​នោះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!