Koh Santipheap Daily

Koh Santipheap Daily


ជិះ​ម៉ូតូ​ឌុបជីតា​ទៅហូប​គុយ​ទាវ​គោយន្ត​បុក​របួស​ទាំង​ពីរ​នាក់​

Posted: 25 Mar 2013 01:00 AM PDT

ជិះ​ម៉ូតូ​ឌុបជីតា​ទៅហូប​គុយ​ទាវ​គោយន្ត​បុក​របួស​ទាំង​ពីរ​នាក់​
ខេត្ត​ព្រៃវែង​ ៖​ ចៅ​ស្រី​បាន​បាក់​ជើង​ទាំង​ពីរ​ ឯជីតា​រយះ​ក្បាល​ជង្គង់​ខាង​ស្តាំ​ ដោយ​សារ​គោយន្ត​បុក​ ខណៈ​​ចៅ​ស្រី​ជិះ​ម៉ូតូ​ឌុប​ជីតា​ត្រឡប់​មក​ពី​ហូប​គុយ​ទាវ​វិញ​ កាល​ពី​វេលា​ម៉ោង​៧ព្រឹក​ ថ្ងៃ​ទី២២ មីនា​ នៅ​ក្នុង​ភូមិ​កំពង់​ពោធិ៍​ ឃុំ​ព្រៃ​ស្នៀត​ ស្រុក​ពារាំង​ ។ ជីតា​​ឈ្មោះ​ពោធិ៍​ អុី​ អាយុ​៨៣ឆ្នាំ​ រយះ​ក្បាល​ជង្គង់​ខាង​ស្តាំ​ និង​ចៅ​ស្រី​ឈ្មោះ​ឆ ឈុន អាយុ​២៥ឆ្នាំ​ របួស​បាក់​ជើង​ទាំង​ពីរ​ អ្នក​ទាំង​ពីរ​

ឆ្លង​សមិទ្ធ​​​ផល​ផ្នែក​ពុទ្ធ​ចក្រ​នៅ​វត្ត​សុវណ្ណ​​រង្សី​អង្គរ​បាន​

Posted: 25 Mar 2013 12:49 AM PDT

ពិធីឆ្លង​សមិទ្ធ​​​ផល​ផ្នែក​ពុទ្ធ​ចក្រ​នៅ​វត្ត​សុវណ្ណ​​រង្សី​អង្គរ​បាន​
​ខេត្ត​កំពង់ចាម ៖ ​សមិទ្ធ​ផល​នា​នា​នៅ​វត្ត​សុវណ្ណ​រង្សី ស្ថិត​នៅឃុំ​អង្គរ​បាន ស្រុក​កង​មាស ខេត្ត​កំពង់ចាម ត្រូវបានធ្វើ​​ពិធី​ឆ្លង​​ក្រោម​​អធិបតី​ភាព​លោក​មិន​ ឃិន​ សមា​ជិក​ក្រុម​ការ​ងារ​​​គណៈ​កម្មាធិការ​កណ្តាល​​ចុះ​ជួយ​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​កង​មាស និង​លោក​ស្រី ជា​ភរិយា​ ព្រម​ទាំង​​ប្រជា​ពុទ្ធ​បរិស័ទ​ដែល​​បាន​ចូល​រួម​​ចាប់​មគ្គ​ផល​ជា​ច្រើន​នាក់​ កាលពីព្រឹក​ថ្ងៃទី​២៤ មីនា ​២០១៣ ។

ប្រទេស​ន័រវែស​ផ្តល់ជំនួយ​ប្រមាណ​១លាន​ដុល្លារ​អាេមរិក​ដល់​សាលា​ក្តីខ្មែរក្រហម​

Posted: 25 Mar 2013 12:47 AM PDT

រាជ​ធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាសព័ត៌មានចុះថ្ងៃទី​២៥ មីនា ២០១៣ របស់សាលាក្តី​ខ្មែរក្រហមបានឲ្យដឹង​ថា ប្រទេសន័រ វែស បាន​ផ្តល់ជំនួយប្រមាណ​១លានដុល្លារអាមេរិក ដល់ភាគីអន្តរជាតិ​នៃសាលាក្តីខ្មែរក្រហម ។ សេចក្តីប្រកាសព័ត៌​មានដដែល ក៏បានបង្ហាញឲ្យ​ដឹងទៀតថា ចាប់តំាងពីឆ្នាំ​២០០៦មក រាប់ទំាងជំនួយចុងក្រោយ​នេះ ប្រទេសន័រវែស បានផ្តល់ជំនួយ​ដល់អង្គ ជំនុំ​

ខឹង​ប្តី​មាន​ស្រី​ជិះ​ម៉ូតូ​​ឌុប​មក​លោត​ទឹក​​លើ​ស្ពាន​ជ្រោយ​ចង្វា​តែ​មិន​ស្លាប់​

Posted: 25 Mar 2013 12:46 AM PDT

ស្ត្រីរងគ្រោះ
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ឈឺ​ចាប់​​នឹង​លោក​ប្តី​​បាន​ជិះ​ម៉ូតូឌុប​​មក​លោត​ទឹក​​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​ដល់​ប្រជា​ពល​រដ្ឋ​ធ្វើ​​ដំណើរ​ឆ្លង​កាត់​កាលពីវេលា​ម៉ោង​៩​ព្រឹក​​ថ្ងៃទី​២៥ មីនា ២០១៣ ។ ​ក៏​ប៉ុន្តែ​​ស្ត្រីដែល​​​គិត​​ខ្លី​​នេះ​មិន​​បាន​ស្លាប់​ដូច​បំណង​នោះ​ទេ ដោយ​សារ​តែ​កម្លាំង​​នគរបាល​ការ​ពារ​​ស្ពាន​ចេញទូក​ជួយ​សង្គ្រោះ​​ទាន់ពេលវេលា​​ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

លោក​ជំ​ទាវ​​បណ្ឌិត​ ម៉ែន​ សំ​អន​ អញ្ជើញ​កាត់​ឫស​សី​មា​ព្រះ​វិ​ហារ​វត្ដ​សិរី​ឧត្ដម​នៅ​ឃុំ​ចាម​

Posted: 25 Mar 2013 12:45 AM PDT

លោក​ជំ​ទាវ​​បណ្ឌិត​ ម៉ែន​ សំ​អន​ អញ្ជើញ​កាត់​ឫស​សី​មា​ព្រះ​វិ​ហារ​វត្ដ​សិរី​ឧត្ដម​នៅ​ឃុំ​ចាម​
ខេត្ដ​ព្រៃ​វែង​ ៖ ព្រះ​វិ​ហារ​ដ៏​ថ្មី​សន្លាង​ក្នុង​ទី​អារាម​វត្ដ​សិ​រី​ឧត្ដម​ ស្ថិត​ក្នុង​ភូមិ​ចាម​ ឃុំ​ចាម​ស្រុក​កំ​ពង់​ត្រ​បែក​​ ត្រូវ​បាន​រៀប​ចំ​ពិ​ធី​បញ្ចុះ​និងកាត់​ឫស​សី​មា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២​៣​ មី​នា​ ក្រោម​អ​ធិបតី​ភាព​លោក​ជំ​ទាវ​​បណ្ឌិត​ម៉ែន​ សំ​អន​ ឧប​នា​យក​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រ​សួង​ទំ​នាក់​ទំនងជា​មួយ​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ និង​អធិ​ការ​កិច្ច​។​ ពិ​ធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ផង​ដែរ​ ពី​សំ​ណាក់​លោក​ លោក​ស្រី​តំ​

ខឹង​ឪពុក​សូត្រ​រៀន​​មន្តអាគម​​យក​ដំបង​វាយ​ឪពុក​ស្លាប់​

Posted: 25 Mar 2013 12:42 AM PDT

ពិធីបុណ្យសពជនរងគ្រោះ
​ខេត្ត​ព្រៃវែង ៖ ​ការ​វាយ​សម្លាប់​ឪពុក​ម្តាយ​ខ្លួន​ឯង​​​ត្រូវមាន​ទោស​​២ ទី១-មាន​ទោស​ពេល​នៅ​មាន​ជីវិត​ ទី២-មាន​ទោស​ពេល​ស្លាប់​​ទៅ​ត្រូវ​ទទួល​ទោស​អនន្តអរិយ៍​កម្ម​ ចុះ​ហេតុ​​អ្វី​​បាន​ជា​ស្ត្រី​ក្រមុំ​​ចាស់​ម្នាក់​​នេះ​​ ​ទោះបីជា​ឪពុក​ឆ្កួត​យ៉ាង​ណាក៏​មិន​គួរ​យក​ឈើ​​ច្រត់​ក្បាល​នាគវាយ​សំពង​​ទៅលើ​ឪពុក​​បង្កើត​នៅ​ពេល​ដែល​គាត់​កំពុង​​អង្គុយ​សូត្រ​រៀន​ធម៌​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​យ៉ាង​ដូច្នេះ​សោះ ។ ហេតុការណ៍

រថ​យន្ត​តូយ៉ូ​តា​ស៊េរី​ទំនើប​បើក​ធ្លាក់​ផ្លូវ​បុក​ដើម​ឈើ​ឆេះ​​សល់​តែ​គ្រោង​ឆ្អឹង

Posted: 25 Mar 2013 12:18 AM PDT

រថ​យន្ត​តូយ៉ូ​តា​ស៊េរី​ទំនើប​បើក​ធ្លាក់​ផ្លូវ​បុក​ដើម​ឈើ​ឆេះ​​សល់​តែ​គ្រោង​ឆ្អឹង
​​ស្ត្រី​២​នាក់​ជិះ​រថ​យន្ត​​ម៉ាក​តូ​យ៉ូ​តា​​ធ្លាក់​ពី​លើ​​ដង​ផ្លូវ​ទៅ​បុក​ដើម​ឈើ​ ប៉ុន្តែ​សំណាង​ល្អ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា ចំណែក​រថ​យន្ត​​​ត្រូវ​ភ្លើង​ឆាប​ឆេះ​នៅ​សល់​តែ​គ្រោង​ឆ្អឹង ។ កាសែត​ថៃ​កាល​ពី​ថ្ងៃ​ទី​២៤ មីនា កន្លង​មក ផ្សាយ​ឱ្យ​ដឹង​ថា ​មាន​ឧប្បត្តិ​ហេតុ​រថ​យន្ត​ម៉ាក​តូ​យ៉ូ​តា​ស៊េរី​ទំនើប​បើក​ធ្លាក់​ផ្លូវ​ទៅ​បុក​នឹង​ដើម​ឈើ​នៅ​តាម​បណ្តាយ​ផ្លូវ​កោះ​ខាស៊ុប​ប្រាប ត្រង់​ច្រក​ចូល​ស្រុក​ស៊ុប​ប្រាប ខេត្ត​

ក្រសួង​មហា​ផ្ទៃ​ប្រឡង​ជ្រើស​រើស​មន្ត្រី​ក្រប​ខណ្ឌ​ឆ្នាំ​2013​ចំនួន​154នាក់​

Posted: 25 Mar 2013 12:15 AM PDT

ក្រសួង​មហា​ផ្ទៃ​ប្រឡង​ជ្រើស​រើស​មន្ត្រី​ក្រប​ខណ្ឌ​ឆ្នាំ​2013​ចំនួន​154នាក់​
រាជធានីភ្នំពេញ ៖​ ក្រសួង​មហា​ផ្ទៃ​ បាន​រៀប​ចំ​ឱ្យ​មាន​ការ​ប្រឡង​ជ្រើស​រើស​​បេក្ខជន​បញ្ចូល​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​រាជ​ការ​ស៊ីវិល​ ក្រសួង​មហា​ផ្ទៃ​នៅ​ទូទាំង​ប្រទេស​ នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី២៤​ មីនា​ ។ ការ​ប្រឡង​ជ្រើស​រើស​បេក្ខជន​បញ្ចូល​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​រាជ​ការ​ស៊ីវិល​របស់​ក្រសួង​មហា​ផ្ទៃ​នេះ​ ត្រូវ​បាន​ធ្វើ​ព្រមៗ​គ្នា​នៅ​ទូទាំង​ប្រទេស​ ក្នុង​នោះ​មាន​ការ​ជ្រើស​រើស​មន្ត្រី​ក្រប​ខណ្ឌ​រដ្ឋ​បាល​ជាន់​ខ្ពស់​ (ក្រប

ប្រទះឃើ​ញ​សព​ហើម​ស្អុយ​​រលួយ​ក្នុង​​បឹង​កំប្លោក​នៅ​សង្កាត់​ព្រៃ.ស

Posted: 25 Mar 2013 12:09 AM PDT

រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​ដើរ​រក​ត្រី​បាន​ប្រទះ​ឃើញ​​សព​ហើម​ស្អុយ​រលួយ​មើល​លែង​ស្គាល់​ថា ជា​ប្រុស​ ឬ​ស្រី​នៅក្នុង​​បឹង​កំប្លោក​​ កាល​ពី​វេលា​ម៉ោង​ជាង​១​រសៀល​ថ្ងៃទី​២៥ មីនា ២០១៣ ​ស្ថិត​ក្នុង​ភូមិ​ប្រការ សង្កាត់​ព្រៃ.ស ខណ្ឌ​ដង្កោ ហើយ​បាន​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ចុះ​មក​ត្រួត​ពិនិត្យ៕

ជ្រើស​តាំង​ប្រមុខ​ក្រុម​ AQMI ថ្មី​​ក្រោយ​ការ​សម្លាប់​ប្រមុខ​មុន​​

Posted: 25 Mar 2013 12:03 AM PDT

ប្រមុខ​ក្រុម​AQMI ថ្មី​
យោង​តាម​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ទី​២៤ មីនា ផ្សាយ​ដោយ​ទូរ​ទស្សន៍​អាល់​ហ្សេរី​ ENNAHAR ថា លោក​ DJAMEL OKACHA ត្រូវ​​បាន​ជ្រើ​ស​តាំង​ឱ្យ​ឡើង​បន្ត​តំណែង​ពី​លោក ABDELHAMID ABOU ZEID ប្រមុខ​អាល់​កៃ​ដា នៅ​ MAGHREB អ៊ិស្លាម​ AQMI ដែល​ត្រូវ​សម្លាប់​ ។ អាយុ​៣៤​ឆ្នាំ ជនជាតិ​អាល់​​ហ្សេ​រី​រ​ូប​នោះ​ក៏​គេ​ស្គាល់​​ផងដែរ​ក្រោម​​ឈ្មោះ​ថា YAHIA ABOU EL HAMAM ។

​រថយន្ត​2​គ្រឿង​​​ជែងគ្នា​ជ្រុល​ធ្លាក់​​ផ្លូវក្រឡាប់​បោក​លើ​ក្មេង​ប្រុស​​ម្នាក់ស្លាប់​

Posted: 25 Mar 2013 12:00 AM PDT

​រថយន្ត​2​គ្រឿង​​​ជែងគ្នា​ជ្រុល​ធ្លាក់​​ផ្លូវក្រឡាប់​បោក​លើ​ក្មេង​ប្រុស​​ម្នាក់ស្លាប់​
ខេត្ត​កំពង់ធំ ៖ ​​ក្មេង​ប្រុស​អាយុ​ទើប​៨​ឆ្នាំ​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ដោយ​​រថយន្ដ​​​វី​ហ្គោ​ពណ៌​ទឹកប្រាក់​​បើក​បរ​ដោយ​​ឈ្មោះ​កុយ​ សុភា​ ​​​បើក​​ជែង​​ជាមួយ​រថយន្ដ​​​ឡង់​គ្រីស្ស័រ​ ​ពណ៌​ស្លែ​ ​បណ្តាល​ឱ្យ​កៀរ​គ្នា​​ធ្លាក់​ថ្នល់​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ទៅ​​​បោក​លើ​​​​​ក្មេង​​ប្រុស​​ម្នាក់​ដែល​កំពុង​​​​​លេង​នៅ​ខាង​មុខ​ផ្ទះ​​ចម្ងាយ​​ជាង​១០​ម៉ែត្រ​ពី​ចិញ្ចើម​​​ផ្លូវ​​​​​​ស្លាប់​​​​​​​ពេល​បញ្ជូន​​ទៅ​មន្ទីរ​

កម្ម​ករ​សំណង់​ស្ពាន​ត្រូវ​ធ្នឹម​ស្ពាន​បេតុង​​រលំ​លើ​កិន​ស្លាប់​

Posted: 24 Mar 2013 11:59 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើត​ហេតុ​
​ខេត្តកណ្តាល ៖ ​បុរស​ម្នាក់​​ជា​កម្ម​ករ​សំណង់​​ស្ពាន​របស់​កង​វិស្វ​កម្ម​ត្រូវ​បាន​ធ្នឹម​ស្ពាន​បេតុ​ង​ធំ​មួយ​ដើម​រលំ​សង្កត់​ពី​លើ​​ បណ្តាល​ឱ្យ​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​​កន្លែង ​​នៅ​ពេល​​ដែល​គាត់​កំពុង​​ដោះ​ពុម្ព​ចាក់​បេតុង​​ធ្នឹម​​ស្ពាន កាល​ពីវេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​​២៤ មីនា ​២០១៣ នៅ​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​ព្រែក​​អូរ​អណ្តូង ស្ថិត​ក្នុង​ភូមិ​ទួល​ក្រាំង ​ឃុំ​ក្រាំង​យ៉ូវ ​ស្រុក​ស្អាង ។

រថយន្ត​ស៊ើប​​របស់​មន្ត្រីយោធា​បើក​បុក​រថយន្ត​យីឌុប​ដឹក​អុស​កំពុង​បើក​​​ឆ្លង​ផ្លូវ​

Posted: 24 Mar 2013 11:56 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​​ស៊ើប ពណ៌​ត្រេអីុ ​របស់​មន្ត្រី​យោធា​​បាន​បើក​បោះ​ពួយ​ជ្រុល​ទៅ​បុក​រថយន្ត​យីឌុប​មួយ​គ្រឿង​​ដឹក​អុស​ពេញ​កំពុង​​បើក​​បត់​ស្តាំ​ដៃ​​ចូល​ទៅ​ក្នុង​រោង​ចក្រ ដើម្បី​​ទម្លាក់​​អុស​នៅទី​នោះ​ធ្វើ​ឱ្យ​រថយន្ត​ម៉ាក​​តូយ៉ូតា​ស៊ើប​មួយ​គ្រឿង​នោះ​វាក់​ជាន់​ហ្វ្រាំង​​មិនទាន់​ក៏​បាន​បុក​ពេញទំហឹង​រុល​ចូល​ក្រោម​ពោះ​​រថយន្ត​ដឹកអុស​ចំពាក់​កណ្តាល​ខ្លួន​ខ្ទេច​ខាង​មុខ​យ៉ាង​ដំណំ​តែ​មិន​បណ្តាល​ឱ្យ​អ្នក​បើក​

លោក​ខៀវ​ កាញា​រីទ្ធ ​ផ្តល់​ស៊ី​ក្លូ​1​គ្រឿង​តាម​រយៈ​ក្រុម​ប្រហុក​ខ្មែរ

Posted: 24 Mar 2013 11:45 PM PDT

រាជ​ធានី​ភ្នំពេញ ​៖ ​កាលពីព្រឹក​ថ្ងៃ​​ទី​១៦ មីនា ​កន្លង​ទៅ​​នេះ ​ក្រុម​ប្រហុក​ខ្មែរ​(Facebook)​​បាន​ជូន​ស៊ីក្លូ​១​គ្រឿង​មាន​តម្លៃ១៥០​ដុល្លារ ​ដែល​ជា​អំណោយ​សប្បុរ​ស​ធម៌​របស​់លោក​ខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន និងលោក​ជំទាវ​ជាភរិយា​ផ្តល់​តាម​រយៈ​ក្រុម​ប្រហុក​ខ្មែរ ជូនដល់​លោកឆេង ​វណ្ណៈ ​អាយុ​៣០​ឆ្នាំ ​មក​ពី​ខេត្ត​​ស្វាយ​រៀង​​ ដែល​កន្លង​មក​បាន​ជួល​ស៊ី​ក្លូ​ពី​ថៅ​​​កែ​ដើម្បី​ធាក់​​ប្រកប​របរ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៥ មីនា ២០១៣

Posted: 24 Mar 2013 11:37 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៥ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

Samsung International Galaxy Studio ផ្តល់​ជូន​នូវ​តម្លៃ​​ពិសេស និងបទពិសោធន៍​កាន់តែ​ថ្មី​

Posted: 24 Mar 2013 11:30 PM PDT

ការ​ផ្តល់​ជូន​នូវ​តម្លៃ​​ពិសេស និងបទពិសោធន៍​កាន់តែ​ថ្មី​
រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី​២៤ មីនា ​២០១៣ ​នេះ Samsung បាន​រៀបចំ​កម្មវិធី Samsung International Galaxy Studio សាជាថ្មី​ដើម្បី​​​ឱ្យ​ភ្ញៀវ​​​ជាតិ-អន្តរជាតិ​​បាន​ចូលរួ​ម​សាក​ល្បង​នូវ​ស្រឡាយ​ផលិត​ផល Samsung Galaxy ​ទាំងអស់​នៅផ្សារ​ទំនើប​សូរិយា ។ ​លោកវ៉ាត់ ​ឡាំផេង ​នាយក​គ្រប់​គ្រង​សាខា​ថៃ​ក្រុម​ហ៊ុន Samsung អេឡិចត្រូនិក​​ប្រចាំ​កម្ពុជាបាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​​ទទួល​បាន​

ក្រុម​ទំនើង​​តាម​វាយ​ភ័យ​ពេក​ជិះ​ម៉ូតូ​រត់​ជ្រុល​បុក​រថយន្ត​កុង​តឺន័រ​ស្លាប់​ភ្លាម

Posted: 24 Mar 2013 11:30 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ដោយ​សារ​មាន​ក្រុម​ជន​ទំនើង​ម៤-៥នាក់​ ជិះ​ម៉ូតូ​ដេញ​តាម​វាយ​ ហើយ​ភ័យ​ពេក​ក៏​បើក​ម៉ូតូ​រត់​គេច​យ៉ាង​លឿន​​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដឹក​កុង​តឺន័រ​ពេញ​ទំហឹង​ ។ ចំណែក​ក្រុម​ទំនើង​បាន​នាំ​គ្នា​​គេច​ខ្លួន​បាត់​ស្រមោល​ ។

នគរបាល​ខណ្ឌដូនពេញ​បញ្ជូនជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ម្នាក់​ទៅតុលាការ​

Posted: 24 Mar 2013 11:16 PM PDT

នគរបាល​ខណ្ឌដូនពេញ​បញ្ជូនជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ម្នាក់​ទៅតុលាការ​
​រាជ​ធានីភ្នំពេញ ៖ នគរបាល​ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ​​បានកសាងសំណុំរឿង​​បញ្ជូនបុរសម្នាក់​ទៅ​តុលា​​ការ​​ជាប់​ចោទពីបទ "ជួញដូរដោយ​ខុសច្បាប់នូវសារ​ធាតុញៀន" ​នាព្រឹកថ្ងៃទី២៥​ មីនា ​២០១៣​ ក្រោយ​ឃាត់ខ្លួនបុរស​នោះ​នៅ​​ចំណុចមុខ​ផ្ទះលេខ៣២អឺ០​ផ្លូវលេខ​១៧ ភូមិទី៨ សង្កាត់ផ្សារចាស់ ខណ្ឌដូន​ពេញ និងឆែកឆេររកឃើញ​ថ្នាំ​ញៀនប្រភេទម៉ា​

បុរស​​ម្នាក់​ឃើញ​មនុស្ស​​ចេះ​តែ​ភ័យខ្លាច​​​រត់​ចូល​​ផ្ទះ​ចង​ក​ធ្វើ​​អត្តឃាត

Posted: 24 Mar 2013 11:15 PM PDT

បុរស​​ម្នាក់​ឃើញ​មនុស្ស​​ចេះ​តែ​ភ័យខ្លាច​​​រត់​ចូល​​ផ្ទះ​ចង​ក​ធ្វើ​​ធ្វើ​អត្តឃាត
​ខេត្ត​ឧត្តរ​មានជ័យ ៖ កាល​ពី​វេលាម៉ោង​​៧ និង​​៣០នាទី​យប់ថ្ងៃទី​​២២ មីនា នៅក្នុង​ភូមិ​​ពរពេ ឃុំ​​ផ្អាវ ស្រុក​​អន្លង់វែង ​បុរសម្នាក់​​កើត​មាន​អាការ​ៈ​​មិន​ស្រួល​​​ក្នុង​ខ្លួន​ ឱ្យ​តែ​ឃើញ​មនុស្ស​​​​ដើរ​ចូល​ផ្ទះ​​​​របស់​ខ្លួន​មិន​ថា​ចាស់ ឬ ក្មេង​​​ទេ​​គាត់​​មាន​​អា​រម្មណ៍​ភ័យ​ខ្លាច​​​​​រត់​ទៅ​​ចូល​ក្នុង​ផ្ទះ​ រួច​ចង​ក​​នឹង​​ក្រមា​​​​នៅ​នឹង​ថ្នឹម​​ផ្ទះ​តៀម​របស់​ខ្លួន​​​​​ តែ​ត្រូវ​គេ​មក​ជួយ​ទាន់​​​រួច​ផុត​ពី​​សេចក្ដីស្លាប់​​ ។

ម៉ូតូគុប​ជ្រុង​បត់​ឆ្លង​ផ្លូវ​បុក​ឌ្រីមសេ​១២៥​របួសធ្ងន់-ស្រាល​៤នាក់​

Posted: 24 Mar 2013 11:10 PM PDT

ម៉ូតូគុប​ជ្រុង​បត់​ឆ្លង​ផ្លូវ​បុក​ឌ្រីមសេ​១២៥​របួសធ្ងន់-ស្រាល​៤នាក់​
រាជ​ធានីភ្នំពេញ ៖ មនុស្ស៤នាក់​ក្នុងនោះមានស្រ្តី២នាក់​បានរងរបួសធ្ងន់​ក្នុងហេតុ​ការណ៍​​គ្រោះថ្នាក់ចរាចរណ៍​មួយបង្កឡើងរវាង​ម៉ូតូ​គុប​​ជ្រុង​ពណ៌​ទឹកប៊ិចមួយគ្រឿង បើកដោយ​បុរសម្នាក់ បត់ឆ្លងផ្លូវជ្រុល​ទៅបុក​ម៉ូតូឌ្រីមសេ១២៥ ពណ៌​ខ្មៅ​ស៊េរី២០០៦​មួយគ្រឿង​ជិះ​គ្នា​៣​នាក់ ក្នុង​នោះ​មាន​ស្រ្តី២នាក់ចំពីមុខពេញ​ទំហឹង កាលពីវេលាម៉ោង៦​ល្ងាចថ្ងៃ​ទី២៤​ មីនា ​២០១៣ តាមបណ្តោយ​មហា​វិថីសហ​

ដំណើរ​រុក​រក​ដែន​ដីថ្មី​របស់​​គ្រួសារ​ទាន់​សម័យ​ក្នុង​រឿង The Croods (3D)​

Posted: 24 Mar 2013 11:10 PM PDT

​រឿង The Croods (3D)​
ខ្សែភាព​យន្ត The Croods ដែល​ជា​វណ្ណ​កម្ម​ដ៏​អស្ចារ្យ​មួយ​បង្កប់​ទៅ​ដោយ​ឈុត​ឆាក​ការ​ខំ​ប្រឹង​ប្រែង​ តស៊ូ​​របស់​ក្រុម​គ្រួសារ​មួយ​​រហូត​ដល់​សម្រេច​នូវ​អ្វី​​ដែល​ខ្លួន​ចង់​បាន​ នឹង​ចាក់​បញ្ចាំង​​នៅរាជធានីភ្នំពេញ ប្រទេស​កម្ពុជា ក្នុង​ពេល​​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ។ The Croods ​និយាយ​​អំពី​​គ្រួសារ​​សម័យ​​បុរេ​ប្រវត្តិ​​ដែល​នៅ​តែ​ក្នុង​រូងភ្នំ ហើយ​​មិន​ស្វែង​​រក​ពិភព​ខាងក្រៅ ។ ​ថ្ងៃមួយ​ផែន​ដី​មាន​ភាព​ប្រែ

​​សាលា​រា​ជ​ធានី​ជួស​ជុល​បន្ទាន់​ប្រព័ន្ធ​​លូមេស​ល់​ពី​សម័យមុន​ដែល​បាក់​ស្រុត​

Posted: 24 Mar 2013 11:00 PM PDT

​​សាលា​រា​ជ​ធានី​ជួស​ជុល​បន្ទាន់​ប្រព័ន្ធ​​លូមេស​ល់​ពី​សម័យមុន​ដែល​បាក់​ស្រុត​
រាជធានី​ភ្នំពេញ​ ៖ ​អង្គ​ភាព​​លូ​​​នៃ​​មន្ទីរ​សា​ធារណ​​ការ​​​ និង​ដឹក​ជញ្ជូន​​​រាជ​ធានី​ភ្នំពេញ​ ​បាន​ដំណើ​រ​ការ​​ជួស​ជុល​ និង​ប្ដូរ​ប្រព័ន្ធ​​​លូថ្មី​​​កាត់​ម​ហា​វិថ​ី​ព្រះមុនី​វង្ស​​​​ចំពី​មុខ​វិទ្យាល​័យ​​បឹង​ត្របែក​​​ក្រោ​យ​ពី​ប្រព័ន្ធ​លូ​ចាស់​បាន​បាក់​ស្រុត​​​ ​​។ បើ​​តាម​ការ​អះ​អា​ង​ពី​មន្ត្រី​​​មន្ទី​រ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​​​​បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធលូ​​​នេះ​សល់​ពី​សម័យ​មុន​​​​​​​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​​​​ ដល់​អាយុកាល​​​ត្រូវ​បាក់​ស្រុត​​​

ចាប់​ខ្លួន​ឪពុក​និង​កូន​ប្រសាប្រព្រឹត្ត​បទ​ល្មើស​ឆក់​ត្រី​

Posted: 24 Mar 2013 10:45 PM PDT

ចាប់​ខ្លួន​ឪពុក​និង​កូន​ប្រសាប្រព្រឹត្ត​បទ​ល្មើស​ឆក់​ត្រី​ល្មើស​ឆក់​ត្រី​
ខេត្ត​កំពង់ឆ្នាំង ៖​ បុរស​ពីរ​នាក់​ជា​ឪពុក​ និង​កូន​ប្រសា​ត្រូវ​បាន​មន្ត្រី​នគរ​បាល​ស្រុក​បរិ​បូណ៌ ធ្វើ​ការ​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៣ មីនា​ នៅ​ក្នុង​ចំណុច​បឹង​ផ្លូវ​ក្របី​ ស្ថិត​ក្នុង​ភូមិ​កំពង់​សួរ​ ឃុំ​ខុនរ៉ង ស្រុក​បរិបូណ­៌ ខណៈ​ពួក​គេ​ទាំង​ពីរ​នាក់​កំពុង​ធ្វើ​សកម្ម​ភាព​ឆក់​ត្រី​ដោយ​ខុស​ច្បាប់​នៅ​ទីនោះ​ ។

រឺុ​ម៉ក​ម៉ូ​តូ​ធុន​យក្ស​ព្រ​លះ​សង់​កូ​រ៉េ​ស្លាប់​និង​​របួស​3​នាក់​​

Posted: 24 Mar 2013 10:15 PM PDT

ខេត្ដ​កំ​ពង់​ស្ពឺ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​​ដ៏​រន្ធត់​មួយ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់​និង​របួស​ម្នាក់​ ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៥​០​នា​ទី​យប់​ថ្ងៃ​ទី​២​២​ មី​នា​ តាម​ផ្លូវ​លំ​ពី​ផ្សារ​ព្រៃ​ផ្ដៅ​ទៅ​ភូមិ​ត្រ​ពាំង​ថ្ម​​ ឃុំ​រលាំង​ចក​ ស្រុក​សំ​រោង​ទង​ ។​ លោក​អនុ​សេ​នី​យ៍​ឯក​សាយ​ សេត​អធិ​ការ​រង​ន​គរ​បាល​ស្រុក​សំ​រោង​ទង​ទ​ទួល​បន្ទុក​ការ​ងារ​សណ្ដាប់​ធ្នាប់​ចរា​ចរណ៍​បាន​ឱ្យ​ដឹង​ថា​

គំនរ​ឈើ​ប្រណីត​រាប់​សិប​កំណាត់​នៅ​មាត់​ទឹក​កំពង់​ស្អាង​ស្រុក​សេ​សាន​

Posted: 24 Mar 2013 10:15 PM PDT

គំនរ​ឈើ​ប្រណីត​រាប់​សិប​កំណាត់​នៅ​មាត់​ទឹក​កំពង់​ស្អាង​ស្រុក​សេ​សាន​
ខេត្ត​ស្ទឹង​ត្រែង​ ៖ បើ​ទោះ​បី​ជា​យុទ្ធ​នា​ការ​បង្ក្រាប​បទ​​ល្មើស​ព្រៃ​ឈើ​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​ក្តៅ​គគុក​នៅ​ស្រុក​សេ​សាន​កន្លង​មក​និង​បាន​ចាប់​រឹប​អូស​រាប់​រយ​ម៉ែត្រ​គូប​ក៏​ដោយ​ តែ​សកម្ម​ភាព​ទាំង​នោះ​នៅ​តែ​មាន​ជា​បន្ត​បន្ទាប់​ ហើយ​នៅ​តែ​មិន​អាច​បញ្ជៀស​ឱ្យ​បាន​នូវ​ភាព​វិនាស​ហិន​ហោច​នៃ​ធន​ធាន​ព្រៃ​ធម្ម​ជាតិ​ ឱ្យ​ឋិត​ថេរ​បាន​ទេ ។

កាមរីជិះ​បញ្ច្រាស​​ទិស​បុក​រនាំង​ដែក​បាក់​7ផ្ទាំង

Posted: 24 Mar 2013 10:00 PM PDT

កាមរីជិះ​បញ្ច្រាស​​ទិស​បុក​រនាំង​ដែក​បាក់​7ផ្ទាំង
រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​ ស៊េរី​២០០៧ ពណ៌​ខ្មៅ មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-0520 ​បើក​បញ្ច្រាស​ទិស​ដៅ​ចរា​ចរណ៍​បាន​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​បាក់​អស់​៧​ផ្ទាំង ហើយ​រថយន្ត​បែកកង់​​មុខ​និង​ខូច​ខាត​មួយ​កំណាត់​​ខាង​មុខ​យ៉ាង​ដំណំ ។ គ្រោះ​ថ្នាក់​​នេះ​​កើត​ឡើង​នៅជិត​​ក្រសួង​ការ​ពារ​ជាតិ ​មហា​វិថី​​សហព័ន្ធ​​រុស្ស៊ី កែង​ផ្លូវ​លេខ​២១៥ ក្នុង​ស​ង្កាត់​​ផ្សារ​ដេ​ប៉ូទី៣ ខណ្ឌ​ទួល

ខ្មាន់​កាំភ្លើង​២​នាក់​ បាញ់​ប្រហារ​​បុរស​ម្នាក់​នៅខាង​ជើង​ក្បែរ​ផ្សារ​ទួល​គោក ជាអំពើ​ប្លន់ ខណៈ​​យក​លុយ​ទៅ​ឱ្យ​ថ្លៃ​​ទិញ​រថយន្ត​

Posted: 24 Mar 2013 08:51 PM PDT

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍
រាជធានីភ្នំពេញ ៖ ​ខ្មាន់​កាំភ្លើង​២​នាក់​ដែល​​បាញ់​ប្រហារ​​ទៅ​លើ​បុរស​​ម្នាក់​ជា​អ្នក​មាន​ធូរធារ ​បណ្តាលឱ្យ​រង​របួស​ធ្ងន់​​​នោះ ​គឺ​ជា​អំពើ​​ប្លន់​ប៉ុន​​ប៉ង​​យក​ប្រាក់​ពី​ក្នុង​ហោប៉ៅ ​ខណៈ​​បុរស​រង​គ្រោះ​ដាក់​ប្រាក់​​ជាច្រើន​​ម៉ឺន​ដុល្លារ​ទៅ​​ប្រគល់​ឱ្យ​គេ​ថ្ងៃទិញ​រថយន្ត​ម៉ាក​​កាមរី​ហាយប្រ៊ីដ ស៊េរី​២០០៧ ប៉ុន្តែ​មិន​ទាន់​បាន​ឱ្យ​​នៅ​ឡើយ​ទេ ក៏ត្រឡប់​មក​ផ្ទះវិញ ​ស្រាប់តែ​ត្រូវចោរ​​២​នាក់​ស្ទាក់​ប្លន់​​​មុខ​ផ្ទះ​​គួរ​ឱ្យ​ភ័យ​រន្ធត់​ ។

​Sansung និងសុគន្ធ នីសា ​ចុះ​កិច្ច​សន្យា​ជា​ដៃគូ​ដ៏អស្ចារ្យ​បន្ត​ក្នុង​ឆ្នាំទី៣

Posted: 24 Mar 2013 08:45 PM PDT

​Sansung និងសុគន្ធ នីសា ​ចុះ​កិច្ច​សន្យា​ជា​ដៃគូ​ដ៏អស្ចារ្យ​បន្ត​ក្នុង​ឆ្នាំទី៣
រាជធានីភ្នំពេញ ៖ ថ្មីៗ​នេះកំពូល​តារាចម្រៀង​​សុគន្ធ នីសា ​ដែល​ជា​តារា​ផ្សព្វ​ផ្សាយ​ម៉ាក Samsung តាំង​ពី​ឆ្នាំ​២០១១ ​បានបន្ត​កិច្ច​​សន្យា​ជា​អ្នក​តំណាង​ឱ្យ​ផលិតផល​ Samsung ជាថ្មី​ក្នុង​ឆ្នាំ ២០១៣ ​នេះ សម្រាប់​ភាព​ជាដៃគូ​ដ៏អស្ចារ្យ​ដែលជា​ម៉ាកសញ្ញា​​ឈាន​មុខគេ​លើពិភពលោក ។ បន្ទាប់ពី​ចុះ​កិច្ចសន្យា​នៅ​សាខា​ក្រុម​ហ៊ុន ​Thai Samsung Electronics Co, Ltd កញ្ញា​សុគន្ធ នីសា ​​

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​កាន់​ក្រុង​បាដាដ​

Posted: 24 Mar 2013 08:35 PM PDT

លោក​ចន ​គ័រ​រី​ពេល​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​អីុរ៉ាក់​
យោង​តាម​សេចក្តីប្រកាស​ផ្លូវការ​មួយថា ​រដ្ឋមន្ត្រី​ការ​បរ​ទេស​អាមេរិក​លោក​ចន ​គ័រ​រី ​បាន​ទៅ​កាន់​ទី​ក្រុង​បាដាដ​កាលពីថ្ងៃ​ទី​២៤ មីនា ​ដើម្បី​ពិភាក្សា​ជា​មួយ​បណ្តា​មេដឹក​នាំ​អីុ​រ៉ាក់ ​ស្តី​ពី​ទំនាក់​ទំនង​ទ្វេ​ភាគី​ និង​បញ្ហា​​​តំបន​់​ទាំង​ឡាយ ។សេចក្តី​ប្រកាស​នោះ​គូសបញ្ជាក់​ថា ​​នាយក​​រដ្ឋមន្ត្រី​អីុរ៉ាក់​លោក​នូរី ​អាល់ ​ម៉ាលី​គី ​បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រមុខ​អ្នក​ការ​ទូត​អាមេរិក​រូប​នេះ​ផ្តោតលើ​​

ប្រធានា​ធិបតី​​ចិន​ចេញ​​​ពី​រុស្ស៊ី​ទៅ​​កាន់​តង់​ហ្សា​នី​

Posted: 24 Mar 2013 08:33 PM PDT

ប្រធានា​ធិបតី​ចិន និង​សម​ភាគី​​តង់​ហ្សានី​នៅ​ព្រលាន​យន្ត​ហោះ 
ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពិញ​ ក្រោយ​​ចាក​ចេញ​ពី​រុស្ស៊ី​បាន​ទៅ​​ដល់​ទីក្រុង​ដាអេស​សា​ឡាម រដ្ឋធានី​តង់​ហ្សានី កាល​ពី​ថ្ងៃ​ទី​២៤ មីនា ដើម្បី​បំពេញ​ទស្សន​កិច្ច​​ផ្លូវ​រដ្ឋ​​មួយ​ ដែល​សំដៅ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ចិន​និង​ប្រទេស​នៅ​អាហ្វ្រិកខាង​កើត​នោះ ។ ប្រធា​នាធិបតី​ចិន​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​តង់​ហ្សានី​ លោក JAKAYA MRISHO KIKWETE ស្តី​ពី​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​​​ទ្វេ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!