Koh Santipheap Daily

Koh Santipheap Daily


លោក​ជំទាវ​បាន ស្រីមុំ អីុ ឈាន ចុះ​សួរ​សុខទុក្ខ​ និង​ចែកអំណោយ​​ដល់​ជន​ពិការ​ចំនួន​២៧៨​នាក់​

Posted: 28 Mar 2013 12:47 AM PDT

ការចុះ​សួរ​សុខទុក្ខ ​និង​ចែកអំណោយ​ដល់​ជន​ពិការ​
ខេត្ត​ប៉ៃលិន ៖ ព្រឹកថ្ងៃទី​២៨ មីនា ២០១៣ នៅ​បរិវេណសាលា​បឋមសិក្សា​ហ៊ុន សែនសាលា​​ក្រៅ ស្ថិតក្នុង​ភូមិថ្នល់​ទទឹង ឃុំអូរ​អណ្តូង ស្រុក​​សាលា​ក្រៅ ។ លោក​ជំទាវបាន ស្រីមុំ អីុ ឈាន ប្រធានគណៈ​កម្មការកាកបាទ​ក្រហមកម្ពុជា ​សាខាខេត្តប៉ៃលិន បាន​​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​នាំយក​​អំណោយរបស់​កាកបាទក្រហម​ចែកដល់ជនពិការ​ចំនួន២៧៨នាក់ ដោយ​មាន​ការ​​ចូលរួមពី​លោក​សម សារ៉េត អភិ​

ជំរុញ​សាលា​ក្តី​ពន្លឿន​ការ​ចោទ​ប្រកាន់​លើ​អតីត​មេដឹក​នាំ​នៃ​របប​ខ្មែរ​ក្រហម​

Posted: 28 Mar 2013 12:45 AM PDT

រាជធានីភ្នំពេញ​ ៖​ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ ​ចុះ​ថ្ងៃ​ទី​២៥ មីនា​​ របស់​អង្គ​ការ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​សង្គម​សម្រាប់​កម្ពុជា​ គណៈ​កម្មា​ធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គ​ការ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​សមា​គម​ជន​រងគ្រោះ​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ បាន​​​ស្នើ​សុំ​យ៉ាង​ទទូច​ទៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ឱ្យ​ពង្រីក​ការ​ចោទ​ប្រកាន់​លើ​អតីត​មេ​ដឹក​នាំ​​ខ្មែរ​ក្រហម​ដែល​នៅ​រស់​រាន​ពីរ​រូប​គឺ​លោក​

ឪពុក​មា​តណ្ហា​ក្រាស់​រំលោភ​​ក្មួយ​ស្រី​អាយុ​១១​ឆ្នាំ

Posted: 28 Mar 2013 12:44 AM PDT

បុរសចាប់ចោទ
ខេត្ត​កំពង់ឆ្នាំង ៖ បុរស​​ល្មោភ​​កាម​ម្នាក់​ត្រូវបាន​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​នៃ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ត​​ធ្វើការ​​ចាប់​​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មីនា ២០១៣ ​ក្នុង​បទ​ចោទ​ប្រកាន់​​ចាប់​រំលោភ​ក្មួយ​ស្រី​​ឯង​អាយុ​១១​ឆ្នាំ កាល​ពី​វេលា​ម៉ោង​​៣​ទៀប​ភ្លឺ​​ថ្ងៃទី២៥ មីនា នៅ​ផ្ទះ​​បង​ប្អូន​ក្នុងក្រុង​កំពង់​ឆ្នាំង ។ ​

សុះ ម៉ាច ដឹក​នាំ​​សិល្ប​ករ​ខ្មែរ​ចេញ​ទៅ​សម្តែង​​នៅ​អាមេរិក​​​៣​ខែ​

Posted: 28 Mar 2013 12:38 AM PDT

លោក​សុះ ម៉ាច
រាជធានីភ្នំពេញ ៖ ប្រធានសមា​គមសិល្បករខ្មែរ​លោក​សុះ ម៉ាច នៅថ្ងៃទី​២៨ មីនា ២០១៣នេះ បានដឹកនាំ​សិល្បករ សិល្បការិនី​​ចំនួន៤​រូប​ផ្សេង​​ទៀត​ចេញ​ទៅសម្តែងនៅ​សហរដ្ឋអាមេរិក​ក្នុងរយៈ​ពេល៣ខែ។ សិល្បករខ្មែរ​ចំនួន៥នាក់ដែល​បានចេញទៅសម្តែង​នាពេលនេះរួមមាន​​លោក​សុះ ម៉ាច តារាចម្រៀង​សំនៀងក្រអួន លោក​ណូយ វ៉ាន់​

សមាគម​សហ​គ្រិន​ស្ត្រី​កម្ពុជា នឹង​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៅ​ថ្ងៃទី៣១ មីនា

Posted: 28 Mar 2013 12:35 AM PDT

សមាគម​សហ​គ្រិន​ស្ត្រី​កម្ពុជា នឹង​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៅ​ថ្ងៃទី៣១ មីនា
រាជធានីភ្នំពេញ ៖ សមាគម​សហគ្រិន​ស្ត្រីកម្ពុជាដែល​ហៅកាត់ថា (CWEA) នឹងប្រារព្ធ​ខួបមួយឆ្នាំរបស់​ខ្លួននៅ​ថ្ងៃទី៣១ មីនា ២០១៣ នៅ​សណ្ឋាគារ​​ឡឺរ៉ូយ៉ាល់ បន្ទាប់ពី​សមាគមនេះបាន​ចាប់ដំណើរការ​បានរយៈពេល១​ឆ្នាំកន្លង​មក។ ថ្លែងប្រាប់អ្នក​សារព័ត៌មាន​កាលពីរសៀល​ថ្ងៃទី២៧ មីនា ២០១៣ មុនរៀប​ចំកម្មវិធី លោកស្រី សេង តក្តនារី ប្រធាន​សមាគម សហ​គ្រិន​

​ក្រុម​ហ៊ុន​កំពត​ស៊ីមេន​ចូលរួមថែរក្សា​បរិស្ថាន និង​ជួយ​ដល់​សហគមន៍​ក្រីក្រ

Posted: 28 Mar 2013 12:30 AM PDT

​ក្រុម​ហ៊ុន​កំពត​ស៊ីមេន​ចូលរួមថែរក្សា​បរិស្ថាន និង​ជួយ​ដល់​សហគមន៍​ក្រីក្រ
រាជធានីភ្នំពេញ ៖ ថ្ងៃទី១១ មីនា ២០១៣ ក្រុមហ៊ុន​កំពត​ស៊ីមេន​ដែលជាក្រុមហ៊ុន​ផលិតស៊ីម៉ងត៍ដំរី ស៊ីម៉ងត៍ខេ ស៊ីមេន និងស៊ីម៉ងត៍បូកខេ ស៊ីមេន បាន​ប្រមូលសំបក​បាវស៊ីម៉ងត៍​ចាស់ៗដែលប្រើរួច​ហើយ ប្រគល់ជូនដល់​សមាគមន៍​ក្រីក្រ​​អង្គរ រីសាយខល ដើម្បីផលិត​ជាកាបូបសម្រាប់​ប្រើប្រាស់​ជូន​ដល់​អតិថិជន​របស់ខ្លួន​ជាមួយ​ការ​ផ្តល់​ជាថវិការឧបត្តមដល់​សមាគមន៍​ដែលបានចំណាយ​វត្ថុធាតុដើម​កម្លាំង​ពលកម្មនិង​ពេលវេលា។

ក្មេង​ស្រី​ម្នាក់​រត់​ឆ្លង​ផ្លូវ​ម៉ូតូ​បុក​សន្លប់​កណ្តាល​​ថ្នល់​

Posted: 28 Mar 2013 12:30 AM PDT

ខេត្ត​ប៉ៃលិន​ ៖ ក្មេង​ស្រី​ម្នាក់​ត្រូវ​ម៉ូតូ​បុក​រ​ង​របួស​​ធ្ងន់​​សន្លប់​នៅ​កណ្តាល​ថ្នល់​ ខណៈ​នាងតូច​រត់​​ឆ្លង​​ផ្លូវ​​ទៅ​​​រក​​ម្តាយ​​លក់​ត្រី​នៅ​​ផ្សារ​សាមគ្គី​​​ ​​។​​ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​កាលពី​​​​វេលា​ម៉ោង​​​១០​និង​៤៥នាទី​​​​ព្រឹក​​​ថ្ងៃទី​២៦ មីនា ​​ស្ថិត​នៅ​ចំណុច​​ខាង​ជើង​​ផ្សារ​សាមគ្គី​ក្នុង​​ភូមិ​​ប៉ាហុី​ជើង​ សង្កាត់​បៃ៉​លិន​​ ក្រុង​ប៉ៃលិន ។ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ​ស្រោយ មៃ៉ អាយុ​៥​ឆ្នាំ​ ​រស់​នៅ​ភូមិ​កើត​ហេតុ​​​

រថយន្ដ​FUSOបុក​ម៉ូ​តូ​អូស​ជាង​40​ម៉ែត្រ​ស្លាប់​2​នាក់​បើក​រត់​ចាប់​បាន​នៅ​ស្រុក​ថ្ម​គោល​

Posted: 28 Mar 2013 12:15 AM PDT

រថយន្ដ​FUSOបុក​ម៉ូ​តូ​អូស​ជាង​40​ម៉ែត្រ​ស្លាប់​2​នាក់​បើក​រត់​ចាប់​បាន​នៅ​ស្រុក​ថ្ម​គោល​
ខេត្ដ​បាត់​ដំ​បង​ ៖ បុរស​២​នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ជិះ​ម៉ូតូ​ឌុប​គ្នា​ឆ្លង​ផ្លូវ​ ត្រូវ​រថយន្ដ​បុក​អូស​ជាង​៤​០​ម៉ែត្រ​ កាល​ពី​វេ​លា​ម៉ោង​៧​និង​១​០​នា​ទី​យប់​ថ្ងៃ​ទី​២​៦​ មីនា​ លើ​កំ​ណាត់​ផ្លូវ​ជាតិ​លេខ​៥​៧​ ត្រង់​ផ្លូវ​​បំ​បែក​ជា​បួន​ ក្នុង​ភូមិ​​ដំ​ណាក់​ហ្លួង​ សង្កាត់​វត្ដ​គរ​ ។​

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​​គាំទ្រ​​អាណា​ចក្រ​តារា​ឆ្នាំ​២០១៣

Posted: 28 Mar 2013 12:12 AM PDT

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​​គាំទ្រ​​អាណា​ចក្រ​តារា​ឆ្នាំ​២០១៣
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានលោក​ខៀវ កាញារីទ្ធ បានផ្ញើ​មតិជាវីដេអូ​ឃ្លិបជុំវិញ និងគាំទ្រ​កម្មវិធីអាណា​ចក្រតារា​ឆ្នាំ២០១៣ ដែល​​នឹង​ចូលមក​ដល់ក្នុងពេល​ឆាប់ៗខាងមុខ​នេះ។ ក្រៅពី​បង្ហាញជំហរ​គាំទ្រយ៉ាង​ពេញទំហឹង​ចំពោះកម្ម​វិធី​ខ្លឹមសារវីដេអូ​ឃ្លិបក៏បានបង្កប់​នូវសារអំពាវ​នាវដល់​ផលិតកម្ម សិល្បករ សិល្ប​

សម្តេច​តេជោ ហ៊ុន សែន នឹងអញ្ជើញ​ជាអធិបតីក្នុង​ពិធីសន្និបាត​បូក​សរុប​ការងារ​ក្រសួង​សុខាភិបាល​នារសៀលនេះ

Posted: 28 Mar 2013 12:02 AM PDT

រាជធានីភ្នំពេញ  ៖ ​សម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធី​​សន្និ​បាត​​បូកសរុប​ការងារ និង​លើក​ទិស​ដៅ​ការងារ​ថ្មី​ក្រសួង​សុខាភិបាល​នាវេលារសៀល​​ថ្ងៃទី​២៨ មីនា ២០១៣ នៅ​សណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានី​ភ្នំពេញ។ ពិធីនេះគ្រោងនឹង​អញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ​ថ្នាក់​ដឹក​

អង្គភាព​​ប្រតិ​កម្ម​រហ័ស​បំភ្លឺ​អត្ថ​បទ​កាសែត​មួយ​ដែលថា​សម្តេច​តេជោ​ ជាប់​ពាក​់ព័ន្ធ​​លុយ​ទឹក​តែ​ក្រុម​ហ៊ុន​​រុក​រក​រ៉ែ​​អូស្ត្រាលី​

Posted: 28 Mar 2013 12:00 AM PDT

រាជធានីភ្នំពេញ ៖ ​ថ្ងៃទី២៨ មីនា ២០១៣ អង្គភាព​ព័ត៌មាន និងប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈ​រដ្ឋមន្ត្រី បានចេញ​ផ្សាយនូវ​សេចក្តីបំភ្លឺ​២​ទំព័​រ​ជា​ភាសាខ្មែរ និងភាសា​អង់គ្លេស​ទាក់​ទងអត្ថបទ​របស់​កាសែតអូស្ត្រាលី​​ចុះផ្សាយដំណឹង​ថា សម្តេច​ហ៊ុន សែន ជាប់ពាក់​ព័ន្ធនឹង​ការ​ចរចាលុយ​ទឹកតែ​ពី​ក្រុម​​ហ៊ុនរុក​រករ៉ែ BHP Billiton ដែលជា​ក្រុមហ៊ុនសាជីវ​កម្មរុករករ៉ែ អូស្ត្រាលី​ ធំជាង​គេបំផុត​លើ​ពិភពលោក។

ឧ​ស្សា​ហកម្ម​បៃ​តង​គឺ​សកម្ម​ភាព​អា​ជីវ​កម្ម​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​

Posted: 28 Mar 2013 12:00 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជ​ធា​នី​ភ្នំពេញ​ ៖ តាម​រយៈ​គម្រោង​ស្តី​ពី​ការ​កំណត់​អត្ត​សញ្ញាណ​ ការ​វាយ​តម្លៃ​និង​ការ​កំណត់​ចំណុច​បំពុ​ល​ខ្លាំង​ និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​អំណោយ​ផល​ដល់​បរិ​ស្ថាន​ ក្រ​សួង​ឧស្សា​ហកម្ម​រ៉ែ​និង​ថាម​ពល​បាន​សហ​ការ​ជាមួយ​អង្គ​ការ​ UNIDO រៀប​ចំ​បើក​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ពី​គម្រោង​ឧស្សា​ហ​កម្ម​បៃ​តង​កម្ពុជា​ និង​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ទុក​ដាក់​និង​ការ​ប្រើ​ប្រាស់​ជី​គី​មី​រយៈ​ពេល​ពី​រ​ថ្ងៃ​ នៅ​

ច្រ​ឡំ​យក​ទឹក​អា​ស៊ីត​ស្មាន​ថា​ទឹក​សុទ្ធ​លេប​ថ្នាំ​ពុល​ស្លាប់​

Posted: 27 Mar 2013 11:45 PM PDT

ច្រ​ឡំ​យក​ទឹក​អា​ស៊ីត​ស្មាន​ថា​ទឹក​សុទ្ធ​លេប​ថ្នាំ​ពុល​ស្លាប់​
ខេត្ត​កំពត​ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កំពត​ កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤​ មី​នា​ កន្លង​មក​នេះ​ ដោយ​សារ​ផឹក​ទឹក​ទឹក​អា​សីុត​ច្រ​ឡំ​ស្មាន​ថា​ ទឹក​បរិ​សុទ្ធ​ បន្ទាប់​ពី​យក​ទៅ​ផឹក​ដើម្បី​លេប​ថ្នាំ​​ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​​ សួន កី​​ អាយុ​៤៧​ឆ្នាំ​ នៅ​ភូមិ​ឈើ​ទាល​ ឃុំ​ស្តេច​គង់​ខាង​លិច​ ស្រុក​បន្ទាយ​មាស​ ។

ផ្សារដែក​ជិត​កំប៉ុង​ហ្គាស​ចាស់ៗ​ជ្រាប ​បណ្តាល​ឱ្យ​​ឆាបឆេះ​ភ័យ​ព្រលឹង​ចុងសក់​

Posted: 27 Mar 2013 11:31 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​កំប៉ុង​ហ្គាសចាស់ៗ​ជា​បញ្ហា​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត ​ប្រជា​ពលរដ្ឋ​គួរ​តែ​យក​ចិត្តទុកដាក់​​ពីការ​ប្រើ​ប្រាស់​កំប៉ុង​ដែល​​កញ្ចាស់ៗ​នេះ​ ពីព្រោះវា​នាំឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ។ ជាក់ស្តែង​ជាងផ្សារ​ដែក​ម្នាក់​បាន​​យក​កំប៉ុង​ហ្គាស​ចាស់​មក​ដាក់​ជិត​ទុក​សម្រាប់​​ពត់​ដែក ឬ​កាត់​ដែក​នោះ ស្រាប់តែ​​កំប៉ុង​ជ្រាប​ហ្គាសចេញ​​​ធ្វើ​ឱ្យ​ឆាបឆេះ​នឹង​អណ្តាត​ភ្លើង​​ផ្សារ​នោះ​​ធ្វើ​ឱ្យ​ម្នាក់​ៗ​ភ័យព្រលឹង​​​ចុង

ផ្តល់​កូន​ក្រពើ​50​ក្បាល​ដល់​កង​ពល​តូច​លេខ​31ការពារ​ដែន​កោះ​ចិញ្ចឹម​

Posted: 27 Mar 2013 11:30 PM PDT

ផ្តល់​កូន​ក្រពើ​50​ក្បាល​ដល់​កង​ពល​តូច​លេខ​31ការពារ​ដែន​កោះ​ចិញ្ចឹម​
ខេត្ត​កំពង់​ស្ពឺ​ ៖ កាលពី​ថ្ងៃ​ទី​២៥​ មីនា​ លោក​បណ្ឌិត​ណៅ ធួក​ ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ រួមដំណើរ​ដោយ​សហការី​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ទៅ​សាកសួរ​សុខ​ទុក្ខ​ និង​នាំ​យក​កូន​ក្រពើ​ចំនួន​៥០​ក្បាល​ទៅ​ផ្តល់​ជូន​អង្គភាព​កង​យោធពល​ខេមរ​ភូមិន្ទ កង​ពល​តូច​ការពារ​ដែន​កោះ​លេខ​៣១​ នៃ​កង​ទ័ព​ជើង​ទឹក​មាន​ទីតាំងនៅ​​ក្នុង​ខេត្ត​កំពង់​ស្ពឺ ។​

ចោរ​២​នាក់​លួច​កាច់​សោ.ក​ម៉ូតូភ្លាត់​ស្នៀត​ចាប់​បាន​ម្នាក់​

Posted: 27 Mar 2013 11:21 PM PDT

ជនសង្ស័យកាច់សោ.ក​ម៉ូតូ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​
រាជធានីភ្នំពេញ ៖ ចោរ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​២០១៣ ​ក្នុង​នោះ​ម្នាក់​ត្រូវគេ​ដេញ​​ប៉ផាប់​ចាប់​ពភីង​​បាន​ភ្លាមៗ​​ បន្ទាប់​ពី​ពួកគេធ្វើ​សកម្ម​ភាព​កាច់.ក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សេ១២៥ ស៊េរី​២០០៨ ​តែមិន​បាន​សម្រេច ខណៈ​ម្ចាស់​ឃើញ​ទាន់​ស្រែក​​ផ្អើល​ឆោឡោ​ ។ ហេតុ​ការណ៍​​ចោរ​លួច​កាច់.ក​ម៉ូតូ​នេះ​កើត​​ឡើង​កាល​ពីវេលា​ម៉ោង​​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​​២៨ មីនា ២០១៣ ​នៅ​

ប្រេ​ស៊ីល​សម្រេច​បិទ​ពហុ​កី​ឡា​ដ្ឋាន​មួយ​ដែល​ត្រៀម​សម្រាប់​ព្រឹត្ដិ​ការណ៍​អូ​ឡាំ​ពិក​2016​

Posted: 27 Mar 2013 11:15 PM PDT

ពហុ​កីឡដ្ឋាន​មួយនៅ​ប្រ​ទេស​ប្រេស៊ីល​ដែល​ស្ថិត​ក្នុង​គម្រោង​យក​ប្រើ​ជា​ទី​កន្លែង​រៀប​ចំ​ការ​ប្រ​កួត​វិញ្ញាសា​អត្ត​ពលកម្ម​សម្រាប់​ព្រឹត្តិ​ការណ៍​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ក្រុង​រី​យ៉ូ​ឆ្នាំ​២០១៦​ខាង​មុខ​ ត្រូវ​បាន​បិទ​ចោល​ទាំង​ស្រុង​បន្ទាប់​ពី​មាន​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដំ​បូល​ចល័ត ។​ ពហុកីឡដ្ឋាន Joao Hevelangeមាន​ទីតាំង​ស្ថិត​ក្នុង​ទី​ក្រុង​រី​យ៉ូ ដឺ​ហ្សា​នេរ៉ូ​ត្រូវ​គេ​ដឹង​ថា ទើប​តែ​សាង​សង់​ ហើយ

​​ចូល​រួ​ម​រីក​​រាយ​ជាមួយ​​កម្ម​វិធី​ Discovery Day ពីហាង iOne

Posted: 27 Mar 2013 11:15 PM PDT

​​ចូល​រួ​ម​រីក​​រាយ​ជាមួយ​​កម្ម​វិធី​ Discovery Day ពីហាង iOne
រាជធានី​ភ្នំពេញ​ ៖ ហាង​iOne​​ដែល​ជា​ហាង​ធំ​មាន​សិទ្ធិ​លក់​ផលិត​ផល​Apple​ក្នុង​ទីផ្សារ​ព្រះ​រា​​ជាណា​ចក្រ​កម្ពុជា​បាន​រៀប​ចំ​​​កម្មវ​ិធី​​ពិសេ​ស​​​​​ថ្មីមួយ​ទៀត​​សម្រាប់​ផ្តល់​ជូន​អតិ​ថិជ​ន​របស់​ខ្លួន​​មាន​ឈ្មោះ​ថា​ Discover​y​ Day ដោយ​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​ពី​ថ្ងៃទី​២៧​ ​ខែ​មីនា​​ ដល់​ថ្ងៃទី៦​ ខែ​មេសា ​២០១៣​​​ខាង​មុខ​នេះ​នៅក​្នុង​ទីតាំង​ធំៗ​ចំនួន​បី​កនែ្ល​ង​រួម​មាន​​​​ iOneSovanna, iOneRatana​ និង​

សារ៉ា​ប៉ូ​វ៉ា​រក​បាន​កន្លែង​1​ក្នុង​វគ្គ1/2ផ្ដាច់​ព្រ័ត្រ​ Miami Masters

Posted: 27 Mar 2013 11:14 PM PDT

កីឡាការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក​់កណ្តាល​​ផ្តាច់​ព្រ័ត្រ​ប្រ​កួត​វាយ​កូន​បាល់​កម្ម​វិធី Miami Masters ហើយ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​អុី​តា​លី​សារ៉ា​ អេរ៉ា​នី​ក្នុង​លទ្ធផល​២​សិត​​ផ្ទួន​ៗ​ (៧-៥​និង​៧-៥)​​កាល​ពី​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ថ្ងៃ​ពុធ​ទី​២៧​ មី​នា ។​

Burnsជួប​Gonzalesការ​ពារ​ខ្សែ​ក្រវាត់​ស្ថាប័ន​WBOនៅ​ស្កុត​ឡែន​

Posted: 27 Mar 2013 11:13 PM PDT

​
Ricky Burns​ នឹង​ឡើង​សង្វៀន​ប្រ​កួត​ការពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBOទម្ងន់​ស្រាល​របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​ព័រតូរី​កូ​ Jose Gonzalez​ នា​ថ្ងៃ​ទី​១១​ ខែ​ឧស​ភា​ខាង​មុខ​ ។​ ការ​ប្រកួត​គ្រោង​រៀប​ចំ​នៅ​សង្វៀន Emirates Arena ស្ថិត​ក្នុង​ទី​ក្រុង Glasgow ប្រ​ទេស​ស្កុតឡែន​ដែល​ជា​ទឹក​ដី​កំណើត​របស់​ Ricky Burns ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៨ មីនា ២០១៣

Posted: 27 Mar 2013 11:08 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៨ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

​ប្រទះ​ឃើញ​​​សព​ស្ត្រីវិកល​ចរិត​​ម្នាក់​នៅ​​​ក្បែរ​ផ្លូវ​រថ​ភ្លើង​

Posted: 27 Mar 2013 11:00 PM PDT

ក្រុងប៉ោយប៉ែត​​ ៖​សព​ស្ត្រី​ម្នាក់​​​ត្រូវ​បាន​គេ​ប្រទះឃើញ​​​​​នៅ​​​​ក្បែរ​ផ្លូវ​រថ​​​ភ្លើង​ក្នុង​​ភាព​​​​អាក្រាត​កាយ​​​​ កាលពី​វេលាម៉ោង​​​ជាង​​៨ព្រឹក​​​​ថ្ងៃទី​​២២ មីនា កន្លង​​មក ​​នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ។​ស្ត្រី​រង​គ្រោះ​ពុំ​ត្រូវ​បានគេ​ស្គាល់​អត្ត​សញ្ញា​ណ​​​​​​​ទេ ប៉ុន្តែ​អ្នក​ស្រុក​បង្ហើប​ថា ​អាច​​ជា​មនុស្ស​​វិក​ល​ច​រិត​​ ព្រោះមួយ​រយៈ​នេះ គេ​ឃើញ​ដើរ​តាម​ផ្លូវ​​​​ដោយ​គ្មានស្លៀក​​​ខោ​ ឬ​សំពត​់ឡើយ ​។​ ជួន​កាល​​​នាង

នគរ​បាល​ប៉ុស្តិ៍​វាល​វង់​ដេញ​តាម​ឃាត់​ជន​សង្ស័យ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​

Posted: 27 Mar 2013 10:45 PM PDT

នគរ​បាល​ប៉ុស្តិ៍​វាល​វង់​ដេញ​តាម​ឃាត់​ជន​សង្ស័យ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​
រាជធានីភ្នំពេញ​ ៖ ជន​សង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​២គ្រឿង​ ម៉ាក​ឃ្លីក​ ពណ៌​លឿង​មួយ​គ្រឿង​ និង​ម៉ូតូ​សេ១២៥​ ស៊េរី​២០១៣​ អត់​ស្លាក​លេខ​មួយ​គ្រឿង​ ត្រូវ​កម្លាំង​នគរ​បាល​រដ្ឋ​បាល​ប៉ុស្តិ៍​វាល​វង់​ ធ្វើ​សកម្ម​ភាព​ដេញ​តាម​ តាំង​ពី​មុខ​ផ្សារ​ទំនើប​សុីធី​ម៉ល​ តាម​មហា​វិថី​ព្រះមុនីរេត​ សង្កាត់​វាល​វង់​ ខណ្ឌ៧មករា​ រហូត​ដល់​មហា​វិថី​ម៉ៅ​សេ​ទុង​​ ទល់​មុខ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​ ក្នុង​សង្កាត់​ទួល​ទំពូង​

សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​សៀម​រាប​រត់​គេច​ខ្លួន​ទៅ​ស្រុក​ថៃ​បាន​5​ខែ​អស់​លក្ខណ៍​

Posted: 27 Mar 2013 10:30 PM PDT

សម្លាប់​ប្រពន្ធ​នៅ​ខេត្ត​សៀម​រាប​រត់​គេច​ខ្លួន​ទៅ​ស្រុក​ថៃ​បាន​5​ខែ​អស់​លក្ខណ៍​
ខេត្ត​កោះកុង ៖​ កាល​ពី​ថ្ងៃ​ទី​២៥ មីនា​ កម្លាំង​ការិយា​ល័យ​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​សហការ​ជា​មួយ​សមត្ថ​កិច្ច​នគរ​បាល​ថៃ​ ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​លុន វែង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ តាម​រយៈ​ការ​ផ្តល់​អត្តសញ្ញាណ​ និង​រូប​ថត​ជន​សង្ស័យ​ជា​មុន​ទៅ​ឱ្យ​សមត្ថ​កិច្ច​ថៃ​ ។ ​ជន​សង្ស័យ​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​ ដោយ​

ឆ្នាំ​2013​ត្រី​មាស​ទី​1​រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរជាង​257.162​នាក់​

Posted: 27 Mar 2013 10:15 PM PDT

ទិដ្ឋភាពនៅក្នុងពិធី
រាជធានីភ្នំពេញ​ ៖​ នៅ​ក្នុង​ឆ្នាំ​២០១៣​ ត្រី​មាស​ទី១​ រាជធានី​ភ្នំពេញ​ ទទួល​បាន​ភ្ញៀវ​ទេស​ចរ​មក​សម្រាក​លំហែ​កម្សាន្ត​ និង​ទេស​ចរធុរ​កិច្ច​ជាង​២៥៧.១៦២​នាក់​ ក្នុង​នោះ​មក​ពី​១៣៧​សញ្ជាតិ​ ។ នេះ​បើ​តាម​ការ​មាន​ប្រសាសន៍​ឱ្យ​ដឹង​ពីលោក​ឃួង ស្រេង​ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​ នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​នៃ​ទីក្រុង​ណាន​នីង​នៅ​ភ្នំពេញ​ នា​សណ្ឋា​គារ​សូហ្វីតែល​ ។

មន្ដ្រី​ប៉ូ​លិស​ក្រុង​តា​ខ្មៅ​ប្រើ​ធម៌​ក្ដៅ​លើ​រថយន្ដ​ដឹក​ខ្សាច់​ជ្រុះ​​រាយ​ប៉ាយ​លើ​ផ្លូវ​

Posted: 27 Mar 2013 10:00 PM PDT

មន្ដ្រី​ប៉ូ​លិស​ក្រុង​តា​ខ្មៅ​ប្រើ​ធម៌​ក្ដៅ​លើ​រថយន្ដ​ដឹក​ខ្សាច់​ជ្រុះ​​រាយ​ប៉ាយ​លើ​ផ្លូវ​
ខេត្ដ្​កណ្ដាល ៖ រថយន្ដ​ដឹក​ខ្សាច់​៦​គ្រឿង​ដែល​ហូរ​ទឹក​និង​ជ្រុះ​ខ្សាច់​រាយ​ប៉ាយ​ពាស​ពេញ​ផ្លូវ​ជាតិ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​ដំ​ណើរ​ ត្រូវ​មន្ដ្រី​ប៉ូលិស​ក្រុង​តាខ្មៅ​ប្រើ​ធម៌​ក្ដៅ​ចាប់​ជា​បន្ដបន្ទាប់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​៥​ មី​នា​ ខណៈ​បើក​ឆ្លង​កាត់​ក្រុង​តា​ខ្មៅ​ យក​មក​កាន់​អ​ធិ​ការ​ដ្ឋាន​ដើម្បី​អប់​រំ​ និង​ផាក​ពិ​ន័យ​តាម​ផ្លូវ​ច្បាប់​​ ។​

បុរសម្នាក់​គ្រោះថ្នាក់​ចរាចរណ៍ ទើប​ប្រពន្ធ​ដឹងថា ឌុប​ស្រី​ក្មេង​ខឹង​ពេក​ទះ​មួយ​កំផ្លៀង

Posted: 27 Mar 2013 09:03 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ឌុប​ស្រី​ក្មេង​ទៅ​បុក​ម៉ូតូ​​គុប​ជ្រុង​ បណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូគុប​ជ្រុង​ដួល​​រង​របួស​ធ្ងន់ ​ចំណែក​បុរស​ចំណាស់​​រយះ​ថ្ងាស​ និង​ស្ត្រី​វ័យ​​ក្មេង​របួស​ជើង​ត្រូវ​​បុរស​ម្នាក់​ឌុប​ចេញ​ទៅ​បាត់ ។ ​ក្រោយ​ពេល​កើតហេតុ​​ប្រពន្ធ​មក​ជួយ​​ដោះ​ស្រាយ​ត្រូវ​អ្នក​​ឃើញ​ហេតុ​ការណ៍​ប្រាប់​ថា ​បុរស​ម្នាក់​នេះ​អម្បាញ់​មិញ​ឌុប​ស្រី​ក្មេង​ម្នាក់​ធ្វើ​ឱ្យ​​ស្ត្រីជាប្រពន្ធ​​ខឹងពេក​​ទប់​កំហឹង​​មិន​បាន​

ពស់ថ្លាន់​​ញីមួយ​ក្បាល​ផុស​ចេញពី​ដើម​ពោធិ៍​ក្នុង​វត្ត​កោះ​ពោធិ​វង្ស

Posted: 27 Mar 2013 08:59 PM PDT

ពស់ថ្លាន់ញីដែលវាលចូលវត្ត
រាជធានីភ្នំពេញ ៖ ពុទ្ធ​បរិស័ទ​​ចំណុះ​ជើង​​វត្ត​បាន​នាំគ្នា​ផ្អើល​ទៅ​មើល​ពស់ថ្លាន់​ញីមួយ​ក្បាល​​ដែល​ផុស​ចេញពី​ក្នុង​ដើម​ពោធិ៍ ហើយ​​លូន​ទៅ​នៅលើ​សាលា​ឆាន់​វត្ត​កោះ​ពោធិ​វង្ស ព្រមទាំង​​​មាន​បាមរី​ពស់​​បាន​​ចូ​លទៅ​សណ្ឋិត​​លោក​យាយ​ម្នាក់​ដែល​ទៅអុជ​​ធូប​បួង​សួងសុំ​សេចក្តី​សុខ​ដោយ​​ប្រាប់​ពី​បារមី​​ពូកែ​ស័ក្តិ​សិទ្ធ​របស់​ពស់ថ្លាន់​​នេះទៀតផង ។ ​ហេតុការណ៍​នេះបាន​​ភ្ញាក់​ផ្អើល​​ឡើង​កាលពី​​វេលាម៉ោង​១១​

តុលាការ​ក្រុងឡា​អេ​កាត់​ទោស​អតីត​រដ្ឋមន្ត្រី​ស៊ែប-បូស្នី ម្នាក់​ដាក់​គុក​22ឆ្នាំ

Posted: 27 Mar 2013 08:51 PM PDT

អតីត​រដ្ឋមន្ត្រី​មហា​ផ្ទៃ​ស៊ែប-បូស្នី លោក​មី​កូស្តានី​ស៊ិក ដែល​ចាត់​ទុក​ថា​ជា​មនុស្ស​​ជំនិត​របស់​ប្រមុខ​នយោបាយ​​របស់​លោក​គឺ​លោក​រ៉ាដូ វ៉ាន់ ​ការ៉ាដហ្ស៊ិក ​កាលពី​ថ្ងៃ​ទី​២៧ មីនា ​បាន​ត្រូវ​តុលាការ​ក្រុង​ឡាអេ​កាត់​ទោស​ដាក់​គុក​២២​ឆ្នាំ ​ពី​បទ​ឧក្រិដ្ឋ​ដែល​ប្រ​ព្រឹត្ត​នា​សម័យ​សង្គ្រាម​នៅ​បូស្នី​​(១៩៩២-១៩៩៥)​ហើយ​ដែល​មាន​គោល​ដៅ​បង្កើត​រដ្ឋ​ស៊ែប​មាន​ប្រជា​ជន​សុទ្ធ​មួយ ។
អតីត​រដ្ឋមន្ត្រី​មហា​ផ្ទៃ​ស៊ែប-បូស្នី លោក​មី​កូស្តានី​ស៊ិក ដែល​ចាត់​ទុក​ថា​ជា​មនុស្ស​​ជំនិត​របស់​ប្រមុខ​នយោបាយ​​របស់​លោក​គឺ​លោក​រ៉ាដូ វ៉ាន់ ​ការ៉ាដហ្ស៊ិក ​កាលពី​ថ្ងៃ​ទី​២៧ មីនា ​បាន​ត្រូវ​តុលាការ​ក្រុង​ឡាអេ​កាត់​ទោស​ដាក់​គុក​២២​ឆ្នាំ ​ពី​បទ​ឧក្រិដ្ឋ​ដែល​ប្រ​ព្រឹត្ត​នា​សម័យ​សង្គ្រាម​នៅ​បូស្នី​​(១៩៩២-១៩៩៥)​ហើយ​ដែល​មាន​គោល​ដៅ​បង្កើត​រដ្ឋ​ស៊ែប​មាន​ប្រជា​ជន​សុទ្ធ​មួយ ។

បាត់​ខ្លួន​មួយ​យប់​ប្រទះឃើញ​​សព​អណ្តែត​ទឹក​នៅជាប់​កាណូត​

Posted: 27 Mar 2013 08:32 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​ជា​អ្នក​បើក​​កាណូត​ទេស​ចរណ៍​​ម្នាក់​ទើប​តែ​មាន​គូដណ្តឹង​មិន​ទាន់​រៀប​ការ​ផង បាន​បាត់​ខ្លួន​មួយ​យប់ ហើយ​ប្រទះ​ឃើញ​សព​អណ្តែត​​ទឹក​នៅ​ជាប់​នឹង​កាណូត​​ កាល​ពីវេលា​ម៉ោង​​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ មីនា ២០១៣ នៅ​កំពង់​ផែ​កាណូត​ទេស​ចរណ៍នៅខាងក្រោយ​បា​ទន្លេ​សាប ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!