Koh Santipheap Daily

Koh Santipheap Daily


អហ្វ្រិក​កណ្តាល​ ៖ ​ពួក​ឧទ្ទាម​ប្រកាស​ថា​ចូល​ដល់​រដ្ឋ​ធានី

Posted: 24 Mar 2013 01:20 AM PDT

សមាជិក​ក្រុម​ឧទ្ទាម​សេ​ឡេ​កា​
ពួក​ឧទ្ទាម​អាហ្វ្រិក​កណ្តាល គឺ​ក្រុម​សេ​ឡេ​កា​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៣ មីនា ពីការ​លុក​ចូល​របស់​ពួក​​គេ​ក្នុង​រដ្ឋ​ធានី​បាន​ហ្គី​ដាយ​ស្នើ​ដល់​កង​ទ័ព​របស់​ប្រទេស​នេះ កុំ​ឱ្យ​ប្រយុទ្ធ​ត​តាំង​ និង​ដល់​ប្រធានា​ធិបតី​លោក​ហ្វ្រង់ ស្វ័រ បូ​ហ្ស៊ី​េហ្ស ឱ្យ​ចាក​ចេញ​ពី​អំណាច​ដែល​លោក​ដណ្តើម​យក​ដោយ​កម្លាំង​កាល​ពីឆ្នាំ​២០០៣ ។

ទុក​លោក​ KIM KWAN-JIN ឱ្យ​កាន់​​តំណែង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ដដែល​

Posted: 24 Mar 2013 01:18 AM PDT

លោក​ស្រី​PARK និង​លោក​ KIM KWAN-JIN 
ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ស្រី​PARK GEUN-HYE នឹង​រក្សា​ទុក​លោក​ KIM KWAN-JIN ឱ្យ​កាន់​តំណែង​រដ្ឋ​មន្ត្រី​ការ​ពារ​​ជាតិ​​ដដែល ក្រោយ​ការ​សម្រេច​ចិត្ត​ដក​មនុស្ស​ដែល​លោក​ស្រី​​បាន​ជ្រើស​តាំង​លោក​ KIM BYUNG-KWAN ដោយ​ចោទ​ថា​ ខ្វះ​ក្រម​សីល​ធម៌ ។

ម៉ូតូ​បើក​បុក​គ្នា​​ម្នាក់​ស្លាប់​ និង​២​​នាក់​ទៀត ​រង​របួស​ធ្ងន់​

Posted: 24 Mar 2013 01:10 AM PDT

ជនរងគ្រោះ​ដែល​ស្ថិតនៅ​​ក្នុង​មន្ទីរពេទ្យ​
ខេត្ត​ស្ទឹង​ត្រែង ៖ មនុស្សម្នាក់បាន​ស្លាប់ និង​២​នាក់​ទៀតរង​របួសធ្ងន់ ខណៈបើក​​ម៉ូតូទៅ​​បុក​​ជា​មួយ​ម៉ូតូ​​មួយ​គ្រឿង​ទៀត នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៧អា ស្ថិតក្នុង​សង្កាត់​សាមគ្គី ក្រុងស្ទឹង​ត្រែង កាលពីវេលា​ម៉ោង​៥​ល្ងាច​​ថ្ងៃទី២៣ មីនា ២០១៣ ។ ​ប្រភពព័ត៌​​មាន​ពី​​​សមត្ថ​កិច្ច​ជំនាញ​​បាន​ឲ្យ​ដឹង​​ថា ជនរង​គ្រោះ ១-ឈ្មោះ​​សុខ គិន ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុក​កំណើត​នៅភូមិ​ជ្រៃ​

អតីត​សមាជិក​ក្រុម​ស្រមោច​ក្រហម​នាង សៀក ចិន្តា​រ៉ាវី រៀប​ការ​ជា​លើក​ទី​២

Posted: 24 Mar 2013 12:59 AM PDT

​នាង សៀក ចិន្តា​រ៉ាវី និងស្វាមី
រាជធានីភ្នំពេញ ៖ អតីត​សមាជិកក្រុម​ស្រមោច​ក្រហមនាង សៀក ចិន្ដារ៉ាវី បានរៀប​អាពាហ៍ពិពាហ៍​ហើយកាល​ពីថ្ងៃទី២២ មីនា ២០១៣ នៅ​មជ្ឈ​​មណ្ឌលម៉ុងឌីយ៉ាល់​ជា​មួយលោក​​លី សេងហួត ដែលមិន​មែនជាអ្នក​សិល្បៈ ។ នេះជា​អាពាហ៍​ពិពាហ៍លើកទី​២ហើយ សម្រាប់​អតីតតារា​ចម្រៀងរូប​នេះ បន្ទាប់ពីនាង​បានរៀប​ការម្តងរួចមក​ហើយ តែបានបែក​បាក់ទៅ

​ទារក​ដែល​ចោរ​លួច​ចេញពីទ្រូង​ម្តាយ សមត្ថ​កិច្ច​រក​ឃើញ​ប្រគល់​ជូន​ម្តាយ​វិញ​

Posted: 24 Mar 2013 12:54 AM PDT

ទារក​ដែល​សមត្ថកិច្ច​រក​ឃើញ​វិញ
រាជធានីភ្នំពេញ ៖ ​​សមត្ថ​កិច្ច​បាន​ស្វែង​រក​​ឃើញ និង​ចាប់​ចោរ​លួច​ទារក​ពង្រាត់​ចេញពីទ្រូង​ម្តាយ​បាន​ហើយ​ ​នៅ​តំបន​់​​អ្នក​លឿង ក្រោយ​រយៈ​ពេល​ជាង​១​ម៉ោង​នៃ​ការ​បាត់ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ និង​បាន​នាំ​យក​ទារក​ប្រុស​គួរជាទី​ស្រឡាញ់​​មក​​ប្រគល់​​ជូន​ស្ត្រី​​​ជា​មាតា​វិញ​​ កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទីរសៀលថ្ងៃទី​​២៤ មីនា ​២០១៣ ។

បុគ្គលិក​បារាំង​ចំណាយ​ពេល​ឆែក​អុីន​ធើរ​ណេត​ជិត​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​

Posted: 24 Mar 2013 12:43 AM PDT

បុគ្គលិក​បារាំង​ចំណាយ​ពេល​ឆែក​អុីន​ធើរ​ណេត​ជិត​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​
យោង​តាម​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា​ បុគ្គ​លិក​បារាំង​ចំណាយ​ពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​​ការិយា​ល័យ​ដើម្បី​ឆែក​អុីន​ធើរ​ណេត​ ដែល​មិន​មែន​ជា​ការ​ងារ​អាជីព​ រួម​មាន​ការ​លេង​ហ្វេស​ប៊ុក​ និង​ Youtube ជា​ដើម​ ។ការ​សិក្សា​នោះ​រក​ឃើញ​ថា​ ជា​មធ្យម​បុគ្គ​លិក​បារាំង​ចំណាយ​​ពេល​៥៧នាទី​ ក្នុង​មួយ​ថ្ងៃ​ឆែក​អុីន​ធើរ​ណេត​ សម្រាប់​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ ឬ​ស្មើ​

នាងក្អយ, ជីប ធី, ជា រដ្ឋា សុទ្ធ​តែ​ជាប់បទ​ល្មើស​ព្រហ្មទណ្ឌស្វែង​រក​ចាប់ខ្លួន... ហេតុអីក៏​ចាប់មិនបាន?​

Posted: 24 Mar 2013 12:42 AM PDT

រាជធានីភ្នំពេញ ៖ បាត់នាងក្អយឱ្យ​ឈឹង... នាងក្អយ​ជាប់បណ្តឹង​​ពីបទរំលោភ​​សេចក្តី​ទុក​ចិត្ត គឺជួល​រថយន្ត​​ទំនើប​របស់​គេ​ច្រើន គ្រឿង ​យកទៅបញ្ចាំ និង​ត្រូវ​តុលាការ​ចេញដីកា​​ស្វែង​រកចាប់ខ្លួន​​រួចហើយ ប៉ុន្តែ​ស្ងាត់ឈឹង​​មិន​ដឹង​ជាគេ​ភ្លេច? ឬ​ខ្ជិល​អនុវត្ត? ​វីវរ​ហើយ ។

ស្ពាន​ឆ្លង​ទន្លេ​បាសាក់​​មួយ​ទៀត​នៅ​ស្រុក​​កោះ​ធំ នឹង​ចាប់​ផ្តើម​បើក​​ការ​ដ្ឋាន​សាងសង់​ថ្ងៃ​ស្អែក​ក្រោម​អធិបតី​ភាព​សម្តេច ហ៊ុន សែន

Posted: 24 Mar 2013 12:29 AM PDT

រាជធានីភ្នំពេញ ៖ ​សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹង​អញ្ជើញ​ជាអធិបតី​ក្នុង​​ពិធី​សម្ពោធ​​បើក​ការ​ដ្ឋាន​សាង​សង់​​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ជា​ជំនួយ​​ហិរញ្ញ​ប្ប​ទាន​​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​​ នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល នា​ថ្ងៃទី​២៥ មីនា ២០១៣ ​ជា​​ទី​កន្លែង​​សេដ្ឋ​កិច្ចជាប់​ព្រំ​ប្រទល់​​ប្រទេសវៀតណាម ។

អគ្គិភ័យ​​លេបត្របាក់​ផ្ទះក្បឿង​១​ខ្នង​សល់​តែគ្រោង​ឆ្អឹង​ សរុប​ទឹកប្រាក់​ខូច​ខាត​២​ម៉ឺន​ដុល្លារ​

Posted: 24 Mar 2013 12:21 AM PDT

ផ្ទះប្រជាពលរដ្ឋ​ដែល​ភ្លើង​ឆេះ​ខ្ទេច​
ខេត្តព្រៃវែង ៖ ផ្ទះឈើប្រក់​ក្បឿង១ខ្នង បណ្តោយ​៨ម៉ែត្រ ទទឹង៧​ម៉ែត្រ ត្រូវបាន​អគ្គិភ័យលេប​ត្របាក់ក្លាយ​ទៅជាផេះ​ផង់នៅ​ក្នុងរយៈ​ពេល​តែ​​ប្រមាណ​ជា​​១០នាទី ខណៈពេលដែលម្ចាស់​ផ្ទះបិទទ្វារចោល​នាំគ្នាទៅ​បុណ្យអស់។ ហេតុការណ៍​​នេះបាន​កើតឡើង​កាលពីវេលា​ម៉ោង១រសៀល​ថ្ងៃ​ទី២២ មីនា ២០១៣ នៅចំណុច​ភូមិ៨ សង្កាត់កំពង់​លាវ ក្រុង​ព្រៃវែង ។

គូវ៉ែត​​កាត់​បន្ថយ​ពល​ករ​បរទេស​1​លាន​នាក់​រយៈ​ពេល​10​ឆ្នាំ​

Posted: 23 Mar 2013 11:58 PM PDT

គូវ៉ែត​​កាត់​បន្ថយ​ពល​ករ​បរទេស​1​លាន​នាក់​រយៈ​ពេល​10​ឆ្នាំ​
​លោ​ក​ស្រី​ថេ​ហ្គ្រា​ រា៉​ស៊ី​ឌី​ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​និង​ការ​ងារ​បាន​ថ្លែង​​ប្រាប់​ទី​ភ្នាក់​ងារ​«កូ​ណា​»​ថា​ ប្រ​ទេស​គូវ៉ែត​ មាន​​ពល​ករ​បរទេស​ដល់​ទៅ​៦៨​ភាគ​រយ​ ដូច្នេះ​មាន​ផែន​ការ​កាត់​បន្ថយ​​ឱ្យ​បាន​ចំនួន​១​លាន​នាក់​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ ។​ក្រសួង​​មាន​គោល​ដៅ​​កាត់​បន្ថយ​ពល​ករ​បរ​ទេស​ចំនួន​១០០.០០០​នាក់​ នៅ​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ ដើម្បី​ឱ្យ​គ្រប់​ចំនួន​១​លាន​ នាក់ ។

ចៅក្រម​​បារាំង​អះអាង​ថា ការ​ស្លាប់​​របស់​គ្រួសារ​ជនជាតិ​បារាំង​​នៅកំពង់ស្ពឺ ​មិន​មែន​អត្ត​ឃាត​ទេ

Posted: 23 Mar 2013 11:58 PM PDT

រាជធានីភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ស្ថានទូតបារាំង​ចេញផ្សាយកាល​ពីថ្ងៃទី២២ មីនា ២០១៣ ដែល​កោះសន្តិភាព​ទទួល​​​បានឲ្យ​​ដឹងថា ចៅក្រមស៊ើប​អង្កេតបារាំង​បញ្ជាក់ថា «ករណីនេះ​មិនមែនជា​អត្តឃាត​ទេ»។ ការអះអាង​នេះ បន្ទាប់ពីបាន​ចំណាយ​ពេល​ក្នុង​​ការ​ស្រាវ​​ជ្រាវ​​លើ​សំណុំ​រឿងដែលជន​ជាតិបារាំង​ឈ្មោះឡូរ៉ង់ វ៉ាលីយ៉េ និងកូនៗ​របស់គាត់៤នាក់​បានស្លាប់ កាលពី​ចុងឆ្នាំ​

ប្រមុខ​​យោធា​PKK​ប្រកាស​បទ​ឈប់បាញ់​គ្នាជាផ្លូវការ​

Posted: 23 Mar 2013 11:56 PM PDT

បណ្តា​ប្រមុខ​យោធា​ពួក​​PKK
ពួក​បំបែក​ខ្លួន​និយម​នៃគណបក្ស​ពលករ​ឃើត​ឌីស្ថាន ​PKK ​ប្រកាស​ជា​ផ្លូវ​ការ​កាលពី​ថ្ងៃ​ទី​​២៣ ​មីនា ​ពីបទ​ឈប់​បាញ់​គ្នា​ជា​មួយ​តួកគី​ទាម​ទារ​ដោយ​ប្រមុខ​របស់​ពួកគេ​​លោក​អាប់​ឌុល​ឡាហ៍​អូកា​ឡាន​ដែល​ជាប់​ពន្ធនាគារ​ចាប់​​តាំង​ពី​ឆ្នាំ​១៩៩៩​មក ​។ក្នុងវីដេ​អូ​មួយ​ចាក​់ផ្សាយ​តាម​អីុន​ធើរ​ណេត​​របស់​ FIRAT NEWS ជាទី​ភ្នាក់​ងារ​ព័ត៌​មាន​មួយ​ស្និទ្ធ​ពួក​បំបែក​​ខ្លួន​និយម​ឃើត​ប្រមុខ​យោ​ធា

បញ្ចូល​សមាជិក​ថ្មីគណ​បក្ស​ប្រជាជន​ចំនួន​១.៧៦១​នាក់​នៅសង្កាត់​ភ្នំពេញថ្មី

Posted: 23 Mar 2013 11:44 PM PDT

ពិធីបញ្ចូល​សមា​ជិក​ថ្មី​គណ​​បក្ស​ប្រជាជន​កម្ពុជា
រាជធានីភ្នំពេញ ៖ ពិធីប្រកាស​បញ្ចូលសមា​ជិកថ្មី១.៧៦១នាក់ ក្រោម​អធិបតីភាព​​លោក​ម៉ម ប៊ុនហេង ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​សែន​សុខ លោក​លី សាវេត ប្រធាន​គណបក្ស​ខណ្ឌ លោក​ម៉ូវ ម៉ានិត សមាជិក​អចិន្ដ្រៃយ៍​គណបក្ស​ខណ្ឌ លោក​ជុំ សារាយ ប្រធាន​គណ​បក្ស​សង្កាត់ភ្នំពេញ​ថ្មី និង​សមា​ជិក សមាជិកា​គណបក្ស​ជាច្រើននាក់ទៀត​កាលពីរសៀល​ថ្ងៃទី២៣ មីនា ២០១៣ នៅស្នាក់​ការគណ​បក្ស​

​​កីឡាករ​ Boateng ​នឹង​​ក្លាយ​ទៅ​​ជា​សមាជិក​របស់​ FIFA សម្រាប់ប្រយុទ្ធ​​​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍

Posted: 23 Mar 2013 11:41 PM PDT

​
​​យោង​តា​ម​ប្រភព​ព័ត​៌​មាន​​ស៊ី អិន​ អិន ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​​23 ​មីនា ​ឆ្នាំ​​​2013 ​​​បាន​ឱ្យ​ដឹង​ថា សហព័ន្ធ​បាល់​ទាត់​​​​អន្ត​រជាតិ​​ FIFA ​​​មានគម្រោង​បញ្ចូល​ឈ្មោះ​កីឡាករ​​ Kevin Prince Boateng ​​មក​ពី​ក្លិប​ MiLan​​​ក្នុង​ក្រប​ខណ្ឌ​អីុ​តាលី​សេ៊រី​ A ​ទៅ​ក្នុងបញ្ជី​​សមាជិក​​ប្រយុទ្ធ​ប្រឆាំ​ង​​​នឹង​ការ​រើស​អើង​ពូជ​សាសន៍​​ ​ដើម្បី​រួម​គ្នាបំបាត់​រាល់​​ទម្រង់នៃ​ការ​រើស​អើង​​ពូជ​សាសន៍៍ដល់​​​ក​ីឡា​ករ​

ក្ដាម​យក្ស​ជប៉ុន​តង្កៀប​​ប្រវែង​​​ជិត​​​ 3ម៉ែត្រ​​​ធ្វើ​ដំណើរ​មក​ដល់​​ប្រទេស​អង់គ្លេស

Posted: 23 Mar 2013 11:39 PM PDT

ក្ដាម​យក្ស​ជប៉ុន​តង្កៀប​​ប្រវែង​​​ជិត​​​ 3ម៉ែត្រ​​​ធ្វើ​ដំណើរ​មក​ដល់​​ប្រទេស​អង់គ្លេស
យោង​តាមប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​បរទេស​​​​​ចេញ​​ផ្សាយ​កាល​ពីថ្ងៃ​អាទិត្យ ទី​​២៤ មីនា ​​​ឆ្នាំ​​២០១៣ បាន​​​ឱ្យ​ដឹង​ថា ​​សត្វ​ក្ដាម​យក្ស​​​​​ ឬ​ក្ដាម​ពីង​ពាង​​​​របស់​ប្រទេសជប៉ុន​​​ដែល​មាន​​តង្កៀប​​​ប្រវែង​​ ២,៩ម៉ែត្រ​​ ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​​​ទុក​​​ក្នុងមជ្ឈ​មណ្ឌល​​​​ចិញ្ចឹមសត្វ​សមុទ្រ​​​​​ក្រុង​​ Blackpool ​​ប្រទេស​អង់គ្លេស​ ​​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​​២៣ ​​មីនា ឆ្នាំ​​​២០១៣ ។

ឆេះបន្ទប់​ជាន់​ទី១ ភូមិ​គ្រឹះ​មន្ត្រីជលផល ផ្អើល​ប្រជា​ពលរដ្ឋ​​ក្នុង​សង្កាត់​បឹងទំពុន

Posted: 23 Mar 2013 11:38 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ​បានកើតឡើង ខណៈពេល​ដែល​ប្រជាពល​រដ្ឋបានឃើញ​អណ្តាត​ភ្លើងឆាប​ឆេះ​ចេញ​ពី​បន្ទប់​​ជាន់​​ទី១ នៃភូមិគ្រឹះ​លេខ៤៥ ផ្លូវ៧៣​បេតេ ភូមិចំរើន​ផល សង្កាត់បឹង​ទំពុន ខណ្ឌមាន​ជ័យ កាលពីវេលា​ម៉ោង​៧និង២០​នាទីយប់​ថ្ងៃទី២២ មីនា ២០១៣ ​បណ្តាល​ឲ្យរបស់របរ​មួយចំនួន​នៅ​​ក្នុង​បន្ទប់​ត្រូវរងការ​ខូចខាត។

​​​រ៉ូប​វែង​ជា​ង​គេ​បំផុត​លើ​ពិភព​​លោក​ត្រូវ​បាន​ដាក់​តាំង​នៅ​ប្រទេស​អង់គ្លេស

Posted: 23 Mar 2013 11:36 PM PDT

​
ទីក្រុងឡុង​ ៖ ​រ៉ូប​វែង​ជាង​គេ​បំផុត​​​លើ​ពិភព​លោក​​​ត្រូវ​បានគេ​​ដាក់​​​បង្ហាញ​​​នៅក្នុង​ទីក្រុងឡុង​​​កាលពី ​​ថ្ងៃ​សុក្រ ទី​​​​២២ មីនា ​ឆ្នាំ​​២០១៣ កន្លង​ទៅនេះ ។ ​រ៉ូប​នេះ​មាន​បណ្ដោយ​ប្រវែង​​​​៤​៥ម៉ែត្រ​​ និង​ទទឹង​​​​គ្រប​ដណ្ដប់​ទៅ​លើផ្ទៃ​​​​​ដី​​ទំហំ​​១៣៩,៣​ម៉ែត្រ​​​ការ៉េ ។ ​រ៉ូប​ដ៏​វែង​នេះ​ត្រូវបាន​ច្នៃ​ម៉ូដ​​​​ដោយ​លោក​​ Henry Holland​ ​វ័យ​​២៩ឆ្នាំ ​ធ្វើពីសូត្រ​​​មានពណ៌​​ក្រហម និង​​លឿង​​ ។ ​លោក​បាន​បន្ត​ទៀត​ថា រ៉ូប​នេះ​

មហា​សេដ្ឋី​​ប្រឆាំង​លោក​​ពូ​ទីន​​ស្លាប់​ដោយ​អាថ៌​កំបាំង​

Posted: 23 Mar 2013 11:31 PM PDT

លោក​បូរីស​ បេ​េរ​​ហ្សូវ​ស្គី​
ពាណិជ្ជ​ករ​រុស្ស៊ី​​ម្នាក់​ដែល​ពី​ដើម​ជា​មនុស្ស​ស្និទ្ធ​​លោក​បូរីស​យែល​ស៊ីន ត្រូវ​បាន​​រក​ឃើញ​ស្លាប់​នៅ​ឯ​និវេស​ន​ដ្ឋាន​​របស់​លោក​ក្នុង​ប្រទេស​​អង់​គ្លេស​ ។ មហាសេដ្ឋី​រូប​នេះ​ត្រូវ​បាន​លោក​​​ពូ​ទីន​​ ស្នើ​ធ្វើ​បត្យា​ប័ន​ជា​ច្រើន​លើក ។អ្នក​នាំ​ពាក្យ​របស់​មហា​សេដ្ឋី​រូប​នេះ ​លោក TIM BELL និយាយ​ថា មហា​សេដ្ឋី​រុស្ស៊ី​លោក​បូរីស​ បេេរ​​ហ្សូវ​ស្គី​ បាន​ទទួល​មរណ​ភាព​ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ មីនា​ នៅ​

យុវជន​ម្នាក់​ត្រូវ​ក្រុម​អន្ធពាល​ជិះ​ម៉ូតូ​​ដេញ​វាយ​ភ័យ​ពេក​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កុង​​តឺន័រ​​ចត​ស្ងៀម​

Posted: 23 Mar 2013 10:59 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់​បានស្លាប់បាត់បង់ជីវិតភ្លាមៗ​នៅនឹងកន្លែង ដោយសារតែមាន​ក្រុមជន​អន្ធពាល​មួយក្រុមមាន​គ្នា៤ទៅ៥​នាក់​ជិះ​ម៉ូតូ​ដេញ​​តាមវាយធ្វើបាប​ធ្វើឲ្យគេភិតភ័យ​ខំប្រឹងបើករត់គេ​ច​ខ្លួនក្នុងល្បឿន​យ៉ាងលឿនគេច​ចេញពីក្រុមជន​ពាលទាំង​នោះក៏​បានជ្រុល​ទៅបុកគូទ​​រ​ថយន្តដឹក​កុងតឺន័រ​​ពេញទំហឹង បណ្ដាលឲ្យ​ស្លាប់បាត់បង់​ជីវិតតែ​ម្ដង ចំណែកឯ​ក្រុមជនពាល​បាននាំគ្នារត់​គេចខ្លួន

ក្រុម​ហ៊ុន RMA Cambodia ​និង EFG ឧបត្ថម្ភ​គាំទ្រ​ពិព័រណ៍​​យាន​យន្ត​លំដាប់​អន្តរជាតិ​នៅ​ភ្នំពេញ ជាលើក​ដំបូង​

Posted: 23 Mar 2013 10:57 PM PDT

រាជធានីភ្នំពេញ ៖ ភ្នំពេញ​ កម្ពុជា (១៥ មីនា ឆ្នាំ ២០១៣) ក្រុម​ហ៊ុន RMA Cambodia ​និង​ក្រុម​ហ៊ុន Express Food Group (EFG) រួម​សហ​ការ​​គ្នា​ឧបត្ថម្ភ​​ពិព័រណ៍​​យាន​យន្ត​​លំដាប់​អន្តរជាតិ​នៅភ្នំពេញ ឆ្នាំ​​២០១៣ ជា​លើក​ដំបូង​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃពី​១៥ ដល់​ថ្ងៃទី​១៧ មីនា ​នៅ​មជ្ឈ​មណ្ឌល​​សន្និ​បាត​​ និងពិព័រណ៍​​កោះ​ពេជ្រ ។ ​

សំរាល​បាន​កូន​ប្រុស​២​ថ្ងៃ​នៅ​មន្ទីរ​ពេទ្យ​​រុស្ស៊ី ស្រាប់តែចោរ​លួច​

Posted: 23 Mar 2013 10:28 PM PDT

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ឆ្លង​ទន្លេ​​បាន​២​ថ្ងៃ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ស្រាប់តែ​​មាន​គេ​ទៅ​បន្លំ​បី​លេង ហើយ​​លួច​យក​ទៅ​បាត់​បង្ក​ឱ្យ​មាន​​ភាពចលា​ចល​ភ្ញាក់​ផ្អើល​​កាល​ពីវេលាម៉ោង​​១០​ព្រឹកថ្ងៃទី​២៤ មីនា ២០១៣ ​ហើយ​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ស្វែង​រក​មេចោរ​អប្រិយ​នោះ ។

ម្តាយ​រវល់​ធ្វើ​ជា​កម្ម​ករ កូន​ស្រី​អាយុ​២​ឆ្នាំ​លង់​ទឹក​ស្លាប់​នៅ​ក្នុង​ទឹក​ដីថៃ បញ្ជូន​សព​មក​វិញតាម​ច្រក​ប៉ោយប៉ែត

Posted: 23 Mar 2013 09:03 PM PDT

ក្រុងប៉ោយប៉ែត ៖ សព​ក្មេង​​ស្រីអាយុ​​២​ឆ្នាំ​ម្នាក​់ត្រូវបាន​ក្រុម​គ្រួសារ​នាំ​យក​មក​ស្រុក​កំណើត​​វិញ តាម​ច្រក​ទ្វារអន្តរ​ជាតិ​​ប៉ោយ​ប៉ែត កាល​ពីថ្ងៃទី​២៣​ មីនា ​២០១៣ ។ ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រងគ្រោះ​បាន​ឱ្យ​ដឹងថា សព​ក្មេង​ស្រីនេះ​មាន​ឈ្មោះ​ជាតិ សុខា រស់​នៅភូមិ​គោ​ក​ត្រាច ​ឃុំ​ស្នួល​មាន​ជ័យ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ ​​បាន​​ឆ្លង​ដែន​ទៅរស់​នៅជា​មួ​យ​នឹង​ម្តាយ​នៅ​ក្នុង​ទឹក​ដី​ថៃ ហើយ​

មេឃុំ​​ល្វេ ធ្វើ​ផ្លូវ​១​ខ្សែ​បង្ក​ភាពចម្រូងចម្រាស​​ជា​​មួយ​ប្រជា​ពលរដ្ឋ​

Posted: 23 Mar 2013 09:00 PM PDT

ការធ្វើ​ផ្លូវ​១​ខ្សែ​បង្ក​ភាពចម្រូងចម្រាស​​ជា​​មួយ​ប្រជា​ពលរដ្ឋ​
​ខេត្ត​ព្រៃវែង ៖ ​លោក​ឡុក វ៉ាន មេឃុំ​ល្វេ ​បាន​ដឹក​នាំ​គ្រឿងចក្រ​​ចុះធ្វើ​ផ្លូវ​លំ​១​ខ្សែ​ប្រវែង​៥៦៥​ម៉ែត្រ ស្ថិត​នៅក្នុង​ភូមិ​​ព្រំ​មុនី ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល កាល​ពីថ្ងៃទី​២២-២៣ មីនា ២០១៣ ​បង្ក​ឱ្យ​​មាន​បញ្ហា​តវ៉ា​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ ដោយ​សារ​តែ​នៅពេល​ប្រជុំ​នា​ពេល​កន្លង​មក​ថា ធ្វើ​បែប​​នេះ​ លុះ​ពេល​មក​ធ្វើ​បែប​ផ្សេង​ទៅវិញ ​ព្រមទាំង​​​ប៉ះពាល់​ដំណាំ​ហូប​ផ្លែជា​ច្រើន​ដើម​នៅ​តាម​មុខផ្ទះ រួម​ទាំង​របង​ផ្ទះ​

ភ្លៀង​បង្ក​ជា​ខ្យល់​ព្យុះ​របើក​ដំបូល​ផ្ទះ​៦៨​ខ្នង និង​រន្ទះ​បាញ់​ស្លាប់​ម្នាក់

Posted: 23 Mar 2013 08:57 PM PDT

ផ្ទះប្រជាពលរដ្ឋ​រងការ​ខូចខាត​ដោយ​សារ​ខ្យល់​ព្យុះ​
ខេត្ត​ប៉ៃលិន ៖ ​បើ​តាម​របាយ​ការណ៍​របស់​លោក​សូ កង នាយក​កាក​បាទ​ក្រហម​កម្ពុជា ​សាខា​ខេត្តប៉ៃលិន បានឱ្យ​ដឹងថា កាលពីវេលា​ម៉ោង​​៥​ទៅ​៦​ល្ងាច ថ្ងៃទី​​២១-២២ មីនា ២០១៣ ​នៅ​ឃុំ​ស្ទឹង​កាច់ ​និង​ឃុំ​ស្ទឹង​ត្រង់ ស្ថិតក្នុងស្រុក​សាលា​ក្រៅ និង​សង្កាត់​អូរ​តាវ៉ៅ ស្ថិតក្នុង​ក្រុង​​ប៉ៃលិន មាន​ភ្លៀង​កក់​ខែ​​មួយ​មេ​យ៉ាងធំ​​បង្ក​ជា​ខ្យល់​ព្យុះ​​របើក​ដំបូល​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ចំនួន​៦៨​ខ្នង ក្នុង​នោះ​​ខូច​ខាត​ធ្ងន់​ធ្ងរ​ចំនួន​

​ស្លាប់​​25​នាក​់​ក្នុង​ការវាយ​ប្រហារ​នៅ​ភាគ​​ខាង​កើត​នីហ្សេ​រី​យ៉ា

Posted: 23 Mar 2013 08:48 PM PDT

ិដ្ឋ​ភាព​នៅ​កន្លែង​មួយ​ក្រោយ​ការ​វាយ​ប្រហារ
លោក​ម៉ូហា​ម៉េដ ​អីុ​ប្រា​ហ៊ីម​ប្រមុខ​ប៉ូលិស​រដ្ឋ​អាដា​ម៉ា​វ៉ា​របស់​នី​ហ្សេរី​យ៉ា​ឱ្យ​ដឹង​ថា ​មនុស្ស​យ៉ាង​​តិច​២៥​នាក់​បាន​ត្រូវ​ស្លាប់​កាលពីថ្ងៃទី​២២ មីនា ​កន្លង​មក​នេះ​ក្នុងការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ និង​ដោយ​អាវុធ​ដែល​មាន​ការ​សម្រប​សម្រួល​​គ្នា​ប្រឆាំង​​​ពន្ធនាគារ​មួយ​​ ស្នង​​​ការ​​ដ្ឋាន​ប៉ូលិស​មួយ​​ ធនាគារ​មួយ​ព្រម​ទាំង​​បារ ភោជ​នីយដ​្ឋាន​មួយ​នៅ​ទ​ី​ក្រុង​ GANYE ភាគ​ខាង​កើត​

អាជ្ញាធរ​​រាជធានីភ្នំពេញ មាន​វិធាន​ការ​ក្តៅ​ចាប់​ឃាត់​រថយន្ត​ដឹក​ដី និង​ខ្សាច់​ឆ្លង​កាត់​ស្ពាន​ព្រះ​មុនីវង្ស​

Posted: 23 Mar 2013 08:46 PM PDT

អាជ្ញាធរ​​រាជធានីភ្នំពេញ មាន​វិធាន​ការ​ក្តៅ​ចាប់​ឃាត់​រថយន្ត​ដឹក​ដី និង​ខ្សាច់​ឆ្លង​កាត់​ស្ពាន​ព្រះ​មុនីវង្ស​
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជ​ធានីភ្នំពេញ​មានវិធានការ​ក្តៅចាប់ឃាត់រ​ថយន្តដឹក​ដី និងខ្សាច់​ទាំងអស់ដែល​បានឆ្លងកាត់​ស្ពាន​ព្រះមុនី​វង្ស អត់មាន​​ច្បាប់​​អនុញ្ញាត និងរថយន្តខ្លះ​មានលិខិត​អនុញ្ញាតពី​សាលារាជធានី​ភ្នំពេញហើយ តែអនុវត្ត​ខុសគោល​ការណ៍ដូចជា ការដឹក​ជញ្ជូន​មិន​បានគ្រប បណ្តាល​​ឲ្យ​ដីហុយ​ជ្រុះ​ធ្លាក់រាយ​ប៉ាយ និងហូរទឹក​ពេញផ្លូវ ដើម្បី​អប់រំ និងព្រមាន​ឲ្យរាងចាល​​ម្តង ។

ឃាតករ​​សម្លាប់​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ ​​ញាត់​ក្នុងការុង​​ជា​ឪពុក​ធំបង្កើត​​​វែក​មុខ​ឃើញ​

Posted: 23 Mar 2013 08:42 PM PDT

ក្រុងប៉ោយប៉ែត ៖ ក្រោយពីមានករណីអំពើ​ឃាតកម្មមួយ​បានកើត​ឡើង ដោយមានជន​មិនស្គាល់មុខ​បានសម្លាប់​ក្មេងស្រីរង​​គ្រោះម្នាក់​​​ឈ្មោះ​​ប៊ុន ស្រីមុំ ហៅ​ស្រីថន អាយុ៧​ឆ្នាំ រស់នៅក្នុង​ភូមិទួលពង្រ សង្កាត់​ផ្សារកណ្ត ក្រុងប៉ោយ​ប៉ែត កាលពីថ្ងៃទី២០ មីនា កន្លងមក​នេះ ហើយបានយកសព​ញាត់​ក្នុង​ការុង ពណ៌ស យក​ទៅ​ប្លុងចោលក្នុងព្រៃល្បោះ​ខាងជើងផ្ទះមាន​ចម្ងាយប្រមាណ​១០០ម៉ែត្រ ក្នុងភូមិ​ខាង

ទិវា​ពិភពលោក​កម្ចាត់​រោគ​របេង​ឆ្នាំ​ទី១៤​ប្រធានបទ «ខ្ញុំ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​មួយជីវិត»​

Posted: 23 Mar 2013 08:38 PM PDT

ទិវា​ពិភពលោក​កម្ចាត់​រោគ​របេង​ឆ្នាំ​ទី១៤​ប្រធានបទ «ខ្ញុំ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​មួយជីវិត»​
រាជ​ធានីភ្នំពេញ ៖ ថ្ងៃទី​២៤ មីនា ២០១៣ នេះ គឺជា​ទិវាពិភពលោកកម្ចាត់​រោគរបេង ក្រោមប្រធានបទ «ខ្ញុំប្រយុទ្ឋនឹង​ជំងឺ​របេង​មួយ​ជីវិត» ។ កម្ពុជា​ប្រារព្ធទិវានេះលើកដំបូង​នៅឆ្នាំ​១៩៩៩​ ហើយ​ឆ្នាំទី១៤​ ដែលក្រសួង​សុខាភិបាល និងមន្ទីរសុខា​ភិបាល​រាជធានីរួម​ទាំង​ស្រុក​​​ប្រតិបត្តិទាំងអស់​កំពុង​រៀបចំប្រារព្ធទិវានេះយ៉ាងអធិក​អធមនៅទូទាំងប្រទេស ។

Fuso បើក​លឿន​​ត្រង់​ផ្លូវកែង​រេ​ចង្កូត​បុក​ស្លាក​សញ្ញា​ចរា​ចរណ៍​ ហើយ​បន្ត​បុក​បង្គោល​ភ្លើង​​បាក់ ប្រះ​ខ្លួន​ដេកចង្គ្រាង

Posted: 23 Mar 2013 08:36 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តប៉ៃលិន ៖ រថយន្ត Fuso ពណ៌ខៀវ​លាយលឿង មួយ​គ្រឿង បើក​ហួស​ល្បឿនកំណត់​ត្រង់ចំណុច​ផ្លូវ​កែង ​អ្នក​បើក​​បរ​បួង​ចង្កូតអត់​ទាន់​ជ្រុល​ទៅ​បុក​បង្គោលស្លាក​សញ្ញាចរាចរណ៍​បាក់អស់មួយ​ដើម និងបន្តបុក​បង្គោលភ្លើង​ធំបាក់មួយ​ដើមទៀត បណ្តាល​ឱ្យរថយន្ត​ប្រះ​ខ្លួន​​ដេក​​ចង្គ្រាង ​និង​បង្កឱ្យ​​ដាច់​ខ្សែភ្លើងអត់​មានចរន្តអគ្គិ​សនីប្រើប្រាស់​ទូទាំងខេត្តអស់​រយៈពេល​ជាង៦​ម៉ោង ។

កាមរីជិះ​​ផ្លូវ​បញ្ច្រាស​បុក​រនាំង​​ដែក​​​ចែក​ផ្លូវបាក់​​៥​​ផ្ទាំង​

Posted: 23 Mar 2013 08:32 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​​ ស៊េរី​២០០៧ ពណ៌​ខ្មៅ ​បើក​ផ្លូវ​បញ្ច្រាស​ទៅ​បុក​រនាំង​ដែក​​​ចែក​ផ្លូវបាក់​អស់​៥​ផ្ទាំង ធ្វើ​ឱ្យ​​រថយន្ត​បែក​​កង់​​មុខ និង​ខូច​ខាត​មួយ​កំណាត់​​​​មុខ​​បើក​លែង​រួច។ គ្រោះថ្នាក់​នេះ​កើត​ឡើង​នៅ​ជិត​ក្រសួង​ការពារ​ជាតិ ត្រង់​ចំណុច​ផ្លូវ​​សហ​ព័ន្ធ​​រុស្ស៊ី​កែង​២១៥ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី ៣ ខណ្ឌទួលគោក កាលពីវេលា​ម៉ោង​២​និង​១០​នាទី​​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​​២៣ មីនា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!