Koh Santipheap Daily

Koh Santipheap Daily


រយៈ​ពេល​១​ថ្ងៃ​ខ្យល់​ព្យុះ​​បក់​រលំ និង​ប៉ើង​​ផ្ទះ​ប្រជា​ពលរដ្ឋ​​អស់​ជាង​១០០​ខ្នង​​នៅព្រៃវែង

Posted: 26 Mar 2013 01:04 AM PDT

ផ្ទះប្រជាពលរដ្ឋ​ដែល​រលំ​ដោយ​សារ​ខ្យល់​ព្យុះ​
ខេត្ត​ព្រៃវែង ៖ ភ្លៀង​​១​មេ​ធំ​ដែល​​បក់​មក​លាយ​ឡំ​ជា​មួយ​​នឹង​ខ្យល់​ព្យុះ​​ផង​នោះ បាន​បក់​បោក​គ្រប​ដណ្តប់​​លើ​ខេត្ត​ព្រៃវែង ​អស់​រយៈ​ពេល​​ជាង​២​ម៉ោង​ បណ្តាល​ឱ្យ​​ផ្ទះ​ប្រជា​ពលរដ្ឋ​ប្រមាណជាង​១០០​ខ្នង ​នៅក្នុង​ស្រុក​ចំនួន​៣ បាន​រលំ និង​ប៉ើង​ខ្ចាត់​ខ្ចាយ ។ ​ព្យុះ​​ភ្លៀង​ដ៏​ធំ​​បាន​ចាប់​​បក់​បោក​កាលពីវេលា​ម៉ោង​ប្រមាណ​​ជាង​៤​​រសៀល​​ថ្ងៃទី​១៥ មីនា ​២០១៣ ​ទៅ​លើ​ស្រុក​ចំនួន​៣ គឺ​ស្រុក​​ស្វាយ​

​BURGER KING®បើក​ហាង​ទី​1​របស់​ខ្លួន​​នៅក្នុង​ប្រទេស​កម្ពុជា​

Posted: 26 Mar 2013 01:00 AM PDT

​BURGER KING®បើក​ហាង​ទី​1​របស់​ខ្លួន​​នៅក្នុង​ប្រទេស​កម្ពុជា​
ភ្នំពេញ​ថ្ងៃទី​​២២​ មីនា ឆ្នាំ​​២០១៣ ៖ ក្រុម​ហ៊ុន​​ Burger KingWorldwide (NYESE​:​ BKW)​ដែល​ជា​បណ្តាញសេវាកម្មអាហារ​បឺ​ហ្គឺរ​​ទាន់​​ចិត្ត​​​ធំ​​បំ​​ផុត​​​ទី​ពីរ​​របស់​​ពិភព​​លោក​បាន​ប្រកាស​​ការ​បើក​ហាង​ទី​១​របស់​ខ្លួន​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រក​ម្ពុជា ។ និមិត្ត​សញ្ញា​ BURGER​ KING®​ត្រូវ​​បាន​គេ​ស្គាល់​ដោយ​សារ​រស​ជាតិ​សាច់​អាំង​​ក្នុ​ង​បឺហ្គឺរ និង​សាំង​វ៉ិច ។​

លោកឧប​​នាយក​រដ្ឋ​​មន្ត្រី​ហោ ណាំហុង ៖ លោក​សម រង្ស៊ី ជា​អ្នក​ទោស​ព្រហ្ម​ទណ្ឌ​មិន​មែន​អ្នក​ទោស​នយោ​បាយ​ទេ​

Posted: 26 Mar 2013 12:58 AM PDT

រាជ​ធានីភ្នំពេញ ៖ ជាថ្មីម្តង​ទៀតលោកឧបនាយករ​ដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបរទេស និងសហប្រតិបត្តិ​ការ​អន្តរ​ជាតិ​បាន​បញ្ជាក់​អះអាងថា លោកសម រង្ស៊ី គឺជា​អ្នកទោសព្រហ្មទណ្ឌ​មិន​មែនជាអ្នកទោសនយោបាយនោះទេ​ហើយថា នៅក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃទី២៨ កក្កដា ២០១៣ខាង​មុខនេះ គ្មានហេតុផលណា​មួយដែលថា មិនយុត្តិធម៌នោះ​ទេ ទោះបីជាគ្មាន​វត្ត​មាន​លោក

ប្រទេស​ន័រ​វែស​ផ្តល់​ជំនួយ​ថវិកា​ថ្មី​បន្ថែម​6​លាន​ក្រោន​ដល់​សាលា​ក្តី​

Posted: 26 Mar 2013 12:45 AM PDT

រាជធានី​ភ្នំពេញ​ ៖​ យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ ថ្ងៃ​ទី​២៥ មីនា​ ឱ្យ​​ដឹង​ថា​ រដ្ឋា​ភិបាល​ន័រវែស​បាន​ផ្តល់​ជំនួយ​ថវិកា​ថ្មី​បន្ថែម​ទៀត​ចំនួន​៦លាន​ន័រ​វែស​ក្រោន​ (ប្រមាណ​១លាន​ដុល្លារ​អា​មេរិក​) ដល់​ភាគី​អន្តរ​ជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ក.ត) ។

អាមេរិក​និង​រុស្ស៊ី​ពិភាក្សា​ពី​កិច្ច​​ការ​ពារ​ប្រឆាំង​មីស៊ីល​

Posted: 26 Mar 2013 12:43 AM PDT

មីស៊ីល​ការ​ពារ​ប្រឆាំង​មីស៊ីល]
មន្ទីរប៉ង់​តាហ្គោន​​គូស​បញ្ជាក់​ថា ​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​អាមេរិក​លោក CHUCK HAGEL និង​សម​​ភាគី​រុស្ស៊ី​លោក​ស័រ​ហ្គេយ​ឆយ​ហ្គូ​ បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរ​ស័ព្ទ​ កាល​ពី​ថ្ងៃ​ទី​២៥ មីនា ហើយ​បាន​​យល់​ស្រប​គ្នា​បន្ត​ចរចា​ស្តី​ពី​កិច្ច​ការ​ពារ​​ប្រឆាំង​មីស៊ីល​ ។ក្នុង​កិច្ច​សន្ទនា​គ្នា​នេះ​ លោក​ឆយ​ហ្គូ បាន​​សម្តែង​ពី​ឆន្ទៈ​ធ្វើ​ការ​ចរចា​ឡើង​វិញ ស្តី​​ពី​កិច្ច​ការ​ពារ​ប្រឆាំង​មីស៊ីល​ជាមួយ​សហ​រដ្ឋ​អាមេរិក​ក្នុង​

នាងស៊េរី​ណា​​ឈាន​ចូល​ដល់​វគ្គ​1/4​ផ្តាច់​ព្រ័ត្រ​ Miami Masters នៅ​អា​មេរិក​

Posted: 26 Mar 2013 12:42 AM PDT

បន្ទាប់​ពី​អ​វ​ត្ត​មាន​​ពី​ទី​លាន​ប្រកួត​អស់​មួយ​រយៈ​​​​​ដោយ​សារបញ្ហា​សុខ​ភាពមកនាង​ស៊េរី​ណា​ វីលៀម​ កាល​ពី​ថ្ងៃ​ចន្ទ​​​ ​ទី​២៥ ​​មីនា​ ​បាន​ស្គាល់​​នូវ​រស​ជាតិ​ជ័យ​ជម្នះ​ជា​ថ្មី​ម្ត​ង​ទៀត​ក្រោយ​​​ពី​បាន​បំ​បាក់​កីឡាការិនី​ជើង​ខ្លាំងស្លូ​វ៉ា​គី Dominika Cibulkova ​​​​ក្នុង​កម្ម​វិធីMiami​ Masters ដែលបាន​​រៀប​ចំ​ធ្វើ​ឡើងនៅ​រដ្ឋ​ផ្លរី​ដា​សហរដ្ឋ​អាមេរិក​ ។ស៊េរី​ណា​​បាន​យក​ឈ្នះ​ Cibulkovaក្នុង​លទ្ធផល​២-៦,​៦-៤​​និង​

ម៉ៃ​ឃើល ហ្វែ៊លលុប​ចោល​លទ្ធភាព​នៃ​ការ​ចូល​រួម​ក្នុង​អូ​ឡាំ​ពិក​ឆ្នាំ​2016

Posted: 26 Mar 2013 12:42 AM PDT

ម៉ៃ​ឃើល ហ្វែ៊ល​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វី​របុរស​អូ​ឡាំ​ពិក​​លើ​វិញ្ញាសា​ហែល​ទឹក​បាន​ថ្លែង​ឱ្យ​ដឹង​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ខ្លួន​នឹង​មិន​បោះ​បង់​ការ​ចូល​និ​វត្តន៍​ដើម្បី​វិល​ចូល​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ ២០១៦​នៅ​ទី​ក្រុង​រី​យ៉ូ ប្រទេស​ប្រេស៊ីល​នោះ​ឡើយ ។​​បន្ទាប់​ពី​ជួប​ជា​មួយ​បណ្តា​ក្មេង​ៗ​មក​ពី​តំបន់​សំ​ណង់​អនា​ធិបតេយ្យ​ក្នុង​ក្រុ​ង​រី​យ៉ូ​ ​ក្នុង​ដំ​ណើរ​ទស្សនកិច្ច​របស់​

ថៃហ្គ័រ វូដ គ្រង​តំណែង​លេខ1​លើ​លោក​បន្ទាប់ពីឈ្នះ​ជើង​ឯក​ Arnold Palmer Invitational

Posted: 26 Mar 2013 12:41 AM PDT

ទី​បំ​ផុត​តំណែង​លេខ​១​លើ​លោក​ដែល​បាន​​បាត់​បង់​ទៅ​អស់​ជិត​៣ឆ្នាំ​បាន​វិល​មក​រក​​ថៃ​ហ្គ័រ វូដ​សា​ជា​ថ្មី​ ខណៈ​កីឡាករ​អា​មេរិក​រូប​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៥ ​មី​នា​ បាន​យក​ឈ្នះ​ពាន​ជើង​ឯក​​ Arnold Palmer Invitational ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៦​លាន​២សែន​ដុល្លារ ។​ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល ​Bay Hill Club and Lodge ស្ថិត​ក្នុង​ទី​ក្រុង​

ក្របី​វ័ធ​គ្នា​ម្ចាស់​ទាំង​សង​ខាង​ចូល​ទៅ​ជួយ​ក្របី​វ័ធ​ធ្លាយ​បំពង់ក​ស្លាប់​

Posted: 26 Mar 2013 12:30 AM PDT

ខេត្ត​កំពង់​ឆ្នាំង​ ៖​ បុរស​ម្នាក់​ត្រូវ​ក្របី​វ័ធ​ធ្លាយ​បំពង់​កស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ពេល​គាត់​ឃើញ​ក្របី​ពីរ​ក្បាល​កំពុង​វ័ធ​គ្នា​ ហើយ​គាត់​មាន​ចេតនា​ចង់​ទៅ​បំបែក​វា​កុំ​ឱ្យ​វ័ធ​គ្នា​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៤ មីនា​ នៅ​ចំណុច​ភ្នំ​ជម្រាយ​ ស្ថិត​ក្នុង​ស្រុក​សាម​គ្គី​មាន​ជ័យ​ ។

​​​បាញ់​២​គ្រាប់​​ប្លន់​យក​ម៉ូតូស្គូពី​​​នៅ​សង្កាត់​ទួល​សង្កែ ឃាត់​ខ្លួន​ជនសង្ស័យ​៦​នាក់​

Posted: 26 Mar 2013 12:19 AM PDT

ក្រុម​ចោរ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ចោ​រ​៣​នាក់​ប្រដាប់​​ដោយ​កាំភ្លើង​​ខ្លី​ជិះ​ម៉ូតូ​១​គ្រឿង​បាន​ធ្វើ​សកម្ម​ភាព​បាញ់​ប្លន់​​យក​ម៉ូតូ​ម៉ាក​ស្គូពី​ពណ៌ស ទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ និង​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលា​ម៉ោង​​១​រសៀល​ថ្ងៃទី​២៦ មីនា ២០១៣ ​​ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ C 20 ​ផ្លូវបេតុង ​បុរី​ណៃ​សុវណ្ណ ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ។ ​

មន្ត្រី​ខិល​ខូច​មួយ​ក្តាប់​ប្រ​មូល​សាច់​ញាតិ​មក​រំ​លោភ​យក​ដី​គេ​

Posted: 26 Mar 2013 12:15 AM PDT

ខេត្ត​កំពត​ និង​​ តាកែវ​ ៖ មាន​សកម្ម​ភាព​អា​ក្រក់​ជាក់​ស្តែង​ មាន​សាក្សី​ដឹង​ឮ​គ្រប់​គ្រាន់​ មាន​ឯក​សារ​​ត្រឹម​ត្រូវ​​តាម​ផ្លូវ​ច្បាប់​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា​ មាន​មន្ត្រី​ប៉ូលិស​និង​ប៉េ​អឹម​៦​នាក់​ ដែល​មាន​ម្នាក់​ជា​មេ​ខ្យល់​ និង​ជា​មេ​ខ្លោង​បាន​ប្រមូល​សាច់​ញាតិ​រៀង​ៗ​ខ្លួន​មក​រំ​ខាន​ដល់​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​មិន​ឱ្យ​វាស់​ដី​ជូន​ម្ចាស់​កម្ម​សិទ្ធិ​ ដោយ​បង្ខំ​ឱ្យ​វាស់​ដី​ទាំង​នោះ​ឱ្យ​ពួក​ខ្លួន​វិញ​ កាល​ពី​

ទីតូ វីឡាណូវ៉ា ​នឹង​បង្ហាញ​វត្ត​មាន​ដឹកនាំ​ក្លិប​ Barcelona ​​នៅ​សប្ដាហ៍​នេះ

Posted: 26 Mar 2013 12:09 AM PDT

​
យោ​ង​​តាម​ប្រភពព័​ត៌​​មាន​ស៊ី អិន​ អិន ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃ​អង្គារ ទី​​​២៦​ មីនា ​​ឆ្នាំ​​២១០៣ ​​​បាន​ឱ្យ​ដឹង​ថា គ្រូ​បង្វឹក​ក្លិប​អ្នក​មាន​បុណ្យ​Barcelona គឺ​លោកទីតូ វីឡាណូវ៉ា នឹ​ង​វិល​ត្រឡប់​​មក​​ដឹកនាំ​ក្រុម​​​វិញ ​បន្ទាប់ពី​​​​ទទួល​​ការ​ព្យា​បាល​​​​​ជំងឺមហារីក​បាន​​ជា​ស​ះ​ស្បើ​យ ​​នៅ​ក្នុង​ទី​ក្រុង​​ញូវ​យ៉ក​​​សហរដ្ឋ​អាមេរិក ។

​​ក្រុម​​​​​​​ជម្រើស​ជាតិប្រ៊ុយណេ​​ប្រឈម​មុខ​ នឹង​ការ​​ដក​បេក្ខ​ភាពចេញ​ពី​ AFC​ ​ខណៈ​​កម្ពុជា​ឈ្នះ​ 3-0 ដោយ​គ្មាន​គូ​ប្រកួត

Posted: 26 Mar 2013 12:06 AM PDT

​
​​មន្ត្រីបាល់​ទាល់​​​​ក្រប​ខ័ណ្ឌ​​ AFC Challenge Cup (AFC​)បាន​ឱ្យ​ដឹង​កាល​ពីថ្ងៃ​អង្គារ ទី​​​២៦ មីនា​ ​ឆ្នាំ​​២០១៣ ​ថា ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយ​ណេ​​​​​​អាច​​​ប្រឈម​​មុខ​នឹង​​​​ការ​​​ដក​បេក្ខ​ភាព​មិន​ឱ្យ​​ចូល​រួម​ប្រកួត​​​​​ដណ្ដើម​ពាន​រង្វាន់​​​​សហព័ន្ធ​បាល់​ទាត់​​​អាស៊ី​​( AFC Challenge Cup ) ​​​នៅពេល​ខាង​មុខ ​​ហើយ​អាច​​នឹង​​ត្រូវ​ពិន័យ​​​ជា​ប្រាក់​បន្ថែម​ទៀត​​​ ​បន្ទាប់​ពីក្រុម​នេះ​បាន​​ដក​ខ្លួន​​​​​មិន​ចូល​​រួម​ប្រកួត​​​​ជម្រុះ​​ជាមួយ

ផលិត​កម្ម​ YG បក​ស្រាយ​ចំពោះ​រឿង​ក្តី​ចោទ​ថា​លួច​ចម្លង​បទហ្គាង​ណាំ​ស្តាយ​

Posted: 26 Mar 2013 12:04 AM PDT

ផលិត​កម្ម​ YG បាន​ចេញ​មុខ​បក​ស្រាយ​ចំពោះ​រឿង​ក្តី​ពាក់​ព័ន្ធ​​បទ​ចម្រៀង​ ហ្គាង​ណាំ​ស្តាយ​ (Gangnam Style) ដ៏ល្បី​ដែល​អ្នក​និពន្ធ​​ឈ្មោះ​ លី បាន​ដាក់​ពាក្យ​ប្តឹង​ពី​បទ​លួច​ចម្លង​កម្ម​សិទ្ធិ​បញ្ញា​របស់​ខ្លួន​ និង​ទារ​សំណង​ចំនួន​ជាង​៩លាន​ដុល្លារ​អាមេរិក​ កាល​ពី​ខែតុលា​ ឆ្នាំ​២០១២​ ។

ទាហាន​បារាំង​សម្លាប់​ជនជាតិ​ឥណ្ឌា​2​នាក់​នៅ​អាហ្វ្រិក​កណ្តាល​

Posted: 26 Mar 2013 12:02 AM PDT

 ទាហាន​បារាំង​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​បាហ្គី​ កែ
ក្រសួង​ការ​ពារ​ប្រទេស​បារាំង​រាយ​​ការណ៍​ថា កង​ទ័ព​បារាំង​ដែល​ទទួល​បន្ទុក​ការ​ពារ​ព្រលាន​យន្ត​ហោះ​ក្រុង​បាន​​ហ្គី​​ រដ្ឋ​ធានី​​អាហ្វ្រិក​កណ្តាល​​កាល​ពី​ថ្ងៃ​ទី​២៥ មីនា បាន​បាញ់​ទៅ​លើ​រថ​យន្ត​ទាំង​ឡាយ​​ដែល​បើក​ចូល​ព្រលាន​យន្ត​ហោះនេះ ដោយ​សម្លាប់​ជន​ជាតិ​ឥណ្ឌា​២​នាក់​ ហើយ​មនុស្ស​ជា​ច្រើន​នាក់​ រួម​​មាន​ជន​ជាតិ​ឥណ្ឌា​ និង​ឆាដ​ត្រូវ​របួស ។

ប្រ​គល់​ផ្ទះ​45ខ្នង​និង​អំ​ណោយ​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ ស្រ្ដី​មេ​ម៉ាយ​

Posted: 26 Mar 2013 12:00 AM PDT

ប្រ​គល់​ផ្ទះ​45ខ្នង​និង​អំ​ណោយ​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ​ ស្រ្ដី​មេ​ម៉ាយ​
ខេត្ដ​ស្វាយ​រៀង​ ៖ សប្បុ​រស​ជន​បាន​នាំ​គ្នា​ប្រា​រព្ធ​ពិ​ធី​ប្រ​គល់​ផ្ទះ​ចំ​នួន​៤​៥​ខ្នងនៅ​ឃុំ​ថ្មី​ និង​ផ្ដល់​អំ​ណោយ​ជូន​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​៣​០​គ្រួ​សារ​ នៅ​ភូមិ​សំ​បុក​ចាប​​កោះ​ត្រាច​ ឃុំ​ថ្មី​ ស្រុក​កំ​ពង់​រោទ​៍​ ។​ ពិ​ធី​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២​១​ មីនា​ ដោយ​មាន​ការ​អញ្ជើញ​និង​និ​មន្ដ​ចូល​រួម​ពី​ព្រះ​តេជ​គុណ​ អ៊ុំ​ សុ​វណ្ណា​រិទ្ធិ​ ព្រះ​គ្រូ​ចៅ​អ​ធិ​ការ​វត្ដ​កោះ​អណ្ដែត​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​វល្លិ​ ឃុំ​ថ្មី​ លោក​វរ​សេ​នីយ៍​ទោ​ប៉ាង​

ប្រទះ​ឃើញ​សព​ភិក្ខុ​សង្ឃមួយ​អង្គ​ចង.ក​នៅ​នឹង​​ដើម​ក្រសាំង

Posted: 25 Mar 2013 11:45 PM PDT

ប្រទះ​ឃើញ​សព​ភិក្ខុ​សង្ឃមួយ​អង្គ​ចង.ក​នៅ​នឹង​​ដើម​ក្រសាំង
ខេត្ត​កំពង់​ស្ពឺ ៖​ សព​ភិក្ខុ​សង្ឃ​មួយ​អង្គ​ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​ចង.ក​នៅ​នឹង​ដើម​ក្រសាំង​អនិច្ច​ធម្ម​យ៉ាង​អាថ៌​កំបាំង​ ដោយ​នៅ​លើ​ព្រះកេស​មាន​ស្នាម​ហូរ​ឈាម​ ជា​ហេតុ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ប្រជា​ពលរដ្ឋ​មាន​ការ​សន្និដ្ឋាន​ខុសៗ​គ្នា​។ ភិក្ខុ​សង្ឃ​ដែល​ចង.ក​នេះ​នាម​ម៉ែន សាវិន​ ព្រះ​ជន្ម​២១​ឆ្នាំ​ ហើយ​សព​ត្រូវ​បាន​ប្រទះ​ឃើញ​ កាល​ពី​វេលា​ម៉ោង​៥ល្ងាច​ ថ្ងៃ​ទី​២៤ មីនា​ នៅ​ភូមិ​ត្បូង​បឹង​ ឃុំ​ស្រង់​

ចោរ​៤​នាក់​​បាញ់​ប្លន់​យក​ម៉ូតូស្គូពី​នៅ​សង្កាត់​ទួល​សង្កែ

Posted: 25 Mar 2013 11:36 PM PDT

រាជធានីភ្នំពេញ ៖ ចោ​រ​៤​នាក់​ប្រដាប់​​ដោយ​កាំភ្លើង​​ខ្លី​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ធ្វើ​សកម្ម​ភាព​បាញ់​ប្លន់​​យក​ម៉ូតូ​ម៉ាក​ស្គូពី​ពណ៌ស និង​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលា​ម៉ោង​​១​រសៀល​ថ្ងៃទី​២៦ មីនា ២០១៣ ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ៕

ខណ្ឌ​ចំការមន​ទទួល​សមា​ជិក​គណបក្ស​ប្រជា​ជន​ថ្មី​ចំនួន​ជាង​មួយ​ពាន់​នាក់​

Posted: 25 Mar 2013 11:30 PM PDT

ទិដ្ឋភាពនៅក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ​ ៖​ នៅ​មជ្ឈមណ្ឌល​សន្និ​បាត​កោះ​ពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ មីនា​ កន្លង​ទៅ​នេះ​ មាន​រៀប​ចំ​ពិធី​ប្រកាស​បញ្ចូល​សមា​ជិក​ថ្មី​នៃ​គណ​បក្ស​ប្រជា​ជន​ខណ្ឌ​ចំការ​មន​ ចំនួន​១.២០៣​នាក់​ ក្រោម​អធិប​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​បណ្ឌិត​អុិត សំហេង​ សមា​ជិក​គណៈ​កម្មា​ធិការ​កណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខណ្ឌ​ចំការ​មន​។

ដោយ​សារ​ស្រវឹង​គេ​បើក​រថយន្ត​បុក​ស្មាន​ថា​បុក​គេ​ខំ​បើក​រថយន្តរត់​

Posted: 25 Mar 2013 11:00 PM PDT

ដោយ​សារ​ស្រវឹង​គេ​បើក​រថយន្ត​បុក​ស្មាន​ថា​បុក​គេ​ខំ​បើក​រថយន្តរត់​
រាជធានីភ្នំពេញ ៖ ដោយ​សារ​តែ​ស្រវឹង​ជោក​ជាំ​​​​​រថយន្ត​ត្រូវ​គេ​បុក​សោះ ស្មាន​តែខ្លួន​ឯង​បើក​រថយន្តទៅ​បុក​គេខំ​​ព្យា​យាម​បើក​រថយន្ត​​​រត់​គេច ចំណែក​រថយន្ត​បង្ក​ក៏ប្រឹង​​​​បើក​គេច​​​ដែរ ​ទី​បំផុត​​សមត្ថ​កិច្ច​​ឃាត់​​រថយន្ត​​បាន​ទាំង​ពីរ​គ្រឿង ​តែភាគី​ទាំង​ពីរ​​សុខ​ចិត្ត​​ជួស​ជុល​រថយន្ត​រៀងៗ​ ខ្លួន ។ ​ករណី​ដ៏​ចម្លែក​នេះ​កើត​ឡើងកាលពី​​​វេលា​ម៉ោង​​១២​និង​២០​នាទី​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​២៥ មីនា​ នៅ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៦ មីនា ២០១៣

Posted: 25 Mar 2013 10:55 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៦ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​មកកាន់​ក្រុង​កាបុ៊ល​

Posted: 25 Mar 2013 10:48 PM PDT

លោក​កា​ហ្សៃ​ និង​លោក​ចន គ័ររី
ប្រភព​ព័ត៌​មាន​ផ្លូវការ​រាយ​ការណ៍​ថា រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​អាមេរិក​លោកចន ​គ័ររី ​បាន​មក​ដល់​ក្រុង​កាប៊ុល ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​កាលពីថ្ងៃទី​២៥ ​មីនា ​ដើម្បី​បំពេញ​ទស្សន​កិច្ច​មួយ​នៅ​អាហ្វ​​ហ្គា​នីស្ថាន ​។លោក​ចន ​គ័រ​រី ​បានជួប​ពិភាក្សា​នា​ថ្ងៃ​ទី​២៥ មីនា ​​នោះ​ជា​មួយ​បណ្តា​មេ​ដឹក​នាំ​អាហ្វ​ហ្គា​នីស្ថាន​​ក្នុងនោះ​ក៏​មាន​លោក​ប្រធានាធិបតី​ហាមីដ​កា​ហ្សៃ​ ផងដែរ ។ ភាគី​ទាំង​២​ពិភាក្សា​គ្នា​ពី​កិច្ច​ព្រម​

នាយក​រដ្ឋ​មន្ត្រី​ចិន​​ជួប​លោក​ហេន​រី​ គី​ស៊ី​ន​ហ្គ័រ​​

Posted: 25 Mar 2013 10:46 PM PDT

នាយក​រដ្ឋ​មន្ត្រី​ចិន​និង​លោក​គី​ស៊ីន​ហ្គ័រ​
នាយក​រដ្ឋ​មន្ត្រី​ចិន​​លោក​លី​​កឺ​ក្វាង​​កាល​ពី​ថ្ងៃ​ទី​២៥ មីនា បាន​ជួប​​ជាមួយ​អតី​ត​រដ្ឋ​​មន្ត្រី​ការ​បរ​ទេស​អាមេរិក លោក​ហេនរី គី​ស៊ីន​ហ្គ័រ ហើយ​បាន​​អំពាវ​នាវ​​ឱ្យ​មាន​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត​ចូល​រួម​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ចិន​-អាមេ​រិក​ ។ លោក​លី​មាន​​ប្រសាសន៍​ថា គួរ​មាន​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត​ ទាំងសង​ខាង​អាច​ចូល​រួម​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ចិន​-​អាមេរិក​

លោក​គីម​​ ជុង​អ៊ុន​ ចូល​រួម​ពិនិត្យ​ការ​ធ្វើ​សម​យុទ្ធ​យោធា​ជើង​គោក​ និង​ជើង​ទឹក​

Posted: 25 Mar 2013 10:44 PM PDT

លោក​គីម ជុង​អ៊ុន ពិនិត្យ​មើល​សម​យុទ្ធ 
មេដឹក​នាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង​ ដែល​ក៏​ជា​ប្រធាន​គណៈ​កម្មា​ធិការ​យោធា​ផង​ដែរ លោក​គីម ជុងអ៊ុន កាល​ពី​ថ្ងៃទី​២៥ មីនា បាន​ចូលរួម​ត្រួត​ពិនិត្យ​មើល​សម​យុទ្ធ​យោធា​ជើង​គោក​ និង​ជើង​ទឹក​ នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត ។យោង​តាម​កាសែត​កូរ៉េ​ខាង​ជើង​RODONG SHINMUN​ថា​ លោក​គីម ជុង​អ៊ុន​ បាន​ប្រើ​​កែវ​យិត​ពិនិត្យ​មើល​សមយុទ្ធ​យោធា​ជើង​គោក​​។

បិទ​ការ​ប្រកួត​បាល់​ទាត់​យុវវ័យ​ក្រោម​អាយុ​16​ឆ្នាំ​ រៀបចំ​ដោយ​អង្គការ​សលត៍

Posted: 25 Mar 2013 10:30 PM PDT

បិទ​ការ​ប្រកួត​បាល់​ទាត់​យុវវ័យ​ក្រោម​អាយុ​16​ឆ្នាំ​ រៀបចំ​ដោយ​អង្គការ​សលត៍
ខេត្ត​បាត់​ដំបង ៖ ការប្រកួត​បាល់​ទាត់​យុវ​វ័យ​ទាំងប្រុស​ទាំងស្រី​ក្រោម​អាយុ​១៦​ឆ្នាំ​ ដែល​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៧​ វិចិ្ឆកា​ ឆ្នាំ​២០១២​ ក្រោម​​ការរៀបចំ​ពី​លោក​ Sam Schweingruber ជា​នាយក​អង្គការ​សលត៍​ (SALT) ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ការិយា​ល័យ​ក្នុងខេត្ត​បាត់​ដំបង​ មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤​ មីនា ឆ្នាំ​២០១៣​ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ ។

បើក​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ជំងឺ​ផ្តា​សាយ​បក្សី​

Posted: 25 Mar 2013 10:15 PM PDT

បើក​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ជំងឺ​ផ្តា​សាយ​បក្សី​
ខេត្ត​ព្រះ​វិហារ​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២២​ មី​នា​ កន្លង​មក​នេះ​ មន្ទីរ​កសិ​កម្ម​រុក្ខា​ប្រមាញ់​ និង​នេ​សាទ​ខេត្ត​ បាន​រៀប​ចំ​ពិធី​ដង្ហែ​ក្បួ​ន​បើក​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​និ​ង​សិស្សា​នុសិស្ស​​ស្តី​អំពី​ជំងឺ​ផ្តា​សាយ​បក្សី​ក្រោម​ប្រធាន​បទ​ដើម្បី​កម្ពុជា​គ្មាន​ជំងឺ​ផ្តា​សាយ​បក្សី​ ។ ​ពិ​ធី​នេះ​ត្រូវ​បាន​ប្រា​រព្ធ​​ឡើង​នៅ​ក្នុង​ភូមិ​ចំនួន​ពីរ​​ គឺ​​ភូមិ​មហា​ផល​ និង​ភូមិ​ឈាន​មុខ​ ឃុំ​ឈាន​មុខ​ ក្នុង​ភូមិ​សាស្ត្រ​

​ស្រវឹង​​ស្រា​បើក​ឡិច​ស៊ីស​​បួង​ចង្កូត​គេច​របាំង​ថ្ម​ជ្រុល​បុក​រ៉ឺ​ម៉ក​​ម៉ូតូ​ស្ត្រី​ខារ៉ា​អូខេ​2​​នាក់​ស្លាប់​និង​របួស​2​​នាក់​​​

Posted: 25 Mar 2013 10:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​​រាជធានីភ្នំពេញ ៖ ​ស្រវឹង​ធ្លាក់​ភ្នែក​បើក​​រថ​យន្ត​ឡិចស៊ីស RX300 ​​​បុក​​​​មនុស្ស​​​​ផ្លោង​ទៅ​ជាប់​​​នឹង​ទ្វារ​ដែក​​បណ្តាល​ឱ្យ​រង​របួស​ ធ្ងន់​២​នាក់​ ហើយ​ស្លាប់​ខណៈ​បញ្ជូន​​ទៅ​ដល់​​មន្ទីរ​ពេទ្យ​ ។ គ្រោះ​ថ្នាក់​​ចរាចរណ៍​ដ៏​សាហាវ​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​​ផ្ទះ​លក់​ម៉ូតូ​ ២​ល្វែង​​គឺ​ផ្ទះ​លេខ​១០៥​ ​និង​​ផ្ទះ​លេខ​107Eo ផ្លូវ​លេខ​១៨២ ចំណុច​ស្តុប​អូរ​ឫស្សី ភូមិ​៩ សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ៧មករា កាល​ពី

បុរស​ម្នាក់​ខឹង​ប្រពន្ធ​​ផឹក​ថ្នាំ​បំពុល​​កុក​​សល់​ដង្ហើម​ចង្រិត​

Posted: 25 Mar 2013 08:46 PM PDT

ជនរងគ្រោះសម្រាកព្យាបាល​នៅមន្ទីរពេទ្យ
ខេត្តព្រះសីហនុ ៖ បុរស​ម្នាក់​ឈ្លោះ​ប្រកែក​ជាមួយ​ប្រពន្ធ​រឿង​លុយ​​បន្តិច​បន្តួច​​ដាច់​ចិត្ត​ផឹក​​ថ្នាំ​បំពុល​​កុក​​សម្លាប់​​ខ្លួន ហើយ​ត្រូវ​​ប្រពន្ធ​​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​តែ​គ្រូពេទ្យ​​ប្រាប់​ថា គ្មាន​សង្ឃឹមនោះទេ ។ ហេតុ​ការណ៍​នេះ​បានកើតឡើង​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​​ថ្ងៃត្រង់​​ថ្ងៃទី​២៥ មីនា ២០១៣ នៅ​​ភូមិ​ដី​ក្រហម ​​ឃុំ​កំពង់​សិលា ​ស្រុក​កំពង់សិលា ខេត្ត​ព្រះ​សីហនុ ។

ប្រទះឃើញ​​សព​បុរស​ម្នាក់​​អណ្តែត​​ទឹក​ទន្លេ​សង្ស័យ​ធ្វើ​អត្ត​ឃាត​

Posted: 25 Mar 2013 08:24 PM PDT

សពជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​សព​បុរស​ម្នាក់​​ត្រូវ​បាន​គេ​ប្រទះឃើញ​​អណ្តែត​​ទឹក​ទន្លេ​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​​ផ្អើល​​កាលពីវេលា​ព្រឹកថ្ងៃទី​​២៦ មីនា នៅ​ចំណុច​​ភូមិ​ដើមគ ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ឫស្សីកែវ ដោយ​សង្ស័យ​​ធ្វើ​អត្ត​ឃាត​សម្លាប់​​ខ្លួន​ឯង ហើយ​ត្រូវបាន​សមត្ថ​កិច្ច​យក​ទៅតម្កល់​នៅ​​វត្តព្រែក​តាគង់ ។

ស្រវឹងធ្លាក់​ភ្នែក​​បើក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​បុក​ស្ត្រី​​ចំណាស់​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​របួស​ធ្ងន់​២​នាក់​

Posted: 25 Mar 2013 08:09 PM PDT

ទិដ្ឋភាពនៅកន្លែអកើតហេតុ
រាជធានីភ្នំពេញ ៖ ​មនុស្ស​២​នាក់​ក្នុង​នោះ​មាន​ស្ត្រីចំណាស់​​ម្នាក់​បាន​រង​របួស​ធ្ងន់​​​ដេក​ដួល​ក្នុងថ្លុក​​ឈាម​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍​​​មួយ​បង្ក​ឡើង​ដោយ​បុរស​ស្រវឹង​ស្រា​ជោកជាំ​ម្នាក់​បាន​បើកម៉ូតូឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ​ស៊េរី​២០០៨ មួយ​គ្រេឿង ក្នុង​ល្បឿន​លឿន​​ ​ទៅ​បុក​ស្ត្រីចំណាស់​​ម្នាក់​កំពុង​ដើរ​ឆ្លង​ផ្លូវ​ចំពី​មុខ​ពេញទំហឹង កាលពីវេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃទី​​២៥ មីនា ​២០១៣ ​តាម​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!