Koh Santipheap Daily

Koh Santipheap Daily


នាយក្អយ, ជីប ធី, ជា រដ្ឋា សុទ្ធ​តែ​ជាប់បទ​ល្មើស​ព្រហ្មទណ្ឌស្វែង​រក​ចាប់ខ្លួន... ហេតុអីក៏​ចាប់មិនបាន?​

Posted: 22 Mar 2013 01:09 AM PDT

រាជធានីភ្នំពេញ ៖ បាត់នាងក្អយឱ្យ​ឈឹង... នាងក្អយ​ជាប់បណ្តឹង​​ពីបទរំលោភ​​សេចក្តី​ទុក​ចិត្ត គឺជួល​រថយន្ត​​ទំនើប​របស់​គេ​ច្រើន គ្រឿង ​យកទៅបញ្ចាំ និង​ត្រូវ​តុលាការ​ចេញដីកា​​ស្វែង​រកចាប់ខ្លួន​​រួចហើយ ប៉ុន្តែ​ស្ងាត់ឈឹង​​មិន​ដឹង​ជាគេ​ភ្លេច? ឬ​ខ្ជិល​អនុវត្ត? ​វីវរ​ហើយ ។

មេវេដឌ័រ​៖​ហ្គើ​រេរ៉ូ​នឹង​ក្លាយ​ជា​ជន​បរា​ជ័យ​ទី​44

Posted: 22 Mar 2013 01:00 AM PDT

ហ្វ្លយ មេវេដឌ័រ​​
ម្ចាស់​ខ្សែ​ក្រវាត់​ពិ​ភព​លោក​ស្ថាប​័ន WBC​ក្នុង​ប្រ​ភេទទម្ងន់​ ៦៦,៦៧​គី​ឡូ​ក្រាម​ហ្វ្លយ មេវេដឌ័រ​បាន​អះ​អាង​ថា កីឡាករ​រ៉ូ​បឺត ហ្គើ​រេរ៉ូ​នឹង​ក្លាយ​ជាជន​ទី​៤៤​ដែល​នឹង​ត្រូវ​បរា​ជ័យ​ក្រោម​កណ្តាប់​ដៃ​របស់​ខ្លួន​នា​ជំ​នួប​ខែ​ឧស​ភា​ខាង​មុខ ។ កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បាន​ប្តេជ្ញា​រក្សា​​ភាព​មិន​ធ្លាប់​ចាញ់​របស់​ខ្លួន​ឱ្យ​ខាង​តែ​បាន​ បើ​ទោះ​ណា​ ហ្គើ​រេរ៉ូ​មាន​ក្បាច់​គុន​ប្រ​កួត​ល្អ​យ៉ាង​ណា​ក្តី ។ គេ​បាន​ថ្លែង​ថា​៖«ខ្ញុំ​

US Openបង្កើន​ទឹក​ប្រាក់​រង្វាន់​សរុប​ដល់​50លាន​ដុល្លារ​​

Posted: 22 Mar 2013 12:59 AM PDT

នៅ​ក្រោម​កុងត្រា​ថ្មី​រវាង​អ្នក​រៀប​ចំ​ការ​ប្រ​កួត​និង​សមា​គម​​វាយ​កូន​បាល់​បុរស​-​នារី ATP-WTA Tours ទឹក​ប្រាក់​រង្វាន់​សរុប​របស់​ក្រប​ខ័ណ្ឌ​ធំ​​ US Openនឹង​ត្រូវ​បង្កើន​ដល់​៥០​លាន​ដុល្លារ​អា​មេរិក​ត្រឹម​ឆ្នាំ​២០១៧​ខណៈ​កាល​បរិច្ឆេទ​បញ្ចប់​ការ​ប្រ​កួត​ឆ្នាំ​២០១៥​គឺ​ត្រូវ​រើស​យក​ថ្ងៃ​អា​ទិត្យ​ ។​

Dakar Rally 2014ចាប់​ផ្តើម​លើ​ទឹក​ដី​អា​ហ្សង់​ទីន​

Posted: 22 Mar 2013 12:57 AM PDT

ក្រុម​អ្នក​រៀប​ចំ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ ទី​២០ មីនា ថា ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​រថយន្តលើ​វាល​ខ្សាច់​ Dakar Rallyឆ្នាំ​២០១៤​នឹង​ចាប់​ផ្តើម​ការ​ប្រ​ណាំង​លើក​ទី​៣៥​របស់​ខ្លួន​នៅ​ទី​ក្រុង Rosario ទឹក​ដី​កំណើត​របស់​​តារាបាល់​ទាត់​អា​ហ្សង់​ទីន​លី​អូ​ណែល ម៉េសស៊ី​នា​ថ្ងៃ​ទី​៥​មក​រា ហើយ​នឹង​បញ្ចប់​នៅ​ទី​ក្រុង Valparaiso ប្រ​ទេសស៊ី​លី​នា​ថ្ងៃ​ទី​១៨​ខែ​ឆ្នាំ​ដដែល​ ។

យុវជនពិការ​កំព្រា​ឪពុក​ម្តាយ​ទទួល​អំណោយ​ពី​សប្បុរសជន​

Posted: 22 Mar 2013 12:55 AM PDT

អំណោយពីសប្បុរសជន
ខេត្ត​ព្រះ​សីហនុ ៖ បន្ទាប់ពីសារ​ព័ត៌មានកោះ​សន្តិភាពបាន​ចេញផ្សាយ​ថ្ងៃទី​៧ មីនា ២០១៣ លេខ​៧៨១៨ ក្រោមចំណង​ជើងថា យុវជន​ពិការ​​កំព្រា​​ឪពុកម្តាយ​អំពាវនាវ​រកសប្បុរស​ជនជួយ ដើម្បីបន្តកា​រ​សិក្សា កន្លងម​ក​ថ្មីៗនេះ ដោយក្តី​អាណិត​អាសូរជា​ពន់ពេក​អំពីដំណើរ​ជីវិតតស៊ូ​របស់យុវជន​​ហួត​ រស្មី ដែល​ពិការកំព្រា​ឪពុកម្តាយ​កំពុងតែស្រេក​ឃ្លាន និង ចង់​បន្តការ​សិក្សាទៅ​មុខទៀត បន្ទាប់ពី​មានការ​ចុះ​

ប៉ា​ណូ​​ដាក់​ទទឹង​ថ្នល់​​ដាច់​ធ្លាក់​មក​ដី​សំណាង​ល្អ​អត់​មាន​​អ្នក​រង​របួស​

Posted: 22 Mar 2013 12:52 AM PDT

ផ្ទាំងប៉ាណូដែលធ្លាក់ដល់ដី
ខេត្ត​កំពត ៖ ​ប៉ា​ណូ​មួយផ្ទាំង​​កម្ពស់​៣​ម៉ែត្រ ប្រវែង​១១​ម៉ែត្រ​ ដែល​មាន​សសេរ​ថា ទស្សនា​កម្ពុជា​នោះ​ត្រូវបាន​​ដាច់​ធ្លាក់​មក​លើ​ថ្នល់​​នៅ​វេលា​ម៉ោង​៨​ព្រឹកថ្ងៃទី២២ មីនា ​២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៣ ទីប្រជុំ​ជនទីរួម​ស្រុក​កំពង់​ត្រាច ។ ​ លោក​អ៊ុម ​ស៊ីណាត អភិ​បាល​ស្រុក​កំពង់​ត្រាច បាន​ប្រាប់​ឱ្យ​កោះ​សន្តិ​ភាព​ដឹងថា ប៉ាណូ​មួយ​ផ្ទាំង​ដែល​មានសរសេរ​ជា​សញ្ញា​ផ្លូវ និង​ឈ្មោះ​

រថយន្តមន្ត្រី​យោធា​ព្រំដែន​​បើកបុក​គ្នា​ជា​មួយ​​ម៉ូតូ​របួស​២​នាក់​

Posted: 22 Mar 2013 12:50 AM PDT

​ខេត្ត​កំពត ៖ មនុស្ស​២​នាក់​បាន​រង​របួស​បាក់​ជើង​ដោយ​សារ​រថយន្ត​ម៉ាក​កាមរី​ហើម​ សេរី​ឆ្នាំ​៩៧ ​​ដែល​គេ​ស្គាល់​ថា​​ ជារថយន្ត​​របស់​មន្ត្រី​យោធា​ការពារ​ព្រំដែន​​បាន​បើក​​បុកគ្នា​ជា​មួយ​​ម៉ូតូ​​​សង់​កូរ៉េ កាល​ពីវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី២១ មីនា នៅ​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​33A ​ជិត​ច្រក​ទ្វារ​អន្តរជាតិ​ព្រែកចាក ​ស្ថិតនៅភូមិ​ថ្កូវ ឃុំ​ឫស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ។

លោក​សា​កូ​ហ្ស៊ី​ជាប់​ឃុំ​​​ទាក់​ទិន​សំណុំ​រឿង​ BETTENCOURT

Posted: 22 Mar 2013 12:37 AM PDT

លោក​សា​កូ​ហ្ស៊ី​
អយ្យ​ការ​ក្រុង​ ប័រ​ដូ​រាយ​​ការណ៍​ថា លោក​នី​កូ​ឡាស់ សាកូ​ហ្ស៊ី ត្រូវ​ឃុំ​ខ្លួន​ពី​បទ​​«​រំលោភ​បំពាន​លើ​អ្នក​ទន់​ខ្សោយ​» ​កាល​ពី​ថ្ងៃ​ទី​២១ មីនា ក្នុង​ក្រប​ខណ្ឌ​សំណុំ​រឿង​ BETTENCOURT ពិសេស​ការ​ផ្គត់​ផ្គង់​ជាយថា​ហេតុ​នូវ​ហិរញ្ញ​វត្ថុ​ខុស​ច្បាប់​សម្រាប់​យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​ប្រធានា​ធិបតី​​កាល​ពី​ឆ្នាំ​២០០៧ ។

ផ្ទុះ​ក្នុង​ព្រះ​វិហារ​មួយ​​នៅ​ក្រុង​ដាម៉ាស់​ស្លាប់​42​នាក់​ក្នុង​នោះ​មាន​ប្រមុខ​​សាសនា​ម្នាក់​

Posted: 22 Mar 2013 12:35 AM PDT

ស្នាម​ឈាម​ដិត​ដាន​ក្នុង​ព្រះ​វិហារ​ក្រោយ​ការ​វាយ​ប្រហារ​
មេ​ដឹក​នាំ​​សាសនា​សំខាន់​ម្នាក់​ក្នុង​ចំណោម​មេ​ដឹក​នាំ​សាសនា​សំខាន់​ៗ​របស់​ស៊ី​រី​ លោក​ម៉ូ​ហា​ម៉េដ​ អាល់​ប៊ូទី ជា​អ្នក​​គាំ​ទ្រ​លោក​ប្រធានា​ធិប​តី​បាចា​អាល់​អាសាដ​បាន​ត្រូវ​ស្លាប់​ ដោយ​សារ​ការ​ផ្ទុះ​មួយ​ ដែល​សម្លាប់​មនុស្ស​យ៉ាង​តិច​៤២​នាក់​កាលពី​ថ្ងៃ​ទី​២១ មីនា ក្នុង​ព្រះ​វិហារ​ AL IMANE នា​កណ្តាល​ក្រុង​ដាម៉ាស់ ។

ក្រុម​អ្នករត់​តាក់ស៊ី​​ និងក្រុម​ចំណត​រថយន្ត​ផ្សារ​ចាស់​ពោធិ៍​សាត់​​បើក​ឆាកប្រយុទ្ធ​គ្នា​​

Posted: 22 Mar 2013 12:31 AM PDT

ក្រុម​អ្នករត់​តាក់ស៊ី​​ និងក្រុម​ចំណត​រថយន្ត​ផ្សារ​ចាស់​ពោធិ៍​សាត់​​បើក​ឆាកប្រយុទ្ធ​គ្នា​​
ខេត្តពោធិ៍សាត់ ៖ ក្រុម​អ្នករត់​តាក់ស៊ី ​និងក្រុម​ចំណត​រថយន្ត​ផ្សារ​ចាស់​​ពោធី៍សាត់ ​បានដេញ​វាយគ្នា​ផ្អើល​ដូចហ្វូង​គោ​ កាលពី​ថ្ងៃទី២១ មីនា ២០១៣ ​វេលាម៉ោង​​៤ និង​៣០នាទីរសៀល ​ខណៈប្រកែកគ្នា​​រឿង​​​រថយន្តចូលបេន ឬមិនចូលបេន ។ ​ឆាកប្រយុទ្ធ​​គ្នា​មួយប្រាវនេះ​បានធ្វើ​​ឱ្យ​​មាន​របួស​២នាក់ ម្នាក់នៅ​ខាង​រថយន្ត​​តាក់ស៊ី​មានស្នាម​ពកក្បាល និងមុត​ក្រចក​​ឈាមលើ​ដើមទ្រូង ឯ​

ឆ្នាំ​២០១៣ ​មាន​ស្ត្រី​រក​ស៊ី​តាម​កន្លែង​កម្សាន្ត​សប្បាយ​ប្រមាណជា​៣៧.០០០​នាក់​ប្រើ​ប្រាស់​ស្រោម​អនាម័យ

Posted: 22 Mar 2013 12:31 AM PDT

ពិធីប្រជុំផ្សាព្វផ្សាយ
រាជធានីភ្នំពេញ ៖ នៅក្នុងឆ្នាំ២០១២​មានស្ត្រីដែល​រកស៊ីនៅ​តាមកន្លែង​កម្សាន្ត​សប្បាយ​ប្រមាណជា​៣​៧.០០០នាក់​​បានប្រើ​ប្រាស់​​ស្រោម​អនាម័យ​ នេះ​បើ​តាមការឲ្យដឹង​ពីលោក​វេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សា​អមក្រសួង​សុខាភិបាល និងជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​​សើស្បែក និងកាមរោគ​​នៅក្នុងកិច្ច​ប្រជុំផ្សព្វផ្សាយ​លទ្ធ​ផល​ស្តីពី «ការអង្កេតអត្រា​ជំងឺកាមរោគនៅ​ក្នុងឆ្នាំ២០១១» នៅថ្ងៃ

លោកញឹក ប៊ុនឆៃ ៖ យាន ស៊ីណា ​​មិននៅ​ក្នុង​ផ្ទះរបស់​ខ្ញុំទេ...​មិន​ការពារ​មនុស្ស​ខូចឡើយ​

Posted: 22 Mar 2013 12:24 AM PDT

លោកញឹក ប៊ុនឆៃ ៖ យាន ស៊ីណា ​​មិននៅ​ក្នុង​ផ្ទះរបស់​ខ្ញុំទេ...​មិន​ការពារ​មនុស្ស​ខូចឡើយ​
រាជធានីភ្នំពេញ ៖ លោកញឹក ប៊ុន​ឆៃ ​ឧប​នាយករដ្ឋ​មន្ត្រី​​​នៃ​រាជ​រដ្ឋាភិបាល​ និង​ជា​ប្រធានប្រតិបត្តិ​​គណបក្ស​ហ្វុ៊នស៊ិនប៉ិច បាន​ច្រាន​ចោល​​ពាក្យ​ចចាមអារ៉ាម​ដែល​លើកឡើងថា យាន ស៊ីណា ​អនុ​រដ្ឋ​លេខាធិការ​​ក្រសួង​យុត្តិធម៌ កូតា​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច​

សព​ស្ត្រី​ម្នាក់​គេ​ប្រទះឃើញ​​ដេក​ស្លាប់​​ក្បែរ​ផ្លូវរថភ្លើង​​នៅសង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត

Posted: 22 Mar 2013 12:08 AM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
ក្រុងប៉ោយប៉ែត ៖ សពស្រ្តីម្នាក់ត្រូវ​បានគេប្រទះឃើញ​ដេកស្លាប់​ក្បែរផ្លូវ​រថ​ភ្លើងទាំង​អាក្រាតកាយ ​នៅ​វេលាម៉ោង​ជាង៨​ព្រឹក​ថ្ងៃទី២២ មីនា ២០១៣ នៅភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។ ស្ត្រីរង​គ្រោះពុំត្រូវបាន​គេស្គាល់អត្ត​សញ្ញាណ​ទេ ប៉ុន្តែអ្នក​ស្រុក​បង្ហើបថា អាច​ជាមនុស្ស​សតិមិន​​ប្រក្រតី ព្រោះមួយ​រយៈនេះគេ​ឃើញដើរតាម​ដងផ្លូវគ្មាន​ខោ ឬគ្មាន​សំពត់ ជួនកាល​ដេកតាម​ដងផ្លូវ​ជួនកាល​គេ​

ភ្លៀង​កក់​ខែ​ខ្យល់​ព្យុះ​​បំផ្លាញ​ផ្ទះ​អស់​ជាង​៨០​ខ្នង និង​របួស​៣​នាក់​

Posted: 22 Mar 2013 12:04 AM PDT

​ខេត្ត​​បាត់ដំបង ៖ អាជ្ញាធរស្រុក​បវេលបានរាយ​ការណ៍ថា ភ្លៀងកក់ខែ​ដែលនាំមកជាមួយ​នូវខ្យល់កួច​ដ៏ខ្លាំងក្លាផង​បានបំផ្លាញ​លំនៅឋាន​ប្រជា​ពល​រដ្ឋ​​អស់ជាង៨០​ខ្នង និងមនុស្ស​៣នាក់រងរ​បួស កាលពីល្ងាច​ថ្ងៃទី២១ មីនា ២០១៣។ គ្រោះមហន្តរាយ​នេះបានប៉ះទង្កិច​ទៅលើ​ឃុំ​​ចំនួន២ ក្នុងស្រុក​​បវេល។

កាស៊ីណូ SHANGAI ជា​មណ្ឌល​កម្សាន្ត​​មាន​ផាសុក​ភាព​

Posted: 21 Mar 2013 11:58 PM PDT

កាស៊ីណូ SHANGAI ជា​មណ្ឌល​កម្សាន្ត​​មាន​ផាសុក​ភាព​
ខេត្តស្វាយរៀង ៖ សូម​រីករាយ​ចូល​កម្សាន្ត​ក្នុងកាស៊ីណូ SHANGAI រីសត​មាន​មណ្ឌល​កម្សាន្ត សណ្ឋា​គារ​ល្អ​ប្រណីត ខ្នាតអន្តរជាតិ បន្ទប់​ធំទូ​លាយ​ បំពាក់​គ្រឿង​​សង្ហារិម គ្រែពូកទំនើប​ទាន់​សម័យ ម៉ាស៊ីន​ត្រជាក់​មាន​ផាសុកភាព​ ។ មាន​អាហារដ្ឋាន​ទំនើប និង​កន្លែង​កម្សាន្ត​​ទេស​ភាពស្រស់​​​ស្អាត​ខ្យល់​ធម្ម​ជាតិ​បរិសុទ្ធ​ ។ ជា​​ពិសេស​​កាស៊ីណូ​សៀងហៃ រីសត ជាមណ្ឌល​កម្សាន្ត​មាន​ប្រព័ន្ធ​អេលិចត្រូ​និក​ទំនើបៗ​ជាងគេ​​នៅ​ក្នុង​ប្រទេស​

ឧទ្ធ​ម្ភាគ​ចក្រ​2​គ្រឿង​បុក​គ្នា​លើ​ដែន​អាកាស​ស្លាប់​រង​របួស​4នាក់​នៅ​អាល្លឺម៉ង់​

Posted: 21 Mar 2013 11:45 PM PDT

ឧទ្ធ​ម្ភាគ​ចក្រ​2​គ្រឿង​បុក​គ្នា​លើ​ដែន​អាកាស​ស្លាប់​រង​របួស​4នាក់​នៅ​អាល្លឺម៉ង់​
យ៉ាង​ហោច​ណាស់ក៏សា្លប់​​ម្នាក់ ​និង​៤នាក់​ទៀត​រង​របួស​​​ក្នុង​ហេតុការណ៍​​​ឧទ្ធ​ម្ភាគ​ចក្រ​​២​គ្រឿង​បុក​គ្នា​លើ​ដែន​អាកាស​ ខណៈ​ពេល​កំពុង​​​ហ្វឹក​ហាត់​របស់​ប៉ូលិស​ ដើម្បី​ទប់​ទល់​​​​​​ក្រុម​អន្ធ​ពាល​ផ្នែក​បាល់​ទាត់​នៅ​ទី​ក្រុង​ប៊ែឡាំង​ប្រទេស​អាល្លឺម៉ង់ ។​ទី​ភ្នាក់ងារ​ព័ត៌​មាន​បរ​ទេស​កាលពីថ្ងៃ​ទី​២១ មីនា ​ផ្សាយ​ថា អ្នក​នាំ​ពាក្យ​ក្រុម​ពន្លត់​អគ្គិសនី​របស់​ក្រុង​​ប៊ែឡាំង​ថ្លែងថា ​ឧប្ប​ត្តិ​ហេតុ​ឧទ្ធ​ម្ភាគ​ចក្រ​​២​គ្រឿង​បុ​ក

​រថ​យន្ត​200​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​នៅ​កាណាដា​

Posted: 21 Mar 2013 11:39 PM PDT

 រថ​យន្ត​បុក​បន្ត​បន្ទុយ​គ្នា​
មនុស្ស​ប្រមាណ​ជា​១០០​នាក់​បាន​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២១ មីនា ក្រោយ​ការ​បុក​បន្ត​​កន្ទុយ​គ្នា​របស់​រថ​យន្ត​យ៉ាង​ច្រើន​នៅ​តាម​​ផ្លូវ​ថ្នល់​មួយ​ឯ​អេដ ម៉ុន​តុន ខេត្ត​អាល់​ប័រ​តា ភាគ​ខាង​លិច​កា​ណា​ដា ។គ្រោះ​ថ្នាក់​នេះ​កើត​មាន​ខណៈ​ដែល​ផ្លូវ​ថ្នល់​នោះ​គ្រប​ដណ្តប់​ដោយ​ព្រិល​ថ្មី​ៗ​ ដោយ​ក្នុង​ចំណោម​រថ​យន្ត​ដែល​បុក​បន្ត​បន្ទុយ​គ្នា​នោះ​មាន​រថ​យន្ត​បឺស​មួយ​គ្រឿង បណ្តា​រថយន្ត​កាំ​មី​ញ៉ុង​សណ្តោង​

ផ្សព្វផ្សាយ​អនុសាសន៍​សម្តេច​តេជោ​ និង​ពិន័យ​រថយន្ត​បើក​បរ​លើស​ល្បឿន​កំណត់​

Posted: 21 Mar 2013 11:30 PM PDT

ផ្សព្វផ្សាយ​អនុសាសន៍​សម្តេច​តេជោ​ និង​ពិន័យ​រថយន្ត​បើក​បរ​លើស​ល្បឿន​កំណត់​
ខេត្ត​កំពង់​ឆ្នាំង​ ៖ អនុសាសន៍​សម្តេច​តេជោ​ «ថ្ងៃ​នេះ ថ្ងៃ​ស្អែក​ កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍»​ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ចរាចរ​ផ្លូវ​គោក​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក​ ឡុច វណ្ណារ៉ា ស្នង​ការ​រង​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ និង​ចរាចរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១​ មីនា​ ចេញ​ប្រតិបត្តិ​ការ​ផ្សព្វ​ផ្សាយ​ដល់​ក្រុម​អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​ និង​រថយន្ត​គ្រប់​ប្រភេទ​ ។​ ការ​ផ្សព្វ​ផ្សាយ​នេះ​ធ្វើ​ឡើង​នៅ​ចំណត

រថយន្ត​កូរ៉េ​​កៀរ​ម៉ូតូ​ដឹក​នំបុ័ង​ក្រឡាប់​បះ​ជើង​ទ្រមេឃ​

Posted: 21 Mar 2013 11:30 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ចាម ៖ ​រ៉ឺម៉ក​​ម៉ូតូ​​លក់​នំបុ័ង​ដាក់​សាច់ និងប្រហិត​ចៀន​ត្រូវបាន​រថយន្ត​កូរ៉េធុន​ធំ១​គ្រឿង​​ចំណុះ​៥​តោន​ដឹកដំឡូង​មី​បើក​​កៀរ​​ ​ខណៈ​​​កំពុង​តែបើក​បរ​នៅលើ​ដង​ផ្លូវ បណ្តាល​ឱ្យ​​ក្រឡាប់​បះ​ជើង​ទ្រមេឃ​តែ​សំណាង​ល្អ​ដែល​២​នាក់​ប្តី​ប្រពន្ធ​ជិះ​លើ​ម៉ូតូ​​ គ្រាន់តែ​​រង​របួស​បន្តិច​បន្តួច​ ចំណែក​​រថយន្ត​​បង្ក​បាន​​បើក​រត់​គេច​ទៅ​មុខ​ចម្ងាយ​ប្រហែល​១០​គីឡូ​ម៉ែត្រ ទើប​សមត្ថកិច្ច​ដេញស្ទាក់​ចាប់​បាន​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២២ មីនា ២០១៣

Posted: 21 Mar 2013 11:17 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២២ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​រថយន្តបុក​ស្លាប់​

Posted: 21 Mar 2013 11:15 PM PDT

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ
ខេត្ត​កំពត​ ៖ បុរស​វ័យ​៥៧​​ឆ្នាំ​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​រួច​បើក​រត់​ដោយ​សុវត្ថិ​ភាព​ ខណៈ​កំពុង​ជិះ​ម៉ូតូ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១​ មីនា​ ត្រង់​ចំណុច​ភូមិ​ថ្មី​ ឃុំ​ថ្មី ស្រុក​ទឹក​ឈូ ។​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី​បាន​ឱ្យ​ដឹង​ថា​ ជន​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ អ៊ុង​ សួង អាយុ​៥៧​ឆ្នាំ​ មាន​​លំនៅ​ភូមិ​កំពង់​គ្រែង​ ឃុំ​កំពង់​គ្រែង​ ស្រុក​ទឹក​ឈូ​ បើក​ម៉ូតូ​ម៉ាក​សង់​

ពលរដ្ឋ​ចំនួន​៦០​គ្រួសារ​នៅ​ក្នុង​​ខណ្ឌពោធិ៍​សែនជ័យ ទទួល​អំណោយ​​ពីគណ​​បក្ស​ប្រជាជន​ខណ្ឌ​

Posted: 21 Mar 2013 11:11 PM PDT

ពលរដ្ឋ​ចំនួន​៦០​គ្រួសារ​នៅ​ក្នុង​​ខណ្ឌពោធិ៍​សែនជ័យ ទទួល​អំណោយ​​ពីគណ​​បក្ស​ប្រជាជន​ខណ្ឌ​
រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​ចំនួន​៦០​គ្រួសារ​ដែល​រស់នៅក្នុងសង្កាត់​​ចំនួន​៦​របស់​ខណ្ឌពោធិ៍​សែនជ័យ ​ទទួល​បាន​អំណោយ​​មួយ​ចំនួន​ពី​គណ​បក្ស​ប្រជាជន​ខណ្ឌ ហើយ​​ត្រូវបាន​លោក​សេង គន្ធ អភិ​បាល​​រង​ខណ្ឌ​​នាំ​យក​ទៅចែក​ជូន​ដោយ​ផ្ទាល់​ ដើម្បី​រំលែក​នូវ​ការ​ខ្វះខាត​របស់​បង​ប្អូន​ទាំង​នោះ ។

ស្ត្រី​ម្នាក់​សង្ស័យ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ដាច់​ក្បាល​

Posted: 21 Mar 2013 11:00 PM PDT

ខេត្ត​ស្វាយរៀង ៖​ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ត្រូវ​រថយន្ត​បុក​ និង​កិន​ដាច់​ក្បាល​បាត់​ ប្រកាច់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ ខណៈ​ដែល​ស្ត្រី​រូប​នោះ​ជិះ​​កង់​តាម​ចិញ្ចើម​ផ្លូវ​ជាតិ​ កាល​ពី​វេលា​ម៉ោង​៩ និង​១០នាទី​ព្រឹក​ ថ្ងៃ​ទី​២០ មីនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ១​ ខាង​កើត​ក្លោង​ទ្វារ​វត្ត​ទួល​ទទឹម​ ស្ថិត​ក្នុង​ភូមិ​ត្របែក​ប្រហោង​ ឃុំ​តា​សួស​ ស្រុក​ស្វាយ​ជ្រំ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​វ៉ា សុភាព​ អាយុ​៤៦​

រត់​ឌុប​ដោយ​ប្រើ​ម៉ូ​តូ​ហុង​ដា​ឌ្រីម​ធុន​សេ​125ស៊េ​រី2013​ចោរ​ប៉ង​ប្លន់​

Posted: 21 Mar 2013 10:45 PM PDT

រត់​ឌុប​ដោយ​ប្រើ​ម៉ូ​តូ​ហុង​ដា​ឌ្រីម​ធុន​សេ​125ស៊េ​រី2013​ចោរ​ប៉ង​ប្លន់​
ខេត្ដ​ក្រ​ចេះ​ ៖ បុរស​អ្នក​រត់​ម៉ូ​តូ​ឌុប​ម្នាក់​ បាន​រង​របួស​​ ខណៈ​ជន​ដៃ​ដល់​បាន​ព្យា​យាម​ចាក់​សម្លាប់​ ដើម្បី​ប្លន់​យក​ម៉ូ​តូ​ម៉ាក​ឌ្រីម​សេ​១​២​៥​​ ស៊េរី​២​០​១​៣​ មួយ​គ្រឿង​ កាល​ពី​ថ្ងៃ​ទី​១​៩​ មី​នា​ នៅ​ចំ​ណុច​ផ្លូវ​បំ​បែក​ខ្លា​ស្ទុះ​ ក្នុង​សង្កាត់​អូរ​ឫស្សី​ ក្រុង​ក្រ​ចេះ​ ។​ តែ​ទោះ​ជា​បែប​ណា​ អ្នក​រត់​ម៉ូ​តូ​ឌុប​នោះ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិត​ទេ​ ខណៈ​ដែល​ជន​រង​គ្រោះ​ដឹង​ខ្លួន​ទាន់​ក៏​ផ្ដួល​ម៉ូ​តូ​ចោល​ និង​បាន​ប្រ​វាយ​

ដង​ផ្លូវ​ជុំ​វិញ​វេ​ទិ​កា​សា​លា​ខេត្ត​ក្លាយ​ពី​កន្លែង​កម្សាន្ត​ទៅ​ជា​ស្តង់​សំ​រាម

Posted: 21 Mar 2013 10:30 PM PDT

ដង​ផ្លូវ​ជុំ​វិញ​វេ​ទិ​កា​សា​លា​ខេត្ត​ក្លាយ​ពី​កន្លែង​កម្សាន្ត​ទៅ​ជា​ស្តង់​សំ​រាម
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ តាម​ដង​ផ្លូវ​ជុំ​វិញ​វេទិកា​សា​លា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​ជា​កន្លែង​កម្សាន្ត​និង​ហាត់​ប្រាណ​របស់​ប្រជា​ពល​រដ្ឋ​ជា​រៀង​រាល់​ថ្ងៃ​នេះ​ បាន​ក្លាយ​ទៅ​ជា​កន្លែង​គំនរ​សំរាម​ដែល​មាន​ក្លិន​ស្អុយ​អសោចិ៍​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ​ ។ ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ខាង​កើត​ផ្លូវ​បាន​ប្រាប់​ថា​ រយៈ​ជិត​មួយ​សប្តាហ៍​ហើយ​ដែល​ប្រជា​ពល​រដ្ឋ​នៅ​ខាង​កើត​ផ្លូវ​ ជាប់​វេ​ទិ​កា​សា​

ឡិចស៊ីស​បុក​ម៉ូតូ​រង​របួស​ធ្ងន់​បើក​រត់​បាត់​

Posted: 21 Mar 2013 10:15 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ បុរស​ម្នាក់​ដួល​បែក​មុខ​សន្លប់​ស្តូក​​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ីស​ ជិះ​ឆ្លង​ផ្លូវ​បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​សន្លប់​ ឯរថយន្ត​បង្ក​ព្យាយាម​បើក​រត់​គេច​បាត់​ស្រមោល​ កាល​ពី​​វេលា​ម៉ោង​៩ និង​៣០នាទី​ យប់​ថ្ងៃ​ទី​២០ មីនា​ តាម​មហា​វិថី​ព្រះនរោ​ត្តម​ កែង​ផ្លូវ​លេខ​២៤០​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ ។

ម៉ូតូ​វ៉េវ​2​គ្រឿង​ពន្លះ​គ្នា​ពេញ​ទំហឹង​រង​របួស​​រៀង​ខ្លួន​

Posted: 21 Mar 2013 10:00 PM PDT

​​​ខេត្ត​ប៉ៃ​​លិន ៖ ម៉ូតូ​វ៉េវ​២​គ្រឿង​ជិះ​ស្រប​ទិស​គ្នា​ពី​លិច​ទៅ​កើត​​ពេល​កំពុង​ធ្វើ​ដំណើរ​ស្រាប់​​តែ​​ម៉ូតូ​ខាង​ក្រោយ​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ក៏​​​​​​ជ្រុល​​​ល្បឿន​ទៅ​បុក​គូទ​ម៉ូតូ​​ជិះ​​ខាង​មុខ បណ្តាល​ឱ្យ​ដួល​ប្រាវ​ទាំងអស់គ្នា ​រង​របួស​​រលាត់​ដៃ​ជើង​រៀង​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទីព្រឹកថ្ងៃ​ទី​២០ មីនា នៅ​​ចំណុច​​ផ្លូវ​ជាតិ​លេខ​៥៧ ក្បែរ​ផ្លូវ​ចូល​វិទ្យា​ល័យ​ហ៊ុនសែន​ក្រុង​ទេព​និម្មិត ស្ថិត​​​ក្នុង​ភូមិ​អូរ​តាពុក​

ដោះលែងលោកស័ក្តិ៤​ស្រវឹង​លលាតែ​ បើក​រថយន្ត​កាមរីបុក​រថយន្ត​​ក្រុង​ពីក្រោយ​ ហើយ​ដកកាំភ្លើង​បាញ់១គ្រាប់គំរាម​

Posted: 21 Mar 2013 09:47 PM PDT

សមត្ថកិច្ចកំពុងសួរនាំ
រាជធានីភ្នំពេញ ៖ លោក​ឯម ​បាណាន ​មន្ត្រី​​ប៉ូលិស​ឋានៈវរ​សេនីយ៍​ត្រី កាន់​ផ្នែក​​ផែនការ​គណ​នេយ្យ​​នៃស្នងការ​ដ្ឋាន​នគរបាល​​ខេត្តកែប ​ត្រូវបាន​​ប៉ូលិស​ខណ្ឌ​​ឫស្សីកែវ ​រាជធានីភ្នំពេញ ស៊ីស​ស៊ុល​ស៊ុំ​គ្រលំ​​ដោះលែង​វិញ​ហើយ ​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​​ពេល​ចាប់​ខ្លួន​ប៉ុណ្ណោះ បន្ទាប់​ពី​បើក​រថយន្ត​កាមរី​បុក​រថយន្ត​ក្រុងពីក្រោយ​ ហើយ​ដក​កាំភ្លើង​​បាញ់​​​គំរាម​​គេឯង​ធ្វើ​ឱ្យ​​ព្រឺ​​ញាក់​សាច់​​កាលពីរាត្រី​ថ្ងៃទី ២១

សហ​ភាព​សហ​ព័ន្ធ​​​យុវជន​កម្ពុជា​​ខណ្ឌ​ដូន​ពេញ​យក​អំណោយ​​ចែក​​ជូន​យុវ​នារី​​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត

Posted: 21 Mar 2013 08:52 PM PDT

អំណោយ​ដែល​យក​មក​ប្រគល់​ដល់​នារី​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោដែល​សម្រាក​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​
រាជធានីភ្នំពេញ ៖ ​លោក​សុខ ពេញ​វុធ ប្រធាន​​គណៈ​កម្មាធិការ​​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខណ្ឌ​ដូនពេញ និង​ជា​អភិ​បាល​​រង​ខណ្ឌ​ដូនពេញ ​បាន​ដឹក​នាំ​មន្ត្រី​​​​ក្រោម​ឱវាទ​ចុះទៅ​សួរ​សុខ​ទុក្ខ​ដល់​ក្រុម​យុវ​នារី​ស្ម័គ្រ​​​ចិត្ត​ក្រុម​លេខ​១៦៦ របស់​សម្តេច​តេជោ​ដែល​កំពុង​សម្រាក​​ព្យា​បាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។

អាជ្ញាធរ​ក្រុង​កំពត ចុះ​បោស​សំអាត​​កាក​សំណល់​ អេត​ចាយ​អនាធិតេយ្យ​​ខ្វះ​សណ្តាប់​ធ្នាប់​

Posted: 21 Mar 2013 08:37 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
ខេត្ត​កំពត ៖ ​អនុ​វត្ត​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​​ក្រោម​ប្រធាន​បទ ​ទីក្រុង​ស្អាត បរិស្ថាន​ល្អ ដើម្បីសុខុមាល​ភាព​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មីនា ​២០១៣ ​នេះ​កម្លាំង​សមត្ថ​កិច្ច​ការិយា​ល័យ​នគរបាល​សណ្តាប់​ធ្នាប់​បាន​សហ​ការ​ជា​មួយ​មន្ត្រី​ភូមិ និង​ចៅសង្កាត់​កំពង់​បាយ ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ផ្ទះទិញ និង​​ស្តុក​កាក​សំណល់​អេត​ចាយ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុងកំពត ដែល​​ផ្ទះទាំង​នោះ​បាន​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!