|
- ទំនាស់ពាក្យសម្តីក្នុងក្លិបហ្វីវ័បាញ់របួសម្នាក់
- ក្រុមការងារគណបក្សប្រជាជនកម្ពុជាជួបសំណេះសំណាលជាមួយនិវត្តជនក្នុងឃុំអ្នកលឿង
- តុល្យការថ្មីនៃអ្នកពុលស្រាស្លាប់នៅលីប៊ីឡើងដល់87នាក់
- នីស្សាន់បើកជែងពន្លះជាមួយសាំងយ៉ុង របួសធ្ងន់-ស្រាល១៦នាក់
- រៀបការកូនភ្លោះប្រុស២នាក់ជាមួយនឹងកូនក្រមុំស្រីឆ្នាំតែមួយដូចគ្នា
- កីឡាករដេវីដ បេកខាំចាញ់ក្ដីម្ចាស់ទស្សនាវដ្តី Touch នៅសាលាឧទ្ធរណ៍
- ដាំបាយចង្ក្រានហ្គាសផ្ទុះឆាបឆេះកំប៉ុងហ្គាសចំនួន៨ផ្សេងទៀត របួសធ្ងន់២នាក់
- រថយន្តដឹកបង្គោលភ្លើងចុះពីលើស្ពានព្រែកតាមាក់ដាច់ហ្វ្រាំងបុករង្វង់មូល
- ស្ត្រីទេសចរស្វ៊ីសម្នាក់ត្រូវចាប់រំលោភបូកនៅឥណ្ឌា
- ជាលើកដំបូងរដ្ឋាភិបាលប៉ាគីស្ថានមួយអាចបញ្ចប់អាណត្តិរបស់ខ្លួនទន្ទឹមការរំលាយសភា
- អគ្គិភ័យដែលឆាបឆេះផ្ទះចំណាស់ប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មីបានរលត់ហើយ
- ស្ត្រីរកស៊ីផ្លូវភេទវ័យ70ឆ្នាំសម្រេចដើរចេញពីពិភពបិសាចរាត្រី បន្ទាប់ពីរួមភេទជាមួយបុរសជាង3សែននាក់
- យ៉ូកូវិចហាលអាវនៅ BNP Paribas Open ត្រឹមវគ្គ1/2
- នាងមីយ៉ាហ្សាតុឈ្នះជុំទី3 LPGA Founders Cupនៅអាមេរិក
- វេតទែលនាំមុខបណ្តោះអាសន្នប្រណាំងរថយន្ត F1នៅអូស្ត្រាលី
- ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនរកឃើញថ្នាំញៀនមេតំហ្វេតាមីនជិត១គីឡូក្រាម
- លោកឧត្តមសេនីយ៍ឯក ជួនសុវណ្ណ ៖ មន្ត្រីនគរបាលជាតិត្រូវមានកត្តា៣យ៉ាងសំខាន់
- ជិះម៉ូតូស្គូពីត្រឡប់ពីលក់ដូរនៅផ្សារទំនើបសុរិយា ចោរ៣នាក់ភ្ជង់ប្លន់យកទៅបាត់
- ទំនាស់រឿងទុយោទឹកក្មួយប្រុសវាយម្តាយមីង២នាក់បែកក្បាលហូរឈាម
- នាំគ្នាចូលលួចមួកសុវត្ថិភាពក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រត្រូវសន្តិសុខចាប់
- អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យស្ថាបនារង្វង់មូលអតីតដីក្រហមរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ
- អគ្គិភ័យកំពុងឆាបឆេះលំនៅឋានប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី
- ឥណ្ឌាមានគម្រោងចែកដីធ្លីដល់ពលរដ្ឋទីជនបទ8លានគ្រួសារ
- កូនឫស្យាទាញឫស្សីចាក់ឪពុកម្តាយរងរបួសធ្ងន់
- ឡាយអិនស្ព័តក្លឹបជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តកីឡាបាល់ទាត់
- ឃាត់ខ្លួនចោរលួចម៉ូតូ៣នាក់ បញ្ជូនមកកាន់សាលាដំបូងខេត្តព្រះវិហារ
- ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ
- ផលិតកន្ទុយសិប្បនិមិ្មតសម្រាប់ក្រពើ
- ឆ្កែរារាំងស្ត្រីជនជាតិបារាំងដែលប៉ុនប៉ងធ្វើអត្តឃាត
- ភ្លៀងកក់ខែ១មេ រន្ទះបាញ់ស្លាប់មនុស្ស២នាក់
ទំនាស់ពាក្យសម្តីក្នុងក្លិបហ្វីវ័បាញ់របួសម្នាក់ Posted: 17 Mar 2013 01:10 AM PDT រាជធានីភ្នំពេញ ៖ មេការសំណង់ម្នាក់ត្រូវក្រុមកូនអ្នកមានជិះរថយន្តស៊េរីទំនើបបាញ់របួសជើង ហើយនាំគ្នាបើករថយន្តគេចខ្លួនដោយសុវត្ថិភាពក្រោយពីមានទំនាស់ពាក្យសម្តីដាក់គ្នារហូតដល់វាយតប់ក្នុងក្លិបកម្សាន្តហ្វីរ័ ស្ថិតក្នុងផ្សារផែនសុលវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៦ មីនា ២០១៣ ។ |
ក្រុមការងារគណបក្សប្រជាជនកម្ពុជាជួបសំណេះសំណាលជាមួយនិវត្តជនក្នុងឃុំអ្នកលឿង Posted: 17 Mar 2013 01:07 AM PDT ខេត្តព្រៃវែង ៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអ្នកលឿងនាវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ មីនា ២០១៣ មានរៀបចំធ្វើពិធីជួបសំណេះសំណាលជាមួយក្រុមនិវត្តជននៅក្នុងឃុំ ដើម្បីផ្សព្វផ្សាយពីផែនការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។ ពិធីសំណេះសំណាលនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ថោង វលក្ខ័ ប្រធានក្រុមការងារចុះជួយស្រុកពាមរក៍ ព្រមទាំងមានការចូលរួមពី |
តុល្យការថ្មីនៃអ្នកពុលស្រាស្លាប់នៅលីប៊ីឡើងដល់87នាក់ Posted: 17 Mar 2013 12:59 AM PDT យោងតាមតុល្យការថ្មីមួយចេញផ្សាយកាលពីថ្ងៃទី១៦ មីនា ដោយក្រសួងសុខាភិបាលលីប៊ីថា ចំនួនមនុស្សស្លាប់ ក្រោយពីផឹកស្រាលួចបិទខុសច្បាប់នៅរដ្ឋធានីទ្រីប៉ូលីរបស់លីប៊ីបានឡើងដល់សរុប៨៧នាក់ហើយ ខណៈមនុស្ស១.០៤៤នាក់រងការពុល ។ លោកអាម៉ា ស៊ូម៉ានី អ្នកនាំពាក្យក្រសួងសុខាភិបាលលីប៊ីនិយាយថា ពុំមានករណីពុលស្រាថ្មីត្រូវបានកត់សម្គាល់ឃើញទៀត |
នីស្សាន់បើកជែងពន្លះជាមួយសាំងយ៉ុង របួសធ្ងន់-ស្រាល១៦នាក់ Posted: 17 Mar 2013 12:58 AM PDT ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី១៦នាក់បានរងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងរវាងរថយន្តនីស្សាន់បានបុកគ្នាជាមួយរថយន្តសាំងយ៉ុងដឹកអ្នកដំណើរចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី១៦ មីនា ២០១៣ នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៧ និង៣៨ ស្ថិតក្នុងភូមិសេនា ឃុំវិហ៊ាសួគ៌ ស្រុកខ្សាច់កណ្តាល ។ ក្រោយពីកើតហេតុអ្នកបើករថយន្ត |
រៀបការកូនភ្លោះប្រុស២នាក់ជាមួយនឹងកូនក្រមុំស្រីឆ្នាំតែមួយដូចគ្នា Posted: 17 Mar 2013 12:53 AM PDT ខេត្តកំពង់ចាម ៖ ពិធីមង្គលការកូនភ្លោះប្រុសដ៏ចម្លែក២នាក់ ក្នុងវ័យ២១ឆ្នាំ ដែលមិនធ្លាប់មានពីមុនមក បានប្រព្រឹត្តទៅ និងបង្កឲ្យមានការភ្ញាក់ផ្អើល ព្រោះតែធ្វើឡើងនៅក្នុងថ្ងៃតែមួយ ដោយមានញាតិមិត្តជិតឆ្ងាយ ព្រមទាំងភ្ញៀវមកចូលរួមយ៉ាងអធិកអធម ក្រោមដំបូលរោងការតែមួយដែលចាប់ផ្តើមនៅព្រឹកថ្ងៃទី១៧ មីនា ២០១៣ ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ |
កីឡាករដេវីដ បេកខាំចាញ់ក្ដីម្ចាស់ទស្សនាវដ្តី Touch នៅសាលាឧទ្ធរណ៍ Posted: 17 Mar 2013 12:45 AM PDT យោងតាមប្រភពព័ត៌មានដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃអាទិត្យទី១៧ មីនា ឆ្នាំ២០១៣ បានឱ្យដឹថា កីឡាករដេវីដ បេកខាំ បានចាញ់ក្ដីម្ចាស់ទស្សនាវដី្តTouch Magazine នៅសាលាឧទ្ធរណ៍ រដ្ឋឡូសអែនជឺឡេស ។ កាលពីឆ្នាំ 2007 ទស្សនាវដ្ដី Touchបានចេញផ្សាយអត្ថបទមួយដោយចោទប្រកាន់កីឡាករ ដេវីដ បេកខាំ ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិបបាល់ទាត់បារាំង |
ដាំបាយចង្ក្រានហ្គាសផ្ទុះឆាបឆេះកំប៉ុងហ្គាសចំនួន៨ផ្សេងទៀត របួសធ្ងន់២នាក់ Posted: 17 Mar 2013 12:43 AM PDT រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ និងកូនប្រុសតូចម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ខណៈនាងដាំបាយចង្ក្រានហ្គាស ហើយដោយការធ្វេសប្រហែសភ្លើងចង្ក្រាននោះបានឆាបឆេះកំប៉ុងហ្គាសដែលទុកក្បែរនោះចំនួន៨កំប៉ុងបង្កឱ្យផ្ទុះឆាបឆេះអីវ៉ាន់ពេញក្នុងបន្ទប់ និងឆេះស្ត្រីរូបនោះរលាកត្រឹមចង្កេះឡើងលើពងពេញខ្លួនប្រាណ ចំណែកកូនប្រុសតូចរបស់នាងទើបអាយុ៧ឆ្នាំ ក៏ត្រូវបានភ្លើង |
រថយន្តដឹកបង្គោលភ្លើងចុះពីលើស្ពានព្រែកតាមាក់ដាច់ហ្វ្រាំងបុករង្វង់មូល Posted: 17 Mar 2013 12:43 AM PDT ខេត្តកណ្តាល ៖ រថយន្តធុនធំមួយគ្រឿងដឹកបង្គោលភ្លើងបេតុងបើកចុះពីលើស្ពានព្រែកតាមាក់ បានដាច់ហ្វ្រាំងជ្រុលទៅបុកខឿនរង្វង់មូលនៅត្រើយខាងកើតស្ពានធ្លាក់សសរបង្គោលភ្លើងបណ្តាលឱ្យកម្មករម្នាក់រងរបួសធ្ងន់ ឯខឿនរង្វង់មូលត្រូវរថយន្តបុកបែកបាក់ខ្ទេចផងដែរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៦ មីនា នៅចំណុចរង្វង់មូលគល់ស្ពាន |
ស្ត្រីទេសចរស្វ៊ីសម្នាក់ត្រូវចាប់រំលោភបូកនៅឥណ្ឌា Posted: 17 Mar 2013 12:38 AM PDT ប្រភពប៉ូលិសមួយរាយការណ៍ថា ស្ត្រីអ្នកទេសចរជនជាតិស្វ៊ីសម្នាក់ត្រូវបានចាប់រំលោភកាលពីយប់ថ្ងៃទី១៥ មក១៦ មីនា ដោយបុរស៨នាក់ក្នុងរដ្ឋម៉ាឌីយ៉ាប្រា ដេសភាគកណ្តាលឥណ្ឌា ។នាយប៉ូលិសម្នាក់ដែលមិនបញ្ចេញឈ្មោះគូសបញ្ជាក់ថា នារីរូបនេះនិងប្តីរបស់នាងបាននាំគ្នា ជិះកង់ដើរលេងក្នុងស្រុកដានីយ៉ាពេលឧប្បត្តិហេតុនេះកើតឡើង ។ |
ជាលើកដំបូងរដ្ឋាភិបាលប៉ាគីស្ថានមួយអាចបញ្ចប់អាណត្តិរបស់ខ្លួនទន្ទឹមការរំលាយសភា Posted: 17 Mar 2013 12:18 AM PDT រដ្ឋាភិបាលប៉ាគីស្ថានរបស់នាយករដ្ឋមន្ត្រីលោក រ៉ាហ្សាព័រវេសអាស្ត្រាហ្វ កាលពីថ្ងៃទី១៦ មីនា បានបញ្ចប់អាណត្តិ៥ឆ្នាំរបស់ខ្លួនដែលនោះជាលើកដំបូងនៅប៉ាគីស្ថានសម្រាប់រដ្ឋាភិបាលមួយដែលកើតចេញពីការបោះឆ្នោត ។ចំណែកសភាជាតិប្រទេសនេះ ក៏រំសាយខ្លួនដែរនាយប់ថ្ងៃទី១៦ មីនា ហើយរដ្ឋាភិបាលបណ្តោះអាសន្នមួយនឹងត្រូវបង្កើតដើម្បីគ្រប់គ្រងការងារប្រចាំថ្ងៃរហូតដល់ |
អគ្គិភ័យដែលឆាបឆេះផ្ទះចំណាស់ប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មីបានរលត់ហើយ Posted: 17 Mar 2013 12:06 AM PDT រាជធានីភ្នំពេញ ៖ ផ្ទះរាងចំណាស់បន្តិចសង់អំពីឈើប្រក់ដំបូលស័ង្កសីស្តុកគ្រឿងសំណង់ប្រភេទជ័រ ដែលម្ចាស់ចាក់សោទុកចោលត្រូវអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី១៧ មីនា ២០១៣ ។ |
Posted: 16 Mar 2013 11:59 PM PDT យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០១៣ ឱ្យដឹងថា ស្ត្រីកូនភ្លោះពីរនាក់បងប្អូន សញ្ជាតិហូឡង់ បានប្រកាសលាឈប់ពីប្របររផ្លូវភេទ បន្ទាប់ពីបានរួមភេទជាមួយបុរសជាង៣សែននាក់នៅក្នុងអាជីពរបស់ពួកគាត់ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ។ |
យ៉ូកូវិចហាលអាវនៅ BNP Paribas Open ត្រឹមវគ្គ1/2 Posted: 16 Mar 2013 11:56 PM PDT ឯតទគ្គកម្មប្រកួត២២លើកមិនដែលចាញ់របស់កីឡាករលំដាប់ទី១ពិភពលោកណូវ៉ាក់ យ៉ូកូវិចត្រូវបានបញ្ចប់ខណៈកាលពីថ្ងៃសៅរ៍ទី១៦មីនា គេបានបរាជ័យក្រោមថ្វីដៃកីឡាករអាហ្សង់ទីនចូអាន ម៉ាទីនឌែលប៉ូត្រូត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី BNP Paribas Open ដែលត្រូវបានរៀបចំធ្វើនៅក្រុង Indian Wells រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។ |
នាងមីយ៉ាហ្សាតុឈ្នះជុំទី3 LPGA Founders Cupនៅអាមេរិក Posted: 16 Mar 2013 11:55 PM PDT កីឡាការិនីជប៉ុនអៃ មីយ៉ាហ្សាតុកំពុងខិតចូលជិតពានជើងឯកវាយកូនគោលក្របខ័ណ្ឌLPGA Founders Cup បន្ទាប់ពីបានយកឈ្នះក្នុងជុំទី៣កាលពីថ្ងៃសៅរ៍ ទី១៦ ខែមីនា ។ ការប្រកួតព្រឹត្តិការណ៍ដែលមានទឹកប្រាក់រង្វាន់សរុប១លាននិង៥សែនដុល្លារអាមេរិកខាងដើមនេះត្រូវបានរៀបចំធ្វើនៅទីលានវាយកូនគោលWildfire Golf Club ស្ថិតក្នុងក្រុង Phoenixរដ្ឋអារីហ្សូណា |
វេតទែលនាំមុខបណ្តោះអាសន្នប្រណាំងរថយន្ត F1នៅអូស្ត្រាលី Posted: 16 Mar 2013 11:53 PM PDT កីឡាករអាល្លឺម៉ង់សេបាស្ទៀន វេតទែលបានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីរូបគេបានយកឈ្នះការប្រណាំងបណ្តោះអាសន្នកម្មវិធី Australian Grand Prix នៅទីលានប្រណាំង ក្រុង Melbourne ប្រទេសអូស្ត្រាលីកាលពីថ្ងៃសៅរ៍ ទី១៦ ខែមីនា កន្លងមកនេះ ។ |
ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនរកឃើញថ្នាំញៀនមេតំហ្វេតាមីនជិត១គីឡូក្រាម Posted: 16 Mar 2013 11:48 PM PDT ខេត្តស្ទឹងត្រែង ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ហៅម៉ាទឹកកក ចំនួន៣កញ្ចប់ធំ មានទម្ងន់ជិត១គីឡូក្រាម ត្រូវបាននគរបាលប្រឆាំងការជួញដូរគ្រឿងញៀនធ្វើការរឹបអូស និងឃាត់ខ្លួនស្ត្រី ជាជនសង្ស័យម្នាក់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី១៦ មីនា ២០១៣ ។ |
លោកឧត្តមសេនីយ៍ឯក ជួនសុវណ្ណ ៖ មន្ត្រីនគរបាលជាតិត្រូវមានកត្តា៣យ៉ាងសំខាន់ Posted: 16 Mar 2013 11:44 PM PDT រាជធានីភ្នំពេញ ៖ ថ្លែងក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០១២ និងទិសដៅសម្រាប់ឆ្នាំ២០១៣ របស់អគ្គស្នងការនគរបាលជាតិ និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរសក្តិ ព្រមទាំងជួនប័ណ្ណសរសើរ លិខិតសរសើរដល់មន្ត្រីនគរបាលរាជធានីភ្នំពេញចំនួន៤៤៥នាក់ កាលពីព្រឹកថ្ងៃទី១៥ មីនា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ |
ជិះម៉ូតូស្គូពីត្រឡប់ពីលក់ដូរនៅផ្សារទំនើបសុរិយា ចោរ៣នាក់ភ្ជង់ប្លន់យកទៅបាត់ Posted: 16 Mar 2013 11:28 PM PDT រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូស្គូពី ពណ៌សលាយលឿង ចេញពីលក់ដូរនៅផ្សារទំនើបសូរិយាត្រឡប់ទៅផ្ទះវិញជិតដល់ផ្ទះហើយ ស្រាប់តែត្រូវជនសង្ស័យ៣នាក់ជិះតាមបុកពីក្រោយដួល ហើយដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។ ករណីប្លន់យកម៉ូតូនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ មីនា ២០១៣ នៅតាមផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន |
ទំនាស់រឿងទុយោទឹកក្មួយប្រុសវាយម្តាយមីង២នាក់បែកក្បាលហូរឈាម Posted: 16 Mar 2013 11:13 PM PDT ខេត្តពោធិ៍សាត់ ៖ ទំនាស់រឿងតទុយោទឹកឈានដល់ក្មួយប្រុសវាយសំពងម្តាយមីងនឹងឈើជ្រុងបែកក្បាលហូរឈាម រួចគេចខ្លួនបាត់ រីឯជនរងគ្រោះទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះដល់ប្រទេសវៀតណាមឯណោះ ។ អំពើហិង្សាដោយ ចេតនានេះកើតឡើងកាលពីថ្ងៃទី១៥ មីនា ២០១៣ វេលាម៉ោង៣ និង៥០នាទីរសៀលនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង |
នាំគ្នាចូលលួចមួកសុវត្ថិភាពក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រត្រូវសន្តិសុខចាប់ Posted: 16 Mar 2013 11:05 PM PDT ខេត្តបាត់ដំបង ៖ យុវជន២នាក់ត្រូវបានសន្តិសុខចាប់ប្រគល់ឱ្យសមត្ថកិច្ចនៅគ្រាដែលពួកគេដាច់យ៉ៃរួចព្យាយាមចូលលួចយកមួកសុវត្ថិភាពដែលទុកលើម៉ូតូក្នុងសាកលវិទ្យាល័យ «បញ្ញាសាស្ត្រ» កាលពីយប់ថ្ងៃទី១៥ មីនា ២០១៣ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ |
Posted: 16 Mar 2013 11:03 PM PDT រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញក្រោមឱវាទបានអញ្ជើញទៅពិនិត្យការដ្ឋានជួសជុល កែលម្អ អតីតរង្វង់មូលដីក្រហម ឬស្ត្រីទូលក្អមដែលកំពុងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ មីនា ២០១៣ ដែលមានទីតាំងស្ថិតនៅព្រំប្រទល់សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ខណ្ឌដង្កោ ដែលទើបកាត់បញ្ចូល |
អគ្គិភ័យកំពុងឆាបឆេះលំនៅឋានប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី Posted: 16 Mar 2013 10:58 PM PDT រាជធានីភ្នំពេញ ៖ អគ្គិភ័យកំពុងឆាបឆេះលំនៅឋានប្រជាពលរដ្ឋនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទី ហើយពេលនេះប៉ូលិសកំពុងចាត់ចែងពន្លត់អគ្គិភ័យ...៕ |
ឥណ្ឌាមានគម្រោងចែកដីធ្លីដល់ពលរដ្ឋទីជនបទ8លានគ្រួសារ Posted: 16 Mar 2013 10:54 PM PDT រដ្ឋាភិបាលឥណ្ឌាកំពុងដំណើរការកំណែទម្រង់ប្រព័ន្ធសុវត្ថិភាពសង្គមជាថ្មីដោយបានប្រគល់ដីធ្លីមានប្លង់តូចៗដល់ប្រជាជនក្រីក្រគ្មានទីជម្រកជាច្រើនលាននាក់នៅទីជនបទក្នុងប្រទេស ។ គម្រោងសុវត្ថិភាពសង្គមរបស់រដ្ឋបានកើតឡើងខណៈពេលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីម៉ាន់ម៉ូហាន់ ស៊ីញ កំពុងធ្វើការតស៊ូដើម្បីគ្រប់គ្រងបញ្ហាកង្វះខាតថវិកាចំណាយសាធារណៈ ។ ការចែក |
កូនឫស្យាទាញឫស្សីចាក់ឪពុកម្តាយរងរបួសធ្ងន់ Posted: 16 Mar 2013 09:31 PM PDT ខេត្តរតនគិរី ៖ កូនប្រុសកំណាចម្នាក់បានយកឫស្សីចាក់ឪពុកម្តាយ បណ្តាលឱ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៥ មីនា ២០១៣ ស្ថិតក្នុងភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង ខណៈផឹកស៊ីក្នុងពិធីសែនផ្ទះដោយមានកាប់ជ្រូក និងផឹកស្រាពាង ។ ក្រោយពីកើតហេតុកូនតិរច្ឆានត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍នគរបាលយក្សឡោមមានឈ្មោះតេង សុង អាយុ២៣ឆ្នាំ ចំណែកឪពុករងគ្រោះឈ្មោះមាន់ តេង អាយុ៤០ឆ្នាំ ត្រូវ |
ឡាយអិនស្ព័តក្លឹបជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តកីឡាបាល់ទាត់ Posted: 16 Mar 2013 09:03 PM PDT រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីភាពរីកចម្រើនលើវិស័យកីឡាបាល់ទាត់ ក៏ដូចជាមានបំណងចូលរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរនោះ ឡាយអិនស្ព័តក្លឹប បានបង្កើតទីលានប្រកួតកីឡាបាល់ទាត់មួយកន្លែងស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ពានទី១ ។ |
ឃាត់ខ្លួនចោរលួចម៉ូតូ៣នាក់ បញ្ជូនមកកាន់សាលាដំបូងខេត្តព្រះវិហារ Posted: 16 Mar 2013 09:00 PM PDT ខេត្តព្រះវិហារ ៖ ជនសង្ស័យជាចោរលួចកាច់.កម៉ូតូ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ត ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ មីនា ចំនួន២នាក់ និងនៅព្រឹកថ្ងៃទី១៦ មីនា ២០១៣ នេះម្នាក់ ។ បើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក កែវ ចំរើន ស្នងការរងទទួលកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យ |
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីធីត និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ Posted: 16 Mar 2013 08:52 PM PDT រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៥ មីនា ២០១៣ នៅរោងចក្រផលិតស្រាបៀរកម្ពុជា មានពិធីចុះអនុរស្សរណៈយោគយល់គ្នាមួយរវាងក្រុមហ៊ុនខ្មែរប៊្រូវើរី លីមីធីត ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងប្រគល់ប្រាក់ឧបត្ថម្ភចំនួន៤.៦២០ដុល្លារអាមេរិកដល់មន្ទីរបរិស្ថានសម្រាប់ចំណាយក្នុងការផលិតផ្ទាំងប៉ាណូផ្សព្វផ្សាយអប់រំបរិស្ថានតាមដងផ្លូវ |
ផលិតកន្ទុយសិប្បនិមិ្មតសម្រាប់ក្រពើ Posted: 16 Mar 2013 08:50 PM PDT «ស្ដាប» ជាក្រពើ អាយុ ៩ឆ្នាំ បានដាច់កន្ទុយក្រោយពីខាំត្របាក់គ្នា ដូច្នេះវាមិនអាចហែលទឹកបានគឺត្រូវរស់នៅតែលើគោក និងក្នុងថ្លុកទឹក ។ ដោយសារបែបនេះអ្នកជំនាញខាងសត្វល្មូនមកពីរដ្ឋអារីសូណា សហរដ្ឋអាមេរិក បានច្នៃប្រឌិតកន្ទុយសិប្បនិមិ្មត ដើម្បីភ្ជាប់ជំនួសកន្ទុយដែលដាច់ ។ |
ឆ្កែរារាំងស្ត្រីជនជាតិបារាំងដែលប៉ុនប៉ងធ្វើអត្តឃាត Posted: 16 Mar 2013 08:47 PM PDT ស្ត្រីវ័យ៦២ឆ្នាំជនជាតិបារាំងដែលប៉ុនប៉ងសម្លាប់ខ្លួនដោយប្រើកាំភ្លើងអាកាវែងមួយដើមបាញ់ទម្លុះបេះដូង ត្រូវឆ្កែដែលស្មោះស្ម័គ្រនឹងម្ចាស់ខ្លួនឈ្មោះជើមេន សេភើ រារាំងទាន់ពេលវេលា ។ប៉ូលិសឱ្យដឹងថា ស្រី្តរូបនោះបានដើរចូលក្នុងសួនច្បាររបស់គាត់ ហើយបានយកកាំភ្លើងអាកាបាញ់សាកល្បងពីរបីគ្រាប់ បន្ទាប់មកស្រាប់តែបង្វែរកាណុងដាក់ចំដើមទ្រូងបម្រុងកេះកៃបាញ់ទម្លុះបេះដូង |
ភ្លៀងកក់ខែ១មេ រន្ទះបាញ់ស្លាប់មនុស្ស២នាក់ Posted: 16 Mar 2013 08:45 PM PDT ខេត្តព្រៃវែង ៖ មនុស្ស២នាក់បានស្លាប់ដោយសាររន្ទះបាញ់ក្នុងថ្ងៃតែមួយគ្រាន់តែខុសពេលវេលា និងភូមិ ស្រុកខុសៗគ្នាប៉ុណ្ណោះ ។ លោកព្រីង សារិន អាយុ៦០ឆ្នាំ ជាម្ចាស់ចម្ការឪឡឹក រស់នៅក្នុងភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានមានប្រសាសន៍ថា នៅរសៀលថ្ងៃទី១៦ មីនា ២០១៣ វេលាម៉ោង៤និង៣០នាទី មានក្មេងសិស្សសាលា១ក្រុមមានគ្នាពី៤ទៅ៥នាក់ រស់នៅក្នុងភូមិផងជា |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |