Koh Santipheap Daily

Koh Santipheap Daily


តម្លៃ​លំនៅ​ឋាន​ឡើង​ថ្លៃ​នៅ​ក្នុង​ទីក្រុង​ភាគ​ច្រើន​នៃ​ប្រទេស​ចិន

Posted: 19 Mar 2013 01:35 AM PDT

តម្លៃ​លំនៅ​ឋាន​ឡើង​ថ្លៃ​នៅ​ក្នុង​ទីក្រុង​ភាគ​ច្រើន​នៃ​ប្រទេស​ចិន
តម្លៃ​លំនៅ​ឋាន​បាន​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​ប្រទេសចិន​កាល​ពី​ខែ​កុម្ភៈ​ ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង​បំផុត​ចំពោះ​ការ​ដាក់​បទ​ប្បញ្ញត្តិ​លើ​ទីផ្សារ​ដែល​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​ នេះបើ​តាម​ទិន្ន​ន័យ​ផ្លូវ​ការ​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ។​

ចរចា​ប្រាក់​ខែ​កម្ម​ករ​៩​លើក​និយោជក​ប្រកាន់​ជំហរ​៧៥ដុល្លារ

Posted: 19 Mar 2013 01:35 AM PDT

រាជធានីភ្នំពេញ ៖ ​ការ​ចរចា​​ប្រាក់​​ខែ​របស់​កម្ម​ករ​​​បានធ្វើ​ឡើង​​រយៈ​ពេល​៩​​លើក​​ ហើយ​ភាគី​​និយោជក​នៅ​​តែ​ប្រកាន់​​​គោល​ជំហរ​​ជា​និច្ច​ គឺ​៧៥​​ដុល្លារ​​អាមេ​រិក​ ចំណែក​​តំណាង​​សហ​ជីព​ចំនួន​១០​​ផ្សេងៗ​​គ្នា​បាន​​ប្រកាន់​គោល​​ជំហរ​ផ្សេង​គ្នា​​ដោយ​ភាគី​​សហ​ជីព​​ចំនួន​៦​ស្នើ​៧៨​​ដុល្លារ សហ​ជីព​​ចំនួន​៣​ ស្នើ១០០​ដុល្លារ ​និង​តំណាង​ស​ហ​ជីព​​មួយ​​ទៀត​​ប្រកាន់​​ជំហរ​១២០​​ដុល្លារ ។ ​នេះបើ​​​តាម​​ការ​​អះអាង​​​រប​ស់​លោក​​សាត សមុទ្រ ​អនុ​រដ្ឋ​លេខាធិ​ការ​ក្រសួង​​សង្គម​

ទុស្សេ​ខ្សែ​ភ្លើង​ឆេះ​បន្ទប់​ជួល​បាន​រថយន្ត​បាញ់​ទឹក​ជួយ​អន្តរា​គមន៍​ទាន់​ពេល​

Posted: 19 Mar 2013 01:30 AM PDT

ខេត្ត​កំពង់​ចាម​ ៖​ បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​បឹង​កុក​២​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់​ចាម​ បាន​រង​គ្រោះ​ដោយ​​អគ្គិភ័យ​​ ដោយ​មាន​ផ្សែង​ហុយ​ទ្រលោម​ខ្មួល​ខ្មាញ់​ទៅ​លើ​អាកាស ខណៈ​ពេល​ម្ចាស់​ចេញ​ទៅ​មើល​ការ​ប្រគំតន្ត្រី​បាត់​អស់​ដោយ​ភ្លេច​បិទ​ភ្លើង​ ហើយ​ចៃ​ដន្យ​បាន​ទុស្សេ​បង្ក​ជា​អគ្គិភ័យ​ ។

សម្ពោធសមិទ្ធ​ផល​នានា​នៅក្នុង​សហគមន៍ភូមិ​អណ្តូង​៣

Posted: 19 Mar 2013 01:16 AM PDT

ពិធីសម្ពោធសមិទ្ធផលនានានៅក្នុងសហគមន៍​ភូមិ​អណ្តូង​៣
រាជធានីភ្នំពេញ ៖ សមិទ្ធផល​ជាច្រើនរួមមាន​ ផ្សារលក់​ដូរ អណ្ដូងទឹក​ស្អាត លូ និង​ផ្លូវបេតុង​​ដែលបានក៏​កើតឡើងយ៉ាង​ឆាប់ក្នុង​រយៈពេល៥​​ទៅ​៦​ឆ្នាំចុង​ក្រោយ នៅសហ​គមន៍ភូមិអណ្ដូង​៣ ស្ថិត​ក្នុង​សង្កាត់គោក​រការ ខណ្ឌ​ពោធិ៍​​សែនជ័យ ដែលជា​ជំនួយ​សប្បុរស​​ធម៌របស់​អង្គការ People for care & Learning សហ​រដ្ឋអាមេរិក ក្នុង​ជំហានទី២អស់​ជាង៣០ម៉ឺន​ដុល្លារ​អាមេរិក​ត្រូវបានសម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការចាប់ពី​ពេលនេះ​​តទៅ។

តូច​ចិត្ត​ប្រពន្ធ​ស្លាប់​ចោល​គ្មាន​កូន​រស់​នៅ​ជា​មួយ​ចង​ក​ធ្វើ​អត្ត​ឃាត​

Posted: 19 Mar 2013 01:15 AM PDT

ខេត្ត​ពោធិ៍​សាត់​ ៖ បុរស​ពោះ​ម៉ាយ​ម្នាក់​បាន​ចង​ក​សម្លាប់​ខ្លួន​ព្រោះ​តែ​តូច​ចិត្ត​នឹង​ជី​វិត​រស់​នៅ​តែល​តោល​ម្នាក់​ឯង​ ។ ករណី​អត្ត​ឃាត​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​សាយ​ ឃុំ​ព្រងិល​ ស្រុក​ភ្នំ​ក្រវាញ​ កាល​ពី​ថ្ងៃ​ទី​១៦​ មី​នា​ ២០១៣​ វេលា​ម៉ោង​១២​និង​២០​នា​ទី​រសៀល​ ។ លោក​អនុ​សេ​នីយ៍​ទោ​ អោក ឈាន​ នាយ​ប៉ុស្តិ៍​នគរ​បាល​​រដ្ឋ​បាល​ព្រងិល​ឱ្យ​ដឹង​ថា​ បុរស​ម្នាក់​នេះ​ឈ្មោះ​យ៉ុក​ យ៉ាត​ អា​យុ​៤៨​ឆ្នាំ​ រស់

ស៊ីរី​ទម្លាក់​គ្រាប់​បែក​លើក​ដំបូង​នៅ​​លីបង់​​​ខណៈ​ពួក​ប្រឆាំង​ជ្រើស​តាំង​នាយក​​រដ្ឋ​មន្ត្រី​មួ​យ​រូប​

Posted: 19 Mar 2013 01:13 AM PDT

ំបន់​ព្រំ​ដែន​លី​បង់​ជាប់​ជាមួយ​ស៊ីរី​
កង​យន្ត​ហោះ​​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​១៨ មីនា បាន​ទម្លាក់​គ្រាប់​បែក​លើក​​ដំបូង​​លើ​ប្រទេស​លី​បង់​ ខណៈ​ដែល​ពួក​ប្រឆាំង​​ស៊ីរី​ដែល​​រួម​ប្រជុំ​គ្នា​នៅ​ក្រុង​អីុ​ស្តង់​ប៊ុល ប្រទេស​តួក​គី​ ជ្រើស​តាំង​នាយក​រដ្ឋ​មន្ត្រី​​​មួយ​រូប​ដើម្បី​គ្រប់​គ្រង​បណ្តា​ដែន​ដី​ស៊ីរី​ដែល​ពួក​ឧទ្ទាម​វាយ​​​ដណ្តើម​យក​បាន ។កាល​ពី​ថ្ងៃ​ទី​១៨ មីនា​ កង​យន្ត​ហោះ​ស៊ីរី​បាន​ទម្លាក់​គ្រាប់​បែក​​ជាលើក​ដំបូង​​តាំង​ពី​ចាប់​ផ្តើម​ជម្លោះ​មក លើ​ភាគ​​ខាង​ជើង​

បេក្ខ​ជន​ប្រឆាំង​វេណេ​ស៊ុយអេឡា​ចង់​លុបចោល​ការ​ផ្តល់​ប្រេង​តម្លៃ​ថោក​ឱ្យ​គុយ​បា

Posted: 19 Mar 2013 01:00 AM PDT

មេដឹក​នាំ​ប្រឆាំង​វេណេ​ស៊ុយអេ​ឡា​កំពុង​​ថ្លែង​ការណ៍
បេក្ខ​ជន​ប្រឆាំង​ស្តាំ​និយម​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នាថ្ងៃ​ទី​១៤ មេសា ​​ខាងមុខ​នេះនៅ​វេណេ​ស៊ុយ​អេឡា​លោក​ហេន ​រិក ​កា​ព្រី​ឡេស​បាន​សន្យា​កាលពីថ្ងៃ​ទី​១៨ មីនា ​​លុប​ចោល​​ការ​ផ្គត់​ផ្គង់​​ប្រេង​​ក្នុងតម្លៃ​ថោក​ឱ្យ​គុយ​បា ​ដោយ​ចាត់​ទុក​​បេក្ខ​ជន​​ជ្រើស​រើស​ដោយ​លោក​​ហ៊ូ​ហ្គោ​ឆា​វេស​ដែល​ទទួល​មរណ​ភាព​ថា​ជា​អា​យ៉ង​របស់​គុយ​បា​ ។

រថយន្ត​ដឹក​សំរាម​បើកលឿន​​​បុក​និង​កិន​អ្នក​​​ជិះ​ម៉ូតូ​​ម្នាក់​ដាច់​ជើង​ម្ខាង

Posted: 19 Mar 2013 01:00 AM PDT

រថយន្ត​ដឹក​សំរាម​បើកលឿន​​​បុក​និង​កិន​អ្នក​​​ជិះ​ម៉ូតូ​​ម្នាក់​ដាច់​ជើង​ម្ខាង
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​​ដាច់​ជើង​​ស្តាំ​ម្ខាង​ដោយ​សារ​​តែ​​រថយន្ត​ធុន​​ធំ​ដឹក​​សំរាម​​មួយ​​​​គ្រឿង​​​បើក​ក្នុង​​ល្បឿន​លឿន​ជ្រុលទៅ​បុក​និង​​​កិន​ខណៈ​​​បុរស​រូប​នោះ​​​កំពុង​​ជិះ​ម៉ូតូ​​ម៉ាក​គុប​​ជ្រុង​មួយ​គ្រឿង​​តែ​ម្នាក់​ឯង​​​ ​​​កាលព​ី​វេលា​ម៉ោង​​​​​​​៦​និង​​៣០​នាទី​ល្ងាច​​​ថ្ងៃទី​១៧ មីនា​ ​នៅ​លើ​កំណាត់​​ផ្លូវ​​​បេងតុង​​​ស្ថិត​ក្នុង​​ភូមិ​​​ខ្វា​ ​សង្កាត់​​​ដង្កោ​ ខណ្ឌ​​​ដង្កោ​​ ។ ជន​​​រង​គ្រោះ​​ឈ្មោះ​ ប៊ុន ​មករា​ ​អាយុ​២២​ឆ្នាំ

និកហ្វិក​នឹងបង្ហាញ​ពីលទ្ធផល​នៃ​ការ​ធ្វើសវនកម្ម​​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១២

Posted: 19 Mar 2013 12:58 AM PDT

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអព្យា​ក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា​ហៅកាត់ថា និកហ្វិកនឹងធ្វើបទបង្ហាញពីលទ្ធផលនៃការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២ នៅព្រឹកថ្ងៃទី២១​ មីនា ឆ្នាំ២០១៣ វេលាម៉ោង៩​ព្រឹក នៅសណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។

​អ្នក​ទោស​​៣​នាក់​ជាប់​ពន្ធនា​គារ​ជា​មួយ​លោក​ម៉ម ​សូណង់​ដូ ​ត្រូវបាន​ដោះ​លែង​ឱ្យ​​មាន​សេរីភាព​

Posted: 19 Mar 2013 12:58 AM PDT

រាជធានីភ្នំពេញ ៖ ថ្ងៃទី១៩ មីនា​ ២០១៣ អ្នកភូមិ​ប្រម៉ា​ ៣​នាក់ ដែលជាប់​ចោទក្នុងរឿង​បង្កើតតំបន់​អបគមន៍​នៅ​ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជាមួយ​​លោក​ម៉ម សូណង់ដូ​ ត្រូវបាន​ដោះលែងចេញ​ពីពន្ធនាគា​រ​ព្រៃ.សវិញហើយ​នៅ​វេលា​ម៉ោង​​​ជាង​១០​ព្រឹក​​ថ្ងៃទី១៩ មីនា ២០១៣។ បុរស​ទាំង​បី​នាក់នោះត្រូវ​បានតុលាការ​សម្រេចផ្តន្ទា​ទោសដាក់ពន្ធនា​គារអស់រយៈ​ពេល១០​ខែ។

​​កីឡាករ​​រីយ៉ូ ហ្វើឌីណាន់​ ខក​​ចិត្ត​​​​បន្ទាប់​ពី​មិន​មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​

Posted: 19 Mar 2013 12:57 AM PDT

​​កីឡាករ​​រីយ៉ូ ហ្វើឌីណាន់​
យោង​តាម​ប្រភពព័ត​មាន​​​ប៊ី ប៊ី ស៊ី ​ចេញ​ផ្សាយកាល​ពី​​​ថ្ងៃ​អង្គារ ទី​​​១៩ ​មីនា ​ឆ្នាំ​​​២០១៣ ​បាន​​ឱ្យ​ដឹង​ថា​ កីឡាករ​រីយ៉ូ​​ ហ្វើឌីណាន់ ត្រូវបាន​ដក​ចេញ​ពីក្រុម​​ជម្រើស​ជាតិ​​​សម្រាប់​យុទ្ធនាការ​​ប្រកួត​​​ជម្រុះWorld​ Cup ​​ត្រូវ​ជួប​ជាមួយ​ក្រុម​ San Marino និង​​ Montenegro​ ​នៅរា​ត្រី​ថ្ងៃ​សុក្រ និង​ដើម​សប្ដាហ៍ក្រោយ​​​ ។

ក្រុង​មែល​ប៊ន​គ្រោង​សង់​អគារ​ខ្ពស់​ជាង​គេ​បំផុត​នៅ​អឌ្ឍគោល​ខាង​ត្បូង​

Posted: 19 Mar 2013 12:52 AM PDT

ក្រុង​មែល​ប៊ន​គ្រោង​សង់​អគារ​ខ្ពស់​ជាង​គេ​បំផុត​នៅ​អឌ្ឍគោល​ខាង​ត្បូង​
​ប្រទេស​អូស្ត្រា​លី​មាន​គម្រោង​សាង​សង់​អគារ​ឈ្មោះ​ Australia 108 ដែល​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេ​លំដាប់​ទី១៩​នៅ​លើ​ពិភព​លោក​ ហើយ​វា​នឹង​ក្លាយ​ជា​ការ​បំពេញ​បន្ថែម​ចំពោះ​អគារ​កប់​ពពក​របស់​ទីក្រុង​មែល​ប៊ន​ ។រដ្ឋ​មន្ត្រី​ផែន​ការ​លោក​ មាធីវ ហ្គាយ ថ្លែង​ថា​ លោក​មាន​មោទនភាព​ខ្លាំង​ណាស់​ក្នុង​ការ​អនុម័ត​អគារ​ខ្ពស់​មួយ​នេះ​ដែល​នឹង​កំណត់​ព្រំដែន​ទីក្រុង​របស់​អូស្ត្រាលី​សម្រាប់​រយៈ

ថ្ងៃនេះ​ និង​ថ្ងៃ​ស្អែក​គ្មាន​​គ្រោះថ្នាក់​ចរា​ចរណ៍​​អនុ​សាសន៍​របស់​ប្រមុខ​រាជ​​រដ្ឋាភិបាល​ត្រូវ​បាន​បិទគ្រប់​ទីកន្លែង​នៅ​ក្នុង​ក្រុងប៉ោយប៉ែត

Posted: 19 Mar 2013 12:50 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​​បិទ​ផ្សព្វផ្សាយ​ដើម្បី​ដាស់​ដល់​ប្រជា​ពលរដ្ឋ​
​ក្រុង​ប៉ោយប៉ែត ៖ បន្ទាប់ពី​អនុសាសន៍ដ៏​​ថ្លៃថ្លារបស់សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ដែលបាន​ថ្លែងជាសាធារណៈ​​នៅ​វិទ្យា​ស្ថានជាតិ​អប់រំនាព្រឹកថ្ងៃទី១១ មីនា ២០១៣ ក្នុងពិធី​ប្រគល់វិញ្ញាបន​បត្រដល់សិស្ស​ជំនាញថ្នាក់វិជ្ជា​ជីវៈ និងនិស្សិត​ថ្នាក់បរិញ្ញា​បត្រ​រង​ចំនួន​​១.៩៥៩​នាក់ មកពីវិទ្យា​ស្ថានខ្មែរ​ជំនាន់ថ្មី។

សង្ស័យ​វិ​កល​ចរិត​ស្រ្ដី​ដេក​ត្រាំ​ទឹក​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​

Posted: 19 Mar 2013 12:45 AM PDT

សង្ស័យ​វិ​កល​ចរិត​ស្រ្ដី​ដេក​ត្រាំ​ទឹក​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​
ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្រ្ដី​ចំ​ណាស់​ម្នាក់​ដែល​សង្ស័យ​វិ​កល​ចរិត​ត្រូវ​បាន​គេ​ប្រ​ទះ​ឃើញ​ដេក​ស្ដូក​ស្ដឹង​ត្រាំ​ទឹក​ភក់​ប្រ​ឡាយ​ប្រ​ឡាក់​ខ្លួន​ស្រ​មក​ប្រៀប​ដូច​មនុស្ស​ស្លាប់​នៅ​កណ្ដាល​បរិ​វេណ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​វេ​លា​ម៉ោង​ជិត​១​១​យប់​ថ្ងៃ​ទី​១​៥​ មី​នា​ ។​ ស្រ្ដី​រូប​នេះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្ដ​សញ្ញាណ​ទេ​ លុះ​ពេល​សួរ​នាំ​ក៏​មិន​និ​យាយ​ស្ដី​អ្វី​ដែរ​ និង​បាន​ឃើញ​​ ដេក​ត្រាំ​ទឹក​ដែល​ដក់​ក្រោយ​

លោក​ឃួង ស្រេង ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ​ក្រោម​គម្រោង​ការពារ​​ទឹក​ជំនន់​ជប៉ុន​ត្រៀម​មុន​រដូវ​ភ្លៀង​មក​ដល់

Posted: 19 Mar 2013 12:34 AM PDT

ការ​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ
រាជធានីភ្នំពេញ ៖ ដោយមាន​ការណែនាំពី​លោកកែប ជុតិមា អភិបាល​រាជធានីភ្នំពេញ លោក​ឃួង ស្រេង អភិបាលរង​រាជធានីភ្នំពេញ អម​ដោយ​លោក​សាំ ពិសិដ្ឋ នាយកមន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ និងមន្ត្រី​ជំនាញក្រោម​ឱវាទមួយ​ចំនួន​ទៀត កាលពី​រសៀលថ្ងៃ​​ទី១៨ មីនា ២០១៣ បាន​ចុះ​​ទៅ​ពិនិត្យ​​សកម្ម​ភាព​​ស្តារប្រព័ន្ធ​លូនៅស្ថានីយ​បូមទឹក​ទាំង​៤កន្លែង តាមមាត់​ទន្លេដែលស្ថិត​ក្នុងគំរោងការ​ពារទឹកជំនន់​ជំហានទី២​ក្នុងរាជ​ធានីភ្នំពេញ

ហុង​ដា​គ្រោង​វិល​ចូល​ក្នុង​ F1 ជា​ថ្មី​នា​ឆ្នាំ2015

Posted: 19 Mar 2013 12:31 AM PDT

របាយ​ការ​ណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​ហុង​ដា​នឹង​វិល​ចូល​​ហ្វមមូ​ឡា​វ័ន​ជា​ថ្មី​ក្នុង​ខណៈ​ដែល​ខ្លួន​នឹង​ត្រូវ​ផ្គត់​ផ្គង់​ម៉ា​ស៊ីន​ឱ្យ​ក្រុម​ប្រ​ណាំង McLaren នា​រដូវ​កាល​​ឆ្នាំ ២០១៥​ខាង​មុខ ។​​ហុង​ដា​បាន​បាត់​មុខ​ពី​ហ្វមមូ​ឡា​វ័ន​នៅ​ចុង​ឆ្នាំ​២០០៨​បន្ទាប់​ពី​ជួប​បញ្ហា​ធ្លាក់​ចុះ​​សេដ្ឋ​កិច្ច​​ផ្នែក​លក់​នៅ​ទ្វីប​អឺ​រ៉ុប​និង​សហ​រដ្ឋ​អា​មេរិក​។

IABAសម្រេច​មិន​ឱ្យ​កីឡាករ​ប្រ​ដាល់​សាកល​ពាក់​ប្រ​ដាប់​ការ​ពារ​ក្បាល​ពេល​ប្រ​កួត​

Posted: 19 Mar 2013 12:30 AM PDT

​សមាគម​កីឡាប្រ​ដាល់​សាកល​អន្តរជាតិ​(AIBA)​បាន​អះ​អាង​ថា​ ប្រ​ដាប់​ពាក់​ការ​ពារ​ក្បាល​នឹង​ត្រូវ​ដក​ចេញ​ពី​​កីឡាករ​ក្នុង​ពេល​ប្រ​កួត ប៉ុន្តែ​សម្រាប់​កីឡាការិនីនិង​កីឡាករ​កម្រិត​ទាប​​នឹង​ត្រូវ​រក្សា​ទុក​នៅ​ដដែល ។​ សេចក្តី​សម្រេច​នេះ​នឹង​មាន​ប្រ​សិទ្ធ​ភាព​ចាប់​ពី​ការ​ប្រ​កួតជ្រើស​រើស​ជើង​ឯក​ពិភព​លោក​នៅ​ប្រ​ទេស​កា​ហ្សាក់​ស្ថាន​ខែ​តុ​លា​ ខាង​មុខ​នេះ ។​

អូ​ឡាំពិក​ទ្វីប​អឺ​រ៉ុប​ជា​លើក​ដំ​បូង​​រៀប​ចំ​ធ្វើ​នៅ​ឆ្នាំ​2015

Posted: 19 Mar 2013 12:29 AM PDT

គណៈកម្មា​ធិការ​ដែល​មាន​សមា​ជិក​៤៩​រូប​ប្រ​ចាំ​តំ​បន់​អឺរ៉ុប​បាន​បោះ​ឆ្នោត​ព្រម​ព្រៀង​គ្នា​ថា តំ​បន់​នេះ​នឹង​រៀប​ចំ​ឱ្យ​មាន​ការ​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​ផ្ទាល់​ប្រ​ចាំ​តំបន់​ខ្លួន​នៅ​ឆ្នាំ ២០១៥ ។​ Baku​ដែល​ជា​រដ្ឋ​ធា​នី​របស់​ប្រ​ទេស​អា​ស៊ែ​បៃ​ហ្សង់​នឹង​​រៀប​ចំ​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​មា​ន​១៥​ប្រ​ភេទ​វិញ្ញា​សានេះ​ដំបូង​គេ​ ។

ថៃ​ហ្គ័រ វូដ​ប្រ​កាស​ផ្តើម​ចំណង​ស្នេហ៍​ថ្មី​ជា​មួយ​នាង​លីនសេ វ៉ុន

Posted: 19 Mar 2013 12:25 AM PDT

នាង​លីនសេ វ៉ុន​និង​ថៃ​ហ្គ័រ វូដ
​តារា​វាយ​កូន​គោល​ដ៏​ល្បី​ឈ្មោះ​របស់​អា​មេរិក​ថៃ​ហ្គ័រ វូដ​និង​នាង​លីន​សេ វ៉ុន​ តារា​ស្គី​ចុះ​ជម្រាល​ដែល​ជា​មិត្ត​រួម​ជាតិ​បាន​ប្រ​កាស​ជា​សាធារណៈ​ថា ពួក​គេ​ព្រម​ព្រៀង​​បង្កើត​ចំណង​ស្នេហ៍​ថ្មី​និង​ស្ម័គ្រ​រស់​នៅ​ជា​មួយ​​គ្នា​មុន​ការរៀប​អា​​ពាហ៍​ពិ​ពា​ហ៍ ។​ សេចក្តី​ប្រ​កាស​របស់​គូ​ស្នេហ៍​ទាំង​២​​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​គេ​ហ​ទំព័រ​សង្គម Facebookរបស់​ថៃ​ហ្គ័រ វូដ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៨​មី​នា ។​ នៅ​

ជិះគោ​យន្ត​​ឆ្លង​ភូមិ​ទៅរាំធុង​បាស់​បង្ក​ហិង្សា​វាយ​ និងចាក់​​កម្លាំង​ប្រជា​ការពារ​របួសធ្ងន់​៣​នាក់​

Posted: 19 Mar 2013 12:23 AM PDT

ក្រុម​ជនបង្ក​
​ខេត្ត​បន្ទាយមានជ័យ ៖ ​ក្រុម​ជន​​ទំនើង​​១១​នាក់​​ជិះគោ​យន្ត​​កន្ត្រៃ​​ពី​ភូមិ​​ព្រីង​កោង​ ឃុំ​បុស្បូវ ​ស្រុក​ព្រះ​​នេត្រ​ព្រះ ទៅ​បង្ក​​ភាព​​អសន្តិ​សុខ​​វាយ និង​​ចាក់​កម្លាំង​​​ប្រជា​ការ​ពារ​ បណ្តាល​ឱ្យ​​របួស​ធ្ងន់​ចំនួន​​៣​នាក់ ធ្វើ​ឱ្យ​ផ្អើល​ដល់​​ប្រជា​ពលរដ្ឋ​​ដែល​​ចូលរួម​ក្នុង​ពិធី​​បុណ្យ​បញ្ចុះ​សីមា​​​នៅ​វត្ត​ពន្លា​ជ័យ ហៅ​វត្ត​​​ពន្លៃ ​​ហើយ​​ត្រូវបានក​ម្លាំង​​នគរបាល​​ស្រុក​ភ្នំ​ស្រុក សហ​ការ​​ជា​មួយ​កម្លាំង​​ប្រជា​ការពារ​​ជា​​ច្រើន​នាក់​​​ហ៊ុម​ព័ទ្ធ​ចាប់​ឃាត់​​ខ្លួន​បាន​ចំនួន​​១១​នាក់ នៅវេលា​​ម៉ោង​២​

ជប៉ុន​បោះ​ពុម្ពសៀវភៅ​​ទំហំ​ប៉ុន​គូទ​ម្ជុល​

Posted: 19 Mar 2013 12:22 AM PDT

ជប៉ុន​បោះ​ពុម្ពសៀវភៅ​​ទំហំ​ប៉ុន​គូទ​ម្ជុល​
ប្រទេស​ជប៉ុន​បាន​បង្ហាញ​ស្នាដៃ​ដ៏​អស្ចារ្យ​ថ្មី​​មួយ​​របស់ខ្លួន​ដោយ​ផលិត​សៀវ​ភៅ​​​តូច​ជាង​គេ​​​​បំផុត​នៅ​លើ​ពិភពលោក​មាន​ចំណង​ជើង​ថា ​«ផ្កា​ប្រចាំ​រដូវ​»​ ។ សៀវភៅ​នោះ​បង្ហា​ឈ្មោះ​ផ្កា​នីមួយ​ៗ​ ព្រម​ទាំង​បកស្រាយ​ពី​អត្ថ​ន័យ​​ពណ៌​ផ្កា​របស់​ជប៉ុន ។ សៀវភៅ​ផ្កា​ប្រចាំ​រដូវ​នេះ​ជប៉ុន​គ្រោង​នឹង​ដាក់​ស្នើ​ទៅ​គណៈ​កម្មកា​រ​កំណត់​ត្រា​ឯត​ទគ្គ​កម្ម​ពិភព​លោក​ដោយ​សម្អាង​ថា ជាសៀវ​ភៅ​​​

រថ​យន្ត​សាំ​យ៉ុង​បើក​កៀរ​ម៉ូតូ​ឌ្រីម​របួស​ធ្ងន់​បើក​រត់​បាត់​

Posted: 19 Mar 2013 12:15 AM PDT

រថ​យន្ត​សាំ​យ៉ុង​បើក​កៀរ​ម៉ូតូ​ឌ្រីម​របួស​ធ្ងន់​បើក​រត់​បាត់​
​ខេត្ត​​​ព្រៃ​វែង ៖ ​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​​​រថយន្ត​សាំ​យ៉ុង​១​គ្រឿង​បើក​កៀរ​​ម៉ូតូ​បណ្តាល​​ឱ្យ​​ដួល​​នៅកណ្តាលថ្នល់​​សន្លប់​ឈឹង​ត្រូវ​​អ្នក​ស្រុក​ជួយ​លើក​​​ដាក់​​​ទៅ​​​ចិញ្ចើម​​ផ្លូវ​ដើម្បី​ជួយ​ធ្វើ​ចលនា​​​រហូត​ដល់​ដឹង​ខ្លួន​​ ឯ​រថយន្ត​ដែល​បើក​កៀរ​​​ម៉ូតូ​នោះ​បាន​បើក​រត់​បាត់​​ ​កាល​ពី​វេលា​ម៉ោង​​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី១៧ មីនា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេ​ខ​១ ស្ថិតក្នុងភូមិវ៉ាមី ឃុំ​អ្នក​លឿង ស្រុក​ពាម​រ​ក៍

​ជិះ​ម៉ូតូ​ឌុប​​គ្នា​ចេញ​ពី​​ខារ៉ាអូខេ​​កាំង​កាំង​គេ​តាម​​​ចាក់​សម្លាប់​

Posted: 19 Mar 2013 12:00 AM PDT

ខេត្តកំពត ៖ ​​បុរស​​ម្នាក់​​បាន​ត្រូវ​​ជន​មិន​ស្គាល់​មុខ​​​ចាក់​សម្លាប់​​​​កាល​ពី​វេលាម៉ោង​​​៣​ទៀប​ភ្លឺ​​​ថ្ងៃទី​​១៥ មីនា ​​ខណៈ​ជិះ​ម៉ូតូ​ឌុប​​​​ចេញ​ពី​ខា​រ៉ាអូ​ខេ​​កាំង​កាំង​ស្ថិត​​នៅ​ក្នុ​ងភូមិ​​កំពង់​ត្រាច មិន​ឆ្ងាយ​ប៉ុន្មាន​ពីអធិការដ្ឋាន​​នគរបាលស្រុក​​ ​។ ​​ជន​រង​គ្រោះ​​ដែល​ត្រូវ​​​គេ​ចាក់​សម្លាប់​ឈ្មោះ​ប៉ែន ផល្លា ​ហៅ គឹម ​អាយុ​​៣៣​​ឆ្នាំ​​​​​មានស្រុក​កំណើតនៅ​ភូមិ​ត្រពាំង​រាំង​ ​ឃុំ​តា​នី ស្រុក​​អង្គរជ័យ ​​​មាន​ប្រពន្ធ​នៅ​​ភូមិ​​ភ្នំ​ដំរី​ ឃុំ​​

​​​គ្រូ​បង្វិក​ក្លិប​​ Paris SG ៈ Barcelona ​​មិន​​មែន​ជាក្លិប​បាល់​ទាត់​ដែល​​​មិន​អាច​​​ផ្ដួល​បា​ននោះ​​ទេ

Posted: 18 Mar 2013 11:59 PM PDT


បន្ទាប់​ពី​ចាប់​ឆ្នោត​ប៉ះ​ក្រុមខ្លាំង​​​​​​ក្លិប​អ្នក​មាន​បុណ្យ Barcelona​ ​​មក​ពី​អេស្ប៉ាញក្នុង​ការ​ប្រកួត​វគ្គ​​​​1/4 ​លោក​កាឡូ អាសេ​ឡូទី​គ្រូ​បង្វឹក​ក្លិប​ Paris SG ​បាន​និយាយ​ថា ​​ក្រុម​របស់​លោក​​​គ្មាន​អ្វី​ព្រួយ​បារម្ភ ​​​​ខ្លាំ​ង​នោះ​ទេ​ពី​ព្រោះ ក្លិប​​បាល់​ទាត់​​ Barcelona ​​មិន​មែន​​​ជា​ក្លិប​​​បាល់​​ទាត់​​មានជ័យ​ជម្នះ​អមតៈ​​​​មិន​អាច​​ផ្ដួល​បាន​នោះទេ​ ។ ​នៅ​ចំពោះ​មុខ​អ្នក​​យក​ព័ត៌​​មាន​​​​ ​លោក​​អាសេ​ឡូ​​ទី ​​និយាយថា ​«​​​​​​ ​

សម្តេច​តេជោ​ព្រ​មាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ និង​បញ្ជា​ឱ្យ​​សង់​ផ្ទះ​ជូន​ប្រជាពល​រដ្ឋ​នៅ​កែវ​ផុស​វិញ

Posted: 18 Mar 2013 11:56 PM PDT

រាជ​ធានីភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានព្រ​មានចាត់វិធានការតាមផ្លូវ​ច្បាប់ទៅលើ​លោកឧក​ញ៉ា​ជៀម​ ផែន ដែល​បំផ្លិច​បំផ្លាញ​​ផ្ទះរបស់ប្រជា​ពលរដ្ឋ នៅកែវ​ផុស ខេត្តព្រះ​សីហនុ ។ ​ថ្លែងជាសាធារណៈ​ក្នុងពិធីសម្ពោធក្រុម​​ប្រឹក្សាជាតិ​​អភិវឌ្ឍន៍​បៃតង​​​ក.ជ.អ.ប. និងអគ្គលេខា​ធិការដ្ឋាន​ក.ជ.អ.ប. នៅវិមានសន្តិភាព​​ទីស្តី​ការនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃ​ទី១៩ មីនា ២០១៣

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៩ មីនា ២០១៣

Posted: 18 Mar 2013 11:53 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៩ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

មាន់​រស់​នៅ​តែ​បន្ដ​លួច​នាំ​ចូល​តាម​ច្រក​របៀង​នៅ​ក្រុង​ប៉ោយ​ប៉ែត​ចាប់​បាន​ជិត​2.000ក្បាល​

Posted: 18 Mar 2013 11:45 PM PDT

មាន់​រស់​នៅ​តែ​បន្ដ​លួច​នាំ​ចូល​តាម​ច្រក​របៀង​នៅ​ក្រុង​ប៉ោយ​ប៉ែត​ចាប់​បាន​ជិត​2.000ក្បាល​
ក្រុង​ប៉ោយ​ប៉ែត​ ៖ ក្រុម​ឈ្មួញ​នៅ​តែ​បន្ដ​លួច​នាំ​មាន់​រស់​តាម​ច្រក​របៀង​ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ​៥​ នៅ​ក្រុង​ប៉ោយ​ប៉ែត​ ដោយ​មិន​ខ្លាច​ញ​ញើត​និង​សា​រា​ចរ​ណែ​នាំ​របស់​រាជ​រដ្ឋា​ភិ​បាល​ឡើយ​ ។​ ជាក់​ស្ដែង​នៅ​វេលា​ម៉ោង​១​រំ​លង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី​១​៧​​ មី​នា​ ក្រុម​មន្ដ្រី​កាំ​កុង​ត្រូល​សា​ខា​ខេត្ដ​បន្ទាយ​មាន​ជ័យ​បាន​ស្ទាក់​ចាប់​រថយន្ដ​ដឹក​មាន់​រស់​មួយ​រថយន្ដ​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​

ថៃ​ល័រ​ ស្វ៊ីហ្វ បង្ហាញ​រូប​ថត​សិច​ស៊ី​ផ្សង​រក​ម្ចាស់​បេះ​ដូង​ពិត​

Posted: 18 Mar 2013 11:39 PM PDT

ថៃ​ល័រ​ ស្វ៊ីហ្វ បង្ហាញ​រូប​ថត​សិច​ស៊ី​ផ្សង​រក​ម្ចាស់​បេះ​ដូង​ពិត​
តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​របស់​សហ​រដ្ឋ​អាមេ​រិក​ ថៃល័រ​ ស្វ៊ីហ្វ ដែល​កំពុង​មាន​ការ​​គាំ​ទ្រ​ច្រើន និង​ទទួល​រង​​ពាក្យ​ចចាម​អារ៉ាម​ស្នេ​ហា​​លួច​លាក់​ជាមួយ​តារា​​ចម្រៀង​រួម​ក្រុម​នោះ​ បាន​ដាក់​បង្ហោះ​រូប​ថត​​ដ៏​ស្រស់​ស្អាត​​របស់​នាង​តាម​បណ្តាញ​សង្គម​ទ្វី​ធើរ​ជាមួយ​នឹង​ការ​ស្លៀក​ខោ​ខូវ​ប៊យ​ខ្លី​បញ្ចេញ​ជើង​តូច​ស្រឡូន​ អាវ​បៃ​ត​ង​ក​ខៀវ​ រួម​ទាំង​ក្រេម​ក្រហម​នៅ​លើ​បបូរ​មាត់​​ ពាក់​​វ៉ែន​តា​​​ការ​ពារ​កំដៅ​ថ្ងៃ​​

លួង​លោម​ក្មេង​ស្រី​ចេញ​ពី​សាលា​ដោះ​យក​ក្រវិល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​

Posted: 18 Mar 2013 11:30 PM PDT

ជនល្មើស​ត្រូវ​បានចាប់ខ្លួន
ខេត្ត​តាកែវ​ ៖ យុវជន​ជំទង់​ម្នាក់​បាន​ត្រូវ​ប៉ូលិស​ស្រុកសំរោង​ឃាត់​ខ្លួន​រួច​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​ខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ បាន​លួង​លោម​កុមារី​ម្នាក់​ដោះ​យក​ក្រវិល​ ខណៈ​ពេល​ដែល​កុមារី​នោះ​ដើរ​ចេញ​មក​ពី​សាលា​រៀន​សំដៅ​ទៅ​ផ្ទះ​ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១២​ មីនា​ វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​នៅ​ភូមិ​ត្នោត​ទេរ​ ឃុំទ្រា​ ស្រុក​សំរោង​ ។​

ឌុបស្រី​ស្នេហ៍​មក​ពី​មើល​ប្រគំ​តន្ត្រី​ រថយន្ត​កាមរី​បុក​របួស​ធ្ងន់

Posted: 18 Mar 2013 11:15 PM PDT

ឌុបស្រី​ស្នេហ៍​មក​ពី​មើល​ប្រគំ​តន្ត្រី​ រថយន្ត​កាមរី​បុក​របួស​ធ្ងន់
ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​ជិះ​មូ៉តូ​ឌ្រីម​ឌុប​ស្រី​ស្នេហ៍​ចេញ​ពី​មើល​គេប្រគំ​តន្ត្រី​នៅ​ទល់​មុខ​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ ត្រូវ​រថយន្ត​កាមរី​ពណ៌​ស​បុក​ពី​ក្រោយ​បណ្តាល​ឱ្យ​ផ្លោង​ជាង​១០​ម៉ែត្រ​ ធ្លាក់​លើ​ចិញ្ចើម​ផ្លូវ​ រង​របួស​ធ្ងន់​បែក​ក្បាល​ផ្នែក​ខាង​ក្រោយ​ រយះ​ថ្ពាល់​ខាង​ស្តាំ​សន្លប់​​ឈឹង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ដេរ​អស់​១៥​ថ្នេរ​ ។ ចំណែក​រថយន្ត​បន្ថែម​ល្បឿន​គេច​ទៅ​ខាង​ត្បូង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!