Koh Santipheap Daily

Koh Santipheap Daily


ការ​ធ្វើ​ជំ​រឿន​ជា​ការ​ចាំ​បាច់​ក្នុង​ការ​អភិ​វឌ្ឍ​វិ​ស័យ​សហ​គ្រាស​និង​សេដ្ឋ​កិច្ច​

Posted: 20 Mar 2013 12:45 AM PDT

ការ​ធ្វើ​ជំ​រឿន​ជា​ការ​ចាំ​បាច់​ក្នុង​ការ​អភិ​វឌ្ឍ​វិ​ស័យ​សហ​គ្រាស​និង​សេដ្ឋ​កិច្ច​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ វិ​ទ្យា​ស្ថាន​ជាតិ​ស្ថិ​តិ​នៃ​ក្រ​សួង​ផែន​ការ​បាន​បង្ហាញ​ថា​​ ការ​វិ​ភាគ​ទិន្ន​ន័យ​ស៊ី​ជម្រៅ​ដែល​បាន​មក​ពី​ការ​ធ្វើ​ជំ​រឿន​ សហ​គ្រាស​ជា​ប្រ​ភព​ព័ត៌​មាន​ដែល​ចាំ​បាច់​បំ​ផុត​ក្នុង​វិស័យ​សហ​គ្រាស​និង​សេដ្ឋ​កិច្ច​ ។​ ការ​ប្រ​កាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កម្ម​វិ​ធី សិក្ខា​សា​សា​មួយ​ កាល​ពី​ថ្ងៃ​ទី​១​៥​ មី​នា​ ដែល​រៀប​ចំ​ឡើង​ដោយ​វិទ្យា​ស្ថាន​ជាតិ​ស្ថិ​តិ​នៃ​ក្រ​សួង​ផែន​ការ​ និង​ទី​ភ្នាក់​ងារ​សហ​ប្រ​តិ​បត្ដិ​

តុលាការកំពូល​សម្រេច​លើកពេល​ប្រកាស​សាល​ក្រម​សែម សុវណ្ណដេត​នៅថ្ងៃ​ទី៣​ មេសា

Posted: 20 Mar 2013 12:45 AM PDT

រាជធានីភ្នំពេញ ៖ តុលាការ​កំពូល​​នៅថ្ងៃទី២០ មីនា ២០១៣ បានបើក​សវនាការ​​លើ​សំណុំរឿង​​របស់លោកសែម សុវណ្ណ​ដេត ​អតីត​អនុ​ប្រធាន​ក្រុមប្រឹក្សា​​ភិបាល​ទទួលបន្ទុក​អគ្គ​នាយក​ស្ថានីយវិទ្យុ​​ និងទូរទស្សន៍​​អាស៊ី​អាគ្នេយ៍ ពីបទប៉ះពាល់​កម្មសិទ្ធិ​សាធា​រណៈ​ និង​អំពើ​កាប់​រុករានព្រៃ ឈូស​ឆាយព្រៃ​នៅភូមិ​ព្រៃព្រាយ ​ឃុំត្រពាំង​ព្រះ ស្រុកឈូក ​ខេត្តកំពត កាលពី​ឆ្នាំ​២០០៥ ​ហើយ​ត្រូវ

តូចចិត្ត​​ឪពុក​ស្រវឹង​រាល់​ថ្ងៃ​ផឹក​ថ្នាំ​ពុល​ធ្វើ​អត្ត​ឃាត​

Posted: 20 Mar 2013 12:43 AM PDT

ពិធីបុណ្យសពជនរងគ្រោះ
ខេត្ត​ប៉ៃលិន ៖ ហេតុតែតូចចិត្ត​នឹងខ្លួនឯង​រស់នៅក្នុងជីវ​ភាពក្រីក្រ​លំបាកវេទនា​រកព្រឹកខ្វះ​ល្ងាច ហើយ​សម្លឹងមើល​​ទៅឪពុក​ពោះម៉ាយ គិត​តែ​ពី​ដើរ​​ផឹក​ស្រា​ស្រវឹងរាល់​ថ្ងៃ ពេលហាម​ឃាត់​គាត់មិន​ព្រមស្តាប់តាម​ទេ ថែមទាំង​ឈ្លោះប្រកែក​ជាមួយរាល់​ថ្ងៃ ទើប​ធ្វើ​ឱ្យ​យុវជនម្នាក់​គិតអ្វីមិន​ចេញ​​ទាញ​យក​ថ្នាំ​ពុល​ប្រភេទទឹក​ខៀវក្នុងផ្ទះ​រត់យកទៅសំងំ​ផឹកអស់ជាង​២លីត្រ សម្លាប់ខ្លួន​នៅក្បែរមាត់​អូរតែម្តង ។

សេដ្ឋកិច្ច​អាល្លឺម៉ង់​ និង​ចិន​ពឹង​ផ្អែកគ្នា​ទៅ​វិញ​ទៅមក

Posted: 20 Mar 2013 12:38 AM PDT

សេដ្ឋកិច្ច​អាល្លឺម៉ង់​ និង​ចិន​ពឹង​ផ្អែកគ្នា​ទៅ​វិញ​ទៅមក
យោង​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា កំណើន​ដ៏​ឆាប់​រហ័ស​នៃ​ពាណិជ្ជ​កម្ម​​ទ្វេ​ភាគី​និង​ទំនាក់​ទំនង​សេដ្ឋ​កិច្ចកាន់​​តែ​ស្អិត​​រមួត​​​រវាង​​ប្រទេស​​អាល្លឺម៉ង់ និង​ចិន​អំឡុង​​​ពេល​​​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​​នាំ​ឱ្យ​ប្រទេស​​ទាំង​ពីរ​ពឹង​ផ្អែក​​​គ្នាទៅ​​វិញ​ទៅ​មក​ឈាន​​ទៅ​ដល់​កម្រិត​​មួយ​​​ដែល​​មិន​​ធ្លាប់​​មាន​ពី​ មុន ។ ​ការ​សិក្សា​​នេះ​បាន​​​​ធ្វើ​ឡើង​​​ដោយ​វិទ្យា​ស្ថាន​​ស្រាវ​ជ្រាវ​​​​ Prognos ​ដោយ​​មាន​កិច្ច​​សហ​ការ​​ពី

ប៉ូ​លិស​ស្រុក​សៀម​ប៉ាង​ចាប់​ឃាត់​ខ្លួន​ជន​ចែក​ចាយ​គ្រឿង​ញៀន​ទិញ​ពី​ឡាវ​

Posted: 20 Mar 2013 12:30 AM PDT

ប៉ូ​លិស​ស្រុក​សៀម​ប៉ាង​ចាប់​ឃាត់​ខ្លួន​ជន​ចែក​ចាយ​គ្រឿង​ញៀន​ទិញ​ពី​ឡាវ​
ខេត្ត​ស្ទឹង​ត្រែង​ ៖ នគរ​បាល​​ស្រុក​សៀម​ប៉ាង​ បាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់​ ជា​មុខ​សញ្ញា​ចែក​​ចាយ​ថ្នាំ​ញៀន​ និង​រឹប​អូស​បាន​ថ្នាំ​ញៀន​ប្រ​ភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៨៨​គ្រាប់ ។ លោក​វ៉ា​ សុ​ផាន់ អ​ធិ​ការ​នគរ​បាល​ស្រុក​សៀម​ប៉ាង​បាន​ឱ្យ​ដឹង​​ថា​ ជន​សង្ស័យ​​ឈ្មោះ​ផៅ​ ស៊ុត​ អា​យុ​៤៣​ឆ្នាំ​ ជា​កសិ​ករ​ រស់​នៅ​ភូមិ​ផា​បាំង​ ឃុំ​ថ្ម​កែវ​ ស្រុក​សៀម​ប៉ាង​ ។ ប្រតិ​បត្តិ​ការ​បង្ក្រាប​នេះ​ បាន​ធ្វើ​ឡើង​

ផ្សព្វផ្សាយ​រួ​ម​​គ្នា​ទប់​ស្កាត់​​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ស្រុក​កំពង់​លែង​

Posted: 20 Mar 2013 12:25 AM PDT

ពិធីផ្សព្វផ្សាយទប់ស្កាត់ជំងឺផ្តាសាយបក្សី
​ខេត្ត​​កំពង់​ឆ្នាំង ៖ ​នៅទី​ធ្លា​បរិវេណ​​មណ្ឌល​សុខ​ភាព ឃុំ​កំពង់​ហៅ ​ស្រុក​កំពង់​លែង កាលពីព្រឹកថ្ងៃទី​​១៩ មីនា ​២០១៣ មាន​ប្រារព្ធទិវា​យុទ្ធនា​ការ​ផ្សព្វផ្សាយ​​​ការគ្រប់​គ្រង​ហានិភ័យ​​គ្រោះ​មហន្ត​រាយ និង​បង្ការ​ទប់​ស្កាត់​​ជំងឺ​​គ្រុន​ផ្តាសាយ​​បក្សី "H5N1" ដែល​រៀបចំ​ឡើងដោយ​មន្ទីរ​សុខា​ភិបាល​ខេត្ត សហ​ការ​ជា​មួយ​ការិយាល័យ​​បសុ​ព្យាបាល​ខេត្ត និង​ឧបត្ថម្ភ​​ដោយ​អង្គ​ការ​ទស្សនៈ​ពិភព​លោក ។ ពិធី​នេះ​មាន​ការអញ្ជើញ​​ជា​អធិបតី​ភាព​លោក​ម៉ម

រថយន្ត​ឡិច​ស៊ីស​បើក​ចូល​ចំណែក​ផ្លូវ​ជ្រុល​បុក​ជាមួយ​ម៉ូតូ​​ស្លាប់​ស្ត្រី​ម្នាក់​

Posted: 20 Mar 2013 12:15 AM PDT

រថយន្ត​ឡិច​ស៊ីស​បើក​ចូល​ចំណែក​ផ្លូវ​ជ្រុល​បុក​ជាមួយ​ម៉ូតូ​​ស្លាប់​ស្ត្រី​ម្នាក់​
ខេត្តកំពត ៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ល្ងាច​ ថ្ងៃ​ទី​១៦ មីនា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​33A ពី​ស្រុក​កំពង់​ត្រាច​ ទៅ​កាន់​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក​ ក្នុង​ភូមិ​ត្រពាំង​នៀល​ ឃុំ​ឫស្សី​ស្រុក​ខាង​លិច​ ស្រុក​កំពង់​ត្រាច​ ។

អ្នករត់​តាក់ស៊ី​វាយដណ្តើម​ម៉ូយគ្នា​ ម្ខាង​បែកចិញ្ចើម​ ម្ខាង​សម្រួល​សងព្យាបាល

Posted: 20 Mar 2013 12:15 AM PDT

អ្នករត់​តាក់ស៊ី​វាយដណ្តើម​ម៉ូយគ្នា​ ម្ខាង​បែកចិញ្ចើម​ ម្ខាង​សម្រួល​សងព្យាបាល
ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នករត់​តាក់ស៊ី​ម្នាក់ ត្រូវ​បាន​អ្នករត់​តាក់ស៊ី​​​ម្ខាង​ទៀតវាយបណ្តាល​​ឱ្យ​រងរបួស​បែក​ចិញ្ចើម​​​ខាងឆ្វេង​ហូរឈាម​ជោក​ថ្ពាល់ ខណៈ​​ដែលពួក​គេទាំង​ពីរនាក់​មាន​ជម្លោះ​ដណ្តើម​ម៉ូយ​គ្នា ។ ​ហេតុការណ៍​នេះបាននៅ​​កាលពី​វេលាម៉ោង​​៩ និង​១០​នាទី​ព្រឹក​ថ្ងៃទី​២០ មីនា ២០១៣ ​នៅ​ចំណតតាក់ស៊ី​​ផ្សារ​លើ​ក្នុងទីរួ​ម​ខេត្ត​កំពង់ឆ្នាំង ។ 

គ្រឿង​ចក្រ​កាយ​ដី​លក់​ប៉ះ​ចំមីន​តោន​ផ្ទុះ​កក្រើក​របួស​មេការ​ធ្ងន់​

Posted: 20 Mar 2013 12:00 AM PDT

ខេត្ត​កណ្តាល​ ៖​ មេ​ការ​​គ្រឿង​ចក្រ​ក្រុម​ហ៊ុន​ខាង​ស៊ាង​លី​ ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ ដោយ​សារ​តែ​ការ​ផ្ទុះ​មីន​តោន​១គ្រាប់​ដែល​កប់​ក្នុង​ដី​ ខណៈ​គ្រឿង​ចក្រ​នោះ​កាយ​ដី​ទួល​មួយ​កន្លែង​ដើម្បី​យក​អាចម៍​ដី​លក់​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១៨ មីនា​ នៅ​ការ​ដ្ឋាន​ជីក​ដី​មួយ​ស្ថិត​ក្នុង​​ភូមិ​ឈូក​ធំ​ ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គ​ឈ្នួល​។

កីឡាករ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​​​ម៉ៃឃើល អូវិន​​ប្រកាស​​ចូលនិវត្តន៍

Posted: 19 Mar 2013 11:57 PM PDT

កីឡាករ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​​​ម៉ៃឃើល អូវិន​​ប្រកាស​​ចូលនិវត្តន៍
​កីឡាករ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​អង់​គ្លេស​​​​ម៉ៃឃើល អូវិ​ន ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ ទី​​១៩ ​មីនា ឆ្នាំ​​​២០១៣ថា ​​រូប​​លោក​នឹង​ចូល​​និវត្តន៍ ​នៅ​​ដំណាច​់​រដូវ​កាល​​​នេះ ។ ​នៅ​លើ​គេហទំព័រ​ផ្ទាល់ខ្លួន​របស់​កីឡាករ​​​អូវិន ​បាន​និយាយថា៖ «​ខ្ញុំនឹង​​​​លា​ឈប់​ពី​អាជីព​បាល់​ទាត់​​​​បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​ប្រឡូក​​តាំង​ពី​ឆ្នាំ​​ ​១៩៩១​​​គិត​មក​ដល់ពេល​នេះ​​អា​ជីព​បាល់​ទាត់​របស់​ខ្ញុំ​​​មាន​រយៈ​ពេល​​២២ឆ្នាំ​​​ហើយ​ ។

ចូសេ​ រ៉េ​ណា​ អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​របស់​Liverpool ដើរ​តួ​ជា​ពល​ទោ​រ៉ូ​ម៉ាំង​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ខ្លី​នៅ​អេ​ស្ប៉ាញ​

Posted: 19 Mar 2013 11:55 PM PDT

​
កី​ឡា​ករ​ចូ​សេ​ រ៉េ​ណា​ អ្នក​ចាំ​ទី​ក្រុម​​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​របស់​ក្លិប​ Liverpool បាន​​សម្តែង​ជា​តួ​ពល​ទោ​ រ៉ូ​ម៉ាំង​ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លី​នៅ​ប្រទេស​អេស្ប៉ាញ​បាន​យ៉ាង​ល្អ​ដោយ​គ្មាន​ការ​ខ្មាសអៀន​ ។អ្នក​ចាំ​ទី​ដៃ​ស្អិត​របស់​ក្លិប​ Liverpool បាន​បង្កើត​ភាព​ល្បី​រន្ទឺ​ដល់​អ្នក​គាំ​ទ្រ​បាល់​ទាត់​ ខណៈ​ពេល​លោក​បាន​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ Invictus, el Correo Del Cesar ដោយ​ដើរ​តួ​ជា​

ស្រវឹង​ជិះ​ម៉ូតូ​ឌុប​គ្នា​ធ្លាក់​អ្នក​ជិះ​ក្រោយ​ជាប់​បន្លា​លួស​ស្លាប់​

Posted: 19 Mar 2013 11:45 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​រតនគិរី ៖​ បុរស​ជន​ជាតិ​ទំពួន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​វេលា​រសៀល​ម៉ោង​៣ ថ្ងៃ​ទី​១៨​ មីនា​ ត្រង់​ចំណុច​ផ្លូវ​លំ​ចម្ការ​ស្វាយ​ចន្ទី​ក្នុង​ភូមិ​ថារ៉ង​ជង​ ឃុំ​អូរ​ជុំ​ ស្រុក​អូរ​ជុំ​ ខណៈ​ដែល​បុរស​នោះ​ស្រវឹង​ទឹក​ត្នោត​ជូរ​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិ​ ហើយ​ធ្លាក់​ពី​លើ​ម៉ូតូ​ទាក់​បន្លា​លួស​ ។

តារា​កំប្លែង​​តាស៊ីត្រូបានស្លាប់​​ហើយនៅ​មន្ទីរពេទ្យកាល់ម៉ែត

Posted: 19 Mar 2013 11:36 PM PDT

តារា​កំប្លែង​​តាស៊ីដែល​ទទួល​មរណ​ភាព​
រាជធានីភ្នំពេញ៖តារា​កំប្លែង​​តាស៊ីត្រូបានស្លាប់​បាត់បង់ជីវិត​ហើយវេលាម៉ោង៧​ព្រឹក​ថ្ងៃទី២០ មីនានេះ​​ នៅមន្ទីរពេទ្យកាល់​ម៉ែតដោយជំងឺថ្លើម ហើយសព​​ត្រូវ​បាន​​ក្រុមគ្រួសារ យក​ទៅធ្វើបុណ្យតាម​ប្រពៃណីនៅ​គេហដ្ឋានស្ថិតក្នុងសង្កាត់​មិត្តភាព ខណ្ឌប្ញស្សីកែវ ។ ប្រធានសមាគម​សិល្បករខ្មែរលោក​ សុះ ម៉ាច បានអំពាវនាវឲ្យសិល្បករខ្មែរ​ទាំងអស់​ចូល​រួម​ពិធីបុណ្យនេះ​ឲ្យបានអធិកអធមដើម្បីចូលរួមរំលែក​ទុក្ខ​នៃគ្រួសារសព ។

ប៉ូលិស​ក្រុង​បិទ​ស្លាក​សញ្ញា​អនុសាសន៍​សម្តេច​តេជោ​ «ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​គ្មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​»

Posted: 19 Mar 2013 11:30 PM PDT

ប៉ូលិស​ក្រុង​បិទ​ស្លាក​សញ្ញា​អនុសាសន៍​សម្តេច​តេជោ​ «ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​គ្មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​»
ក្រុងប៉ោយ​ប៉ែត ៖​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​អនុសេនីយ៍​ទោ​សៅ​ សារឿន​ នាយ​ផ្នែក​នគរ​បាល​សណ្តាប់​ធ្នាប់​សាធា​រណៈ​ក្រុង​ប៉ោយ​ប៉ែត​ បាន​ចុះ​ប្រតិបត្តិ​ការ​បិទ​ស្លាក​សញ្ញា​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ និង​តាម​ភោជនីយ​ដ្ឋាន​នានា​ទូទាំង​ក្រុង​ ដែល​ជា​អនុសាសន៍​របស់​សម្តេច​តេជោ​គឺ ​«ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​គ្មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​» ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២០ មីនា ២០១៣

Posted: 19 Mar 2013 11:30 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២០ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

​​ទូរទស្សន៍កីឡា Sky Sports ខឹង​​​ពិធីការិនី​​របស់​​​​ខ្លួន ថត​​ឈុត​ក្នុង​​ឱ្យទស្សនាវដ្ដី FHM

Posted: 19 Mar 2013 11:23 PM PDT

​​ទូរទស្សន៍កីឡា Sky Sports ខឹង​​​ពិធីការិនី​​របស់​​​​ខ្លួន ថត​​ឈុត​ក្នុង​​ឱ្យទស្សនាវដ្ដី FHM
យោង​តាម​ប្រព​ភព​ព័ត៌​មាន​​​គេហ​ទំព័រ​​ដេលី​ម៉េល​​ចេញ​​ផ្សាយ​កា​ល​ពី​ថ្ងៃ​ពុធ​​​ ទី២០ ​មីនា ​ឆ្នាំ​​២០​១​៣​ ​​បាន​ឱ្យ​ដឹង​ថា មន្ត្រីទូរទស្សន៍​កីឡា​​​ Sky Sports​ បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​​ទៅ​​លើ​ពិធីការ​ិនី​​​​របស់​ខ្លួន​​គឺ​​នាង​​ ឆាលី វ៉ែបស្ទ័រ​ ​​ដែល​បាន​សម្រេច​ចិត្ត​​ថត​ឈុត​​ក្នុង​ឱ្យទស្សនាវដ្ដី ​ FHM ។ ​​រូប​ថត​ឈុត​​ក្នុង​ជា​ច្រើន​សន្លឹក​​​​របស់​នាង​​​​​ត្រូវ​បាន​គេ​បង្ហោះ​តាមហ្វេស​ប៊ុក​ និង​ទ្វីត ទ័រ​ ​។

ស្រី​លង្កា​ហាម​ភ្ញៀវ​ទេសចរ​អង់​គ្លេស​សាក់រូប​ព្រះ​ពុទ្ធ​

Posted: 19 Mar 2013 11:17 PM PDT

កាសែត​ប្រចាំ​ថ្ងៃ​របស់​ស្រី​​លង្កាផ្សាយ​ឱ្យ​ដឹង​ថា ស្រី​លង្កា​មិន​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​អង់​គ្លេស​ដែល​មាន​ស្នាម​សាក់​ព្រះ​ពុទ្ធ​រូប​នៅ​លើ​ដៃ​ចូល​ប្រទេស​​ទេ ព្រោះ​​ចាត់​ទុក​ថា​មិន​គោរព​ព្រះ​ពុទ្ធ​សាសនា ​។សមត្ថកិច្ច​​​នៅ​ត្រង់​ច្រក​ត្រួត​ពិនិត្យ​មនុស្ស​ចេញ​-ចូល​ប្រទេស​នៅ​​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​បាន​ដារ៉ា​ណៃ​​​ក្នុងទី​ក្រុង​កូឡំ​បូ ​បាន​ថ្លែង​ប្រាប់​​​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា ​កាល​ពីយប់​ថ្ងៃទី​១៥​

ក្រុម​ហ៊ុន​​ចែក​​ចាយ​ឱសថ​​​​ធ្វើ​រាត្រី​សមោសរ​​ជូ​ន​ដល់​អតិ​ថិជន​

Posted: 19 Mar 2013 11:15 PM PDT

រាជធានីភ្នំពេញ ៖ នៅ​ល្ងាច​​ថ្ងៃទី​១៥ មីនា ​ឆ្នាំ​២០១៣ ​ក្រុម​​ហ៊ុន​​​ហ្គ្រីនហុីល​​អុីន ​សាខា​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​​​ដែល​ជា​ក្រុម​ហ៊ុន​​ចែក​ចាយ​​​​​ឱសថ​​របស​់​​​ក្រុម​ហ៊ុន​ Square Pharmaceutical Ltd. ប្រទេស​​បង់​​ក្លា​ដែស​ បាន​​សហ​ការ​គ្នា​​​ប្រារព្ធ​​ពិធី​រាត្រី​​​សមោស​រ​​ (Entacyd Night Party) ជូន​ដល់​អតិថិជន​​​របស់​ខ្លួន​ដែល​​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​​អគារ​​សន្និ​បាត​ ​​និង​ពិព័រណ៍​កោះ​ពេជ្រ ។

ទី​ក្រុង​ឡុង​ដ៍​ពិចារណា​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា Commomwealth Games

Posted: 19 Mar 2013 11:15 PM PDT

បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​គួរ​ជា​ទី​មោទនៈ​​​លើ​ការរៀប​ចំ​ព្រឹត្តិ​ការ​ណ៍​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ​២០១២កន្លង​មក ទី​ក្រុង​ឡុង​ដ៍​កំពុង​​ពិ​ចារ​ណា​ចូល​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ប្រ​កួត​កីឡា Commonwealth Games​ឆ្នាំ២០២០​ ។​​ថ្លែ​ងឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ លោក Neale Colemanទី​ប្រឹក្សា​អភិ​បាល​ក្រុង​ឡុង​ដ៍​ទទួល​​បន្ទុក​កីឡា​បាន​បញ្ជាក់​ថា កិច្ច​ខិត​ខំ​ក្នុង​ការ​នាំ​យក​ព្រឹត្តិ​កាណ៍​ប្រ​កួត​

ជួប​គ្នា​ថ្ងៃ​ទី​18 ​ឧសភា​ អា​ឡិច​សាន់​ឌ័រ​សង្ឃឹម​ទាក់​ទាញ​បាន​អ្នក​គាំ​ទ្រ​របស់​គែល ប្រ៊ួក

Posted: 19 Mar 2013 11:14 PM PDT

ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ស្ថា​ប័ន IBF​ប្រភេទទម្ងន់ Welterweight ឌី​វ៉ុន អា​ឡិច​សាន់​ឌ័រ​(ឈ្នះ​២១លើក ចាញ់​១លើក ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​១៣​លើក)​មាន​ជំ​នឿ​ចិត្ត​ថា ខ្លួន​ពិត​ជា​អាច​ទាក់​ទាញ​បាន​អ្នក​គាំ​ទ្រ​​ជាជន​ជាតិ​អង់​គ្លេស​ប្រ​សិន​ជាអាច​​ផ្តួល​​វី​រ​បុរស​មិន​ធ្លាប់​ចាញ់​របស់​ពួក​គេ​គឺ​កីឡាករ​គែល ប្រ៊ូក​(ឈ្នះ​២៩​លើក មិន​ធ្លាប់​ចាញ​់ ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​១៩​លើក​)ឱ្យ​សន្លប់​នា​ជំ​នួប​នៅ​សង្វៀន

គីម យូ​ណា​ដណ្តើម​បាន​កន្លែង​3សម្រាប់​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ឆ្នាំ​2014

Posted: 19 Mar 2013 11:12 PM PDT

គីម យូ​ណា​ដណ្តើម​បាន​កន្លែង​3សម្រាប់​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ឆ្នាំ​2014
ការ​ប្រ​កួត​ប្រ​ជែង​រវាង​កំពូល​កីឡាការិនី​ស្គី​សម្តែង​​ក្នុង​ព្រឹត្តិ​ការ​ណ៍​​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០១៣​(World Figures Skating Championships) នៅ​ប្រ​ទេស​កា​ណា​ដា​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី​១៧​ មី​នា​ មិន​ត្រឹម​តែ​ដើម្បី​ដណ្តើម​យក​មេដាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​ប្រកួត​ដើម្បី​ទទួល​បាន​​ឱកាស​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​រដូវ​រងា​ក្រុង​សូ​ជី​នៅ​ប្រ​ទេស​រុស្ស៊ី​នា​ឆ្នាំ​

ទារ​ប្រាក់ជំពាក់​កណ្តាល​វង់​ល្បែង​កំពុង​ចាញ់​ក្រពុល​មុខ​ផ្ទុះ​ហិង្សា​កាប់​របួស​3​នាក់​

Posted: 19 Mar 2013 11:00 PM PDT

ទារ​ប្រាក់ជំពាក់​កណ្តាល​វង់​ល្បែង​កំពុង​ចាញ់​ក្រពុល​មុខ​ផ្ទុះ​ហិង្សា​កាប់​របួស​3​នាក់​
ក្រុង​ប៉ោយ​ប៉ែត ៖ ជន​រងគ្រោះ​៣​នាក់​​ជា​បង​ប្អូន​បង្កើត​និង​ប្រពន្ធ​​​បាន​ត្រូវ​ជន​២​នាក់​បង​ប្អូន​បង្កើត​ដូច​គ្នា​កាប់​ឱ្យ​របួស​ធ្ងន់​​ និង​ស្រាល​កាលពី​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​១៧ មីនា ​​នៅ​ភូមិ​ប៉ោយ​ប៉ែត​ សង្កាត់​​ប៉ោយ​ប៉ែត​ ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ក្នុង​វង់​ល្បែង​រឿង​ទារ​ប្រាក់​ជំពាក់​ ។

រថយន្ត​កុងតឺន័រ​បុកជា​​មួយ​ម៉ូតូ​ស្គូពី​​អូស​100​ម៉ែត្រ​​ស្លាប់​ម្នាក់​​បើក​រត់

Posted: 19 Mar 2013 10:45 PM PDT

រថយន្ត​កុងតឺន័រ​បុកជា​​មួយ​ម៉ូតូ​ស្គូពី​​អូស​100​ម៉ែត្រ​​ស្លាប់​ម្នាក់​​បើក​រត់
រាជធានីភ្នំពេញ ៖ យុវជន​​​ម្នាក់​បាន​ស្លាប់​ក្នុង​​ថ្លុក​ឈាម​​ខណៈ​​​កំពុង​ជិះម៉ូតូ​​ស្គូពី​​ ពណ៌ស សេ៊រី​២០១២ ​មួយ​គ្រឿង ​ត្រូវ​រថយន្ត​​ធុន​​ធំ​ម៉ាក​​ហុី​យ៉ាន់​ដាយ​​​ ពណ៌​ស ដឹកទំនិញ​រាប់​សិប​តោន​ មួយ​គ្រឿង​ ​បើក​បុក​​ចំពី​មុខ​ពេញ​ទំហឹង​​​អូស​​១០០​ែម៉ត្រ​ ​កាលពី​វេលាម៉ោង​​​១០​និង​​៥០​នាទី​​យប់​​ថ្ងៃទី​១៨ មីនា​ ​​តាម​បណ្តោយ​ផ្លូវ​​ភ្នំពេញ​-ហាណូយ​នៅ​ចំណុច​​​ខាង​ជើង​វត្ត​អន្លង់​​ក្ងាន​​ ​​ក្នុ​ង​ភូមិ​​​អន្លង់​​​ក្ងាន សង្កាត់

ក្រុម​គ្រូពេទ្យ​វៀត​ណាម​ពិនិត្យ​វះ​កាត់​ភ្នែក​ជូន​ប្រជា​ពលរដ្ឋ​​ជិត​400នាក់​

Posted: 19 Mar 2013 10:30 PM PDT

ក្រុម​គ្រូពេទ្យ​វៀត​ណាម​ពិនិត្យ​វះ​កាត់​ភ្នែក​ជូន​ប្រជា​ពលរដ្ឋ​​ជិត​400នាក់​
ខេត្ត​បន្ទាយ​មានជ័យ ៖ ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​វៀត​ណាម​​មួយ​ក្រុម​​ក្នុង​សកម្ម​ភាព​​មនុស្ស​ធម៌​បាន​ពិនិត្យ​​និង​ព្យា​បាល​ជំងឺ​​​​ដោយ​មាន​ការ​វះ​កាត់​ភ្នែក​​​រយៈ​​ពេល​ពីរ​ថ្ងៃ​​​​គឺ​ថ្ងៃទី​១៩និង២០ មីនា ​​នៅ​សាលា​ចុង​វ៉ា​ ជូន​ប្រជា​ពល​រដ្ឋ​ ​ស្រុក​មង្គល​បុរី​​ជិត​​​៤០០​នាក់​ ​​។ លោក អុិន សវិចិត្រ អភិ​បាល​ស្រុក​​​មង្គល​បុរី​ បាន​ប្រាប់​​ឱ្យ​​​ដឹង​ថា ប្រជា​ពល​រដ្ឋ​​​ក្នុង​ស្រុក​មង្គល​បុរី​ ​ប្រមាណ​​ជិត​៤០០នាក់​ បាន​ទទួល​​ការ​ព្យា

សាំង​យ៉ុ​ង​តៃកុង​ជាប់​រវល់​​និយាយ​​ទូរស័ព្ទ​បើក​បុក​ដើម​​អាកាស្យា​របួស១៥នាក់

Posted: 19 Mar 2013 10:21 PM PDT

ខេត្តសៀមរាប៖​មនុស្សប្រុស-ស្រី១៥នាក់បានរង​របួសធ្ងន់និងស្រាល​ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យ បន្ទាប់ពីជួប​ហេតុការណ៏រថយន្តសាំងយ៉ុង​ដឹកអ្នក​ដំណើរបើក​បុកដើម​អាកាស្យា ខណៈអ្នកបើកបរជាប់​រវល់និយាយ​ទូរស័ព្ទ ។ ហេតុការណ៏នេះកើតឡើង​កាលពីវេលា​ម៉ោង​១១និង៣០នាទីព្រឹកថ្ងៃទី២០ មីនា តាមបណ្តោយ​ផ្លូវជាតិ​លេខ៦ ស្ថិត​ក្នុងភូមិជ្រៃ ឃុំសណ្តែក ស្រុកប្រាសាទបាគង ៕

HENNESSY V.S.O.P ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​រូប​រាង​​ថ្មី​របស់​ខ្លួន

Posted: 19 Mar 2013 10:15 PM PDT

រាជធានី​ភ្នំពេញ​ ៖ នៅ​ក្លិប​ទ្រូហ្វេស​ កាល​ពី​រសៀល​ថ្ងៃទី​១៥​ខែមីនា​ ឆ្នាំ២០១៣​ក្រុម​ហ៊ុន​HENNESSY​បាន​ធ្វើស​ន្និសីទ​សារ​ព័ត៌​មាន​​​បង្ហាញ​​​រូប​រាង​ថ្មីរបស់ ​HENNESSY V.S.O.P ​ដល់​អ្នក​សារ​ព័ត៌​មាន​ដោយ​មាន​ការ​ចូ​ល​រួម​ពី​កំពូល​តារាច​ំរៀង​ឱក សុគន្ធ​កញ្ញា​ និង​តំណាង​ក្រុម​ហ៊ុន​ ។

សេច​ក្តី​ថ្លែង​ការណ៍​របស់​ដើម​បណ្តឹង​រដ្ឋ​ប្ប​វេណីសំ​ណុំ​រឿង​002

Posted: 19 Mar 2013 10:00 PM PDT

រាជ​ធា​នី​ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​១៥​​ មីនា​ ដើម​បណ្តឹង​រដ្ឋ​ប្ប​វេ​ណី​ចំនួន​១៥០​រូប​ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​​ជុំ​វិញ​មរណ​ភាព​របស់​ជន​ជាប់​ចោទ​អៀង​ សា​រី​ ។ សេច​ក្តី​ថ្លែង​ការ​ណ៍​មាន​ខ្លឹម​សារ​ថា​ ជន​ជាប់​ចោទ​អៀង​ សា​រី​ បាន​ទទួល​មរណ​ភាព​កាល​ពី​ថ្ងៃ​ទី​១៤​​ ខែ​មី​នា​ ឆ្នាំ​២០១៣​ វេ​លា​ម៉ោង​៨​និង​៤៥​នា​ទី​ព្រឹក​ ដោយ​មូល​ហេតុ​ជំងឺ​ ក្នុង​អា​យុ​៨៨​ឆ្នាំ​ (កើត​ឆ្នាំ​១៩២៥​)​ នៅ​មន្ទីរ​ពេទ្យ​មិត្ត​

អាចារ្យ​ អាចារិនី៣៦៥នាក់​ទទួល​ការ​តម្រង់​ទិសពីក្រសួង​ធម្មការ និងសាសនា

Posted: 19 Mar 2013 09:08 PM PDT

អាចារ្យ​ អាចារិនី៣៦៥នាក់​ទទួល​ការ​តម្រង់​ទិសពីក្រសួង​ធម្មការ និងសាសនា
រាជ​ធានីភ្នំពេញ ៖ ​អាចារ្យ-អាចារិនី​ខែ្មរចំនួន៣៦៥​រូប​បានមក​ជួបជុំគ្នានៅក្រសួង​ធម្មការ ​និងសាសនា​ ដើម្បីទទួលយកចំណេះ​ដឹង​បន្ថែមក៏​ដូចជាការតម្រង់ទិស​ពួកគាត់ឲ្យឯកភាពគ្នាក្នុងការដឹក​នាំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ឲ្យយល់ដឹងពីតម្លៃ​ប្រពៃណីវប្ប​ធម៌​ដ៏ល្អ​​ផូរផង់របស់ខ្មែរយើង។

​គ្រោះថ្នាក់​ចរា​ចរណ៍​ក្នុង​ទឹកដី​​ថៃ​ស្លាប់​ពល​ករ​​ខ្មែរ​៥​នាក់ ជនជាតិ​ថៃ​ម្នាក់ និង​របួសធ្ងន់​-ស្រាល​​៦​នាក់​

Posted: 19 Mar 2013 08:56 PM PDT

ក្រុងប៉ោយប៉ែត ៖ ​តាម​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​​ក្រុម​ការ​ងារ​​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា-ថៃ​នៅ​ក្រុង​ប៉ោយប៉ែត ​បាន​ឱ្យ​ដឹងថា កាលពី​វេលា​ម៉ោង​​​ជាង​៧​​យប់​​ថ្ងៃទី ១៩ មីនា ​២០១៣ ​មាន​ករណី​គ្រោះថ្នាក់​​ចរា​ចរណ៍​មួយ​បាន​កើតឡើង​​នៅ​ក្នុង​ឃុំ​គោក​ធ្យូង ​ស្រុក​អារញ្ញ​ប្រាថេត ​​ខេត្ត​ស្រះកែវ ប្រទេសថៃ ​បណ្តាល​

ពេស្យា​ចារ​បាន​ជួយ​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​រីក​ចម្រើន​ទៅ​មុខ

Posted: 19 Mar 2013 08:52 PM PDT

ពេស្យា​ចារ​បាន​ជួយ​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​រីក​ចម្រើន​ទៅ​មុខ
ពេស្យាចារបានកើតមានឡើងតាំងតែ​ពីការ​ចាប់​ផ្តើមអារ្យធម៌​​នៅក្នុងផ្នែកខ្លះនៃ​ពិភព​លោក​ដូចជានៅតំបន់​Dollyនិងទីក្រុង Sura baya ហើយ​ពេស្យាចារ​នេះ​បាន​ក្លាយជា​ផ្នែក​មួយនៃ​សហគមន៍ និងវប្បធម៌​របស់គេ​ ។​ការជួញដូរផ្លូវភេទជាអំពើខុសច្បាប់នៅក្នុង​ប្រទេសឥណ្ឌូណេស៊ី ។ ​ប៉ុន្តែទោះ​ជា​យ៉ាងណា​ក៏​ដោយ ​​ប្រវត្តិសាស្ត្រ​ឱ្យដឹង​ថា ​វា​មិន​មែន​​ខុស​​ទាស់​អីទេ​សម្រាប់ពេស្យាចារ​ដើម្បីឲ្យ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!