Koh Santipheap Daily

Koh Santipheap Daily


កាស៊ីណូ SHANGHAI ជាមណ្ឌល​កម្សាន្ត​​មាន​ផាសុកភាព​

Posted: 21 Mar 2013 01:02 AM PDT

កាស៊ីណូ SHANGHAI ជាមណ្ឌល​កម្សាន្ត​ដែល​មាន​ផាសុកភាព​
ខេត្ត​ស្វាយ​រៀង ៖ សូម​រីក​រាយ​ចូលកម្សាន្ត​​ក្នុង​កាស៊ីណូ​ សៀងហៃ​ មាន​មណ្ឌល​កម្សាន្ត មាន​សណ្ឋា​គារ​ល្អ​ប្រណីត​ខ្នាត​អន្តរ​ជាតិ​ បន្ទប់​ធំទូ​លាយ បំពាក់​គ្រឿង​សង្ហារិម គ្រែពូកទំនើប​ទាន់​សម័យ ម៉ាស៊ីន​ត្រជាក់​មាន​ផាសុកភាព ។ មាន​អាហារ​ដ្ឋាន​ទំនើប និង​មាន​កន្លែង​កម្សាន​្ត​​ ទេស​​ភាព​ស្អាត ខ្យល់​ធម្ម​ជាតិ​បរិសុទ្ធ ។ ​ ជា​ពិសេស​កាស៊ីណូ​សៀងហៃ​ បាន​ផ្តល​ការ​ងារ​​ជូន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​​បាន​ចូល​បម្រើ​ការ​ងារ ដើម្បី​រក​ប្រាក់​ចំណូល​បង្កើន​ជីវភាព​គ្រួសារ និង​បាន​ចូលរួម​ចំណែក​​ជា

អតី​ត​តា​រា​ទូរ​ទស្សន៍​បា​ស្ទី​​​ ជូ​នី​ហ៊្វេកាត់​ថ្លៃ​សុដន់​ជាង​5​លាន​ដុល្លារ​

Posted: 21 Mar 2013 12:54 AM PDT

​
អ​តី​ត​តា​រា​សម្ដែង​ភាព​យន្ដ​ប្រ​ចាំ​ស្ថា​នីយ​ទូរ​ទស្សន៍​មួយ​នៅ​សហ​រដ្ឋ​អា​មេ​រិក​ វ័យ​៣​២​ឆ្នាំ​ នាង​បា​ស្ទី​ ជូ​នី​ហ៊្វេី​​ បាន​បង្ហា​ញ​ស្ទីល​ថត​ថ្មី​ដូច​តារា​ទូរ​ទស្សន៍​ជំ​នាន់​មុន​ ពិសេស​បាន​រំ​លេច​ចុង​សុដន់​មក​ក្រៅ​ធ្វើ​ឱ្យ​បុរស​ៗ​មាន​អា​រម្មណ៍​រំ​ជើប​រំ​ជួល​ក្រៃ​លែង​ និង​មើល​មិន​ចង់​ដាក់​ភ្នែក​ ។​

យុវសិស្ស​ស្ទើរគ្រប់​​វិទ្យា​ល័យ​ក្នុង​ក្រុងបាត់​ដំបងចាប់​ផ្តើម​​លេង​គប់​ទឹក​យ៉ាង​អនាធិបតេយ្យ​

Posted: 21 Mar 2013 12:54 AM PDT

យុវសិស្ស​ស្ទើរគ្រប់​​វិទ្យា​ល័យ​ក្នុង​ក្រុងបាត់​ដំបងចាប់​ផ្តើម​​លេង​គប់​ទឹក​យ៉ាង​អនាធិបតេយ្យ​
ខេត្ត​បាត់ដំបង ៖ ខណៈពិធីបុណ្យចូល​ឆ្នាំប្រពៃណី​ខ្មែរ​​កាន់តែខិតជិត​មកដល់​ប៉ុន្មាន​ថ្ងៃកន្លងមក​នេះ ដែលគេសង្កេត​ឃើញ​ក្រុមយុវសិស្ស​នៅតាម​បណ្ដា​​វិ​ទ្យាល័យ​នានា ក្នុងក្រុងបាត់​ដំបង បាននាំគ្នាលេង​គប់ទឹកដាក់គ្នាយ៉ាង​វក់វី ពាសពេញថ្នាក់រៀន​​ដែលលោក​គ្រូ អ្នកគ្រូ​គ្មាន​លទ្ធ​ភាព​រារាំង​​ពួក​គេ​បាន​​ឡើយ។

ភាព​យន្ត​ចិន​ទទួល​បាន​ពាន​រង្វាន់​ភាព​យន្ត​អាស៊ី​

Posted: 21 Mar 2013 12:52 AM PDT

​
ភាព​យន្ត​រឿង​ Mystery របស់​ចិន​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ពិត ​រួម​បញ្ចូល​ទាំង​ភាព​អយុត្តិ​ធម៌​នៃ​អំពើ​ពុក​រលួយ​របស់​ប៉ូលិស​ម្នាក់​ បាន​ទទួល​ពាន​រង្វាន់​ភាព​យន្ត​អាស៊ី​ជា​រឿង​ល្អ​ដាច់​គេ។ ចំណែក​អ្នក​ដឹក​នាំ​រឿង​សម្រាប់​ភាព​យន្ត​ជប៉ុន​ លោក​តាគី​ស៊ី​ គី​តាណូ​ ទទួល​បាន​ពាន​រង្វាន់​កិត្តិ​យស​ជា​អ្នក​ដឹក​នាំ​រឿង​ដ៏​ល្អ​បំផុត​ ។ ពិធី​ប្រកាស​ជ័យ​លាភី​នេះ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៨​ មីនា​ ។

វេណេ​ស៊ុយ​អេ​ឡា​ផ្អាក​ការ​ចរចា​ជាមួយ​អាមេរិក​

Posted: 21 Mar 2013 12:50 AM PDT

រដ្ឋ​មន្ត្រី​ការ​បរ​ទេស​វេណេ​ស៊ុយ​អេ​ឡា​
រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​វេណេ​ស៊ុយ​អេ​ឡា​ ​លោក​ ELIAS JAUA ថ្លែង​​កាល​ពី​ថ្ងៃ​ទី​២០ មីនា​ថា ប្រទេស​វេ​ណេ​ស៊ុយ​អេឡា​​ផ្អាក​​ផ្លូវ​ទាក់​ទង​គ្នា​បង្កើត​ឡើង​​​កាលពី​ដំណាច់​ឆ្នាំ​២០១២​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ប៉ុន​ប៉ង​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​​ទំនាក់ទំនង​​រវាង​ប្រទេស​ទាំង​២​។​បន្ទាប់​ពី​ភាព​ល្អក់​កករ​ខាង​ការ​ទូត​ថ្មី​រវាង​ប្រទេស​ទាំង​២​​មក​​ លោក​ JAUA និយាយ​ថា ផ្លូវ​ទាក់​ទង​គ្នា​​នៅ​តែ

UCIអំ​ពាវ​នាវ​ឱ្យ​ដាក់​ទោស​ធ្ងន់​ធ្ងរ​​​ដល់​វេជ្ជ​បណ្ឌិត​ចាក់​សារ​ធាតុ​ញៀន​ឱ្យ​កីឡាករ​

Posted: 21 Mar 2013 12:47 AM PDT

មេធា​វី​តំ​ណាង​ឱ្យ​សហ​ព័ន្ធ​កីឡាប្រ​ណាំង​កង់​អន្តរ​ជាតិ​(UCI)បាន​និយាយ​ថា វេជ្ជ​បណ្ឌិត​ Eufemiano Fuentesគួរ​តែ​ត្រូវ​យក​មក​ធ្វើ​ជា​គំរូ ក្នុង​ការ​កាត់​ក្តី​ពី​បទ​​ដែល​គាត់​បាន​បង្កើត​បណ្តាញ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ដ៏​ធំ​បំ​ផុត​ពុំ​ធ្លាប់​មាន​ក្នុងវិ​ស័យ​កីឡា​ប្រ​ណាំង​កង់​ ។​

​​​ប៉ូលិស​​​ប្រឆាំ​​​ង​បទ​ល្មើស​​​សេដ្ឋកិច្ច​ឆែក​ឆេ​រឃ្លាំង​ស្ដុក​សារធាតុគីមី

Posted: 21 Mar 2013 12:45 AM PDT

​​​ប៉ូលិស​​​ប្រឆាំ​​​ង​បទ​ល្មើស​​​សេដ្ឋកិច្ច​ឆែក​ឆេ​រឃ្លាំង​ស្ដុក​សារធាតុគីមី
រាជ​ធានី​ភ្នំពេញ​ ៖ ​​​ប៉ូលិស​នា​យក​ដ្ឋាន​​​​ប្រឆាំង​បទល្មើស​​​សេដ្ឋ​កិច្ច​ក្រសួងមហា​​ផ្ទៃ ​​​សហ​ការ​​ជាមួយ​​​​​​ប៉ូលិស​​​​​​ប៉ុស្ដិ៍​ចោម​ចៅ​​​បាន​​​​​ឆែក​ឆេ​រ និង​​​​ត្រួត​ពិនិត្យ​ទី​តាំង​ឃ្លាំង​ស្ដុក​​​​សារ​​ធាតុ​គីមី​​​ទ្រង់​ទ្រាយ​ធំ​បន្ត​ទៀត​​​កា​ល​ពី​​​ព្រឹក​ថ្ងៃ​ទី​​២០ ​​មីនា ​​​​ស្ថិត​នៅ​​ក្នុង​​​​​ភូមិ​ត្រពាំង​រំចេក ​សង្កាត់ចោម​ចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ ​ ។ ​​​

យូសេន បូល​នឹង​ចូល​រួម​រត់​ប្រណាំងចម្ងាយ​100​ម៉ែត្រ​នៅ​ទី​ក្រុង​រ៉ូម​

Posted: 21 Mar 2013 12:45 AM PDT

ក្រុម​អ្នក​រៀប​ចំ​ការ​ប្រ​កួត​បាន​អះ​អាង​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា អត្ត​ពលិក​ហ្សា​ម៉ា​អុីក​យូ​សេន បូល​នឹង​ចូល​រួម​រត់​ប្រ​ណាំង​ចម្ងាយ​១០០​ម៉ែត្រ​ក្នុង​កម្ម​វិធី​ Golden Gala ​ដែល​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង​រ៉ូម​ ប្រ​ទេស​អុីតា​លី​នា​ថ្ងៃ​ទី​៦​ខែ​មិថុ​នា​ខាង​មុខ​នេះ ។​

ដេវីដ ហេ​បង្ហាញ​ខ្លួន​លើ​សង្វៀន​ជា​ថ្មី​ខែ​កក្ក​ដា​

Posted: 21 Mar 2013 12:45 AM PDT

បន្ទាប់​ពី​បាន​បាត់​មុខ​ពី​សង្វៀន​មួយ​រយៈ​​ហើយ​ស្រប​ពេល​ដែល​ខ្លួន​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រ​កួត​ជា​ថ្មីផង​នោះ​​ កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​អង់​គ្លេ​ស​ដេវីដ ហេ​គ្រោង​នឹង​បង្ហាញ​មុខ​​នៅ​លើ​សង្វៀន​ប្រ​កួត​នា​ថ្ងៃ​ទី​៦​ខែ​កក្ក​ដា​ខាង​មុខដោយ​ជួប​ជា​មួយ​គូ​ប្រ​កួត​មិត្ត​រួម​ជាតិ​ ។ យ៉ាង​ណា​ក៏​ដោយ​ មក​ទល់​នឹង​ពេល​នេះ គូ​ប្រ​កួត​របស់​ដេវីដ ហេ​ នៅ​មិន​ទាន់​គេ​ប្រាប់​ឱ្យ​ដឹង​ពី​ឈ្មោះ​នៅ​ឡើយ​​ទេ ។​

ចុះឆែកឆេរ​​ផ្ទះ​លក់​​ស៊ីឌី​​ខុស​ច្បាប់​៨.៨៥០​បន្ទះ

Posted: 21 Mar 2013 12:43 AM PDT

សមត្ថកិច្ចកំពុង​ចុះ​ឆែកឆេរ​​​ផ្ទះ​លក់​ស៊ីឌីខុស​ច្បាប់
ខេត្ត​ព្រះសីហនុ ៖ ​​ថ្ងៃទី​២០ មីនា ២០១៣ ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​លោក​ហួត ​វិចិត្រ ​ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​​​ខេត្ត​ បាន​​ដឹក​នាំ​កម្លាំង​ចម្រុះ​ និង​មន្ត្រីជំនាញ​ចុះទៅ​ឆែកឆេរ​​ផ្ទះជួល​​និង​លក់​ស៊ីឌី​​មួយ​កន្លែង​យីហោ ​មា​សារ៉ន ដែល​មាន​ទីតាំង​​បណ្តោយ​​ផ្លូវជាតិ​​លេខ​៤ ក្បែរ​ទី​ប្រជុំ​ជន​ផ្សារ​វាល​រេញ​ ស្ថិត​ក្នុង​ក្រុម​ទី២៤ ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃនប់ ​​​។ បន្ទាប់​​ពី​ធ្វើ​ការ​ឆែកឆេរ​​កម្លាំង​ចម្រុះ​​ដែល​ដឹក​នាំ​ដោយ​​លោក​ហួត វិចិត្រ ​ព្រះរាជអាជ្ញា​រង​អម​

របស់​ប៉ាឯង​ទេ​ ​

Posted: 21 Mar 2013 12:40 AM PDT

​​ល្ងាច​នេះ​​មីងវ៉ាន់​រៀប​ចំ​បង្ហាត​់​បង្រៀនកូន​តាម​សៀវភៅ​​ពុម្ពថ្នាក់​​មត្តេយ្យ​​ ព្រោះ​កុមារ​ឆាយ​ទើប​តែអាយុ​៤ឆ្នាំ​ប៉ុណ្ណោះ​​ ។ ​​ គាត់​បង្រៀន​​ពី​រាងកាយ​មនុស្ស​​​ប្រុស​​ ក៏​សួរ​កូន​៖ - ​​កូនស្គាល់​​រូបភាព​នេះទេ​ ?​​

មហិទ្ធិ​ឫទ្ធិលោក​តា​ដំបង​គ្រញូង​

Posted: 21 Mar 2013 12:36 AM PDT

​ខេត្ត​បាត់ដំបង ៖ (សូម​បារមី​លោក​តា​ដំបង​គ្រញូង​ជួយ​​កូនចៅឱ្យ​​មាន​សេចក្តី​សុខ និង​រក​ស៊ី​មាន​បាន​កុំ​ឱ្យ​មាន​ជំងឺ​​ដង្កាត់​អី​មក​បៀត​បៀន​) នេះជា​សម្តី​ខ្សឹបៗ​របស់​ស្ត្រី​​ចំណាស់​ម្នាក់​ដែល​ដៃ​កាន់​ធូប​បណ្តើរ​​បន់​ស្រន់​បណ្តើរ​ លុតជង្គង់​នៅ​មុខ​រូប​សំណាក​លោក​តា​ដំបងគ្រញូង ។ ស្ត្រី​ឈ្មោះ​​ធឿន ​អាយុ​៥៥​ឆ្នាំ ​បាន​ឱ្យ​ដឹង​ថា ​គាត់​តែងតែ​​មក​បន់​ស្រន់​ឱ្យ​លោក​តា​ដំបង​គ្រញូង​ជួយ​​នៅពេល​ដែល​គាត់​ជួប​​ទុក្ខ​​លំបាក ឬ​បញ្ហា​ផ្សេងៗ ។ អ្នក​ស្រី​ ធឿន ​ដែល​រស់​

រដូវ​ទស្សនា​ផ្កា​​សាគូរ៉ា​ក្នុង​ឆ្នាំ​នេះ​​លឿន​ជាង​​រាល់​​ឆ្នាំ​

Posted: 21 Mar 2013 12:35 AM PDT

រដូវ​ទស្សនា​ផ្កា​​សាគូរ៉ា​ក្នុង​ឆ្នាំ​នេះ​​លឿន​ជាង​​រាល់​​ឆ្នាំ​
​AFP ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ មីនា​ថា ផ្នែក​ឧតុ​និយម​របស់​ជប៉ុន​ប្រកាស​ចាប់​ផ្តើម​រដូវ​កាល​ទស្សនា​ផ្កា​សា​គូ​រ៉ា​ នៅ​ទីក្រុង​តូ​ក្យូ​ជា​ផ្លូវ​ការ​ដោយ​ក្នុង​ឆ្នាំ​នេះ​មាន​រយៈ​ពេល​លឿន​ជាងរៀង​រាល់​ឆ្នាំ ​​​។ទីភ្នាក់​ងារ​ផ្នែក​ឧតុ​និយម​ជប៉ុន​ប្រើ​ប្រាស់​ដើម​ផ្កា​សាគូ​រ៉ា​​នៅ​អាសានៈ​ទេវតា​«​យ៉ា​ស៊ូ​គូ​នី​» ស្ថិត​នៅ​កណ្តាល​រាជ​ធានី​ ធ្វើ​ជា​ឧប​ករណ៍​សម្រាប់​វាស់​ស្ទង់​​ក្នុង​ការ​ចាប់​ផ្តើម​រដូវ​​កាល​ទស្សនា​ផ្កា​សាគូ​រ៉ា​ ។ ផ្កា​

ថ្ងៃ​បញ្ចប់​ការ​សិក្សា​នៅ​កន្លែង​ គួរ​ឱ្យ​ខ្លាច​បំ​ផុត​នៅ​លើ​ផែន​ដី​

Posted: 21 Mar 2013 12:33 AM PDT

​
ភូមិ​ទែ​សុង​ដុង​ ឬ​ហៅ​ថា​ភូមិ​សន្តិ​ភាព​ជា​ភូមិ​មួយ​ស្ថិត​នៅ​ក្នុង​តំ​បន់​គ្មាន​កង​ទ័ព​ ។​ ភូមិ​នេះ​លាត​សន្ធឹង​ពី​ផែន​សី​មា​ពិត​ប្រា​កដ​រ​វាង​ប្រ​ទេស​កូរ៉េ​ទាំង​ពីរ​ ។​ នៅ​ក្នុង​ភូមិ​នេះ​មាន​សា​លា​បឋម​សិក្សា​មួយ​តាំង​នៅ​ ហើយ​អតី​ត​ប្រ​ធា​នា​ធិប​តី​អា​មេ​រិក​​លោក​ប៊ីល​ គ្លីន​តុន​ ធ្លាប់​ហៅ​ថា​ជា​តំ​បន់​គួរ​ឱ្យ​ខ្លាច​បំ​ផុត​នៅ​លើ​ផែន​ដី​ ។​

ស្ត្រី​ឥណ្ឌា​អាយុ​21​ឆ្នាំ​មាន​ប្តី​5​នាក់​ចែក​វេន​គ្នា​រួម​ភេទ​

Posted: 21 Mar 2013 12:31 AM PDT

​
ស្ត្រី​ជន​ជាតិ​ឥណ្ឌា​វ័យ​២១​ឆ្នាំ​ រ៉ាជូ​ វើណា​ ដែល​រស់​នៅ​ក្នុង​ភូមិ​តូច​មួយ​នៃ​ស្រុក​ឌេរ៉ា​ដុន​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ បាន​រៀប​ការ​តាម​បែប​សាសនា​ហិ​ណ្ឌូ និង​រស់​នៅ​ជា​មួយ​ប្តី​៥នាក់​ ដែល​សុទ្ធ​សឹង​ជា​បងប្អូន​សាច់​ញាតិ​របស់នាង​ រួម​ទាំង​មាន​កូន​ប្រុស​តូច​ម្នាក់​អាយុ​១៨​ខែ​ ដែល​មិន​ដឹង​ច្បាស់​ថា​មួយ​ណា​ជា​ឪពុក​ឡើយ​ ។

ជន​អ​គ​តិ​មួយ​ក្រុម​យក​ដុំ​ថ្ម​គប់​ម៉ូ​តូ​អា​ជី​វ​ករ​ទៅ​ទិញ​-លក់​ត្រី​និង​ផ្លែ​ឈើ​ ស្ទើរ​រាល់​យប់​

Posted: 21 Mar 2013 12:30 AM PDT

ជន​អ​គ​តិ​មួយ​ក្រុម​យក​ដុំ​ថ្ម​គប់​ម៉ូ​តូ​អា​ជី​វ​ករ​ទៅ​ទិញ​-លក់​ត្រី​និង​ផ្លែ​ឈើ​ ស្ទើរ​រាល់​យប់​
ខេត្ត​ប៉ៃ​លិន​ ៖ ក្រុម​អា​ជីវ​ករ​រក​ស៊ី​ជួញ​ដូរ​ទិញ​​លក់​ត្រី​ និង​ផ្លែ​ឈើ​ជា​ច្រើន​នាក់​នៅ​ផ្សារ​សាម​គ្គី​ហៅ​ផ្សារ​ប៉ា​ហីុ​ បាន​ខ្លាច​រអា​ ស្ទើរ​តែ​មិន​ហ៊ាន​ជិះ​ម៉ូ​តូ​ទៅ​ទិញ​ត្រី​ និង​ផ្លែ​ឈើ​ពី​ឈ្មួញ​ថៃ​នៅ​ព្រំ​ដែន​នា​វេ​លា​ទៀប​ភ្លឺ​ ដោយ​ខ្លាច​ក្រុម​ជន​អគ​តិ​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម​តែង​អង្គុយ​ចាំ​យក​ដុំ​ថ្ម​គប់​ពី​លើ​ភ្នំ​សំដៅ​ពួក​គាត់​ដែល​កំពុង​តែ​ជិះ​ម៉ូ​តូ​ ។

​​​សត្វស្វា​ម៉ាស្សា​ឱ្យ​ឆ្កែ​កំពុង​ដេក​​នៅ​ឥណ្ឌា

Posted: 21 Mar 2013 12:28 AM PDT

​​​សត្វស្វា​ម៉ាស្សា​ឱ្យ​ឆ្កែ​កំពុង​ដេក​​នៅ​ឥណ្ឌា
​​​​ឆ្កែ​នៅ​​តាម​​ផ្លូ​វមួយ​​ក្បាល​​ក្នុង​រដ្ឋ​​រាជ​ស្ថាន​ប្រទេស​ឥណ្ឌា​​ ​ដេក​​​យ៉ាង​សប្បាយ​រីក​រាយ​​ប្រៀប​ដូច​ជា​ កន្លែង​​ម៉ាស្សា​​ ឬស្ប៉ា​​ដោយ​​មាន​ស្វា​ព្រៃ​ចិត្ត​ល្អ​​មួយហ្វូង​​​នាំ​គ្នា​​រក​ចៃ​ឆ្កែ​ ។ ​​​នៅពេល​​​​​​ឆ្កែ​​ដឹងខ្លួន​ និង​ដើរ​កចំណី​​ហ្វូង​​ស្វ​ា​​​​​នោះ​​តាម​​បម្រើ​​​​​​ដោយ​គ្មានការ​នឿយ​ហត់​​​ចាត់​ទុក​​​ថា ជា​ហេតុ​​​ការណ​៍​​ដ៏ចម្លែក​​មួយ​​ដែល​​កើត​នៅ​លើ​សត្វ​ ៕

​បន្ទប់ជួល​​​តូច​ចង្អៀត​នៅ​តូក្យូ​​តម្លៃ​​400​ផោន

Posted: 21 Mar 2013 12:25 AM PDT

​បន្ទប់ជួល​​​តូច​ចង្អៀត​នៅ​តូក្យូ​​តម្លៃ​​400​ផោន
ដេលីម៉េល​​របស់​អង់​​គ្លេស​​​ផ្សាយ​​ថា​ ​បន្ទប់​តូច​​ចង្អៀតដូចមឈូស​​សម្រាប់​​​​ស្នាក់នៅ​​តែ​ម្នាក់​ឯ​ង​​​​​​នៅ​​កណ្ដាល​​ក្រុង​​​​តូក្យូ​​មាន​តម្លៃ​ខ្ពស់​​ដល់​ទៅ​​​៤០០​​​ផោន​​​​ក្នុង​មួយ​​ខែ​ ។ ​ទីក្រុង​​តូក្យូ​របស់ជប៉ុន​មានឈ្មោះ​​ថា ជា​ទីក្រុង​​ដ៏​ចង្អៀត​​​ ន​ិងពោរពេញ​ដោយ​​មនុស្ស​​ធ្វើ​ឱ្យ​​ការ​ជួល​បន្ទប់​​​ស្នាក់នៅ​​​ក្នុងក្រុង​​​នោះ​មាន​​តម្លៃ​ខ្ពស់​ ​។ ដើម្បី​​​​ឆ្លើយ​តប​​​​​លើ​តម្រូវ​ការ​របស់​​​មនុស្ស​​​ជា​ច្រើន​​ក្នុងទីក្រុង​​ ​​ម្ចាស់​​​ដី​​ជា​ច្រើន​​​មាន​​​

សព​​លោកអៀង សារី ​​នឹង​ត្រូវ​រំលាយ​នៅល្ងាចនេះ​

Posted: 21 Mar 2013 12:20 AM PDT

ខេត្ត​បន្ទាយមានជ័យ ៖ សពលោក​​អៀង សារី អតីតឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស ក្នុងរបប​ខ្មែរក្រហម​នឹង​ត្រូវ​រំលាយ (បូជា) នៅម៉ោង៦​ល្ងាចថ្ងៃទី២១ មីនា ២០១៣នេះ ។ ​បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មាន​កោះសន្តិភាព​​ប្រចំាខេត្ត​បន្ទាយ​មានជ័យ​បាន​បញ្ជាក់ឲ្យដឹង​ទៀតថា នៅព្រឹកថ្ងៃទី២១ មីនា នេះ មានព្រះសង្ឃ​៩០អង្គ និងអតីតទាហាន​ខ្មែរក្រហម ក៏ដូចជាប្រជា​ពល​រដ្ឋ​

កាម​រី​បោះ​ពួយ​លឿន​ចុះ​ចំណោត​ធ្លាក់​ផ្លូវ​​បុក​គល់​​​ឈើ​ស្លាប់​អ្នក​បើក​បរ​​

Posted: 21 Mar 2013 12:15 AM PDT

កាម​រី​បោះ​ពួយ​លឿន​ចុះ​ចំណោត​ធ្លាក់​ផ្លូវ​​បុក​គល់​​​ឈើ​ស្លាប់​អ្នក​បើក​បរ​​
ខេត្ត​​​ស្ទឹង​ត្រែង ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ខណៈ​​ពេល​បើក​រថ​យន្ត​​កាមរី​ក្នុង​​ល្បឿន​លឿន​​ឡើង​ទួល​ចុះ​ចំណោត​ ហើយ​ជាន់​ហ្វ្រាំង​អូស​​ចម្ងាយ​ជិត​១០០​ម៉ែត្រ បណ្តាល​​ឱ្យ​រេ​ចង្កូត​​ធ្លាក់​ចូល​ក្នុង​ព្រៃ​​​បុក​គល់​ឈើ​ផ្លោង​មនុស្ស​បោក​​​ខ្ទាត​ចេញ​តាម​ទ្វារ​រថ​យន្ត​ស្លាប់​ភ្លាម​ ​កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៩ មីនា នៅ​ចំណុច​ផ្លូវ​ក្រាល​ក្រួ​ស​ក្រហម​ ភូមិ​គីឡូ​​៨ សង្កាត់​សាម​គ្គី​ ក្រុង​ស្ទឹង​

ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ត្រូវ​បុរស​​ល្មោភ​​កាម​ចាប់​រំលោភ និង​គំរាម​សម្លាប់​

Posted: 21 Mar 2013 12:11 AM PDT

​ខេត្តកណ្តាល ៖ ក្មេង​ស្រី​កំព្រា​អាយុ​១៤​ឆ្នាំ ម្នាក់​ត្រូវបាន​ម្តាយ​ចិញ្ចឹម​​នាំ​មក​​កាន់​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​ខេត្ត កាល​ពីថ្ងៃទី​​២០ មីនា ២០១៣ ដើម្បី​​ដាក់​ពាក្យ​ប្តឹង​ចោទប្រកាន់​​បុរស​ម្នាក់​អាយុ​៤៤​ឆ្នាំ ​ថា បាន​ចាប់​រំលោភ​ក្មេង​ស្រី​នោះ រហូត​បាន​សម្រេច​គ្រា​ដែល​​នៅ​ផ្ទះតែ​ម្នាក់​​ឯង​ ​និង​បាន​គំរាម​សម្លាប់​​បើ​សិន​ហ៊ាន​ប្រាប់​គេ ។

ភ្លើង​ឆេះ​ព្រៃ​ក្បែរ​ឃ្លាំង​ស្តុក​គ្រាប់​របស់មជ្ឈ​មណ្ឌល​សីុ​ម៉ាក់​ផ្អើល​រត់​ជាន់​ជើង​គ្នា​

Posted: 21 Mar 2013 12:05 AM PDT

ខេត្ត​កំពង់​ឆ្នាំង​​ ៖ ភ្លើង​ឆេះ​ព្រៃ និង​ស្មៅ​ខ្ពស់ៗ​ក្បែរ​ឃ្លាំង​ស្តុក​គ្រាប់​មិន​ទាន់​ផ្ទុះ​របស់​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​សីុ​ម៉ាក់​​បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ព្រួយ​បារម្ភ​ ហើយ​ត្រូវ​​បាន​មន្ត្រី​​សីុ​ម៉ាក់​ទូរ​ស័ព្ទ​ហៅ​ជំនួយ​រថ​យន្ត​​ពន្លត់អគ្គិភ័យ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ទៅ​ជួយ​អន្តរា​គមន៍​​បាញ់​ពន្លត់​​បាន​​ទាន់​ពេល​វេលា​ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ ថ្ងៃ​

ផ្ទុះកូដ​កម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​កម្ម​ករ-កម្ម​ការិនី​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៣

Posted: 21 Mar 2013 12:03 AM PDT

កម្ម​ករ-កម្ម​ការិនី​ដែល​ធ្វើ​កូដ​កម្ម​
​ខេត្ត​កំពង់ស្ពឺ ៖ ​កម្ម​ករ-កម្ម​ការិនី​​រោង​ចក្រ​ស្បែក​ជើង​ញូស្តា​ ប្រមាណ​៦.០០០​នាក់ បាន​នាំគ្នា​​ធ្វើ​កូដ​កម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៣ ដើម្បី​ទាម​ទារ​​លក្ខ​ខណ្ឌ​ការ​ងារ​ចំនួន​១៥​ចំណុច និង​សុំ​ដំឡើង​​ប្រាក់​ឈ្នួល​ឱ្យ​បាន​​១២០​ដុល្លារ​ក្នុង​មួយ​ខែ ។ កូដ​កម្ម​នេះ​ផ្ទុះ​ឡើង​​នា​​ព្រឹកថ្ងៃទី​២១ មីនា ២០១៣ ដែល​ហេង​ចក្រ​ខាងលើ​ ​ស្ថិត​នៅភូមិ​អង្គ​សុគន្ធា ​ឃុំ​មហា​ឫស្សី ​ស្រុ​កគងពិសី ​។

ទម្លាប់​អា​ក្រក់​10យ៉ាងដែល​​នាំ​ឱ្យជី​វិត​ពោរ​ពេញ​ដោយ Stress

Posted: 21 Mar 2013 12:02 AM PDT

​
ដើម្បី​ដឹក​នាំ​ជី​វិត​ឆ្ពោះ​ទៅ​រក​សុខ​មាល​ភាព​គេ​ចាំ​បាច់​ត្រូវ​បំ​បាត់​ចោល​ឱ្យ​អស់​នូវ​ភាព​តាន​តឹង​ ( Stress)ចេញ​ពី​ជី​វិត​រស់នៅ ។ Stressមិន​មែន​ចេះ​តែ​កើត​មាន​លើ​មនុស្ស​គ្រប់​រូប​នោះ​ទេ ។ តាម​ការ​អង្កេត​របស់​ក្រុម​អ្នក​ជំ​នាញ Stress​កើត​មាន​ដោយ​សារ​ការ​ប្រ​ព្រឹត្តិ​ច្រំ​ដែល​ៗ​នូវសកម្ម​ភាព​មួយ​ចំ​នួន​របស់​មនុស្ស​ម្នាក់​ៗ​តែ​ប៉ុណ្ណោះ ​ហើយ​ដែល​យូរ​ទៅ​ការ​ប្រព្រឹត្ត​នោះ​ក៏​ក្លាយ​ជា​ទម្លាប់​​។ ចូរ​

ទម្លាប់​9យ៉ាង​ដែល​នាំឱ្យ​ខូច​ធ្មេញ​

Posted: 21 Mar 2013 12:01 AM PDT

​
ការ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​មាត់​ធ្មេញ​​គឺ​ជា​រឿង​សំ​ខាន់​បំ​ផុត​ ដ្បិត​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ធ្មេញ​ទាំង​៣២​មានពណ៌​សដូច​គុជ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​អ្នក​ក្នុង​ការ​ទំ​ពារ​អាហារបាន​ស្រួល​ និយាយ​បាន​ច្បាស់​ ជា​ពិ​សេស​ជួយ​ឱ្យ​អ្នក​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​ទៀត​ផង ។

រថយន្ត​ដឹក​ទំនិញ​លើស​តោន​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​មិន​ខ្វល់​ពី​ចំណាត់​ការ​ប៉ូលិស​

Posted: 21 Mar 2013 12:00 AM PDT

រថយន្ត​ដឹក​ទំនិញ​លើស​តោន​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​មិន​ខ្វល់​ពី​ចំណាត់​ការ​ប៉ូលិស​
ក្រុង​ប៉ោយ​ប៉ែត​ ៖ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​​ក្នុង​ក្រុងប៉ោយ​ប៉ែត​ គេ​នៅ​តែ​សង្កេត​ឃើញ​មាន​រថយន្ត​ធុន​ធ្ងន់​ដឹក​ទំនិញ​លើស​តោន​ធ្វើ​ចរាចរណ៍​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​មាន​ក្រុម​ឈ្មួញ​ប្រមាណ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ​ដែល​ដឹក​ជញ្ជូន​ទំនិញ​នេះ​ពី​ក្រុង​ប៉ោយ​ប៉ែត​នាំ​ចេញ​ទៅ​ក្នុង​ទឹក​ដី​ថៃ​ ។​

ភេសជ្ជៈមាន​ជាតិ​ស្ករ​ជា​បុព្វ​ហេតុ​នៃ​ការ​ស្លាប់​​មនុស្ស​ជិត​20ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​

Posted: 20 Mar 2013 11:57 PM PDT

ភេសជ្ជៈមាន​ជាតិ​ស្ករ​ជា​បុព្វ​ហេតុ​នៃ​ការ​ស្លាប់​​មនុស្ស​ជិត​20ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​
ការ​សិក្សា​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាមេរិក​បាន​បង្ហាញ​ថា មនុស្ស​ជិត​២០​ម៉ឺននាក់​ទូទាំង​ពិភពលោក​ បាន​ស្លាប់​បាត់​បង់​ជី​វិត​ក្នុង​មួយ​ឆ្នាំ​ៗ​ដោយ​សារ​ជំ​ងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែមៗ​​ ។​ ការ​សិក្សា​ដែល​ផ្អែក​លើ​មូល​ដ្ឋាន​ទិន្នន័យ​ពី​ការស្រាវ​ជ្រាវ​ដ៏​ធំ​មួយ​របស់​អង្គការ Global Burden of​ Disease Studyបាន​ភ្ជាប់បណ្តា​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ទៅ​នឹង​ការ​

រដូវ​រងារ​ជា​ពេល​មេជី​វិត​​បុរស​មាន​សុខ​ភាព​និង​កម្លាំង​ខ្លាំង​បំ​ផុត​

Posted: 20 Mar 2013 11:55 PM PDT

រដូវ​រងារ​ជា​ពេល​មេជី​វិត​​បុរស​មាន​សុខ​ភាព​និង​កម្លាំង​ខ្លាំង​បំ​ផុត​
ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​របស់​ប្រ​ទេស​អុី​ស្រា​អែល​បាន​បង្ហាញ​ថា មេជី​វិត​​មនុស្ស​ប្រុស​ជា​ទៅ​ទូ​មាន​កម្លាំង​ខ្លាំង​និង​សុខ​ភាព​ល្អ​បំ​ផុត​នៅ​សិសិររដូវ​​និង​ដើម​និទា​ឃ​រដូវ ។​ ការ​សិក្សា​លើ​សំ​ណាក​ទឹកកាម​បុរស​ជាង​៦​ពាន់​នាក់​បាន​បង្ហាញ​ជា​លទ្ធផល​ថា អំ​ឡុង​សិសិររដូវ​ បុរស​សម្បូរ​ទឹកកាម​ហើយ​ទឹកកាម​នោះ​ផ្ទុក​ដោយ​មេជី​វិត​ដែល​មាន​សុខ​ភាព​ល្អ​ជាង​រដូវ​

លោក​អូបាម៉ា​ចាប់​ផ្តើម​ក​កាន់​មជ្ឈឹម​បូ​ពា​៌

Posted: 20 Mar 2013 11:53 PM PDT

លោកអូបាម៉ា​ឡើង​យន្តហោះ​ទៅ​អីុ​ស្រា​អែល​
ប្រធានា​ធិបតី​​អាមេរិក​លោក​​បារ៉ាក់​អូបាម៉ា​កាលពី​យប់​​ថ្ងៃ​ទី​១៩ ម​ីនា ​បានចេញ​ដំណើរ​​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​មជ្ឈឹម​បូ​ពា​៌​ដែលនឹង​ផ្តោត​លើ​កម្ម​វិនី​​នុយ​ក្លេ​អែ៊រ​អីុរ​៉ង់ ​ជម្លោះ​នៅ​ស៊ីរី​ និងដំណើរ​ការ​សន្តិភាព​អីុ​ស្រាអែល​-​បា៉ឡេស្ទីន ។ ដំណើរ​ទស្សន​កិច្ច​នេះ​នៅ​អីុស្រា​អែល​ ​ដែន​ដី​ប៉ាឡេស្ទីន​និង​នៅ​ហ្ស៊ក​ដានី​ជាដំណើរ​ទស្សន​កិច្ច​​លើក​ដំបូង​របស់​លោក​អូបាម៉ា​នៅ​

កូរ៉េ​ខាង​ត្បូង​ខ្លាច​​ការ​វាយ​ប្រហារ​ព័ត៌​មាន​វិទ្យា​ដ៏​ធំ​ប្រឆាំង​បណ្តា​ធនាគារ​និង​ទូរ​​ទស្សន៍​

Posted: 20 Mar 2013 11:51 PM PDT

ប៉ូលិស​កូរ៉េ​ខា​ង​ត្បូង​កាល​ពី​ថ្ងៃ​ទី​២០​ មីនា​បាន​បើក​ការ​​ស៊ើប​​អង្កេត​មួយ​​លើ​រឿង​វាយ​ប្រហារ​ខាង​ព័ត៌​មាន​វិទ្យា​ដោយ​ទ្រង់​ទ្រាយ​ធំ​មួយ​ដែល​សំដៅ​លើ​បណ្តា​ទូរ​ទស្សន៍​ និង​ធនា​គារ​កូរ៉េ​ខាង​ត្បូង​ ដោយ​បណ្តាញ​ព័ត៌​មាន​វិទ្យា​ត្រូវ​ជាប់​គាំង​លែង​ដើរ​ខណៈ​មាន​ភាព​តាន​តឹង​ជាមួយ​កូរ៉េ​ខាង​ជើង ។ទូរ​ទស្សន៍​កូរ៉េ​ខាង​ត្បូង​៣​គឺ​ទូរ​ទស្សន៍​ KBS MBC និង​YTN ព្រម​ទាំង​​ធនាគារ​ SHINHAN និង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!