Koh Santipheap Daily

Koh Santipheap Daily


ទាហាន​បារាំង​ទី​5​ស្លាប់​នៅ​ប្រទេស​ម៉ាលី​

Posted: 18 Mar 2013 01:01 AM PDT

ទាហាន​បារាំង​ម្នាក់នៅ​លើ​វាល​ខ្សាច់​ប្រទេស​ម៉ាលី​
វិមាន​ប្រធា​នាធិបតី​ និង​ក្រសួង​ការ​ពារ​ប្រទេស​បារាំង​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៧ មីនា​ថា ទាហាន​បារាំង​ម្នាក់​ស្លាប់​ហើយ​៣​នាក់​ទៀត​ត្រូវ​របួស​ ក្នុងនោះ​២​នាក់​​របួស​​ធ្ងន់​ដោយ​សារ​គ្រាប់​​បែក​មួយ​គ្រាប់​ផ្ទុះ​ត្រូវ​ចំ​រថ​ពាស​ដែក​ពួក​គេ​នៅ​​ភាគ​​​ខាងជើង​ម៉ាលី​ ។ ទាហាន​បារាំង​រង​គ្រោះ​ទាំងនោះ​ជិះ​ក្នុង​រថ​ពាស​ដែក​ធុន AMX-10 ​ចូល​​រួម​ក្នុង​ប្រតិ​បត្តិ​ការ​តាម​រក​កន្លែង​លាក់​ខ្លួន​របស់​ពួក​ឧទ្ទាម​អ៊ិ​

រថយន្ត​ធុន​យក្ស​ដឹក​អំពៅ​ក្រឡាប់​ចាក់​អំពៅ​ចោល​រាយ​ពេញ​ថ្នល់

Posted: 18 Mar 2013 01:00 AM PDT

រថយន្ត​ធុន​យក្ស​ដឹក​អំពៅ​ក្រឡាប់​ចាក់​អំពៅ​ចោល​រាយ​ពេញ​ថ្នល់
ខេត្ត​កំពង់​ស្ពឺ ៖ ​រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​ដឹក​អំពៅ​ពេញ​បាន​ក្រឡាប់​នៅ​កណ្តាល​ផ្លូវ​ចាក់​អំពៅ​ចោល​រាយ​ពេញ​ថ្នល់​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១៦​ មីនា​ តាម​ផ្លូវ​លេខ​៤២​ ក្នុងស្រុក​ឱរ៉ាល់​ ដែល​ការ​ក្រឡាប់​នេះ​បណ្តាល​មក​ពី​ផ្លូវ​រអិល​ព្រោះ​នៅ​មុន​កើត​ហេតុ​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​ ហើយ​ផ្លូវ​នោះ​មាន​ការ​ដ្ឋាន​ជួស​ជុល​ និងមានបែក​ភក់​ផង​ដែរ ។​

មនុស្ស​ម្នាក់​ស្លាប់​៥​នាក់ របួសធ្ងន់​​ដោយ​គ្រោះថ្នាក់​ចរា​ចរណ៍​​២​កន្លែង​ផ្សេង​គ្នា​នៅ​ស្រុក​​បាភ្នំ

Posted: 18 Mar 2013 12:58 AM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្តព្រៃវែង ៖ មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​​៥​នាក់​ផ្សេង​ទៀត​របួស​ ធ្ងន់​ដួល​ដេក​សន្លប់​ស្តូក​ស្តឹង​​ បណ្តាល​មកពី​គ្រោះថ្នាក់​ចរា​ចរណ៍​២​កន្លែង​ផ្សេង​គ្នា​ជា​បន្ត​បន្ទាប់​​គួរ​ឱ្យ​ញាក់​​សាច់ ។ ករណីទី១ កើតឡើង​កាល​ពីថ្ងៃទី​១៦ មីនា ២០១៣ ​វេលា​ម៉ោង​៨​យប់​​នៅ​ចំណុច​វត្ត​នាគ​រង្សី ភូមិ​ស្វាយ​ខ្នី ឃុំ​​រោង​ដំរី​ ស្រុក​បាភ្នំ ជន​រងគ្រោះ​​ស្លាប់​បាត់​

នាង ស្ទេស៊ី ឡេវីស​ឈ្នះជើងឯកវាយកូនគោល​ LPGA Founders Cupនៅអា​មេរិក​

Posted: 18 Mar 2013 12:57 AM PDT

នាង​ស្ទេ​ស៊ី​​ឡេ​វីស​បាន​​បង្ហាញ​ឱ្យឃើញ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុងនាម​ជា​កីឡាការិនីម្ចាស់​ផ្ទះ​​បន្ទាប់​ពីនាង​ដណ្តើម​បាន​ពាន​ជើង​ឯក​​​កម្ម​វិធី ​LPGA Founders Cup ជា​មួយ​នឹង​គម្លាត​ពិន្ទុ​៣សត់​។ ព្រឹត្តិ​ការណ៍​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​សរុប​១លាន​និង​៥សែន​ដុល្លារ​​អាមេរិក​ខាង​ដើម​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូនគោល​​ JW Marriott Desert Ridge Resort & Spa​ក្រុង ​​​Phoenix​

ណា​ដាល់​និង​សារ៉ា​ប៉ូ​វ៉ា​ឈ្នះជើងឯក BNP Paribas Openនៅអាមេរិក

Posted: 18 Mar 2013 12:55 AM PDT

កីឡាការិនី​​លំ​ដាប់​ទី​២ពិ​ភព​លោក​​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​និង​កីឡាករ​លំ​ដាប់កំពូល​របស់​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​ពួក​គេ​យក​ឈ្នះ​ពាន​ជើង​ឯក​វាយ​កូន​បាល់​កម្ម​វិធី BNP Paribas Open​ព្រម​ទាំង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​ជា​មូលប្ប​ទាន​ប័ត្រ​ក្នុង​ម្នាក់​ៗ​១លាន​ដុល្លារ​អា​មេរិក​ ។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ប្រកួត​ក្រុង​

Raikkonenឈ្នះជើងឯកប្រណាំងរថយន្តបើករដូវកាល Australian F1 Grand Prixនៅអូ​ស្ត្រា​លី​

Posted: 18 Mar 2013 12:53 AM PDT

កីឡាករ​ហ្វាំង​ឡង់​ Kimi Raikkonen​​​​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​​​កម្ម​វិធី​ Australian F1 ​Grand Prix​ នៅទីលាន​ប្រណាំង​​ Albert Park circuit​ក្រុង Melbourneប្រទេស​អូ​ស្ត្រា​លី​​​កាល​ពី​ថ្ងៃ​អាទិត្យ ​​ទី​១៧ ​ខែមី​នា​​​ កន្លង​ម​ក​នេះ​ ។​

ភីន សុដាលីស ​ត្រៀម​ខ្លួន​ភ្ជាប់​ពាក្យ​ថ្ងៃទី​៣១ មីនា

Posted: 18 Mar 2013 12:52 AM PDT

កញ្ញា ភីន សុដាលីស
រាជធានីភ្នំពេញ ៖ តារាសម្តែង​វ័យក្មេងរូបស្រស់ កញ្ញា ភីន សុដាលីស បានត្រៀម​ខ្លួនភ្ជាប់ពាក្យជាមួយ​អ្នកសិល្បៈដូចគ្នា​នៅថ្ងៃទី៣១ មីនា ២០១៣ ខាងមុខ​នេះ បន្ទាប់ពីតារាសម្តែង​រូបនេះបានចូល​ប្រឡូកក្នុងវិស័យ​សិល្បៈបានត្រឹម​មួយរយៈខ្លី​នោះ។ តារាសម្តែងដែលតែងតែទទួលបានតំណែងជាតួឯកស្រីគ្រប់រឿងនៅក្នុងផលិតកម្មមហាហង្សដែលមានឪពុករបស់នាងជាម្ចាស់ផលិតកម្មនោះ បាន​

​កាច់​ចង្ក្រាន​ហ្គាស​ចៀន​​សាច់​ជ្រូក​​ឆាប​ដៃ​ភ័យ​​​ដួល​លើ​ចង្ក្រាន​សន្លប់ឆេះ​ត្រចៀក

Posted: 18 Mar 2013 12:45 AM PDT

ស្ត្រីរងគ្រោះកំពុងសម្រាកក្នុង​មន្ទីរពេទ្យ
រាជធានី​ភ្នំពេញ ៖ ​ស្ត្រី​មា្ន​ក់​ត្រូវ​គ្រូ​ពេទ្យ​ប្រាប់​ថា​ មានជំងឺខ្សោយ​បេះ​​ដូង​​ ​និង​លើស​ឈាម​​​ ហើយ​ខណៈ​ពេល​​កាច់​ចង្ក្រាន​ហ្គាស​​ប្រើ​កំប៉ុង​​​តូច ចៀន​សាច់​ជ្រូក​​ភ្លើង​បានឆាប​ដៃ​​​ធ្វើ​ឱ្យ​គាត់​​​ភ័យ​​តក់ស្លុត​​​ដួល​លើ​ចង្ក្រា​​ន​​​​បណ្ដាល​ឱ្យ​​​សន្លប់​​លើ​ចង្ក្រាន​ឆេះ​ជិត​ឆ្អិន​​​ស្លឹក​ត្រចៀក​​ខា​ង​ស្ដាំ​ ។ ​ ហេតុការណ៍​​នេះ​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​​​​៩ និង​​​៣០នាទី​ព្រឹកថ្ងៃ​ទី​​​១៥ មីនា ​​​នៅផ្ទះ​ជួល​មួយ​​​​​​ក្នុង​​ភូមិ​​ស្លែង​

ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​មិន​ប្រយ័ត្ន​ C125 បុក​របួស​ទាំង​សង​ខាង​

Posted: 18 Mar 2013 12:30 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង​ ៖ ​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ខ្ទេច​មួយ​កំណាត់​មុខ​របួស​អ្នក​ជិះទាំង​សង​ខាង​ ខណៈ​ដែល​ម៉ូតូ​ម៉ាក​វីវ៉ា​បាន​បត់​ត្រឡប់​ក្រោយ​​កាល​ពីវេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ មីនា​ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​​ស្ថិត​ក្នុង​ភូមិ​ទី១​ សង្កាត់​ខ្សាម​ ។​ មន្ត្រី​ប៉ូលិស​ចរាចរ​ខេត្ត​បាន​និយាយ​ថា​ នៅ​មុន​ពេល​កើត​ហេតុ​មាន​ម៉ូតូ​ម៉ាក​វីវ៉ា​ពណ៌​ខ្មៅ​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំង​

ផ្ទុះ​បំពង់​​ធុង​ថ្ម​​ស្អុយ​​ឆាបឆេះ​​ជាង​ផ្សារ​រថយន្ត​រលួយ​ដៃទាំង​សង​ខាង​

Posted: 18 Mar 2013 12:24 AM PDT

ជនរងគ្រោះសម្រាកព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​
​ខេត្ត​ស្វាយរៀង ៖ ជាង​តោន និង​ផ្សារ​រថយន្ត​ម្នាក់​បាន​រង​របួសធ្ងន់​ ដោយសារផ្ទុះ​បំពង់​ធុង​ថ្ម​​ស្អុយ​ជះ​អណ្តាត​​ភ្លើង​​ឆេះ​ដៃ​ទាំង​សង​ខាង​ពង​រលួយ​ តែ​សំណាងល្អ​លោត​ចេញពី​រថយន្ត​រួច​កុំ​អី​មិន​ដឹងថា ជា​យ៉ាងណា​នោះទេ ។ ករណី​​នេះ​បាន​កើតឡើង​​កាលពីថ្ងៃទី​១៧ មីនា ​២០១៣ ​វេលា​ម៉ោង​​៣​រសៀល​ នៅ​ផ្សារ​ដូន​សរ ឃុំ​ដូន​សរ ​ស្រុក​ស្វាយ​ជ្រំ ។ 

ស្ថេ​រ​ភាព​នៃ​របប​លោក​គីម​ជុង​អ៊ុន​នៅ​តែ​ជា​ចំណុចសួរ​យ៉ាង​ធំ​

Posted: 18 Mar 2013 12:22 AM PDT

លោក​គីម ជុង​អ៊ុន 
សមាជិក​សភា​​​អាមេរិក​ លោក MIKE ROGERS ប្រធាន​គណៈ​ក​ម្មការ​​ស៊ើប​ការណ៍​នៃ​សភា​អាមេរិក​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៧ មីនា ក្នុង​កម្ម​វិធី​«​ STATE OF THE UNION » របស់​ទូរ​ទស្សន៍ CNN ថា របប​របស់​មេ​ដឹក​នាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​អ៊ុន នៅ​តែ​ជា​​កម្មវ​ត្ថុ​នៃ​ការ​ចោទ​សួរ​​ចំពោះ​ស្ថេរ​ភាព​នៃ​របប​នោះ​ដែល​ជា​ប្រភព​នៃ​ការ​គំរាម​​កំហែង​បង្ក​​ហេតុ​ជា​ច្រើន ។

រថយន្ត​ដឹក​បង្គោល​ភ្លើង​ចុះ​ពី​លើ​ស្ពាន​ដាច់​ហ្វ្រាំង​បុក​ខឿន​រង្វង់​មូល​

Posted: 18 Mar 2013 12:15 AM PDT

រថយន្ត​ដឹក​បង្គោល​ភ្លើង​ចុះ​ពី​លើ​ស្ពាន​ដាច់​ហ្វ្រាំង​បុក​ខឿន​រង្វង់​មូល​
ខេត្ត​កណ្តាល​ ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​​ដឹក​បង្គោល​ភ្លើង​បេតុង​បើក​ចុះ​ពី​លើ​ស្ពាន​ព្រែក​តា​មាក់​ បាន​ដាច់​ហ្វ្រាំង​ជ្រុល​ទៅ​បុក​ខឿន​រង្វង់​មូល​នៅ​ត្រើយ​ខាង​កើត​ស្ពាន​ធ្លាក់​សសរ​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​កម្មករ​ម្នាក់​រង​របួស​ធ្ងន់​ ឯ​ខឿន​រង្វង់​មូល​ត្រូវ​រថយន្ត​បុក​បែក​បាក់​ខ្ទេច​ផង​ដែរ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ មីនា​ នៅ​ចំណុច​រង្វង់​មូល​គល់​ស្ពាន​

រថយន្ត​ដឹក​កង​ទ័ព​របស់​ប៉ាគី​ស្ថាន​​ធ្លាក់ជ្រោះ​ស្លាប់​​​23នាក់​

Posted: 18 Mar 2013 12:01 AM PDT

​
ប្រភព​​​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​បរទេស​កាលពី​​ពេល​ថ្មីៗ​​បាន​​ផ្សាយ​​ថា មាន​​​ឧបទ្ទ​វ​ហេតុ​​រថយន្ត​ក្រុង​​ដឹក​កងទ័ព​​​របស់​​ប៉ាគីស្ថាន​​ បាន​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​​​ខណៈ​កំពុង​បើកបរ​ធ្វើ​ដំណើរ​​លើ​ដង​ផ្លូវ​​​ការ៉ាកូរ៉ាម (Karakoram) ជា​ដង​ផ្លូវ​កាត់ព្រំ​ដែន​​ប៉ាគីស្ថាន​​​-ចិន​​​ដែល​ខ្ពស់​​បំផុត​​នៅ​លើ​ពិភព​លោក​​​​ស្ថិត​​លើ​ភ្នំ​​ភាគ​ខាង​ជើង​ប្រទេស​​ ​ដែល​ឧបទ្ទវ​ហេតុ​​នេះបាន​សម្លាប់​​មនុស្ស​យ៉ាង​តិច​​២៣​នាក់ ។ ​

កុ​មារី​អា​យុ​10​ឆ្នាំ​ត្រូវ​ជន​អ​គ​តិ​នាំ​យក​ទៅ​រំ​លោភ​ក្នុង​គម្ពោត​ព្រៃ​រួច​គេច​ខ្លួន​

Posted: 18 Mar 2013 12:00 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ដ​បន្ទាយ​មាន​ជ័យ​ ៖ កុ​មារី​ម្នាក់​ដែ​​ល​មាន​​អាយុ​ទើប​១​០​ឆ្នាំ​ ត្រូវ​ជន​អ​គតិ​តណ្ហា​ក្រាស់​នាំ​យក​ទៅ​រំ​លោភ​ក្នុង​គម្ពោត​ព្រៃ​រហូត​បាន​សម្រេច​ ហើយ​គេច​ខ្លួន​បាត់​ស្រ​មោល​ ដោយ​ទុក​កុ​មារី​អ​ភ័ព្វ​ឱ្យ​នៅ​តែ​ម្នាក់​ឯង​ និង​ត្រូវ​បាន​អ្នក​ដំណើរ​តាម​ផ្លូវ​លំ​ប្រ​ទះ​ឃើញ​កាល​ពី​វេលា​ម៉ោង​៣​និង​២​០​នា​ទី​ រសៀល​ថ្ងៃ​ទី​១​៤​ មី​នា​ នៅ​ក្នុង​​ឃុំ​សា​រង្គ​ ស្រុក​ស្វាយ​ចេក​ ចម្ងាយ​ប្រ​មាណ​៣​០​០​ម៉ែត្រ​ ។​

មជ្ឈមណ្ឌល​សាន់កូ​រងការ​រិះគន់​ថា​យក​ដង​ផ្លូវ​ចត​ម៉ូតូ​ និង​រថយន្ត​យ៉ាង​អនាធិបតេយ្យ

Posted: 17 Mar 2013 11:55 PM PDT

មជ្ឈមណ្ឌល​សាន់កូ​រងការ​រិះគន់​ថា​យក​ដង​ផ្លូវ​ចត​ម៉ូតូ​ និង​រថយន្ត​យ៉ាង​អនាធិបតេយ្យ
ក្រុង​ប៉ោយប៉ែត ៖ មជ្ឈ​មណ្ឌលសាន់កូ​ ឬហៅសាន់ហ្វ្រាន់ស៊ីស្កូដែល​មានទីតាំងតាមបណ្ដោយផ្លូវ​ជាតិលេខ៥ ​ក្នុងភូមិក្បាល​កោះ​សង្កាត់​​​ប៉ោយ​ប៉ែត ក្រុងប៉ោយ​ប៉ែត បាននិងកំពុងរងការរិះគន់ពីសំណាក់មហា​ជនថាយកដង​ផ្លូវ​ធ្វើអាជីវ​កម្មចតម៉ូតូ ​និងរថយន្ត យ៉ាង​​អនាធិប​តេយ្យ​បង្ក​​ឲ្យ​អ្នក​ស្រុកព្រួយបារម្ភ​ចំពោះគ្រោះថ្នាក់ចរាចរណ៍​ខ្លាចកើតមាននាពេល​ខាងមុខ។

ក្រុម​ជួញ​ដូរ​និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ដ៏​សកម្ម​បួន​នាក់​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ភ្នំស្រួច​ក្របួច​

Posted: 17 Mar 2013 11:45 PM PDT

ក្រុម​ជួញ​ដូរ​និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ដ៏​សកម្ម​បួន​នាក់​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ភ្នំស្រួច​ក្របួច​
ខេត្តកំពង់​ស្ពឺ ៖​ ជន​បួន​នាក់​ដែល​ជា​មុខ​សញ្ញា​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​​ពេល​ពួក​គេ​កំពុង​ចរាចរណ៍​គ្រឿង​ញៀន​ ។ ប្រភព​ពី​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ភ្នំស្រួច​ឱ្យ​ដឹង​ថា​ នៅ​វេលា​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​១៤ មីនា​ ខណៈ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ ចុះ​ល្បាត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ និង​ឃ្លាំ​មើល​តាម​ដង​ផ្លូវ​ជាតិ​លេខ៤​ នៅ​ចំណុចគីឡូ​ម៉ែត្រ​៥៨ និង​លេខ​

តារាកំប្លែង​នាយឆ្អឹង​ចេញទៅ​សម្តែងនៅ​ប្រទេស​អូស្ត្រាលី

Posted: 17 Mar 2013 11:42 PM PDT

 តារាកំប្លែង​នាយឆ្អឹង​ចេញទៅ​សម្តែងនៅ​ប្រទេស​អូស្ត្រាលី
រាជធានីភ្នំពេញ ៖ តារាកំប្លែង​ខ្មែរ​នាយឆ្អឹង​​ក្រៅពី​មាន​ការគាំទ្រ​​ពីប្រជាពលរដ្ឋ​ខ្មែរជាច្រើន​នៅក្នុង​ប្រទេសហើយនោះ​ ថែមទាំង​​មានការគាំទ្រ​​ពីប្រជាពល​រដ្ឋ​​​ ដែលនៅក្រៅប្រទេស​​ជា​ច្រើនទៀត​ផង ជាក់ស្តែង​នៅប្រទេសអូស្ត្រាលី ។តារាកំប្លែង​នាយឆ្អឹង​​បានប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា ​«លោក​ត្រូវ​បាន​សមាគម​ខ្មែរ​នៅប្រទេស​អូស្ត្រាលី​អញ្ជើញ​លោកឱ្យទៅ​សម្តែង​នៅទីនោះ​រយៈ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៨ មីនា ២០១៣

Posted: 17 Mar 2013 11:35 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៨ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

គំ​នុំ​រឿង​ដី​ធ្លី​យូរ​ហើយ​ ទំ​នាស់​រឿង​ត​ទុយោ​ទឹក​ក្មួយ​ប្រុស​វាយ​ម្តាយ​មីង​2​នាក់​

Posted: 17 Mar 2013 11:30 PM PDT

គំ​នុំ​រឿង​ដី​ធ្លី​យូរ​ហើយ​ ទំ​នាស់​រឿង​ត​ទុយោ​ទឹក​ក្មួយ​ប្រុស​វាយ​ម្តាយ​មីង​2​នាក់​
ខេត្ត​ពោធិ៍​សាត់​ ៖ ដោយ​សារ​ទំ​នាស់​រឿង​ត​ទុ​យោ​ទឹក​បាន​ឈាន​ដល់​ក្មួយ​ប្រុស​វាយ​សំពង​ម្តាយ​មី​ង​នឹង​ឈើ​ជ្រុង​បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​ដល់​ទៅ​២​នាក់​ រួច​ហើយ​គេច​ខ្លួន​បាត់​ ចំណែក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​រង​របួស​យ៉ាង​ធ្ងន់​​​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​ប្រទេស​វៀត​ណាម​ ។ អំ​ពើ​ហិង្សា​ដោយ​ចេត​នា​នេះ​ កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥​ មី​នា​ វេ​លា​ម៉ោង​៣​និង​៥០​នា​ទី​រសៀល​ នៅ​ភូមិ​ពាល

កន្ទុយ​​សណ្តោង​​​រថយន្ត​ហ៊ីណូ​របស់​ថៃ​​របូត​​តម្ពក់​ក្រឡាប់​ចាក់​​ដំឡូង​​ពេញ​ផ្លូវ

Posted: 17 Mar 2013 11:15 PM PDT

កន្ទុយ​​សណ្តោង​​​រថយន្ត​ហ៊ីណូ​របស់​ថៃ​​របូត​​តម្ពក់​ក្រឡាប់​ចាក់​​ដំឡូង​​ពេញ​ផ្លូវ
ខេត្ត​ប៉ៃលិន ៖ ​រថយន្ត​​​​សណ្តោង​រុឺម៉ក​​ម៉ាក​ហុីណូ​មួយ​គ្រឿង​​របស់​ថៃ​ដឹក​​​ចំណិត​​​ដំឡូង​​មី​ស្ងួត​​​​បាន​បែក​​​តម្ពក់​​​ត្រង់​​​ផ្លូវ​កែ​ង​បណ្តាល​ឱ្យ​កន្ទុយ​សណ្តោង​ក្រឡាប់​​​​បះ​ជើង​ទៅ​​ខាង​ឆ្វេង​​​ដៃ​ចាក់​ដំឡូង​​មី​ពាស​ពេញ​​​ផ្លូវ​​​​ តែ​សំណាង​ល្អ​អត់​មាន​​​​គ្រោះ​ថ្នាក់​​ដល់​មនុស្ស​​ ។​​​ ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​​កាលពី​​​វេលា​ម៉ោង​​៤​និង​​៣០​នាទី​​រសៀល​​ ថ្ងៃទី​១៦ មីនា​​ស្ថិត​​នៅ​ចំណុច​​​ផ្លូវ​​កែង ក្នុង​ភូមិ​​អូរ​ច្រា​

ស្រ្ដី​ម្នាក់​លេប​ថ្នាំ​សម្លាប់​ខ្លួន​ពេល​ប្ដី​ចេញ​ពី​ផ្ទះ​ទៅ​ព្យា​បាល​ជំ​ងឺ​នៅ​ស្រុក​

Posted: 17 Mar 2013 11:00 PM PDT

ស្រ្ដី​ម្នាក់​លេប​ថ្នាំ​សម្លាប់​ខ្លួន​ពេល​ប្ដី​ចេញ​ពី​ផ្ទះ​ទៅ​ព្យា​បាល​ជំ​ងឺ​នៅ​ស្រុក​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ បុរស​​-​ស្រ្ដី​ពីរ​នាក់​បាន​ស្រ​ឡាញ់​គ្នា​ស្ទើរ​លេប​ ត្រូ​វ​បាន​ឪ​ពុក​ម្ដាយ​ទាំង​សង​ខាង​ព្រម​ព្រាង​គ្នា​រៀប​ចំ​ផ្សំ​ផ្គុំ​ជា​គូ​អនា​គត​ក្នុង​វ័យ​១​៨​ឆ្នាំ​ដូច​គ្នា​ ទើប​តែ​បាន​រយៈ​ពេល​២​ខែ​ប៉ុណ្ណោះ​ ពេល​ប្ដី​ចេញ​ពី​ផ្ទះ​ទៅ​មើល​ជំ​ងឺ​នៅ​ឯ​ស្រុក​កំ​ណើត​ នាង​ជា​ប្រ​ពន្ធ​បែរ​ជា​លេប​ថ្នាំ​គ្រុនចាញ់​ប្រ​ភេទ​ត្រា​មូស​សម្លាប់​ខ្លួន​ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​អូរ​តា​មេង​ ឃុំ​អន្លង់​វែង​ ស្រុក​

គ្រូទាយ​​​អុជ​ធូប​​​អាសនៈ​ឆាប​ឆេះ​​​ពំនូក​ចំបើង​បង្ក​ឱ្យ​​ភ្ញាក់​ផ្អើល​​ដល់​អាជ្ញាធរ​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​

Posted: 17 Mar 2013 10:45 PM PDT

គ្រូទាយ​​​អុជ​ធូប​​​អាសនៈ​ឆាប​ឆេះ​​​ពំនូក​ចំបើង​បង្ក​ឱ្យ​​ភ្ញាក់​ផ្អើល​​ដល់​អាជ្ញាធរ​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​
រាជ​ធានី​​ភ្នំពេញ​ ៖ ​កម្ទេច​ភ្លើង​ធូប​​​​​ដែល​គ្រូ​ទាយ​អុជ​​​នៅ​ក្នុងអាសនៈ​​របស់​ខ្លួនដោយ​​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​ក៏បង្ក​ឱ្យ​​​​ឆាប​ឆេះ​​រាល​ដល់​ពំនូក​ចំបើង​ និង​ព្រៃ​នៅ​ក្បែរ​ៗផ្ទះ ​​​​ក្លាយ​ជា​អណ្ដាត​​ភ្លើង​​​យ៉ាង​សន្ធោសន្ធៅ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​ដល់​អាជ្ញាធរ​ និងសមត្ថកិច្ច​​ខណ្ឌពោធិ៍​សែនជ័យ​ និង​មាន​​ការ​អន្តរាគមន៍​​ពី​សំណាក​​់​រថយន្ត​​​ពន្លត់​អគ្គិ​​ចំនួន​​៥​គ្រឿង​​​​ចេញ​បាញ់​ទឹក​​​ពន្លត់​​ភ្លាម​​ៗ​ដែរ ​ព្រោះ​​ខ្លាច​​

តាម​ប្រមាញ់​ចោរ​លួច​រថយន្ត​តាំង​ពី​ខេត្ត​បាត់​ដំបង​រហូត​ដល់​ក្រុង​បាវិត​

Posted: 17 Mar 2013 10:30 PM PDT

តាម​ប្រមាញ់​ចោរ​លួច​រថយន្ត​តាំង​ពី​ខេត្ត​បាត់​ដំបង​រហូត​ដល់​ក្រុង​បាវិត​
ខេត្ត​ស្វាយ​រៀង​ ៖ លោក​វរ​សេនីយ៍​ត្រី​ កែវ​​ គង់ អធិការ​ក្រុង​បាវិត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កាល​ពីថ្ងៃ​ទី​១៣​ មីនា​ វេលាម៉ោង​៤​រសៀល​ សមត្ថ​កិច្ច​បាន​ព័ទ្ធ​ចាប់​រថយន្ត​មួយ​គ្រឿង​​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ទឹ​ក​មាស​ ស៊េរី​ឆ្នាំ​១៩៩៧​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D-4894 ដែល​ក្រុម​ចោរ​បាន​ផ្លុង​ចោល​នៅ​ចំណុច​ផ្លូវ​លំ​ស្ថិត​នៅក្នុង​ភូមិ​បាវិត​កណ្តាល​ សង្កាត់​បាវិត​ ខេត្ត​ស្វាយ​រៀង ដោយ​ឃើញ​ដូច​នេះ​សមត្ថ​

សមាគមអតីត​និស្សិត​អាហារូប​ករណ៍​សហរដ្ឋ​អាមេរិក​ផ្តល់​បទពិសោធន៍​ដល់​និស្សិត​កម្ពុជា​

Posted: 17 Mar 2013 10:15 PM PDT

ទិដ្ឋភាពនៅក្នុងពិធីប្រជុំ
រាជធានី​ភ្នំពេញ​ ៖​ សមាគម​អតីត​និស្សិត​អាហារូប​ករណ៍​ហ៊្វុល​ប្រាយ​សហរដ្ឋ​អាមេរិក​ (FUSAAC) បាន​រៀប​ចំ​សន្និបាត​ថ្នាក់​ជាតិ​ជា​លើក​ទីមួយ​របស់​ខ្លួន​ និង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដល់​និស្សិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ចង់​ទទួល​បាន​អាហារូប​ករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៦​ មីនា​ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​​

​រថយន្តដឹក​ស៊ីម៉ងត៍​ពន្លះ​ជាមួយ​រថយន្ត​កូរ៉េ​ដាច់​ទ្រុង​របួស​ធ្ងន់​-ស្រាល​2​នាក់​

Posted: 17 Mar 2013 10:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពត​ ៖ រថយន្ត​ពីរ​គ្រឿង​​មួយ​គ្រឿង​ជា​រថយន្ត​ធុន​យក្ស​ប្រភេទ​យីឌុប​ និង​មួយ​គ្រឿង​ទៀត​គឺ​រថយន្ត​កូរ៉េ​ចំណុះមួយ​តោន​បាន​​ពន្លះ​គ្នា​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៣​ ខេត្ត​កំពត-​ព្រះ​សីហនុ​ត្រង់​ចំណុច​ផ្លូវ​បំបែក​​នៅ​មុខ​ហាង​កាហ្វេ​មួយ​ស្ថិត​ក្នុង​ភូមិ​អណ្តូង​ខ្មែរ​ សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត​ កាល​ពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​១៥ មីនា​​ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់​

ខួប​ទី​៤៣​នៃការធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​សម្តេច​ព្រះ​នរោត្តម​ សីហនុ

Posted: 17 Mar 2013 09:04 PM PDT

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ មីនា ២០១៣ នេះ ជា​ខួប​ឆ្នាំទី៤៣​នៃ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ពីសំណាក់​លោក​សេនា​ប្រមុខ​លន់ នល់ និងបក្សពួក ។ ចាប់​តាំងពី​ក្រោយ​ធ្វើរដ្ឋប្រហារ​ទម្លាក់​ព្រះបរមរតនកោដ្ឋ​ (សម្តេចព្រះ​ នរោត្តម សីហនុ) និងបង្កើត​របប​សាធា​រណរដ្ឋ​ខ្មែរ​ដែល​សហ​រដ្ឋ​អាមេរិក​នៅពីក្រោយខ្នង​រួចមក បានធ្វើ​ឱ្យប្រទេស​កម្ពុជាធ្លាក់ទៅក្នុង​ភ្លើងសង្គ្រាម និងរបប​ប្រល័យពូជសាសន៍ កាប់សម្លាប់ វិនា​ស​

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប-រ៉ឺម៉ក​កង់​៣​​ទាមទារ​ឱ្យ​សាលា​ឧទ្ធរណ៍​​​កុំ​ស្តាប់​​​ការ​អន្តរាគមន៍​... ដាក់​ទោស​ស្ត្រី​​ឈ្មោះ​យ៉ោម បុប្ផា ​ឱ្យ​ខាង​តែបាន​

Posted: 17 Mar 2013 09:00 PM PDT

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ និង​​រ៉ឺម៉ក​កង់​៣​កំពុង​​ធ្វើ​ការ​ទាមទារ​ឱ្យដាក់​ទោស​ស្ត្រី​​ឈ្មោះ​យ៉ោម បុប្ផា ​
រាជធានីភ្នំពេញ ៖ ​ក្រុមអ្នក​រត់​ម៉ូតូឌុប-រ៉ឺម៉ក​កង់​៣​​​ជា​ច្រើន​នាក់​ ហៅថា សមាគម​​រួម​គ្នា​​ដើម្បី​អភិ​វឌ្ឍន៍​ ​នា​វេលា​ម៉ោង​ប្រហែល​៩​​ព្រឹក​ថ្ងៃទី​១៨ មីនា ២០១៣ បាន​ទៅ​ប្រមូល​ផ្តុំ​​គ្នា​នៅ​មុខ​សាលា​ឧទ្ធរណ៍​​ ដើម្បី​រង់​ចាំ​​ស្តាប់​ចំណាត់​ការ​​ផ្សេងៗ​​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ឈ្មោះ​​យ៉ោម បុប្ផា ​​​និង​សុំ​បក​ស្រាយ​អំពី​សកមក្ម​ភាព​មិន​ប្រក្រតី​របស់​យ៉ោម​ បុប្ផា ​ព្រោះ​ឮថា ​មាន​អង្គ​ការ​​សមា​គម​​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៅ​សាលា​ឧទ្ធរណ៍​​ធ្វើ​អន្តរាគមន៍​រឿង​នេះ​ ហើយ​ពួក​

រថ​យន្ត​ដឹក​ទំនិញ​ផុង​ចូល​រណ្តៅ​ជម្រៅ​9,14​ម៉ែត្រ​ពេល​កំពុង​បើក​បរ​

Posted: 17 Mar 2013 08:46 PM PDT

​
រថ​យន្ត​ដឹក​​ទំនិញ​​មួយ​គ្រឿង​បាន​ជួប​ប្រទះ​នឹង​ឧប្បត្តិ​ហេតុ​ដ៏​រន្ធត់​មួយ​ដោយ​សារ​ស្រុត​ដី​ធ្លាក់​ចូល​ក្នុង​រ​ណ្តៅ​ដ៏​ធំ​មួយ​ដែល​មាន​ជម្រៅ​ប្រវែង​​៩,១៤​ម៉ែត្រ និង​ទទឹង​៦,០៩​ម៉ែត្រ ខណៈ​កំពុង​​បើក​បរ​ឆ្លង​កាត់​​ផ្លូវ​គុន​ម៉ិញ​​ ខេត្ត​យុន​ណាន ប្រទេស​​ចិន កាល​ពី​ថ្ងៃ​ទី​១៥ មីនាកន្ល​ងទៅ​ ។

ប៉េអឹម​ក្រុង​ប៉ោយប៉ែត​​ម្នាក់ ​បើក​​រថយន្ត​ដេញ​បុក​ម៉ូតូ​​ក្មេង​ស្ទាវ​​ដួល​រេ​ពេញ​ផ្លូវ​ របួស​២​នាក់​

Posted: 17 Mar 2013 08:36 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត ៖ ​មន្ត្រីកង​រាជអាវុធហត្ថ​​ក្រុង​ប៉ោយ​ប៉ែត​ម្នាក់​បាន​​ជិះ​រថយន្ត​​ឡង់គ្រីស្ស័រ​​ដេញ​បុក​ម៉ូតូ​​ក្មេង​ស្ទាវ​២​ក្រុម​កំពុង​ដេ​ញ​កាប់​​គ្នា​យ៉ាង​អនាធិប​តេយ្យ​​តាមដង​ផ្លូវ​ ក្នុង​នោះ​​មាន​កូន​លោក​​ម្នាក់​​ផង​ដែរ បណ្តាល​ឱ្យ​​ម៉ូតូ​ក្មេង​ស្ទាវ​ជ្រុល​ទៅ​បុក​ម៉ូតូ​អ្នក​រត់​​​ឌុប​ជិះ​គ្នា​៣​នាក់​រង​របួស​ស្ត្រី​​២​នាក់ កាល​ពីវេលា​ម៉ោង​៩​និង​​៤០​នាទី​ព្រឹកថ្ងៃទី​​១៨ មីនា ២០១៣ ​តាម​បណ្តោយ​​ដង​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិត​​ក្នុង​ភូមិ​បាលិ​លេយ្យ​​១​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ។

ឡង់គ្រីស្ស័រ​​ពាក់ស្លាក​លេខ​ខេមរភូមិន្ទ​បើក​បុក​នៅ​ខណ្ឌ​​ដូនពេញ​រត់​ទៅ​ដល់​ខណ្ឌ​សែនសុខ

Posted: 17 Mar 2013 08:13 PM PDT

រថយន្តបង្ក
រាជធានីភ្នំពេញ ៖ ​រថយន្តឡង់គ្រីស្ស័រ​ ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​​ខេមរភូមិន្ទ បានបើក​ទៅបុក​បង្គោល​​ដាក់​ច្រវាក់​​ព័ទ្ធ​ជុំវិញ​កន្លែង​ផ្ញើ​កង់​​-ម៉ូតូ​​នៅជុំ​វិញ​ផ្សារ​ថ្មី​ចំហៀង​ខាងកើត​បាក់​អស់​៥​បង្គោល​ នៅក្នុង​​សង្កាត់​ផ្សារ​ថ្មី​ទី១ ខណ្ឌ​ដូនពេញ រួចរថយន្ត​ព្យាយាម​​បើក​រត់​​ទៅ​ដល់​ផ្លូវភ្នំពេញ-ហាណូយ សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ​ទើប​សមត្ថ​កិច្ច​​ឃាត់​រថយន្តបាន ។ ហេតុ​ការណ៍​នេះកើតឡើង​កាលពីវេលា​ម៉ោង​​​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​១៧ មីនា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!