Koh Santipheap Daily

Koh Santipheap Daily


ដើរបាញ់​​កណ្ដុរ​​ឆក់​ខ្សែ​​លួស​​បង្កៃ​ចរន្តអគ្គិសនី​​របស់​ម្ចាស់ស្រែឆក់ស្លាប់

Posted: 15 Feb 2013 12:00 AM PST

ដើរបាញ់​​កណ្ដុរ​​ឆក់​ខ្សែ​​លួស​​បង្កៃ​ចរន្តអគ្គិសនី​​របស់​ម្ចាស់ស្រែឆក់ស្លាប់
ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ នៅ​ក្បែ​រ​​ភ្លឺ​ស្រែក្នុង​គុម្ព​ស្រូវ​ ខណៈ​ដើរ​បាញ់ស​ត្វ​កណ្តុរ​​​ត្រូវ​បាន​អ្នក​ស្រែដើរ​ទៅ​ប្រទះ​ឃើញ​សាក​សព ​កាល​ពី​វេលា​យប់​ថ្ងៃទី​១២​​ កុម្ភៈ​​ចម្ងាយ​ពី​ផ្លូវ​ជាតិ​លេខ​៥​ប្រវែង​២៥០​ម៉ែត្រ ​ស្ថិត​ក្នុង​ភូមិ​និមិត្ត​៤​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ​។

ឆ្នាំ​2013​អាល្លឺម៉ង់​គាំ​ទ្រ​ការ​បោស​សម្អាត​មីន​នៅ​សៀម​រាប​ និង​ឧត្តរ​មាន​ជ័យ​ផ្តល់​ជំនួយ​ជាង​1លាន​អឺ​រ៉ូ

Posted: 14 Feb 2013 11:45 PM PST

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ​ អាន ក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំ​ពេញ​ ៖​ រដ្ឋា​ភិបាល​សាធារណ​​រដ្ឋ​សហព័ន្ធ​អាល្លឺ​ម៉ង់​ បាន​ផ្តល់​ជំនួយ​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ សម្រាប់​គាំ​ទ្រ​កិច្ច​ប្រតិបត្តិ​ការ​បោស​សម្អាត​មីន​ នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​១.១១២.៥០០​អឺរ៉ូ​ សម្រាប់​ឆ្នាំ​២០១៣​ ។ ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ដោយ​លោក​ ប្រាក់​ សុខុន​ រដ្ឋ​

ប៉េអឹម​ឃាត់ខ្លួន​កូនឧត្តមសេនីយ៍​ម្នាក់ពាក់ព័ន្ធប្រើប្រាស់​​ និងជួញដូរ​គ្រឿងញៀន​

Posted: 14 Feb 2013 11:41 PM PST

ប៉េអឹម​ឃាត់ខ្លួន​កូនឧត្តមសេនីយ៍​ម្នាក់ពាក់ព័ន្ធប្រើប្រាស់​​ និងជួញដូរ​គ្រឿងញៀន​
ខេត្តពោធិ៍សាត់ ៖ មុខ​សញ្ញាជួញដូរ​គ្រឿងញៀន​ម្នាក់​ដែលឪពុក​ថ្នាក់ឧត្តមសេនីយ៍​ ហើយកន្លងមក​ប៉ូលិស​​ចាប់របូតៗ​នោះ ឥឡូវ​នេះត្រូវខាង​ប៉េ​អឹម​ចាប់វិញ​ម្តង ។​លោកអនុសេនីយ៍ឯក​ច័ន្ទ ​សុខា មេបញ្ជាការ​មូលដ្ឋានកង​រាជអាវុធហត្ថ​ស្រុកភ្នំក្រវាញបានឱ្យ​ដឹងថា មុខសញ្ញា​ដែលត្រូវឃាត់ខ្លួននេះ​ឈ្មោះវ៉ែន ​សុវណ្ណគិរី ភេទប្រុស ​អាយុ​៤១​ឆ្នាំ មានទីលំនៅ​ភូមិប៉ែន ​ឃុំលាច ស្រុកភ្នំក្រវាញ

កោះ​ទ្រង់​កំពុង​ទាក់​​ទាញ​ភ្ញៀវ​​ទេស​ចរ​​ក្នុង​ដំណើរ​​លំហែ​កម្សាន្ត​

Posted: 14 Feb 2013 11:34 PM PST

ស្នាក់​សហគមន៍​​ទេស​ចរ​នៅ​កោះ​ទ្រង់​
រាជធានីភ្នំពេញ ៖ ស្ថិត​​នៅ​ទល់​មុខ​នឹង​ទី​រួម​ខេត្ត​​ក្រចេះ​​ដោយ​គ្រាន់តែ​​ឆ្លង​ទន្លេ​​មេគង្គ​​ កោះ​ទ្រង់​​បាន​ក្លាយ​​​ជា​រមណីយ​ដ្ឋាន​ដ៏ទាក់​ទាញ​បំផុត​​សម្រាប់​ភ្ញៀវ​​ទេស​ចរ​សំខាន់​​ទេស​ចរណ៍​អន្តរ​ជាតិ​ទៅ​លំហែ​​​កម្សាន្ត​ រហូត​​មក​ដល់​ពេល​នេះ​​ភ្ញៀវ​ទេស​​ចរ​អន្តរ​ជាតិ​ដែល​ទៅកាន់​ទី​នោះ​កាន់​តែ​​មាន​ចំនួន​ច្រើន​ឡើង​គួរ​ឱ្យ​​ចាប់​អារម្មណ៍​ ។ តាម​សម្តីភ្ញៀវ​ទេ​សចរ​ដែល​​ទៅ​លំហែ​កម្សាន្ត​​។ នៅ​កោះ​​ទ្រង់​អះអាងថា ​ក្រៅពី​

ច្រៀង​ខា​រ៉ា​អូ​ខេ​មួយ​យប់​អស់​150ដុល្លារ​និង​ខ្សែ​ក​សល់​3ម៉ឺន​រៀល​តូច​ចិត្ត​ម្ដាយ​បន្ទោស​ចង​ក​

Posted: 14 Feb 2013 11:30 PM PST

ខេត្ត​កំ​ពង់​ស្ពឺ​ ៖ យុ​វ​ជន​ម្នាក់​បាន​ចង​ក​សម្លាប់​ខ្លួន​កាល​ពី​វេលា​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១​៣​ កុម្ភៈ ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន​​ ដោយ​​សារ​តូច​ចិត្ត​នឹង​ម្ដាយ​ឪ​ពុក​ស្ដី​បន្ទោស​ពី​រឿង​ដើរ​ផឹក​ស៊ី​អស់​លុយ​ពី​ខ្លួន​ព្រម​ទាំង​អស់​ខ្សែ​ក​មួយ​ខ្សែ​ផង​ ។​ យុវជន​ដែល​ចង​ក​សម្លាប់​នេះ​ឈ្មោះ​ មិន​​​ សា​រ៉ាត់​ អា​យុ​២​១​ឆ្នាំ​ នៅ​ភូមិ​ប្រ​ដាក់​ ឃុំ​ធម្ម​អរ​ ស្រុក​សំ​រោង​ទង​ បាន​យក​ក្រ​មា​ទៅ​ចង​ក​ភ្ជាប់​នឹង​ដើម​ញ​

រថយន្ត​​ពន្លត់​អគ្គិភ័យ​​ជាង​១០​គ្រឿង​បាញ់​ទឹក​ពន្លត់​​ភ្លើង​ឆេះ​​ផ្ទះ​​ថៅកែខោអាវ​ជជុះ​មិន​ទាន់​រលត់​ទេ

Posted: 14 Feb 2013 11:27 PM PST

រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​ធ្វើ​អន្តរាគមន៍​
​​ក្រុងប៉ោយប៉ែត ៖ ​រថយន្ត​​ពន្លត់​​អគ្គិភ័យ​​របស់​អាជ្ញា​ធរ​ក្រុង​ប៉ោយប៉ែត ​និង​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​របស់​ក្រុម​ហ៊ុន​​កាស៊ីណូ​​​ ព្រម​ទាំង​​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​របស់​អាជ្ញា​ធរ​​ថៃ​ដែល​មាន​ព្រំ​ប្រទល់​​ជាប់​គ្នា​សរុប​ជាង​១០​គ្រឿង​បាន​​វាយ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​​ក្លា​បង្ក្រាប​អគ្គិភ័យ​ដែល​ឆាបឆេះ​​ផ្ទះថ្មធំមួយ​​ជា​របស់​ថៅកែ​​ខោ​អាវ​ជជុះ​ល្បី​ឈ្មោះ​ម្នាក់​​រក​ស៊ី​លក់​ដូរ​នៅ​ផ្សារ​រុង​ក្លឿ ​ប្រទេស​ថៃ ជាប់​ក្រុង​​ប៉ោយ​​ប៉ែត ​ប្រទេស​

រថយន្ត​​ដឹកសំរាម​​បើករំលោភ​​ទ្រូង​ផ្លូវ​​បុកម៉ូតូ​​មួយគ្រឿង​​ស្លាប់ពីរនាក់​

Posted: 14 Feb 2013 11:22 PM PST

រថយន្ត​​ដឹកសំរាម​​បើករំលោភ​​ទ្រូង​ផ្លូវ​​បុកម៉ូតូ​​មួយគ្រឿង​​ស្លាប់ពីរនាក់​
ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ មានយុវជន​​ពីរនាក់​បានស្លាប់​បាត់បង់ជីវិត ​នៅក្នុងគ្រោះថ្នាក់​ចរាចរណ៍​​ដ៏រន្ធត់​មួយបង្កឡើង​ដោយរថយន្ត ​ដឹកសំរាម​របស់​ក្រុមហ៊ុនមួយ​បុកជាមួយ​ម៉ូតូម៉ាក​​សេ១២៥មួយគ្រឿង ​ដែលកំពុង​បើកបរបញ្ច្រាស​ទិសគ្នា​នៅលើកំណាត់​ផ្លូវជាតិ​លេខ​៦​​កណ្តាល ក្រុង​ទេសចរណ៍​សៀមរាប ។

វេទិកា​​មួយ​រយ​កោដិ​​សំឡេង​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​

Posted: 14 Feb 2013 11:18 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ បុរស ស្ត្រីដែល​ជា​យុវ​វ័យ​​​រាប់​រយ​នាក់​​បាន​មក​ផ្តុំ​គ្នា​​ និង​មាន​ការ​ប្រគំតន្ត្រី​​កាល​ពី​រាត្រី​​ថ្ងៃទី១៤ កុម្ភៈ ​២០១៣ ​នៅ​សួន​ច្បារ​ខាង​លិច​ផ្សារ​រាត្រី ​ស្ថិត​​ក្នុង​​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ​ក្នុង​គោល​បំណង​​ដើម្បី​ឱ្យ​បុរសៗ​​ទាំង​អស់​​បាន​យល់​ពី​សិទ្ធិ​នារី និងការ​រង​ទុក្ខ​របស់​ស្ត្រី និង​កូនៗ​ក្នុង​គ្រួសារ​ដែល​មាន​អំពើ​ហិង្សា ។ ​វេទិកា​នេះ ​​ត្រូវ​បាន​​រៀបចំ​ឡើង​ដោយ​អង្គ​ការ​យេនឌ័រ ​និង​អភិ​វឌ្ឍន៍​​ដើម្បី​​

សាលាឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​ លោកម៉ឹក ដារា ដាក់ពន្ធ​នាគារ​អស់មួយ​ជីវិត​

Posted: 14 Feb 2013 11:17 PM PST

រាជធានីភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ​សាលាឧទ្ធរណ៍ លោកចៅក្រម​ចាយ ចាន់ដាវ៉ាន់ នៅព្រឹក​ថ្ងៃទី១៥ កុម្ភៈ ២០១៣នេះ បានប្រកាស​​សាលដីកាលើសំណុំរឿង​ពុករលួយគ្រឿងញៀនរបស់​អតីតអគ្គលេខាធិការនៃ​អាជ្ញាធរជាតិប្រឆាំង​គ្រឿងញៀន លោក​ម៉ឹក ដារា ដោយ​​សម្រេច​រក្សានូវការ​សម្រេចរបស់សាលា​ដំបូងខេត្តបន្ទាយមាន​ជ័យ ផ្តន្ទាទោសដាក់ពន្ធនា​គារមួយជីវិត ។

កាមរី​​បុក​ម៉ូតូ​​ ព្យាយាម​​បើក​រត់​​ជាង​40​គីឡូម៉ែត្រ​​ទើប​ក្របួច​បាន​

Posted: 14 Feb 2013 11:15 PM PST

កាមរី​​បុក​ម៉ូតូ​​ ព្យាយាម​​បើក​រត់​​ជាង​40​គីឡូម៉ែត្រ​​ទើប​ក្របួច​បាន​
ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​​​បាន​រង​របួស​​ធ្ងន​់​ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​​២​និង​៤០​នាទី​​​រសៀល​​ថ្ងៃទី​១៣ កុម្ភៈ​ នៅ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៥ ត្រង់​ចំណុច​​ថ្លឹង​រថយន្ត​​ស្ថិត​​ក្នុង​ភូមិ​​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ​ ខណៈ​ដែល​​ជន​រង​គ្រោះ​​​បត់​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​កាមរី​​សេ៊រី​៩៣​​ជា​រថយន្ត​តាក់ស៊ី​បុក​​ពេញ​ទំហឹង​ ។ ក្រោយ​កើតហេតុ​​រថយន្ត​

រថយន្ត​ពីរគ្រឿង​បុក​គ្នា​ផ្លូវ​កែង​ខ្ទាត​បុក​រទេះ​អាំង​សាច់​និង​ម៉ូតូ​មួយ​គ្រឿង​បាន​របង​ផ្ទះ​ទប់

Posted: 14 Feb 2013 11:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ម៉ាក​ស៊ីវិច​ពណ៌​ខ្មៅ​ និង​រថយន្ត​ម៉ាក​ PRIUS ពណ៌​ស​ បុក​គ្នា​ពេញ​ទំហឹង​ធ្វើ​ឱ្យ​រថយន្ត​ PRIUS ខ្ទាតទៅ​បុករះ​​រទេះ​អាំង​សាច់​មាន់​ និង​ម៉ូតូ​ម៉ាក​ស្មាសមួយ​គ្រឿង​ ហើយជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជា​ពលរដ្ឋ​ទើប​អស់​ល្បឿន ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៤​​​ កុម្ភៈ​ នៅ​ជិត​ក្លិប​លុច្ស​សារី

ចូល​ហាង​​ផឹក​ស្រា​អស់​៨​ថូ​ស្រវឹង​រហូត​វង្វេង​​ឈ្លោះ​ប្រកែក​​​ជា​មួយ​​ថៅកែ​ហាង​រឿងគិត​លុយ​ច្រឡំ​

Posted: 14 Feb 2013 10:56 PM PST

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​បុរស​៣​នាក់​នាំគ្នា​​ទៅផឹក​​ស៊ី​ក្នុង​ហាង ហេប​ភី ៤៤៤៤ ​ស្រវឹង​ហើយ​បាន​ទាត់​ធាក់​​តុកៅអី​បាក់​បែក ដោយ​សារ​តែ​ខឹង​រឿងគិត​លុយ​ច្រឡំ​​ចោទថា ​ម្ចាស់​​ហាង​គិត​លុយ​​២​ដង​ធ្វើ​​ឱ្យ​ឈ្លោះ​ប្រកែក​​ជា​មួយថៅកែ​ហាង​ប្រវាយ​ប្រតប់​​គ្នា​ផ្អើល​ដល់​សមត្ថ​កិច្ច​​ចុះទៅ​ឃាត់​ខ្លួន​​ថៅកែ​ហាង​ និ​ភ្ញៀវ​​ទាំង​៣​នាក់​​នោះ​យក​ទៅ​សាក​សួរ​​នៅ​ប៉ុស្តិ៍​​នគរបាល​រដ្ឋ​បាល​ជ្រោយ​ចង្វា ។ ហេតុ​ការណ៍​នេះកើតឡើង​​​នៅ​

រ៉ឺម៉ក​​ម៉ូតូ​បើក​​វ៉ា​រថយន្ត​​វីហ្គោ​​អត់​ផុត​​កៀរ​រលាត់​ថ្នាំ​បន្តិច កក​ស្ទះ​ចរាចរណ៍​​រាប់​ម៉ោង​

Posted: 14 Feb 2013 10:53 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រ៉ឺម៉ក​ម៉ូតូ​​មួយ​គ្រឿង​​បាន​បើក​វ៉ា​​រថយន្ត​វីហ្គោ​ ពណ៌​ស្ករ អត់ផុតកៀរ​រលាត់ថ្នាំ​​ចំហៀង​ខាងស្តាំ ម្ចាស់​​រថយន្ត​ទាមទារ​សំណង។ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ធ្វើ​ឱ្យ​កក​ស្ទះ​​ចរា​ចរណ៍​​រាប់​ម៉ោង​​នៅ​តាម​​បណ្តោយ​មហាវិថី​​ម៉ៅសេទុង​ កែង​​ផ្លូវ​លេខ​​១៣៥ ក្នុងសង្កាត់​​ទួល​ទំពូង​ទី១ ខណ្ឌ​​ចំការ​មន ​កាល​ពីវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​​១៤ កុម្ភៈ ២០១៣ ។

សាំង​យ៉ុង​បុក​កិន​​ម៉ូតូ​ឆាលី​របួស​​សិស្ស​​ម្នាក់​ទាំង​ព្រឹក​

Posted: 14 Feb 2013 10:50 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​រថយន្ត​តាក់​ស៊ី​ម៉ាក​​សាំង​យ៉ុង១២​កៅអី​ ពណ៌ទឹក​ប្រាក់​ ​​បាន​​បើក​បោះ​​ពួយ​​បុក​កិន​​ម៉ូតូ​ម៉ាក​ឆាលី ពណ៌ស ​​មួយ​គ្រឿង​​ទាំង​​​ព្រឹក​ បណ្តាល​ឱ្យ​នារី​ជា​សិស្ស​​សាលា​ម្នាក់​រង​របួស​​ធ្ងន់​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​ព្រះ​កុសុមៈ ។ គ្រោះថ្នាក់​​ចរា​ចរណ៍​នេះ​​បាន​កើត​​ឡើង​កាល​ពីវេលា​ម៉ោង​៦​និង​​៤០​​នាទីព្រឹកថ្ងៃទី​១៥ កុម្ភៈ ​២០១៣ នៅ​មុខ​ស្ថានីយ​ប្រេង​​កាល់​តិច តាម​​វិថី​​ម៉ៅ​សេទុង កែង​ផ្លូវ​

សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​លោកម៉ឹក ដារា​

Posted: 14 Feb 2013 10:47 PM PST

រាជ​ធានីភ្នំពេញ ៖ សំណុំរឿង​ពុករលួយគ្រឿងញៀនរបស់​អតីតអគ្គលេខាធិការនៃអាជ្ញា​ធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន លោក​ឧត្តម​សេ​នីយ៍ផ្កាយបី ម៉ឹក ដារា ត្រូវសាលា​ឧទ្ធរណ៍ប្រកាសសាល​ដីកានៅព្រឹកថ្ងៃ​ទី១៥ កុម្ភៈ ២០១៣នេះ ។ គួររំលឹកថា អតីត​អគ្គលេខាធិការ​អាជ្ញាធរជាតិប្រឆាំង​គ្រឿងញៀនកម្ពុជា លោកឧត្តមសេនីយ៍​ឯកម៉ឹក ដារា ត្រូវបានសមត្ថកិច្ចឃាត់​ខ្លួន​កាល​ពីថ្ងៃ​

​នាំ​គ្នា​យក​ស្បៃ​មុង​ចេញទៅ​អូស​ត្រី​​ទុក​កូន​តូច​ចាំ​ផ្ទះ​កូន​ដុត​ផ្ទះ​ឆេះ​ហ្មត់​

Posted: 14 Feb 2013 10:45 PM PST

ផ្ទះដែល​ត្រូវភ្លើង​ឆេះ​ខ្ទេច
​ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ អគ្គិភ័យ​បាន​​លេប​ត្របាក់​​លំនៅ​ឋាន​​អស់​១​ខ្នង និង​ទ្រព្យ​​សម្បត្តិ​​ផ្សេងៗ​ទៀត​ត្រូវ​​បាន​ឆាប​ឆេះ​ហ្មត់​គ្មាន​សល់​​។ ​ហេតុ​ការណ៍​​នេះបាន​កើតឡើង​នៅ​លើ​គ្រួសារ​​ក្រីក្រ​មួយ​រស់​នៅ​ក្នុង​​ភូមិ​រំចេក ឃុំ​អន្លង់​វែង ​ស្រុក​អន្លង់​វែង កាល​ពីវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៤ កុម្ភៈ ​២០១៣ ​កន្លងទៅ​នេះ ។

យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​

Posted: 14 Feb 2013 10:45 PM PST

យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​
ខេត្ត​តាកែវ ៖ កាលពី​ព្រឹកថ្ងៃ​ទី​១៣​ កុម្ភៈ​ លោក​ថៃ​ លី ប្រធាន​ការិយាល​័យ​ផលិត​កម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ បាន​ដឹកនាំ​អនុ​ប្រធាន​ការិយា​ល័យ​ និង​មន្ត្រី​ក្រោម​ឱវាទ ​បើក​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​ឆ្លង​នៃ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​តាមទី​សាធារណៈ​ ទី​ប្រជុំ​ជន​នានា​នៅ​ក្នុង​ខេត្ត​ និង​តាម​បណ្តា​ស្រុក ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​​បាន​យល់​ដឹង​​អំពី​ជំងឺ​ដ៏សាហាវ​នេះ​ ពិសេស​សិស្សា​នុសិស្ស​តូចៗ​ត្រូវ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៥ កុម្ភៈ ២០១៣

Posted: 14 Feb 2013 10:36 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៥ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

​អគ្គិភ័យ​ឆាបឆេះ​​ផ្ទះថ្មធំមួយ​របស់​​ថៅកែ​ខោអាវ​ជជុះ​​នៅ​កណ្ដាលក្រុង​ប៉ោយប៉ែត​​មិន​ទាន់​រលត់​ទេ

Posted: 14 Feb 2013 10:30 PM PST

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
​​ក្រុងប៉ោយប៉ែត ៖ អគ្គិភ័យ​កំពុងឆាបឆេះ​​ផ្ទះថ្មធំមួយ​​ជា​របស់​ថៅកែ​​ខោ​អាវ​ជជុះ​ល្បី​ឈ្មោះ​ម្នាក់​​រក​ស៊ី​លក់​ដូរ​នៅ​ផ្សារ​រុង​ក្លឿ ​ប្រទេស​ថៃ ជាប់​ក្រុង​​ប៉ោយ​​ប៉ែត ​ប្រទេស​កម្ពុជា​... ​ការ​ឆេះ​នេះ​បាន​បង្ក​ឱ្យ​​មាន​​អណ្តាត​ភ្លើង​​សន្ធោ​សន្ធៅ និង​ផ្សែង​ខ្មៅអាប់​​ខ្មួល​ខ្មាញ់​​អណ្តែត​ត្រសែត​​​ទៅលើ​អាកាស​​វេហាស៍ ។

ការ​ពិនិត្យ​​ប្រាក់​ដុល្លារ​សុទ្ធ​​​មិន​ក្លែង​ក្លាយ​

Posted: 14 Feb 2013 10:30 PM PST

នៅសហរដ្ឋ​អាមេរិក​​គេ​ពិនិត្យ​​ប្រាក់ដុល្លារ​​យ៉ាង​ល្អិត​ល្អន់​​​យោង​តាម​​​ចំណុច​ពិសេស​​​៤​យ៉ាង​​ខាង​ក្រោម​នេះ ៖ ១-​តួ​លេខ​Serial number ទាំង​​ឆ្វេង​ ទាំង​ស្តាំ រូប​ប្រធានា​ធិបតី​ឱ្យ​នៅ​លេខ​​គ្រប់​តួ​​ដូច​គ្នា ។ ២-​​នៅ​ផ្ទាំង​ស​ ខាង​ស្តាំ​​មាន​​ស្រមោល​​ត្រា​ពណ៌​សថ្លា រូប​ប្រធានាធិបតី​ដូច​គ្នា​​​នឹង​រូប​​​ប្រធា​នាធិបតី​​ដែល​នៅ​កណ្តាល​​សន្លឹក​ ជា​

អាមេរិក​ ៖ ការ​តែង​តាំង​​​រដ្ឋ​មន្ត្រី​​ការ​ពារ​​ជាប់​គាំង​​​​ក្នុង​​ព្រឹទ្ធ​សភា​

Posted: 14 Feb 2013 10:27 PM PST

លោក​CHUCK HAGEL
ការ​តែង​តាំង​​​​លោក​​CHUCK HAGEL ឱ្យ​កាន់​​តំណែង​​​រដ្ឋ​មន្ត្រី​ការ​​ពារ​ប្រទេស​​​អាមេរិក​​​​​ត្រូវ​ជាប់​គាំង​​​​​ក្នុង​ព្រឹទ្ធ​សភា​​​កាល​ពី​ថ្ងៃទី​១៤ កុម្ភៈ​ ​ក្រោយ​ការ​បោះ​​ឆ្នោត​​អនុម័ត​​ដែល​ពុំ​អាច​​​​​​ទទួល​បាន​​សំឡេង​គ្រប់​គ្រាន់​​៦០សំឡេង​​​ដែល​ចាំ​បាច់​​ដើម្បី​ផ្តល់​​​សុពល​ភាព​ដល់​​​ការ​តែង​​តាំង​រូប​លោក។

កាត់​បន្ថយខ្លាញ់​កូ​ឡេស្តេរ៉ូល​រយៈ​ពេល​ខ្លី​ជា​មួយ​អា​ហារ​5​ប្រ​ភេទ​

Posted: 14 Feb 2013 10:23 PM PST

វត្ត​មាន​ខ្លាញ់​កូ​ឡេស្តេរ៉ូល​ដ៏​ច្រើន​លើស​លប់​នៅ​ក្នុង​រាង​កាយ​គឺ​ជា​កត្តា​ចំ​បង​ជំ​រុញ​ឱ្យ​កើត​មាន​ជំ​ងឺ​បេះ​ដូង ។ ទោះ​ជា​យ៉ាង​ណា​ គេ​អាច​កាត់​បន្ថយ​ហានិ​ភ័យ​នេះ​បាន​ដោយ​ការ​បញ្ចុះ​កូ​ឡេស្តេរ៉ូល​ឱ្យ​មក​នៅ​កម្រិត​ទាប ។ មាន​អា​ហារ​៦​ប្រ​ភេទ​ដែល​ក្រុម​អ្នក​ជំ​នាញ​ចំ​ណី​អា​ហារ​អះ​​អាង​ថា​ មាន​ប្រ​សិទ្ធ​ភាព​ធ្វើ​ឱ្យ​ខ្លាញ់​នេះ​ថយ​ចុះ​ដល់​ទៅ​២០​ភាគ​រយ​ដោយ​គ្រាន់​តែ​ទទួល​ទាន​រយៈ​ពេល​៣​ខែ ។ អា​

ឡិចស៊ីស​បុក​រថយន្ត​ហុីយ៉ាន់​ដាយ​ដាច់​កង់​និង​ក្រពឹត​មួយ​ចំហៀង

Posted: 14 Feb 2013 10:15 PM PST

រាជធានីភ្នំពេញ ៖ រថយន្ត​ឡិចស៊ីស​RX300 មួយគ្រឿង​បាន​រង​​ការ​ខូច​ខាត​យ៉ាង​ដំណំ​ដោយ​ដាច់​កង់​មុខ​អស់១​គ្រាប់ និង​ក្រពឹត​ខ្ទេច​មួយ​ចំហៀង​ បន្ទាប់​ពីបាន​​បុក​ជា​មួយ​រថយន្ត​​ដឹក​ត្រីមួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ដែល​តាម​ការ​អះអាង​ថា រថយន្ត​ដឹក​ត្រីនេះ​បើក​ឆ្លង​ផ្លូវ​​ ។ ​រថយន្ត​​ហុីយ៉ាន់ដាយក៏​រង​​ការ​ខូច​ខាត​​​​ខ្លាំង គួរ​សម​ដែរ​ដោយ​បែក​កង់​មុខ និងក្រពឹត​រួញមុខធ្លាក់កាងមកដី ។

ចត​ម៉ូ​តូ​នៅ​ចិញ្ចើម​ផ្លូវ​កា​ម​រី​វ៉ា​គ្នា​ជ្រុល​បុក​ហោះ​ដូច​សី

Posted: 14 Feb 2013 10:00 PM PST

ចត​ម៉ូ​តូ​នៅ​ចិញ្ចើម​ផ្លូវ​កា​ម​រី​វ៉ា​គ្នា​ជ្រុល​បុក​ហោះ​ដូច​សី
​ក្រុង​ប៉ោយ​ប៉ែត​ ៖ បុរស​ម្នាក់​បាន​រង​រ​បួស​ធ្ងន់​ក្នុង​ឧ​ប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​មួយ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​កូន​ដំ​រី​​ សង្កាត់​និ​មិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​វេ​លា​ម៉ោង​៣​រ​សៀល​ថ្ងៃ​ទី​ ១​៣​ កុម្ភៈ​ ខណៈរថយន្ត​កាមរី​ដឹក​ផ្លែ​ឈើ​២​គ្រឿង​វ៉ា​គ្នា​​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូ​តូ​ចត​ចោល​លើ​ចិញ្ចើម​ផ្លូវ​ផ្លោង​ដូច​សី​ ។​

យុវ​សិស្ស​ពីរ​នាក់​ចេញ​ពី​រៀន​គួ​ជិះ​ម៉ូតូ​បុក​ឆ្កែ​រត់​ឆ្លង​ថ្នល់​ដួល​របួស​

Posted: 14 Feb 2013 09:45 PM PST

យុវ​សិស្ស​ពីរ​នាក់​ចេញ​ពី​រៀន​គួ​ជិះ​ម៉ូតូ​បុក​ឆ្កែ​រត់​ឆ្លង​ថ្នល់​ដួល​របួស​
ខេត្ត​ប៉ៃលិន ៖ យុវសិស្សម្នាក់​សន្លប់​បាត់​ស្មារតី​ និង​ម្នាក់​ទៀត​​របួស​​ស្រាល​ ខណៈពួក​គេ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ពី​រៀន​គួ​ ក្នុង​ល្បឿន​លឿនលើ​កំណាត់​ផ្លូវ​លំ​មួយ​កន្លែងជ្រុល​ទៅ​បុក​ឆ្កែ​មួយ​ក្បាល​ដែលរត់​ឆ្លង​ផ្លូវ​បណ្តាល​ឱ្យ​ដួល ។​ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១២​ កុម្ភៈ​​ ​​ ក្នុង​ភូមិ​ក្បាល​ព្រលាន​ សង្កាត់​អូរ​តាវ៉ៅ​ ក្រុង​ប៉ៃ​លិន ។

រថយន្ត​ក្រឡុក​​ស៊ីម៉ងត៍​​ដាច់​ហ្វ្រាំង​​​​ជ្រុល​ថើប​​​កូរ៉ូឡា​ឆែប​ថ្ពាល់

Posted: 14 Feb 2013 09:30 PM PST

រថយន្ត​ក្រឡុក​​ស៊ីម៉ងត៍​​ដាច់​ហ្វ្រាំង​​​​ជ្រុល​ថើប​​​កូរ៉ូឡា​ឆែប​ថ្ពាល់​
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ពណ៌​ខៀវមួយ​គ្រឿង​​ដែល​អ្នក​បើក​បរ​អះ​អាង​ថា ដាច់​ហ្វ្រាំង​​បាន​ជ្រុល​ទៅ​ថើប​ថ្ពាល់​​កូរ៉ូឡា​​​បណ្តាល​ឱ្យ​ក្រពឹត​ផ្នែក​ខាង​​មុខ​​និង​បែកស្តុប​មុខ​ខាង​​​ឆ្វេង កាល​ពី​វេលា​ម៉ោង​​​៤​និង​២០​នាទី​​រសៀល​ថ្ងៃទី​១៣ កុម្ភៈ​​ នៅចំណុច​​មហា​វិថី​ម៉ៅ​សេទុង​​​​កែង​ផ្លូវ​លេខ​​៩៥ ក្នុង​សង្កាត់​​បឹង​ត្របែក ខណ្ឌ​ចំការមន ។

គ្រោះថ្នាក់​ចរាចរណ៍​ខែមករា មាន​20​លើក​ស្លាប់​មនុស្ស​៤នាក់

Posted: 14 Feb 2013 09:15 PM PST

គ្រោះថ្នាក់​ចរាចរណ៍​ខែមករា មាន​20​លើក​ស្លាប់​មនុស្ស​៤នាក់
ខេត្ត​ព្រៃវែង ៖​ យោង​តាម​របាយ​ការណ៍​របស់​ការិយា​ល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​១​ខែ​ គិត​ពី​ថ្ងៃ​ទី​១១​ មករា​ រហូត​ដល់​ថ្ងៃ​ទី​១០​ កុម្ភៈ​ នេះ​ ​ខេត្ត​ព្រៃ​វែង​ ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​២០​លើក​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​៤​នាក់​ និង​របួស​ធ្ងន់​ស្រាល​​៣២​នាក់​ ស្រី​៤​នាក់​ ។ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ខែ​មុន​ ​កើន​ឡើង​១​លើក​ ស្មើនឹង​៥%​ អ្នក​របួស​កើន​

ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ហូប​បង្អែម​បុក​ក្បាល​ព្រួញ​ដួល​បែក​មាត់​

Posted: 14 Feb 2013 09:00 PM PST

ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ហូប​បង្អែម​បុក​ក្បាល​ព្រួញ​ដួល​បែក​មាត់​
​​រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ ​មួួ​យ​គ្រឿង ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំង 1B​-​9298​ បាន​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​​​ថ្ម​ពុះ​ចែក​ផ្លូវ​បណ្តាល​​ឲ្យ​ដួល​បែក​មុខ​បែក​មាត់​រង​របួស​ធ្ងន់ ចំណែក​​ថ្ម​ពុះ​ចែក​ផ្លូវ​មិន​រង​ការ​ខូច​ខាត​ទេ ​​កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១៤ កុម្ភៈ តាម​​បណ្តោយ​មហា​វិថី​​ម៉ៅ​សេទុង​កែង​មហា​វិថី​សម្តេច​មុនី​រ៉េត

អគ្គិភ័យ​កំពុងឆាបឆេះ​​ផ្ទះថ្មធំមួយ​នៅ​កណ្ដាលក្រុង​ប៉ោយប៉ែត​

Posted: 14 Feb 2013 08:41 PM PST

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
អគ្គិភ័យ​កំពុងឆាបឆេះ​​ផ្ទះថ្មធំមួយ​នៅ​កណ្ដាលក្រុង​ប៉ោយប៉ែត​ បង្កឱ្យមាន​ការភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង​ដល់អ្នកក្រុងប៉ោយប៉ែត​​ កាលពីវេលា​ម៉ោង​១១និង៣៥នាទី​ ថ្ងៃទី១៥​ កម្ភៈ ២០១៣ ហើយពេលនេះ​ប៉ូលិសកំពុង​ចាត់ចែងបាញ់​ទឹកពន្លត់​យ៉ាងញាប់ដៃ​ញាប់ជើង...។

ចោរប្រដាប់​អាវុធ​​២នាក់​ប្រុង​ប្លន់​យកម៉ូតូ​គ្មានឱកាស​ល្អ​យកបាន​តែកាបូបលុយ​

Posted: 14 Feb 2013 08:09 PM PST

ចោរប្រដាប់​អាវុធ​​២នាក់​ប្រុង​ប្លន់​យកម៉ូតូ​គ្មានឱកាស​ល្អ​យកបាន​តែកាបូបលុយ​
រាជធានីភ្នំពេញ ៖ ស្ត្រី​២នាក់​បាន​អះ​អាង​ថា ខណៈ​ពេលគាត់​ជិះ​ម៉ូតូ​ចេញពីរបង​​ផ្ទះ​ ស្រាប់​តែ​មាន​ជនសង្ស័យ​ប្រដាប់អាវុធ​២នាក់ ជិះម៉ូតូម៉ាក​ស្មាស​ មិនចាំពណ៌ ​មកដល់ដក​កាំភ្លើង​ភ្ជង់​ឱ្យ​ពួកគាត់ក្រាបនឹងថ្នល់ ដើម្បីប្លន់យកម៉ូតូ ​ចៃដន្យ​​ល្អ​ស្រាប់តែ​មានភ្លើង​​ហ្វា​រថយន្តតាក់ស៊ីម៉ែត្រ​​បើកមកជិត​ដល់​ជនសង្ស័យ​​ភ័យពេក​ប្លន់​យក​តែកាបូប​លុយ រួចឡើង​ជិះម៉ូតូ​គេចទៅ​បាត់ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!