Koh Santipheap Daily

Koh Santipheap Daily


​លោក​ស៊ែប ប្លាធើរ​​ស្នើ​ឱ្យ​​​បន្ថែម​​​អាណត្តិFIFAពី4ទៅ8​ឆ្នាំ​

Posted: 11 Feb 2013 11:52 PM PST

​លោក​ស៊ែប ប្លាធើរ​​ស្នើ​ឱ្យ​​​បន្ថែម​​​អាណត្តិFIFAពី4ទៅ8​ឆ្នាំ​
យោង​តាម​​ប្រភព​ព័ត៌​មាន​​​អា អេហ្វ ប៉េ ចេញ​​​ផ​្សាយ​កាល​ពីថ្ងៃ​អង្គារ​ ទី​១២ កុម្ភៈ ​ឆ្នាំ​​២០១៣ ​បាន​ឱ្យ​ដឹង​ថា ​​ប្រធាន​​​ FIFA​ 5 ​​អាណត្តិ​​​​​លោក​​ស៊ែប​ ប្លាធើរ​ ​បាន​លើក​សំណើ​​​​ចង់​​ឱ្យ​​ពង្រីក​​​​អាណត្តិ​​ FIFA ពី ​4 ​​ទៅ ​8​ឆ្នាំ​​វិញ​ ។​​​នៅ​ចំពោះ​មុខ​អ្នកកាសែត​​​ទីក្រុង Johannes​b​​urg ​ ​​​ប្រទេស​​​អាហ្រ្វិក​ខាង​ត្បូង​​​​ក្នុង​ពិធី​​ប្រគល់​​​ពាន​​រង្វាន់​​​​បាល់​ទាត់​​​អាហ្វ្រិក​ខាប់​​​​កាល​ពីរាត្រី​​​ថ្ងៃ​​អាទិត្យ ​​​ប្រធាន​​សហព័ន្ធ​​​

ថៅកែ​រោងចក្រ​​កាត់ដេរយ៉ុង​វ៉ា​រត់​ចោល​​កម្មករ​​បន្សល់​ទុក​មេធាវី​នៅ​​ដោះស្រាយ​​

Posted: 11 Feb 2013 11:50 PM PST

ថៅកែ​រោងចក្រ​​កាត់ដេរយ៉ុង​វ៉ា​រត់​ចោល​​កម្មករ​​បន្សល់​ទុក​មេធាវី​នៅ​​ដោះស្រាយ​​
ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​ចុងក្រោយ​ពី​​រោងចក្រ​​យ៉ុងវ៉ា ក្រុង​តាខ្មៅ ​លោកជា មុនី ប្រធាន​​សហជីព​​សេរីកម្ម​បាន​មាន​ប្រសាសន៍​​ថា ថៅ​កែ​​រោង​ចក្រ​​កាត់ដេរ​យ៉ុងវ៉ា នៅពេល​នេះ​រត់ចោល​កម្ម​ករ កម្មការិនី ដោយ​មិនបានបើកប្រាក់​ខែ​​​ឱ្យ​កម្មករ​នៅឡើយ ។ ខណៈ​ពេល​ដែល​សហជីព​​សេរី​កម្ម​ករ​បានសរសេរ​​លិខិត​មួយច្បាប់​ ដើម្បី​​ឱ្យ​សមាគម​​រោងចក្រ​​​កាត់​​ដេរ​នៅ​​កម្ពុជា​

អីុម៉ានូអែល ​ជាប់ជាកីឡាករ​​ឆ្នើម​​ស៊ុត​បាល់​​បញ្ចូល​ទី​​ច្រើន​បំផុត​​ក្នុង​​ពាន​រង្វាន់​​អាហ្វ្រិកខាប់

Posted: 11 Feb 2013 11:48 PM PST

​ជាមួយ​នឹង​​កា​រ​នាំ​​យក​ពាន​រង្វាន់​​​​អាហ្វ្រិក​ខាប់​​​​ និង​ប្រាក់​​រង្វាន់​ 1,5​ លាន​ដុល្លារ​​អាមេរិក​ កីឡា​ករ​​​​ខ្សែប្រយុទ្ធ​​អីុ​ម៉ានូអែល​ អីុ​​ម៉ែនណៃ ជាប់​ជា​កី​ឡាករ​ស៊ុត​​បាល់​​បញ្ចូល​ទី​​​បាន​​ច្រើន​​​ជាង​គេ​​​​បំផុត​ក្នុង​យុទ្ធ​នាការ​​​ប្រកួត​​បាល់​ទាត់​​​អាហ្វ្រិក​​ខាប់​​ដែល​​ទើប​តែ​បញ្ចប់​​​​​​​​​​កាល​ពី​សប្ដាហ៍​មុន​នេះ ។

ប៉េ​អឹម​ប្រគល់​ប្រេង​ម៉ា​ស៊ូត​និង​ដែក​ដែល​ជន​សង្ស័យ​លួច​ឱ្យ​តំណាង​ក្រុម​ហ៊ុន​ថាយ​ហ្វុង​វិញ​

Posted: 11 Feb 2013 11:45 PM PST

ប៉េ​អឹម​ប្រគល់​ប្រេង​ម៉ា​ស៊ូត​និង​ដែក​ដែល​ជន​សង្ស័យ​លួច​ឱ្យ​តំណាង​ក្រុម​ហ៊ុន​ថាយ​ហ្វុង​វិញ​
​​ខេត្ត​ព្រះ​សី​ហនុ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៩​ កុម្ភៈ​ កន្លង​ទៅ​ នៅ​មូល​ដ្ឋាន​កង​រាជ​អា​វុធ​ហត្ថ​ស្រុក​ស្ទឹង​ហាវ​ មា​ន​ធ្វើ​ពិ​ធី​ប្រគល់​ និង​ទទួល​ប្រេង​ម៉ា​ស៊ូត​ចំនួន​១៧​ប៊ី​ដុង​ ស្មើ​នឹង​៥១០​លីត្រ​ និង​ដែក​ថ្នាំង​អំពៅ​ទំ​ហំ​១៦​លីប្រវែង​៥​ម៉ែត្រ​ ចំនួន​១៩​ដើម​ ដែល​ជន​សង្ស័យ​មិន​ស្គាល់​អត្ត​សញ្ញាណ​ លួច​យក​ចេញ​មក​ពី​ការ​ដ្ឋាន​រោង​ចក្រ​អគ្គិ​សនី​ ដើរ​ដោយ​ថាម​ពល​ធ្យូង​ថ្ម​ របស់​ក្រុម​ហ៊ុន​ថាយ​ហ្វុង​ មាន​ទី​តាំង​ស្ថិត​

ក្រុមគ្រួសារ​​សម្តេច​តេជោ ហ៊ុន សែន ជួយសង្គ្រោះ​​កុមារ​១៥នាក់​ដែល​ត្រូវ​វះកាត់បេះដូង​

Posted: 11 Feb 2013 11:39 PM PST

ក្រុមគ្រួសារ​​សម្តេច​តេជោ ហ៊ុន សែន ជួយសង្គ្រោះ​​កុមារ​១៥នាក់​ដែល​ត្រូវ​វះកាត់បេះដូង​
ខេត្តសៀមរាប ៖ ចលនា​​យុវជនកម្ពុជា ក្រុម​១៥៧​ដឹកនាំ​ដោយ​លោក​ម៉ឹង ​ពន្លក ​ប្រធាន​ក្រុមចលនា​យុវជន​កម្ពុជា ក្រុម​១៥៧​កាលពីថ្ងៃទី​១១ កុម្ភៈ ២០១៣ តំណាង​ដ៏ខ្ពង់ខ្ពស់​លោកបណ្ឌិត ហ៊ុន ម៉ាណែត ​ប្រធានកិត្តិយស​​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ បាននាំ​យក​អំណោយ​ទៅ​​ផ្តល់ជូន​​អង្គ​ការ​បេះដូង​គ្មានព្រំដែន ដែលបាននិង​កំពុង​វះកាត់​ព្យាបាល​បេះដូង​ប្រហោង​ដល់​កុមារក្រីក្រ

ពីរ៉ាមីត​រក​ឃើញ​នៅ​ស៊ូដង់​មាន​អាយុ​កាលប្រហែល​​2.000​ឆ្នាំ​

Posted: 11 Feb 2013 11:37 PM PST

សារ​ព័ត៌មាន​បរទេស​ផ្សាយថា​ អ្នក​បុរាណ​វិទ្យា​បាន​ជីក​ប្រទះ​ឃើញ​រូង​បុរាណ​មាន​អាយុ​ប្រហែល​២.០០០​ឆ្នាំ​នៅប្រទេស​ស៊ូដង់​ ដោយ​មាន​រូប​រាង​ស្រដៀង​​ពីរ៉ាមីត​បុរាណ​របស់​អេហ្ស៊ីប។​ រូងនោះ​មាន​ចំនួន​៣៥​ ហើយ​តាម​ការ​សន្និដ្ឋាន​សាង​សង់​ក្នុង​យុគ​សម័យ​បុរាណ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ រួម​ទាំង​នៅ​ចក្រ​ភព​អេហ្ស៊ីប​បុរាណ ។​

​អាមេរិកទទូចឱ្យ​​ប្រទេស​G20​បញ្ចៀស​ការ​បញ្ចុះ​តម្លៃ​រូបិយវត្ថុ​

Posted: 11 Feb 2013 11:35 PM PST

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​បាន​ទទូច​ឲ្យ​ប្រទេស​​មហា​អំណាច​សេដ្ឋ​កិច្ច​G20​ឲ្យ​​បញ្ចៀស​ការ​ទម្លាក់​តម្លៃ​រូបិយ​វត្ថុ​ដើម្បី​ប្រកួត​ប្រជែង ​​ដែលទង្វើបែបនេះ​នឹង​គំរាមកំហែង​ដល់​កំណើន​សេដ្ឋកិច្ច ។​មន្រ្តី​រតនា​គារ​ អ្នកស្រីឡាអែល ប្រាយណាដ ថ្លែង​ថា ​ដើម្បីធានា​យុទ្ធ​សាស្ត្រ​កំណើន​​នៅក្នុង​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភព​លោក​ ​គឺ​ត្រូវ​ស្រុះ​ស្រួល​គ្នា​ទៅ​វិញ​ទៅ​មក​ និង​​

ចាក់​សម្លាប់​​បុរស​ភេទ​ទី​៣ ប្លន់​មិន​បាន​សម្រេច​សមត្ថ​កិច្ច​​ឃាត់​ខ្លួន

Posted: 11 Feb 2013 11:34 PM PST

ជនជាប់ចោទ
​ខេត្ត​បាត់ដំបង ៖ ​ជន​២​នាក់​ដែល​ម្នាក់​ជា​ភេទ​ទី​៣ ត្រូវ​​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​ភ្លាមៗ​​ក្រោយ​ពី​សង្ស័យថា ​ពួក​គេ​សម​គំនិត​​គ្នា​ប្រើ​កូន​កាំបិត​ចាក់​បុរស​ភេទ​ទី​៣ ​ម្នាក់​ទៀត​​ដែល​មាន​មុខ​របរ​​កែ​សម្ផស្ស​​​នៅ​ក្នុង​​បន្ទប់​ដេក​​ បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់​ក្នុង​បំណង​ប្លន់​យក​ទ្រព្យ​សម្បត្តិ​មិន​បាន​សម្រេច​​ កាល​ពី​វេលា​ម៉ោង​​៩​យប់​ថ្ងៃទី​​១១ កុម្ភៈ ​២០១៣ ​ស្ថិត​​​ក្នុង​ភូមិ​ព្រែក​​ព្រះ​ស្តេច សង្កាត់​ព្រែក​ព្រះ​ស្តេច ក្រុង​​បាត់​​

សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ ចេញ​ដី​កា​បង្គាប់​ឩ្យ​ចាប់​ខ្លួន​ ឈិន​ សុ​គន្ធា​រី​ ហៅ​យាយ​ក្រ​ពើ​

Posted: 11 Feb 2013 11:30 PM PST

​​រាជ​ធា​នី​ភ្នំ​ពេញ​ ៖ ​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំពេញ​ បាន​ចេញ​ដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​អ្នក​ស្រី​ឈិន​ សុគន្ធា​រី​ ហៅ​យាយ​ក្រ​ពើ​ ដោយ​ជាប់​ចោទ​ពី​បទ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​នៃ​កម្ម​សិទ្ធិ​សា​ធា​រណៈ​ប្រ​ព្រឹត្ត​ទៅ​នៅ​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំ​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជ​ធា​នី​ភ្នំពេញ​ ។ ដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​នេះ​ ចុះ​ថ្ងៃ​ទី​២១​ ធ្នូ​ ២០១២​ ចុះ​ហត្ថ​លេ​ខា​ដោយ​ចៅ​ក្រម​ជំ​នុំ​ជម្រះ​លោក​លី​ លីប​ម៉េង​ ។

កូរ៉េ​ខាង​ជើង​នឹង​បន្ត​បាញ់​កាំ​ជ្រួច​បាញ់​បាន​ឆ្ងាយ​

Posted: 11 Feb 2013 11:27 PM PST

ាំជ្រួច​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​កូរ៉េ​ខាង​ជើង​
ទីភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​កូរេ៉​ខា​ង​ជើង​ KCNA រាយ​ការណ៍​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​​១២ កុម្ភៈ ថា កូរ៉េខាង​ជើង​នឹង​បន្ត​បាញ់​កាំ​ជ្រួច​បាញ់​បាន​ឆ្ងាយ​ទៀត ។KCNA បន្ត​ថា ការ​សម្រេច​ចិត្ត​កាល​ពី​​ថ្ងៃ​ទី​១១ កុម្ភៈ របស់​ការិយាល័យ​នយោបាយ​បក្ស​ពល​ករ​កូរ៉េ​​បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាំ​បាច់​បន្ត​បាញ់​បង្ហោះ​ផ្កាយ​រណប​ទាំង​ឡាយ​ប្រភេទ​ KWANGMYONGSONG និង​កាំ​ជ្រួច​ខ្លាំង​ៗ​ដែល​អាច​បាញ់បាន​

ស្ត្រី​២នាក់​ដើរឆ្លង​ផ្លូវ​រថយន្ត​ដឹកទឹកកក​បុក និងកិន​ស្លាប់​ម្នាក់ របួស​ធ្ងន់ម្នាក់ទាំងព្រឹក​

Posted: 11 Feb 2013 11:18 PM PST

ស្ត្រី​២នាក់​ដើរឆ្លង​ផ្លូវ​រថយន្ត​ដឹកទឹកកក​បុក និងកិន​ស្លាប់​ម្នាក់ របួស​ធ្ងន់ម្នាក់ទាំងព្រឹក​
រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និងស្ត្រីម្នាក់​ទៀ​ត​រងរបួស​ធ្ងន់ ខណៈ​ដើរ​ឆ្លង​ផ្លូវ ​​ត្រូវ​​រថយន្ត​ដឹកទឹក​កក​បើកបុក​ និងកិនកាលពីវេលាម៉ោង​៦ព្រឹកថ្ងៃទី​១២ កុម្ភៈ ​​២០១៣ នៅតាម​​បណ្តោយផ្លូវ​ជាតិលេខ​៥ ​ស្ថិតក្នុង​ភូមិក្រួស ​សង្កាត់សំរោង ​ខណ្ឌសែនសុខ។

ស្រវឹង​បើក​រថយន្ត​កាមរី​បុក​រះ​ម៉ូតូ​2គ្រឿង​ស្លាប់​2របួស1

Posted: 11 Feb 2013 11:15 PM PST

ខេត្ត​ប៉ៃលិន​ ៖​ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​​រន្ធត់​មួយ​បណ្តាល​ឱ្យ​បុរស​២​នាក់​ស្លាប់​ភ្លាមៗ​ ក្នុង​នោះ​មាន​ជន​ជាតិ​ថៃ​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ ​បង្ក​ឡើង​ដោយ​បុរស​ស្រវឹង​​ធ្លាក់​ភ្នែក​ម្នាក់​បើក​រថយន្ត​កាម​រី​ឆ្លាម​ពណ៌​ស្ក​​រ បុក​រះ​ម៉ូតូ​២​គ្រឿង​ កាល​ពី​វេលា​ម៉ោង​៧​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​១០​ កុម្ភៈ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧​​ ស្ថិត​ក្នុង​​ភូមិ​អូរ​តា​ពុក​ក្រោម​ សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃ​លិន។

​ខឹង​មិន​​ឱ្យ​រួម​រ័ក​កើត​ភ្លើង​ប្រច័ណ្ឌ​ដុត​ផ្ទះចោល​សល់​តែ​ផេះ​ផង់​

Posted: 11 Feb 2013 11:08 PM PST

ខេត្ត​ស្វាយរៀង ៖ អគ្គិ​ភ័យ​​បាន​លេប​ត្របាក់​​ផ្ទះ​ក្បឿង​​១​ខ្នង​​ឆេះ​ម៉ត់​គ្មាន​សល់​​ បណ្តាល​មកពី​បុរស​ពិការ​ជើង​ម្នាក់​​ខឹង​ប្រពន្ធ​​មិន​ព្រម​ឱ្យ​រួម​រ័ក​​ស្នេហា ទើប​​មាន​កំហឹង​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល​​ដោយ​ចោទ​ប្រកាន់​ថា ​ប្រពន្ធ​​​មាន​​សាហាយ​ជា​មួយ​ប្រុស​ផ្សេង​ ។ ​បើ​តាម​​សមត្ថ​កិច្ច​​​ឱ្យ​​ដឹង​ថា ករណី​​ខាងលើ​នេះ​បាន​កើតឡើង​កាល​ពីថ្ងៃទី​១១ កុម្ភៈ ២០១៣ វេលា​ម៉ោង​៧​យប់​​នៅភូមិ​​​បុស្ស ឃុំ​ត្រស់ ​

នាយសេនា​ធិការ​​កង​ទ័ព​​ហ្គីណេ​ធ្លាក់​ឧទ្ទម្ភាគ​ចក្រ​ស្លាប់​​កាន់​ទុក្ខ៣​​ថ្ងៃ​

Posted: 11 Feb 2013 11:05 PM PST

កន្លែង​​​ឧទ្ធម្ភាគ​ចក្រ​​​​ធ្លាក់​
ប្រភព​​ព័ត៌​មាន​ផ្លូវ​ការ​​ហ្គីណេ​រាយ​ការណ៍​ថា ប្រធានាធិបតី​ហ្គីណេ​​លោក​​អាល់​ហ្វា​កុង​ដេ​កាល​ពី​​ថ្ងៃទី១១ កុម្ភៈ ​​បាន​​ប្រកាស​ពី​ការ​​​​កាន់​​មរណ​ទុក្ខ​​ជាតិ​រយៈ​ពេល​​​៣​ថ្ងៃ ក្រោយ​ការ​​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​យោធា​​ហ្គីណេ​​មួយ​គ្រឿង​​នា​ព្រឹក​ថ្ងៃ​នោះ​នៅ​ជិត​ទីក្រុង​​​ម៉ុន​រ៉ូ​វីយ៉ា ប្រទេស​​លីបេរីយ៉ា បណ្តាល​ឱ្យ​​ទាហាន​​១១​នាក់​​​ក្នុង​នោះ​​មាន​ទាំង​​នាយ​សេនា​ធិការ​​កង​ទ័ព​​ហ្គីណេ​​ឧត្តម​សេនីយ​ស៊ូឡី​​ម៉ាន​់​សេ​ឡេ​

រថយន្ត​ដឹកទឹក​កក​ដាច់​កា​ឡេ​ក្រឡាប់​ អ្នក​បើក​បរ​របួស​ធ្ងន់​

Posted: 11 Feb 2013 11:00 PM PST

ជនរងគ្រោះកំពុងត្រូវបានសង្គ្រោះ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ យុវជន​​ជា​អ្នក​បើក​បរ​រថយន្ត​ម្នាក់​បាន​រង​របួស​​ធ្ងន់​ធ្ងរ​ ដោយ​សារ​រថយន្ត​ដាច់​កា​ឡេ​​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងា​រ​ជើង​ កាល​ពី​វេ​លា​ម៉ោង​៤​ និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​១០​ កុម្ភៈ​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ខាង​ជើង​រង្វង់​មូល​ស្រី​គ្រប់​លក្ខណ៍​ ស្ថិត​ក្នុង​ភូមិ​គោ​រដ្ឋាន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​​ ។

ម៉ូតូ​2​គ្រឿង​ស្រវឹង​បើក​បុក​គ្នា​ពេញ​ទំហឹង​ ជន​បរទេសម្នាក់​​របួស​បែក​មុខ​

Posted: 11 Feb 2013 10:45 PM PST

ខេត្ត​ព្រះ​សីហនុ ៖ ជន​បរទេស​ម្នាក់​បាន​រង​របួស​ធ្ងន់​ និង​យុវជន​​ម្នាក់​របួស​ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​បើក​ម៉ូតូ​ទាំង​សភាព​ស្រវឹង​បុក​គ្នា​ពេញ​ទំហឹង​ កាល​ពីវេលា​ម៉ោង១០​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១០​ កុម្ភៈ​ នៅ​លើ​កំណាត់​​ផ្លូវ​លេខ​១៩​ ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៣​ ។​

ហ៊ីយ៉ាន់ដាយ​​​ដឹក​ខ្លាញ់​​ត្រី​ធ្លាក់​​ជង្ហុក​​ដាច់​ទ្រុង​​កំពប់​ហៀរ​ហូរ​ពាស​ពេញ​ផ្លូវ​

Posted: 11 Feb 2013 10:39 PM PST

រថយន្ត​ដែលធ្លាក់​ជង្ហុក​​កំពប់​​ខ្លាញ់​ត្រី​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ហ៊ីយ៉ាន់ដាយ​​មួយ​គ្រឿង​​ដឹក​ស៊ីទែន​​ជ័រ​ធំៗ​ផ្ទុក​ខ្លាញ់​​ត្រី​រាប់​ពាន់​លីត្រ និង​បើក​បរ​ក្នុង​ល្បឿន​​លឿន​ធ្លាក់​​ចូល​ជង្ហុក បណ្តាល​ឱ្យ​​ដាច់​ទ្រុង​ធ្លាក់​​មក​ដីបែក​ស៊ី​ទែន​កំពប់​ខ្លាញ់​ត្រី​ហៀរ​ហូរ​​​ពាស​ពេញ​ផ្លូវ និង​ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​​​នៅ​ក្បែរ​នោះ​ ប៉ុន្តែ​​សំណាង​ល្អ​គ្មាន​​អ្នក​រង​របួស ឬ​ស្លាប់​​​នោះឡើយ ។ ​ឧប្បត្តិ​​ហេតុ​​នេះ​បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​​៦​និង​​៥០​នាទី​ព្រឹក​​ថ្ងៃទី​​១២ កុម្ភៈ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១២ កុម្ភៈ ២០១៣

Posted: 11 Feb 2013 10:34 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១២ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ស្ត្រី​ម្នាក់​ឈឺ​ពោះ​ឆ្លង​ទន្លេ​​នៅ​តាមដង​ផ្លូ​វ​បង្ក​ការ​ភ្ញាក់​ផ្អើល​

Posted: 11 Feb 2013 10:33 PM PST

ទារិកាដែលកើត​នៅ​កន្លែង​ផ្លូវ​
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​គ្រប់​ខែ​ឈឺពោះ​ឆ្លង​ទន្លេ​​នៅ​​តាម​ដង​ផ្លូវ​បង្ក​នូវឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​វេលា​ម៉ោង​១១​និង​៤០​នាទី​​ថ្ងៃត្រង់ ថ្ងៃទី​​១២ កុម្ភៈ ​២០១៣ ​ចំណុច​ផ្លូវ​រទេះភ្លើង​​ស្ថិត​នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ។ ​ស្ត្រីខាងលើ​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ​ជា ចែត អាយុ​​២៩ឆ្នាំ ​មាន​ប្តី​​ឈ្មោះ​ឌី ជាអ្នក​លក់​លៀស មាន​​ទី​លំ​នៅ​ក្នុង​​ភូមិ​កើតហេតុ​ ហើយ​កូន​

ភ្លើង​​ឆេះ2កន្លែង​ផ្សេង​​គ្នា​នៅ​​ក្រុង​ប៉ោយ​ប៉ែត​​បង្ក​ការ​ភ្ញាក់​ផ្អើល​​

Posted: 11 Feb 2013 10:30 PM PST

ភ្លើង​​ឆេះ2កន្លែង​ផ្សេង​​គ្នា​នៅ​​ក្រុង​ប៉ោយ​ប៉ែត​​បង្ក​ការ​ភ្ញាក់​ផ្អើល​​
ក្រុង​ប៉ោយ​ប៉ែត​ ៖ អគ្គិភ័យ​​បាន​ឆាប​ឆេះ​​នៅ​កន្លែង​​២​ផ្សេង​គ្នា​​​នា​រសៀល​​​ថ្ងៃទី​១០ កុម្ភៈ​ ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​ ដែល​​មួយ​កន្លែង​កើត​ឡើង​​​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​​ដោយ​ភ្លើង​ឆេះ​ព្រៃ​​រាល​ដាល​​ដល់​ផ្ទះ​អ្នកស្រុក​​មួយ​ខ្នង​​​ និង​មួយ​កន្លែង​​ទៀត​កើតឡើង​​​នៅ​​ក្នុង​សង្កាត់​ប៉ោយ​ប៉ែត​​ដោយ​សារ​ការ​ដុត​​សំរាម​ ។

​​ក្រុម​ហ៊ុន​​​ G Gear បានសម្ពោធ​ហាង​លក់​​ទី2​របស់ខ្លួន​​​​នៅ​លើ​ទឹក​ដី​ទេស​ចរ​ណ៍សៀម​រាប

Posted: 11 Feb 2013 10:30 PM PST

​​ក្រុម​ហ៊ុន​​​ G Gear បានសម្ពោធ​ហាង​លក់​​ទី2​របស់ខ្លួន​​​​នៅ​លើ​ទឹក​ដី​ទេស​ចរ​ណ៍សៀម​រាប
ខេត្ត​សៀម​រាប​ ៖ កាល​​ពី​ពេល​​ថ្មី​​ៗកន្លង​​មក​នេះ​​ក្រុម​​ហ៊ុន​​ជី​​ហ្គៀ (G Gear )ដែល​​ជា​​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផលិតផល​ម៉ាកអិ​ល​ជី​ (LG) ដ៏​ធំ​មួយ​បាន​បើក​សម្ពោ​ធ​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ក LG Brand Shop​ ជា​លើក​ដំបូង​នៅ​​លើ​ទឹក​​ដី​ខេត្ដ​ប្រវត្ដិសាស្ដ្រ​សៀមរាប​ដែល​ជា​តំបន់​ប៉ូ​ល​ទេស​ចរណ៍​​​ដ៏​សំខាន់​របស់​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​​ដោយ​មាន​អ្នក​ចូល​រួម​​ជា​ច្រើន​​​រយ​នាក់

បុរស​ឪពុក​ចុង​កាប់​កូន​ស្រី​នឹង​ចប​ចំ​ក្បាល​រង​របួស​ធ្ងន់​

Posted: 11 Feb 2013 10:15 PM PST

បុរស​ឪពុក​ចុង​កាប់​កូន​ស្រី​នឹង​ចប​ចំ​ក្បាល​រង​របួស​ធ្ងន់​
ខេត្ត​ព្រះ​សីហនុ ៖ ប៉ូលិសស្រុក​ព្រៃ​នប់​បាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់​បញ្ជូន​មក​កាន់​អធិការ​ដ្ឋានស្រុក​ បន្ទាប់​ពី​ជន​នេះ​បាន​កាប់​កូនស្រី​ដើម​ខ្លួនឱ្យ​រង​របួស​ធ្ងន់​ ។​ ហេតុ​ការណ៍​ហិង្សា​នេះ​បាន​កើតឡើង​កាល​ពីថ្ងៃ​ទី​៩​ កុម្ភៈ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​នៅ​ផ្ទះរបស់​បុរស​ខាង​​លើ​ ស្ថិត​ក្នុង​ភូមិ​អូរតា​សេក​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ។​

គ្រូ​បង្វឹក​​ក្លិប​ West Ham ប្រឈម​មុខ​នឹងការ​​បាត់​បង់កុងត្រា

Posted: 11 Feb 2013 10:04 PM PST

គ្រូ​បង្វឹក​​ក្លិប​ West Ham ប្រឈម​មុខ​នឹងការ​​បាត់​បង់កុងត្រា
យោ​ង​តាម​​​សម្ដី​របស់​​លោក​ដេវីដ ​​ហ្គោល​សហ​ប្រធាន​​ក្លិប​​ញញួរ​​ធំ ​West Ham​បាន​ឱ្យ​ដឹងថា ​​ក្លិប​​នឹង​មិន​​​ពិ​ចារណា​​​ផ្ដល់​​ក្រុង​ត្រា​​​ថ្មី​​បន្ថែម​ទៀត​​​ឱ្យ​លោក​​ Sam Alladyce ​​ទេប្រសិន​បើ​គ្រូ​បង្វឹក​​រូប​នេះ​មិន​អាច​រក​កៅ​អី​​​ឱ្យ​​​ក្លិប​ West Ham ​​បន្ត​លេង​​​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​​​អង់​គ្លេស​ប្រឺមី​ញេ​​លីក ​សម្រាប់​​​រដូវ​កាល​ក្រោយ​ ។ ​

បញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្ត​ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ

Posted: 11 Feb 2013 09:45 PM PST

ខេត្ត​​​បន្ទាយ​មាន​ជ័យ ៖ ​បុរស​ម្នាក់​​បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាលខេត្ត​​រៀបចំសំណុំរឿងបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​នា​ព្រឹក​ថ្ងៃ​ទី​១០ ​កុម្ភៈ​ ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​​​យក​ទឹក​ក្តៅ​ចាក់​ទៅ​លើ​​ក្បាល​ប្រពន្ធ ហើយ​ត្រូវ​ប្រពន្ធ​ប្តឹង​ឲ្យ​នគរ​បាល​ចាប់​ឃាត់​ខ្លួន ។

យុវជន​ម្នាក់​លង់​ទឹក​ស្លាប់​នៅ​រមណីយ​ដ្ឋាន​«ជ្រលង​បព្វ​តា​»ពេល​ទៅ​កម្សាន្ត​ចូល​ឆ្នាំ​ចិន​

Posted: 11 Feb 2013 09:30 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង ៖​ យុវជន​ម្នាក់​បាន​ហែល​ជ្រុល​ចូល​ទៅ​ក្នុង​អន្លង់​ទឹក​កួច​​ បណ្តាល​ឱ្យ​លង់​ស្លាប់​ នៅ​រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ​«ជ្រលង​បព្វតា​» ស្ថិត​ក្នុង​ភូមិ​អូរ​ដា​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតន​មណ្ឌល​ កាល​ពី​រសៀល​ថ្ងៃ​ទី​១០​ កុម្ភៈ​ ខណៈ​យុវជន​រូប​នេះ​រួម​​ជា​មួយ​មិត្ត​ភក្តិ​ជា​ច្រើន​នាក់​ទៀត​នាំ​គ្នា​ទៅ​កម្សាន្ត​​នៅ​ទី​នោះ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀត​ណាម​ ។

ភ្លើង​ឆេះ​ព្រៃ​ក្បែរ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា​បង្ក​ការ​ភ្ញាក់​ផ្អើល​ ត្រូវ​បាន​ពន្លត់​ទាន់​ពេល​

Posted: 11 Feb 2013 09:15 PM PST

ភ្លើង​ឆេះ​ព្រៃ​ក្បែរ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា​បង្ក​ការ​ភ្ញាក់​ផ្អើល​ ត្រូវ​បាន​ពន្លត់​ទាន់​ពេល​
រាជធានី​ភ្នំពេញ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ក្បែរ​ក្រុម​ហ៊ុន​ម៉ូតូ​ហុងដា​ ដែល​គេ​មិន​បាន​ដឹង​ថា​មាន​គេ​លួច​ដុត​ ឬ​គេបោះ​កន្ទុយ​បារី​ចោល​បង្ក​ឱ្យ​មាន​ការ​ឆាប​ឆេះ​នោះ​ឡើយ​ ប៉ុន្តែ​ក្រោយ​ពេល​មាន​ហេតុ​ការណ៍​បែប​នេះ​កើត​ឡើង​ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ពីរ​គ្រឿង​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លើង​រហូត​ដល់​រលត់ ។​

រថយន្ត​កុង​តឺ​ន័រ​បុក​ម៉ូ​តូ​របួស​3នាក់​ជ្រុល​ធ្លាក់​ចូល​ប្រ​ឡាយ​ទឹក​ស្អុយ​

Posted: 11 Feb 2013 09:00 PM PST

រថយន្ត​កុង​តឺ​ន័រ​បុក​ម៉ូ​តូ​របួស​3នាក់​ជ្រុល​ធ្លាក់​ចូល​ប្រ​ឡាយ​ទឹក​ស្អុយ​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ រថយន្ដ​ដឹក​កុង​តឺ​ន័រ​មួយ​គ្រឿង​បាន​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ ​ហើយ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូ​តូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់​ពេញ​ទំ​ហឹង​បណ្ដាល​ឱ្យ​រង​រ​បួស​ធ្ងន់​ម្នាក់​និង​ស្រាល​ពីរ​ម្នាក់​ បន្ទាប់​មក​រថយន្ត​បង្ក​​បាន​ជ្រុល​ធ្លាក់​ចូល​ក្នុង​ប្រ​ឡាយ​ទឹក​ស្អុយ​ចំ​តិត​គូទ​ហើប​កង់​មួយ​ចំ​ហៀង​ ឯ​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​ស្រ​មោល​ ។​

កម្ម​ករ​​ កម្ម​ការិនី​​រោង​ចក្រ​កាត់​ដេរ​៤.០០០​​នាក់​ក្នុង​តំបន់​​​សេដ្ឋ​កិច្ច​​ពិសេស​មេន​ហាត​ហេន និង​តាយ​សេងធ្វើ​កូដ​កម្ម​

Posted: 11 Feb 2013 08:10 PM PST

ខេត្ត​ស្វាយរៀង ៖ ​កម្ម​ករ-កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​៤.០០០​នាក់​ដែល​មកពី​៤​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេន ហាត​ហេន និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ​​សេង បាន​បន្ត​​ធ្វើ​កូដ​កម្ម​​មិន​ចូល​ធ្វើ​ការ​​ដែល​កាលពីថ្ងៃ​ម្សិល​មិញ​ពួក​គេ​បាន​ធ្វើ​កូដ​កម្ម​ម្តង​រួច​មក​ហើយ ​ប្រយោជន៍​ដើម្បី​​​ទាមទារ​​លក្ខ​ខណ្ឌ​​ការ​ងារ​ពីថៅកែ​រោង​ចក្រ​ចំនួន​៦​ចំណុច​ទៀត ។

ឆ្លងទន្លេ​បាន១ខែ​​ អ្នក​ភូមិ​នាំគ្នា​ព្រួតវាយទ្រោមខ្លួន​ព្រោះជម្លោះ​ប្តី​-ប្រពន្ធគំរាម​ដុតផ្ទះ​

Posted: 11 Feb 2013 08:07 PM PST

ស្ត្រីរងគ្រោះដែល​ត្រូវ​គេវាយ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានត្រូវ​អ្នក​ភូមិ​នាំគ្នា​ព្រួត​វាយ​ទ្រោមខ្លួន ខណៈ​ពេល​ដែល​​ទើប​តែ​ឆ្លង​ទន្លេ​បាន​១​ខែដើរ​ទៅរកប្តី​មានស្រី និង​លេង​ល្បែង​​នៅក្នុងផ្ទះ​មួយ តែហៅប្តី​មិនចេញ​ ក៏គំរាម​​ចាក់សាំង​ដុត​ផ្ទះ និងស្ពាន​ ជាហេតុ​​ធ្វើឱ្យ​អ្នកភូមិ​នាំគ្នាព្រួត​វាយតែម្តង ។ ​ហេតុការណ៍នេះ​ បានកើតឡើងកាលពីវេលាម៉ោង​៩ និង​១៥នាទីយប់ ថ្ងៃទី១១ ​កុម្ភៈ ​២០១៣ នៅក្នុងភូមិត្រពាំង​ឈូក សង្កាត់​

រុស្ស៊ី​ ៖ ផ្ទុះ​ក្នុង​​អណ្តូង​រ៉ែ​​មួយ​ស្លាប់​​18​នាក់​

Posted: 11 Feb 2013 07:59 PM PST

ទីតាំង​អណ្តូង​រ៉ែ​​ធ្យូង​ថ្ម​ដែល​មាន​ការ​ផ្ទុះ
អាជ្ញាធរ​​​សង្គ្រោះ​បន្ទាន់​​​ថ្លែង​កាល​ពី​​​​ថ្ងៃទី​១១ ​កុម្ភៈ​ថា មនុស្ស​យ៉ាង​តិច​​១៨​នាក់​​ស្លាប់​ហើយ​​៣នាក់​​​របួស​ធ្ងន់​ធ្ងរ​​​ក្រោយ​ការ​​ផ្ទុះ​​មួយ​ក្នុង​អណ្តូង​រ៉ែ​​​ធ្យូង​ថ្ម​​នៃ​សាធារណ​រដ្ឋ​កូមីភាគ​ខាង​ជើង​​​រុស្ស៊ី ។ការ​ផ្ទុះ​នេះ​កើត​មាន​​នា​វេលា​ម៉ោង​​១០​​និង​​២៨​​នាទី​ម៉ោង​​នៅក្រុង​​មូស្គូ ក្នុ​ង​អណ្តូង​រ៉ែ​​ធ្យូង​ថ្មVORKUTINSKAYA ​។ ក្រសួង​​មហា​ផ្ទៃ​​រដ្ឋ​កូមី​និយាយ​ថា រហូត​ដល់​ម៉ោង​​១៤​​និង​២០​នាទី​​​ម៉ោង​នៅ​មូស្គូ​ចំនួន​អ្នក

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!