Koh Santipheap Daily

Koh Santipheap Daily


ប្រ​ធាន​សមា​គម​អូ​ឡាំពិក​អង់​គ្លេស​លា​លែង​តំណែង​

Posted: 14 Feb 2013 12:00 AM PST

លោក Andy Hunt ​នឹង​ចុះ​ចេញ​ពី​តំណែង​​ជា​នា​យក​ប្រ​តិ​បត្តិ​របស់​សមា​គម​កីឡា​អូឡាំ​ពិក​អង់​គ្លេស (BOA) នា​ដំ​ណាច់​ខែ​កុម្ភៈ​នេះ​បន្ទាប់​ពី​បាន​ស្ថិត​ក្នុង​តួ​នា​ទី​អស់​រយៈ​ពេល​៤​ឆ្នាំ ។​ លោក​ បាន​ជូន​ដំ​ណឹង​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ទៅ​ក្រុម​ប្រឹក្សា​នា​យក​ BOA​កាល​ពី​ថ្ងៃ​ពុធ​ទី​១៣​កុម្ភៈ ។​ ទោះ​ជា​យ៉ាង​ណា ពុំ​មាន​ព័ត៌​មាន​ពិស្តារ​ដែល​អះ​អាង​ថា លោក​ Huntនឹង​ទៅ​កាន់​តំណែង​អ្វី​និង​នៅ​ទី​ណា​នោះ​

ចាប់​ខ្លួន​អ្នក​កាប់​ដើម​លឿង​រាជ​តាម​ដង​ផ្លូវ​ជាតិ​លេខ​2 ផាក​ពិ​ន័យ​5លាន​រៀល​

Posted: 14 Feb 2013 12:00 AM PST

ចាប់​ខ្លួន​អ្នក​កាប់​ដើម​លឿង​រាជ​តាម​ដង​ផ្លូវ​ជាតិ​លេខ​2 ផាក​ពិ​ន័យ​5លាន​រៀល​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ ស្រ្ដី​ម្នាក់​ឈ្មោះ​ សុខ​ ណៃ​ អា​យុ​៦​២​ឆ្នាំ​ មាន​ទី​លំ​នៅ​ផ្ទះ​លេខ​៦​៦​២​ ក្រុម​ទី​១​៣​ ភូមិ​ទួល​រ​កា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ ត្រូវ​បាន​លោក​ ជា​ សុខៃ​ចៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ចុះ​សួរ​នាំ​ដល់​ផ្ទះ​ដើម្បី​ធ្វើ​ការ​ផាក​ពិ​ន័យ​ជា​ប្រាក់​ចំ​នួន​៥​លាន​រៀល​ បន្ទាប់​ពី​ស្រ្ដី​រូប​នេះ​បាន​នាំ​កូន​ទៅ​កាប់​បំ​ផ្លាញ​ដើម​លឿង​រាជ​ដែល​ដាំ​លម្អនៅ​តាម​ផ្លូវ​ជាតិ​លេខ​២​មុខ​លំ​នៅ​ឋាន​របស់​

Saganបន្ត​ឈ្នះ​ដំ​ណាក់​ទី​៣​ Tour of Oman

Posted: 13 Feb 2013 11:58 PM PST

កីឡាករ​ស្លូ​វ៉ា​គី​ Peter​ Saganនៅ​តែ​បន្ត​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ដំណាក់​​ទី​៣ នៃ​​ព្រឹត្តិ​ការណ៍​ប្រ​ណាំង​កង់ Tour​ of Oman​​ បន្ទាប់​ពី​បាន​ប្រើ​អស់ថិរវេលា​តិច​ជាង​គេ​បំ​ផុតគឺ​ ៥ម៉ោង​៦នា​ទី​និង​២៨​វិ​នា​ទី​លើ​ចម្ងាយ​ផ្លូវ១៩០​​គី​ឡូ​ម៉ែត្រ ។ ការ​ប្រ​ណាំង​ដែល​ចេញ​ដំណើរ​ពី​ទី​ក្រុង Nakhal​ Fort នេះ​បាន​បញ្ចប់​នៅ​ទី​ក្រុង Wadi Dayqah Damប្រ​ទេស​អូ​ម៉ង់ កាល​ពី​ថ្ងៃ​ទី​១៣ខែ​កុម្ភៈ ។

ហ្វេដឺរ័រ​បើក​យុទ្ធ​នា​ការ​ការ​ពារ​ជើង​ឯក​ Rotterdam World Tennis

Posted: 13 Feb 2013 11:57 PM PST

​
យុទ្ធ​នា​ការ​ការ​​ពារ​ជើង​ឯកកម្ម​វិធី​​​ Rotterdam World Tennis នៅ​ប្រ​ទេស​ហូ​ឡង់​ប្រ​ចាំ​ឆ្នាំ​២០១៣ ​របស់​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​បាន​សម្រេច​១​ជំ​ហាន​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​ពុធ​ទី​១៣ ​កុម្ភៈ ​គេ​បាន​យក​ឈ្នះ​​គូ​ប្រ​កួត​ជាតិ​ស្លូ​វេនី​ Grega Zemlja ក្នុង​លទ្ធផល​២​សិត​ផ្ទួន​ៗ ៦-៣​និង​៦-១​ដោយ​ប្រើ​ពេល​អស់​តែ​៥៧​នា​ទី​ ប៉ុណ្ណោះ។​ នៅ​ជុំ​បន្ទាប់​​​គេ​នឹង​ប៉ះ​ជា​មួយ​កីឡាករ​​​ម្ចាស់​ផ្ទះ​ Thiemo de

IOCនឹង​រក្សា​ទុក​មេដាយ​អាម​ស្ត្រង​ឱ្យ​នៅ​ទំ​នេរ​

Posted: 13 Feb 2013 11:56 PM PST

​គណៈកម្មា​ធិការ​កីឡា​អូ​ឡាំ​ពិក​អន្ត​រជាតិ​(IOC)​បា​ន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​សប្តា​ហ៍​នេះ​ថា ខ្លួននឹង​មិន​ប្រ​គល់​មេដាយ​សំរឹទ្ធិ​វិញ្ញាសា​ប្រ​ណាំង​កង់​អូ​ឡាំ​ពិក​ឆ្នាំ​២០០០ ​ដែល​ត្រូវ​បាន​ដក​ហូត​ពី​ឡេន អាម​ស្ត្រង​ឱ្យ​ទៅ​កីឡាករ​ណា​ម្នាក់​នោះ​ទេ។​ ​ថ្លែង​នៅ​ក្រៅ​របៀប​វារៈ​នៃ​កិច្ច​ប្រ​ជុំ​គណៈ​កម្ម​ការ​​ប្រតិ​បត្តិ​ IOC នៅ​ក្រុង Lausanne ​ប្រ​ទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​ពុធ​ អនុ​ប្រ​ធាន​ IOC​លោក Thomas Bach​បាន​

​កម្ពុជា​ចាប់​ផ្តើម​​អនុ​វត្តន៍​​គម្រោងការ​ប្រើ​ប្រាស់​សំណល់​ជីវៈ​ម៉ាស់​កសិ​កម្ម​សម្រាប់​ផលិត​ថាម​ពល​ដែល​មាន​ចីរ​ភាព​

Posted: 13 Feb 2013 11:48 PM PST

ពិធី​​​សិក្ខា​សាលា​
រាជធានីភ្នំពេញ ៖ ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល ​សហ​ការ​ជា​មួយ​អង្គ​ការ​អភិ​វឌ្ឍន៍​​ឧស្សាហ​កម្ម​ សហ​ប្រជា​ជាតិ​ (UNIDO) និង​អង្គ​ការ​​​មូល​និធិ​បរិស្ថាន​ពិភព​លោក (GEF) ​បាន​រៀបចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​​ការ​ចាប់​​ផ្តើម​អនុ​​វត្ត​​ន៍​គម្រោងការ​ប្រើ​ប្រាស់​សំណល់​ជីវៈ​ម៉ាស់ ​កសិ​កម្ម​សម្រាប់​ផលិត​ថាម​ពល​ដែល​មានចីរ​ភាព ។

ជនទំនើង​​​​4​នាក់​​កាន់​ដាវ​ និង​ដំបង​​ច្រងេងច្រងាង​តាម​ផ្លូវ​​​ត្រូវ​ប៉េអឹម​បង្ក្រាប​

Posted: 13 Feb 2013 11:45 PM PST

ជនទំនើង​​​​4​នាក់​​កាន់​ដាវ​ និង​ដំបង​​ច្រងេងច្រងាង​តាម​ផ្លូវ​​​ត្រូវ​ប៉េអឹម​បង្ក្រាប​
ខេត្ត​ព្រៃវែង​ ៖ ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​​ពាមរក៍​ បាន​ឃាត់​​ខ្លួន​ជន​ទំនើង​​​ចំនួន​៤​នាក់​​​​ដែ​ល​ប្រដាប់​ដោយ​ដាវ​សាម៉ូរ៉ៃ​ បំពង់​ទីប ​និង​ឈើ​ជ្រុង ហើយ​មាន​អាកប្បកិរិយា​​ច្រងេង​ច្រងាង​​បង្កការ​ភ័យ​ខ្លាច​ដល់​​អ្នកស្រុក​ និង​អ្នក​ដំណើរ​​នៅ​តាម​​ដង​ផ្លូវ ។ ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើឡើង​​​កាល​ពី​វេលា​ម៉ោង​៧​​និង​៣០​នាទី​យប់​ថ្ងៃ​ទី​​១២ កុម្ភៈ នៅ​ក្បែរ​ហាង​ស្រី​នាថ លើ​កំណាត់​​ផ្លូវ​​ជាតិលេខ​១ ស្ថិត​ក្នុងភូមិ​

អ្នក​ឥត​ការ​ងារ​ធ្វើ​ម្នាក់​ដុត​ខ្លួន​នៅ​ប្រទេស​បារាំង​

Posted: 13 Feb 2013 11:44 PM PST

នៅ​ការិយាល័យ​​រក​ការ​ងារ​ធ្វើ​មួយ
​ជន​ឥត​ការ​ងារ​ធ្វើ​ម្នាក់​ឈ្មោះ​ DJAMAL CHAAB អាយុ​៤៣​ឆ្នាំ​បានដុត​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ទាំង​កណ្តាល​ថ្ងៃ​ត្រង់​នៅ​មុខ​ទី​ភ្នាក់​ងារ​​រក​​ការ​ងារ​ធ្វើ​ PÔLE EMPLOI មួយ​នៃ​ទីក្រុង​ NANTES ប្រទេស​បារាំង​បណ្តាល​ឱ្យ​ស្លាប់ ។កាល​ពី​ថ្ងៃទី​១២ កុម្ភៈ បុរស​រូប​នោះ​ប្រកាស​ប្រាប់​គេ​ឯង​ដែរ​ពី​បំណង​ដុត​ខ្លួន​របស់​គេ​ ក៏​ប៉ុន្តែ​ទាំង​អ្នក​ពន្លត់​ភ្លើង​ ទាំង​ប៉ូលិស​ពុំ​អាច​រារាំង​​ការ​ដុត​ខ្លួន​របស់​ជន​នោះ​បា​

​ខឹង​គេ​ទៅ​សុំ​ដូរ​លុយ​​រំខាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​​ដក​កាំភ្លើង​​បាញ់​មេឃ​​២​គ្រាប់​ សមត្ថ​កិច្ច​​ឃាត់​ខ្លួន​

Posted: 13 Feb 2013 11:32 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​មន្ត្រី​​កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​ម្នាក់​​យាម​នៅ​បញ្ជរ​​បង់​ប្រាក់​ផ្លូវ​លេខ​​២០០៤ ​របស់​ក្រុម​ហ៊ុន​​រ៉ូត​ជីវី បាន​ដក​​កាំភ្លើង​​​ខ្លី​បាញ់​មេឃ​​ចំនួន​២គ្រាប​់​គំរាម​​ដល់​ស្ត្រី​​អ្នក​​កោ​ស​ជប់ ន​ិង​​ម៉ា​ស្សា​ម្នាក់​ដែល​ទៅ​​សុំ​ដូរ​លុយ​រំខាន​ដំណេក​​ទាំង​​យប់​​​​អធ្រាត្រ ​​ក្នុង​ខណៈ​​ពេល​ដែល​​គេ​កំពុង​​​ដេក​លក់​ស្រួល ។ បន្ទាប់​​ពី​ការ​បាញ់​​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​មន្ត្រី​ប៉េអឹម​​ចិត្ត​ស្រាល​ម្នាក់​នេះ​ត្រូវ​បាន​

រថយន្ត​ដឹក​ដី​បោះ​ពួយ​បុក​រថយន្ត​ដឹក​កម្មករ​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ស្រាល​ជាង​40​នាក់​

Posted: 13 Feb 2013 11:30 PM PST

រថយន្ត​ដឹក​ដី​បោះ​ពួយ​បុក​រថយន្ត​ដឹក​កម្មករ​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ស្រាល​ជាង​40​នាក់​
រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​​ស្លាប់​ និង​ជាង​៤០​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ក្នុង​ឧបទ្ទវ​េហតុ​រថយន្ត​ដឹក​ដី​ធុន​យក្ស​មួយ​គ្រឿង​ បើកបោះ​ពួយយ៉ាង​លឿន​ ហើយ​ទំនង​ជា​អ្នក​បើក​បរ​ងងុយ​ដេក​ ​ងោក​មួយ​ភាំង​​ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កម្មករ​រោង​ចក្រ​កាត់​ដេរ​ពេញ​ទំហឹង​ លាន់​​ដូច​រន្ទះ បណ្តាល​ឱ្យ​រង​របួសដួល​ដេករដូក​​រណែល​ ត្រូវ​បានបញ្ជូន​ជា​

សប្បុរសជនបន្ត​ជួយឧបត្ថម្ភ​ដល់ស្ត្រីឆ្លង​ទន្លេ​កណ្តាលផ្លូវ​

Posted: 13 Feb 2013 11:17 PM PST

សប្បុរសជនបន្ត​ជួយឧបត្ថម្ភ​ដល់ស្ត្រីឆ្លង​ទន្លេ​កណ្តាលផ្លូវ​
រាជធានីភ្នំពេញ ៖ សប្បុរសជន​នៅតែជួយ​ឧបត្ថម្ភ​ថវិកា​ និងសម្ភារ​ដល់ស្ត្រី​​ឆ្លង​ទន្លេ​កណ្តាលផ្លូវ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ជាបន្តបន្ទាប់ ក្រោយពី​​ឃើញ​សារព័ត៌មានកោះសន្តិភាព​ចុះផ្សាយ​ ហើយ​នៅព្រឹកថ្ងៃទី​១៤ កុម្ភៈ ២០១៣ នេះ អ្នកយកព័ត៌មាន​​កោះសន្តិភាព​បាន​យកអំណោយ​​សប្បុរសជន​ជា​ថវិកា​​ចំនួន១៧ម៉ឺន​​រៀលប្រគល់ជូនដល់​ដៃស្ត្រី​ជា ចេត ។

​ឆ្នាំនេះ​​បេក្ខ​ជន​​​ជាង​​2.000​នាក់​ចូល​រួម​ប្រកួត​​ហ្វ្រេស៊ីហ្គើល​-ហ្វ្រេស៊ី​ប៊យ

Posted: 13 Feb 2013 11:15 PM PST

​ឆ្នាំនេះ​​បេក្ខ​ជន​​​ជាង​​2.000​នាក់​ចូល​រួម​ប្រកួត​​ហ្វ្រេស៊ីហ្គើល​-ហ្វ្រេស៊ី​ប៊យ
រាជធានី​ភ្នំពេញ ៖ ​កម្មវិ​ធី​ប្រកួត​​ Freshie Girls​ &​Boys​ដែល​តែង​តែធ្វើ​ឡើង​ជា​រៀង​រាល់​​ឆ្នាំក្នុង​​ប្រទេ​ស​​កម្ពុជា​​បាន​​ត្រឡប់​​មក​​ជា​​ថ្មី​​ និង​អស្ចារ្យ​ជាង​មុន​ ​ហើយ​បាន​បើក​ការ​ប្រកួត​នៅ​ណា​ហ្គាវើល​កាល​ពី​ថ្ងៃទី​១២​ ​​កុម្ភៈ​​ ក្រោម​​អធិ​ប​​តី​ភាព​លោក​ស្រី​ឈួន​​ ណូរី​​ អនុ​ប្រធាន​នាយ​ក​ដ្ឋាន​​វប្បធ​ម៌​ និង​វិចិត្រ​សិល្បៈ ។

ស៊ីរី ៈ ប្រយុទ្ធ​គ្នា​នៅ​ជុំ​វិញ​បណ្តា​មូល​ដ្ឋាន​អាកាស​ចរណ៍​

Posted: 13 Feb 2013 11:11 PM PST

ការ​ខ្ទេច​ខ្ទាំ​ដោយ​សារ​សង្គ្រាម​
ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​កើតមាន​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ រវាង​កង​ទ័ព​ស៊ីរីនិង​ពួក​ឧទ្ទាម​នៅ​ជុំ​វិញ​មូល​ដ្ឋាន​អាកាស​ចរណ៍​ទាំង​​ឡាយ​នៃ​ខេត្ត​អាឡែប​ ភាគ​ខាង​ជើង​ប្រទេស​ ខណៈ​ដែល​រុស្ស៊ី​ប្រកាស​ថា​បាន​ស្នើ​ដល់​អាជ្ញាធរ​​ស៊ីរី​ និង​ក្រុម​ប្រឆាំង​ឱ្យ​ជួប​ចរចា​គ្នា​នា​បណ្តា​សប្តាហ៍​ខាងមុខ​នេះ ។

អេ ​អឹម​ ខេ ​ផ្ដល់​រង្វាន់​​លើក​ទឹកចិត្ត​​ទីមួយ​ដល់​អតិថិជន​​ប្រើសេវា​ប្រាក់សន្សំ​

Posted: 13 Feb 2013 11:00 PM PST

 អេ ​អឹម​ ខេ ​ផ្ដល់​រង្វាន់​​លើក​ទឹកចិត្ត​​ទីមួយ​ដល់​អតិថិជន​​ប្រើសេវា​ប្រាក់សន្សំ​
រាជធានី​ភ្នំពេញ  ៖ ​គ្រឹះ​ស្ថាន​មី​ក្រូហិរ​ញ្ញវ​ត្ថុ​ អេ​ អឹម​ ខេ​ គឺ​ជា​គ្រឹះ​​ស្ថា​នមីក្រូ​ហិរញ្ញ​វត្ថុ​ដែល​មាន​​អតិ​ថិជន​​ច្រើន​ជាង​គេបំផុត​នៅ​ប្រទេស​កម្ពុជា​​ បាន​ធ្វើការ​ចាប់​ឆ្នោត​ផ្សង​សំណាង​លើក​ទី១​​​ដល់​​អតិថិ​ជន​សេវា​ប្រាក់​សន្សំ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​ ៩ ខែកុម្ភៈ​ ឆ្នាំ២​០១៣​ ក្នុង​កម្ម​វិធី​«​រាត្រីកំសាន្ត»​របស់​ស្ថានី​យទូរ​ទស្សន៍​​ ស៊ី​ ធី​អេន​ (CTN) ។​​ កា​រ​ចាប់​ឆ្នោត​នេះ​ធ្វើ​ឡើង​ក្រោម​​ការ​សម្រប​សម្រួល​

រថយន្ត​២គ្រឿង​បុកគ្នា​ជ្រុល​ចង្កូត​ទៅបុករទេះ​អាំង​សាច់មាន់​​

Posted: 13 Feb 2013 10:57 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយបានកើតឡើង​ដែលបង្ក​ឡើង​ដោយ​រថយន្តម៉ាក​ស៊ីវិច ពណ៌ខ្មៅ ​​​និង​រថយន្តមួយគ្រឿង​ទៀត ម៉ាក PRIUS ពណ៌ស ​​បើកបរ​តាមបណ្តោយ​ផ្លូវ​លេខ១៩៩​កែង ផ្លូវ​លេខ​៣២៨ ក្នុង​ទិសដៅ​បញ្ច្រាសទិសគ្នា ដោយ​ល្បឿន​​យ៉ាងលឿន បណ្តាលឱ្យបុកគ្នា​ពេញ​ទំហឹងបង្កឱ្យ​រថយន្តម៉ាក PRIUS ខ្ទាត​ទៅបុក​រទេះ​អាំងសាច់​មាន់ និង​ម៉ូតូម៉ាក​ស្មាស់​មួយ​

កោះ​ប្រ​ជុំ​អ្នក​លក់​ប្រេង​ឥន្ធ​នៈ​ផ្សព្វ​ផ្សាយ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​អគ្គិភ័យ​

Posted: 13 Feb 2013 10:45 PM PST

កោះ​ប្រ​ជុំ​អ្នក​លក់​ប្រេង​ឥន្ធ​នៈ​ផ្សព្វ​ផ្សាយ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​អគ្គិភ័យ​
ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ក្នុង​គោល​បំណង​បង្ការ​ទប់​ស្កាត់​គ្រោះ​អគ្គិ​ភ័យ​ដែល​តែង​តែ​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​រៀង​រាល់​រដូវ​ប្រាំង​និង​ដើម្បី​អនុ​វត្ត​ឱ្យ​បាន​ជោគ​ជ័យ​ នូវ​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ ពិសេស​អនុ​សាស​ន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​ ស្តី​ពី​ការ​លើក​កម្ពស់​ ស្មា​រ​តី​ប្រុង​ប្រ​យ័ត្ន​ក្នុង​ការ​បង្ការ​និង​​ពន្លត់​

កាមរី​ឆ្លាម​បើក​រំលោភ​ភ្លើងស្តុបបុក​ម៉ូតូ​របួស​2​នាក់​

Posted: 13 Feb 2013 10:30 PM PST

កាមរី​ឆ្លាម​បើក​រំលោភ​ភ្លើងស្តុបបុក​ម៉ូតូ​របួស​2​នាក់​
រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​របួស​ធ្ងន់​ និង​ម្នាក់​ទៀត​របួស​ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ស​បើក​រំលោភ​ភ្លើងស្តុប​ទៅ​បុក​ម៉ូតូ​បណ្តាលឱ្យ​ដួល ហើយ​រថយន្ត​បើក​រត់​ដោយ​សុវត្ថិ​ភាព ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​ស្តុប​ទួល​គោក​តាម​មហា​វិថី​ម៉ៅសេទុង​កែង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ក្នុង​​សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួល​គោក កាល​ពី​វេលា​ម៉ោង​៩​និង​៤០

អាមេរិក ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ចង់​ឱ្យ​មាន​ទណ្ឌ​កម្ម​ម៉ឺង​ម៉ាត់​បំផុត​​​ប្រឆាំង​កូរ៉េ​ខាង​ជើង​

Posted: 13 Feb 2013 10:29 PM PST

បាតុ​កម្ម​ប្រឆាំង​ការ​សាកល្បង​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង 
ប្រធា​នា​ធិបតី​អាមេរិក​ លោក​​បារ៉ាក់​អូ​បាម៉ា​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ​កន្លង​មក​នេះ​បាន​សន្យា​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ច​ំពោះ​ការ​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​​នា​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាង​ជើង​ជាមួយ​សកម្មភាព​ម៉ឺង​ម៉ាត់​ទាំង​ឡាយ ។នៅ​មុខ​សភា​ លោក​​អូបាម៉ា​មាន​ប្រសាសន៍​ថា ការ​បង្ក​េហតុ​​ក្នុង​ប្រទេស​នេះ​ដែល​យើង​កត់​សម្គាល​់​ឃើញ​ នឹង​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប្រទេស​នោះ​ស្ថិត​នៅ​ឯកោ

ឆក់​កាបូប​​បាន​សម្រេច​ជិះ​ម៉ូតូ​គេច​ជង្ហុក​ដួល​​ប្រជា​ពលរដ្ឋ​​ចាប់​បាន​​ម្នាក់​​រត់​រួច​ម្នាក់​

Posted: 13 Feb 2013 10:16 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ជន​សង្ស័យម្នាក់ ក្នុងចំណោ​មបក្ស​ពួកចំនួន​២​នាក់ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់ខ្លួន​​បាន​​ កាលពីវេលា​ម៉ោង៧​និង៣០​នាទី​យប់​​ថ្ងៃទី១៣ កុម្ភៈ ២០១៣​ ។ ខណៈពេល​ដែល​ជន​នេះ​​ជិះ​ម៉ូតូ​ម៉ាក​​​សេ១២៥​ ស៊េរី២០១១ ឡើងតែម២០១៣ ​មួយគ្រឿង​ធ្វើសកម្មភាព​ឆក់កាបូប​ពីស្រ្តីម្នាក់នៅ​ចំណុច​ផ្លូវ​លេខ៥៩៨ ខាងកើត​រង្វង់​មូល​ខាំកូស៊ីធី ស្ថិត​ក្នុងភូមិទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន

បើក​រថយន្ត​ដូច​ហោះ​ទៅ​បុក​ដើម​ឈើ​រលើង​គល់​ រួច​ជ្រុលបុក​របង​ស្ថាន​ទូត​

Posted: 13 Feb 2013 10:15 PM PST

បើក​រថយន្ត​ដូច​ហោះ​ទៅ​បុក​ដើម​ឈើ​រលើង​គល់​ រួច​ជ្រុលបុក​របង​ស្ថាន​ទូត​
រាជធានី​ភ្នំពេញ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​កូរ៉ូឡា​ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ AT13 2-0226 ជិះ​ដោយ​បុរស​ពីរ​នាក់​បោះ​ពួយ​ល្បឿនស្លេវ​​ រេ​ចង្កូត​បុក​ដើមឈើ​មួយ​ដើមរួច​ជ្រុលទៅបុករបង​ស្ថាន​ទូត​ម៉ាឡេ​ស៊ី​ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​សង្កាត់​​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលាម​៉ោង​៣​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៤ កុម្ភៈ ២០១៣

Posted: 13 Feb 2013 10:03 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៤ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

គូស្វាមី​ភរិយា​ថ្មី​ទទួល​រង្វាន់​ពីការចាប់ឆ្នោត​លើក​ទី​1 ស្រាបៀរ​ Tiger ឆ្នាំ 2013

Posted: 13 Feb 2013 10:00 PM PST

គូស្វាមី​ភរិយា​ថ្មី​ទទួល​រង្វាន់​ពីការចាប់ឆ្នោត​លើក​ទី​1 ស្រាបៀរ​ Tiger ឆ្នាំ 2013
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី៨ កុម្ភៈ កន្លង​ទៅ​នេះ រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា បានប្រារព្ធ​​ពិធី​ប្រគល់​រង្វាន់់​ជូន​ដល់​គូ​ស្វាមី​ភរិយា​​ថ្មី ដែល​បាន​ឈ្នះ​រង្វាន់​ពី​ការ​ចាប់ឆ្នោត​លើក​ទី​មួយ​ក្នុង​កម្មវិធីអាពាហ៍ពិពាហ៍​ស្រា​បៀរ Tiger ដោយ​មានការ​ផ្ដល់​រង្វាន់​ដោយ​លោក ទេព គឹ​ម​ឆាន នាយក​តំបន់ផ្នែក​លក់ ​ព្រមទាំង​បុគ្គ​​លិក​ក្រុមហ៊ុន និង​អតិថិជន​មួយ​ចំនួន​ជា​កសិណ​សាក្សី​ ។

អ្នក​​កាង​ក្លិប​​ឌី​ស្កូ​​​អេឡេតូ​ជាប់​ចោទ​​ដាក់​ខ្នោះវាយ​ជន​រង​គ្រោះ​​របួស​ធ្ងន់​

Posted: 13 Feb 2013 09:45 PM PST

ខេត្ត​កំពង់​ស្ពឺ​ ៖ ​ដោយ​សារ​រឿង​បន្តិច​បន្តួច​​​នៅក្នុង​ក្លិប​ បុរស​ម្នាក់​​ត្រូវ​ប៉ូលិស​​និង​សន្តិ​សុខ​​​ចាប់​ដាក់​ខ្នោះ​ហើយ​វាយ​​ដំ​រហូត​ក្អួត​ធ្លាក់​ឈាម​​បញ្ជូន​ទៅ​សង្គ្រោះ​​​ ចំណែក​​ជនដៃ​ដល់​​​ជា​អ្នក​កាង​​ក្លិប​២​នាក់​​ត្រូវ​ចាប់​​​បញ្ជូន​​ទៅ​ពន្ធនាគារ​ រីឯ​​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​​ពាក់​ព័ន្ធ​​ដែរ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​​​ទេ ហើយ​ក្លិប​ក៏​មិន​ត្រូវ​​បាន​អាជ្ញា​ធរ​​​​ឱ្យ​ផ្អាក​ដំណើរការ​​ដែរ ។​

រថយន្ត​បាឡែន​បោះ​ពួយដល់​ផ្លូវ​​កែង​ជ្រុល​ធ្លាក់ផ្លូវ​​ក្រឡាប់​របួស​3នាក់ ​ចំណុច​ផ្លូវ​​កែង​ស្រែ​អែមនេះ​​តែង​​កើត​មាន​គ្រោះ​ថ្នាក់​ត្រូវ​អ្នក​បើក​បរ​ប្រុង​ប្រយ័ត្ន​ខ្ពស់

Posted: 13 Feb 2013 09:30 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ប៉ៃលិន ៖ រថយន្ដកាមរី​បាឡែន ពណ៌​ស្ករ ស៊េរីទំនើប​មួយគ្រឿងជិះ​គ្នា​៥​នាក់​​ក្នុង​នោះ​ស្រី៣​នាក់​ បើកបោះ​ពួយលឿន​​​ត្រង់​ផ្លូវ​​កែង​បួង​​ចង្កូត​មិន​ទាន់​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​​​​​បណ្តាល​ឱ្យ​របួស​ធ្ងន់​​២នាក់​ ស្រាលម្នាក់​ ​ចំណែក​រថយន្ត​​ខូច​ខាតស្ទើរ​ទាំង​ស្រុង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី១២​ កុម្ភៈ​លើកំណាត់​ផ្លូវ​ជាតិ​លេខ​៥៩​ ​ចំណុច​បន្ទាយ​ទាហាន​ស្រែម្អម​ ​ក្នុង​​ភូមិ​ភ្នំស្ពង់

មកពី​ខេត្ត​កោះ​កុង​ជាង​៣០​នាក់​តវ៉ា​យក​​លុយ​វិញ​

Posted: 13 Feb 2013 09:24 PM PST

រាជធានីភ្នំពេញ ៖ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ជាង​៣០​​នាក់​មក​ពី​ស្រុក​ដង​ទុង ខេត្ត​កោះ​កុង ធ្វើការ​តវ​៉ា​យ៉ាង​ខ្លាំង​​ក្លា​ដល់​ក្រុម​ហ៊ុន​ SMS ដែល​មាន​ទីតាំង​​នៅមុខស្ថានីយ​​វិទ្យុ​-ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍​ ស្ថិត​ក្នុង​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែនសុខ ​ដោយ​លើក​​ឡើង​ថា ក្រុម​ហ៊ុន SMS នេះ យក​លុយ​ពួក​គេ​​ក្នុង​ម្នាក់ៗ​​២០០​ដុល្លារ ​ហើយ​សន្យា​នាំ​យក​ទៅធ្វើការ​​នៅ​ប្រទេសថៃ... ​មកដល់​ឥឡូវ​ជាង​២​ឆ្នាំ​ហើយ​​​អត់​ការ​ងារ​ធ្វើ​​ទេ ។

ម៉ូ​តូ​ណៃ​ហត​ជិះ​បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ​រង​រ​បួស​ធ្ងន់​

Posted: 13 Feb 2013 09:15 PM PST

ម៉ូ​តូ​ណៃ​ហត​ជិះ​បុក​អ្នក​ដើរ​ឆ្លង​ផ្លូវ​រង​រ​បួស​ធ្ងន់​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បើក​ម៉ូ​តូ​ណៃហត​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​កំ​ពុង​ដើរ​ឆ្លង​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ ឯ​អ្នក​បើក​ម៉ូ​តូ​រង​របួស​ស្រាល​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ខាង​មុខ​ក្រ​សួង​សង្គម​កិច្ច​តាម​មហា​វិ​ថី​ព្រះ​ន​រោ​ត្ដម​ ក្នុង​សង្កាត់​បឹង​ត្រ​បែក​ ខណ្ឌ​ចំ​ការ​មន​ កាល​ពី​វេ​លា​ម៉ោង​១​២​និង​១​៥​នាទី​រំ​លង​អ​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១​៣​ កុម្ភៈ​ ។​

ដៃ​ម្ខាង​កាន់​ចង្កៀង​ ដៃ​ម្ខាង​កាន់​ដប​ប្រេង​សាំង​ ជំពប់​ជើង​ដួល​ស្រោច​លើ​ដូច​ដុត​ទាំង​រស់

Posted: 13 Feb 2013 09:00 PM PST

ដៃ​ម្ខាង​កាន់​ចង្កៀង​ ដៃ​ម្ខាង​កាន់​ដប​ប្រេង​សាំង​ ជំពប់​ជើង​ដួល​ស្រោច​លើ​ដូច​ដុត​ទាំង​រស់
ខេត្ត​តាកែវ​ ៖​ បុរស​ម្នាក់​បាន​រង​របួស​ឆេះ​ខ្លួន​ដោយ​សារ​ប្រេង​សាំង​រលេះ​រលួយ​ស្បែក​ តាំង​ពី​ក្បាល​ដល់​ចុង​ជើង​មើល​ទៅ​គួរ​ឱ្យ​ស្ញើប​ ។ ខណៈ​​ដៃ​ម្ខាង​កាន់​ចង្កៀង​ប្រេង​កាត​ ដៃ​ម្ខាង​ទៀត​កាន់​ដប​ប្រេង​សាំង​ ហើយ​ចៃ​ដន្យ​ដើរ​ជំពប់​ដួល​ធ្វើ​ឱ្យ​ស្រោច​សាំង​លើ​ខ្លួន​បណ្តាល​ឱ្យ​ភ្លើង​ចង្កៀង​ឆាប​ឆេះឡើង​​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១១​ កុម្ភៈ​ នៅ​ភូមិ​ដី​

​ព្រះ​បរមសព​សម្តេចឪត្រូវ​ថ្វាយព្រះភ្លើង​ដល់ទៅប្រាំដង លើក​ចុង​ក្រោយ​សម្រេចជោគជ័យ​ដោយសម្តេចតេជោ​

Posted: 13 Feb 2013 08:23 PM PST

រាជ​ធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស​ជាចំហរការ​ពាររាជបល្ល័ង្ក​​ស្ថាប័នព្រះ​មហាក្សត្រ​កម្ពុជា ។ ប្រសាសន៍​របស់សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ​បានធ្វើឡើងនៅព្រឹកថ្ងៃទី​១៤ កុម្ភៈ ២០១៣នេះ ក្នុង​ឱកាស​​​ដែលសម្តេចតេ​ជោ បានអញ្ជើញជាអធិប​តីក្នុងពិធីសម្ពោធ​ដាក់ឲ្យដំណើរការអគារ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហមុនីរាជា ស្ថិតនៅ​ក្នុងបរិវេណវត្ត​ស្វាយពពែ ក្នុងសង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការមន ។

រដ្ឋាភិបាល​សម្រេច​បើកប្រាក់​ខែ​ឱ្យ​កម្មករ​ជំនួស​ថៅកែ​រោងចក្រ​យ៉ុងវ៉ា

Posted: 13 Feb 2013 08:02 PM PST

ខេត្ត​កណ្តាល ៖ ទីបំផុតទៅរាជ​រដ្ឋាភិបាលបានចេញ​លុយជំនួសថៅកែ​រោងចក្រ​ ដោយសម្រេច​បើក​ប្រាក់ខែឲ្យ​កម្មកររោង​ចក្រ​យ៉ុង​វ៉ា១​ និង យ៉ុងវ៉ា២ ចំនួន១​ខែ គឺសម្រាប់ខែ​មករា ២០១២ ។ ​ការដែលរាជ​រដ្ឋាភិបាលសម្រេចចេញលុយ​ជំនួស​ថៅកែ​រោង​ចក្រ​ដែល​រត់គេច​មិនទទួល​ខុស​ត្រូវដល់កម្មករ​ជាង៦ពាន់នាក់​នេះ បានធ្វើឡើងបន្ទាប់​ពីក្រុមកម្មកររោងចក្រខាង​លើ ដែលមានទី​តំាង​នៅក្នុង​

រថយន្តក្រឡុក​ស៊ីម៉ង់ត៍​​អ្នក​បើក​ប្រាប់​ថា ​ដាច់​ហ្វ្រាំង​ជាន់​អត់​​ស៊ី​ជ្រុល​ថើប​ថ្ពាល់​រថយន្ត​កូរ៉ូឡា

Posted: 13 Feb 2013 07:51 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្តក្រឡុងស៊ីម៉ង់ត៍ ពណ៌ខៀវ មួយ​គ្រឿង ដែល​អ្នក​បើក​បរ​រថយន្តអះអាងថា ​បាន​ដាច់ហ្វ្រាំងជាន់មិន​ស៊ីធ្វើឲ្យ​ជ្រុល​ទៅថើបថ្ពាល់កូរ៉ូឡាបណ្តាលឲ្យក្រពឹត​ដំបូល​ខាងមុខនិងបែកស៊ីញ៉ូមុខខាងឆ្វេង។ ​ហេតុ​ការណ៍​នេះកើតឡើង​កាល​ពី​វេលាម៉ោង៤​និង​២០​នាទី​រសៀល​ថ្ងៃទី១៣ កុម្ភៈ ២០១៣ នៅចំណុចមហាវិថីម៉ៅសេទុងកែង​ផ្លូវ​៩៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!