Koh Santipheap Daily

Koh Santipheap Daily


លោក​អូបាម៉ា​ស្នើ​សភា​ស្វែង​រក​​លំនឹង​លើ​ការ​កាត់​​បន្ថយ​ការ​ចំណាយ​​ និង​ការ​កែ​ទម្រង់​ពន្ធ​ដា​

Posted: 10 Feb 2013 12:00 AM PST

លោក​អូបា​ម៉ា 
​ប្រធានា​ធិបតី​អាមេរិក​ លោក​បារ៉ាក់​អូបាម៉ា​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ បាន​អំពាវ​នាវ​ដល់​សភា​ឱ្យ​​ស្វែង​រក​លំនឹង​លើ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ និង​ការ​កែ​ទម្រង់​ពន្ធ​ដា​ ដើម្បី​កាត់​បន្ថយ​ឱន​ភាព​ថវិកា ។ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​ផ្សាយ​តាម​វិទ្យុ​ លោក​អូបាម៉ា​គូស​បញ្ជាក់​ពី​ភាព​ចាំ​បាច់​ស្វែង​រក​មធ្យោបាយ​មួយ​ដែល​មាន​លំនឹង​ និង​ជា​សាកល​សម្រាប់​ជួយ​ទ្រ​ទ្រង់​ដល់​ការ​ផ្លាស់​ប្តូរ​ដ៍​រសើប​ទាំង

អតិ​រេក​ពាណិជ្ជកម្ម​របស់​ចិន​កើន​ឡើង​នៅ​ក្នុង​ខែ​មករា​

Posted: 09 Feb 2013 11:57 PM PST

អតិរេក​ពាណិជ្ជកម្ម (ការនាំ​ចេញ​ទំនិញ​ច្រើន​ជាង​នាំ​ចូល) របស់​ចិន​បាន​កើន​ឡើង​ខ្ពស់​នៅក្នុង​ខែមករា ។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​ទិន្នន័យ​ផ្លូវ​ការ​ដែល​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​ កំណើន​នេះ​ដោយសារប្រទេស​ចិន​រក្សា​បាន​នូវ​ការ​រើប​ឡើង​វិញ​នៃសេដ្ឋ​កិច្ច​ដោយសារ​តម្រូវ​ការ​ល្អ​ប្រសើរ ។​

FAO: តម្លៃ​ស្បៀង​អាហារ​ពិភព​លោក​នៅ​ថេរ​ដដែល​នៅ​ក្នុងខែ​មករា​

Posted: 09 Feb 2013 11:55 PM PST

​
តម្លៃ​ស្បៀង​អាហារ​ពិភព​លោក​នៅ​ថេរ​ដដែល​នៅ​ក្នុងខែ​មករា​ បន្ទាប់​ពី​ធ្លាក់​ចុះ​ដល់​ទៅ​៣​ខែ​ជាប់​ៗ​គ្នា​ដោយសារ​តម្លៃ​ប្រេង​សម្រាប់​ចម្អិន​ម្ហូប​ឡើង​ថ្លៃ​ដោយ​ធ្វើ​ឱ្យ​តម្លៃ​គ្រាប់​ធញ្ញ​ជាតិ​និង​ស្ករ​ធ្លាក់​ថ្លៃ​ នេះ​បើ​តាម​ការឱ្យដឹង​ពី​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា​ FAO ។

ឪពុក​ចុង​កំណាច​​ទាញ​ចប​កាប់​ក្បាល​កូន​ស្រី​

Posted: 09 Feb 2013 11:51 PM PST

បុរស​ជាប់​ចោទ​
​ខេត្តព្រះសីហនុ ៖ បុរស​ម្នាក់​​ត្រូវបាន​ប៉ូលិស​​ស្រុក​​ព្រៃនប់ ​ចាប់​ឃាត់​ខ្លួន​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​​ស្រុក​ព្រៃនប់ ​បន្ទាប់​ពី​បុរស​​រូប​នេះ​យក​ចប​កាប់​ទៅ​លើ​កូន​ស្រី​ចុង​របស់​ខ្លួន បណ្តាល​ឱ្យ​រង​របួសធ្ងន់​ធ្ងរ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ​២០១៣ ​វេលា​ម៉ោង​​១២​​​ថ្ងៃត្រង់​នៅ​ចំណុច​ផ្ទះ​​បុរស​ខាងលើ ស្ថិត​​ក្នុង​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ​។

តូចចិត្ត​មាន​ជំងឺ​រ៉ាំរ៉ៃ​​មើល​មិន​ជា​ផឹក​ថ្នាំ​កណ្តុរ​​​ស្លាប់​​ចោល​កូន​២​នាក់​

Posted: 09 Feb 2013 11:43 PM PST

សពបុរសរងគ្រោះ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ព្រោះ​តែ​ខ្លួន​​ពិ​ការ​មួយ​កំណាត់​ក្រោម​​ធ្វើ​ការ​ងារ​អ្វី​​មិន​កើត​យូរ​ឆ្នាំ​មើល​មិន​ជា​ ម្យ៉ាង​ប្រពន្ធ​​ទៅ​ថៃ​​មាន​ប្តី​ថ្មី​ចោល​ទៀត​នោះ ​តូច​​ចិត្ត​​គិត​ខ្លី​​ផឹក​ថ្នាំ​​បំពុល​សត្វ​​កណ្តុរ​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ចោល​កូន​ប្រុស​​ ស្រី​ចំនួន​២​នាក់​ឱ្យ​​នៅ​​កំព្រា​​ ។ ​ហេតុ​ការណ៍​ភ្ញាក់​​ផ្អើល​នេះ ​បាន​កើតឡើង​​​កាលពី​វេលា​ម៉ោង​​៦​ព្រឹក​ថ្ងៃទី​​៩ កុម្ភៈ ​២០១៣ ​នៅភូមិ​សំរោង​ពេន ​ឃុំ​​​បន្ទាយ​​នាង ស្រុក​មង្គល​បុរី ​​។

Snedeker និង Hahn នាំ​មុខ​ជុំ​ទី​3​​ Pebble Beach National

Posted: 09 Feb 2013 11:39 PM PST

James Hahn និង Brandt Snedeker​ បាន​ក្លាយ​ជា​អ្នក​នាំ​មុខ​​គេ​ក្នុង​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​គោល​ AT & T​ Pebble Beach National Pro-Am ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៦​លាន​និង​៥​សែន​ដុល្លារ​អា​មេរិក​ បន្ទាប់​ពី​ឆ្លង​កាត់​៣​ជុំ​ប្រ​កួត​ពួក​គេ​ធ្វើ​បាន​លទ្ធផល​ស្មើ​ៗគ្នា គឺ​១២​ អាន់​ឌ័រ ២០២ ។​ ​

តុលាការ​សម្រេច​ឃុំ​ខ្លួន​យុវជនម្នាក់​ពាក់ព័ន្ធ​បទឆបោក​ប្រាក់១០ដុល្លារ​

Posted: 09 Feb 2013 11:36 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ ៖ រាជ​ធានី​ភ្នំពេញ ៖ លោក​ស្រី​ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពីល្ងាច​ថ្ងៃ​ទី​៩​ កុម្ភៈ​ បាន​សម្រេចឃុំ​ខ្លួន​យុវជន​ម្នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​គេ​ចំនួន​១០​ដុល្លារ​ថ្លៃ​ទិញ​ស៊ីម​កាត​មួយ​សន្លឹក ។​ យុវជន​ម្នាក់​នេះ​ឈ្មោះ​ នុត ណូ អាយុ​២៣​ឆ្នាំ​ រស់​នៅ​ភូមិ​តាកុក​ ឃុំ​តានី​ ស្រុក​អង្គជ័យ​ ខេត្ត​កំពត​ ជា​កសិករ ។​

សហព័ន្ធ​បាល់​ទាត់​អឺរ៉ុប​ (UEFA) បន្ថយ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ បាល់​​ទាត់​យូហ្វា​ឆេម​ពាន​លីក​ ជុំ​ផ្តាច់​ព្រ័ត្រ​ឱ្យ​ស្ថិត​ក្នុង​តម្លៃ​ទាប

Posted: 09 Feb 2013 11:09 PM PST


សហព័ន្ធ​បាល់​ទាត់​អឺរ៉ុប​ (UEFA) បាន​ប្រកាស​កាត់​បន្ថយ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​យូហ្វា​ឆេម​ពាន​លីក​ ជុំ​ផ្តាច់​ព្រ័ត្រ​ឱ្យ​ស្ថិត​ក្នុង​តម្លៃ​ទាប​បំផុត​ ដែល​ការ​ប្រកួត​នឹង​រៀបចំ​ឡើង​នៅ​ឯ​ទីលានបាល់​ទាត់​វេម​ប្ល៊ី​ប្រទេស​អង់​គ្លេស​ ក្រោយ​ពី​ទទួល​រង​ការរិះ​គន់​ធ្ងន់​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​បាល់​ទាត់ ។​

ប្រទះឃើញ​សព​ស្ត្រីជន​បរទេស​​អណ្តែត​ទឹក​​ព្រែក​កំពង់​បាយ នៅ​​ក្រុង​កំពត​

Posted: 09 Feb 2013 11:07 PM PST

​ខេត្ត​កំពត ៖ ​សព​ស្ត្រីជនបរទេស​ម្នាក់​ត្រូវបាន​គេ​​ប្រទះឃើញ​អណ្តែត​​ទឹក​ព្រែក​​កំពង់​បាយ ផ្កាប់​​មុខ​ទាំង​កាយ​​អាក្រាត​​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​​១​និង​២០​នាទី​រសៀល​ថ្ងៃទី​​១០ កុម្ភៈ ២០១៣ នេះ ស្ថិត​ក្នុង​ភូមិ​តា​អង្គ សង្កាត់​ត្រើយ​កោះ ​ក្រុង​កំពត ។

គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​នៅស៊ីលីស្លាប់​អ្នក​គាំទ្រ​​បាល់​ទាត់​​16​នាក់​

Posted: 09 Feb 2013 11:00 PM PST

រថយន្ត​​បឺស​ក្រឡាប់​​ធ្លាក់​ជ្រោះ​
អាជ្ញាធរ​​មូល​ដ្ឋាន​​​​រាយ​ការណ៍​ថា ​មនុស្ស​យ៉ាង​តិច​​​១៦​នាក់​​បាន​ត្រូវ​​ស្លាប់​ហើយ​២១​នាក់​​ទៀត​ត្រូវ​​​របួស​កាល​ពី​ថ្ងៃទី​៩ កុម្ភៈ ​ក្នុង​គ្រោះ​ថ្នាក់​​ក្រឡាប់​រថយន្ត​​​បឺស​មួយ​នៅ​ភាគ​កណ្តាល​​ស៊ីលី​​រួច​បណ្តា​​ជន​រង​គ្រោះ​​​ជា​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់​​ស៊ីលី ។​រដ្ឋ​អាជ្ញា​ខេត្ត​​ប៊ីយ៉ូប៊ីយ៉ូ ភាគ​កណ្តាល​ប្រទេស​​​លោក​PABLO FRITZ​និយាយ​ប្រាប់​​​ទូរទស្សន៍​រដ្ឋ​TVNថា ​តុល្យការ​នៃ​គ្រោះ​ថ្នាក់​​​នេះ​អ្នក​ស្លាប់​​​ឡើង​ដល់​​​១៦​

មនុស្ស​៣​នាក់​រងរបួស​​ធ្ងន់ ​និង​១១​នាក់​ទៀត​របួស​ស្រាល​ក្នុងហេតុការណ៍​បោកគ្រាប់​បែក

Posted: 09 Feb 2013 10:48 PM PST

ខេត្ត​បាត់ដំបង ៖ ​មនុស្ស​៣នាក់​ បានរងរបួស​ធ្ងន់ និងស្រាល១១​នាក់ នៅក្នុងហេតុការណ៍​​បោកគ្រាប់បែកចូល​​ក្នុងពិធីរំាវង់​​ក្នុងឱកាស​សែន​​ចូលឆ្នាំចិន ។ ហេតុការណ៍​នេះបានកើតឡើង​កាលពី​​វេលាម៉ោង៩ និង​១០​នាទីយប់ថ្ងៃ​ទី៩​ កុម្ភៈ ២០១៣ ​ក្នុងភូមិតាគ្រៃ ឃុំតា​គ្រៃ​ ស្រុក​កំរៀង ខេត្តបាត់ដំបង ។ ​ក្នុងហេតុការណ៍​​​បោកគ្រាប់​បែក​នេះ ត្រូវ​សមត្ថកិច្ច​សង្ស័យ​​ថា ជា​រឿងគំនុំ ៕

តម្រួតថៃ​ចាប់​ទាហាន​​ខ្មែរ​ម្នាក់​​ពាក់​ព័ន្ធនឹង​​ករណី​ជួញ​ដូរគ្រឿងញៀន​​ឆ្លងដែន​

Posted: 09 Feb 2013 10:13 PM PST

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ ​ទាហាន​​ខ្មែរ​ម្នាក់​​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ឃាត់​ខ្លួន​ពី​បទជួញដូរគ្រឿង​​ញៀន​​​កាលពីវេលា​​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​៩ កុម្ភៈ ​២០១៣ ​ចម្ងាយ​​ពីច្រក​របៀង​សេះងាប់​១.៥០០​ម៉ែត្រ ​ក្នុង​ភូមិ​​សាស្ត្រ​ភូមិ​ទ័ពសៀម ​ឃុំតាប់​ប្រាយ៉ា ​ស្រុក​តាប់​ប្រា​យ៉ា ​ខេត្ត​ស្រះកែវ ​​ប្រទេសថៃ ​ទល់​មុខ​​ភូមិ​សាស្ត្រ​ភូមិ​ចំការ​គ ឃុំ​ស្វាយ​ចេក ​ស្រុក​ស្វាយ​ចេក ​ខេត្ត​បន្ទាយ​​មាន​ជ័យ ​ប្រទេស​កម្ពុជា ។ 

បញ្ជូន​​បុរស​ម្នាក់​​ទៅ​សាលា​ដំបូង​ខេត្ត​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​​ទោស​

Posted: 09 Feb 2013 08:13 PM PST

ខេត្ត​ព្រះ​សីហនុ ៖ ​បុរស​​ម្នាក់​បាន​ត្រូវ​សន្តិ​សុខ​​ឯក​ជន​សហ​ការ​ជា​មួយ​​កម្លាំង​នគរ​បាល​នៃ​អធិការ​​ដ្ឋាន​​ស្រុក​ស្ទឹង​ហាវ​ ចាប់​ឃាត់​ភ្លាមៗ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​​ទោស​កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ កុម្ភៈ ​២០១៣ ។

កង​ទ័ព​​ម៉ាលី​​ពង្រឹង​​សន្តិសុខ​នៅ​ទីក្រុង​​ហ្គាវ​ក្រោយ​​​វាយ​ប្រហារ​​អត្ត​ឃាត​​មួយ​

Posted: 09 Feb 2013 07:49 PM PST

ឧទ្ធម្ភាគចក្រ​​រង​ការ​ខូច​ខាត​​​ដោយ​ការ​វាយ​ប្រហារ​​​អត្ត​ឃាត​​នៅក្រុង​​ហ្គាវ​
ការ​ល្បាត​​ត្រូវ​បាន​ពង្រឹង​​​ដោយ​កង​ទាហាន​​​ម៉ាលី​បាន​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​​កាល​ពី​ថ្ងៃទី​​៩ ​កុម្ភៈ​ ​​នៅទីក្រុង​ហ្គាវ​​ភាគ​ខាង​ជើង​ម៉ាលី​​ក្រោយ​​ការ​ចាប់​ខ្លួន​​យុវជន​​​២នាក់​​ដែល​ជា​ជន​អត្ត​ឃាត​​​មាន​គ្រឿង​​​ផ្ទុះ​ដាក់​​ជាប់​ខ្លួន​​​ពួក​គេ​​ និង​បន្ទាប់​​​​ពី​ការ​​វាយ​ប្រហារ​​អត្ត​ឃាត​​​លើកដំបូង​​មួយ​ក្នុង​ប្រទេស​​មក ។

​ថ្ងៃ​ទី​៩ កុម្ភៈ​ ស្លាប់​២នាក់ របួស​១៥នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

Posted: 09 Feb 2013 07:46 PM PST

រាជ​ធានីភ្នំពេញ ៖ មនុស្ស២​នាក់ស្លាប់ របួស១៥​នាក់ ក្នុងនោះ៩​នាក់ធ្ងន់ ដោយសារគ្រោះថ្នាក់​ចរាចរណ៍​៧​លើកកើតឡើង​នៅទូទំាង​​​ប្រទេស​​កាល​ពីថ្ងៃទី៩ កុម្ភៈ ២០១៣ ។ យោង​តាមគេហទំព័រប៉ូលិស​ជាតិបានឲ្យដឹងដែរថា គ្រោះថ្នាក់ទំាង​៧លើកខាងលើ បង្កឲ្យខូចខាតយាន​យន្តសរុប១៣គ្រឿង ក្នុង​

រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​ប្រទេស​កូឡុំ​ប៊ី​

Posted: 09 Feb 2013 07:42 PM PST

រលក​សញ្ញា​នៃ​ការ​រញ្ជួយ​ដី​​
ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កើត​មាន​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ នា​ភាគ​និរតី​កូឡុំ​ប៊ី ដែល​ធ្វើ​ឱ្យ​ញ័រ​​រង្គើរ​ដល់​ប្រទេស​អេក្វា​ទ័រ​ បណ្តាល​ឱ្យ​​មនុស្ស​ជា​ច្រើន​​នាក់​ត្រូវ​របួស​ រួច​ផ្ទះ​ប្រមាណ​ជាង​១០០​​​ខ្នង​រង​ការ​ខូច​ខាត​ ក៏​ប៉ុន្តែ​ពុំ​មាន​អ្នក​ស្លាប់​ ឬ​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ឡើយ ។ យោង​តាម​ភ្នាក់ងារ​ភូមិ​វិទ្យា​កូឡុំ​ប៊ី​ថា ការ​រញ្ជួយ​ដី​នោះ​កើត​មាន​​នា​វេលា​ម៉ោង​៩​និង​១៦​នាទី​ ម៉ោង​ក្នុង​ស្រុក នៅ​កន្លែង​មួយ​​ចម្ងាយ​​

ក្មេង​ប្រុស​ស្រី​​៣​នាក់ ​លង់​ទឹក​ស្រះ​​ស្លាប់​

Posted: 09 Feb 2013 07:42 PM PST

សព​ក្មេងប្រុសទាំង៣​លង់​ទឹក​​ស្លាប់
​ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ភាព​ក្រៀម​ក្រំ​​លាយ​ឡំ នឹង​ទឹកភ្នែក​​​ក្តុក​ក្តួលសោក​សៅ​​ជា​ប៉ុន​ពេក​ត្រូវបាន​កើត​ឡើងលើគ្រួសារ២​ដែល​​មាន​ទី​លំនៅ​​​ក្បែរ​​ខាង​គ្នា​ ខណៈ​ពេល​ដែល​កូន​សំណព្វជាទី​ស្រឡាញ់​​​របស់​ពួក​គាត់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​បំផុត​ក្នុង​ទឹក​ស្រះ​ដែល​គេ​ជីក​កាយ​យក​ដី​ទៅ​ធ្វើ​ដុំ​​ឥដ្ឋ ។

រថយន្ត​ស្ទូច​​​​បុក​កិន​ម៉ូតូ​សេ​១០០​កូរ៉េ​ខ្ទេច​របួសធ្ងន់​២នាក់​

Posted: 09 Feb 2013 07:27 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ស្ទូច​ម៉ាក Fuso ពណ៌​ស​​របស់​​កង​វិស្វកម្ម​បាន​បើកបោះ​​ពួយ​បុក​កិនម៉ូតូ​សេ១០០​កូរ៉េ ពណ៌​ក្រហម​​មួយគ្រឿង ​ត្រង់​ចំណុចផ្លូវ​កែង​ បណ្តាល​ឱ្យបែកបាក់​ខ្ទេច រួចអ្នកបើកបរ​បាន​ឈប់​រថយន្ត​រត់គេចខ្លួន​បាត់ ។ ចំណែក​អ្នក​ជិះ​ម៉ូតូ២នាក់ រងរបួស​​ធ្ងន់ ត្រូវ​បានរថយន្ត​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ឯកជន ។

ក្មេង​ប្រុស​ស្រី​​៣​នាក់ ​លង់​ទឹក​ស្រះ​​ស្លាប់​

Posted: 09 Feb 2013 07:26 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ភាព​ក្រៀម​ក្រំ​​លាយ​ឡំ និង​ទឹកភ្នែក​​យ៉ាង​ក្តុក​ក្តួល​រំជួល​​អារម្មណ៍​​ដ៏​សោក​សៅ​រន្ធត់​ជា​ប៉ុន​ពេក​ត្រូវបាន​កើត​ឡើង​ចំពោះ​​បញ្ហា​​ពីរ​គ្រួសារ​ដែល​​មាន​ទី​លំនៅ​​​ខាង​គ្នា​ ខណៈ​ពេល​ដែល​កូន​សំណប់​គួជាទី​ស្រឡាញ់​អស់​ពី​ចិត្ត​ពីថ្លើម​​របស់​ពួក​គាត់​ស្លាប់​យ៉ាង​អាណោច​​អាធ័ម​​បំផុត​ក្នុង​ទឹក​ស្រះ​ដែល​គេ​ជីក​កកាយ​យក​ដី​ទៅ​ធ្វើ​ដុំ​​ឥដ្ឋ ។

បោក​គ្រាប់​បែក​ក្នុងពិធី​រាំវង់​​សែន​ចូលឆ្នាំចិន​ របួស​ជាង​១០​នាក់ នៅស្រុក​កំរៀង​

Posted: 09 Feb 2013 07:23 PM PST

​​ខេត្តបាត់ដំបង ៖ យ៉ាង​ហោចណាស់​មនុស្សជាង១០​នាក់​ បានរងរបួស​ធ្ងន់-ស្រាល នៅក្នុងហេតុ​ការណ៍​បោកគ្រាប់​បែកចូល​ក្នុងពិធីរំា​វង់​ក្នុង​ឱកាស​សែនចូល​ឆ្នាំចិន ។ ហេតុការណ៍នេះ​បានកើតឡើង​កាលពី​វេលាប្រមាណ​៩យប់ថ្ងៃទី៩​ កុម្ភៈ ២០១៣ ​ក្នុងភូមិ​តាគ្រៃ ឃុំតា​គ្រៃ ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ៕

ជិះ​ម៉ូតូ​​បុក​រថយន្ត​ដឹក​ប្រេង​កំពុង​បើក​ឆ្លង​​ផ្លូវ​របួស​ធ្ងន់​​​ម្នាក់​

Posted: 09 Feb 2013 07:10 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​រង​របួស​ធ្ងន់​​ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ ដើម្បី​​សង្គ្រោះ​​បន្ទាន់​​បន្ទាប់​​​ពី​រូបគេ​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ជ្រុល​ទៅ​​បុក​​ជា​មួយ​រថយន្ត​​ដឹក​ស៊ីទែន​​ប្រេង​កំពុង​​បើក​​​ឆ្លង​ផ្លូវ​​​ពេញ​ទំហឹង​ ចំណែក​​ម៉ូតូ​រង​នូវការ​ខូច​ខាត​យ៉ាង​ដំណំ​ផង​ដែរ ។ ​ឧប្បត្តិ​ហេតុ​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​នេះបាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​​៨​និង​៤០​នាទី​យប់​ថ្ងៃទី​​៩ កុម្ភៈ ២០១៣ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​​

ឥណ្ឌា ៖ ​ជន​វាយ​ប្រហារ​​​សភា​ឥណ្ឌា​​កាល​ពី​ឆ្នាំ​2001​​ត្រូវ​ព្យួរ​.ក

Posted: 09 Feb 2013 07:07 PM PST

ប្រភព​​ព័ត៌​មាន​ផ្លូវ​ការ​​រាយការណ៍​ថា​ សកម្ម​ជន​​​បំបែក​ខ្លួន​និយម​ម្នាក់​​នៃ​រដ្ឋ​កាស្មៀ​រ​ឥណ្ឌា​​ដែល​ទទួលការ​កាត់​ទោស​​ប្រហារ​​ជីវិត​​ដោយ​សារ​ការ​ចូលរួម​​​របស់​គេ​ក្នុងការ​វាយប្រហារ​​​បង្ហូរ​ឈាម​​​ប្រឆាំង​សភា​​​នៅក្រុង​ញូវ​ដែល្លី​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០០១ ​​បានត្រូវ​គេ​ព្យួរ​.ក​​​កាល​ពី​ថ្ងៃទី​៩ កុម្ភៈ ​ក្រោយ​ការ​បដិសេធ​​​សំណើ​​សុំ​បន្ថយ​ទោស​​គេ​ដោយ​ប្រធានាធិបតី​​ឥណ្ឌា​លោក​ប្រាណាប​មូឃ័រហ្ស៊ី​មក ។

នាយក​រង​មន្ទីរ​សុខា​ភិបាល​ស្រវឹង​ជោក​ជាំ​​បើក​រថយន្ត​ហាយ​ឡែន​ឌ័រ​​កៀរ​កាមរី​បាឡែន​​របស់​មេ​បញ្ជា​ការ​រង​ប៉េអឹម​​​

Posted: 09 Feb 2013 06:45 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​លោក​នាយ​ក​រង​មន្ទីរ​សុខា​ភិបាល​​រាជ​ធានីភ្នំពេញ​ម្នាក់ ស្ថិត​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​ជោក​ជាំ​​បាន​បើក​រថយន្ត​ម៉ាក​ហាយ​ឡែន​​ឌ័រ​ពណ៌ខ្មៅ ​​​កៀរ​រថយន្ត​ម៉ាក​កាមរី (បាឡែន) ​ស៊េរី​២០០២ ពណ៌ស ​​មួយ​គ្រឿង​​របស់​មេ​បញ្ជា​ការ​រង​កង​រាជអាវុធហត្ថ​​​ស្រុក​កំពង់​ត្រឡាច​ខេត្ត​កំពង់ឆ្នាំង ​បណ្តាល​​​ឱ្យ​​ឡើង​​​សួន​​បែក​កង់​ដាច់​កញ្ចក់​ចំហៀង​ខាង​ស្តាំ និង​ខូចទ្វារ​ហើយ​រថយន្ត​ហាយឡែន​ឌ័រ បាន​ព្យា​យាម​​​

លិច​នាវា​​នៅបង់​ក្លា​ដែស​​​អ្នក​ស្លាប់​ឡើង​​12​នាក់​

Posted: 09 Feb 2013 06:45 PM PST

ក្រុម​អ្នក​ជួយសង្គ្រោះ​
ប៉ូលិស​មូល​ដ្ឋាន​គូស​បញ្ជាក់ថា ​អ្នក​ដំណើរ​​​យ៉ាង​តិច​​១២​នាក់​​លង់​​ទឹក​ស្លាប់​​ក្រោយ​ការ​លិច​​នាវា​មួយ​​​​គ្រឿង​ដឹក​អ្នក​ដំណើរ​​​ប្រមាណ​១០០​នាក់​ដែល​លិច​កាល​ពី​ថ្ងៃទី​​៨ កុម្ភៈ​​កន្លង​មក​​នេះ​នៅភាគ​ខាង​ត្បូង​​បង់​ក្លា​ដែស​​ចម្ងាយ​​២៧​គីឡូ​ម៉ែត្រ​​​ភាគ​​អាគ្នេយ៍​​​រដ្ឋ​ធានី​ដាក់​កា។

ឡិចស៊ីស​៤៧០​បើកបុកពីក្រោយ​រថយន្ត​​ក្រុងដឹកភ្ញៀវ​ទេស​ចរធ្លាក់កាងមុខ​

Posted: 09 Feb 2013 06:36 PM PST

ឡិចស៊ីស​៤៧០​បើកបុកពីក្រោយ​រថយន្ត​​ក្រុងដឹកភ្ញៀវ​ទេស​ចរធ្លាក់កាងមុខ​
រាជធានីភ្នំពេញ ៖ រថយន្ត​​ឡិចស៊ីស​​៤៧០ បាន​បើក​ទៅបុកកង់​ក្រោយចំហៀង​ខាង​ឆ្វេង​រថយន្ត​ក្រុង​ដឹក​​អ្នកដំណើរ​​ បណ្តាល​ឱ្យ​​ធ្លាក់​កាង​មុខ​ ។ គ្រោះថ្នាក់​​នេះកើតឡើង​នៅរង្វង់​មូលវិមានឯក​រាជ្យ ​ចំណុច​មហាវិថី​ព្រះនរោត្តម កែវ​វិថី​សុរាម្រិត ក្នុង​សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ កាលពីវេលាម៉ោង​​៧ ​និង​២០​នាទី​យប់​ថ្ងៃទី​៩ កុម្ភៈ ២០១៣ ។

ព្រះ​មហា​ក្សត្រ​នៃកម្ពុជា​នឹង​យាង​ព្រះ​រា​ជា​ធិបតី​បិទ​ការ​ប្រកួត​ប្រណាំង​សេះ​​

Posted: 09 Feb 2013 05:48 PM PST

រាជធានីភ្នំពេញ ៖ ព្រះករុណា​ ព្រះបាទ សម្តេច​ព្រះបរម​នាថ នរោត្តម សីហ​មុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រកម្ពុជា តាម គម្រោង​នៅ​រសៀលថ្ងៃ​ទី១០​ កុម្ភៈ ២០១៣​នេះ នឹងយាងជា​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ​ការប្រកួតប្រណំាង​សេះលើកទី៩ ពាន រង្វាន់​ព្រះមហា​វីរក្សត្រ នរោត្តម​ សីហនុ (ព្រះបរមរតនកោដ្ឋ​) ។ ពិធីនេះ​នឹង​ប្រារព្ធធ្វើនៅ​ខេមបូឌាន​ ខោនទ្រី ស្ថិតនៅ​តាម​បណ្តោយ ផ្លូវ​​២០០៤ ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ៕

បង្ក្រាប​កុង​ត្រូល​អនាធិប​តេយ្យ ក្នុង​ស្រុក​ឧដុង្គ​ខេត្ត​កំពង់​ស្ពឺ ផ្លូវ​1600​ម.​កុង​ត្រូល​6​កន្លែង

Posted: 09 Feb 2013 05:46 PM PST

ម៉ូតូ និង​រថយ្ត​​របស់​ក្រុម​អ្នក​ទារ​លុយ​តាម​ផ្លូវ​ដែល​រឹប​អូស​
ខេត្ត​កំពង់​ស្ពឺ​ ៖​ តាម​បទ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍​ស្នង​ការ​នគរ​បាល​ខេត្ត​ និង​តាម​សេចក្តី​សម្រេច​លេខ​ ០១៣​ស.​ស.​រ​ ចុះ​ថ្ងៃ​ទី​២៩​​ មករា​ របស់​សា​លា​ខេត្ត​កំពង់​ស្ពឺ​ នៅ​ថ្ងៃ​ទី​៦​​​ កុម្ភៈ​ វេ​លា​ម៉ោង​២១​ និង​៥០​នាទី​ លោក​ស្នង​ការ​រង​ លោក​អនុ​ប្រធាន​ការិ​យា​ល័យ​កណ្តាល​​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ បាន​ដឹក​នាំ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ ​សហការ​ផ្ទាល់​ជាមួយ​លោក​អធិការ​នគរ​បាល​ស្រុក​

អ​គ្គិ​​ភ័​យ​​ឆេះ​​ស្ថានី​យ​​ប្រេង​​ឥ​ន្ធ​នៈ​នៅ​​ស្រុក​​ម​ង្គ​ល​​បុរី​​ពន្លត់​​ទាន់ តែ​​ថៅកែ​​និង​​កម្មក​រ​​​របួស​​ធ្ង​ន់​ធ្ង​រ

Posted: 09 Feb 2013 05:30 PM PST

ទិដ្ឋភាព​​ស្ថានីយ​ដែល​ស្ទើរ​តែ​ក្លាយ​ជា​ចំណីភ្លើង​
​ខេត្ត​បន្ទាយ​មានជ័យ​ ៖ ម៉ាស៊ី​ន​បូ​ម​ប្រេង​ចាស់​ ​ហើយ​ការ​​បូមខ្វះ​បច្ចេក​ទេស​​​ទៀត បណ្តាល​​​​ឱ្យ​​​ឆ្លង​ចរន្ត​​ ​បង្ក​ឱ្យមាន​អគ្គិភ័យ​ឆាបឆេះ​ស្ថានីយ​ប្រេង​ដ៏​ធំ​មួយ​កន្លែង​​ ស្ថិតនៅ​ខាងលិច​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​​អូរស្ងួត ​ឃុំ​អូរ​ប្រាសាទ ​ស្រុក​មង្គល​បុរី ​​​បណ្តាល​ឱ្យ​​​ឆេះ​រលាក​រលួយ​​របួសធ្ងន់​២នាក់​​ ​​កាលពី​វេលា​ម៉ោង​៨​និង​៤៥នាទី​ព្រឹកថ្ងៃទី​៨ កុម្ភៈ ​​។ ​

ហ្គេម​អីុនធើរ​ណេត​អុក​ឡុក​ពេញ​ក្រុង​កំពង់​ឆ្នាំង សិស្ស​សាលា​កំពុង​វក់​ស្មារតី ខណៈ​អាជ្ញា​ធរ​គ្មាន​វិធាន​ការ

Posted: 09 Feb 2013 05:22 PM PST

ខេត្តកំពង់ឆ្នាំង ៖ មជ្ឈ​ដ្ឋាន​ទូ​ទៅ​ក៏ដូច​​ជា​ប្រជា​ពលរដ្ឋ​​ ពិសេស​អាណា​ព្យាបាល​សិស្ស​មាន​ការ​ងឿង​ឆ្ងល់​និង​ក្តៅ​ក្រហាយ​ចំពោះ​អាជ្ញាធរ​ក្រុង​​កំពុងឆ្នាំង​​បាន​អនុញ្ញាត​ឱ្យ​មាន​បើក​ល្បែង​ហ្គេម​តាម​អីុន​ធើរ​ណេត​យ៉ាង​ច្រើន​កន្លែង​ធ្វើ​​ឱ្យ​ពួកកូនៗ​គាត់​មិន​ចូល​សាលា​រៀន​ និង​ចេះ​លួច​លុយ​គាត់​ព្រម​ទាំង​យក​​​កង់​ទៅ​បញ្ចាំ​ដើម្បី​យក​លុយ​​លេងហ្គេម​តាម​កន្លែង​ដែលគេ​បើក​​​​​​​​​ស្រប​ច្បាប់​ដោយ​ជ្រក​ក្រោម​ស្លាក«សេវា​​

ប៉ូលិស​បង្ក្រាប​ល្បែង​ស៊ី​សង​លាក់​ខ្លួន​ក្នុង​ក្លិប​កីឡា L.P

Posted: 09 Feb 2013 05:18 PM PST

សមត្ថកិច្ច​សម្រុកចូល​កន្លែង​លេង​ល្បែង​ស៊ី​សង
រាជធានីភ្នំពេញ ​៖ ​បៀ​ អាប៉ោង ​​ខ្លា​ឃ្លោក​ជាល្បែង​ស៊ីសង​ដែលជ្រក​ក្នុងក្លិ​បកីឡា​អិល ភី ​ស្ថិត​នៅ​ក្បែរ​រង្វង់មូល​កាំខូស៊ីធី ​ក្នុងភូមិ​ទួល​គោក ​សង្កាត់ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​​​ធ្ងន់​​នៃ​ស្នង​​ការ​​​ដ្ឋាន​​រាជធានី​ភ្នំពេញ​ ​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៨ កុម្ភៈ នឹង​ឃាត់​ខ្លួន​អ្នក​ញៀន​​​ល្បែង​ចំនួន​១៣នាក់ ​ដែល​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ត្រូវបាន​បញ្ជូន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!