Koh Santipheap Daily

Koh Santipheap Daily


បាល់​ទាត់យូហ្វា​ខាប់ វគ្គ32​ក្រុម ជើងទី1សម្រាប់​រាត្រីថ្ងៃព្រហស្បតិ៍​មាន16 ប្រកួត

Posted: 12 Feb 2013 11:35 PM PST

ទិដ្ឋភាពនៃការប្រកួតបាល់ទាត់
ការ​ប្រកួត​បាល់​​ទាត់​យូរ៉ូ​ប៉ា​លី​ក រឺយូ​ហ្វា​ខាប់​វគ្គ​​ 32 ក្រុម​​ចុង​ក្រោយ​ជើង ទី​ 1 សម្រាប់​រាត្រី​ថ្ងៃ​ព្រហស្ប​ត៍​​នេះ​មាន 16 ប្រកួត ​។ ក្រុម​ការពារ​ជើង​​ឯក​ Atletico នឹង​យក​ឈ្នះ​ក្រុម​ មក​ពី​រុស្ស៊ី​ Rubin Kazan ខណ​ៈ​Napoli , Inter , Chelsea ល្អ​ជាង​គូប្រកួត។ ទស្សនៈ Asianbookie យក Hannover , Liverpool , Ajax , BATE , Dynamo Kyiv , Olympiakos ,

ត្រី​ងៀត​ឆ្លៀត​ពង​រថយន្ត​ក្រុង​​ក្រុម​ហ៊ុន​សុខា​កុមារ​ទេព​​អិច​ប្រេស្ត​ដឹក​សត្វ​ព្រៃ​​​​

Posted: 12 Feb 2013 11:30 PM PST

ត្រី​ងៀត​ឆ្លៀត​ពង​រថយន្ត​ក្រុង​​ក្រុម​ហ៊ុន​សុខា​កុមារ​ទេព​​អិច​ប្រេស្ត​ដឹក​សត្វ​ព្រៃ​​​​
ខេត្តកំពង់​ធំ ៖ ​រថយន្ត​ក្រុងដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​​របស់​ក្រុម​ហ៊ុន​សុខា​កុមារ​ទេព​អិច​ប្រេស បាន​​ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្ទោង​សហ​ការ​ជា​មួយ​សមត្ថកិច្ច​​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្ទោង​ចាប់ឃាត់​កាលពី​ថ្ងៃទី​១១ កុម្ភ​ៈ ដោយ​សារ​តែ​​​រថយន្ត​នេះ​​​ដឹក​សត្វ​ព្រៃ​ខុស​ច្បាប់​ ។

យុវជនម្នាក់​រងរបួស​ធ្ងន់​ដោយសារ​តែ​ក្រុមសន្តិសុខ​យាមក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ព្រួតគ្នាវាយ​

Posted: 12 Feb 2013 11:30 PM PST

យុវជនម្នាក់​រងរបួស​ធ្ងន់​ដោយសារ​តែ​ក្រុមសន្តិសុខ​យាមក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ព្រួតគ្នាវាយ​
រាជធានីភ្នំពេញ ៖ យុវជនម្នាក់​រងរបួស​ធ្ងន់ និងត្រូវ​បានគេ​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ដើម្បី​​សង្គ្រោះ​បន្ទាន់ បន្ទាប់ពី​ត្រូវ​ក្រុម​សន្តិសុខយាម​នៅ​ក្នុង​តំបន់សេដ្ឋ​កិច្ច​ពិសេសភ្នំពេញ ព្រួតគ្នា​វាយក្បាលនឹងកាំភ្លើង​ខ្លី និង​​វិទ្យុ​ទាក់ទង​ ព្រមទាំង​ទាត់ធាក់​​ឥត​មេត្តារួចមក ហើយបើ​កុំតែបានប្រជា​ពលរដ្ឋ​ជួយទាន់ កុំអី​អាយុយុវជនរូបនោះ​ត្រូវ​ស្លាប់បាត់បង់​ជីវិត​​បាត់ទៅហើយ​ ។

IOCដក​វិញ្ញាសាបោក​ចំបាប់ពី​ព្រឹត្តិ​ការណ៍អូឡាំងពិក2020

Posted: 12 Feb 2013 11:23 PM PST

ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ ២០២០​នឹង​ប្រព្រឹត្តទៅ​​ដោយ​គ្មាន​វិញ្ញាសា​បោក​ចំ​បាប់​ បន្ទាប់​ពី​ការ​ប្រ​ជុំ​មួយ​របស់​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​អន្តរជាតិ​(IOC)​នៅ​ក្រុង Lausanne ប្រ​ទេស្វ៊ីស​កាល​ពី​ថ្ងៃ​អង្គារទី​១២កុម្ភៈ​បាន​សម្រេច​ជម្រុះ​ចោល​វិញ្ញាសា​មួយ​នេះ​ ។​ ការ​សម្រេចចិត្ត​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​ ធ្វើឡើង​ដោយ​ក្រុម​ប្រឹក្សា​ប្រតិ​បត្តិ IOC​ដែល​មាន​សមា​ជិក​១៥​នាក់ ។

តំបន់​ភាគ​ឦសាន​មាន​សក្តានុ​ពល​ខ្ពស់​​ក្នុងការ​អភិវឌ្ឍ​អេកូទេស​ចរណ៍​

Posted: 12 Feb 2013 11:21 PM PST

ពិធីសិក្ខាសាលា
​ខេត្ត​ក្រចេះ ៖ ​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​អភិ​វឌ្ឍ​អេកូ​ទេស​ចរណ៍​នៅ​ភូមិ​ភាគ​ឦសាន​កាល​ពី​ថ្ងៃទី​១៣ កុម្ភៈ ​​២០១៣ ​នៅ​ខេត្ត​​ក្រចេះ​ លោក​ថោង ​ខុន ​រដ្ឋ​មន្ត្រី​​ក្រសួង​ទេស​ចរ​ណ៍​បាន​អះ​អាង​ថា ​តំបន់​​ភូមិ​ភាគ​ឦសាន​មាន​សក្តានុ​ពល​ខ្ពស់​ក្នុង​ការ​អភិ​វឌ្ឍ​​អេកូ​ទេស​ចរណ៍​​ បើ​ប្រៀប​ធៀប​តំបន់​ផ្សេងៗ​ទៀត​នៅ​ប្រទេស​កម្ពុជា ។

ក្រសួង​សង្គម​​កិច្ច​​រៀបចំ​វ​គ្គ​បណ្តុះ​បណ្តាល​​ស្តីពី​ «កម្ម​វិធី​សិទ្ធិ​កុមារ» ដល់​មន្ត្រី​​បុគ្គ​លិក​

Posted: 12 Feb 2013 11:16 PM PST

ពិធីបណ្តុះ​បណ្តាល​​ស្តីពី​កម្ម​វិធី​​សិទ្ធិ​កុមារ​
រាជធានីភ្នំពេញ ៖ ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន និង​នីតិ​​សម្ប​ទា​​​បាន​រៀ​ប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី «កម្មវិធី​​សិទ្ធិ​កុមារ» ​ដល់​មន្ត្រី​​បុគ្គ​លិក​​ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​ អិុត សំហេង រដ្ឋ​មន្ត្រី​​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា និង​ជា​ប្រធាន​ក្រុម​​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​​កុមារ​​ លោក​ជំទាវ​ ខៀវ បូរី អគ្គ​លេខាធិការ​​ដ្ឋាន​នៃ​អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ និង​មាន

រថយន្ត​វីហ្គោ​បើក​ដូចហោះ​បុក​ម៉ូតូ​អូសជិត​100​ម៉ែត្រ​ម្ចាស់​ម៉ូតូ​បាក់​ជើង​ម្ខាង​

Posted: 12 Feb 2013 11:15 PM PST

រថយន្ត​វីហ្គោ​បើក​ដូចហោះ​បុក​ម៉ូតូ​អូសជិត​100​ម៉ែត្រ​ម្ចាស់​ម៉ូតូ​បាក់​ជើង​ម្ខាង​
ខេត្ត​បាត់ដំបង ៖ បុរស​ម្នាក់​បាន​រង​របួស​​​បាក​់ជើង​ឆ្វេង​ម្ខាង​​ ដោយ​សារ​រថយន្តវីហ្គោ​មួយ​គ្រឿង​បុក​ពេញទំហឹង​អូស​ជិត​១០០​ម៉ែត្រ​ខណៈ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១១​ កុម្ភៈ លើកំណាត់​ផ្លូវ​ជាតិ​លេខ​៥៧ ក្នុង​ភូមិ​ភ្នំសំពៅ​ខាងកើត​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់ ​។ ការបុក​នេះ​ត្រូវគេ​និយាយ​ថា កើត​ឡើង​ ខណៈ​​​អ្នក​ជិះ​ម៉ូតូ​បម្រុង​បត់​ត្រឡប់ក្រោយ ។

ក្មេង​ទំនើង​​៤​នាក់​ ​កាន់​ដាវ ​និង​ដំបង​​ច្រងេង​ច្រងាង​​តាម​ផ្លូវ​ប៉េអឹម​​ឃាត់​ខ្លួន​

Posted: 12 Feb 2013 11:11 PM PST

ក្រុម​ក្មេង​ទំនើង​ដែល​ត្រូវ​ឃាត់​​ខ្លួន​
​ខេត្ត​ព្រៃវែង ៖ ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ពាមរក៍ បាន​ឃាត់​ខ្លួន​​ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់ ដែល​ប្រដាប់​ដោយ​​ដាវ​សាម៉ូរ៉ៃ បំពង់​ទីប ​​ឈើ​ជ្រុង និង​​មាន​អាកប្បកិរិយា​ច្រងេង​ច្រងាង​​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​អ្នក​ស្រុក ន​ិង​អ្នក​ដំណើរ​​នៅតាម​ដង​ផ្លូវ​ ។ ​ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​​៧​និង​៣០​នាទី​​យប់​ថ្ងៃទី​​១២ កុម្ភៈ ​២០១៣ ​នៅ​ចំណុច​ក្បែរ​​ហាង​ស្រី​នាថ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​​

កាមរី​បាឡែន​​បោះ​ពួយ​​បុក​ជាមួយ​​គ្រឿង​ចក្រ​រយះ​រថយន្ត​ស្លាប់​​​​ម្នាក់​របួស​​​5​នាក់​ នេះ​ជាការ​​បុក​ដ៏​រន្ធត់​​មួយរហូត​​​​រថយន្ត​ដាច់​​របើក​​ខ្ទេច​​ខ្ទី​​ដោយ​សារបើក​បរ​ទាំង​ស្ថាន​ភាព​​​ស្រវឹង

Posted: 12 Feb 2013 11:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តព្រះ​សីហនុ​ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​​ភ្លាម​ៗ​ និង​មនុស្ស​​៥​​នាក់​​​ទៀត​​របួស​ធ្ងន់​-ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះ​​ថ្នាក​់​ចរាចរណ៍​មួយ​កើត​ឡើង​​រវាង​រថយន្ត​បោះ​ពួយ​​បុក​ជាមួយ​គ្រឿង​ចក្រ​​ចត​ស្ងៀម​ ។ ហេតុការណ៍​​នេះ​​​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​​៣​និង​៣០​នាទី​​​រសៀល​​ថ្ងៃទី​១២ កុម្ភៈ​ ​នៅ​តាម​​​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៣ ​ពី​វាល​រេញ​ទៅ​ខេត្ត​កំពត ស្ថិតក្នុង​​ភូមិ​​ព្រែក​​ទល់​ ឃុំ​ទឹក​ថ្លា ស្រុក​ព្រៃនប់​

រថ​យន្ត​ដឹក​ភេសជ្ជៈ​​ឡើង​ចំណោត​រអិល​ថយ​ក្រោយ​បុក​របង​​ភូមិ​គ្រឹះ​អភិបាល​ខេត្ត​កំពត​

Posted: 12 Feb 2013 10:45 PM PST

រថ​យន្ត​ដឹក​ភេសជ្ជៈ​​ឡើង​ចំណោត​រអិល​ថយ​ក្រោយ​បុក​របង​​ភូមិ​គ្រឹះ​អភិបាល​ខេត្ត​កំពត​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស​លាយ​ខៀវ​ ដឹក​ភេសជ្ជៈ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-៨៧៨១ មួយ​គ្រឿង ​បើក​ឡើង​ចំណោត​​មិន​រួច​រលត់​ម៉ាស៊ីន​រអិល​ថយ​ក្រោយ​ទៅ​បុក​របង​ភូមិ​គ្រឹះ​លេខ​១០២ ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់ទី១ ខណ្ឌ​ទួល​គោក​ ដែល​គេ​ស្គាល់​ថា​ជា​ភូមិ​គ្រឹះ​របស់​លោក​ខូយ ឃុនហួរ អភិ​បាល​ខេត្ត​កំពត​ និង​លោក​ជំទាវ​អ៊ុន គន្ធា ​ជា​ឧត្តម​សេនីយ៍

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៣ កុម្ភៈ ២០១៣

Posted: 12 Feb 2013 10:39 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៣ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

បិ​សា​ច​ក្រហម​Man Utdចុះ​ហត្ថ​លេ​ខា​ជា​មួយ​ក្រុម​ហ៊ុន​ឧបត្ថម្ភ​ថ្មី​ជំ​នួស​ក្រុម​ហ៊ុន​AON ទទួល​ប្រាក់​ឧបត្ថម្ភ​357លាន​ផោន​

Posted: 12 Feb 2013 10:33 PM PST

​
កី​ឡា​ករ​ក្លិប​បិសាច​ក្រហម​Man Utd ដឹក​នាំ​ដោយ​កី​ឡា​ករ​ប៉ា​ទ្រិក​ អេវ​រ៉ា​,ចន​នី​ អីុ​វ៉េន​,អាន់​តូ​នី​ញ៉ូ​​​ វ៉ា​ឡង់​ស្យា​,ថុម​ ក្លេ​វើ​លី​ និង​ហ្សា​វៀ​ ហឺ​ណាន​ដេស​ បាន​បង្ហាញ​រថ​យន្ត​ម៉ាក​ ឆេវ​ រ៉ូ​ឡេត​(Chevrolet) ក្រោយ​ពី​ក្លិ​ប​ចុះ​ហត្ថ​លេខ​ក្នុង​តម្លៃ​៣៥៧​លាន​ផោន​ជា​ដៃ​គូ​ជា​មួយ​ក្រុ​ម​ហ៊ុន​ឧបត្ថម្ភ​ពី​សហ​រដ្ឋ​អា​មេ​រិក​​ ។

Sagan ឈ្នះដំណាក់ទី2 Tour of Oman

Posted: 12 Feb 2013 10:32 PM PST

កីឡាករ​ស្លូ​វ៉ា​គី​ Peter Sagan ដណ្តើម​បាន​ចំណាត់​ថ្នាក់​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ដំ​ណាក់​ទី​២​​នៃ​​ព្រឹត្តិ​ការ​ប្រ​ណាំង​កង់ Tour of Oman បន្ទាប់​ពី​បាន​ប្រើ​អស់ថិរវេលា​តិច​ជាង​គេ​បំ​ផុត ៣​ម៉ោង​៤៨​នា​ទី​និង​៣៦​វិ​នា​ទី​លើ​ចម្ងាយ​ផ្លូវ​១៤៦​គី​ឡូ​ម៉ែត្រ ។ ការ​ប្រ​ណាំង​ដែល​ចេញ​ដំណើរ​ពី​ទី​ក្រុង Fanja in Bidbid នេះ​បាន​បញ្ចប់​នៅ​ទី​ក្រុង Al Bustan ប្រ​ទេស​អូ​ម៉ង់ កាល​ពី​ថ្ងៃ​ទី​១២​ ​កុម្ភៈ ។​

អោយ​ប្រើ​ស្រោម​អ​នា​ម័យ​ធ្វើ​ឱ្យ​បុរស​កំ​ហូច​ធ្លាក់​ក្នុង​សំ​ណាញ់​ច្បាប់​

Posted: 12 Feb 2013 10:30 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
ខេត្ត​កំ​ពង់​ចាម​ ៖ បុរស​កំ​ហូច​ម្នាក់​ឈ្មោះ​កែវ​ គន្ធា​ ហៅ​អូន​ អា​យុ​ ២​៣​ឆ្នាំ​ នៅ​​ ឃុំ​គ​គីរ​ ស្រុក​មេ​មត់​ ដែល​មាន​ប្រ​ពន្ធ​ទៅ​ហើយ​នោះ​​បាន​លប​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ភូមិ​​ជា​មួយ​គ្នា​​មាន​ចេត​នា​ចាប់​នាង​ក្រមុំ​​ម្នាក់​ អា​យុ​ ២​០​ឆ្នាំ​ក្នុង​បំ​ណង​រំ​លោភ​សេព​សន្ថ​វៈ​តែ​មិន​បាន​សម្រេច​ព្រោះ​តែនាង​អង្វរ​​ឱ្យ​ប្រើ​ស្រោម​អ​នា​ម័យ​ ធ្វើ​ឱ្យ​បុរស​នោះ​ចិត្ត​ទន់​បាន​ត្រឹម​តែ​អោប​ថើប​ប​បោស​អង្អែល​ប៉ុណ្ណោះ​​ ព្រោះ​

សេះ​បង្កង់​​ Juventusបំបាក់​​ម្ចាស់​ផ្ទះ​​ Celtic 3-0 កក់​បាន​កៅអី​ 1​ ​នៅវគ្គ​ 16 ក្រុម​

Posted: 12 Feb 2013 10:29 PM PST

​
ក្លិប​​សេះ​បង្កង់​​ Juventus​ បាន​បោះ​​​ជំហាន​​យក្ស​​​​ទៅ​អង្គុយ​​លើ​កៅអី​​មួយ​នៅ​​​វគ្គ​8 ​​​ក្រុម​បន្ទាប់​​​ពីពួក​គេបាន​​​​ផ្ដួល​​ក្រុម​ម្ចាស់​ផ្ទះ​​​ Celtic ​​​ដោយ​លទ្ធផល​ 3-0 ​​​កាលពី​រាត្រី​ថ្ងៃ​អង្គារ​ ទី1 ​​កុម្ភៈ​កន្លង​មក​នេះ ។ គ្រាប់​បាល់​​ 3 ​គ្រាប់​​​របស់​​ Juventus​​ស៊ុត​បញ្ចូល​​ទី​ដោយ​កីឡាករ​​​ខែ្ស​ប្រយុទ្ធ​​ Alesandro Matri ​​​នាទី ​ទី3 ​​​​កីឡាករ​​​ខ្សែ​​បម្រើ​ Marchisio នាទី​​77 ​​និ​ងកីឡាករ​​ខ្សែប្រយុទ្ធ​​​ Mirko

ឌែលប៉ូ​ត្រូវឈ្នះជុំ​បើក​ឆាក​ Rotterdam World tennis

Posted: 12 Feb 2013 10:27 PM PST

ចូ​អា​ន ម៉ា​ទីន ឌែល​ប៉ូ​ត្រូ​ បាន​ឈាន​ចូល​ដល់​ជុំ​ទី​២​នៃ​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ Rotterdam World Tennis បន្ទាប់ពី​​យ​ក​ឈ្នះ​កីឡាករ​បា​រាំង Gael Monfilsក្នុង​លទ្ធផល​៦-៣និង ៦-៤​កាល​ពី​ថ្ងៃ​អង្គារ ទី​១២ កុម្ភៈ ។ ​វា​ជា​លើក​ទី​២​ដែល​កីឡាករ​​អា​ហ្សង់​ទីន​រូបនេះ​បង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធី​ដែល​រូប​គេ​បាន​បរា​ជ័យ​កាល​ពីការ​ចូល​រួម​លើក​ទី​១​ឆ្នាំ​ទៅ​មិញ ។ ឌែល​ប៉ូ​ត្រូ​ មាន​បំណង​យ៉ាង​មុត​មាំ​ដើម្បី​

Snedeker ដក​ខ្លួន​ពី​ព្រឹត្តិ​ការ​ណ៍ WGC - Accenture Match Play Championship

Posted: 12 Feb 2013 10:26 PM PST

ការរលាក​ឆ្អឹង​ជំ​នី​បាន​បង្ខំ​ឱ្យ​កីឡាករ​អាមេរិក Brandt Snedeker ដក​ខ្លួន​ពី​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​គោល WGC​- Accenture Match Play Championship ដែល​គ្រោង​រៀប​ចំ​ធ្វើ​នា​​ថ្ងៃ​​អង្គារ​សប្តាហ៍​ក្រោយ​ នៅ​រដ្ឋ​អា​រី​ហ្សូ​ណា សហ​រដ្ឋ​អា​មេរិក ។​ Snedeker បាននិយាយ​ថា ខ្លួន​ហាក់​មាន​អារម្មណ៍​ឈឺ​ចាប់​ឆ្អឹង​ជំ​នី​ខាង​ឆ្វេង​១​ខែ​កន្លង​ផុត​ទៅ​ហើយ​​ពោល​គឺ​អំ​ឡុង​ពេល​ប្រ​កួត​ក្នុង​កម្ម​វិធី

កូរ៉ូឡា​បោះពួយ​បុកដើម​ឈើ១ដើម​ រួចជ្រុល​ទៅបុករបងស្ថានទូតម៉ាឡេស៊ី​

Posted: 12 Feb 2013 10:19 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​ម៉ាកកូរ៉ូឡា​ ពណ៌ខ្មៅ ​​ជិះ​ដោយ​បុរស២នាក់ ​​ជ្រុល​ល្បឿនរេចង្កូតបុកដើម​​ជើងគោបាក់១ដើម ​រួច​​ជ្រុល​ទៅបុក​របងស្ថានទូត​ម៉ាឡេស៊ី ​ស្ថិតនៅតាមបណ្តោយ​ផ្លូវព្រះ​​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​​៣ និង​៣០នាទីទៀបភ្លឺ ​​​​ថ្ងៃទី១៣ កុម្ភៈ ២០១៣ ។

អំ​ណោយ​ពី​សប្បុ​រស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​ទាំង​បី​នាក់​ម្ដាយ​និង​កូន​

Posted: 12 Feb 2013 10:15 PM PST

អំ​ណោយ​ពី​សប្បុ​រស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​ទាំង​បី​នាក់​ម្ដាយ​និង​កូន​
ខេត្ត​ប៉ៃ​លិន​ ៖ អំ​ណោយ​ជា​ថ​វិ​កាចំ​នួន​២០​ម៉ឺន​រៀល​ដែល​សប្បុ​រស​ជន​ផ្ដល់​តាម​រយៈ​កោះ​សន្តិ​ភាព​ ត្រូវ​បាន​នាំ​យក​ទៅ​ប្រ​គល់​ជូន​ដល់​លោក​យាយ​ចំ​ណាស់​ក្រី​ក្រ​ អា​យុ​ ៨​៦​ឆ្នាំ​ និង​កូន​ស្រី​ពីរ​នាក់​ ម្នាក់​អា​យុ​ ៦​៤​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុុ​ ៥​៤​ឆ្នាំ​(ពិ​ការ​)​កាល​ពី​វេ​លា​ម៉ោង​៣​និង​៣០​នា​ទី​រសៀល​ថ្ងៃ​ទី​ ១​១​ កុម្ភៈ​ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជិត​ខាង​ និង​លោក​មេ​ភូមិ​នៅ​ក្នុង​ភូមិ​ប​តាំង​ស៊ូ​ សង្កាត់

ប៉ូលិស​ស្រុក​ត្រាំ​កក់​ចាប់​ជន​សង្ស័យ​លួច​គោ​2​នាក់ពី​ស្រុក​បសេដ្ឋ​

Posted: 12 Feb 2013 10:00 PM PST

ប៉ូលិស​ស្រុក​ត្រាំ​កក់​ចាប់​ជន​សង្ស័យ​លួច​គោ​2​នាក់ពី​ស្រុក​បសេដ្ឋ​
ខេត្ត​កាកែវ ៖ ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំ​កក់​ឃាត់​ខ្លួន​ក្នុង​ចំណោម​បក្ខ​ពួក​៣​នាក់​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ខណៈ​ពេល​ដែល​ជន​សង្ស័យ​បានដឹក​គោ​ចំនួន​ពីរ​​ក្បាលមាន​បំណង​ដឹក​តាម​រ៉ឺម៉ក​យក​ទៅ​លក់​ តែ​ដោយសារ​មាន​លិខិត​ស្នាម​មិន​ត្រឹម​ត្រូវ​ ប៉ូលិស​មាន​ការ​សង្ស័យ​ក៏​ចាប់​ខ្លួន​ ចំណែក​បក្ខ​ពួក​ម្នាក់​ទៀត​ដឹង​ខ្លួន​ទាន់​ក៏​

អំណោយ​សប្បុរសជន​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​លោក​តា​ជរា​រស់​គ្មាន​ទីពឹង​

Posted: 12 Feb 2013 09:45 PM PST

អំណោយ​សប្បុរសជន​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​លោក​តា​ជរា​រស់​គ្មាន​ទីពឹង​
ខេត្ត​តាកែវ ៖ អំណោយ​ជា​ថវិកា​មួយ​ចំនួន​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ពី​សប្បុរស​ជន​ ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​លោក​តា​ តុប​ សូត​ អាយុ​៨០​ឆ្នាំ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នក​ជិតខាង​ និង​លោក​ ឈាង​ ភេទ​ មេ​ភូមិ​ភ្នំអំទេព ឃុំ​គោក​ធ្លក​ ស្រុក​អង្គរ​បូរី​ផង ។​

សា​ធា​រណ​រដ្ឋ​បេ​ឡា​រុស្ស​មាន​គម្រោង​នាំ​ចូល​​ ត្រី​ អង្ករ​ និង​កៅ​ស៊ូ​ឆៅ​ពី​កម្ពុជា​

Posted: 12 Feb 2013 09:30 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
រាជ​ធា​នី​ភ្នំ​ពេញ​ ៖​ មន្រ្តី​សភា​ពា​ណិជ្ជ​កម្ម​កម្ពុជា​ និង​សភា​ពាណិជ្ជ​កម្ម​នៃ​សា​ធារ​ណ​រដ្ឋ​បេ​ឡា​រុស កាល​ពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ ២០១៣​ បាន​ចុះ​ហត្ថ​លេខាលើ​ទំនាក់​ទំ​នង​​​ពា​ណិជ្ជ​កម្ម​លើក​ដំបូង​របស់​ខ្លួន​ខណៈ​ពេល​ដែល​គណៈ​ប្រ​តិ​ភូ​សភា​នៃ​សា​ធា​រណ​រដ្ឋ​បេឡា​រុស​ដឹក​នាំ​ដោយ​លោក​វ្ល៉ា​ឌី​​មៀ​រ​ អង់​ដ្រេ​ឆិន​កូ​ ​ប្រធាន​រដ្ឋ​សភា​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ។ ពិ​ធី​ចុះ​ហត្ថ​លេខា​ភ្ជាប់​ទំ​នាក់

ឆ​បោក​ម៉ូតូគេ​យក​ទៅ​លក់​ចាយ​អស់​លុយ​ចាប់​ខ្លួន​ឱ្យ​ប៉ូ​លិស

Posted: 12 Feb 2013 09:15 PM PST

ឆ​បោក​ម៉ូតូគេ​យក​ទៅ​លក់​ចាយ​អស់​លុយ​ចាប់​ខ្លួន​ឱ្យ​ប៉ូ​លិស
ខេត្ត​តាកែវ ៖​ ជន​សង្ស័យ​ម្នាក់​បាន​ត្រូវ​ម្ចាស់​ម៉ូ​តូ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូ​លិស​ស្រុក​បា​ទី​ ដោយ​ចោទ​ប្រ​កាន់​ពី​បទ​​ឆបោក​ម៉ូ​តូ​១​គ្រឿង​យក​ទៅ​លក់​ និង​​គេច​ខ្លួន​បាត់​រហូត​ លុះ​រូប​គេ​​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ម្ចាស់​ម៉ូ​តូ​ឃើញ​ក៏​ចាប់​ប្រគល់​​ឱ្យ​ប៉ូ​លិស​តែ​ម្តង ។ ការ​ចាប់​​ជន​សង្ស័យ​​ឆបោក​​យក​ម៉ូ​តូ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ វេ​លា​ម៉ោង​៩​និង​៣០​នា​ទី​ព្រឹក​ ​នៅ​ភូមិ​ស្មៅ​ខ្ចី​ ឃុំ​ត្រ​ពាំង​សាប​ ស្រុក​

ដើរ​ឆ្លុះ​កង្កែប​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រ​ហារ​7គ្រាប់​តែ​មិន​ស្លាប់​

Posted: 12 Feb 2013 09:00 PM PST

ជនរងគ្រោះកំពុង​ត្រូវបានសង្គ្រោះ
ខេត្ត​ស្វាយ​រៀង​ ៖ យុវជន​ម្នាក់​បាន​​​​ត្រូវ​ឃាត​ករ​​បាញ់​ចំ​នួន​៧​គ្រាប់​ តែ​ត្រូវ​ចំ​នួន​២​គ្រាប់​ចំ​ភ្លៅ​ធ្លាយ​ដល់​គូទ​របួស​យ៉ាង​ធ្ងន់​ ខណៈ​កំ​ពុង​ដើរ​ឆ្លុះ​កង្កែប​នៅ​បឹង​ខាង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រ​មាណ​១​គឺ​ឡូ​ម៉ែត្រ​ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៩​ កុម្ភៈ​ វេ​លា​ម៉ោង​៧​និង​៣​០​នា​ទី​យប់​ នៅ​បឹង​ស្កា​រ​ ក្នុង​ភូមិ​ដំ​ណាក់​កន្ទួត​ ឃុំ​ស្វាយ​យារ​​ ស្រុក​ស្វាយ​ជ្រំ​ ។​

កម្ម​ករ​៥០០​នាក់​​​ដង្ហែ​ក្បួន​ទៅ​សាលា​​ខេត្ត ខណៈជាង​៥.០០០​នាក់​កំពុង​ធ្វើ​កូដ​កម្ម​នៅ​ខាង​មុខ​រោង​ចក្រ

Posted: 12 Feb 2013 08:00 PM PST

ខេត្ត​ស្វាយរៀង ៖ ​កម្ម​ករ-កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ប្រមាណ​៥០០នាក់ នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេន ហាត​ធេន និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ​​សេងបាននាំគ្នាហែក្បួន​ចេញពី​តំបន់​សេដ្ឋ​កិច្ច​ពិសេស មេន ហាតធេន ក្រុងបាវិត តាម​បណ្តោយផ្លូវជាតិលេខ១ ឆ្ពោះ​ទៅ​កាន់​សាលា​ខេត្ត​​ស្វាយរៀង ខណៈ​ដែលជាង៥.០០០នាក់ ​កំពុង​​ធ្វើ​កូដ​កម្ម​​​​​នៅ​ខាង​មុខ​រោងចក្រ ដោយ​យក​​រថយន្ត​ដាក់​រាំងផ្លូវ​មិន​ឱ្យ​​

ប្រ​ទេស​ឥណ្ឌូ​ណេ​ស៊ី​រក្សា​អ​ត្រា​ការ​ប្រាក់​ត្រឹម​៥​,​៧​៥​%

Posted: 12 Feb 2013 07:51 PM PST

ធ​នា​គារ​​​កណ្ដាល​ប្រ​ទេស​ឥ​ណ្ឌូ​ណេ​ស៊ី​ កាល​ពី​ថ្ងៃ​អង្គារ​ ទី​១​២​ កុម្ភៈ​ បាន​រក្សា​អ​ត្រា​ការ​ប្រាក់​គោល​ត្រឹម​៥​,​៧​៥​%​សម្រាប់​រយៈ​ពេល​១​២​ខែ​ពេញ​ នៅ​គ្រា​ដែល​ប្រ​ទេស​នេះ​សម្លឹង​មើល​ការ​​​​​​​​ជំ​រុញ​កំ​ណើន​នៅ​ក្នុង​ប្រ​ទេស។អ​តិ​ផរ​ណា​បាន​ឡើង​​ខ្ពស់​ដល់​ទៅ​៤​ឆ្នាំ​បើ​គិត​ពី​មូល​ដ្ឋាន​ប្រ​ចាំ​ខែ​បាន​ឡើង​ពី​០​,​៥​៤​%​នៅ​ក្នុង​ខែ​ធ្នូ​ដល់​១​,​០​៣​%​នៅ​ក្នុង​ខែ​មក​រា​ ខណៈ​ដែល​តម្លៃ​ម្ហូប​អា​ហារ​ឡើង​ថ្លៃ​បន្ទាប់​ពី​មាន​

យុវ​ជន​ស្ទាវ​ជិះ​រថយន្ត​ស៊េរី​ទំនើប​ដេញ​​បុក​និស្សិត​​ន័រ​តុន​​បញ្ជូន​​ទៅ​ស្នងការ​​ដ្ឋាន​នគរ​បាល​ក្រុង​

Posted: 12 Feb 2013 07:51 PM PST

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​​ស្ទាវ​២​នាក់​ដែល​​​រស់​នៅ​ក្នុង​​ត្រកូល​អ្នក​ធូរធារ ​ត្រូវបាន​​ប្រជា​ពល​រដ្ឋ​សហ​ការ​​ជា​មួយ​ប៉ុស្តិ៍​នគរបាល​​វត្ត​ភ្នំ​នាំ​គ្នា​​ឡោម​ព័ទ្ធ​​រថយន្ត​​ដែល​ព្យា​យាម​បើក​រត់​គេច​ខ្លួន បន្ទាប់​ពី​យុវជន​នេះបាន​បើក​រថយន្ត​ម៉ាក​មែរ​សឺដេស​​ស៊េរី​​២០១១ CLS ៥៥០ ពណ៌ខ្មៅ ​ដេញ​​បុក​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​វីវ៉ា​ បើក​ដោយ​និស្សិត​ន័រ​តុន​ម្នាក់​ ។ ​ហេតុ​ការណ៍​នេះ​កើតឡើង​នៅ​ចំណុច​របង​ខាង​ត្បូង​ក្រសួង​សាធារណ

អារម្មណ៍ទុក្ខព្រួយក្នុង​វ័យ​កុមារ​ភាព​បង្កើន​ហានិភ័យ​ពី​ជំ​ងឺ​គាំង​បេះ​​ដូង​និង​ដាច់​សរ​សៃ​ឈាម​ពេល​ឈាន​ដល់​វ័យ​កណ្តាល​

Posted: 12 Feb 2013 07:48 PM PST

​
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​ ក្មេង​ៗ​​(ជា​ពិ​សេស​ក្មេង​ស្រី​)​ដែល​មាន​អា​រម្មណ៍​មួ​ហ្មង​ ទុក្ខ​ព្រួយ​ប្រ​ឈម​ខ្ពស់​បំ​ផុត​នឹង​គ្រោះ​ថ្នាក់​ពី​ជំ​ងឺ​​​បេះ​ដូង​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​នៅ​ពេល​ដែល​ពួក​គេ​ឈាន​ចូល​ដល់​វ័យ​កណ្តាល​ ។​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ Harvard Medical Schoolបាន​អះ​អាង​ថា ក្មេង​អា​យុ​៧​ឆ្នាំ​ដែល​ពិ​បាក​ចិត្ត​ជា​រឿយ​ៗ​ប្រ​ឈម​ខ្លាំង​នឹង​ការ​

ចិន​ប្រឆាំង​​ការ​សាក​ល្បង​នុយ​ក្លេអ៊ែរ​​របស់​​ក្រុង​ព្យុង​យ៉ាង

Posted: 12 Feb 2013 07:47 PM PST

សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ​ ដោយ​ក្រសួង​​ការ​បរទេស​​ចិន​គូស​បញ្ជាក់​ថា ចិនប្រឆាំង​​យ៉ាង​ម៉ឺងម៉ាត់​​ចំពោះ​ការ​សាកល្បង​​នុយក្លេអ៊ែរ​​​ថ្មី​របស់កូរ៉េ​ខាង​​ជើង​ ។​សេចក្តីថ្លែងការណ៍​​នេះបញ្ជាក់ថា ​កាល​ពី​ថ្ងៃ​ទី​​១២​ កុម្ភៈ​ ​​​២០១៣​កូរ៉េខាង​​ជើង​បាន​ធ្វើការ​​សាក​ល្បង​​នុយក្លេអ៊ែរ​​ថ្មី​មួយ​ទៀត​ដោយ​​មើល​ស្រាល​​ដល់ការ​ប្រឆាំង​របស់សហគមន៍​​អន្តរ​ជាតិ​ ។​ រដ្ឋា​ភិបាល​​​ចិន

​ដៃម្ខាង​កាន់​ចង្កៀង​ ម្ខាង​កាន់​​ដប​ប្រេង​សាំង ​ជំពប់​​ជើង​ដួល​ស្រោច​​ពីលើ​ដូច​​ដុត​ខ្លួន​​ឯង​

Posted: 12 Feb 2013 07:46 PM PST

ក្រុម​គ្រូ​ពេទ្យ​កំពុង​​ជួយ​សង្គ្រោះ​បន្ទាន់
ខេត្តតាកែវ ៖ បុរស​ម្នាក់​ដៃ​ម្ខាង​កាន់​ចង្កៀង​​ប្រេង​កាត ដៃ​ម្ខាង​ទៀត​កាន់​ដប​ប្រេង​សាំង​ចៃដន្យ​​ដើរ​ជំពប់​​​ជើង​ដួល​ធ្វើ​ឱ្យ​ស្រោច​​សាំងលើ​ខ្លួន​ បណ្តាល​ឱ្យ​ភ្លើង​ចង្កៀង​ឆាបឆេះ​រោល​​ខ្មៅពេញ​មុខ ​និង​ឆេះ​រលេះ​រលួយ​ពេញ​ខ្លួន​ប្រាណ ។ ​ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​​៣០​នាទី​យប់​ថ្ងៃទី​​១១ កុម្ភៈ ​២០១៣ ​នៅ​ផ្ទះ​ក្នុងភូមិ​ដី​ក្រហម ​ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង្ស ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!