Koh Santipheap Daily

Koh Santipheap Daily


​តន្ទ្រី​បៃតង​​នីហ្សេរីយ៉ា​​បំបាក់​​បួគីណា ហ្វាសូ​1-0​​លើក​ពាន​​រង្វាន់អាហ្រ្វិក​ខាប់​​លើកទី​3

Posted: 11 Feb 2013 12:01 AM PST

ការទន្ទឹ​ង​​រ​ង់ចាំ​រយៈ​​ពេល​​19ឆ្នាំ ​ដើម្បី​​​មាន​ឱកាស​​លើក​ពាន​រង្វាន់​​​បាល់​ទាត់​អាហ្វ្រិកខាប់​​របស់​ក្រុម​ឥន្ទ្រី​បៃតង​​ នីហ្សេរីយ៉ា​​​​បាន​សម្រេច​​ដូច​បំណង​ប្រាថ្នា​​ហើយ កាលពី​​រាត្រី​ថ្ងៃ​​អាទិត្យ​ក្រោយ​​​​​​​​ពី​ក្រុម​របស់​គេ​បាន​យក​ឈ្នះ​​ក្រុម​បួគីណា​​ហ្វាសូ​​​ដោយ​លទ្ធ​ផល​​​1-0 ​ក្នុង​​ពហុកីឡ​ដ្ឋាន​​​ FNB ទីក្រុង​​ Johannesburg អាហ្វ្រិក​ខាង​ត្បួង ។​ ​​​​នេះគឺ​ជា​​​ការ​លើក​ពាន​រង្វាន់​​អាហ្រ្វិក​ខាប់​លើក​ទី​​៣​​របស់​ក្រុម​

Snedekerឈ្នះ​ជើង​ឯក​វាយ​កូន​គោល​នៅ​អា​មេរិក​

Posted: 10 Feb 2013 11:58 PM PST

ីឡាករអា​មេរិក​ Brandt Snedeker
កីឡាករ​អា​មេរិក​ Brandt Snedekerបាន​ធ្វើ​ឱ្យ​ប្រិយ​មិត្ត​អ្នក​គាំ​ទ្រ​ជា​ជន​រួម​ជាតិ​មាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ខណៈ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១០កុម្ភៈនៅ​កា​លី​ហ្វ័រ​ញ៉ា​ សហ​រដ្ឋ​អា​មេរិក​ គេ​បាន​យក​ឈ្នះ​ជើង​ឯក​កម្ម​វិធី AT&T Pebble Beach National Pro-Amជា​មួយ​នឹង​គម្លាត​ពិន្ទុ ២សត់ ។

អញ្ជើញ​អ្នក​ភ្នំពេញ​ទៅ​ចាក់​បាល់​ និង​កន្ទុយ​លេខ​ម៉ា​សេរី​នៅ​ហាង​គោ​ដុត​​ឌុយ​ម៉ិច​៥០

Posted: 10 Feb 2013 11:54 PM PST

រាជធានីភ្នំពេញ ៖ ​មិន​មែន​ជា​លក្ខណៈ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ​ទេ ​គ្រាន់តែ​​ជំរាប​ជូន​បង​ប្អូន​​ដែល​ពេញ​និយម​ខាង​ប្រព្រឹត្ត​ល្បែង​ស៊ី​សង​ខុស​ច្បាប់​​ទាំង​ឡាយ​ឱ្យ​បាន​ជ្រាប​ថា ​បើ​ចង់​ឱ្យ​ហិន​ហោច​លុយ​កាក់​​ មាស​ប្រាក់ ទ្រព្យ​សម្បត្តិ​ និង​ឈាន​ទៅ​ដល់​ការ​បែក​បាក់​ផ្ទៃ​ក្នុង​​គ្រួសារ​ សូម​អញ្ជើញ​​ទៅ​ហាង​គោ​ដុត​ឌុយ​ម៉ិច​៥០ ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​១៤០​កែង​១០៩ ​សង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា រាជ​ធានី​ភ្នំពេញ

អ្នក​ភ្នំពេញ​៦​នាក់​​ជិះ​រថយ​ន្ត​បាឡែន​ពណ៌ស ទៅ​លេង​​ខេត្ត​ព្រះ​សីហនុ ​បុកគ្នា​ជា​មួយ​រថយន្ត​ស៊ីទែន​សាំង​​ឆេះសន្ធោ​សន្ធៅ​​ស្លាប់​​ទាំង​អស់​គ្នា

Posted: 10 Feb 2013 11:51 PM PST

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ
ខេត្ត​ព្រះ​សីហនុ ៖ ​​រថយន្ត​​កាមរីបាឡែន​១​គ្រឿង​ពណ៌ស ស៊េរី​២០០២ ​បុក​គ្នា​​​ជា​មួយ​រថយន្ត​ស៊ីទែន​សាំង​​​របស់​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ធំមួយ... លាន់​ដូច​រន្ទះ​​ បណ្តាល​​ឱ្យ​​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​កាមរី​បាឡែន​​ស្លាប់​៦នាក់ភ្លាមៗ ​ដោយ​ការ​ឆេះ​រួញ​ ខណៈ​រថយន្ត​កាមរី​​បាឡែន​នេះ​បុក​គ្នា​ ហើយ​ក៏​ឆាប​ឆេះ​​សន្ធោ​សន្ធៅ​​គួរ​​ឱ្យ​​តក់​ស្លុត​​ពន់​ពេក ​និង​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​១១​និង​១០នាទីថ្ងៃត្រង់

គ្រូ​ពេទ្យ​​កូរ៉េ​​ខាង​ជើង​​3​នាក់​ត្រូវ​​​អារ​.ក​សម្លាប់​​​នៅនីហ្សេរី​យ៉ា

Posted: 10 Feb 2013 11:28 PM PST

ប៉ូលិស​​នីហ្សេរីយ៉ា​​រាយ​ការណ៍​​កាល​ពី​​ថ្ងៃទី​១០ កុម្ភៈ​ថា គ្រូពេទ្យ​​កូរ៉េ​ខាង​ជើង​​៣នាក់​​ត្រូវ​អារ.ក​សម្លាប់​​​ក្នុង​នោះ​ម្នាក់​ត្រូវ​​កាត់​ក្បាល​​ពេល​មាន​ការ​វាយ​ប្រហារ​ដោយ​កាំបិត​​​មួយ​កាល​ពី​ថ្ងៃទី​​៩ កុម្ភៈ​​កន្លង​មក​នេះ​​​​នៅ​ទីក្រុង​​POTISKUM ​ស្ថិតនៅ​ភាគ​ឦ​សាន​​នីហ្សេរី​យ៉ា ​ក្នុង​រដ្ឋ​​យ៉ូបេ​ជា​តំបន់​​​ចាប់​តាំង​​​ពី​យូរ​មក​ហើយ​​ក្លាយ​ជា​​គោល​ដៅ​នៃការ​វាយប្រហារ​​​​របស់​ក្រុម​អ៊ិ​ស្លាម​​បូកូ​ហារ៉ាម ។

អីុ​រ៉ាក់​និង​​អារ៉ា​ប៊ី​សា​អ៊ូ​ឌីត​ពិភាក្សា​គ្នា​ផ្លាស់​ប្តូរ​អ្នក​ទោស​

Posted: 10 Feb 2013 11:27 PM PST

​កាសែត​ OKAZ របស់​អារ៉ា​ប៊ី​សាអ៊ូ​ឌីត​រាយ​ការណ៍​ថា គណៈ​ប្រតិ​ភូ​អីុ​រ៉ាក់​មួយ​ត្រូវ​ទៅ​ដល់​ទីក្រុង​រី​យ៉ាដ​ រាជ​​ធានី​អារ៉ា​ប៊ី​​សាអ៊ូ​ឌីត​នា​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ដើម្បី​ចូល​រួម​ក្នុង​ការ​ពិភា​ក្សា​គ្នា​រយៈ​ពេល​៣​ថ្ងៃ​ ​ទាក់​ទិន​ដល់​យន្ត​ការ​នៃ​ការ​ផ្លាស់​ប្តូរ​អ្នក​ទោស​អារ៉ាប៊ី​សាអ៊ូ​ឌីត​ និង​​អីុ​រ៉ាក់ ។

បុរស​ដែល​ចូល​ចិត្ត​​រត់​ស្រាត​ក្នុង​ទីលាន​ប្រកួត​កីឡា​ ប្រកាស​លុប​ចោល​ឥរិយា​បថ​​អុក​ឡុក​របស់​ខ្លួន​ជា​ផ្លូវ​ការ​

Posted: 10 Feb 2013 11:20 PM PST

បុរស​ដែល​ចូល​ចិត្ត​​រត់​ស្រាត​ក្នុង​ទីលាន​ប្រកួត​កីឡា​ ប្រកាស​លុប​ចោល​ឥរិយា​បថ​​អុក​ឡុក​របស់​ខ្លួន​ជា​ផ្លូវ​ការ​
​​ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​​ផ្សាយ​​ឱ្យ​ដឹង​ថា មជ្ឈ​មណ្ឌល​កីឡា​ពិភព​លោក​បាន​ឈាន​ទៅ​រក​សភាព​ស្ងប់​ស្ងៀម​នៅ​ពេល​លោក​ម៉ាក រ៉ូ​ប៊ើត ស្ទ្រីក​ហ្គ័រ ដែល​ចូល​ចិត្ត​រត់​ស្រាត​​ក្នុង​ទីលាន​ប្រកួត​​កីឡា​​បាន​ប្រកាស​ឈប់​បង្ក​ហេតុ​ ក្រោយ​ពី​ធ្លាប់​​​ស្រាត​រត់​ចូល​ទីលាន​ប្រកួត​កីឡា​ក្នុង​កម្ម​វិធី​ល្បីៗ​អស់​រយៈ​ពេល​ជាង​២​ទសវត្ស​​ រួម​មាន​ នៅ​ទីលាន​វាយ​កូន​គោល វាយ​​កូន​បាល់ និង​ទីលាន​ប្រកួត​បាល់​អោប​

ទួរីស​ស្រវឹង​ស្រា​បើក​បុក​ខឿន​ចែក​​ផ្លូវ​បាក់អស់១៤ផ្ទាំង​​

Posted: 10 Feb 2013 10:50 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តប៉ៃលិន ៖ ខឿន​ចែកផ្លូវ​ចំនួន១៤​ផ្ទាំង ​ត្រូវ​បាន​បាក់ដួល​រាយពេញ​ផ្លូវ ដោយសារ​រថយន្ត​​ទួរីស​​ពណ៌ខៀវមួយគ្រឿង​​ បើក​ដោយបុរស​​ស្រវឹង​​ស្រា​ម្នាក់​បោះពួយ​​ទៅបុកចំ​ពីមុខ​ពេញទំហឹង ​កាលពី​វេលាម៉ោង​​៧យប់​ថ្ងៃទី៩ កុម្ភៈ ២០១៣ តាម​បណ្តោយផ្លូវ​​ជាតិលេខ​៥៧ ស្ថិតនៅក្នុងភូមិ​អូរតាពុក ក្រោម សង្កាត់​ទួលល្វា ក្រុងប៉ៃលិន ។

Lövkvistឈ្នះ​ជើង​ឯក​ Tour Méditerranéen Cycliste Professionnel

Posted: 10 Feb 2013 10:48 PM PST

កីឡាករ​​ស៊ុយ​អែត Thomas Lövkvist​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ពាន​ជើង​ឯក​ព្រឹត្តិការណ៍​ប្រណាំង​កង់​កម្ម​វិធី Tour Méditerranéen Cycliste Professionnel ប្រ​ចាំ​ឆ្នាំ​២០១៣​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​លើ​តារាង​ថិរវេលា​រួម ។ ការ​ប្រ​ណាំង​ដែល​មាន​៥​ដំ​ណាក់​នេះ​ត្រូវ​បាន​បញ្ចប់​ជា​មួយ​នឹង​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​ចម្ងាយ ១៩២​គីឡូ​ម៉ែត្រ​នៅ​ទី​ក្រុង Grasse ប្រ​ទេស​បារាំង​

នាងLydia Koឈ្នះ​ជើង​ឯក​ New Zealand Women's Open

Posted: 10 Feb 2013 10:46 PM PST

តារា​វាយ​កូន​គោល​វ័យ​ក្មេង​របស់​នូ​វែល​េសឡង់​ដើម​កំណើត​កូ​រ៉េ​ខាង​ត្បូង​ Lydia Ko​បាន​ធ្វើឱ្យ​អ្នក​គាំ​ទ្រ​និង​ក្រុម​ហ៊ុន​ដៃ​គូ​ពាណិជ្ជ​កម្ម​ខ្លួន​កាន់​តែ​​មាន​ភាព​ជឿ​ជាក់​ខណៈ​នាង​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ Women's Openរបស់​នូ​វែល​សេ​ឡង់​​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១០​កុម្ភៈ​នៅ​ទី​លាន Clearwater Golf Clubក្រុង Christchurch ។​

ណា​ដាល់​ខក​ខាន​លើក​ពាន​Chile Open

Posted: 10 Feb 2013 10:45 PM PST

តារា​វាយ​កូន​បាល់​លំ​ដាប់​​កំ​ពូល​ពិ​ភព​លោក​របស់​អេស្ប៉ាញ​រ៉ាហ្វាអែល ណា​ដាល់​បាន​ខក​ខាន​លើក​ពាន​ជើង​ឯក​កម្ម​វិធី Chile Openខណៈ​គេ​បាន​បរា​ជ័យ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្រោម​ថ្វី​ដៃ​កីឡាករ​លំ​ដាប់​ទី​៧៣​ពិ​ភព​លោក​របស់​អា​ហ្សង់​ទីន Horacio Zeballos​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១០​ខែ​កុម្ភៈ​ ។ ការ​ប្រ​កួត​ដែល​បាន​ប្រព្រឹត្តទៅ​អស់​ជិត​៣​ម៉ោង​និង​សម្រេច​ជា​មួយ​លទ្ធផល​

កម្ម​វិធី​ឡូយ​​ប្រាំបួនចាប់​ផ្តើម​​ថត​រឿង​ភាគ​អប់រំ​ថ្មី​

Posted: 10 Feb 2013 10:39 PM PST

ខេត្ត​កំពត ៖ កម្ម​វិធីឡូយ​ប្រាំបួន​​បាន​ចាប់​ផ្តើម​​ថត​រឿងភាគ​អប់រំ​ថ្មី ដែល​​​កំពុង​ដឹក​នាំ​​​ថត​​​ដោយ​លោក​ជ័យ ​សម្បត្តិ ​ដែល​ស្ថិត​នៅខេត្ត​ភូមិ​តាព្រហ្ម ​ឃុំ​ត្រើយ​ ស្រុក​កំពង់​បាយ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១១ កុម្ភៈ ២០១៣

Posted: 10 Feb 2013 10:31 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១១ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថ​យន្ត​ក្រុង​បុក​រ៉ឺ​ម៉ក​អូស​200ម៉ែត្រ​ស្លាប់​2របួស​ធ្ងន់​3

Posted: 10 Feb 2013 10:30 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំ​ពេញ​ ៖​ បុរស​២នាក់​បាន​ស្លាប់​ និង​៣នាក់​ទៀត​រង​របួស​ធ្ងន់​ធ្ងរ​ ក្នុងហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ បង្ក​ឡើង​ដោយ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ បើក​ដោយ​បុរស​ម្នាក់​បាន​បោះ​ពួយ​យ៉ាង​លឿន​ ជ្រុល​ទៅ​បុក​រុឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដោយ​បុរស​៥​នាក់​​ ចំ​ពី​ក្រោយ​ពេញ​ទំ​ហឹង​ កាល​ពី​វេលា​ម៉ោង​៩​ និង​៣៥​នាទី​យប់​ ថ្ងៃ​ទី​៩​ កុម្ភៈ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​គ្រួស

ធនាគារ CIMB ​ផ្តល់​​លាភ​សំណាង​​សម្រាប់​ឆ្នាំ​​ថ្មី​

Posted: 10 Feb 2013 10:29 PM PST

ទេវតា​​លាភ​សំណាង​ជូន​អតិថិ​ជន​
រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មួយ​ចំនួន​ធំ​​បាន​ធ្វើ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ។ ទន្ទឹម​​នឹង​នេះ​ដែរ ​ធនា​គារ​ស៊ីអាយ​អឹម​ប៊ី ​ភីអិល​ស៊ី (CIMB Bank PLC) ​ធ្វើ​ការ​​ជូន​ពរ និងផ្តល់​​លាភ​សំណាង​​ដល់​អតិថិ​ជន​របស់​ខ្លួន​​​ក៏​ដូច​ជា​​ប្រជា​ពលរដ្ឋ​ជា​មួយ​នឹង​ការ​គោរព និង​ជូន​អំណោយ​​ដ៏រីករាយ ។

កន្លែង​ហាត់​កីឡា​នៃ​សាលា​រៀន The home of English ត្រូវភ្លើងឆេះ​ ឥឡូវ​រលត់ហើយ

Posted: 10 Feb 2013 10:29 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​កន្លែង​ហាត់​កីឡា​នៃ​សាលា​រៀន​​ The home of English នៅជាន់ទី៣​ត្រូវភ្លើង​ឆាបឆេះ​​​អស់គ្រឿង​ក្នុង​តិចតួច​នៅម្តុំ​វត្ត​​លង្កា សង្កាត់​បឹងកេង​កទី១ ​ខណ្ឌចំការមន ​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២ ​និង​៣០នាទីថ្ងៃត្រង់ ​ថ្ងៃទី​១១ ​កុម្ភៈ ២០១៣ ​ពេលនេះ​សមត្ថកិច្ច​កំពុង​ចាត់​ចែងធ្វើអន្តរាគមន៍​បាញ់ទឹកពន្លត់ ។

ម៉ូតូ​2​គ្រឿង​បុក​គ្នា​លើ​ផ្លូវលេខ​​163​របួស​ធ្ងន់​ម្នាក់​ ម្ខាង​បើក​គេច​រួច​ខ្លួន

Posted: 10 Feb 2013 10:29 PM PST

រាជ​ធានី​ភ្នំពេញ ៖ ស្នូរ​សំឡេង​ម៉ូតូ​បុក​គ្នា​​ដួលប្រាវ​​លើ​ថ្នល់​ ធ្វើ​ឱ្យ​បុរស​ចំណាស់​ម្នាក់​ធ្លាក់​ពី​លើ​ម៉ូតូ​ដួល​អុក​គូទ គ្រេច​ចង្កេះ​ ថ្លោះ​ជើង​ ងើប​មិន​រួច​ បាន​អ្នក​ឃើញ​ហេតុ​ការណ៍​ជួយ​លើក​មក​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ និង​ជួយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ តែ​បុរស​នោះ​មិន​ព្រម​ទៅ​ រង់​ចាំ​មិត្ត​ភក្តិ​មក​ទទួល ចំណែក​ម៉ូតូ​បង្ក​បើក​គេច​ខ្លួន​បាត់​ស្រមោល​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី

ខឹង​ផ្តាច់​ពាក្យ​កូន​​ចូល​ទៅ​កាប់​ដល់​ក្នុង​ផ្ទះ​របួស​ធ្ងន់-ស្រាល​៤​នាក់​

Posted: 10 Feb 2013 10:24 PM PST

ជនរងគ្រោះ សម្រកា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​កំពង់​ស្ពឺ ៖ ​គ្រួសារ​រង​គ្រោះ និង​គ្រួសារ​ល្មើស​​មាន​ផ្ទះ​នៅ​ទល់​មុខ​គ្នា​​ដោយ​សារ​តែ​ខឹង​រឿង​ផ្តាច់​​ពាក្យ​កូន​ក្លាយ​ជា​គំនុំ​​រាប់​ឆ្នាំ​មក​ហើយ ស្រាប់​តែ​​គ្រួសារ​ខាង​ប្រុស​បាន​លើក​​គ្នា​១០​នាក់​មាន​ស្រី មាន​​ប្រុស​ចូល​ទៅ​កាប់​ដល់​ក្នុង​ផ្ទះ​ បណ្តាល​​ឱ្យ​​សមា​ជិក​​​ក្នុង​​​គ្រួសារ​​របួស​ទាំង​​អស់​គ្នា​ ​ដោយ​របួស​ធ្ងន់​​២​នាក់ ស្រាល​២​នាក់ ។ ហេតុការណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៣​​រសៀល​ថ្ងៃទី​១០ កុម្ភៈ ​២០១៣ នៅ​ក្នុង​

​​ផឹក​ស៊ី​ជួប​ជុំ​មិត្ត​ភក្តិ​ថ្ងៃ​សែន​ចិន​ក្មេង​ទំ​នើង​ចូល​កាប់​ផ្អើល​រត់​ចែក​ផ្លូវគ្នា​

Posted: 10 Feb 2013 10:15 PM PST

​​ផឹក​ស៊ី​ជួប​ជុំ​មិត្ត​ភក្តិ​ថ្ងៃ​សែន​ចិន​ក្មេង​ទំ​នើង​ចូល​កាប់​ផ្អើល​រត់​ចែក​ផ្លូវគ្នា​
ខេត្ត​ប៉ៃ​លិន​ ៖ បុរស​ម្នាក់​បាន​រង​របួស​មុត​រយះ​​ដល់​ល​លាដក្បាល​ផ្នែក​ខាង​ស្តាំ​ហូរ​ឈាម​ជោក​ខ្លួន​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ ហើយ​ត្រូ​វ​គ្រូ​ពេទ្យ​ដេរ​ចំនួន​៥​ថ្នេរ​ បន្ទាប់​ពី​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូ​តូ​មួយ​គ្រឿង​ប្រ​ដាប់​ដោយ​កាំ​បិត​ប៉័ង​តោ​ ចូល​ទៅ​កាប់​ នៅ​ក្នុង​វង់​ផឹក​ស៊ី​ដោយ​មិន​ដឹង​មូល​ហេតុ​ ខណៈកំពុង​អង្គុយ​ផឹក​ស៊ី​ជួប​ជុំ​គ្នា​នា​ថ្ងៃ​សែន​ចិន

ជិះម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​កំពុង​បើក​ឆ្លង​ផ្លូវរបួស​ធ្ងន់​ម្នាក់

Posted: 10 Feb 2013 10:15 PM PST

ជិះម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​កំពុង​បើក​ឆ្លង​ផ្លូវរបួស​ធ្ងន់​ម្នាក់
រាជធានីភ្នំពេញ ៖​ បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ បន្ទាប់​ពី​រូប​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ជា​មួយ​រថ​យន្ត​ដឹក​ស៊ីទែន​ប្រេង​ដែល​កំពុង​បើក​ឆ្លង​ផ្លូវ​ពេញ​ទំ​ហឹង​ ​ឯ​ម៉ូតូ​រង​នូវ​ការ​ខូច​ខាត​យ៉ាង​ដំណំ​ដែរ​​ ។​ ឧប្បត្តិ​ហេតុ​​នេះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១០​ កុម្ភៈ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ ត្រង់​ចំណុច​ភូមិ​

រថយ​ន្ត​បាឡែន​ពណ៌ស ​បុកគ្នា​ជា​មួយ​រថយន្ត​ស៊ីទែន​សាំង​​ឆេះសន្ធោ​សន្ធៅ​​ស្លាប់​៦​នាក់​ភ្លាមៗ​នៅ​ស្រុក​ព្រៃនប់​

Posted: 10 Feb 2013 10:07 PM PST

ខេត្ត​ព្រះ​សីហនុ ៖ ​​រថយន្ត​​កាមរីបាឡែន​១​គ្រឿង​ពណ៌ស ស៊េរី​២០០២ ​បុក​គ្នា​​​ជា​មួយ​រថយន្ត​ស៊ីទែន​សាំង​​​របស់​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ធំមួយ... លាន់​ដូច​រន្ទះ​​ បណ្តាល​​ឱ្យ​​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​កាមរី​បាឡែន​​ស្លាប់​៦នាក់ភ្លាមៗ ​ដោយ​ការ​ឆេះ​រួញ​ ខណៈ​រថយន្ត​កាមរី​​បាឡែន​នេះ​បុក​គ្នា​ ហើយ​ក៏​ឆាប​ឆេះ​​សន្ធោ​សន្ធៅ​​គួរ​​ឱ្យ​​តក់​ស្លុត​​ពន់​ពេក ​និង​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​១១​និង​១០នាទីថ្ងៃត្រង់ ថ្ងៃទី​

សែន​ចិន​ស្រវឹង​ខ្មែរ​ម៉ូ​តូ​2​គ្រឿង​បុក​គ្នា​របួស​ធ្ងន់​2នាក់​

Posted: 10 Feb 2013 10:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
​​រាជ​ធា​នី​ភ្នំពេញ​​ ៖ យុ​វ​ជន​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូ​តូ​ទៅ​បុកម៉ូ​តូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ទាំង​២​នាក់​ ប៉ុ​ន្តែ​ពេល​​ដល់​គ្លី​និក​ឯក​ជន​ម្នាក់​ដឹង​ខ្លួន​វិញ​ស្ទុះ​ចេញ​ពី​គ្លី​និក​ទៅ​បាត់​ ដោយ​ប្រាប់​ថា​មិន​ចង់​ឱ្យ​គ្រូ​ពេទ្យ​ព្យា​បាល​ទេ​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេ​លា​ម៉ោង​១២​និង​៤០​នា​ទី​រំ​លង​អ​ធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​១០​ កុម្ភៈ​ នៅ​មុខ​ក្រុម​ហ៊ុន​អីុ​ព្រីន​ធីង​ តាម​ម​ហា​វិ​ថី​សហ​ព័ន្ធរុស្ស៊ី​ សង្កាត់​​

ប្រាក់​យ៉េន​ជប៉ុន​​បន្ត​ធ្លាក់​ថ្លៃ​​​ធៀប​នឹង​​ប្រាក់​ដុល្លារ​អាមេរិក​

Posted: 10 Feb 2013 09:57 PM PST

​
ធនាគា​រវិនិយោគ​​​ពិ​ភព​លោក​​​(IBs)​រំពឹង​​ថា រូបិយ​ប័ណ្ណ​យ៉េន​​របស់​​ជប៉ុន​​នឹង​​បន្ត​​ធ្លាក់​​ថ្លៃ​ធៀប​នឹង​​ប្រាក់​ដុល្លារ​​អាមេរិក​​នៅ​ក្នុង​ឆ្នាំ​​២០១៣ ។​​ នេះ​​បើ​យោង​​តាម​ទិន្ន​ន័យ​ដែល​​បាន​បង្ហាញ​​កាល​ពីថ្ងៃ​ចន្ទ ទី​១១ កុម្ភៈ ។ ​នៅ​ក្នុងការ​ព្យា​ករ​ថ្មី​ៗ​​ ១៨,​៣%​​​នៃ​ធនាគារ​​វិនិយោគ​​ពិ​ភព​លោក​​​ធំៗ​ចំនួន​​​៦០​​បាន​ប្រមើល​មើល​ថា ​រូប​​ិយ​ប័ណ្ណ​យ៉េន​​​របស់ជប៉ុន​​នឹង​ធ្វើ​ការ​ដោះដូរ​​​លើស​ពី​​១០០​​​យ៉េន​ធៀប​នឹង​​

ទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំ​ងឺ​បេះ​ដូង​១/៤​

Posted: 10 Feb 2013 09:53 PM PST

​
យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បញ្ជាក់​ថា ទទួល​ទាន​ប៉េង​ប៉ោះ​ស្រស់​អាច​​កាត់​បន្ថយ​ហានិភ័យ​​ពី​ជំ​ងឺ​បេះ​ដូង​បាន​ដល់​១/៤ ។​​ការ​​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ​ Tufts University នៅ​បូ​ស្តុន​សហ​រដ្ឋ​អា​មេរិក​បាន​អះ​អាង​ថា ការទទួល​ទា​ន​លី​កូ​ប៉ែន​(សារ​ធាតុមាន​​ក្នុង​ផ្លែ​ប៉េង​ប៉ោះ​)​ទៀង​ទាត់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​អាច​បង្កើត​បាន​ជា​ប្រ​សិទ្ធ​ភាព​ការ​ពារ​ដ៏​មាន​ថាម​ពល​លើ​បេះ​ដូង ។​

​អគ្គិភ័យ​កំពុង​ឆា​បឆេះ​ផ្ទះ​ល្វែង​ជាន់ទី៣​​នៅម្តុំ​វត្ត​លង្កា

Posted: 10 Feb 2013 09:50 PM PST

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​​កំពុង​ឆាបឆេះ​ផ្ទះ​ល្វែង​​ជាន់ទី៣ ​នៅម្តុំ​វត្ត​​លង្កា សង្កាត់​បឹងកេង​កទី១ ​ខណ្ឌចំការមន ​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២ ​និង​៣០នាទីថ្ងៃត្រង់ ​ថ្ងៃទី​១១ ​កុម្ភៈ ២០១៣ ​ពេលនេះ​សមត្ថកិច្ច​កំពុង​ចាត់​ចែងធ្វើអន្តរាគមន៍​បាញ់ទឹក​ពន្លត់ ៕

លួច​គ្រឿង​អលង្កា​ពី​ខេត្ត​សៀម​រាប​​តម្លៃ​ជាង​​2​ម៉ឺន​ដុល្លារ​​​​ត្រូវ​ចាប់​ខ្លួន​​

Posted: 10 Feb 2013 09:45 PM PST

លួច​គ្រឿង​អលង្កា​ពី​ខេត្ត​សៀម​រាប​​តម្លៃ​ជាង​​2​ម៉ឺន​ដុល្លារ​​​​ត្រូវ​ចាប់​ខ្លួន​​
ខេត្ត​ពោធិ៍​សាត់​ ៖ សន្តិ​សុខ​​ក្រុមហ៊ុន​​​ម្នាក់​បាន​លួច​គ្រឿង​អលង្កា​​របស់​​ថៅ​កែ​​​ហើយ​មក​​លាក់​​ខ្លួន​នៅ​ខេត្ត​ពោធិ៍​សាត់​​ត្រូវ​បាន​សមត្ថកិច្ច​​​ស្រាវ​ជ្រាវ​​​ដឹង និង​ឃាត់​ខ្លួន​​កាល​ពី​ថ្ងៃទី​​៨ កុម្ភៈ ​វេលា​ម៉ោង​​៤រសៀល​​​នៅក្នុង​ផ្ទះសំណាក់​​យិន​ស៊ិន​ថ្មី​ ស្ថិត​ក្នុង​ថ្នល់បំបែក​​សង្កាត់​​រលាប​ក្រុង​​ពោធិ៍​សាត់​ ។

រថយ​ន្ត​បុកគ្នា​ឆេះសន្ធោ​សន្ធៅ​​ស្លាប់​៦​នាក់​ភ្លាមៗ​នៅ​ស្រុក​ព្រៃនប់​

Posted: 10 Feb 2013 09:38 PM PST

ខេត្ត​ព្រះ​សីហនុ ៖ ​តាម​ព័ត៌​មាន​ជំហាន​ដំបូង​​ឱ្យ​ដឹង​ថា ​រថយន្ត​២​គ្រឿង​បុក​គ្នា​​លាន់​ដូច​រន្ទះ​​ បណ្តាល​​ឱ្យ​​ស្លាប់​៦នាក់ ហើយ​មាន​មួយ​គ្រឿង​ក្នុង​ចំណោម​​ទាំង​២​នេះ​​បាន​ឆាប​ឆេះ​​សន្ធោ​សន្ធៅ​​គួរ​​ឱ្យ​​តក់​ស្លុត​​ពន​់​ពេក ​និង​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​១១​និង​១០ នាទី

ឡិចស៊ីស RX300 បុកម៉ូតូសង់កូរ៉េខ្ទាត​​ចូលក្រោម​​រថយន្ត​​ឡិចស៊ីស​មួយគ្រឿង​ទៀត ​​

Posted: 10 Feb 2013 09:35 PM PST

ឡិចស៊ីស RX300 បុកម៉ូតូសង់កូរ៉េខ្ទាត​​ចូលក្រោម​​រថយន្ត​​ឡិចស៊ីស​មួយគ្រឿង​ទៀត ​​
រាជធានីភ្នំពេញ ៖ រថយន្ត​ឡិចស៊ីស​​RX300 ពណ៌ស្ករ ​បើក​​ដោយ​បុរសម្នាក់​​បាន​បើក​ទៅ​ប​ុកម៉ូតូ​សង់កូរ៉េ​​ពណ៌លឿង​មួយគ្រឿង ​​ខ្ទាត​ចូល​ក្រោម​រថយន្ត​​ឡិចស៊ីស RX300 ពណ៌ស្ករមួយគ្រឿង​ទៀត ​បើក​ដោយស្ត្រី​​ម្នាក់ បណ្តាលឱ្យ​រងរបួស​​ស្រាល ។​គ្រោះថ្នាក់នេះកើតឡើង​​​កាលពីវេលាម៉ោង​១០ព្រឹកថ្ងៃទី​៩ កុម្ភៈ ២០១៣ នៅចំណុច​ស្តុប​ដេអិន តាមផ្លូវ​លេខ​២១៥ កែងមហាវិថី​​

តុលាការ​សម្រេច​ឃុំ​ខ្លួន​យុវជន​ម្នាក់​ពាក់​ព័ន្ធ​បទ​ឆបោកប្រាក់​​10​ដុល្លារ​

Posted: 10 Feb 2013 09:30 PM PST

តុលាការ​សម្រេច​ឃុំ​ខ្លួន​យុវជន​ម្នាក់​ពាក់​ព័ន្ធ​បទ​ឆបោកប្រាក់​​10​ដុល្លារ​
រាជ​ធានី​ភ្នំពេញ ៖ លោក​ស្រី​ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពីល្ងាច​ថ្ងៃ​ទី​៩​ កុម្ភៈ​ បាន​សម្រេចឃុំ​ខ្លួន​យុវជន​ម្នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​គេ​ចំនួន​១០​ដុល្លារ​ថ្លៃ​ទិញ​ស៊ីម​កាត​មួយ​សន្លឹក ។​ យុវជន​ម្នាក់​នេះ​ឈ្មោះ​ នុត ណូ អាយុ​២៣​ឆ្នាំ​ រស់​នៅ​ភូមិ​តាកុក​ ឃុំ​តានី​ ស្រុក​អង្គជ័យ​ ខេត្ត​កំពត​ ជា​កសិករ ។​

ក្មេង​ប្រុស​ស្រី​បី​នាក់​ស្លាប់​ក្នុង​ទឹក​ស្រះ​ដោយ​សារ​គ្មាន​របង​ព័ទ្ធ​ការ​ពារ​

Posted: 10 Feb 2013 09:00 PM PST

ក្មេង​ប្រុស​ស្រី​បី​នាក់​ស្លាប់​ក្នុង​ទឹក​ស្រះ​ដោយ​សារ​គ្មាន​របង​ព័ទ្ធ​ការ​ពារ​
ខេត្តស្ទឹងត្រែង​​ ៖ ក្មេង​ប្រុស​ស្រី​៣​នាក់​បាន​លង់​ទឹក​ស្លាប់​ នៅ​ក្នុង​ស្រះ​ទឹក​មួយ​ក្បែរ​វត្ត​ភូមិ​គី​ឡូ​ម៉ែត្រ​លេខ​៨​ ស្ថិត​ក្នុង​សង្កាត់​សាម​គ្គី​ ក្រុង​ស្ទឹង​ត្រែង​ និង​ត្រូវ​បាន​ប្រទះ​ឃើញ​កាល​ពី​វេ​លា​ម៉ោង​៦​និង​៤០​ន​ា​ទី​ព្រឹក​ថ្ងៃ​ទី​៩​ កុម្ភៈ​ ។​តាម​ប្រ​ភព​ព័ត៌​មាន​ពី​លោក​មេ​ភូមិ​ថា​ ក្មេង​ប្រុស​ស្រី​ទាំង​បី​នាក់​ស្ថិត​នៅ​ក្នុង​គ្រួសារ​២​ ដែល​មាន​ផ្ទះ​នៅ​ក្បែរ​គ្នា​បាន​បាត់​ពី​ផ្ទះ​ប្រហែល​ជា​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​៨​ កុម្ភៈ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!