Koh Santipheap Daily

Koh Santipheap Daily


នគរ​បាល​រាជ​ធានី​ត្រួត​ពិនិត្យ​សណ្តាប់​ធ្នាប់​តាម​មហា​វិថី​មុន​ព្រះ​រាជ​ពិធី

Posted: 31 Jan 2013 11:45 PM PST

នគរ​បាល​រាជ​ធានី​ត្រួត​ពិនិត្យ​សណ្តាប់​ធ្នាប់​តាម​មហា​វិថី​មុន​ព្រះ​រាជ​ពិធី
រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​សណ្តាប់​ធ្នាប់​​ស្នង​ការ​ដ្ឋាន​​រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​ការ​ណែនាំពី​លោក​ឧត្តម​សេនីយ៍​ឯក​ ជួន​ សុវណ្ណ​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​កែប ជុតិមា​ អភិ​បាល​​រាជ​ធានី​ភ្នំពេញ​ និងដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​វរ​សេនីយ៍​ទោ​ អេម សម្បត្តិ​ នាយ​ការិយា​ល័យ​នគរបាល​សណ្តាប់​ធ្នាប់​រាជ​

កីឡាករ​អា​ហ្វ្រិក​ខាង​ត្បូង Sterneឈ្នះ​ជុំ​បើក​ឆាក​ប្រ​កួត​វាយ​កូន​គោល​នៅ​ឌូ​បៃ​

Posted: 31 Jan 2013 11:41 PM PST

គម្លាត​ពិន្ទុ​១​សត់​នៅ​លើ​ទីលាន Emirates Golf Clubបាន​ជួយ​ឱ្យ​កីឡាករ​អា​ហ្វ្រិក​ខាង​ត្បូង Richard Sterneនាំ​មុខ​ជុំ​ទី​១​ប្រ​កួត​វាយ​កូន​គោល​កម្ម​វិធី Dubai Desert Classic។ ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​ ២លាន​និង​៥០​ម៉ឺន​ដុល្លារ​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង​ឌូ​បៃ ប្រ​ទេស​អេមី​​រ៉ាត់​អា​រ៉ាប់​រួមកាល​ពី​ថ្ងៃ​ទី​៣១​ខែ​មក​រា​ ។

គ្រូ​បង្ហាត់​យូ​ដូ​ជប៉ុន​លាលែង​តំណែង​បន្ទាប់​ពី​រង​ការ​រិះ​គន់​ប្រើ​អំពើ​ហិង្សា​លើ​អត្ត​ពលិក​

Posted: 31 Jan 2013 11:40 PM PST

លោក យូយី សូ​ណូ​ដា ​គ្រូ​បង្ហាត់​ដែល​បាន​ជួយ​ឱ្យ​វិញ្ញាសា​យូ​ដូ​ផ្នែក​​ស្ត្រី​របស់​ប្រ​ទេស​ជប៉ុន​មាន​វត្ត​មាន​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ដ៍​ឆ្នាំ ២០១២​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា លោក​នឹង​លា​លែង​ពី​មុខ​តំណែង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា លោក​បាន​វាយ​អត្ត​ពលិក​របស់​ខ្លួន​ជា​មួយ​ដាវ​ធ្វើ​ពី​ឫស្សី ។

កុងត្រា​ថ្មី​នាំឱ្យ​ ​​German Grand Prix​ មាន​ឈ្មោះ​ក្នុង​ប្រតិទិន​ប្រ​ណាំង​F1ឆ្នាំ​2013

Posted: 31 Jan 2013 11:39 PM PST

កម្ម​វិធី​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​ German Grand Prix ដែល​គ្រោង​​ធ្វើ​នៅ​ទីក្រុង Nurburgring ប្រ​ទេស​អា​ល្លឺ​ម៉ង់​ មិន​​ត្រូវ​បាន​លុប​ចេញ​ពី​ប្រតិទិន​ប្រ​ណាំង​ឆ្នាំ​២០១៣​នោះ​ទេ​ខណៈ​ម្ចាស់​ទី​លាន​ប្រ​ណាំង​ក្រុងមួយ​នេះ​​បាន​​ព្រម​ព្រៀង​ចុះ​ហត្ថលេ​ខា​លើ​កុង​ត្រា​មួយ​ជា​មួយ​លោក​បឺនី អេឡេស្តូន​ ប្រ​ធាន​ហ្វមមូ​ឡា​វ័ន​ពិភព​លោក ។

Rasmussenសារ​ភាព​ថា ខ្លួន​ប្រើ​សារធាតុ​ហាម​ឃាត់​អស់​12​ឆ្នាំ​

Posted: 31 Jan 2013 11:38 PM PST

កីឡាករ​ប្រ​ណាំង​កង់​ដា​ណឺ​ម៉ាក​ Michael Rasmussenបាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​ប្រើ​ថ្នាំ បង្កើន​កម្លាំង​អំ​ឡុង​ការ​ប្រ​ណាំង​ចន្លោះ​ពី​ឆ្នាំ​ ១៩៩៨​ដល់​ឆ្នាំ ២០១០ ។ កីឡាករ​វ័យ​៣៨​ឆ្នាំ​រូបនេះ​បញ្ជាក់​ថា ប្រ​ភេទ​ថ្នាំ​ដែល​ខ្លួន​ប្រើ​មាន​ដូចជា EPO , DHEA , IGF-1....។ គេ​បាន​ថ្លែង​ថា​៖«ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជា​មនុស្ស​លួច​បន្លំ​បោក​ប្រាស់​បំ​ភាន់​ភ្នែកអ្នក​ដទៃ​និង​កីឡាករ​ផ្សេង​ទៀត ។

លោក​បណ្ឌិត​ ប៉ែន ស៊ី​ម៉ន​ អញ្ជើញ​ពិនិត្យ​សំណង់​ព្រះ​វិហារ​វត្ត​សិរី​ធានី ស្រុក​ទឹក​ឈូ​

Posted: 31 Jan 2013 11:30 PM PST

រាជ​ធានី​ភ្នំ​ពេញ ៖ ​ក្នុង​ឱកាស​បំពេញ​ការ​ងារ​នៅ​ខេត្ត​កំពត កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៣ លោក​បណ្ឌិត​​ទេស​រដ្ឋ​មន្ត្រី​ ប៉ែន ស៊ី​ម៉ន ទីប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គ​​មហា​សេនា​បតី​​តេ​ជោ​ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​​​កម្ពុជា​ ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​គយ​​ និង​រដ្ឋា​ករ​កម្ពុជា​ អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​​​ជួយ​ខេត្ត​កំពត​ បាន​អញ្ជើញ​​​ទៅ​​ជួប​

​ឡិចស៊ីស​ដឹកឈើប្រណីត​​​ក្រឡាប់​ទាំងព្រឹក​នៅស្រុក​កែវសីមា

Posted: 31 Jan 2013 11:22 PM PST

​ឡិចស៊ីស​ដឹកឈើប្រណីត​​​ក្រឡាប់​ទាំងព្រឹក​នៅស្រុក​កែវសីមា
ខេត្តមណ្ឌលគិរី ៖ រថយន្ត​ដឹកឈើប្រណីត​​​ស៊េរីឡិចស៊ីស​​ពណ៌ខ្មៅ​មួយគ្រឿង​​ ពាក់ស្លាកលេខ​សៀមរាប ​2A 6855 បានក្រឡាប់​​កាលពីថ្ងៃទី​១ កុម្ភៈ ២០១៣ ​វេលាម៉ោង​​៤ទៀបភ្លឺ នៅ​ផ្លូវចូលទៅកាន់​ច្រក​​របៀង​ង៉ាំដី ក្នុងភូមិ​ឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយ​មិនទាន់​​ដឹង​ពី​មូលហេតុ​ បណ្តាល​ឱ្យ​មនុស្ស​២នាក់​រងរបួស​ធ្ងន់ តែពុំដឹង​ថា អាច​​មានជីវិត​​រស់នៅ ឬយ៉ាងណា​នោះទេ ព្រោះ​រថយន្ត​​

ចាប់​រថយន្ត​ផាក​ពិន័យ1​គ្រឿង​ជាង10​លានរៀល​ម្ចាស់ដំឡូង​ទ្រហោ​យំ

Posted: 31 Jan 2013 11:15 PM PST

ចាប់រថយន្តផាកពិន័យ1គ្រឿងជាង10លានរៀលម្ចាស់ដំឡូងទ្រហោយំ
ខេត្តកំពង់ចាម ៖ រថយន្ត​ដឹក​ដំ​ឡូង​មី​របស់​ប្រ​ជា​ពលរដ្ឋ​ចំ​នួន​៣​គ្រឿង​ បានត្រូវ​​គណៈ​កម្មា​ធិ​ការ​ដឹក​នាំ​ត្រួត​ពិ​និត្យ​យាន​យន្ត​ដឹក​​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ នៃ​ក្រ​សួង​សាធារណការ​និង​ដឹក​ជញ្ជូន​​ចាប់​ឃាត់​ពិ​ន័យ​ជា​ប្រាក់​ក្នុង​រថយន្ត​មួយគ្រឿង​ចំ​នួន​ ១៥ លាន​រៀល​ ។

ចោរ​លួច​​ឡាន​ផ្អើល​ទាំងព្រឹក​​សមត្ថកិច្ច​​ស្ទាក់​ចាប់​បាន​វិញក្តៅ​ៗ​ឃាត់​ខ្លួន៣នាក់​ប្រុស​២ស្រី១​

Posted: 31 Jan 2013 11:15 PM PST

ចោរ​លួច​​ឡាន​ផ្អើល​ទាំងព្រឹក​​សមត្ថកិច្ច​​ស្ទាក់​ចាប់​បាន​វិញក្តៅ​ៗ​ឃាត់​ខ្លួន៣នាក់​ប្រុស​២ស្រី១​
ខេត្តបាត់ដំបង ៖ បុរស២នាក់ និងស្ត្រីម្នាក់​ដែលគេ​សង្ស័យថា ​ជា«ចោរ» ​ត្រូវ​សមត្ថកិច្ច​តាមប្រមាញ់​​ស្ទាក់​ចាប់​បានភ្លាមៗ បន្ទាប់ពី​ពួកគេ​សម​គំនិត​​គ្នា​លួច​យក​រថយន្ត​កាមរី​មួយគ្រឿង កាលពីវេលាម៉ោង​៨ និង​៤០នាទី​ព្រឹកថ្ងៃទី​១ កុម្ភៈ ២០១៣ ខណៈ​ម្ចាស់ធ្វេស​ប្រហែស​ចតចោល​មិន​ដកសោ​នៅ​លើ​ផ្លូវ​​ខាងមុខផ្ទះ ក្នុងភូមិ​ព្រែក​ព្រះស្តេច​​ សង្កាត់​ព្រែក​​ព្រះស្តេច ​ក្រុង​បាត់ដំបង ។

ចូល​រួម​ព្រះ​រាជ​ពិធី​ដង្ហែ​​ព្រះ​បរម​សព​អាជ្ញា​ធរ​ក្រុង​​ប៉ោយ​ប៉ែត​ រៀបចំ​ទីតាំង​​២​កន្លែង ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​​ចូល​អុជ​​ធូប​កាន់​នូវ​ព្រះ​រាជ​មរណ​ទុក្ខ

Posted: 31 Jan 2013 11:12 PM PST

ប្រជាពលរដ្ឋ​ចូលរួម​​អុជ​ធូប​កាន់​​នូវព្រះរាជ​មរណ​ទុក្ខ​
ក្រុងប៉ោយប៉ែត ៖ ស្រប​ពេល​ដែល​ព្រះ​រាជពិធី​​ដង្ហែ​​ព្រះ​បរម​សព​ព្រះ​ករុណា​​ព្រះ​បាទ​​សម្តេច​​ព្រះនរោត្តម​ សីហនុ ​ព្រះ​វររាជ​បិតា​ឯក​រាជ្យ​បូរណភាព​ទឹក​ដី និង​ឯក​ភាព​​ជាតិ​ខ្មែរ​​ត្រូវបាន​​ចាប់​ផ្តើម​​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ ​នាព្រឹក​ថ្ងៃទី​​១ កុម្ភៈ ​២០១៣ ​នេះ នៅឯ​ក្រុង​ប៉ោយ​ប៉ែត​​វិញ គេ​សង្កេត​ឃើញ​អាជ្ញា​ធរ​ក្រុងប៉ោយប៉ែត បាន​រៀប​ចំ​ទីតាំង​២​កន្លែង​​ផ្សេង​គ្នា​ដើម្បី​ឱ្យ​មន្ត្រី​​អ្នក​មុខអ្នក​ការ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​​

ភ្លើង​កំពុងឆាបឆេះ​​ព្រៃមួយ​កន្លែង​ក្នុង​ទឹកដីថៃ​​ជិតផ្សារ​រុងក្លឿព្រំដែន​ប៉ោយប៉ែតនៅ​រសៀលនេះ

Posted: 31 Jan 2013 11:11 PM PST

អគ្គិភ័យ​កំពុង​ឆាបឆេះ​ព្រៃ​
ក្រុងប៉ោយប៉ែត ៖ អគ្គិភ័យ​កំពុង​ឆាបឆេះ​ព្រៃ​មួយ​កន្លែង​​ក្នុងទឹកដីថៃជិតផ្សារ​​រុងក្លឿ ជាប់​ព្រំ​ដែន​ប៉ោយប៉ែត បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២០នាទី​រសៀលថ្ងៃទី​​១ កុម្ភៈ ​២០១៣ នេះ ។

ផ្កា​អង្គា​សីល លើ​ភ្នំ​ក្រវ៉ាញ កំពុង​ពេញ​និយម​លើ​ទីផ្សារ​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​

Posted: 31 Jan 2013 11:05 PM PST

ដើម​ផ្កា​អង្គាសីល​​លើ​ភ្នំ​ក្រវ៉ាញ ដែល​​កំពុងពេញ​និយម​នៅ​លើ​ទី​ផ្សារ
ខេត្តបាត់ដំបង ៖ ឆ្នាំ​នេះ​មិន​ខុស​ពី​ឆ្នាំ​មុន​ទេ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ឡើង​លើ​ភ្នំ​ក្រវ៉ាញ ខេត្តពោធិ៍​សាត់ ​កាប់​ដើម​​អង្គា​សី​ល​យក​មក​ដាក់​លក់​ឱ្យ​ប្រជា​ជន​ខ្មែរ​ដែលកាត់​​សែ​ស្រឡាយ​ចិន ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ចិន នា​ពេល​ខាង​មុខ​នេះ ។ ​តាម​ទំនៀម និង​ជំនឿ​​ផ្កា​​អង្គា​សីល​តំណាង​​ឱ្យ​សេរី​សួស្តី និង​ទ្រព្យ​សម្បត្តិ ។

សាលា​រាជ​ធានី​ចុះ​ហត្ថ​លេខា​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ជាមួយ​សាកល​វិទ្យាល័យ​កូរ៉េ

Posted: 31 Jan 2013 11:00 PM PST

សាលា​រាជ​ធានី​ចុះ​ហត្ថ​លេខា​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ជាមួយ​សាកល​វិទ្យាល័យ​កូរ៉េ
រាជ​ធានី​ភ្នំពេញ ៖ នៅ​សាលា​រាជ​ធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃ​ទី​៣០​ មករា​ មាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​​នៃ​ការ​យោគ​យល់​ស្តី​ពី​កិច្ច​សហ​​ប្រតិបតិ្ត​ការ​លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ រវាង​សាលា​រាជ​ធានី​ភ្នំពេញ​ ជាមួយ​សាកល​វិទ្យាល័យ​ KYUNG SUNG និង​ក្រុម​ហ៊ុន​ Trans Choice របស់​ប្រទេស​កូរ៉េ​ ។ អនុស្សរណៈ​នេះ​ត្រូវ​បាន​​ចុះ​ហត្ថ​លេខា​ដោយ​លោក​កែប

រថយន្តក្រឡុក​​ស៊ីម៉ង់ត៍​បុក​ម៉ូតូ​​សេ​១២៥ ស្លាប់​ម្នាក់ របួស​ធ្ងន់​ម្នាក់​

Posted: 31 Jan 2013 11:00 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​​រថយន្ត​​កិន​បែក​ក្បាល​​ធ្លាយ​​ខួរ​ស្លាប់​ភ្លាមៗ​នៅកន្លែង​កើតហេតុ​ និង​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ ខណៈ​​ពេល​ជិះ​ម៉ូតូ​​វ៉ា​រថយន្ត​កុងតឺន័រ​​ទៅ​ប៉ះ​ជា​មួយ​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍​កិន​បែក​ក្បាល​​ស្លាប់ រីឯ​​រថយន្ត​បង្ក​បើក​រត់​គេចបាត់ ។ ហេតុ​ការណ៍​​អកុសល​នេះ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣១ មករា ២០១៣ តាម​បណ្តោយ​ផ្លូវ​​លេខ​៥៩៨ ក្នុង​ភូមិ​ទួល​គោក សង្កាត់​​ទួល​សង្កែ ខណ្ឌ​

ក្រុមហ៊ុន​​ធានា​រ៉ាប់រង​​​ខ្លះ​​មិនសង​ការ​​ខូច​ខាត​​ចំពោះ​អ្នក​មិនគោរព​ច្បាប់​ចរាចរណ៍

Posted: 31 Jan 2013 10:45 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ​ ៖ តាម​រយៈ​​​បទ​បង្ហាញ​​របស់​អង្គការ​​សម្ព័ន្ធ​​ដើម្បី​​សុវត្ថិ​ភាព​​​ចរាចរណ៍​ផ្លូវ​គោក​​​​បាន​ឱ្យដឹង​ថា ​​អត្រា​អ្នក​ស្លាប់​​​ដោយ​សារ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​គឺ​ភាគ​ច្រើន​កើតឡើង​​​ចន្លោះ​​ពី​ម៉ោង​​​៧​ដល់​ម៉ោង​​៨យប់​ ហើយ​ថ្ងៃ​សៅរ៍​-ថ្ងៃ​អាទិត្យ​​​មាន​ភាគ​រយ​​​ខ្ពស់​ជាង​​​ថ្ងៃ​ដទៃទៀត​​បើគិត​ជា​​ខែវិញ​​​គឺ​ខែ​​មីនា និងខែ​មេសា ភាគ​រយ​​ខ្ពស់​ជាង​​​គេ​ ។

ភ្លើង​​ប្រចណ្ឌ​​នាំ​កូន​ទៅ​កាប់​​ស្រីស្នេហ៍​​ប្តីដល់​ផ្ទះ​របួស​ធ្ងន់​នគរបាល​​ចាប់​បញ្ជូន​ទៅ​តុលា​ការ​

Posted: 31 Jan 2013 10:44 PM PST

ស្ត្រីជាប់ចោទ និង​កូន​ប្រុស
រាជធានីភ្នំពេញ ៖ ភ្លើង​ស្នេហ៍​​ប្រចណ្ឌ​​បាន​ដុត​​រោល​បេះដូង​ស្ត្រី​ជាប្រពន្ធ និង​កូន​ប្រុស​២​នាក់​ឱ្យ​លើក​​ដៃ​ប្រើអំពើ​ហិង្សា​វាយ និងកាប់​ចាក់​ស្ត្រី​ម្នាក់​​ទៀត​​ដែល​គេ​អះអាង​ថា ជា​ស្រី​ស្នេហ៍​​របស់​ប្តី ឬ​ឪពុក​បណ្តាល​ឱ្យ​​មាន​របួស​ស្នាម និង​ស្ទើរ​ផុត​​ជីវិត បើ​កុំ​​បាន​នាំ​ទៅ​ដល់​ប្រទេស​វៀត​ណាម ។ តែ​ទោះ​ជា​យ៉ាង​ណា​ជន​បង្ក​ពោល​គឺ​ប្រពន្ធ​ស្រប​ច្បាប់​​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​

ដុតភ្លើងបង្ហុយដេញមូសរាលទៅឆេះធាងដូងឆេះផ្ទះហ្មត់

Posted: 31 Jan 2013 10:30 PM PST

ដុតភ្លើងបង្ហុយដេញមូសរាលទៅឆេះធាងដូងឆេះផ្ទះហ្មត់
ខេត្តពោធិ៍សាត់ ៖ ក្រុមគ្រួសារ​មួយ​ពេល​ហូបបាយ​បានដុត​ភ្លើង​ក្រោម​ផ្ទះ​ដើម្បីបង្ហុយ​ដេញ​មូសកុំឱ្យ​ខាំស្រាប់​តែ​រាលទៅ​ឆេះ​​ធាង​ដូង​រហូតឆេះផ្ទះ​អស់​ទាំង​ស្រុង​ ។​ គ្រោះអគ្គិភ័យ​នេះ​បានកើត​ឡើង​កាល​ពីថ្ងៃ​ទី២៩មករា​ ឆ្នាំ២០១៣ វេលា​ម៉ោង​៧និង១៥នាទីយប់​ នៅ​ភូមិសំសាន្ត​ ឃុំតា​លោ ស្រុកបាកាន​ ។​

ឈើ​ប្រណីត​ជិត​2.000កំណាត់​ត្រូវ​បាន​រក​ឃើញ​

Posted: 31 Jan 2013 10:15 PM PST

ឈើ​ប្រណីត​ជិត​2.000កំណាត់​ត្រូវ​បាន​រក​ឃើញ​
ខេត្ត​ស្ទឹង​ត្រែង​ ៖ សមត្ថ​កិច្ច​ចម្រុះ​បាន​រុក​រក​ឃើញ​​នៅ​ក្នុង​ព្រៃ​ជ្រៅៗ និង​នៅ​តាម​ច្រាំង​​ទន្លេ​ក្នុង​ភូមិ​សាស្រ្ត​សំខាន់ៗ​នៃ​ស្រុក​សេសាន​ តាម​រយៈ​ការ​បើក​យុទ្ធនាការ​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ ដោយ​បាន​ចាប់​ផ្តើម​ឡើង​តាំង​ពី​ថ្ងៃ​ទី​១០​ មករា​ រហូត​មក​ទល់​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៣​ ​ឈើ​ប្រណីតប្រមាណ​ជិត​២០០០​កំណាត់​ត្រូវ​បាន​រឹប​អូស ។​

ទស្សនា​វដ្តី «មហាគ្រួសារ» កូន​បង្កើត​​របស់​កោះ​សន្តិ​ភាព​ចេញ​ផ្សាយ​នៅ​ព្រឹក​នេះ​ហើយ​

Posted: 31 Jan 2013 10:09 PM PST

រាជធានីភ្នំពេញ ៖ ទស្សនាវដ្តី​​ «មហា​គ្រួសារ» ​ជា​កូនបង្កើត​​របស់​កាសែត​កោះ​សន្តិ​ភាព​បាន​ចេញ​ផ្សាយ​​នៅ​ព្រឹក​នេះ​ហើយ (ថ្ងៃទី១ កុម្ភៈ ២០១៣) ​និង​សូម​ស្វាគមន៍​ដល់​ប្រិយ​មិត្ត​-មិត្ត​អ្នក​អាន​គ្រប់​ស្រទាប់​ជាន់ថ្នាក់​ថា ៖ នឹង​ធ្វើ​យ៉ាង​​ណា​ប្រែ​ក្លាយ​ខ្លួន​ជា​ចំណី​អារម្មណ៍​​ដ៏​វិសេស​វិសាល​ដល់​លោក​អ្នក​អាន​​គ្រប់​មជ្ឈ​ដ្ឋាន​... ពិសេស​ប្អូនៗ យុវ​វ័យ... សុភាពស្ត្រី... សុភាព​បុរស... តាម​រយៈ​ការ​ស្វែង​រក​របក​គំហើញ​ថ្មីៗ​​

គ្រោះ​ថ្នាក់​ចរាចរណ៍​ម្នាក់​ស្លាប់​​​ដោយ​រថយន្ត​បុក​ម្នាក់​ជិះ​ម៉ូតូធ្លាក់​​ស្នាម​ភ្លោះបាក់​ក

Posted: 31 Jan 2013 09:45 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត​ ៖ មនុស្ស​២​នាក់​​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​​នៅថ្ងៃទី​៣០ មករា​​​ដោយ​​ឧប្បត្តិ​​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ពីរ​កន្លែង​​​ផ្សេង​គ្នា​​ក្នុង​​ក្រុង​ប៉ោយ​ប៉ែត​​​ដែល​ម្នាក់​ស្លាប់​​ដោយ​រថយន្ត​ដឹក​ដី​​​បុក​ និង​ម្នាក់​ទៀត​ស្លាប់​​​ដោយ​ជិះម៉ូតូ​ធ្លាក់​ស្នាម​ភ្លោះ​​​ត្រង់​ចំណុច​​ផ្លូវ​កែង​ដួល​បាក់​ក​ ។

ដងផ្លូវជាតិលេខ5នៅក្រុងប៉ោយប៉ែតជាកន្លែងចាក់សំរាមអាជ្ញាធរគួរតែមានវិធានការ

Posted: 31 Jan 2013 09:30 PM PST

ដងផ្លូវជាតិលេខ5នៅក្រុងប៉ោយប៉ែតជាកន្លែងចាក់សំរាមអាជ្ញាធរគួរតែមានវិធានការ
ក្រុងប៉ោយប៉ែត ៖ តាមដងផ្លូវជាតិ​លេខ៥​ក្នុងភូមិសាស្រ្ត​ក្រុងប៉ោយប៉ែត​នាពេលបច្ចុប្បន្ន​ ត្រូវគេ​សង្កេតឃើញថា​បាន​ក្លាយជា​កន្លែង​ចាក់​សំរាម​បែបអនាធិប​តេយ្យ​ ធ្វើឱ្យប៉ះពាល់ដល់​បរិស្ថាន​​ និងធ្វើឱ្យបាត់​បង់សោភ័ណភាព​ក្នុង​ក្រុងតែម្តង​​​ ដែលបញ្ហានេះ​អ្នកស្រុក​ក៏ដូចជា​អ្នក​ធ្វើដំណើរ​ទាម​ទារឱ្យ​អាជ្ញាធរ​មេត្តា​ជួយមាន​វិធាន​ការ​ផង​ ព្រោះដង​ផ្លូវមួយនេះ​ជាផ្លូវ​ដែល​ភ្ញៀវទេសចរ​​បរទេស​ឆ្លង​

ម៉ូតូ​​2​គ្រឿង​កៀរ​គ្នា​ ភាគី​ទាំង​​សង​ខាង​រង​របួស​

Posted: 31 Jan 2013 09:15 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តក្រចេះ ៖ យុវជន​ម្នាក់បាន​រង​របួស​ធ្ងន់​​​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យប្រទេស​វៀតណាម ក្រោយ​ពី​ជួប​ហេតុ​​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​ម៉ូតូកៀរម៉ូតូ ​កាល​ពី​ល្ងាច​ថ្ងៃទី៣០ មករា នៅតាម​ផ្លូវ​មាត់​ទន្លេ​ក្នុង​ទី​ប្រជុំ​ជន​ខេត្ត ។ យុវជនរងរបួស​ធ្ងន់​រូបនេះឈ្មោះ​សាន វិចិត្រ អាយុ​១៧ឆ្នាំ មាន​លំនៅសង្កាត់អូរឫស្សី ក្រុង​ក្រចេះ បើក​​ម៉ូតូម៉ាក​ឌ្រីម​សេ​១២៥

រថយន្ត​ស៊េរី​ទំនើប​បុក​ម៉ូតូ​ស៊េរី​ចាស់​សន្លប់​ ខាង​រថយន្ត​ទាម​ទារ​ឱ្យ​ម៉ូតូ​សង​

Posted: 31 Jan 2013 09:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្ត​កាមរី​ស៊េរី​ទំនើប​ពណ៌ស ​បាន​បុក​គ្នាជា​មួយ​​ម៉ូតូ​សង់​ស៊េរី​៩៧ បណ្តាល​ឱ្យ​បុរស​អ្នក​បើក​ម៉ូតូដួល​សន្លប់​មួយ​សន្ទុះ​ដឹងខ្លួន​វិញ​ធ្វើ​ការ​ចរ​ចា​គ្នា​នៅ​កន្លែង​កើតហេតុ​ តែតំណាង​ខាង​រថយន្ត​​បាន​​ទាម​ទារ​ឱ្យ​ខាង​ម៉ូតូ​ជាអ្នកសង​សំណង​ព្រោះ​រថយន្ត​របស់​គេ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ​។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​

ខ្មែរ​អាណិក​ជន​ស្រវឹង​ធ្លាក់​​ភ្នែក​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ពោះ​ធំ​បុករបាំង​ថ្ម​ទ្រូង​ផ្លូវ​របួស​ធ្ងន់

Posted: 31 Jan 2013 08:45 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​ខ្មែរ​អាណិកជន​​បាន​រង​របួស​ធ្ងន់​​ ឯ​ប្រពន្ធ​ពោះ​ធំ​រង​របួស​ស្រាល​ដោយ​សារ​ប្តី​ស្រវឹង​ជោក​ហើយ​បើក​ម៉ូតូ​ទៅ​បុក​​ថ្ម​​ពុះ​ចែក​ទ្រូង​​​ផ្លូវ​​ពេញ​ទំហឹង​កាលពី​វេលា​ម៉ោង​១០និង​៣០នាទី​យប់​ថ្ងៃទី​៣០​ មករា​ តាម​បណ្តោយ​ផ្លូវលេខ​​​២០០៤ ក្នុង​​សង្កាត់​​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ​ ។ ជន​រង​គ្រោះ​ទាំង​២នាក់​​​ប្តី​ប្រពន្ធ​​ប៉ូលិស​មិន​ទាន់​ស្គាល់​សញ្ញាណ​​នៅ​ឡើយ​ទេ ។

ព្រះ​ទីនាំង​​តម្កល់​ព្រះបរម​​រតន​កោដ្ឋ​​​រំកិលដល់​វិមាន​ឯក​រាជ្យ​​ឆ្ពោះ​ទៅ​វាលព្រះមេរុ

Posted: 31 Jan 2013 08:32 PM PST

ព្រះ​ទីនាំង​​តម្កល់​ព្រះបរម​​រតន​កោដ្ឋ​​​រំកិលដល់​វិមាន​ឯក​រាជ្យ​​ឆ្ពោះ​ទៅ​វាលព្រះមេរុ
រាជធានីភ្នំពេញ ៖​ ព្រះទីនាំង​​បុស្បុកតម្កល់ព្រះ​បរមរតនកោដ្ឋបានរំកិល​​​ក្បួន​ដង្ហែ​ទៅ​ដល់វិមាន​ឯក​រាជ្យ​ហើយ​បន្ទាប់​ពីឆ្លង​​កាត់​តាម​រង្វង់​​​មូល​​​វត្ត​ភ្នំ​​តាម​​កម្រាល​​មហាវិថី​​ព្រះ​​នរោត្តម ដែលអម​ដោយ​​បងប្អូន​ប្រជាពលរដ្ឋ​​​រាប់ម៉ឺន​នាក់ ចូល​រួម​​កាន់មរណទុក្ខ​​មហា​ក្រៀម​ក្រម​​ប្រកប​ដោយ​​​ទឹក​មុខ​ស្រពាប់​​​ស្រពោន ។

ប្រទះឃើញ​​បុរស​ម្នាក់​ដេ​ក​ស្លាប់​​កណ្តាល​វាល​ស្មៅ​នៅ​ក្រុងប៉ោយប៉ែត​

Posted: 31 Jan 2013 07:30 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត ៖ ​បុរស​ម្នាក់​ត្រូវ​បាន​​គេ​ប្រទះឃើញ​ដេក​ស្លាប់​​កណ្តាល​វាល​ស្មៅ​ហើម​ស្អុយ​​រលួយ​ទៅហើយ ក្នុងភូមិ​​ក្បាល​ស្ពាន​១ សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត កាល​ពី​​​ល្ងាច​ថ្ងៃទី​៣១ មករា ​២០១៣ ​បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​មនុស្ស​ម្នា​​ជាច្រើន​ទៅ​ចោមរោម​​ដែល​បាត់​ខ្លួន​ជាង​មួយ​សប្តាហ៍​​ប្រពន្ធ​​តាម​រក​មិន​ឃើញ ។

អង្គុយ​ផឹក​​​ទឹកត្នោត​ជូរ ត្រូវគេ​កាប់​២​កាំបិត​​ចំក្បាល​ ព្រោះ​ខឹង​ចាក់​ម៉ាញ៉េ​​ឌឺដង​ដាក់​គេ

Posted: 31 Jan 2013 07:22 PM PST

សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖ យុវជន​​ម្នាក់ត្រូវបាន​ក្រុម​គ្រួសារ​​ដឹក​មក​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ បន្ទាប់​ពី​ត្រូវ​យុវជន​មួយ​ក្រុម​ទៀត​​​លួច​​ឆ្មក់​កាប់​​​ចំក្បាល​បណ្តាល​ឱ្យ​រង​របួស​ជាទម្ងន់​ កាល​ពីវេលា​​​ម៉ោង​​៥​និង​១០​នាទី​​​ល្ងាច​ថ្ងៃ​ទី​៣១ ​មករា ២០១៣ នៅ​ក្នុង​​កន្លែង​​លក់​ទឹក​ត្នោត​ជូរ​មួយ​កន្លែង​ឈ្មោះ​​ «ទឹក​ត្នោត​​បង្ហាញ​ខ្លួន» ស្ថិត​ក្នុង​​ភូមិ​ធម្ម​យុត្តិ​ សង្កាត់​កំពង់​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង​ ​ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​​ផឹក​ទឹកត្នោត​ជូរ​ជា​

ស្លាប់២ របួសធ្ងន់-ស្រាល​១៥​នាក់ ដោយ​សារ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ក្នុង​ខែ​មករា​

Posted: 31 Jan 2013 07:18 PM PST

ខេត្ត​មណ្ឌលគិរី ៖ យោងតាម​​របាយការណ៍​​បូក​សរុប​​របស់​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត​សង្កេត​​ឃើញថា គ្រោះ​ថ្នាក់​ក្នុង​ខែមករា ​មាន​ចំនួន​១០​លើក មាន​ការ​កើន​ឡើង​ខ្ពស់​បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ចំនួន​១៧​នាក់ បាន​រង​របួស​ធ្ងន់-ស្រាល​ និងស្លាប់ ។

មហាសេដ្ឋី​ប៊ីល​ហ្គេត​ចង់​លុប​បំបាត់​ជំងឺ​ទាំង​ឡាយ​ជា​ជាង​រក្សា​ឈ្មោះ​ល្បី​

Posted: 31 Jan 2013 07:18 PM PST

មហាសេដ្ឋី​ប៊ីល​ហ្គេត
លុបបំបាត់​ជំងឺ​ទាំងឡាយ​ដូចជាជំងឺ​ស្វិត​​ដៃ​ជើង ​ឬ​ជំងឺ​គ្រុន​ចាញ់​រហូត​ដល់​លោក​ផុត​ជីវិត​គឺ​ជា​អាទិ​ភាពរបស់​មហា​សេដ្ឋ​ី​អាមេរិក​លោក​ប៊ីល​ហ្គេត ​ដែលបាន​បរិច្ឆាគ​ទ្រព្យសម្បត្តិ​របស់​លោក​ជួយ​ដល់​បណ្តាជន​ក្រីក្រ​បំផុត​ទាំងឡាយ ហើយ​លោក​អះ​អាង​​ថា​​លោកមិនចង់​ទុក​ដានណា​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ឡើយ ។

កូរ៉េ​ខាង​ត្បូង​​ចង់​ដាក់​ពង្រាយ​​មុន​កាល​កំណត់​​​បណ្តា​មីស៊ីល​​​​បាញ់​បាន​ចម្ងាយ​​800​គីឡូ​ម៉ែត្រ

Posted: 31 Jan 2013 07:16 PM PST

​មីស៊ីល​ថ្មី​បាញ់​​បាន​ឆ្ងាយ​​​​បង្ហាញ​​ខែ​មេសា​2012
ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​​របស់​កូរ៉េ​ខាង​​ជើង​ជា​ពិសេស​​​ការ​គំរាម​កំហែង​​​នុយ​ក្លេ​អ៊ែរ និង​មីស៊ីល​ រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​​កូរ៉េ​ខាង​ត្បូង​​​លោក​គីមក្វាន​ជីន កាល​ពី​ថ្ងៃទី​៣១ មករា​បាន​​ចេញ​បញ្ជា​ឱ្យ​ផលិតដោយ​​​ឆាប់​រហ័ស​​​និងដាក់​​ពង្រាយ​​ឱ្យ​បាន​ឆាប់​​​បណ្តា​មីស៊ីល​​ដែល​អាច​​​បាញ់​​បាន​​ចម្ងាយ​​៨០០​គីឡូម៉ែត្រ ។ លោក​អះអាង​​បែប​នេះ​ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​កង​ពល​ធំ​​កង​ទ័ព​​ជើង​គោក​ទី​២៥ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!