Koh Santipheap Daily

Koh Santipheap Daily


យ៉ូ​កូ​វិច​ឈ្នះ​ពាន​ជើង​ឯក​វាយ​កូន​បាល់​ Australian Openជា​លើក​ទី​៤​

Posted: 27 Jan 2013 11:50 PM PST

កីឡាករ​ស៊ែ​ប៊ី​យ៉ូ​កូ​វិច​
កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​ណូ​វ៉ាក់ យ៉ូ​កូ​វិច​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌ​ធំ​ Australian Open​ ជា​លើក​ទី​៤​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​ជើង​ខ្លាំង​របស់​អង់​គ្លេស​អ៊ែនឌី មូ​រ៉េ​ក្នុង​វគ្គ​​ប្រកួត​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២៧​ខែ​មក​រា​​​​នៅ​ក្នុង​ទី​ក្រុង Melbourne ប្រ​ទេស​អូ​ស្ត្រា​លី​ ។

Daniel Diazឈ្នះជើង​ឯក​ប្រ​ណាំង​កង់ Tour de San Luisនៅ​អា​ហ្សង់​ទីន​

Posted: 27 Jan 2013 11:48 PM PST

កីឡាករអា​ហ្សង់​ទីន​ Daniel Diaz បាន​បើក​រដូវ​កាល​ថ្មី​របស់ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ជើង​ឯក​ប្រ​ណាំង​កង់​កម្ម​វិធី Tour de San Luis នៅ​លើ​ទឹក​ដី​កំណើត​​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២៧​ខែ​មក​រា​កន្លង​មក​នេះ ។ Diazដែល​ជិះ​កង់​ឱ្យ​​ក្រុម​ San Luis Somos Todos បានប្រើ​អស់​ថិរវេលា​សរុប​តិច​ជាង​គេ​បំ​ផុត​ ២៤​ម៉ោង​០៣​វិ​នា​ទី​និង​១៦​វិ​នា​ទី​លើ​ចម្ងាយ​ផ្លូវ​សរុប​១.០០៨,៨គីឡូ​ម៉ែត្រ​ដែល​ត្រូវ​បាន​ចែក

ថៃហ្គ័រ វូដឈ្នះ​ជុំ​ទី​៣​ប្រ​កួត​វាយ​កូន​គោលនៅ​កា​លី​ហ្វ័រ​ញ៉ា​

Posted: 27 Jan 2013 11:46 PM PST

ការ​​សម្រេច​បាន​ពិន្ទុ Bogeyលើក​ទី​១​ក្នុង​អា​ជីព​នៅ​ឡូទី​​១៨​មាន​៥​ប៉ា​បាន​នាំ​ឱ្យ​កីឡាករ​ ​អា​មេរិក​ថៃ​ហ្គ័រ វូដ​មាន​ឱកាស​នាំ​មុខ​ក្នុង​ជុំ​ទី​៣​​កម្ម​វិធី US PGA Farmers Insurance Openដែល​មាន​ទឹក​ប្រាក់​រង្វាន​់សរុប​៦លាន​និង​១០​​ម៉ឺន​ដុល្លារ​អា​មេរិក ។ កម្ម​វិធី​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​គោល Torrey Pines រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា​ សហរដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២៧​​ខែ​មក​រា ។

​​វីវ៉ា​ស៊ី​ញ៉ូ​ភ្លាម​បត់​ភ្លាម​ សេ​125​បុក​ពី​ក្រោយ​​របួស​ស្រាល​

Posted: 27 Jan 2013 11:45 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តប៉ៃលិន ៖ ម៉ូតូពីរគ្រឿង​បើក​​​ស្រប​ទិស​គ្នា​​​មាន​ល្បឿន​លឿន​​ដូច​គ្នា​ ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​​មាន​ម៉ូតូ​មួយ​គ្រឿង​​​​បត់​ឆ្វេង​​មិន​បាន​​​មើលក្រោយ​​ បណ្តាល​ឱ្យ​ដួល​​​​​​​រង​របួស​ស្រាល​ម្នាក់​ កាល​ពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មករា នៅ​ចំណុច​ផ្លូវ​បំបែក​​ ស្ថិត​ក្នុង​ភូមិ​​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃ​លិន ក្រុងប៉ៃលិន ។

អា​ប្រា​ហាំ​ជួប​ Stieglitz ការ​ពារ​ខ្សែ​ក្រវាត់​ WBOថ្ងៃ​ទី​២៣​ខែ​មី​នា​

Posted: 27 Jan 2013 11:45 PM PST

ជើង​ឯក​ពិ​ភព​លោក​ក្នុង​ប្រ​ភេទ​ទម្ងន់​ Super middleweightស្ថាប័ន WBO​អា​ទ័រ អា​ប្រា​ហាំ​នឹង​ឡើង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​លើក​ទី​២​ប្រ​ឆាំង​នឹង​កីឡាករ​មិត្ត​រួម​ជាតិ​​របស់​ខ្លួន Robert Stieglitz នា​ថ្ងៃ​ទី​២៣​ខែ​មី​នា​ខាង​មុខនៅ​សង្វៀន​ក្រុង Magdeburg ភាគ​កណ្តាល​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ ។

Slagter ឈ្នះ​ជើង​ឯក​ប្រ​ណាំង​កង់ Tour Down Underនៅ​អូ​ស្ត្រា​លី​

Posted: 27 Jan 2013 11:43 PM PST

កីឡាករ​ហូ​ឡង់ Slagterរីក​រាយ​ក្នុង​ពេល​ទទួល​ពាន​ជើង​ឯក
កីឡាករ​ហូ​ឡង់​ Tom Jelte Slagter ​​ឈ្នះ​​ពាន​ជើង​ឯក​​​ប្រ​ណាំង​កង់​​​៦​ដំ​ណាក់​ Tour Down Under​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៧​ ​​ មក​រា ​នៅ​ប្រ​ទេស​អូ​ស្ត្រា​លី ។ ក្នុង​នាម​ជា​អ្នក​ជិះ​កង់​ឱ្យ​ក្រុម Blanco Pro Cycling Team កីឡាករ​ Slagter បាន​បង្កើត​ឯតទគ្គកម្ម​ពេល​វេលា​ប្រ​ណាំង​ល្អ​ដាច់​គេ​ដោយ​លើ​ចម្ងាយ​ផ្លូវ​សរុប ៨០៩,៥គេ​ប្រើ​អស់​ថិរវេលា​សរុប​តែ​១៨​ម៉ោង ២៨​នា​ទី​និង​៣២វិ​នា​ទី​ប៉ុណ្ណោះ ។

ខេត្ត​កោះ​កុង​​បើក​កិច្ច​ប្រជុំ​ស្តីពី​​ការ​គ្រប់គ្រង​អភិវឌ្ឍ​ន៍ ​និងអភិរក្ស​​តំបន់​ឆ្នេរ​សមុទ្រ​

Posted: 27 Jan 2013 11:36 PM PST

ខេត្ត​កោះកុង ៖ នៅសាល​មហោស្រព​ខេត្តកោះកុង វេលាម៉ោង២​រសៀលថ្ងៃទី២៨ មករា ២០១៣​នេះ​ មាន​បើកកិច្ចប្រជុំ​មួយស្តីពី​ការ​គ្រប់​គ្រង អភិវឌ្ឍន៍ និងអភិរក្ស​តំបន់ឆ្នេរសមុទ្រកម្ពុជា​ដោយ​​មាន​​ការ​ចូល​រួម​ពី​មន្ត្រី​​ពាក់ព័ន្ធ​​​​ជា​ច្រើន​រូប ។​បើតាមអ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិភាពបាន​ឲ្យដឹងថា កិច្ចប្រជុំនេះ​​ប្រារព្ធធ្វើ​ឡើងក្រោមអធិបតី​ភាពលោកទេសរដ្ឋ​មន្រ្តី ម៉ុក ម៉ារ៉េត រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​និង​

គយ​​ចល័ត​​ខេត្តព្រៃវែង​​ចាប់​ឈើ​ប្រណីត​​២២ម៉ែត្រ​គូប​​ប្រុង​ឆ្លង​ដែន​ទៅប្រទេស​វៀតណាម​

Posted: 27 Jan 2013 11:34 PM PST

គយ​​ចល័ត​​ខេត្តព្រៃវែង​​ចាប់​ឈើ​ប្រណីត​​២២ម៉ែត្រ​គូប​​ប្រុង​ឆ្លង​ដែន​ទៅប្រទេស​វៀតណាម​
ខេត្តព្រៃវែង ៖ រថយន្ត​​​យីឌុប​១គ្រឿង ​ដែល​ផ្ទុក​ឈើប្រណីត​​​ពេញ​​ចំណុះ​​រហូតដល់ទៅ​២២​ម៉ែត្រគូប ត្រូវបាន​​កម្លាំង​គយ​ចល័ត​​ខេត្ត​ព្រៃ​វែង​​​ស្ទាក់ចាប់បាន ខណៈ​ពេលបំរុង​ឆ្លង​ដែនចូល​ទៅប្រទេសវៀតណាម ​តាមច្រក​ទ្វារ​​អន្តរជាតិ​បន្ទាយ​ចក្រី ។ ឈើប្រណីត​ទាំងនេះ ​ត្រូវបានកម្លាំង​គយ​ចល័ត​​​ដឹកនាំ​ដោយ​លោកព្រាប ​គារ៉ាត ​ប្រធាន​ក្រុម​គយចល័ត​ប្រចាំការ​នៅ​ផ្លូវជាតិលេខ​១ ​​និងលេខ​

ដេញ​ចាប់​បាន​​ចោរ​ឆក់​​2នាក់​រត់​ចូល​ផ្ទះ​សំណាក់​

Posted: 27 Jan 2013 11:30 PM PST

ដេញ​ចាប់​បាន​​ចោរ​ឆក់​​2នាក់​រត់​ចូល​ផ្ទះ​សំណាក់​
រាជធានីភ្នំពេញ ៖ ​​ជន​ស្ទាវ២នាក់​ជា​ចោរ​​ត្រូវ​ប៉ូលិស​​​ប៉ុស្តិ៍ទួល​សង្កែ​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​១១​និង​១៥​នាទីព្រឹកថ្ងៃទី២៦​ មករា​ ​នៅ​ពេល​ដែល​​ជិះ​ម៉ូតូ​ម៉ាក​ហ្វីណូ ពណ៌ស​​លាយ​​ស្វាយ​​មាន​ស្លាក​លេខ​ពោធិ៍សាត់​១B-៥៧៣៣​ មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក​សាំសុង​​ពី​ស្រ្តី​ម្នាក់​នៅ​តាម​ដង​ផ្លូវ​ក្នុង​​សង្កាត់​បឹង​កក់​ទី១​ ​ខណ្ឌទួល​គោក ហើយ​​បើក​ម៉ូតូរត់ចូលក្នុង​ផ្ទះ​សំណាក់​

លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​ជួប​ពិភាក្សា​​​ជាមួយ​តំណាង​ធនាគារ​​ ADB​

Posted: 27 Jan 2013 11:28 PM PST

រាជ​ធានីភ្នំពេញ ៖ នៅទីស្តី​ការក្រសួងការបរ​ទេស និងសហប្រតិបត្តិ​ការអន្តរជាតិ នាម៉ោង​១១ព្រឹកថ្ងៃទី២៨ មករា ២០១៣​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួងការប​រទេស បានអនុញ្ញាត​ឲ្យលោក​អេរីក ស៊ីដវីក តំណាង​ធនាគារអ​ភិវឌ្ឍន៍​អាស៊ី​ប្រចំា​​កម្ពុជា​ចូលជួប​​ពិភាក្សាការងារ ៕

ប្លន់​សម្លាប់​​គ្រូបង្រៀន​​ម្នាក់​ញាត់​ចូលពាងទឹក​យក​គ្រឿង​អលង្ការ​នៅស្រុក​អូរជ្រំ​​

Posted: 27 Jan 2013 11:22 PM PST

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ ៖ ​​អ្នកគ្រូ​បង្រៀន​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​សម្លាប់​ញាត់​ចូលពាងទឹក​អ្នកស្រុក​ក្បែរ​សាលា​រៀនយក​គ្រឿង​អលង្ការ​អស់គ្មាន​សល់​​ដែល​ហេតុការណ៍នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពីវេលាម៉ោង​៩ និង​​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ មករា ២០១៣ នេះ ស្ថិតក្នុងភូមិ​គត្ត​សត ឃុំ​​គត្តសត ស្រុក​អូរជ្រៅ ​ខណៈ​សិស្ស​ដើររក​ទឹកផឹក​ទើប​ដឹង ។ ​

សិក្ខា​សាលា​ស្តីពី​មេរៀន និង​បទពិសោធន៍​​​ល្អក្នុងការ​រៀន​​ និង​បង្រៀន​​មុខជំនាញ​កសិ​កម្ម​នៅ​ឧត្តម​សិក្សា

Posted: 27 Jan 2013 11:20 PM PST

មានប្រសាសន៍​ក្នុងពិធី​​សិក្ខាសាលា​
ខេត្តបាត់ដំបង ៖ អង្គ​សិក្ខា​​សាលា​ស្តី​ពី​មេរៀន​ និង​​បទពិសោធន៍​​ល្អៗ​​ក្នុងការ​រៀន និង​បង្រៀន​​មុខ​ជំនាញ​​កសិ​កម្ម​នៅ​ឧត្តម​​​សិក្សា​​បាន​បើក​​កម្ម​វិធី​​នា​ព្រឹក​​ថ្ងៃទី​២៨ មករា ​២០១៣ ​នៅក្នុង​សាកល​វិទ្យា​ល័យ​​​បាត់​​ដំបង ក្រុងបាត់​ដំបង ​ដោយ​​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ពិត ចំណាន រដ្ឋ​លេខា​ធិការ​ក្រសួងអប់រំ យុវជន ​និង​កីឡា លោក​ទូច វិសាល​សុខ ​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​បាត់​ដំបង បណ្ឌិត​​ជំនាញ​​ការ​បង្រៀន​​៥​រូប​មក​ពី​ប្រទេស

ជន​ពាក់​ព័ន្ធ​ចែក​ចាយ​ថ្នាំ​ញៀន​បី​នាក់​ត្រូវ​ចាប់​ខ្លួន​បន្ត​បន្ទាប់​

Posted: 27 Jan 2013 11:15 PM PST

ជន​ពាក់​ព័ន្ធ​ចែក​ចាយ​ថ្នាំ​ញៀន​បី​នាក់​ត្រូវ​ចាប់​ខ្លួន​បន្ត​បន្ទាប់​
ខេត្ត​ស្ទឹង​ត្រែង​ ៖ បុរស​បី​នាក់​​​បាន​ត្រូវ​នគរ​បាល​ខេត្ត​ចាប់​​ខ្លួន​ជា​បន្ត​បន្ទាប់​​ ក្រោម​បទ​ចោទ​ប្រកាន់​​ពី​ការ​ចែក​ចាយ​ថ្នាំ​ញៀន​ពី​ម្នាក់​ទៅ​ម្នាក់​​ទៀត ។​ ​លោក​យ៉ន​ ឌិន​ ស្នង​ការ​រងនគរ​បាល​ខេត្ត​ ​ទទួល​បន្ទុក​ផែន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ថ្លែង​​ថា​ ជន​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​​ថ្ងៃ​​ និង​ពេល​វេលា​ខុស​ៗ​គ្នា​ ​ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​​ជន​សង្ស័យ​ និង​រឹប​អូស​វត្ថុ​តាង​មាន​ថ្នាំ​

មជ្ឈ​មណ្ឌល​​ជួស​ជុល​​សាំសុង​​ត្រូវស​ន្តិ​សុខ​​ក្រុម​ហ៊ុន​ LPSA លួច​លុយ​៥​ពាន់​​ដុល្លារ និង​ទូរស័ព្ទ​​ជាង​២០០​គ្រឿង

Posted: 27 Jan 2013 11:02 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ មជ្ឈ​មណ្ឌល​​បម្រើ​សេវា​កម្ម​ថែទាំ​​ និង​ជួស​ជុល​សាំសុង​​ដែល​មានទីតាំង​ផ្ទះ​លេខ​៣១២អឺ០ មហាវិថី​​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​​ក្រុម​ទី​​៤០ ភូមិ​ទី​៨ ​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូនពេញ ត្រូវ​សន្តិ​សុខ​ក្រុម​ហ៊ុន​ LPSA ​គាស់​ទ្វារ​ចូល​លួច​ប្រាក់​ដុល្លារ និង​ទូរស័ព្ទ​​ដៃ​ហើយ​បង្ក​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​២៨ មករា ​២០១៣ នេះ ខណៈ​​ពេល​ដែល​បុគ្គ​លិក​នាំគ្នា​មក​ធ្វើ​ការ ។

អង្គការ​OXFAMចំនួន​7​ប្រចាំ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ប្រកាស​ពី​រចនា​សម្ព័ន្ធ​តែ​មួយ​

Posted: 27 Jan 2013 11:00 PM PST

អង្គការ​OXFAMចំនួន​7​ប្រចាំ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ប្រកាស​ពី​រចនា​សម្ព័ន្ធ​តែ​មួយ​
រាជ​ធានី​ភ្នំពេញ ៖ អង្គការ​ OXFAM ចំនួន​៧​ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​ប្រារព្ធ​ពិធី​ប្រកាស​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​តែ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៣​​ នៅ​មជ្ឈ​មណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-​ជប៉ុន​ ក្រោម​អធិបតី​ភាព​លោក​សក់​ សេដ្ឋា រដ្ឋ​ លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​លោក​ស្រី​ ហ្វារី​ការីមី​ នាយិកា​ប្រតិបត្តិ​របស់​អង្គការ​ OXFAM ដោយ​​មាន​ការ​ចូលរួម​ពី​តំណាង​បណ្តា​អង្គការ​ជាតិ​-អន្តរជាតិ​ជា​ច្រើនទៀត ។​

ប៉េអឹម​​ចាប់​ម៉ូតូ​លោត​ឆត្រ​​២គ្រឿង​​​លួច​នាំ​​​ចូលពី​ប្រទេស​ថៃ​​​​ប្រគល់​ឱ្យ​​គយ​នៅ​ស្រុក​សំពៅលូន

Posted: 27 Jan 2013 11:00 PM PST

ប៉េអឹម​​ចាប់​ម៉ូតូ​លោត​ឆត្រ​​២គ្រឿង​​​លួច​នាំ​​​ចូលពី​ប្រទេស​ថៃ​​​​ប្រគល់​ឱ្យ​​គយ​នៅ​ស្រុក​សំពៅលូន
ខេត្តបាត់ដំបង ៖ ម៉ូតូគេច​ពន្ធ​​ស៊េរី​​ទំនើប​​ចំនួន២គ្រឿង ​ដែលឈ្មួញ​​លួច​នាំ​ចូល​ពីប្រទេសសៀម ដោយ​ខុសច្បាប់ ​ត្រូវ​កម្លាំង​​កង​រាជ​អាវុធហត្ថ​ស្ទាក់​ចាប់​​បាន កាលពី​វេលាម៉ោង​​១០ ​និង​៣០​នាទីព្រឹក​ថ្ងៃទី​២៦ ​មករា ២០១៣ ​នៅចំណុច​ភូមិវាលវង់ ឃុំ​តាស្តា ​ស្រុក​សំពៅលូន ​ក្នុងគ្រា​ដែល​ម៉ូតូនោះ​​​ត្រូវគេ​បន្លំ​​បង្កប់​ក្នុង​រថយន្ត​​យក្ស​​ដឹកដំឡូង​​មីបំរុង​​ទៅកាន់​​រាជធានីភ្នំពេញ ។

សាំងយ៉ុង​បែក​កង់​​ក្រឡាប់​របួស​មនុស្ស​ប្រុស ស្រី​៣៥​នាក់ នៅ​ស្រុក​សេសាន

Posted: 27 Jan 2013 10:55 PM PST

មនុស្សឆោឡោ​នៅ​កន្លែងកើតហេតុ
ខេត្ត​ស្ទឹងត្រែង ៖ ​មនុស្សជាង​៣០​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល ក្នុងហេតុការណ៍​ក្រឡាប់​រថយន្ត​សាំងយ៉ុង១៥​កៅអី​​​ដឹក​អ្នក​ដំណើរ​​ កាល​ពី​​វេលា​ម៉ោង​​១២​និង​៣០​នាទី​​ថ្ងៃត្រង់​ថ្ងៃទី​​២៧ មករា ​២០១៣ ត្រង់​ចំណុច​ជិត​ស្ពាន​អូរលាង​​គ្រួស ប្រហែល​៥០០​ម៉ែត្រ ​ស្ថិតក្នុង​ភូមិ​ច្រប់​ ឃុំ​ក្បាល​រមាស ​ស្រុក​សេសាន ។

រថយន្ត​ដឹក​ធុង​ហ្គាស​បើក​ឡើង​ស្ពាន​អាកាស​ដាច់​ហ្វ្រាំង​រអិល​ថយ​ក្រោយ​បាន​ខឿន​ស្ពាន​ជួយ​ទប់​

Posted: 27 Jan 2013 10:45 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ធុង​ហ្គាស​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ​ពណ៌​ស​ ពាក់​​ស្លាក​លេខ​ភ្នំពេញ 3A-2082 ​បើក​ឡើង​ស្ពាន​អាកាស​ក្បាល​ថ្នល់​​ ជិត​ដល់​ពាក់​កណ្តាល​ទៅ​ហើយ​ រថយន្ត​​ដាច់​ហ្វ្រាំង​ បណ្តាល​ឱ្យ​​រអិល​ថយ​ក្រោយ​ជ្រុះ​ធុង​ហ្គាស​រាយ​​ពេញលើ​ស្ពាន រថយន្ត​បាន​រេ​ទៅ​បុក​វៀច​បង្កាន់​ដៃ​ បាន​ខឿន​ស្ពាន​ជួយ​ទប់​​ កុំ​អី​ត្រូវ​ជួប​គ្រោះ​អាសន្ន​ធ្ងន់​ធ្ងរ​ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​​

ភ្លៀង​កក់​ខែ​មួយ​ប្រាវ​រន្ទះ​​ខែ​ប្រាំង​បាញ់​​មនុស្ស​៥​នាក់​ របួស​ខ្លោច​ខ្លួន​ធ្ងន់​២ ស្រាល​៣ នៅ​ស្រុក​កំរៀង

Posted: 27 Jan 2013 10:44 PM PST

ខេត្ត​​បាត់​ដំបង​ ៖ ​សមត្ថ​កិច្ច​​បាន​រាយ​ការណ៍​​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជា​កសិ​ករ​​ចំនួន​៥​នាក់​​ត្រូវ​រន្ទះ​​បាញ់​ខែ​ប្រាំង​បាញ់​ឆេះ​​ខ្លោច​ពេញ​​ខ្លួន បណ្តាល​​ឱ្យ​​រង​របួស​ធ្ងន់​២​នាក់ និង​ស្រាល​៣​នាក់ កាលពី​ល្ងាច​ថ្ងៃទី​២៦ មករា ២០១៣ ​នៅ​ក្នុង​ភូមិ​តាំង​យូ ឃុំ​អូរ​ដា ស្រុក​កំរៀង ក្នុងគ្រា​ដែល​មាន​ភ្លៀង​មួយ​ប្រាវ និង​ខណៈ​​ដែល​កសិ​ករ​ទាំង​នេះ​កំពុង​​តទុយោ​បញ្ឆេះ​​ម៉ាស៊ីន​​បូម​ទឹក​ក្រោយ​ផ្ទះ ។

ជា សុវណ្ណារិទ្ធ ​ចូលរោងការ​ តែមិន​បញ្ចប់​ជីវិត​សិល្បៈ

Posted: 27 Jan 2013 10:40 PM PST

ជា សុវណ្ណារិទ្ធ ​ចូលរោងការ​
រាជធានីភ្នំពេញ ៖ ពិធី​ករ​ដ៏ឆ្នើម​​ប្រចាំស្ថានីយ​ទូរទស្សន៍​ក្នុង​កម្មវិធី Cha Cha Cha ​លោក​ជា សុវណ្ណារិទ្ធ និងជាអតីត​ហ្វ្រេស​ស៊ីប៊យ ​ក្នុងឆ្នាំ​​២០០៧ បាន​ចូលរោងការ​កាល​ពីរាត្រី​​ថ្ងៃទី២៧ មករា ២០១៣ ​កន្លងទៅដោយ​មានការចូលរួម​ពី​អ្នក​សិល្បៈ មន្ត្រីរាជការ និង​​អ្នកជំនួញ​ជាច្រើន​នាក់​​ដែល​សរុបទាំងអស់​រហូតទៅដល់​៨០​តុ ហើយ​ពិធី​នេះ​​បាន​ប្រារព្ធធ្វើឡើង​​នៅទីក្រុង​​កោះពេជ្រ អគារ E ។

ប៉េអឹម​​ចាប់​ម៉ូតូ​លោត​​ឆត្រ​2គ្រឿង​លួច​នាំ​ចូល​ពី​ប្រទេស​សៀម​ប្រគល់​ឱ្យ​មន្ត្រី​គយ

Posted: 27 Jan 2013 10:30 PM PST

ប៉េអឹម​​ចាប់​ម៉ូតូ​លោត​​ឆត្រ​2គ្រឿង​លួច​នាំ​ចូល​ពី​ប្រទេស​សៀម​ប្រគល់​ឱ្យ​មន្ត្រី​គយ
ខេត្ត​បាត់​ដំបង​ ៖ ម៉ូតូ​​គេច​ពន្ធ​​ស៊េរី​ទំនើប​​ចំនួន​២​គ្រឿង​​​ដែល​ឈ្មួញ​​លួច​នាំ​ចូល​ពី​ប្រទេស​​សៀម​​ដោយ​ខុស​ច្បាប់​​ត្រូវ​កម្លាំង​​​កង​រាជ​អាវុធ​​ហត្ថ​ស្ទាក់​ចាប់​បាន ​​កាល​ពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៣ នៅ​ចំណុច​​​ភូមិ​វាល​​វង់ ឃុំ​​តាស្តា ស្រុក​សំពៅ​លូន ក្នុង​គ្រា​​ដែល​ម៉ូតូ​នោះ​​ត្រូវ​​គេ​បន្លំ​​បង្កប់​​ក្នុង​រថយន្ត​​​​យក្ស​ដឹក​ដំឡូង​មី​​បម្រុង​​ទៅ​កាន់​រាជ​ធានី​ភ្នំពេញ​។

កាមរី​​ឆ្លាម​​បើក​​វ៉ា​រថយន្ត​​មួយ​គ្រឿង​​ជ្រុល​ទៅ​បុក​​ក្បាល​​​របាំង​បាក់​4​កង់​​រថយន្ត​ខ្ទេច​មុខ​

Posted: 27 Jan 2013 10:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​​កាមរី​​ឆ្លាម​​​ពណ៌​ប្រផេះ​​​​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N-4332 ​មួយ​គ្រឿង​​​បាន​បើក​បោះ​ពួយ​​យ៉ាង​លឿន​​​​ទៅ​បុក​ក្បាល​​​របាំង​ថ្ម​​ពុះ​ចែក​​ផ្លូវ​កម្ពុជា​​​ក្រោម​បណ្តាល​ឱ្យ​របាំង​​ថ្ម​អស់​៤កង់​ ឯរថយន្ត​ផ្ទុះ​ពោង​​​ទាំង​២​ ខ្ទេច​មុខ​​បែក​ម៉ាស៊ីន​​​​ហូរ​ប្រេង​​​ពេញ​ផ្លូវ​ ។ ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​នេះ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​១០​និង​១០​នាទី​យប់​ថ្ងៃទី​​២៦ ​មករា ​​​តាម​ផ្លូវ​​កម្ពុជា​ក្រោម​ មុខ

រថយន្ត​​ដឹក​ប៊ីចេង​​ស្រវឹង​ទៅ​បុក​គូទ​រថយន្ត​ដឹក​បន្លែ​​ពីក្រោយ​ធ្លាក់​​ប្រឡាយ​​ទាំងអស់​គ្នា​

Posted: 27 Jan 2013 10:09 PM PST

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​​ដឹកទំនិញ​​ចំនួន​​២​គ្រឿងបាន​​ធ្លាក់​​ពីថ្នល់​ជាតិ​​​ក្រឡាប់​​ចូល​​ទៅ​ក្នុង​ប្រឡាយ​គ្មាន​ទឹក​ទាំង​អស់​គ្នា​​ បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​ក្នុង​ចំណោម​​ទាំង​​២​គ្រឿងបាន​​បុក​​គូទ​​រថយន្ត​មួយ​គ្រឿង​​​ដែល​​ឈប់​​ស្ងៀម ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​១១​និង​​៣០​នាទី​​យប់​ថ្ងៃទី​២៧ ​មករា ២០១៣ ​នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ​ត្រង់ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​៨២ និង​៨៣ ស្ថិត​ក្នុង​ភូមិ​ជ្រៃ​បាក់ ឃុំជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ។ ក្នុង​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៨ មករា ២០១៣

Posted: 27 Jan 2013 10:07 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៨ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

យុវជន​ម្នាក់​​ត្រឡប់​ពី​ការ​បង​ប្អូន​​នៅ​ស្រុក​កំណើត​ចង.ក​​សម្លាប់​ខ្លួន​សង្ស័យ​មាន​វិបត្តិ​ស្នេហា​

Posted: 27 Jan 2013 10:05 PM PST

សពបុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​យុវជន​​ម្នាក់​សង្ស័យ​​មាន​វិបត្តិ​ស្នេហា​​បាន​ដាច់​ចិត្ត​ធ្វើ​អត្ត​​ឃាត​ចង.ក​សម្លាប់​​ខ្លួន​បណ្តាល​ឱ្យ​ស្លាប់​​បាត់​បង់ជីវិត​នៅក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​​ ស្ថិត​ក្នុងភូមិ​ចម្ការ​ឪឡឹក​ សង្កាត់​កាកាប ​ខណ្ឌពោធិ៍​សែន​​ជ័យ កាលពីវេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៧ មករា ២០១៣ ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង។ ​ទោះ​បីជាយ៉ាង​ណា​ក្រុម​គ្រួសារ​យុវជន​រូប​នេះ​មិន​បាន​​​ដឹងពី​មូល​ហេតុ​នៃអត្ត​ឃាត​នេះទេ ។

រថយន្ត​កូរ៉ូឡា​​បុក​ម៉ូតូ​ឆាលី​របួស​ម្នាក់ព្យាយាម​បើក​រត់​

Posted: 27 Jan 2013 10:00 PM PST

រថយន្ត​កូរ៉ូឡា​​បុក​ម៉ូតូ​ឆាលី​របួស​ម្នាក់ព្យាយាម​បើក​រត់​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាក​កូរ៉ូឡា ពណ៌​ក្រហម ១គ្រឿង​ ពាក់ស្លាកលេខ​ភ្នំពេញ​2F-7954​ បានបើកបុកអ្នកជិះម៉ូតូម៉ាក​ឆាលី​​ នៅ​លើកំណាត់​មហាវិថីសម្តេចមុនីរ៉េត​ ស្ថិត​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ ​ហើយ​បើក​រត់​ដល់​ចំណុច​មហាវិថីព្រះនរោត្តម​ សង្កាត់​​ទន្លេ​បា​សាក់​ខណ្ឌចំការមន​ ​ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​​ កាល​ពីវេលា​ម៉ោង១​និង​១៥​នាទី​ ​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី២៧ ​​មករា ។

​សាលាដំបូង​​ខេត្ត​ស្ទឹង​​​ត្រែង​​​ឃុំ​ខ្លួន​​បុរស​​បី​នាក់​​​ដោយ​សាររឿង​​ឆក់​ត្រី​

Posted: 27 Jan 2013 09:45 PM PST

​សាលាដំបូង​​ខេត្ត​ស្ទឹង​​​ត្រែង​​​ឃុំ​ខ្លួន​​បុរស​​បី​នាក់​​​ដោយ​សាររឿង​​ឆក់​ត្រី​
ខេត្ត​​ស្ទឹង​ត្រែង​ ៖​ កាល​​ពីព្រឹក​​ថ្ងៃទី​​​២៥ មករា ​​សាលាដំបូង​ខេត្ត​​ បាន​ចេញ​ដីកា​​បង្គាប់​​ឱ្យ​​​ឃុំ​​ខ្លួន​បុរស​​​ចំនួន​​​បីនាក់ដាក់​​​​​​ក្នុងព​ន្ធនាគារ​​​រង់​ចាំ​​ការ​​ស៊ើប​អង្កេត​​រយៈ​​ពេល​​​​៦ខែ បន្ទាប់​​​​ពីកម្លាំង​​កង​រាជអាវុធ​ហត្ថ​​​ និងកម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋ​បាល​​​ឃុំកោះស្នែង​​ឃាត់​ខ្លួ​ន​​​ ខណៈ​ពួកគេ​កំពុង​​​ធ្វើសកម្ម​ភាព​​​ត្រី​​ឆក់​ត្រី​​​ល្មើស​នឹង​បម្រាម​នៅ​​​​ក្នុង​ទន្លេ ។​ ជន​ទាំង​​​​បីនាក់​​ត្រូវបាន​សមត្ថកិច្ច​​​ឃាត់​ខ្លួន​​​នៅ​ចំណុច​​ប៉ុង

ម៉ូតូ​2គ្រឿង​បើក​​ប្រដេញ​គ្នា​ជ្រុល​ទៅ​បុក​ចិញ្ចើម​ផ្លូវ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ពីរនាក់​

Posted: 27 Jan 2013 09:30 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវ​ជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជាកម្មករ​រោង​ចក្រ​កាត់​ដេរ​បាន​បាក់​​ក​​ស្លាប់​ភ្លាម​ៗ​​​​ ​គួរ​ឱ្យ​អាណោច​អាធ័ម និង​ពីរ​នាក់​ទៀត​រង​​របួសធ្ងន់​ត្រូវ​បាន​​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​​​គ្លីនិក​ឯក​ជន​មួយ​បន្ទាប់​​​ពី​យុវ​ជន​នោះ​ និងមិត្ត​ភក្តិ​ជិះម៉ូតូ​សេ​១២៥​ប្រដេញ​គ្នា​​ហើយ​ជ្រុល​​ទៅ​បុក​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ខ្លោង​ទ្វារ​ចូល​សាលា​​ព្រះ​នរោ​ត្តម​វិថី​ព្រះ​​នរោត្តម​ ស្ថិត​ក្នុងសង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌ​ដូន​

ហាយ​ឡែន​ឌ័រ​បុក​ម៉ូតូ​ឃ្លីក​របួស​ធ្ងន់​ម្នាក់​​បើក​រត់​​ដល់​មុខ​ផ្ទះ​ប៉ូលិស​ឃាត់​បាន​

Posted: 27 Jan 2013 09:15 PM PST

ហាយ​ឡែន​ឌ័រ​បុក​ម៉ូតូ​ឃ្លីក​របួស​ធ្ងន់​ម្នាក់​​បើក​រត់​​ដល់​មុខ​ផ្ទះ​ប៉ូលិស​ឃាត់​បាន​
​​រាជធានីភ្នំពេញ ៖ ​យុវ​​​​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​​បាក់​ជើង​ខាង​ឆ្វេង​​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ឃ្លីក​ ពណ៌​ព្រីង​ទុំ ត្រូវ​រថ​យន្ត​ហាយ​ឡែន​ឌ័រ​ ពណ៌​ស្ករ​ មួយ​គ្រឿង​ បើក​បរ​ដោយ​ស្ត្រី​ម្នាក់​​បាន​បុក​​ពេញ​ទំហឹង​​ហើយ​​រថ​យន្ត​​បង្ក​បាន​បើក​​គេច​ទាំង​បែក​កង់​មុខ​ខាង​ឆ្វេង​​រហូត​ដល់​មុខ​ផ្ទះ​ទើប​​ប៉ូលិស​ឃាត់​បាន​​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៦ មករា តាម​បណ្តោយ​ផ្លូវ

សង្ស័យ​​ពី​​​​អំពើ​ពុក​រលួយ​​របស់​មេដឹក​នាំ​​ចិន​មួយ​រូប​

Posted: 27 Jan 2013 09:02 PM PST

កាសែត​​ក្រុង​ហុង​កុង​​មួយ​រាយ​ការណ៍​​ថា អាជ្ញាធរ​​ចិន​បាន​បើក​ការ​​ស៊ើប​អង្កេត​​​លើ​សមា​ជិក​​​ការិយាល័យ​​​នយោបាយ​​បក្ស​កុំ​មុយ​នីស្ក​​ចិន​មួយរូប​ ។​លោក​LI JIANGUO ​ដែល​​ជា​អនុប្រធាន​​​​សភា​​ប្រជាជន​ចិន​​ដែរ​នោះ​អាច​ក្លាយ​ជា​​ឥស្សរ​ជន​​​​លំដាប់​​កំពូល​​​​ដំបូង​គេ​​រង​ការ​គំរាម​​កំហែង​​​ដោយ​សារ​យុទ្ធនា​ការ​ប្រឆាំង​អំពើ​​​ពុក​រលួយ​​លើក​ឡើង​​​ដោយ​ថ្នាក់ដឹក​នាំ​​​ថ្មី​នៃ​បក្ស​កុំ​មុយ​នីស្ក​​​ដែល​ប្រសូត​ឡើង​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!