Koh Santipheap Daily

Koh Santipheap Daily


ទទួលសារតាំង​​ពីឯកអគ្គរដ្ឋទូតថ្មីរបស់​ប្រទេស​អីុស្រាអែលប្រចាំកម្ពុជា

Posted: 30 Jan 2013 12:00 AM PST

ទទួលសារតាំង​​ពីឯកអគ្គរដ្ឋទូតថ្មីរបស់​ប្រទេស​អីុស្រាអែលប្រចាំកម្ពុជា
រាជធានីភ្នំពេញ ៖ នៅ​វិមាន​រដ្ឋ​សភា​ កាល​ពី​​ថ្ងៃ​ទី​​២៨ ​​មករា សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំរិន ប្រធាន​រដ្ឋ​សភា​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ព្រះមហាក្ស​ត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​​បាន​ទទួ​សារ​តាំង​ពី​​​ឯក​អគ្គ​រដ្ឋ​ទូត​​ថ្មី​នៃ​ប្រទេស​អីុ​ស្រា​អែល​​​ប្រចាំ​នៅ​កម្ពុជា​គឺ​​ លោក​ស៊ីមូ៉ន​ រ៉ូដេត ។ ​​

កងទ័ព​​អេហ្ស៊ីប​​​ព្រមាន​​ពីការ​វិនាស​មួយ​របស់​រដ្ឋ​

Posted: 29 Jan 2013 11:52 PM PST

ពួក​បាតុករ​​នាំ​គ្នា​​បំផ្លាញ​រថយន្ត​
កង​ទ័ព​អេហ្ស៊ីប​​​​បាន​ព្រមាន​កាល​ពី​ថ្ងៃទី​​២៩ ​មករា ពីការ​វិនាស​​មួយ​របស់​រដ្ឋ​​​ក្នុង​​ករណី​វិបត្តិ​​ធ្ងន់​ធ្ងរ​​ក្នុង​ប្រទេស​​បន្ត​​ទៅ​ទៀត​​​​ ខណៈ​មនុស្ស​​ជាង​​៥០​​នាក់​ហើយ​​ត្រូវ​ស្លាប់​​តាំង​ពី​​ចាប់​ផ្តើម​​ភាព​ជ្រួល​ច្របល់​​​ពីថ្ងៃទី​​២៤ មករាមក ។ដោយ​​សភាព​ការណ៍​ក្តៅ​​គគុក​​នៅក្នុង​ប្រទេស​​បើ​តាម​ទី​ភ្នាក់ងារ​​​​ព័ត៌​មាន​​​ផ្លូវការ​អេហ្ស៊ីប​​​MENA ​ថា ប្រធានាធិបតី​​លោក​ម៉ូហា​ម៉េដ​​​ម័រ​ស៊ី បាន​កាត់​បន្ថយ​​ទស្សនកិច្ច​​​​របស់​

FIFA ​ជំរុញ​ឱ្យ​ប្រេស៊ីល​ត្រូវ​ត្រៀម​ខ្លួន​ប្រគល់​ទីលាន​បាល់​ទាត់

Posted: 29 Jan 2013 11:49 PM PST

FIFA ​ជំរុញ​ឱ្យ​ប្រេស៊ីល​ត្រូវ​ត្រៀម​ខ្លួន​ប្រគល់​ទីលាន​បាល់​ទាត់
លោក​ជេ​រ៉ូម វ៉ាល​ខេ ​​​លេខាធិការ​​​សហព័ន្ធ​បាល់​ទាត់​​អន្តរជាតិ​​​ (FIFA) ​​ធ្វើការ​​ក្រើន​រំលឹក​​​ដល់​ប្រេស៊ីល​ ត្រូវ​រួស​រាន់​បង្កើត​​និង​សាង​សង់​​​ទី​លាន​ប្រកួត​​​បាល់​ទាល់​​ពិភព​លោក ២០១៤ ឱ្យ​បាន​ទាន់​ពេល​វេលា​ក្រោយ​ពី​ប្រេស៊ីល​​​បាន​សុំ​ពន្យា​រ​​ថ្ងៃ​​ប្រគល់​​​ទី​លាន​​ប្រកួត​​ចំនួន​​២​លើក ​នា​ពេល​​កន្លងមក ។ ​FIFA​បាន​​កំណត់​​ពេល​ប្រគល់​-ទទួល​​​ទី​លាន​ប្រកួត​​​ដែល​ប្រើ​​សម្រាប់​​​ប្រកួត​​​ជា​លក្ខណៈ​មិត្ត​ភាព​

ជន​ជាតិ​អូទ្រី​​ស​ចាស់​ជរា​​ម្នាក់​​ដេក​ស្លាប់​ក្នុង​​បន្ទប់​ផ្ទះ​​ជួល​នៅ​ខេត្ត​​មាត់​សមុទ្រ​

Posted: 29 Jan 2013 11:45 PM PST

ជន​ជាតិ​អូទ្រី​​ស​ចាស់​ជរា​​ម្នាក់​​ដេក​ស្លាប់​ក្នុង​​បន្ទប់​ផ្ទះ​​ជួល​នៅ​ខេត្ត​​មាត់​សមុទ្រ​
ខេត្ត​ព្រះ​សីហនុ ៖ ក្នុង​វ័យ​ចាស់​ជរា​បុរស​​​ជន​ជាតិ​បរទេស​​​ម្នាក់​បាន​​​ដួល​ដេក​ស្លាប់​ក្នុង​បន្ទប់​​ដោយ​ពុំ​មាន​​នរណា​ដឹង​​អំពី​​មូល​ហេតុ​ច្បាស់​​​លាស់​ និង​ពេល​វេលា​​នៃ​ការ​​ស្លាប់​​នោះ​ទេ រហូត​​​​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​២៨ មករា ឆ្នាំ​២០១៣ ​ពេល​មិត្ត​ភក្តិ​​ស្រី​​មក​គោះ​ទ្វារ​​ ទើប​​ដឹង​ថា​ស្លាប់ ។

គណៈ​រដ្ឋ​មន្ត្រី​ជប៉ុន​អនុម័ត​ថវិកា​ប្រចាំ​​​​​​ឆ្នាំ​​​​​​​១,០២​ពាន់​លាន​ដុល្លារ​

Posted: 29 Jan 2013 11:35 PM PST

គណៈ​រដ្ឋ​មន្ត្រី​ជប៉ុន​អនុម័ត​ថវិកា​ប្រចាំ​​​​​​ឆ្នាំ​​​​​​​១,០២​ពាន់​លាន​ដុល្លារ​
គណៈ​រដ្ឋមន្ត្រីជប៉ុន ចាប់ផ្តើម​អនុម័ត​ថវិកា​ប្រចាំ​ឆ្នាំ​ចំនួន​១,០២​ពាន់​លាន​ដុល្លារ​ជាមួយ​នឹង​ការ​បង្កើន​ការចំណាយការងារ​សាធារណៈ​​និង​ការ​ការពារ​ ចំពេលដែល​មាន​ជម្លោះ​អធិប​តេយ្យ​ដ៏​ក្តៅ​គគុក​ជាមួយ​ប្រ​ទេស​ចិន​ និង​ការ​យាយី​សាជា​ថ្មីដោយ​បរិត្ត​ផរណា (Deflation​) ។​

អនុញ្ញាត​​ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​ថ្វាយ​បង្គំ​ព្រះ​បរម​រតន​កោដ្ឋ ​អំឡុង​​ពេល​តម្កល់​​ព្រះ​បរម​សព​​៣​ថ្ងៃ​

Posted: 29 Jan 2013 11:34 PM PST

ទិដ្ឋភាពនៅក្នុងពិធី
រាជធានីភ្នំពេញ ៖ ​រសៀល​ថ្ងៃទី​២៩ មករា ​២០១៣ ​នៅ​ក្នុង​កិច្ច​ប្រជុំ​​ជា​លើក​ចុងក្រោយ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​​ព្រះ​បរម​រតន​កោដ្ឋ ​នៅវាល​ព្រះ​មេរុ សម្តេច​​ជហ្វា​វាំង​ គង់​​ សំអុល ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​​ព្រះ​​បរម​រាជវាំង​ អនុ​ប្រធាន​​អចិន្ត្រៃយ៍ គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​​ព្រះ​បរម​សព​​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ ជា​ទី​សក្ការៈ​ដ៏​​ខ្ពង់​ខ្ពស់​​​បំផុត​បាន​មាន​ប្រសាសន៍​​រាយ​ការណ៍​​ជូន​សម្តេច​​អគ្គ​មហា​​

ទស្សនតារា​ជុំ​វិញ​​ការ​ស្លៀក​ពាក់​បែបសិចស៊ី​ក្នុងពេលសម្តែង​

Posted: 29 Jan 2013 11:30 PM PST

រូបថត​សិចស៊ីរបស់​កញ្ញាព្រីម លីហ្សា
រាជធានីភ្នំពេញ ៖ ជាការពិត បញ្ហា​ការ​ស្លៀកពាក់​សិចស៊ី​​ពេលឡើង​​ឆាកត្រូវ​បានហាម​ឃាត់​ ដោយ​សារ​តែ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ភាព​ថ្លៃ​ថ្នូរ និង​វប្បធម៌​​​ ប្រពៃណី​ខ្មែរ ហើយ​កន្លងមក​បញ្ហានេះ ក៏បានកើតឡើង​ចំពោះតារាខ្មែរ​មួយចំនួន​ ដែល​ពួកគេ​បាន​ទទួល​មេរៀន​​យ៉ាងជូរ​ចត់​​​ និងការរិះគន់​​យ៉ាង​ចាស់​​​​ដៃ ហើយ​​​​ស្ថានីយទូរទស្សន៍​​ក្នុងស្រុក​​រអាក្នុងការ​ហៅពួកគេ​​ឱ្យឡើង​ច្រៀង​បន្ត​

ក្រុម​ក្មេង​ពាល​លើក​គ្នា​ទៅ​កាប់​​គូ​សត្រូវ​ដល់​មុខ​ផ្ទះ​ ស្លាប់​1​របួស​1​ចាប់​បាន​1

Posted: 29 Jan 2013 11:30 PM PST

ខេត្ត​បាត់​ដំបង​ ៖ ​មន្ត្រី​សមត្ថ​កិច្ច​បានឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​​យុវជន​ម្នាក់​​ស្លាប់​​ និង​បុរស​ម្នាក់​​​រង​របួស​ ដោយសារ​ភាគី​ម្ខាង​លើក​គ្នា​ទៅ​ពូន​ស្ទាក់​​ជាមុន​ ចាំ​កាប់​​ប្រហារ​ដល់​មុខ​ផ្ទះ​កាល​ពី​វេលា​ម៉ោង​៩​យប់​​ថ្ងៃ​ទី​២៨​ មករា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ភូមិ​រកា​ឈ្មោល​ ឃុំ​គា ស្រុក​មោង​ឫស្សី​ ខណៈ​មាន​ការ​រាំ​កម្សាន្ត​ក្នុងពិធី​មង្គល​ការ​មួយ​នៅ​ក្បែរ​នោះ ។​

ពលរដ្ឋ​នាំគ្នាតវ៉ាបិទ​ផ្លូវជាតិលេខ​៧២ នៅ​ស្រុក​កំពង់សៀម

Posted: 29 Jan 2013 11:22 PM PST

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​​ជា​ច្រើន​នាក់​ដែល​ជា​ម្ចាស់​ដំឡូង​​បាន​​នាំគ្នា​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៧២ បន្ទាប់​ពី​ក្រុម​គណៈ​​កម្មាធិការ​​សម្រប​សម្រួល​​អចិន្ត្រៃយ៍​នៃ​គណៈ​កម្ម​ការ​ត្រួត​ពិនិត្យ​​យាន​យន្ត​​ដឹក​ជញ្ជូន​លើស​ទម្ងន់​​កម្រិត​​កំណត់​​បាន​ចាប់​ឃាត់​​រថយន្ត​ដឹក​ដំឡូង​៣​គ្រឿង​​​ធំៗ​របស់​​ពួកគេ​កាល​ពីវេលា​ម៉ោង​​១១​យប់​ថ្ងៃទី​​២៩ មករា ​២០១៣ ​ចំណុច​ភូមិ​ខែល​ជ័យ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់​សៀម ​ដោយ​ផាក​ពិន័យ​​រថយន្ត​១​គ្រឿង​​១៥​លាន​​រៀល

កង​ពល​តូច​អន្តរាគមន៍​លេខ​14ទទួល​ស្បៀង​សម្រាប់​បើក​វត្គ​ហ្វឹកហ្វឺន

Posted: 29 Jan 2013 11:15 PM PST

ខេត្ត​ពោធិ៍សាត់ ៖ អង្ករ​​ចំនួន​មួយ​តោន​​​កន្លះ មី​យើង​១០០​កេស​​ និង​ត្រី​២០​​កេស​ជា​អំណោយ​របស់​លោក​រដ្ឋ​មន្ត្រី ​ស៊ុយ ​សែម ប្រធាន​​ក្រុម​ការងារ​​​គណប្រជា​ជន​​កម្ពុជាចុះ​ជួយ​​​ខេត្ត​​​ពោធិ៍សាត់​បាន​ត្រូវ​​​លោក​​ម៉ៅ ​សាន ​​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​​រ៉ែ និង​​​ថាមពល​ខេត្ត​នាំ​​​យក​ទៅ​ប្រគល់​ជូន​អង្គភាព​​​កង​ពល​តូច​អន្តរាគមន៍​​លេខ​១៤ ដែល​ឈរ​ជើង​នៅ​ភ្នំ​បាយ​ឃ្លះ ឃុំ​​តោ្នត​​ជុំ ស្រុក​ក្រគរ កាលពី​ថ្ងៃទី​២៨ មករា​ ។​

និស្សិត​​នៅ UME ជិះ​ម៉ូតូ​បុក​​គ្នា​ភាគី​​ប្រុស​របួសធ្ងន់ រីឯ​ភាគី​ស្រី​២​នាក់​របួស​ស្រាល​

Posted: 29 Jan 2013 11:13 PM PST

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​
ខេត្ត​​បាត់ដំបង​ ៖ យុវជន​​ម្នាក់​​បាន​រងរបួសធ្ងន់ និង​​នារី​២​នាក់​ទៀត​រង​​របួស​ស្រាល ក្នុងហេតុការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​​មួយ​ដែល​ប៉ះ​ទង្កិច​គ្នា​រវាង​ម៉ូតូ និង​​​ម៉ូតូ​ កាល​ពី​​វេលា​ម៉ោង​​១១​និង​៤០​នាទីថ្ងៃត្រង់ថ្ងៃ​ទី​៣០ មករា ​២០១៣ ​នៅ​ក្បែរ​​ផ្លូវ​បំបែក​​ខាង​ត្បូង​សាកល​វិទ្យា​ល័យ​ UME ក្នុងភូមិ​ព្រែក​ព្រះ​ស្តេច ​សង្កាត់​ព្រែក​​ព្រះស្តេច ក្រុង​បាត់​ដំបង ។

​អាសេនវែងហ្គើរ ៖ ដេវីដ បេកខាំ​ហ្វឹកហាត់ជាមួយក្លិប​​ Arsenal​ ដើម្បី​សុខ​ភាព​

Posted: 29 Jan 2013 11:10 PM PST

​អាសេនវែងហ្គើរ ៖ ដេវីដ បេកខាំ​ហ្វឹកហាត់ជាមួយក្លិប​​ Arsenal​ ដើម្បី​សុខ​ភាព​
បន្ទាប់​​ពី​ចាក​ចេញ​​ពី​ក្លិប​​បាល់​ទាត់​អាមេ​រិក​​​ Los Angeles Galaxy ​អតីតកីឡាករ​​​ប្រធាន​ក្រុម​​ជម្រើស​ជាតិ​អង់​គ្លេស​វ័យ​ចំណាស់​​​ដេ​វីដ​ បេកខាំ​ មិន​ទាន់​​​ស្វែង​រក​​ទ្រនំ​ជ្រកបាន​​នៅ​ឡើយ​ទេ ។ ​​​ដោយ​សារ​តែ​​​​ភាព​តែលតោល​មិន​ទាន់​មាន​​​​ទីជម្រក​​ពិត​ប្រាកដ​​​​បែប​នេះ​ទើប​​មាន​លេ​​ច​​ឮ​ពាក្យ​ច​ចាម​អារ៉ាម​​ថា កីឡាករ​​​វ័យ​៣៧​ឆ្នាំ​​រូប​នេះ​​​​កំពុង​​​ចរចា​ជាមួយ​​លោក​អាសេន​វែង​ហ្គើរ​​​​​​ដើម្បី​​ចូលមក​​រួម​ជាមួយ​ក្លិប​​​កាំ​ភ្លើង​ធំ​​ Arsenal​ ។ ​​

មី​យ៉ាន់​ម៉ា​គ្រោង​រៀប​ចំ​ការ​ប្រ​កួត​សាក​ល្បង​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​​2013​នៅ​ខែ​ក្រោយ​

Posted: 29 Jan 2013 11:01 PM PST

យោង​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការ​ណ៍​ឱ្យ​ដឹង​​ថា ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ទទួល​បានសិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡាស៊ី​ហ្គេម​លើក​ទី​២៧​​នា​ឆ្នាំ​២០១៣​ នឹង​រៀប​ចំ​​ប្រ​កួត​សាក​ល្បង​មួយ​មុន​ការ​ប្រ​កួត​ពិត​ចាប់ផ្តើម​ ក្នុង​គោល​បំណង​​​ដើម្បី​សម​នឹង​ព្រឹត្តិ​ការណ៍​នេះ​។ សារ​ព័ត៌​មាន Weekly Eleven News​បាន​រាយ​ការណ៍​​ថា ការ​ប្រ​កួត​សាក​ល្បង​ដែល​មាន​២២​វិញ្ញាសា​គ្រោង​នឹង​ធ្វើ​នៅ​ទី​ក្រុង​ណៃ​

អប​អរ​សាទរ​ទិវា​គយ​អន្តរ​ជាតិ​លើក​ទី​61​(26​​ មករា​ ​​1953​-​26​​ មករា​ 2013​)

Posted: 29 Jan 2013 11:00 PM PST

រាជធានីភ្នំពេញ ៖ ​​​​​​​​​​​​​​​​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៣ នៅ​សាល​ប្រជុំ​អគ្គ​នាយក​ដ្ឋាន​គយ​​និង​រដ្ឋា​ករ​កម្ពុជា​​​ មាន​ប្រារព្ធ​ពិធី​អប​អរ​សាទរ​​​​​​​​​​​​​​​​​​​​​​​ទិវាគយ​អន្តរជាតិ​លើក​ទី​៦១ (២៦​ មករា ១៩៥៣​-​២៦ មករា ​​​​​​​​​២០១៣​) ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​​​​​​​​​​​​ ប៉ែន ស៊ី​ម៉ន ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​ និង​រដ្ឋា​ករ​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​​អង្គ​ភាព​​​​គយ​​និង​រដ្ឋា​ករ​នានា

ក្រុង​ប៉េកាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​កីឡា​អត្ត​ពលកម្ម​ជន​ពិ​ការ​ឆ្នាំ​​2013​

Posted: 29 Jan 2013 10:59 PM PST

គណៈកម្មា​ធិ​ការ​ប៉ា​រ៉ា​ឡាំ​ពិក​អន្តរជាតិ​ (IPC)​បាន​ឱ្យ​ដឹង​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ក្រុង​ប៉េកាំង​នឹង​ក្លាយ​ជា​ទី​កន្លែង​មួយ​ក្នុង​ចំណោម​ទីកន្លែងទាំង​៦​ដែល​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​ប៉ា​រ៉ា​ឡាំ​ពិក​ Grand Prix ឆ្នាំ​២០១៣ ។​លោក Ed Warner ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប៉ា​រ៉ា​ឡាំ​ពិក​អន្តរជាតិ​បាន​ថ្លែង​ថា​៖«ប្រ​សិន​ជា​ការ​សាក​ល្បង​នេះ​ទទួល​ជោគជ័យ​ ដូច្នេះ​ យើង​សម្លឹង​មើល​លទ្ធភាព​

កីឡាការិនី​ហែល​ទឹក​ចិន​ជាប់​បម្រាម​​2ឆ្នាំ​ក្នុង​បទ​ប្រើ​សារ​ធាតុ​ហាម​ឃាត់​

Posted: 29 Jan 2013 10:58 PM PST

សហ​ព័ន្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ​(FINA)​​​​​​​​និយាយ​ថា​ កី​ឡាការិនី​ចិន​ Li Zhezi ដែល​ជា​ម្ចាស់​ឯតទគ្គកម្ម​ពិភព​លោក​នឹង​ជាប់​បម្រាម​ប្រកួត​រយៈ​ពេល​២​ឆ្នាំ​ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​មួយ​កាល​ពី​ខែ​មី​នា​ឆ្នាំ​២០១២​រក​ឃើញ​មាន​​សារ​ធាតុ EPO ។ FINA​បាន​បញ្ជាក់​ថា នាង Zheziព្រម​ទាំង​គ្រូ​បង្ហាត់​របស់​ខ្លួន​ដែល​គេ​មិន​ប្រាប់​ឈ្មោះ​ ត្រូវ​សហ​ព័ន្ធ​កីឡា​ហែល​ទឹក​ប្រ​ទេស​ចិន​ហាម​មិនឱ្យ​ប្រ​កួត​ពី​បទ​រំ​លោភបំ​ពាន​លួច​ប្រើ​សារ​ធាតុ​ហាម​ឃាត់ ។

ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ​អំពី “ស្លាក​ផលិត​ផល” មាន​ការ​កើន​ឡើង​

Posted: 29 Jan 2013 10:45 PM PST

ការ​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ​អំពី
រាជ​ធានី​ភ្នំពេញ ៖ ប្រជា​ពលរដ្ឋ​ខែ្មរ​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​ម៉ាក​ និង​ស្លាក​ផលិត​ផល​នៅ​ពេល​ពួក​គេ​ទិញ​ផលិត​ផល ។​ ​នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​ទីផ្សារ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង ។​យោង​តាម​ទីភ្នាក់ងារ​ផ្សាយ​ពាណិជ្ជ​កម្ម និង​ក្រុម​ហ៊ុន​ទំនាក់​ទំនង​សាធារណៈ​ បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​កំពុង​ជ្រើសរើស​ទំនិញ​ល្អៗ​ដែល​មាន​ម៉ាក​ត្រឹម​ត្រូវ​ ហើយ​ដែល​មាន​បិទ​ស្លាក​បញ្ជាក់​​អំពី​ផលិត​ផល​ងាយ​ស្រួល​អាន​ និងងាយ​ស្រួល​យល់។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៣០ មករា ២០១៣

Posted: 29 Jan 2013 10:35 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី៣០ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

នាវា​ទេស​ចរណ៍​ខ្លាត​យក្ស VOLENDAM បន្ត​​ចូល​ចត​នៅ​​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះ​សីហនុ​ ជាលើក​ទី២ ក្នុង​ខែមករា​នេះ

Posted: 29 Jan 2013 10:32 PM PST

នាវា​ទេស​ចរណ៍​ខ្លាត​យក្ស VOLENDAM
ខេត្តព្រះសីហនុ ៖ MC. តាមរយៈ​​នាវា​ទេស​ចរណ៍ VOLENDAM ក្នុង​ជើង​ទី​២ នៃ​ខែ​មករា ២០១៣ ​នេះ​ភ្ញៀវ​​ទេស​ចរ​ចម្រុះជាតិ​សាសន៍​ប្រមាណ​​១.៣៩២​នាក់ បាន​​ចូល​មក​ទស្សនា​ក្រុង​ព្រះ​សីហនុ ​កាល​ពីព្រឹកថ្ងៃទី​​៣០ មករា​ ​២០១៣ ​នេះ ដើម្បី​ធ្វើ​ទស្សន​កិច្ច​​នៅខេត្ត​ព្រះ​សីហនុ ​រយៈ​ពេល​១​ថ្ងៃ។ លោក​សេង ខា ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះសីហនុ ​បាន​មាន​ប្រសាសន៍​ឱ្យ​​ដឹងថា នាវា​ទេស​ចរណ៍ VOLENDAM សញ្ជាតិ NETHERLANDS ​

ប៉ូលិស​ខេត្ត​បើក​យុទ្ធ​នាការ​បង្ក្រាប​ទីតាំង​ជួញ​ដូរ​គ្រឿង​ញៀន​ មេ​ខ្លោង​រត់​រួច​

Posted: 29 Jan 2013 10:30 PM PST

ប៉ូលិស​ខេត្ត​បើក​យុទ្ធ​នាការ​បង្ក្រាប​ទីតាំង​ជួញ​ដូរ​គ្រឿង​ញៀន​ មេ​ខ្លោង​រត់​រួច​
ខេត្ត​មណ្ឌល​គិរី ៖ សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨​ មករា​ បាន​បើក​យុទ្ធ​នាការ​បង្ក្រាប​ទីតាំង​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ធំ​មួយ​ ដោយ​រឹប​អូស​បាន​សម្ភារ​ប្រើ​ប្រាស់​សម្រាប់​​សេព​ និង​ជក់​​មួយ​ចំនួន​ធំ​ រួម​ជាមួយ​កាំ​ភ្លើង​ខ្លី​មួយ​ដើម​ និង​ឃាត់​ខ្លួន​មនុស្ស​ពីរ​នាក់ ។​ ប្រតិបត្តិ​ការ​បង្ក្រាប​មុខ​សញ្ញា​មេ​ខ្លោង​ជួញ​ដូរ​​​ថ្នាំញៀន​ដ៏​ធំ​នេះ ​ធ្វើ​ឡើង​នៅ​ចំណុច​ព្រំ​ប្រទល់​​រវាង​ស្រុក​ស្នួល​

ម៉ូតូ​ឃ្លីក​និង​អ៊ែរ​ប្លែ៊ត​ពន្លះ​គ្នា​រង​របួស​3​នាក់​

Posted: 29 Jan 2013 10:15 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​​​​​យុវជនម្នាក់បាន​​​​​រង​របួស​ធ្ងន់ និង​ពីរ​នាក់​​ទៀត​រង​របួស​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើត​ឡើង​​​កាលពីវេលាម៉ោង១១និង៤៥នាទី យប់​ថ្ងៃ​ទី២៨ មករា នៅលើកំណាត់ផ្លូវ​ព្រះ​​មុនី​រ៉េត ​ស្ថិត​​​​ក្នុងភូមិទ្រា សង្កាត់ស្ទឹងមាន​ជ័យ ខណ្ឌ​មាន​​ជ័យ ​​។

គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​រ​លើក​ស្លាប់​3​នាក់​ក្នុង​នោះ​មេ​បញ្ជា​ការ​​អាវុធ​ហត្ថ​ស្រុក​កោះ​សូទិន​ម្នាក់​

Posted: 29 Jan 2013 10:00 PM PST

គ្រោះ​ថ្នាក់​ចរាចរណ៍​ពី​រ​លើក​ស្លាប់​3​នាក់​ក្នុង​នោះ​មេ​បញ្ជា​ការ​​អាវុធ​ហត្ថ​ស្រុក​កោះ​សូទិន​ម្នាក់​
​ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់​ចរាចរណ៍​​​​​​​​​​​​​​​​​​​​បាន​កើតឡើង​ជាបន្តបន្ទាប់​​២​លើក​នៅ​លើ​​កំណាត់ផ្លូវ​ជាតិលេខ៧​ត្រើយ​ខាង​កើត​ទន្លេ​មេ​គង្គ ​​​​​​​​​​​ស្ថិតនៅឃុំទន្លេបិទ និង​ឃុំជីរោទ៍​ទី​២ ស្រុកត្បូងឃ្មុំ ​ក្នុង​​​​​​​​​​ថ្ងៃទី​២៨ មករា ​ ។ ​គ្រោះ​ថ្នាក់​នេះ​បាន​​ឆក់​យក​អាយុ​ជីវិត​មនុស្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣នាក់ ក្នុងនោះមាន​លោក​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ស្រុកកោះសូទិន​ម្នាក់ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​២​​នាក់​ ។

ក្រោយ​បញ្ជូនទៅតុលាការ​ប៉ូលិស​ដៃ​ឆៅ​​លួច​​រត់ ប្រហែល​ជាង​១០​នាទី​ចាប់ខ្លួន​បានវិញ

Posted: 29 Jan 2013 09:55 PM PST

រ​ប៉ូលិស​ដៃ​ឆៅដែលបាញ់គេដោយសារទារ​លុយ​​មិនបាន
រាជធានីភ្នំពេញ ៖ ​ប៉ូលិស​ដែល​បាញ់​​អ្នក​បើក​បរ​​ឡាន​ដឹក​ម្ទេស​ដោយ​សារ​ទារ​ប្រាក់​២.០០០​រៀល​មិន​បាន​នោះ​ត្រូវបាន​បញ្ជូន​មក​កាន់​សាលា​ដំបូង​​រាជធានីភ្នំពេញ ​កាល​ពីវេលាម៉ោង​​ជាង​៨​ព្រឹក​ថ្ងៃទី​​៣០ មករា ​២០១៣ ​ដើម្បី​ឱ្យ​​​ព្រះរា​ជអាជ្ញា​សួរនាំ​ដាក់​បន្ទុក (ចោទប្រកាន់)... ក្រោយ​ពេល​សាក​សួរ​ជិត​២​ម៉ោង​ក៏​ត្រូវ​បញ្ជូន​ទៅ​ផ្ញើ​ទុក​នៅ​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​វិញ ប៉ុន្តែ​​ស្រាប់តែ​ប៉ូលិស​​ជាប់​សង្ស័យ​​ឈ្មោះ​យូ សុខគា

រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​ម៉ូតូ​និស្សិត​ស្រីរបួស​ធ្ងន់​2នាក់​

Posted: 29 Jan 2013 09:45 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្តម៉ាក​ទីតាន់​ពណ៌ខៀវ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​៣A-០៧៩៧ មួយគ្រឿង​ដឹក​ស៊ីម៉ង់​ត​​៍​​បាន​​​បោះ​ពួយ​បុកម៉ូតូ​ម៉ាក​វីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​​ភ្នំពេញ​១L-២០៩៥ ​មួយគ្រឿង​នៅចំណុច​ផ្លូវកែង​បណ្តាល​ឱ្យ​ស្ត្រី​ជា​និស្សិត​២​នាក់​ រង​របួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឯកជន កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៨ មករា ​នៅចំណុច​ផ្លូវលេខ​៣៣៧ កែង​ផ្លូវលេខ​៥២៨ សង្កាត់​

រថយន្ត​ដឹក​ទឹក​សុទ្ធ​ដាច់​កាឡេ​​លើស្ពាន​ស្ទះចរាចរណ៍​ ហ៊ី​យ៉ាន់​ដាយ​បុក​ម៉ូតូ​របួស​2​នាក់​

Posted: 29 Jan 2013 09:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្តហ៊ី​យ៉ាន់​ដាយ​ពណ៌ខៀវ​មួយគ្រឿង​បាន​​​បើក​បុក​ម៉ូតូ​​​សេ​១២៥​​​ពី​ក្រោយ​បណ្តាល​ឱ្យ​ដួល​​​​​​របួស​ស្រាល​២​នាក់ ខណៈ​ពេល​កំពុង​ស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​​ព្រះ​មុនី​វង្ស​ចាស់ ​ដោយ​សារ​តែ​មានរថយន្តដឹក​ទឹក​សុទ្ធ​មួយគ្រឿង​ដាច់​កាឡេ​នៅ​លើ​នោះ​​​ ។ ហេតុ​ការណ៍​នេះកើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​២៨ មករា ​នៅ​លើស្ពាន​ព្រះ​មុនីវង្ស​​ចាស់​​ ​ក្នុង

ក្លិប Milan ទិញ​កីឡាករ​​បាឡូតេ​រីពី​ក្លិបMan Cityតម្លៃ​​ជាង​​29​លាន​ដុល្លារ​

Posted: 29 Jan 2013 09:30 PM PST

យោង​តាម​​ប្រភព​ព័ត៌​​មាន​​​អេប៊ីស៊ី ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​ពុធទី​​៣០ មករា ឆ្នាំ​២០១៣ បាន​​ឱ្យ​ដឹង​ថា​ ក្លិប​​ Milan បាន​​សម្រេច​​ទិញ​កីឡា​ក​រ​​បាឡូតេលី​​ពី​ក្លិប Man City ក្នុង​តម្លៃ​​ខ្លួន​១៩​លាន​ផោន ដែល​ស្មើ​​នឹង​ជាង​​២៩​លាន​ដុល្លារ​​​អាមេរិក ជា​មួយ​នឹង​​ការ​ផ្តល់​កុង​ត្រា​រយៈ​ពេល​៤​ឆ្នាំ​កន្លះ ។

ក្រុម​ការ​ពារ​ជើង​​ឯក​សំប៊ី​សម្រក់ទឹក​ភ្នែក​​លើ​ទី​លាន​​ប្រកួត​បន្ទាប់​ពី​​ជ្រុះ​ត្រឹម​ជុំ​ទី​1

Posted: 29 Jan 2013 09:27 PM PST

ការ​​សប្បាយ​​លាយ​ឡំ​នឹង​ទឹក​ភ្នែក​​នៃ​ការ​​លើក​ពាន​​រង្វាន់​​​កាល​ពី​ឆ្នាំ​​ទៅ​ម៉ិញ​​បាន​ប្រែ​ក្លាយ​ទៅ​​​ជា​ទឹក​ភ្នែក​នៃ​​សេចក្តី​ទុក្ខ​​កាល​ពីរាត្រី​ថ្ងៃ​​​អង្គារ​​ បន្ទាប់​ពី​​ក្រុម​របស់​​គេ​ប្រកួត​បាន​​លទ្ធ​ផល​​ត្រឹម​តែ​​ស្មើ​​ 0-0 ជា​មួយ​ក្រុម​​បួគីណា​​ ហ្វាសូ ។ លទ្ធផល​​ដ៏​​អាក្រក់​​នេះ​បាន​ធ្វើ​​ឱ្យ​ក្រុម​ការ​ពារ​ជើង​ឯក​​អាហ្វ្រិក​​ខាប់​សំប៊ី​ជ្រុះ​​ចេញ​ពី​ការ​​ប្រកួត​​បាល់​ទាត់​​​អាហ្វ្រិក​​ខាប់​ត្រឹម​ជុំ​ទី​១​​ក្នុង​រយៈ​ពេល​២១​ឆ្នាំ​ចុង​ក្រោយ​​​នេះ ។

ភរិយា​​​​លោក​អាសាដ​មាន​ផ្ទៃ​ពោះ​ទៀត​

Posted: 29 Jan 2013 09:24 PM PST

លោក​អាសាដ​ និង​ភរិយា
ពេល​ប្រទេស​កំពុង​​មាន​សង្គ្រាម​​​បែក​ផ្សែង​​​ប្រធានាធិបតី​ស៊ី​រី​លោក​បាចា​អាល់​​អាសាដ​​អះអាង​​ប្រាប់​កាសែត​​​លីបង់​​​មួយ​ថា ភរិយា​​របស់​លោក​​គឺ​លោក​ស្រី​​​អាស្មា​​មាន​ផ្ទៃ​ពោះ​​ទៀត​ហើយ​។​លោក​​អាសាដ​អះអាង​​ប្រាប​់កាសែត​​​លីបង់​ AL AKHBAR ​ដែល​គាំទ្រ​​​របប​លោក​ថា​​ ភរិយា​​​របស់​លោក​​អាស្មា​មាន​ផ្ទៃ​ពោះ​​កូន​ទី​៤​​របស់​លោក​ហើយ ។

យុវជន​2​នាក់​ជិះ​ម៉ូតូ​បុក​គោ​ដួល​បោក​ក្បាល​របួស​ធ្ងន់​​

Posted: 29 Jan 2013 09:15 PM PST

យុវជន​2​នាក់​ជិះ​ម៉ូតូ​បុក​គោ​ដួល​បោក​ក្បាល​របួស​ធ្ងន់​​
ខេត្ត​ស្វាយ​រៀង​ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​បុក​េម​គោមួយ​ក្បាល​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ដួល​បោក​​ទៅ​លើ​ថ្នល់​​​ បែក​ក្បាល​ដាច់​​ផ្ទៃ​មុខ​ ​រលាត់​​ដង​ខ្លួន​​ ដៃ​ជើង​ធ្ងន់​ធ្ងរ​សន្លប់​​នៅ​នឹង​កន្លែងកាល​ពី​វេលា​ម៉ោង​៣និង​៣០​នាទី​រសៀលថ្ងៃ​ទី​២៨​ មករា​ នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​១​ ស្ថិត​នៅ​ភូមិ​តាប៉​ ឃុំ​តា​សួស​ ស្រុក​ស្វាយ​ជ្រំ ។​

ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​គ្រឿង​ចក្រ​ របួស​ធ្ងន់​2​នាក់​

Posted: 29 Jan 2013 09:00 PM PST

ខេត្ត​កំពត ៖ ​​បុរស​​២​នាក់​បាន​រង​របួស​ធ្ងន់​​ ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​​ C125 ស៊េរី​ឆ្នាំ​២០០៣​ ពណ៌​ក្រហម​មួយ​គ្រឿង​ទៅ​បុក​ជាមួយ​គ្រឿង​ចក្រ​ជួស​ជុល​ផ្លូវ​ កាល​ពី​វេលា​ម៉ោង​៤​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦​ មករា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣១​ ត្រង់​​ចំណុច​ភូមិ​ដំណាក់​​ចំបក់​ ឃុំ​សំរោង​លើ​ ស្រុក​បន្ទាយ​មាស។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!