Koh Santipheap Daily

Koh Santipheap Daily


ឪពុក​បង្កើត​​ទាត់ និង​កាប់​កូន​ស្រី​កំពុងមានផ្ទៃ​ពោះ​៨ខែ​

Posted: 30 Jan 2013 11:34 PM PST

បុរសជាប់ចោទ
ខេត្តកំពង់​ឆ្នាំង ៖ ​ស្ត្រីមាន​ផ្ទៃពោះ​​៨​ខែ​​ម្នាក់បាន​រង​របួស​ក្បាល​ដេរ​៥​ថ្នេរ ដោយ​សារ​ឪពុក​បង្កើត​បាន​កាប់​​១​កាំបិត​​ត្នោត និង​ទាត់​១​ជើង​ បណ្តាល​​ឱ្យ​រង​របួសចុក​ចាប់​កាល​ពី​វេលា​ម៉ោង​​៥ល្ងាចថ្ងៃទី​​៣០ មករា ​២០១៣ នៅ​លំនៅ​ឋាន​ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​​រាំង ឃុំ​អភិ​វឌ្ឍន៍​ ស្រុក​ទឹក​ផុស ខណៈ​​ដែល​​កូន​ស្រី​​រូបនេះ​ចូល​ទៅ​​ឃាត់​ឪពុក​ម្តាយ​ឈ្លោះ​គ្នា ។ ​ទោះ​យ៉ាង​ណា​ឪពុក​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​មូល​ដ្ឋាន​ចាប់​បញ្ជូន​មក​កាន់​​ស្នងការ​ដ្ឋាន​តាម​នីតិ​វិធី​ច្បាប់​​ផង​

ស្ថានទូត​អាមេរិក​បិទសិក្ខា​សាលា​ពហុ​ភាគី​ស្តីពី​​សុវត្ថិ​ភាពឈាម​នៅ​រសៀល​នេះ​

Posted: 30 Jan 2013 11:33 PM PST

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​​ទូត​អាមេរិក​ប្រចាំ​នៅ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ បាន​ឱ្យ​ដឹង​ថា នៅថ្ងៃ​​ទី​៣១ មករា​​២០១៣ ​​បុគ្គ​លិក​​ជាង​៤០​នាក់​មក​ពី​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​​ឈាម​នៃ​ក្រសួង​សុខា​ភិបាល ​នាយក​​ដ្ឋាន​សុខា​ភិបាល​នៃ​ក្រសួង​ការពារ​ជាតិ មជ្ឈ​មណ្ឌល​​​ជាតិ​ផ្តល់​​ឈាម​នៃ​ប្រទេស​ឡាវ មជ្ឈ​មណ្ឌល​កំចាត់​ជំងឺ​​របស់​សហ​រដ្ឋ​អាមេរិក និង​ការិយា​ល័យ​​ផ្នែក​វះ​កាត់​​របស់​​បញ្ជា​ការ​ដ្ឋាន​អាមេរិក​​ប្រចាំ​​នៅតំបន់​​

សាលា​រាជធានីភ្នំពេញ ​ចុះហត្ថ​លេខា​លើ​ការ​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​ជា​មួយ​សាកល​វិទ្យា​ល័យ​​ប្រទេស​កូរ៉េ

Posted: 30 Jan 2013 11:30 PM PST

ពិធី​ចុះហត្ថ​លេខា​
រាជធានីភ្នំពេញ ៖ ​នៅ​សាលា​រាជធានីភ្នំពេញ ​កាលពីរសៀល​ថ្ងៃទី​​៣០ មករា ​២០១៣ ​មាន​ការ​​រៀបចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​​នៃ​ការ​យោគ​យល់​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​​ការ​លើ​ការ​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​រវាង​សាលា​រាជធានីភ្នំពេញ ជាមួយ​សាកលវិទ្យា​ល័យ KYUNG SUNG ​និង​ក្រុម​ហ៊ុន Trans Choice ។ ​ពិធីចុះ​​ហត្ថ​លេខា​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​​លោក​កែប ​ជុតិមា ​អភិ​បាល​​រាជធានីភ្នំពេញ តំណាង​ឱ្យ​សាលា​រាជ​ធានី​​ភ្នំពេញ

ព្រឹត្តិការណ៍​​ Tiger Street Football 2013 ចាប់​ផ្តើម​​​​ចុះ​ឈ្មោះ​ចូល​​​រួម​ប្រកួត​​​​នៅ​កម្ពុជា

Posted: 30 Jan 2013 11:30 PM PST

បន្ទាប់​មក​ ក្រុម​ជើងឯក ​និង​ក្រុម​ជើងឯក​រង​មក​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កម្ពុជា​នឹង​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​តាម​តំបន់​នៅ​ទីក្រុង​ក្វា​ង​ចូ​វ ប្រទេស​​ចិន ​ដែល​ក្រុម​នីមួយ​ៗ​នឹង​បង្ហាញ​ពី​ជំនាញ​របស់​ខ្លួន​ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ដែល​ឈ្នះ​មក​ពី​ប្រទេស​ដ​ទៃទៀត​នៅ​អាស៊ី​ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក Tiger Street Football 2013 ។

​កិច្ចប្រជុំ​​ស្ដីពីការ​គ្រប់​គ្រង​​ការ​អភិវឌ្ឍនិង​អភិរក្ស​​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​

Posted: 30 Jan 2013 11:15 PM PST

​កិច្ចប្រជុំ​​ស្ដីពីការ​គ្រប់​គ្រង​​ការ​អភិវឌ្ឍនិង​អភិរក្ស​​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​
ខេត្តកោះកុង​ ៖ គណៈ​កម្មា​​ធិ​ការ​ជាតិ​គ្រប់​គ្រង​​​ និង​អភិវឌ្ឍន៍​​​តំបន់​ឆ្នេរ​សមុទ្រ​​កម្ពុជា ​​​​កាល​ពី​​រសៀល​​ថ្ងៃ​ទី​២៨ មករា ឆ្នាំ​២០១៣ បាន​រៀប​ចំ​​កិច្ច​ប្រជុំ​ស្តី​ពី​ការ​គ្រប់គ្រង​​ការ​អភិវឌ្ឍ​​ និង​អភិ​រក្ស​តំបន់​​ឆ្នេរ​​សមុទ្រ​​កម្ពុជា​ នៅ​សាល​មហោ​ស្រព​​ខេត្ត​ ក្រោម​អធិ​បតី​ភាព​​លោក​​បណ្ឌិត ម៉ុក ម៉ារ៉េត ទេ​ស​រដ្ឋ​មន្ត្រី​​រដ្ឋ​មន្ត្រី​​​ ក្រសួង​​បរិស្ថាន​​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​​ និង​អភិ​វឌ្ឍ​​ន៍​តំបន់​​ឆ្នេរ​សមុទ្រ​​​កម្ពុជា ។​

ជើង​ឯក​កាយ​សម្ព័ន្ធ​ពិ​ភព​លោក​ Sacramone​ចូល​និ​វត្ត​ន៍​

Posted: 30 Jan 2013 11:12 PM PST

ជើង​ឯក​កាយ​សម្ព័ន្ធ​ពិ​ភព​លោក​ Sacramone​ចូល​និ​វត្ត​ន៍​
ជើង​ឯក​កាយ​សម្ព័ន្ធ​ពិ​ភព​លោក​នាង Alicia Sacramone បាន​ប្រកាស​ចូល​និ​វត្តន៍​ហើយ​កាល​ពី​ថ្ងៃ​ទី​២៩​មក​រាពោល​គឺ​បន្ទាប់​ពី​នាង​ស្ថិត​ក្នុង​អាជីព​ដែល​រក​បាន​មេដាយ​មាស​ប្រ​កួត​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​ចំ​នួន​១០​គ្រឿង​ ។ Sacramone វ័យ​២៥​ឆ្នាំ​ធ្លាប់​បាន​ចូល​និ​វត្តន៍​ម្តង​រួច​មក​ហើយ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​កួត​ព្រឹត្តិ​ការ​ណ៍​អូឡាំពិក​​ក្រុង​ប៉េកាំង​ឆ្នាំ​២០០៨​ដែល​ពេល​នោះ​ នាង​គឺ​ជា​អ្នក​ដឹក​នាំ

មន្ត្រី​សមា​គម​វាយ​កូន​គោលPGA Tourស៊ើប​អង្កេត​លើ​កីឡាករ​ Vijay Singh

Posted: 30 Jan 2013 11:11 PM PST

បណ្តា​មន្ត្រី​របស់​សមា​គម​ PGA Tourនឹង​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​អះ​អាង​ដែល​ថា អតីត​​កីឡាករ​វាយ​កូន​គោល​លំ​ដាប់​ទី​១​ពិភព​លោក​ជាតិ​ឥណ្ឌា​ Vijay Singhប្រើ​សារ​ធាតុ​ហាម​ឃាត់ ។ អត្ថ​បទ​មួយ​របស់​ទស្សនា​វដ្តី​អា​មេរិក Sports Illustratedបាន​អះ​អាង​ថា កីឡាករ​ Singhទទួល​ស្គាល់​ថា ខ្លួន​ប្រើ​ឱសថ​ចម្រាញ់​ពី​ធម្ម​ជាតិប្រ​ភេទ​ស្ព្រៃស៍​បាញ់មាត់​ Deer Antler Spray ​​រាល់​​​ថ្ងៃ​​រៀង​រាល់​​២​

German Grand Prixអាច​បាត់​ឈ្មោះ​ពី​ប្រតិទិន​ប្រ​ណាំង​F1ឆ្នាំ​២០១៣​

Posted: 30 Jan 2013 11:10 PM PST

កម្ម​វិធី​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​ German Grand Prixដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង Nurburgring ប្រ​ទេស​អា​ល្លឺ​ម៉ង់​អាច​នឹង​ត្រូវ​លុប​ចេញ​ពី​ប្រតិទិន​ប្រ​ណាំង​ឆ្នាំ​២០១៣​ខណៈ​ការ​ផ្លាស់​ប្តូរ​ទី​លាន​ទៅ​កាន់ក្រុង Hockenheim​ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​បាន ។​ ឆ្នាំ​២០១៣ អា​ល្លឺ​ម៉ង់​​រៀប​ចំ​ការ​ប្រ​ណាំង​ហ្វមមូ​ឡា​វ័ន​ដល់​ទៅ​២​លើក​លើ​ទី​លាន​ផ្សេង​គ្នា ដែល​ម្ចាស់​គឺ​ជា​គូ​ប្រ​ជែង​ ។ ប៉ុន្តែ​ទី​លាន​នៅ

អាជ្ញាធរ​រាជធានីភ្នំពេញ ​ប្រជុំ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​ផែន​លំអិត​ក្នុង​ការ​ការ​ពារ​ពិធី​ដង្ហែ​​ព្រះ​បរម​សព​

Posted: 30 Jan 2013 11:09 PM PST

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​​៣១ មករា ​២០១៣ ​នេះ​អាជ្ញា​ធរ​​រាជធានី​ភ្នំពេញ បាន​បើក​​កិច្ច​ប្រជុំ​មួយ​ជា​មួយ​មន្ត្រី​​ពាក់​ព័ន្ធ​​គ្រប់​លំដាប់​ថ្នាក់​​​ក្រោម​ឱវាទ​​សាលា​រាជធានីភ្នំពេញ ​ដើម្បី​ត្រួត​ពិនិត្យ​​ចុងក្រោយ​នៃ​​ផែន​​លំអិត​ក្នុងការត្រៀម​​រៀបចំ និង​កិច្ច​ការ​ពារ​ព្រះ​រាជ​ពិធី​​ដង្ហែ និង​​​ថ្វាយ​ព្រះភ្លើង​ព្រះបរម​សព​ព្រះ​ករុណា​​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម ​សីហនុ ​ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​​រាជ​បិតា​​​ ឯក​រាជ្យ បូរណ​ភាព​ទឹកដី​ និង​ឯក​ភាព​ជាតិ​ខ្មែរ​​ដែល​ប្រារព្ធ​​ធ្វើ​ចាប់​ពី​

ជន​ល្មោភ​កាម​ម្នាក់​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​6​ឆ្នាំ​រហូត​បាន​សម្រេច​

Posted: 30 Jan 2013 11:00 PM PST

រាជ​ធានី​ភ្នំពេញ ៖ ជន​ល្មោភ​កាម​ម្នាក់​បាន​ត្រូវ​​ប៉ូលិស​ប៉ុស្តិ៍​កាកាប​​ចាប់​ខ្លួន​ បន្ទាប់​ពី​ឃើញ​ក្មេង​ស្រី​៣​នាក់​កំពុង​រត់​លេង​ ហើយ​មាន​ចំណង់​រួម​​រ័ក ក៏​​ប្រើ​ល្បិច​ថោក​ទាប​ ដោយ​ឱ្យ​លុយ​ទៅ​ក្មេង​ស្រី​ពីរ​នាក់​បញ្ឆោត​ឱ្យ​ទៅ​ទិញ​នំ​ហូប​ ឯ​ម្នាក់​ទៀត​មិន​ឱ្យ​ទេ ព្រម​ទាំង​ចាប់​ទាញ​ដៃ​ចូល​ទៅ​ក្នុង​បន្ទប់​ រួច​ធ្វើ​សកម្ម​ភាព​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច​។​ លុះ​រំលង​បាន​រយៈ​ពេល​បី​ទៅ​បួន​ថ្ងៃ​ ក៏​ត្រូវ​

រថយន្ត​​ចាប់ផ្តើម​ឡើង​ថ្លៃ ខណៈ​​ប្រជា​ពលរដ្ឋ​​សម្រុក​ទៅ​ចូល​រួម​​ព្រះ​រាជ​ពិធី​ដង្ហែព្រះបរម​​សព​សម្តេច​ឪ

Posted: 30 Jan 2013 10:56 PM PST

រថយន្ត​​ចាប់ផ្តើម​ឡើង​ថ្លៃ
ខេត្ត​បាត់ដំបង​ ៖ ​ស្ទើរគ្រប់​​បណ្តា​រថយន្ត​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ពី​បាត់​ដំបង​ទៅកាន់​​រាជធានីភ្នំពេញ បាន​ចាប់​ផ្តើម​​ឡើងថ្លៃ​បណ្តើរៗ​ហើយ ខណៈ​មាន​ប្រជា​ពលរដ្ឋ​កាន់តែច្រើន​នាំគ្នា​ធ្វើដំណើរ​​ទៅចូលរួម​​ព្រះ​រាជពិធីដង្ហែព្រះ​បរមសព​សម្តេច​ឪ​នៅ​រាជធានីភ្នំពេញ ដែល​នឹង​ប្រារព្ធធ្វើ​នៅ​ថ្ងៃ​ទី១ កុម្ភៈ។ តាម​ប្រភ​ព​ពីអ្នក​ដំណើរ​​​ថា នៅ​ព្រឹកថ្ងៃទី​​៣១ មករា ​២០១៣ ​នេះតម្លៃ​សំបុត្រ​​រថយន្ត​ដឹក​អ្នក​ដំណើរ​​គ្រប់​ទី​កន្លែង​បាន​ឡើង​ថ្លៃទាំងអស់​ ជា​ពិសេស​​តម្លៃ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៣១ មករា ២០១៣

Posted: 30 Jan 2013 10:51 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី៣១ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

មីស៊ីល​ប៉ាទ្រី​យ៉ូត​អា​មេរិក​បញ្ជូន​ដល់​តួក​គី​

Posted: 30 Jan 2013 10:46 PM PST

ប្រព័ន្ធ​មីស៊ីល​​ប្រឆាំង​​មីស៊ីល​​​អីុ​ស្រា​អែល​​​​នៅតាម​ព្រំដែន​​ជាមួយ​ស៊ីរី​
យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​អីុតាលី​ANA​-​TOLIE ថា នាវា​១​គ្រឿង​ដែល​ដឹក​មីស៊ីល​ប៉ា​ទ្រី​យ៉ូត​អាមេរិក​ បាន​មក​ដល់​ឆក​សមុទ្រ​អីុ​ស្កេន ដឺ​រុន ភាគ​ខាង​ត្បូង​តួក​គី​ ហើយ​កាល​ពី​ថ្ងៃ​ទី​៣០ មករា ។មីស៊ីល​ប៉ាទ្រីយ៉ូត​ផ្តល់​ឱ្យ​ដោយ​ប្រទេស​ហូ​ឡង់​​ និង​អាល្លឺម៉ង់​បាន​មក​ដល់​តួក​គី​រួច​ហើយ​ ដោយ​មីស៊ីល​ទាំង​នោះ​ត្រូវ​យក​ទៅ​ដាក់​ពង្រាយ​នៅ​ខេត្ត​អាដា​ណា និង​ខេត្ត​ការ៉ា​ម៉ាន​ម៉ា​រ៉ាស់​ភាគ​ខាង​ត្បូង​ប្រទេស ។

ប៉ូលិសស្រុក​កោះ​ធំ​ចាប់​ខ្លួន​ជន​សង្ស័យ​ចែក​ចាយ​ប្រើ​ប្រាស់​គ្រឿង​ញៀន​

Posted: 30 Jan 2013 10:45 PM PST

ប៉ូលិសស្រុក​កោះ​ធំ​ចាប់​ខ្លួន​ជន​សង្ស័យ​ចែក​ចាយ​ប្រើ​ប្រាស់​គ្រឿង​ញៀន​
ខេត្ត​កណ្តាល​ ៖ ​ប៉ូលិស​បាន​ចាប់​ខ្លួន​ជន​៣​នាក់​ជា​បន្ត​បន្ទាប់​ពី​បទចែក​ចាយ​ រក្សា​ទុក និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ហើយ​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​នៅ​រសៀល​​ថ្ងៃ​ទី​២៩​ មករា​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។​លោក​មុយ ចាន់​ពេជ្រ​ អធិការ​ប៉ូលិស​ស្រុក​កោះ​ធំបាន​ឱ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ អ៊ាវ​ ចំរើន​ ស្នង​ការ​ប៉ូលិស​ខេត្ត

ព្រះ​រាជ​ពិធី​ដង្ហែ​​ព្រះ​​បរម​សព​​សម្តេចឪនឹង​ផ្តើម​ធ្វើ​​ជាផ្លូវការ​នាព្រឹកថ្ងៃទី១ កុម្ភៈ

Posted: 30 Jan 2013 10:39 PM PST

រាជធានីភ្នំពេញ ៖ ​ ព្រះរាជ​ពិធីដង្ហែព្រះ​បរមសព​សម្តេចឪ នរោត្តម សីហ​នុ យកមក​តម្កល់​នៅទីវាល​ព្រះ​មេរុស្ថិត​នៅ​​ខាង​ជើង​ព្រះបរម​រាជវំាង មុននឹង​ថ្វាយព្រះភ្លើង​នៅថ្ងៃទី៤កុម្ភៈ នឹងផ្តើមប្រារព្ធធ្វើជា​ផ្លូវការចាប់តំាងពី​ព្រឹកព្រលឹម​ថ្ងៃទី១ កុម្ភៈ ស្អែក​​នេះ​ហើយ ។

ថ្ងៃ​ទី៣០ មករា ​មនុស្សស្លាប់​៩នាក់​ និងរបួស​ធ្ងន់​-ស្រាល​១៨នាក់​​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

Posted: 30 Jan 2013 10:31 PM PST

​រាជធានីភ្នំពេញ ៖ នៅថ្ងៃទី​៣០ មករា ២០១៣ មានមនុស្ស​ស្លាប់៩នាក់ និងរង​របួសធ្ងន់-ស្រាល១៨​នាក់ ក្នុងករណីគ្រោះ​​ថ្នាក់​ចរា​ចរណ៍​​១៥លើក កើតឡើង​នៅទូទាំងប្រទេស​កម្ពុជា ។ យោង​តាមគេហទំព័រប៉ូលិសជាតិ​បានបញ្ជាក់ដែរថា ក្នុងគ្រោះថ្នាក់ចរាចរណ៍​ខាងលើ បង្កឲ្យខូចខាតយានយន្ត​សរុប២១គ្រឿង ក្នុង​

អាជ្ញាធរ​​​ដក​ហូត​សម្ភារ​សំណង់​ដែល​សង់​អត់​ច្បាប់​រំលោភ​លើ​អាង​ស្តុកទឹក

Posted: 30 Jan 2013 10:30 PM PST

អាជ្ញាធរ​​​ដក​ហូត​សម្ភារ​សំណង់​ដែល​សង់​អត់​ច្បាប់​រំលោភ​លើ​អាង​ស្តុកទឹក
រាជធានីភ្នំពេញ ៖ សំណង់​រឹង​មាំ​អត់​ច្បាប់​អនុញ្ញាតមួយ​កន្លែងដែល​សាង​សង់​រំលោភ​អាង​ស្តុកទឹក​ស្ថានីយ​​ទួល​គោក​ទី​២​ ​​ស្ថិត​​តាម​​ផ្លូវ​រទេះ​ភ្លើង​ សង្កាត់បឹងកក់ទី១​ ​ត្រូវ​​អាជ្ញា​ធរ​ខណ្ឌទួល​គោក​ដឹក​នាំ​ដោយ​លោក​សាំង​ ​សុភៈ​វិចិត្រ អភិ​បាលរង​ខណ្ឌបាន​ចុះ​ទៅ​ឃាត់ និង​​​​ដក​ហូត​សម្ភារ​​សំណង់​ កាល​ពីរសៀល​​ថ្ងៃទី២៦​ មករា​ បញ្ជូន​មក​កាន់​សាលា​ខណ្ឌ​ជាការព្រមាន​ ។ សំណង់​​ដែល​សង់​រំលោភ

ស៊ីរី​​ចោទ​ថាយន្តហោះ​​អីុ​ស្រាអែល​​​ទម្លាក់​​គ្រាប់​បែក​​លើ​អគារ​យោធា​មួយ​

Posted: 30 Jan 2013 10:20 PM PST

ប្រព័ន្ធ​មីស៊ីល​​ប្រឆាំង​​មីស៊ីល​​​អីុ​ស្រា​អែល​​​​នៅតាម​ព្រំដែន​​ជាមួយ​ស៊ីរី​
ក្រុងដាម៉ាស់​​ប្រកាស​​កាល​ពី​យប់​ថ្ងៃទី​៣០ មករា​ថា ​កង​យន្តហោះ​អីុ​ស្រាអែល​​​បាន​ធ្វើការ​​​ទម្លាក់​​​គ្រាប់​បែក​​ដោយ​ផ្ទាល់​​លើ​មជ្ឈ​មណ្ឌល​​​ស្រាវ​ជ្រាវ​​​យោធា​មួយ​ស្ថិត​​នៅចន្លោះ​​ក្រុង​ដាម៉ាស់​​ និង​ព្រំដែន​​លីបង់​​ដែល​នេះ​ជា​លើក​ដំបូង​​​ហើយ​ក្រោយ​រយៈ​ពេល​ជិត​​២​ឆ្នាំ​នៃ​ជម្លោះ​​នៅ​ស៊ីរី ។

បម្រាម1ឆ្នាំ​បាន​នាំ​ឱ្យ​ Schleck ខក​ខាន​ Tour de France ឆ្នាំ​​2013

Posted: 30 Jan 2013 10:19 PM PST

កីឡាករ​ប្រ​ណាំង​កង់លុច​ហ្សំ​បួ Frank Schleckនឹង​ត្រូវ​​ខក​ខាន​ព្រឹត្តិ​ការ​ណ៍​ Tour de France ឆ្នាំ​២០១៣​នេះ​បន្ទាប់​ពី​រូប​គេ​បាន​ជាប់​បម្រាម​មួយ​ឆ្នាំ​គិត​ចាប់​ពី​ការ​ប្រ​ណាំង​ឆ្នាំ​ទៅ​មិញ ។ Schleckត្រូវ​បាន​គេ​រក​ឃើញ​សារ​ធាតុ Xipamide អំ​ឡុង​ការ​ធ្វើ​តេស្ត​ក្រោយ​បញ្ចប់​ដំណាក់​ទី​១៣​ Tour de France ឆ្នាំ​២០១២ ។ ខណៈ​ដែល​ប​ម្រាម​ចាប់​ចូល​ជា​ធរមាន​​នៅ​ថ្ងៃ​ទី​១៤​ខែ​កក្ក​ដា ឆ្នាំ​២០១២​ ដូច្នេះ

នាង​បា​តូ​លី​ឈ្នះ​ជុំ​ទី​​2​ប្រ​កួត​វាយ​កូន​បាល់​ Paris Open​ នៅ​បា​រាំង​

Posted: 30 Jan 2013 10:18 PM PST

ម៉ា​រី​យ៉ុង បា​តូ​លី​បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ជាជន​រួម​ជាតិ​របស់​ខ្លួន​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​នាង​យក​ឈ្នះ​គូ​ប្រ​កួត​ក្នុង​ជុំ​ទី​២​កម្ម​វិធី Paris Openនៅ​ទី​ក្រុង​ប៉ា​រីស កាល​ពី​ថ្ងៃ​ពុធ​ទី​៣០មក​រា ។​ កីឡាការិនី​លំ​ដាប់​ទី​១​របស់​បា​រាំង​​និង​លំដាប់​ទី​១០​ពិភព​លោក​​រូបនេះ​បាន​បំ​បាក់​កីឡាការិនី​​អា​មេរិក​ Christina McHale​ក្នុង​លទ្ធផល​

ទូត​​អាមេរិក​​​ស្វែង​​យល់​ពី​​កាក​បាទ​ក្រហម​​​កម្ពុជា​​​​ដើម្បី​សហការ​​

Posted: 30 Jan 2013 10:15 PM PST

លោក​ជំទាវ​​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី​ ហ៊ុន​ សែន​​ ក្នុងពិធីស្វែង​​យល់​ពី​​កាក​បាទ​ក្រហម​​​កម្ពុជា​​​​ដើម្បី​សហការ​​
រាជ​ធានី​ភ្នំពេញ​ ៖ ​ដើម្បី​ស្វែង​យល់​អំពី​សកម្ម​ភាព​​​​ការ​ងារ​របស់​​​កាក​បាទ​ក្រហម​​កម្ពុជា​​ និង​​រិត​​​បន្តឹង​​​សា​មគ្គី​ភាព ​​​​កិច្ច​សហ​​ប្រតិ​បត្តិការ​​​​លើ​វិស័យ​​​មនុស្ស​​​ធម៌​​រវាង​​​​កាក​បាទ​​ក្រហម​​​កម្ពុជា​ និង​កា​ក​បាទ​​ក្រហម​​​​​អាមេរិក​​​​នោះ កាល​ពី​ថ្ងៃ​​​​ទី​​២៩ មករា លោក​​វីល្លៀម​​​ អីុ​ថូត​ ​ឯក​អគ្គ​រដ្ឋ​ទូត​​​​វិសាមញ្ញ​​​ ​និង​ពេញ​សមត្ថ​ភាព​​​​នៃ​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​​ បាន​អញ្ជើញ​​ចូល​ជួប​ពិភាក្សា​​​ការ​ងារ​ជា​មួយ​​​​

កាមរី​ឆ្លាម​គេច​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​

Posted: 30 Jan 2013 10:00 PM PST

កាមរី​ឆ្លាម​គេច​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​
រាជ​ធានី​ភ្នំពេញ ៖ ​យុវជន​ម្នាក់​បាន​បើក​រថយន្ត​គេច​ពី​ម៉ូតូ​ ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​នៅ​តាម​​មហា​វិថី​ព្រះ​នរោត្តម​ កែង​ផ្លូវ​លេខ​១១០​ ស្ថិត​ក្នុង​សង្កាត់​​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលាម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ មករា​ ។​ នៅ​ក្នុង​ហេតុ​ការ​​នេះ​មិន​មាន​មនុស្ស​ណា​ម្នាក់​​រង​របួស​ទេ​ គ្រាន់​តែ​ទ្រេត​បង្គោល​ភ្លើង​ធ្លាក់​​អំពូល​បែក​ និង​ដាច់​កាឡេ​កង់​

លោក សុះ ម៉ាច​ អំពាវនាវ​ឲ្យគ្រប់សិល្បករខ្មែរទាំងអស់ ចូលរួមព្រះ​រាជពិធីដ​ង្ហែព្រះបរមសពសម្តេចឪ

Posted: 30 Jan 2013 09:48 PM PST

រាជ​​ធានី​ភ្នំពេញ៖​ ប្រធាន​សមាគមសិល្បករ​ខ្មែរ លោក សុះ ម៉ាច​ បានអំពាវនាវ​ឲ្យគ្រប់សិល្បករខ្មែរទាំងអស់ ​មកជួបជុំ​គ្នានៅខាងមុខ​រូបសំ​ណាក​លោក​យាយពេញ វេលាម៉ោង​៦និង​៣០នាទីព្រឹក

សហ​គ្រាស​ផលិត​ឱសថ​ប៉េប៉េ​អឹម​ជួប​តំណាង​ចែក​ចាយ​ឱសថ​គីណាល់​20​ប្រទេស​

Posted: 30 Jan 2013 09:45 PM PST

សហ​គ្រាស​ផលិត​ឱសថ​ប៉េប៉េ​អឹម​ជួប​តំណាង​ចែក​ចាយ​ឱសថ​គីណាល់​20​ប្រទេស​
រាជ​ធានី​ភ្នំពេញ ៖ តំណាង​ចែក​ចាយ​អន្តរ​ជាតិ​នៃ​ឱសថ​គីណាល់​​របស់​សហ​គ្រាស​ផលិត​ឱសថ​ប៉េប៉េ​អឹម​ បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ​​ ដើម្បី​ចូលរួម​សិក្ខា​សាលា​ប្រចាំ​ឆ្នាំ​ជា​លក្ខណៈ​អន្តរ​ជាតិ​មួយ​ ក្នុង​គោល​បំណង​រិះ​រក​មធ្យោ​បាយ​ពង្រីក​​ទីផ្សារ​របស់​ឱសថ​គីណាល់​​នៅ​ក្នុង​ពិភព​លោក​ ពិសេស​ប្រទេស​ជាង​២០​​ដែល​ថ្នាំ​គីណាល់​​កំពុង​មាន​វត្តមាន ។​

​រថយន្ត​​ពេទ្យ​បុក​​​ឡិច​ស៊ីស​​​ពីក្រោយ​ក្រពឹត​​​

Posted: 30 Jan 2013 09:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ ​​ រថយន្ត​សង្គ្រោះ​មន្ទីរ​ពេទ្យ​​បង្អែក​មាន​ជ័យ​បើក​ស្រប​គ្នា​ជា​មួយ​រថយន្តឡិច​ស៊ីស​RX300​​ ពណ៌​ស្ក​រ បើករ​ដោយ​បុរស​ជន​ជាតិ​ចិន​​ ​​មាន​ស្រ្តី​រួម​ដំណើរ​ជាមួយ​ពីរ​នាក់​ទៀត​​​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​​ដល់​ចំណុច​ខាង​លើ​រថយន្ត​សង្គ្រោះ​មន្ទី​រ​ពេទ្យ​បង្អែក​មាន​ជ័យ​មិន​មាន​ដឹក​អ្នក​​របួស​​បាន​​​បុកគូទ​​​​រថយន្ត​ឡិច​ស៊ីស​​បណ្ដាល​​ឲ្យក្រពឹត​​​​​ កាល​ពី​​វេលា​ម៉ោង​​​៨ និង​​​

ទុំ​មុន​ស្រគាល​ម្ដាយ​ខាង​ស្រី​ចោទប្រកាន់ថា ​រួម​ភេទ​ជាមួយ​​ក្មេង​ស្រី

Posted: 30 Jan 2013 09:15 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
​ខេត្ត​ពោធិ៍សាត់​ ៖ គូ​​ស្នេហ៍​​វ័យ​ក្មេង​​​មួយគូ​​ដែលអះអាង​ថា ​​ស្រឡាញ់គ្នា​​​ខ្លាំង​ពេក ​​​បាន​នាំ​គ្នា​​ប្រព្រឹត្ត​​ខុស​គន្លង​ប្រពៃណី​​ទៅលួច​​ក្រេប​ទឹក​ឃ្មុំ​​នៅ​ឯ​ភ្នំពេញអស់​រយៈ​ពេល​​២យប់​​​ ក្នុង​ផ្ទះ​សំណា​ក​់​​ ​លុះម្ដាយ​ខាង​ស្រី​ដឹង​ក៏​អន្ទង​​​​ឱ្យ​វិល​ត្រឡប់​​​មក​ផ្ទះវិញ​​​រួច​ហើយ​​បាន​ប្ដឹង​​ប៉ូលិស​​ឱ្យឃាត់​​​ខ្លួន​​​ខាង​ប្រុស​តែម្ដង​ ។​​ ​តួ​ប្រុស​ជាប់​ចោទ​​​ដែល​ឃាត់​​ខ្លួន​​​នេះ​ត្រូវ​​បាន​​ប៉ូលិស​ព្រហ្មទណ្ឌ​​​កម្រិត​ធ្ងន់​នៃស្នង​ការ​ដ្ឋាន​​

សេ​125​វ៉ា​រថយន្ត​ជ្រុលទៅ​បុក​វី​វ៉ា​របួស​ធ្ងន់​​-​ស្រាល​5នាក់​

Posted: 30 Jan 2013 09:00 PM PST

រាជធានីភ្នំពេញ ៖ ម៉ូតូ​ឌ្រីម​​សេ១២៥ មួយ​គ្រឿង បាន​វ៉ា​រថយន្ត​ហើយ​ជ្រុលទៅ​បុក​ម៉ូតូ​វីវា៉ា​បណ្តាល​ឱ្យ​​ដួលរបួស​ធ្ងន់​ ២នាក់​ ស្រាល​៣នាក់​ នៅ​មុខ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ តាម​​មហាវិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​នៅ​ក្នុង​ក្រុម​​៥៤​​ ភូមិ​៨ ​សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា ​កាល​ពី​វេលា​ម៉ោង​​៩​និង​៤០​នាទី​យប់ ថ្ងៃទី​២៩ មករា ។ ​

សិក្ខា​សាលា​ស្តីពី​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​

Posted: 30 Jan 2013 08:10 PM PST

រាជធានីភ្នំពេញ ៖ សិក្ខា​សាលា​ស្តី​ពីវិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៨​និង​​៣០​នាទីព្រឹកថ្ងៃទី​​៣១ មករា ២០១៣ ​នេះ នៅ​សណ្ឋា​គារ​​ភ្នំពេញ ​ក្រោម​អធិ​បតី​​ភាព​លោក​ជា ស៊ាង​ហុង រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​​រ៉ែ និងថាម​ពល និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​អង្គ ការ​យូណេស្កូ ប្រចាំ​កម្ពុជាផងដែរ ។

ចូលព្រៃ​រក​កាប់​ឈើ​មក​ធ្វើ​ផ្ទះ​ជាន់​មីន​របួសធ្ងន់

Posted: 30 Jan 2013 08:01 PM PST

ជនរងគ្រោះ
ខេត្ត​កំពង់ស្ពឺ ៖ ​បុរស​ម្នាក់​​បាន​រង​របួស​ជើង​ឆ្វេង​ជាទម្ងន់​​ ខណៈ​ដែល​នាំ​គ្នា​ចូល​ព្រៃ​រក​កាប់​ឈើ​ទុក​បម្រុង​ធ្វើ​ផ្ទះ​ដោយ​សារតែជាន់​មីន​​សល់​ពី​សម័យ​សង្គ្រាម​​នៅក្នុងព្រៃ ។ ​ហេតុការណ៍ ខាងលើ​នេះ​កើតឡើងកាលពី​ថ្ងៃទី ៣០ មករា ​២០១៣ ​នៅវេលា​ម៉ោង​​១០​ព្រឹក​នៅ​ចំណុច​​ភ្នំ​ថ្ម​បាំង ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ​។ ​ជនរង​គ្រោះ​​ដែលជាន់​មីន​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ហ៊ុន ចាន់​សារ៉េន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​មាន​ទី​លំនៅភូមិ​ពាណិជ្ជ​​ ឃុំ​​​

គ្រោះ​​ថ្នាក់​នៅ​​អណ្តូង​រ៉ែមួយ​ភាគ​ឦសាន​ចិន​ស្លាប់​7​នាក់​

Posted: 30 Jan 2013 07:51 PM PST

ាវា​ចម្បាំង​ចិន​ចេញទៅ​ធ្វើ​សម​យុទ្ធ​
រដ្ឋ​បាល​​សន្តិសុខ​​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​​ខេត្ត​រាយ​ការណ៍​​កាល​ពី​ថ្ងៃទី​៣០ មករា​ថា មនុស្ស​៣នាក់​​​​បាន​​ត្រូ​វ​ជួយ​សង្គ្រោះ​​ហើយ​៣នាក់​ទៀត​​​​បាត់​ខ្លួន​​ក្រោយ​គ្រោះ​ថ្នាក់​​​ដែល​កើត​មាន​​ក្នុង​អណ្តូង​រ៉ែ​ធ្យូង​ថ្ម​មួយ​នៃ​ខេត្ត​​HEILONGJIANG ​ភាគ​ឦ​សាន​​ចិន​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!