Koh Santipheap Daily

Koh Santipheap Daily


ភីធ័រសាន់​ចូល​រួម​ក្នុង​ក្លឹប​ Golden Boy Promotionsជា​មួយ​អា​មៀ ខាន់​

Posted: 28 Jan 2013 11:50 PM PST

កីឡាករ​ប្រ​ដាល់​អា​មេរិក​ ឡា​ម៉ុន ភីធ័រ​សាន់​ដែល​បាន​យក​ឈ្នះ​អា​មៀ ខាន់​ក្នុង​លទ្ធផល​ដ៏​ចម្រូង​ចម្រាស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១១​ បាន​ចុះ​ហត្ថ​លេ​ខា​ចូល​រួម​ក្នុង​ក្លឹប​ Golden Boy Promotions ។ ភីធ័រ​សាន់​ វ័យ​២៩​ឆ្នាំ​ គឺ​ជា​កីឡាករ​អា​មេរិក​តែ​ម្នាក់​គត់​ក្នុង​លោក​ដែល​អាច​រក្សា​ខ្សែ​ក្រវាត់​របស់​ខ្លួន បើ​ទោះ​ណា​ត្រូវ​បានរក​ឃើញ​ថា​ ប្រើ​សារ​ធាតុ​ញៀន​ក្តី ។

ថៃ​ហ្គ័រ វូដ​ ឈ្នះ​ជើង​ឯក​វាយ​កូន​គោល​នៅ​អា​មេរិក​

Posted: 28 Jan 2013 11:49 PM PST

កីឡាករ​លំ​ដាប់​ទី​២​ពិភព​លោក​ថៃ​ហ្គ័រ វូដ​ដណ្តើម​បាន​ពាន​ជើង​ឯក​លើក​ទី​៧៥​ក្នុង​អា​ជីព​របស់​ខ្លួន​បន្ទាប់​ពី​បាន​យក​ឈ្នះ​ពាន​កម្ម​វិធី US PGA Farmers Insurance Openនៅ​កា​លី​ហ្វ័​ញ៉ា​ សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ចន្ទទី​២៨ ខែ​មករា​កន្លង​មក ។ វូដ​ឆ្លង​កាត់​៤​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​ពិន្ទុ ១៤​អាន់​ឌ័រ ២៧៣​ ទទួល​បាន​ពាន​ជា​លើក​ទី​៧​និង​ទឹក​ប្រាក់​រង្វាន់ ១លាន​៩៨​ពាន់​ដុល្លារ​អា​មេរិក ។

​បុរសម្នាក់​ដឹកត្រី​សាច់បន្លែ​លក់​តាម​ជនបទ​គាំងបេះដូង​ដួលស្លាប់

Posted: 28 Jan 2013 11:49 PM PST

ខេត្ត​ស្ទឹងត្រែង ៖ បុរសម្នាក់​បានស្លាប់​ដោយ​សារ​គាំងបេះដូង​កាលពីវេលាម៉ោង​​​៨ ​និង​៥០នាទី​​ព្រឹក​​ថ្ងៃទី​២៩ មករា ២០១៣ ​ខណៈ​ពេល​ដែល​ទៅបទ​ជើង​​នៅក្រោយផ្ទះអ្នក​ភូមិ​ម្នាក់​នៅ​តាម​បណ្តោយផ្លូវ​ជាតិលេខ៧ ចម្ងាយពីស្នាក់​ការ​សន្តិសុខ​​៧២២ របស់កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ភ្នំ​​ក្រហម​​​ជាង​២០០​ម៉ែត្រ​​ ស្ថិត​ក្នុង​សង្កាត់​​អូរពងមាន់​ ក្រុងស្ទឹង​ត្រែង ។

ម្ចាស់​ផ្ទះ​កី​ឡា​ស៊ី​ហ្គេមឆ្នាំ​2013 មី​យ៉ាន់​ម៉ា​គ្រោង​លុប​ចោល​វិញ្ញា​ប្រ​កួត​ចំ​នួន​5​

Posted: 28 Jan 2013 11:48 PM PST

ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​ឈ្នះ​មេដាយ​មាស​របស់​ខ្លួន​ឱ្យ​កាន់​តែ​ច្រើន​ មី​យ៉ាន់​ម៉ា​ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រ​កួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០១៣​ មាន​គម្រោង​លុប​ចោល​វិញ្ញាសាប្រ​កួត​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​ចំ​នួន​៥​ក្នុង​នោះ​មាន​ដូច​ជា វិញ្ញាសា​វាយ​សី ប៊ូល វាយ​កូន​ឃ្លី​លើ​តុ កាយ​សម្ព័ន្ធ​និង​វិញ្ញាសា​បាល់​ទះ​ក្នុង​ទឹក ។ ​ជា​ជំ​នួស​មក​វិញ​ ពួក​គេ​នឹង​ដាក់​បញ្ចូល​វិញ្ញាសា​កីឡា​ប្រ​ពៃ​ណី​ចំ​នួន​១៤ ។

ព្រឹត្តិ​ការ​ណ៍​អូ​ឡាំពិក​ពិ​សេស​ឆ្នាំ2013បាន​នាំ​យក​វត្ត​មាន​អត្ត​ពលិក​ជាង​2ពាន់​នាក់​ទៅ​កាន់​កូ​រ៉េ​ខាង​ត្បូង​

Posted: 28 Jan 2013 11:47 PM PST

អត្ត​ពលិក​ជា​ជន​ពិ​ការ​ផ្លូវ​ចិត្ត​ប្រ​មាណ​ជា ២.៣០០​នាក់​មក​ពី​១១០​ប្រទេស​ បាន​ប្រ​មូល​ផ្តុំ​គ្នា​នៅ​រមណីយដ្ឋាន​ស្គី​ នៃ​ក្រុងពី​យ៉ុង​ឆាង​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​ នៅ​ក្នុង​ការ​ចូល​រួម​បើក​ពិ​ធី​ប្រ​កួត​កីឡាអូ​ឡាំ​ពិក​ពិ​សេស​ឆ្នាំ​២០១៣​ ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៩​ខែ​មក​រាដល់​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ ។ ម្ចាស់​ពាន​រង្វាន់​ណូ​បែល​សន្តិ​ភាព​គឺ​លោក​ស្រី​អ៊ូងសាន ស៊ូជី​ ត្រូវ​បាន​ផ្តល់​កិត្តិ​យស​ជា​អ្នក​ថ្លែង​សុន្ទរកថា​បើក​ពិ​ធី។​

ញៀនស្រា​ពេល​ស្រវឹង​ដេញ​វាយ​ប្រពន្ធ​កូន​ត្រូវ​សមត្ថកិច្ច​ចាប់ទៅ​អប់​រំ

Posted: 28 Jan 2013 11:45 PM PST

ញៀនស្រា​ពេល​ស្រវឹង​ដេញ​វាយ​ប្រពន្ធ​កូន​ត្រូវ​សមត្ថកិច្ច​ចាប់ទៅ​អប់​រំ
ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​​ម្នាក់​​ដែល​ស្រវឹង​​​​ស្រា​ជា​​ប្រចាំ​​​រាល់​ថ្ងៃ​មិន​​ដែល​លស់​​​ ឱ្យ​​តែ​​​ ពេល​ស្រវឹង​តែង​ដេញ​វាយ​កូន​ប្រពន្ធ​ចេញពីផ្ទះ​​ព្រម​ទាំង​យក​កាំ​បិត​និង​កណ្តៀវ ដំបង​​ ​ដេញ​​វាយ និង​កាប់​មិន​ឈប់​ ។ ​បុរស​ចំណាស់​រូបនេះ ឈ្មោះ​ គឹម ឃឿន អាយុ​៥៩​ឆ្នាំ ​​ ​មុខរប​រ​ធ្វើ​ស្រែ ​មាន​ប្រពន្ធ​ឈ្មោះ ហែម អុិត ​អាយុ​៤៤​ឆ្នាំ ​​មាន​កូន​បី​នាក់​ និង​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ​តែ​

​ចាប់​តាំង​​ពី​ឆ្នាំ​២០០៦ ​មនុស្ស​២៣​នាក់​ បានស្លាប់​​ដោយ​សារ​ជំងឺ​ផ្តាសាយ​បក្សី​នៅកម្ពុជា​

Posted: 28 Jan 2013 11:41 PM PST

រាជធានីភ្នំពេញ ៖ យោង​តាមសេចក្តីប្រកាស​ព័ត៌មានរួមគ្នារវាងក្រសួងសុខា​ភិបាល និងអង្គការសុខភាព​ពិភពលោកប្រចំាកម្ពុជា ចុះថ្ងៃទី២៩ មករា ២០១៣នេះ​បានឲ្យ​ដឹងថា គិតចាប់ពីថ្ងៃទី១ ​មករា​ ២០១៣ មកដល់ពេល​នេះ នៅកម្ពុជា​មានអ្នក​កើត​ជំងឺផ្តា​សាយ​បក្សី៥ករណីហើយ និង​បណ្តាលឲ្យមនុស្ស៤​នាក់ស្លាប់ រាប់ទំាងករណីទី៤ បានកើត​ទៅលើកុមារីម្នាក់អាយុ​១៧ខែ នៅភូមិ​

យ៉ូ​កូ​វិច​សម្លឹង​រក​ជ័យ​ជម្នះ​ក្រប​ខណ្ឌធំ​បន្ថែម​នៅ French Open

Posted: 28 Jan 2013 11:34 PM PST

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំ​ធេង​ក្នុង​ក្រប​ខណ្ឌធំ Australian Openរួច​មក ណូ​វ៉ាក់​ យ៉ូ​កូ​វិច​ បាន​តាំង​ចិត្ត​ថា ខ្លួន​នឹង​ដណ្តើម​យក​ជ័យ​ជម្នះ​ពាន​រង្វាន់​ក្រប​ខណ្ឌធំ French Open​ឆ្នាំ​២០១៣​នៅ​ប្រ​ទេស​បា​រាំង​បន្ថែម​ទៀត ។ ការ​ប្រ​កួត​កាល​ពី​ឆ្នាំ​ទៅ​មិញ កីឡា​ករ​​ស៊ែ​ប៊ី​រូបនេះ​បាន​ឈាន​ចូល​ដល់​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប៉ុណ្ណោះ​ ក្រោយ​ពី​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល

​យុវជន​ស្ទាវ​​​បើក​កាមរី​ឆ្លាម​​​បុករនាំង​​ដែក​​ទ្រេត​​5ផ្ទាំង​​​រថយន្ត​ដាច់កាឡេ

Posted: 28 Jan 2013 11:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្ត​​មា៉ក​កាម​រីឆ្លា​ម​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​២​V-៣៦៥​៣​ ពណ៌​កណ្តុរ​ល្មែះ ​បើកបរ​ដោយ​ក្រុម​ស្ទាវ​ស្រវឹង​ធ្លាក់​ភ្នែក ​បាន​ចង​កំហឹង​​នឹង​របាំង​ដែក​​​លើកំណាត់​មហាវិ​ថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​លេខ​២៤០​​ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ ​ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​​មោ៉ង​​២​ និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៨​​ មករា ។ ​​​​បន្ទាប់​ពី​កើត​ហេតុ​រថយន្ត​បាន​​​ព្យយាម​បើក​រត់

បង្ក្រាបគ្រឿង​ញៀន​​ចាប់ខ្លួន​២នាក់​រឹបអូស​ថ្នាំញៀន​១៣​កញ្ចប់​អាច​មាន​ទោសពី២ ទៅ​៦ឆ្នាំ​

Posted: 28 Jan 2013 11:21 PM PST

បង្ក្រាបគ្រឿង​ញៀន​​ចាប់ខ្លួន​២នាក់​រឹបអូស​ថ្នាំញៀន​១៣​កញ្ចប់​អាច​មាន​ទោសពី២ ទៅ​៦ឆ្នាំ​
ខេត្តកំពង់ចាម ៖ ក្រោមការ​តាមប្រមាញ់​របស់កម្លាំង​សមត្ថកិច្ច​​បានក្របួច​ជនសង្ស័យ​ចំនួន២នាក់ ដល់បន្ទប់​​ផ្ទះ​ជួល​​មួយកន្លែង ស្ថិតនៅភូមិ​ទី៤ ​សង្កាត់​វាលវង់ ​ក្រុងកំពង់ចាម ​កាលពីវេលាម៉ោង​៤ និង​២០នាទី​រសៀល ថ្ងៃទី២៨ មករា ២០១៣ ដោយ​រឹបអូស​បានថ្នាំញៀន ​ប្រភេទមេតំ​ហ្វេតាមីន ​ទឹកកក ចំនួន​១៣​កញ្ចប់ កាំភ្លើង​ខ្លីជ័រ​១ដើម មួកទាហាន​ថ្នាក់​វរសេនីយ៍​ត្រី១ ​ឧបករណ៍​ជក់ថ្នាំ​

ឈ្មួញ​កាប់​ឈើ​​គគ្រឹក​គគ្រេង​នៅក្នុង​​ព្រៃ​ការពារ​​អភិ​រក្ស​​គូលែន​​ព្រហ្ម​ទេព​​

Posted: 28 Jan 2013 11:19 PM PST

ឈើដែលឈ្មួញកាប់
ខេត្តព្រះវិហារ ៖ ​តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​ឈើ​ប្រណីត​​កំពុង​ត្រូវបាន​ឈ្មួញ​កាប់​យ៉ាងគគ្រឹក​គ​គ្រេង​​នៅក្នុង​ព្រៃ​​ការពារ​អភិ​រក្ស​​គូលែន​ព្រហ្ម​ទេព ​ស្ថិត​ក្នុង​ភូមិត្មាត​ប៉ើយ ​ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ ​។ ឈើ​ប្រណីត​​ទាំង​នេះ​​​មាន​ប្រភេទធ្នង់ តាប់ ដែល​មាន អង្កត់​​ផ្ចិត​ចាប់ពី​៣០​ទៅ​៤០​សង្ទី​ម៉ែត្រ ​និងមាន​ប្រវែង​​២​ម៉ែត្រដែលគេ​កំពុង​​កាប់​បំផ្លាញ​យ៉ាងអនាធិបតេយ្យ​ ។ ​

សម្តេច​តេជោ​ផ្តល់​13.000ដុល្លារ​ដល់​​ស្រ្តី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រក​ជម្រក​ថ្មី​

Posted: 28 Jan 2013 11:15 PM PST

សម្តេច​តេជោ​ផ្តល់​13.000ដុល្លារ​ដល់​​ស្រ្តី​មេ​ម៉ាយ​ដែល​រស់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រក​ជម្រក​ថ្មី​
ខេត្ត​ពោធិ៍​សាត់ ៖ ថវិកា​ចំនួន​១៣.០០០​ដុល្លារ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ត្រូវ​លោក​ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ​ និង​ថាម​ពល​ នាំ​យក​ទៅ​ប្រគល់​​ជូន​ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ​​រស់​នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍​សាត់។​ ប្រជា​ពលរដ្ឋ​ដែល​បាន​ទទួល​ថវិកា​នេះ​ឈ្មោះ​ តូច​ ផលវី

និស្សិត​ចូល​រួម​គោរព​​ព្រះវិញ្ញាណ​ក្ខន្ធ​សម្តេច​តា និង​​សំអាត​បរិស្ថាន​

Posted: 28 Jan 2013 11:09 PM PST

រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃទី​​២៩ មករា ​២០១៣ ​មាន​ការ​ជួប​ជុំ​គ្នា​​របស់​សាស្ត្រា​ចារ្យ និង​និស្សិត​​វិទ្យា​ស្ថាន​ខ្មែរ​ជំនាន់​​ថ្មី​៦៦១​​រូប​គោរព​ព្រះ​​វិញ្ញា​ណ​ក្ខន្ធ​​ និងរើស​​សំរាម​​ដើម្បីចូលរួម​ក្នុង​កម្មវិធី​ដង្ហែ​ព្រះ​​បរម​សពព្រះ​បរម​រតនកោដ្ឋ​​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ក្នុង​ពេល​ខាងមុខនេះ ។ ​កម្មវិធីនេះ​ដឹក​នាំ​ដោយ​លោក​​ ហ៊ុន បញ្ញា​វ័ន្ត ជា​ប្រធាន​និស្សិត​វិទ្យា​ស្ថាន​ជំនាន់​ថ្មី​ និងមាន​ការ​​អញ្ជើញ​ចូលរួម​ពី​​លោក​ណុប នរិន្ទ ​នាយក​វិទ្យា​ស្ថាន​​ខ្មែរ​

គណៈ​កម្មាធិការជាតិ​គ្រប់គ្រង​បើក​កិច្ចប្រជុំ​ស្តីពី​ការ​គ្រប់​គ្រង អភិវឌ្ឍន៍​ និងអភិរក្ស​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​

Posted: 28 Jan 2013 11:04 PM PST

ខេត្ត​​ព្រះសីហនុ ៖ នៅ​សណ្ឋាគារហ្គោល​ឌិនស៊ី ខេត្តព្រះសីហនុ នា​ម៉ោង២ និង៣០នាទីរសៀល​ថ្ងៃទី២៩ មករា ២០១៣​នេះ មាន​បើក​​កិ​ច្ច​ប្រជុំស្តីពីការគ្រប់​គ្រង ការអភិវឌ្ឍ និងអភិរក្ស​តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោម​អធិបតីភាព​​លោក​រដ្ឋមន្រ្តីក្រសួង​​ទេសចរណ៍​ថោង ខុន និងជាអនុប្រធាន​​អចិន្ត្រៃយ៍នៃគណៈកម្មា​ធិការជាតិគ្រប់​គ្រង អភិវឌ្ឍន៍និងអភិរក្ស​តំបន់ឆ្នេរសមុទ្​រកម្ពុជា ។

អាជ្ញាធរ​សង្កាត់​ចោមចៅ ណែនាំ​ឱ្យ​ប្រជាពល​រដ្ឋ​វេចខ្ចប់​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ

Posted: 28 Jan 2013 11:03 PM PST

ការប្រមូល​សំរាម​ដើម្បី​បរិស្ថាន និង​សុខ​ភាព​ប្រជា​ពលរដ្ឋ​
រាជធានីភ្នំពេញ ៖ មនុស្ស​​គ្រប់​ៗ​រូប​មាន​សុខភាព​​ល្អមាំ​មួន​ទៅ​បាន គឺដោយ​សារ​តែការរស់​នៅ​មាន​អនាម័យ​​ និង​មាន​បរិ​ស្ថាន​​ល្អពុំ​មាន​ភាពអាប់​អួហេតុ​​នេះហើយ​​ទើប​នៅពេល​ថ្មីៗ​នេះ​អាជ្ញា​ធរ​​​សង្កាត់​​ចោមចៅ បាន​អនុ​វត​្តន៍​​តាម​ការណែនាំ របស់​លោក​គិត សុផា អភិ​បាល​ខណ្ឌ​​ពោធិ៍​សែន​ជ័យ ធ្វើ​ការណែនាំ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​​នៅក្នុង​មូល​ដ្ឋាន​ឱ្យ​​ចេះ​វេច​ខ្ចប់​ និង​ប្រមូល​សំរាម​​ទុក​ដាក់​ឱ្យ​បានត្រឹមត្រូវ​កុំ​​បោះ​ចោល​​រាយ​ប៉ាយ​ឱ្យ​សោះ

កម្ពុជា-​ថៃ​ពិភាក្សា​គ្នា​ជំរុញ​ការ​ពង្រីក​សេវា​កម្ម​ដឹក​ជញ្ជូន​អន្តរ​ជាតិ​

Posted: 28 Jan 2013 11:00 PM PST

ទិដ្ឋភាពនៅក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ ៖ ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​ដឹក​ជញ្ជូន​អន្តរ​ជាតិ​ទទួល​បាន​ជោគ​ជ័យ​ ជា​ពិសេស​គឺ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​នោះ​ ប្រទេស​ថៃ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ដែល​មានសមាជិក​ចំនួន​៣២រូប​​​មក​ពី​​១៩​ក្រុម​ហ៊ុន​មក​ចូលរួម​ប្រជុំ​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​ កាលពី​ថ្ងៃ​ទី​២៥ មករា​​កន្លង​មក​នេះ​ ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រីកបណ្តាញ​អាជីវកម្ម​ដឹក​ជញ្ជូន​អន្តរ​ជាតិ​ ជា​ពិសេស​គឺ​

ក្រុម​ក្មេង​ពាល​​លើកគ្នា​​ទៅកាប់​​គូ​​សត្រូវ​​ដល់​មុខ​ផ្ទះ​​ស្លាប់​១​ របួស១ ព្រឹកឡើង​​សមត្ថកិច្ច​ចាប់បានម្នាក់​

Posted: 28 Jan 2013 10:57 PM PST

ជនរងគ្រោះកំពុងសម្រាក​ក្នុងមន្ទីរពេទ្យ
ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​​បាន​រាយការណ៍ថា ​យ៉ាង​ហោចណាស់ ​យុវជនម្នាក់​បានស្លាប់​​ក្រោម​ផ្លែ​កាំបិត​សត្រូវ និងបុរស​ម្នាក់​ទៀត​​រងរបួស ដោយ​សារ​ភាគី​ម្ខាង​លើកគ្នា​ទៅពួនស្ទាក់​​ជាមុន​ចាំ​កាប់ប្រហារ​​ដល់មុខផ្ទះ កាលពីវេលាម៉ោង​​៩យប់​ថ្ងៃទី​២៨ មករា ២០១៣ នៅក្នុងភូមិ​រកា​ឈ្មោល ​ឃុំ​​គា ស្រុក​មោង​ប្ញស្សី ខណៈ​មានការ​រាំកម្សាន្ត​​ក្នុងពិធីមង្គល​ការមួយ​នៅក្បែរនោះ ។

សមត្ថកិច្ច​​ខេត្ត​មណ្ឌល​គីរី​ បង្ក្រាប​ទីតាំង​​ជួញដូរ​​គ្រឿង​ញៀន​​ដ៏ធំ​រឹប​អូស​​សម្ភារ​មួយ​ចំនួន​

Posted: 28 Jan 2013 10:46 PM PST

សមត្ថកិច្ចកំពុងឆែកឆេរ
ខេត្ត​មណ្ឌលគិរី​ ៖ ​នគរបាល​ខេត្ត​​មណ្ឌល​គិរី​ កាល​ពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​​២៨ មករា ២០១៣ ​បាន​បើក​យុទ្ធ​នា​ការ​ចុះ​បង្ក្រាប​​ទីតាំង​ជួញដូរ​គ្រឿង​ញៀន​​ដ៏ធំ​មួយ​​រឹប​អូស​បាន​​សម្ភារ​ប្រើ​ប្រាស់​​សម្រាប់​​សេព​ និង​ជក់​ថ្នាំ​​មួយ​ចំនួន​ធំ រួម​ជា​មួយ​កាំភ្លើង​​ខ្លី​មួយដើម ​និង​មនុស្ស​២​នាក់ ។ ប្រតិ​បត្តិ​ការ​​ចាប់​បង្ក្រាប​​មុខ​សញ្ញា​មេខ្លោង​​លក់ថ្នាំ​ដ៏​​ធំ​នេះ​ធ្វើ​​ឡើង​នៅ​ចំណុច​ព្រំ​ប្រទល់​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ និង​ស្រុក​កែវសីមា ខេត្ត​​មណ្ឌល​គិរី ក្នុងភូមិ​ឆ្នែង ​ឃុំ​ស្រែ​ខ្ទុម ​

រថយន្ត​ទួរីស​​វ៉ា​គ្នា​​ជ្រុល​បុក​ម៉ូតូ​​ជិះ​ពីរ​នាក់​​ប្តី​ប្រពន្ធ​​របួស​ធ្ងន់​

Posted: 28 Jan 2013 10:45 PM PST

រថយន្ត​ទួរីស​​វ៉ា​គ្នា​​ជ្រុល​បុក​ម៉ូតូ​​ជិះ​ពីរ​នាក់​​ប្តី​ប្រពន្ធ​​របួស​ធ្ងន់​
ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​​ស្ត្រី​​​ពីរ​នាក់ប្តី​ប្រពន្ធ​​បានរង​របួស​ធ្ងន់​​​​ក្នុង​ហេតុការណ៍​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​រថយន្ត​ទួរីស​​​បុក​ជាមួយ​​ម៉ូតូ កាល​ពី​​វេលា​ម៉ោង​​៨​និង៣០​នាទី​​ព្រឹក​​ថ្ងៃទី​២៧ មករា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ គីឡូម៉ែត្រ​​​លេខ​៧៨​-៧៩​​ស្ថិត​ក្នុង​ភូមិ​អណ្តូង​​ជ្រៃ ឃុំ​អណ្តូង​​ស្នាយ ស្រុក​រលាប្អៀរ​ ។ ក្រោយ​​កើត​ហេតុ​រថយន្ត​បង្ក​បាន​​ព្យាយាម​​​បើក​រត់​បាន​​ចម្ងាយ​​​ជាង​១០​គីឡូ​ម៉ែត្រ​ក៏​ត្រូវ​ប៉ូលិស​​​ស្ទាក់​ចាប់​​​​បាន​ ។

កងពល​តូច​អន្តរាគមន៍​លេខ​១៤ ទទួល​អំណោយ​ពី​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម និង​លោក​ជំទាវ​សម្រាប់​បើក​វគ្គ​ហ្វឹកហ្វឺន

Posted: 28 Jan 2013 10:32 PM PST

អំណោយ​ដែល​ប្រគល់​ជូន​កង​ពល​តូច​អន្តរាគមន៍​
ខេត្តពោធិ៍សាត់ ៖ អង្ករ​ចំនួន​មួយ​តោន​កន្លះ មីយើង​១០០​កេស និងត្រីខ​២០​កេស ​ជាអំណោយ​​របស់​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ​ប្រធាន​ក្រុម​​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ពោធិ៍​សាត់ និង​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហ​កម្ម​​រ៉ែ និង​ថាម​ពល និង​លោក​ជំទាវ​​បាន​ត្រូវលោក​ម៉ៅ សាន ​ប្រធាន​មន្ទីរ​​​ឧស្សាហ​កម្ម​រ៉ែ និងថាម​ពល​ខេត្ត នាំ​យក​ទៅ​ប្រគល់​ជូន​អង្គ​ភាព​កង​ពល​តូចអន្តរាគមន៍​​លេខ​១៤ ដែល​ឈរ​ជើង​នៅ​ភ្នំបាយ​ឃ្លះ ឃុំ​ត្នោត​ជុំ ស្រុក​

ជិះ​កង់​​ប៉ះដៃ​​ចង្កូត​​​ជាមួយ​ម៉ូតូ​​ដួល​រថយន្ត​​កិន​​បែក​ក្បាល​ស្លាប់​

Posted: 28 Jan 2013 10:30 PM PST

ជិះ​កង់​​ប៉ះដៃ​​ចង្កូត​​​ជាមួយ​ម៉ូតូ​​ដួល​រថយន្ត​​កិន​​បែក​ក្បាល​ស្លាប់​
រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​​ម្នាក់​បាន​ស្លាប់​​បាត់​បង់​ជីវិត​​ភ្លាម​ៗ​យ៉ាង​អាណោច​​អាធ័ម​​​​​នៅក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ​ដែល​បាន​កើតឡើង​​នៅលើ​កំណាត់​​ផ្លូវ​ព្រះសីហនុ​​ក្នុង​​​សង្កាត់បឹង​​កេង​កង​ទី​១ ខណ្ឌ​​​ចំការមន​ កាល​ពី​វេលា​​ម៉ោង​​៦​និង​១៥​នាទី​​​ល្ងាច​ថ្ងៃទី​​២៧ មករា ។ ​យុវជន​ដែល​ស្លាប់​​ក្នុង​ឧបទ្ទវ​ហេតុ​​​គ្រោះ​ថ្នាក់​​ខាងលើ​នេះ​ឈ្មោះ​ផេង ​ស៊ុនហាប់ អាយុ​១៧​ឆ្នាំ ​មាន​លំនៅ​​សង្កាត់​​បឹង​កេង​កង​​ទី​២ ខណ្ឌ​​​ចំការ​ មន​ ។ ​

ព្រឹត្តិការណ៍​ប្រណាំ​ងសេះ​​​លោត​ផ្លោះ​​​​របង​វគ្គ​​2​ជ្រើ​ស​រើស​​​ជើង​ឯក​​ថ្នាក់​ជាតិ​2013

Posted: 28 Jan 2013 10:15 PM PST

ព្រឹត្តិការណ៍​ប្រណាំ​ងសេះ​​​លោត​ផ្លោះ​​​​របង​វគ្គ​​2​ជ្រើ​ស​រើស​​​ជើង​ឯក​​ថ្នាក់​ជាតិ​2013
រាជ​ធានីភ្នំ​ពេញ​ ៖ ​នៅ​ទី​លាន​​ប្រណាំង​សេះ​​​ក្នុង​បរិ​វេណក្លិប​ហាត់​ប្រាណ​​ CCC ​ដែល​មានទីតាំង​​​ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវ​លេខ​​​២០០៤​​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​​សែន​សុខ​​​ ​កាល​​ពី​ព្រឹក​ថ្ងៃ​​ទី​​២៧ មករា ​​​សហ​ព័ន្ធ​​​​​កម្ពុជា​​បង្ហាត់​ជិះ​សេះ​​​​ សហ​ការ​ជា​មួយ​​​​ក្លិប​ហាត់​ប្រាណ​ CCC ​​បាន​រៀប​ចំ​​ការ​ប្រកួត​ប្រណាំង​សេះ​​​​លោត​ផ្លោះ​​​របង​វគ្គ​​​​២​សម្រាប់​​ឆ្នាំ​​២០១៣​​​​ ក្នុងកម្ពស់​​​២០​សង់​ទី​ម៉ែត្រ​​​,​៥០​​សង់​ទី​​ម៉ែត្រ​​,​៧០​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៩ មករា ២០១៣

Posted: 28 Jan 2013 10:03 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៩ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

បុរស​ម្នាក់​ទើប​ចេញ​ពី​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ រថ​យន្ត​កិន​ធ្លាយ​ពោះ​វៀន​​

Posted: 28 Jan 2013 10:00 PM PST

រាជធានីភ្នំពេញ ៖ ​​​​បុរសម្នាក់បាន​ដេក​​ស្លាប់​​នៅ​លើទ្រូងផ្លូវ​យ៉ាង​អាណោច​អាធ័ម​នៅ​មុខ​វត្ត​ឃ្មួញ តាមបណ្តោយផ្លូវភ្នំពេញ-​ហា​ណូយ ​ក្នុង​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ​ដោយ​សារ​រថយន្ត​មិន​ស្គាល់ម៉ាកកិន​ធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ​គួរ​ឱ្យ​ញាក់​សាច់​ ​រួច​បើក​គេច​​បាត់​​​ កាល​ពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២៨ ​មករា ។

កងទ័ព​​បារាំង​ និងម៉ាលី​​​លុកចូល​​ទីក្រុង​​​TOMBOUCTOU

Posted: 28 Jan 2013 10:00 PM PST

ក្បួន​រថយន្ត​​កងទ័ព​​ម៉ាលី​​​​លើក​ទៅ​ក្រុង​​TOMBOUCTOU ​
កងទ័ព​បារាំង​​ និង​ម៉ាលី​​កាល​ពី​ថ្ងៃទី​​​២៨ ​មករា បាន​លុក​ចូល​​ដណ្តើម​​​កាន់​កាប់​​ទីក្រុង​​TOMBOUCTOU ក្រោម​សម្រែក​​​​អប​អរ​សាទរ​​​របស់​ប្រជាជន​​​ក្រោយ​​ពី​ទីក្រុង​​​នោះ​ស្ថិត​​ក្រោម​ការ​​កាន់​កាប់​​​រយៈ​ពេល​ជា​ច្រើន​​ខែ​​ដោយ​​ពួក​អ៊ិ​ស្លាម​​និយម​​ប្រដាប់​​អាវុធ​​​ដែល​បាន​ដុត​​បំផ្លាញ​​អគារ​​​មាន​រចនា​អក្សរ​​ដ៏​ថ្លៃ​ថ្លា​​មុន​ពេល​រត់គេច​​ខ្លួន​ ។

យន្ត​ហោះ​ F-16 អាមេរិក​1​​គ្រឿង​បាត់​ដាន​នៅ​អីុ​តាលី​

Posted: 28 Jan 2013 09:59 PM PST

យន្ត​ហោះ​ប្រដេញ​ធុន​ F-16 មួយ​គ្រឿង​របស់​កង​កង​ទ័ព​អាកាស​​អាមេរិក​មាន​មូល​ដ្ឋាន​នៅ​ អា​វី​យា៉​ណូ ភាគ​ខាង​​ជើង​អីុតាលី ​​​​​​​​​​​បាន​បាត់​​ដាន​កាល​ពី​​យប​់​ថ្ងៃ​ទី​២៨ មករា ហើយ​ការ​រុក​រក​យន្ត​ហោះ​នេះ​កំពុង​ធ្វើ​ ។កង​ទ័ព​អាកាស​អាមេរិក​ឱ្យ​ដឹងថា មក​ទល់​ពេល​នេះ គេ​ពុំ​ទាន់​ដឹង​ពី​ព័ត៌​មាន​របស់​អ្នក​បើក​យន្ត​ហោះ​នេះ​នៅឡើយ ។ ប៉ម​​​​ត្រួត​ពិនិត្យ​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​យន្ត​ហោះ​នេះ នា​វេលា​ម៉ោង​២០​ម៉ោង​​ក្នុង​ស្រុក​ ។ នេះ​ជា​ការ​​បញ្ជាក់​របស់​ទីភ្នាក់ងារ​សារ​ព័ត៌​មាន​អីុ​តាលី ANSA។

ក្មេងស្រីម្នាក់​ខឹងម្តាយ​ស្តី​បន្ទោស​​លេបថ្នាំសសៃប្រសាទ​៧០គ្រាប់​ប៉ង​ធ្វើអត្តឃាត​

Posted: 28 Jan 2013 09:57 PM PST

ក្មេងស្រីរងគ្រោះកំពុងត្រូវបាន​សង្គ្រោះ
ខេត្តប៉ៃលិន ៖ ក្មេង​ស្រី​ម្នាក់​មានជំងឺ​សសៃប្រសាទ​​ខឹងម្តាយ​ស្តីបន្ទោស​​បន្តិច​បន្តួចពី​រឿងធ្វើការងារ​​មិន​ពេញ​​ដៃ​ពេញជើង​​ ក៏រត់​​ទៅ​ទាញ​យក​កំប៉ុង​ថ្នាំ​​គ្រាប់សសៃប្រសាទ​​មកសំងំ​លេបនៅក្នុងផ្ទះអស់ចំនួន​៧០គ្រាប់ ​ប៉ងធ្វើអត្តឃាត​​ តែ​សំណាង​ល្អ​បន្ទាប់ពី​​លេបរួច ត្រូវប្អូនប្រុស​ឃើញកំប៉ុង​​ថ្នាំ​នៅ​ក្បែរ​​ជនរងគ្រោះ​​ ហើយ​នាង​បែកពពុះមាត់ និងក្អួត​​​ចង្អោរ​នៅក្នុង​​បន្ទប់ ក៏រត់​​ទៅប្រាប់​ម្តាយ​ឱ្យ

រថ​យន្ត​ដឹក​ប៊ី​ចេង​បុក​គូថ​រថ​យន្ត​ដឹក​​ប​ន្លែ​​ធ្លាក់​ប្រឡាយ​ទាំង​​2​គ្រឿង​

Posted: 28 Jan 2013 09:45 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ ​​​រថយន្តដឹកទំនិញ១​​គ្រឿង​​​បាន​​ជ្រុល​ទៅ​​​​​បុក​គូថ​រថយន្ត​​ដឹក​ទំនិញ​​​​​​​​​មួយ​គ្រឿង​ទៀត​​ដែល​ឈប់ស្ងៀម បណ្តាល​ឱ្យ​រថ​យន្ត​ទាំង​២​គ្រឿង​ធ្លាក់​​ពី​លើ​ផ្លូវ​ជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រឡាប់​ចូល​ប្រឡាយ​គ្មាន​ទឹក​នៅក្បែរ​ផ្លូវ​ ​កាល​ពី​វេលា​ម៉ោង​១១និង​៣០​នាទី​យប់ថ្ងៃទី២៧​ មករា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥ ក្នុង​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៨២-​៨៣ ​ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ​ ។ ក្នុងហេតុ​ការណ៍​នេះ​​បង្ក​​ឱ្យ​មនុស្សម្នាក់​​រង​​របួស​ធ្ងន់ផងដែរ ។

ឡិច​ស៊ីស​បុក​ម៉ូតូ​សេ​110​របួស​ធ្ងន់​2នាក់​​រថយន្ត​បើក​រត់​បាត់​

Posted: 28 Jan 2013 09:30 PM PST

រាជ​ធានី​ភ្នំពេញ ៖ ​រថយន្តឡិច​ស៊ីស RX 300 ពណ៌​ស្ករ មួយ​គ្រឿង​​បាន​​បុក​ម៉ូតូ​​ឌ្រីម​​សេ​១១០ ស៊េរី​២០១២ ពណ៌​ខ្មៅ ​បណ្តាល​ឱ្យ​មនុស្ស​​​២​នាក់​​​រង​របួសធ្ងន់​​ ​ម៉ូតូ​ខូច​ខាត​មួយ​កំណាត់​ខាង​មុខ ហើយ​​​រថយន្ត​បង្ក​បើក​រត់​គេច​​ ​បាត់​ ​​កាល​​​​​​ពី​វេលា​ម៉ោង​៣​និង៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​​​ថ្ងៃទី​២៨ មករា ​នៅចំណុច​ផ្លូវលេខ​២១៤​កែងផ្លូវ​​លេខ​​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ។

ជិះ​ម៉ូតូ​ទៅបុក​របាំង​ថ្ម​របួស​ធ្ងន់​ព្រោះស្រវឹង​

Posted: 28 Jan 2013 09:15 PM PST

ជិះ​ម៉ូតូ​ទៅបុក​របាំង​ថ្ម​របួស​ធ្ងន់​ព្រោះស្រវឹង​
រាជ​ធានី​ភ្នំពេញ ៖ ​យុវ​ជន​ម្នាក់​រង​របួស​ធ្ងន់​ដោយ​បាក់​ដៃខាងស្តាំនិង​ម្នាក់​ទៀត​របួស​ស្រាល​រលាត់​ដៃ​ជើង​តិច​​តួច​ ខណៈ​ពេលស្រវឹង​​​​បើក​ម៉ូតូ​ទៅ​បុក​របាំង​ថ្ម​ចែកទ្រូវ​ផ្លូវ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ មករា ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុង​ភូមិ​ស្លែង​រលើង​​​សង្កាត់​ទឹក​​ថ្លា ខណ្ឌ​សែន​សុខ ។ ​យុវ​ជន​ស្រវឹង​​​ជោក​​ទាំង​២​នាក់​នោះ​​មិន​​ត្រូវ​បានគេ​​ស្គាល់​អត្ត​សញ្ញាណ​​ទេ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!