Koh Santipheap Daily

Koh Santipheap Daily


ក្រឡាប់​រថយន្ត​សាំងយ៉ុង​​លើ​ផ្លូវជាតិ​លេខ​៧ ស្លាប់​នារី​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​

Posted: 08 Jan 2013 11:33 PM PST

ខេត្តក្រចេះ ៖ ​សព​នារី​រងគ្រោះក្នុងហេតុការណ៍​ក្រឡាប់​រថយន្ត​​សង្កត់​​ស្លាប់ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ចរា​ចរផ្លូវគោក​ខេត្ត ​នាំ​មក​តម្កល់​ទុក​បណ្តោះអាសន្ន​​នៅវត្តអូរ​គ្រៀង ​ក្នុង​ឃុំ​អូរ​គ្រៀង ​ស្រុក​សំបូរ ដើម្បី​ស្វែង​រក​អត្ត​សញ្ញាណ និង​សាច់​ញាតិ​ ក្រោយ​ពី​នារី​រូបនោះបាន​ជួប​ហេតុ​ការណ៍​​ក្រឡាប់​រថយន្ត​តាក់​ស៊ី​ កាល​ពី​ព្រលប់​​ថ្ងៃទី​៨ មករា ២០១៣ ​នៅលើ​កំណាត់ផ្លូវជាតិលេខ​​៧ ត្រង់​ចំណុច​​ទួល​ត្រាំង ឃុំអូរ​គ្រៀង ស្រុក​សំបូរ ។

និស្សិតឆ្នាំ​ទី​២ ពូកែ​​ខាង​ម៉ូតូ​​លួច​១​ថ្ងៃ​បាន​១​គ្រឿងលក់​ទិញ​ថ្នាំ​ញៀន​ប្រើ​ប្រាស់​

Posted: 08 Jan 2013 11:30 PM PST

ជនសង្ស័យ
រាជធានី​ភ្នំពេញ ៖ យុវជន​​២​នាក់​ក្នុងនោះ​​ម្នាក់​ជា​​និស្សិត​ឆ្នាំ​ទី២ ​កាលពីវេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​​៨ មករា ២០១៣ ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​​៧​មករា ឃាត់​ខ្លួន​នៅ​ម្តុំ​ផ្លូវ​រទេះ​ភ្លើង​​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូនពេញ ពាក់​ព័ន្ធ​​សកម្ម​ភាព​​បម្រុ​ង​កាច់​សោ.ក​​ម៉ូតូ​គេ ។ យុវជ​ន​ដែល​ត្រូវសមត្ថ​កិច្ច​ចាប់​ខ្លួន​ម្នាក់​ឈ្មោះ​​​ជា តារា អាយុ​៣២​ឆ្នាំ ​ជា​និស្សិត​​ឆ្នាំ​ទី​២ ស្នាក់​នៅ​ផ្ទះ​​ជួល​ម្តុំ​វត្ត​ស្រះ​ចក សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ និង​ម្នាក់​ទៀត​

ក្រុម​ម៉ា​ហ្វី​យ៉ា​១១​នាក់ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​​ផ្ទះ​សំណាក់​​ភ្នំពេញ​ខណ្ឌដូនពេញ​

Posted: 08 Jan 2013 11:27 PM PST

ក្រុម​ម៉ា​ហ្វី​យ៉ា​ដែល​ត្រូវ​ចាប់​ខ្លួន​
រាជធានី​ភ្នំពេញ ៖ កម្លាំង​​នគរបាល​​​ផ្នែក​​សន្តិ​សុខ​​ផ្ទៃ​ក្នុង​​ខណ្ឌ​ដូន​ពេញ និង​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​​ផ្សារ​កណ្តាល​ទី ១ ដោយ​មាន​ការ​សហ​ការ​ជា​មួយ​នាយក​ដ្ឋាន​សន្តិ​សុខ​​ផ្ទៃក្នុង​ក្រសួង​មហា​ផ្ទៃ​​ការិយា​ល័យ​​នគរបាល​អន្តោ​ប្រវេសន៍​ និង​​នគរបាល​ចិន​​បាន​ឆ្មក់​ចូល​ផ្ទះ​សំណាក់​​ភ្នំពេញ ដែល​​មាន​ទីតាំង​​លេខ​២៧អឺ០ ផ្លូវលេខ​១៣០ កែង​ផ្លូវលេខ​​៥ ស្ថិត​ក្នុង​​ភូមិ​ទី​២ សង្កាត់​ផ្សារ​កណ្តាល​ទី១ ខណ្ឌដូនពេញ កាលពីវេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃទី​៩ មករា

សំណុំរឿង​សម្លាប់​ជនជាតិ​បារាំង-ប្រពន្ធខ្មែរ​ តុលា​ការ​ខេត្តកំពង់​ស្ពឺ គ្រោង​នឹង​​បើក​សវនា​ការ​នៅថ្ងៃទី​​២៤ មករា ២០១៣

Posted: 08 Jan 2013 11:25 PM PST

រាជធានី​ភ្នំពេញ ៖ មន្ត្រី​​​សាលា​ដំបូង​​ខេត្ត​កំពង់​ស្ពឺ​បាន​ថ្លែង​ប្រាប់​កោះសន្តិ​ភាព​កាលពីថ្ងៃទី​៩ មករា ២០១៣ បន្ទាប់​ពី​​​ស៊ើប​​អង្កេត​រយៈ​ពេល​១​ឆ្នាំ ទៅលើ​ករណី​​ការ​ស្លាប់​​ដ៏​អាថ៌​​កំបាំង​របស់​បុរសជនជាតិ​បារាំង​ម្នាក់ និង​កូន​៤​នាក់​ ស្រី​២​នាក់ និង​ប្រុស​២​នាក់ ​នៅក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារ​មន ខេត្ត​កំពង់​ស្ពឺ កាល​ពី​ដើម​ឆ្នាំ​២០១២ ​បន្ទាប់​ពី​បានបាត់​ខ្លួន​កាល​ពី​ចុងឆ្នាំ​២០១១ ​នោះ​ តុលាការ​នឹង​ចេញដីកា​កោះ​ហៅ​ឪពុក​ម្តាយ​ក្មេក​​​ជនជាតិ​បារាំង​ ព្រម​ទាំង

មីស៊ីល​​ប៉ា​ទ្រីយ៉ូត​​​អាល្លឺម៉ង់​​បញ្ជូន​ទៅ​តួក​គី​

Posted: 08 Jan 2013 11:20 PM PST

ប្រទេស​អាល្លឺម៉ង់​​​ចាប់​ផ្តើ​ម​បញ្ជូន​មីស៊ីល​​ប៉ាទ្រី​​យ៉ូត​មក​​កាន់​ប្រទេស​តួកគី​ ហើយ​នាវា​មួយ​គ្រឿង​​ដែល​ដឹក​ឧបករណ៍​​យោធា​​ទាំង​នោះ​​កាល​ពី​​ថ្ងៃទី​៨ មករា​ បាន​ចាក​ចេញ​​​ពី​កំពង់​​​ផែសមុទ្រ​​​LUBECK TRAVEMUN ភាគ​ឦ​សាន​​អាល្លឺ​ម៉ង់​​​​សំដៅ​​មក​កាន់​​តួកគី​ ។ ​យោង​​តាម​​សេចក្តី​​​​ប្រកាស​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៧ មករា​​ នៅ​អាល្លឺម៉ង់​​​ថា នាវា​ឈ្មោះ​SUECIA SEAWAYS ដែល​ដឹក​​​​​

លោកឆាវេស​នឹងពុំ​អាច​មកធ្វើ​សច្ចា​ប្រណិ​ធាន​បាន​នាថ្ងៃ​10មករា​

Posted: 08 Jan 2013 11:20 PM PST

រូប​លោក​ឆាវេស
របប​វេណេ​ស៊ុយ​អេឡា​លាត​ត្រដាង​ថា ​លោក​ប្រធានាធិបតី​​ហ៊ូ​ហ្គោ​ឆាវេស​នឹង​ពុំ​អាច​មក​ធ្វើ​សច្ចា​ប្រណិធាន​នាថ្ងៃ​ទី​១០ មករា ​ដូច​ការ​គ្រោង​​ទុក​នៃ​រដ្ឋធម្ម​នុញ្ញ​​របស់​ប្រទេស​ឡើយ ដែល​ប្រការ​នេះញុំា​ង​​ឱ្យ​មាន​ភាព​មិន​ច្បាស់​លាស់​មួយ​សម្រាប់​វេណេ​ស៊ុយ​អេឡា​ដែល​ពួក​ប្រឆាំង​អះ​អាង​ពី​​ក្តី​​​បារម្ភ​​លើការ​ចន្លោះ​​​ប្រហោង​នៃ​ស្ថា​ប័ន​ចាប់​ពី​កាល​បរិច្ឆេទ​​នេះ​ទៅ ។គឺ​ប្រធាន​សភា​ជាត​ិ​លោក​ឌី​អូ​ស្តា​

នាង​រែដ​វ៉ាន់​ស្កា ​ដណ្តើម​បាន​ជ័យ​ជម្នះ​៦លើក​បន្ត​បន្ទាប់​គ្នា​ប្រ​កួត​វាយ​កូន​បាល់ Sydney International

Posted: 08 Jan 2013 11:13 PM PST

នាង​រែដ​វ៉ាន់​ស្កា ​ដណ្តើម​បាន​ជ័យ​ជម្នះ​៦លើក​បន្ត​បន្ទាប់​គ្នា​ប្រ​កួត​វាយ​កូន​បាល់ Sydney Internationalនាង​​អា​នី​យ៉េ​ស្កា​ រែដ​វ៉ាន់​ស្កា​កីឡាការិនី​លំ​ដាប់​កំពូល​របស់​ប៉ូ​ឡូញ​បាន​បន្ត​ភាព​មិន​ចាញ់​របស់​ខ្លួន​នៃ​ការ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​ដល់​លើក​ទី​៦​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​កីឡាការិនី​វ័យ​៤២​ឆ្នាំ​របស់​ជប៉ុន Kimiko Date-Krummក្នុង​ព្រឹត្តិ​ការ​ណ៍​ Sydney Internationalនា​ប្រ​ទេស

ជាងផ្សារ​ស៊ីទែន​សាំង​ផ្ទុះ​ឆាបឆេះ​​ស្លាប់​២​ របួសធ្ងន់​ម្នាក់​នៅ​ស្រុក​អន្លង់​វែង​

Posted: 08 Jan 2013 11:02 PM PST

សមត្ថកិច្ច​កំពុង​ធ្វើអន្តរាគមន៍​
ខេត្តឧត្តរមានជ័យ​ ៖ មនុស្ស​ម្នាក់​ស្លាប់​​នៅនឹង​​កន្លែង​យ៉ាង​អាណោច​អាធ័ម​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ តែក្នុង​នោះ​ម្នាក់​បាន​ស្លាប់​​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យបង្អែក​​ស្រុក​អន្លង់វែង ក្នុងហេតុការណ៍​ផ្សារ​ស៊ីទែន​​សាំង​លើ​រថយន្ត​​ផ្ទុះឆាប​ឆេះ ​​ផ្លោង​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ កាល​ពីវេលា​ម៉ោង​១១​ព្រឹក​​ថ្ងៃទី​៩ មករា ២០១៣ នេះ ស្ថិតក្នុងភូមិ​​លំទង ​ឃុំ​លំទង ស្រុក​អន្លង់​​វែង ។ ​

អង្គ​ការ WWF និង​អ្នក​​​កាសែត​​​ជួប​ពិភាក្សា​​​​ស្វែង​​​យល់​​ការ​ងារ​អភិ​រក្ស​​ធន​ធាន​ជីវៈ​ចម្រុះ​

Posted: 08 Jan 2013 11:00 PM PST

អង្គ​ការ WWF និង​អ្នក​​​កាសែត​​​ជួប​ពិភាក្សា​​​​ស្វែង​​​យល់​​ការ​ងារ​អភិ​រក្ស​​ធន​ធាន​ជីវៈ​ចម្រុះ​
រាជ​ធានី​ភ្នំពេញ ៖ មន្ត្រីអង្គការ WWF និង​​អ្នក​សារព័ត៌​មាន​កាល​ពី​​​ថ្ងៃទី៤​ ​មករា​ ​បាន​ជួប​ជុំគ្នា​ដើម្បីពិភា​ក្សា និងស្វែង​យល់​អំពី​សកម្ម​ភាព​ការ​ងារ​អភិរក្ស​ធន​ធាន​ជីវ​ចម្រុះតាម​​ដង​ទន្លេ​មេគង្គ​ដែល​អង្គការ WWF​ និងរាជ​រដ្ឋាភិ​បាលកម្ពុជា​ បាននិង​កំពុង​អនុវត្ត​រួមគ្នា​ ។​ ការ​ជួប​ជុំគ្នានេះធ្វើឡើងក្នុង​ហាង​ Living Room ក្រោមការរៀបចំរបស់អង្គការ WWF ។

Al-Attiyahឈ្នះ​ដំ​ណាក់​ទី​4ប្រ​ណាំង​រថយន្ត​ Dakar Rallyនៅប៉េរូ​

Posted: 08 Jan 2013 10:47 PM PST

កីឡាករ​កាតា Nasser Al-Attiyahដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​ជា​លើក​ទី​២​ក្រោយ​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៤​​ប្រ​ណាំង​រថយន្ត​ឆ្លង​កាត់​ផ្លូវ​ឧបសគ្គ​ Dakar Rally​​ឆ្នាំ​២០១៣​​​នៅ​ប្រ​ទេស​ប៉េរូ​ កាល​ពី​ថ្ងៃ​អង្គារ​ទី​៨​ខែ​មក​រា​ ។ Al-Attiyah​ដែលបើក​បរ​ឱ្យ​ក្រុម​ Red Bull Buggyបាន​បញ្ចប់​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ ២៨៨,០៨​គី​ឡូ​ម៉ែត្រ​ចេញដំណើរ​​ពីទី​ក្រុង Nazcaឆ្ពោះ​ទៅ​កាន់​ទី​ក្រុង

​​ស្ពាន​ពីរ​ខ្សែ​​ក្នុង​សង្កាត់​ស្ទឹង​ត្រែង​​ដាក់​ឱ្យ​ប្រើប្រាស់​​ក្រោយ​ការ​សាង​សង់​

Posted: 08 Jan 2013 10:45 PM PST

​​ស្ពាន​ពីរ​ខ្សែ​​ក្នុង​សង្កាត់​ស្ទឹង​ត្រែង​​ដាក់​ឱ្យ​ប្រើប្រាស់​​ក្រោយ​ការ​សាង​សង់​
ខេត្ត​ស្ទឹង​ត្រែង​​ ៖​ កាល​ពីព្រឹក​ថ្ងៃទី​​៧ មករា​ ​មន្ទីរ​ធារណការ​​និង​ដឹក​ជញ្ជូន​​​ខេត្ត បាន​​​ប្រារព្ធ​​​ពិធី​​សម្ពោធ​​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​​​ស្ពាន​​បេតុង​​ចំនួន​ពី​រ​ខ្សែ​​​​ដើម្បី​​​​​​​​ឱ្យ​ប្រជា​ពលរដ្ឋ​​ក្នុងខេត្ត​ស្ទឹង​ត្រែង​​​ងាយ​ស្រួល​​ធ្វើ​ដំណើរ​​ប្រកប​របរ​អាជី​វ​ក​ម​្ម​​​ និង​​​ទំនាក់​ទំនងការ​ងារ​​​ផ្សេងៗ ​​ ។​

​សាស្ត្រចារ្យ​​សាកល​វិទ្យាល័យ​បៀលប្រាយឱ្យយុវជន​​ត្រៀម​សម្រាប់​ទីផ្សារអាស៊ាន

Posted: 08 Jan 2013 10:30 PM PST

​សាស្ត្រចារ្យ​​សាកល​វិទ្យាល័យ​បៀលប្រាយឱ្យយុវជន​​ត្រៀម​សម្រាប់​ទីផ្សារអាស៊ាន
ខេត្ត​សៀម​រាប​ ៖ សាកលវិទ្យា​ធិ​ការ​រង​នៃ​សាកល​វិទ្យាល័យ​បៀ​ល​ប្រាយ​លោក​សាស្ដ្រា​ចារ្យ​មាស​ រ៉េ​ន​រិ​ទ្ធ​ ទទួល​បន្ទុក​កិច្ចការ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​បាន​អំពាវនាវ​ទៅ​ដល់​និស្សិត​​រួម​ទាំង​​យុវ​ជន​​ខ្មែរ​ទាំងអស់​ប្រឹងប្រែង​បំពេញ​បន្ថែម​​នូវ​ចំណេះដឹង​ផ្សេង​ៗ​ ជា​ពិសេស​ភាសា​អង់​គ្លេស​ និង​បច្ចេក​វិទ្យា​ព័ត៌​​មាន​ ដើម្បី​ត្រៀម​លក្ខណៈ​​ប្រ​កួ​ត​​ប្រជែង​ទីផ្សារ​ការងារ​នៅ​ក្នុង​តំបន់​នៅ​គ្រា​អាស៊ាន​ធ្វើ​សមា​​ហ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៩ មករា ២០១៣

Posted: 08 Jan 2013 10:16 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៩ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

​លោក​​​​ នៃ ​ប៉េ​ណា និង​​​​បណ្ឌិត​ ប៉ែន ស៊ី​ម៉ន ​ចូល​​រួម​​មិទ្ទិញ​​រំលឹក​​​ទិវា​​ជ័យ​ជម្នះ​​​ 7 មករា​​

Posted: 08 Jan 2013 10:15 PM PST

​ខេត្ត​កំពត​​ ៖ ​ទិវា​​អប​អរ​សាទរ​​ថ្ងៃ​ជ័យ​ជម្នះ​​​៧ មករា ​​១៩៧៩-​​៧​​ មករា ​​​​២០១៣​ ​បាន​ប្រព្រឹត្ត​ទៅ​​នា​ថ្ងៃ​ម្សិល​មិញ​​នៅ​សួន​ច្បារ​​​សាលា​ខេត្ត​កំពត ​ក្រោ​ម​អធិបតី​​​ភាព​ លោក​​ នៃ ​ប៉េ​ណា ​​សមា​ជិក​​អចិន្ត្រៃយ៍​​គណៈ​​កម្មា​ធិការ​​កណ្តាល​​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​ ​ប្រធាន​គណៈ​​កម្ម​ការ​​ទី​​៧​របស់​ព្រឹទ្ធ​​ស​ភា​ ​និង​ជា​ប្រធាន​​ក្រុម​​ការ​ងារ​ថ្នាក់​​កណ្តាល​ចុះ​​ជួយ​ខេត្ត​​កំពត​ ​លោក​បណ្ឌិត​​​​​ទេស​រដ្ឋ​មន្ត្រី​​ ប៉ែន ​ស៊ី​ម៉ន​ ​ទី​ប្រឹក្សា​ផ្ទាល់​​សម្តេច​​អគ្គ​​មហា​សេនា​បតី​តេជោ​ ហ៊ុុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរា​ជា​ណា​ចក្រ​​​កម្ពុជា​ ​សមា​ជិក​​​គណៈ​​កម្មា​

គោបា​ឡើង​.ក​មួយ​ក្បាល​ដេញ​ជល់​ម្ចាស់​ជាអ្នក​​គង្វាល​ធ្លាយ​ពោះ​

Posted: 08 Jan 2013 10:06 PM PST

ខេត្តប៉ៃលិន ៖ មានរឿង​​ដ៏គួរ​ឱ្យ​រន្ធត់​​មួយ​បាន​កើតឡើង​​ចំពោះ​​បុរស​ម្នាក់​​ បណ្តាល​ឱ្យ​​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​​នៅនឹងកន្លែង​ចោល​​ប្រពន្ធ និង​កូន ដោយ​សារ​តែគោ​បាឡើង.ក​​មួយ​ក្បាល​ដេញ​ជល់រូបគាត់ដែល​​ជា​អ្នក​គង្វាល​ ខណៈ​​ដែល​បុរស​រូប​នេះ​ដេញគោ​មួយ​ហ្វូង​ប្រមាណ​ជាង​៣០​ក្បាល​​ឱ្យ​ទៅ​ចុះ​ផឹក​ទឹក​នៅ​ក្នុងអូរ​មួយ​កន្លែង​​ ។ ខណៈ​ពេល​នោះ​គោ​​បា​​មួយ​ក្បាល​នេះ​​ដណ្តើម​​ពាក់​ញី​ជា​មួយ​គោ​ឈ្មោល​​ផ្សេងៗ​ទៀត​ក្រៅ​ហ្វូង​ គាត់​ក៏​បាន​ទាញ​ខ្សែ​ចេញ​

រថយន្ត​ដឹក​ដី​កិន​អ្នកជិះ​ម៉ូតូស្លាប់​2នាក់​ដង្ហើម​ចង្រិត​ម្នាក់​

Posted: 08 Jan 2013 10:00 PM PST

រថយន្ត​ដឹក​ដី​កិន​អ្នកជិះ​ម៉ូតូស្លាប់​2នាក់​ដង្ហើម​ចង្រិត​ម្នាក់​
រាជធានី​ភ្នំពេញ ៖ យុវជន២នាក់​បាន​ស្លាប់​​បាត់បង់ជីវិត​ភ្លាមៗនៅនឹង​កន្លែង ​ឯម្នាក់​ទៀត​រងរបួសដង្ហើម​ចង្រិតនិងត្រូវ​បាន​​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​ដើម្បីសង្គ្រោះ​​បន្ទាន់​ ក្រោយ​ពេល​​ជួប​ឧប្បត្តិ​​ហេតុគ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដ៏​រន្ធត់​មួយ​ ដោយ​ត្រូវ​​​រថយន្ត​ប្រភេទ​យីឌុបដឹក​ដី​មួយ​​គ្រឿង​​​​បុក​និង​កិនអូស​ជាង៥ម៉ែត្រ​ ក្នុងខណៈ​ពេល​​ពួកគេ​កំពុង​ជិះម៉ូតូឌុបគ្នា​​ ។ ​គ្រោះថ្នាក់​នេះ​​កើត​ឡើង​កាលពី​​វេលាម៉ោង​

រថយន្ត​ធុន​យីឌុប​ដឹក​ដី​ឆក់​យក​ជីវិត​ឥ​ត​ក្តី​មេត្តា​ស្លាប់​2​របួស​ធ្ងន់​1​លើ​ដង​ផ្លូវ

Posted: 08 Jan 2013 09:55 PM PST

ទិដ្ឋភាព​កន្លែងកើត​ហេតុ​ដ៏រន្ធត់​
រាជធានី​ភ្នំពេញ ៖ យុវជន២នាក់​បាន​ស្លាប់​​បាត់បង់ជីវិត​ភ្លាមៗនៅនឹង​កន្លែង ​ឯម្នាក់​ទៀត​រងរបួសដង្ហើម​ចង្រិតនិងត្រូវ​បាន​​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​​បន្ទាន់​ ក្រោយ​ពេល​​ជួប​ឧប្បត្តិ​​ហេតុគ្រោះ​ថ្នាក់​ចរា​ចរណ៍​​ដ៏​រន្ធត់​មួយ​ ដោយ​ត្រូវ​​​រថយន្ត​ប្រភេទ​យីឌុបដឹក​ដី​មួយ​​គ្រឿង​​​​បុក​និង​កិនអូស​ជាង​៥ម៉ែត្រ​ ក្នុងខណៈ​ពេល​​ពួកគេ​កំពុង​ជិះម៉ូតូឌុបគ្នា​​ ។ ​គ្រោះថ្នាក់​នេះ​​កើត​ឡើង​កាលពី​​វេលាម៉ោង​១១និង៤០នាទី​​ព្រឹក​​ថ្ងៃទី៨ មករា ​នៅ​លើកំណាត់​ផ្លូវ​

នារី​ខារ៉ាអូខេ​សង្ស័យ​ខក​ចិត្ត​នឹង​ប្រុស​ស្នេហ៍​មិន​មក​ជួប​នាង​ចង.ក​ធ្វើ​អត្ត​ឃាត

Posted: 08 Jan 2013 09:50 PM PST

នារីបម្រើ​ខារ៉ាអូខេ​ដែលចង.ក​សម្លាប់​ខ្លួន​
ខេត្ត​ឧត្តរមានជ័យ​ ៖ ស្ត្រី​ម្នាក់បម្រើ​​ការ​ក្នុង​ហាង​ខារ៉ាអូខេ​​យីហោ​ស្តង់​ទឹក​​ឈ្មោះ ​កង ល័ក្ខ អាយុ​២១​ឆ្នាំ​ ​មាន​​ស្រុក​កំណើត​នៅ​​​​​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ ​ហើយ​មក​ស្នាក់​នៅ​​​​ក្នុង​ភូមិ​ផ្សារ​សំរោង សង្កាត់​សំរោង ក្រុង​​សំរោង ​បាន​ចង​.ក​​ធ្វើ​​អត្ត​ឃាត​​នៅ​នឹង​ធ្នឹម​ជាប់​បង្អួច​ផ្ទះ​ស្នាក់នៅ​​​ កាល​​​ពី​វេលា​​រំលង​អធ្រាត្រ​​ឈាន​ចូល​​​ថ្ងៃទី​​៨ មករា ។

អគ្គិ​ភ័យ​ឆាប​ឆេះ​លំនៅ​ឋាន​2ខ្នង​នៅ​ក្រុង​កំពង់​ចាម

Posted: 08 Jan 2013 09:45 PM PST

ផ្សែងខ្មៅខ្មួលខ្មាញ់ហុយទ្រលោមទៅលើមេឃ
ខេត្ត​កំពង់​ចាម​ ៖ ​ភ្លើង​ចង្ក្រាន​ហ្គាស​ បាន​​បង្កជា​​​​អគ្គិ​ភ័យ​​លេប​ត្របាក់​​​អស​់​ផ្ទះ​ឈើ​​​​​ចំនួន​២​ខ្នង​​​​​ និង​ធ្វើ​ឱ្យ​អ្នក​ក្រុង​កំពង់​ចាម​​​​ក្មេង​ចាស់​​​រាប់​រយ​នាក់​ ភ្ញាក់​ផ្អើល​​​រត់​មក​មើល​​ដោយ​សារ​ឃើញ​អណ្តាត​​​ភ្លើង​ក្រហម​​​​ច្រាល​​លាយ​ឡំ​ជាមួយ​ផ្សែង​​​ខ្មួល​ខ្មាញ់​ ហុយ​ទ្រលោម​​​ទៅ​លើ​អាកាស ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​​​នៅ​វេលា​ម៉ោង​​​​១០​និង​៥០​នាទី​​​ព្រឹក​ថ្ងៃទី​៨ មករា ​​នៅ​ភូមិ​ទី​៣ សង្កាត់​វាល​វង់​ ក្រុង​កំពង់​ចាម​ ដោយ​ផ្ទះឈើ​​​ទាំង​​២​ខ្នង​​​​​ត្រូវ​ឆេះ​​ហ្មត់​​​​​​រួម​ទាំង​​រថយន្ត​

ពល​ករ​ខុស​ច្បាប់​ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​វិញ​កើន​ឡើង​រថយន្ត​ទ្រុង​4​គ្រឿង​ដឹក​ចូល​ប៉ោយ​ប៉ែត មិន​ក្រោម​200​នាក់

Posted: 08 Jan 2013 09:40 PM PST

រថយន្តទ្រុងដឹកពលករខ្មែរចូលតាមច្រកព្រំដែនប៉ោយប៉ែត 
ក្រុង​​ប៉ោយ​ប៉ែត​​ ៖ ​​ពល​ករ​​ខុស​ច្បាប់​​ដែល​ភាគី​ថៃ​​​ចាប់​បញ្ជូន​​ត្រឡប់​​មក​កម្ពុជា​​​​វិញ​តាម​​​​ច្រក​ទ្វារ​អន្តរ​​ជាតិ​​ប៉ោយ​ប៉ែត​​ត្រូវ​​​គេ​សង្កេត​​ឃើញ​​​ថាមាន​ចំនួន​​​កើន​ឡើង​​គួរ​​ឱ្យ​​កត់​សម្គាល់​​ជាង​ពេល​​មុនៗ​​​ក្នុង​​​មួយ​រយៈ​​ពេល​​នេះ​ ។​ ​​ជាក់​ស្តែង​​​នៅ​ព្រឹក​​ថ្ងៃ​ទី​​៨ ​មករា ​​គិត​ត្រឹម​​​រយៈ​​ពេល​​​២​ម៉ោង​​ប៉ុណ្ណោះ​​​ចាប់​ពី​ពេល​បើក​​ទ្វារ​ព្រំ​ដែន​​ គឺ​​ពី​​ម៉ោង​​​៧​ដល់​ម៉ោង​​៩​​​ព្រឹក​ ​ភាគី​​ថៃ​បាន​​​បញ្ជូន​​​ពល​ករ​​​

សម្តេច​​តេជោ ហ៊ុន សែន ស្នើ​​ឱ្យ​​រាជ​ទូត​​ថៃ​រក្សា​ការ​​បើក​​ច្រក​​​ព្រំ​​ដែន​​ប្រទេស​​ទាំង​​២​​ឱ្យ​​បាន​​ជាប់​​លាប់​

Posted: 08 Jan 2013 09:35 PM PST

សម្តេច​តេជោ​ចាប់​ដៃ​​ស្វាគមន៍​លោក​ឯក​អគ្គ​រាជ​ទូត​ថៃ
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​ផ្តល់​​​អនុសាសន៍​ដល់​លោក TOUCHAYOOT PAKDI ឯក​អគ្គ​រាជ​ទូត​ថៃ​ថ្មីប្រចាំ​នៅ​​​ព្រះ​​​រាជាណាចក្រ​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​​ប្រទេស​ទាំ​ងពីរ ​នោះ​​សោត គឺ​ប្រឹង​ប្រែង​​​​ធ្វើយ៉ាង​ណា​រក្សា​ឱ្យ​បាន​​នូវ​ការ​បើក​ច្រក​ព្រំ​ដែន​រវាង​​​​ប្រទេស​ពីរ​​ គប្បី​សហ​ការ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋ​កម្ម​​ឆ្លង​ដែន​ ដូច​ជា​​ការ​ឆ្លង​ដែន​

លោក ឱម យ៉ិនទៀង ៖ ឆ្លង​ផុត​ពី​ខែ​មករា​នេះ​ទៅ​មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ប្រតិបត្តិ​ការ​ក្តៅ​លើ​អ្នក​ប្រព្រឹត្ត

Posted: 08 Jan 2013 09:30 PM PST

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពីខែមករា​ទៅ​មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​នឹងចុះ​ប្រតិ​បត្តិការ​ឱ្យ​​​​ក្តៅ​​​ចំពោះ​អ្នកដែលប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ។ នេះ​​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ទេ​ស​រដ្ឋ​មន្ត្រី​ឱម យ៉ិន​ទៀង ប្រធាន​អង្គ​ភាព​​​ប្រឆាំង​អំពើ​ពុក​រលួ​យ​​​ដែលមាន​ប្រសាសន៍​​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​កាលពី​ថ្ងៃ​ទី​៧ មករា ​នៅវិទ្យាស្ថាន​ជាតិ​អប់រំ​ ។ ការ​លើកឡើង​របស់​លោក​ទេស​រដ្ឋម​ន្ត្រី​បែប​នេះ ​​បន្ទាប់​ពី​មន្ត្រី​ដែល​ជាប់​កាតព្វ​កិច្ច​ទើប​តែ​ប្រកាស​ទ្រព្យ​សម្បតិ្ត​ជា​

ប្រតិ​កម្ម​​ម្ចាស់​ផ្ទះ សមត្ថ​កិច្ច​​ក្រសួង​មហា​ផ្ទៃ​​ចុះ​​ប​ង្រាប​ ឬ​ឆែក​ឆេរ​​ផ្ទះ​​មិន​​ឱ្យ​​អាជ្ញាធរ​​ដឹង

Posted: 08 Jan 2013 09:20 PM PST

លោក​អភិ​បាល​រាជ​ធានី​ក្នុង​​កិច្ច​ប្រជុំ​កាល​ពីព្រឹក​ថ្ងៃទី​៨ មករា
រាជ​ធានីភ្នំពេញ​ ៖ លោកកែប ជុតិមា អភិ​បាល​រាជធានីភ្នំពេញ មានប្រតិកម្ម​ឆ្លើយតប​ទៅ​នឹង​សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ​​ដេល​ធ្វើ​ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប និងឆែកឆេរតាមផ្ទះ​ នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ​នាពេល​កន្លង​មក​មិនឲ្យអាជ្ញាធរដឹងជាមុន​ ។ លោក​ព្រមាន​ថា ពេល​ក្រោយបើមិន​សហការ អាជ្ញាធរមិនឲ្យចូល ហើយ​បញ្ហានេះបើមិនកែសម្រួលទេ លោក​នឹង​សុំ​​​អន្តរាគមន៍​ពីសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីតែម្តង ។

ប្រជា​ពល​រដ្ឋ​ជាង​100​គ្រួសារ​ចោទ​ក្រុម​ហ៊ុន​ចំនួន​2​ប៉ង​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​ពួក​គាត់​ដើម្បី​លក់​បន្ត

Posted: 08 Jan 2013 09:10 PM PST

ដីចម្ការដែលប្រជាពលរដ្ឋថាក្រុមហ៊ុនប្រុងឈូសឆាយ
ខេត្ត​ក្រចេះ​ ៖ ប្រជា​ពលរដ្ឋ​​​ប្រមាណ​​ជាង​១០០​គ្រួសារ​​​​ដែល​មាន​​ដី​ស្រែ​ចម្ការ​ និ​ង​កំពុង​​​ហុច​ផល​​​ មាន​​ទីតាំង​ស្ថិត​នៅ​​ក្បែរ​​ព្រំ​ប្រទល់​​​ប្រទេស​វៀតណាម​ ក្នុង​តំបន់​​ច្រក​ទ្វារ​​អន្តរ​ជាតិ​ ត្រពាំង​ស្រែ​ ក្នុង​ឃុំ​​២​ធ្នូ ស្រុក​ស្នួល​ បាន​ចោទ​ប្រកាន់​ថា ​​​ក្រុម​ហ៊ុន​​អភិវឌ្ឍន៍​​​ចំនួន​​​២​មាន​គម្រោង​​​ឈូស​ឆាយ​​ដី​ស្រែ​​ចម្ការ​​របស់​ពួក​​​គាត់​ដើម្បី​ទុក​​លក់​បន្ត​​ឱ្យ​ក្រុម​ហ៊ុន​​​បរទេស​​ផ្សេង​ទៀត​ ។

ចាក់​សាំង​ដុត​រថយន្ត​ដឹក​ឈើ​ប្រណីត​ពេល​គេច​មិន​រួច អ្នក​បើក​បរ​ស្លាប់

Posted: 08 Jan 2013 09:00 PM PST

រថយន្តដឹកឈើគ្រញូងដែលត្រូវគេដុតឱ្យឆេះ 
ខេត្ត​រតនគិរី​ ៖ រថយន្ត​កាមរី​​​​គូទ​ហើម​​​​មួយ​​គ្រឿ​ងដឹក​ឈើ​ប្រណីត​​បាន​​​ឆាប​ឆេះ​​​​​យ៉ាង​សន្ធោ​សន្ធៅ​​​ ខណៈ​ពេល​​​ព្យាយាម​បើក​​​​គេច​ពី​សមត្ថ​កិច្ច​​​ក្នុង​ល្បឿន​​លឿន​មិនអាចគ្រប់គ្រងបានក៏ជ្រុល​​ចង្កូត​ធ្លាក់​​​ផ្លូវ​​​​ទៅ​បុក​នឹង​គល់​ឈើ​​​​​​ជាប់​ទៅ​មុខ​លែង​រួច​​​ ហើយ​ក៏​ត្រូវ​​គេ​​ចាក់​សាំង​ដុត​​​កំទេច​ចោល​ ទាំង​រថយន្ត​ទាំង​ឈើ​​ដើម្បី​បំបាត់​​​អត្ត​សញ្ញាណ​​​ ។ ឯ​អ្នក​​បើក​បរ​​ក៏​ត្រូវ​ស្លាប់​​​​នៅ​ពាក់​កណ្តាល​ផ្លូវ​​​ ខណៈ​ពេល​​​កំពុង​បញ្ជូន​មក​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​​បង្អែក​ខេត្ត​ ។

ប្រតិភូ​ខេត្តក្វាង​ស៊ី​ផ្តល់​អង្ករ​១០០តោន​ដល់​កម្ពុជា​

Posted: 08 Jan 2013 08:38 PM PST

ពិធីប្រជុំ
រាជធានី​ភ្នំពេញ ៖ ​លោក​អ៊ាង សុផល្លែត ​ជំនួយ​​ការ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅក្នុងជំនួប​សម្តែង​ការ​គួរ​សម ពិភាក្សា​​ការងារ​ជា​មួយ​សម្តេច​អគ្គ​មហាសេនាបតីតេជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា នារសៀល​ថ្ងៃទី​៨ មករា ២០១៣ ​នៅវិមាន​សន្តិ​ភាព ​លោក ZHANG MING PEI ប្រធាន​ប្រតិភូ​ខេត្ត​​ក្វា​ង​ស៊ី ​សាធារណ​រដ្ឋ​ប្រជា​ម​ានិត​​ចិន​មាន​ប្រសាសន៍​ថា លោក​​ជូន​អង្ករ​ចំនួន​

សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិ​ការ​​ទ្រុង​ទ្រាយ​ធំ​ចុះ​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង​សង្ស័យ​ជួញដូរ​គ្រឿងញៀន​

Posted: 08 Jan 2013 08:21 PM PST

សមត្ថកិច្ច​ចុះ​ឆែកឆេរ​ និង​ឃាត់​ខ្លួន​ជនសង្ស័យ
រាជធានី​ភ្នំពេញ ៖ ​ប៉ូលិស​ខណ្ឌ​ពោធិ៍សែនជ័យ​​ដឹកនាំ​ដោយ​លោក​​ក្រឡា​បញ្ជី​​ព្រះ​រាជអាជ្ញា​រង​សាលា​ដំបូង​រាជធានីភ្នំពេញ​ សហការ​ជា​មួយ​ប៉ូលិស​​ខណ្ឌ​ទួលគោក ក្នុងទ្រង់​ទ្រាយធំ​ ចុះឆែកឆេរ​​លំនៅឋាន​មួយ​កន្លែង​សង្ស័យ​​ជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀន​ និង​​ឃាត់​ខ្លួន​មនុស្ស​​៤​នាក់​ក្នុង​នោះ​ស្រី​​២​នាក់ ស្ថិតនៅផ្ទះ​លេខ​២២៧ ផ្លូវ​លេខ​១៣៨ សង្កាត់​ទឹកល្អក់ទី​១ ខណ្ឌទួលគោក ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៩ មករា ២០១៣នេះ ។

បើក​កិច្ច​ពិភាក្សា​ស្តីពី​ការ​អភិ​រក្ស​ស៊ីក្លូ

Posted: 08 Jan 2013 08:06 PM PST

រាជធានីភ្នំពេញ ៖ មន្រ្តី​ក្រសួង​ទេស​ចរណ៍ និ​ង​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​​នៅ​ព្រឹក​ថ្ងៃទី​៩ មករា ២០១៣​នេះ បាន​បើក​កិច្ច​ពិភាក្សា​គ្នារិះ​​រកវិធី​​សាស្រ្ត​​ដើម្បី​អភិ​រក្ស​ស៊ីក្លូ ដែល​ជា​មធ្យោ​បាយ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋតំាង​ពី​សម័យ​​អាណា​និគម​និយ​មបារំាង ។

វគ្គ​សិក្ខា​សាលា​​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​​ជា​សហ​​គ្រិន​​ពិត​​ប្រាកដ​

Posted: 08 Jan 2013 08:03 PM PST

រាជធានី​ភ្នំពេញ ៖ ​ព្រឹក​​ថ្ងៃទី​១១ មករា ២០១៣ ​ខាងមុខ​នេះ មជ្ឈ​មណ្ឌល​​សហ​ប្រតិបត្តិ​​ការ​កម្ពុជា-ជប៉ុន នឹង​រៀបចំ​វគ្គ​សិក្ខាសាលា​មួយ​សម្រាប់​អ្នក​​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​សហ​គ្រិន​​ពិតប្រាកដ ។ ​នៅ​ក្នុង​វគ្គ​សិក្ខា​សាលា​នោះ​នឹង​​​លើក​យក​ប្រធាន​បទ​ស្តីអំពី​​យុវជន​សម័យ​តេជោ​ ហ៊ុន សែន ដល់​​ពេល​វេលា​បញ្ចេញ​​ចង្កៀង​ទិព្វ​របស់​ខ្លួន ដើម្បី​​បង្កើត​ការ​ងារ​ឱ្យ​ខ្លួន​ឯ​ង ​ឱ្យ​មនុស្ស​ដទៃ និង​ប្រទេស​ជាតិ​ហើយ ។

មីស៊ីល​​ប៉ា​ទ្រីយ៉ូត​​​អាល្លឺម៉ង់​​បញ្ជូន​ទៅ​តួក​គី​

Posted: 08 Jan 2013 07:57 PM PST

ប្រទេស​អាល្លឺម៉ង់​​​ចាប់​ផ្តើ​ម​បញ្ជូន​មីស៊ីល​​ប៉ាទ្រី​​យ៉ូត​មក​​កាន់​ប្រទេស​តួកគី​ ហើយ​នាវា​មួយ​គ្រឿង​​ដែល​ដឹក​ឧបករណ៍​​យោធា​​ទាំង​នោះ​​កាល​ពី​​ថ្ងៃទី​៨ មករា​ បាន​ចាក​ចេញ​​​ពី​កំពង់​​​ផែសមុទ្រ​​​LUBECK TRAVEMUN ភាគ​ឦ​សាន​​អាល្លឺ​ម៉ង់​​​​សំដៅ​​មក​កាន់​​តួកគី​ ។ ​យោង​​តាម​​សេចក្តី​​​​ប្រកាស​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៧ មករា​​ នៅ​អាល្លឺម៉ង់​​​ថា នាវា​ឈ្មោះ​SUECIA SEAWAYS ដែល​ដឹក​​​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!