Koh Santipheap Daily

Koh Santipheap Daily


នាងបម្រើ​ខារ៉ាអូខេ​​យីហោ​ស្តង់ទឹក​ចង.កធ្វើ​អត្តឃាត​ពុំ​ដឹង​ពីមូលហេតុ

Posted: 08 Jan 2013 12:02 AM PST

ខេត្តឧត្តរ​មានជ័យ ៖ នារីរងគ្រោះ​​ឈ្មោះកង ល័ក្ខ ​អាយុ​២១​ឆ្នាំ មានស្រុកកំណើត​​​នៅ​ភូមិត្បែង ឃុំត្បែង ​ស្រុកកំពង់ស្វាយ ​ខេត្តកំពង់ធំ ​​បច្ចុប្បន្ន​​មកស្នាក់នៅ​បម្រើ​ការងារជានារីខារ៉ាអូខេ​ ដែល​មាន​យីហោ​ខារ៉ាអូខេ​ស្តង់ទឹក ​ស្ថិតនៅក្នុង​ភូមិផ្សារ​សំរោង ​សង្កាត់​សំរោង ​ក្រុងសំរោង ​​បានចង.ក​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅនឹងធ្នឹម​​ផ្ទះជាប់​បង្អួច កាលពីរំលងអធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី៨ មករា ២០១៣ ​។

លោក​ឱម ​យ៉ិន​ទៀង ៖ ​ផុត​​​ខែមករា មន្ត្រី​​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​ប្រតិ​បត្តិ​ការ​ក្តៅ​ចំពោះ​​អ្នក​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​

Posted: 07 Jan 2013 11:58 PM PST

ការផ្តល់​បទ​សម្ភាសន៍
រាជធានី​ភ្នំពេញ ៖ ​បន្ទាប់​ពី​ខែមករាទៅ​ មន្ត្រី​ប្រឆាំងអំពើ​​ពុក​រលួយ​​នឹង​ចុះ​ប្រតិ​បត្តិ​ការ​ឱ្យ​ក្តៅ​​ចំពោះ​​អ្នក​ដែល​​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ នេះ​​បើ​តាម​​ប្រសាសន៍​របស់​លោក​ទេស​រដ្ឋ​មន្ត្រី ឱម ​យ៉ិន​ទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​​នៅក្នុង​​សន្និ​សីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃទី​៧ មករា ២០១៣ ​នៅ​វិទ្យា​ស្ថាន​​​ជាតិ​​អប់រំ ។ ការ​លើក​​ឡើង​របស់​លោក​ទេស​រដ្ឋ​មន្ត្រី​បែប​នេះ ​បន្ទាប់​ពី​មន្ត្រី​ដែល​ជាប់​កាតព្វ​កិច្ច​​ទើបតែ​​ប្រកាស​ទ្រព្យ​សម្បត្តិ​​ជាលើក​ទី​២

លោក​ស៊ីជីនពិញ​​​ សង្កត់​ធ្ងន់​​​លើការ​តស៊ូ​​​​ប្រឆាំង​​អយុត្តិធម៌​​​​និង​អំពើ​​ពុក​រលួយ​

Posted: 07 Jan 2013 11:54 PM PST

លោក​ស៊ី​ជីន​ពិញ​
លោក​ស៊ី​ជីនពិញ ​អគ្គ​លេខា​​បក្ស​​កុំ​មុយនីស្ក​​ចិន​បាន​​ស្នើដល់​​បណ្តា​អយ្យការ​​ ក្រសួង​​យុត្តិ​ធម៌​​​​និង​ក្រសួង​​សន្តិ​សុខ​​សាធារណៈ​​​ឱ្យ​តស៊ូ​ប្រឆាំង​​​អំពើ​​អយុត្តិ​ធម៌​ និង​អំពើ​ពុក​រលួយ​​ដើម្បី​ធានា​ដល់​យុត្តិ​ធម៌​​ក្នុង​រឿង​ក្តី​​​នីមួយ​ៗ ។​ក្នុង​ការ​ណែ​នាំ​ជា​​លាយ​លក្ខណ​​៍​អក្សរ​មួយ​ផ្ញើ​ជូន​ដល់​​​​បណ្តា​អ្នក​ចូល​រួម​​​​​ក្នុង​កិច្ច​ប្រជុំ​​​​​ការ​ងារ​​នយោបាយ​​​និង​ច្បាប់​មួយ​ដែល​​​​ប្រព្រឹត្ត​ទៅ​កាល​ពី​​ថ្ងៃទី​៧ មករា ​​នៅ​ទីក្រុង​​​

Peterhanse​lបន្ត​យក​ឈ្នះ​​ដំ​ណាក់​ទី​3​ប្រ​ណាំង​រថ​យន្ត​ Dakar Rally​នៅ​ប៉េរូ​

Posted: 07 Jan 2013 11:54 PM PST

យុទ្ធ​​នា​ការការ​​ពារ​​ជើង​ឯក​​ប្រ​ណាំង​​រថយន្ត​ឆ្លង​កាត់​ផ្លូវ​ឧប​សគ្គ​ Dakar Rally​​ឆ្នាំ​២០១៣​​របស់​កីឡាករ​ Stephane Peterhansel​សម្រេច​បានជោគជ័យ​​ជំ​ហាន​ទី​២​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​​ចន្ទ​ទី៧​​មក​រា​ នៅ​ប្រ​ទេស​ប៉េរូ​ គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៣​​ចម្ងាយ​៣៤៣​​​គី​ឡូ​ម៉ែត្រ​​ចេញ​ដំណើរ​ពី​​​ទី​ក្រុង Pisco ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Nazca ។

លី​ណា​​ឆ្លង​ផុត​ជុំ​ទី​១​​ប្រ​កួត​វាយ​​កូន​បាល់​ Sydney International​នៅ​​​អូ​ស្ត្រា​​លី​

Posted: 07 Jan 2013 11:54 PM PST

កីឡា​ការិនី​ចិន​លី​ណា​បាន​​ឆ្លង​ផុត​ជុំ​ទី​១​​កម្ម​វិធី Sydney International​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រ​កួត​មក​ពី​សហ​រដ្ឋ​អា​មេរិកនាង Christina McHalleក្នុង​លទ្ធផល​ ៧-៦​និង​៧-៥​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៧​មក​រា​នៅ​ក្រុង​ស៊ីដ​នី ប្រ​ទេស​អូ​ស្ត្រា​លី ។នៅ​ជុំ​បន្ទាប់​ កីឡាការិនី​វ័យ​៣០​ឆ្នាំ​រូបនេះ​​នឹង​ជួប​ជា​មួយ​កីឡាការិនី​ជប៉ុន Ayumi Morita ដែល​បាន​បំ​បាក់​កីឡាការិនី​ស្លូ​វ៉ា​គី Daniela Hantuchovaក្នុង​លទ្ធផល ១-៦​,៦-៣​និង​៦-៣ ។

ពល​ករ​​ខុស​ច្បាប់​​ដែល​​ភាគីថៃ​​ចាប់​បញ្ជូន​ត្រឡប់​​មក​កម្ពុជា​តាម​ច្រក​ទ្វារអន្តរ​ជាតិ​​ប៉ោយប៉ែត ​កើន​ឡើង​

Posted: 07 Jan 2013 11:39 PM PST

ពល​ករ​ដែល​​ត្រូវ​ថៃ​បញ្ជូន​​ត្រឡប់​មក​កម្ពុជា​វិញ​
ក្រុងប៉ោយ​ប៉ែត​ ៖ ​ចំនួន​ពល​ករ​ខុស​ច្បាប់​​ដែល​ភាគីថៃ​​ចាប់​បញ្ជូន​ត្រឡប់​​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ​ត្រូវគេ​សង្កេត​​ឃើញ​មាន​​ការ​កើន​ឡើង​ជាង​ពេល​មុនៗ​ ។ ជាក់​ស្តែង​​នៅ​ព្រឹក​ថ្ងៃទី​៨ ​មករា ២០១៣ ​ត្រឹមតែ​រយៈ​ពេល​២​ម៉ោងប៉ុណ្ណោះ​ គិត​ចាប់ពី​ពេល​បើក​ទ្វារ​ព្រំ​ដែន​គឺ​វេលាម៉ោង​៧​ដល់​ម៉ោង​៩​​​ភាគី​​ថៃ​បាន​ធ្វើ​ការ​

សម្តេច​តេជោ​ ហ៊ុន សែន ​អនុញ្ញាត​ឱ្យ​ឯកអគ្គ​រាជទូត​ថៃថ្មី​ប្រចាំ​កម្ពុជា​​ចូលជួប​សម្តែង​ការគួរសម

Posted: 07 Jan 2013 11:25 PM PST

រាជ​ធានី​ភ្នំពេញ ៖ សម្តេចនាយករដ្ឋ​មន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃ​ទី៨ មករា ២០១៣នេះ បានអនុញ្ញាត​ឱ្យឯក​អគ្គ​រាជទូត​ថៃថ្មី​ប្រចំា​កម្ពុជា លោក ទូចាយុទ្ធ ភក្តី ចូលជួប​សម្តែងការគួរ​សម និងពិភាក្សាការងារ នៅវិមាន​​​សន្តិភាពទីស្តីការនាយក​រដ្ឋមន្រ្តី ។

កូរ៉ូឡា​បើក​បុក​កាមរី​ហាយ​ប្រ៊ីត​ក្រឡាប់​បះ​ជើង​ទ្រមេឃ​​ហើយ​ជ្រុល​ទៅ​បុក​ក្បាល​​ព្រួញ​​ចែក​ផ្លូវ​បាក់​អស់​​៤​កង់​

Posted: 07 Jan 2013 11:15 PM PST

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ​
រាជធានី​ភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​ ពណ៌​ក្រហម ​បើក​បុក​ពីក្រោយ​​រថយន្តកាមរី​ហាយ​ប្រ៊ីត​ ពណ៌ទឹក​ប្រាក់ ក្រឡាប់​​បះ​ជើង​ទ្រមេឃ​ហើយ​​ជ្រុលទៅ​បុក​ក្បាល​ព្រួញ​ចែក​ផ្លូវ​បាក់​អស់​៤​កង់ ​តែ​មិន​បង្កឱ្យ​​រង​របួស​ទេ ។ គ្រោះ​ថ្នាក់​​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១១​យប់​ថ្ងៃទី​៧ មករា ២០១៣ ​តាម​មហា​វិថី​ព្រះសីហនុ ក្នុង​សង្កាត់​​វាល​វង់ ខណ្ឌ​៧​មករា ។

ជប៉ុន​​នឹង​បង្កើត​​កម្មវិធី​​ថ្មី​នៃ​កិច្ច​​ការ​ពារ​មុន​ដំណាច់​​ឆ្នាំ​2013

Posted: 07 Jan 2013 11:02 PM PST

ម៉ាស៊ីន​​ឃោស​នា​ក្នុង​ស្រុក​​រាយ​ការណ៍​​កាល​ពី​​​យប់​ថ្ងៃទី​​៧ មករា​ថា រដ្ឋា​ភិបាល​​​ជប៉ុន​បាន​​​សម្រេច​​ផ្អាក​កម្ម​វិធី​​​​ការ​ពារ​​២​សម្រាប់​​​​​ទុក​​ពេល​តាក់តែង​​​កម្ម​វិធី​​ការ​ពារ​ថ្មី​​រហូត​ដល់​​ដំណាច់​​​ឆ្នាំ​២០១៣ ។​​ទី​ភ្នាក់ងារ​​សារ​ព័ត៌​មាន​​​ជប៉ុន​​​ក្យូដូ​រាយ​ការណ៍​ថា រដ្ឋា​ភិបាល​​​នឹង​ផ្តោត​​ជា​បឋម​​​លើ​កម្ម​វិធី​​​​ការ​ពារ​បណ្តោះ​អាសន្ន​​​​ហើយ​តាំង​តែង​​​កម្ម​វិធី​​​ការ​ពារ​ថ្មី​​ៗ​រហូត​ដល់​​ដំណាច់​ឆ្នាំ​​នេះ ។

ខាល ហ្វ្រច់​នឹង​​ត្រូវ​ដាក់​​ឱ្យ​ទំ​នេរ​​ខ្សែ​ក្រវាត់​ IBFរបស់​ខ្លួន​​ប្រ​សិន​ជា​​​ត្រូវ​​ជួប​ជា​មួយ​​កេសស្ល័រ​

Posted: 07 Jan 2013 11:02 PM PST

បំណង​​ដែល​ចង់​ជួប​​ប្រ​កួត​សង​សឹក​​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​​ស្ថា​ប័ន WBAមីកគែល កេសស្ល័រ​​របស់​កីឡាករ​​ខាល ហ្វ្រច់​អាច​នឹង​ត្រូវ​ជួប​ឧប​សគ្គ​ ប្រ​សិន​ជា​សហ​ព័ន្ធ​ប្រ​ដាល់​អន្ត​រជាតិ​(IBF)បដិ​សេធ​សំណើរបស់​គេ​ដែល​​សុំឱ្យ​ពន្យា​រ​ការ​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រ​វាត់​តាម​អាណត្តិ​ជា​មួយ​កីឡាករ​កា​ណា​ដា Adonis Stevenson ។

លោក​អូបាម៉ាតែង​តាំង​រដ្ឋ​មន្ត្រី​ការពារ​​ប្រទេស​និង​ប្រមុខ​CIAថ្មី​

Posted: 07 Jan 2013 11:01 PM PST

លោក​HAGEL​និងលោក​ BRENNA
ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់​អូបាម៉ា​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ មករា ​ថា​លោក​នឹង​តែង​តាំង​​អតីត​ព្រឹទ្ធសមាជិក​គណបក្ស​សាធា​រណ​រដ្ឋ​លោក​CHUCK HAGEL ជារដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ថ្មី និង​ទី​​ប្រឹក្សា​ប្រឆាំង​ភេរវ​កម្ម​របស់​លោក​គឺ​លោកJOHN BRENNA ជា​ប្រមុខ ​CIA​ ។

One TV ចាប់​ផ្តើម​ចាក់​ផ្សាយ​នូវ​ប៉ុស្តិ៍​ទូរ​ទស្សន៍ល្បី​ចំនួន​ជាង​​60​ប៉ុស្តិ៍​

Posted: 07 Jan 2013 11:00 PM PST

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ រូ​៉យាល់​ មេ​ឌៀ អីុន​ធឺថេន​​មិន​(Royal Media Entertainment (RMEC)) គឺ​ជា​ក្រុម​ហ៊ុន​ដែល​រួមសហការ​គ្នា​រវាង​ក្រុម​ហ៊ុន​ Cambodia Holding Royal Group of Companies ​ ​របស់​​​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ក្រុម​ហ៊ុន​ផ្កាយ​រណប​របស់​ប្រទេស​រុស្ស៊ី ។

រថយន្ត​​កុងតឺន័រ​ដឹកអីវ៉ាន់​សំពីងសំពោង​​ខ្ពស់​ពេកបួងចង្កូត​វាង​ស្តុប​កៀររថយន្ត​​កាមរីឆ្លាម

Posted: 07 Jan 2013 10:59 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ​បើកទន្ទឹម​នឹង​រថយន្ត​កុងតឺន័រ​ដឹកអីវ៉ាន់​សំពីងសំពោង​​ខ្ពស់ពេក ​រហូត​កើនឹង​បង្គោលភ្លើង​ស្តុប​​បត់អត់ផុត​បួងចង្កូត​​ខ្លាំង​ពេក ទៅកៀរ​​នឹងរថយន្ត​កាមរីឆ្លាម​​កៀបជាប់​បន្តិច ​មិនបណ្តាល​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ទេ ​តែម្ចាស់​​រថយន្តតម្រូវ​ឱ្យអ្នកបើកបរ​​​រថយន្តមក​​សុំទោស​ ។ ​ហេតុការណ៍នេះ កើតឡើង​កាលពីវេលាម៉ោង​​១០​ និង​៤០នាទី​​យប់ថ្ងៃទី

​រថយន្ត​ដឹក​កម្មករ​រោងចក្រ​​ត្រូវ​ឡាន​ដឹកសាំងប៉ះ​របួសធ្ងន់​​ស្រាល​ជាង​៣០​នាក់

Posted: 07 Jan 2013 10:55 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តកំពង់ស្ពឺ ៖ រថយន្ត​​ដឹក​កម្មការិនី​​មួយគ្រឿង​​​រងនូវការ​ខូចខាត​​មួយចំហៀង​​​ ចំណែក​​អ្នកជិះ​​ខាង​ក្នុង​បានរងរបួស​​​ធ្ងន់ ស្រាល​​ប្រមាណ​ជាង​៣០​​នាក់ ដោយសារ​រថយន្តដឹកប្រេងមួយគ្រឿង ដែល​បានបើកយ៉ាងលឿន​តាមបណ្តោយផ្លូវ​ជាតិលេខ​៤ ​រួចបាន​ជ្រុល​ទៅបុក​​កន្ទុយ​ឡាន​​មួយ​គ្រឿង​ទៀត​​មានផ្ទុក​​កុងតឺន័រ​ ដែលបើកស្របទិសគ្នា បណ្តាល​ឱ្យ​រថយន្ត​ដឹកប្រេង​បានរេកន្ទុយ មក​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៨ មករា ២០១៣

Posted: 07 Jan 2013 10:50 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៨ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

លោក​​​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ ​គាត ឈន់ ​និង​​លោក​ ហូ ​​សិទ្ធី ​​ឆ្ពោះ​​ទៅ​ប្រាសាទ​​​​ព្រះ​វិហារ​

Posted: 07 Jan 2013 10:45 PM PST

លោក​​​ឧ​ប​នាយក​រដ្ឋ​មន្ត្រី​ ​គាត ឈន់ ​និង​​លោក​ ហូ ​​សិទ្ធី ​​ឆ្ពោះ​​ទៅ​ប្រាសាទ​​​​ព្រះ​វិហារ​
ខេត្ត​ព្រះ​វិហារ​​​​​​​​​ ៖ ឆ្លៀត​ក្នុងឱកាស​អម​ដំណើរ​លោក​ ហូ​ សិទ្ធី​ នាយក​ខុទ្ទកាល័យ​សម្តេច​​អគ្គមហា​សេនាបតីតេ​ជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ចុះសាក​សួរសុខ​ទុក្ខកង​ទ័ពនៃអង្គ​ភាព​វរៈ​សេនា​តូច​លេខ​​៣៧៥​ ​និងអម​ដំណើរ​លោក​​ឧបនា​យក​រដ្ឋមន្រ្តី​​ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញ​វត្ថុចុះ​សាកសួរ​សុខទុក្ខ​កងទ័ព​ដែលកំពុង​ប្រចាំការ​ច្រកតា​ថាវ​ ​តំបន់ប្រាសាទ

កូរ៉ូឡា​បើក​បុក​កាមរី​ហាយ​ប្រ៊ីត​ក្រឡាប់​បះ​ជើង​ទ្រមេឃ​​ហើយ​ជ្រុល​ទៅ​បុក​ក្បាល​​ព្រួញ​​ចែក​ផ្លូវ​បាក់​អស់​​៤​កង់

Posted: 07 Jan 2013 10:43 PM PST

មនុស្សជាច្រើន​ឆោឡោ​នៅ​កន្លែងកើតហេតុ​
រាជធានី​ភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​ ពណ៌​ក្រហម ​បើក​បុក​ពីក្រោយ​​រថយន្តកាមរី​ហាយ​ប្រ៊ីត​ ពណ៌ទឹក​ប្រាក់ ក្រឡាប់​​បះ​ជើង​ទ្រមេឃ​ហើយ​​ជ្រុលទៅ​បុក​ក្បាល​ព្រួញ​ចែក​ផ្លូវ​បាក់​អស់​៤​កង់ ​តែ​មិន​បង្កឱ្យ​​រង​របួស​ទេ ។ គ្រោះ​ថ្នាក់​​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១១​យប់​ថ្ងៃទី​៧ មករា ២០១៣ ​តាម​មហា​វិថី​ព្រះសីហនុ ក្នុង​សង្កាត់​​វាល​វង់ ខណ្ឌ​៧​មករា ។

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះជា​ច្រើន​ខ្នង​នៅ​ក្រុង​កំពង់ចាម​

Posted: 07 Jan 2013 10:34 PM PST

ប្រជា​ពលរដ្ឋ​កំពុង​បាញ់​ទឹក​ពន្លត់​​អគ្គិភ័យ​
ខេត្តកំពង់ចាម ៖ អគ្គិភ័យ​​បាន​លេប​ត្របាក់​ផ្ទះជាច្រើន​ខ្នង​ហ្មត់​​គ្មាន​សល់​ កាល​ពីវេលា​ម៉ោង​១០​​និង​៣៧​នាទី​ព្រឹក​ថ្ងៃទី​៨ មករា ២០១៣ ​ស្ថិត​ក្នុង​​ភូមិ​៣ សង្កាត់​វាលវង់ ក្រុងកំពង់ចាម ។ ក្នុងហេតុការណ៍​​អគ្គិភ័យ​​នេះ​គេឃើញភ្លើង​​ឆាបឆេះយ៉ាង​​សន្ធោ​សន្ធៅ​ ​​ផ្សែង​​ហុយ​ទ្រលោម​​ខ្មួល​ខ្មាញ់ទៅលើ​អាកាស​ និង​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ

​ឈ្មួញ​ដីកំពុង​​កាប់​ព្រៃ​ឈើ​​ក្នុង​ដីសម្ប​ទានសេដ្ឋកិច្ច​​ថ្ពឹន​ភ្នែក​ក្រុម​និស្សិត​ជាថ្មីទៀត​ហើយ​ក្នុងឃុំស្រ​យ៉ង់

Posted: 07 Jan 2013 10:30 PM PST

​ឈ្មួញ​ដីកំពុង​​កាប់​ព្រៃ​ឈើ​​ក្នុង​ដីសម្ប​ទានសេដ្ឋកិច្ច​​ថ្ពឹន​ភ្នែក​ក្រុម​និស្សិត​ជាថ្មីទៀត​ហើយ​ក្នុងឃុំស្រ​យ៉ង់
ខេត្ត​ព្រះវិហារ​​ ៖ ​​ដីសម្បទាន​សេដ្ឋកិច្ច​​របស​់​ក្រុមហ៊ុន​សិលា​​ដាមិុច​​ចំណុច​ស្នាវាំង​​ ស្ថិត​​ក្នុង​ភូមិ​ស្រយ៉ង់​ត្បូង ​ឃុំស្រយ៉ង់​​ ​ស្រុក​គូលែន មាន​សេចក្ដី​រាយការណ៍​ថា ឈ្មួញ​​​ដីជា​ច្រើ​ន​នាក់​កំពុង​ ​ប្រើប្រាស់​រណារ​យន្ត​​រាប់​សិប​គ្រឿង​​កាប់​រាន​ព្រៃ​​ឈើ​រាប់​​រយ​ហិក​តា​​ និងបោះ​បង្គោល​​​បាញ់​ថ្នាំ ​បង​់លេខហ៊ុម​ព័ទ្ធ​​​យក​ដី​ព្រៃ​​​ឈើ​ដែល​​ដីទាំង​នេះ ​​​ជា​ដី​របស់​​​ក្រុម​ហ៊ុនសិលា​​​ដាមិុច​​​ និង​​ក៏ជា​ដី​​របស់​រដ្ឋ​​

​​ធនាគារ​​ភូមិ​នាំ​អំណោយ​ចែក​ដល់​កុមារ​កំព្រា​ក្នុងខេត្តព្រះសីហនុ

Posted: 07 Jan 2013 10:15 PM PST

​​ធនាគារ​​ភូមិ​នាំ​អំណោយ​ចែក​ដល់​កុមារ​កំព្រា​ក្នុងខេត្តព្រះសីហនុ
ខេត្ត​ព្រះសីហនុ​ ៖ ​​ព្រឹកថ្ងៃទី​​៦ ​មករា​​​ ប្រតិ​ភូ​​​​​ធនាគារ​ភូមិ​ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​​​បរិភោគ​ ជូន​ដល់​មជ្ឈ​មណ្ឌល​បុរី​​កុមារ​កំព្រា​ ​ស្ថិតក្នុង​សង្កាត់លេខ​​៣​ ក្រុង​​ព្រះ​សីហ​នុ​​ ​។លោក​ស្រី​​នូ​ ហា​យរ៉ា​សាដា​វ៉ា​​​​ នាយិកា​​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញ​វត្ថុ​ធនា​គារ​ភូមិ​​រួម​ជា​មួយ​បុគ្គ​លិ​ក​​ដែល​ជា​ប្រតិ​ភូ​ការិ​យាល័យ​​កណ្តាល​​​​មាន​ប្រសា​​សន៍ថា​ ​អំណោ​យ​​​ដែល​ពាំ​នាំម​ក​ចែក​ជូន​ដល់​ក្មួយៗ​កុមារ​កំព្រា​ក្នុង​

សាច់​ថ្លៃ​ចាក់​សម្លាប់​គ្នា​យ៉ាង​​ឃោរ​​ឃៅ​កណ្តាល​​អធ្រាត្រ​​​សង្ស័យ​រឿង​គំនុំ​

Posted: 07 Jan 2013 10:00 PM PST

ខេត្ត​​បាត់​ដំបង​ ៖ មន្ត្រី​សមត្ថ​កិច្ច​បាន​​ឱ្យ​ដឹង​​ថា ​បុរស​ម្នាក់​​​ត្រូវ​អតីត​​ប្អូន​ថ្លៃ​ប្រើ​កូន​​កាំ​បិត​ចាក់​​សម្លាប់​​ពេល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​​កាល​ពី​វេលា​ម៉ោង​​១១​​យប់​ថ្ងៃ​ទី​​៥​ មករា ក្រោយ​ចេញ​ពី​រោង​ការ​មួយ​កន្លែង​​នៅ​​​ក្នុង​ភូមិ​​​អូរ​កាច់ ឃុំ​ជ្រៃ​​សីមា ស្រុក​​សំពៅ​​លូន​ ​។ ​​គេ​​​ដាក់​ការ​សង្ស័យ​​ជំហាន​ដំបូង​​ថា​​​ករណី​នេះ​ ​បណ្តាលមក​​ពី​រឿង​គំនុំ​​​រវាង​​សាច់​ថ្លៃ​​ទាំង​២​នាក់​​​ ដែល​បាន​កើត​​ឡើង​នា​ពេល​កន្លង​ មក​ ។

វគ្គទី1​វាស់​បាន​ជាង​34​ម៉ឺន​ក្បាល​ដី​ស្មើ​នឹង​ប្រមាណ​55​ម៉ឺន​ហិកតា

Posted: 07 Jan 2013 09:55 PM PST

សម្តេចតេជោថ្លែងសង្កថា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតឈរក្បែរ
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុ​ជា ​​មាន​ប្រសាសន៍​ថា ​ការ​ជួប​ជុំ​នៅ​ថ្ងៃ​នេះ គឺ​ជា​ការ​គាប់​ជួន​​មួយ​នៃ​ការ​ឆ្លង​ឆ្នាំ​២០១២ ​មក​​កាន់​​​ឆ្នាំ​២០១៣ ​មាន​រយៈ​ពេល​​​៦​ថ្ងៃ​ ​ហើយ​នៅ​​ថ្ងៃទី​​៧​ គាប់​ជួន​នឹង​ថ្ងៃ​៧ មករា ​១៩៧៩-២០១៣ ​ដែល​ជា​ខួប​​ឆ្នាំ​ទី​៣៤​នៃ​ការ​រស់​រាន​មានជីវិត​​ឡើង​វិញ​ ។​​

ខួប​​ថ្ងៃ​​រស់​​ឡើង​​វិញ គាំទ្រ​​បេក្ខភាព​​សម្ដេច​​អ​គ្គ​មហា​​សេនា​បតី​​តេ​ជោ ហ៊ុន សែន ជា​​នាយក​​រដ្ឋ​មន្ដ្រី

Posted: 07 Jan 2013 09:50 PM PST

សម្ដេច​ទាំង​៣​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី
រាជធានី​ភ្នំពេញ​ ៖ សម្តេច​​អគ្គ​​មហា​ពញា​ចក្រី​​ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​​​​ ប្រធាន​កិត្តិ​យស​​​គណបក្ស​ប្រជាជន​កម្ពុជា​​​ មាន​ប្រសាសន៍​​ក្នុង​ពិធី​​មីទ្ទិញ​​រំលឹក​ខួប​ទី​៣៤​នៃ​ទិវា​​ជ័យ​ជម្នះ​៧ មករា (០៧ មករា​ ១៩៧៩-០៧ មករា​ ២០១៣​)​ថា ​ក្នុង​នាម​​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​​​ ខ្ញុំ​សូម បញ្ជាក់​យ៉ាង​ឱឡារិក​​ជា​ថ្មី​ម្តង​ទៀត​​នូវ​ការ​​គាំ​ទ្រ​​​បេក្ខ​ភាព​​​​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ​​ហ៊ុន​ សែន​ ​​ជា​នាយក​រដ្ឋ​មន្ត្រី​​សម្រាប់​​នីតិកាល​​​ទី​៥ និង​នីតិកាល​បន្ត​បន្ទាប់​ទៀត​ ។

មេព្រៃ​បើក​យុទ្ធនា​ការ​ចាប់​ឈើ​លាក់​ទុក​ក្នុង​ព្រៃ​គំនរ​ឈើ​ស្តុក​នៅ​កែវ​សីមា​ព្រំ​ប្រទល់​ក្រចេះ​និង​មណ្ឌល​គិរី

Posted: 07 Jan 2013 09:40 PM PST

គំនរ​ឈើ​ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​ត្រូវ​រឹបអូស
ខេត្ត​មណ្ឌល​គិរី ៖ ​​ផ្នែក​រដ្ឋ​បាល​​ព្រៃ​ឈើ​ស្រុក​កែវ​សីមា​បាន​ចេញ​​យុទ្ធ​នាការ​ចុះ​បង្ក្រាប​ឈើ​ចម្រុះ​នៅ​តាម​​ព្រៃ​នានា​ទូ​ទាំង​ស្រុក​នា​ចុង​ឆ្នាំ​២០១២​ ​បាន​​ជា​ច្រើន​ម៉ែត្រ​គូប ។ ​ក្នុងប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​ជា​លក្ខណៈ​​​​ទ្រង់​ទ្រាយ​ធំ​​នេះ​​​​ សមត្ថកិច្ច​ចាប់​ប្រមូល​បាន​ឈើ​​ជា​ច្រើន​ម៉ែត្រ​​គូប​​ដែល​​ជន​​ល្មើស​បាន​អារច្រៀក​ទុក​ក្នុង​ព្រៃ ហើយ​គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថ​កិច្ច​ទៅ​​ដល់​ក្នុង​នោះ​​គឺ នៅ​ថ្ងៃទី​២៥ ធ្នូ​ ​នគរ​បាល​វរ​​ព្រំដែន​បា​ន​ចាប់​ឃាត់​​​រថយន្ត​​​​​​​​កែ​ច្នៃ​មួយ​

បង​ប្អូន​សាច់ថ្លៃ​សម្លាប់​គ្នា​សមត្ថ​កិច្ច​ដាក់​ការ​សង្ស័យ​ជា​រឿង​គំនុំ​រវាង​អ្នក​ទាំង​2

Posted: 07 Jan 2013 09:30 PM PST

ខេត្ត​​បាត់​ដំបង​ ៖ មន្ត្រី​សមត្ថ​កិច្ច​បាន​​ឱ្យ​ដឹង​​ថា ​បុរស​ម្នាក់​​​ត្រូវ​អតីត​​ប្អូន​ថ្លៃ​ប្រើ​កូន​​កាំ​បិត​ចាក់​​សម្លាប់​​ពេល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​​កាល​ពី​វេលា​ម៉ោង​​១១​​យប់​ថ្ងៃ​ទី​​៥​ មករា ក្រោយ​ចេញ​ពី​រោង​ការ​មួយ​កន្លែង​​នៅ​​​ក្នុង​ភូមិ​​​អូរ​កាច់ ឃុំ​ជ្រៃ​​សីមា ស្រុក​​សំពៅ​​លូន​ ​។ ​​គេ​​​ដាក់​ការ​សង្ស័យ​​ជំហាន​ដំបូង​​ថា​​​ករណី​នេះ​ ​បណ្តាល​ម​ក​​ពី​រឿង​គំនុំ​​​រវាង​​សាច់​ថ្លៃ​​ទាំង​២​នាក់​​​ ដែល​បាន​កើត​​ឡើង​នា​ពេល​កន្លង​មក​។

អគ្គិភ័យ​បំផ្លាញ​ផ្ទះ​អស់​2​ខ្នង​ប៉ូលិស​ម្នាក់​របួស

Posted: 07 Jan 2013 09:20 PM PST

សកម្មភាពរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ 
រាជ​​ធានី​ភ្នំ​ពេញ​​​​​​​ ៖ ​ផ្ទះ​២​ខ្នង​​​​​​​ថ្មក្រោមឈើ​​​​លើមាន​ទំហំ​​​៤ម៉ែត្រ​​​បួន​ជ្រុង​​​ និង​មានអាសយ​ដ្ឋាន​​​​​​​​​លេខ​​៥A​ ​និង​​​៥B​​ ​ស្ថិត​ក្នុង​​ក្រុម​ទី​​១០៨​ ភូមិ​ទី​​៨ ​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ​​ត្រូវ​បាន​​អគ្គិភ័យ​​​ឆាប​ឆេះ​ទាំង​ស្រុង​ និង​បង្ក​​ឱ្យ​មាន​​ការ​​​ភ្ញាក់​​​ផ្អើល​​​ កាល​​ពី​វេលា​​ម៉ោង​​​១​និង​​១០​នាទី​​​​​រសៀល​​ថ្ងៃ​ទី​​៧ មករា ។ ​ទោះ​បី​​ជា​បែប​ណា​​នៅ​ក្នុង​​អគ្គិ​​​ភ័យ​​នេះ​មិ​ន​​បណ្តាល​​ឱ្យ​មនុស្ស​​ណា​ម្នាក់​​​រង​​របួស​ ឬ​ស្លាប់​​នោះ​ទេ ។​

ប្រើ​កាំភ្លើង​ច្នៃ​បាញ់​សត្វ​ខុស​ច្បាប់ បាញ់​សម្លាប់​មិត្ត​ភក្តិ

Posted: 07 Jan 2013 09:10 PM PST

ជនដៃដល់ជាប់ទ្រុង 
ខេត្ត​ប៉ៃលិន​ ៖ បុរសជា​ជន​សង្ស័យ​ម្នាក់​ត្រូវ​នគរបាល​​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​​ឃាត់ខ្លួន​ បន្ទាប់ពីបានយកកំភ្លើង​​សម្រាប់​បាញ់​សត្វ​​​ទៅ​បាញ់​សម្លាប់មិត្ត​ភក្តិ​របស់​ខ្លួន​ដែល​កំពុង​​អង្គុយ​​លេង​​ជា​​មួយ​ប្រពន្ធ និង​បងប្អូន​សាច់ញាតិ​នៅ​ក្រោម​ដើម​ក្រខុបមុខផ្ទះ​មាន​គ្នា​ប្រហែល​៤ទៅ​៥​នាក់ ​ដោយ​​ត្រូវ​ចំ​ដើម​ទ្រូង​​ខាង​ឆ្វេងចំនួន​៣​គ្រាប់​​ស្លាប់​នៅនឹងកន្លែង ។ ហេតុការណ៍នេះ​បាន​កើត​​ឡើង​កាល​ពីម៉ោង​៧​​យប់​ថ្ងៃទី៥ មករា ​​នៅ​ភូមិ​ក្រចាប់​លើ សង្កាត់អូរតាវ៉ៅ ក្រុង​

សកម្ម​ជន​អាវ​លឿង​សៀម​នឹង​ធ្វើ​បាតុ​កម្មថ្ងៃ​21 មករា​តវ៉ា​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ និង​បណ្តេញ​រដ្ឋា​ភិបាល

Posted: 07 Jan 2013 09:00 PM PST

ប្រាង្គប្រាសាទព្រះវិហារលើកំពូលភ្នំថតពីលើយន្តហោះ
តាម​ប្រភព​​​​​ព័ត៌​មាន​ពី​ខេត្ត​​​ស៊ី​សា​កេត​ ប្រទេស​ថៃ​​ បាន​​ឱ្យ​ដឹង​ថា ​ក្រុម​​​​«ធម្ម​​យាត្រា​» ​​​ដែល​ជា​ក្រុម​​មួយ​​និយម​​​​​​តឹង​​ដូច​ពួក​​​​​​អាវ​លឿង​​សៀម​​ បាន​បង្ហាញ​​​ជំហរ​​របស់​ខ្លួន​​លើ​ករណី​​​​​ភ្នំ​ព្រះ​​វិហារ​​ ដោយ​ធ្វើ​​ការ​​ប្រឆាំង​​មិន​ទទួល​​យក​ព្រំ​ប្រទល់​​ដែល​សម្រេច​​ដោយ​តុលា​ការ​​អន្តរ​ជាតិ​​ក្រុង​ឡា​អេ​ ក្នុង​រឿង​ក្តី​​ប្រាសាទ​ព្រះ​វិហា​រ​ នៅ​ឆ្នាំ​​​១៩៦២​​ តាម​​​តម្រូវ​​ការ​របស់​​កម្ពុជា ។ សកម្ម​ជន​​ធម្ម​យាត្រា​​របស់​ថៃ​ ឬ​អាច​​ហៅ​ថា​​ក្រុម​ជ្រុល​​និយម​​ថៃនេះ​បាន​​​បញ្ជាក់​​ពី​គោល​​​បំណង​​

មកពី​ជប់​លៀង​ផ្ទះ​​មិត្តភក្តិ​​ចោរ​ឆក់​ខ្សែ.ក​ទាក់​ដៃ​ចង្កូត​ម៉ូតូ​ដួល​របួស​៤​នាក់​

Posted: 07 Jan 2013 07:54 PM PST

ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​
រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​រួមទាំង​កូន​ប្រុស​​២​នាក់​បាន​រង​របួស​រលាត់​ដៃជើង និង​​បែក​មុខបែក​​​មាត់​ដោយ​សារ​​ក្រុម​ចោរ២​នាក់​បាន​ជិះ​ម៉ូតូ​​ម៉ាក​អ៊ែរ​ប្លែក ​ពណ៌ខ្មៅ ​​មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ.ក​មិន​បាន​ស​ម្រេច​ បណ្តាល​ឱ្យ​ទាក់​ដៃ​ចង្កូត​ដួល​ម៉ូតូ​​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​​មក​ពី​ជប់​លៀង​ផ្ទះ​មិត្ត​ភក្តិ ហើយ​​ក្រុម​ចោរ​ទាំង​២​នាក់​បាន​បង្ខំ​ចិត្ត​រត់​គេច​ខ្លួន​ចោល​​ម៉ូតូ​១​គ្រឿង​ដែល​ជិះ​ធ្វើ​សកម្ម​ភាព ។

27វិទ្យា​ល័យ​​​ក្នុង​រាជ​ធានី​​ចូល​រួម​​ប្រកួត​បាល់​ទះ​​ដណ្តើម​​​ពាន​​រង្វាន់​​​សាកល​វិទ្យា​ល័យវេស្ទើន​

Posted: 07 Jan 2013 07:45 PM PST

27វិទ្យា​ល័យ​​​ក្នុង​រាជ​ធានី​​ចូល​រួម​​ប្រកួត​បាល់​ទះ​​ដណ្តើម​​​ពាន​​រង្វាន់​​​សាកល​វិទ្យា​ល័យវេស្ទើន​
រាជ​ធានី​ភ្នំពេញ​​ ៖ វិទ្យា​ល័យ​ចំនួន​២៧​​ក្នុង​ចំណោម​​​វិទ្យាល័យ​៣៤​​ក្នុង​រាជ​ធានី​​​ភ្នំពេញ បាន​​សម្រេច​​ដាក់​​ពាក្យ​​​ចូល​រួម​​ប្រកួត​បាល់​ទះ​​យុវ​ជន​​សិស្ស​វិទ្យា​ល័យ​រាជ​ធានី​​​​ដណ្តើម​​ពាន​រង្វាន់​​​សាកល​វិទ្យា​ល័យ​​វេស្ទើន​​​២០១៣​​ ។ ពិធី​បើក​​ការ​ប្រកួត​​ត្រូវ​បាន​​​រៀប​ចំ​​ធ្វើ​នៅ​វិទ្យា​ល័យ​​ជា​ស៊ីម សាមគ្គី​​ ក្រោម​​អធិបតី​​ភាព​លោក​​​មាស សារិន អនុ​រដ្ឋ​​​លេខា​ធិ​ការ​​ក្រសួង​​​អប់​​រំ យុវ​ជន និង​កីឡាករ ​​​កាល​ពី​​ថ្ងៃ​​​ទី​​៥ មករា កន្លង​មក​នេះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!