Koh Santipheap Daily

Koh Santipheap Daily


អ្នក​ឈ្នះ​រង្វាន់១០,០០០​ដុល្លារ​ពីក្រុមហ៊ុន​ Cellcard

Posted: 09 Jan 2013 11:33 PM PST

រាជធានីភ្នំពេញ ៖ កម្ម​វិធី​ឈ្នះ​ប្រាក់សុទ្ធ​​ ១០,០០០​ដុល្លារ​​ បាន​ត្រឡប់​មក​សារជាថ្មី​ទៀត​ហើយ ​កាលពីថ្ងៃទី២៨ ​ធ្នូ ២០១២ ក្រុម​ហ៊ុន Cellcard ​​ដែលជា​ក្រុមហ៊ុនប្រព័ន្ធ​ទូរស័ព្ទ​​ចល័ត​លំដាប់​ថ្នាក់​​​១ ​នៅ​កម្ពុជា​​បាន​រៀបចំ​​កម្មវិធីពិសេសនេះ​ឡើងវិញ ​សម្រាប់​អតិថិជន​​ Cellcard ទាំងអស់​​ដើម្បី​​​អបអរសាទរ​​ក្នុង​ឱកាស​​ចូលឆ្នាំថ្មី​ ឆ្នាំ​២០១៣ ។

ពល​​រដ្ឋ​​លើក​គ្នា​​មក​តវ៉ា​ដល់​​ស្នាក់​ការ​អង្គ​ការ​សិទ្ធិ​​មនុស្ស​សុំ​ការ​បក​ស្រាយ​ករណី​ឈ្មោះ​យ៉ោម​ បុប្ផា

Posted: 09 Jan 2013 11:15 PM PST

ពល​​រដ្ឋ​​លើក​គ្នា​​មក​តវ៉ា​ដល់​​ស្នាក់​ការ​អង្គ​ការ​សិទ្ធិ​​មនុស្ស
រាជធានី​ភ្នំពេញ ៖ ព្រឹក​​ថ្ងៃទី​១០ មករា ​២០១៣ ​នៅទីស្នាក់​ការ​អង្គ​ការ​សិទ្ធិ​​មនុស្សលីកាដូ ​ដែលមានទីតាំង​​ផ្ទះលេខ​​៧៩៨ ​​ផ្លូវ​លេខ​៩៩ សង្កាត់​​បឹង​ត្របែក ​ខណ្ឌ​ចំការ​មន ​សមាគម​រួមគ្នា ដើម្បី​​អភិ​វឌ្ឍន៍​​កម្ពុជា (ស.រ.អ.ក) ប្រមាណ​ជាង​​១០០​នាក់ រួម​មាន​អាជីវ​ករ​ មន្ត្រី​រាជ​ការ ​និងអ្នក​រត់​ម៉ូតូ​ឌុប​​បាន​លើក​​គ្នា​​មក​ដាក់​ញត្តិ​​​ចូល​អង្គ​ការ​សិទ្ធិ​មនុស្ស​​ដើម្បីទាមទារ​សុំ​ឱ្យ​លោក​អ៊ូរ វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​​មនុស្ស​​កម្ពុជា​ធ្វើ​ការ​បក​ស្រាយ​ឡើងវិញ ​នូវ​អ្វី​​ដែល​លោក​បាន​បក​ស្រាយ​លើ​ទំព័រ​​កាសែត​​

ការនាំចេញរបស់​ម៉ាឡេស៊ី​រើបឡើងវិញ​បន្ទាប់ពីមាន​តម្រូវការពី​ចិន

Posted: 09 Jan 2013 11:03 PM PST

[Enter Caption]ការនាំចេញរបស់​ម៉ាឡេស៊ី​រើបឡើងវិញ​បន្ទាប់ពីមាន​តម្រូវការពី​ចិន
សេដ្ឋកិច្ចម៉ាឡេស៊ីបានវិលទៅរក​កំណើន​ឡើងវិញ​នៅក្នុងខែវិច្ឆិកា​ ​ឆ្នាំ​២០១២ បន្ទាប់ពី​​ការធ្លាក់ចុះ​១ខែ​​នៅគ្រាដែលតម្រូវការ​ពីទីផ្សារ​នាំ​ចូលរបស់​ចិន​បានរើបឡើងវិញ​ នេះ​​បើតាម​ក្រសួង​ពាណិជ្ជ​កម្មម៉ាឡេស៊ី។​តម្លៃនាំចេញសរុបនៅក្នុងខែវិច្ឆិកា ឆ្នាំ​២០១២ ​បាន​កើន​៣,៣% គឺដល់​៥៨,៦៧​ពាន់លាន​រីងហ្គីត​(១៩,២៨ពាន់លានដុល្លារ)​បើធៀបនឹង​រយៈ​​​ពេលដូចគ្នាកាលពី​ឆ្នាំ​មុន​ ។​

សម្តេច​តេជោ ហ៊ុន សែន ​​ស្នើ​​ក្រសួង​យុត្តិធម៌​លើក​លែង​ទោស​ទណ្ឌិត​​ជនជាតិ​ថៃ​២នាក់

Posted: 09 Jan 2013 10:50 PM PST

រាជធានីភ្នំពេញ ៖ សម្តេច​​​អគ្គ​មហា​សេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋ​​មន្ត្រីបានស្នើឲ្យ​ក្រសួង​​យុត្តិធម៌​កម្ពុជា​ធ្វើការ​ពិចារណា​បន្ធូរបន្ថយ​​​ទោស និងឈានដល់ការលើក​លែងទោសដល់ទណ្ឌិតជនជាតិ​ថៃ លោកវីរ៉ា ស៊ុមខ្វាមឃីដ និង​លើកលែង​​ទោស​ដល់​ទណ្ឌិតជន​ជាតិថៃ អ្នកស្រីរ៉ាទ្រី- ពីប៉ាតា​ណាប៉ៃប៊ូន នៅក្នុងឱកាស​ព្រះរាជពិធី​ថ្វាយព្រះភ្លើងព្រះបរមសពសម្តេច​ឪនៅថ្ងៃទី៤ កុម្ភៈ ២០១៣ ខាងមុខនេះ ។

លី​ណា​ឆ្លង​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រ​កួត​វាយ​កូន​បាល់នៅ​អូ​ស្ត្រា​លី​

Posted: 09 Jan 2013 10:48 PM PST

យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ព្រឹត្តិ​ការណ៍ Sydney Internationalរបស់​កីឡាការិនី​ចិន​លី​ណា​ កំពុង​ដំណើរ​ការ​ទៅ​មុខ​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​ពុធ​ទី​៩​មក​រា នាង​បាន​ឆ្លង​ផុត​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ ក្រោយ​ពី​ឆ្លងកាត់​ការ​ប្រ​កួត​យ៉ាង​ស្វិត​ស្វាញ​រយៈ​ពេល​២​ម៉ោង​និង​១៩​នា​ទី ។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ស៊ីដ​នី ប្រទេស​អូ​ស្ត្រា​លី​ ។​

ប្រមុខ​រដ្ឋាភិបាល​​ជប៉ុន​​គាំ​ទ្រ​កា​រ​ចូល​​ដេញ​​ថ្លៃ​​ធ្វើ​​ម្ចាស់​​ផ្ទះ​អូ​​ឡាំ​ពិក​2020​របស់​ក្រុង​តូក្យូ

Posted: 09 Jan 2013 10:48 PM PST

នា​យក​រដ្ឋ​មន្ត្រី​ថ្មី​ជប៉ុន​លោក Shinzo Abe​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​(៨មករា ) បាន​បង្ហាញ​នូវ​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹ​ង​​​លើ​ការ​ចូល​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះរៀប​ចំ​ការ​ប្រ​កួត​​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​របស់​ទី​ក្រុង​តូ​ក្យូ ។​​លោកShinzo Abe បាន​​ថ្លែង​បែប​នេះ​​​ក្នុង​​ពេល​លោក​ជួប​ជា​មួយ​បណ្តា​មន្ត្រី​ដេញ​ថ្លៃ​របស់​ក្រុង​តូ​ក្យូ​ ពោល​គឺ​១​ថ្ងៃ​បន្ទាប់​ពី​ក្រុង​មួយ​នេះ​បាន​បញ្ជូន​ឯក​សារ​ដេញ​ថ្លៃ​របស់​ខ្លួន​ទៅ​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​អន្តរជាតិ (IOC) ។

Romaឈ្នះ​ដំណាក់​ទី​5​ប្រណាំង​រថយន្ត​​Dakar Rally នៅ​ស៊ីលី

Posted: 09 Jan 2013 10:48 PM PST

​កីឡាករ​​អេស្ប៉ាញ​ Nani Roma ដណ្តើម​បាន​ជ័យ​ជម្នះ​​​ជា​លើក​ទី​១​ក្រោយ​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៥ប្រ​ណាំង​រថយន្ត​ឆ្លង​កាត់​ផ្លូវ​ឧបសគ្គ​ Dakar Rally​​ឆ្នាំ​២០១៣​​​នៅ​ប្រ​ទេស​ស៊ី​លី​ កាល​ពី​ថ្ងៃ​ពុធ​ទី៩​​ខែ​មក​រា​ ។ Romaដែលបើក​បរ​ឱ្យ​ក្រុម​ X-raid Mini​បាន​បញ្ចប់​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ ១៧២​គី​ឡូ​ម៉ែត្រ​ ចេញដំណើរ​​ពីទី​ក្រុង Arequipaឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Aricaដោយ​ប្រើ​អស់​ថិរវេលា​

​ធនាគារកណ្តាលថៃរក្សាអត្រាការ​ប្រាក់​ត្រឹម២,៧៥%

Posted: 09 Jan 2013 10:48 PM PST

​
ធនា​គារ​កណ្តាល​ថៃ​​បាន​​​រក្សា​អត្រ​ាការ​ប្រាក់​​ត្រឹម​​២,៧៥%​ កាល​ពី​ថ្ងៃ​ពុធ​​ដោយ​បញ្ជាក់​ថា ​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​សេដ្ឋ​កិច្ច​​ក្នុង​ប្រទេស​​កាល​​ពី​​ឆ្នាំ​​មុន​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​​ ។​គណៈ​កម្មាធិការ​គោល​នយោបាយ​​របស់​ធនា​គារ​ថៃ​​​ដែល​កាល​ពី​មុន​​បាន​​បន្ឋូ​រ​​បន្ថយ​អត្រា​ការ​​ប្រាក់​​​នៅក្នុង​ខែ​តុលា​​ឆ្នាំ​២០១២​ដើម្បី​​ជួយ​ដល់​​ក្រុម​ហ៊ុន​ផលិត​ទំនិញ​​បាន​និយាយ​ថា​ ការ​ងើប​​ឡើង​នៃ​តម្រូវ​ការ​ក្នុងស្រុក​​បាន​ជួយ​​ជ្រោម​ជ្រែង​​ដល់​​កំណើន​សេដ្ឋកិច្ច​ ​។​

មន្ត្រី​​គយ​ឆែក​​ទីតាំង​​លក់​ម៉ូតូ​​4កន្លែង​​​ដ​ក​ហូត​​​ម៉ូតូ​​​អត់​ពន្ធ​​ស៊េរី​​ទំនើប​​32​គ្រឿង​

Posted: 09 Jan 2013 10:45 PM PST

មន្ត្រី​​គយ​ឆែក​​ទីតាំង​​លក់​ម៉ូតូ​​4កន្លែង​​​ដ​ក​ហូត​​​ម៉ូតូ​​​អត់​ពន្ធ​​ស៊េរី​​ទំនើប​​32​គ្រឿង​
ក្រុង​​ប៉ោយ​​ប៉ែត ៖ ​​សមត្ថ​កិច្ច​​​គយ​ដឹក​នាំ​ដោយ​​កញ្ញាកែវ សុគន្ធា ​ព្រះរាជ​អាជ្ញារងអម​សាលា​ដំបូង ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ដឹកនាំ​កម្លាំង​​ស្ថាប័នចម្រុះ​​​មួយ​ចំនួន​ធ្វើ​​ការ​​ឆែក​ឆេរ​​ទីតាំង​លក់​ម៉ូតូ​ចំនួន​៤​កន្លែង​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ​​ដក​ហូត​បាន​ម៉ូតូ​សេ៊រី​ទំនើប​ចំនួន​៣២​គ្រឿង​ ។ ប្រតិ​បត្តិ​ការ​​នេះ​ធ្វើ​ឡើង​​​កាល​ពី​​ព្រឹក​ថ្ងៃ​​​ទី​​៩ មករា ។

ស្ថាប័ន​ពាក់​ព័ន្ធ​ពិភាក្សា​រក​វិធី​អភិរក្ស​​ស៊ី​ក្លូ​ ខណៈ​នៅសល់​​517​​​​គ្រឿង​និងកំពុង​​បន្ត​បាត់​បង់​

Posted: 09 Jan 2013 10:30 PM PST

ស្ថាប័ន​ពាក់​ព័ន្ធ​ពិភាក្សា​រក​វិធី​អភិរក្ស​​ស៊ី​ក្លូ​ ខណៈ​នៅសល់​​517​​​​គ្រឿង​និងកំពុង​​បន្ត​បាត់​បង់​
រាជ​ធានី​ភ្នំពេញ ៖ សមា​គមអភិរក្ស​ស៊ី​ក្លូ​និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​បាន​បង្ហាញ​តួ​លេខ​ស៊ី​ក្លូ​​នៅ​​រាជ​ធានី​ភ្នំពេញ​ចំនួន​៥១៧​គ្រឿង ​​ហើយ​​កំពុង​ប្រឈម​នឹងការ​បាត់​បង់​ជាបណ្តើរ​ៗ​​។ តួ​លេខ​នេះ​​បាន​លើកឡើង​ក្នុងកិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី​ការ​គ្រប់គ្រង​និងអភិរក្ស​ស៊ី​ក្លូ​​ដែល​រៀប​ចំ​ដោយ​ក្រសួង​​ទេសចរណ៍​ និងសាលា​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​​៩ មករា ​នៅ​ទីស្តីការ​ក្រសួង។

ប្រឡាយ​​ទឹក​1ខ្សែ​​ជាអំណោយ​​​ដ៏ថ្លៃថ្លា​​របស់សម្ដេច​​តេជោ​ ហ៊ុន សែន​​ និង​​លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត​

Posted: 09 Jan 2013 10:30 PM PST

លោក​​រស់​ វណ្ណា អញ្ជើញ​ចុះមើលប្រឡាយទឹក​របស់សម្តេចតេជោ ហ៊ុន សែន
​​ខេត្តកណ្ដាល​ ៖ ប្រឡាយ​មេ​១​ខ្សែ​មាន​ប្រវែង៣.​៣០០ម៉ែត្រ​ ​ស​្ថិត​ក្នុង​ឃុំ​បែ​ក​ចាន​ ស្រុក​អង្គ​​ស្នួល​​​ ដែល​ជាអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេ​ច​តេ​ជោ​​ ហ៊ុន​ សែន​​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​​ ផ្តល់​​តាម​រយៈ​​​លោក​​រស់​ វណ្ណា​ ​អនុ​ប្រធាន​ទី​១​គណៈ​​អចិន្ត្រៃ​យ៍​គណៈ​​ពង្រឹង​មូល​ដ្ឋាន​ស្រុក​អង្គស្នួល​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​​មូល​ដ្ឋាន​ឃុំ​ក្រាំង​ម្កាក់​ និង​ឃុំ​ ​បែ​កចាន​​ ត្រូវ​បាន​​ស្តារ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១០ មករា ២០១៣

Posted: 09 Jan 2013 10:15 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១០ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន ពិនិត្យ​សំណង់​អគារ​សិក្សា​គរុសិស្ស​ និង​សំណង់​ព្រះ​វិហារ​

Posted: 09 Jan 2013 10:15 PM PST

ខេត្ត​កំពត ៖ ក្នុង​ឱកាស​ចុះ​បំពេញ​ការ​ងារ​រយៈ​ពេល​មួយ​ថ្ងៃ​​នៃ​​ថ្ងៃ​​​ទី​៧ មករា ​២០១៣ លោក​បណ្ឌិត​​ទេស​រដ្ឋ​មន្ត្រី​ ប៉ែន ស៊ីម៉ន ​ទី​ប្រឹក្សា​ផ្ទាល់​​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​​​សមាជិក​គណៈ​កម្មា​ធិការ​កណ្តាលគណបក្ស​​ប្រជា​ជន​​កម្ពុ​ជា ​អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​​កណ្តាល​ចុះ​​ជួយ​ខេត្ត​កំពត ​រួម​ដំណើរ​ដោយ​​លោក​ ខូយ ​ឃុន​ហួរ ​

លោក​​សុន គន្ធរ​ ​ពិនិត្យ​​​ការ​អភិ​វឌ្ឍ​វិស័យ​​​កសិកម្ម​​​របស់​​ក្រុម​ហ៊ុន​​​ឧក​ញ៉ា​​ឌី​ ប៉ូ

Posted: 09 Jan 2013 10:00 PM PST

លោក​​សុន គន្ធរ​ ​ពិនិត្យ​​​ការ​អភិ​វឌ្ឍ​វិស័យ​​​កសិកម្ម​​​របស់​​ក្រុម​ហ៊ុន​​​ឧក​ញ៉ា​​ឌី​ ប៉ូ
ខេត្ត​កណ្តាល​ ៖ ​ដើម្បី​គាំ​ទ្រ​គោល​នយោ​បាយ​​​​រាជ​រដ្ឋា​ភិ​បាល​​​​លើ​វិស័យ​​​ស្រូវ​អង្ករ​​​ និង​ដោយ​មាន​ការ​​​ឯក​ភាព​​​ពី​​ក្រសួង​​​​សេដ្ឋ​កិច្ច​​​ និង​ហិរញ្ញ​វត្ថុ​​​​ ធនា​គារ​​​អភិ​វឌ្ឍន៍​​​ជន​បទ​​​​ បាន​ផ្តល់​​​ហិរញ្ញ​ប្ប​ទាន​​ក្រោម​មូល​​​​និធិ​​​ទ្រ​ទ្រង់​​ និង​អភិ​វឌ្ឍន៍​​វិស័យ​​​កសិកម្ម​​​​ដល់​​ក្រុម​ហ៊ុន​​​​​​អេង​ឌី​​ប៉ូ​អភិ​វឌ្ឍន៍​ សម្រាប់​វិនិយោគ​​​លើ​​ការ​​សាង​​សង់​​​ឡសម្ងួត​​ និង​​ឃ្លាំង​​ស្តុក​​ស្រូវ​​លើ​ផ្ទៃ​​ដី​​ទំហំ​​​​៥​ហិកតា​ និ​ង​ផ្ទៃ​​​ដី​​ដាំ​ស្រូវ​​​​សរុប​ចំនួន​​​​១.០០០​

ជាង​ផ្សារ​ភ្ជាប់​ស៊ីទែន​សាំង​ភ្លាត់​ស្នៀត​ផ្ទុះ​ស្លាប់​2​នាក់​របួស​ធ្ងន់់​ម្នាក់​នៅ​អន្លង់​វែង

Posted: 09 Jan 2013 09:55 PM PST

កន្លែងផ្សារកាត់ដែលផ្ទុះស៊ីទែនផ្អើលទាំងព្រឹក 
ខេត្ត​ឧត្តរ​មាន​ជ័យ​​ ៖ សំឡេង​​ផ្ទុះ​ស៊ីទែន​​ប្រេង​សាំង​​លាន់ឮ​​​​ឡើង​ដូច​​មីន​តោន ធ្វើ​​​​ឱ្យ​ប្រជា​ពល​រដ្ឋ​​ក្នុង​ស្រុក​​អន្លង់​វែង​ ​មាន​​ការ​​​ភ្ញាក់​ផ្អើល​​​​រត់​ទៅ​​​ចោម​រោម​​មើល​​នៅ​កន្លែង​​​ជាង​ផ្សារ​ ​។ នៅ​កន្លែង​​កើត​ហេតុ​​​ផ្ទុះ​កក្រើក​​​នេះ ​​មនុស្ស​២​​​នាក់​​​បាន​ស្លាប់​បាត់​បង់​ជីវិត​​ ចំណែក​​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​​​ ។ ហេតុ​ការណ៍​​នេះ​​បាន​កើត​​​​ឡើង​​នៅ​​ក្នុង​ភូមិ​​​លំទង ឃុំ​លំទង ស្រុក​អន្លង់​វែង កាល​ពី​វេលា​ម៉ោង​​១១​ព្រឹក​ថ្ងៃ​ទី​​៩ មករា ។

គោ​បា​ឡើង​ក​ជល់​ម្ចាស់​យ៉ាង​សាហាវ ស្លាប់​គួ​ររន្ធត់​ពេល​រារាំង​មិន​ឱ្យ​ទៅ​ពា​ក់ញី

Posted: 09 Jan 2013 09:50 PM PST

សព​បុរស​គង្វាល​គោ​ដែល​គោ​ឡើង​.ក​ជល់​ស្លាប់​ 
ខេត្ត​ប៉ៃលិន ៖ មាន​រឿង​​​ដ៏​គួរ​​ឱ្យ​​រន្ធត់​​មួយ​បាន​កើត​ឡើង​​​ចំពោះ​បុរស​​ម្នាក់​ជា​ម្ចាស់​​គោ​​បា​បណ្តាល​​ឱ្យ​ស្លាប់​បាត់​បង់​​ជីវិត​ភ្លាម​​​ៗ​នៅ​នឹង​កន្លែង​​​កើត​ហេតុ​ចោល​​ប្រពន្ធ​​កូន ដោយ​សារ​តែ​​គោ​បាឡើង​.ក​​មួយ​​ក្បាល​​​របស់​ខ្លួន​​​ដេញ​ជល់​​ម្ចាស់​​ជា​អ្នក​​គង្វាល​​ ខណៈ​​​ពេល​​ដេញ​គោ​មួយ​ហ្វូង​​ប្រមាណ​​ជាង​៣០​​ក្បាល​​ឱ្យ​ទៅ​ចុះ​ផឹក​​ទឹក​​នៅ​ក្នុង​អូរ​មួយ​​កន្លែង ។

ខ្មាន់​កាំភ្លើង​AK​មិន​ស្គាល់​មុខ​ចាប់​ម្ចាស់​វាយ​ខ្នោះ​ជាប់​ដើម​ឈើ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់

Posted: 09 Jan 2013 09:45 PM PST

ខេត្ត​បាត់ដំបង​ ៖ ប្រភព​​ពី​សមត្ថកិច្ច​​​​បាន​ឱ្យ​ដឹង​ថា ​ជន​មិន​ស្គាល់​មុខ​​២នាក់​​ក្នុង​​ឯក​សណ្ឋាន​កង​សន្តិ​សុខ​​ប្រដាប់​ដោយ​​កាំ​ភ្លើង​​​AK ​​ស្វាយ​​បត់​​​ថ្មី​សន្លាង​​មួយ​ដើម​​​​ បាន​ស្ទាក់​​ភ្ជង់​យុវជន​​ម្នាក់​នៅ​តាម​​ដង​ផ្លូវ​ ហើយ​ចាប់​វាយ​ខ្នោះ​​ដៃ​ម្ខាង​​ជាប់​ដើម​ឈើ​​​ រួច​ប្លន់​​​យក​ម៉ូតូ​ស៊េរី​​ទំនើប​មួយ​គ្រឿង​​ជិះគេច​​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​​ កាល​ពី​វេលា​ម៉ោង​​ជិត​១២​ថ្ងៃ​ត្រង់​ ថ្ងៃទី​​៨ មករា ​នៅលើ​កំណាត់​​ផ្លូវ​​ស្ងាត់​​មួយ​កន្លែង​​ក្នុង​ភូមិ​គ្រួស​ ឃុំ​អន្លង់​​រុន ស្រុក​ថ្មគោល​ ។

សមត្ថ​កិច្ច​ចម្រុះ​ឆែក​ហាង​លក់​ម៉ូតូ​4​កន្លែង​នៅ​ប៉ោយ​ប៉ែត​រក​ឃើញ​ម៉ូតូ​ស៊េរី​ទំនើ​ប3​2​គ្រឿង​អត់​បង់​ពន្ធ

Posted: 09 Jan 2013 09:40 PM PST

មន្ត្រីគយ និងសមត្ថកិច្ចនាំយកម៉ូតូអត់ពន្ធទៅរក្សាទុក 
ក្រុង​​ប៉ោយ​​ប៉ែត ៖ ​​សមត្ថ​កិច្ច​​​គយ​ដឹក​នាំ​ដោយ​​កញ្ញាកែវ សុគន្ធា ​ព្រះរាជ​អាជ្ញារងអម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ដឹកនាំ​កម្លាំង​​ស្ថាប័នចម្រុះ​​​មួយ​ចំនួន​ធ្វើ​​ការ​​ឆែក​ឆេរ​​ទីតាំង​លក់​ម៉ូតូ​ចំនួន​៤​កន្លែង​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ​​ដក​ហូត​បាន​ម៉ូតូ​សេ៊រី​ទំនើប​ចំនួន​៣២​គ្រឿង​ ។ ប្រតិ​បត្តិ​ការ​​នេះ​ធ្វើ​ឡើង​​​កាល​ពី​​ព្រឹក​ថ្ងៃ​​​ទី​​៩ មករា ។ ​​លោកមុយ បញ្ញារិទ្ធ មន្ត្រីគយ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត​បានឲ្យដឹងថា ក្រុម​មន្ត្រីជំនាញ​​​​បាន​ចុះ​មក​​ត្រួតពិនិត្យ​នៅទីតាំង​​លក់​ម៉ូតូចំនួន៤​កន្លែង​​ក្នុងក្រុង​ប៉ោយ​ប៉ែត​ ទី១​

ការ​ប្រមាញ់​ក្រុម​ម៉ាហ្វីយ៉ា​ចិន​នៅ​តែ​បន្ត​យ៉ាង​ក្តៅ​គគុក

Posted: 09 Jan 2013 09:30 PM PST

ក្នុងផ្ទះសំណាក់ដែលសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន
រាជធានី​ភ្នំពេញ ៖​ កម្លាំង​នគរ​បាល​ផ្នែក​សន្តិ​សុខផ្ទៃក្នុង​ខណ្ឌដូន​ពេញ និងនគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាលផ្សារ​កណ្តាលទី១ ដោយមាន​ការសហ​ការជា​មួយនាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួង​មហា​ផ្ទៃ​ ​ការិយាល័យនគរបាល​អន្តោប្រវេសន៍ និង​នគរបាល​អាំង​ទែរ​ប៉ូល​ចិន បានឆ្មក់ចូល​ផ្ទះ​សំណាក់​ភ្នំពេញ​ ដែលមានអាសយដ្ឋាន​លេខ​២៧​Eo នៅ​​កែង​ផ្លូវ​លេខ​១៣០ និងផ្លូវលេខ៥ ស្ថិត​ក្នុង​​ភូមិទី២ សង្កាត់​ផ្សារ​កណ្តាលទី១ ខណ្ឌ​ដូន​ពេញ កាល​ពីវេលា​មោ៉ង​១២​ថ្ងៃត្រង់ថ្ងៃទី៩ ​មករា ឆ្នាំ២០១៣ ។ ក្នុង​​

អគ្គិភ័យ​​ឆាបឆេះ​រោង​សិប្ប​កម្ម​គ្រឿងសង្ហារិម​ខ្ទេច​អស់​

Posted: 09 Jan 2013 09:22 PM PST

អណ្តាតភ្លើងកំពុង​ឆាប​ឆេះ​រោង​សិប្ប​កម្ម​គ្រឿងសង្ហារិម​
ខេត្ត​​កំពត​ ៖ អគ្គិភ័យ​​បាន​ឆាបឆេះ​រោង​សិប្ប​កម្ម​កែច្នៃ​តុ ទូ និង​គ្រឿង​​​សង្ហា​រិម​​២ទៅ​៣​ខ្នង​ នៅក្នុង​បរិវេណ​​ដី​ប្រហែល​មួយ​ហិកតា...​ គេឃើញ​អគ្គិ​ភ័យ​​ឆាបឆេះ​​ឃ្លាំង​​ស្តុក​ពូក​មុន ​រួច​ហើយ​រាល​ឆេះ​ដល់​រោង​សិប្ប​កម្ម​ដែល​ពោរពេញ​ទៅដោយ​គំនរ​​ឈើ​ប្រណីត​សម្រាប់​កែច្នៃ​​គ្រឿងសង្ហា​រ​ិម​​យ៉ាង​សន្ធោ​សន្ធៅ​តែម្តង ។ ហេតុការណ៍​នេះ​​កើតឡើងនៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃទី​១០ មករា ២០១៣ ​ស្ថិតក្នុង​ចំណុចភូមិ​​ទ្វី​ខាង​ជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ម្ចាស់​​​រោង​សិប្ប​កម្ម​មាន​ស្លាក​

ការ​ស្លាប់​របស់​លោក​វ៉ាលី​យេ​និង​កូន តុលា​ការ​បើក​សវនា​ការ​ថ្ងៃ24​មករា

Posted: 09 Jan 2013 09:20 PM PST

កូនៗរបស់គាត់ដែលស្លាប់ 
រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​សាលា​ដំបូង​​​ខេត្ត​កំពង់ស្ពឺ​​បាន​ប្រាប់​កោះសន្តិ​ភាព​​​កាល​ពី​ថ្ងៃទី​​៩ មករា ​ឆ្នាំ​២០១៣​​ថា បន្ទាប់​ពី​ការ​ស៊ើប​​អង្កេត​​​រយៈ​ពេល​​១​ឆ្នាំ​ទៅ​លើ​ករណី​ការ​ស្លាប់​​ដ៏​អាថ៌កំបាំង​​របស់​បុរស​​​ជន​ជាតិ​​បារាំង​ម្នាក់​ និង​កូន​​៤​នាក់​ (ស្រី​២នាក់​) ​​នៅក្នុង​សង្កាត់​​រកា​ធំ ​ក្រុង​ច្បារ​មន ខេត្ត​កំពង់ស្ពឺ កាល​ពី​ដើម​​​​​ឆ្នាំ​​​២០១២ ​​បន្ទាប់​ពី​បាត់​ខ្លួន​​កាល​ពី​ចុង​​ឆ្នាំ​២០១១​មក​​នោះ​​តុលាការ​​នឹង​ចេញ​ដីកា​កោះ​ហៅ​ឪពុក​​ ម្តាយ​ក្មេក​​ជន​ជាតិ​បារាំង​​ ព្រម​ទាំង​​សាក្សី​មួយ​ចំនួន​​ទៀត​​ឱ្យ​ចូល​ខ្លួន​​មក​បំភ្លឺ​​នៅ​ក្នុង​សវនាការ​​ថ្ងៃទី

ខេត្តព្រះវិហារ-អ៊ូប៊ុន​ គ្រោងបើក​កិច្ចប្រជុំ​​ថ្ងៃស្អែក... ទាហានថៃ​មិន​ទាន់​រុះរើ​បន្លាលួស​នៅឡើយទេ

Posted: 09 Jan 2013 09:15 PM PST

រាជ​ធានីភ្នំពេញ ៖ គណៈ​កម្មការទំនាក់ទំនង​ព្រំដែនរវាងខេត្តព្រះវិហា​ររបស់ខ្មែរ និង​ខេត្តអ៊ូប៊ុន នៅវេលា​ម៉ោង១១ព្រឹក​ថ្ងៃទី១១ មករា ២០១៣ នឹងបើក​កិច្ចប្រជុំមួយនៅក្នុង​ខេត្តអ៊ូប៊ុន ប្រយោជន៏ដើម្បីពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង អាជ្ញា ធរ​ខេត្តជាប់ព្រំដែននៃប្រទេសទំាងពីរ ។

ពិធី​​ដង្ហែ​​និង​​ថ្វាយ​​ព្រះ​​ភ្លើង ប្រកាស​​ថ្ងៃ​​កាន់​មរណ​ទុក្ខ​​ជា​​លើក​​ទី​២ ​ពី​ថ្ងៃ​​១ ​កុ​ម្ភៈ ដល់​ថ្ងៃ​៧ ​កុ​ម្ភៈ ២០១៣

Posted: 09 Jan 2013 09:10 PM PST

តារាង
រាជធានីភ្នំពេញ ៖​​ ​​នៅ​សល់​​រយៈ​ពេល​​តែ​​២១ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​ កាល​បរិច្ឆេទ​ប្រារព្ធ​ព្រះ​រាជ​ពិធី​ដង្ហែ​ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​​រតន​កោដ្ឋ​​នឹង​ឈាន​​មក​ដល់​ហើយ ។ យោង​តាម​សារាចរ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​ចុះ​ហត្ថ​លេខា​ដោយ​សម្តេច​អគ្គ​មហា​​សេនា​​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​​ចុះ​ថ្ងៃ​ទី​៨ មករា បាន​ប្រកាស​​ស្តី​អំពី​ថ្ងៃ​កាន់​មរណ​ទុក្ខ​ គោរ​ព​វិញ្ញាណ​ក្ខន្ធ​ជា​ផ្លូវ​ការ​លើក​ទី​២ មាន​រយៈ​ពេល​៧​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១​ កុម្ភះ​ ដល់​ថ្ងៃ​ទី​៧ កុម្ភះ ដោយ​កំណត់​ពេល​

ភ្លើង​ឆាបឆេះ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយកន្លែងនៅផ្សារ​លើបានរលត់ហើយ

Posted: 09 Jan 2013 09:05 PM PST

ភ្លើង​ឆាបឆេះ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយកន្លែងនៅផ្សារ​លើបានរលត់ហើយ
ខេត្ត​​បា​ត់​ដំបង ៖ ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយកន្លែង​យីហោ ពិន ជុំ ស្ថិត​ក្បែរផ្សារ​លើ ក្នុងភូមិកម្មករ សង្កាត់ស្វាយ​ប៉ោ ក្រុងបាត់ដំបង ត្រូវបាន​អគ្គិ​ភ័យឆាបឆេះ​​បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៩​និង៣០នាទីព្រឹកថ្ងៃទី១០ មករា២០១៣នេះ ។​ បើតាម​​អ្នក​ឆ្លើយ​​ឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងជា​ជំហានដំបូងថា អគ្គិភ័យនេះបណ្តាលមក​ពីទុស្សេខ្សែបូមប្រេងចេញពីស៊ីទែនប្រេង ។

ចូល​ដល់​រដូវ​ប្រាំង​ទឹក​សំអុយ​ពណ៌​ខ្មៅ​ហូរ​ចូល​សមុទ្រ​ប្រភព​បំពុល​បរិស្ថាន​ឆ្នេរ​នេះមិ​ន​ទាន់​ច្បាស់​លាស់

Posted: 09 Jan 2013 09:00 PM PST

ឆ្នេរចុងអូរឈើទាលដែលទឹកសំអុយវាយលុក
ខេត្ត​​ព្រះ​សី​​ហនុ ៖ ​​​​​​ខេត្ត​ព្រះ​សី​ហនុ​​​គឺ​ជា​​​​តា​រា​រះ​​​នៅ​ទិស​​និរតី​ និង​ជា​ប៉ូល​​ដ៏​សំខាន់​​​​​ផ្នែក​ទេស​ចរណ៍​​របស​់​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ ហើយ​​​​អ្វី​ជា​កត្តា​​ទាក់​ទាញ​​ភ្ញៀវ​​​ទេស​ចរ​​នោះ​គឺ​សម្រស់​​ឆ្នេរ​​ខ្សាច់​​ដ៏​ស​ក្បុសវែង​អន្លាយ​ ​​ដែល​​ជាប់​​ក្នុង​ក្លិ​ប​​​​ឆ្នេរ​ស្អាត​​លើ​ពិ​ភព​លោក​ ។​ ទោះ​​បី​ជា​បែប​ណា​ សម្រស់​ឆ្នេរ​​ដ៏​មាន​​​សក្តា​នុ​ពល​​នេះ​ត្រូវ​បាន​​វាយ​ប្រហារ​​ដោ​យ​ទឹក​សម្អុយ​​​ដែល​បង្ក​​​ភាព​អាប់​អួរ​​យ៉ាង​ខ្លាំង​​ដល់​ប្រជា​ពលរ​ដ្ឋ​ ក៏​ដូច​ភ្ញៀវ​ទេសចរ​​ដែល​បាន​​មក​កម្សាន្ត​​នៅតំបន់​ឆ្នេរ​​​​អូរ​ឈើ​​ទាល​​អតី​ត​​តំណាក់​​ស្តេច​ ។​

អាវុធហត្ថ​​​ខណ្ឌដូនពេញ ​ក្របួច​ចោរ​ឆក់​ទូរស័ព្ទ​​ដៃ​បាន​ម្នាក់​

Posted: 09 Jan 2013 07:58 PM PST

ជនសង្ស័យ
រាជធានី​ភ្នំពេញ ៖ ​កង​រាជអាវុធហត្ថ​​ខណ្ឌ​ដូនពេញ ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​​បក្ស​ពួក​២​នាក់​កាល​ពីវេលា​ម៉ោង​​៣​និង​៥០​​នាទី​រសៀល​​ថ្ងៃទី​៩ មករា ២០១៣ ​បន្ទាប់​ពី​ជន​នោះ​​និង​បក្ស​ពួក​ជិះ​ម៉ូតូ​​ធ្វើ​សកម្ម​ភាព​​ឆក់​ទូរស័ព្ទ​​ដៃ​នៅ​មុខ​ផ្ទះលេខ​​៣១៨ មហាវិថី​​ព្រះ​មុនី​វង្ស សង្កាត់​ចតុមុខ ​ខណ្ឌ​ដូនពេញ ​បាន​សម្រេច​ហើយ​ព្យា​យាម​បើកម៉ូតូ​​រត់ ​តែ​ជួប​សំណាង​អាក្រក់​​បុក​រថយន្ត​ហាយឡែន​​ឌ័រ ​ដួល​ប្រកាច់​ប្រកិន​រួច​រត់​​ចូល​ទៅ​ហាង​កាត់​សក់​​កែង​​ផ្លូវ​​លេខ​៦៣ និង​២៤០ ស្ថិត​ក្នុង​​សង្កាត់​ចតុ​

វាយគ្នា​​ផ្អើល​​តាម​មហាវិថី​ព្រះ​មុនីរ៉េត​​កន្លែងលក់​បន្លែ​​គ្មាន​សមត្ថ​កិច្ច​ជួយ​អន្តរាគមន៍​

Posted: 09 Jan 2013 07:48 PM PST

មនុស្ស​ជាច្រើន​ចោមរោម​មើល​នៅ​កន្លែង​កើត​ហេតុ​
រាជធានី​ភ្នំពេញ ៖ ​បុរស​២​នាក់​កំពុងជិះ​ម៉ូតូ​ឌ្រីមសេ​១២៥ ​ស៊េរី​២០១០ ​ពណ៌ខ្មៅ បានត្រូវក្រុម​កម្ម​ករ​​អូស​បន្លែ​​ជាង​១០​នាក់​ នាំគ្នា​ព្រួត​វាយ​របួស​បែក​ក្បាល​​ម្នាក់ និង​ម្នាក់​ទៀត​របួស​ជើងដែលគេ​អះអាងថា ជា​រឿង​គំនុំ ។ អ្វីដែល​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​នោះ ហេតុការណ៍​នេះ​គ្មាន​​សមត្ថ​កិច្ច​ណា​ម្នាក់​មក​ជួយ​អន្តរាគមន៍​ទេ កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​​អធ្រាត្រឈានចូល​ថ្ងៃទី​​១០ មករា ២០១៣ នៅ​ជិត​ផ្សារ​ដើម​គ តាមមហាវិថី​ព្រះ​មុនី​រ៉េត កែង​៣៥៦ ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃទី​២

រថយន្តទួរីស​គេច​​រថយន្ត​​ចត​បញ្ច្រាសទិស​ធ្លាក់​​ចូល​ប្រឡាយ

Posted: 09 Jan 2013 07:45 PM PST

មនុស្សជាច្រើន​​មក​ចោមរោម​មើល​នៅ​កន្លែងកើតហេតុ​
ខេត្តកំពង់​ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​រង​របួស​ធ្ងន់​ក្នុងហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៩ មករា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​៨៣ និង​៨៤ ស្ថិត​ក្នុងភូមិ​ជ្រៃបាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ខណៈ​​ដែល​ជន​រ​ង​គ្រោះ​​ទាំង​២​នាក់​ជិះ​រថយន្ត​ម៉ាក​ទួរីស​មួយ​គ្រឿង​​គេច​ពីរថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ចត​បញ្ច្រាសទិស​ ហើយ​​បាន​ធ្លាក់​​ចូល​ទៅ​ក្នុង​ប្រឡាយ​ ​រួចបត់​ក្បាល​បុក​ផ្ទប់​នឹង​ច្រាំង​ប្រឡាយ តែ

ទំនិញ​​​ចម្រុះ​​ខូច​គុណ​​​ភាព​ជាង​​​មួយ​​តោន​​ត្រូវ​​បាន​ដុត​​បំផ្លាញ​​ចោល​​

Posted: 09 Jan 2013 07:45 PM PST

ទំនិញ​​​ចម្រុះ​​ខូច​គុណ​​​ភាព​ជាង​​​មួយ​​តោន​​ត្រូវ​​បាន​ដុត​​បំផ្លាញ​​ចោល​​
ក្រុង​​ប៉ោយ​ប៉ែត ៖ ទំនិញ​​និ​​ង​សាច់​​ទា​ ព្រម​​ទាំង​ប្រហិត​​​ដែល​ហាម​​​​​នាំ​ចូល​​​និង​ខូច​គុណ​ភាព​​សរុប​ជាង​​១​តោន​​​​ ​ត្រូវ​បាន​​មន្ត្រី​​​កាំ​​កុង​ត្រូល​ ​សហ​ការ​​ជាមួយ​ស្ថា​ប័ន​​ពាក់​ព័ន្ធ​​​​​ឈរ​ជើង​​នៅ​ចំណុច​​ខ្លោង​​ទ្វារ​​ប្រា​សាទ​កំពូល​​បី​​​នៃ​ច្រក​​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​ ​ក្នុង​នោះ​​រួម​​ទាំង​​​ប៉ូលិស​ព្រំ​​​​ដែន​គោក​​វរ​​សេនាតូច​លេខ​​៩១១​​ផង​នោះ ​​រួម​​គ្នា​​​ធ្វើ​ការ​ដុត​​កម្ទេច​​ចោល​​​នៅ​រសៀល​​ថ្ងៃ​ទី​​៨ មករា បន្ទាប់​​ពី​ចាប់​​

ចេញ​​ពី​ផឹក​​​ជិះម៉ូតូ​​បុក​គេ​​​ដួល​សន្លប់​ខ្លួន​ឯង​នៅ​លើ​ស្ពាន​

Posted: 09 Jan 2013 07:30 PM PST

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​​​សន្លប់​​ស្តូក​ស្តឹង​​ដោយសារ​ឧប្បត្តិ​ហេតុ​​​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បន្ទាប់​ពី​​​រូប​គេ​​​ជិះ​​ម៉ូតូ​ចេញ​ពី​កន្លែង​ផឹក​ស៊ី​​ក្នុង​ល្បឿន​​​លឿន​រួច​​​ជ្រុល​ទៅ​បុក​ម៉ូតូ​​​អ្នកដំណើរ​​មួយ​គ្រឿង​​ទៀត​​ចំ​ពី​ក្រោយ​​​បណ្តាល​​​ឱ្យ​ដួល​​បោក​​ទៅ​លើ​​ស្ពាន​​ពេញ​ទំហឹង​​​​សន្លប់​​នៅ​នឹង​​កន្លែង​ត្រូវ​បាន​​គេ​នាំ​ទៅ​​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​ភ្លាម​ៗ​ដែរ ។ ឧប្បត្តិ​​ហេតុ​នេះ​កើត​ឡើង​​កាល​ពី​វេលា​​ល្ងាច​​​ថ្ងៃទី​​៨ មករា ​​​​​​នៅ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!