Koh Santipheap Daily

Koh Santipheap Daily


ឆ្នាំ​2012​ទឹកជំនន់​នៅចិន​ស្លាប់​673​នាក់​បាត់​ខ្លួន​159​នាក់

Posted: 05 Jan 2013 11:29 PM PST

ទិដ្ឋ​ភាព​ទឹកជំនន់​នៅ​ខេត្ត​​ហ៊ូ​ណាន់​ចិន​
​លោក​ហ្សាង​ ហ្ស៊ី​​តុង ប្រធាន​ការិយា​ល័យ​នៃ​មជ្ឈ​មណ្ឌល​ជាតិ​តស៊ូ​ប្រឆាំង​​ទឹក​ជំនន់​និង​គ្រោះ​រាំង​ស្ងួត​ចិន​រាយ​ការណ៍​កាលពី​​ថ្ងៃទី​៥ មករា ​ថា ទឹ​ក​ជំនន់​ក្នុង​ឆ្នាំ​២០១២ នៅ​ប្រទេស​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦៧៣​នាក់ និងបាត់​ខ្លួន​១៥៩​ នាក់ ។លោក​ហ្សាង​បន្តថា ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​កើតមាន​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​យ៉ង់​សេ ផ្នែក​ខាង​លើ​និង​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេលឿង​ និងភាគ​​ខាង​កើត​

ប៉ា​គី​ស្ថាន​ៈ​​ ពួក​​សកម្ម​ប្រយុទ្ធ​​វាយ​ប្រហារ​​​រថ​ភ្លើង​​​ស្លាប់​4​នាក់​​

Posted: 05 Jan 2013 11:29 PM PST

សារ​ព័ត៌​មាន​​ក្នុង​ស្រុក​​រាយ​ការណ៍​​​ថា មនុស្ស​​យ៉ាង​តិច​​​​៤នាក់​​បាន​ត្រូវ​​ស្លាប់​ ហើយ​ជា​ច្រើន​​​​​សិប​​នាក់​​​ទៀត​ត្រូវ​​របួស​​កាលពី​​យប់​​ថ្ងៃ​ទី​​​៥ មករា ​ក្នុង​​​ការ​វាយ​ប្រហារ​​មួយ​របស់​​​​ពួក​​​​ជន​​ស​កម្ម​ប្រយុទ្ធ​​មិន​ស្គាល់​​មុខ​​ប្រឆាំង​​រថ​ភ្លើង​​១​ខ្សែ​​​​​នៅ​ភាគ​​​​និរតី​​ប៉ា​គី​ស្ថាន ។​​​ការ​វាយ​ប្រហារ​​នោះ​កើត​​មាន​​​នា​វេលា​ម៉ោង​​២០​​ម៉ោង​​ក្នុង​ស្រុក​​នៅ​ជិត​​ទី​ក្រុង​ MACH ​ជា​ទី​ក្រុង​​តូច​មួយ​ ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ​​ជា​​៥០​គី​ឡូ​ម៉ែត្រ​ ភាគ​​​​​អាគ្នេយ៍​ក្រុងកេ​តា​​ ​ទី​ប្រជុំ​ជន​​នៃ​ខេត្ត​​បា​លូ​​ជី​ស្ថាន ។ ​​

រថយន្តឡិចស៊ីស RX300 បើក​បុក​រនាំង​ដែកចែក​​ផ្លូវ​បាក់​៦​ផ្ទាំង​ទៀត​ហើយ​

Posted: 05 Jan 2013 11:28 PM PST

រថយន្តបង្ក​
រាជធានី​ភ្នំពេញ ៖ រនាំង​ដែក​​ចែក​​ផ្លូវ​៦​ផ្ទាំង​ត្រូវបាន​​បាក់​ដួល​ពេញ​ផ្លូវ​​ដោយ​សារ​រថយន្ត​​ឡិចស៊ិស​ RX300 ពណ៌​ស មួយ​គ្រឿង​​បើក​​ដោយ​បុរស​​ស្រវឹង​​ស្រា​ម្នាក់​​​បោះ​ពួយ​ទៅ​បុក​ចំពី​មុខ​ពេញទំហឹង កាល​ពីវេលា​ម៉ោង​​៣រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ មករា ​២០១៣ ​តាម​បណ្តោយ​​មហាវិថី​សហ​ព័ន្ធ​​រុស្ស៊ី​​ទល់​មុខ​​ភោជនីយ​ដ្ឋាន​សេវេន​ឡាក់​គី​ប្រាយ​ ក្នុង​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែនសុខ ​​។

បុគ្គ​លិក​ថ្មី​របស់​អេស៊ីលីដាមីក្រូហិរញ្ញ​វត្ថុ​មីយ៉ាន់​ម៉ា​ បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ពី​អេស៊ីលីដា​ត្រេន​នីង​សេន​ធ័រ ​ដោយ​ជោគ​ជ័យ​

Posted: 05 Jan 2013 11:23 PM PST

ពិធី​​បញ្ចប់វគ្គ​បណ្តុះ​បណ្តាល​​​ពីអេស៊ីលីដា​ត្រេន​នីង​សេន​ធ័រ ​
រាជធានី​ភ្នំពេញ ៖ ធនាគារ​​អេស៊ីលីដា ​ភីអិល​ស៊ី ​ជា​ធនាគារ​​ដែល​លោក​​អ្នក​ជឿ​ទុក​ចិត្ត​​បាន​បង្កើតសាខា​​ថ្មី​នៅ​ប្រទេស​​មីយ៉ាន់​ម៉ា​ ​ដែលដាក់​ឈ្មោះ​ថា ​មីក្រូហិរញ្ញ​វត្ថុ​ មីយ៉ាន់ម៉ា ។ ​បុគ្គ​លិក​របស់​អេស៊ីលីដា​មីក្រូហិរញ្ញ​វត្ថុ មីយ៉ាន់​ម៉ា ចំនួន​២៦​នាក់​ដែល​បាន​មក​ទទួល​ការ​​បណ្តុះ​បណ្តាល​ពី​អេស៊ីលីដា​ត្រេន​នីង សេនធ័រ ​បាន​បញ្ចប់​វគ្គ​​បណ្តុះ​បណ្តាល​​នេះដោយ​ជោគជ័យ​ និង​ត្រឡប់​ទៅ​មាតុ​ភូមិ​​វិញ ដើម្បី​ចូល​បម្រើ​ការ​ងារ​ជា​បុគ្គ​លិក​របស់​អេស៊ីលីដា ​មីក្រូ​

ឆេះផ្ទះ​ស្តុក​ចាន​ឆ្នាំង​​ខាង​​ជើង​ផ្សារ​​ទំនើប​​សូរិយា​ស្លាប់​ជន​ពិការ​​ម្នាក់​

Posted: 05 Jan 2013 11:10 PM PST

រថយន្តពន្លត់អគ្គិភ័យ​កំពុងធ្វើអន្តរាគមន៍
រាជធានី​ភ្នំពេញ ៖ បុរស​ពិកា​រ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​នៅលើ​គ្រែ​​ បន្ទាប់​ពី​​មាន​អគ្គិ​ភ័យ​​ឆាប​ឆេះ​ក្នុង​ផ្ទះ​ស្តុក​ចាន​ឆ្នាំង​ដែល​មាន​ទីតាំង​​លេខ​១៧អឺ១ (ខាង​ជើង​ផ្សារ​ទំនើប​សូរិយា) ផ្លូវលេខ​១៤២ ​ភូមិ​ទី​៤ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូនពេញ កាល​ពីវេលា​ម៉ោង​​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៥ មករា ​២០១៣ ​បើ​ទោះ​បីជា​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​ជួយ​អន្តរាគមន៍​​បាញ់​ទឹក​ទាន់​ពេលវេលា​ក៏ដោយ ។

​ស្រូវ​ប្រាំង​ឆ្នាំនេះ​រងការ​យាយីបំផ្លាញ​​ធ្ងន់ធ្ងរ​​ពីសត្វ​កណ្តុរ

Posted: 05 Jan 2013 11:10 PM PST

​ស្រូវ​ប្រាំង​ឆ្នាំនេះ​រងការ​យាយីបំផ្លាញ​​ធ្ងន់ធ្ងរ​​ពីសត្វ​កណ្តុរ
ខេត្តកណ្តាល ៖ ស្រូវប្រាំង​​របស់​កសិករ​​ខេត្ត​កណ្តាល​ឆ្នាំនេះ បាន​រងការ​យាយី​​កាត់បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរពីសត្វ​កណ្តុរហើយ ប្រ​ជាពលរដ្ឋ​​អ្នក​ធ្វើ​​​ស្រូវប្រាំង​មានការព្រួយ​បារម្ភ​​យ៉ាងខ្លាំង ​ខ្លាចខ្វះ​ស្បៀងសម្រាប់ហូប​ចុកឆ្នាំក្រោយ និង​អាច​ខាត​​បង់​លុយ​​កាក់ជា​ច្រើន​​ទៀតផង ។

ប្អូនប្រុសតារាចម្រៀង​​អ៊ុក ណារីម ​ត្រូវ​រថយន្ត​កិនស្លាប់

Posted: 05 Jan 2013 10:55 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ ប្អូនប្រុសតារាចម្រៀង​​លោកអ៊ុក ណារីម ​បានដេកស្លាប់​ក្នុង​ថ្លុកឈាមយ៉ាង​អាណោច​អាធ័ម​​នៅនឹងកន្លែង ​ខណៈ​ពេល​កំពុងជិះ​ម៉ូតូ​ត្រូវ​រថ​យន្ត​​​​កៀរ​​​បណ្តាល​ឱ្យ​​ដួល​​ចូលក្រោម​រថយន្ត​កិន​ កាលពីវេលាម៉ោង​​២ និង​​៤៥​នាទីរសៀល​​ថ្ងៃទី​៥ ​មករា ២០១៣ ​នៅ​ខាងជើង​​សាលា​ខណ្ឌ​​សែនស​ុខ ​តាម​បណ្តោយ​​ផ្លូវភ្នំពេញ​​​​-ហាណូយ ​ស្ថិត​ក្នុងភូមិរោងចក្រ ​សង្កាត់ភ្នំពេញថ្មី ខណ្ឌ​

ក្រុម​អ្នកដោះមីន​បានរំដោះ​​ផ្ទៃ​ដី​​ចម្ការ​​មីន​៥៥៥​ហិកតា​​នៅ​ខេត្ត​​បន្ទាយ​មានជ័យ

Posted: 05 Jan 2013 10:24 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ នៅឆ្នាំ​២០១២​នេះ ក្នុងខេត្តបន្ទាយ​មានជ័យប្រជាពលរដ្ឋដែលគ្រោះ​ថ្នាក់ដោយសារ​គ្រាប់មីន​ និងគ្រាប់មិន​ទាន់​ផ្ទុះ បណ្តាល​ឲ្យស្លាប់​​១០នាក់​ និងរងរបួសធ្ងន់​ស្រាល​​៧នាក់ ។ នេះបើយោងតាម​លោក​​សាឯម ពណ្ណារាយ ប្រធាន​​កងឯក​ភាព​កំចាត់​មីនទី១ ប្រចាំខេត្តបន្ទាយមាន​ជ័យ​ ដែលបានជម្រាបជូនលោក​​ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជា​អនុ​

ការប្រកួត​កីឡា​ប្រណាំង​កង់​អប​អរ​ទិវា​៧​មករា ពាន​រង្វាន់​សម្តេច​តេជោ​​ចាប់​ផ្តើម​នៅ​ព្រឹក​នេះ​

Posted: 05 Jan 2013 10:24 PM PST

សកម្ម​ភាព​ការប្រកួត​កីឡា​ប្រណាំង​កង់​អប​អរ​ទិវា​៧​មករា
រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​​ទោ​ចក្រ​យាន​​អប​អរ​ទិវា​៧​មករា ពាន​រង្វាន់​សម្តេច​​អគ្គ​មហាសេនាបតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា ​បាន​ប្រព្រឹត្ត​ឡើង​ហើយ​នៅ​​ព្រឹក​ថ្ងៃទី​៦ មករា ២០១៣ នេះ នៅ​រាជធានីភ្នំពេញ ដោយ​មាន​ការ​ចូលរួម​​ប្រកួត​​ជាង​២០​ក្លិប ​ក្នុងនោះ​មាន ​ខេត្ត​ព្រះសីហនុ ខេត្ត​បាត់​ដំបង ​ខេត្ត​កណ្តាល ខេត្ត​សៀមរាប​។

ឆែកឆេរ​​ភូមិ​គ្រឹះ​ និង​សណ្ឋា​គារ​៩​កន្លែង​ ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៦០​នាក់​​ចាប់​ជំរិត​​តាម​ប្រព័ន្ធ​អីុនធើរណេត​

Posted: 05 Jan 2013 10:15 PM PST

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​ឆែកឆេរ​
រាជធានី​ភ្នំពេញ ៖ ​ជនជាតិ​ចិន​ចំនួន​​៦០​នាក់​ត្រូវបាន​​កម្លាំង​សមត្ថ​កិច្ច​​ចម្រុះ​នគរបាល​​នាយក​ដ្ឋាន​​សន្តិ​សុខ​​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃចាប់​​ខ្លួន​ជា​បន្ត​បន្ទាប់​ក្នុង​ប្រតិបត្តិ​ការ​ឆែកឆេរ​​ភូមិ​គ្រឹះ និង​សណ្ឋា​គារ​ចំនួន​៩​កន្លែង​នៅក្នុង​រាជធានីភ្នំពេញ កាល​ពីព្រឹកថ្ងៃទី​​៥ មករា ២០១៣ ​ដោយជាប់​ពាក់​ព័ន្ធ​​ចាប់​ជំរិត​​​ឆ្លង​ដែន​តាម​ប្រព័ន្ធ​​អីុនធើរណេត​ ។ ក្នុង​ប្រតិបត្តិ​ការ​​នេះធ្វើ​​ដំណាល​គ្នា​ដោយ​មា​នការ​សហ​ការ​ជា​មួយ​នគរបាល​​អន្តោ​ប្រវេសន៍ និង​នគរបាល​​

មន្ត្រីច្រក​ព្រំដែន​​ស្វាយអាង៉ោង​ នាំគ្នា​ដាក់​កុងត្រូល​ជជុះ​ធ្វើ​ឱ្យ​​ក្រុម​ឈ្មួញ​​ទិញ​​ស្រូ​វក្តៅ​ក្រហាយ

Posted: 05 Jan 2013 10:10 PM PST

សកម្ម​ភាព​ដឹក​អង្ករ​ឡើងទូក​
ខេត្ត​ព្រៃវែង ៖ ក្រុម​ឈ្មួញ​​រក​ស៊ីទិញ-លក់​​ស្រូវ​នៅ​ច្រក​ព្រំដែនបាន​ដាក់​ពាក្យ​ប្តឹង​លោក​សុខ រស់ ​​មេ​ប៉ូលិស​​ព្រំ​ដែន​​ច្រក​របៀង​​ស្វាយ​អាង៉ោង ​ព្រំ​ដែន​កម្ពុជា-វៀតណាម ​ថា បាន​ដាក់​កុងត្រូល​​ជជុះ​​ទារ​លុយ​ពី​ឈ្មួញ​​តាម​តែ​ទំនើង​ចិត្ត​​ធ្វើ​ឱ្យ​​ក្រុម​ឈ្មួញ​​ក្តៅ​ក្រហាយ​​នាំគ្នារើ​បម្រះ ។ ​ក្រុមឈ្មួញ​ទាំង​នោះ​បាននិយាយថា លោក​សុខ រស់ ​ជាមេប៉ូលិស​​ព្រំដែន​​ឈរជើងនៅច្រក​ស្វាយ​អាង៉ោង ​បាន​ដាក់​កុងត្រូល​​ជជុះ​ទារលុយ​ពី​ក្រុម​ឈ្មួញ​​

ឆ្នាំ​២០១២ ប៉ូលិស​កម្ពុជា​​សម្រេច​សំណើ​ពីប្រទេស​៧៣​ករណី

Posted: 05 Jan 2013 10:07 PM PST

រាជ​ធានីភ្នំពេញ​ ៖ យោង​តាមគេហទំព័រប៉ូលិស​ជាតិបានឲ្យដឹងថា នៅឆ្នាំ២០១២​កន្លងមក​នេះ នគរបាលអន្តរជាតិ​កម្ពុជា បាន​សម្រេច​​សំណើពីក្រៅប្រទេស​៧៣ករណី លើ១០៥ករណី ។ នៅក្នុងនោះ​នគរបាលអន្តរជាតិកម្ពុជាក៏​បានបំពាក់ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការនួវ​ប្រព័ន្ធ​ត្រួតពិនិត្យឯក​សារធ្វើដំណើរ​ដែលហៅថា MIND/FIND តាមបណ្តាច្រកទ្វារ​អន្តរជាតិ និង​ស្នង​ការ​

វីដេអូឃ្លីប​មួយបង្ហាញ​​ពីនារី​រងរបួស

Posted: 05 Jan 2013 08:17 PM PST

រាជធានីភ្នំពេញ​ ៖ នារីម្នាក់​ត្រូវបានគេ​ឃើញ​រងរបួស​បែក​មុខ​បែក​មាត់​រលាត់ដៃ​​ ជើង ​និងក្បាលជង្គង់​​ ហើយ​ត្រូវ​បានគេ​ថត​ជា​ខ្សែអាត់​វីដេអូ​​ផ្សព្វផ្សាយ​តាមបណ្តាញ​ទំនាក់ទំនង​សង្គម Facce book ​​​ផ្ញើមក​ជូន​កោះសន្តិភាព​​ឱ្យ​ជួយផ្សព្វផ្សាយ​​បន្ត ព្រោះ​សកម្មភាព​​ក្នុងវីដេអូ​​នោះ ​មើលទៅ​​គួរ​ឱ្យ​​​ចាប់អារម្មណ៍​​ផង​ដែរ ។

នារីវ័យ​ក្មេង​ម្នាក់​សង្ស័យ​​ជំងឺ​សរសៃ​​ប្រសាទ​រើ​លោត​សម្លាប់​ខ្លួន​ពីលើ​​ផ្ទះជាន់​ទី​២​

Posted: 05 Jan 2013 07:59 PM PST

រាជធានី​ភ្នំពេញ ៖ ​នារីវ័យ​ក្មេង​ម្នាក់​ដែល​គេអះអាងថា ​មានជំងឺ​សរសៃ​​ប្រសាទ​​បាន​លោត​សម្លាប់​ខ្លួនពី​លើផ្ទះជាន់ទី​២ បណ្តាល​ឱ្យ​បាក់​ដៃ​ខាង​ស្តាំ​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​​ម៉ែត ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១០​ព្រឹក​ថ្ងៃទី​៦ មករា ២០១៣ ​នៅផ្ទះ​លេខ​១២៦E2 ផ្លូវលេខ​១១០ ​ភូមិ​៩ សង្កាត់​​ផ្សារចាស់ ខណ្ឌដូនពេញ ។

ប៉ូលិស​​ និង​ម្ចាស់​​ម៉ូតូ​អ្នក​ណា​ជ្រុល? (មាន​វីដេអូ​ឃ្លីប​)

Posted: 05 Jan 2013 07:58 PM PST

រូប​ភាព​ខ្សែ​អាត់​វីដេអូ​​មួយ​ឈុត​​ធ្វើ​ឱ្យ​​មាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​ពី​សំណាក់​​មហា​ជន​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​​​ទៅ​លើ​ការ​បង្ក្រាប​​ម៉ូតូ​​ខ្វះ​លក្ខណៈ​បច្ចេក​ទេស​ ក៏​ដូចជា​អ្នក​បើក​បរ​មិន​គោរព​បទ​ដ្ឋាន​ច្បាប់​ចរា​ចរណ៍​​របស់​​ប៉ូលិស​​​ចរា​ចរណ៍​ដែល​ចាប់​ម៉ូតូ​​យុវ​ជន​ម្នាក់​ដាក់​ឡាន​យក​ទៅ​កន្លែង​​ប៉ូលិស​​ ហើយ​ទាញ​​គ្រវែង​​​គ្រវាត់​​ម្ចាស់​ម៉ូតូ​​ឱ្យ​ដួល​ច្រងាប់​ច្រងិល​​ហាក់​ដូចជា​ប្រើ​អំពើ​ហិង្សា​...។

ទាហាន​ថៃ​ម្នាក់​​ស្លាប់​ និង​4​នាក់​ទៀត​​​​របួស​ក្នុង​ការ​ពួន​ស្ទាក់​​វាយ​ប្រហារ​​មួយ​

Posted: 05 Jan 2013 07:43 PM PST

សារ​ព័ត៌​មាន​​ថៃ​រាយ​ការណ៍​កាល​ពី​ថ្ងៃទី​​​​៥ មករា​ថា ទាហាន​​ថៃ​ម្នាក់​​ត្រូវ​​គ្រាប់​កាំ​ភ្លើង​​​ស្លាប់​ហើយ​​​៤នាក់​ទៀត​​​​ត្រូវ​របួស​ក្នុង​ការ​ពួនស្ទាក់​​​វាយ​ប្រហារ​​​តាម​ផ្លូវ​​ថ្នល់​មួយ​​ពី​​សំណាក់​​ពួក​បះបោ​រ​​​​នៅ​ខេត្ត​​ប៉ាតានីភាគ​ខាង​ត្បូង​​​ថៃ ។​ឧប្បត្តិ​​ហេតុ​នេះ​កើត​មាន​​​កាល​ពី​យប់​ថ្ងៃទី​​៤ មករា ​ពេ​ល​ទាហាន​​​៤នាក់​​ធ្វើ​ដំណើរ​តាម​​​រថយន្ត​កាំមីញ៉ុង​​យោធា​​មួយ​គ្រឿង​​​ចេញ​ពី​បន្ទាយ​​ពួក​គេ​​​ទៅ​ជំនួស​​ទាហាន​​ដទៀត​ៗ​​ដែល​ចប់​វេន​​យាម​ ។

ធ្លាក់​​យន្តហោះ​តូច​មួយ​នៅបារាំង​ស្លាប់​ជនជាតិ​ម៉ារ៉ុក​​5​នាក់​

Posted: 05 Jan 2013 07:43 PM PST

ម៉ាស៊ីន​ឃោសនា​បារាំង​រាយ​ការណ៍​ថា សមា ជិក​៥នាក់​​​នៃ​​​គ្រួសារ​មួយ​មាន​ដើម​កំណើត​ម៉ារ៉ុក​បាន​ត្រូវ​ស្លាប់​ដោយ​សារការ​ធ្លាក់​យន្ត​ហោះ​ទេស​​ចរណ៍​មួយ​​គ្រឿង​​ដែល​ពួកគេ​ជិះ​កាលពី​រសៀល​ថ្ងៃទី​៥ មករា ​នៅ​កន្លែង​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រលាន​​យន្តហោះ​GRENOBLE ភាគ​អាគ្នេយ៍​បារាំង ។

បុរស​ជប៉ុន​ម្នាក់​ត្រូវ​​​ចាប់​ខ្លួន​​​ដោយ​គប់​កាំ​ជ្រួច​​បំភ្លឺ​មួយ​លើ​ស្ថាន​​​កុង​ស៊ុល​កូរ៉េ​ខាង​ត្បូង​

Posted: 05 Jan 2013 07:43 PM PST

ម៉ាស៊ីន​​ឃោស​នា​​ក្នុង​ស្រុក​រាយ​ការណ៍​ថា​ បុរស​​​ជន​ជាតិ​ជប៉ុន​​​ម្នាក់​ត្រូវ​ចាប់​ខ្លួន​​កាល​ពី​យប់​ថ្ងៃទី​៤ មករា ដោយ​​ប៉ូលិស​​មូល​ដ្ឋាន​​​ព្រោះ​ជន​នេះ​ជាប់​សង្ស័យ​​ថា​ជា​អ្នកគប់​កាំ​ជ្រួច​​​បំភ្លឺ​មួយ​លើ​ស្ថាន​​​​អគ្គ​កុង​ស៊ុល កូរ៉េ​ខាង​ត្បូង​ប្រចាំ​ក្រុង​​កូបេ​ជប៉ុន​ ។​ប៉ូលិស​​តំបន់​ហ៊ីយ៉ូហ្គោ​​អះអាង​ថា ​លោក​ម៉ា​សាវ​​ជីត​ស៊ូអីុ ជា​បុរស​​ឥត​ការ​ងារ​ធ្វើ​​អាយុ​៤០​ឆ្នាំ ​បាន​វាយ​ប្រហារ​​ស្ថាន​អគ្គ​​កុង​ស៊ុល​​កូរ៉េ​ខាង​ត្បូង

នារីម្នាក់​មាន​សតិ​មិន​ល្អ​​លោតពីលើ​ផ្ទះ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​គ្រូពេទ្យ​​កំពុងសង្គ្រោះ​

Posted: 05 Jan 2013 07:40 PM PST

រាជធានី​ភ្នំពេញ ៖ ​នារី​​ម្នាក់​​មាន​សតិ​មិន​ល្អ​បាន​លោតពីលើ​ផ្ទះកម្ពស់​ជាន់​ទី​២ ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​បង្ក​​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​១០​ព្រឹកថ្ងៃទី​​៦ មករា ២០១៣ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ចាស់ ​ខណ្ឌដូនពេញ ពេលនេះ​គ្រូពេទ្យ​​កំពុងសង្គ្រោះ​​បន្ទាន់ ។

បើក​វេទិកា​សាធារណៈ​ដល់​សិស្សានុសិស្ស​​នៅវិទ្យា​ល័យ ទឹក​ជោរ ស្រុក​ព្រះ​នេត្រ​ព្រះ​

Posted: 05 Jan 2013 07:18 PM PST

ពិធី​បើក​វេទិកា​សាធារណៈ​ដល់​សិស្សានុសិស្ស​​នៅវិទ្យា​ល័យ ទឹក​ជោរ
ខេត្ត​បន្ទាយ​មានជ័យ ៖ សិស្សានុសិស្ស​​ចំនួន​២០៤​នាក់ ​បាន​ទទួល​ការ​ធ្វើ​វេទិកា​សាធារណៈ​ផ្សព្វ​ផ្សាយ​ និង​ស្វែង​​យល់​ពី​លក្ខណ​សម្បត្តិ​​៩​យ៉ាង​របស់​ភូមិ/ឃុំ​មាន​សុវត្ថិ​ភាព ។ ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​កាលពីថ្ងៃទី​៥ មករា ២០១៣ ​នៅវិទ្យា​ល័យ​ទឹកជោរ ឃុំ​ទឹក​ជោរ ​ស្រុក​ព្រះនេត្រព្រះ ក្រោម​​អធិបតី​ភាព​​លោក​លី សុវណ្ណារិទ្ធ អភិ​បាល​ស្រុក​ព្រះនេត្រព្រះ ដោយមាន​ការអញ្ជើញ​ចូលរួមពី​លោក​វរសេនីយ៍​ត្រី ​កែវ ប៊ុន​យឿន ​អធិការ​នគរបាល​ស្រុក​ព្រះនេត្រ​

ស្មារតី​​៧មករា នៅ​តែគាំទ្រ​បេក្ខ​ភាព​សម្តេច​តេជោ ហ៊ុន សែន ​ជានាយក​រដ្ឋ​មន្ត្រី​

Posted: 05 Jan 2013 07:14 PM PST

ពិធីមីទ្ទិញ​​អប​អរ​សាទរ​​ខួប​អនុស្សាវរីយ៍​​លើក​ទី​៣៤
ខេត្ត​​កំពង់​ចាម​ ៖ ​នៅទីលាន​​មុខ​សាលា​​ខេត្ត​​ស្ថិត​នៅ​សង្កាត់​​កំពង់​ចាម ក្រុង​កំពង់​ចាម កាលពី​ព្រឹក​ថ្ងៃទី​៥ មករា ​២០១៣ បាន​រៀប​ចំ​ពិធី​មីទ្ទិញ​​អប​អរ​សាទរ​​ខួប​អនុស្សាវរីយ៍​​លើក​ទី​៣៤ នៃ​ទិវា​​ជ័យ​ជំនះ​៧មករា «១៩៧៩-២០១៣» ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ​ប្រធាន​រដ្ឋសភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។

ភ្ញៀវទេស​ចរ​កើនឡើង​នៅខេត្ត​​មណ្ឌល​គិរី​

Posted: 05 Jan 2013 07:09 PM PST

ភ្ញៀវទេសចរ​ដែល​​មក​កម្សាន្ត​នៅ​ខេត្ត​មណ្ឌលគិរី​
ខេត្តមណ្ឌលគិរី​ ៖ បន្ទាប់​ពី​ផ្លូវជាតិ​លេខ​៧៦ ​បាន​​កសាង​រួច​រាល់​ជា​ស្ថាពរ​នៅចុងឆ្នាំ​២០១១ ​និង​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​កាល​ពីដើម​​ឆ្នាំ​២០១២ ​ខេត្ត​មណ្ឌលគិរី គឺ​មិន​ស្ថិត​នៅក្នុង​ភាព​ឯកោ​ទៀត​ឡើយ ពោល​​​ប្រជា​ពល​រដ្ឋ​ដែលរស់​នៅ​​ក្នុង​ខេត្ត​​ក៏ដូចជា​នៅ​តាម​បណ្តា​​ខេត្ត​ផ្សេងៗ​​អាច​ចេញ​ចូល​ប្រកប​ការ​ងារ​ជួញដូរ​ រក​ស៊ី ឬ​ដើរ​កម្សាន្ត​បាន​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ពុំ​ចាំ​បាច់​ខ្វល់​ខ្វាយ​ពី​ការ​ធ្វើ​ដំណើរ​​លំបាក​ដូច​ពេល​កន្លង​មក​នោះ​ទេ ។ ​ក្រោម​

អង្គ​រក្ស​​លោក​ឧកញ៉ា​ ថោង ​សារ៉ាត់ ​ផ្ទុះ​អាវុធ​​ត្រូវ​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​តេជោ ប៉េអឹម​​ចាប់​បញ្ជូន​ទៅតុលា​ការ​

Posted: 05 Jan 2013 07:05 PM PST

ជនសង្ស័យដែលត្រូវបញ្ជូនទៅ​តុលាការ​
រាជធានី​ភ្នំពេញ ៖ ខ្មាន់​កាំភ្លើង​​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជាអង្គ​រក្ស​លោក​ឧកញ៉ា​​ ថោង ​សារ៉ាត់ ​​និងអតីត​ជា​ទាហាន​​ ង៧០ កាល​ពី​ព្រឹក​ថ្ងៃទី​​៥ មករា ២០១៣ ត្រូវ​បាន​​សមត្ថ​កិច្ច​​កង​រាជអាវុធហត្ថ​​​រាជធានីភ្នំពេញ ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ពាក់​ព័ន្ធ​​ករណី​ផ្ទុះ​អាវុធ​បង្ក​​ឱ្យ​​អ្នក​ដទៃ​​​មាន​របួស​ស្នាម​ និង​កាន់​កាប់​​អាវុធ​ដោយ​គ្មាន​ច្បាប់​​អនុ​ញ្ញាត ។

យក​លុយ​មុន​​

Posted: 05 Jan 2013 06:54 PM PST

ពាក់​កណ្តាល​អធ្រាត្រ យុវ​ជន​ម្នាក់និង​នារី​ម្នាក់​បើក​រថយន្ត​ទៅ​រក​កន្លែង​ស្ងាត់​នៅ​ជាយ​ក្រុង ។ក្រោយ​ពី​ចត​រថយន្ត​រួច ពួក​គេ​ដឹក​ដៃ​គ្នា​ទៅ​វាល​ស្រែ​មួយ ។ ប៉ុន្តែ​ពេល​យុវ​ជន​នោះ​លូក​ដៃ​ប្រុង​ដោះ​ឡេវ​អាវ​នារី​ដៃ​គូ ស្រាប់​តែ​នាង​ចាប់​ដៃ​និយាយ ៖ -​ខ្ញុំ​សូម​ជម្រាបត្រង់ ខ្ញុំ​ជា​ស្រី​លក់​ខ្លួន​ទេ ។ តម្លៃ​លក់​ខ្លួន​របស់​ខ្ញុំ​គឺ​២៥​ដុល្លារក្នុង​មួយ​លើក តែ​យក​លុយ​មុន ។

មាន​ខ្ញុំ​នៅ​ផ្ទះ​ទេ

Posted: 05 Jan 2013 06:53 PM PST

បុរស​ម្នាក់​ផឹក​ជា​មួយ​មិត្ត​ភក្តិ​ស្រវឹង​ដល់​ថ្នាក់​លែង​ដឹង​ទិស​តំបន់ លូក​យក​ទូរស័ព្ទ​ដៃ​ហៅ​ទៅ​ផ្ទះ​របស់​ខ្លួន ៈ -អាឡូ​! ផ្ទះ​ខ្ញុំ​មែន​ទេ ? -​ផ្ទះ​ខ្ញុំ​ណា ? ចុះ​លោក​ជា​អ្នក​ណា ? -​ខ្ញុំ​ជា​ប្តី​អូន​ហ្នឹង​ណ៎​ា​ ។ ជួយ​មើល​ក្នុងផ្ទះ​ផង​មើល ខ្ញុំ​មាន​នៅ​ផ្ទះ​ទេ ឬ​កំពុង​នៅ​ផឹក​ជា​មួយ​អា​សម្លាញ់​ហ្នឹង​ដដែល ?

មេរោគ​​អាច​ឆ្លង​ចូល​ម្ហូប​​អាហារ​តាម​រយៈកាំបិត​

Posted: 05 Jan 2013 06:52 PM PST

​
​ការ​សិក្សា​មួយនិយាយថា ​ជា​រៀង​រាល់​​ថ្ងៃ​យើង​​មិន​​បាន​ដឹង​ថា មាន​​មេ​រោគ​ប៉ុន្មាន​ន​ទេ​​ដែល​ឆ្លង​​​តាម​រយៈ​កាំបិត​​​ចិត​បន្លែ​​ និងហាន់​សាច់​ជា​ដើម​​ ។ ​ពិត​ណាស់​វេជ្ជបណ្ឌិត​​តែង​តែ​​​ណែនាំ​ឱ្យ​​លាង​​ដៃមុន​​​នឹងហូប​​អាហារ​ខ្លាច​ក្រែង​​​​ឆ្លង​មេ​រោគ​តាម​​ដៃ​ ​ ប៉ុន្តែ​​មានមេរោគ​​ច្រើន​​ណាស់​ដែល​​យើង​​​មើល​​នឹង​ភ្នែក​​មិន​ឃើញ​​ ហើយ​វា​​ទំ​នៅលើ​​កាំបិត​​ប្រើ​ប្រាស់ធ្វើម្ហូបប្រចាំ​ថ្ងៃ ។

ចាប់​ចំណាប់​ខ្មាំង​​​បង្ហូរ​ឈាម​​​នៅកូឡូរ៉ា​ដូ​​ស្លាប់​4​នាក់​

Posted: 05 Jan 2013 06:49 PM PST

ផ្ទះ​ដែល​មា​នការ​​​ចាប់​​មនុស្ស​ជា​ចំណាប់​ខ្មាំង​​​​ហើយ​សម្លាប់​ចោល​
ប៉ូលិស​​រាយ​ការណ៍​ថា ​​​មនុស្ស​៤នាក់​​ក្នុង​នោះ​មាន​​ខ្មាន់​កាំ​ភ្លើង​​​ម្នាក់​ផង​​បាន​ត្រូវ​​ស្លាប​់​កាល​ពី​​​ថ្ងៃទី​៥ មករា ​ក្រោយ​ការ​ចាប់​មនុស្ស​​ជា​ចំណាប់​​​ខ្មាំង​​​ក្នុង​ផ្ទះ​មួ​យ​នៅ​ក្រុង​អូរ៉ូរ៉ា​ រដ្ឋ​កូឡូរ៉ាដូ ។​ប៉ូលិស​​បាន​បាញ់​សម្លាប់​​​​ខ្មាន់​កាំ​ភ្លើង​​​ដែល​ពួនខាង​ក្នុង​ផ្ទះ​ក្រោយ​ការ​​ចរចា​​​ពុំ​បាន​​ផលរយៈ​ពេល​​​ជា​ច្រើន​ម៉ោង​​​ ។ ពេល​​​សម្រុក​ចូល​ខាង​ក្នុង​ផ្ទះ​ប៉ូលិស​ប្រទះឃើញ​​មនុស្ស​៣នាក់​​​ដែល​ត្រូវ​​​​បាញ់​ស្លាប់​ ។

កង​ទ័ព​អាកាស​ចិន​បដិសេធ​ការហោះ​ចូល​​​ នៃយន្ត​ហោះ​មីយ៉ាន់​ម៉ា​

Posted: 05 Jan 2013 06:49 PM PST

កុមារ​ទាហាន​របស់​ពួក​ទឧទ្ទាម​កាជីន
កងទ័ព​អាកាស​ចិន​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៥ មករា ​នូវ​សេចក្តី​​ថ្លែង​ការណ៍​មួយ​ដោយ​អះ​អាង​ថា ​ពុំ​មាន​យន្ត​​ហោះ​មីយ៉ាន់​ម៉ា​ណា​មួយ​ហោះ​ចូល​ក្នុងដែន​ដី​ចិន​ឡើយ ។ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់​ពី​ព័ត៌​មាន​ដែល​គូស​បញ្ជាក់​ថា ​បណ្តា​យន្ត​ហោះ​ប្រដេញ​មីយ៉ាន់​ម៉ា​បាន​ហោះ​ចូល​ដោយ​ច្រឡំ​ក្នុងដែន​អាកាស​ចិន ខណៈ​ជម្លោះ​ដោយ​អាវុធ​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​ភាគ​ខាងជើង​មីយ៉ាន់​ម៉ា​ជាប់​ព្រំដែន​ចិន ។

លំ​ហាត់ប្រាណ​5​ប្រ​ភេទ​ជួយ​​ឱ្យ​សុខ​ភាព​បេះ​ដូង​​​​ដើរ​បាន​ល្អ​ប្រសើរ​

Posted: 05 Jan 2013 06:47 PM PST

​
គ្រាន់​តែ​ចង់​ធ្វើ​ឱ្យ​សុខ​ភាព​បេះ​ដូង​បាន​ល្អ​ប្រ​សើរ អស់​លោក​អ្នក​មិន​ចាំ​បាច់​ក្លាយ​ខ្លួន​ជា​អត្ត​ពលិក​ម្នាក់​​ទេ​ ។ ការ​ហាត់​ប្រាណ​ត្រឹម​កម្រិត​មធ្យម​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំ​ងឺ​បេះ​ដូង​ និង​ជំ​ងឺ​ផ្សេង​ៗ​ទៀត​បាន​យ៉ាង​ច្រើន​ ។​ ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​ប្រ​ភេទ​ណា​មួយ​ និង​កម្រិត​ណា​មួយ​គឺ​សុទ្ធ​តែ​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​ជា​ទូ​ទៅ ។ ខាង​ក្រោម​នេះ​ជា​លំ​ហាត់​ប្រាណ​៥​ប្រ​

វិធី​​សាស្ត្រ​ផ្សេង​ៗ​ដើម្បី​ថែ​រក្សា​ភ្នែក​​លោក​អ្នក​នៅ​មុខ​កញ្ចក់​កុំ​ព្យូទ័រ

Posted: 05 Jan 2013 06:40 PM PST

សព្វថ្ងៃនេះ​ការ​ប្រើប្រាស់​កុំព្យូទ័រ គឺ​ជា​វិធី​មួយ​​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ងារ​បាន​​ច្រើន​​​យ៉ាង​ ​និង​កំពុង​តែពេញ​និយម​ចំពោះ​​មនុស្ស​នៅ​លើ​សាក​លលោក​យើងនេះ​ ។​ ​ថ្វីដ្បិត​តែ​កុំព្យូ​ទ័រ​មាន​សារប្រយោជន៍​ច្រើន​សម្រាប់​មនុស្ស​យើង​​ក៏ពិត​មែន ​​​តែ​វាក៏​ផ្តល់​​គុណ​វិបត្តិ​មួយ​ចំនួនធំ​​ដល់​សុខ​ភាព​ភ្នែក​របស់​​មនុស្ស​យើង​​ដែរ​។​ ខាង​ក្រោមនេះ គឺជា​​សេចក្តី​ណែនាំ​របស់​​លោក​​​វេជ្ជ​បណ្ឌិត​ ងី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!