Koh Santipheap Daily

Koh Santipheap Daily


លោក​មិន ឃិន ​នាំ​ថវិកា​ជូន​ជន​រងគ្រោះ​ដោយ​បាក់​​ច្រាំង​ទន្លេ​​ក្នុង​ស្រុក​កង​មាស​

Posted: 06 Jan 2013 11:48 PM PST

ការ​នាំ​ថវិកា​ជូន​ជន​រងគ្រោះ​ដោយ​បាក់​​ច្រាំង​ទន្លេ
ខេត្ត​កំពង់ចាម ៖ ​លោក​មិន ឃិន រដ្ឋ​មន្ត្រី​​ក្រសួង​ធម្ម​ការ និង​សាសនា និង​ជា​ប្រធាន​គណៈ​ពង្រឹង​ចុះ​ជួយ​ស្រុក​កង​មាស កាល​ពីថ្ងៃទី​៥ មករា ២០១៣ ​បាន​នាំ​យក​​អំណោយ​ជា​ថវិកា​​មក​ចែក​រំលែក​ដល់​​បង​ប្អូន​ខ្មែរ​អ៊ិស្លាម​​ចំនួន​២៩​គ្រួសារ​ដែល​​បាន​ទទួល​រង​គ្រោះ​​ដោយ​បាក់​ច្រាំង​ទន្លេ​មាន​បណ្តោយ​១៨៥​ម៉ែត្រ ​និង​ទទឹង​២៥​​ម៉ែត្រ និង​​បាន​បង្ខំ​​ឱ្យ​ប្រជា​ពល​រដ្ឋ​រុះ​រើ​ផ្ទះ​ដោយ​ខ្លួន​ឯង​ដោយ​ខ្លាច​ការ​បាក់​ស្រុត​ច្រាំងបន្ត​ទៅ​ទៀត ស្ថិត​ក្នុង​​ភូមិ​អង្គរ​បាន​ទី​៣ ឃុំ​អង្គរ​

កាមរី​បើក​លឿន​ដូច​ហោះ​​ក្រឡាប់​​ក្អួត​​ចេញ​សុទ្ធ​តែ​​ឈើ​ប្រណីត​

Posted: 06 Jan 2013 10:45 PM PST

រថយន្ត​ដែល​​ក្អួច​ចេញ​សុទ្ធ​តែ​ឈើ​​ប្រណីត​
ខេត្ត​មណ្ឌល​​គិរី​ ៖ ​រថយន្ត​កាមរី​​គូទហើម​ពណ៌​ខ្មៅ មួយ​គ្រឿង​ផ្ទុក​ឈើ​ប្រណីត​ពេញ ខណៈ​​កំពុង​បោះ​ពួយ​យ៉ាងលឿន​​ដល់​ចំណុច​​ផ្លូវ​កែង​​មុខ​បញ្ជា​​ការ​ដ្ឋាន​កង​រាជអាវុធហត្ថ​​ស្រុក​កែវ​សីមា ​ក៏រេ​ចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​​បុក​បង្គោ​ល​​គីឡូ​ម៉ែត្រ​​លេខ​៦៥ ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​​ បណ្តាល​ឱ្យ​​បុរស​ជា​អ្នក​​បើក​បរ​​ម្នាក់​រងរបួស​ក្បាល​យ៉ាង​ដំណំ តែ​ត្រូវបាន​ម្ចាស់​ឈើ​ជួយ​ដឹក​យក​​ទៅ​បាត់ ដោយ​មិន​មាន​ការ​រំខាន​ដល់​សមត្ថ​កិច្ច​ក៏​ដូចជា​​ក្រុម​គ្រូពេទ្យ​​នោះទេ ។​ ហេតុ​

អីុស្រាអែល​កសាង​របង​អគ្គិ​សនី​តាម​ព្រំ​ដែន​ស៊ីរី​

Posted: 06 Jan 2013 10:44 PM PST

នាយក​រដ្ឋ​មន្ត្រី​អីុស្រា​អែល​ក្នុងកិច្ច​ប្រជុំ​
នាយក​រដ្ឋមន្ត្រី​​អីុ​ស្រាអែល​លោក​បេន ចា​មីន ​នេ​តាន់​យ៉ា​ហូ៊​ ប្រកាស​កាលពី​ថ្ងៃទី​៦ មករា​​ថា​ អីុ​ស្រាអែល​នឹងកសាង​របង​សន្តិ​សុខ​ថ្មី​នៅ​តាម​ខ្សែ​បណ្តោយ​ព្រំ​ដែន​របស់​ខ្លួន​ជា​មួយ​ស៊ីរី​ដើម្បី​ការពារ​រដ្ឋ​អីុ​ស្រាអែល​ចំពោះ​ការ​លុក​លុយ​នានា​និង​ភេរវ​កម្ម ។ ក្នុង​ឱកាស​កិច្ច​ប្រជុំ​គណ​ៈរដ្ឋ​មន្ត្រី​ប្រចាំ​សប្តាហ៍​លោក​នេ​តាន់​យ៉ា​ហ៊ូ​រំលឹក​ថា ការ​កសាង​របង​អគ្គិ​សនី​តាម​បណ្តោយ​ព្រំ​ដែន​ជា​មួយ

គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​2012​​ ស្លាប់​​9.849​នាក់ របួស​ជាង​38.000​​នាក់​នៅ​វៀត​ណាម​

Posted: 06 Jan 2013 10:44 PM PST

​
ឆ្នាំ​២០១២ ​គឺ​ជា​ឆ្នាំ​ដំបូង​ក្នុងមួយ​​ទស​​វត្សរ៍​​កន្លង​មក​ដែល​ចំនួន​អ​្ន​ក​ស្លាប់​​ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​នៅ​លើ​ដង​ផ្លូវ​ធ្លាក់​ចុះ​ទាប​ជាង​១​ម៉ឺន​នាក់​នៅ​ប្រទេស​វៀត​ណាម ។លោក​ ឌីញ ឡាថាង រដ្ឋ​មន្ត្រី​ក្រសួង​គមនា​គមន៍​និង​ដឹក​ជញ្ជូន​ ​អនុ​ប្រធាន​គណៈ​កម្ម​ការ​ដើម្បី​សុវត្ថិ​ភាព​ផ្នែក​ចរាចរណ៍​ជាតិ​បង្ហើប​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​​២០១២​​មាន​​ឧប្ប​ត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​ជាង​៣៦.៤០០​​លើក ដែល​តួ​

បិទ​ការ​ប្រកួត​បាល់​ទាត់​មហា​ជន​ពាន​រង្វាន់​​7មករា​​សម្តេច​តេជោ​ឆ្នាំ​2013

Posted: 06 Jan 2013 10:43 PM PST

បិទ​ការ​ប្រកួត​បាល់​ទាត់​មហា​ជន​ពាន​រង្វាន់​​7មករា​​សម្តេច​តេជោ​ឆ្នាំ​2013
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ការ​ប្រកួត​បាល់​ទាត់​​​មហា​ជន​​​ពាន​រង្វាន់​​៧​មករា​សម្តេច​​តេជោ​​​ឆ្នាំ​២០១៣ ដែល​រៀប​ចំ​ឡើង​ដោយ​​ទី​បញ្ជា​ការ​​​កង​​រាជ​​អាវុធ​​ហត្ថ​​ខេត្ត​បន្ទាយ​​មាន​ជ័យ តាំង​ពី​ថ្ងៃ​​ទី​១៥ វិច្ឆិកា ឆ្នាំ​២០១២ រហូត​មក​ដល់​​​ថ្ងៃ​​​ទី​៦​​ មករា ឆ្នាំ​២០១៣ បាន​បញ្ចប់​​​ជា​ស្ថាពរ​​ហើយ ។ ពិធី​​​បិទ​ការ​​ប្រកួត​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​​បាល់​ទាត់​​សាកល​​វិទ្យា​ល័យ​​​​មាន​ជ័យ ក្រោម​អធិ​​បតី​ភាព​​លោក​អ៊ុង

រុស្ស៊ី​ៈ ​​​តារា​ភាព​យន្ត​​​​បារាំង​ទទួល​​បាន​​​ផ្ទះ​មួយ​​​ និង​តំណែង​​រដ្ឋ​មន្ត្រី​​

Posted: 06 Jan 2013 10:43 PM PST

លោក​DEPARDIEU បង្ហាញ​​លិខិត​​ឆ្លង​ដែន​​​​រុស្ស៊ី​​របស់​លោក
តារា​ភាព​យន្ត​​បារាំង​​លោក GERARD ​​​​DEPARDIEU ដែល​​​​មុន​នេះ​​​​​ទទួល​​បាន​​លិខិត​​ឆ្លង​ដែន​​​​រុស្ស៊ី​​​តាម​ការ​​​​សម្រេច​​របស់​​ប្រធានា​ធិប​តី​​រុស្ស៊ី​ ​​លោក​​វ៉្លា​​​ឌី​មៀរ​ ពូ​ទីន ​កាល​ពី​ថ្ងៃ​ទី​​​៦ មករា​ ទទួល​បាន​​​ផ្ទះ​​ធំមួយ​​ខ្នង​​នៅ​តំបន់​​ម័រ​​​ដូវី ​​(វ៉ុល​​ហ្គា​)​ ហើយ​​លោក​ក៏​ទទួល​​បាន​តំណែង​​​​​ជា​រដ្ឋ​មន្ត្រី​​​វប្បធម៌​​ផង​ដែរ ។​

តួកគី​​បើក​​ការ​​​​ចរចា​​ដោយ​​ផ្ទាល់​​ជាមួយ​​​ពួក​PKK

Posted: 06 Jan 2013 10:42 PM PST

ប្រទេស​តួកគី​​​បាន​ផ្លាស់​ប្តូរ​​យុទ្ធវិធី​​​ហើយ​ពុំ​លាក់​លៀម​ទៀត​ឡើយ​​ពី​ការ​ចរចា​​​ជាមួយ​គណបក្ស​​ពលករ​ឃើត​​ឌីស្ថាន​PKK ​​ដើម្បី​ប៉ុន​ប៉ង​​បញ្ចប់​ជម្លោះ​​ដែល​មាន​ចំណាស់​​៣ទសវត្ស​​មក​ហើយ​ ។​កាល​ពី​ថ្ងៃទី​​៤ មករា ​កន្លងម​ក​នេះ​លោក​នូ​ រេតទីន​ កានីគ្លី អនុ​ប្រធាន​​ក្រុម​សភានៃ​គណបក្ស​​យុត្ត​ិធម៌​​ និង​អភិវឌ្ឍន៍​​​AKP ​ដែល​​កាន់​អំណាច​​​​​ធ្លាប់​បាន​ថ្លែង​ថា ការរីក​ចម្រើន​​នានា​​សម្រេច​បាន​​​ក្នុង​ឱកាស​​នៃ​ការ​ចរចា​​ជាមួយ​​​លោក​អាប់ឌុល​ឡាហ៍ អូកាឡាន មេដឹក​នាំ​PKK ​​ដែល​ជាប់​ឃុំ​ឃាំង​​អស់មួយ​ជីវិត​ ។

ផ្ទះ​លក់​ទំនិញ​​ត្រូវអគ្គិភ័យ​ឆាបឆេះ​​សន្ធោសន្ធៅ

Posted: 06 Jan 2013 10:40 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ ផ្ទះល្វែង​​លក់ទំនិញ​​មួយ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​​សន្ធោសន្ធៅ​​​បង្ក​ឱ្យ​មានការភ័យខ្លាច​​ និងតក់ស្លុត​​ដល់ម្ចាស់​ផ្ទះ ​និង​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ ​ហើយ​ត្រូវ​បាន​គេចោមរោម​​មើលយ៉ាងកកកុញជាមួយ​នឹង​សូរសំឡេង​​ខ្ញៀវ​ខ្ញារ...។ហេតុ​ការណ៍​​​នេះ​កើតឡើង​​កាលពីវេលាម៉ោង​១២ ​និង​៤៥​នាទីរសៀល ថ្ងៃទី​៧ មករា ២០១២ ​នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ​...

សមិទ្ធ​ផល​ជា​ច្រើន​​កើត​ចេញពី​គុណ​បំណាច់​​ថ្ងៃ​៧​មករា​

Posted: 06 Jan 2013 10:37 PM PST

ពិធី​រំលឹក​ខួប​៧​មករា
ខេត្ត​កំពង់ចាម​ ៖ សមិទ្ធ​ផល​​ជា​ច្រើន​​ដែល​រីក​ចម្រើន​​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​កើត​ចេញពី​គុណ​បំណាច់​​ថ្ងៃ​៧​មករា ១៩៧៩ ​ដែល​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​​មិន​​អាច​បំភ្លេច​បាន ។ ការ​លើក​ឡើង​បែបនេះ​ ខណៈ​ពេល​លោក​មិន ឃិន សមា​ជិក​គណៈ​​កម្មាធិការ​​កណ្តាល​​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​​កង​មាស​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធីអប​អរ​សាទរ​មិទ្ទិញ​រំលឹក​ខួប​ទី​៣៤ នៃ​ទិវា​ជ័យ​ជម្នះ​៧​មករា កាល​ពី​រសៀល​ថ្ងៃទី​៥ ​

ជិះ​ម៉ូតូ​លឿន​​ទៅ​​បុក​​រថយន្ត​កាមរី​បាឡែន​រង​របួស​ធ្ងន់​ម្នាក់

Posted: 06 Jan 2013 10:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​រថយន្តកាមរីបាឡែន ពណ៌​ប្រផេះ​​មួយ​គ្រឿង​ ខណៈ​កំពុង​បត់​ស្តាំ​ស្រាប់​តែ​ត្រូវ​ម៉ូតូស្មាសវី​ជិះ​គ្នា​២​នាក់ ស្រីម្នាក់ ប្រុសម្នាក់​​ ជ្រុល​ទៅ​បុក​​ចំ​កង់​ក្រោយ​ផ្នែក​ខាង​ស្តាំ​​បណ្តាល​ឲ្យ​ដួល​រង​របួស​ធ្ងន់​នារី​ម្នាក់ ​ឯ​អ្នក​បើក​ម៉ូតូមិនមានរងរបួសទេ ​កាល​ពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៥ មករា ​តាម​​​មហា​វិថី​ព្រះ​ស៊ីសុវត្ថិ​កែង​​មហា​វិថី​ព្រះ​សុរាមិត្រ ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូនពេញ ។

​បើក​​វេទិកា​​សាធារណៈ​​ដល់​សិស្សា​នុ​សិស្ស​​នៅ​វិទ្យា​ល័យ​​​ទឹក​ជោរ​​​ ស្រុក​ព្រះ​​នេត្រ​ព្រះ​​

Posted: 06 Jan 2013 10:15 PM PST

​បើក​​វេទិកា​​សាធារណៈ​​ដល់​សិស្សា​នុ​សិស្ស​​នៅ​វិទ្យា​ល័យ​​​ទឹក​ជោរ​​​ ស្រុក​ព្រះ​​នេត្រ​ព្រះ​​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សិស្សា​​នុ​សិស្ស​​ចំនួន​​២០៤​នាក់​​បាន​​ធ្វើ​​វេទិកា​​​សា​ធារណៈ​​ផ្សព្វ​​​ផ្សាយ​ ​​និង​ស្វែង​​យល់​ពី​​លក្ខណ​សម្បត្តិ​​​៩​យ៉ាង​​របស់​ភូមិ​-​ឃុំ​​មាន​សុវត្ថិ​ភាព​ ។ ​ពិធីនេះ​​បាន​ប្រព្រឹត្ត​ទៅ​​​​​កាល​ពី​ថ្ងៃ​ទី​​៥ មករា ​ឆ្នាំ​​​២០១៣​ ​នៅ​វិទ្យា​ល័យ​​ទឹក​​ជោរ​ ​ឃុំ​​​​ទឹក​ជោរ ​​ស្រុក​​ព្រះ​នេត្រ​​ព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ក្រោម​អធិបតី​​ភាព​​​​លោក​ លី​ សុវណ្ណា​រិទ្ធ ​អភិបាល​​នៃ​គណៈ​​​អភិ​បាល​​ស្រុក​ព្រះ​នេត្រ​ព្រះ

ឈ្មួញ​រកស៊ីដឹក​ឈើ​​​ដុះ​ស្លែ​​នៅស្រុក​សូទ្រ​និគម​មិន​ខ្លាច​​​ញញើត​​សមត្ថកិច្ច​

Posted: 06 Jan 2013 10:00 PM PST

ឈ្មួញ​រកស៊ីដឹក​ឈើ​​​ដុះ​ស្លែ​​នៅស្រុក​សូទ្រ​និគម​មិន​ខ្លាច​​​ញញើត​​សមត្ថកិច្ច​
ខេត្ត​សៀម​រាប​ ៖ ​តាម​ប្រភព​ព័ត៌​មាន​​​​​បាន​ឱ្យ​ដឹង​ថា មាន​ឈ្មួញ​​រក​ស៊ី​ដឹក​ឈើ​​ល្មើ​ស​ច្បាប់​​​ចេញ​ពី​ស្រុក​​ស្វាយ​​លើ​យក​មក​​​លក់​នៅឃុំ​​កំពង់​ឃ្លាំង​​ ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប​ ​ជា​រៀង​រាល់​​យប់​​ពុំ​​ឃើញ​មាន​​សមត្ថកិច្ច​​​ ឬ​មេព្រៃ​​​​ចាត់​វិធានការ​នៅឡើយ​ទេ​​ហើយ​មិន​ដឹង​ថា​ការ​មិន​​​បង្ក្រាប​​​លើ​ក្រុម​ឈ្មួញ​​ដឹក​ឈើ​ទាំង​អស់​នោះ​​ដោយ​សារ​​មូល​ហេតុ​អ្វី​នោះ​ឡើយ​ ។

កាប់​ប្រហារ​ប្តី​ប្រពន្ធ​ប្លន់​បាន​ប្រាក់​200​លាន​ដុង

Posted: 06 Jan 2013 09:55 PM PST

សមត្ថកិច្ចពិនិត្យលំនៅឋានជនរងគ្រោះ 
ខេត្តកំពត​ ៖​ ក្រុម​ចោរ​​ប្លន់​​បាន​​កាប់​​​ឱ្យរង​របួស​​​​២នាក់​ប្ដី​ប្រពន្ធ​​​​កាល​ពី​វេលាម៉ោង​​​៩យប់​ថ្ងៃទី​​៣ មករា ​​កន្លងមក​​​​នៅជិត​ច្រក​​​ទ្វារ​អន្តរជាតិ​​ព្រែក​ចាក​ ។ ​​ទាំង​​២នាក់​ប្ដី​ប្រពន្ធ​​​ដែល​​​រង​របួស​​​​ធ្ងន់​នេះ ​​ប្ដី​ឈ្មោះ​អឹុង ​ឡាយ​ស៊ីន​ អាយុ​៦៨ឆ្នាំ ​​និង​​​​ប្រពន្ធ​​​ឈ្មោះ​​​ជីង​ គុច​ថាត ​​អាយុ៦៦​ឆ្នាំ នៅ​ភូមិ​​លក​ ឃុំឫស្សី​ស្រុក​ខាងលិ​ច ​ស្រុក​កំពង់​ត្រាច ​ ។

ចាប់​ខ្លួន​អ្នក​ហែក​គុក​រត់​បាន​ម្នាក់​ក្នុង​ចំណោម​3​នាក់​កំពុង​តាម​ប្រមាញ់​2​នាក់​ទៀត​មាន​ទោស​ពី​15​ទៅ​6​3​ឆ្នាំ

Posted: 06 Jan 2013 09:50 PM PST

រូប​ឧក្រិដ្ឋ​ជន​ដែល​ទើប​នឹង​ចាប់​ខ្លួន​បាន​​មក​​វិញ​
ខេត្ត​កំពង់​ចាម​ ៖ ក្រោមការតាមប្រមាញ់ របស់​កម្លាំង​​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​តាម​ស្វែង​រកចាប់ខ្លួន​​អ្នកទោស​ឧក្រិដ្ឋ​​ដែល​​​កាត់​​ឱ្យ​ជាប់​គុក​៣០​ឆ្នាំ​ និង​បាន​​ហែកគុក​រត់បាត់​អស់​ចំនួន៣នាក់​សុទ្ធតែជាក្រុមជើងខ្លាំង ​នៅ​ទី​បំផុត​ត្រូវបានអស់​ល័ក្ខណ៍​ដោយ​ឈ្មោះ​ឌឿក តុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ពោធិ៍​ស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ដែល​បាន​ព្យា​យាម​គេច​ខ្លួន​​ទាំងភ្នែក​នៅកញ្ចឹងក​អស់​រយៈ​ពេល​ជាង​២ខែ ក៏ត្រូវ​បាន​ចាប់ខ្លួន​នៅ​

ស្ត្រី​ម្នាក់​លោត​ធ្វើ​អត្ត​ឃាត​ពី​អគារ​ជាន់​ទី2 របួស​ធ្ងន់​គេ​អះ​អាង​ថា​សរសៃ​ប្រសាទ

Posted: 06 Jan 2013 09:40 PM PST

នាង​លោត​ពី​លើ​អគារ​ត្រូវ​បាន​ដឹកទៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​
រាជធានី​ភ្នំពេញ​​ ៖ នារីម្នាក់ដែល​ជា​អ្នក​បម្រើ​ហាងថតរូប​យីហោ​រស្មី​ពណ៌ ដែល​មាន​ទី​តាំង​លេខ​១២៦ Eo និង​ E៣ផ្លូវ​លេខ១១០​ភូមិ​ទី៩​ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ បាន​ធ្វើ​អត្ត​ឃាត​លោតពីលើផ្ទះ​ថ្មី​​ជាន់ទី២ កាល​ពី​វេលា​ម៉ោង​១០ និង១៥​នាទីព្រឹកថ្ងៃទី៦ ​មករា ឆ្នាំ​២០១៣ បណ្តាល​ឲ្យរងរបួស​ធ្ងន់ ត្រូវ​បាន​គេ​ដឹក​តាម​ស៊ី​ក្លូទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ដើម្បី​សង្គ្រោះ​ជីវិត ។

ចាប់​ខ្លួន​បុរស​ហូឡង់​ពី​បទ​ទិញ​ពេស្យា​ចារ​កុមារ

Posted: 06 Jan 2013 09:30 PM PST

បុរសជនជាតិហូឡង់ត្រូវសមត្ថកិច្ចចាប់ខ្លួន 
ខេត្ត​ព្រះ​សីហនុ​​​​ ៖ ​ជន​បរ​ទេ​ស​​​ម្នាក់​​ដែល​ជាប់​ចោទ​​ពីបទ​​ទិញ​​​ពេស្យា​​​ចារ​​កុមារ​​ត្រូវ​បាន​​​កម្លាំង​​​ជំនាញ​​ការិយា​ល័យ​​ប្រឆាំង​​បទ​ល្មើស​​ជួញ​ដូរ​មនុស្ស​​នៃ​ស្នង​កា​រ​​ដ្ឋាន​នគ​របាល​​ខេត្ត​ព្រះ​សី​ហនុ​​ចាប់​បញ្ជូន​ខ្លួន​​​ទៅ​កាន់​តុលា​ការ​​​​នៅ​​ល្ងាច​ថ្ងៃ​ទី​​៦ ​​មករា ​ឆ្នាំ​​​២០១៣​ ​បន្ទាប់​ពី​​ឃាត់​ខ្លួន​​ កាល​​​ពី​​​​វេលា​ម៉ោង​​២​​​​​រសៀល​​ថ្ងៃ​ទី​​​៤ មករា ឆ្នាំ​​​២០១៣​​ ​​​មក​នៅ​ចំណុច​ឆ្នេរ​​ព្រែក​ត្រែង​ ​ស្ថិត​ក្នុង​​ភូមិ​អូរ​​ត្រេះ​ ​ឃុំ​អូរ​ត្រេះ​ ​ស្រុក​​ស្ទឹង​ហាវ ​​ខេត្ត​ព្រះ​សីហនុ​ ។

បង្ក្រាប​ក្រុម​ម៉ាហ្វី​យ៉ា​ចិន​ចាប់​បាន​80​នាក់ និង​គេច​ខ្លួន​រាប់​សិប​នាក់

Posted: 06 Jan 2013 09:20 PM PST

ក្រុមម៉ាហ្វីយ៉ាចិនដែលសមត្ថកិច្ចចាប់ខ្លួនបាន
រាជធានី​​ភ្នំពេញ​ ៖ ជន​ជាតិ​ចិន​​ប្រមាណ​​៨០​​នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​នគរ​បាល​នាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃ​ក្នុង​ នៃ​ក្រសួង​មហា​ផ្ទៃ​ ​​​សហ​ការ​ជាមួយ​ប៉ូលិស​អាំង​ទែ​រ​ប៉ូល​​ប្រទេស​ចិន ​​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ ក្នុង​​ប្រតិ​បត្តិ​ការ​ឆែក​ឆេរ​ភូមិ​គ្រឹះ​ និង​សណ្ឋាគារ​ចំនួន​៩​កន្លែង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥​​ មករា​​ ដោយ​​ជាប់​​​ពាក់​ព័ន្ធ​ចាប់​ជំរិត​ឆ្លង​ដែន​តាម​ប្រព័ន្ធ​អីុន​ធើរ​ណេត​ ។​ ក្នុង​ប្រតិ​បត្តិការ​​បាន​​​ធ្វើ​ដំណាល​គ្នា​ដោយ​មាន​​ការ​​សហការ

ការ​សាង​សង់​ព្រះ​មេរុ​ជិត​បញ្ចប់​តាម​ការ​គ្រោង​ទុក​ជាង​សំណង់​ប្រមាណ​300​នាក់​កំពុង​សម្រុក​ធ្វើ​ទាំង​ថ្ងៃ​ទាំង​យ​ប់

Posted: 06 Jan 2013 09:10 PM PST

ព្រះមេរុដែលសាងសង់ជិតរួចរាល់ 
រាជធានីភ្នំពេញ ៖ មន្រ្តីព្រះបរម​រាជ​វាំង​មួយ​រូប​បាន​ឲ្យ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ដឹង​ថា​ ​ការ​ស្ថាបនា​ព្រះបរម​មេរុ ដើម្បី​តម្កល់​និង​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះបរម​សព​ព្រះបរម​រតន​កោដ្ឋ នឹង​ត្រូវ​បញ្ចប់​តាម​ការ​កំណត់ ​ដែល​នៅ​សល់​ជាង​២០​ថ្ងៃទៀត​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន​វិស​ប៉ាន​បាន​សម្រុក​​សាង​សង់​ទាំង​ថ្ងៃ​ទាំង​យប់​ដោយ​ប្រើ​ប្រាស់​កម្លាំង​កម្មករ​មិន​ក្រោម​៣០០​នាក់នោះទេ​ ។​

មរត​ក​​​ប្រវត្ដិ​សាស្ដ្រ ៧​មក​រា​​១៩៧៩​​ជា​ចំ​ណែក​​មួយ​​ធានា​​ដល់​ជ័​យ​​ជ​ម្នះ​របស់​គណ​​ប​ក្ស​ប្រជា​ជន​​កម្ពុជា

Posted: 06 Jan 2013 09:00 PM PST

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​បច្ចុប្បន្ន​ ដែល​ប្រសូត​ចេញ​ពីគណ​បក្សប្រជា ​ជន​កម្ពុជា​ ​បាន​ដឹក​នាំ​ប្រទេស​ជាតិ​ប្រកប​ដោយ​​មហា​ជោគជ័យ​​ ​ដោយ​បាន​និង​​កំពុង​ទាក់​ទាញ ​សមាន​ចិត្ត​ប្រជា​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណ:​ទាំង​ក្នុង​​និង​ក្រៅ​ប្រទេស​ ទាំងជាតិ​​និង​អន្តរ​ជាតិ​ចូល​រួម​គាំ​ទ្រ​កាន់​តែច្រើន​ឡើងៗ ។​ មូល​ដ្ឋានគ្រឹះដ៏រឹង​មាំ​របស់​គណ​បក្ស​កាន់​អំណាច​មួយ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ឈរ​លើ​បុព្វ​ហេតុ​ដ៏​ត្រឹម​ត្រូវ​ គឺថ្ងៃ​ ៧​ មករា​

សង្កាត់​ព្រែក​លៀប​​ចែក​សៀវភៅ​​ធានា​រ៉ាប់​រង​សុខ​ភាពជូន​ប្រជា​ពល​រដ្ឋ​ចំនួន​៦៩​គ្រួសារ​

Posted: 06 Jan 2013 07:47 PM PST

ការ​​​ចែក​សៀវភៅ​​ធានា​រ៉ាប់​រង​សុខ​ភាពជូន​ប្រជា​ពល​រដ្ឋ​
រាជធានី​ភ្នំពេញ ៖ ​សៀវភៅ​​ធានា​រ៉ាប់​រង​សុខភាព​ប្រចាំ​គ្រួសារ​សម្រាប់​​ព្យា​បាល​​ដោយ​ឥតគិត​ថ្លៃដែល​ឧបត្ថម្ភ​​ដោយ​អង្គ​ការ​ខេមរា បានត្រូវ​លោក​ព្រាប មុនី ចៅសង្កាត់​​ព្រែក​លៀប​​ធ្វើ​ពិធី​ចែក​ជូន​ដល់​​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​មូល​ដ្ឋាន​ចំនួន​៦៩​គ្រួសារ កាល​ពី​រសៀល​ថ្ងៃទី​​៣ មករា ​២០១៣ ​ដើម្បី​ទុក​​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​​យក​សៀវភៅ​​នេះទៅ​បង្ហាញ​​មន្ទីរ​ពេទ្យ ហើយ​ព្យា​​បាល​មិន​បង់​ប្រាក់ ។

នារី​ម្នាក់​​ធ្វើ​អត្ត​ឃាត​​លោត​ពី​​​លើ​ផ្ទះ​ជាន់​ទី​2នៅ​ម្តុំ​​ផ្សារ​ចាស់​​​រង​របួស​ធ្ងន់

Posted: 06 Jan 2013 07:45 PM PST

រាជធានី​ភ្នំពេញ​​ ៖ នារីម្នាក់ដែល​ជា​អ្នក​បម្រើ​ហាងថតរូប​យីហោ​រស្មី​ពណ៌ ដែល​មាន​ទី​តាំង​លេខ​១២៦ Eo និង​ E៣ផ្លូវ​លេខ១១០​ភូមិ​ទី៩​ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បាន​ធ្វើ​អត្ត​ឃាត​លោតពីលើផ្ទះ​ថ្មី​​ជាន់ទី២ កាល​ពី​វេលា​មោ៉ង​១០ និង១៥​នាទីព្រឹក​ថ្ងៃទី៦ ​មករា ឆ្នាំ​២០១៣ បណ្តាល​ឲ្យរងរបួស​ធ្ងន់ ត្រូវ​បាន​គេ​ដឹក​តាម​សុី​ក្លូទៅ​មន្ទីរពេទ្យ​កាល់​មែ៉ត​ដើម្បី​សង្គ្រោះ​ជីវិត ។

មន្ត្រី​រដ្ឋា​ភិបាល​​ និង​ក្រុម​វិស័យ​ឯក​ជន​អ្នក​នាំ​ចេញ​អង្ករ​​បាន​ពិភាក្សា​គ្នា​ពី​បញ្ហា​តម្លៃ​ស្រូវ​នៅ​ឆ្នាំ​នេះ​

Posted: 06 Jan 2013 07:31 PM PST

ពិធីពិភាក្សា
រាជធានី​ភ្នំពេញ ៖ ​​មន្ត្រី​រដ្ឋា​ភិបាល​​ និង​ក្រុម​វិស័យ​ឯក​​ជន​អ្នក​នាំ​អង្ករ​ចេញ​ទៅក្រៅ​ប្រទេស​បាន​ពិភាក្សា​​គ្នា​ពី​បញ្ហា​តម្លៃ​ស្រូវ​​នៅ​ឆ្នាំ​នេះ​ដែល​ប្រជា​ពល​រដ្ឋ​ជា​កសិ​ករ​​ថា ធ្លាក់​​ថ្លៃ ។ ការ​ពិភាក្សា​​គ្នា​នេះធ្វើ​​ឡើង​កាលពី​ថ្ងៃ​ទី​៤ មករា ២០១៣ ​នៅទី​ស្តី​ការ​ក្រសួង​​កសិ​កម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​​ក្រោម​អធិបតី​ភាព​លោក​ចន្ទ សារុន ​រដ្ឋ​មន្ត្រី​​រុក្ខា​ប្រមាញ់ និង​​នេសាទ​​ដោយ​មាន​​ការ​អញ្ជើញ​ចូល​រួ​មពី​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម​ក្រសួង​សេដ្ឋ​កិច្ច​ ក្រសួង​​ដឹកជញ្ជូន ​មន្ត្រី​

ម៉ូតូ SL បុក​ម៉ូតូ​ SIRIUS ​​រថយន្ត​​ស្ទូច​មក​ពីក្រោយ​កិនស្លាប់​ម្នាក់ របួស​​ធ្ងន់២នាក់

Posted: 06 Jan 2013 07:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បាន​ដេកស្លាប់​ក្នុងថ្លុកឈាម​​ និង​២នាក់​ទៀត​​​រងរបួស​ធ្ងន់ក្នុងគ្រោះថ្នាក់​ចរាចរណ៍​​មួយដែលបង្ក​ឡើង​ដោយ​ម៉ូតូ SL ​ពណ៌​ទឹក​ប្រាក់មួយគ្រឿង បើកដោយយុវជន​ម្នាក់​បានទៅ​​បុកម៉ូតូ SIRIUS ពណ៌ខ្មៅមួយគ្រឿង​ជិះ​ដោយ​បុរស​២នាក់​​​ចំពីមុខ​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​ម៉ូតូ​ទាំង​២គ្រឿង​​ និងអ្នក​ជិះទាំង៣នាក់នោះ​ដួលប្រាវ​ទៅ​លើថ្នល់​ ត្រូវ​រថយន្ត​ស្ទូចពណ៌​ស

ថ្ងៃ​ 7 មករា ឆ្នាំ1979 ជា​​មរតក​​ដែល​មាន​តម្លៃ​លេច​ធ្លោ​ជា​សាកល​របស់​គណបក្ស កាន់​អំណាច​​ដែល​ជា​ចំណែក​មួយ​ដ៏​ធំ​ធា​នា​ឈ្នះ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​5

Posted: 06 Jan 2013 07:30 PM PST

​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​បច្ចុប្បន្ន​ ដែល​ប្រសូត​ចេញ​ពីគណ​បក្សប្រជា ​ជន​កម្ពុជា​ ​បាន​ដឹក​នាំ​ប្រទេស​ជាតិ​ប្រកប​ដោយ​​មហា​ជោគជ័យ​​ ​ដោយ​បាន​និង​​កំពុង​ទាក់​ទាញ ​សមាន​ចិត្ត​ប្រជា​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណ:​ទាំង​ក្នុង​​និង​ក្រៅ​ប្រទេស​ ទាំងជាតិ​​និង​អន្តរ​ជាតិ​ចូល​រួម​គាំ​ទ្រ​កាន់​តែច្រើន​ឡើងៗ ។​ មូល​ដ្ឋានគ្រឹះដ៏រឹង​មាំ​របស់​គណ​បក្ស​កាន់​អំណាច​មួយ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​

រថយន្ត​ច្នៃ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​មនុស្ស​2នាក់​

Posted: 06 Jan 2013 07:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពត ៖ មនុស្ស​២នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​​ ​កាលពី​វេលាម៉ោង​៦​ល្ងាច ថ្ងៃទី​៥ មករា ​​​នៅ​​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៣៣​​ត្រង់​​ចំណុច​ជិត​ច្រក​ទា្វរ​អន្តរជាតិ​ព្រែក​ចាក ស្ថិត​​​ក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សី​ស្រុក​ខាង​លិច ស្រុក​កំពង់​ត្រាច ក្នុងឧបទ្ទវ​​​ហេតុ​​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​​​​​រថយន្ត​​ចៃ្ន​បុក​ជា​មួយ​​ម៉ូតូ​ ។ ​

រថយន្ត​ឡិចស៊ីស​​បុកម៉ូតូ​បុគ្គ​លិក​ធនាគារ​ម្នាក់ រួចជ្រុល​ទៅបុក​​របង​ការដ្ឋាន​ក្រសួង​សេដ្ឋ​កិច្ច​ និងហិរញ្ញវត្ថុ

Posted: 06 Jan 2013 07:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ បុគ្គលិក​ធនាគារ​​ម្នាក់​បាន​រងរបួស​​ធ្ងន់ ត្រូវគេបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ​​​កាល់ម៉ែត​​​ ខណៈ​កំពុង​ជិះម៉ូតូត្រូវ​​​ជន​ជាតិចិន​ស្រវឹង​​ធ្លាក់ភ្នែក​​បើក​រថយន្ត​ឡិចស៊ីស​​ស៊េរី​៤៣០ ពណ៌ខ្មៅ បុក​ចំពី​​មុខពេញ​ទំហឹង​​ខ្ទាត​មនុស្ស​ទៅម្ខាង​ផ្លូវ ហើយ​រថយន្ត​ជ្រុល​​ទៅបុក​របង​ការដ្ឋាន​​​​សាងសង់​​អគារ​ការិយាល័យ​ថ្មីរបស់ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញ​វត្ថុ​​​ដែល​មាន​ទីតាំង​​កែងផ្លូវ​​លេខ​៩០ ​និង​

ចិន​ដក​តំណែង​មនុស្ស​4​នាក់​​ក្រោយ​ការ​បំពុល​​ដោយ​គីមី​នូវ​ស្ទឹង​មួយ​

Posted: 06 Jan 2013 07:11 PM PST

ប្រឡាយ​បង្ហូរ​សារធាតុ​គីមី​ចេញ​ពី​រោង​ចក្រ 
អាជ្ញា​ធរ​មូលដ្ឋាន​ថ្លែង​កាលពី​ថ្ងៃទី​៦ មករា ​ថា មនុស្ស​៤​នាក់​ដែល​​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ក្នុង​ការបញ្ចេញ​សារធាតុ​គីមីដែលមាន​ជាតិ​ពុល​​ទៅ​ក្នុងស្ទឹង​មួយ​នៃ​ខេត្ត​​សាន់​ស៊ី​​ភាគ​ខាង​ជើង​ចិន​បាន​ត្រូវដក​ហូត​តំណែង ។លោក​CHEN JIANWEN អគ្គ​នាយក​ក្រុម​ហ៊ុ​ន TIANJI COAL CHEMICAL INDUSTRY GROUP លោក​រេន​ យ៉ុងជី ​នាយក​រង ​របស់​ក្រុម​ហ៊ុន​នេះ​ទទួល​បន្ទុក​​សន្តិ​សុខ​ការ​

លោក​អាសាដស្នើ​ដំណោះ​ស្រាយ​នយោ​បាយ​មួយ​បដិសេធ​ភ្លាម​ៗ​ដោយ​ពួក​ប្រឆាំង​

Posted: 06 Jan 2013 07:11 PM PST

លោក​អាសាដ​ពេល​ថ្លែង​សុន្ទរក​ថា​
ប្រធានាធិបតី​ស៊ីរី​លោក​បាចា​អាល់អាសាដ​កាលពី​ថ្ងៃទី​៦ មករា ​បាន​ស្នើ​ផែន​ការ​នយោ​បាយ​ដែល​រួម​មាន​​​ការរក្សា​អំណាច​របស់​លោក​ដែល​ផែន​ការនោះ​ត្រូ​​វ​បាន​បដិសេធ​ភ្លាមៗ​ដោយ​ពួក​ប្រឆាំង​ ដែល​ទាម​ទាម​ឱ្យ​លោក​ចាក​ចេញ​ជា​លក្ខ​ខណ្ឌ​ជា​មុន​សម្រាប់​រាល់​ដំណោះ​ស្រាយ​ជម្លោះ​​បង្ហូរ​ឈាម​ដែល​ហែក​ហួរ​ប្រទេស​​នេះ​ចាប់​តាំង​ពី​២១​ខែ​មក​ហើយ​។

ប្អូន​ប្រុស​អ្នក​ចម្រៀង​ដ៏​ល្បី​មួយ​រូប​ត្រូវ​រថយន្ត​កិន​ស្លាប់​

Posted: 06 Jan 2013 07:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​ប្អូនប្រុសតារា​ចម្រៀង​​ដ៏​ល្បី​​ លោក​អ៊ុក ណារីម បាន​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​​ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្តកៀរ​បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​ហើយ​ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​ កាល​ពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃទី៥ មករា ​នៅ​ខាង​ជើង​សាលា​ខណ្ឌ​សែន​សុខ តាមបណ្តោយផ្លូវភ្នំពេញ​-​ហាណូយ ស្ថិត​ក្នុង​ភូមិ​រោងចក្រ ​សង្កាត់​ភ្នំ​ពេញ​ថ្មី ។ ​ក្រោយ​

លោក​អភិ​បាល​​ខណ្ឌ​ពោធិ៍​សែន​​ជ័យ ដឹក​នាំ​កម្លាំង​ចុះ​​សួរ​សុខទុក្ខ និង​នាំ​យ​ក​អំណោយចែក​​ជូន​នគរបាល​​នៅ​ប្រាសាទ​ព្រះវិហារ​

Posted: 06 Jan 2013 06:58 PM PST

ការ​ចុះ​សួរ​សុខទុក្ខ​​នគរបាល​នៅ​ប្រាសាទ​ព្រះវិហារ​
រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​​ខណ្ឌ​​ពោធិ៍​សែនជ័យ ​ដឹក​នាំ​ដោយ​លោក​គិត សុផា ​អភិ​បាល​ខណ្ឌ​ ​បាន​ចុះ​​សួរ​សុខទុក្ខ​ និង​​នាំ​យក​នូវ​អំណោយ​​​ជា​គ្រឿង​​ឧបភោគ​​បរិភោគ និង​ថវិកា​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​​ដល់​កង​កម្លាំង​​នគរបាល​​នៅ​អង្គ​ភាព​ការ​ពារ​ព្រំ​ដែន​​គោក​វរ​សេនា​តូច​លេខ​​៧៩៣ ​ដែល​ឈរ​ជើង​យ៉ាង​រឹង​មាំ​​ការពារ​ទឹកដី​នៅតាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​​ទិស​ប្រាសាទ​ព្រះវិហារ ។ ការ​ចុះ​សាក​សួរសុខ​ទុក្ខ​នោះ​​បាន​ប្រព្រឹត្ត​​ទៅ​កាល​ពីថ្ងៃទី​៤

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!