Koh Santipheap Daily

Koh Santipheap Daily


ឈប់​បត់​​ជើង​តូចត្រូវ​​​ក្រុម​ចោរ​វាយ​ ចាប់​​ចង​ស្លាប​​សេក​ប្លន់​​យក​ម៉ូតូ​​ ទូរស័ព្ទ និង​ប្រាក់​អស់​​ពី​ខ្លួន

Posted: 11 Jan 2013 12:03 AM PST

​រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​ត្រូវ​ក្រុម​​ចោរ​​ប្លន់​៣​នាក់​នាំគ្នា​វាយ​នឹង​ឈើ​ជ្រុង​ហើយ​ចាប់​ចង​ស្លាប​សេក​ធ្វើ​សកម្ម​ភាព​ប្លន់​យក​ម៉ូតូ​​ម៉ាក​គុប​សេ​៩០ ពណ៌​ស្លែ​​​មួយ​គ្រឿង​​ ទូរស័ព្ទ និង​​ប្រាក់​ចំនួន​៥.០០០​​រៀល ហើយ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ។ អំពើ​ប្លន់​នេះបាន​កើតឡើង​​​កាល​ពីវេលា​ម៉ោង​​៨​និង​៤០​នាទី​យប់​ថ្ងៃទី​១០ ​មករា ២០១៣ នៅតាម​ផ្លូវ​​លេខ​​៥៩៨ ស្ថិត​ក្នុង​ភូមិ​ខ២ សង្កាត់​​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សី​កែវ នៅពេល​​ដែល​ជន​រងគ្រោះ​​ជា​ម្ចាស់​​ម៉ូតូ​ធ្វើ​ដំណើរ

រថ​យន្ត​កាម​រី​ឆ្លាម​ដឹក​ឈើ​បែក​​កង់​​មុខ រេបុក​រះ​ស្លាប់​​មនុស្ស​៣​នាក់​

Posted: 11 Jan 2013 12:00 AM PST

រថ​យន្ត​កាម​រី​ឆ្លាម​ដឹក​ឈើ​បែក​​កង់​​មុខ រេបុក​រះ​ស្លាប់​​មនុស្ស​៣​នាក់​
ខេត្ត​ក្រចេះ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​រថ​យន្ត​ដឹក​ឈើ​ម៉ាក​កាមរី​ឆ្លាម​បែក​កង់​មុខ​​រេ​ចង្កូត​បុក​រះ​ពេញ​ផ្លូវ​បង្ក​​ឱ្យ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ និង​ម្ចាស់​តៀម​​លក់​ទំនិញ​ក្បែរ​ផ្លូវ​ម្នាក់​​បាន​ស្លាប់​ រី​ឯ​អ្នក​បើក​បរ​រថ​យន្ត​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​វៀត​ណាម​ ។

Al-Attiyah​ឈ្នះ​ដំ​ណាក់​ទី​​6ប្រ​ណាំង​​រថយន្ត​ Dakar Rally​នៅ​ស៊ី​លី​

Posted: 10 Jan 2013 11:47 PM PST

កីឡា​ករកាតា​ Nasser Al-Attiyah​ដណ្តើម​បាន​ជ័យ​​ជម្នះ​​​ជា​លើក​ទី​៣​ ក្រោយ​​ពី​យក​ឈ្នះ​ដំណាក់​ទី​៦​ប្រ​ណាំង​រថយន្ត​​ឆ្លង​កាត់​ផ្លូវ​ឧបសគ្គ​ Dakar Rally​​ឆ្នាំ​២០១៣​​​ នៅ​ប្រ​ទេស​ស៊ី​លី​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ទី១០​​​ខែ​មក​រា​ ។ Al-Attiyah ដែលបើក​បរ​ឱ្យ​ក្រុម​ Red Bull Buggyបាន​បញ្ចប់​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ ៤៣៨​​គី​ឡូ​ម៉ែត្រ​ ចេញដំណើរ​​ពីទី​ក្រុង Arica​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Calama

បុរស​ម្នាក់​​ត្រូវពួក​​ជន​ពាល​ព្រួត​វាយ​ជាន់.ក​​ច្រមុជ​​ក្នុង​ភក់​​ពេល​ចេញ​ពី​រោង​ការ​

Posted: 10 Jan 2013 11:46 PM PST

ជនរងគ្រោះ
ខេត្ត​ស្វាយរៀង​ ៖ ​មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​កណ្តាល​យប់​ដោយ​សារ​បុរស​ម្នាក់​ដើរ​ចេញពី​រោងការ​បាន​ប្រមាណ​ជា​៤០​ម៉ែត្រ​​​ត្រូវ​ក្រុម​ជន​ពាល​មួយ​ក្រុម​​មាន​គ្នា​៨​នាក់​ នាំគ្នា​ស្ទាក់​វាយ ​ខ្លះ​វាយ​នឹង​ព្រនង​់​ ខ្លះ​ដាល់​ ឯម្នាក់​​​ទៀត​យក​ព្រនង់​​វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ​​យ៉ាង​រន្ថើន​​បី​បួន​ព្រនង់​ បណ្តាល​ឱ្យ​​ពក​ក្បាល​​ហើម​ពោរ​ខ្លះ​ដាល់​​មុខ​ចំភ្នែក​​ទាំង​សង​ខាង​ជាំ​ខៀវ​​ ខ្លះ​ទាត់​ធាក់ រួច​ចាប់​ហែក​ខោអាវ​ជាន់​ជ្រមុជ​ទៅ​ក្នុង​ទឹក​ដែល​​មាន​ភក់​​ រហូត​​

Peterson នៅ​តែ​មាន​ឱកាស​ឡើង​សង្វៀន​ប្រ​កួត​​​ទោះ​ណា​ត្រូវ​រក​ឃើញ​ថា​បាន​ប្រើ​សារ​ធាតុ​ញៀន​ក្តី​

Posted: 10 Jan 2013 11:39 PM PST

កីឡា​ករ​ប្រ​ដាល់​​អា​មេរិក Lamont Peterson​​ដែល​គេ​រក​ឃើញ​​ថា​លួច​ប្រើ​ប្រាស់​​សារ​ធាតុ​ហាម​ឃាត់​ នឹង​ឡើង​សង្វៀន​ប្រ​កួត​ជា​លើក​ទី​១​គិត​ពី​​ពេល​ដែល​គេ​ឈ្នះ​អា​មៀ ខាន់​​ កាល​ពី២​ឆ្នាំ​​កន្លង​មក ។ កីឡាករ​ស្បែក​ខ្មៅ​រូបនេះ​ គ្រោង​នឹង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ IBFប្រ​ឆាំង​នឹង​កីឡាករ​ Kendall Holt ​នៅ​ថ្ងៃ​ទី​២២​ខែ​កុម្ភះ ក្នុង​ទី​ក្រុង​វ៉ា​ស៊ីន​តោន ។

អាម​ស្ត្រង​គ្រោង​​​បើក​កកាយ​ពី​រឿង​អា​ស្រូវ​សារ​ធាតុ​ញៀន​របស់​ខ្លួននៅ​សប្តាហ៍​ក្រោយ​

Posted: 10 Jan 2013 11:37 PM PST

​
មាន​​ការ​ប្រ​កាស​​ឱ្យ​​ដឹង​​ថា​ កីឡា​ករ​ប្រ​ណាំង​កង់​​ដែល​ខូច​កេរ្តិ៍​​ឈ្មោះ​​​ឡេន អាម​​ស្ត្រង​ នឹង​ឡើង​បក​ស្រាយ​​អំពី​រឿង​អា​ស្រូវ​​ជា​សារ​ធាតុ​ញៀន​របស់​ខ្លួន​នៅ​ក្នុង​បទ​សម្ភាសន៍​​មួយ​ជា​មួយ​អ្នក​រៀប​ចំ​កម្ម​វិ​ធី​ជជែក​កម្សាន្ត​តាម​ទូរ​ទស្សន៍គឺ​​​លោក​ស្រី Oprah Winfrey​ នៅ​សប្តាហ៍​ក្រោយ​ ។​​

ផ្ទុះ​ធុង​ហ្គាស​ឆេះ​រថយន្ត​ហ្មត់​ ពេលធ្វើដំណើរ​ពី​ក្រចេះ​​ទៅ​លេង​បងប្អូន​នៅ​ពោធិ៍​សាត់​

Posted: 10 Jan 2013 11:24 PM PST

រថយន្ត​ដែល​ឆេះ​
ខេត្តពោធិ៍​សាត់​ ៖ រថយន្ត​​កាមរី​ស៊េរី​​៩៥ ពណ៌ខ្មៅ មួយ​គ្រឿង​​ ខណៈ​​កំពុង​បើក​​បរ​ស្រាប់តែ​​ឆេះ​ហ៊ុយ​​ទ្រលោម​ដោយ​មិន​​ដឹង​មូល​ហេតុ​ធ្វើ​ឱ្យ​​អ្នក​ជិះ​ក្នុង​រថយន្ត​​​ស្លន់​ស្លោ​ហក់​ចែក​ផ្លូវគ្នា​ព្រលឹង​ចុង​សក់ ។ ហេតុការណ៍​នេះបាន​កើតឡើង​​នៅ​លើ​ផ្លូវ​ក្រួស​ក្រហម​ ស្ថិត​ក្នុង​ភូមិ​ក្រាំង​រងៀង ឃុំ​អន្លង់រាប ​ស្រុក​វាល​វែង កាលពីថ្ងៃទី​១០ ​មករា ​២០១៣ ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ។

ជិះ​ម៉ូតូ​​ចេញពី​ផ្លូវ​លំ​ឡើង​ដល់​ផ្លូវជាតិ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​របួសធ្ងន់​

Posted: 10 Jan 2013 11:20 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍​
រាជធានី​ភ្នំពេញ ៖ យុវជន​​ម្នាក់​បាន​រង​របួស​ និង​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ភ្លាមៗ​​ក្រោយ​ពេល​ដែល​រូបគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ចេញ​ពី​ផ្លូវលំ​មួយ​កន្លែង​ឡើងលើ​ផ្លូវជាតិ​​ក្នុង​​បំណង​ទៅ​ផ្ទះ ​ប៉ុន្តែ​​​គ្រាន់​តែ​​ជិះ​ឡើង​ដល់​លើ​ផ្លូវ​ជាតិ​បន្តិច​ក៏​ស្រាប់តែ​​មាន​រថយន្ត​​មួយ​គ្រឿង​បើក​ទៅ​ដល់​បុក​ពេញ​​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​​ ។

បញ្ចុះ​បឋម​សិលា​សាង​សង់​ស្ពាន​ដែក​បេឡេ​ឆ្លង​ស្ទឹង​ពោធិ៍​សាត់​អំណោយ​សម្តេច​តេ​ជោ និង​លោក​ជំទាវ​

Posted: 10 Jan 2013 11:06 PM PST

ពិធីបញ្ចុះ​បឋម​សិលា​សាង​សង់​ស្ពាន​ដែក​បេឡេ​ឆ្លង​ស្ទឹង​ពោធិ៍​សាត់​
ខេត្ត​ពោធិ៍​សាត់​ ៖ ​ស្ពាន​ដែក​បេឡេ​១​កន្លែង​ស្ថិត​នៅ​ភូមិ​វត្តហ្លូង សង្កាត់​លលកស ក្រុងពោធិ៍​សាត់ ជាអំណោយ​​ដ៏​ថ្លៃ​​ថ្លា​របស់​សម្តេច​អគ្គ​​មហា​​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុន សែន ​បានធ្វើ​ពិធី​បញ្ចុះ​​បឋម​សិលា​ និង​ក្រុង​ពាលី​សាង​សង់​ កាលពី​​ព្រឹក​​ថ្ងៃទី​១០ មករា ២០១៣ ​ដោយ​មាន​ការ​និមន្ត​​ចូល​រួម​ពី​ព្រះសង្ឃ ​អាជ្ញា​​ធរ​មូល​ដ្ឋាន ​និង​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ជា​ច្រើន​

ប្រទះឃើញ​​បុរស​មិន​ស្គាល់​​អត្តសញ្ញាណ​ម្នាក់​ចង​.កសម្លាប់​ខ្លួន​នៅ​ដើម​ប្រេង​​ខ្យល់​

Posted: 10 Jan 2013 11:00 PM PST

សពជនរងគ្រោះ​ដែល​ចង.ក​សម្លាប់​ខ្លួន​
រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​​បាន​គេប្រទះឃើញ​​ចង.ក​​សម្លាប់​ខ្លួន​​នៅជាប់​នឹង​ដើម​ប្រេង​ខ្យល់ បណ្តាល​​ឱ្យ​ស្លាប់​​បាត់​បង់​ជីវិតដោយគ្មាន​នរណា​​ដឹងថា គាត់​មាន​វិបត្តិ​អ្វី​ឡើយ។ ​ហេតុការណ៍​ដែល​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​នេះ​បាន​​កើតឡើង​​កាល​ពី​ព្រឹកថ្ងៃទី​​១១ មករា ២០១៣ ​នៅ​ក្នុង​ដីឡូត៍​​ទំនេរ​មួយ​កន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំង​ធ្នង់ ​ខណ្ឌពោធិ៍​សែន​ជ័យ ។

បាញ់​​​ប្រហារ​​ក្នុង​វិទ្យាល័យ​​​មួយ​នៃ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា

Posted: 10 Jan 2013 10:59 PM PST

មាន​ការ​បាញ់​​ប្រហារ​ថ្មី​​មួយ​ទៀត​​កើត​មាន​​កាល​ពី​ថ្ងៃទី​១០ មករា នៅ​សហរដ្ឋ​អាមេរិក​​​​ក្នុង​វិទ្យាល័យ​មួយ​នៃ​ទីក្រុង​TAFT ​រដ្ឋ​​កាល​ី​ហ្វ័រ​នីញ៉ា គឺ​សាលា​​UNION HIGH SCHOOL ​។​យោង​តាម​​​ប៉ូលិស​​មូល​ដ្ឋាន​ថា​ មនុស្ស​ម្នាក់​​​ត្រូវ​របួស​​ជា​ទម្ងន់​​ដោយសារ​​ការ​វាយ​ប្រហារ​​​​នេះ​ហើយ​​ខ្មាន់​កាំ​ភ្លើង​​​ត្រូវ​ចាប់​​ខ្លួន​ ។ គេ​នៅ​​​មិន​ទាន់​ប្រាប់​​​ពី​អត្ត​សញ្ញាណ​អ្នក​របួស​​ ឬ​អត្ត​សញ្ញាណ​របស់​ខ្មាន់​​​កាំ​ភ្លើង​​​នៅ​ឡើយ ។

រថយន្ត​២​គ្រឿង​បើក​បុក​គ្នា​​ខ្ទាត​ទៅផ្ទប់​សសរ​ដង​គោម​ជាប់​ទៅ​មុខលែង​រួច​

Posted: 10 Jan 2013 10:55 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ រថយន្ត​​២​គ្រឿង ​មួយ​គ្រឿងម៉ាក​ឡិចស៊ីស RX300 ​និង​មួយ​គ្រឿង​ទៀត​ម៉ាក​កូរ៉ូឡា ពណ៌ស្ករ ​បាន​​បើក​បុក​គ្នា​​​នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​​លេខ​៣៦០ ​ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃទី​១ ខណ្ឌ​​ចំការ​មន កាល​ពី​វេលា​ម៉ោង​​១៥​និង​៣០​នាទី​​យប់​ថ្ងៃទី​១១ មករា ​២០១៣ ។ ​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ទាក់​ទិន​​នឹង​គ្រោះ​ថ្នាក់​​ចរាចរណ៍​ខាងលើ​នេះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​រថយន្ត​ម៉ាក​ឡិចស៊ីស​​បើក​បរ​ក្នុង​

រថយន្ត​ដឹក​ម៉ាស៊ីន​​ត្រជាក់​​បើក​លឿន​​បួង​ចង្កូត​បត់​ឆ្វេង​ខ្លាំង​ពេក​ក្រវាត់​​អ្នក​ឈរ​ខាង​ក្រោយ​បោក​ក្បាល​​របួសធ្ងន់​

Posted: 10 Jan 2013 10:16 PM PST

មនុស្ស​ជា​ច្រើន​ចោមរោម​មើល​នៅ​កន្លែង​កើត​ហេតុ​
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បានធ្លាក់​​ពី​លើ​រថយន្ត​បោក​ក្បាល​​ហូរ​ឈាម​ក្រាល​​ពេញថ្នល់ ខណៈ​​ពេល​ឈរ​​ទប់​ម៉ាស៊ីន​ត្រជាក់​​នៅខាង​ក្រោយ​ហើយ​រថយន្ត​បើក​លឿន​​បួង​ចង្កូត​បត់​ឆ្វេង​ខ្លាំងពេក​ធ្វើ​ឱ្យធ្លាក់​។ ហេតុការណ៍​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​​៨​យប់​ថ្ងៃទី​១០ មករា ២០១៣ ​នៅ​ចំណុច​​ស្តុប​មជ្ឈ​​មណ្ឌល​ម៉ុងឌី​យ៉ាល់ ​តាមបណ្តោយ​មហាវិថី​​ម៉ៅសេទុង​​កែង​ផ្លូវ​​លេខ​២៣០ ​ក្នុង​សង្កាត់​​ផ្សារ​ដើមគ ខណ្ឌទួលគោក ។

ប្រាសាក់​​​មី​ក្រូ​​ហិរញ្ញវត្ថុ​​​ធំ​ជាង​គេ​​​ប្តេជ្ញា​​ឆ្ពោះ​ទៅ​​មុខ​​​មួយ​ជំហាន​ទៀត

Posted: 10 Jan 2013 10:00 PM PST

ប្រាសាក់​​​មី​ក្រូ​​ហិរញ្ញវត្ថុ​​​ធំ​ជាង​គេ​​​ប្តេជ្ញា​​ឆ្ពោះ​ទៅ​​មុខ​​​មួយ​ជំហាន​ទៀត
រាជធានី​ភ្នំពេញ​​​ ថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០១៣​ ៖​ ប្រាសាក់​ដែល​ជាគ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុធំ​ជាង​គេ​នៅ​កម្ពុជា​ ​ដែល​មាន​ផល​ប័ត្រ​កម្ចី និង​បណ្តាញ​ប្រតិ​បត្តិ​ការ​ច្រើន​ជាង​គេ​ ​ព្រម​ទាំង​មាន​កំណើន​ប្រកប​ដោយ​ចីរ​ភាព ​​បាន​បើក​សន្និ​បាត​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​២០១២​ នៅ​សណ្ឋា​គារ​ឆ្នេរ​ជលសា​ ខេត្តព្រះសីហនុ ។

ឡើង​តាម​ដើម​ប្រេង​ខ្យល់​ប៉ុន​ប៉ង​ចូល​លួច​នៅ​ធនាគារ​របូត​ដៃ​ធ្លាក់​មក​ដី​សន្លប់​ស្តូក

Posted: 10 Jan 2013 09:55 PM PST

ជនសង្ស័យ​​ដែល​ធ្លាក់​​ពីលើ​ដើម​ប្រេង​ខ្យល់​សន្លប់ និង​សម្ភារ​រាយ​ប៉ាយ​
រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​​ជា​ចោរ​​ម្នាក់​​​​​ បាន​លួច​​ឡើង​តាម​ដើម​​​ប្រេង​​ខ្យល់​ដែល​​ដុះ​​​ប្រប​​នឹង​អគារ​​​ធនា​គារ​​ឯក​ជន​​​មួយ​​ប៉ុន​​​ប៉ង​​​ចូល​ទៅ​ក្នុង​​​អគារ​ តែ​មិន​ទាន់​បាន​តោង​អគារ​​​ធនា​គារ​​​ជាប់​​ផង​ ស្រាប់​តែ​​របូត​ដៃ​ធ្លាក់​​ពី​លើ​ដើម​ឈើ​​​មក​ដី​​សន្លប់​​​ស្តូក​​​ ។ ​​ហេតុ​ការណ៍​​​នេះ​​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​២ និង​​៣០​​នាទី​រំលង​​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​១០ មករា នៅ​ខាង​​​ក្រោយ​ធនា​គារ​​ឯក​ជន​​មួយ ស្ថិត​​នៅ​​​​​តាម​មហា​វិថី​​ព្រះ​សីហនុ ​​​​ក្នុង​​សង្កាត់​​​វា​ល​វង់ ខណ្ឌ​​៧​មករា ​​។ ជន​សង្ស័យ​​បាន​​ធ្លាក់​​មក​ដី​សន្លប់ ​​​ដោយ​សារ​​​នៅ​ខាង​ក្រោម​​មាន​តែ​​កម្រាល​​​ឥដ្ឋ និង​​ធ្លាក់​ក្នុង​​​កម្ពស់​ប្រហែល​​៨​ម៉ែត្រ គិត​

ទុស្សេ​ចរន្ត​កុងទ័រ​បូម​ប្រេង ឆាប​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ

Posted: 10 Jan 2013 09:50 PM PST

ស្ថានីយប្រេងឥន្ធនៈដែលភ្លើងកំពុងឆាបឆេះ
ខេត្តបាត់​ដំបង​ ៖ អគ្គិ​ភ័យ​ដែល​គេ​អះ​អា​ង​ថា​​ បណ្ដាល​មក​ពី​​ទុ​ស្សេ​ចរន្ត​អ​គ្គិសនី​កុង​ទ័រ​បូម​ប្រេង ​​​បាន​​ឆាប​​ឆេះ​ស្ថានី​យ​​​ប្រេង​​មួយ​កន្លែង​ កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ​មករា​ នៅ​ក្បែរ​ផ្សារ​លើ​​ ក្នុង​ភូមិកម្មករ​ ​សង្កាត់​ស្វាយ​ប៉ោ​ ក្រុងបាត់ដំបង​ ប៉ុន្តែ​មិន​បង្ក​គ្រោះ​មហន្ត​រាយ​​ធ្ងន់​ធ្ងរ​ទេ ​ដោយ​សារ​រថយន្ត​ពន្លត់​អគ្គិ​ភ័​យ​របស់​សមត្ថ​កិច្ច​ជួយ​អន្ត​រាគមន៍​ទាន់​ពេល​ ។ ​​ ស្ថានីយ​ប្រេង​​កើត​មាន​មហន្តរាយ​​​នោះ​មានយី​ហោ​ «ពិន​ ជុំ​»​ដែល​មាន​ថៅ​កែ​ឈ្មោះ​ពិន​ ជុំ​ ភេទ​ប្រុស​ អាយុ​​​៥៩​ឆ្នាំ ។​ សមត្ថ​កិច្ច​ប្រាប់​ថា​ អគ្គិ​ភ័យ​បាន​ចាប់​ផ្ដើម​ឆេះ​ពីក្នុងម៉ា​ស៊ីន​កុង​ទ័រ​បូម​ប្រេង​​

ឆែក​ឆេរ​ភូមិ​គ្រឹះ​មួយ​ទៀត​របស់​ក្រុម​ម៉ាហ្វី​យ៉ា​ចិន

Posted: 10 Jan 2013 09:40 PM PST

កម្លាំងសមត្ថកិច្ចយាមខាងក្រៅភូមិគ្រឹះដែលកំពុងឆែកឆេរ
ខេត្ត​កណ្តាល ៖​ភូមិគ្រឹះ​មួយ​កន្លែង​ដែល​ក្រុម​ឧក្រិដ្ឋ​ជន​ជន​ជាតិ​ចិន​ជួល​ស្នាក់​នៅ​ធ្វើ​ជា​ទី​តាំង​ចាប់​មនុស្សជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អីុន​ធើរ​ណេត ត្រូវ​​កម្លាំង​​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​រួម​មាន​មន្រ្តី​សាលា​ដំបូង​ខេត្ត​កណ្ដាល ប៉ូលិស​ខេត្ត និង​ប៉ូលិស​ស្រុក​អង្គស្នួល ព្រមទាំង​ប៉ូលិស​មក​ពី​ប្រទេស​ចិន​ផង​បាន​ចុះ​ឆែក​ឆេរ​ និង​រឹប​អូស​យក​សម្ភារ​ពាក់ព័ន្ធ​សំខាន់ៗ​និង​របស់​កំប៉ិក​កំប៉ុក​ដទៃ​ជា​ច្រើន​ទៀត ក៏ត្រូវ​សមត្ថកិច្ច​​ដឹក​​យក​តាម​រថយន្ត​​ទ្រុង​ឃ្លុប​ចេញ​ទៅ​ទាំងអស់ទៀតផង​ ។

សំណុំ​​រឿ​ង​​អ្នក​ទោស​​ថៃ​ ទណ្ឌិត​ វី​រ៉ា ​និង​ ​រ៉ា​ទ្រី​ អាច​​នឹង​​ឈាន​​ដល់​​ការ​​លើក​លែង​ទោស

Posted: 10 Jan 2013 09:30 PM PST

រ៉ាទ្រី ពីប៉ាកាណាប៉ៃប៊ូន 
រាជធានី​ភ្នំពេញ ៖ កាល​ពីថ្ងៃ​ទី១០​ មករា ឆ្នាំ២០១៣​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរ​ទេស ​និង​សហប្រតិ​បត្តិ​​​ការ​អន្តរជាតិ​នៃព្រះរាជា​ណាចក្រ​កម្ពុជា បាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ​ជា​សាធារណៈ​​តាមគេហទំព័រ​របស់​ក្រសួង ។ សេចក្តី​​​ប្រកាស​ព័ត៌​​មាន​​នេះ​​​​បាន​បញ្ជាក់​​ទាក់​ទិន​នឹង​អ្នក​ទោស​ថៃ​២​នាក់​ដែល​កំពុង​ជាប់​ឃុំ​​នៅ​ពន្ធ​​នា​គារ​​ព្រៃស​​ថា​ នៅខែវិច្ឆិកា​ ឆ្នាំ២០១២​​ ក្នុង​អំឡុង​ពេល​នៃកិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី២១​

ប្តី​ចំណាស់​នាំ​នាង​ប្រពន្ធ​ក្មេង​ចូល​ខារ៉ាអូខេ​ផ្ទុះ​រឿង​ប្រចណ្ឌ​កើ​តក្តីក្តាំ​នៅ​ប៉ុស្តិ៍​ប៉ូលិស

Posted: 10 Jan 2013 09:20 PM PST

២នាក់​ ប្តី​ប្រពន្ធ​ ដែល​រង​ របួស​បែក​ក្បាល​ដោយ​មាន​ជម្លោះ​
រាជធានី​ភ្នំពេញ​ ៖ ​បុរស​ចំណាស់​​ម្នាក់​បាន​នាំ​ប្រពន្ធ​​​ក្មេង និង​មិត្ត​ភក្តិ​​២នាក់​ទៀត​ជិះ​រថយន្ត​​ស៊េរី​ទំនើប​​​​​ចូល​ទៅ​​ច្រៀង​ខារ៉ា​អូ​ខេ​មិន​បាន​ប៉ុន្មាន​ម៉ោង​​​ផង​ ស្រាប់​តែ​​​ផ្ទុះ​ជម្លោះ​​​រវាង​ប្តី​ចាស់​ប្រពន្ធ​ក្មេង​​​​​​នេះ​ព្រោះ​តែ​​​​​ប្រពន្ធ​ប្រចណ្ឌ​​ប្តី​ដែល​ចេះ​តែ​​លូក​លាន់​ស្ត្រី​​ខារ៉ា​អូខេ​​ ដែល​ស្លៀក​​​​ពាក់​សិច​ស៊ី​​​​ជាង​​​ខ្លួន​ជា​​ប្រពន្ធ​​ ។ ​ក្នុង​ជម្លោះ​​​​នោះ​បុរស​ជា​ប្តី​ខឹង​​​​ក៏​បាន​ទាញ​កែវ​ស្រា​​បោក​ទៅ​លើ​​តុ​បែក​​ប្រាវ​​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​ទៅ​ដល់​ម្ចាស់ហាង​​​ និង​សន្តិ​សុខ​​​មក​សួរ​នាំ​​ភ្លាមៗ​​ តែ​២នាក់​​​ប្តី​ប្រពន្ធ​​បែរ​ជា​បង្ក​ជម្លោះ​​​កាន់តែ​

មេកន្ទុយ​លេខ​រត់​ពេល​ដឹង​ថា​គេ​ចាក់​ត្រូវ​ជាង​500​លាន​រៀល

Posted: 10 Jan 2013 09:10 PM PST

ក្រុមមេរងចង្អុលរថយន្តមេធំ 
ខេត្ត​ស្វាយ​រៀង ៖ មេកន្ទុយ​លេខ​​ដុះ​ស្លែ​៣នាក់ បាន​ប្រមូល​​ប្រាក់​ដែល​​​ទទួល​បាន​មក​ពី​មេ​​រង​​​៣ស្រុ​ក​ក្នុង​ខេត្ត​តាកែវ ខេត្ត​​កំពត និង​ខេត្ត​ព្រះសីហនុ ​បាន​ប្រាក់​ជាង​៥០០​លាន​រៀល​​​​​វេច​​​រត់​គេច​មក​សម្ងំ​លាក់​​ខ្លួន​​នៅ​ខេត្ត​ស្វាយ​រៀង ​មក​លេង​ល្បែង​ជល់​មាន់​​នៅ​កាស៊ីណូ​​៩៩៩ ព្រៃ​វល្លិ​ លុះ​ដឹង​ថា សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​ក៏​រត់​ចូល​ទៅ​ប្រទេសវៀតណាម ​​​ដោយបន្សល់ទុក​រថយន្ត​១គ្រឿង​​ម៉ាកឡិចស៊ីស​៤៧០ ​និង​ម៉ាស៊ីន​ថត​រូប​១គ្រឿង ​និង​ប្រាក់​ដុង​ចំនួន​៦៨​លាន​ដុង ។

អគ្គិ​ភ័យ​លេប​ត្របាក់​រោង​សិប្ប​កម្ម​ផលិត​ពូក​នៅ​កំពត​ម្ចាស់​ទី​តាំង​អះ​អាង​ថា​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិ​សនី

Posted: 10 Jan 2013 09:00 PM PST

ទិដ្ឋភាពនៃការឆាបឆេះរោងសិប្បកម្មផលិតពូក 
ខេត្ត​កំពត​ ៖ រោង​សិប្បកម្ម​ធ្វើ​ពូក​មួយ​​​​កន្លែង​​បាន​ត្រូវ​ភ្លើង​ឆាប​ឆេះ​​​យ៉ាង​​សន្ធោ​សន្ធៅ​​​​​ហុយ​ផ្សែង​​​ខ្មួល​ខ្មាញ់​​​​​ទៅ​លើ​​អាកាស​ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​ធ្វើ​ដំណើរ​​​​តាម​ផ្លូវ​​​ និង​ប្រជា​ពលរដ្ឋ​​នៅក្នុង​ក្រុង​​កំពត​ កាល​ពី​វេលា​ម៉ោង​​​​១០​និង​៣០​នាទី​​​ព្រឹក​​​​ថ្ងៃទី​១០ ​មករា ​២០១៣ ។ ​ទីតាំង​​រោង​សិប្ប​កម្ម​មួយ​នេះ​ស្ថិត​នៅ​​ចម្ងាយ​ប្រមាណ​​ជាង​​២០០​ម៉ែត្រ​​អាគ្នេយ៍​នៃ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​​​​​សូគី​ម៉ិច​​ ជាប់​​ផ្លូវ​ជាតិ​លេខ​​៣​​ឆ្ពោះ​ទៅ​​​កាន់​ខេត្ត​ព្រះសីហនុ​​ស្ថិត​ក្នុង​ភូមិ​​ទ្វី​ខាង​ជើង​ សង្កាត់​អណ្តូង​ខ្មែរ ​​ក្រុង​

លោក​អូបាម៉ា​​​តែង​តាំង​​​លោក​​JACOB LEWជា​រដ្ឋ​មន្ត្រី​រតនា​គារ​

Posted: 10 Jan 2013 07:56 PM PST

លោក​អូបាម៉ា​ និង​លោក​JACOB LEW
ប្រធានាធិបតី​​​អាមេរិក​​​លោក​បារ៉ាក់​ អូបាម៉ា​ កាល​ពី​ថ្ងៃទី​​១០ មករា បាន​តែង​តាំង​​លោក​JOCOB LEW ​ជា​រដ្ឋ​មន្ត្រី​​រតនា​គារ​ជំនួស​​លោក​​TIMOTHY GEITHNER ​។ជា​អ្នក​ជំនាញ​​​ការ​ខាង​ថវិកា​លោក​​​LEW ​ធ្លាប់​កាន់​​​តំណែង​​ជា​ប្រធាន​​ការិយាល័យ​​គ្រប់​គ្រង​​​ និង​ថវិកា​ក្នុង​រដ្ឋា​ភិបាល​​​របស់​​​អតីត​ប្រធានា​ធិបតី​​លោក​ប៊ីល​គ្លីន​តុន​រវាង​ឆ្នាំ​១៩៩៨ ​និង​២០០១ ។

កងទ័ព​ឥណ្ឌា​និង​កងទ័ព​បា៉គីស្ថាន​បាញ់​ត​គ្នា​នៅ​កាស្មៀរ​

Posted: 10 Jan 2013 07:56 PM PST

កាលពី​ថ្ងៃទី​១០ មករា ​កង​ទ័ពឥណ្ឌា​ និង​កង​ទ័ព​បា៉គីស្ថាន​បាន​បាញ់​តគ្នា​នៅតាម​ខ្សែ​បន្ទាត់​ត្រួត​ពិនិត្យ​ដែល​បែងចែក​តំបន់​កា​ស្មៀរ​ ។យោង​តាម​​មន្ត្រី​ឥណ្ឌា​ទាំងឡាយ​ថា ​ការ​រំលោភ​​បំពាន​លើ​បទ​ឈប់​បាញ់​គ្នា​កត់​សម្គាល់​ឃើញ​​កាលពី​យប់​ថ្ងៃ​​ទី​១០ មករា ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​នោះ​ក្នុងតំបន់​គ្រីស្នា​ហ្គា​ទី​​ស្រុក​ព្រំ​ដែន​POONCH ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៨០​គីឡូម៉ែត្រ​ភាគ​និរតី​ទី

វាយ​ប្រហារ​​ភេរវកម្ម​​​នានា​នៅប៉ាគីស្ថាន​​​ស្លាប់​យ៉ាង​តិច​​​101​នាក់​

Posted: 10 Jan 2013 07:56 PM PST

ទិដ្ឋ​ភាព​​នៅកន្លែង​​វាយ​ប្រហារ
យោង​តាម​​​កង​កម្លាំង​ប៉ូលិស​ថា ​ការ​វាយ​ប្រហារ​​​​ភេរវកម្ម​​​មួយ​​ចំនួន​​​កាល​ពី​ថ្ងៃទី​​១០ មករា ក្នុង​មូល​ដ្ឋាន​​​​២​របស់​ប៉ាគីស្ថាន​ បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​យ៉ាង​តិច​​១០១​នាក់​ ។មនុស្ស​៦៩​នាក់​​ស្លាប់​ហើយ​១២០​នាក់​ទៀត​ត្រូវ​​របួស​នៅ​​​ទីក្រុង​​​កេតា​ទីប្រ​ជុំ​ជន​ខេត្ត​​​​​​បាលូត​ជី​ស្ថាន​ ភាគ​និរតី​​បា៉គី​ស្ថាន​​​​ជាប់​ព្រំដែន​​​ជាមួយ​​អាហ្វហ្គានីស្ថាន​​​ ដែល​នៅ​ទីនោះ​​​មាន​ការ​ផ្ទុះ​​២​ដែល​​​​មានការ​​សម្រប​សម្រួល​​​​គ្នា​កើត​មាន​​​នា​ពេល​យប់ ។

ឡិចស៊ីស​ RX300 បុក​រថយន្ត​​កូរ៉ូឡា​បោក​នឹង​បង្គោលភ្លើង​រងរបួស​ធ្ងន់២នាក់

Posted: 10 Jan 2013 07:55 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថ​យន្ត​ឡិចស៊ីស​ RX300 ​​ពណ៌ខ្មៅ ​​ជិះគ្នា​៣នាក់ ​ស្រី២នាក់ ​ប្រុសម្នាក់​​ បានបើកទៅបុកជាមួយ​រថយន្តកូរ៉ូឡា​​​ ពណ៌ស្ករ ​​ជិះគ្នា​​២នាក់ ​ស្រី​ម្នាក់ ប្រុសម្នាក់ បោកផ្ទប់​នឹងបង្គោល​​ភ្លើង​ បណ្តាល​ឱ្យរងរបួស​ធ្ងន់​២នាក់ ​ចំណែករថយន្ត​​​រង​ការខូចខាត​​យ៉ាងដំណំ​​​​ទាំង២គ្រឿង ។ ​​គ្រោះថ្នាក់នេះ ​​បានកើតឡើង​​កាលពីវេលាម៉ោង​៣ ​និង​៣០នាទីទៀបភ្លឺ ​ថ្ងៃទី​១១ មករា ​២០១៣ នៅ​

ប្រទះឃើញ​​​ជន​បរ​ទេស​ស្បែក​ខ្មៅ​ដេក​ស្លាប់​នៅលើបង់

Posted: 10 Jan 2013 07:50 PM PST

រាជ​ធានីភ្នំពេញ ៖ ជន​បរទេស​ស្បែក​ខ្មៅ​ម្នាក់ ត្រូវបានគេប្រទះ​ឃើញដេកស្លាប់​នៅលើបង់ ដោយមិនទាន់បានដឹងពី​មូលហេតុ ហើយនៅ​ពេលនេះ សមត្ថកិច្ចកំពុងធ្វើ​កោសល្យវិច្ឆ័យ និងមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ​នៅឡើយ ។ ហេតុការណ៍​​ដែល​បង្កឲ្យមាន​ការភ្ញាក់ផ្អើលនេះ​កើត​ឡើង​កាលពីម៉ោងជាង៨​​ព្រឹកថ្ងៃទី១១ មករា ២០១៣ នេះតាមបណ្ដោយ​ផ្លូវលេខ​​១៣០ ស្ថិតក្នុង​សង្កាត់ផ្សារ​កណ្ដាល​ទី១ ខណ្ឌដូនពេញ ៕

កាក​បាទ​ក្រហម​កម្ពុជា​​ប្រគល់​​អំណោយ​ដល់​​​ពល​រដ្ឋ​ជិត​​600គ្រួសារ​​នៅ​ខេត្ត​កំពង់​ស្ពឺ

Posted: 10 Jan 2013 07:45 PM PST

លោកជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ​ប៊ុន​ រ៉ានី​ ហ៊ុន សែន​
ខេត្ត​កំពង់​ស្ពឺ​ ៖ នៅ​សាលា​ឃុំ​ភារី​មាន​ជ័យ ​ស្រុក​​បរសេដ្ឋ កាលពីថ្ងៃទី១០​ មករា​ លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន ប្រធាន​កាក​​​បាទ​ក្រហម​កម្ពុជា បាន​អញ្ជើញ​ចែក​អំណោយ​​ជា​ស្បៀង និង​សម្ភារ​ជូនដោយ​ផ្ទាល់​ដៃ​ដល់អ្នក​ផ្ទុក​មេរោគ​អេដស៍​ កុមារ​កំព្រា​ ​ចាស់​ជរា​គ្មានទីពឹង​ និង​ជនពិការ​ចំនួន​​៥៩៤​គ្រួសារ​មក​ពី​ស្រុក​បរ​សេដ្ឋ​ និង​ស្រុក​គង​ពិសី​ ​។

ក្រុម​អ្នកតំណាង​​រាស្ត្រ​​គណបក្ស​​ប្រឆាំងស្នើ​​ឱ្យ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​​ដកតំណែង​លោកចម ប្រសិទ្ធ

Posted: 10 Jan 2013 07:35 PM PST

រាជ​ធានីភ្នំពេញ ៖ ក្រុមអ្នក​តំណាងរាស្រ្តគណ​បក្សប្រឆាំង បានសុំឲ្យសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដកតំណែង​លោកចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ។ នេះបើយោងតាម​លិខិតមួយច្បាប់របស់ក្រុមអ្នក​គណបក្សប្រឆាំង​ដែល​កោះសន្តិ​ភាព ទើប​ទទួល​បាន​កាលពីយប់​ថ្ងៃទី​១០ មករា ២០១៣ ។

កង​​​រាជ​អាវុធ​ហត្ថ​​​បង្ក្រាប​​ហាង​ខា​រ៉ា​​អូ​ខេ​​បម្រើ​​​​​សេវា​ផ្លូវ​​​​ភេទ​​​ឃាត់​ខ្លួន​​4នាក់​

Posted: 10 Jan 2013 07:30 PM PST

កង​​​រាជ​អាវុធ​ហត្ថ​​​បង្ក្រាប​​ហាង​ខា​រ៉ា​​អូ​ខេ​​បម្រើ​​​​​សេវា​ផ្លូវ​​​​ភេទ​​​ឃាត់​ខ្លួន​​4នាក់​
ខេត្ត​​ព្រះ​សី​ហនុ​​​ ៖ ​ប្តី​​-ប្រពន្ធ​​ជា​ម្ចាស់​​ហាង​ខា​រ៉ា​​អូ​ខេ​​យី​ហោ​​ម្លប់​​ស្លា​​ក្រោល​​គោ​ ​​មាន​ទី​តាំង​​ស្ថិត​នៅ​​​ក្រុម​​​ទី​៩ ​ភូមិ​​​៣ ​​សង្កាត់​លេខ​​៣ ​​ក្រុង​​​​ព្រះ​សី​ហនុ​ ​ដែល​ជាប់​ចោទ​​ពី​បទ​​​​សញ្ចារ​​កម្ម ​​​រួម​ជាមួយ​​ស្ត្រី​​បម្រើ​​​សេវា​​ផ្លូវ​​ភេទ​​​២​នាក់​ ត្រូវ​បាន​​កម្លាំង​ការិយា​ល័យ​​ប្រឆាំង​​កា​រជួួញ​ដូរ​​​មនុស្ស​​​ និង​ការ​ពារ​​​អនី​តិ​ជន​បញ្ជា​ការ​​​ដ្ឋាន​​​កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត​ឃាត់​​ខ្លួន​កាល​ពី​​​វេលា​ម៉ោង​​​៧និង​​២០​នាទី​​យប់​​ថ្ងៃ​​​ទី​​៨

ម៉ូតូស្មាស់​បុក​ឌ្រី​មសេ​១២៥ របួសធ្ងន់-ស្រាល​៣​នាក់​

Posted: 10 Jan 2013 07:25 PM PST

មនុស្ស​ឆោឡោ​​នៅ​កន្លែង​កើតហេតុ​
រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​បាន​រង​របួសធ្ងន់​ដេក​សន្លប់​ស្តូក​ស្តឹង​នៅ​កណ្តាល​ផ្លូវត្រូវ​បាន​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ​ និង​បុរស​២​នាក់​ទៀត​រង​របួស​ស្រាល​ដោយ​គ្រាន់តែ​​​បែក​មុខ​បែក​មាត់​ហូរ​ឈាម​បន្តិច​បន្តួច​ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​​ឡើង​ដោយ​ម៉ូតូ​​ស្មាស់​ពណ៌ខ្មៅ មួយ​​គ្រឿង ជិះ​​គ្នា​២​នាក់​បាន​បើក​ទៅ​បុក​ម៉ូតូឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ​ស៊េរី​២០១២ មួយ​គ្រឿង​ទៀត បើក​ដោយ​បុរស​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!