Koh Santipheap Daily

Koh Santipheap Daily


ពល​ការិនី​​ក្រុម​ហ៊ុន​​មីនី​បៀ55នាក់​បញ្ចប់​​​ការ​សិក្សា​​​​ត្រឡប់​​ពី​​ប្រទេស​ថៃ

Posted: 25 Jan 2013 12:00 AM PST

ក្រុង​​ប៉ោយ​​ប៉ែត ៖ ពល​ការិនី​​របស់​ក្រុម​​ហ៊ុន​មីនី​បៀ​​ចំនួន​៥៥​​នាក់ ​​​ដែល​បញ្ចប់​​វគ្គ​សិក្សា​​​នៅ​ប្រទេស​​ថៃ​​ បាន​វិល​ត្រឡប់​​មក​កម្ពុ​ជា​វិញ​​​តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​​កាល​ពី​​វេលា​​ម៉ោង៩​​ព្រឹក​ថ្ងៃ​ទី​២៣ មករា ។ តាម​​​​​តំណាង​ក្រុម​ហ៊ុន​​មីនី​បៀ​​បាន​​ឱ្យ​ដឹង​ថា ពល​ការិនី​ទាំង​​៥៥​​នាក់​ បាន​ទទួល​​ការ​បណ្តុះ​បណ្តាល​​ក្នុង​​​វគ្គ​​សិក្សា​​​ផ្នែក​​​អេឡិច​ត្រូនិក​​​អស់​រយៈ​​ពេល​​​​៣​ខែ​​នៅ​ក្នុង​​ខេត្ត​​ណុប​​ថាក់​បុរី ប្រទេស

អង្គរក្ស​​២​នាក់​ផឹក​ទឹក​ត្នោត​​ជូរ​ស្រវឹង​ជិះ​ម៉ូតូ​​ឌុប​គ្នា​​លើក​កាំភ្លើង​​ច្រងេង​ច្រងាង​តាម​ផ្លូវ​សាធារណៈ​នគរ​​បាល​ឃាត់​ខ្លួន​

Posted: 24 Jan 2013 11:55 PM PST

អង្គរក្សដែល​សមត្ថកិច្ច​ឃាត់ខ្លួន​
រាជធានីភ្នំពេញ ៖ ​នគរបាល​ខណ្ឌ​​ចំការ​មន ​បា​នឃាត់​ខ្លួន​បុរស​២​នាក់​​ជា​​អង្គរក្ស​ដែល​ផឹក​ស៊ី​ស្រវឹង​ជិះ​ម៉ូតូ​​មួយ​គ្រឿងម៉ាកឌ្រីម​សេ​១២៥ ស៊េរី​២០១០ ឌុប​គ្នា​​ដក​កាំភ្លើង​​សម្ញែង​​ប្រជា​ពលរដ្ឋ​ក៏ដូចជា​អ្នក​ដំណើរ​ផ្សេង​ទៀត​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​​កាល​ពីវេលា​ម៉ោង​៤​និង​៤០​​នាទី​​រសៀល​ថ្ងៃទី​​២៤ មករា ​២០១៣ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ម៉ៅសេទុង ​​ក្នុងសង្កាត់​​ទួល​ទំពូង​​ទី​២ ខណ្ឌ​ចំការ​មន ។

ទាហាន​សៀម​បាញ់​ពល​រដ្ឋ​ខ្មែរ​ម្នាក់​របួសធ្ងន់ និង​៣​នាក់​ទៀត​​រត់​រួច​ពេល​លួច​ចូល​កាប់​ឈើ​គ្រញូង​

Posted: 24 Jan 2013 11:53 PM PST

ខេត្តបាត់ដំបង​ ៖ ពល​រដ្ឋ​​ខ្មែរ​​ម្នាក់​ត្រូវទាហាន​​ឈុត​ខ្មៅ​របស់​សៀម​បាញ់​ឱ្យ​​របួស​ធ្ងន់​ និង​៣​នាក់​ទៀត​រត់​រួច​ខ្លួន​ក្នុង​គ្រា​លួច​ចូល​ទៅ​រក​កាប់​​ឈើគ្រញូង​​លើ​ទឹកដី​សៀម​ខុស​ច្បាប់​​ កាលពីវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​​២៤ មករា ​២០១៣ នេះបើ​យោងតាម​ការ​ផ្តល់​ព័ត៌​មាន​​ពី​មន្ត្រី​ព្រំ​​ដែន​ខ្មែរ-សៀម ស្រុក​សំឡូត ។ មន្ត្រី​ព្រំដែន​និយាយ​ថា ចំណុច​បាញ់​​​ប្រហារ​នោះ​បាន​កើតឡើង​​លើ​ទឹកដី​ប្រទេស​សៀម​ក្នុង​ភូមិ​​សាស្ត្រភូមិ​តាយ​ថេ ឃុំ​ដាន​​ឈុំភុង ​ ស្រុក​បរ៉ាយ ​ខេត្ត​

លោក​ចន ឃ័រ​រី​ សន្យា​រក​ដំណោះ​ស្រាយ​ការ​ទូត​សំណុំ​រឿង​​​នុយ​ក្លេ​អ៊ែរ​អីុ​រ៉ង់​

Posted: 24 Jan 2013 11:53 PM PST

លោក​ចន ឃ័រ​រី 
ព្រឹទ្ធ​​សមាជិក​អាមេរិក​​ លោក​ចន ឃ័រ​រី ដែល​ត្រូវ​ជ្រើស​តាំង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស កាល​ពី​ថ្ងៃ​ទី​២៤ មករា ​បាន​សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​ការ​ទូត​​មួយ​លើ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​​ដ៏​ចម្រូង​ចម្រាស់​របស់​អីុ​រ៉ង់ ។នៅ​ឯ​គណៈ​​កម្ម​ការ​កិច្ច​ការ​បរទេស​របស់​ព្រឹទ្ធ​សភា​ក្នុង​សវ​ន​ការ​មួយ​​ អំពី​ការ​តែង​តាំង​រូប​លោក​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី អ្នក​ជើង​ចាស់​ខាង​​ការ​ទូត​រូប​នេះ បាន​បង្ហាញ​ពី​ទស្សន​វិស័យ​

លោក​​KIM YONG-JOONតែង​តាំង​​​​ជា​នាយក​រដ្ឋ​មន្ត្រី​​ថ្មី​កូរ៉េ​ខាង​ត្បូង​

Posted: 24 Jan 2013 11:51 PM PST

លោកស្រី​ប្រធានាធិបតី​​ និង​លោក​​KIM YONG-JOON
ប្រធានាធិបតី​ជាប់​ឆ្នោត​​កូរ៉េ​ខាង​ត្បូង​​​​លោក​ស្រី​​PARK GEUN HYE ​ប្រកាស​ពី​រសៀល​​​ថ្ងៃទី​​២៤ មករា ​នូវ​ឈ្មោះ​​របស់​នាយក​រដ្ឋ​មន្ត្រី​​​លោក​ស្រី​គឺ​លោក​​KIM YONG-JOON ​បច្ចុប្បន្ន​​ជា​ប្រធាន​​គណៈ​កម្មាធិការ​​រៀប​ចំ​​ការ​ឆ្លង​កាត់​ចាប់​ពី​ថ្ងៃទី​២៧ ធ្នូ​មក​ ។​ដោយ​ប្រកាស​​ខ្លួន​ឯង​​ផ្ទាល់​នូវ​ឈ្មោះ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​លោក​ស្រី​PARK​ គូស​​បញ្ជាក់​​ថា​ លោក​KIM YONG-JOON ​ជា​មនុស្ស​​​ដែល​​

ទាហាន​ម្នាក់​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួនពុំ​ដឹង​ពី​មូល​ហេតុ​

Posted: 24 Jan 2013 11:45 PM PST

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ទាហាន​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​វិន ធីដែន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ នៅ​អង្គភាព​វរ​សេនា​តូច​លេខ​៤១២​ កងពល​តូច​ថ្មើរ​ជើង​លេខ​៤១​ រស់​នៅ​ក្នុងភូមិ​ត្រពាំង​ប្រាសាទ​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​ប្រាសាទ​បាន​បាញ់​សម្លាប់​ខ្លួននឹង​កាំភ្លើង​អាកា​ស្វាយ​បត់​​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២២​ មករា​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​នៃ​ការ​​ធ្វើ​អត្តឃាតនេះ​​ឡើយ ។​

Real Madrid ជា​ក្លិប​​បាល់​ទាត់​​រក​ចំណូល​​ខ្ពស់​​បំផុត​ឆ្នាំ​2011-2012

Posted: 24 Jan 2013 11:43 PM PST

Real Madrid ជា​ក្លិប​​បាល់​ទាត់​​រក​ចំណូល​​ខ្ពស់​​បំផុត​ឆ្នាំ​2011-2012
​​Real Madrid នៅ​តែ​រក្សា​តំណែង​​ជា​ជើង​ឯក​ក្លិប​​បាល់​ទាត់​​ដែល​មាន​ចំណូល​​ខ្ពស់​​បំផុត​​នៅ​លើ​ពិភព​លោក​​​រយៈ​ពេល​​មួយ​ឆ្នាំ​​ទៀត ក្រោយ​ពី​អាច​​រក​ចំណូល​​បាន​​ដល់​​ទៅ​៥១២,២​​លាន​អឺរ៉ូ​​ក្នុង​រដូវ​កាល​​២០១១-២០១២ កន្លង​មក​ ធ្វើ​​ឱ្យ​​ក្លិប​​អតីត​​​ជើង​ឯក​​ក្នុង​ក្រ​ប​ខ័ណ្ឌ​​​ Laliga មួយ​​នេះ​ក្លាយ​ជា​​​ក្លិប​​កីឡា​ដំបូង​​ក្នុង​ប្រវត្តិ​សាស្ត្រ​​ដែលរក​ចំណូល​​​មួយ​ឆ្នាំបាន​​​​លើស​ពី​​៥០០​​លាន​អឺរ៉ូ ។

ក្រុម​ហ៊ុន GMG បង្កើត​​រោង​ចក្រ​ផលិត​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​​ ​និង​អំពូល LED ​នៅ​ប្រទេស​កម្ពុជា​

Posted: 24 Jan 2013 11:43 PM PST

ការបង្កើត​រោងចក្រ​ផលិត​​ថាម​ពល​ពន្លឺព្រះ​អាទិត្យ​
រាជធានីភ្នំពេញ ៖ ​ក្រុម​ហ៊ុន GMG Global digital Group ជា​ក្រុម​ហ៊ុន​​កូរ៉េ​មួយ​​​ដែល​ទទួល​​បាន​ច្បាប់​អនុ​ញ្ញាត​​ពី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល​ ហើយ​គ្រោង​នឹង​បង្កើត​រោង​ចក្រ​ផលិត​ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​​ និង​អំពូល LED ​នៅកម្ពុជា​ជា​​លើ​ក​ដំបូង​​ក្នុង​គោល​បំណង​​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ទីផ្សារ​​នៃ​ការ​ប្រើ​ប្រាស់​ថាម​ពល​​អគ្គិសនី និងកាត់​បន្ថយ​ភាពក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ​​ ព្រោះ​អំពូល​នេះ​អាច​សន្សំភ្លើង​បាន​៦០​ទៅ​​៧០​​ភាគរយ និង​មា​ន​​

​ពលរដ្ឋអេស្ប៉ាញ​ជិត​៦លាននាក់​គ្មាន​ការ​​ងារ​ធ្វើ

Posted: 24 Jan 2013 11:39 PM PST

​
ពលរដ្ឋអេស្ប៉ាញជិតត​​៦​លាននាក់​​កំពុង​​គ្មាន​​ការ​ងា​រ​ធ្វើ​​​ដែ​ល​ធ្វើ​ឲ្យ​​អត្រាអត់ការងារ​ធ្វើ​ឈាន​ដល់​​ជាង​២៦%​នៃ​កម្លាំងពលកម្ម​ ។​ តួលេខ​ដែលបានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​ មករា ​គឺ​ជា​ភស្តុតាង​បញ្ជាក់​ថា ​​អេស្បា៉ញ​​​មិន​​ទាន់ធ្លាក់ដល់កម្រិត​ទាប​បំផុត​ដូចដែល​ក្រុម​អ្នក​វិភាគ​​​​និយាយថា ​ប្រទេ​សនេះនឹង​​បន្ត​ជា​​ច្រើន​ខែ​​ទៀត​​​នៅ​គ្រា​ដែល​​ប្រទេស​​​​ប្រឈម​​មុខ​ ​និ​​ង​ការ​បាត់​បង់​ការ​ងារ​

ការចាក​ចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប​អាច​ប៉ះបាល់​ដល់​ពាណិជ្ជកម្ម​របស់​ចិន​

Posted: 24 Jan 2013 11:37 PM PST

​
អ្នក​វិភាគ​និយាយថា​ ​ប្រទេស​ចិន​នៅ​តែ​ជា​ដៃ​គូ​ដ៏​សំខាន់​របស់​អង់គ្លេស​ និ​ង​សហ​ភាព​អឺរ៉ុប ប៉ុន្តែ​វា​ពិត​ជា​មានបញ្ហា​យ៉ាង​ប្រាកដ​ប្រសិន​បើ​អង់ គ្លេស​​ជ្រើស​រើស​ការ​ចាក​ចេញ​​ពី​ប្លុក​សហ​ភាព​អឺរ៉ុប​​នៅ​ក្នុង​​អនុស្សរណៈ​ដូច​ដែល​លោក​នាយ​ក​រដ្ឋ​មន្ត្រី​អង់គ្លេស​ដេវីដ​កាមេរូន​ បាន​សន្យា​មែន​នោះ ។

ពង្រាយ​ខ្សែចរន្ត​អគ្គិសនី​ «ឆក់​កណ្តុរ​» ក្នុង​​ស្រែ​ភ្លាត់​ស្នៀត​​ឆក់​ខ្លួន​​ឯ​ងស្លាប់​

Posted: 24 Jan 2013 11:37 PM PST

ខេត្ត​បាត់ដំបង ៖ សមត្ថកិច្ច​​មូលដ្ឋាន​​បាន​រាយ​ការណ៍​​ថា អ្នក​​ប្រកបរបរ​ពង្រាយ​ខ្សែ​​ចរន្ត​អគ្គិសនី «ឆក់​សត្វ​កណ្តុរ» ​ក្នុងស្រែ​ម្នាក់​បាន​ភ្លាត់​ស្នៀត​ឆក់​​ខ្លួន​ឯ​ងស្លាប់​ កាល​ពី​​វេលា​ម៉ោង​​៤​ទៀប​ភ្លឺ​​ថ្ងៃទី​​២៤ មករា ​២០១៣ នៅ​កណ្តាល​វាល​ស្រែ​ចំណុច​ «អន្លង់​​តាអ៊ួ» ​ក្នុងភូមិ​ប៉ោយ​តាសេក ឃុំ​បឹង​ព្រីង ​ស្រុក​ថ្ម​គោល ។

ក្រុមហ៊ុនសាំ​ស៊ុង​​​​ទទួល​បាន​ប្រាក់​ចំណេញ​

Posted: 24 Jan 2013 11:35 PM PST

ក្រុមហ៊ុនសាំ​ស៊ុង​​​​ទទួល​បាន​ប្រាក់​ចំណេញ​
​​ក្រុម​ហ៊ុន​​​សាំ​ស៊ុង​​អេ​ឡិច​​​ត្រូ​និក​​​របស់​កូរ៉េ​​​ខាង​ត្បូង​និយាយ​​ថា ប្រាក់​ចំណេញ​​ដុល​របស់​​​ខ្លួន​បាន​ហក់​ឡើង​​​​​៧៥,៦​​%​​​ ដល់​​៧,០៤​%​​លានលាន​វ៉ុន​​ ស្មើ​នឹង​​​​៦,៦​​ពាន​់​លាន​ដុល្លារ​​​នៅ​ក្នុង​ត្រី​មាស​​​ទី​​​៤​​ឆ្នាំ​​២០១២​​ ដោយសារ​ការ​​​លក់​ទូរ​ស័ព្ទ​​​​ស្មាត​ហ្វូន​​ដាច់​បាន​ច្រើន​ ។​​ ​ប្រាក់​​​​​ចំណេញ​​​ប្រតិ​បត្តិ​​​​ការ​នៅ​ក្នុង​​​ខែ​​​តុលា​ ដល់​ខែ​ធ្នូ​មាន​ចំនួន​​​​​៨,៨​៤​លាន​​​​លាន​វ៉ុន​​​ ពោ​គឺ​​​​កើន​​​៨៩,៧​%​​​​ធៀប​នឹង​​​ឆ្នាំ​មុន​ ។

កូន​អកត​ញ្ញូ​ស្រវឹង​ស្រា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ដេញ​វាយ​ម្តាយ​ រក​ដុត​ផ្ទះ​ចោល​

Posted: 24 Jan 2013 11:30 PM PST

កូន​អកត​ញ្ញូ​ស្រវឹង​ស្រា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ដេញ​វាយ​ម្តាយ​ រក​ដុត​ផ្ទះ​ចោល​
ខេត្ត​កណ្តាល ៖ យុវជន​ម្នាក់​បាន​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​មូលដ្ឋាន​ស្រុក​ស្អាង​ចាប់​ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​ បន្ទាប់​ពី​លោក​កូន​រូប​នេះ​បាន​ផឹក​ស្រា​ស្រវឹង​ ហើយ​វាយ​បំផ្លាញ​របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បែក​ខ្ទេច​ខ្ទី​អស់​មួយ​ចំនួន​ មិន​តែ​ប៉ុណ្ណោះ​បាន​ដេញ​វាយ​ម្តាយ​ និង​គំរាម​ដុត​ផ្ទះ​ចោល​ទៀត​ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់​ពេល ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ម៉ោង​២​

រថយន្ត​ណាវ៉ារ៉ា​ងោក​មួយ​ភាំង​រេ​ចង្កូត​ទៅបុក​​រនាំង​ដែក​​បាក់​​5​ផ្ទាំង​

Posted: 24 Jan 2013 11:15 PM PST

រថយន្ត​ណាវ៉ារ៉ា​ងោក​មួយ​ភាំង​រេ​ចង្កូត​ទៅបុក​​រនាំង​ដែក​​បាក់​​5​ផ្ទាំង​
រាជធានីភ្នំពេញ ៖ រថយន្តនីស្សាន់​ណាវ៉ារ៉ា​មួយ​គ្រឿង​ដោយ​សារ​តែអ្នក​បើក​បរ​ងងុយ​ដេក​បាន​​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ហើយ​​ជ្រុល​ទៅ​បុករះ​រនាំង​ដែក​ពុះចែក​ទ្រូង​ផ្លូវ​បាក់​ដួល​រាប​ដល់​ដី​អស់​ចំនួន​៥​ផ្ទាំង​ ​កាល​ពីវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ​មករា​ នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធរុស្ស៊ី​ត្រង់​​មុខ​អាកាស​យានដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ​ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ​។

សកម្ម​ជន​តាម​សម្លាប់​​មេធ្មប់​ ក្នុង​រឿង Hansel and Gretel : Witch Hunters (3D)

Posted: 24 Jan 2013 11:14 PM PST

រឿង Hansel and Gretel : Witch Hunters (3D)
រាជធានីភ្នំពេញ ៖ នៅ​ក្នុង​រង្វិល​​ងងឹត​​នៅលើ​រឿង​និទាន​ បង​ប្អូន​ Hansel និង Gretel គឺជា​​ក្រុម​ស៊ី​ឈ្នួល​​ដ៏​អស្ចារ្យ​​ដែល​តាម​សម្លាប់​​មេធ្មប់​​ដ៏​កាច​សាហាវ​​ទូទាំង​ពិភព​​លោក​ដោយ​គ្មាន​​ញញឺត ។ ថាតើ​ក្រុម​ស៊ី​ឈ្នួល​ដ៏​អស្ចារ្យ​​ដែល​តាម​សម្លាប់​​មេធ្មប់​​ដ៏កាច​សាហាវ​ទូទាំង​ពិភព​លោក​នោះ​ជួប​នឹង​បញ្ហា​អ្វីខ្លះ?

សិស្សនិស្សិត​​កម្ពុជា​៤រូប​ទទួល​​ជ័យលាភី​​ទៅចក្រភព​អង់គ្លេស​​ក្នុងការ​ប្រកួត​និយាយ​​ភាសាអង់គ្លេស​

Posted: 24 Jan 2013 11:09 PM PST

សិស្សនិស្សិត​​កម្ពុជា​៤រូប​ទទួល​​ជ័យលាភី​​ទៅចក្រភព​អង់គ្លេស​​ក្នុងការ​ប្រកួត​និយាយ​​ភាសាអង់គ្លេស​
រាជធានីភ្នំពេញ ៖ សិស្ស និស្សិត​ចំនួន​១៧នាក់​ ដែ​ល​មកពី​វិទ្យាល័យ​ សាកលវិទ្យា​ល័យ​រដ្ឋ ​និង​ឯក​ជន​​បាន​ចូល​រួមប្រកួត ​ជ្រើស​រើស​​ជើងឯក​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ​​ក្នុងវគ្គ​​ផ្តាច់ព្រ័ត្រ​ ដែល​បាន​ប្រព្រឹត្ត​​ទៅ​ កាលពី​​ល្ងាច​ថ្ងៃទី​២៤ មករា ២០១៣ ​នៅសាល​មហោស្រព​ចតុមុខ រាជ​ធានីភ្នំពេញ ដែល​​បាន​រៀបចំឡើង​​ដោយស្ថាប័នស្ព្រីង​បត​ប្រចាំ​កម្ពុជា ក្រោម​អធិបតី​​ភាព​​លោក​

ក្រុង​​វ៉ាសីុន​តោន​ដាក់​​ទណ្ឌ​កម្ម​ប្រឆាំង​ក្រុង​ព្យុង​យ៉ាង​

Posted: 24 Jan 2013 11:07 PM PST

កាល​ពី​ថ្ងៃ​ទី​២៤ មករា សេត​វិមាន​បាន​ថ្កោល​​ទោស​​ គម្រោង​របស់​​កូរ៉េ​ខាង​ជើង​សាក​ល្បង​នុយ​ក្លេ​អែ៊រ​ថ្មី ដោយ​ចាត់​ទុក​ថា នោះ​ជា​ការ​បង្ក​ហេតុ​ដោយ​ឥត​ប្រយោជន៍​មួយ ។លោក JAY CARNEY អ្នក​នាំ​ពាក្យ​របស់​សេត​វិមាន​ថ្លែង​ទៅ​កាន់​​ពួក​អ្នក​កាសែត​ថា សេច​ក្តី​ថ្លែង​ការណ៍​របស់​​​កូរ៉េ​ខាង​ជើង​ គឺ​ជា​ការ​បង្ក​ហេតុ​ដោយ​ឥត​ប្រយោជន៍ ។ លោក​បន្ត​ថា ការ​សាក​ល្បង​ទាំង​នោះ​ ជា​ការ​រំលោភ

ក្រៅពី​ធ្វើ​ស្រែ​អ្នក​ឃុំ​កំពង់​​រាប​ធ្វើ​ចម្ការជា​របរទី2​យ៉ាង​សកម្ម

Posted: 24 Jan 2013 11:00 PM PST

ក្រៅពី​ធ្វើ​ស្រែ​អ្នក​ឃុំ​កំពង់​​រាប​ធ្វើ​ចម្ការជា​របរទី2​យ៉ាង​សកម្ម
ខេត្ត​តាកែវ ៖ ប្រជាពល​រដ្ឋនៅ​ភូមិ​កំពង់​រាប,​ ភូមិ​កំពង់​សម៉, ភូមិកំពង់​ព្រះ និងភូមិ​កញ្ចិល ស្ថិត​ក្នុង​ឃុំកំពង់រាប ស្រុក​ព្រៃកប្បាស​ ខេត្ត តាកែវ ​កំពុងខិត​ខំ​ដាំ​ដំណាំចម្ការ ដើម្បី​ផ្គត់​ផ្គង់​​ជីវ​ភាព​​គ្រួសារ​​ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​​រួចរាល់ហើយនោះ។​ប្រជាពល​រដ្ឋ​មួយ​ចំនួន​​ស្ថិត​ក្នុង​ភូមិ​ទាំង​នោះ​ឱ្យ​ដឹងនា​​​ពេល​ថ្មីៗនេះ​ថា ពួក​គាត់តែង​តែ​ប្រកប​មុខរបរ​ដាំដំ​ណាំ​បន្ថែម​បន្ទាប់​ពីច្រូតកាត់​ប្រមូល​ផល​ស្រូវ​​ប្រាំង​រួច​ហើយ ។

ក្មេង​ប្រុស​​ម្នាក់​​រថយន្ត​កិន​ជាប់​​ក្រោម​កង់​​​​ធ្លាយ​​ខួរ​​ស្លាប់​

Posted: 24 Jan 2013 10:30 PM PST

ក្មេង​ប្រុស​​ម្នាក់​​រថយន្ត​កិន​ជាប់​​ក្រោម​កង់​​​​ធ្លាយ​​ខួរ​​ស្លាប់​
ខេត្តកំពត​ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​រថយន្ត​បុក​​​​ហើយ​កិន​ជាប់​​ក្រោម​កង់​មុខ​​គួរ​​​ឱ្យ​​រន្ធត់​​​​​បណ្តាល​​ឱ្យ​​ស្លាប់​​ទាំង​វេទនា​​បំផុត​​​​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២២ មករា នៅ​តាម​បណ្តោយ​​ផ្លូវ​ក្រាល​​​ក្រួស​ក្រហម​មួយ​ស្ថិត​​ក្នុង​ភូមិ​​កោះ​ត្នោត​​​ ឃុំ​ព្រែក​​ក្រឹស ស្រុក​​កំពង់​ត្រាច ។

ចេញពី​ហូប​ការ​បើក​ម៉ូតូ​​លឿន​​បុក​រថយន្ត​​ដឹក​ដំឡូង​ពី​ក្រោយ​ស្លាប់​

Posted: 24 Jan 2013 10:30 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ​ ៖ បុរស​ម្នាក់​​បានស្លាប់​​នៅនឹងកន្លែង​​ក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង កាល​ពីវេលា​ម៉ោង​​៧​និង​៣០នាទី​យប់​​ថ្ងៃទី​​២៤ មករា ២០១៣ ​នៅភូមិ​ទួល​ពង្រ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ​បន្ទាប់​ពី​បើក​ម៉ូតូ​​ក្នុង​ល្បឿន​លឿនទៅ​​បុក​គូទ​រថយន្ត​ដឹក​ដំឡូង​ក្នុង​​ដំណើរ​​ស្រប​ទិសគ្នា ។

ប្រកួត​វាយ​កូន​បាល់​ក្រប​ខ័ណ្ឌធំ Australian Open នាង​លី​ណា​បំ​បាក់​សារ៉ា​ប៉ូ​វ៉ា​ជួប​អា​ហ្សា​រេន​កា​

Posted: 24 Jan 2013 10:21 PM PST

តារា​វាយ​កូន​បាល់​ឆ្នើម​របស់​ចិន​នាង​លី​ណា​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្រប​ខ័ណ្ឌធំ Australian Openបន្ទាប់​ពី​បាន​បំ​បាក់​កីឡា​ការិន​ី​​ជើង​ខ្លាំង​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​២សិត​​ផ្ទួន​ៗ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ ទ​ី​២៤​ មក​រា​ នៅ​ក្រុង​ Melbourne ប្រ​ទេស​អូ​ស្ត្រា​លី ។

គណបក្ស​​​ឥណ្ឌា​​​មួយ​ចែក​កាំបិត​​ដល់​នារី​ៗ

Posted: 24 Jan 2013 10:19 PM PST

នារី​លើក​បង្ហាញ​​កាំបិត​​ដែល​ចែក​ឱ្យ​
គណបក្ស​ស្តាំ​​និយម​​ជ្រុ​ល​ឥណ្ឌា​​​មួយ​បាន​ចាប់​​ផ្តើម​​ចែក​កាំបិត​​​ជា​ច្រើន​​​ពាន់​ឱ្យ​ដល់​​បណ្តា​នារី​​ដែល​រស់​នៅ​ក្នុង​រដ្ឋ​ភាគ​ខាង​លិច​​មួយ​ដើម្បី​​ជួយ​នារី​​ទាំង​នោះ​ការ​ពារ​ខ្លួ​ន​ ក្នុងករណី​មាន​​ការ​រំលោភ​​ដែល​រឿង​បែប​នេះ​កើត​មាន​​ក្រោយ​ការ​ចាប់​រំលោភ​​​បូក​ កាល​ពី​ខែ​ធ្នូ ​លើ​និស្សិត​ស្រី​ម្នាក់​​​នៅទីក្រុង​​ញូវ​ដែល្លី​​ធ្វើឱ្យ​ប្រទេស​មានការ​ក្តុក​ក្តួល​​យ៉ាង​ខ្លាំង​មក​ ។

រីកគី បឺន​រក​បាន​គូ​ប្រ​កួត​ថ្មី​កំណត់​ឡើង​សង្វៀន​នៅ​ថ្ងៃ​ទី​១៦​ខែ​មី​នាខាង​មុខ

Posted: 24 Jan 2013 10:18 PM PST

ជើង​ឯកស្ថា​ប័ន WBOទម្ងន់​ស្រាល​រីកគី បឺន​នឹង​ឡើង​សង្វៀន​ប្រ​កួត​ការ​ពារ​និង​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBFពី​កីឡាករ​មី​ហ្គែល វ៉ាស​ហ្គេស​នៅ​ថ្ងៃ​ទី​១៦​ខែ​មីនា​ខាង​មុខ ដោយ​ការ​ប្រ​កួត​​គ្រោង​ន​ធ្វើ​នៅ​សង្វៀន Wembley Arena​ស្ថិត​ក្នុង​ទី​ក្រុង​ឡុងដ៍ ប្រ​ទេស​អង់​គ្លេស ។​

កីឡាករ​កា​ណា​ដា​ Svein Tuft ឈ្នះដំ​ណាក់​ទី​4ប្រ​ណាំង​កង់ Tour de San Luisនៅ​អា​ហ្សង់​ទីន​

Posted: 24 Jan 2013 10:16 PM PST

Svein Tuft បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ក្លាយ​ជា​អ្នក​ជិះ​កង់​លឿន​ជាង​គេ​បំផុត​​ក្នុង​ដំ​ណាក់​​ទី​៤​កម្ម​វិធី Tour de San Luis នៅ​ប្រ​ទេស​អា​ហ្សង់​ទីន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ខែ​មក​រា​កន្លង​មក​នេះ ។ ការ​ប្រ​ណាំង​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង San Luis​ប្រ​ទេស​អា​ហ្សង់​ទីន ។​

​ឆក់​​កាបូប​មិន​បាន​សម្រេច​​​តែម្ចាស់​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​​សន្លប់​​​មួ​យសន្ទុះធំ

Posted: 24 Jan 2013 10:15 PM PST

​ឆក់​​កាបូប​មិន​បាន​សម្រេច​​​តែម្ចាស់​បាន​ធ្លាក់​ពី​លើ​ម៉ូតូ​​សន្លប់​​​មួ​យសន្ទុះធំ
រាជធានី​ភ្នំពេញ​ ៖ ​និស្សិត​​ស្រី​នៅ​វិទ្យា​ស្ថាន​​វណ្ណដា​​គណនេយ្យ​ម្នាក់​​ត្រូវជន​សង្ស័យ​​​​២នាក់​​ឆក់​​កាបូប​​​មិន​បាន​សម្រេច​​​តែ​បាន​​ធ្វើ​​ឱ្យ​​និស្សិត​​ស្រី​ម្ចាស់​កាបូប​​​ធ្លាក់ពី​លើ​ម៉ូតូ​​សន្លប់​មួយ​សន្ទុះ​ធំ​ ។​ ​ហេតុការណ៍​​​នេះកើត​ឡើង​​នៅ​វេលា​ម៉ោង​​៧ និង​​៣០នាទី​​យប់ថ្ងៃទី​​២២​​ មករា ​នៅ​ខាង​លិច​​សណ្ឋាគារ​​អាំង​កុងទីណង់តាល់​​តាម​​​មហាវិថី​​ ព្រះមុនី​រ៉េត​ ​ក្នុង​សង្កាត់​​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក ​។

កសិករ​មួយ​ចំនួន​ប្តូរ​ពី​ការ​ដាំ​ស្រូវ​ងាក​មក​ដាំ​ឈូក​វិញ​ ព្រោះ​បាន​កម្រៃ​ច្រើន​ជាង​

Posted: 24 Jan 2013 10:15 PM PST

​កសិករ​មួយ​ចំនួន​ប្តូរ​ពី​ការ​ដាំ​ស្រូវ​ងាក​មក​ដាំ​ឈូក​វិញ​ ព្រោះ​បាន​កម្រៃ​ច្រើន​ជាង​
ខេត្ត​កណ្តាល​ ៖ ឈូក​ជា​ដំណាំ​មួយ​ប្រភេទ​​ងាយ​ស្រួល​ក្នុងការ​ដាំដុះ​ ហើយ​មាន​អត្ថ​ប្រយោជន៍ច្រើន​យ៉ាង​ដូច​ជា​ ក្រអៅ​ ផ្កា​ និង​ផ្លែ​មាន​ទីផ្សារ​លក់​ដូរ​ងាយ​ស្រួល​ និង​ទទួល​បាន​កម្រៃ​សមរម្យ ហេតុ​ដូច​នេះ​ហើយ​ទើបមាន​កសិករ​មួយ​ចំនួន​បាន​ប្តូរ​ពី​ការ​ធ្វើស្រូវ​​ប្រាំង​មក​ដាំ​ឈូក​វិញ ។​ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ​ដែល​ប្រកប​មុខ​របរ​ដាំ​ឈូក​នៅ​ស្រុក​ស្អាង ។​

បង​ប្រុស​ប្រធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង​កាត់​ទោស​ដាក់​គុក​2​ឆ្នាំ

Posted: 24 Jan 2013 10:13 PM PST

​បង​ប្រុស​ប្រធា​នា​ធិបតី​ 
​​លោក​លី សាង​ឌឹក​ បង​ប្រុស​របស់​ប្រធា​នា​ធិប​តី​កូេរ៉​ខាង​ត្បូង​ លោក​ លី​ម្យុង​បាក់ កាល​ពី​ថ្ងៃ​ទី​២៤ មករា ទទួល​ការ​កាត់​ទោស​ដាក់​គុក​២​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​ចំនួន​៧៥០​លាន​វ៉ុន (៦៥៤.១៦៥​ដុល្លារ​)​ពី​បទ​ទទួល​សំណូក​ធំៗ​ ។ជាប់​ឆ្នោត​ជា​សមាជិក​សភា​ដល់​ទៅ​៦​លើក​ ហើយ​ត្រូវ​ចាត់​ទុក​ថា ជា​មនុស្ស​គន្លឹះ​ម្នាក់​របស់​ប្រធានា​ធិប​តី​ដែល​ជិត​ចប់​អាណត្តិ​ លោក​លី សាង​ឌឹក ត្រូវ​ទទួល​កា​រ​​កាត់​ទោស​ពី​​បទ​ទទួល​សំណូក​ជិត​៧៥០​លាន​វ៉ុន ពី​ធនាគារ​សន្សំ​ប្រាក់​២​​ដែល​ជួប​ការ​លំបាក​ និង​ពី​ក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ ។

​កម្ពុជា​​ផ្សព្វ​ផ្សាយ​​​សៀវ​ភៅ​​លេខ​កូដ​​ចំណាត់​ថ្នាក់​​ស្ដង់​ដា​វិស័យ​សេដ្ឋកិច្ច​ជាផ្លូវការ

Posted: 24 Jan 2013 10:00 PM PST

ទិដ្ឋភាពនៅក្នុងពិធីផ្សព្វផ្សាយសៀវ​ភៅ​​លេខ​កូដ​​ចំណាត់​ថ្នាក់​​ស្ដង់​ដា​វិស័យ​សេដ្ឋកិច្ច​ជាផ្លូវការ
រាជ​ធានី​ភ្នំពេញ​ ៖ ​ក្រសួង​ផែនការ​​បាន​ប្រកាស​ផ្ស​ព្វ​ផ្សាយ​​ពី​ចំណាត់​ថ្នាក់​ស្តង់​ដា​វិស័យ​សេដ្ឋ​កិ​ច្ច​កម្ពុជា​ ដើម្បី​បង្ក​លក្ខណៈ​​ ងាយ​ស្រួល​ដល់​អ្នក​​វិភាគ​​ និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​​ផ្សេងៗ​ក្នុង​ការ​ប្រើ​ប្រាស់​លេខ​កូដ​ចំណាត់​ថ្នាក់​ស្តង់​ដា​វិស័​យ​សេដ្ឋ​កិច្ច​ឲ្យ​បាន​ត្រឹម​ត្រូវ​ប្រកប​ដោយ​គុណ​​​​ភាព​​ខ្ពស់​ ​។

ហ៊ី​យ៉ាន់​ដាយ​ដឹក​ស្រូវ​បុ​ក​​ម៉ូតូ​សេ​125​​​នៅ​ចំណុច​​​ផ្លូវ​កោង​កិន​ស្លាប់​​​ម្នាក់​​​

Posted: 24 Jan 2013 09:45 PM PST

ហ៊ី​យ៉ាន់​ដាយ​ដឹក​ស្រូវ​បុ​ក​​ម៉ូតូ​សេ​125​​​នៅ​ចំណុច​​​ផ្លូវ​កោង​កិន​ស្លាប់​​​ម្នាក់​​​
​ខេត្ត​ព្រៃវែង ៖យុវជនម្នាក់​បាន​ស្លាប់​​ភ្លាម​​នៅនឹងកន្លែង ខណៈ​ពេល​ដែល​រូបគេ​ជិះ​ម៉ូតូ​​​​​លឿន​ជ្រុល​ទៅ​បុក​ជាមួយ​​រថយន្ត​​ហ៊ីយ៉ាន់​ដាយ​ដឹក​​ស្រូវ​១​គ្រឿង​​ ដែល​បើក​បរ​​ក្នុងទិសដៅ​បញ្ច្រាស​​​គ្នា​​ ក៏​ត្រូវ​រថយន្ត​នោះកិន​អូស​ជាង​២០​ម៉ែត្រ ​​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​​រសៀល​ថ្ងៃ​ទី​២៣ ​មករា នៅ​លើ​កំណាត់ផ្លូវជាតិលេខ១ ត្រង់​​ចំណុច​ផ្លូវ​កោង​​​ ស្ថិតក្នុងភូមិក្រាំងក្អុក ​ឃុំ​កំពង់​​សឹង្ហ ស្រុក​​ព្រះ​

ចាប់ខ្លួនជនសង្ស័យប្រុសស្រី9នាក់ពាក់ព័ន្ធករណីចែកចាយប្រើប្រាស់គ្រឿងញៀន

Posted: 24 Jan 2013 09:30 PM PST

ចាប់ខ្លួនជនសង្ស័យប្រុសស្រី9នាក់ពាក់ព័ន្ធករណីចែកចាយប្រើប្រាស់គ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​​កាត់​បន្ថយ​បទ​ល្មើស​ដែល​ផ្តើម​ចេញ​ពី​បញ្ហា​គ្រឿង​ញៀន​រក្សា​បាន​នូវ​សន្តិ​សុខ​សង្គម​ និង​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​ក​ម្លាំង​ន​គរ​​បាល​នៃ​​ការិ​យា​ល័យ​​ប្រ​ឆាំង​​គ្រឿង​ញៀន​​ខេត្ត​ ដឹក​នាំ​​ដោយ​លោក​វរ​សេ​នីយ៍​ត្រី​ ធិន ស៊ិនដេត នាយ​ការិយា​ល័យ​ កាល​ពី​រសៀល​ថ្ងៃ​ទី ២២ មករា បាន​ចុះ​ប្រតិ​បត្តិ​ការបង្ក្រាបសម្បុកគ្រឿង​ញៀន​មួយ​កន្លែង​ ​នៅ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!