Koh Santipheap Daily

Koh Santipheap Daily


កីឡាករ​​ស្នាយ​ឌើរ​​មិន​ស្តាយ​​​ក្លិប Inter ទៅ​រួមរស់​ជា​មួយ​ Galatasaray

Posted: 20 Jan 2013 11:59 PM PST

យោង​តាម​​​ប្រភព​ព័ត៌​​មាន​​ពី​កាសែត​​តួកគី ចេញ​ផ្សាយ​​​កាល​ពី​​ថ្ងៃ​ចន្ទ​ទី​២១ មករា ឆ្នាំ​២០១៣ បាន​​ឱ្យ​ដឹង​ថា​កីឡាកសញ្ជាតិ​​រ​​ហូឡង់​​ស្នាយ​ឌើរ ដែល​​​​​បច្ចុប្បន្ន​​កំពុង​​​លេង​ឱ្យ​ក្លិប​ Inter បាន​​យល់​ព្រម​ចុះ​​កុង​ត្រា​​ទៅ​លេង​​ឱ្យ​ក្លិប​បាល់​ទាត់​​​តួកគី Galatasaray ក្នុង​​តម្លៃ​​ខ្លួន​​​៧,៥​​លាន​​​យូរ៉ូ​​ដែល​ស្មើ​​នឹង​​ជាង​​៩​លាន​ដុល្លារ​​អាមេរិក ។

ភ័យ​ខ្លាច​​រន្ធត់​​ព្រឺព្រួច​ក្នុង​រឿង MaMa​

Posted: 20 Jan 2013 11:57 PM PST

​
Annabel និង Lucas កំពុង​​ជួប​នឹង​​បញ្ហា​​ដ៏ធំ​មួយ ក្នុង​ការ​​ចិញ្ចឹមក្មួយស្រី​​ទាំងពីរ​នាក់ ដែល​ត្រូវ​បាន​ទុកចោល​ឱ្យ​រស់នៅក្នុងព្រៃ​យ៉ាង​ឯកោ ​អស់រយៈ​ពេល​៥​ឆ្នាំ​មកហើយ ។ តើក្មួយ​របស់​ពួកគេ​​នោះ ឯកោ​យ៉ាង​ដូចម្តេច ហើយ​បាន​ជួប​នឹង​បញ្ហា​អ្វី​ខ្លះ? បើ​ចង់ដឹង​ឱ្យ​បាន​កាន់តែ​ច្បាស់ ថាតើ​ការរស់នៅ​ក្នុងព្រៃជាមួយភាព​ឯកោ​​របស់ក្មេងស្រី​​ទាំងពីរនាក់ ជួបនឹង​បញ្ហា​អ្វីខ្លះនោះ ​

រថយន្ត​ ISUZU D-MAX រូប​រាងថ្មី​សន្លាង​ស៊េរី​២០១៣ ត្រូវ​បាន​ធ្វើ​ការ​​តាំងបង្ហាញ​​ជាផ្លូវការ​

Posted: 20 Jan 2013 11:53 PM PST

រថយន្ត​ ISUZU D-MAX រូប​រាងថ្មី​សន្លាង​ស៊េរី​២០១៣ ត្រូវ​បាន​ធ្វើ​ការ​​តាំងបង្ហាញ​​ជាផ្លូវការ​
​ក្រុមហ៊ុន​ខេ ​(ខេមបូឌា)​​បានធ្វើការ​​តាំង​​បង្ហាញ​​​ជាផ្លូវ​ការ​​នូវ​រថយន្ត​​ភីកអាប់ ISUZU D-MAX ​ម៉ូដែល ២០១៣ ​នៅ​ទីធ្លា​​មុខអគារ​​​តាំងបង្ហាញ​​​របស់ក្រុមហ៊ុន​ផ្ទាល់​​ ទល់​មុខ​អាកាស​​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ។​​ ការតាំង​បង្ហាញនេះ ត្រូវ​បាន​ធ្វើឡើង​ចំនួន​៦​ថ្ងៃ ​គឺចាប់​​ពីថ្ងៃទី​២១ រហូតដល់​ថ្ងៃទី​២៦ ​មករា ២០១៣ ​ហើយ​បើកជូនអតិថិជន​​ និងសាធារណ​ជន​ទាំងអស់​​អាចអញ្ជើញ​​ទស្សនា​បាន

ប្រជាជន​ក្រុង​ប៉េកាំង​ឡើងដល់​20​,69​លាន​​នាក់​

Posted: 20 Jan 2013 11:51 PM PST

ទិដ្ឋ​ភាព​ក្រុង​ប៉េកាំង​ពេល​កំពុង​​មាន​ព្រិល​ធ្លាក់​ខ្លាំង
យោង​តាម​ស្ថិតិ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២០ ​មករា ​ថា ចំនួន​​ប្រជាជន​​​រស់​នៅ​ជា​អចិ​ន្ត្រៃយ៍​​ក្នុង​​​ក្រុង​ប៉េកាំង​គិត​មក​ដល់​ដំណាច់​ឆ្នាំ​២០១២ ឡើង​ដល់​២០,៦៩​លាន​នាក់​ហើយ ​ពោ​ល​មាន​កំណើន​​​​២,៥% ។យោងតាម​ទិន្ន​ន័យ​ចេញ​ផ្សាយ​ដោយ​​ការិយាល័យ​ស្ថិតិ​ក្រុងបេ៉កាំង​ថា ​​ចំនួន​អ្នក​​រស់​នៅ​អចិ​ន្ត្រៃយ៍​ក្នុងរដ្ឋធានី​​ចិន​បាន​កើន​ឡើង​ចំនួន​៥០៧​.​០០០​នាក់ ​រយៈ​ពេល​១​ឆ្នាំ​ចាប់​ពី​ដំណាច់​ឆ្នាំ​២០១១ មក ។

អភិ​បាល​ខេត្ត​ពោធិ៍​សាត់ ​ចុះ​សួរ​សុខទុក្ខ​ និងផ្តល់​​ស្បៀង​អាហារ​ជូន​យុវជន​ស្ម័គ្រ​ចិត្ត​

Posted: 20 Jan 2013 11:38 PM PST

ការផ្តល់​ស្បៀង​អាហារ​ជូន​យុវជន​ស្ម័គ្រ​ចិត្ត​
ខេត្តពោធិ៍សាត់ ៖ កាលពី​​ថ្ងៃទី ២០ មករា ២០១៣ ​លោក​ខូយ ​សុខា អភិ​បាល​​ខេត្តពោធិ៍​សាត់ និង​ថ្នាក់​​ដឹក​នាំ​កង​កម្លាំង​​ប្រដាប់​អាវុធ​​មន្ទីរ​នានា​ក្នុង​ខេត្ត​បាន​ចុះ​សួរ​សុខទុក្ខ​ និង​​យក​អំណោយ​ផ្តល់​ជូន​យុវជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ចំនួន​៤​​ក្រុម​ដែល​កំពុងធ្វើការ​វាស់​វែង​​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​នៅ​ស្រុក​វាល​​វែង​ជំហាន២ ។

ម៉ូតូ​​​ពី​វៀត​​ណាម​​អត់​បង់​ពន្ធហូ​រ​ចូល​​​តាមច្រក​​​របៀង​​​នៅ​ស្រុក​កែវ​​សី​ម៉ា​

Posted: 20 Jan 2013 11:37 PM PST

ម៉ូតូ​​​ពី​វៀត​​ណាម​​អត់​បង់​ពន្ធហូ​រ​ចូល​​​តាមច្រក​​​របៀង​​​នៅ​ស្រុក​កែវ​​សី​ម៉ា​
ខេត្ត​​មណ្ឌល​គិរី​ ៖ ​ម៉ូតូ​​​គេច​ពន្ធ​​​​ដែល​នាំ​ច​ូល​​​​ពី​ប្រទេស​វៀត​ណាម​​​​កំ​ពុង​មាន​​ការ​ពេញ​​និយម​​​យ៉ាង​​ខ្លាំង​​​ពី​សំណាក់​​ប្រជា​ពល​រដ្ឋ​​​ ដែល​រស់​នៅ​​​ស្រុក​​កែវ​សីម៉ា​​ ។​ ​​ម្យ៉ាង​វិញ​ទៀត​​​ ដោយសារ​​តែ​​ពុំ​មាន​ការ​​​ទប់​ស្កាត់​​ពី​អាជ្ញា​​ធរ​​​​​ក៏​ដូច​ជា​ជំនាញ​​​​នា​នា​ដែល​ពាក់​ព័ន្ធ​​​ ។ ហេតុ​នេះ​​​ហើយ​ទើប​បាន​​​ជា​ក្រុម​​ឈ្មួញ​​កំពុង​កាក់​​កប​យ៉ាង​​​សម្បើម​​​​​ពី​មុខ​រ​បស​​​​​មួយ​នេះ​​​ តែ​ក៏​បាន​​​​ធ្វើ​ឱ្យ​ខាត​បង់​​​យ៉ាង​ធ្ងន់​ធ្ងរ​​​​ដល់​ថវិកាជាតិ​​​​លើការ​បង់​ពន្ធ​​​​ជូន​រដ្ឋ​ ។​

​​រថយន្ត​ទួរីស​បុក​អ្នក​ជិះ​ម៉ូតូ​ឆ្លង​​កាត់​ទទឹង​​ផ្លូវ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​​

Posted: 20 Jan 2013 11:29 PM PST

​​រថយន្ត​ទួរីស​បុក​អ្នក​ជិះ​ម៉ូតូ​ឆ្លង​​កាត់​ទទឹង​​ផ្លូវ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​​
ខេត្តបាត់ដំបង ៖ ស្រ្តីម្នាក់បានស្លាប់ និង​យុវ​​ជនម្នាក់ទៀតរងរបួសធ្ងន់​ដោយ​សារ​រថ​យន្ត​ទួរីសបុក​ ពេលគាត់ជិះ​ម៉ូតូឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥៧​ កាលពីរសៀលថ្ងៃទី១៩ មករា ​នៅ​ចុង​ស្ពាន​វត្ត​គ​ ត្រើយខាងកើត ក្នុងភូមិវត្តតាមឹម ឃុំអូរ​ដំបង​១ ស្រុកសង្កែ ប៉ុន្តែអ្នក​បើកបរ​​បាន​​​រត់​គេច​ខ្លួន​ចោលព្រូ និង​រថយន្ត​បាត់​ស្រមោល​ ។

រថយន្ត​ធុន​ធំដឹក​ដំឡូង​​ពេញណែន​ស្រុត​ដី​ក្រឡាប់​ផ្អៀង​

Posted: 20 Jan 2013 11:25 PM PST

រថយន្ត​ដឹក​ដំឡូងដែល​​ពេញណែន​ស្រុត​ដី​ក្រឡាប់​ផ្អៀង​
ខេត្ត​​មណ្ឌលគិរី​ ៖ រថយន្ត​​ធុន​ធំ​ម៉ាក KAMAZ ពណ៌​ក្រហម ​ដឹក​ដំឡូង​មី​របស់​ថៅកែ​វៀតណាម​​មួយ​គ្រឿង​បាន​ផ្ទុក​​ដំឡូង​មី​លើស​ចំណុះ​បណ្តាល​​ឱ្យ​​ក្រឡាប់​ផ្អៀង​​ម្ខាង​ចាក់​ដំឡូង​មីរាយ​ពេញដី​ រីឯ​ម្ចាស់​​ជា​ថៅកែ​ជន​ជាតិ​វៀត​ណាម​បាន​ចង​អង្រឹង​​ដេក​ក្រោយ​រថយន្ត​​ធ្វើ​ដូច​​ជា​គ្មាន​កើត​​រឿង​អី​សោះ ។ ​រូប​ភាព​នេះ​ត្រូវ​បាន​ភ្នាក់ងារ​កោះ​សន្តិ​ភាព​ថត​​បាន​កាលពី​ព្រឹកថ្ងៃទី​​២០ មករា ២០១៣ ​នៅតាម​ផ្លូវ​ចូលចម្ការ​​ តាម​បណ្តោយ​បន្ទាត់​ព្រំដែន​​កម្ពុជា-វៀត​

ប្រជា​ពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹងការ​បូម​ខ្សាច់​​របស់​ក្រុម​ហ៊ុន​ ច័ន្ទរិទ្ធីស័ក្ត

Posted: 20 Jan 2013 11:17 PM PST

ប្រជាពលរដ្ឋ​​នាំគ្នា​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​
ខេត្តកណ្តាល ៖ បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង និង​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​​នៅឃុំ​កោះ​អន្លង់​ចិន ​ស្រុក​ស្អាង ដែល​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​បូម​ខ្សាច់​ ក្នុងទន្លេ​បាសាក់ ឈ្មោះ​​ក្រុម​ហ៊ុន​ច័ន្ទ​រិទ្ធី​ស័ក្តិ ​ថា បាន​បូម​ខ្សាច់​​យ៉ាង​អនាធិបតេយ្យ​ និង​បណ្តាល​​ឱ្យ​​បាក់​រអិល​ដីចម្ការ​ចូល​ក្នុង​ទន្លេ​កាល​ពីពេល​ថ្មីៗ​មក​នេះ ។ នៅរសៀល​ថ្ងៃទី​២០ មករា អាជ្ញាធរ​ខេត្ត​​មាន​មន្ត្រី​​មន្ទីរ​ជំនាញ​នានា និង​កង​កម្លាំង​ប្រដាប់​អាវុធ​​ដឹក​នាំ​ដោយ​លោក​ឈុន ស៊ីរុន អភិ​បាល​​ខេត្ត​

ក្មេងទំនើង​​២​ក្រុម​បើក​ឆាក​ប្រយុទ្ធ​គ្នាស្លាប់​១ និង​រង​របួស​ច្រើន​នាក់​

Posted: 20 Jan 2013 11:06 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្តពោធិ៍​សាត់ ៖ ក្មេង​ទំនើង​២​ក្រុម​បាន​បើក​ឆាក​ប្រយុទ្ធ​​គ្នា​យ៉ាង​ស៊ី​សាច់​ហុត​ឈាម​នៅ​ក្នុង​ពិធីរាំ​ធុង​បាស​ការ​​កូន​អ្នក​ស្រុក បណ្តាល​ឱ្យ​​ភាគី​ម្ខាង​​ស្លាប់​ម្នាក់ និងភាគី​ម្ខាង​ទៀត​រងរបួស​ស្ទើរ​​ដាច់​ឆ្អឹង​ខ្នង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​នៅ​​ភូមិ​ពង​អង្ក្រង ​ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ​កាល​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២០ មករា ២០១៣ ។

ប្រជាពលរដ្ឋ​​75​​ទៅ​80%​​ចូល​រួម​អនុវត្ត​​គោលនយោបាយ​​ភូមិ​-ឃុំ​មាន​សុវត្ថិភាព

Posted: 20 Jan 2013 10:54 PM PST

ទិដ្ឋភាពនៅក្នងពិធី
​ខេត្តកំពង់​ធំ​ ៖ បន្ទាប់​​ពី​​រាជ​រដ្ឋ​ា​ភិបាល​បាន​​​ដាក់ចេញ​​នូ​វ​គោល​ន​យោបាយ​​​​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​​ទាំង​​៩​ចំណុច​​រួច​មក ​គេ​សង្កេត​ឃើញ​​ថា អាជ្ញាធរ​​ សមត្ថកិច្ច​ និង​មន្ទី​រ​ពាក់​ព័ន្ធ​​​ក្នុង​ខេត្ត​ បាន​យក​ចិត្ត​ទុក​ដាក់​​ចាត់​តាំង​អនុ​វត្ត​​ តាម​រយ​ៈ​​ការ​ផ្សព្វ​​​ផ្សាយ​​ជាទូ​លាយ​​​ដល់ស្រទាប់​មហាជន​​​នៅ​មូល​ដ្ឋាន​​ ។​

ទិសដៅ​បារាំង​​នៅ​​​ម៉ាលី​​​វាយ​ដណ្តើម​​​​ទឹកដី​​ទាំង​អស់​​​កាន់​កាប់​ដោយ​ពួក​អ៊ិ​ស្លាម​​និយម​

Posted: 20 Jan 2013 10:52 PM PST

កង​ទាហាន​​បារាំង​បញ្ជូន​ដល់​ម៉ាលី
រដ្ឋ​មន្ត្រី​​​ការ​ពារ​ប្រទេស​បារាំង​ថ្លែង​កាល​ពី​​ថ្ងៃទី​២០ ​មករា​ថា ទិស​ដៅ​​​នៃ​អន្តរាគមន៍​យោធា​​​បារាំង និង​អនាគត​នៃ​កង​កម្លាំង​​អាហ្វ្រិក​​​គឺ​ដណ្តើម​​កាន់​កាប​់​ទាំង​ស្រុង​​បណ្តា​ទឹក​ដី​​​ម៉ាលី​​ពី​ពួក​អ៊ិ​ស្លាម​​និយម​ ។ រយៈ​ពេល​​​ប៉ុន្មាន​​ថ្ងៃ​ចុង​ក្រោយ​នេះ​ទាហាន​​បារាំង​បញ្ជូន​មក​កាន់​​ប្រទេស​ម៉ាលី​ឡើង​ដល់​​២.០០០​នាក់​​ហើយ​ ។

កម្ម​ករ​រោង​ចក្រ​កាត់ដេរក្នុងសួន​ឧស្សាហកម្ម​កាណាឌីយ៉ា និងរោងចក្រ​យ៉ាកជីង ដង្ហែ​ក្បួន​រកការអន្តរាគមន៍

Posted: 20 Jan 2013 10:45 PM PST

កម្ម​ករ​រោង​ចក្រ​កាត់ដេរក្នុងសួន​ឧស្សាហកម្ម​កាណាឌីយ៉ា និងរោងចក្រ​យ៉ាកជីង ដង្ហែ​ក្បួន​រកការអន្តរាគមន៍
រាជធានីភ្នំពេញ ៖ កម្មករ​រោងចក្រ​កាត់ដេរ​២កន្លែង បាននាំគ្នា​ដង្ហែក្បួនរកការ​អន្តរាគមន៍​ ប្រយោជន៍​ដើម្បី​ទាម​ទារ​លក្ខខណ្ឌការងារ​មួយចំនួន ។ ទី១-កម្មករ​​រោងចក្រ​​កាត់ដេរ​​៥អគារ នៅក្នុង​សួនឧស្សាហកម្មកាណាឌីយ៉ា​ប្រមាណ​ជាង​១០០០​នាក់ បាននាំគ្នា​​​ហែ​ក្បួន​តាម​​

នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​​ឃុំ​ចំណាក្រោម​ ស្រុកស្ទោង កើត​រោគប្រចណ្ឌបាញ់​ប្រពន្ធ ​និងកូន​

Posted: 20 Jan 2013 10:42 PM PST

ខេត្ត​កំពង់ធំ ៖ ពីខេត្តកំពង់ធំ​មានសេចក្តីរាយ​ការណ៍មកថា យ៉ាងហោច​ណាស់ ស្រ្តីជាប្រពន្ធ​និងកូនស្រី​ម្នាក់ រងរបួស​ធ្ងន់ ខណៈ​ដែល​កូន​​​ប្រុស​ម្នាក់បាន​ស្លាប់ ដោយសារប្តីជានាយ​ប៉ុស្តិ៍រដ្ឋបាលនគរបាលនៅឃុំចំណា​ក្រោម ស្រុកស្ទោង កើតរោគ​​ប្រចណ្ឌប្រពន្ធ​បាន​​ទាញ​កាំភ្លើង​AK បាញ់រះ​តែម្តង ។ ហេតុការណ៍​នេះ បានកើតឡើង​កាលពីម៉ោង៩ និង១០នាទី​យប់ថ្ងៃទី២០ មករា ២០១៣

​​​ម៉ូតូ​វ៉េវ​ និង​សេ​125​ពន្លះ​គ្នា​របួស​​ចូលពេទ្យ​​3នាក់​

Posted: 20 Jan 2013 10:28 PM PST

ខេត្តស្វាយ​រៀង​ ៖ ​​​៣នាក់​​ប្ដី​ប្រពន្ធ​​ និងកូន​​តូច​អាយុ​​​៩ខែ​បាន​​​ដួល​បោក​ក្បាល​​ទៅលើ​ថ្នល់​​​​​បែក​​ច្រមុះ​​បាក់​ចង្កា សន្លប់​​នៅ​នឹងកន្លែង​​​​​​ កាល​ពីវេលាម៉ោង​​​៨ និង​​៣០នាទី​យប់​​​​ថ្ងៃទី​១៩ មករា ​​​​​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​​១ ​ខាង​មុខ​សួន​ច្បារ​​ឧស្សាហកម្ម​​​សានតុង​​កម្ពុជា ​​ស្ថិតនៅ​​ភូមិ​​ព្រៃ​ធំ​ សង្កាត់ព្រៃអង្គាញ់​ ក្រុង​​​បាវិត​ ​ ។​

Chong Wei ឈ្នះ​ជើង​ឯក​វាយ​សី​នៅ​ម៉ា​ឡេស៊ី​

Posted: 20 Jan 2013 10:27 PM PST

កីឡាករ​លំ​ដាប់​ទី​១​ពិ​ភព​លោក​​ Lee Chong Wei បានក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី Malaysia Badminton Open ជា​លើក​ទី​៩​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​ឥណ្ឌូ​ណេស៊ី​ Sony Dwi Kuncoro នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល ២១-៧ និង​២១-៨​កាល​ពី​ថ្ងៃ​​អា​ទិត្យ​ទី​២០​ខែ​មក​រា ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង​គួឡា​ឡាំពួ ប្រ​ទេស​ម៉ា​ឡេស៊ី ។

Donaldson ឈ្នះ​ជើង​ឯក​វាយ​កូន​គោល​​នៅ​អា​ប៊ូ​ដា​ប៊ី

Posted: 20 Jan 2013 10:25 PM PST

កីឡាករ​វេល​ Jamie Donaldson បាន​សម្តែង​នូវ​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​​​កម្ម​វិធី Abu Dhabi HSBC Golf Championshipកាល​ពី​ថ្ងៃ​​អា​ទិត្យ​ទី២០​​មក​រា ។ កម្ម​វិធី​ប្រ​កួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប ២លាន​និង​៧០​ម៉ឺន​ដុល្លារ​​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ឯទី​ក្រុង​អា​ប៊ូ​ដា​ប៊ី ប្រ​ទេស​អេមី​រ៉ាត់​អា​រ៉ាប់​រួម ។

នាង​សារ៉ា​ប៉ូ​វ៉ា​ឈាន​ចូល​ដល់​វគ្គ​1/4​ផ្តាច់​ព្រ័ត្រ​ប្រ​កួត​វាយ​កូន​បាល់​ក្រប​ខ័ណ្ឌធំ Australian Open

Posted: 20 Jan 2013 10:24 PM PST

កីឡាការិនី​លំ​ដាប់​ទី​២​ពិភព​លោក​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ហើយ​បន្ទាប់​ពីយក​ឈ្នះ​កីឡាការិនី​បែល​ហ្ស៊ិក Kirsten Flipkensក្នុង​លទ្ធផល ៦-០​និង​៦-១​ក្នុង​ជុំ​ទី​៤​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២០​ខែ​មក​រា​ ។ ការ​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង Melbourne ប្រ​ទេស​អូ​ស្ត្រា​លី ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២១ មករា ២០១៣

Posted: 20 Jan 2013 10:18 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២១ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ឈើ​ប្រណីត​ដឹក​តាម​ម៉ូតូ​​​រាប់​សិប​គ្រឿង​ចេញពីតំបន់​​អភិរក្ស​​ជីវ​ចម្រុះ​​ទាំង​ថ្ងៃ​​ សមត្ថកិច្ច​អត់​ឃើញ​

Posted: 20 Jan 2013 10:13 PM PST

ខេត្ត​មណ្ឌលគិរី ៖ ​ឈើ​ប្រណីត​​រាប់​សិប​ម៉ូតូ​ត្រូវបាន​ក្រុម​ឈ្មួញ​​លួច​ដឹក​ចេញពី​តំបន់​​អភិ​រក្ស​​ជីវ​ចម្រុះ​​ទាំងថ្ងៃ​ដោយ​សារ​ពុំ​មាន​ការ​ចាប់​អារម្មណ៍​​ពី សំណាក់​​សមត្ថ​កិច្ច ក៏​ដូច​ជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ឡើយ ។ ចំណុច​​ដែល​ក្រុម​ម៉ូតូ​កែច្នៃ​​នាំគ្នា​​លួចដឹក​ឈើ​ទាំងថ្ងៃ​នោះ ស្ថិត​​នៅ​ចំណុច​ស្រែ​រវ៉ៃ ​​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រែ​​ព្រះ ស្រុក​កែវ​សីមា ហើយ​ឈើ​ប្រណីត​ទាំង​នោះ​ភាគច្រើន សុទ្ធ​តែ​ឈើ​ធ្នង់​​និងបេង​មាន​មុខកាត់​ធំៗ​ណាស់ ។

ចាប់ពីថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​28 មករា ​នៅភ្នំពេញ​​ ភាពយន្ត​ខ្មែរចាស់​-ថ្មី 8រឿង​បញ្ចាំង​ជូន​ទស្សនា​មិនគិត​ថ្លៃ​

Posted: 20 Jan 2013 09:30 PM PST

លោកខៀវ កាញារី​​ទ្ធ នៅក្នុងពិធី
រាជធានីភ្នំពេញ ៖​ ដោយមើល​ឃើញ​ថា​ខ្សែ​ភាពយន្ត​ខ្មែរ​ប្រកបដោយ​គុណ​ភាព​ និង​ធ្លាប់​​​ប្រកួត​ប្រជែងជា​លក្ខណៈ​អន្តរ​ជាតិ ​កាល​ពី​សម័យ​​មុន​បានបាត់​បង់រូប​រាង​ពី​វិស័យ​សិល្បៈ​បន្តិចម្តងៗ​​នោះ​ ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​​​​សិល្បៈ​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​បុប្ជា​ណា​​​​​​​រៀប​ចំ​កម្ម​វិធី​បញ្ចាំង​ភាពយន្ត​ទាំង​ចាស់​ទាំង​ថ្មី​​ចំនួន​​៨​រឿង​​នៅ​រោងភាព​យន្តផ្លា​ទី​​​​​នៀម​ស៊ីណេផ្លិច​ក្នុងផ្សារ​ទំនើប​សូរិយា និង​នៅ

រថយន្ត​ហ៊ីយ៉ាន់ដាយ​​បើក​ឆ្លង​ផ្លូវ​​​​បុក​ម៉ូតូ​​​របួសធ្ងន់​​ស្រាល​2នាក់

Posted: 20 Jan 2013 09:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​មួយ​គ្រឿង​បាន​បើក​ចេញ​ពី​កន្លែង​ចាក់​សាំង​​ឆ្លង​ផ្លូវ​មិនមើល​​​មុខ​ក្រោយបាន​​បុក​​ម៉ូតូ​មួយ​គ្រឿង​​ជិះ​​គ្នា​ពីរ​នាក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​​​ ។ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​​ព្រឹក​ថ្ងៃទី​២០​​មករា ​​នៅ​លើក​ំណាត់​ផ្លូវ​ជាតិ​លេខ៤​ ត្រង់​ចំណុច​

កា​ម​រី​​បាឡែន​​បុក​ម៉ូតូ​​​សង់​កូរ៉េ​របួស​ធ្ងន់​​​3​នាក់​​​រថយន្ត​​​​​​​​​បើក​រត់​

Posted: 20 Jan 2013 09:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
​រាជ​ធានីភ្នំពេញ​ ៖ បុរសម្នាក់​ និង​ស្រី្ត២​នាក់​​បាន​រង​របួសធ្ងន់ដេករ​​ដូក​រណែល​​លើ​ផ្លូវ ​ដោយ​​សារ​​រថយន្ត​​​​កាមរី​បាឡែន ពណ៌​ត្រីឆ្លូញ បើក​បុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម នៅ​កណ្តាល​ស្តុបសន្ធរម៉ុក​ តាមមហាវិថីកម្ពុជា​ក្រោម កែង​មហាវិថីម៉ៅសេទុង​ ក្នុងសង្កាត់ទឹក​ល្អក់​ទី១ ខណ្ឌ ទួលគោក​ កាលពីវេលាម៉ោង៣​និង៥៥​នាទី​ទៀប​ភ្លឺថ្ងៃទី២០ មករា ។

​លោករ៉ុង ឈុន ស្នើ​សុំ​សម្តេច​តេជោ​ដោះលែង​លោកសម រង្ស៊ី , លោកម៉ម សូណង់ដូ, លោកមឿង សុន និង​អ្នកស្រី​យ៉ោម បុប្ផា

Posted: 20 Jan 2013 08:09 PM PST

រាជធានីភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាឃ្លំា​មើលកម្ពុជា និង​ជាប្រធានសមា​គមគ្រូបង្រៀនកម្ពុជាឯក​រាជ្យ លោក​រ៉ុង ឈុន បាន​ស្នើ​សុំ​ឲ្យ​​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លើកលែង​ការចោទប្រកាន់ និងដោះលែង​លោក​សម រង្ស៊ី លោក​ម៉ម សូណង់​ដូ លោក​មឿង សុន និងអ្នក​ស្រី​យ៉ោម បុប្ផា នៅថ្ងៃ​ថ្វាយព្រះភ្លើង ព្រះបរមសព​សម្តេចឪ នរោត្តម សីហនុ នាថ្ងៃ​ទី៤ កុម្ភៈ ២០១៣ ខាងមុខនេះ ។

ប្អូន​ថ្លៃវាយសម្លាប់​បងថ្លៃ ​ដោយ​សារ​​ខឹង​ស្រវឹង​មិន​ព្រម​ចូល​ដេក​

Posted: 20 Jan 2013 07:52 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវបាន​គេ​ប្រទះ​ឃើញ​ដេក​​ស្លាប់​ បន្ទាប់ពីត្រូវ​ប្អូន​ថ្លៃវាយ​ក្នុង​ទំនាស់​មួយ​កាលពី​​ម៉ោង​​ជិត​១២​យប់​ថ្ងៃទី​២០ មករា ​២០១៣ ស្ថិត​ក្នុងភូមិ​​ខ្មែរ​លើ សង្កាត់​គោ​ក​រកា ខណ្ឌ​​ពោធិ៍សែនជ័យ និងបង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​កាល​ពីព្រឹកថ្ងៃទី​២១ មករា ២០១៣ ។

បើកការ​ដ្ឋាន​​សាងសង់​​កំណាត់ផ្លូវ​ជាតិលេខ​២៧០ ក្នុងស្រុក​កងមាស​

Posted: 20 Jan 2013 07:49 PM PST

បើកការ​ដ្ឋាន​​សាងសង់​​កំណាត់ផ្លូវ​ជាតិលេខ​២៧០ ក្នុងស្រុក​កងមាស​
ខេត្តកំពង់ចាម ៖ កំណាត់​​ផ្លូវជាតិលេខ​២៧០ ​ដែលតភ្ជាប់​ពីភូមិភាគរយ (ក) ក្នុងឃុំរកា ទៅភូមិ​ពាមជីកង ​ឃុំពាមជីកង ស្រុក​កងមាស​​​បានសម្ពោធ​បើកការដ្ឋាន​សាងសង់​​ក្រោមអធិបតីភាពលោកមិន ឃិន ​ប្រធាន​ក្រុម​ការងារចុះ​ជួយស្រុកកងមាស កាល​ពីព្រឹកថ្ងៃទី​២០ ​មករា ​ឆ្នាំ២០១៣ ។

វីហ្គោគេច​អ្នក​ដួល​ម៉ូតូ​ធ្លាក់​ចូល​ក្រោម​ស្ពាន​

Posted: 20 Jan 2013 07:43 PM PST

រថយន្តដែលធ្លាក់ចុះប្រឡាយ
ខេត្ត​កំពង់​ឆ្នាំង ៖ ​យុវជន​២​នាក់​​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​​ហេតុការណ៍​ជិះ​ម៉ូតូ​​ដួល កាលពីវេលា​ម៉ោង​​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​​២០ មករា ​២០១៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​​ស្ពាន​ស្វាយ​ទង ស្ថិត​ក្នុង​ភូមិ​ស្វាយ​ទង ឃុំ​ជ្រៃបាក់ ​ស្រុក​រលា​ប្អៀរ ។ ខណៈ​ដែល​ជន​រង​គ្រោះ​ខាងលើដួល​ម៉ូតូ​​​ដោយ​​ខ្លួន​ឯ​ង​នេះ ក៏​មាន​រថយន្ត​ម៉ាក​វីហ្គោ​មួយ​គ្រឿង​ទៀត​បាន​គេច​ម៉ូតូ​ខាងលើ បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​​ចូល​ក្រោម​ស្ពាន​ស្វាយ​ទង​

អង្គ​ការ​​ខុម​ហ្វ្រែល​​នឹង​បើក​កិច្ចប្រជុំ​​ពិភាក្សា​​លើបញ្ហា​ឃោសនា និងការបោះឆ្នោត​

Posted: 20 Jan 2013 07:40 PM PST

រាជធានីភ្នំពេញ ៖ នៅវេលា​ម៉ោង២រសៀល​ថ្ងៃទី​២១ មករា ២០១៣ ​នេះ អង្គ​ការ​ខុមហ្វ្រែល​​នឹង​បើក​កិច្ច​​ប្រជុំ ដើម្បី​ផ្តល់នូវកម្ម​វិធី​របៀប​​ដល់​គ.ជ.ប ក្នុងការ​ឃោសនា​ និងបោះឆ្នោត​​ជាតិឆ្នាំ​២០១៣ ។ កិច្ចប្រជុំ​នេះ នឹងប្រព្រឹត្ត​ទៅនៅ​សណ្ឋាគារ​សាន់វេ ​ស្ថិតក្នុង​ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ដោយ​មានការអញ្ជើញ​​ចូលរួមពី​លោក​គល់​ បញ្ញា នាយក​ប្រតិបត្តិអង្គ​ការ​​ខុមហ្វ្រែល ៕

ពួក​​FARCបញ្ចប់​បទ​​​​ឈប់បាញ់​​​គ្នា​ជា​ឯកតោ​ភាគី​នៅ​កូឡុំ​ប៊ី

Posted: 20 Jan 2013 07:25 PM PST

ប្រមុខ​អ្នក​ចរចា​​របស់​ពួក​FARC
ពួក​ឧទ្ទាម​​​នៃ​កង​កម្លាំង​​​​បដិ​វត្តន៍​​កូឡុំ​ប៊ី​FARC ​​ប្រកាស​កាល​ពី​ថ្ងៃទី​២០ មករា ​នៅ​ក្រុង​ឡា​​ហាវ៉ាន ប្រទេស​គុយបា បញ្ចប់​​បទ​ឈប់​​​បាញ់​គ្នា​​​ជា​ឯក​តោ​ភាគី​​នៅកូឡុំ​ប៊ី ដែល​ពួក​គេ​​ប្រកាស​សម្រាប់​​​រយៈ​ពេល​​២​ខែ​​កាល​ពី​​ខែ​វិច្ឆិកា កន្លង​មក​នេះ​ដើម្បី​សម្រួល​​​​​ដល់​ការ​ចរចា​​សន្តិ​សុខ​​​ជាមួយ​រដ្ឋា​ភិបាល​​​​ក្រុង​បូហ្គោតា ។

មន្ត្រីយោធា​​ចេញពី​ផឹកស្រវឹង​ជោក​ជាំ​​បើក​រថយន្ត​​ហាយ​ឡែនឌ័រ​​បោះ​ពួយ​​ចូល​ផ្ទះ​

Posted: 20 Jan 2013 07:24 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​មន្ត្រី​យោធា​ឋានៈវរសេនីយ៍ឯក​ នៅ​ទីចាត់​ការ​​ការ​ងារ​ព្រំ​ដែន​នៃ​អគ្គ​បញ្ជា​ការ​ស្ថិត​ក្នុង​​ស្ថាន​ភាព​ស្រវឹង​​ជោក​ជាំ​​ដែល​ទើប​តែ​ចេញពី​ផឹក​​បាន​បើក​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ ពណ៌​ទឹក​​មាស ​​គេច​ម៉ូតូ​មួយ​គ្រឿង​​ជ្រុល​ឡើង​គំនរ​ខ្សាច់​ និង​បុក​​ចូល​ផ្ទះ​​ធ្វើ​សាឡុង​​បណ្តាល​ឱ្យ​​បាក់​ទ្វារ​​ផ្ទះ និង​របស់​របរ​មួយ​ចំនួន​​ក្នុង​ផ្ទះ​រង​ការ​ខូចខាត ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!