Koh Santipheap Daily

Koh Santipheap Daily


ស៊ីរី ៖ ​វាយប្រហារ​អត្តឃាត​មួយ​នៅ​ខេត្ត​ហាម៉ា​ស្លាប់​30​នាក់​

Posted: 21 Jan 2013 11:43 PM PST

សារ​ព័ត៌​មាន​រដ្ឋ​ស៊ីរី​រាយ​ការណ៍​ថា ​មនុស្ស​យ៉ាង​តិច​៣០​នាក់​បាន​ត្រូវ​ស្លាប់​​ ហើយ​ជាង៥០​នាក់​ទៀត​ត្រូវរបួស​​កាលពី​ថ្ងៃទី​២១ មករា​​ ដោយ​សារ​ការ​ផ្ទុះ​រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​នៅ​​ខេត្ត​​ហាម៉ា​ភាគកណ្តាល​ស៊ីរី​ ។ការវាយ​ប្រហារ​អត្ត​​ឃាត​នោះ​កើតមាន​នៅ​​អាល់​​សាឡា​មីយេហ៍​បណ្តាល​​ឱ្យ​មន្ទីរ​ពេទ្យ​ជាតិ​ក្រុង​នោះ​និងបណ្តាអគារ​ជិតខាង​រងការខូច​ខាត​។

លោក​ហ៊ុន ម៉ានី អញ្ជើញ​​ជាអធិបតី​បើក​វគ្គ​បណ្តុះ​បណ្តាល​​ភាសា​អង់​គ្លេស​​ ​និង​កុំព្យូទ័រ​​​នៅ​ខេត្ត​កំពង់ចាម​

Posted: 21 Jan 2013 11:43 PM PST

ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​​ភាសា​អង់​គ្លេស​​ ​និង​កុំព្យូទ័រ​​​
ខេត្ត​កំពង់​ចាម​ ៖ ព្រឹកថ្ងៃទី​​២០ មករា ២០១៣ ​នៅភូមិ​​ពោធិ​ឥន្ទ ​ឃុំ​កោង​កាង ស្រុក​ពញា​ក្រែក ​ខេត្ត​កំពង់ចាម ​​មាន​ប្រារព្ធពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​​​ភាសា​អង់​គ្លេស និង​កុំព្យូទ័រ​​ដោយ​ឥត​គិតថ្លៃ​ក្រោម​អធិបតី​ភាព​លោក​ហ៊ុន ម៉ា​នី ជំនួយ​ការ​ផ្ទាល់​របស់​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ វគ្គ​បណ្តុះ​បណ្តាល​នេះ​ជា​ជំនួយ​​សប្បុរស​​ធម៌​​របស់​សប្បុរស​ជន​នៃ​ក្រុម​ហ៊ុន MYEG Service Malaysia។

សមត្ថកិច្ច​ឃាត់​ខ្លួន​មេអណ្តើក​៣​នាក់​ពាក់​ព័ន្ធពីបទ​ជួញដូរ​មនុស្ស​ដោយ​មានគោល​ដៅ​

Posted: 21 Jan 2013 11:40 PM PST

ស្ត្រី​មេអណ្តើត​ទាំង​៣ដែល​ត្រូវចាប់​ខ្លួន​
រាជធានី​ភ្នំពេញ ៖ ស្ត្រី​​មាន​វ័យ​​កណ្តាល​៣​នាក់​ត្រូវបាន​សមត្ថ​កិច្ច​​នគរបាល​ការិយា​ល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស និងការពារ​អនីតិ​ជន​​រាជធានី​ភ្នំពេញ ​ឃាត់​ខ្លួន​កាលពីវេលា​ម៉ោង​​១១​និង​១០​នាទី​ព្រឹកថ្ងៃទី​​២១ មករា ​២០១៣ ​ជាប់​ពាក់​ព័ន្ធពីបទ​​ជួញដូរ​មនុស្ស​ដោយ​មាន​គោល​ដៅ និង​​បទ​សុំ​ឱ្យ​ផ្តល​់​ឯក​សារ​ដោយ​ទុច្ចរិត​ពាក់​ព័ន្ធទៅនឹង​ជនរងគ្រោះ​​២​នាក់ ។

លំនៅ​ឋានមួយ​ខ្នង​ត្រូវអគ្គិ​ភ័យលេប​ត្របាក់​សល់តែ​ផេះ

Posted: 21 Jan 2013 11:30 PM PST

លំនៅឋានមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់សល់តែផេះ
ខេត្តកំពត ៖ លំ​នៅ​ឋាន​មួយ​ខ្នង​ដែល​មាន​ទំ​ហំ៩​ម៉ែត្រ​គុណ​៥​ម៉ែត្រ​សង់​អំ​ពី​ឈើ​ជញ្ជាំងឥដ្ឋ​ខាង​​មុខខាងក្រោយ​ក្តារដំ​​បូល​ប្រក់​ស័ង្កសី​ ត្រូវ​បាន​អគ្គិភ័យ​​លេប​ត្រ​បាក់​អស់​សល់​តែ​ផេះ​ ខណៈ​ម្ចាស់​ផ្ទះ​មិន​នៅ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១និង​៥០​នា​ទី​រំ​លង​អា​ធ្រាត្រ​ ថ្ងៃទី១៩​ ខែ​មក​រា​ កន្លង​ទៅ​ នៅក្នុង​ភូមិ​លក​ ឃុំ​ឫស្សី​ ស្រុក​ខាង​លិច ​ស្រុក​កំ​ពង់​ត្រ​ឡាច​ ។

ចាប់​រថយន្ត​កាមរី​ដឹក​គ្រញូង​2គ្រឿង​​​និង​​​ឃាត់​ខ្លួន​​​មនុស្ស​2នាក់​បញ្ជូន​ទៅ​​សាលា​ដំបូង

Posted: 21 Jan 2013 11:26 PM PST

ចាប់​រថយន្ត​កាមរី​ដឹក​គ្រញូង​2គ្រឿង​​​និង​​​ឃាត់​ខ្លួន​​​មនុស្ស​2នាក់​បញ្ជូន​ទៅ​​សាលា​ដំបូង
ខេត្ត​កំពង់​ធំ ៖ រថយន្ត​​កាមរី​ពីរគ្រឿង​បាន​​​​ត្រូវ​​​សមត្ថកិច្ច​​​​​ផ្នែករដ្ឋ​បាល​ព្រៃ​ឈើ​ស្ទោង​​​សហ​ការ​​ជា​មួយ​សង្កាត់​រដ្ឋ​បាល​​ព្រៃ​ឈើ​សាលា​វិស័យ​​​ឃាត់ចាប់​​​កាល​​​ពី​វេលា​រំលង​អធ្រាត្រ​​​​​​ឈាន​ចូល​ថ្ងៃទី​១៩ មករា​ ​នៅលើ​ផ្លូវ​ជាតិ​លេខ​៦៤​ ​ក្នុងភូមិ សាស្ត្រ​​​​ឃុំ​សាលា​វិស័យ​​ ​ស្រុក​ប្រាសាទ​បល្ល័ង្ក​បន្ទាប់ពី​សង្ស័យ​ថា ​មាន​ដឹក​ឈើ​គ្រញូងជា​ច្រើន​​ដុំ​​​​ចេញពី​ខេត្ត​ព្រះ​វិហារ ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២២ មករា ២០១៣

Posted: 21 Jan 2013 11:16 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២២ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​ ISUZU D-MAX រូប​រាងថ្មី​សន្លាង​ស៊េរី​២០១៣ ត្រូវ​បាន​ធ្វើ​ការ​​តាំងបង្ហាញ​​ជាផ្លូវការ​

Posted: 21 Jan 2013 11:05 PM PST

រថយន្ត​ ISUZU D-MAX រូប​រាងថ្មី​សន្លាង​ស៊េរី​២០១៣ ត្រូវ​បាន​ធ្វើ​ការ​​តាំងបង្ហាញ​​ជាផ្លូវការ​
ក្រុមហ៊ុន​ខេ ​(ខេមបូឌា)​​បានធ្វើការ​​តាំង​​បង្ហាញ​​​ជាផ្លូវ​ការ​​នូវ​រថយន្ត​​ភីកអាប់ ISUZU D-MAX ​ម៉ូដែល ២០១៣ ​នៅ​ទីធ្លា​​មុខអគារ​​​តាំងបង្ហាញ​​​របស់ក្រុមហ៊ុន​ផ្ទាល់​​ ទល់​មុខ​អាកាស​​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ។​​ ការតាំង​បង្ហាញនេះ ត្រូវ​បាន​ធ្វើឡើង​ចំនួន​៦​ថ្ងៃ ​គឺចាប់​​ពីថ្ងៃទី​២១ រហូតដល់​ថ្ងៃទី​២៦ ​មករា ២០១៣ ​ហើយ​បើកជូនអតិថិជន​​ និងសាធារណ​ជន​ទាំងអស់​​អាចអញ្ជើញ​​ទស្សនា​បាន​

រថយន្ត​ ISUZU D-MAX រូប​រាងថ្មី​សន្លាង​ស៊េរី​២០១៣ ត្រូវ​បាន​ធ្វើ​ការ​​តាំងបង្ហាញ​​ជាផ្លូវការ​

Posted: 21 Jan 2013 11:05 PM PST

រថយន្ត​ ISUZU D-MAX រូប​រាងថ្មី​សន្លាង​ស៊េរី​២០១៣ ត្រូវ​បាន​ធ្វើ​ការ​​តាំងបង្ហាញ​​ជាផ្លូវការ​
ក្រុមហ៊ុន​ខេ ​(ខេមបូឌា)​​បានធ្វើការ​​តាំង​​បង្ហាញ​​​ជាផ្លូវ​ការ​​នូវ​រថយន្ត​​ភីកអាប់ ISUZU D-MAX ​ម៉ូដែល ២០១៣ ​នៅ​ទីធ្លា​​មុខអគារ​​​តាំងបង្ហាញ​​​របស់ក្រុមហ៊ុន​ផ្ទាល់​​ ទល់​មុខ​អាកាស​​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ ។​​ ការតាំង​បង្ហាញនេះ ត្រូវ​បាន​ធ្វើឡើង​ចំនួន​៦​ថ្ងៃ ​គឺចាប់​​ពីថ្ងៃទី​២១ រហូតដល់​ថ្ងៃទី​២៦ ​មករា ២០១៣ ​ហើយ​បើកជូនអតិថិជន​​ និងសាធារណ​ជន​ទាំងអស់​​អាចអញ្ជើញ​​ទស្សនា​បាន​

នាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលម្នាក់បាញ់សម្លាប់កូននិងប្រពន្ធរបួសធ្ងន់

Posted: 21 Jan 2013 11:00 PM PST

នាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលម្នាក់បាញ់សម្លាប់កូននិងប្រពន្ធរបួសធ្ងន់
ខេត្តកំពង់ធំ ៖ យ៉ាង​ហោច​ណាស់​ស្រ្តី​ជា​ប្រពន្ធ​ និង​កូនស្រី​ម្នាក់បាន​រង​របួស​ធ្ងន់​ ខណៈ​ដែល​កូន​ប្រុស​ម្នាក់​ស្លាប់​ ដោយសារ​តែ​ប្តី​ និងឪពុក​ដែល​ជា​នាយ​ប៉ុស្តិ៍​នគរបាល​ ឃុំ​ចំណាក្រោម​ ស្រុកស្ទោង បាន​បាញ់ប្រហារ​កាលពី​វេលា​ម៉ោង​៩និង១០នាទី យប់​ថ្ងៃ​ទី​២០ តុលា​ នៅចំណុច​ភូមិ​ព្រះ​នង្គ័ល​ ឃុំចំណាក្រោម ស្រុកស្ទោង។

ម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ដោយសារស្រវឹងជិះម៉ូតូបុករះរនាំងដែកមុខព្រលានយន្តហោះ

Posted: 21 Jan 2013 10:45 PM PST

ម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ដោយសារស្រវឹងជិះម៉ូតូបុករះរនាំងដែកមុខព្រលានយន្តហោះ
រាជធានីភ្នំពេញ​​​​​ ៖ យុវជនម្នាក់​បាន​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ​ដោយ​សារ​ស្រវឹង​ហើយ​ជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ត​ នៅ​ខា​ង​មុខ​ជ្រុល​ទៅបុក​រះរនាំង​ែដកពុះ​ចែក​ទ្រូង​ផ្លូវមុខ​ព្រលានយន្តហោះ​អន្តរជាតិភ្នំ​ពេញ​​បណ្តាលឱ្យ​ដួល​បាក់ក​ស្លាប់​ភ្លាមៗ​ និងម្នាក់​ទៀត​របួសធ្ងន់ ។ ឧបទ្ទវហេតុនេះកើត​ឡើង​កាលពី​វេលា​​ម៉ោង​​១រសៀល ថ្ងៃទី២០ ​មករា​ នៅ​លើ​កំណាត់​​​ មហាវិថី​សហព័ន្ធ​​

លោក​ឈាង វ៉ុន ​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​សភា​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២១ ​នៅ​ស​ហ​ព័ន្ធ​រុស្ស៊ី

Posted: 21 Jan 2013 10:45 PM PST

រាជធានី​ភ្នំពេញ ៖ ​យោងតាម​​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​អគ្គ​លេខាធិការ​ដ្ឋាន​នៃ​រដ្ឋ​សភា​ចុះ​ថ្ងៃទី​២២ មករា ២០១៣ ​បាន​ឱ្យ​ដឹងថា លោក​ឈាង វ៉ុន ​ប្រធាន​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​​នៃ​​រដ្ឋសភាជាតិ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាទៅ​ចូលរួម​វេទិកា​​ប្រចាំ​ឆ្នាំ​​លើក​ទី ២១ របស់​សភា​អាស៊ី-ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា (APPF) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី​​២៧ ដល់​ថ្ងៃទី​៣១ មករា ២០១៣ ​នៅ​ទី​

គណៈ​​កម្មាធិការ​​ប្រព្រឹត្ត​​កម្ម​​ នឹង​ធ្វើ​​សន​្និ​សីទ​កាសែត​ស្តីពី​បញ្ហា​​ដីធ្លី និង​សិទ្ធិ​​លំនៅ​ឋាន

Posted: 21 Jan 2013 10:39 PM PST

រាជធានី​ភ្នំពេញ ៖ ​​នៅវេលា​ម៉ោង​​១០​ព្រឹក​ថ្ងៃទី ២៣ មករា ​២០១៣ ​ស្អែក​នេះ​ គណៈ​កម្មាធិការ​ប្រព្រឹត្ត​​កម្ម​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​គ្រោង​នឹង​រៀប​ចំ​សន្និ​សីទ​​កាសែត​​មួយ​ស្តីពី​បញ្ហាសកម្ម​ជន​ដីធ្លី​ សកម្ម​​​ជន​សិទ្ធិ​លំនៅឋាន ។ ​សន្និ​សីទ​កាសែតនេះ​នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ដូច​ជា​អង្គ​ការ​អាដ​ហុក អង្គ​ការ​វេទិកា​សាធារណៈ អង្គ​ការ​សិទ្ធិ​លំនៅ​ឋាន​ជាដើម ។ កិច្ច​​ពិភាក្សា​​នេះគ្រោង​​លើក​​យក «បញ្ហា​ស្ថាន​ភាព​របស់​

អគ្គ​លេខាធិការ​អ.ស.ប​ រី​ក​រាយ​ចំពោះ​ការ​​ប្រកាស​ឈប់​បាញ់​របស់​រដ្ឋា​ភិបាល​​​ភូមា

Posted: 21 Jan 2013 10:30 PM PST

ពួក​ឧទ្ទាម​​​រដ្ឋកាជីន
អគ្គ​លេខាធិការ​អ.ស.ប​ ​លោក​​បានគីមូន​ កាល​ពី​​ថ្ងៃទី​​២១ មករា ​បាន​សម្តែង​​​ក្តី​រីក​រាយ​​ចំពោះការ​ប្រកាស​​បទ​ឈប់​បាញ់​​​គ្នា​របស់​រដ្ឋា​​ភិបាល​​​ភូមា​នៅរដ្ឋ​​​កាជីន​ហើយ​អំពាវ​នាវ​​ដល់​ភាគី​ទាំង​​២​​​ឱ្យខិត​ខំ​​​​បង្កើត​លក្ខខណ្ឌ​​សន្តិ​ភាព​​ដ៏​ស្ថិត​ស្ថេ​រ​មួយ​ ។យោង​តាម​​សេចក្តី​​ប្រកាស​មួយ​ចេញ​ផ្សាយ​​​​ដោយ​​អ្នក​នាំ​ពាក្យ​​របស់​អគ្គ​លេខាធិការ​​​អ.ស.ប​​ថា លោក​បានគីមូន​​​បាន​តាម​ដាន​​​​របាយ​ការណ៍​​​នានា​មក​ពី

ហ្វេដឺរ័រ​ដណ្តើម​បាន​ជ័យ​ជម្នះ​មួយ​ទៀត​ឈាន​ចូល​ដល់​វគ្គ​៨​នាក់​ចុង​ក្រោយ​ប្រ​កួត​វាយ​កូន​បាល់​ក្រប​ខ័ណ្ឌធំ Australian Open

Posted: 21 Jan 2013 10:28 PM PST

ជ័យ​ជម្នះ​​ក្នុង​លទ្ធផល​៦-៤,៧-៦​និង​៦-២​លើ​កីឡាករ​កា​ណា​ដា​ Milos Raonicកាល​ពី​ថ្ងៃ​ចន្ទ​ទី​២១មក​រា ​បាន​ជួយ​ឱ្យ​កីឡាករស្វ៊ីស​​រ៉ូ​ជើ ហ្វេដឺរ័រ​ឈាន​ចូល​ដល់​វគ្គ​៨​នាក់​ចុង​ក្រោយ​នៃ​ក្រប​ខ័ណ្ឌធំ Australian Open ឆ្នាំ​២០១៣​ដែល​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង Melbourne ប្រ​ទេស​អូ​ស្ត្រា​លី ។

បុរស​ម្នាក់​ដេកស្លាប់​នៅ​កណ្តាល​វាល​ស្រែ​ សង្កាត់​​ចោមចៅ​ ស្គាល់អត្តសញ្ញាណហើយ

Posted: 21 Jan 2013 10:28 PM PST

​រាជធានី​ភ្នំពេញ ៖ ប្រជា​ពលរដ្ឋ​​បាន​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់នៅ​កណ្តាល​វាល​​ស្រែ​ បង្ក​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​១២​និង​២៥​នាទី​ថ្ងៃត្រង់ថ្ងៃទី​២២ មករា ២០១៣ ស្ថិតក្នុង​​ភូមិ​ព្រៃព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ទល់​មុខ​មន្ទីរពេទ្យ​​ទាហានកងពល​​ «ង៧០» ហើយបាន​រាយ​ការណ៍​ទៅ​​ប៉ូលិស​​​​មូល​ដ្ឋាន​ចុះមក​ត្រួត​ពិនិត្យ​ ។

Cavendish ឈ្នះដំ​ណាក់​ទី​1​​ប្រ​ណាំង​កង់ Tour de San Luis នៅ​អា​ហ្សង់​ទីន​

Posted: 21 Jan 2013 10:27 PM PST

កីឡាករ​អង់​គ្លេស​ Mark Cavendish បាន​បើក​រដូវ​កាល​ថ្មី​របស់ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​ដំ​បូង​​ប្រ​ណាំង​កង់​កម្ម​វិធី Tour de San Luis នៅ​ប្រ​ទេស​អា​ហ្សង់​ទីន​ កាល​ពី​ថ្ងៃ​ចន្ទ​ទី​២១ខែ​មក​រា​កន្លង​មក​នេះ ។ Cavendishដែល​ទើប​ក្លាយ​ជា​សមា​ជិក​ថ្មី​របស់​ក្រុម​ Omega Pharma-Quick Step​ បាន​បញ្ចប់​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ​១៦៤​គី​ឡូ​ម៉ែត្រ​ចេញ​ដំ​ណើរ​ពី​ទី​ក្រុង San Luis ឆ្ពោះ​ទៅ​កាន់​ទីក្រុង Villa Mercedes ដោយ​ប្រើ​អស់​ថិរវេលា​ ៣ម៉ោង​៤៨​នា​ទី​​និង​៤​វិ​នា​ទី​ ។

ប៉ាក់​គី​អាវ​អាច​​ជួប​​ម៉ាក​ហ្គេស​លើក​ទី​5នា​ខែ​កញ្ញា​​នៅ​​ម៉ិកស៊ិក

Posted: 21 Jan 2013 10:24 PM PST

លោក​បប់​ អា​រ៉ាំ អ្នក​រៀប​ចំ​ការ​ប្រកួត​របស់ Top Rank Promotion បាន​និយាយ​ថា ខ្លួន​និង​លោក Fernando Beltran អ្នក​រៀប​ចំ​ការ​ប្រកួត​របស់​ម៉ិកស៊ិក​គ្រោង​​រៀប​ចំ​ឱ្យ​មាន​ការ​ជួប​ប្រ​កួត​គ្នា​ជា​លើក​ទី​៥​រវាង​ម៉ា​នី ប៉ាក់គី​អាវ ​និង​ចូអាន ម៉ា​នូ​អែល ម៉ាក​ហ្គេស​ នៅ​ខែ​កញ្ញាឆ្នាំ​នេះ​ដោយ​ទី​កន្លែង​គឺ​នៅ​ប្រ​ទេស​ម៉ិកស៊ិក ។​

ឈប់ម៉ូតូនិយាយទូរស័ព្ទជាមួយមិត្តស្រីត្រូវក្រុមចោរវាយប្លន់យកម៉ូតូបាត់

Posted: 21 Jan 2013 10:15 PM PST

ឈប់ម៉ូតូនិយាយទូរស័ព្ទជាមួយមិត្តស្រីត្រូវក្រុមចោរវាយប្លន់យកម៉ូតូបាត់
រាជធានីភ្នំពេញ ៖ យុវជន២​នាក់បាន​ រងរបួស​បែក​មុខ​​​​បែក​មាត់​​ហូរ​ឈាម​សស្រាក​់​ដោយសារ​ត្រូវ​ចោរមួយ​ក្រុ​មមាន​គ្នា​៦នាក់​ជិះម៉ូ​តូ៣គ្រឿង​មកព្រួតគ្នា​វាយ​យ៉ាង​ចាស់​ដៃ​ហើយ​ប្លន់​យកម៉ូតូ​ទៅ​បាត់​​​ខណៈពេល​យុវជន​ទាំង​២​នាក់​ឈប់​ម៉ូ​តូ​និយាយ​ទូរស័ព្ទ​ជាមួយ​មិត្ត​ស្រី ​ កាល​ពីវេលាម៉ោង​១០និង២៥​នាទី​យប់​​ ថ្ងែ​២០ ខែ​មករា​ ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវ​បេតុង​ច្រក​​ចូល​សាលា​សង្កាត់​ទឹក​ថ្លា

​កូរ៉ូឡា​​បុក​រថយន្ត​​កូរ៉េ​​​ដាច់​ធុង​​ប្រេង​​​ជ្រុល​​ទៅ​បុក​រនាំ​ង​​ដែក​​រួច​បើក​​គេច​បាត់​

Posted: 21 Jan 2013 10:00 PM PST

​កូរ៉ូឡា​​បុក​រថយន្ត​​កូរ៉េ​​​ដាច់​ធុង​​ប្រេង​​​ជ្រុល​​ទៅ​បុក​រនាំ​ង​​ដែក​​រួច​បើក​​គេច​បាត់​
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បាន​​បោះ​ពួយ​ក្នុង​ល្បឿន​​​លឿនជ្រុល​ទៅ​បុក​រថយន្តកូរ៉េមួយគ្រឿង​ទៀត​ពេញ​ទំហឹង​លាន់​​ដូច​រន្ទះ​បណ្ដាល​ឲ្យ​ដាច់​ធុង​ប្រេង​ធ្លាក់​មក​ដី ​​ឯ​រថយន្ត​​កូរ៉ូឡា​​នោះ​បាន​ជ្រុល​ទៅ​កៀរ​រនាំង​ដែក​ពុះចែក​ទ្រូង​ផ្លូវ​វៀច​អស់​៣​ផ្ទាំង​រួច​បើក​​រត់​គេច​​ទៅ​​បាត់​​ ​។ ឧ​ប្បត្តិ​​​ហេតុ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី​២០​

បណ្ឌិត​​ប៉ែន​ សំអាត​ បើក​ការ​ដ្ឋាន​​​ស្ថាប​នា​ផ្លូវ​​លំ​​ក្រាល​ថ្ម​ប្រវែង​​6.500ម៉ែត្រ​​​ក្នុង​ស្រុក​ស្អាង​​

Posted: 21 Jan 2013 09:45 PM PST

ខេត្ត​កណ្តាល​ ៖ នាព្រឹក​ថ្ងៃ​អាទិត្យ​​ ទី​២០ មករា ​ឆ្នាំ​២០១៣ នៅភូមិ​ដំរី​ឆ្លង ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ មាន​ប្រារព្ធពិធី​​បើក​ការ​ដ្ឋាន​សាង​សង់​​​​ផ្លូវ​លំ​ក្រាល​​​ថ្ម​ប្រវែង​​៦.៥០០​ម៉ែត្រ​ ទទឹង​៥​ម៉ែត្រ​ ក្រោម​អធិបតី​​ភាព​លោក​បណ្ឌិត​​ប៉ែន សំអាត ​ទីប្រឹក្សា​ផ្ទាល់​​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​នៃ​​ព្រះ​រាជាណាចក្រ​​កម្ពុជា ​ដោយ​មាន​ការ​ចូល​រួម​​​​យ៉ាង​កុះ​ករ​​ពី​ប្រជា​ជន​​ និង​

ប្រទះឃើញ​​សព​បុរស​ម្ន្ាក់​នៅ​កណ្តាល​វាល​ស្រែ​ សង្កាត់​​ចោមចៅ​

Posted: 21 Jan 2013 09:38 PM PST

រាជធានី​ភ្នំពេញ ៖ ប្រជា​ពលរដ្ឋ​​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​នៅ​កណ្តាល​វាល​​ស្រែ​បង្ក​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ៅង​១២​និង​២៥​នាទី​ថ្ងៃទី​២២ មករា ២០១៣ ​ភូមិ​ព្រៃព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ទល់​មុខ​មន្ទីរពេទ្យ​​ទាហានកងពល​ «ង៧០» ។ ពេលនេះ​ប៉ូលិស​​កំពុង​ចុះត្រួត​ពិនិត្យ​..... ៕​

រថយន្ត​ទួរីស​​ពន្លះ​ម៉ូតូ​​សេ​125​​របួស​ធ្ងន់​ពីរ​នាក់​

Posted: 21 Jan 2013 09:30 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពត ៖ គ្រូ​បង្រៀន​​ពីរនាក់​បាន​រង​របួស​​ធ្ងន់​ធ្ងរ​ និង​ខូច​​ខាត​ម៉ូតូ​សេ​១២៥ ស៊េរី​ថ្មី មួយ​​គ្រឿង​ ដោយ​ជួប​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​​ដោយ​សាររថយន្ត​ទួរ​ីស​​​ ​១២​កៅអី ​មួយ​គ្រឿង ​​ដឹក​កូន​ស្លា​​និង​ត្រី​កា្លា​ស្សេ​​​បុក​​ម៉ូតូ​សេ​១២៥ ​កាលពី​វេលា​មោ៉ោង​​៦និង​៥០នាទី​​​​ល្ងាច​​​ថ្ងៃទី​២០ មករា​ លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​៣​​ត្រង់​​​ចំណុច​​​គីឡូ​មែ៉ត្រ​​​លេខ​១១ ​ស្ថិ​ត​ក្នុង​​ភូមិ​​​គីឡូ​​​១២ ឃុំ​កោះ​តូច​ ​ស្រុក​ទឹក​ឈូ ​។

​វីហ្គោ​គេច​​អ្នក​ដួល​ម៉ូតូ​ធ្លាក់​ចូល​ក្រោម​ស្ពាន​

Posted: 21 Jan 2013 09:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖ ​យុវ​ជន​ពី​រនាក់​​បាន​​រង​របួស​ធ្ងន់​​ និង​ស្រាល​ ដោយ​សារ​​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​កាលពី​វេលា​ម៉ោង១​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២០ មករា ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ​​​ចំណុច​ស្ពាន​ស្វាយ​​ទង ​ស្ថិត​ក្នុង​​ភូមិ​ស្វាយ​​ទង ​ឃុំ​ជ្រៃ​បាក់ ​ស្រុក​​រលា​ប្អៀរ តែ​ខណៈ​នោះ​​ក៏​មាន​រថយន្ត​ម៉ា​ក​​វី​ហ្គោ​មួយ​គ្រឿង​ទៀត​បើក​មកដល់​​គេច​​ម៉ូតូ​​ខាង​លើ​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់ចូល​ក្រោម​​​ស្ពាន​ស្វាយ​ទងនោះ​តែ​ម្តង​ ប៉ុន្តែ​អ្នក​ជិះ​ក្នុង​រថយន្ត​​​​​​គ្រាន់​​តែ​របួស​ស្រាល​ប៉ុណ្ណោះ។ ​

បុរស​​​ម្នាក់​​​បើក​ម៉ូតូ​​ដូច​ហោះ​​ជ្រែ​រថយន្ត​កុងតឺន័រ​ជ្រុល​ទៅ​បុក​ឡិច​ស៊ីស​ធ្លាយ​ពោះ​

Posted: 21 Jan 2013 09:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ព្រះ​សីហនុ ៖ ​បុរស​​​ម្នាក់​បានស្លាប់​ភ្លាម​ៗ​នៅ​នឹងកន្លែង​កើត​ហេតុ​​ដោយ​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​២០ មករា ​​នៅចំណុច​ចន្លោះ​​​​​គីឡូ​ម៉ែត្រ​​លេខ​​​២២១ និង​២២ ​​​ស្ថិត​ក្នុង​ក្រុម​ទី​១០ ភូមិ​១ សង្កាត់​​លេខ​​១ ក្រុង​ព្រះ​សីហនុ ខណៈជិះ​​​​​ម៉ូតូ​​​ចូល​​​រថយន្ត​កុង​តឺន័រ​ និង​រថយន្ត​ក្រុង ​ហើយ​ជ្រុល​ទៅ​បុក​​រថយន្ត​​ឡិច​ស៊ីស​​​បើក​បញ្ច្រាស​ទិស​គ្នា ​។

រវល់​ក្រឡេក​មើល​ស្រី​ស្អាត​នៅក្នុង​រោង​ការ​បើក​រថយន្ត​បុក​ពីក្រោយ​​រថយន្ត​មួយ​គ្រឿង​ទៀត​

Posted: 21 Jan 2013 08:05 PM PST

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​​ម៉ាក FUSO បើក​មក​ដល់​មុខរោង​ការ​អ្នក​បើក​បរ​រវល់​តែ​ងាក​មើល​ស្រី​ស្អាត​ជ្រុលទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​​ស៊ីណា ​បណ្តាល​​ឱ្យ​ក្រពឹត​​គូទ​ក្រោយ ។ ហេតុការណ៍​​នេះកើតឡើង​​កាលពីវេលា​ម៉ោង​៩​ព្រឹកថ្ងៃទី​​២១ មករា ២០១៣ នៅ​មុខ​វត្ត​ចាក់​អង្រែ​លើ តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​​​ក្នុង​ភូមិ​​ព្រែក​តា​នូ សង​្កាត់​​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ។

ទឹក​ជំនន់​​​នៅ​ក្រុង​​ហ្សាការតា​អ្នក​ស្លាប់​ឡើង​ដល់​​20​នាក់​

Posted: 21 Jan 2013 07:56 PM PST

ទិដ្ឋ​ភាព​​ទឹក​ជំនន់​​នៅហ្សាកា​រ​តា​
អ្នក​ទទួល​ខុស​ត្រូវ​​​ជាន់​ខ្ពស់​​ឥណ្ឌូណេស៊ី​​​មួយ​រូប​​អះ​អាង​​កាល​ពី​ថ្ងៃទី​​២១ មករា​ថា ទឹក​ជំនន់​​ខ្លាំង​ក្លា​​បំផុត​​នៅក្រុង​ហ្សាការតា​ ចាប់​ពី​ថ្ងៃ​ទី​១៥ ​មករា បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​ឡើង​ដល់​​២០​នាក់​ហើយ​រួច​មនុស្ស​​​ប្រមាណ​ជា​​២៥០.០០០​​នាក់​​រង​ការ​ប៉ះពាល់​​ដោយ​គ្រោះ​​ធម្មជាតិ​​​នេះ ។

វាយ​ប្រហារ​​អត្ត​ឃាត​​នៅក្រុង​​កាប៊ុល​​

Posted: 21 Jan 2013 07:55 PM PST

ផ្សែង​​ហុយ​ដោយ​ការ​​វាយ​ប្រហារ​​​នៅ​កាប៊ុល
ប៉ូលិស​​អាហ្វ​ហ្គានីស្ថាន​​រាយការណ៍​​ថា ជន​​អត្ត​ឃាត​​យ៉ាង​តិច​​៣​នាក់​​កាល​ពី​ថ្ងៃទី​២១ មករា ​បាន​ធ្វើការ​វាយ​ប្រហារ​​លើ​អគារ​​សាធារណៈ​​​មួយ​នៅក្រុង​​កាប៊ុល ហើយ​ជន​អត្ត​ឃាត​​ម្នាក់​ទៀត​​​បាន​បាញ់​​តបត​ជាមួយ​កង​កម្លាំង​​សន្តិ​សុខ​ ។​នៅ​ពុំ​ទាន់​​មាន​តុល្យការ​​ណាមួយ​​អាច​ទទួល​បាន​​នា​ពេល​នេះ​​នៅឡើយ​​ពី​ចំនួន​​​ជនរង​គ្រោះ​​​ជាយថា​ហេតុ ។ ពួក​ជន​អត្ត​ឃាត​​ជា​មនុស្ស​​របស់​ពួក​តាលីបង់​​​

នាំ​ពួក​ចាប់​រំលោភ​និស្សិត​ស្រី​ឥណ្ឌា​មក​កាត់​ទោស​

Posted: 21 Jan 2013 07:51 PM PST

 រថ​យន្ត​​ដឹក​ពួក​អ្នក​ជាប់​ចោទ​មក​តុលាការ 
បុរស​ឥណ្ឌា​៥​នាក់​ដែល​​ទទួល​ការ​ចោទ​ប្រកាន់​​ពី​បទ​ចាប់​រំលោភ​បណ្តាក់​គ្នា លើ​និស្សិត​ស្រី​ឥណ្ឌា​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ នៅ​ក្រុង​ញូវ​ដែលី្ល ហើយ​ក្រោយ​មក​​​នាង​ត្រូវ​ស្លាប់​ ត្រូវ​​បាន​នាំ​ខ្លួន​មក​​កាត់​ទោស​​នៅ​មុខ​តុលា​ការ​សាលា​ដំបូង​​រដ្ឋ​ធានី​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​២១​ មករា ក្រោម​បរិយា​កាស​ក្តុក​ក្តួល​​អាណិត​ស្ត្រី​រូប​នេះ​ និង​ក្រោម​ការ​គាប​សង្កត់​របស់​សាធារណ​ជន​ ដែល​ទាម​ទារ​ឱ្យ​សង​សឹក​ ។

​ក្រុម​ហ៊ុន​អន្តរ​ជាតិ​បារម្ភ​ពី​​តម្លៃជួល​​នៅ​ក្នុង​ប្រទេស​​មីយ៉ាន់ម៉ា​​

Posted: 21 Jan 2013 07:49 PM PST

​
តម្លៃ​​ការិយាល័យ​ ​និង​​លំនៅឋាន​ខ្ពស់​បាន​ក្លាយជា​ក្តី​បារម្ភ​ធំបំផុត​​សម្រាប់​បណ្តាក្រុមហ៊ុន​​ដែល​​ព្យា​យាម​​បង្កើត​​ហាង​លក់​ទំនិញ​នៅ​​ប្រទេស​​មី​យ៉ាន​់ម៉ា​ ។​ ​​គេ​រំពឹង​ថា តម្លៃ​ទាំង​នោះ​​នឹង​ឡើ​ង​​ខ្ពស់​ទៀត​​​នៅ​គ្រា​ដែល​តម្រូវ​ការ​​ខ្ពស់​ជាង​​ការ​ផ្គត់​ផ្គង់​​​បើ​ទោះ​​បី​ជា​​សំណង់​នានា​​កំពុង​រីក​ដុះ​​ដាល​​ក៏​ដោយ​ ​។​​​ក្រុមអ​្នក​អង្កេត​​មួយ​ចំនួន​​និយាយថា ​ស្ថាន​ភាព​​បែប​នេះ​​ទំនង​ជាម​ិន​​ផ្លាស់​ប្តូរ​​ទេ​ រឿង​សំខាន់​​

ប្រេង​ម៉ាស៊ូត​គេចពន្ធ​សម្រុក​​ចូល​ខេត្ត​កំពត​យ៉ាង​គគ្រឹក​គគ្រេង ​​ពុំ​មាន​ការ​ទប់​ស្កាត់​​ពី​សមត្ថ​កិច្ច​

Posted: 21 Jan 2013 07:48 PM PST

ប្រេងម៉ាស៊ូតដែលគេច​ពន្ធ​សម្រូល​ចូល​ខេត្តកំពត​
ខេត្តកំពត ៖ ​ប្រេង​​ម៉ាស៊ូត​​គេចពន្ធ​ដ៏​​ច្រើន​សន្ធឹក​សន្ធាប់​​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​​ជញ្ជូន​​តាម​ផ្លូវសមុទ្រ​​សម្រុក​ចូល​មក​ខេត្ត​កំពត​យ៉ាង​អនាធិប​តេយ្យ​​ទាំងយប់​ទាំង​​ថ្ងៃ​ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​​ ឬ​បង្ក្រាប​​ពី​មន្ត្រី​គយ និង​សមត្ថ​កិច្ច​​ការ​​ពារ​ព្រំដែន​សមុទ្រ​ឡើយ ​ដែលធ្វើ​ឱ្យ​រដ្ឋបាត់​ចំណូល​​ពន្ធយ៉ាង​ច្រើន​ពី​មួយ​ខែ​​ទៅ​មួយខែ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!