Koh Santipheap Daily

Koh Santipheap Daily


បើក​ជែង​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់​​ស្លាប់​២ របួស​ធ្ងន់-ស្រាល​៧​នាក់​នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​

Posted: 19 Jan 2013 11:37 PM PST

ទិដ្ឋភាពនៅកន្លែងកើតហបេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ មនុស្ស​ចំនួន​២​នាក់​បានស្លាប់​ភ្លាមៗ​​នៅនឹងកន្លែង​កើតហេតុ​ និង​៧​នាក់​​ផ្សេង​ទៀត​រង​របួស​ធ្ងន់​-ស្រាល​ ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​រវាង​រថយន្ត​ម៉ាក​នីស្សាន់​​បុក​ជា​មួយ​រថយន្ត​ម៉ាក​កាមរី ។ ហេតុការណ៍​ដ៏​គួរ​​ឱ្យ​រន្ធត់​​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៩ មករា ​២០១៣ ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៦ ​ចម្ងាយ​ពី​វិទ្យា​ល័យ​ ហ៊ុន សែន ​ឈ្នួរ​មាន​ជ័យ ស្ថិត​ក្នុង​ភូមិ​​ឈ្នួរ​មាន​ជ័យ ​ឃុំ​ឈ្នួរ​មាន​ជ័យ

​រថយន្ត​​បុក​បន្ត​គ្នា​​ចំនួន​​9​គ្រឿង​​​ឆេះ​សន្ធោសន្ធៅ​​​ស្លាប់​5នាក់​របួស​​​4នាក់​​

Posted: 19 Jan 2013 11:30 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
​​ឧបទ្ទវហេតុ​នៅលើ​ដង​ផ្លូវ​​ដោយ​រថយន្ត​បុក​​បន្ត​កន្ទុយ​គ្នា​បណ្ដាល​​ឱ្យ​​​ឆាប​ឆេះ​​​ចំនួន​​​៩គ្រឿង​​​​ ​​ធ្វើ​​​​ឱ្យមនុស្ស​​ស្លាប់​​ចំនួន​​៥នាក់​​​ ​​និង​​​៤នាក់​​​ទៀត​របួស​​ធ្ងន់​ ។ ​​ហេតុការណ៍​​ដ៏​​​​រន្ធត់​នេះ​​បាន​កើត​ឡើង​​​​កាលពីយប់​​ថ្ងៃទី​​១៩ ​មករា​​ ស្ថិត​​នៅ​តាម​បណ្ដោយ​​​ផ្លូវមិត្តភាព​​​ត្រង់​គីឡូម៉ែត្រលេខ​​​៣៥-៣៦​​​ ស្រុក​​ប៉ាកឆុង ខេត្តនគររាជ​​សីមា ប្រទេស​ថៃ​ ។

សមត្ថ​កិច្ច​ក្របួច​ក្រុម​អន្ធពាល​ដែលបោះ​ពុម្ព​​អក្សរ​លើ​អាវ “Dont Scare” ១៨​នាក់​ យក​មក​ដុស​ក្អែល​

Posted: 19 Jan 2013 11:28 PM PST

​ក្រុម​អន្ធពាល​ដែលបោះ​ពុម្ព​​អក្សរ​លើ​អាវ
ខេត្ត​បាត់​ដំបង ៖ លោក​ស្នងការ​​ខេត្ត​បាន​បញ្ជា​ភ្លាមៗ​ឱ្យ​កម្លាំង​បង្ការ​បង្ក្រាបតាម​ក្របួច​​ក្រុម​ក្មេង​​អន្ធពាល​មាន​ប្រុស​ មាន​ស្រី​បាន​ចំនួន​១៨​នាក់ ក្រោយ​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា ក្រុម​ដែល​មាន​​បោះ​ពុម្ភ​​អក្សរ​​លើ​អាវ​យឺតថា "Dont Scare" អម​​ដោយ​សញ្ញា​ក្បាល​ខ្មោច​នេះ ប្រមូល​ផ្តុំ​​គ្នា​ប៉ុន​ប៉ង​បង្ក​ព្យុះ​​ភ្លៀង​​កាល​ពី​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃទី​​១៩ មករា ២០១៣ នៅ​ក្បែរ​​មាត់​ស្ទឹង​​សង្កែ​ក្នុង​សង្កាត់​រតនៈ ក្រុង​បាត់​ដំបង ។

ចោរប្លន់​​២​ករណី​​កក្រើក​​ក្រុង​ប៉ោយប៉ែតសមត្ថកិច្ចចាប់​​អត់បាន​

Posted: 19 Jan 2013 11:22 PM PST

មនុស្សជាច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ​
ក្រុងប៉ោយប៉ែត ៖ ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​បាន​ធ្វើ​សកម្ម​ភាពប្លន់​​ផ្ទួនៗ​គ្នា​​ចំនួន​២​ករណី​ ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​មាន​ការភ័យ​ខ្លាច​ជា​ខ្លាំង ខណៈ​ដែល​សមត្ថ​កិច្ច​មិនអាចចាប់​ក្រុម​ចោរ​បាន​​សូម្បីតែម្នាក់ ។ ករណីទី១​ ​​កើត​ឡើងកាល​ពីព្រលប់​​ថ្ងៃទី​១៨ មករា ២០១៣ ស្ថិតក្នុង​ភូមិ​អូរឫស្សី សង្កាត់​​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ដែលក្រុម​ចោរ​មាន​គ្នា​ចំនួន​ប្រមាណ​​៤​ទៅ​៥​នាក់​ ប្រដាប់​ដោយ​កាំភ្លើង​អាកា​មួយដើម​ភ្ជង់​គំរាម​ប្លន់​ជន​រងគ្រោះ​​យក​បាន​ម៉ូតូ​ម៉ាកឌ្រីម​

អ្នកឡើង​ភ្នំ​4​នាក់​ស្លាប់ដោយ​សារការ​បាក់​ទឹក​កក​នៅ​អេកូស​

Posted: 19 Jan 2013 11:02 PM PST

អ្នកឡើង​ភ្នំ​នៅ​អេតូស​
អ្នក​ឡើង​ភ្នំ​៤នាក់​បាន​ស្លាប់​កាលពី​ថ្ងៃទី​១៩ មករា ​ដោយ​សារ​​ការ​​បាក់​ទឹកកក​នៅ​តំបន់​ភ្នំ​HIGHLANDS តំបន់​​​អេតូស ​ខណៈ​ដែល​ពេល​នេះ​នៅ​ប្រទេស​អង់​គ្លេស​កំពុង​តែ​មាន​ធាតុ​អាកាស​ត្រជាក់​ខ្លាំង​បំផុត​និង​ធ្លាក់​ព្រិល​ខ្លាំង ។យោងតាម​ប៉ូលិស​ថា ​ជន​រង​គ្រោះ​​ទាំង​នោះ​មាន​បុរស​២​នាក់​និង​នារី​ ២​នាក់​ស្ថិត​ក្នុង​​ក្រុម​អ្នកឡើង​ភ្នំ​៦​នាក់​នៅ​តំបន់​​GLENCOEដែល​ជា​តំបន់​ល្បី​ខាងសម្រស់​ទេស​

ចាប់ខ្លួន​ស្ទាវ​ឡើង.ក​​២​នាក់​ក្នុង​ចំណោម​​៥​នាក់ ​រំលោភ​​នាង​ក្រមុំ​ម្នាក់​បាន​សម្រេច​ជា​បន្ត​បន្ទាប់​

Posted: 19 Jan 2013 11:00 PM PST

ជនជាប់ចោទ
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​ពួក​ស្ទាវ​​ឡើង.ក​​ចំនួន​២​នាក់​ក្នុង​ចំណោម​​បក្ស​ពួក៥​នាក់ ​ដែ​ល​ធ្វើ​សកម្ម​ភាព​​រំលោភ​​សេព​សន្ថវៈ​​​ទៅលើ​​នាង​ក្រមុំ​ម្នាក់​បាន​សម្រេច​គ្រប់ៗ​គ្នា​នោះ​ត្រូវ​​​កម្លាំង​​នគរបាល​ស្រុក​អូរ​ជ្រៅ ស្រាវជ្រាវ និង​ចាប់​ឃាត់​ខ្លួន​បាន​ចំនួន​២​នាក់​យក​ទៅ​សាលាដ​ំបូង​​​ខេត្ត​បន្ទាយ​មាន​ជ័យ កាល ពីថ្ងៃទី​​១៩ មករា ២០១៣ ​ដើម្បី​ចាត់​ការ​តាម​​នីតិ​វិធី ។

ទិញ​ម៉ូតូ​បាន​ប៉ុន្មាន​ថ្ងៃ​ជិះ​ត្រឡប់​ពីហូប​ការ​វិញ​បុកគូទ​រថយន្ត​ខូច​ខ្ទេច​របួស​2​នាក់​

Posted: 19 Jan 2013 10:40 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ពោធិ៍សាត់ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​ហូបការ​មិត្ត​ភក្តិ​ពេល​ត្រឡប់​មក​វិញ​បាន​​បុកគូទ​រថយន្ត​ដឹក​ខ្សាច់​​បណ្តាល​ឱ្យ​បែក​​មុខ​បែក​មាត់​ហូរឈាម​ប្រឡាក់​ពេញ​ខ្លួន​ ឯ​ម៉ូតូ​​រង​ការ​​ខូច​​ខាត​​ខ្ទេច​ខ្ទី​ ​។ គ្រោះ​ថ្នាក់​នេះ​បាន​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ខាងមុខ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ស្ថិត​ក្នុង​ភូមិ​ស្វាយ​អាត់​ ឃុំស្នាម​ព្រះ​ ស្រុកបាកាន កាលពី វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​១៩​ មករា។

យុវជន​3​នាក់​ជិះ​​ម៉ូតូ​ជ្រែ​ជ្រុល​ទៅ​ប៉ះ​ក្បួន​រថយន្ត​ហែសព​ពីរគ្រឿង​​ដួល​បោក​ក្បាល​ស្លាប់​ទាំង​អស់​គ្នា​

Posted: 19 Jan 2013 10:34 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ យុវ​ជន​៣​នាក់​បាន​ស្លាប់​នៅនឹង​កន្លែង ខណៈ​​​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​អត់​ពាក់​​មួក​សុវត្ថិ​ភាព​ ហើយ​ជ្រែ​គេ​ឯង​ពេញ​ផ្លូវ​ក៏​ជ្រុល​ទៅ​ប៉ះ​ជា​មួយ​ក្បួន​រថយន្ត​ហែ​សព​ពីរ​គ្រឿង​បន្ត​បន្ទាប់​​គ្នា​​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​លើ​​​ថ្នល​់​ពេញ​ទំហឹងស្លាប់​ភ្លាម​ ។ ចំណែក​​រថយន្ត​ហែ​សព​​មិន​បាន​ឈប់​ទេ​បាន​បើក​ទៅ​​​មុខជាធម្មតា​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​​ដេញ​

ជា ចាន់តូ ​៖ កំណើន​​សេដ្ឋកិច្ច​​កម្ពុជា​កើនប្រមាណ​៧%នៅឆ្នាំ​២០១២ ​

Posted: 19 Jan 2013 10:30 PM PST

លោកជា ចាន់តូ ក្នុងពិធីប្រជុំ
ខេត្តកំពង់ចាម ៖ សន្និបាតបូកសរុប​​លទ្ធផល​​ការងារប្រចាំឆ្នាំ​២០១២ និង​លើកទិសដៅ​​ការងារ​ឆ្នាំ​២០១៣ របស់ធនាគារ​ជាតិ​នៃ​កម្ពុជា បានប្រព្រឹត្ត​ទៅរយៈ​ពេល​​​មួយថ្ងៃកន្លះ ចាប់ពី​ព្រឹកថ្ងៃទី​១៩-២០ មករា ២០១៣ នៅធនាគារ​​ក្រហមខេត្ត ស្ថិតនៅ​សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ក្រោម​អធិបតីភាពលោកហ៊ុន ណេង ​អភិបាល​ខេត្ត និងលោកជា ចាន់តូ ​អគ្គ​ទេសាភិបាល​ធនាគារ​ជាតិនៃកម្ពុជា ។

ប្រពន្ធ​​អប្រិយ​ខឹងប្តី​ដើម​មិនប្រគល់​ទ្រព្យ​​សមគំនិត​​ជាមួយប្តីចុង​វាយសម្លាប់​

Posted: 19 Jan 2013 10:23 PM PST

ប្រពន្ធ​​អប្រិយ​ខឹងប្តី​ដើម​មិនប្រគល់​ទ្រព្យ​​សមគំនិត​​ជាមួយប្តីចុង​វាយសម្លាប់​
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់​ដែល​អ្នកភូមិ​​អះអាង​ថា ​ត្រូវស្ត្រីជា​ប្រពន្ធ មាន​ចិត្តផិត​ក្បត់​​ចុះចេញ​ពីផ្ទះអស់​រយៈពេល២ឆ្នាំ​ទៅនៅ​ជាមួយប្តី​​ចុង ​ពេលអង្គ​​ការ​មកប្រមូល​បំណុល​ដែលស្ត្រី​នេះ​ខ្ចី​​យកធ្វើដើម​រកស៊ី មិនមានប្រាក់បង់​ឱ្យអង្គការ​​ ក៏មកសុំ​ឱ្យលោកមេភូមិ​លក់ដីស្រែ ខណៈ​ពេលដែលប្តី​ដើម​រវល់​​ទៅធ្វើ​ការ​​នៅ​ប្រទេស​ថៃ តែ​បុរសជាប្តី​ដើម​មិនព្រម​​ចែក​​ទ្រព្យ​នោះឱ្យ

ទើប​ទិញ​ម៉ូតូ​បាន​ប៉ុន្មាន​ថ្ងៃ​ជិះទៅ​ហូប​ការ​គេត្រឡប់​មក​វិញ​បុក​គូទ​រថយន្ត​​របួស​២​នាក់​

Posted: 19 Jan 2013 10:14 PM PST

មនុស្សឆោឡោ​នៅ​កន្លែងកើតហេតុ
ខេត្តពោធិ៍សាត់​ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​​ឌុប​គ្នា​​ទៅ​ហូប​​ការ​គេ​ លុះ​ពេល​​ត្រឡប់​មក​វិញ​បាន​ជួប​ឧបទ្ទវ​ហេតុ​បុក​គូទ​​រថយន្ត​ដឹក​ខ្សាច់​​ដែល​កំពុង​​អែប​ខាង​ស្តាំ​ដៃ បណ្តាល​ឱ្យ​​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ប្រឡាក់​​ពេញ​ខ្លួន​ រីឯ​ម៉ូតូ​ខូច​ខាត​​ខ្ទេច​ខ្ទី​​ស្ទើរ​ទាំង​ស្រុង ។ ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ​​បាន​កើតឡើង​នៅ​លើកំណាត់​​ផ្លូវ​ជាតិ​​លេខ​៥ ​ត្រង់​ចំណុច​​​មុខ​ស្ថានីយ​ថ្លឹង​រថយន្ត ស្ថិត​​ក្នុង​ភូមិ​ស្វាយ​អាត់ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន កាលពីវេលា​ម៉ោង​​៧​និង​១៥​នាទី​យប់​​

ចិន ៖ រលំបាក់​​​ផ្ទះ​​មួយ​នៅ​យុនណាន់​ស្លាប់​3​នាក់​

Posted: 19 Jan 2013 10:11 PM PST

ួក​អ្នក​ជួយ​សង្គ្រោះ​នៅ​កន្លែង​ផ្ទះ​បាក់​បែក
ពួកអ្នក​ជួយ​សង្គ្រោះ​អះ​អាង​ថា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​មនុស្ស​៤នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការ​​រលំ​បាក់​ផ្ទះ​មួយ​កាលពី​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី​១៨ មករា ​នៅខេត្ត​យុន​ណាន​់​ភាគ​និរតី​ប្រទេស​ចិន ។ពួក​អ្នក​ជួយ​សង្គ្រោះ​នៃស្រុក​ស្វយ័ត​វ៉ីស៊ី​អះ​អាង​កាល​ពី​យប់​ថ្ងៃទី​១៨ មករា ​ថា ​មនុស្ស​៧​នាក់​កប់​ក្នុង​គំនរ​បាក​់បែក​នៃ​ផ្ទ​ះ​មួយ​ខ្នង​ដែល​រលំ​បាក់​នៅភូមិ​ឡ​យី ។ មុន​ពេល​ក្រុម​អ្នក​ជួយ​

លោកស្រី​​ទីម៉ូ​ឆេន​កូ​ចោទ​ប្រកាន់​​ពី​បទ​សម្លាប់​មនុស្ស​ទៀត​

Posted: 19 Jan 2013 10:09 PM PST

លោកស្រី​ទីម៉ូ​ឆេនកូ​នៅ​មន្ទីរពេទ្យ​​​​ពេល​ជាប់​ឃុំ​ឃាំង​
អគ្គ​រដ្ឋ​អាជ្ញា​​អ៊ុយ​ក្រែន​​លោក​វិក​ទ័រ​​ពីយ៉ុង​​កា​ថ្លែង​​កាល​ពី​​​ថ្ងៃទី​១៨​ មករា ​​កន្លង​មក​​នេះ​ថា​​ អតីត​​​នាយក​រដ្ឋ​មន្ត្រី​​អ៊ុយ​ក្រែន​​​​លោក​ស្រី​ទីម៉ូ​ឆេន​កូ ទទួល​ការ​ចោទ​ប្រកាន់​​ពីបទ​សម្លាប់​​មនុស្ស​​ដោយ​សារ​តួនាទី​​របស់​លោក​ស្រី​ក្នុង​ការ​ស្លាប់​​​របស់​លោក​​​YEVHEN SHCHERBAN ​សមាជិក​​​​​សភា​មាន​ឥទ្ធិ​ពល​​​​ម្នាក​់​ និង​ជា​​ពាណិជ្ជ​ករ​​​ដែល​ត្រូវ​​​គេ​សម្លាប់​​​​កាល​ពី​ឆ្នាំ​១៩៩៦ ។

ស៊ីរី ៖ ​ស្លាប់​​33​នាក់​​​​ក្នុង​ការ​​ប្រយុទ្ធ​គ្នា​​នានា​នៅ​ព្រំដែនតួកគី​

Posted: 19 Jan 2013 09:40 PM PST

ឧទ្ទាម​​​ម្នាក់​កំពុង​​​បាញ់​យន្តហោះ​​ដោយ​កាំ​ភ្លើង​AK
អង្គការ​សិទ្ធិ​មនុស្ស​​ស៊ីរី​​OSDH ​រាយការណ៍​ថា​ ការ​ប្រយុទ្ធ​គ្នា​​យ៉ាង​សាហាវ​​​​នានា​រវាង​ពួក​ឧទ្ទាម​​​ និង​ពួក​ឃើត​​​​នៅ​ឯទីក្រុង​​រ៉ាស​អាល់​​អៃអីុន​ ស៊ីរី​ជាប់​ព្រំដែន​​​ជាមួយ​តួក​គី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​​៣៣​នាក់​ រយៈ​ពេល​​៤៨​ម៉ោង​​​​​ចុង​ក្រោយ​នេះ ។​​នាយក​របស់​OSDH ​លោក​រ៉ាមី រា៉ហ៍​ម៉ាន​​បញ្ជាក់ថា ​ពួក​ឧទ្ទាម​​២៨​នាក់​​​​បាន​ត្រូវ​​ស្លាប់​ហើយ​​​ពួក​​យុទ្ធ​ជន​​​នៃ​​សម្ព័ន្ធ​​ប្រជាធិបតេយ្យ​​ឃើត​​PYD ​ជា​

ខណ្ឌដូនពេញ​កម្ទេច​ទូហ្គេម​ប្រភេទ​​ល្បែង​​ស៊ី​សង៤០ទូ​

Posted: 19 Jan 2013 08:20 PM PST

ខណ្ឌដូនពេញ​កម្ទេច​ទូហ្គេម​ប្រភេទ​​ល្បែង​​ស៊ី​សង៤០ទូ​
រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​១៩ មករា ២០១៣ ​នៅ​សាលា​ខណ្ឌដូនពេញ ​លោកសុខ សម្បត្តិ ​ជំនួយ​ការ​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន និង​ជាអភិបាល​ខណ្ឌដូនពេញ​ និងមន្ត្រី​សាលា​ខណ្ឌ​មួយចំនួន​ ព្រមទាំងកម្លាំងសណ្តាប់ធ្នាប់​ខណ្ឌបាន​រៀបចំ​ពិធីបំផ្លាញ​ទូហ្គេម​ចំនួន​៤០​ទូ ដែល​រឹងរូស​លួច​បើកលេង​ប្រឆាំងនឹងគោលនយោ​បាយ​ភូមិ-សង្កាត់​មានសុវត្ថិភាព​​ ។ ទូហ្គេម​ប្រភេទ

បញ្ជូន​​ខ្លួន​មេការ​កុង​តឺន័រ​​ក្រុមហ៊ុន​​ផែ​ស្ងួត​​សូ ងួន ​ទៅ​ការិយាល័យ​ប៉ូលិស​​ចរាចរ​​ផ្លូវគោក​​រាជធានីភ្នំពេញ​

Posted: 19 Jan 2013 08:15 PM PST

មេការកុងតឺន័ររបស់​ក្រុមហ៊ុនផែស្ងួត​​សូ ងួន ដែល​ត្រូវ​ចាប់ខ្លួន
រាជ​​ធានី​ភ្នំពេញ ៖ មេការផ្នែក​​កុងតឺន័ររបស់ក្រុម​ហ៊ុនផែ​ស្ងួត​សូ ងួន ម្នាក់ ត្រូវប៉ូលិស​ចរាចរបញ្ចូន​​ខ្លួនទៅកាន់ការិ​យា​ល័យប៉ូលិស​ចរាចរ​​ជើង​គោក រាជធានី​​ភ្នំពេញរង់ចាំការ​​ដោះស្រាយ បន្ទាប់ពីបុរសរូប​នេះបានប្រវាយប្រតប់​ជាមួយប៉ូលិសចរាចរ​នោះរួចមក ។ បើតាមអ្នក​ឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា នៅម៉ោងជាង១០ព្រឹកថ្ងៃទី២០ មករា ២០១៣នេះ ខណៈដែលប៉ូលិស

ប្រទះឃើញ​សព​ស្ត្រី​​ម្នាក់​អណ្តែត​​ទឹកកាយអាក្រាត​​ក្នុង​ស្ទឹង​ពោធិ៍​សាត់​

Posted: 19 Jan 2013 07:51 PM PST

មនុស្សឆោឡោ​នៅ​កន្លែងកើតហេតុ​
ខេត្ត​ពោធិ៍​សាត់​ ៖ សព​ស្ត្រី​ម្នាក់​​ត្រូវបាន​​គេ​ប្រទះឃើញ​អណ្តែត​ទឹក​ស្ទឹង​​ពោធិ៍​សាត់ ​កាល​ពីវេលា​ម៉ោង​​ប្រហែល​​១១​ព្រឹក​ថ្ងៃទី​​១៨ មករា ​២០១៣ ​នៅ​ខាង​ក្រោយ​សាខា​ពន្ធដា​​រចាស់​ ស្ថិត​ក្នុងភូមិ​​ពាល​ញែក​១ សង្កាត់​ផ្ទះ​​ព្រៃ ក្រុង​ពោធិ៍​សាត់ ។ ​សព​នេះ​មុន​ដំបូង​​មិន​ទាន់​​ដឹងថា ​ប្រុស ឬ ស្រី​ទេ អណ្តែត​​​ផ្កាប់​​មុខ​​ ហើយ​ក៏​​គ្មានខោ​អាវ​ជាប់​ក្នុង​​ខ្លួន​ដែរ ស្រាត​​​ននល​គក​​ត្រូវបាន​អ្នក​បង់​សំណាញ់​​ប្រទះ​ឃើញ​ប្រាប់​ពី​​ម្នាក់​​ទៅ​ម្នាក់​ផ្អើល​​មនុស្ស​ទៅ​ចោមរោម​មើល

ដង្ហែ​ក្បួនព្រះបរម​​សពព្រះករុណា​​ព្រះបរមរតនកោដ្ឋ​ជាលើកទី១ នៅមុខ​ព្រះបរម​រាជវាំង​

Posted: 19 Jan 2013 07:40 PM PST

ទិដ្ឋ​ភាពក្នុង​ពិធី​ដង្ហែ​ក្បួនព្រះបរម​​សពព្រះករុណា​​ព្រះបរមរតនកោដ្ឋ​ជាលើកទី១ នៅមុខ​ព្រះបរម​រាជវាំង​
រាជធានីភ្នំពេញ ៖ កាលពី​វេលាម៉ោង​៧ និង​៣០នាទីព្រឹក ថ្ងៃទី​១៩ មករា ២០១៣ ​ការ​ដង្ហែ​​​សាកល្បង​ព្រះបរម​សព​​ព្រះករុណា​​​ព្រះបរម​​រតនកោដ្ឋ ​បានធ្វើឡើង​ជាលើកទី១​ដោយមាន​ការចូលរួម​​ប្រមាណ​​ជិត​២.០០០នាក់ ដែលមាន​១១ផែន​ ក្នុងនោះ​មាន​ផែនទី១-ផែនជ័យ​បង្ហាញនូវ​ភាពរុង​រឿង​​ និងមោទនភាព​​ជាតិក្រោម​បាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ», ​ផែនទី២-បង្ហាញ​​

ចិន ៖ រលំបាក់​​​ផ្ទះ​​មួយ​នៅ​យុនណាន់​ស្លាប់​3​នាក់​

Posted: 19 Jan 2013 07:22 PM PST

ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​កន្លែង​ផ្ទះ​បាក់​បែក
ពួកអ្នក​ជួយ​សង្គ្រោះ​អះ​អាង​ថា មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​មនុស្ស​៤នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការ​​រលំ​បាក់​ផ្ទះ​មួយ​កាលពី​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី​១៨ មករា ​នៅខេត្ត​យុន​ណាន​់​ភាគ​និរតី​ប្រទេស​ចិន ។ពួក​អ្នក​ជួយ​សង្គ្រោះ​នៃស្រុក​ស្វយ័ត​វ៉ីស៊ី​អះ​អាង​កាល​ពី​យប់​ថ្ងៃទី​១៨ មករា ​ថា ​មនុស្ស​៧​នាក់​កប់​ក្នុង​គំនរ​បាក​់បែក​នៃ​ផ្ទះ​មួយ​ខ្នង​ដែល​រលំ​បាក់​នៅភូមិ​ឡ​យី ។ មុន​ពេល​ក្រុម​អ្នក​ជួយ​

បញ្ចប់​វិបត្តិ​ចំណាប់​ខ្មាំង​​​នៅ​អាល់​ហ្សេរី​

Posted: 19 Jan 2013 07:19 PM PST

ចំណាប់​ខ្មាំង​​ដែល​ត្រូវ​រំដោះ 
អាជ្ញាធរ​​​អាល់ហ្សេរី​​រាយ​ការណ៍​ថា​​ ជន​អ៊ិ​ស្លាម​​​និយម​​​៣​២​នាក់​​​ និង​ចំណាប់​ខ្មាំង​​​​​២៣​នាក់​បាន​ស្លាប់​ក្នុង​​​វិបត្តិ​ចំណាប់​ខ្មាំង​​​នៅ​អាល់​ហ្សេរី​​​ដែល​បាន​បញ្ចប់​​​កាល​ពី​ថ្ងៃ​ទី​១៩ មករា​ ជាមួយ​​អន្តរាគមន៍​​របស់​កង​កម្លាំង​​​ពិសេស​​នៃ​កង​ទ័ព​​​នីហ្សេរី​យ៉ា​ក្នុង​​ប្លុក​រោង​ចក្រ​​ឧស្ម័ន​មួយ​នៅ​តំបន់​​​​សាហារ៉ា របស់​​​អាល់​ហ្សេរី ។

អគ្គិភ័យ​​​ឆាបឆេះ​លំនៅឋាន​អ្នកលក់នំ​ខ្ទេច​គ្មានសល់​​នៅស្រុកព្រៃ​នប់​

Posted: 19 Jan 2013 06:52 PM PST

ទិដ្ឋភាពនៅផ្ទះកើតហេតុ
ខេត្តព្រះសីហនុ ៖ ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៥គុណនឹង៧ម៉ែត្រ និង​ម៉ូតូមួយគ្រឿង​ត្រូវបាន​អគ្គិភ័យ​ឆា​បឆេះ​ខ្ទេចគ្មានសល់ ក្នុង​ខណៈ​ពេល​ដែលម្ចាស់​ផ្ទះ​ដាក់​កំសៀវ​​ដាំទឹក​​នៅលើចង្ក្រាន​​ផ្ទះបាយចោល រួចចេញ​ទៅប្រកប​​របរ​​លក់នំនៅខាងក្រៅ ។ ​ហេតុការណ៍នេះ​បានកើតឡើង​កាលពីថ្ងៃទី១៩ ​មករា ២០១៣ ​វេលាម៉ោង​៨ព្រឹក ​នៅ​ចំណុច​ក្រុម​ទី២០ ភូមិ​​វាលមាស ឃុំ​វាលរេញ ​ស្រុកព្រៃនប់ ​។

ស័ក្តិ​4​យោធា​ធ្លា​យ​រឿង​អាស្រូវ​រំលោភ​ក្មេង​ស្រី​អាយុ​12​ឆ្នាំ​ព្រះ​រាជ​អាជ្ញា​ឱ្យ​ស៊ើប​អង្កេត

Posted: 19 Jan 2013 06:50 PM PST

ខេត្ត​បាត់​ដំបង​ ៖ សំណុំ​រឿង​ដ៏​អាស្រូវ​របស់​មន្រ្តី​យោ​ធា​ពាក់​ស័ក្ដិ​៤​ម្នាក់​ ដែល​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំនៅ​ក្នុង​បន្ទាយ​កាល​ពី​ចុង​សប្ដាហ៍​​មុន​​នៅ​ស្រុកសំឡូត​ ហើយត្រូវគេ​ព្យា​យាម​បិទបាំង​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​​​បាន​បែក​ធ្លាយ ​និង​​ជះ​ក្លិន​ស្អុយ​ដូច​គំរង់​​​​នៅ​ព្រឹក​ថ្ងៃទី​១៦​ មករា​ ​ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​បដិ​សេធ​ថា ​មិន​បាន​​​ដឹង​រឿង​នេះ​ទាល់​តែ​សោះ​ ។

និស្សិត​​២នាក់ រងរបួសធ្ងន់​ក្នុងហេតុការណ៍​​ជិះម៉ូតូស្គូពី​បុកជាមួយ​រថយន្ត​ច្នៃ​

Posted: 19 Jan 2013 06:48 PM PST

ជនរងគ្រោះកំពុងត្រូវបានជួយសង្គ្រោះ
ខេត្តកំពត ៖ យុវនិស្សិត​​ឆ្នាំទី៣ ពីរនាក់ បានជិះម៉ូតូ​ស្គូពីមួយគ្រឿង​ឌុបគ្នា​​ចេញពី​ភ្នំពេញមកកាន់​ទីរួមខេត្តកំពត ​តាមបណ្តោយ​ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត លុះមក​ដល់ចំណុច​ផ្លូវបំបែក​ចូលវត្តភ្នំស ស្ថិត​ក្នុងភូមិព្រៃឃ្មុំ ​ឃុំព្រៃ​ឃ្មុំ ​បានបុកគ្នាជាមួយ​រថយន្ត​ប្រភេទ​​កែច្នៃ​កង់បី ​ដែល​រថយន្ត​នេះបត់​ចូល​ផ្លូវបំបែក​​ទៅភ្នំ​សាន ក្នុងទិសដៅ​​បញ្ច្រាសគ្នា​ បណ្តាល​ឱ្យ​ខ្ទេច​​ម៉ូតូ​​​ ចំណែក​មនុស្ស​

កម្ម​ការិនី​រោង​ចក្រ​ដួល​សន្ល​ប់​បន្ត​បន្ទាប់​ទៀត​រោង​ចក្រ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន

Posted: 19 Jan 2013 06:46 PM PST

កម្មការិនី​ដែល​ដួល​សន្លប់​ត្រូវ​បាន​​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ 
ខេត្តកណ្ដាល ៖​ ​កម្មករ-កម្មការិនី​​រោង​ចក្រ​​ដេរ​​​បាល់​ និង​ស្រោម​ដៃ​​យីហោ​​អីុន​ធើ​​និ​​ធីក្លូប៊ល​ស្ព័ត​ឃីង​ ជាង​​​២០នាក់​​​​ទៀត​​បាន​ដួល​​​សន្លប់​​​​ បន្ទាប់​​​ពី​ពួកគេ​​ចូលធ្វើការ​​កាល​ពី​​​​​​​ព្រឹក​​ថ្ងៃទី​​១៨ មករា ​​បាន​រយៈ​​ពេល​​តែ​ជាង​​១​​ម៉ោង​​​​ប៉ុណ្ណោះ​ ។ ក្រោយ​​ពេល​មាន​​អ្នក​ដួល​សន្លប់​​​ជា​បន្ត​បន្ទាប់​​បែប​នេះ ​​ក៏​​​បង្ក​​​ឱ្យ​មាន​​ការ​ជ្រួល​​ច្របល់​​ពេញ​រោង​​ចក្រ​​​​ម្ដង​ទៀត​​ ​ហើយកម្មករ​​ដែលមិន​​ដួល​សន្លប់​​​បាន​នាំគ្នា​​រត់​ចេញ​មក​ក្រៅ​​ក្នុង​ស្ថាន​ភាព​​ភ័យ​ខ្លាច​​​ និង​​​​នាំ​គ្នា​​ត្រឡប់​​ទៅ​

ផ្ទុះ​កង់​យក្ស​លាន់​សំឡេង​កក្រើក​ដី​កណ្តាល​រាជ​ធានី

Posted: 19 Jan 2013 06:36 PM PST

កង់​ត្រាក់​ទ័រ​ដែល​ផ្ទុះ​ដោយ​សារ​សប់លើសចំណុះ​គីឡូ 
រាជធានីភ្នំពេញ ៖ ស្នូរ​ផ្ទុះ​លាន់​​​កក្រើក​​ដូច​​​​គ្រាប់​បែក​​​នៅ​កណ្តាល​​​រាជ​ធានី​ភ្នំពេញ​​​​ ​​ធ្វើ​ឱ្យ​​ម្នាក់​​​ៗ​​​ចោល​ភ្នែក​​ទៅរក​​ទិស​​ដៅ​សំឡេង​​​ផ្ទុះ​ និង​បង្ក​ឱ្យ​មាន​ការ​​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ តែ​​តាម​ពិត​​​​នេះ​ជាការ​​​ផ្ទុះ​​​កង់​​ត្រាក់​ទ័រ​​ដែល​គេ​​សប​់​ខ្យល់​​លើស​​​គីឡូ​​ហើយ​ករណី​​បែប​នេះ​​កម្រ​​​​នឹង​កើត​មាន​ថែម​ទៀត​ កាលពី​វេលា​ម៉ោង​​៥​និង​១០នាទី​​ល្ងាច​​ថ្ងៃទី​១៧ មករា​​​ នៅ​កន្លែង​​លក់​សម្បក​​កង់​​រថយន្ត​​គ្រប់​ប្រភេទ​​​យីហោ​​​ជ័យ​ខ្លឹង ​​ដែល​មាន​ទី​តាំង​​ផ្ទះ​​​លេខ​៤៣៤​ ​​វិថី​ម៉ៅ​

ចោរប្លន់​ប្រដាប់​​អាវុធ​២​នាក់​ធ្វើ​សកម្ម​ភាព​ប្លន់​ហាង​​បញ្ចាំ​-លក់​​ទូរស័ព្ទ​​យីហោ​សុរិយា​យក​​គ្រឿងអលង្ការអស់​​ប្រមាណ​១​ម៉ឺន​ដុល្លារ

Posted: 19 Jan 2013 06:34 PM PST

មនុស្សជាច្រើន​ចោមរោមមើលនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​ចោរ​២​នាក់​ប្រដាប់ដោយ​​កាំភ្លើង​​ខ្លី​ម​ួយ​ដើម​មិន​ស្គាល់​ម៉ាក​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌ខ្មៅ ​មួយ​គ្រឿង​ចូលធ្វើ​សកម្ម​ភាពប្លន់​​យក​​គ្រឿង​​អលង្ការ​ក្នុង​​ហាង​បញ្ចាំ-លក់​​ទូរស័ព្ទ​យីហោ​សុរិយា ​ដែល​មាន​ទីតាំង​ផ្ទះ លេខ​១៣Eo ផ្លូវលេខ​១៨២ ​ភូមិ​៤ សង្កាត់​​ផ្សារ​ថ្មីទី១ ខណ្ឌ​​ដូនពេញ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២០ មករា ២០១៣ នេះ ​និងបាន​វាយ​ម្ចាស់​ហាង​បណ្តាល​ឱ្យ​រង​របួសបែកក្បាល ។

ហិង្សា​​ស្មាន​​មិន​​ដល់​បង​ប្រុស​​ចាក់​សម្លាប់​ប្អូន​ប្រុស​​ក្នុង​​ពិធី​​ម​ង្គល​​ការ​​របស់​ប្អូន​ស្រី​​ប​ង្កើត

Posted: 19 Jan 2013 06:13 PM PST

បង​ប្រុស​ត្រូវ​ក្លាយ​ជា​អ្នក​ទោស​
ខេត្ត​តា​កែវ​ ៖ ​​​វា​ស្ទើរ​តែ​​​នឹក​ស្មាន​មិន​ដល់​ទាល់​តែ​សោះ​​ ដែល​ពិធី​មង្គល​ការ​​​​របស់​ប្អូន​ស្រី​​​​មិន​ទាន់​ទាំង​​ចប់​ស្រេច​​​​បាច់​ផង​​​​ ស្រាប់​តែ​​​​បង​ប្រុស​​ពីរ​នាក់​​​​ឈ្លោះ​​​ប្រកែក​គ្នា​​​​រហូត​ឈាន​​​ទៅ​​ចាក់​សម្លាប់​​​​​គ្នា​​​​​​ទាំង​ធុង​បាស់​កំពុង​​​​​​បន្លឺ​​​សំឡេងបទ​​ភ្លេង​​​រាំ​សប្បាយ​​​​​ទ្រហឹង​​​អឺង​កង​​​នោះ ។​​ ហេតុ​ការណ៍​នេះ​បាន​​​​ត្រូវ​​​គេ​និយាយ​ថា ​មុន​កើត​​​​ហេតុ​ជន​​រង​គ្រោះ​​​ជា​ប្អូន​​​បាន​ឈ្លោះ​​ប្រកែក​គ្នា​ជា​មួយ​​បង​ប្រុស​​របស់​​ខ្លួន​​ដោយ​ស្រែក​ឡូឡា​​​ពេញ​វង់​​​រាំ​​

ឆេះឡចំហុយស្រូវផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្តចេញ​អន្តរាគមន៍​

Posted: 19 Jan 2013 06:06 PM PST

ខេត្តកំពង់ចាម ៖ ឡបែបទំនើប​សម្រាប់​​ចំហុយស្រូវ​​នៅក្នុង​រោងម៉ាស៊ីនកិនស្រូវ​​មួយកន្លែង ​នៅ​ជាប់​នឹង​​ផ្លូវជាតិ​លេខ៦ ស្ថិត​ក្នុងភូមិ​​តាសែន ​ឃុំសូទិព្ធ ​​ស្រុកជើងព្រៃ ​ត្រូវ​បានភ្លើង​ឆាបឆេះ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលឆោឡោឡើង កាលពីវេលាម៉ោង​ជាង១២​ថ្ងៃត្រង់​​​ថ្ងៃទី​១៩ មករា ២០១៣ រហូតដល់លោកឧត្តម​​សេនីយ៍​ត្រីឆាយ ​គឹមសុន ស្នង​ការ​នគរបាល​ខេត្ត​បញ្ជា​ឱ្យ​​រថយន្តពន្លត់​​អគ្គិភ័យ​​ចំនួន២​គ្រឿងចេញ​​​ទៅប្រតិបត្តិការ​​បាញ់ទឹកពន្លត់​​ផង​ដែរ ។

​សេដ្ឋី​​នី​ចិន​មិន​បោះ​បង់​​អាជីព​​ជាអ្នក​សម្អាត​តាម​ដង​ផ្លូវ​

Posted: 19 Jan 2013 05:35 PM PST

​សេដ្ឋី​​នី​ចិន​មិន​បោះ​បង់​​អាជីព​​ជាអ្នក​សម្អាត​តាម​ដង​ផ្លូវ​
​សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា លោក​ស្រី​យូ យ៉ាវ​សេន អ្នក​សម្អាត​លើ​ដង​ផ្លូវ​របស់​ចិន ដែល​ក្លាយ​ជា​សេដ្ឋី​ក្នុង​​មួយ​ប៉ប្រិច​ភ្នែក​ ក្រោយ​ពី​រដ្ឋា​ភិបាល​ទិញ​ដី​របស់​គាត់​ក្នុង​ទីក្រុង​វូហាន ​ចំនួន​១​លាន​ផោន ដើម្បី​អភិវឌ្ឍន៍​​សំណង់​របស់​រដ្ឋ​នោះ​បាន​ប្រកាស​ថា គាត់​មិន​បោះ​បង់​​អាជីព​​​បោស​សម្អាត​លើ​ដង​ផ្លូវ​​ទេ ។

ស្ត្រី​កូរ៉េ​ខាង​ត្បូង​​ភាគ​ច្រើន​ចង់​រៀប​ការ​ជាមួយ​បុរស​​ដើម្បី​ប្រាក់​​ និង​មុខ​មាត់​

Posted: 19 Jan 2013 05:33 PM PST

​
​សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ វិទ្យា​សា្ថន​ជាតិ​ស្ថិតិ​កូរ៉េ​ខាងត្បូង​​ឱ្យ​ដឹង​​ពី​លទ្ធ​ផល​អង្កេត​ចុង​ក្រោយ​​ថា ស្រ្តី​កូរ៉េ​ខាង​ត្បូង​ប្រហែល​៣៥​ភាគ​រយ​​គិត​ពី​សក្តា​នុភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​បុរស​ និង​២៥​,៧​ភាគ​រយ​ប្រាប់ថា ពួក​គេ​នឹង​រៀប​ការ​ដោយ​សារ​តែ​ក្តី​ស្រឡាញ់ ។ ចំណែក​១៣​,៥​ភាគ​រយ​ទៀត​ប្រាប់​ថា ​រៀប​ការ​ជាមួយ​បុរស​ដែល​មាន​មុខ​មាត់​ និង​កិត្តិ​យស ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!