Koh Santipheap Daily

Koh Santipheap Daily


សមត្ថកិច្ច​​គ្រោង​ប្រើ​ឧស្ម័ន​​ហូរទឹក​ភ្នែកសង្គ្រប់​ចោរ​នៅ​ធនាគារ​អេស៊ីលីដា... បន្ថែម​ប៉ូលិស​ជំនាញ​ពី​ភ្នំពេញ

Posted: 22 Jan 2013 11:15 PM PST

សមត្ថកិច្ច​បើក​ទ្វារ​ចូល​ដើម្បី​បង្ក្រាប​ក្រុម​ចោរ​
ខេត្តកំពង់ចាម ៖ វេលា​ម៉ោង​​២​រសៀល​បាន​ឈាន​ចូល​មក​ដល់ ​​ប៉ូលិស​-ប៉េអឹម​​នៅមិន​ទាន់​អាច​បំបែក​​ព្រឹត្តិការណ៍​ចោរ​ប្លន់​ធនាគារ​អេស៊ីលីដា​​បាន​នៅឡើយទេ ​បើ​ទោះ​ណា​អត់​បាយ​ក្រហាយ​ទឹក​ ឬ​សមត្ថ​កិច្ច​ដាក់​វេន​គ្នា​​ទៅ​ញ៉ាំ​បាយ​ម្តង​ម្នាក់​ក៏​ដោយ... ​ចំណែក​ឯ​ពួក​ចោរ​​វិញ​នៅតែ​រឹង​រូស​ឃុំ​ឃាំង​ចំណាប់​ខ្មាំង​​ក្នុង​បន្ទប់​ដាក់​លុយ​ដដែល​ ទោះ​បីជា​ប៉ូលិស​​ប្រើ​មធ្យោ​បាយ​​ហុច​ទឹក​ ហុច​បាយ​​ឱ្យ​ពួក​ចោរ​

ជិះ​រថយន្ត​​ស៊េរី​ទំនើប​​បាញ់​អនាធិបតេយ្យ​​កណ្តាល​រាជធានី​ សមត្ថ​កិច្ច​មិន​ហ៊ាន​បង្ក្រាប​

Posted: 22 Jan 2013 11:02 PM PST

រាជធានីភ្នំពេញ ៖ ទោះ​បី​ជា​សាលា​រាជធានីភ្នំពេញ ​បាន​ប្រជុំ​ដាក់​បទ​បញ្ជា​ឱ្យ​​អាជ្ញា​ធរ​​ទាំង​៩​​ខណ្ឌ​ត្រូវតែ​អនុ​វត្ត និង​បង្ក្រាប​ឱ្យ​បាន​​ចំពោះ​បុគ្គល​ណា​ដែល​បាញ់​បោះ​អនាធិបតេយ្យ​​ក្នុង​មូល​ដ្ឋាន​​របស់​ខ្លួន ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា នៅតែមាន​ជនអគតិ​​ជិះ​រថយន្ត​ស៊េរី​ទំនើប​ហ៊ាន​បាញ់​បោះ​សេរី​​មិន​កោត​ក្រែង​ច្បាប់​បន្តិច​ណា​ឡើយ ។ ជាក់​ស្តែង​កាល​ពីវេលា​ម៉ោង​៣​និង​៣០​នាទី​​ទៀប​​ភ្លឺ​​ថ្ងៃទី ២៣ មករា ​

កម្លាំង​​​អន្តរា​គមន៍​​នៃ​ស្នង​​ការ​​ដ្ឋាន​ខេត្តបង្ហាញ​លំហាត់​​​ទប់​ស្កាត់​​​​បាតុករ​

Posted: 22 Jan 2013 11:00 PM PST

កម្លាំង​​​អន្តរា​គមន៍​​នៃ​ស្នង​​ខេត្ត​ការ​​ដ្ឋាន​បង្ហាញ​លំហាត់​​​ទប់​ស្កាត់​​​​បាតុករ​
ខេត្ត​ក្រចេះ​​ ៖ កម្លាំងនគរ​បាល​កង​អន្ត រាគមន៍​​​ចំនួន៧០​នាក់​​ បានធ្វើលំហាត់សាក ល្បង​អន្តរាគមន៍ និង​ទប់​ស្កាត់​ហ្វូង​បាតុ​ករ​ក្រោយ​ពីទទួលបានការហ្វឹកហាត់យ៉ាងយកចិត្ត ទុកដាក់​មាន​រយៈ​ពេលជិត១០ថ្ងៃរួចមក ។​​​​​​សមយុទ្ធ​សាក​ល្បង​របស់​ក្រុម​សិក្ខា​កាម​ចំណុះឲ្យស្នងការរដ្ឋាន​នគរបាល​ខេត្ត​​​បាន​ប្រារព្ធ​​ធ្វើ​នៅ​បរិ​វេណ​​កីឡ​ដ្ឋានខេត្ត​​​​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ មករា ​ដោយ​កម្លាំងអន្ត​រាគមន៍

ចេញពី​ជប់​លៀង​​មិត្ត​ភក្តិ​​ដល់​មុខ​ផ្ទះ​​ត្រូវ​ចោរ​ឆក់​កាបូប​លុយ​បាត់​

Posted: 22 Jan 2013 10:59 PM PST

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ទើបតែ​​ចេញពី​ជប់​លៀង​ជា​មួយ​មិត្តភក្តិ​​ពេល​ជិះ​រថយន្ត​​ត្រឡប់​មក​​ដល់​មុខ​ផ្ទះត្រូវ​ចោរ​ឆក់​​យក​កាបូប​លុយ​កាល​ពីវេលា​ម៉ោង​​១២រំលងអធ្រាត្រ​​ថ្ងៃទី​​២២ មករា ​២០១៣ ​តាម​ផ្លូវបេតុង ស្ថិតក្នុង​ភូមិ​ត្រពាំង​​ឈូក ក្រោយ​បណ្ណា​គារ​សន្តិ​សុខ PBC ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។

សារព័ត៌មាន​​​មាន​តួនាទី​​សំខាន់​ដល់ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​​​កាត់បន្ថយ​​អត្រា​ឆ្លង និង​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​

Posted: 22 Jan 2013 10:55 PM PST

សារព័ត៌មាន​​​មាន​តួនាទី​​សំខាន់​ដល់ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​​​កាត់បន្ថយ​​អត្រា​ឆ្លង និង​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​
រាជធានីភ្នំពេញ ៖ មន្ត្រី​​ក្រសួង​សុខាភិបាល​​បានថ្លែង​នូវការ​​អរគុណ​ចំពោះ​​បណ្តាញ​​សារព័ត៌មាន​ និង​ចាត់​ទុកសារព័ត៌មាន​​គ្រប់ផ្នែក​​មានតួនាទីយ៉ាង​សំខាន់​​ដល់ការអនុវត្ត​​ផែនការ​យុទ្ធសាស្ត្រ​​ជាតិ លុបបំបាត់​​ជំងឺគ្រុនចាញ់ឆ្នាំ​២០១១-២០១២ ដែល​បាន​ចុះ​ហត្ថ​លេខា​ និងគាំទ្រ​​ដោយសម្តេចអគ្គ​​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជា​ ។

ចាប់​​​​ខ្លួន​ជនសង្ស័យ​​ប្រុស​ស្រី​៩​​នាក់​ពាក់​ព័ន្ធ​​ករណី​ចែកចាយ​ និង​ប្រើ​ប្រាស់​គ្រឿងញៀន​​ទៅតុលា​ការ​

Posted: 22 Jan 2013 10:54 PM PST

ក្រុម​ចែកចាយគ្រឿងញៀន​ដែល​ឃាត់​ខ្លួន​បាន​
ខេត្ត​​បន្ទាយ​មានជ័យ​ ៖ ​ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​ដែល​ផ្តើម​​ចេញពី​បញ្ហា​គ្រឿងញៀន​​រក្សា​បាន​នូវ​សន្តិ​សុខ​សង្គម និង​ការ​អនុ​វត្តគោល​នយោ​បាយ​​ភូមិ-ឃុំ​​មាន​សុវត្ថិ​ភាព កម្លាំង​នគរបាល​នៃ​ការិយា​ល័យ​​ប្រឆាំង​គ្រឿងញៀន​​ខេត្ត​ដែល​​ដឹក​នាំ​កម្លាំង​​​ដោយ​លោក​វរសេនីយ៍​ត្រី ធិន ​ស៊ិន​ដេត នាយ​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​​ខេត្ត​បាន​​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​​សំបុក​គ្រឿងញៀន​មួយ​កន្លែង ស្ថិត​​នៅ​ចំណុច​រ៉ា​

សពទារក​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​​យក​មក​ប្លុង​ចោល​​នៅ​ស្រះទឹក​ក្នុងសង្កាត់​ចាក់​អង្រែ​​ក្រោម

Posted: 22 Jan 2013 10:51 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ សពទារក​ម្នាក់​ត្រូវ​​បាន​ប្រជា​ពលរដ្ឋ​បាន​ប្រទះឃើញដោយ​​ជនមិន​ស្គាល់​​មុខ​យក​មក​ប្លុង​ចោល​នៅ​មាត់​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​ទី​៣០ ភូមិ​​ព្រែកតា​ឡុង ​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌ​មាន​ជ័យ ​កាល​ពីវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹកថ្ងៃទី​​២៣ មករា ​២០១៣ ។

គោយន្ត​ដឹកអ្នក​ពុល​ដំឡូង​មី​ទៅ​ពេទ្យ​ ឆ្លង​​ថ្នល់​ត្រូវឡិចស៊ីស​​បុកស្លាប់​១ របួស​៦​នាក់

Posted: 22 Jan 2013 10:46 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ លុះពេល​​យក​ទៅ​​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់​​ ឯ​៦​នាក់​ទៀត​រង​របួសស្រាល ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​មួយ​ដែល​បាន​កើតឡើង​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាង​​លិច​​ចំណត​រថយន្ត​មិត្ត​ភាព​កម្ពុជា-ជប៉ុន​​​ពោធិ៍​សាត់ ចម្ងាយ​១៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់​​ សង្កាត់​រលាប​​ ក្រុង​ប៉ោយប៉ែត កាលពី​យប់​ថ្ងៃទី​២១ មករា ​២០១៣ ​

ការ​ផ្អាក​​ដំណើរ​ការ​​​របស់​ផ្សារ​​​មូល​បត្រ​​កម្ពុជា​រយៈ​ពេល​​​​2​ថ្ងៃ​ខាង​មុខ​

Posted: 22 Jan 2013 10:45 PM PST

​
​រាជ​ធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា(ផ.ម.ក)​ បានចេញសេចក្ដី​ប្រកាសព័ត៌​មាន​មួយ​ស្ដី​អំពីការ​ផ្អាក​ដំណើរការ​ប្រតិបត្តិ​ការ​ពាក់​ព័ន្ធ​នឹង​មូលបត្រ​ដែលរួមមាន ប្រតិ​បត្តិ​ការ​ជួញ​ដូរ ​ផាត់​ទាត់ ​និងទូទាត់ និងរក្សា​ទុក​មូល​បត្រ​​ រយៈ​​ពេល​ពីរ​ថ្ងៃ​ ដើម្បីចូលរួម​ក្នុង​ព្រះ​រាជ​ពិធី​​ដង្ហែ និង​ថ្វា​យ​ព្រះភ្លើង​គោរពព្រះវិញ្ញាណក្ខន្ធ​ព្រះបរមសព ​ព្រះ​ករុណាព្រះបាទសម្ដេច ព្រះ​នរោត្តម​​ សីហនុ ព្រះ​

​ជិះ​ម៉ូតូ​​មក​ពីហូបការ​​ប៉ះ​ដៃ​ចង្កូត​​ម៉ូតូ​គេ​​ដួល​រង​របួស​​ធ្ងន់​

Posted: 22 Jan 2013 10:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់​បាន​​​សន្លប់​បាត់​ស្មារ​តី​​ ខណៈ​ពេល​​រូប​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ចេញ​ពី​ហូប​ការ​​បាន​ជ្រុល​ទៅ​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​របស់​អ្នក​ដំណើរ​​​មួយ​គ្រឿង​​ទៀត​បណ្ដាល​ឲ្យ​ដួល​​​​ខ្លួន​​ឯង​​ ​​។ ​ឧប្បត្តិ​ហេតុ​​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោ​ង​​៧​ និង​៥០​នាទី​យប់​ថ្ងៃទី​២១​ មករា​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧​ស្ថិត​ក្នុង​ភូមិ​សំបួរ​ សង្កាត់​ដង្កោ ​ខ​ណ្ឌ​ដង្កោ ។

​ស្ត្រី​សុំទាន​​ម្នាក់​ប្រកាច់​ស្លាប់​ក្នុង​វត្ត​ស្រះចក​

Posted: 22 Jan 2013 10:22 PM PST

​ស្ត្រី​សុំទាន​​ម្នាក់​ប្រកាច់​ស្លាប់​ក្នុង​វត្ត​ស្រះចក​
រាជ​ធានី​ភ្នំពេញ​ ៖​ ស្រ្តី​ម្នាក់​ដែល​គេស្គាល់​ថា​ ជាអ្នក​សុំទាន​ហើយ​តែង​តែ​មក​ជួយ​បោស​សម្អាត​ក្នុង​វត្ត​ស្រះច​ក​ជា​ប្រចាំ​ដើម្បី​ប្តូរ​បាយ​ហូប​ត្រូវ​បាន​គេ​ឃើញ​ប្រកាច់បែក​ពពុះ​មាត់​ស្លាប់​​​នៅក្បែរ​ខ្លោងទ្វារ​ខាង​កើត​ច្រក​ចូល​វត្ត​ស្រះ​ចក​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ ​កាល​ពី​វេលា​ម៉ោង​៧ព្រឹកថ្ងៃទី២២ ​មករា​ ​។​ បុរស​​ម្នាក់​​ដែល​​ឃើញ​​ហេតុ​​ការណ៍​​​​នោះ​បាន​​ឲ្យ​​សមត្ថ​​កិច្ច​ដឹង​ថា​ នៅ​វេលាម៉ោង​​

​ស្ត្រី​មាន​ជំងឺ​ប្រ​ចាំកាយ​​លេប​ថ្នាំ​សម្លាប់​ខ្លួន​​​

Posted: 22 Jan 2013 10:15 PM PST

​ស្ត្រី​មាន​ជំងឺ​ប្រ​ចាំកាយ​​លេប​ថ្នាំ​សម្លាប់​ខ្លួន​​​
ខេត្តកំពត ៖ ស្ត្រីម្នាក់​​​ឈ្មោះ​​នួន ថាវី ហៅ​មុំ ​អាយុ​​៤២​ឆ្នាំ ​​មាន​កូន​​​ប្រុស ស្រី​​ចំនួន​​២​នាក់​ ​និង​​​មាន​​ទីលំនៅ​​​​ភូមិ​កំពង់​ត្រាចទី​១ ​ឃុំ​​កំពង់​​ត្រាច ស្រុក​​កំពង់ត្រាច​​ ​បាន​លេប​ថ្នាំ​​សម្លាប់​​​ខ្លួន​​កាល​ពី​​វេលាម៉ោង​​២​រសៀល​​ថ្ងៃទី​​២១ មករា ។ ​​បើ​តាម​​ប្ដី​ដែល​​ជា​​​គ្រូ​បង្រៀន​នៅ​វិទ្យ​ា​ល័យ​​​ព្រះ​​បិតា​ជាតិ​​​និយាយថា​ ប្រពន្ធ​​​គាត់មានជំងឺ​​ជា​យូ​រ​ឆ្នាំមក​​​​ហើយ​ ​​និង​​​បាន​​​លេប​ថ្នាំ​​ជា​ប្រចាំ ។ ​​នៅ​ពេល​​កើ​ត​ហេតុ​​​​

​​គ្រូពេទ្យ​​​ស្ម័គ្រ​ចិត្ត​​​តេជោ​​ចុះ​ជួយ​ព្យាបាលជំងឺ​​ដោយ​ឥត​គិត​ថ្លៃ

Posted: 22 Jan 2013 10:00 PM PST

លោកបណ្ឌិត​​ហ៊ុន ម៉ាណែត ក្នុងពិធី​​ចុះ​ជួយ​ព្យាបាលជំងឺ​​ដោយ​ឥត​គិត​ថ្លៃ
​ខេត្តកំពង់​ចាម​​ ៖ ​នៅព្រឹក​​​ថ្ងៃទី​​​២០ ​មករា ​​​លោក​បណ្ឌិត​​ហ៊ុន ម៉ាណែត​ ​​បាន​ដឹក​នាំ​ក្រុម​​គ្រូ​​​​ពេទ្យ​ស្ម័គ្រ​ចិត្ត​​​តេជោ​សែន​​មាន​ចំនួន​​៤៥​​រូប ​​ដែលមាន​លោក​ឡេង​​ តុង ​​ប្រធាននាយក​ដ្ឋាន​​​ពេទ្យការ​ងារ​​​ ជាប្រធាន​ក្រុម​​​​គ្រូពេទ្យ​​​ បាន​ចុះ​​​ជួួ​យ​ព្យាបាល​​​ជំងឺ​ជូន​ប្រជាពលរដ្ឋ​​​​ នៅស្រុក​ស្ទឹង​ត្រង​់​ ខេត្តកំពង់​ច​ាម ​​ចំនួន​​៨០០នាក់​ដែល​​​មក​ពីឃុំ​ចំនួន​​៤គឺ ​​ឃុំ មេសរជ្រៃ ​ ឃុំ​ដងក្ដារ ​ឃុំ​អូរម្លូ ​ឃុំ​សូភាស​ ។ ​​

ស៊ី​អវី​ងោក​មួយ​ភាំង​​បុក​បាក់​ដើម​ក្ងោក​​​រថយន្ត​ក្រឡាប់​​បះជើង​ទ្រមេឃ

Posted: 22 Jan 2013 09:45 PM PST

ស៊ី​អវី​ងោក​មួយ​ភាំង​​បុក​បាក់​ដើម​ក្ងោក​​​រថយន្ត​ក្រឡាប់​​បះជើង​ទ្រមេឃ
រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍​​​នាំ​គ្នា​វាយកញ្ចក់​​រថយន្ត​​ចាប់​ទាញ​ចេញ​ក្រៅ​​រង​របួស​បែក​​ក្បាល​ហើយ​​ក្រុម​គ្រួសារ​​​ដឹក​ទៅ​​ព្យាបាល​​​​នៅមន្ទីរ​ពេទ្យ ខណៈ​​ពេល​បោះ​ពួយ​រថយន្ត​ងោក​​មួយ​ភាំង​​​ក៏​ជ្រុល​​ទៅ​បុក​​ដាច់​ដើម​ក្ងោក​​​ទំហំ​មុខ​កាត់​​​៣​តឹក​ ឯរថយន្ត​ក្រឡាប់​បះ​ជើង​​​ទ្រមេឃ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​​​៣​និង​៥​នាទី​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​២២ មករា ​នៅ​ទល់​មុខ

សមត្ថកិច្ច​នៅតែឡោមព័ទ្ធ​ខាងក្រៅ​បន្ទប់​ដាក់​លុយ​នៃធនាគារ​អេស៊ីលីដា... មិន​មាន​ស្នូរ​ផ្ទុះអាវុធទេ​

Posted: 22 Jan 2013 09:35 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្តកំពង់ចាម ៖ ​ប៉ូលិស-ប៉េអឹម​​បាន​ឆ្មក់​ទម្លាយ​ទ្វារ​ចូលទៅខាង​ក្នុង​អគារ​ធនាគារ​អេស៊ីលីដា​ដែល​មុន​នេះគ្រប់​គ្រង​ដោយ​ពួក​ចោរ​នោះ​បាន​ហើយ កាល​ពីវេលា​ម៉ោង​១១​និង​២០​នាទី​​ថ្ងៃត្រង់​ ប៉ុន្តែ​ការ​វាយ​រំដោះ​បុគ្គ​លិក​ធនាគារ​​អេស៊ីលីដា និង​ការ​ចាប់​ខ្លួន​ពួក​ចោរ​នោះ​នៅមិនទាន់​ដឹង​ថា យ៉ាងណា​នៅ​ឡើយទេ... ​សមត្ថ​កិច្ច​នៅតែពង្រឹង​ផែនការ​បង្ក្រាប​ពួក​ចោរ​យ៉ាង​ប្រុងប្រយ័ត្ន​​ដដែល ។

ប្រធានធនាគារអេស៊ីលីដា គិត​គូរ​ពីជីវិត​បុគ្គ​លិក​ធំជាង​លុយ​

Posted: 22 Jan 2013 09:31 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
ខេត្តកំពង់ចាម ៖ ​ប៉ូលិស-ប៉េអឹម​​បាន​ឆ្មក់​ទម្លាយ​ទ្វារ​ចូលទៅខាង​ក្នុង​អគារ​ធនាគារ​អេស៊ីលីដា​ដែល​មុន​នេះគ្រប់​គ្រង​ដោយ​ពួក​ចោរ​នោះ​បាន​ហើយ កាល​ពីវេលា​ម៉ោង​១១​និង​២០​នាទី​​ថ្ងៃត្រង់​ ប៉ុន្តែ​ការ​វាយ​រំដោះ​បុគ្គ​លិក​ធនាគារ​​អេស៊ីលីដា និង​ការ​ចាប់​ខ្លួន​ពួក​ចោរ​នោះ​នៅ​មិន​ទាន់​ដឹង​ថា យ៉ាងណា​នៅ​ឡើយទេ... ​សមត្ថ​កិច្ច​នៅតែពង្រឹង​ផែនការ​បង្ក្រាប​ពួក​ចោរ​យ៉ាង​ប្រុងប្រយ័ត្ន​​ដដែល ។

រថយន្ត​​​2​គ្រឿង​​បើក​កៀរ​គ្នា​​​ខូច​​តិច​តួច​​យក​ខ្នង​​លោក​ធំ​​​មក​កាង​

Posted: 22 Jan 2013 09:30 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
​រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ឡង់​គ្រី​ស្ស័រ​​ ពណ៌​ស្ករ​​ ​បាន​បើក​កៀរ​ជាមួយ​រថយន្ត​សាំ​យ៉ុង​ ពណ៌​ស​​​បណ្តាល​ឱ្យ​ដាច់​កញ្ចក់​​មើល​ចំហៀង​​ខាង​ឆ្វេង​ដូច​គ្នា ​តែ​អ្វី​ដែល​​​គេ​ហួស​ចិត្ត​នោះ​​ក្រោយ​ពេល​កើត​ហេតុ​​​អ្នក​បើក​រថយន្ត​​​ឡង់​គ្រីស្ស័រ​​​អះអាង​ថា ​រូប​គេ​ជា​​អង្គរក្ស​​​លោក​ធំ​មួយ​​រូប​ បានចុះ​ទៅ​វាយ​អ្នក​​បើក​រថយន្ត​​សាំយ៉ុង​​៣​ដៃ​ចំ​កណ្តាល​មុខ​ ។​ ហេតុការណ៍​​នេះ​កើតឡើង​​​នៅ​វេលា​ម៉ោង​​​៦​និង​១០​នាទី​​ព្រលប់​ថ្ងៃទី​២១ មករា ​នៅលើ​ស្ពាន​ជ្រោយ​ចង្វា​ ក្នុង​សង្កាត់​​ស្រះចក ខណ្ឌ​ដូន​ពេញ ។

រវល់​មើល​ស្រី​ស្អាត​ក្នុង​រោង​ការ​បើក​រថយន្ត​ហ្វ៊ុយហ្សូបុក​គូទ​រថយន្ត​គេ

Posted: 22 Jan 2013 09:15 PM PST

រវល់​មើល​ស្រី​ស្អាត​ក្នុង​រោង​ការ​បើក​រថយន្ត​ហ្វ៊ុយហ្សូបុក​គូទ​រថយន្ត​គេ
រាជធានីភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ងត៍ម៉ាក ​ហ្វុ៊យហ្សូបើក​មក​ដល់​មុខ​រោង​ការ​​អ្នក​បើក​បរ​រវល់​តែងាក​មើល​ស្រីស្អាតក៏​ជ្រុល​ទៅ​បុកគូទ​​រថយន្ត​ម៉ាក​ស៊ីណា​បណ្តាល​ឲ្យ​ក្រពឹត​ កាលពី​វេលា​​ម៉ោង​៩​ព្រឹកថ្ងៃទី២១ ​មករា​ នៅមុខវត្ត​ចាក់​អង្រែលើ​ ​តាម​ផ្លូវ​ជាតិ​លេខ​២​ ក្នុង​ភូមិព្រែក​​តានូ​ ​សង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ។

គ្មាន​ភ្លើង​ឆេះ​​ខ្លាំងក្លា​​ទេ គ្រាន់​តែ​ផ្ទុះ​កំប៉ុង​ហ្គាស​នៅហាង​កាហ្វេ​មួយប៉ុណ្ណោះ​

Posted: 22 Jan 2013 09:15 PM PST

រាជធានីភ្នំពេញ ៖ ​​កូនអណ្តាតភ្លើង​​តូចមួយបានឆាបឆេះ​​​មួយ​វឹប​ ក៏រលត់​​​ទៅវិញ នៅក្នុង​ហាង​កាហ្វេ​​​មួយកន្លែង​​នៅចម្ងាយ​​ប្រមាណ​​២០០ម៉ែត្រ ​ពីភូមិគ្រឹះ​លោក​ជា សុផារ៉ា ​រដ្ឋ​មន្ត្រី​ក្រសួង​​អភិ​វឌ្ឍន៍​ជនបទ ​លើកំណាត់​ផ្លូវ​​លេខ​៥៩៨ ស្ថិតក្នុង​សង្កាត់​ទួលសង្កែ ​ខណ្ឌ​​ប្ញស្សីកែវ ​បង្កឱ្យ​មានការភ្ញាក់ផ្អើល​​​កាលពី​វេលាម៉ោង​​១១ និង​២៥​នាទី​​ថ្ងៃត្រង់ ថ្ងៃទី​២៣ មករា ២០១៣ ។

បើក​រថ​យន្ត​ចេញ​ពី​​​ហូប​ការ​​​រឺុម៉ក​ម៉ូតូ​​បុក​ក្រពឹត​​បន្តិច​អត់​លុយ​សង​​​សំពះ​អង្វរ​ ម្ចាស់​​រថ​យន្ត​មិន​ព្រម​

Posted: 22 Jan 2013 09:00 PM PST

បើក​រថ​យន្ត​ចេញ​ពី​​​ហូប​ការ​​​រឺុម៉ក​ម៉ូតូ​​បុក​ក្រពឹត​​បន្តិច​អត់​លុយ​សង​​​សំពះ​អង្វរ​ ម្ចាស់​​រថ​យន្ត​មិន​ព្រម​
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក ACT​YON ពណ៌​ខ្មៅ មួយគ្រឿង បើកបរ​ដោយ​ស្រ្តី​​ទើប​ចេញ​ពី​ហូប​ការ​​នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ ស្រាប់​តែ​រ៉ឺម៉ក​​ម៉ូតូ​បើក​វ៉ា​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជ្រុល​ទៅបុកគូទរថយន្ត ហើយ​ព្យាយាម​បើក​រត់​ តែ​ត្រូវរថយន្តដេញ​ទាន់​លើក​ដៃ​សំពះ​អង្វរ​​ថា គាត់អត់​មានលុយទេ​ ប៉ុន្តែខាង​រថយន្ត​មិន​​ព្រម ប្រគល់​ឱ្យ​​សមត្ថ​កិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។ ហេតុ​ការណ៍នេះ​កើត​

ប៉ូលិស-​ប៉េអឹម​កបានទម្លាយទ្វារ​ចូលទៅ​ខាងក្នុង​ធនាគារ​អេស៊ីលីដា​ហើយ

Posted: 22 Jan 2013 08:39 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​ខេត្តកំពង់ចាម ៖ ​ប៉ូលិស-ប៉េអឹម​​បាន​ឆ្មក់​ទម្លាយ​ទ្វារ​ចូលទៅខាង​ក្នុង​អគារ​ធនាគារ​អេស៊ីលីដា​ដែល​មុន​នេះគ្រប់​គ្រង​ដោយ​ពួក​ចោរ​នោះ​ហើយ កាល​ពីវេលា​ម៉ោង​១១​និង​២០​នាទី​​ថ្ងៃត្រង់​ ប៉ុន្តែ​ការ​វាយ​រំដោះ​បុគ្គ​លិក​ធនាគារ​​អេស៊ីលីដា និង​ការ​ចាប់​ខ្លួន​ពួក​ចោរ​នោះ​នៅមិនទាន់​ដឹង​ថា យ៉ាងណា​នៅ​ឡើយទេ... ​សមត្ថ​កិច្ច​នៅតែពង្រឹង​ផែនការ​បង្ក្រាប​ពួក​ចោរ​យ៉ាង​ប្រុងប្រយ័ត្ន​​ដដែល ។

ឆេះ​ផ្ទះ​១១​ខ្នង​នៅ​ទល់​មុខ​ផ្សារ​បន្ទាយ​នាង​ហ្មត់​គ្មាន​សល់​

Posted: 22 Jan 2013 08:35 PM PST

អណ្តាតភ្លើងកំពុងលេបត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ផ្ទះ​ចំនួន​១១​ខ្នង​​នៅ​​ទល់​មុខ​ផ្សារ​បន្ទាយ​នាង​ ឃុំ​បន្ទាយនាង ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះអស់​គ្មាន​​មាន​សល់​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​​​កាល​ពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២២ មករា ២០១៣ នៅ​ភូមិ​បន្ទាយ​នាង​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូរី ​។ នៅ​ក្នុង​ហេតុ​ការណ៍​អគ្គិភ័យ​នេះ​ គេ​សង្កេត​ឃើញ​មាន​កង​កម្លាំង​នគរ​បាល​ស្រុក​ ខេត្ត​ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ខេង​ ស៊ុម ស្នង​ការ​នគរ​បាល

ចរចា​មិន​ទាន់ត្រូវ​គ្នាទេ​... ​ប៉ូលិស-​ប៉េអឹម​កំពុងឡោមព័ទ្ធ​ចោរ​នៅ​ខាងក្រៅ​ធនាគារ​អេស៊ីលីដា​

Posted: 22 Jan 2013 08:30 PM PST

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅកន្លែងកើតហេតុ
ខេត្តកំពង់ចាម ៖ ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្ត​កំពង់ចាម ​ដែល​កំពុង​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា ​មក​ដល់​វេលា​ម៉ោង​​១០​ព្រឹក​ថ្ងៃ​ដដែល ការ​ចរចា​​គ្នា​រវាង​ប្រធាន​ធនាគារ​​អេស៊ីលីដា-សមត្ថកិច្ច​ ជា​មួយ​ពួក​ចោរ​​មិន​មាន​ការ​ប្រែ​ប្រួល​ធំ​ដុំ​នោះទេ ​ដ្បិត​​អី​ប្រធាន​ធនា​គារ​​សុខ​ចិត្ត​លះ​បង់​ប្រាក់​​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹងការ​សុំ​ដោះ​លែង​បុគ្គ​លិក​២​នាក់​របស់​ខ្លួន​យ៉ាង​ណា​ក៏​ដោយ ក៏​មិនទាន់​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​ដែរ... ដោយ​ឡែក

​ប្រជា​ពលរដ្ឋ​​៧​សែន​នាក់ រងការ​ប៉ះពាល់​បញ្ហា​​ដីធ្លី​ចាប់​តាំង​​ពីឆ្នាំ​២០០០

Posted: 22 Jan 2013 08:27 PM PST

រាជធានីភ្នំពេញ ៖ ចាប់តំាង​ពីឆ្នាំ២០០០ មក​ទល់នឹងឆ្នាំ២០១២​កន្លងមក​នេះ ប្រជាពលរដ្ឋដែល​រងការប៉ះពាល់ដោយ​សារជម្លោះដីធ្លី និងការបណ្តេញ​ចេញមានចំនួន​៧សែននាក់ ។ នេះបើយោងតាម​សេចក្តីថ្លែងការណ៍របស់ក្រុម​អង្គការសង្គម​ស៊ីវិល ដែលត្រូវបាន​ផ្សព្វផ្សាយ​​ជាសាធារណៈក្នុង​សន្និសីទកាសែត​ស្តីពីបញ្ហាដីធ្លី និងសិទ្ធិលំនៅ​ឋានក្នុងឆ្នាំ២០១២ និងជំហាន​ឆ្ពោះទៅមុខ ។

កីឡាករ​ប្រដាល់​សូយ ភារម្យ ​ត្រូវបញ្ជូន​មក​តុលាការ​យឺត​ពេល បន្ទាប់ពី​​កង​រាជអាវុធហត្ថ​​ចាប់​ខ្លួន​​

Posted: 22 Jan 2013 08:21 PM PST

រាជធានី​ភ្នំពេញ ៖ ប្រភពព័ត៌​​មាន​​ពី​អ្នក​ស្និទ្ធ​​នឹង​កីឡាករ​បាន​ឱ្យ​ដឹង​ថា ​កីឡា​ករ​ប្រដាល់​សេរី​ម្នាក់​​ឈ្មោះ​​សូយ ភារម្យ (ឈ្មោះ​ពិត ស.ភារម្យ) អាយុ​២៨​ឆ្នាំ នៅក្លិប​​អូដឹម​កីឡា ត្រូវ​បាន​កង​រាជអាវុធហត្ថ​​ចាប់​ឃាត់​ខ្លួន​ពីបទ​លួច​ទ្រព្យ​សម្បត្តិ​​ក្នុង​រថយន្ត​មាន​តម្លៃ​ជាង​៥​ពាន់​ដុល្លារ ​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃទី១៩ ​មករា ២០១៣ ​នៅសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ មក​ដល់​ពេល​នេះ​ប្រហែល​៥​ថ្ងៃ​ហើយ​​ ទើបតែ​​ឃើញ​បញ្ជូន​មក​តុលា​ការ​

មន្ត្រី​យោធា​ស្រវឹង​ស្រា​បើក​រថ​យន្ត​បុក​ទ្វារ​ផ្ទះ​ធ្លុះ​ចូល​ទៅ​បុក​រថ​យន្ត​ចត​ក្នុង​ផ្ទះ​

Posted: 22 Jan 2013 08:15 PM PST

មន្ត្រី​យោធា​ស្រវឹង​ស្រា​បើក​រថ​យន្ត​បុក​ទ្វារ​ផ្ទះ​ធ្លុះ​ចូល​ទៅ​បុក​រថ​យន្ត​ចត​ក្នុង​ផ្ទះ​
រាជ​ធានី​ភ្នំពេញ​​ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​ជាំ​បើក​រថ​យន្ត​ហ្សុីប​ ពណ៌​ត្រេ​អីុ​ ​បើក​ទៅ​បុក​ទ្វារ​ផ្ទះ​ធ្វើ​ពី​ស័ង្ក​សី​​ធ្លុះ​ចូល​ទៅ​បុក​រថយន្ត​ REV 4 ពណ៌​ស្លែ​មួយ​គ្រឿង​ទៀត​ចត​នៅ​ក្នុង​ផ្ទះ​ រួច​រថ​យន្ត​បង្ក​ព្យា​យាម​បើក​ថយ​ក្រោយ​បាន​បន្តិច​ទៅ​បុក​បែក​ឃឿន​ចិញ្ចើម​ផ្លូវ​ធ្វើ​ឱ្យ​រថ​យន្ត​បែក​កង់​មុខ​​ តែ​រថ​យន្ត​​បង្ក​នៅ​តែ​ព្យាយាម​​បើក​រត់​គេច​​ទៅ​បុក​ម៉ូតូ​​សង់​កូរ៉េ​មួយ​គ្រឿងទៀត​​ជិះ​គ្នា​២​នាក់​បណ្តាល​ឱ្យ​ស្ត្រី​

ឆេះផ្ទះ​​១១​ខ្នង​​នៅស្រុក​មង្គលបុរី​​ មិន​មែន​​ឆេះ​​ផ្សារ​បន្ទាយ​​នាង​ទេ​

Posted: 22 Jan 2013 08:12 PM PST

ឆេះផ្ទះ​​១១​ខ្នង​​នៅស្រុក​មង្គលបុរី​​ មិន​មែន​​ឆេះ​​ផ្សារ​បន្ទាយ​​នាង​ទេ​
ខេត្តបន្ទាយ​មានជ័យ ៖ ​ខណៈ​ពេលនេះសមត្ថ​កិច្ចពន្លត់អគ្គិភ័យ​ខេត្តបន្ទាយមាន​ជ័យ កំពុងអន្តរាគ​មន៍បាញ់ទឹកពន្លត់​អណ្តាតភ្លើង​ដែលកំពុង​​ឆេះ​ផ្ទះ​​១១​​ខ្នង​​​ ស្ថិត​នៅទល់មុខ​ផ្សារ​បន្ទាយនាងយ៉ាង​​សន្ធោសន្ធៅ ​ ។ អគ្គិភ័យនេះ បាន​កើតឡើងកាល​ពីម៉ោង៤ និង១៥នាទី​រសៀលថ្ងៃទី​២២ មករា ២០១៣ គឺ​ឆេះ​ផ្ទះ​១១​ខ្នង ដែល​ស្ថិតនៅទល់​មុខ​ផ្សារបន្ទាយ​នាង មិន​មែន​ឆេះ​ផ្សារ​​នោះទេ ។

ឡិច​សីុស​ RX300 បើក​បុក​បង្គោល​​ភ្លើង​ស្តុប​​បាក់​ រួច​បើក​រត់​គេច​បាន​១​គីឡូ​ម៉ែត្រ​រថ​យន្ត​បែក​កង់​ទៅ​មុខ​លែង​រួច​

Posted: 22 Jan 2013 08:01 PM PST

ឡិច​សីុស​ RX300 បើក​បុក​បង្គោល​​ភ្លើង​ស្តុប​​បាក់​ រួច​បើក​រត់​គេច​បាន​១​គីឡូ​ម៉ែត្រ​រថ​យន្ត​បែក​កង់​ទៅ​មុខ​លែង​រួច​
រាជធានី​ភ្នំពេញ​ ៖ រថ​យន្ត​ឡិច​សីុស​ RX300 ពណ៌​ស្ករ​ អ្នក​បើក​បរ​ស្រវឹង​ស្រា​ ហើយ​ផ្លូវ​ងងឹត​ផង​បាន​បើក​បុក​​ចំពី​មុខ​បង្គោល​ភ្លើង​ស្តុប​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បាក់​ ​រួចជ្រុល​ចង្កូត​​ទៅ​បុក​បង្គោល​ភ្លើង​​បំភ្លឺ​ផ្លូវ​បណ្តាល​ឱ្យ​ដាច់​អំពូល​បំភ្លឺ​ផ្លូវ​ធ្លាក់​ និង​បុក​បាក់​បែក​ខឿន​សួន​ច្បារ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​នៅ​មុខ​ភោជន​ីយ​ដ្ឋាន​ស៊ុគី​ស៊ុប​ តាម​ផ្លូវ​ជាតិ​លេខ​៦​ ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​ជ្រោយ​ចង្វា​

លោកអាបេ​ស្វា​គមន៍​ការសម្រេច​របស់​ធនាគារ​កណ្តាល​កំណត់​ទិសដៅ​​អតិ​ផរណា​2%

Posted: 22 Jan 2013 07:59 PM PST

​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អាបេ​ កាលពី​ថ្ងៃទី​២២ មករា ​បាន​ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​​រវាង​ធនាគារ​កណ្តាល​ជប៉ុន​ និងរដ្ឋា​ភិបាល​​ ដែល​កំណត់​ទិស​ដៅ​អតិ​ផរណា២% ​ថា​​ជា​រឿង​សំខាន់​សម្រាប់​ការ​អនុវត្ត​ បណ្តា​វិធាន​ការ​​នយោបាយ​បន្ទន់​​រូបិ​យ​វត្ថុ ។ ​លោកអាបេ​ថ្លែង​បែប​នេះ ​បន្ទាប់​ពី​ធនាគារ​កណ្តាល​ជប៉ុន ​និងរដ្ឋា​ភិបាល​ចេញ​ផ្សាយ​សេច​ក្តី​​ប្រកាស​មួយ​ស្តី​ព​ីការតស៊ូ​ប្រឆាំង​អតិ​

កីឡាករ​ប្រ​ដាល់​ចាស់​វស្សា ​រ៉យ​ ចូន​ ត្រៀម​ឡើង​សង្វៀន​នា​ខែ​មេសា​ខាង​មុខ​រ៉យ​ ចូន ​បាន​និយាយ​ថា ខ្លួន​កំពុង​តែ​ចរចា​ដើម្បី​

Posted: 22 Jan 2013 07:54 PM PST

ឡើង​សង្វៀន​ប្រ​កួត​ជា​មួយ​អតី​ត​ជើង​ឯក​ពិភព​លោក​ជា​តិ​អៀរ​ឡង់​វ័យ​៤៨​ឆ្នាំ ស្ទីវ ខូល​លីន​​ នៅ​ប្រ​ទេស​អង់​គ្លេស​នា​ខែ​មេសា​ខាង​មុខ ។ រ៉យ​ ចូន វ័យ​៤៤​ឆ្នាំ ​គឺ​ជា​អតី​ត​ជើង​ឯក​ពិភព​លោក​៤​ប្រ​ភេទទម្ងន់​ ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូ​លំ​ទូ​លាយ​ថា​​«ជាកីឡាករ​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប​»​​ក្នុង​អំ​ឡុង​ទសវត្ស​ឆ្នាំ ១៩៩០ ខណៈ​​ដែល​ខូលលីន​គឺ​ជា​អតីត​ជើង​ឯក​ពិភព​លោក​ស្ថា​ប័ន

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!