Koh Santipheap Daily

Koh Santipheap Daily


សន្និ​បាត​​បង្កើត​​សមាគម​មនុស្ស​​ចាស់​នៅ​សង្កាត់​​ព្រែក​​កំពឹស​ ខណ្ឌ​ដង្កោ​

Posted: 24 Jan 2013 12:00 AM PST

សន្និ​បាត​​បង្កើត​​សមាគម​មនុស្ស​​ចាស់​នៅ​សង្កាត់​​ព្រែក​​កំពឹស​ ខណ្ឌ​ដង្កោ​
រាជ​ធានីភ្នំពេញ​ ៖ អាជ្ញាធរ​សង្កាត់​ព្រែក​កំពឹស ​បាន​បើក​សនិ្នបាត​បង្កើត​សមាគម​មនុស្ស​ចាស់ ​ក្នុងបំណង​ទ្រទ្រង់​​​សុខុ​មាល​ភាព និងជីវ​ភាព​របស់​មនុស្ស​ចាស់ ជា​ពិសេសចង់​លើកស្ទួយ​ឲ្យមនុស្សចាស់​មាន​ភាព​កក់​ក្ដៅនៅ​ក្នុង​សង្គម ។ ពិធីនេះ​បានប្រព្រឹត្ត​ទៅ​កាល​​ពី​​ព្រឹកថ្ងៃទី២២ មករា ឆ្នាំ២០១៣ នៅ​​សាលាសង្កាត់​ព្រែកកំពិស ខណ្ឌ​ដង្កោ ​ក្រោមអធិបតី​ភាព​លោក​នុត ពុធ​ដារ៉ា ​អភិ​បាល

មួយ​សប្តាហ៍​​​ពលរដ្ឋ​ស៊ីរី​​2​ម៉ឺននាក់​​​រត់​ទៅ​ហ្ស៊ក​ដានី​

Posted: 23 Jan 2013 11:57 PM PST

ជំរំ​ជន​ភៀស​ខ្លួន​ស៊ីរី​
រដ្ឋ​មន្ត្រី​​ការ​បរទេស​​ហ្ស៊ក​ដានី​​រាយ​ការណ៍​​កាល​ពី​​ថ្ងៃទី​​២៣ មករា​ថា ​មនុស្ស​ប្រមាណ​ជា​២០.០០០​នាក់​​បាន​រត់​ភៀស​ខ្លួន​​​ចេញ​ពី​ស៊ីរី​​ទៅ​កាន់​​​ប្រទេស​ហ្ស៊ក​ដានី​​រយៈ​ពេល​​៧​ថ្ងៃ​​ចុង​​​ក្រោយ​នេះ​​ប្រឈម​មុខ​​នឹងការ​កើន​ឡើង​​នៃ​អំពើ​ហិង្សា​​នៅភាគ​ខាង​ត្បូង​​ប្រទេស ។ ​រដ្ឋ​មន្ត្រី​​​រូប​នេះ​លោក​NASSER DJOUDEH ​ថ្លែង​ថា ​ចំពោះ​អ្វី​ដែល​​​យើង​បាន​​ឃើញ​គឺ​​ពលរដ្ឋ​​ស៊ីរី​​ដែល​ភៀស​ខ្លួន​​​ចូ​ល​មក​ហ្ស៊ក​ដានី​​

កម្មករ កម្ម​ការិនី​រោងចក្រ​​កាត់ដេរ​​សួន​ឧស្សាហ​កម្ម​​កាណាឌីយ៉ា​ជាង​២០០​​នាក់​បន្ត​ធ្វើ​កូដ​កម្ម​បិទផ្លូវចោម​ចៅ​ជាង​៣​ម៉ោង​

Posted: 23 Jan 2013 11:54 PM PST

កម្មករ កម្ម​ការិនី​រោងចក្រដែល​ធ្វើ​កូដ​កម្ម​បិទផ្លូវចោម​ចៅ​
រាជធានីភ្នំពេញ ៖ កម្មករ កម្ម​ការិនី​​រោងចក្រ​កាត់​ដេរ​យីហោ​អីុនធើរណាសូណាល់ ប្រមាណ​ជាង​២០០​នាក់​ក្នុង​ចំណោម​ជាង​១.៣០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​​បន្ត​ការ​​ធ្វើ​កូដកម្ម​​តវ៉ា​ប្រឆាំង​នឹង​ថៅកែ​រោងចក្រ​ដោយ​នៅ​ពេល​នេះពួក​គេ​បាន​នាំគ្នា​​ឈរ​បិទ​ផ្លូវចោម​ចៅ​​អតីត​​ផ្លូវ​​វេង​ស្រេង​ទាំង​មូល​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​​អស់​រយៈ​ពេល​​ជាង​៣​ម៉ោង​ ។ ក្រោយ​​មកទើប​ពួក​គេ​បើក​​ផ្លូវ​វិញ​បន្ទាប់​ពី​អាជ្ញាធរ និង​សមត្ថកិច្ចពន្យល់​ណែ​នាំ​មិន​ឱ្យ​ពួកគេ​ធ្វើ​​បែបនេះ​ ព្រោះវា​​

អ្នក​ឡើង​ត្នោត​នៅ​កំពង់​ស្ពឺ​រក​ចំណូល​បាន​ពី4​ម៉ឺន​ទៅ​5​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ

Posted: 23 Jan 2013 11:45 PM PST

អ្នក​ឡើង​ត្នោត​នៅ​កំពង់​ស្ពឺ​រក​ចំណូល​បាន​ពី4​ម៉ឺន​ទៅ​5​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ
ខេត្ត​កំពង់​ស្ពី ៖ ប្រជា​កសិករ​ជា​ច្រើន​នៅ​ខេត្តកំពង់​ស្ពឺ​ដែល​សម្បូរ​ដើម​ត្នោត​ ក្រៅ​ពី​ធ្វើ​ស្រែ ​គឺ​ចាប់​យករបរ​ឡើង​ត្នោត​សម្រាប់​ទាញ​យក​កម្រៃ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ។​ ទឹក​ត្នោត​គេ​អាច​លក់​ពេល​​ដាក់​ភ្លាម​ពី​ដើម​អាច​ច្នៃ​ជា​ទឹក​ត្នោត​ជូរ​ ពិសេស​គឺ​រំងាស់​ផលិត​ជា​ស្ករ។

អតីត​​មេដឹក​នាំ​​ចិន​មួយ​រូប​​ស្នើ​បញ្ចុះ​​តំណែង​​​កិត្តិ​យស​

Posted: 23 Jan 2013 11:39 PM PST

លោក​ហ្សាង​​ហ្សេមីន​
យោង​តាម​​សេចក្តី​ប្រកាស​មួយ​​របស់​អាជ្ញា​ធរ​​​​ទាក់​ទិន​​​ថា លោក​ហ្សាង ហ្សេ​មីន អតីត​​​អគ្គ​លេខា​បក្ស​កុំ​មុយ​នីស្ក​​ចិន​បាន​ស្នើ​ដល់​​គណៈ​​កម្មា​ធិការ​កណ្តាល​​របស់​បក្ស​​ឱ្យ​បញ្ចុះ​តំណែង​​កិត្តិ​យស​​របស់​លោក​ឱ្យ​ស្នើ​​នឹង​កម្រិត​​​សមមិត្ត​​ដទៃ​ៗ​ទៀត​​​ដែល​ចូល​និវត្តន៍​​​ក្នុង​​តំណែង​​​​កិត្តិ​យស​របស់​បណ្តា​​មេដឹក​នាំ ។

កម្ពុជាផ្សព្វផ្សាយ​សៀវភៅលេខកូដ​ចំណាត់​ថ្នាក់​ស្តង់ដា​វិស័យ​​សេដ្ឋ​កិច្ច​​ជាផ្លូវការ​

Posted: 23 Jan 2013 11:32 PM PST

ការផ្តល់បទសម្ភាសន៍
រាជធានីភ្នំពេញ ៖ ក្រសួង​ផែនការបានប្រកាស​​ផ្សព្វផ្សាយ​ពីចំណាត់ថ្នាក់​​ស្តង់ដា​វិស័យ​សេដ្ឋ​កិច្ច​​កម្ពុជា ដើម្បីបង្ក​លក្ខណៈ​​ងាយ​ស្រួលដល់​អ្នក​វិភាគ និង​អ្នក​សិក្សាស្រាវជ្រាវ​ផ្សេងៗ​​ក្នុងការ​ប្រើ​ប្រាស់​លេខ​កូដ​ចំណាត់ថ្នាក់​ស្តង់ដាវិស័យ​សេដ្ឋ​កិច្ច​​ឱ្យ​បាន​ត្រឹមត្រូវ​ប្រកប​ដោយ​គុណភាព​​ខ្ពស់ ។ ថ្លែង​ក្នុងពិធី​ប្រកាស​​ផ្សព្វផ្សាយ​​ស្តីពីចំណាត់ថ្នាក់​ស្តង់ដា​​វិស័យ​សេដ្ឋ​កិសច្ច​​កម្ពុជា​ កាលពីថ្ងៃទី​​២២ មករា ២០១៣ ​នៅសណ្ឋាគារ​សាន់វេ លោក​ទេស​រដ្ឋ​

ប្រជា​ពលរដ្ឋ​3​សង្កាត់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ទទួល​បាន​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី

Posted: 23 Jan 2013 11:30 PM PST

ប្រជា​ពលរដ្ឋ​3​សង្កាត់​នៅ​ក្រុង​ប៉ោយ​ប៉ែត​ទទួល​បាន​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី
ក្រុង​ប៉ោយ​ប៉ែត​ ៖ ប្រជា​ពលរដ្ឋ​មក​ពី​៣​សង្កាត់​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​សរុប​ជាង​២.០០០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មករាកន្លង​មក​បាន​ទទួល​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​ពី​អាជ្ញាធរ​ និងសមត្ថកិច្ច​ក្រុង ។​ ពិធី​ចែក​ជូន​អត្ត​សញ្ញាណប័ណ្ណ​ថ្មីខាង​លើ​នេះ​ប្រារព្ធ​ឡើង​នៅ​ស្នាក់ការ​ភូមិ​ក្បាល​ស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រោម​អធិបតី​ភាព​លោក​ង៉ោ​ ម៉េងជ្រួន​ អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ប៉ោយ​ប៉ែត​ រួម​ទាំង​

នីស្សាន់​ណាវ៉ារ៉ា​អ្នក​បើក​​បរ​ងងុយ​ដេក​រេ​ចង្កូត​ទៅ​បុក​រនាំង​​ដែក​ចែក​ផ្លូវ​បាក់​អស់​៥​ផ្ទាំង​

Posted: 23 Jan 2013 11:27 PM PST

រាជធានីភ្នំពេញ ៖ រថយន្ត​​នីស្សាន់​ណាវ៉ារ៉ា​មួយ​គ្រឿង​ដោយ​សារ​តែអ្នក​​បើក​បរ​ងងុយ​ដេក​​បាន​បើក​បោះ​ពួយ​ក្នុង​ល្បឿនលឿន​​ ហើយ​​ជ្រុល​​ទៅ​បុក​រះ​រនាំង​ដែក​ចែក​ផ្លូវ​បាក់ដួល​​​រាប​ដល់​ដីអស់​ចំនួន​៥​ផ្ទាំង​ទាំង​កណ្តាល​រាត្រី​​ ចំណែករថយន្ត​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់​បញ្ជូន​ទៅ​​កាន់​សាលា​រាជធានី​ភ្នំពេញ។

​មន្ត្រី​រាជការ​​ដែល​បាន​ប្រកាសទ្រព្យ​សម្បត្តិ​ថ្ងៃទី២៣ មករា មានចំនួន​១១១០រូប​

Posted: 23 Jan 2013 11:25 PM PST

រាជធានីភ្នំពេញ ៖ គិត​ចាប់ពីថ្ងៃទី១ មករា មក​ដល់ថ្ងៃទី​២២ មករា ២០១៣នេះ មន្រ្តីរាជ​ការដែលបានប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​​នៅអង្គ​ភាព​ប្រឆាំង​អំពើពុករលួយមានចំនួន​១៤៨៤០​រូប ។ យោង​តាម​សេចក្តីជូនដំណឹង​របស់អង្គភាព​ប្រឆាំងអំពើពុក​រលួយ​បានឲ្យដឹងដែរ​ថា រយៈពេលនៃការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​

ហ៊ីយ៉ាន់ដាយ​ដឹកស្រូវ​បុក និង​​កិន​ម៉ូតូ​ឌ្រីម​សេ​១២៥ ចំណុច​​ផ្លូវកោង​​ស្លាប់​ម្នាក់​

Posted: 23 Jan 2013 11:23 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​​បានស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង ខណៈ​​រូប​គេ​ជិះ​ម៉ូតូវ៉ា​រថយន្ត​​មួយគ្រឿងនៅ​ពីមុខ ក៏​​​ជ្រុល​ទៅ​បុក​ជា​មួយរថយន្ត​​​មួយ​គ្រឿង​ទៀត​ម៉ាក​​​​ហ៊ីយ៉ាន់ដាយ ដឹក​ស្រូវ​១ ​ដែល​បើក​​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា កិន​អូសជាង​២០​ម៉ែត្រ ។ ហេតុការណ៍​នេះបានកើតឡើង​កាលពីវេលា​ម៉ោង​​៤​និង​៣០​នាទីរសៀល​​ថ្ងៃទី២៣ មករា ​២០១៣ នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ​ត្រង់​ចំណុច​ផ្លូវកោង​ក៏​​

Diniz ឈ្នះដំ​ណាក់​ទី​3​ប្រ​ណាំង​កង់ Tour de San Luis នៅ​អា​ហ្សង់​ទីន​

Posted: 23 Jan 2013 11:22 PM PST

កីឡាករប្រេស៊ីល​​​ Alex Diniz បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ក្លាយ​ជា​អ្នក​ជិះ​កង់​លឿន​ជាង​គេ​បំ​ផុត​​ក្នុង​ដំ​ណាក់​​ទី​៣​កម្ម​វិធី Tour de San Luis នៅ​ប្រ​ទេស​អា​ហ្សង់​ទីន​ កាល​​ពី​ថ្ងៃ​ពុធ​ទី​២៣​ខែ​មក​រា​កន្លង​មក​នេះ ។ Diniz ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​ Funvic Brasilinvest ​បានបញ្ចប់​ដំ​ណាក់​មាន​ចម្ងាយ​ផ្លូវ​១៧៣,១​​​គី​ឡូ​ម៉ែត្រ​ចេញ​ដំ​ណើរ​ពី​ទី​ក្រុង La Punta ឆ្ពោះ​ទៅ​កាន់​ទី

ប្រ​ធាន UCI លា​លែង​ពីតំណែង​​ជា​សមា​ជិក IOC​

Posted: 23 Jan 2013 11:20 PM PST

គណៈ​កម្មា​ធិការ​អូ​ឡាំពិក​អន្តរជាតិ(IOC)​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៣មក​រា​ថា លោក Pat McQuaid ប្រ​ធាន​សហ​ព័ន្ធ​កីឡា​ប្រ​ណាំង​កង់​អន្តរជាតិ(UCI)បាន​សម្រេចចិត្ត​ចុះ​ចេញ​ពី​តំណែង​ជា​សមា​ជិក​គណៈ​​​កម្មការ​វាយ​តម្លៃ​ការងារ​ដេញ​ថ្លៃ​អូ​ឡាំ​ពិក​ឆ្នាំ​២០២០​របស់​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​អន្តរជាតិ(IOC)ដោយ​បញ្ហា​គ្មាន​ពេលវេលា​គ្រប់​គ្រាន់ ។

កូនអកត្តញ្ញូ​ខឹង​ម្តាយ​មិន​ទិញ​ម៉ូតូ​ឱ្យ​​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​គំរាម​ដុត​ផ្ទះ​

Posted: 23 Jan 2013 11:20 PM PST

សមត្ថកិច្ច​កំពុង​សួរនាំ​
ខេត្ត​កណ្តាល​ ៖ យុវជន​ម្នាក់​​បាន​ត្រូវ​កងរាជអាវុធហត្ថ​​មូល​ដ្ឋាន​ស្រុក​​ស្អាង ចាប់​ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​​ បន្ទាប់​ពី​ជន​​នោះ​​ផឹក​ស្រា​ស្រវឹង​ ហើយ​វាយ​បំផ្លាញ​​របស់​របរ​​​ប្រើ​ប្រាស់​​ក្នុង​ផ្ទះ​​​បែក​ខ្ទេច​អស់​មួយ​ចំនួន​មិន​តែប៉ុណ្ណោះ​បាន​ដេញ​វាយ​ម្តាយរបស់​​​ខ្លួន និង​​គំរាម​ដុត​ផ្ទះ​ចោល​ទៀត ប៉ុន្តែ​​ត្រូវបាន​សមត្ថ​កិច្ច​​ជួយ​អន្តរាគមន៍​​ទាន់ ។ ​ហេតុការណ៍​នេះ​កើតឡើង​​កាល​ពីវេលា​ម៉ោង​២​និង​១០​នាទី​​រសៀល​ថ្ងៃទី​២៣ មករា ២០១៣ ស្ថិតក្នុង​​ភូមិ​

មន្ត្រី​រៀប​ចំ​ការ​ប្រ​កួត​ Australian Open​បដិ​សេធ​ការ​ចោទ​ប្រ​កាន់​ដែល​ថា ខ្លួន​លំ​អៀង​ទៅ​រក​កី​ឡាករ​ហ្វេដឺរ័រ​

Posted: 23 Jan 2013 11:19 PM PST

មន្ត្រី​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​វាយ​កូន​បាល់​ក្រប​ខណ្ឌ Australian Open អះអាង​ថា ​គ្មាន​ការ​លំ​អៀង​ណា​មួយ​ទៅ​រក​កីឡាករ​ស្វ៊ីសរ៉ូ​ជើ ហ្វេដឺរ័រ​អំ​ឡុង​ការ​ប្រ​កួត​នោះ​ទេ ។ នា​យក​កម្ម​វិធី​ប្រ​កួត​លោក ក្រេក ធី​លី​ បាន​បដិ​សេធ​ចោល​នូវ​ការ​យល់​ឃើញ​ដូច​ខាងលើ​បន្ទាប់​ពី​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​អង់​គ្លេស​បានរាយ​ការណ៍​ថា ​មាន​ភាព​រំ​ជើប​រំ​ជួលកើត​ឡើង​​ក្នុង​ក្រុម​ការ​ងារ​របស់​កីឡាករ​អ៊ែន​ឌី មូ​រ៉េ​ ។

គោ​យន្ត​កន្ត្រៃ​ដឹក​អ្នក​ពុល​ដំឡូង​មី​ទៅ​ពេទ្យ​ ត្រូវ​ឡិច​ស៊ីស​បុក​ស្លាប់​ម្នាក់​ របួស​06​នាក់

Posted: 23 Jan 2013 11:15 PM PST

គោ​យន្ត​កន្ត្រៃ​ដឹក​អ្នក​ពុល​ដំឡូង​មី​ទៅ​ពេទ្យ​ ត្រូវ​ឡិច​ស៊ីស​បុក​ស្លាប់​ម្នាក់​ របួស​06​នាក់
ខេត្ត​ពោធិ៍សាត់ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់​​ពេលបញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​បានស្លាប់​ និង​០៦​នាក់​ទៀត​រង​របួស​ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​ខាង​លិច​ចំណត​រថយន្ត​មិត្ត​ភាព​កម្ពុជា-​ជប៉ុន​ខេត្តពោធិ៍សាត់​ ចម្ងាយ​១៥០​ម៉ែត្រ​ស្ថិត​ក្នុង​ភូមិ​ទួល​ម្កាក់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​

តុលាការ​សម្រេចឃុំ​​ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធពី​​បទ​សញ្ចារ​កម្ម​

Posted: 23 Jan 2013 11:11 PM PST

ជនសង្ស័យដែលតុលាការឃុំខ្លួន​
រាជធានីភ្នំពេញ ៖ សាលា​ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី​​២៣ មករា ​បាន​សម្រេច​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​ជន​ជាតិ​យួន​២​នាក់​ដាក់​ពន្ធនា​គារ​​ជា​បណ្តោះ​អាសន្ន​​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សញ្ចារ​កម្ម ជា​បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញ​តិ​មាត្រា​២៨៤ ​នៃក្រម​ព្រហ្មទណ្ឌ ។ ជនជាប់សង្ស័យ​ជាប្តីឈ្មោះ​ហេង រី អាយុ​៣៣​ឆ្នាំ ​មុខរបរ​រត់​ម៉ូតូឌុប មាន​ទី​លំនៅភូមិ​១ឧសភា ​សង្កាត់​កំពង់​កណ្តាល ខេត្តកំពត ឯស្ត្រីជា​ប្រពន្ធឈ្មោះ

អាមេរិក​​នឹង​មិន​អនុញ្ញាត​ឱ្យ​ពួក​ភេរវ​ករ​​​​​កសាង​កន្លែង​​​​លាក់​ខ្លួន​​​នៅ​ភាគ​ខាង​ជើង​ម៉ាលី​ឡើយ​

Posted: 23 Jan 2013 11:05 PM PST

លោកស្រី​គ្លីន​តុន​
រដ្ឋ​មន្ត្រី​​ការ​បរទេស​​អាមេរិក​​ លោក​ស្រី​​ហ៊ីល​ឡារី​គ្លីន​តុន​ អះអាង​​កាល​ពី​​​ថ្ងៃទី​២៣ មករា​ថា សហរដ្ឋ​អាមេរិក​​​មិនបណ្តោយ​​​ឱ្យ​ភាគ​ខាង​ជើង​ម៉ាលី​​ក្លាយ​ជា​កន្លែង​​លាក់​ខ្លួន​​សម្រាប់​ពួក​ភេរវករ​​​ និង​​ពួក​ជ្រុល​និយម​​ឡើយ ។​ថ្លែង​នៅ​មុខ​គណៈ​​កម្មការ​ទំនាក់​ទំនង​​​បរទេស​​​​របស់​ព្រឹទ្ធ​សភា​​​​ដើម្បី​បង្ហាញ​​របាយ​ការណ៍​​​​ស្តី​ពី​ការ​វាយ​ប្រហារ​​​ភេរវកម្ម​​​ថ្ងៃទី​១១ កញ្ញា ​ប្រឆាំង​ស្ពាន​កុង​ស៊ុល​​​អាមេរិក​​​

រថយន្ត​ដឹក​សំពីង​សំពោង​បង្ក​ការ​ព្រួយ​បារម្ភ​ពីសុវត្ថិ​ភាព​ដល់​ប្រជា​ពលរដ្ឋ​

Posted: 23 Jan 2013 11:00 PM PST

រថយន្ត​ដឹក​សំពីង​សំពោង​បង្ក​ការ​ព្រួយ​បារម្ភ​ពីសុវត្ថិ​ភាព​ដល់​ប្រជា​ពលរដ្ឋ​
ខេត្ត​តាកែវ ៖ ​បើ​ទោះ​​ជា​មាន​សមត្ថ​កិច្ច​ប្រចាំ​​​ការ​​បែប​ណា​ក៏​ដោយ​គេនៅ​តែ​ឃើញ​មាន​រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​និងខ្ពស់​កប់​ពពក​នៅ​តែ​ធ្វើ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ជា​រៀង​រាល់​ថ្ងៃ ។ ករណី​នេះ​ត្រូវ​បាន​​មតិ​ជា​ច្រើន​រិះ​គន់​ចំៗ​​ទៅ​​​​​លើ​ស្ថាប័ន​សមត្ថកិច្ច​ដែល​ដាក់​​អនុ​វត្ត​​ចំ​ណាត់​ការ​នៅ​មាន​កម្រិត ​ជា​ហេតុ​បង្កការ​​ព្រួយ​បារម្ភ​​ពី​សុវត្ថិ​ភាព​របស់​ប្រជាពលរដ្ឋ​​ដែល​ធ្វើ​ដំណើរ​លើ​​ផ្លូវ​សាធារណៈ។

ប្រជា​ពល​​រដ្ឋ​​ភូមិ​​ស្រយ៉ង់​​ជើង​ប្រមាណ​​30គ្រួសារ​​​ប្រដាប់​​​ដោយ​កាំ​បិត​ពូថៅ​​​ប្រឆាំង​

Posted: 23 Jan 2013 11:00 PM PST

ប្រជា​ពល​​រដ្ឋ​​ភូមិ​​ស្រយ៉ង់​​ជើង​ប្រមាណ​​30គ្រួសារ​​​ប្រដាប់​​​ដោយ​កាំ​បិត​ពូថៅ​​​ប្រឆាំង​
ខេត្ត​ព្រះ​វិហារ ​៖ កាល​ពី​វេលា​​ម៉ោង​៩​​ព្រឹក​​​ទី​២២ មករា ប្រជា​​ពល​រដ្ឋ​​ប្រមាណ​៣០​គ្រួសារ​​​បាន​នាំ​គ្នា​ប្រដាប់​ដោយ​កាំ​បិត និង​​​​ពូថៅ ​ធ្វើ​ការ​តវ៉ា​​យ៉ាង​ដាច់​ខាត​ចំពោះ​អាជ្ញា​​ធរ​ស្រុក​គូលែន ដែល​បាន​​​នាំ​​​បុរស​ម្នាក់​​ឈ្មោះ​​គី ទួក ​​មក​អះ​អាង​​​ថា​ ខ្លួន​ជា​ម្ចាស់​ដី​​តាំង​ពី​ឆ្នាំ​២០០៧ ​។ យ៉ាង​​ណា​ក៏ដោយ​​​​ចេតនា​​របស់​អាជ្ញា​ធរ​​​ស្រុក​គូលែន​​នេះ​មិន​អាច​ទៅ​រួច​​​ឡើយ​​ ដោយ​​សារ​ពល​រដ្ឋ​ទាំង​​អស់​នោះ​​​​​អះ​អាង​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៤ មករា ២០១៣

Posted: 23 Jan 2013 10:51 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៤ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ចូល​ទិញ​បារី​ឃើញ​នាង​ស្អាត​ប្រទូស​កេរ​ខ្មាស​ទីបំផុត​ជាប់ខ្នោះ

Posted: 23 Jan 2013 10:51 PM PST

ជនជាប់ចោទ
ខេត្ត​កំពង់​ស្ពឺ​ ៖ ​បុរស​ឡើង.ក​ម្នាក់​ត្រូវ​បានបង​ប្អូ​ន​នារី​រងគ្រោះ​​ចាប់​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​ដោយ​សាររូប​​គេ​ពេល​ចូលទៅ​ទិញ​បារី​​ឃើញ​នាង​ស្អាត​ទ្រាំ​មិន​បាន​ក៏​លូកដៃទៅចាប់សុដន់​នាង​មាន​អី​គ្រាន់​តែ​​លូក​ភ្លាម​នាង​ស្រែក​វ៉ាស​​ត្រូវ​ក្បាល​មួយ​អង្រែ​​បុក​គ្រឿង ហើយ​​ជាប់​ខ្នោះ​​ទៀត​។ ​លោក​ប៊ុត ប៊ុន​ធឿន អធិការ​​រង​ប៉ូលិស​​ស្រុក​​ឱរ៉ាល់​ ឱ្យ​​ដឹងថា ​ករណី​ប្រទូស​កេរខ្មាស​នេះ​កើតឡើងកាល​ពីវេលា​ម៉ោង​​២០​និង​៣០​នាទី​យប់ថ្ងៃទី​២២ មករា

ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​​ពី​ធ្វើការ​​​​​​រថយន្តកៀរ​​រង​របួស​

Posted: 23 Jan 2013 10:45 PM PST

ខេត្តកំពង់​​ស្ពឺ​ ៖ បុរស​ម្នាក់​បាន​រង​របួស​​​ធ្ងន់​ និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ដោយ​សារ​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ ​​មួយ​ខណៈ​ពួកគេ​​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​ពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​ក៏​ត្រូវ​រថយន្ត​កៀរ​បណ្តាល​ឱ្យ​ដួល​ហើយ​រថយន្ត​បាន​បើក​គេច​ខ្លួន​បាត់​ ​កាល​​ពី​វេលា​ម៉ោង​៨យប់​ថ្ងៃទី​២៣​​មករា ​​លើ​ផ្លូវ​ជាតិ​លេខ​៤​ចន្លោះគី​ឡូ​ម៉ែត្រ​លេខ​​៣៧-៣៨ ​​​ត្រង់​ចំណុច​ភូមិ​ស្លា ឃុំវល្លិស​ ស្រុក​សំរោង​ទង​​​ ​។

​​ប្រទេស​ផលិត​​តែ​លើ​ពិភព​លោក​បង្កើត​គម្រោង​ដំឡើង​ថ្លៃ​តែ

Posted: 23 Jan 2013 10:34 PM PST

​
​តម្លៃ​តែអាច​ឡើង​ថ្លៃ​បន្ទាប់​ពី​ប្រទេស​​​ផលិត​តែ​ធំ​​បំផុត​លើ​​ពិភព​លោក​បាន​ព្រម​​ព្រៀង​រួម​គ្នា លើ​ក​ស្ទួយ​​ប្រាក់​ចំណេញ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ត្រី​ស្រី​លង្កា ។​​​ក្រោយ​ពីមាន​កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ​នៅ​ទី​ក្រុង​គូឡុំ​បូ រវាង​ប្រទេស​ស្រី​លង្កា ​ឥណ្ឌា ​កេនយ៉ា ​ឥណ្ឌូណេស៊ី​ ម៉ាឡាវី និង​​រវ៉ាន់​ដា ​ដែល​ស្មើ​នឹង​ជាង​៥០%​នៃ​ផលិត​ផល​​​​តែ​ពិភព​លោក ប្រជា​ជាតិ​​ទាំង​នេះ​បាន​រួម​គ្នា​

អ្នក​​រៀប​គម្រោង​​​ប្លន់​ប៉ុស្តិ៍​សេវា​កម្ម​ធនាគារ​​អេស៊ីលីដា​ ៦នាក់​នៅផ្សារ​បែក​អន្លូង ​​ត្រៀម​​បញ្ជូន​ទៅ​តុលា​ការ​

Posted: 23 Jan 2013 10:31 PM PST

ស្នងការ​ខេត្ត​កំពង់​ចាម​កំពុង​ធ្វើ​​សន្និ​សីទ​កាសែត​ជុំវិញ​រឿង​ប្លន់​ធនាគារ​​
ខេត្ត​កំពង់ចាម ៖​ ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ត​​កំពង់ចាម បាន​ធ្វើ​សន្និ​សីទ​​កាសែត​បង្ហាញ​​មុខ​ជនជាប់​សង្ស័យ​​៦​នាក់ ​ដែល​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​២៣ មករា ២០១៣ ​បន្ទាប់​ពី​បំបែក​ឧក្រិដ្ឋ​​កម្ម​ចូល​ប្លន់​ ចាប់​ជំរិត​​ប្រាក់​ និង​ជំរិត​​គ្រឿងញៀន​​​បាន​បញ្ចប់​ហើយ កាលពី​វេលាម៉ោង​​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៤ មករា ២០១៣ និង​ត្រូវបាន​អះ​អាង​ថា ទាំង​ជន​ដៃដល់​ និងជន​រងគ្រោះ​ជា​បក្ស​ពួក​តែមួយ ដោយ​ពួកគេ​រៀប​ចំ​ឆាក​ល្ខោន​​ដើម្បី​ប្លន់​ធនាគារ​នេះ​។

បញ្ហា​​ពិការ​​ភាពទាមទារ​​ឱ្យ​មានការ​​ជួយ​ជ្រោម​ជ្រែង​​​ពីអន្ត​រវិស័យ និង​បុគ្គលិក​

Posted: 23 Jan 2013 10:30 PM PST

ទិដ្ឋភាពនៅក្នុងពិធី
រាជធានី​ភ្នំពេញ​ ៖ក្រុម​ហ៊ុនKhmer Lea​d​e​r Distribution​ Co​ Ltd​ ​បាន​នាំ​អំណោយ​​ជា​​​​អង្ករ​ ​មី​ ​អាវយឺត​ ​និង​​មួក​មួយ​ចំនួន ​ផ្តល់​ជូន​​ដល់​​​អង្គការ​ជន​ពិការ​កម្ពុជា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ថាន់​ កាល​ពី​ថ្ងៃទី​២២​មករា​ កន្លង​មក​នេះ​​​ ។ ​​អំណោយ​ទាំ​ង​នោះ​មាន​ដូច​ជា ​អង្ករ​ចំនួន​១.០០០​គីឡូ​ក្រាម ​មី​៣០​កេស​ អាវយឺត១៥០​ និង​​មួក​១៥០​ផង​ដែរ​​ ។

ក្រុង​ព្យុង​​យ៉ាង​​ហាក់​ត្រៀម​​ធ្វើការ​សាក​ល្បង​​នុយ​ក្លេអ៊ែរថ្មី

Posted: 23 Jan 2013 10:19 PM PST

រូប​ផ្កាយរណប​​បង្ហាញ​ទីតាំង​រូង​ក្រោម​ដី​៤
ដំណោះ​ស្រាយ​​​​ថ្មី​មួយ​​របស់​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​​អ.ស.ប​​ដែល​​អនុម័ត​​ក្រោយ​ការ​បាញ់​​បង្ហោះ​កាំ​​ជ្រួច​​​របស់​ខ្លួន ​កូរ៉េ​ខាង​ជើង​ហាក់​ដូច​ជា​ ត្រៀម​​ធ្វើ​ការ​​​សាក​ល្បង​​​នុយ​ក្លេ​អ៊ែរជា​លើក​ទី​៣​នៅ​ឯ​ទី​តាំង​​​​ PUNGGYE-RI ​ក្នុង​ខេត្ត​HAMGYONG ខាង​ជើង​ ។​ប្រភព​នោះ​អះអាង​​កាល​ពី​​​​ថ្ងៃ​ទី​២៣ មករា​​ថា កូរ៉េ​​ខាង​ជើង​ជា​បច្ចេក​ទេស​ត្រៀម​ធ្វើការ​​​សាក​ល្បង​​​នុយ​ក្លេ​អ៊ែរ​​មួយ​ ។ ប្រសិន​បើ​​លោក​គីម​ជុង​​

អីុ​រ៉ាក់ ៈ ជន​អត្ត​ឃាត​ម្នាក់​សម្លាប់​មនុស្ស​42​នាក់​ក្នុង​ព្រះ​វិហារ​មួយ​

Posted: 23 Jan 2013 10:17 PM PST

ិដ្ឋ​ភា​ព​ក្នុងព្រះ​វិហារ​​រង​ការ​វាយ​ប្រហារ 
ជន​អត្ត​ឃាត​ម្នាក់​បាន​ធ្វើ​ឱ្យ​​គ្រឿង​ផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​កាល​​ពី​​​ថ្ងៃ​ទី​២៣ មករា នៅ​កណ្តាល​ពិធី​បុណ្យ​សព​មួយ​​ឯ​ព្រះ​វិហារ​ស៊ីអីុត​មួយ​កន្លែង ស្ថិត​នៅ​ភាគ​ខាង​ជើង​អីុ​រ៉ាក់​ ដោយ​សម្លាប់​មនុស្ស​៤២​នាក់ ហើយ​បំផ្លាញ​ព្រះ​វិហារ​នោះ ។ការ​វាយ​ប្រហារ​ភេរវ​កម្ម​នេះ ជា​ការ​វាយ​ប្រហារ​យ៉ាង​បង្ហូរ​ឈាម​បំផុត ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពី​​៦​ខែ​មក​ហើយ ក៏​បណ្តាល​ឱ្យ​មនុស្ស​៧៥​នាក់​ទៀត​ត្រូវ​របួស​ដែរ

ម៉ូតូ​2គ្រឿង​បុក​គ្នា​របួស​ធ្ងន់​ទាំងសង​ខាង​

Posted: 23 Jan 2013 10:15 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពង់​​ឆ្នាំង ៖ មនុស្ស​៣​នាក់​បាន​រង​របួស​​ធ្ងន់​-ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ជិះ​ម៉ូតូ​បុកគ្នា​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹកថ្ងៃទី​២២ មករា ​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ​៦៨​-៦៩​ ស្ថិត​ក្នុងភូមិ​ទឹក​ល្អក់​ ឃុំ​ទឹក​ហូត​ ស្រុក​រលា​ប្អៀរ ​។

ក្រុម​​អ្ន​ក​ភូមិ​នាំ​គ្នា​​​​មក​រុត​ត្រី​ពុល​ទឹក​​ប្រៃ​​ចូល​បឹង​ទឹក​​សាប​

Posted: 23 Jan 2013 09:45 PM PST

ក្រុម​​អ្ន​ក​ភូមិ​នាំ​គ្នា​​​​មក​រុត​ត្រី​ពុល​ទឹក​​ប្រៃ​​ចូល​បឹង​ទឹក​​សាប​
ខេត្ត​កំពត​ ៖ ​​​ក្រុម​​អ្នក​ភូមិ​រាប់​រយ​នាក់​បាន​លើក​គ្នា​​យក​អង្រុត​​ទៅ​រុត​​ត្រី​​ដែល​ពុល​ទឹក​​​​ប្រៃ​​​​​​ជោរ​មក​​​ដល់​ក្នុង​​បឹង​​ទឹក​សាប​​ដែល​គេ​​​​​​ដឹង​ថា ​ជា​បឹង​​​កន្លែង​​​អភិ​រក្ស​​សត្វ​ក្រៀល​​ ស្ថិត​នៅ​ក្នុង​​ឃុំ​​ព្រែក​​ក្រឹស​ ជាប់​នឹង​ភូមិ​សាស្ត្រ​​ឃុំ​មួយ​ទៀត​​​ គឺ​ឃុំ​បឹង​​សាលា​​ខាង​ត្បូង​​ ស្រុក​កំពង់​​​ត្រាច​​ ។​​

ប្រជាជន​ពិភព​លោក​ទំនង​កើន​ដល់​ប្រមាណ​7.100​លាន​នាក់​នៅ​ឆ្នាំ​2013​

Posted: 23 Jan 2013 09:30 PM PST

ទិដ្ឋភាពនៅក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ ៖ ប្រជាជន​ទូទាំង​ពិភព​លោក​ទំនង​កើន​ដល់​ប្រមាណ​៧.១០០​លាន​នាក់​នៅ​ឆ្នាំ​២០១៣​នេះ​ ហើយ​លើស​ពី​៥០%​ នៃ​កំណើន​នេះ​បាន​គ្រប​ដណ្តប់​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។​ នេះ​បើ​យោង​តាម​​ប្រសាសន៍​របស់​លោក​ជំទាវ​បណ្ឌិតម៉ែន សំអន​ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ និង​អធិការ​កិច្ច​ និង​ជា​ប្រធាន​សមាគម​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!