Koh Santipheap Daily

Koh Santipheap Daily


​ជនជាតិកូរ៉េ​សញ្ជាតិអូស្ត្រាលី​មកទេសចរណ៍​ បែរជាមកស្លាប់​ដោយសារ​លង់ទឹក

Posted: 08 Dec 2012 11:46 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តព្រះសីហនុ​ ៖ ខេត្ត​ព្រះ​សីហនុ ៖ បុរស​​កូរ៉េ​ សញ្ជាតិ​អូស្ត្រាលី​មា្នក់​ បាន​លង់​ទឹក​ស្លាប់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ធ្នូ នៅ​ចំណុច​ឆ្នេរ​អូរ​ឈើ​ទាល ស្ថិត​ក្នុង​ក្រុម​១៧ ភូមិ​៣ ក្រុង​ព្រះ​សីហនុ ។យោង​តាម​​​លោក​វរសេនីយ​៍​ទោ​ សម សារឿន ប្រធាន​ការិយាល័យ​អន្តោ​ប្រវេសន៍​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​​ឱ្យ​​ដឹង​ថា បុរស​រូប​នេះ​​ឈ្មោះ​ PARK CHECHON ​អាយុ​៧៥​ឆ្នាំ ​កាន់​លិខិត​ឆ្លង​ដែន​លេខ​ TI

ម៉ូតូ​២​គ្រឿង​​បុកគ្នា​​របួស​មនុស្ស​​៣​នាក់ និង​ស្លាប់​​ម្នាក់​ដោយ​សារ​ឡាន​កិន​ពីក្រោយ​​បន្ថែម​

Posted: 08 Dec 2012 11:38 PM PST

មនុស្សជាច្រើន​មក​ចោមរោមមើល​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​បាន​ស្លាប់​​ និង​មនុស្ស៣​នាក់​​ផ្សេង​ទៀត​រង​របួស​ដោយ​សារ​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​​នៅលើ​កំណាត់​ផ្លូវ​​វេង​ស្រេង ស្ថិតក្នុង​ភូមិ​ដំណាក់​​ធំ២ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​កាល​ពីវេលា​ម៉ោង​៩និង​២០​នាទី​យប់​ថ្ងៃទី​​៨ ធ្នូ ២០១២។ ​នារីដែល​​ស្លាប់បាត់​​បង់​ជីវិត​​ឈ្មោះ​អិុត មុំ អាយុ​២១​ឆ្នាំ ជា​​សិស្ស​ មាន​ស្រុក​​កំណើ​ត​នៅភូមិ​ដីថ្មី ឃុំ​បឹង​​ព្រះ ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ។ មុន​ពេល​

ការ​ស្ទាប​ស្ទង់​​មតិ​លើ​បេក្ខជន​​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​

Posted: 08 Dec 2012 11:34 PM PST

លោកស្រី​​PARK GEUN-HYE
ក្រោយ​ពី​លោក​AHN CHEOL-SOO ​អតីត​​បេក្ខ​ជន​​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​ប្រកាស​ដក​ខ្លួន​ថយ​កាល​ពី​ថ្ងៃទី​៦ ធ្នូ​ដើម្បី​ងាក​មក​គាំ​ទ្រ​ដោយ​ពេញ​ទំហឹង​និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ​​ដល់​បេក្ខ​ជន​សំខាន់​​នៃគណបក្ស​ប្រឆាំង​​លោក​MOON JAE-INមក​ ការ​ស្ទាប​ស្ទង់​មតិ​មួយ​ធ្វើ​ឡើង​​មុន​នេះ​បន្តិច​​បង្ហាញ​ពីការ​កាត់​បន្ថយ​​គម្លាត​គ្នា​​រវាង​បេក្ខ​នារី​នៃ​គណបក្ស​​​SAENURI ​លោក​ស្រី​ PARK GEUN-HYE ដែល​មាន​អ្នក​ចង់​​បោះ​ឆ្នោត​​ឱ្យ​​៤៩,៥%​ និង​លោក​​MOON JAE-IN ដែល​មាន​អ្នក​ចង់​​បោះ​ឆ្នោត​ឱ្យ​៤៥,៣%​ ។

លោក​ហាមីដកាហ្សៃបរិហារ​ការ​វាយ​​ប្រហារ​ភេរវកម្ម​មួយ​រៀប​ចំ​នៅប៉ាគី​ស្ថាន​

Posted: 08 Dec 2012 11:34 PM PST

ប្រធានាធិបតី​​អាហ្វហ្គានីស្ថាន​
ប្រធានាធិបតី​​អាហ្វ​ហ្គានីស្ថាន​​​លោក​ហា​មីដ​កា​ហ្សៃ​អះអាង​កាល​ពី​ថ្ងៃទី​៨ ធ្នូ​ថា ការ​វាយ​ប្រហារ​​អត្ត​ឃាត​មួយ​​ដែល​បណ្តាល​​ឱ្យ​ប្រមុខ​​ភ្នាក់​ងារ​​ស៊ើប​ការ​ណ៍​​អាហ្វហ្គានីស្ថាន​​​​រង​របួស​ធ្ងន់​​កាល​ពី​ថ្ងៃទី​​៦ ធ្នូ កន្លងមក​នេះ​ត្រូវ​បាន​រៀប​ចំ​នៅ​ទីក្រុង​​កេតា​ ប្រទេស​​ប៉ាគី​ស្ថាន​ ។

អគ្គិភ័យ​លេបត្របាក់​ផ្ទះ​លោក​អធិការរង​ស្រុកឈូក​ម្នាក់​ អស់មួយខ្នង​

Posted: 08 Dec 2012 11:24 PM PST

ខេត្តកំពត ៖ អគ្គិភ័យ​បានឆេះ​ផ្ទះ​លោកអធិការ​រងស្រុកឈូកអស់មួយខ្នង ខណៈ​ពេល​ម្ចាស់​ផ្ទះពុំ​បាន​នៅ​ផ្ទះ​ទាំងអស់គ្នា ហើយ​ផ្ទះនេះ​បាន​ទុស្សេ​ចរន្ត​​អគ្គិសនី​ ។ ករណី​អគ្គិភ័យ​ឆាបឆេះ​នេះ​បានកើតឡើង​​កាលពីវេលាម៉ោង​៨ និង​២០​នាទីរហូតដល់​ម៉ោង​១០ និង​៣០នាទីយប់​ថ្ងៃទី​៨ ធ្នូ ២០១២ ស្ថិតនៅភូមិឈើ​ទាល ឃុំឈូក ស្រុកឈូក ​។

ស្លាប់​ម្នាក់របួស​ម្នាក់​ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅព្រែក​លៀប​រថយន្ត​បុកហើយរត់បាត់

Posted: 08 Dec 2012 11:22 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ បបុរស​ម្នាក់​​បាន​បោក​ក្បាល​​​​ធ្លាយ​ខួរ​ស្លាប់​​ក្បែរ​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ​យ៉ាង​អាណោច​អាធ័ម​ និង​ម្នាក់​ទៀត​​​រង​របួស​ធ្ងន់​​​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដោយ​រថយន្ត​​មិន​ស្គាល់​ម៉ាក​បុក​កាល​ពី​​វេលាម៉ោង​​​៩​និង​២០​នាទី​​យប់​ថ្ងៃទី​​៨ ធ្នូ ​​​នៅតាម​ផ្លូវ​ជាតិ​លេខ​៦ មុខ​សាលា​ជាតិ​កសិកម្ម​​ព្រែក​លៀប​​ក្នុងភូមិ​ព្រែក​លៀប​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ឫស្សី​កែវ ។

រថយន្ត​យីឌុប​​ជា​ច្រើន​​គ្រឿង​ត្រៀម​ដឹក​ឈើ​ប្រណីត​​ចេញពី​ក្រុម​ហ៊ុន​ម៉ាង​យ៉ាង​ខេ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ថា មាន​ច្បាប់

Posted: 08 Dec 2012 11:08 PM PST

រថយន្ត​ដឹក​ឈើ​ប្រណីត​​
ខេត្ត​រតនគិរី ៖ រថយន្ត​​យីឌុប​ជា​ច្រើន​​គ្រឿង​ដែល​​កំពុង​លើក​ឈើ​ដាក់​​ ត្រៀម​ដឹក​ចេញពី​ក្នុង​​ក្រុម​ហ៊ុន​​​ម៉ាង​​យ៉ាង​ខេ ស្ថិត​​ក្នុង​ឃុំ​​ភ្នំ​កុក ស្រុក​វើន​សៃ កាល​ពី​រសៀល​ថ្ងៃទី​​៨ ធ្នូ ២០១២ ដើម្បី​ឆ្ពោះ​ទៅ​ទីក្រុង​​ភ្នំពេញ បាន​ត្រូវ​មន្ត្រី​​រដ្ឋ​បាល​ព្រៃឈើ​​ប្រាប់ថា ​សុទ្ធ​សឹង​ជា​ឈើ​មាន​ច្បាប់​ ដែល​ឈើ​ទាំង​នោះ​​រួម​មាន​ឈើ​ប្រណីត​ និងឈើ​​លេខ​១ ​លេខ​២ ​ផង​ដែរ ។ ទោះ​បី​បែប​ណា​​យើង​នៅ​មិន​ទាន់​ដឹងថា មាន​ច្បាប​់ ឬ​ក៏​យ៉ាងណា​នោះទេ ។

រំលង​១​ថ្ងៃប្រកាស​ប្រធាន​មន្ទីរពេទ្យ​​បង្អែក​​ស្រុក​ថ្ម​ពួក​​ថ្មី យុវជន​​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​​ជួយ​សង្គ្រោះ​​រួច​ជីវិត​​ពីការ​ស្លាប់​

Posted: 08 Dec 2012 10:57 PM PST

ជនរងគ្រោះដែលត្រូវ​ពស់​ស្រកាចាស់​ចឹក
ខេត្ត​បន្ទាយមានជ័យ ៖ យុវជន​​ម្នាក់​​ត្រូវពស់​ស្រកា​ចាស់​លោត​ចឹកត្រូវ.ក​ដៃឆ្វេង​​រង​របួស​ធ្ងន់​ត្រូវបាន​សាច់​ញាតិ​ដឹក​មក​សង្គ្រោះ​​នៅមន្ទីរ​​​ពេទ្យ​បង្អែក​​ស្រុក​ថ្ម​ពួក ​ហើយបាន​គ្រូពេទ្យ​នៅទី​នោះ​​ជួយសង្គ្រោះ​​​​អាយុ​ជីវិត​​ទាន់ពេលវេលា​ បន្ទាប់​ពី​មាន​ការផ្លាស់​ប្តូរ​​ថ្នាក់​ដឹក​នាំ​ថ្មីរួចមក គឺ​ប្រធាន​មន្ទីរ​​ពេទ្យ​ថ្មី​មាន​ថ្នាំ​ព្យាបាល​ពស់ចឹក ។

រកឃើញ​ក្មេង​ស្រី​បាត់​ខ្លួន​ការពិត​ទៅលេងផ្ទះ​អ៊ំ​សោះ​

Posted: 08 Dec 2012 10:54 PM PST

រូប​ក្មេង​ស្រីដែល​បាត់​ខ្លួន​
ខេត្តមណ្ឌលគិរី ៖ ក្មេងស្រី​សិស្ស​សាលា​វ័យ​ជំទង់​​ជនជាតិ​ព្នង​ម្នាក់​​ថា ទៅរៀន តែបាត់​ពីផ្ទះ​មួ​យយប់​​មិន​ដឹងទៅណា បង្កឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​ក្រុម​គ្រួសារ និង​អ្នក​ជិត​ខាង​នាំគ្នា​ដើររក​អស់​មួយ​ថ្ងៃ​មួយ​យប់ ហើយ​នៅតែមិនឃើញ​​នោះ ឥឡូវ​ត្រូវ​បាន​ក្រុម​គ្រួសារ​រក​ឃើញវិញ​ហើយ កាល​ពីថ្ងៃទី​​៥ ធ្នូ ២០១២ ​ខណៈ​​ពេលដែល​​នាង​ទៅ​ដល់​ផ្ទះអ៊ំរបស់​នាង​នៅភូមិ​ព្រែក​ប្រាំ​ពីរ ឃុំ​ខ្សាច់​កណ្តាល ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល ។

ហ្វេដឺរ័រ​​មាន​គោល​​ដៅ​ដណ្តើម​យក​​ឱ្យ​បាន​មេដាយ​មាស​ព្រឹត្តិ​​ការ​ណ៍​អូ​ឡាំ​ពិក​រ​ដូវ​ក្តៅ​ក្រុង​រី​យ៉ូ​​ឆ្នាំ​2016

Posted: 08 Dec 2012 10:52 PM PST

កីឡាករ​​វាយ​កូន​​បាល់​សញ្ជាតិ​​ស្វ៊ីស​​រ៉ូ​ជើ ហ្វេដឺរ​័រ​​បាន​លើក​ឡើង​​ពី​លទ្ធ​ភាព​នៃ​ការ​កាត់​បន្ថយ​ការ​ប្រ​កួត​របស់​ខ្លួន​នៅ​ថ្ងៃ​ខាង​មុខ​ក្នុង​គោល​បំណង​ពន្យារអា​ជីព​របស់​ខ្លួន​ឱ្យ​ដល់​ព្រឹត្តិ​ការ​ណ៍​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ក្រុង​រី​យ៉ូ​ឆ្នាំ ២០១៦ ​។ ដល់​ពេល​នោះ ម្ចាស់​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌធ​ំ​១៧​ជំ​នាន់​រូប​នេះ​នឹង​មាន​អាយុ​៣៥​ឆ្នាំ ។ ប៉ុន្តែ​គេ​បាន​បញ្ជាក់​ថា ចំណង់​ចូល​រួម​ការ​ប្រ​កួត​ក្នុង​អូឡាំ​ពិក​នៅ​អា​មេរិក​ខាង​ត្បូង​ខាង​មុខ​នេះ​ពិត​ជាខ្លាំង​ក្លា ។​​

ការ​ស្រែក​​សម្លុត គំ​រាម​​​ប្រើ​ហិង្សា​ពី​​ឪពុក​ម្តាយនាំ​ឱ្យ​កូន​ប្រ​ឈម​នឹង​បញ្ហា​សុខ​ភាព​

Posted: 08 Dec 2012 10:29 PM PST

​
ការ​ស្រាវ​ជ្រាវ​មួយ​​​ធ្វើឡើង​​ដោយ​​ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​​អង់​គ្លេស​បាន​រក​ឃើញ​ថា ឪពុក​ម្តាយ​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ ប្រើ​ពាក្យ​សម្តី​ធំ​ជេរប្រ​មាថ​លើ​កូន​ៗ​របស់​ខ្លួន​​នឹង​នាំ​ឱ្យ​ពួក​គេ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ផ្សេង​ៗ​ពេល​ក្រោយ​ក្នុង​ជី​វិត ​​ក្នុង​នោះ​មាន​ទាំង​ជំ​ងឺ​មហារីក​បេះ​ដូង​ និង​ហឺត​ផងដែរ​ ។

​អ្នក​វិនិយោគ​ចិន​មិន​បោះ​បង់​គម្រោង​នៅ​​ប្រទេស​អីុស្លង់

Posted: 08 Dec 2012 10:25 PM PST

​
ម​ហាសេដ្ឋីចិនដែល​មានគម្រោង​​វិនិយោគ​​​ទឹក​ប្រាក់​​​២០០​​លាន​ដុល្លារ​​នៅ ប្រទេស​អីុស្លង់​​​និយាយថា ​ ​នឹង​មិន​បោះ​បង​់​គម្រោង​​​លោក​ចោល​​ទេបើ​​ទោះបី​​ជា​ត្រូវ​​​បញ្ឈប់​​​ជា​លើក​ទី​២ក៏​ដោយ​ ។ ​​លោក​អឹុង នូប៉ូ (Huang Nubo )​​ប្រធាន​​​ក្រុម​ហ៊ុន​​​ Beijing Zhogkun Investment ​​Group Co.​​មាន​ប្រសាសន៍​ថា ​រដ្ឋ​ាភិបាល​​អីុស្លង់​​មិន​ស្នើ​សុំ​​លោក​​ឱ្យដាក់​សំណើ​ព័ត៌មាន​​បន្ថែម​ ឬ​ក៏

អត្ថ​ប្រ​យោជន៍​​ជួយ​ដល់​សុខ​ភាព​ទាំង​7​យ៉ាង​​ដែល​បាន​មក​ពី​ការ​ទទួល​ទាន​ខ្ទឹម​ស​

Posted: 08 Dec 2012 10:22 PM PST

​
បើ​ទោះ​ណា​មាន​រស​ជាតិ​មិនឆ្ងាញ់​ តែ​មើម​ខ្ទឹម​ស​ក៏​មាន​ការ​និ​យម​ណាស់​ដែរ​ក្នុង​អា​ហារ​ប្រ​ចាំ​ថ្ងៃ​រ​បស់មនុស្ស​​ ។ ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​សុខ​ភាព​៧​យ៉ាង​ដែល​យើង​គួរតែ​ដឹង​អំ​ពី​មើម​ខ្ទឹម​ស ៖

ព័ត៌​មាន​បន្ថែម​ជុំវិញ​ហេតុការណ៍​ទាហាន​​ជួរ​មុខ​ពុល​ស្លាប់​ និង​ដឹក​​​ជញ្ជូន​​មក​កាន់​មន្ទីរពេទ្យ​ធ្វើ​ការ​សង្គ្រោះ​

Posted: 08 Dec 2012 10:19 PM PST

ជនរ​ងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ព័ត៌​​មាន​បន្ថែម​ជុំវិញ​ហេតុការណ៍​​កម្លាំង​ទាហាន​ជួរ​មុខ​ការពារ​ទឹក​ដីព្រំ​ប្រទល់​កម្ពុជា-ថៃ​នៅចំណុច​ចំបក​់​កោង​ត្រូវ​បាន​ស្លាប់​​ និង​ដឹ​ក​ជញ្ជូន​យក​មក​កាន់​មន្ទីរពេទ្យ​​បង្អែក​​ស្រុក​អន្លង់​វែង ធ្វើការ​សង្គ្រោះ​ជា​បន្ត​បន្ទា​ប់ រហូត​មក​ទល់​​ពេល​នេះ​ពុំ​ទាន់​​មាន​មន្ត្រី​​ជំនាញ​គ្រប់​ស្ថាប័ន​ធ្វើ​ការ​​ពិសោធន៍​​នូវ​វត្ថុ​តាង​ដែល​មា​ន​ឱ្យ​ដឹងថា តើ​ពុល​​បណ្តាល​មកពី​វត្ថុធាតុ​​អ្វី​នោះឡើយ ។

នយោ​បាយ​ចាស់​សកម្ម​ភាពថ្មី​លើ​វិស័យ​ដីធ្លី​​ជា​ជំហាន​​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​​ការ​ប្តេជ្ញា​​ចិត្ត​របស់​រាជ​​រដ្ឋាភិបាល​

Posted: 08 Dec 2012 08:01 PM PST

ការចុះត្រួតពិនិត្យ
រាជធានីភ្នំពេញ ៖ ​លោក​យឹម ​ឆៃលី ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​​ក្រុម​ប្រឹក្សា​​​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​ និងជន​បទ ​បាន​មាន​ប្រសាសន៍​​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ក្រុម​​អ្នក​សារ​ព័ត៌​មាន​​ថា នយោ​បាយ​​ចាស់​​សកម្ម​ភាពថ្មី​​លើ​វិស័យ​ដីធ្លី​ គឺជា​ជំហាន​បោះ​ទៅ​មុខ​​ប្រកប​ដោយ​​​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល។ ការ​លើក​ឡើង​បែប​នេះធ្វើឡើង​​កាល​ពីថ្ងៃទី​​៧ ធ្នូ ២០១២ នៅ​សណ្ឋា​គារ​អិុម​ភើ​រៀល ។

មន្ត្រីជំនាញ ៖ ករណី​ស្លាប់​ដោយ​ជំងឺគ្រុន​ចាញ់​​មានការ​ថយ​ចុះ​ប្រមាណ ៥០% ​ក្នុងឆ្នាំ​​២០១២

Posted: 08 Dec 2012 07:58 PM PST

ការ​ចែក​មុង​ជូន​ប្រជា​ពលរដ្ឋ
រាជធានីភ្នំពេញ ៖ មន្ត្រីមជ្ឈ​មណ្ឌល​​ជាតិ​ប្រយុទ្ធ​​នឹង​ជំងឺគ្រុន​ចាញ់​​ប៉ារ៉ា​ស៊ីត​សាស្ត្រ បាណក​សាស្ត្រ​បាន​អះអាង​ថា ក្នុង​រយៈ​ពេល​១០ខែដើម​ឆ្នាំ​​២០១២ ​នេះករណីអ្ន​ក​ជំងឺ​ស្លាប់​ដោយ​សារ​ជំងឺគ្រុន​ចាញ់​បាន​ថយ​ចុះប្រមាណ​៥០% ​បើ​ប្រៀប​ធៀប​​នឹង​ឆ្នាំ ២០១១ ។ ​ការ​ថយ​ចុះយ៉ាង​ច្រើន​​នោះគឺ​បន្ទាប់​ពី​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ចុះហត្ថ​លេខា​គាំទ្រ​​ផែន​ការ​​យុទ្ធ​សាស្ត្រ​ជាតិ​​លុប​បំបាត់​​ជំងឺ​

តុលាការ​កំពូល​​ម៉ុងហ្គោលី​​កាត់​បន្ថយ​ទោស​អតីត​​ប្រធានាធិបតី

Posted: 08 Dec 2012 07:38 PM PST

អតីត​​​ប្រធានាធិបតី​​ដែល​ជាប់​ទោស
តុលាការ​កំពូល​​ម៉ុង​ហ្គោលី​កាល​ពី​ថ្ងៃទី​៧ ធ្នូ កន្លងមក​នេះ​បានកាត់​បន្ថយ​​​ទោស​ដាក់​​គុក​​អតីត​ប្រធានាធិបតី​​លោក​ណាម​​បារីន​ អេនក្បាយ៉ា ​ពី​៤​ឆ្នាំ​​​​មក​នៅ​ត្រឹម​​២​ឆ្នាំ​កន្លះ ។​តុលាការ​​កំពូល​សន្និដ្ឋាន​​​ថា ​​លោក​អេក្បា​យ៉ាមាន​​ទោស​ទាក់​ទិន​​នឹង​រឿង​​យក​សណ្ឋាគារ​មួយ​​ និង​រោង​ពុម្ព​​​​​មួយ​ដែល​ជា​របស់​រដ្ឋ​​​​មក​ជា​ទ្រព្យ​​​ឯក​ជន​ក៏​ប៉ុន្តែ​លោក​គ្មាន​​ទោស​ឡើយ​​ចំពោះ​ការ​​ចោទ​ប្រកាន់​​ផ្សេងៗ​​ទៀត​ប្រឆាំង​​រូប​លោក​ ។

កូរ៉េ​​ខាង​ជើង​​គ្រោង​​​ពន្យា​រ​​​​​ពេល​បាញ់​​​បង្ហោះ​កាំ​ជ្រួច​​

Posted: 08 Dec 2012 07:38 PM PST

ប្រទេស​​កូរ៉េ​​​​ខាង​ជើង​ ​ប្រកាស​​​កាល​ពី​ថ្ងៃ​ទី​​៩ ធ្នូ ​ថា ខ្លួន​​​​​​គ្រោង​​ពន្យា​រ​​​ពេល​បាញ់​បង្ហោះ​​កាំ​ជ្រួច​​ដែល​ពី​ដំបូង​​​គ្រោង​​ធ្វើ​​​រវាង​​ថ្ងៃ​ទី​​១០​ទៅ​​២២​​ធ្នូ ​ដោយ​​​​​ពុំ​​បញ្ជាក់​​ព​ី​ហេតុ​​​​​ផល​​នៃ​ការ​ពន្យារ​​ពេល​​ជា​យ​ថា​ហេតុ​​នោះ​ឡើយ ។​​​ការ​ប្រកាស​នោះ​​ធ្វើ​ឡើង​​ដោយ​គណៈ​​កម្មា​ធិការ​​បច្ចេក​​វិទ្យា​​អវ​កាស​​ក្នុង​​សេច​ក្តី​​ប្រកាស​​មួយ​ចេញ​​ផ្សាយ​​ដោយ​ទី​ភ្នាក់ងារ​​សារ​​ព័ត៌​មាន​​ផ្លូវ​ការ​​កូរ៉េ​​ខាង​ជើង​ KCNA ។ ​

Massa បន្ត​​​បើក​​បរ​​​ឱ្យ​​​ក្រុម​​ Ferrari ដល់​​ដំណាច់​​ឆ្នាំ​​2013

Posted: 08 Dec 2012 07:38 PM PST

កីឡា​​ករ​​ប្រណាំង​​​រថយន្ត​​​ហ្វម​​មូឡា​វ័​ន​​​​សញ្ជាតិ​​​ប្រេស៊ីល​​ Filipe Massa នឹង​បន្ត​​​នៅ​បើក​​បរ​​ឱ្យ​ក្រុម​ Ferrari ដល់​ដំណាច់​​រដូវ​កាល​​ឆ្នាំ​​​២០១៣ នេះ​បើ​យោង​​តាម​​ការ​ប្រកាស​​ឱ្យ​ដឹង​​​របស់​​ក្រុម​កាល​ពី​​​ថ្មីៗ​​កន្លង​មក​នេះ ។នៅ​ក្នុង​សេចក្តី​​​ថ្លែង​ការណ៍​​​តាម​​​​គេ​​ហ​ទំព័រ​​​របស់​ខ្លួន​​​ក្រុម​​​​ Ferrari បាន​ប្រកាស​​ថា ៖ «Scuderia Ferrari សូម​ប្រកាស​ថា ខ្លួន​បាន​បន្ត​កុង​ត្រា​ថ្មី​ជា​មួយ​កីឡា​ករ​​ Felipe Massa រហូត

ចេញពីសាលា​ឃើញ​ក្មេង​ទំនើង​​មួយ​ក្រុម​​ភ័យ​ពេក​ជិះ​​​ម៉ូតូ​ផ្តួល​ត្រូវ​គេ​កាប់​

Posted: 08 Dec 2012 07:29 PM PST

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ មនុស្ស​២​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល ខណៈ​ជិះ​ម៉ូតូ​​ចេញពី​សាលា​រៀន​ឃើញ​​ក្មេង​ទំនើង​​មួយ​​ក្រុម​ប្រដាប់​ដោយ​ដាវ​សាម៉ូរ៉ៃ និង​ដំបង​ឈប់​​នៅ​មុខ​សាលា​ភ័យ​ពេក​​បាន​ជិះ​​ម៉ូតូ​ផ្តួល​ត្រូវ​ជន​ទំនើង​ទាំង​នោះ​រត់​ដេញ​កាប់​​រង​របួស​​តែ​ម្តង ។ ​ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​​រសៀល​ថ្ងៃទី​៨ ធ្នូ ​២០១២ ​នៅមុខ​វិទ្យា​ល័យ​ឥន្ទ្រទេវី ចំណុច​​ផ្លូវ​លេខ​៥៩២ កែង​ផ្លូវ​លេខ​៣១៧ ក្នុង​សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក ។

នា​វា​ដឹក​ទំនិញ​2គ្រឿង​បុក​គ្នា​កណ្តាល​មហា​សមុទ្រ​ស្លាប់​4នាក់​ និង​7នាក់​​ទៀត​បាត់​ខ្លួន ​

Posted: 08 Dec 2012 07:18 PM PST

​
​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​រមែង​កើត​ឡើង​នៅ​លើ​ផ្លូវ​គោក ​និង​ជា​រឿង​ដ៏​កម្រ​​នឹង​កើត​ឡើង​នៅ​លើ​ផ្លូវ​​អាកាស ​ឬ​ផ្លូវ​ទឹកណាស់​ ​ប៉ុន្តែ​​នេះ​​ចាត់​ទុក​ថា​ជារឿង​ចម្លែក​មួយ​ដែល​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ទឹក​ ដោយ​សារ​​​​នាវា​ផ្ទុក​ទំនិញ​ចំនួន​២​គ្រឿង​បាន​បុក​គ្នា​នៅ​កណ្តាល​សមុទ្រ ​ខាងក្រៅ​ឆ្នេរ​ភាគ​ខាង​ជើង​ប្រទេស​ហូ ឡង់ ​​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​៤នាក់ ​និង​៧​នាក់

អគ្គិភ័យបាន​ត្របាក់​​អស់​ទំនិញ​​មួយ​បន្ទប់​​ទាំង​ព្រឹក​

Posted: 08 Dec 2012 07:18 PM PST

ការធ្វើអន្តរាគមន៍​ពន្លត់​ភ្លើង​
ខេត្ត​​ព្រះវិហារ ៖ ទំនិញ​គ្រឿងទេស​​មួយ​បន្ទប់​​ត្រូវ​បាន​អគ្គិ​ភ័យលេប​ត្របាក់​​ហ្មត់​ទាំង​ព្រឹក បើ​គិ​តជា​​ទឹក​ប្រាក់​មិន​តិច​ជាង​៥.០០០​ដុល្លារ​អាមេរិក ប៉ុន្តែ​​ផ្ទះ​ទាំង​មូល​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ​ទៅ​បាញ់ពន្លត់​ទាន់​ពេល​កុំ​អីភ្លើង​​ត្របាក់​ទាំង​ផ្ទះ​អ្នក​ជិត​ខាង​ជាប់​ៗ​​គ្នា​គ្មាន​អ្នក​ណា​​ម្នាក់​គេច​ផុត​ពី​គ្រោះថ្នាក់​​នេះ​បាន​ឡើយ ។

ម៉ែយ៉ែមថៅកែ​ហាង​កាត់​សក់​ចិន​-កូរ៉េ និង​មេ​ការ​ម្នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​ជួញដូរ​ផ្លូវភេទ​

Posted: 08 Dec 2012 07:01 PM PST

ម៉ែយ៉ែមពីរនាក់​ប្តីប្រពន្ធ​ និងមេការ​ម្នាក់​ (ខាងឆ្វេង)
រាជធានីភ្នំពេញ ៖ ​ម៉ែ​យ៉ែម​​ជន​ជាតិ​វៀតណាម​កាត់​ចិន និង​ប្តី​​ជា​ជន​ជាតិ​កូរ៉េ ​និង​មេ​ការ​ម្នាក់​​ទៀតកាល​ពីថ្ងៃទី​​៧ ធ្នូ ២០១២ បានត្រូវ​​តុលា​ការ​សម្រេច​​ឃុំ​ខ្លួន​​ដាក់​ពន្ធនា​គារ​​ជា​បណ្តោះ​អាសន្ន​ពី​បទ​សញ្ចារ​កម្ម​​មាន​​ស្ថាន​ទម្ងន់​ទោស​ទាក់​ទង​នឹង​ជន​រងគ្រោះ ។ ​ម៉ែ​យ៉ែម​​ប្តី​ប្រពន្ធ​ និង​មេ​ការ​ ១-ឈ្មោះ​​ចាន់ កា ហៅ​ចែ​វ៉ា អាយុ​៤៩​ឆ្នាំ ​ជនជាតិ​ចិន​កាត់​វៀតណាម ​ស្នាក់​នៅ​ផ្ទះ​​ជួល​លេខ​៤៧ ផ្លូវ​លេខ​១២៨ ​សង្កាត់​

ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូ​វើរី​ លីមីតធីត ​ឧបត្ថម្ភ​បដាស្វាគមន៍ ​និង​ស្រាបៀរ​កម្ពុជាដល់ក្រសួង​ទេសចរណ៍

Posted: 08 Dec 2012 06:55 PM PST

ការសម្តែងរបស់ក្រុម​សិល្បករ
រាជធានីភ្នំពេញ​ ៖ ក្នុងគោលបំណង​ចូល​រួម​ចំណែក​​យ៉ាង​សកម្ម ក្នុង​ការ​ផ្សព្វ​ផ្សាយ​​វិស័យ​ទេស​ចរណ៍​​កម្ពុជា​ឱ្យ​​កាន់​តែល្បីល្បាញ​​ទាំង​ក្នុង​ប្រទេស និង​នៅ​លើឆាក​អន្ត​រជាតិ ដើម្បីចូល​រួម​អបអរសាទរ​ដល់ក្បួនរ​ថយន្ត​​មិត្តភាពអាស៊ាន ​ឥណ្ឌា​នេះ ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី លីមីតធីត ​បាន​ចូល​រួម​ឧបត្ថម្ភ​​​​ជា​បដាស្វាគមន៍ ​និងស្រា​បៀរ​កម្ពុជា សម្រាប់​ពិធី​ជប់​លៀង​ជូន​ដល់​ក្រសួង​ទេសចរណ៍​​​

​​បាត់​ក្មេង​ប្រុស​អាយុ​៨ឆ្នាំម្នាក់ ក្នុង​ចំណោម​៥នាក់​រកមិន​ឃើញ​ពេល​នាំគ្នា​ហែលទឹក​ស្ទឹងលេង

Posted: 08 Dec 2012 06:47 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តបាត់ដំបង​ ៖ ក្មេងប្រុស​​អាយុ​៨ឆ្នាំម្នាក់ ក្នុង​ចំណោម​៥នាក់ បានបាត់ខ្លួន​ក្នុងស្ទឹង​សង្កែ ​កាលពី​វេលាម៉ោង​២រសៀល​ថ្ងៃ​ទី​៨ ធ្នូ ​នៅ​ក្បែរ​​ស្ពាន​ដែក​ផ្លូវ​រថភ្លើង​​ ស្ថិតក្នុងភូមិ​វត្តតាមឹម ឃុំអូរ​ដំបង១ ស្រុកសង្កែ ក្នុងគ្រា​ដែល​​ពួកគេ​នាំគ្នា​ទៅហែល​ទឹកលេងនៅ​ទីនោះ។

បាញ់​សម្លាប់​​ប្លន់​យក​ម៉ូតូឌ្រីម​សេ​១២៥ ទៀត​ហើយ​​នៅ​ខណ្ឌ​សែនសុខ

Posted: 08 Dec 2012 06:44 PM PST

សមត្ថកិច្ច​កំពុង​ត្រួត​ពិនិត្យ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​ដេក​ស្លាប់​​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម​ បន្ទាប់​ពីត្រូវ​ក្រុម​ចោរ​២​នាក់​បាញ់​ប្លន់​យក​ម៉ូតូឌ្រីម​សេ១២៥ ​ពណ៌ខ្មៅ មួយ​គ្រឿង​​បាន​ដោយ​សុវត្ថិ​ភាព ​កាល​ពីវេលា​ម៉ោង​ជាង​១២រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៨ ធ្នូ ២០១២ ​នៅ​មុខផ្ទះ​​វីឡា​​លេខ​១៦៨ ​ផ្លូវបេតុង ស្ថិត​ក្នុង​ភូមិ​រោង​ចក្រ​ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​​សែនសុខ ។

តាម​ប្លន់​​ជនជាតិ​ចិន​ដល់​មុខ​ផ្ទះ​យក​កាបូប​​ប្រាក់​​អស់​ជិត​២​ម៉ឺន​ដុល្លារ​​បាញ់​​សម្លាប់​អ្នក​​បក​ប្រែ​

Posted: 08 Dec 2012 06:35 PM PST

មនុស្សជាច្រើនមកចោមរោមមើលនៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ជនជាតិ​ចិន​​ជា​ប្រធាន​​ក្រុម​ហ៊ុន​​មួយ​ត្រូវ​​ក្រុម​ចោរ​​ប្លន់​​ចំនួន​២​នាក់​ប្រដាប់​ដោយ​កាំភ្លើង​​ខ្លីតាម​ប្លន់​ដល់​មុខ​ផ្ទះ​យក​កាបូប​​ប្រាក់​អស់​ចំនួន​១៨.០០០​ដុល្លារ ខណៈ​​ធ្វើដំណើរ​​មក​ពី​លេង​ល្បែង​នៅ​ណា​ហ្គា​ ហើយ​បាញ​់​១​គ្រាប់​ត្រូវអ្នក​បើ​ក​បរ​ និង​ជាអ្នក​​បក​ប្រែ​បណ្តាល​ឱ្យ​ស្លាប់​​នៅ​នឹង​​កន្លែង​ពេល​ដែល​ស្រែក​ឆោឡោ ។

​អគ្គិភ័យ​ឆាបឆេះ​ផ្សាររាត្រី​​សៀមរាបស្លាប់​មនុស្ស៨​នាក់​ រងរបួស​២នាក់​​ ១០៩តូប​ខូចខាត​​

Posted: 08 Dec 2012 05:29 PM PST

ខេត្តសៀមរាប ៖យ៉ាងហោច​ណាស់មនុស្ស៨​នាក់បានស្លាប់ និង២នាក់​ទៀត​រងរបួសធ្ងន់​និងស្រាល​ ហើយតូប​លក់ដូរ១០៩តូប​ត្រូវបាន​អគ្គិភ័យ​លេបត្របាក់​គ្មានសល់​ ខណៈភ្លើង​បានឆាបឆេះទៅលើ​ផ្សាររាត្រីមួយឈ្មោះ​ផ្សាររាត្រី​សៀមរាប​ ស្ថិតក្នុងក្រុម៤​ ភូមិស្ទឹងថ្មី ​សង្កាត់ស្វាយ​ដង្គុំ ​ក្រុងសៀមរាប បង្កឱ្យមាន​ការរន្ធត់​ និងភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​ជាង២រំលង​អធ្រាត្រ ឈានចូលថ្ងៃទី៨ធ្នូ២០១២។

​វាយប្រហារគ្រាប់បែកដៃថ្ងៃចូលរោងការស្លាប់​១ របួស៦ នៅស្រុកអង្គរជ័យ​

Posted: 08 Dec 2012 05:28 PM PST

ហេតុការណ៍​វាយប្រហារដោយ​គ្រាប់បែកដៃនេះ​ បានកើតឡើង​កាលពីវេលា​ម៉ោង៦និង១៥នាទីល្ងាច​ ថ្ងៃទី៨ធ្នូ២០១២​ នៅភូមិត្រែល ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត គឺជាវេលាចូលរោងការ​មួយដែលសាច់ញាតិ និង​ភ្ញៀវជិតស្និទ្ធមួយចំនួនកំពុងជួបជុំអបអរសែន​ព្រេនកូនកំលោះ កូនក្រមុំ ហើយសុខៗ​ស្រាប់តែជន​មិនស្គាល់មុខ​លបគប់​គ្រាប់បែកចូលក្នុងហ្វូងមនុស្ស​ ហើយរត់​គេចខ្លួនបាត់។

លោក​ម៉ង់​ ដឺឡា ចូល​មន្ទីរពេទ្យ​ពិនិត្យ​សុខ​ភាព​

Posted: 08 Dec 2012 05:16 PM PST

លោក​ណែល​សុនម៉ង់​ដឺឡា
អតីត​​ប្រធានាធិបតី​​អាហ្វ្រិក​​ខាង​ត្បូង​​​លោក​ណែល​​សុន​ម៉ង់​ដឺឡា អាយុ​៩៤​ឆ្នាំ បានចូល​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃទី​​៨​ ធ្នូ ដើម្បី​ពិនិត្យ​​សុខ​ភាព​​ក៏​ប៉ុន្តែ​​​ខាង​វិមាន​ប្រធានាធិបតី​អះអាងថា ​ពុំ​មាន​បញ្ហា​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ណា​មួយ​សម្រាប់​​សុខ​ភាព​​របស់​វីរ​បុរស​​តស៊ូប្រឆាំង​​របប​អាប៉ាថេត​ឡើយ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!