Koh Santipheap Daily

Koh Santipheap Daily


ម្ចាស់​​ខ្សែ​ក្រវាត់​4 ផល​ សុ​ផាត ប៊ិះ​​​អាម៉ាស់​​មុខ​នៅ​​លើ​សង្វៀន​​​បឹង​ស្នោ​

Posted: 10 Dec 2012 11:27 PM PST

ប្រដាល់នៅលើសង្វៀន
រាជ​ធានីភ្នំពេញ​ ៖ កីឡា​ករ​​ជើង​ខ្លាំង​ផល​ សុផាត​​ ​ដ្បិត​ថា​ក្តាប់​​​ខ្សែ​ក្រវាត់​​ស្រា​ពពែ​មាស​​របស់​ស្ថានីយ​​ទូរ​ទស្សន៍​​បា​យ័ន​​មែន ប៉ុន្តែ​​​លោក​ហាក់​មិន​សូវ​មាន​មុខ​ឡើង​រេញ​​​របស់​ស្ថានីយ​​​ទូរទស្សន៍​​មួយ​នេះ​​​​ប៉ុន្មាន​ឡើយ​​​ ។ អីុចឹង​​ហើយ​​ទើប​ធ្វើ​​ឱ្យ​​ម្នាក់​ៗ​ប៊ិះ​នឹង​​​បុក​ពោះ​​​នៅ​ពេល​ដែល​​​លោក​​​យូរ​ៗ​​ទើប​ឡើង​​​ឆាក​​បាយ័ន​​ម្ត​ង​ ហើយ​​​​ត្រូវ​គេ​មើល​​ឃើញ​ថា ​ប្រកួត​ចាញ់​​​ប្រៀប​កីឡា​ករ​​​រ៉ាក់​ វិឆ័យ​​​ កាល​ពីសប្តាហ៍​​មុន​​ ។ ម្នាក់​ៗ​និយាយ​​ថា បើ​កា​ល​នោះ​​​រ៉ាក់​​ វិឆ័យ​​ មិន​ធ្វើ​​​

លោក​ថាក់​ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​​​បង្ហាញ​ខ្លួន​ជា​អធិបតី​បើក​កម្ម​វិធី​ប្រកួត​ប្រដាល់ថៃ នៅម៉ាកាវ ផ្សាយ​តាម​ទូរទស្សន៍​NBTរបស់​រដ្ឋ​ាភិបាល​​​ ក្រុម​បក្ស​ប្រឆាំង​​ក្តៅ​ក្រហាយ

Posted: 10 Dec 2012 11:24 PM PST

​
កាសែត​ថៃ​ កាល​ពី​​​ថ្ងៃទី​​១០ ធ្នូ​​ផ្សាយ​ថា​លោក​ព្រំពង្ស នុប​រិទ្ធិ​ អ្នក​នាំ​ពាក្យ​​គណបក្ស​​ភឿ​ថៃ បានថ្លែង​លើ​​ករណី​លោក​ថាក់​ស៊ីន​ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋ​មន្ត្រី​​​ថៃ​ដែល​បង្ហាញ​​ខ្លួន​តាម​រយៈ​​ទូរទស្សន៍​​​NBT​ប៉ុស្តិ៍​​​លេខ​១១ ក្នុង​អំឡុង​ពេល​​ផ្សាយ​បន្ត​ផ្ទាល់​​​​ការ​ប្រកួត​​ប្រដាល់​ថៃ​​ឆ្នាំ​ទី​២ នៅតំបន់​​​គ្រប់​គ្រង​​​​ពិសេស​ម៉ាកាវ​ដើម្បី​បញ្ជាក់​​ពី​ភក្តី​ភាព​​ថា លោក​ស្រី​​យីងឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋមន្ត្រី​ថៃ

ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវរថយន្ត​បុក​ស្លាប់​ម្នាក់​របួស​2នាក់​

Posted: 10 Dec 2012 11:00 PM PST

រថយន្តបង្កហេតុ
ខេត្ត​កំពង់​ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​កាលពីវេ​លា​ម៉ោង​១​និង​៣០​នាទី​​​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ​​ធ្នូ ​​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ចន្លោះ​គីឡូ​ម៉ែត្រលេខ​៤៧​-៤៨​ ចំណុច​ខាងលិច​ចំណត​រថយន្ត​ផ្សារ​កំពង់​ស្ពឺ​ប្រមាណ​​ជា​៥០​ម៉ែត្រ ​​​ដោយ​រថយន្ត​មួយ​គ្រឿង​បាន​​​បុក​​ជា​មួយ​​ម៉ូតូ​​ដែល​កំពុង​ឆ្ងង​ផ្លូវ ​បណ្តាល​​​ឱ្យ​​ស្ត្រី​ម្នាក់​ស្លាប់​និង​២​បុរស​​​នាក់​ទៀត​របួស​ធ្ងន់​ ឯ​អ្នក​បើក​បរបាន​រត់​គេចខ្លួន​ចោល​រថយន្ត​បាត់​ ​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី​១១ ធ្នូ ២០១២

Posted: 10 Dec 2012 10:50 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១១ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ផ្សារ​ធុង​សាំង​មិន​​បើក​​គម្រប​​ផ្ទុះ​កក្រើក​​ភូមិ​

Posted: 10 Dec 2012 10:48 PM PST

មនុស្សជាច្រើន​មក​ចោម​រោមមើល​នៅ​កន្លែងកើតហេតុ​
ក្រុងប៉ោយប៉ែត ៖ ករណី​ភ្ញាក់​ផ្អើល​​មួយ​បាន​​កើត​ឡើង​​បន្ទាប់​ពី​សំឡេង​ផ្ទុះ​កក្រើក​​ភូមិ​ដូច​ផ្ទុះ​គ្រាប់​បែក ធាតុ​ពិត​ជា​ការ​ផ្ទុះ​ធុង​សាំង ខណៈ​ជាង​ផ្សារ​​យក​ធូប​ផ្សារ​ចុច​ដើម្បី​កាត់​ធុង​សាំង​ជា២​កំណាត់​មិន​បាន​បើក​គម្រប​​បណ្តាល​ឱ្យ​យុវជន​​​ម្នាក់​រង​របួស​ធ្ងន់​កាល​ពីវេលា​ម៉ោង​​ប្រហែល​៥​​ល្ងាច​ថ្ងៃទី​១០ ធ្នូ ២០១២ ​នៅភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល​ ។

ស្មោះ​នឹង​សង្សារ​ជាប់​គុក​​លួច​​វេច​គ្រឿង​ញៀន​​​​ឱ្យ​​ទៀត​ត្រូវ​​វ័ណ្ឌ​.ក​

Posted: 10 Dec 2012 10:45 PM PST

នារីជាប់ចោទ
រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តីវ័យ​​ក្មេង​ម្នាក់​កាលពី​ថ្ងៃ​​ទី​១០ ធ្នូ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ក្រោម​បទ​ចោទ​ប្រកាន់​ដឹកជញ្ជូនគ្រឿង​ញៀន​ដោយខុសច្បាប់ ។ ស្រ្តីវ័យក្មេង​រូប​នេះ​ឈ្មោះ​ស្រស់ ដាវី អាយុ​២៤​ឆ្នាំ ​ជា​អ្នក​លក់បន្លែ​ ស្នាក់​នៅ​ភូមិ​ព្រែក​តា​គង់ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​ ​។

សម្ពោធ​សួន​ឧស្សាហកម្ម​​សាន​ តុង ក្រុង​​បាវិត ​ឱ្យ​​ដំណើរ​ការ​ជា​​ផ្លូវ​ការ

Posted: 10 Dec 2012 10:40 PM PST

ពិធីសម្ពោធឧស្សាហកម្ម​សាន ទុង ក្រុង​បាវិត​
ខេត្ត​ស្វាយរៀង ៖ ​ថ្ងៃទី​១០ ធ្នូ ​២០១២ វេលា​ម៉ោង​១១​ព្រឹក​​នៅ​សង្កាត់​​ព្រៃ​អង្គុញ ​ក្រុងបាវិត ​បាន​រៀបចំ​ពិធី​ចុះហត្ថ​លេខា​ និង​កាត់​ខ្សែ​បូ​​សួន​ឧស្សាហ​កម្ម​សានតុង​កម្ពុជា ​ក្រោម​អធិបតី​ភាព​លោក​ណេប សារ៉ុន ​អភិ​បាល​ក្រុងបាវិត និង​ជា​​តំណាង​​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជៀង អំ ​អភិ​បាល​ខេត្ត​​ និង​មាន​ការ​អញ្ជើញ​​ចូលរួម​ពី​លោក​ប្រធាន​​មន្ទីរពាណិជ្ជ​​កម្ម​ខេត្ត​សាន​តុង ​ប្រទេស​ចិន ​​ប្រធាន អនុ​ប្រធាន​ មន្ទីរពាណិជ្ជ​កម្ម​ខេត្ត មន្ទីរ​ការងារ សហ​ព័ន្ធ​សហ​​

បង្កើន​អត្រា​​ពាក់​មួក​សុវត្ថិ​ភាព​​​សម្រាប់​​អ្នក​រួម​ដំណើរ​​តាម​​​ទោចក្រ​យាន​យន្ត​ ការ​លើក​កម្ពស់​​ពាក់​មួក​​​សម្រាប់​​អ្នក​រួម​ដំណើរ​​គិត​ទាំង​​កុមារ​​មាន​សារ​សំខាន់​​​​ណាស់​​ការ​ពារ​របួស​ក្បាល

Posted: 10 Dec 2012 10:30 PM PST

​រាជធានីភ្នំពេញ​​ ៖ អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី កាលពី​ថ្ងៃ​​ទី៧ ធ្នូ បាន​ពិភាក្សា​ពី​គំនិត​ផ្តូចផ្តើមថ្មីៗ​ជាមួយ​ក្រសួង​ស្ថាប័ន​រាជ​រដ្ឋា​ភិ​បាល​នានា និងភ្នាក់ងារអ្នក​សារព័ត៌​មាន​ដើម្បី​បង្កើន​អត្រាពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​រួម​ដំណើរ​តាមទោចក្រយាន​យន្តនៅ​សណ្ឋា​គារ​កាំបូឌីយ៉ាណា​ ក្នុងកិច្ចប្រជុំពិគ្រោះ​យោបល់​ស្តី​​ពីការ​លើកកម្ពស់​ការពាក់​មួក​សុវត្ថិ​ភាព​​ក្នុង​ចំណោម​អ្នករួមដំណើរ​តាម​ទោច​ក្រ​យាន​យន្ត​ ។

ឃាត់​ខ្លួន​អ្នក​បើក​រថ​យន្ត​​បុក​ខ្មែរ​អ៊ិស្លាម​ស្លាប់​ម្នាក់​

Posted: 10 Dec 2012 10:15 PM PST

ឃាត់​ខ្លួន​អ្នក​បើក​រថ​យន្ត​​បុក​ខ្មែរ​អ៊ិស្លាម​ស្លាប់​ម្នាក់​
ខេត្ត​ពោធិ៍សាត់ ៖​ ​បុរស​មា្នក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​បន្ទាប់​ពី​បើក​រថយន្ត​បុក​បុរស​ខ្មែរ​អ៊ិស្លាម​ម្នាក់​ស្លាប់ នៅ​ភូមិ​រលាប សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់ កាលពី​​វេលាម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ធ្នូ​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​២​នាក់​ដែល​រួម​ដំណើរ​​ជាមួយ​រង​របួស​ទៀត​ផង។

បុរស​មា្នក់​ជិះ​ម៉ូតូ​បុ​ក​អ្នក​ថ្មើរ​ជើង​2​នាក់​សន្លប់​ទាំង​អស់​​គ្នា​

Posted: 10 Dec 2012 10:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពត ៖​ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​ សេ៊រី​ឆ្នាំ​២០០៩ មួយ​គ្រឿង​​ទៅ​បុក​អ្នក​ថ្មើរ​ជើង​២​នាក់​សន្លប់ កាល​ពី​េវលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៧ ធ្នូ​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៣១ ត្រង់​ចំណុច​ភូមិ​ជ្រោះ​តាសោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់​ត្រាច​ ឯ​បុរស​អ្នក​បើក​ម៉ូតូ​​​ ក៏​សន្លប់​ដែរ​ ។

នារី​វ័យ​ក្មេង​ស្រវឹង​ទាស់​គ្នា បោះ​ពួយ​រថយន្ត​បុក​រ៉ឺម៉ក​ម៉ូតូ

Posted: 10 Dec 2012 09:55 PM PST

សមត្ថកិច្ចធ្វើអន្តរាគមន៍ក្រោយកើតហេតុ 
រាជធានីភ្នំពេញ ៖ ​គេ​តែង​កត់​សម្គាល់​ជា​រឿយៗ​ថា អ្នក​ផឹក​ស៊ី​ស្រវឹង​​​​ខ្លះ​បាន​រក​រឿង​ឈ្លោះ​ប្រកែក​​ និង​វាយ​តប់​គ្នា​​បង្ក​ឱ្យ​មាន​អសន្តិ​សុខ​ក្នុង​សង្គម​ ឬ​ស្រវឹង​ជិះ​ឡាន​-​ម៉ូតូ​បង្ក​គ្រោះ​​ថ្នាក់​ដល់​អ្នក​ដទៃ​ ដែល​ពួក​ទាំង​នោះ​ភាគ​​ច្រើនជាបុរស​ តែ​សម្រាប់​ករណី​នេះ​បែរ​ជា​នារី​​វ័យ​ក្មេង​មួយ​​ក្រុម​បាន​​ផឹក​ស៊ី​ស្រវឹង​ជោក​ជាំ​ឈ្លោះ​ប្រកែក​គ្នា​​និង​បើក​រថយន្ត​លឿន​ដូច​ហោះ​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ ​មួយ​គ្រឿង​បណ្តាល​ឲ្យ​ក្រឡាប់​​សង្កត់​ស្រ្តី​ម្នាក់​ជិះ​​លើ​រ៉ឺម៉ក​រង​​របួស​​ធ្ងន់​ និង​

ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​កំពុង​សប្បាយ​ដឹក​ឈើ​ចេញ​ស្រប​ច្បាប់

Posted: 10 Dec 2012 09:50 PM PST

ទីតាំងក្រុមហ៊ុនដែលធ្វើសកម្មភាពអារ-ច្រៀកឈើដើម្បីដឹកចេញ
ខេត្ត​រតន​គិរី ៖ រថយន្ត​យីឌុប​ជា​ច្រើន​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​លើ​កឈើ​ដាក់​ គឺ​ត្រៀម​ដឹក​ចេញ​ពី​ក្នុង​បរិវេណ​ក្រុម​ហ៊ុន​ម៉ាង​យ៉ា​ង​ខេ ស្ថិត​ក្នុង​ឃុំ​ភ្នំ​កុក ស្រុក​វើន​សៃ​ នៅ​រសៀល​ថ្ងៃ​ទី​៨​ ធ្នូ ដោយ​ដឹក​ជញ្ជូន​ឆ្ពោះ​នៅ​រាជ​ធានី​ភ្នំ​ពេញ ​រួម​មាន​​ឈើ​ប្រណីត​ និង​ឈើ​លេខ​១​និង​លេខ​២ផង​ដែរ ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​អះ​អាង​ថាសុទ្ធ​សឹង​ជា​ឈើ​មាន​ច្បាប់ ។

ការ​បរាជ័យ​នឹង​ល្បែង​ស្នេហា​នាង​លេប​ថ្នាំ​សម្លាប់​ខ្លួន​ផ្អែម​ប៉ុន​ណា ជូរ​ចត់​ប៉ុន​នោះ

Posted: 10 Dec 2012 09:45 PM PST

នារីដែលគ្រូពេទ្យកំពុងជួយសង្គ្រោះដោយសារនាងលេបថ្នាំសម្លាប់ខ្លួន 
រាជ​ធានី​ភ្នំពេញ​ ៖ ​នា​រី​ម្នាក់ជា​កម្មករ​លាង​រថយន្ត​នៅ​​យាន​ដ្ឋាន​មួយកន្លែង​​​​ម្ដុំសួន​​កុមារ​ពោធិ៍​​ចិន​តុង​ ស្ថិតក្នុង​​ភូមិប៉ប្រក​ខា​ង​ជើង សង្កា​ត​​​់​​​កាកាប​ ខណ្ឌពោធិ៍​សែនជ័យ​ បានត្រូវ​​​ថៅ​កែ​អះអាង​ថា ដោយ​សារ​​តែ​​នាង​​​​មាន​វិបត្តិ​ស្នេហាក៏​បាន​​លេប​ថ្នាំ​​ប៉ង​សម្លាប់​ខ្លួន​ ។ ហេតុការ​ណ៍​​នេះ​​​កើត​ឡើង​កាល​​ពី​វេលាម៉ោង​​៩ និង​​៤៥នាទី​​យប់ថ្ងៃទី​​៩ ធ្នូ ​​។

ប៉ូលិស​​ចាប់​​ខ្លួន​​ជន​​សង្ស័យ​​គប់​​គ្រាប់​​បែ​ក​ចូល​​រោង​​ការ

Posted: 10 Dec 2012 09:40 PM PST

ជនសង្ស័យ 
ខេត្ត​កំពត ៖ ការ​គប់​គ្រាប់​បែក​ចូល​រោង​ការ​​កាល​ពី​ល្ងាច​​ថ្ងៃ​ទី​​៨ ធ្នូ ​​​បាន​ធ្វើ​​ឱ្យ​​ស្ត្រី​ម្នាក់​​​ត្រូវ​ជា​ម្តាយ​​​មីង​​កូន​ក្រមុំ​​ស្លាប់​​​ ព្រម​ទាំង​រង​​របួស​​ធ្ងន់ និង​​ស្រាល​​៩​​នាក់​ត្រូវ​បាន​​​គេ​ដឹក​​យក​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​​​ឯ​រាជធានី​ភ្នំពេញ ពីរ​នាក់​​ និង​មន្ទីរ​ពេទ្យ​​​​បង្អែក​​ខេត្ត​​តាកែវ​​៧​នាក់ ។ រោង​​ការ​​​ដែល​មាន​ការ​គប់​គ្រាប់​បែក​ចូល​​នេះ ស្ថិត​​នៅ​ក្នុង​ភូមិ​​ភ្នំ​ត្រែល​ ឃុំ​ភ្នំកុង ស្រុក​​អង្គរ​​ជ័យ ។ ក្រោយពី​កើត​​​​មាន​ឧប្បត្តិ​​ហេតុ​នេះ​​ សមត្ថ​កិច្ច​​​ចម្រុះ​បាន​​ទៅ​កាន់​​​កន្លែង​កើត​​ហេតុ​​ទាំង

យុវ​ជន​ឡប់​សតិ​លោត​ពី​លើ​សាឡាង​កណ្តាល​ទន្លេ​អ្នក​លឿង

Posted: 10 Dec 2012 09:35 PM PST

យុវជនមានសតិមិនប្រក្រតីដែលលោតទឹក ប៉ូលិសផ្អើលទៅស្រង់ 
ខេត្ត​ព្រៃ​វែង​ ៖ ​ហេតុការណ៍​ដ៏កម្រ​​កើត​​មាន​មួយ បាន​កើត​ឡើង​​នៅ​លើ​សា​ឡាង​​ និង​​​ធ្វើ​​ឱ្យ​​​​អ្នក​​ដំណើរ​​រាប់​រយ​​​នាក់មាន​​ការ​ភ្ញាក់​​ផ្អើល​​យ៉ាង​ខ្លាំង ​ដោយសារ​​យុវជន​ម្នាក់​​បាន​ស្រាត​​ខោ​អាវ​​អស់​​​​ ហើយ​​​លោត​​ពី​លើសា​ឡាង​​​ចូល​ទៅ​​ក្នុង​ទឹក​​ទន្លេ​ ខណៈ​ដែល​សា​ឡាង​​​​បើក​​ឆ្លង​​​ដល់កណ្ដាល​ទន្លេ​​ទៅ​ហើយ​​​ ។ ​ ​ហេតុ​​ការណ៍​​នេះបាន​កើត​ឡើង​​កាលពីវេលា​​ម៉ោង​​៣​រសៀល​​ថ្ងៃទី​​៩ ធ្នូ ​​នៅ​កណ្ដាល​ទន្លេ​មេគង្គ​​​​​ក្រោម​(ទន្លេ​អ្នក​លឿង ) ​​ត្រង់​​ព្រំប្រទល់​​ខណ្ឌ

សម្តេច​តេជោ​ស្នើ​ជា​អន្តរ​ជាតិ​ឱ្យ​គិត​គូរ​ឡើង​វិញ​លើ​ការ​បាញ់​មីស៊ីល​និង​ប្រើ​អាវុធ​គីមី

Posted: 10 Dec 2012 09:30 PM PST

រាជ​ធានី​ភ្នំ​ពេញ ៖ ​សម្តេច​​​អគ្គ​មហា​សេនា​បតី​​តេ​ជោ​ ហ៊ុន ​​សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ ​​​​នា​​ព្រឹក​​ថ្ងៃ​ទី​​​១០ ​​ធ្នូ ​ឆ្នាំ​​២០១២​ ​ក្នុង​​ឱកាស​​បើក​ការ​ដ្ឋាន​​​សាង​សង់​​អគារ​ផ្សារ​ទំនើប​​អីុ​អន​ម៉ល​​ ​ខេម​បូឌា​ ​​ស្ថិត​​​ក្នុង​សង្កាត់​​​ទន្លេ​​បាសាក់​ ​ខណ្ឌ​ចំការ​មន ​បាន​​អំពាវ​នាវ​​សូម​​សាធារណ​​រដ្ឋ​​​ប្រជា​មា​និត​​​​ប្រជា​ធិប​តេយ្យ​​កូរ៉េ​ ​​​គិត​គូរ​​ឡើង​វិញ​​អំពី​​បញ្ហា​​​បាញ់​​មី​​ស៊ីល​​​​ ​និង​​ការ​​ប្រើ​​អាវុធ​គីមី​​នៅ​​​ស៊ី​រី ​ព្រោះ​​បញ្ហា​នេះ​ជា​​​​​​គ្រោះ​​មហន្ត​រាយ​​ខ្លាំង​​ណាស់ ។

មន្ត្រី​ជាប់​កាតព្វ​កិច្ច​លើក​ទី2​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល​ដែល​ចាប់​ផ្តើម​ខែ​មករា​2013

Posted: 10 Dec 2012 09:20 PM PST

ទិដ្ឋភាព​នៃ​ពិធី​ដែល​បាន​ប្រារឰ​ប្រឆាំង​អំពើ​ពុក​រលួយ
រាជ​ធានី​ភ្នំពេញ ៖ លោកឱម​ យ៉ិនទៀង ​ប្រធាន​អង្គ​ភាព​ប្រឆាំង​​​អំពើពុក​រលួយ​បាន​មាន​​ប្រសាសន៍កាលពីថ្ងៃទី៩​ ធ្នូ​ ថា អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ ​សូម​​ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ថា​ ឆ្នាំ​២០១៣ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ គឺ​ជា​ឆ្នាំប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​មួយ​កម្រិត​ថែម​​ទៀត។ ឆ្នាំថ្មី​នេះ ​ពេញ​មួយ​ខែ​មករា ​ជា​ការ​ចាប់​ផ្តើម​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ជា​លើក​ទី២​សម្រាប់​មន្រ្តី​ជាប់​កាតព្វ​កិច្ច​ប្រកាស​ទ្រព្យ​

ទិវា​សិទ្ធិ​មនុស្ស​ប្រារព្ធ​ធ្វើ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​មនុស្ស​គ្រប់​រូប​ត្រូវ​ទទួល​បាន​សិទ្ធិ​សេរី​ភាព​ទោះ​នៅ​ទី​ណា​ក៏​ដោយ

Posted: 10 Dec 2012 09:10 PM PST

ការបង្ហោះប៉េងប៉ោងក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ 
រាជធានី​ភ្នំពេញ ៖​ អង្គការ​សង្គម​ស៊ីវិល​ដែលមាន​សមាជិក​សមាជិកា​ប្រមាណ​ជា​២.០០០​​នាក់ បាន​ជួប​ជុំគ្នានៅ​ទី​លាន​ប្រជា​​ធិប​តេយ្យ ​ស្ថិតក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូន​ពេញ កាល​ពីព្រឹកថ្ងៃទី១០ ​ធ្នូ​ ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្សអន្តរ​ជាតិ​​​ខួបលើក​ទី៦៤​ ក្រោម​ប្រធាន​បទ «ធុរកិច្ច និង​សិទ្ធិ​មនុស្ស»​ ។ ពិធី​នេះ​​​មាន​ការចូលរួម​​​ពីលោក​ធន សារាយ ប្រ​ធាន​សម្រប​សម្រួល​គណៈ​កម្មាធិ​ការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គ​ការសមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​

ស្ថិរ​ភាព​​នយោ​បាយ​​កម្ពុជា​អ្នក​​វិនិ​យោគ​ទុន​​ជប៉ុ​ន​​មាន​ការ​​ទុក​​ចិ​ត្ត​បោះ​​ទុន​​២០៥​​លាន​​ដុល្លារ​​ធ្វើ​​ផ្សារ​​ទំនើប

Posted: 10 Dec 2012 09:00 PM PST

សម្ដេច​តេ​ជោ ហ៊ុន សែន​, លោក​ឯកអគ្គរាជទូត​ជប៉ុន និង​តំណាង​ក្រុមហ៊ុន​ចុច​ប៊ូ​តុង​ជា​និមិត្ដរូប​បុក​គ្រឹះ
រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​​រា​ជា​ណាចក្រ​កម្ពុជា ​មាន​ប្រសាសន៍ថា ​ការ​វិនិយោគ​នៅ​ទី​នេះ​គឺ​បញ្ជាក់​​ពី​​ជំនឿ​ទុក​ចិត្ត​​ចំពោះ​​​ស្ថិ​រភាព​ខាង​នយោ​បាយ​នៅ​កម្ពុជា ​នៅ​​ពេល​​ដែល​​ការ​បោះ​ឆ្នោត​សាកល​ខិត​ជិត​មក​ដល់ ។ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិប​តី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​​បើក​ការ​ដ្ឋាន​​កសាង​​អគារ​ផ្សារ​​ទំនើប​អីុន​អន​ម៉ល​

ប៉ាក់​​គី​អាវ​​​មិន​ទាន់​​ចង់​​ចូល​​​និវត្តន៍​​ បើ​ទោះ​​​​​ណា​​មាន​ការ​​អង្វរ​​ពី​ក្រុម​​គ្រួ​សារ​​

Posted: 10 Dec 2012 08:31 PM PST

​
ស្តេច​​ប្រ​ដាល់​​ហ្វ៊ី​លី​ពីន​​ម៉ា​នី ប៉ាក់​គី​អាវ​បាន​​ព្រ​ងើយ​កន្តើយ​នឹង​ការ​អង្វរ​ករ​​ពីម្តាយ​និង​​ភរិ​យា​ខ្លួន​ដែល​​សុំ​ឱ្យ​រូប​គេ​​ចូល​និ​វត្តន៍​បន្ទាប់​ពី​ចាញ់​កីឡាករ​ម៉ិក​ស៊ិក​ចូ​អាន ម៉ា​នូ​អែល ម៉ាក​ហ្គេស​ ។​អតី​ត​ម្ចាស់​ជើង​ឯក​ពិភព​លោក​៨​ប្រ​ភេទ​ទម្ងន់​រូបនេះ​ត្រូវ​បាន​ម៉ាក​ហ្គេស​វាយ​ឱ្យ​សន្លប់​នៅ​ចុង​ទឹក​ទី​៦​ក្នុង​ការ​ប្រ​កួត​មិន​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​នា​ទី​ក្រុង​ឡាស​វេ​ហ្គាស សហ​រដ្ឋ​អា​មេរិក​កាល​ពី​រាត្រី​ថ្ងៃ​សៅ​រ៍​

លួច​​ដោយ​ប្រើហិង្សា​​ រត់គេចខ្លួនបាត់ជិត​២ឆ្នាំ​ត្រឡប់ចូលស្រុកវិញ​ចាប់ខ្លួន

Posted: 10 Dec 2012 08:28 PM PST

ជនល្មើសត្រូវបានចាប់ខ្លួន
ខេត្តកំពត ៖ នគរ​បាល​ស្រុកឈូកបានចាប់ខ្លួន​យុវជនម្នាក់​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាននគរ​បាល​ខេត្ត កាលពីព្រឹកថ្ងៃទី​៨ ធ្នូ ២០១២ បន្ទាប់​ពីរត់​​គេច​ខ្លួន​ជិត​២ឆ្នាំ ។ ​ជនសង្ស័យ​ដែលនគរ​បាល​ចាប់ខ្លួន​​​នេះ ឈ្មោះស៊ិន ធី អាយុ​៣៦ឆ្នាំ ​​នៅភូមិ​ដំណាក់​ទ្រព្យ ឃុំក្រាំង ស្នាយ ​ស្រុកឈូក ។ ​

លួច​​ដោយ​ប្រើហិង្សា​​ រត់គេចខ្លួនបាត់ជិត​២ឆ្នាំ​ត្រឡប់ចូលស្រុកវិញ​ចាប់ខ្លួន

Posted: 10 Dec 2012 08:25 PM PST

ជន​ល្មើសត្រូវបានចាប់ខ្លួន
ខេត្តកំពត ៖ នគរ​បាល​ស្រុកឈូកបានចាប់ខ្លួន​យុវជនម្នាក់​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាននគរ​បាល​ខេត្ត កាលពីព្រឹកថ្ងៃទី​៨ ធ្នូ ២០១២ បន្ទាប់​ពីរត់​​គេច​ខ្លួន​ជិត​២ឆ្នាំ ។ ​ជនសង្ស័យ​ដែលនគរ​បាល​ចាប់ខ្លួន​​​នេះ ឈ្មោះស៊ិន ធី អាយុ​៣៦ឆ្នាំ ​​នៅភូមិ​ដំណាក់​ទ្រព្យ ឃុំក្រាំង ស្នាយ ​ស្រុកឈូក ។ ​

មន្ត្រី​ក្រសួង​ការងារ ៖ ឆ្នាំ២០១៥បុគ្គលិក​​ កម្មករ​ ក្រុមហ៊ុន ឬ​សហគ្រាស​រោងចក្រ​ឯកជន​ នឹង​ទទួល​បានប្រាក់​សោធន​និវត្តន៍

Posted: 10 Dec 2012 08:18 PM PST

​រាជ​ធានីភ្នំពេញ​ ៖ មន្រ្តីក្រសួង​ការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈបាននិយាយប្រាប់ប្រព័ន្ធផ្សព្វ​ផ្សាយចេញផ្សាយនៅ​ព្រឹកថ្ងៃទៅ១១ ធ្នូ ២០១២នេះ​ថា​ ចាប់ពីឆ្នាំ២០១៥ទៅ​ បុគ្គលិកកម្មករ​មកពីក្រុមហ៊ុន​ ឬ​សហគ្រាសរោង​ចក្រឯកជននានា​នឹង​ទទួលបាន​​ប្រាក់ សោធននិវត្តន៍​​ដូចមន្រ្តីរាជការ​ដែរ នៅពេលដែលពួក​គេចូលនិវត្តន៍ ប៉ុន្តែដំបូងគឺត្រូវ​ទៅចុះឈ្មោះ នៅបេឡា​ជាតិ របប សន្តិសុខ សង្គមជាមុនសិន ។

4នាក់​សេព​គ្រឿង​ញៀន​នគរ​បាល​ព័ទ្ធ​​ចាប់​បាន​ម្នាក់​

Posted: 10 Dec 2012 07:45 PM PST

ជន​ល្មើស​ត្រូវ​បានចាប់ខ្លួន
ខេត្ត​​ពោធិ៍​សាត់ ៖ មុខ​សញ្ញា​ចែក​ចាយ​ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ត្រូវ​នគរ​បាល​ឃាត់​ខ្លួម​ខណៈ​​ពេល​ពួក​គេ​កំពុង​ពួន​សម្ងំ​ជក់​ថ្នាំ​ញៀន​នៅ​ក្នុង​ព្រៃ ។ ករណី​នេះ​បាន​កើត​​ឡើង​កាល​ពី​ថ្ងៃទី​៧ ធ្នូ ឆ្នាំ​២០១២ វេលា​​ម៉ោង​៩​យប់​នៅ​ភូមិ​ក្រាំង​រងៀង ឃុំ​អន្លង​់​រាប ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ។

ជិះម៉ូតូលឿន​​ពេក​​បុក​ជាមួយ​រថយន្ត​ធុន​ធំ​ពេញទំហឹង​​ស្លាប់៣នាក់

Posted: 10 Dec 2012 07:40 PM PST

រាជធានីភ្នំពេញ​ ៖ យុវជន​៣នាក់​​បាន​ស្លាប់​​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​​ជិះម៉ូតូ​មួយគ្រឿង​ឌុបគ្នាក្នុង​ល្បឿន​​​​លឿន​​ពេល​យប់​ជ្រៅ ហើយ​បាន​​រេចង្កូត​​​​ទៅបុក​ចំពីមុខ​រថយន្ត​ធុនធំ​មួយគ្រឿង ពេញ​ទំហឹង​លាន់​សូរដូចរន្ទះ បណ្តាល​ឱ្យ​ខ្លះ​ត្រូវ​បែកក្បាល​​ធ្លាយ​ខួរ​ខ្ទាត​​ពាស​ពេញ​​ផ្លូវ​​បែក​សាច់​ដងខ្លួន បាក់ដៃ​ បាក់ជើង​ជាច្រើនកំណាត់​​ស្លាប់​តម្រៀបគ្នា​រដូករណែល​តែម្តង ។

​​​ភ្នាក់​ងារ​​វិទ្យុ​អាស៊ី​សេរី​​ជិះ​ម៉ូតូ​​​ទៅ​យក​​ព័ត៌មាន​​​​ដួលសន្លប់​​​

Posted: 10 Dec 2012 07:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ក្រចេះ​៖ អ្នក​យក​ព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី​​​ម្នាក់​​បាន​ជួប​ឧប្ប​តិ​​​ហេតុគ្រោះថ្នាក់​ចរា​ចរណ៍​​ជិះ​ម៉ូតូ​ដួល​សន្លប់​​​កាល​ពី​ព្រឹក​ថ្ងៃទី១០​ ធ្នូ​ នៅ​លើ​ផ្លូវ​ជាតិ​លេខ៧​ ​ត្រង់​ចំណុច​ភូមិ​អូរ​ព្រះ​​ ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ ​។ជន​រ​ង​គ្រោះ​ត្រូវ​​គេ​ស្គាល់​​ឈ្មោះ​ជ​ ពិសិដ្ឋ​វិជ័យ​អាណន់​ អាយុ​២៧​ឆ្នាំ​ ជា​ភ្នាក់​​ងារ​យក​ព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី​​​ ​ដែល​​​បាន​ចុះ​ទៅ​បំពេ​ញ​បេសក​កម្ម​ការ​ងារ ​ដោយ​​​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​​​សេ​125​

របួស​ធ្ងន់​៣​នាក់​ដោយ​ស្រវឹង​ស្រា​បើក​​ម៉ូតូ FINO ទៅ​បុក​លូ​គេ​ដាក់​តាម​ផ្លូវ​

Posted: 10 Dec 2012 07:28 PM PST

មនុស្សជាឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​​សន្លប់​បាត់​​ស្មារតី​ និង​នារី​២​នាក់​​ទៀត​របួស​ធ្ងន់​ ​ម្នាក់បាក់​ជើង​ម្ខាង ​ម្នាក់​ទៀត​​បាក់​ដៃ​ម្ខាង​​ក្នុង​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​ឡើង​ដោយអ្នក​បើក​បរ​​ស្រវឹង​ស្រា ​​បាន​​បើក​ម៉ូតូ​ FINO ពណ៌ខៀវ​​លាយ.ស មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​​ក៏​រេ​ចង្កូត​ទៅ​បុក​លូ​ដែល​គេ​​​ដាក់​តាម​ផ្លូវ​ចំពី​មុខ​ពេញទំហឹង ​កាល​ពីវេលា​ម៉ោង​១២​និង​៤៥​នាទី​រំលងអធ្រាត្រ​ឈានចូ​ល​ថ្ងៃទី​១១ ធ្នូ ២០១២ ​តាម​បណ្តោយ​ផ្លូវភ្នំពេញ​-ហាណូយ ​ទល់​មុខអធិការ​​

អ្នក​នេសាទ​សមុទ្រ​​ម្នាក់​ប្រកាច់​ធ្លាក់​ពីលើ​ទូក​

Posted: 10 Dec 2012 07:25 PM PST

ការនេសាទ​សមុទ្រ
ខេត្ត​កំពត ៖ អ្នក​នេសាទ​​សមុទ្រ​ម្នាក់​បាន​ប្រកាច់​ធ្លាក់​​ពីលើ​ទូក​លង់​ទឹក​ស្លាប់​ ​កាល​ពីវេលា​ម៉ោង​៣​រំលងអធ្រាត្រ​​ឈានចូល​​​ថ្ងៃទី​១០ ធ្នូ ២០១២ ​នៅចំណុច​ឆ្នេរ​សមុទ្រ​ខេត្ត​កែប។ យុវជន​​រង​គ្រោះ​ដែលគេ​​សង្ស័យថា ​ប្រកាច់​ធ្លាក់​ទឹក​ស្លាប់​នេះ​ឈ្មោះ​ហ៊ូ សម្បត្តិ ​អាយុ​១៩​ឆ្នាំ នៅភូមិ​​អង្គោល ​ឃុំ​អង្គោល ស្រុក​​ដំណាក់​ចង្អើរ ខេត្តកែប ។

កម្មវិធី​ប្រគល់​អាហារូប​ករណ៍​បច្ចេក​ទេស​ជូន​សិស្ស​​ក្រី​ក្រ​របស់​ក្រុម​ហ៊ុន​តូ​យ៉ូ​តា (ខេម​បូឌា​)

Posted: 10 Dec 2012 07:15 PM PST

កម្មវិធី​ប្រគល់​អាហារូប​ករណ៍​បច្ចេក​ទេស​ជូន​សិស្ស​​ក្រី​ក្រ​របស់​ក្រុម​ហ៊ុន​តូ​យ៉ូ​តា (ខេម​បូឌា​)
រាជ​ធានីភ្នំពេញ ៖ នាព្រឹក​ថ្ងៃ​ទី​៨ ធ្នូ ​ឆ្នាំ​២០១២ ​ក្រុម​ហ៊ុន​តូ​យ៉ូ​តា ​(េខម​បូឌា)​​បាន​រៀប​ចំ​ពិធី​ប្រគល់​អាហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ ​ដែល​បាន​ប្រព្រឹត្ត​​ឡើង​នៅ​ក្រុម​ហ៊ុន​តូ​យ៉ូ​តា (ខេម​បូឌា) ស្ថិត​នៅ​មហា​វិថី​​សហ​ព័ន្ធរុស្ស៊ី​ សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ ។ ​នៅ​ក្នុង​កម្មវិធី​​នេះ ​មានការ​អញ្ជើញ​ចូល​រួម​​ជា​អធិប​តី​ភាព​ដ៏​ខ្ពង​់​ខ្ពស់របស់​លោក ឧកញ៉ា ​គង់ ​នួន ​ប្រធាន​ក្រុម​ហ៊ុនតូយ៉ូ​

បុគ្គ​លិក​​ធនា​គារ​​ម្នាក់​ស្លាប់​​ និង​សិស្ស​​សាលា​ពេទ្យ​​ស្រី២​នាក់​ទៀតម្នាក់ស្លាប់ ម្នាក់​ទៀត​​រង​របួស​ធ្ងន់

Posted: 10 Dec 2012 07:15 PM PST

ក្រុមគ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​
ខេត្ត​កំពង់​ឆ្នាំង ៖ ​បុគ្គ​លិក​ធនាគារ​​ម្នាក់ និង​សិស្ស​សាលា​​ពេទ្យ​​ម្នាក់​ទៀត​ដែល​កំពុង​​ចេញ​ស្តារ​​​បាន​ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​​សិស្ស​សាលា​​ពេទ្យ​​ម្នាក់​ទៀត​​បាន​រង​របួស​ជា​ទម្ងន់​​ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​បុ​កជាមួយ​នឹង​ម៉ូតូ​​​កាលពីវេលា​ម៉ោង​​៥​និង​១៥​នាទី​​​ល្ងាច​ថ្ងៃទី​១០ ​ធ្នូ ២០១២ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ​៨៧ និង​៨៨ ត្រង់​ចំណុច​​ផ្លូវ​បំបែក​​ចូលរោង​ចក្រ M.V ស្ថិត​ក្នុង​​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!