Koh Santipheap Daily

Koh Santipheap Daily


និស្សិត​​កម្ពុជា​​៥៤​រូប​ទទួល​បាន​អាហារូបករណ៍​​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី សម្រាប់​ឆ្នាំ​​២០១៣

Posted: 11 Dec 2012 11:53 PM PST

រាជធានីភ្នំពេញ ៖ យោងតាម​សេចក្តី​​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​អូស្ត្រាលី​​​ឱ្យ​ដឹង​ថា មាន​និស្សិត​​កម្ពុជា​​ចំនួន​៥៤រូប​បាន​ប្រឡងជាប់​​អាហារូប​ករណ៍​​ទៅសិក្សា​ថ្នាក់​ក្រោម​ឧត្តម​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​និស្សិត​ទាំង​៥៤​រូប​​នោះ​មាន​អ្នក​ខ្លះ​មកពី​ស្ថាប័នរដ្ឋា​ភិបាល​ សង្គម​ស៊ីវិល ​និង​ផ្នែក​ឯក​ជន ​។ ពួក​គេ​នឹង​​ទៅ​បន្តការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់ខ្ពស់​​ និងថ្នាក់​បណ្ឌិត​នៅតាម​មហាវិទ្យា​ល័យ​ដែល​​មាន​កិត្យា​នុ​​ភាព​នានាក្នុង​ប្រទេស​​អូស្ត្រាលី ​នៅ​ឆ្នាំ​​

Box Office : “Life of Pi” ល្បី​ក្នុង​អាស៊ី​ដោយ​ទទួល​បាន​ទឹក​​ប្រាក់​៨០​លាន​ដុល្លារ​

Posted: 11 Dec 2012 11:49 PM PST

ខ្សែភាពយន្ត Box Office :
ខ្សែភាពយន្ត​​ 3D Life of Pi របស់​សាជីវ​កម្ម​ភាព​យន្ត 20th Century Foxd បាន​ទទួល​​ចំណាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​នៅអាស៊ី​ និង​ត្រូវ​បាន Box Office ​កត់​សម្គាល់​​ថា ​បាន​ទទួល​ទឹក​ប្រាក់​​ដល់​ទៅ​៨០​លាន​ដុល្លារ ​ហើយវា​ល្បី​បំផុត​​នៅ​ក្នុង​ប្រទេស​ចិន​ តៃវ៉ាន់ ​ឥណ្ឌា ​និង​ហុង​កុង។ ខ្សែ​​ភាព​យន្ត​នេះ​ត្រូវ​​បាន​ដឹក​នាំ​​សម្តែង​​ដោយ​​លោក Ang Lee ដែល​កើត​នៅ​តៃវ៉ាន់ ។

​សម្តេច​​តេជោ ហ៊ុន សែន ​ស្នើ​ឱ្យ​​ស្ថាប័ន​​ជំនាញ​ការពារ និងលើក​កម្ពស់​​ពលករ​​ទេស​ន្តរ​ប្រវេសន៍

Posted: 11 Dec 2012 11:46 PM PST

សម្តេចអគ្គ​​មហាសេនាប​តីតេជោ​ ហ៊ុន សែន
រាជ​ធានីភ្នំពេញ​ ៖ សម្តេចអគ្គ​​មហាសេនាប​តីតេជោ​ ហ៊ុន សែន នាយករដ្ឋ​​មន្ត្រី​​នៃព្រះរាជាណា​ចក្រ​កម្ពុជា​​​ មានប្រសាសន៍​​​នាព្រឹក​ថ្ងៃទី​១២ ធ្នូ ២០១២ ​​ក្នុងពិធី​សម្ពោធ​​​ដាក់​​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​​​អគារ​ដ្ឋ​បាល​ក្រសួង​​​ការ​ងារ​​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ និង​បើក​សន្និបាត​​​​បូកសរុប​​លទ្ធ​ផល​ការងារ​​​អា​ណត្តិ​​​នៃ​ការ​អនុវត្ត​​​​​ផែនការ​​សកម្មភាព​៤ឆ្នាំ (២០០៩-២០១២) និងលើកទិស​ដៅ​​​ការងារ​ឆ្នាំ​២០១៣ ថា ​វិស័យ​​​ការងារ ​និងបណ្តុះ​ប​ណ្តាល​វិជ្ជាជីវៈ​​ ពិត​​​ជា​វិស័យ​​​អន្តរស​កម្ម​មួយ​​ចាំបាច់ ​និង​​មាន​តម្រូវ​​ការ​ក្នុង​ការបំពេញ​​ឱ្យ​

រថយន្ត​ដឹក​ទឹក​បើក​​គេច​គេ​ជ្រុល​ចង្កូត​​ធ្លាក់​​ប្រឡាយ​ទឹក​​ស្អុយ​ខ្លួន​ឯង​

Posted: 11 Dec 2012 11:43 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង​ ៖ ​រថយន្ត​ដឹក​​ទឹក​លក់​មួយ​គ្រឿង​​បាន​ជ្រុល​ចង្កូត​ធ្លាក់​ប្រឡាយ​​ទឹក​ស្អុយ​​នៅ​ខា​ង​ក្រោយ​​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុងបាត់​ដំបង ​កាល​ពីវេលា​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១២ ធ្នូ ២០១២ ក្រោយ​ពី​​អ្នក​បើក​​បរ​បាន​ព្យា​យាម​​បួង​ចង្កូច​គេច​ពី​រថយន្ត​​មួយ​គ្រឿង​​ទៀត​ដែល​​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា។

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្ម​​ចំពោះ​ទូរទស្សន៍​​ CNC លើកឡើង​​ថា យក​លុយ​​លិខិត​ឆ្លង​​ដែន​ថ្លៃពេក​

Posted: 11 Dec 2012 11:39 PM PST

សម្តេចតេជោ​មាន​ប្រសាសន៍​ក្នុងពិធី
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​េសនា​បតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​តិ​ទៀន​​យ៉ាង​ខ្លាំង​ចំពោះ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​មួយ​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​គឺ​ទូរទស្សន៍ CNC ​ដែល​បានធ្វើ​​ការ​ផ្សាយ​នូវ​បទ​សម្ភាសន៍​​មួយ​បាន​លើក​​អំពី​បញ្ហា​ប្រជា​ជន​កម្ពុជា​ធ្វើ​ការ​ចំណាក​ស្រុក​​ខុស​ច្បាប់​​ដោយ​សារ​ធ្វើ​លិខិត​​ឆ្លងដែន​ថ្លៃពេក ។

សហជីព​រោង​ក្រ​​ដេរ​ស្បែក​ជើង​សេសាន​៤​ទៅ​៥​នាក់​​​ស្រែក​​តវ៉ា​​​នៅ​ខាងមុខ​រោង​ចក្រ

Posted: 11 Dec 2012 11:38 PM PST

សហជីព​រោង​ក្រ​​ដេរ​ស្បែក​ជើង​សេសាន
​រាជធានីភ្នំពេញ ៖ ​សហជីព​រោងចក្រ​​ដេរ​​ស្បែក​ជើង​​សេ​សាន​៤​ទៅ​៥​នាក់​​ ដែល​ប្រភព​អះអាង​ថា បាន​ដឹក​នាំ​កម្ម​ករ​​ប្រមាណ​​៥.០០០​នាក់ ស្រែក​តវ៉ា​​នៅខាង​មុខ​រោង​ចក្រ ដើម្បី​​ទាមទារ​ឱ្យ​ថៅកែ​រោង​ចក្រ​ទទួល​យក​សហ​ជីព​​ម្នាក់​​​ចូល​ធ្វើ​ការ​វិញ​ បន្ទាប់​ពី​​ជន​នេះ ត្រូវ​​បាន​ថៅកែ​​បញ្ឈប់​ពី​ការ​ងារ​​ដោយ​សារ​ខ្ជិល​​ខិល​ខូច​​មិន​​ព្រម​ធ្វើ​ការ​នោះ ​ពុំ​​មាន​រឿង​នេះ​កើតឡើង​​ទេ ព្រោះ​​កម្ម​ករ​​មិន​បាន​​ចូល​រួម​ឡើយ ​គឺ​នាំ​គ្នា​ចូល​​ធ្វើ​ការ​​ទាំង​អស់​​គ្នា ។ នេះ​​បើ​​តាម​ការ​

យ៉ូ​កូ​វិច​​និង​នាង​ស៊េរី​​ណា​ឈ្នះ​​ពាន​​កិត្តិ​យស​ ITF ប្រ​ចាំ​ឆ្នាំ ២០១២​

Posted: 11 Dec 2012 11:29 PM PST

កី​ឡា​ករ​ស៊ែ​​ប៊ី​​ណូ​​វ៉ាក់ យ៉ូ​កូ​វិច​និង​កីឡាការិនី​អា​មេរិក​ស៊េរី​ណា វី​លៀម​កាល​ពី​ថ្ងៃ​អង្គារ​ទី​១១​ធ្នូ​ត្រូវ​បា​​ន​ផ្តល់ឱ្យ​នូវ​ពាន​កិត្តិ​យស​«ជា​ជើង​ឯក​ឆ្នើម​​ក្នុង​ពិភព​លោក​ឆ្នាំ​២០១២​»របស់​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​(ITF) ។ នេះ​គឺ​ជា​លើក​ទី​២​ដែល​​យ៉ូ​កូ​វិច​ទទួល​បាន​ពាន​នេះ​ខណៈ​នាង​ស៊េរី​ណា​គឺ​ជា​លើក​ទី​៣ ។​

ក្រុមសម្ព័ន្ធ​​សហជីព​​កម្ពុជា​ទាម​ទារ​ដំឡើង​​ប្រាក់ឈ្នួល​អប្បបរមា​១៥០​ដុល្លារ​មុនដំណាច់ឆ្នាំ​២០១២

Posted: 11 Dec 2012 11:21 PM PST

រាជធានីភ្នំពេញ​ ៖ ក្រុម​​សម្ព័ន្ធ​​សហជីព​​កម្ពុជា​​បាន​ស្នើ​សុំ​​ដល់​លោក​វង ​សូត រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​​ និងបណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ សូម​ជួយ​​ពិនិត្យ​មើល​ឡើងវិញ​​ចំពោះ​ប្រាក់​​ឈ្នួល​របស់​កម្មករ​ កម្មការិនី ​ដែលជួប​ការលំបាក​​ក្នុងជីវភាព​​រស់នៅ គឺ​សូមជួួយដំឡើង​​ប្រាក់​ឈ្នួល​អប្បបរមា​​​ត្រឹម​១៥០​ដុល្លារ​មុន​ដំណាច់​ឆ្នាំ​២០១២ ខាងមុខនេះ ។

នាយក​រដ្ឋមន្ត្រី​​ម៉ាលី​​​បង្ខំ​ឱ្យ​លាលែង​​ចេញ​ពី​តំណែង​

Posted: 11 Dec 2012 11:02 PM PST

នាយក​រដ្ឋមន្ត្រី​​ដែល​បង្ខំ​ឱ្យ​លាលែង​
នាយក​រដ្ឋមន្ត្រី​​​ម៉ាលី​​​លោក​ស៊ិក​ ម៉ូឌី​បូ ឌីអារ៉ា​ត្រូវ​បាន​​​គេ​ចាប់​​បង្ខំ​ឱ្យ​លាលែង​​ចេញ​ពី​តំណែង​​​កាល​ពី​ថ្ងៃទី​​១១ ធ្នូ ដែល​រឿង​នេះ​​នឹង​ធ្វើ​ឱ្យ​​វិបត្តិ​​នយោបាយ​​ក្នុង​ប្រទេស​នោះ​កាន់​តែ​​​​កើន​ខ្លាំង​ទៀត​ ។ ​ត្រូវ​បាន​តែង​តាំង​​ជា​នាយក​រដ្ឋមន្ត្រី​​​កាល​ពី​​​​រដូវ​ផ្ការីក​​កន្លង​មក​នេះ​​លោក​ម៉ូឌីបូ ឌីអារ៉ា ត្រូវ​ចាប់​ខ្លួន​​កាល​ពីយប់​​ថ្ងៃ​ទី​​១០​មក​​ទី​១១​ ធ្នូ​​ពី​​​​លំនៅ​ឋាន​​​របស់​លោក​​បន្ទាប់​មក​​នាំ​ទៅ​កាន់​បន្ទាយ​​យោធា​​កាទី​

ម៉ូតូវីវ៉ា​បុក​ជាមួយ​​សេ​125ត្រង់​ផ្លូវ​​​បំបែក​ស្លាប់​2​នាក់​​របួស​ធ្ងន់​​ម្នាក់​

Posted: 11 Dec 2012 11:00 PM PST

ជនរងគ្រោះកំពុងត្រូវបានជួយសង្គ្រោះ
ខេត្ត​កំពង់​ឆ្នាំង​ ៖ បុគ្គលិក​​ធនាគារ​​​ម្នាក់​​ និង​​សិស្ស​ពេទ្យ​​​ស្រី​ម្នាក់​​ដែល​​កំពុង​​​​ចេញ​ស្តារ​​បានស្លាប់​​​ ចំណែក​​សិស្ស​ពេទ្យ​ស្រី​ដូច​គ្នា​ម្នាក់​ទៀត​​​បានរង​របួស​​ជា​ទម្ងន់​​ក្នុង​ហេតុកការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​​និង​ម៉ូតូ​​ដែល​បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​៥​ន​ិង​១៥នាទី​​​​ល្ងាច​ថ្ងៃទី​​១០ ធ្នូ ​នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​៥ ចន្លោះ​គីឡូម៉ែត្រ​​លេខ​៨៧​-៨៨​ ត្រង់​ចំណុច​​​​ផ្លូវ​បំបែក​​​ចូលរោង​ចក្រ​​M.V

សង្គម​ស៊ី​វិល​ព្រួយ​បារម្ភ​ពី​ផលប៉ះ​ពាល់​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​

Posted: 11 Dec 2012 10:45 PM PST

រាជ​ធានី​ភ្នំពេញ ៖ អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​និង​សង្គម​ស៊ី​វិល​ចំនួន​១៧ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​​មួយ​​ស្តី​ពី​«បញ្ហា​និង​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទាក់​ទង​នឹង​អភិ​បាល​កិច្ច​ធន​ធាន​ធម្ម​ជាតិ​»​​ កាល​ពី​ថ្ងៃទី​៧ ធ្នូ ឆ្នាំ​២០១២ ។យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​និង​សង្គម​ស៊ី​វិល​ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ទៅ​លើ​វិស័យ​ឧស្សា​ហកម្ម​និស្សារណ​កម្ម

ទី​លាន​​ប្រ​ណាំង​ Jerezពន្យា​រកុង​ត្រា​ទ​ទួល​ការ​​ប្រ​ណាំងMoto​GPដល់​ឆ្នាំ​​​​2015

Posted: 11 Dec 2012 10:40 PM PST

កម្ម​វិ​ធី​​ប្រ​ណាំង​ម៉ូ​តូ Grand Prixទទួល​​បាន​ការ​បន្ត​កុង​ត្រា​ជា​មួយ​​នឹង​ទី​លាន​​ប្រ​ណាំង Jerez Circuitរបស់​​ប្រ​ទេស​អេស្ប៉ាញ​រហូត​ដល់​ឆ្នាំ ២០១៥ ។ សូម​បញ្ជាក់​ថា Jerez Circuitមាន​ប្រ​វែង​៤៤២៨​ម៉ែត្រ​ ស្ថិត​នៅ​ជាប់​ទី​ក្រុង Jerez de la Frontera របស់​ប្រ​ទេស​អេស្ប៉ាញ ។​

កង​ទ័ព​​អេហ្ស៊ីប​​ស្នើ​ឱ្យ​​មាន​ការ​ចរចា​​ជាតិ​

Posted: 11 Dec 2012 10:40 PM PST

ទិដ្ឋ​ភាព​​នៅទីលាន​​​TAHRIR ដែល​មានការ​បោះ​ជំរំធ្វើ​បាតុកម្ម​
ឧត្តម​សេនីយ៍​​អាប់ដែល​​ហ្វាតាហ៍ អាល់​ស៊ីស​ស៊ី រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​​ និងជា​​​នាយ​សេនា​ធិ​ការ​​កង​ទ័ព​​អេហ្ស៊ីប​​​​​បាន​ស្នើ​ឱ្យ​មានការ​ចរចា​​មួយ​ស្តី​ពី​​ឯក​​ភាព​ជាតិ​​​នា​ថ្ងៃទី​១២ ធ្នូ ដើម្បី​បញ្ចប់​​វិបត្តិ​​នយោបាយ​​ដែល​អង្រួន​ប្រទេស ។​លោក​ប្រធានាធិបតី​ម៉ូហាម៉េដ​ម័រ​ស៊ី បាន​យល់​​ស្រប​​តាមការ​ផ្តួច​ផ្តើម​​​គំនិត​​នេះ​ហើយ​ក្រុម​បង​ប្អូ​​ន​អ៊ិ​ស្លាម​​​​​ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចូលរួមក្នុង​ការ​ចរចា​នេះ​ដែរ ។ គណបក្ស​​

ណា​ដាល់​បញ្ជាក់​ថា ខ្លួន​អាច​ទៅ​ចូល​រួម​ការ​ប្រ​កួត​នៅ​អា​ប៊ូ​ដា​ប៊ី​នាចុង​ខែ​នេះ

Posted: 11 Dec 2012 10:40 PM PST

​កីឡា​ករ​វាយ​កូន​បាល់​លំ​ដាប់កំពូល​​ពិភព​លោក​រ៉ា​​ហ្វា​អែល ណា​ដាល់​​បាន​អះ​អាងថា​​​ ខ្លួន​នឹង​​ទៅ​ចូល​រួម​ការ​ប្រ​កួត​កម្ម​វិធី Mubadala Championshipនៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៧​ដល់​២៩​ ធ្នូ​ ចុង​ខែ​នេះ ។ ​ណា​ដាល់​បាន​រង​របួស​ក្បាល​ជង្គង់​និង​មិន​បាន​ចេញ​ប្រ​កួត​ចាប់​តាំង​ពី​ខែ​មិថុនា​មកពោល​គឺ​បន្ទាប់​ពី​គេ​ចាញ់​កីឡាករ​ឆែក Lukas Rosol​ក្នុង​ជុំ​ទី​២នៃ​ក្រប​

​ស្ត្រីបរ​ទេស​​ម្នាក់ត្រូវ​ចោរ​ឆក់​កាបូប​ធ្វើ​ឱ្យ​​ធ្លាក់​ពីលើ​ម៉ូតូ​​កង់បួន​របួសមុខ​

Posted: 11 Dec 2012 10:32 PM PST

​ស្ត្រីបរ​ទេស​​ម្នាក់ត្រូវ​ចោរ​ឆក់​កាបូប​ធ្វើ​ឱ្យ​​ធ្លាក់​ពីលើ​ម៉ូតូ​​កង់បួន​របួសមុខ​
រាជធានីភ្នំពេញ​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​ប្រជាពលរដ្ឋ​ធ្វើដំណើរ​​​ចោមរោម​​មើល ខណៈ​ពេលដែល​​ស្ត្រីបរ​ទេស​​​ម្នាក់ត្រូវ​ចោរ​​​ជិះម៉ូតូ​​ម្នាក់​ឯង ​ធ្វើ​សកម្ម​ភាព​​ឆក់​កាបូប​ដៃនៅមុខ​​​សណ្ឋាគារ​​ញូវយ៉ក​​ ដែលមានទីតាំង​កែង​មហា​វិថី​​​ព្រះមុនីវង្ស និងផ្លូវ​លេខ​១០៩ សង្កាត់​​បឹងរាំង​ ​ខណ្ឌដូនពេញ ​កាលពី​វេលាម៉ោង​២ និង​៤០នាទី​រសៀល​ថ្ងៃទី​១១ ធ្នូ ២០១២ បណ្តាលឱ្យ​ស្ត្រី​​នោះ​ធ្លាក់​ពីលើ​ម៉ូតូ​​កង់បួន​ និង​

វគ្គ​​បំប៉ន​​ជំនាញ​​បន្ថែម​​លើ​​ការ​​សរ​សេរ​​ព័ត៌​មាន​កីឡា​

Posted: 11 Dec 2012 10:32 PM PST

រាជធានី​ភ្នំពេញ ៖ វគ្គ​បំប៉ន​​​ជំនាញ​​​បន្ថែម​​លើ​ការ​​សរ​សេរ​​ព័ត៌​មាន​​​កីឡា និង​​ការ​ធ្វើ​ឱ្យ​​មាន​​ការ​​យល់​​ដឹង​​អំពី​​អ្វី​ដែល​​ហៅ​​​ថា​​កីឡា​​នោះ​​​​ត្រូវ​បាន​​រៀប​ចំ​​ធ្វើ​ឡើង​​រយៈ​ពេល​២​ថ្ងៃ​​​ពី​ថ្ងៃ​​ទី​១១ ដល់​​​១២​ ធ្នូ នៅ​ស្នាក់​​ការ​គណៈ​កម្មា​ធិការ​​ជាតិ​អូ​ឡាំពិក​​កម្ពុជា ដោយ​មាន​​​អ្នក​​យក​ព័ត៌​​មាន​​​ឱ្យ​​កាសែត​​ និង​ទូរ​ទស្សន៍​​ជាង​៣០​នាក់​​ចូល​រួម ។

វគ្គ​​បំប៉ន​​ជំនាញ​​បន្ថែម​​លើ​​ការ​​សរ​សេរ​​ព័ត៌​មាន​កីឡា​

Posted: 11 Dec 2012 10:32 PM PST

រាជធានី​ភ្នំពេញ ៖ វគ្គ​បំប៉ន​​​ជំនាញ​​​បន្ថែម​​លើ​ការ​​សរ​សេរ​​ព័ត៌​មាន​​​កីឡា និង​​ការ​ធ្វើ​ឱ្យ​​មាន​​ការ​​យល់​​ដឹង​​អំពី​​អ្វី​ដែល​​ហៅ​​​ថា​​កីឡា​​នោះ​​​​ត្រូវ​បាន​​រៀប​ចំ​​ធ្វើ​ឡើង​​រយៈ​ពេល​២​ថ្ងៃ​​​ពី​ថ្ងៃ​​ទី​១១ ដល់​​​១២​ ធ្នូ នៅ​ស្នាក់​​ការ​គណៈ​កម្មា​ធិការ​​ជាតិ​អូ​ឡាំពិក​​កម្ពុជា ដោយ​មាន​​​អ្នក​​យក​ព័ត៌​​មាន​​​ឱ្យ​​កាសែត​​ និង​ទូរ​ទស្សន៍​​ជាង​៣០​នាក់​​ចូល​រួម ។

​​ធនាគារ​កាណាឌីយ៉ា​​ចាប់​​ឆ្នោត​​ផ្ដល់​រង្វាន់​​ជូន​ដល់​អតិថិជន​ផ្ញើ​ប្រាក់

Posted: 11 Dec 2012 10:30 PM PST

​​ធនាគារ​កាណាឌីយ៉ា​​ចាប់​​ឆ្នោត​​ផ្ដល់​រង្វាន់​​ជូន​ដល់​អតិថិជន​ផ្ញើ​ប្រាក់
​រាជធានី​ភ្នំពេញ​ ៖ ធនាគារ​​កាណាឌីយ៉ា​​​បាន​​រៀប​ចំ​​ពិធី​ចាប់​​ឆ្នោត​​​ដើម្បី​ផ្ដល់​​រង្វាន់​ឈ្នះ​​ដំណើរ​កម្សាន្ត​​ទៅកាន់​​ទីក្រុង​ហុង​កុង​​ និង​ឌីស្នី​ឡែន​​​​​រយ​ៈ​ពេល​​​​​​៤​យប់​​៥ថ្ងៃ ​​ពី​គណនី​​កុមារ​នៃ​ធនាគារ​​កាណាឌីយ៉ា​​ ។ ​ពិធី​​នោះ​បា​ន​ធ្វើ​ឡើង​​នៅ​វិមាន​​​កាណាឌីយ៉ា​​​​កាលពី​ថ្ងៃទី​​៨ ធ្នូ ​ក្រោម​អធិប​តី​​​​ភាព​លោក​​ឧកញ៉ា​​ពុង ឃាវសែ ​អគ្គ​នាយ​ក​​​​​ធនា​គារ​​​កាណាឌីយ៉ា​​ ។

សិស្សប្អូន​ វី ស្រី​ខួច ទៅ​​មិន​​រួច​នឹង​ស្នៀត​​​ប្រយុទ្ធ​សិស្ស​ច្បង​​​ សម សំណាង

Posted: 11 Dec 2012 10:29 PM PST

ប្រដាល់នៅលើសង្វៀន
រាជធានី​ភ្នំពេញ ៖ កាល​ពី​​​ថ្ងៃ​សៅរ៍​​ទី​​៨ ធ្នូ កន្លង​ទៅ​ នៅ​​លើ​សង្វៀន​​ប្រដាល់​​ស្ថានីយ​​ទូរ​ទស្សន៍​​បាយ័នបឹង​ស្នោ​​ មាន​​ការ​​ផ្គូ​​ផ្គង​​​កីឡា​​ការិនី​​ពីរ​រូប​​ឱ្យ​ជួប​​​ប្រកួត​​​សង​សឹក​​គ្នា ។ ឆ្លង​កាត់​​ការ​​ប្រកួត​​យ៉ាង​ស្វិត​ស្វាញ​​​ជា​​​លទ្ធ​ផល​​បង្ហាញ​​​ឱ្យ​ឃើញ​ថា កីឡា​ការិនី​​សម សំណាង ​​ដែល​ជា​សិស្ស​ច្បង ​​​មក​ព​ី​ក្លិប​​​ពន្លឺ​សាមគ្គី​​ខេត្ត​បាត់​ដំបង​ នៅ​តែ​អាច​​យក​ឈ្នះ​កីឡា​ការិនី​​ វី ស្រីខួច ដែល​ជា​​សិស្ស​ប្អូន​​ មក​ពី​ក្លិប​​​នាគ​មាន​ជ័យ​ ដដែល ។

ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​កំពុង​សប្បាយ​ដឹក​ឈើ​ចេញ​ស្រប​ច្បាប់

Posted: 11 Dec 2012 10:26 PM PST

ទីតាំងក្រុមហ៊ុនដែលធ្វើសកម្មភាពអារ-ច្រៀកឈើដើម្បីដឹកចេញ
ខេត្ត​រតន​គិរី ៖ រថយន្ត​យីឌុប​ជា​ច្រើន​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​លើ​កឈើ​ដាក់​ គឺ​ត្រៀម​ដឹក​ចេញ​ពី​ក្នុង​បរិវេណ​ក្រុម​ហ៊ុន​ម៉ាង​យ៉ា​ង​ខេ ស្ថិត​ក្នុង​ឃុំ​ភ្នំ​កុក ស្រុក​វើន​សៃ​ នៅ​រសៀល​ថ្ងៃ​ទី​៨​ ធ្នូ ដោយ​ដឹក​ជញ្ជូន​ឆ្ពោះ​នៅ​រាជ​ធានី​ភ្នំ​ពេញ ​រួម​មាន​​ឈើ​ប្រណីត​ និង​ឈើ​លេខ​១​និង​លេខ​២ផង​ដែរ ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​អះ​អាង​ថាសុទ្ធ​សឹង​ជា​ឈើ​មាន​ច្បាប់ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី​១២ ធ្នូ ២០១២

Posted: 11 Dec 2012 10:24 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១២ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

វត្តមាន​កីឡា​ករ​​កណ្តូប​​បុក​ស្រូវ​ ធ្វើ​​ឱ្យ​ជើង​ខ្លាំង​​ក្មេងៗ​​បុក​ពោះ

Posted: 11 Dec 2012 10:22 PM PST

រាជធានី​ភ្នំពេញ ៖ ផ្ទុយពីការ​ហក់ចូល​ប្រដាល់​​មួយ​រយៈ​មុន​របស់​កីឡាករ​នួន​ ភិរម្យ និង​កីឡាករ​ចាស់​វស្សា​មួយ​ចំនួន​ទៀត​​​​ដែល​លេច​មុខជាថ្មី​​ហើយមិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​កីឡា​ករលី​ ចំរើន​ ដែលមាន​រហស្ស​នាម​ថា​ កណ្តូប​បុកស្រូវ​ បែរជា​ធ្វើ​ឲ្យ​ជើង​ខ្លាំ​ង​ស្រករ​ក្រោយបុក​ពោះ​យ៉ាង​ខ្លាំង​​ ។​ លោក​ទើប​តែ​ឡើង​​​​​រេញ​ជា​ថ្មី​​បានពីរ​បីដង​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ឈ្នះ​រហូត​ ហើយថែម​ទាំង​ឈ្នះ​ក្នុង​សន្ទស្សន៍ខ្លាំង ដែល​អ្នកណា​ក៏មើល​ឃើញ​ថា​ខ្លាំ​ង​ទាំង​ស៊ុហ្វ ​ខ្លាំង​​

លួច​​ប្រើ​ហិង្សា​​គេ​ច​ខ្លួន​​បាត់​ជាង​មួយ​ឆ្នាំ​ត្រឡប់​​​ចូល​ស្រុក​វិញ​​ត្រូវ​ចាប់​ខ្លួន​

Posted: 11 Dec 2012 10:15 PM PST

ជន​ល្មើស​ត្រូវ​បានចាប់ខ្លួន
ខេត្ត​កំពត ៖ ​នគ​របាល​​ស្រុក​​​ឈូក​​ បាន​ចាប់​ខ្លួន​​​​​​បុរស​ម្នាក់​​ឈ្មោះ​ស៊ិន ធី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ទ្រព្យ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​៨ ធ្នូ ​តាមដីកា​បង្គាប់​​ឱ្យ​ចាប់​ខ្លួន​​របស់​តុលាការ​​រួច​បញ្ជូន​​មក​កាន់​​​​ស្នង​ការ​ដ្ឋាន​​នគ​របាល​​​ខេត្ត​ ។ ​លោក​ខេង ​​យ៉េត​ មន្ត្រី​នគ​របាល​​យុត្តិ​ធម៌​​ខេត្ត​បាន​ឱ្យ​​ដឹង​ថា​​ ការ​ចាប់​ខ្លួន​​ឈ្មោះ​ស៊ិន​ ធី​ ​គឺ​អនុវត្ត​​តាម​​ដី​កា​​បង្គាប់​​​ឱ្យ​ចាប់​ខ្លួន​​លេខ​​

លោកណែលសុន ម៉ង់ ដឺឡា ព្យាបាល​ជំងឺ​រលាក​សួត

Posted: 11 Dec 2012 10:13 PM PST

បណ្តា​​អ្នក​​ពួក​កាសែត​ចោម​រោម​ក្បែរ​មន្ទីរ​ពេទ្យ​លោក​ម៉ង់​ដឺឡា​ចូល​​​
វិមាន​ប្រធានាធិបតី​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​១១ ធ្នូ ថា ​អតីត​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង​លោក​ណែល​សុន ​ម៉ង់ ​ដឺឡា ​ដែល​ចូល​​មន្ទីរ​ពេទ្យ​​នៅ​​ក្រុង​​​ប្រេ​តូរីយ៉ា​ចាប់​តាំង​ពី​ថ្ងៃទី​៨ ធ្នូ ​មក​នោះ​បាន​ទទួលការព្យាបាល​ជំងឺ​រលាក​សួត ។ ​ទោះ​ជា​យ៉ាងណា​វិមាន​​ប្រធា​នាធិប​តី​នៅ​តែ​​អះ​អាំង​ថា ​ពុំ​មាន​ហេតុ​ផល​គួរ​ឱ្យ​​ព្រួយ​បារម្ភ​សម្រាប់​អាយុ​ជីវិត​របស់​​វីរ​បុរស​ជាតិ​អាយុ​៩៤​ឆ្នាំ នោះ​ឡើយ ។

​លោកជំទាវ​​​ឧប​នាយកដ្ឋ​មន្ត្រី​ម៉ែន សំអន​ ​​អញ្ជើញ​ចូល​រួម​កាត់​សក់​គូ​អាពាហ៍អាពាហ៍​ខាត់ សុឃីម-ផាណូ

Posted: 11 Dec 2012 10:09 PM PST

អ្នកនាង​ខាត់ សុឃីម និងស្វាមី
រាជធានីភ្នំពេញ​ ៖ លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋ​មន្ត្រី​ប្រចាំការ​នៃ​រាជរដ្ឋាភិបាល​ កាលពីវេលាម៉ោង​១២ និង​៣០នាទី​រសៀល​ថ្ងៃទី​១២ ធ្នូ ២០១២ ​បានអញ្ជើញ​​ចូល​រួម​ក្នុងពិធី​ផ្ទឹម​​ ​ចងដៃ និង​កាត់សក់​​​ដល់តារា​​ចម្រៀង​​​-សម្តែង​​បែបក្រមិច​ក្រមើម ​ដែល​កំពុង​​​តែដំណើរ​​យ៉ា​ងរលូន​​អធិកអធម​ក្នុង​​ពិធី​ មង្គល​ការនោះ គឺ​​អ្នកនាង​ខាត់ សុឃីម ​និងគូស្វាមី​​លោកផាណូ ។

ភោជ​​នីយ​ដ្ឋាន​​ដែ​ល​ផ្តល់​​ជូន​នូវ​​មុខ​ម្ហូប​​​វៀ​ត​ណាម​​ពិសេសៗ​​​អម​ដោយ​​ការ​កម្សាន្ត​​​​លំដាប់​​ខ្ពស់​​

Posted: 11 Dec 2012 10:00 PM PST

ភោជ​​នីយ​ដ្ឋាន​​ដែ​ល​ផ្តល់​​ជូន​នូវ​​មុខ​ម្ហូប​​​វៀ​ត​ណាម​​ពិសេសៗ​​​អម​ដោយ​​ការ​កម្សាន្ត​​​​លំដាប់​​ខ្ពស់​​
ភ្នំពេញ​​ ថ្ងៃ​ទី​​​៧ ​ខែ​ធ្នូ ​ឆ្នាំ​​២០១២​ ៖ Saigon Palace ​​ជា​ភោជន​ីយ​ដ្ឋាន​​​ថ្មី​មួយ​​ត្រូវ​បាន​​បន្ថែម​ចុង​ក្រោយ​​បំផុត​ក្នុង​​ណា​ហ្គា​វើល​​សម្រាប់​​នាំ​មក​នូវ​​ភាព​រីក​រាយ​​ ​និង​​ការ​​កម្សាន្ត​​​លំដាប់​​​ខ្ពស់​បំផុត​​​ដល់​​អតិ​ថិ​ជន​​របស់​ណា​​ហ្គា​វើល​​ត្រូវ​បាន​​បើក​​សម្ពោធ​​​ថ្ងៃ​នេះ​ហើយ ។ ភោជ​នីយ​ដ្ឋាន​​ថ្មី​មួ​យ​នេះ​​​ផ្តល់​ជូន​​​នូវ​​មុខ​ម្ហូប​​បែប​វៀត​ណាម​​ជាមួយ​នឹង​​ភេស​ជ្ជៈ​​ពិសេសៗ​ អម​ដោយ​​ការ​សម្តែង​​ផ្ទាល់​ ។ ទាំ​ង​នេះ​​

ស្ត្រី​វ័យ​ក្មេង​រូប​ស្រស់​ខឹង​ប្តី​ប៉ុន​ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន

Posted: 11 Dec 2012 09:55 PM PST

ស្ត្រីវ័យក្មេងដែលប៉ងលោតទឹកពីលើស្ពានជ្រោយចង្វា
រាជធានី​ភ្នំពេញ​ ៖ ស្រ្តីវ័យ​ក្មេង​ម្នាក់​ដែល​មាន​ទំនាស់គ្នាជា​មួយប្តីហេង​ស៊យ បាន​ធ្វើដំណើរ​ក្នុង​ទឹកមុខស្រងូត​ស្រងាត់​ដោយ​ថ្មើ​រជើង​ឡើង​ទៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ពីទិស​ខាងលិច​ដើម្បី​លោតទឹក​សម្លាប់ខ្លួន តែត្រូវ​ប៉ូលិស​ចរាចរ​ប្រចាំ​ការ​គោលដៅ​រង្វង់​មូលស្តាត​ចាស់​ចាប់​​ឃាត់​នាំ​ទៅ​កាន់​​ប៉ុស្តិ៍គោល​ដៅទាន់ ។​ការប៉ុនប៉ង​លោត​ទឹក​សម្លាប់ខ្លួននេះ ​បានកើត​ឡើង​កាល​ពី​វេលា​ម៉ោង១១ និង២០នាទីយប់ថ្ងៃទី១០​​ ធ្នូ​ ឆ្នាំ​២០១២ នៅគល់​ស្ពានជ្រោយ

កម្ម​ករ​ទូក​នេសាទ​ធ្លាក់​ទឹក​លង់​ស្លាប់​ក្នុង​សមុទ្រ

Posted: 11 Dec 2012 09:50 PM PST

ក្រុមអ្នកនេសាទអូសអួនរកសព
ខេត្តកែប​​ ៖ យុវជន​អ្នក​នេសាទ​សមុទ្រ​ម្នាក់​ត្រូវ​​​​​គេ​​ប្រាប់​ថា​ បាន​ប្រកាច់ធ្លាក់​ពីលើ​ទូក​លក់​ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​ថ្ងៃ​ទី​១០ ធ្នូ នៅចំណុច​ឆ្នេរ​សមុទ្រ​ខេត្ត​កែប ។ យុវ​ជន​​រង​គ្រោះ​ឈ្មោះ​ហ៊ូ ​សម្បត្តិ​ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​អង្កោល ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ​​ ។ តាម​​​​ស្ត្រី​ជា​ម្តាយ​យុវជន​រង​​គ្រោះ​​​និយា​យថា ​កូនប្រុស​​របស់​​គាត់​មាន​ជំងឺ​ស្កន្ទ​​​តាំង​ពីអាយុ​៨​ឆ្នាំ​មក​ម៉្លេះ ព្រោះ​កាល​នោះ​កូន​​ប្រុស​​គាត់​​កើត​មាន​អាការៈ​ក្តៅ​

គ្រោះ​អគ្គិ​ភ័យ​នៅ​រាជ​ធានី​ពី​ថ្ងៃ1​មករា ដល់​ថ្ងៃ​11​ធ្នូ2​012​មាន​71​លើក ស្លាប់​ម្នាក់ របួស​8នាក់​ បាត់​បង់​ជា​ប្រាក់​រាប់​លាន$

Posted: 11 Dec 2012 09:45 PM PST

ពិធីទទួល​អំណោយ​ពី​ម្ចាស់​ហាងម៉ាស្ទ័រ​ស៊ូគីស៊ុប
រាជ​ធានីភ្នំពេញ ៖ លោក​វរសេនីយ៍​ត្រី​នេត ​វន្ថា ​​ប្រធាន​ការិយា​ល័យ​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​​ក្នុង​ឱកាស​ទទួល​អំណោយ​ពីសប្បុរ​ស​ជន​ជា​ម្ចាស់​ហាង ម៉ាស្ទ័រ​ស៊ូគីស៊ុប (អតីត​រោង​ភាព​យន្ត​បូកគោ)នា​ព្រឹក​ថ្ងៃទី​១១ ធ្នូ ថា គ្រោះ​អគ្គិ​ភ័យ​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​១ មករា ​ដល់​ថ្ងៃ​ទី​១១ ធ្នូ ​ឆ្នាំ​២០១២ ​កើត​មាន​ចំនួន​​​៧១​លើក​ ស្លាប់​មនុស្ស​ម្នាក់​ និង​របួស​៨​នាក់ និង​មានការ​បង់​ខាត​

គ្រោះ​ថ្នាក់​​ចរាចរណ៍​​២០១២ កើត​​មាន​​៤.​៣០៥​​លើក ​ស្លាប់​១.​៨៩៤​​នាក់ ​របួស​​ធ្ង​ន់​​ស្រាល​​៤.​៩៥៤​​នាក់

Posted: 11 Dec 2012 09:40 PM PST

ទិដ្ឋភាព​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​ជួប​គ្រោះថ្នាក់​
រាជធានី​ភ្នំពេញ ៖ យោង​​តាម​របាយ​ការណ៍​​នាយក​ដ្ឋាន​​​នគរ​បាល​​សណ្តាប់​ធ្នាប់​​ក្រសួង​​មហា​ផ្ទៃ បាន​​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​​គិត​ចាប់​​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១១ ដល់​ថ្ងៃទី​​១១ វិច្ឆិកា ឆ្នាំ​២០១២ កើត​ឡើង​ចំនួន​​៤.៣០៥​​ករណី ​​​ធៀប​​​ឆ្នាំ​​​២០១១ មាន​ការ​ថយ​ចុះ​​៧៩១​​ករណី ស្មើ​​នឹង​១៦​ភាគ​រយ បណ្តាល​​ឱ្យ​​មនុស្ស​ស្លាប់​​​១.៨៩៤​​នាក់ ​ធៀប​​ឆ្នាំ​​​២០១១​​​​ ថយ​​ចុះ​​ម្នាក់ ។ របួស​ធ្ងន់​​៤.៣៨៨​នាក់ ​​ធៀប​​​ឆ្នាំ​​២០១១​ ថយ​ចុះ​​៥៦០​នាក់ ស្មើ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!