Koh Santipheap Daily

Koh Santipheap Daily


អេ​​ហ្ស៊ីប​​ៈ​​ពួក​ប្រឆាំង​​បដិ​សេធ​​ការ​​បោះ​​ប្រជា​មតិ​​លើ​គម្រោង​​រដ្ឋ​ធម្ម​នុញ្ញ​​

Posted: 09 Dec 2012 11:25 PM PST

ទាហាន​​អេ​ហ្ស៊ីប​​ដាក់​របាំង​​បេតុង​​ត្រៀម​​ទប់​ទល់​​កា​រ​​ប៉ះ​ទង្គិច​​​​​គ្នា 
ក្រុម​​ប្រឆាំង​​អេ​​ហ្ស៊ីប​​​​​សំខាន់​​ គឺ​​រណ​សិរ្ស​សង្គ្រោះ​ជាតិ​​ប្រកាស​​​កាល​ពី​​​យប់​ថ្ងៃ​ទី​​៩ ធ្នូ ​​ពី​​​គម្រោង​​របស់​ខ្លួន​​បដិ​សេធ​​កា​របោះ​​ប្រជា​មតិ​​លើ​គម្រោង​​​រដ្ឋ​ធម្ម​នុញ្ញ​ដែល​​​គ្រោង​ធ្វើ​​នា​ថ្ងៃ​ទី​​១៥ ធ្នូ ​ហើយ​​អំពាវ​នាវ​​ដល់​​បណ្តា​អ្នក​គាំ​ទ្រ​​ខ្លួន​​ឱ្យ​​​បដិ​សេធ​​គម្រោង​​​​រដ្ឋ​ធម្ម​នុញ្ញ​​នោះ ។​ ​​ក្នុង​​សេច​ក្តី​ថ្លែង​ការ​​ណ៍​​មួយ​​ចេញ​ផ្សាយ​​ក្រោយ​​កិច្ច​​​​ប្រជុំរបស់​​​ថ្នាក់​​ដឹក​នាំ​​ខ្លួន​ ​គណ​បក្ស​​​​រណ​សិរ្ស​​សង្គ្រោះ​ជាតិ​​​និយាយ​ថា ​គម្រោង​​​រដ្ឋ​ធម្ម​នុញ្ញ​​នោះ​បម្រើ​​​​​ផល​ប្រយោជន៍​​របស់​គណ​​បក្ស​​អេ​ហ្ស៊ីប​​តែ​មួយ​គត់​ ​ដែល​​ចង់​​​​និយាយ​​​យោង​​ដល់​​គណ​បក្ស​​របស់​​ក្រុម​​​បង​ប្អូន​​​អ៊ិ​

ស្ត្រីទំនើង​​វ័យ​ក្មេង​៥​នាក់​ផឹក​ស៊ី​ស្រវឹង​ឈ្លោះ​​ប្រកែក​គ្នា​​បើក​​រថយន្ត​​ទៅ​បុក...

Posted: 09 Dec 2012 11:24 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ស្ត្រី​​ទំនើង​វ័យ​​ក្មេង​មួយ​ក្រុម​ផឹក​​ស៊ី​ស្រវឹង​​​ជោក​ជាំ​ឈ្លោះ​​ប្រកែក​គ្នា​​រួច​បើក​រថយន្ត​ហោះ​​ទៅ​បុក​រ៉ឺម៉​ក​ម៉ូតូ បណ្តាល​ឱ្យ​ក្រឡាប់​ផ្អៀង​មួយ​ចំហៀង​​សង្កត់​​ស្ត្រី​ម្នាក់​ជិះ​ក្នុង​រ៉ឺម៉ក​​​រង​របួស​ធ្ងន់ និង​បុរស​អ្នក​បើក​​រ៉ឺម៉ក​​ត្រូវ​ជា​​បង​ថ្លៃ​​​សន្លប់ ។ ចំណែក​រថយន្ត​បង្ក​ព្យា​យាម​​បើក​​រត់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​​​បាន​ហើយ​មិន​ព្រម​​​ឱ្យ​​កូន​សោ​ទៅ​ប៉ូលិស​ទេ ​បាន​​ជេរ​ប្រមាថ​​ប៉ូលិស​ទៀត ។

Hennessy Artistry កម្ពុជា​ ឆ្នាំ​​2012​ ការ​លាយ​បញ្ចូល​គ្នា​ដ៏​អស្ចារ្យ​នៃ​តន្ត្រី​បន្ត​ផ្ទាល់​ពី​ក្រុម​សិល្ប​ករ​ដ៏​ល្បី​ល្បាញ​បំផុត​របស់​​​ពិភព​លោក​

Posted: 09 Dec 2012 11:00 PM PST

ព្រឹត្តិ​ការណ៍​ប្រគំ​តន្ត្រី​ជា​សា​កល​ប្រចាំ​ឆ្នាំ​​«​Hennessy Artistry ឆ្នាំ​២០១២​»
រាជ​ធានី​ភ្នំ​ពេញ​ ខែ​ធ្នូ ឆ្នាំ​២០១២ ៖​ ​ព្រឹត្តិ​ការណ៍​ប្រគំ​តន្ត្រី​ជា​សា​កល​ប្រចាំ​ឆ្នាំ​​«​Hennessy Artistry ឆ្នាំ​២០១២​» បាន​ត្រូវ​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ​ឆ្នាំ​២០១២ នៅ​មណ្ឌល​កម្សាន្ត​ស្ប៉ាក ដោយ​មាន​បង្ហាញ​ជូន​នូវ​ស្តាយ​តន្ត្រី​ល្អៗ​ផ្តាច់​គេ​បំផុត និង​ក្រុម​សិល្បករ​ដ៏​ល្បី​ល្បាញ​បំផុត​របស់​ពិភព​លោក​ ដែល​​មាន​ដូច​ជា ៖

ខូច​ចិត្ត​នឹង​ស្នេហា​​មិន​​បាន​ដូច​បំណង​លេប​ថ្នាំ​សម្លាប់​ខ្លួន​

Posted: 09 Dec 2012 10:57 PM PST

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​ជា​កម្ម​ករ​លាង​រថយន្ត​នៅ​យាន​ដ្ឋាន​មួយ​កន្លែង​​​​​នៅ​ម្តុំ​សួន​​កុមារ​ពោធិ៍​ចិន​តុង ស្ថិតក្នុង​ភូមិ​ប៉ប្រក់​ខាង​ជើង សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​សែនជ័យ ​ត្រូវ​បាន​ថៅកែ​អះអាងថា ​នាង​មាន​វិបត្តិ​ស្នេហា​ទើប​លេបថ្នាំ​សម្លាប់​ខ្លួន ។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​​ថ្ងៃទី​៩ ធ្នូ ២០១២។

ប្រព័ន្ធ​មីស៊ីល​ប៉ា​ទ្រី​យ៉ូត​6និង​ទាហាន​បរទេស​600​នាក់​នឹង​បញ្ជូន​ទៅ​កាន់​តួ​កគី​

Posted: 09 Dec 2012 10:51 PM PST

កាសែត​តួកគី TODAY'S ZAMAN រាយ​ការណ៍​កាលពី​ថ្ងៃទី​៩ ធ្នូ ​ថាទាហាន​បរទេស ​ប្រមាណជា​​៦០០​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ​ជា​មួយ​​ប្រព័ន្ធ​មីស៊ីល ប៉ា​ទ្រី​យ៉ូត​ចំនួន​៦ នៅ​តួកគី​ដើម្បី​ពង្រឹង​កិច្ច​ការ​ពារ​អាកាស​របស់​ប្រទេស​នោះ​ជា​​សមា​​ជិក​របស់​អូតង់ ​ហើយ​រំងាប់​ការភ័យ​ខ្លាច​របស់​​តួកគី​ចំពោះ​ការវាយ​​ប្រហារ​ដោយ​មីស៊ីល ជាយ​ថា​ហេតុ​ចេញ ពី​ប្រទេស​ស៊ីរី​ជិតខាង ​។​

សម្តេច​តេជោ ហ៊ុន សែន អំពាវនាវឱ្យប្រទេស​កូរ៉េ​ខាងជើងមានការអត់ធ្មត់ និង​វិលទៅ​រកកិច្ចចរចា​

Posted: 09 Dec 2012 10:48 PM PST

រាជ​ធានីភ្នំពេញ​ ៖ ក្នុងនាម​ជាប្រធានអាស៊ាន សម្តេចនាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បានអំពាវនាវឲ្យប្រទេស​កូរ៉េខាង​ជើងមាន​ការអត់​ធ្មត់​ និងពន្យារ​ពេលជារៀងរហូត​នូវការបាញ់រ៉ុក្កែត ហើយវិលទៅរកកិច្ចចរចា​៦ភាគីឡើងវិញ ។​ការអំពាវនាវ​របស់សម្តេច​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន យ៉ាងដូច្នេះ​ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០​ ធ្នូ​ ២០១២នេះ​ ក្នុងឱកាសដែល​សម្តេចបាន​អញ្ជើញជាអធិបតីក្នុងពិធី​

ប្រាសាទ​បុរាណ​កប់​បាត់​កណ្តាល​ព្រៃ​ជ្រៅ​រង​ការ​បំផ្លាញ​​​ពី​ជន​ទុច្ច​រិត​

Posted: 09 Dec 2012 10:45 PM PST

ប្រាសាទ​បុរាណ​កប់​បាត់​កណ្តាល​ព្រៃ​ជ្រៅ​រង​ការ​បំផ្លាញ​​​ពី​ជន​ទុច្ច​រិត​
ខេត្ត​ព្រះ​វិហារ ៖ ​​​​ប្រាសាទ​បុរាណមួយ​​ដែល​កប់​បាត់​ក្នុង​ព្រៃ​ជ្រៅ​ដាច់​ស្រយាលអស់​ជា​ច្រើន​សត​វត្សរ៍​ កំពុង​តែ​ដង្ហោយ​សុំ​ការ​អភិរក្ស​ពី​​រាជ​រដ្ឋា​ភិបាល​​ បន្ទាប់​ពី​មាន​ជន​ទុច្ច​រិត​មួយ​ចំនួន​ជីក​កកាយ​រូង​ធំៗ​ និង​គាស់​រំលើង​នៅក្នុង​​បរិវេណ​បាត​ប្រាសាទ​ ដើម្បី​ស្វែង​រក​វត្ថុ​បុរាណ​យក​ទៅ​លក់​នៅ​ទី​ផ្សារ​​ងងឹត ។

ជិះ​ម៉ូតូ​​ទៅធ្វើការ​​វិល​មុខ​ទៅ​បុក​របាំង​ចែក​ផ្លូវ​បាក់​ក.ជើង​​ស្វាង​លែង​វិល​មុខ

Posted: 09 Dec 2012 10:35 PM PST

មនុស្សជាច្រើន​​មក​ចោម​រោម​មើល​នៅ​កន្លែង​កើត​​ហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ ស្រាប់តែ​​វិល​មុខ​​ទៅ​បុករបាំង​ចែក​ផ្លូវ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ និង​បាក់​.ក​ជើង​ខាង​ឆ្វេង ស្វាង​លែង​វិល​មុខ ។ គ្រោះ​ថ្នាក់​នេះបាន​កើតឡើង​​កាលពីវេលា​ម៉ោង​៦​និង​១០​នាទី​​ព្រឹក​ថ្ងៃទី​១០ ធ្នូ ២០១២ តាម​បណ្តោយមហា​វិថី​ម៉ៅ​សេទុង ​កែង​ផ្លូវ​​លេខ​​៣៣៦ ក្នុង​សង្កាត់​​បឹង​សាឡាង ​ខណ្ឌទួលគោក ។

បុគ្គ​លិក​​​កាស៊ី​ណូ​​ត្រូ​​ពី​​កាណា​​ជិត​​200​នាក់់​ផ្ទុះ​​កូដ​​​កម្ម​​

Posted: 09 Dec 2012 10:30 PM PST

បុគ្គ​លិក​​​កាស៊ី​ណូ​​ត្រូ​​ពី​​កាណា​​ជិត​​200​នាក់់​ផ្ទុះ​​កូដ​​​កម្ម​​
​ក្រុង​​ប៉ោយ​ប៉ែត​ ៖ បុគ្គ​លិក​​ក្រុម​ហ៊ុន​​​កា​ស៊ី​ណូ​​ត្រូ​ពី​កាណា​​ប្រមាណ​ជិត​​២០០​នាក់​ បាន​​នាំ​គ្នា​ធ្វើ​កូដ​កម្ម​ ដោយ​មាន​​សរសេរ​​ជា​អក្ស​រ​​ លើក​​បដា​​ទាម​ទារ​​​ឱ្យ​ក្រុម​ហ៊ុន​​​​ដោះ​ស្រាយ​​នូវ​លក្ខ​ខណ្ឌ​​ចំនួន​​៦​ចំណុច​​ កាល​​ពី​​វេលា​​ម៉ោង​​៦​​ព្រឹក​ថ្ងៃ​ទី​​៨ ធ្នូ ​នៅ​​​​ក្នុង​បរិវេណ​​កា​ស៊ី​ណូ​ ។ ​នៅ​​ក្នុង​​ហេតុ​ការណ៍​​ដែល​​​បុគ្គលិក​​កា​ស៊ី​ណូ​​​​ត្រូ​ពី​កា​ណា​​​​នាំ​គ្នា​​​ធ្វើ​​​​កូដ​កម្ម​​នេះ​ ​គេ​ឃើញ​​​​លោក​ង៉ោ ​ម៉េង​​​ជ្រួន អភិបាល​ក្រុង​​ប៉ោយ​បែ៉ត​​​​​ដឹក​នាំ​​កម្លាំង​សមត្ថ​កិច្ច​​ចម្រុះ​​​ចុះ​​ដល់​​កន្លែង​​កើត​ហេតុ​​ ដើម្បី​​សម្រប​សម្រួ​ល​ និង​​រក​ដំណោះ​ស្រាយ​​​​រំលត់​អធិករណ៍​​នេះ​ ។​

បុគ្គលិក​​ប្រាសាក់​ជិះ​ម៉ូតូ​​បុក​អ្នក​​ថ្មើរ​ជើង​២​នាក់​ សន្លប់​ខ្លួន​ឯង

Posted: 09 Dec 2012 10:30 PM PST

ជនរងគ្រោះ​ដែល​សន្លប់​ស្តូក​ស្តឹង​
ខេត្តកំពត ៖ បុគ្គ​លិក​ប្រាសាក់​ម្នាក់​បាន​ជិះ​ម៉ូតូ​​ឌ្រីម C125 ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ​ទៅ​បុក​អ្នក​ដើរ​​២​នាក់​​ បណ្តាល​ឱ្យ​​សន្លប់​​​ខ្លួន​ឯង ​​កាល​ពីវេលា​ម៉ោង​​៦​ល្ងាច​ថ្ងៃទី​​​៧ ធ្នូ ​២០១២ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១ ត្រង់​ចំណុច​ភូមិ​​ជ្រោះ​​តា​សោម ឃុំ​ប្រាសាទ​ភ្នំ​ខ្យង ស្រុក​កំពង់​ត្រាច ។ ​បើ​​តាម​ការ​​អះអាង​របស់​នគរបាល​ប៉ុស្តិ៍​​ប្រាសាទ​​ភ្នំ​ខ្យង​ឱ្យ​ដឹងថា គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ​​បង្ក​ឡើង​ដោយ​បុគ្គ​លិក​​​ប្រាសាក់​ម្នាក់​មាន​សាខា​នៅ​​ទីរួម​​ស្រុក

​​មន្ទីរ​​ជំនាញ​ចំនួន​6​ផ្ដល់​អំណោយ​​ជូន​ដល់​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ

Posted: 09 Dec 2012 10:15 PM PST

​​មន្ទីរ​​ជំនាញ​ចំនួន​6​ផ្ដល់​អំណោយ​​ជូន​ដល់​ក្រុម​​យុវជន​ស្ម័គ្រ​ចិត្ត​សម្ដេច​តេជោ
ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​​រាជ​ការ​​មក​ពីមន្ទីរ​​ចំនួន​​៦​ក្នុង​ខេត្ត​ព្រះសីហនុ ​​បាន​នាំយក​​អំណោយ​មាន​គ្រឿង​​ឧបភោគបរិភោគ​​ជា​ច្រើនមុខ​ និង​ថវិកា​​​មួយ​ចំនួន​​ទៀត​​ទៅ​ចែក​ជូន​​ និង​សួរ​សុខ​ទុក្ខ​​​ក្រុម​​យុវជន​​​ស្ម័គ្រ​ចិត្ត​​សម្ដេច​តេជោ​ ​ដែល​​កំពុង​បំពេញ​​ការងារ​​វាស់​វែង​​ដីធ្លី​​ជូន​ប្រជា​ពលរដ្ឋ​​​ក្នុង​ស្រុកព្រៃនប់​​​ និងស្រុក​​កំពង់សិលា ក្រោម​ការ​អញ្ជើញ​​ចូល​រួម​​ពី​លោក​ប្រាក់ ​ស៊ីហារ៉ា​ ​អភិ​បាល​​រង​​​ខេត្ត​ ។

​​បើក​ម៉ូតូ​​បោះពួយ​​ទៅបុក​​រថយន្ត​​ដឹក​អំបិល​​ស្លាប់ម្នាក់​​របួស​ធ្ងន់​ម្នាក់​

Posted: 09 Dec 2012 10:00 PM PST

ជនរងគ្រោះកំពុងត្រូវបានសង្គ្រោះ
ខេត្ត​តាកែវ ៖ ​យុវជន​​ម្នាក់​បាន​​បាក់​​ក​ស្លាប់​​​ភ្លាម​ៗ ​​នៅ​នឹងកន្លែង​​ និង​​​​​ម្នាក់​ទៀត​រង​របួស​​​ធ្ងន់​ត្រូវ​​បាន​រថយន្ត​សង្គ្រោះ​​​​​​ដឹកទៅ​​​​ព្យា​បាល​​​នៅមន្ទីរ​ពេទ្យ​​​បង្អែក​ខេត្ត​​ដោយ​​សារ​​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​ជិះ​ម៉ូតូ​​ទៅបុក​​ជាមួយ​​រថយន្ត​​​​​ដឹក​អំបិល​​ នៅ​ចំណុច​​ផ្លូវ​​​កោង​​​​តាម​បណ្ដោយ​​ផ្លូវជាតិ​​លេខ​៣​ចន្លោះ​​​បង្គោល​​គីឡូម៉ែត្រ​​លេខ​​៣៩​​ -៤០​​កាលពី​​ ​​​វេលា​ម៉ោង​​​៦ព្រឹក​ ថ្ងៃ​​ទី​៩ វិច្ឆិកា ស្ថិត​នៅ​​ភូមិ​ផ្សារ​​​​គុម្ព​ឫស្សី ឃុំ​តាំង​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​2012​នៅ​បាត់​ដំបង​មាន​371​លើក​ស្លាប់116​នាក់ របួស​657​នាក់

Posted: 09 Dec 2012 09:55 PM PST

ខេត្ត​​បាត់​ដំបង​ ៖ របាយ​ការណ៍​បូក​សរុប​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​ការិ​យា​ល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​បាន​ឱ្យ​ដឹង​ថា ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ​ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​និង​អ្នក​របួស​ធ្ងន់​មាន​ការ​កើន​ឡើង ដែល​មន្ត្រី​​ជំនាញ​បញ្ជាក់​អំពី​មូល​ហេតុ​នេះ​ថា បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ល្បឿន​លើស​កំណត់​ និង​ស្លាកសញ្ញា​ចរាចរណ៍​មិន​គ្រប់​គ្រាន់​តាម​ដង​ផ្លូវ​ជាតិ និង​បណ្តា​ផ្លូវ​នានា​ដែល​ទើប​ស្ថាប​នា​រួច​ថ្មី​ៗ ។

ជុំវិញ​ហេតុ​ការណ៍​អគ្គិភ័យ​នៅ​ខេត្ត​ស្ទឹង​ត្រែង-ព្រះវិហារ​និង​កំពត​កើត​ឡើង​បន្ត​បន្ទាប់

Posted: 09 Dec 2012 09:50 PM PST

បន្ទប់​ស្តុក​ទំនិញ​គ្រឿង​​ទេស​ដែល​ឆេះ​នៅ​ក្រុង​ព្រះវិហារ
ខេត្ត​ព្រះ​វិហារ​ ៖ ​​ទំនិញ​​​​គ្រឿង​ទេស​​​​ក្នុងបន្ទប់​​​​បាន​​​​​ត្រូវ​ភ្លើង​ឆេះ​​​ហ្មត់​​ទាំង​ព្រឹក​​ បើ​គិត​ជា​​​ទឹក​ប្រាក់​​​មិនតិច​​ជាង​​​៥.០០០​ដុល្លារ​​​​​អាមេរិក​ទេ ​ទោះ​បីជា​យ៉ាង​ណា​​ ​​បាន​​​រថយន្ត​​​​ពន្លត់​​​អគ្គិ​ភ័យ​​​របស់​​ស្នង​​​​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​​ ទៅ​​បាញ់​ពន្លត់​​ទប់​ស្កាត់​​​​​ទាន់​​​​​​មិន​​ឆេះ​​រាល​ដាល​​​​​​ដល់​ផ្ទះ​អ្នក​ជិត​ខាង​​​​​ដែល​នៅ​​ជាប់​ៗ​គ្នា។ ​ហេតុ​ការ​ណ៍​​​​នេះ​បាន​កើត​ឡើង​​​​​កាល​ពី​វេលា​ម៉ោង​​​១១​និង​​៣០​​នាទី​ព្រឹក​​​ថ្ងៃ​ទី​​៨​​ ធ្នូ​​​ ក្នុង​លំនៅ​​​ឋាន​អាជី​វ​ករ​​​លក់​គ្រឿង​ទេស​​​​​​មួយ​ខាង​ត្បូង​​​ផ្សារ​​​កំពង់​​

ឃាតករ​វាយ​សម្លាប់​មេការ​ក្នុង​ការ​ដ្ឋាន​សង់​ភោជនីយ​ដ្ឋាន​តាម​ចាប់​ដល់​ស្រុក​បារាយណ៍​កំពង់​ធំ

Posted: 09 Dec 2012 09:45 PM PST

ជន​ដៃ​ដល់​ជា​ឃាតក​រត្រូវ​បាន​ចាប់​ខ្លួន 
រាជ​ធានីភ្នំពេញ​ ៖ ឃាតករ​សម្លាប់​មេការ​សំណង់នៅ​ក្នុងការដ្ឋាន​សំណង់​ភោជនីយ​ដ្ឋាន​យី​ហោឡុងស៊ីនលក់​គ្រឿងសមុទ្រ​ និងសាច់​អាំង​ដែល​មានទីតាំង​ទល់មុខកំពង់​ដ​អរិយក្សត្រ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ត្រូវបាន​កម្លាំង​នគរ​បាល​ខណ្ឌដូនពេញ ដឹកនាំដោយ​លោក​វរ​សេនីយ៍​ត្រី ញ៉ែម សៅណុល សហការ​ជា​មួយ​នគរ​បាល​ស្រុក​បារាយណ៍ ខេត្ត​​កំពង់​ធំ តាម​ប្រមាញ់​ចាប់បាននៅ​ភូមិព្រែក​ក្រោល​ ឃុំ​ត្នោត​ជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ

ទាហាន9​នាក់​ទៀត​បន្ត​ពុល​ត្រូវ​បាន​ញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​អ្ន​ក​ស្លាប់​បាន​ឡើង​ដល់​3​នាក់

Posted: 09 Dec 2012 09:40 PM PST

អ្នក​រងគ្រោះ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​យោធ​ភូមិ​ភាគ​ទី​៤
ខេត្ត​​ឧត្តរ​មាន​ជ័យ ៖ ប្រភព​​​ព័ត៌​មាន​​បាន​​ឱ្យ​ដឹង​ថា មក​​ទល់​​ពេល​នេះ​​ចំនួន​​ទាហាន​ដែល​ស្លាប់​​​ដោយ​អាការៈ​​ពុល​​បាន​​ឡើង​​ដល់​​៣​នាក់​​ហើយ ទោះ​បី​ជា​​បែប​ណា មូល​​ហេតុ​​​​​បង្ក​​ឱ្យ​មាន​​​ការ​ពុល​​ដែល​ធ្វើ​​ឱ្យ​​ទាហាន​​​​ឈរ​ជើង​តាម​​​​​​ចំណុច​​ព្រំ​ដែន​​​​ស្លាប់​៣​​នាក់ និង​​ធ្លាក់​ខ្លួន​​ឈឺ​​១៩​​នាក់​ ត្រូវ​នាំ​ទៅ​​សង្គ្រោះ​​​​នៅ​មន្ទីរ​ពេទ្យ​ ​​នៅ​តែ​មិន​ទាន់​ដឹង​​ថា​​ការ​ពុល​​​គួរ​​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​​បណ្តាល​មក​ពី​​អ្វី​នោះ​ទេ ។

បុគ្គ​លិក​និយោ​ជិត​កាស៊ីណូ​ត្រូពី​កាណា បះ​បោរធ្វើ​កូដ​កម្ម​ការមិ​ន​ចុះ​សម្រុង​ដោយ​សារ​ទាម​ទារ​ឱ្យ​មេស​ហ​ជីព​ធ្វើ​ការ​វិញ

Posted: 09 Dec 2012 09:35 PM PST

ការប្រឈមមុខគ្នារវាងសន្តិសុខនិងក្រុមអ្នកតវ៉ា 
ក្រុង​​ប៉ោយ​ប៉ែត​ ៖ បុគ្គ​លិក​​ក្រុម​ហ៊ុន​​​កា​ស៊ី​ណូ​​ត្រូ​ពី​កាណា​​ប្រមាណ​ជិត​​២០០​នាក់​ បាន​​នាំ​គ្នា​ធ្វើ​កូដ​កម្ម​ ដោយ​មាន​​សរសេរ​​ជា​អក្ស​រ​​ លើក​​បដា​​ទាម​ទារ​​​ឱ្យ​ក្រុម​ហ៊ុន​​​​ដោះ​ស្រាយ​​នូវ​លក្ខ​ខណ្ឌ​​ចំនួន​​៦​ចំណុច​​ កាល​​ពី​​វេលា​​ម៉ោង​​៦​​ព្រឹក​ថ្ងៃ​ទី​​៨ ធ្នូ ​នៅ​​​​ក្នុង​បរិវេណ​​កា​ស៊ី​ណូ​ ។ ​នៅ​​ក្នុង​​ហេតុ​ការណ៍​​ដែល​​​បុគ្គលិក​​កា​ស៊ី​ណូ​​​​ត្រូ​ពី​កា​ណា​​​​នាំ​គ្នា​​​ធ្វើ​​​​កូដ​កម្ម​​នេះ​ ​គេ​ឃើញ​​​​លោក ​ង៉ោ ​ម៉េងជ្រួន​អភិបាល ​ក្រុង​​ប៉ោយ​បែ៉ត​​​​​ដឹក​នាំ​​កម្លាំង​សមត្ថ​​កិច្ចចម្រុះ​​​ចុះ​​​ដល់​​កន្លែង​​កើត​ហេតុ​​

គប់គ្រាប់​បែក​ចូល​រោ​ងការ ស្លាប់​ស្ត្រី​ម្នាក់ របួស​ធ្ងន់​ស្រាល​8​នាក់

Posted: 09 Dec 2012 09:30 PM PST

សមត្ថកិច្ចពិនិត្យកន្លែងគ្រាប់បែកផ្ទុះទាំងយប់ 
ខេត្ត​កំពត ៖ គ្រាប់​បែក​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​លាន់​កក្រើក​ចូល​រោង​មង្គល​ការ​ ខណៈ​កំពុង​ប្រារព្ធ​ពិធី​សូត្រ​មន្ត​ នៅ​ក្នុង​ភូមិ​ភ្នំត្រែល ឃុំ​ភ្នំកុង​ ស្រុក​អង្គ​រជ័យ កាល​ពី​វេលា​ម៉ោង​ជាង​៦​ល្ងាច​ថ្ងៃ​ទី​៨ ធ្នូ ។ គ្រាប់​បែក​ដែល​ផ្ទុះ​នោះ​ត្រូវ​បាន​គេ​អះ​អាង​ថា ត្រូវ​បាន​មនុស្ស​មិន​ស្គាល់​មុខ​​គប់​ចូល​ធ្លាក់​ចំ​តុ​ភ្ញៀវ​ដែល​កំពុង​ហូប​បាយ​ បណ្តា​ល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​៨​នាក់​រង​របួស​ធ្ងន់​និង​ស្រាល​ ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ​លី ជ្រាង អាយុ​៦៥​ឆ្នាំ​ នៅ​ផ្ទះ​លេខ​២៤៣​

ជុំវិញ​ការ​អនុ​ម័ត​ច្បាប់​ហិរញ្ញ​វត្ថុ​ឆ្នាំ2013​កា​ររារាំង​របស់​បក្ស​ជំទាស់​ក្នុង​សភា​បាន​ទទួល​បរា​ជ័យ

Posted: 09 Dec 2012 09:20 PM PST

រាជ​ធានីភ្នំពេញ៖ រដ្ឋសភា​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ បាន​អនុម័ត​ច្បាប់​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៣ ដោយ​សំឡេង​គាំ​ទ្រ​៧៨​លើ​៨៨​សំឡេង​ បើ​ទោះ​បី​ជា​មាន​​ការ​ខិត​ខំ​​ព្យា​យាម​កែ​ប្រែ​ចំនួន​ទឹក​​ប្រាក់​នៃ​ច្បាប់​ហិរញ្ញ​វត្ថុ​សម្រាប់​ការគ្រប់​គ្រង​ឆ្នាំ​២០១៣ ​ពី​​​សំណាក់​​​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម ​រង្ស៊ី​ ​និង​គណបក្ស​សិទ្ធិ​មនុស្ស​​​យ៉ាងណា​ក៏​ដោយ​។ ​នៅ​ក្នុង​ច្បាប់​នេះ​មន្ត្រី​រាជ​ការ​ស៊ីវិល​នឹង​ត្រូវ​បាន​ដំឡើង​​ប្រាក់​បៀ​​វត្ស​ចំនួន​២០%​ផង​

ជុំវិញ​ការ​ឆេះ​ផ្សារ​រាត្រី​សៀម​រាប​កណ្តាល​ក្រុង​ទេស​ចរណ៍

Posted: 09 Dec 2012 09:10 PM PST

ស្ថានភាពតូបក្នុងផ្សាររាត្រីដែលក្លាយជាចំណីភ្លើង  
ខេត្តសៀម​រាម ៖ ឧប​ទ្ទវ​ហេតុ​ដ៏​អាក្រក់​​បំផុត​មិន​ធ្លាប់​​មាន​​នៅ​​កណ្តាល​ក្រុង​សៀម​រាប​បាន​ជំរុញ​ឱ្យ​​​ក្រសួងមហាផ្ទៃ​ចាត់​មន្ដ្រី​ចុះ​មក​ពិនិត្យ​ករណី​ឆេះផ្សារ​រាត្រី​សៀមរាប ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​​​ស្រី​-​ប្រុស ចាស់​ ក្មេងចំនួន៨ ​​នាក់ ​​របួស​ធ្ង​​ន់​ចំនួន​២នាក់​​ និង​ខូចខាតគិ​ត​ជា​​ទឹក​ប្រាក់​​អស់​​ប្រមាណ​​ជាង​មួយ​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចោរ​​ប្លន់​​​បាញ់​​ប្រហារ​ដេ​​ញ​​បាញ់​​ប្លន់​​ម៉ូតូ​​នៅ​​​ខណ្ឌ​​​សែន​​​សុខ​ បាញ់​​សម្លាប់​​ប្លន់​​កាបូប​​​លុយ​​​នៅ​​​ខណ្ឌ​​ទួល​​គោក

Posted: 09 Dec 2012 09:00 PM PST

សពម្ចាស់ម៉ូតូដែលចោរជិះម៉ូតូតាមបាញ់ប្លន់យកម៉ូតូ 
រាជធានីភ្នំពេញ​ ៖ ​បុរ​សម្នាក់​​​​​​​បានស្លាប់​​​ក្នុង​ថ្លុ​ក​ឈាម​​​​ បន្ទាប់​ពី​​ត្រូវ​ក្រុម​ចោរ​​​​២​នាក់​​បាញ់​ប្លន់​យក​​ម៉ូតូ​ឌ្រី​ម​​សេ​១២៥​​ ពណ៌​ខ្មៅ​​មួ​យ​គ្រឿង​​​​​​​​កាលពី​​​វេលា​ម៉ោង​​​១២​​យប់​​​ថ្ងៃទី​៨ ធ្នូ​​ ​ឆ្នាំ​២០១២​ ​នៅ​មុខ​ភូមិ​គ្រឹះ​​លេខ​​​១៦៨​ ស្ថិត​ក្នុង​ភូមិ​រោង​ចក្រ​ សង្កាត់​​​​​ភ្នំ​​ពេញ​ថ្មី​​​ ខណ្ឌ​​សែន​សុខ ។ ​​​ភ្លាម​​នោះ​ជន​រង​គ្រោះ​​​​​​​មិន​​ទាន់​​ត្រូវ​បាន​សមត្ថ​កិច្ច​​ស្គាល់​អត្ត​សញ្ញាណ​​​​ទេ​ ហើយ​ក៏​មិន​​ទាន់​មាន​ក្រុម​គ្រួសារ​​​មក​មើល​ដែរ​​​​ក្រោយ​ពេល​កើត​ហេតុ​ ។​

យុវតី​​ម្នាក់​​រួច​ផុត​ជីវិត​ក្នុង​ហេតុការណ៍​លង់​ទឹក​

Posted: 09 Dec 2012 08:13 PM PST

យុវតីដែល​រួច​ផុតពី​​ហេតុការណ៍​លង់​ទឹក​
ខេត្ត​ព្រះសីហនុ ៖ យុវតីវ័យ​ក្មេង​​ម្នាក់​​បាន​រួចផុត​ជីវិត​ក្នុង​ហេតុការណ៍​​លង់​ទឹក​កាល​ពីវេលា​ម៉ោង៤រសៀល​​ថ្ងៃទី៨ ធ្នូ ២០១២ ​នៅ​ចំណុច​​​ឆ្នេរ​កាំសាប ស្ថិត​ក្នុង​​សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហនុ ​ដែល​​ការ​លង់​នេះ​ពុំ​​​មាន​សង្ឃឹម​ថា ជួយ​សង្គ្រោះ​បាន​នោះទេ ។ ​តាម​ការ​ឱ្យ​​ដឹងពី​ស្ត្រី​​ឈ្មោះ​ស៊ូ ​ថុល អាយុ​៤៦​ឆ្នាំ ​មាន​ទីលំនៅ​ក្រុម​៩ ភូមិ​៦ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ ​ដែល​ត្រូវជា​ម្តាយ​យុវ​តី​រង​គ្រោះ​​​ឱ្យ​ដឹង​ថា

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធជាង​១០០នាក់ ដង្ហែ​ក្បួន​ដាក់ញត្តិ​ទៅ​ក្រសួង​ការងារ

Posted: 09 Dec 2012 07:55 PM PST

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធជាង​១០០នាក់ ដង្ហែ​ក្បួន​ដាក់ញត្តិ​ទៅ​ក្រសួង​ការងារ
​រាជធានីភ្នំពេញ​ ៖ សមាគម​ប្រជាធិបតេយ្យ​​ឯករាជ្យនៃសេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធ​ ដែល​មានទីតាំង​នៅភូមិត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ​​ ជាង​១០០នាក់​បាននាំគ្នា​ជិះរថយន្ត​ និងម៉ូតូកង់បី​ដង្ហែក្បួន​តាមផ្លូវ​២៧១ ឆ្លង​កាត់​ផ្លូវ​កម្ពុជាក្រោម​ឆ្ពោះ​ទៅក្រសួង​ការងារ​​ និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ដើម្បី​ដាក់ញត្តិ​ទាមទារ​លក្ខខណ្ឌ​​៧ចំណុច ​ដែលការទាមទារនេះ ធ្វើឡើង​​​កាល​ពី​វេលាម៉ោង​

ការិយា​ល័យ​​ច្រក​ចេញ​ចូ​ល​តែ​មួយ​​​រួម​ចំណែក​​កាត់​បន្ថយ​​​អំពើ​​ពុក​រលួយ​

Posted: 09 Dec 2012 07:45 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
ខេត្ត​កំពង់​ចា​ម ៖ «តាម​​រយៈ​​ការ​បង្កើត​​​​​ច្រក​ចេញ​​ចូល​​តែ​មួយ​​​ ​គឺ​ពិត​​ជា​បាន​រួម​ចំណែក​​​ក្នុង​ការ​កាត់​បន្ថយ​​​អំពើ​​ពុក​រលួយ»​​ ។ នេះ​ជា​ប្រ​សាសន៍​​​របស់​លោក​​ជា​ សុខរិទ្ធ​ ​អភិ​បាល​​​​ក្រុង​សួង​​​ថ្លែង​​កាល​ពី​​រសៀល​​ថ្ងៃ​ទី​​៧ ​ធ្នូ ​​ក្នុង​​វេទិកា​​​សាធារណៈ​​ប្រចាំ​ឆ្នាំ​​២០១២​​​ នៅ​ចំណត​​រថយន្ត​​​ក្រុង​សួង ។ ​វត្ត​មាន​​ចូលរូម​​នា​ឱកាស​​នោះ​គេ​សង្កេត​​ឃើញ​មាន​​លោក​ស៊ឹម ​ស៊ី​ថូវ ​ក្រុម​ប្រឹក្សា​​ក្រុង​សួង​ លោក​​​វរ​

ម៉ូតូ​​2​គ្រឿង​​បុក​គ្នា​របួស​​​3នាក់​​ស្លាប់​ម្នាក់​​ដោយសារ​​រថយន្ត​កិន​ថែម​

Posted: 09 Dec 2012 07:45 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ នារី​ម្នាក់​​​បាន​ស្លាប់​ និង​មនុស្ស​៣នាក់​ផ្សេង​ទៀត​​​បានរ​ង​របួស​​ធ្ងន់​ដោយ​សារ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​​បាន​កើតឡើង​​នៅលើ​កំណាត់​​ផ្លូវ​វេង​ស្រេង​​ភូមិ​ដំណាក់​​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលាម៉ោង​​៩​និង​២០​នាទី​យប់​ថ្ងៃទី​​៨ ធ្នូ ។

អ្នក​​រួម​ភេទ​ដូច​គ្នា​140​​គូ​រៀប​​ការ​​លើ​ក​ដំបូង​​នៅ​រដ្ឋ​វ៉ា​ស៊ីន​តោន​

Posted: 09 Dec 2012 07:44 PM PST

ពួក​អ្នក​រួ​ម​​ភេទ​​​ដូច​គ្នា​​​​ពេល​រៀប​​ការ​​
ពួក​​អ្នក​រួម​ភេទ​​ដូចគ្នា​​​ចំនួន​​១៤០​​គូ​​​​បាន​នាំ​គ្នា​​រៀប​ការ​​​​កាល​ពី​ថ្ងៃ​ទី​​៩​ ធ្នូ ​នៅ​ទី​ក្រុង​​ស៊ី​​អេ​​ថ​ល​ សហ​រដ្ឋ​​អា​មេរិក​​​ដែល​​នោះ​ជា​​លើក​​ដំបូង​​​ដែល​មាន​​កា​ររៀប​​ការ​​​រវាង​បណ្តា​​អ្នក​​​​រួម​ភេទ​​ដូច​គ្នា​​នៅ​រដ្ឋ​​​វ៉ា​ស៊ីន​តោន​ ។​​​រដ្ឋ​​វ៉ា​ស៊ីន​តោន​​នា​ភាគ​​ពាយ័ព្យ​​សហ​រដ្ឋ​អា​េម​រិក​​បាន​អ​នុម័ត​​កាល​ពី​​ថ្ងៃ​ទី​​៦ ​​វិច្ឆិកា នូវ​​​​​ច្បាប់​អនុញ្ញាត​​ឱ្យ​​មាន​​ការ​រៀប​​​ការ​​រវាង​មនុស្ស​​ដែល​មាន​ភេទ​​ដូច​គ្នា​​​​ ដូច​ជា​​រដ្ឋ​​មេន និង​​រដ្ឋ​​ម៉ា​រី​​ឡែន​​ដែរ ។

តួក​គី​​បដិ​សេ​ធ​​មិន​​ផ្តល់​​មូល​និធិ​​ដល់​ការ​ប្រណាំ​​F1 Turkish Grand Prix

Posted: 09 Dec 2012 07:44 PM PST

រដ្ឋាភិ​​បាល​តួកគី​បាន​​ទាត់​ចោល​នូវ​​យោ​បល់​ដែល​​សុំ​ឱ្យ​ខ្លួន​​​ផ្តល់​ជា​​មូល​និធិ​ជួយ​​សង្គ្រោះ​ដល់​កម្ម​វិធី​ប្រ​ណាំង​រថយន្ត​ Grand​ Prix​លើ​ទឹក​ដី​តួកគី​ ។​ក្រុម​អ្នក​រៀប​ចំ​ការ​ប្រ​ណាំង​ក្នុង​ប្រ​ទេស​ដែល​បានចរ​ចា​គ្នា​ជាច្រើន​លើក​ជា​មួយ​លោក​ Bernie Ecclestone​ប្រធាន​ហ្វមមូ​ឡា​វ័ន​ពិភព​លោក​បាន​ថ្លែង​ថា ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង Turkish Grand Prix មាន​ជី​វិត​រស់​នៅ​បាន​​អា​ស្រ័យ​ទៅ​លើ​

រថយន្ត​២គ្រឿង​​បើក​​ងាក​ចេញ​បន្តិច​ប៉ះ​ជាប់​​គ្នា​ខូច​ខាត​តិច​តួច​ តែ​ចរចា​យូរម៉ោង​

Posted: 09 Dec 2012 07:41 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ទួរីស​​ដឹក​ភ្ញៀវ​​របស់​សណ្ឋា​គារ​​ណាហ្គា​វើល បើក​ងាក​ក្បាល​រេ​ចេញក្រៅ​​បន្តិច បណ្តាល​ឱ្យ​កៀប​​ជាប់​រថយន្ត​​ហាយឡែន​ឌ័រ ពណ៌​ទឹក​ប្រាក់ ដែលបើក​​ពី​ក្រោយ​​បម្រុង​នឹង​បើក​​វ៉ា បណ្តាល​ឱ្យ​​ប៉ះ​ជាប់​​គ្នា​ក្រពឹត​តិច​តួច តែ​ការ​ចរចា​រាប់​ម៉ោង​​ទើប​ត្រូវគ្នា​ ។ គ្រោះ​ថ្នាក់​នេះ​​កើតឡើង​កាលពីវេលា​ម៉ោង​​៨​និង​១៥​នាទី​យប់​ថ្ងៃទី​​៩ ធ្នូ ២០១២ នៅតាម​បណ្តោយមហា​វិថី​ព្រះ​មុនីវង្ស ​ក្នុងសង្កាត់​​បឹង​កេង​កង​ទី​១ ខណ្ឌ​​ចំការ​មន ។

ឆក់ទូរស័ព្ទ​​អាយ​ហ្វូន​របស់​ស្ត្រី​ជន​ជាតិ​​បរទេស​ ចាប់​ជនសង្ស័យ​បាន​ម្នាក់​

Posted: 09 Dec 2012 07:36 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ជន​ល្មើស​២​នាក់​ជិះ​ម៉ូតូ​​លើ​ផ្លូវ​បញ្ច្រា​សទិស​ដៅ​ចរាចរណ៍​ទៅ​ឆក់​ទូរស័ព្ទ​ដៃ​​ម៉ាក​អាយ​ហ្វូន​​របស់​ស្ត្រីជនជាតិ​បរទេស​​ដែល​កំពុង​តែ​ឈរ​និយាយ​ទូរស័ព្ទ​​នៅ​មុខ​ក្រុម​ហ៊ុន​ Mobitel បានសម្រេច ហើយ​បើក​​ម៉ូតូឆ្លង​ផ្លូវទៅ​​ខាង​ស្តាំ​វិញ តែ​ត្រូវ​កង​រាជ​អាវុធហត្ថ​​ខណ្ឌ​ចាប់​បាន​អ្នក​ឆក់​ពីក្រោយ ។ ​ហេតុការណ៍​នេះកើតឡើង​កាលពីវេលា​ម៉ោង​​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១០ ធ្នូ ២០១២ នៅ​មុខ​ក្រុម​ហ៊ុន​ Mobitel តាម​​មហា​វិថី​​ព្រះ​សីហនុ ​

​គណៈ​បញ្ជា​​ការ​ឯកភាព​ខណ្ឌ​​ចំការ​​មន​ចុះ​​ធ្វើរដ្ឋបាល​​តាមបណ្ដោយ​​វិថី​សុធារស​

Posted: 09 Dec 2012 07:30 PM PST

​គណៈ​បញ្ជា​​ការ​ឯកភាព​ខណ្ឌ​​ចំការ​​មន​ចុះ​​ធ្វើរដ្ឋបាល​​តាមបណ្ដោយ​​វិថី​សុធារស​
រាជធានីភ្នំពេញ​ ៖ នា​​រសៀល​ថ្ងៃទី​៧​ ធ្នូ ​កន្លង​មក​នេះ ​គណៈ​បញ្ជាកា​រ​ឯក​ភាព​ខណ្ឌ​ចំការ​មន​ ​រួម​មាន​លោក​ជ​ គឹម​ស៊រ​ លោក​ព្រហ្ម​ សំខា​ន់​​លោក​ប៊ុន​ សុភ័ក្ត្រ​ ដែល​ជា​អភិបាល​រង​ខណ្ឌ​​​​​​និង​​​​លោក​គល់​​ យី​​ ​អធិការ​រង​នគរ​បា​ល​​ខណ្ឌ​ ​បាន​ដឹក​នាំ​កម្លាំ​ង​ចុះ​ធ្វើ​រដ្ឋ​បាល​រៀប​ចំ​សណ្តាប់​ធ្នាប់​តាម​បណ្តោយ​វិថី​សុធា​រស​ និង​តាម​បន្ទប់​ផ្ទះ​ជួល​នាន​ា​ ក្នុង​ភូមិ​សាស្ត្រ​​សង្កាត​់​ទន្លេបាសាក់ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!