Koh Santipheap Daily

Koh Santipheap Daily


​ទី​​ស្នាក់ការ​កណ្ដាល​​ប្រាសាក់​ថ្មី​បង្ហាញ​​ពីការ​តាំ​ង​ចិត្ត​​ដ៏​រឹង​មាំ​ និង​បង្កើនជំនឿ​ចិត្ត​

Posted: 12 Dec 2012 11:00 PM PST

រាជ​ធានី​ភ្នំពេញ​ ​១២ ធ្នូ ​២០១២ ៖ ​​គ្រឹះ​​ស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​​ល្បីឈ្មោះ​​ឈាន​មុខ​គេ​​នៅ​កម្ពុជា ​ ។ ប្រា​សាក់​ ​បាន​បើក​សម្ពោធ​​ជា​ផ្លូវការ​​ទី​ស្នាក់​ការ​កណ្ដាល​​ថ្មី​ នៅ​រាជ​ធានី​ភ្នំពេញ បេះ​ដូង​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​បង្ហាញ​​ពី​ការ​តាំង​ចិត្ត​​ដ៏​រឹងមាំ​​ចំពោះ​​ទី​ផ្សារ​មី​ក្រូ​​ហិរញ្ញ​​វត្ថុ​កម្ពុជា​ ​។ ពិធី​សម្ពោធ​​ជា​ផ្លូវការ​នេះ​​ ត្រូវបាន​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​ទី​ស្នាក់​ការ​​​កណ្ដាល ​ប្រាសាក់​​​ស្ថិត​នៅ​​​តាម

ជន​ជាតិ​ដើម​​ភាគ​តិច​​ជួប​​ជុំ​គ្នា​បង្ហាញ​​ពី​ប្រពៃណី​ និង​ទំនៀមទម្លាប់​​ដូន​តា

Posted: 12 Dec 2012 10:45 PM PST

ជន​ជាតិ​ដើម​​ភាគ​តិច​​ជួប​​ជុំ​គ្នា​បង្ហាញ​​ពី​ប្រពៃណី​ និង​ទំនៀមទម្លាប់​​ដូន​តា
រាជ​​ធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃទី១១​ ធ្នូ ​ក្រុម​តំណាង​​ជន​​ជាតិ​​ដើមភាគតិច​ចំនួន​៤​ក្រុម​ក្នុង​ចំណោម​២៤​ក្រុម​នៅ​កម្ពុជា​ ​បានជួប​ជុំគ្នា​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន ។ ​​តំណាង​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ ​បានលើក​បង្ហាញ​ពីប្រវត្តិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​សរុប​​មាន​ប្រមាណ​១៩៧.០០០​នាក់​ មាន​ចំនួន​២​៤​ក្រុម​រស់នៅក្នុង១៤​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​​នៃ​តំបន់​ព្រៃភ្នំ​ ​។

ប្រជា​ពល​រដ្ឋ​​នៅ​ស្រុក​​ពួក​បាន​ទទួល​​​សេវា​ពិនិត្យ​ព្យា​បាល​​ជំងឺ​​ភ្នែកឥត​គិត​​ថ្លៃ និង​​អណ្តូង​ទឹក​

Posted: 12 Dec 2012 10:30 PM PST

ប្រជា​ពល​រដ្ឋ​​នៅ​ស្រុក​​ពួក​បាន​ទទួល​​​សេវា​ពិនិត្យ​ព្យា​បាល​​ជំងឺ​​ភ្នែកឥត​គិត​​ថ្លៃ និង​​អណ្តូង​ទឹក​
ខេត្ត​សៀមរាប​ ៖ ប្រជាពលរដ្ឋ​ចំនួន​៤០០ គ្រួសារ​មក​ពី​ភូមិ​ចំនួន​៣ នៃ​ឃុំ​ចំនួន​២​ផ្សេង​គ្នា ក្នុងស្រុក​ពួក គឺ​​​ឃុំ​ល្វា​ និង​ឃុំ​សសរ​ស្ដម្ភ ​​​បាន​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​​ទូទៅ និង​ភ្នែក​​​ដោយ​​ឥត​គិតថ្លៃ​ ព្រម​ទាំង​ទទួល​គម្រោង​ទឹក​ស្អាត​ពី​​ក្រុម​គ្រូពេទ្យ​ស្ម​័គ្រ​ចិត្ដ​នៃ​សមាគម​​រ៉ូ​តា​រី​ ក្លិប​​រ៉ូ​តារី​អង្គរ​ និង​ក្លិប​តៃប៉ិ​​ អេ​លី​ត​ របស់​​សប្បុ​រស​​ជន​ចិន​​​ ។

​ក្មេងប្រុស​​ទៅ​ឃ្វាល​ទា​ប្រទះ​​ឃើញ​​គ្រាប់ឡង់​យកឈើ​​ដំ​លេង​ផ្ទុះ​​រង​របួស​​ធ្ងន់​

Posted: 12 Dec 2012 10:00 PM PST

ក្មេងប្រុស​ដែលរងគ្រោះ
ខេត្ត​បន្ទាយ​មានជ័យ​ ៖​ ក្មេង​ប្រុស​ម្នាក់​បាន​រងរបួសយ៉ាងធ្ងន់​ និងត្រូវ​​បាន​​បញ្ជូន​​មក​សង្គ្រោះ​​​ជា​បន្ទាន់​នៅម​ន្ទី​រពេទ្យ​បង្អែក​មិត្ត​ភាព​កម្ពុជា​-​ជប៉ុន​​ នៅ​ស្រុក​មង្គល​បុរី​ ​ខណៈទៅ​ឃ្វាល​​​​ទា​ប្រទះ​ឃើញគ្រាប់​ឡង់​១​គ្រាប់​មិន​ទាន់​ផ្ទុះ​​នៅ​​លើដំបូក​ជាប់​​​ស្រែ​ក៏យក​​ឈើដំ​លេង​បណ្តា​ល​ឲ្យ​ផ្ទុះ​លាន់​​ឮ​កក្រើក​​ដី ​។ ​ហេតុ​​ការណ៍​​នេះ​​បាន​កើត​ ​ឡើង​​កាល​ពី​​វេលា​ម៉ោង​៧​​ និង​៤០​នាទី​ ព្រឹក​ថ្ងៃទី​១០​ ​ធ្នូ​ ​​នៅ​

ទុស្សេ​ចរន្ត​ការ​ដ្ឋាន​សំណង់​បណ្តាល​ឱ្យ​ចរន្ត​អគ្គិ​សនី​ដាច់​មួ​យចំហៀង​រាជ​ធានី

Posted: 12 Dec 2012 09:55 PM PST

រថយន្ត​របស់​មន្ត្រី​អគ្គិសនី​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ 
រាជធានី​ភ្នំពេញ ៖ ចរន្ត​​អគ្គិសនី​​មួយ​​​ចំហៀង​​រាជធានី​​​ភ្នំពេញ​​ប៉ែក​ខាង​លិច​​ត្រូវ​​បាន​​ផ្តាច់​​​ភ្លាមៗ​​ ខណៈ​​​មាន​ការ​​ទុស្សេ​ផ្ទុះ​​ឧបករណ៍​​យោង​ខ្សាច់​និង​ឥដ្ឋ​​​នៅ​ការដ្ឋាន​​សំណង់​​ដែល​​កំពុង​​យោង​​​​​យក​ទៅ​​កាន់​ជាន់​ទី​២​​ ហើយ​ក៏​​បណ្តាល​​ឱ្យ​កម្ម​ករ​សំណង់​ម្នាក់​​រង​​របួស​ធ្ង​ន់​ផង​ដែរ​ ។ ឧប្បត្តិ​ហេតុ​​​នេះ​​​​បាន​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៨ និង​​៣៦​​នាទី​ព្រឹក​ថ្ងៃ​ទី​​១២ ធ្នូ នៅ​​តាម​ផ្លូវ​​ណត​​ប្រ៊ីត មុខ​​ផ្ទះ​​ល្វែងកំពុង​​សាង​សង់​​៦​ល្វែង​ទល់​មុខ​​​រោង​ចក្រ​​កាត់​ដេរ​សម្លៀក​​បំពាក់​​​

ហានិ​ភ័យ​កំណាត់​ផ្លូវ​ជាតិ​លេខ7​ក្រចេះ-ស្ទឹង​ត្រែង​រថយន្ត​យីឌុប​ដឹក​ឈើ​រាប់​សិប​គ្រឿង​កំពុង​បំផ្លាញ​ផ្លូវ​នេះ

Posted: 12 Dec 2012 09:50 PM PST

ខេត្ត​ក្រចេះ​ ៖ ប្រជា​ពល​រដ្ឋ​រស់​នៅ​​​តាម​ដង​ផ្លូវ​​ជាតិ​​លេខ​​៧ បាន​ប្រាប់​​ឱ្យ​ដឹង​ថា រថយន្ត​យីឌុប​​ដឹក​ឈើ​​របស់​ក្រុម​ហ៊ុន​​ដី​សម្បទាន​​​សេដ្ឋ​កិច្ច​​កំពុង​​​​បំ​ផ្លាញ​​ផ្លូវជាតិ​​​ ខណៈ​​ពេល​ស្ថាន​ភាព​ផ្លូវ​​​ជាតិ​លេខ​៧​នេះ​​ (ក្រចេះ​-ស្ទឹង​ត្រែង​) ត្រូវ​ខូច​ខាត​​ស្ទើរ​តែ​ទាំង​​ស្រុង រី​ឯ​ការ​​ដឹក​ជញ្ជូន​​ឈើ​​របស់​​ក្រុម​ហ៊ុន​​តាម​រថយន្ត​​យីឌុប​​កំពុង​កើត​មាន​​ពេញ​​បន្ទុក​​​ជា​រៀង​រាល់​​យប់ ។ ការ​​ស្ថាបនា​ផ្លូវ​ជាតិ​​ដ៏​ល្អ​ស្អាត​​ក្រោម​​នយោ​បាយ​​របស់​រាជ​រដ្ឋា​ភិ​បាល​​ ដែល​មាន​​សម្តេច​អគ្គ​មហា​​

រថយន្ត​ចំណុះ​2,5​តោន​បុក​គ្នា​យក​ចាញ់-ឈ្នះ ស្លា​ប់​2​នាក់

Posted: 12 Dec 2012 09:45 PM PST

ទិដ្ឋភាពរថយន្តកូរ៉េទាំង២គ្រឿងដែលត្របាក់គ្នាខ្ទេច 
ខេត្ត​កំពង់​ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​កាលពី​វេលាមោ៉ង​​២​និង​១៥នាទី ​​រំលងអធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី​១២ ធ្នូ នៅ​​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ៩៩-​១០០​ ​ចំណុច​ផ្សារ​ពេជ្រនិល​ ​ក្នុង​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ក្នុង​ហេតុ​ការណ៍រថយន្ត​​​​​កូរ៉េ​ចំណុះ២,៥​តោន​២​គ្រឿង​​​​បើក​​បញ្រ្ចាស​ទិស​គ្នា​ ដែល​មួយ​គ្រឿង​​​​​គេ​សង្ស័យ​ថា ងងុយ​ដេក​​បើក​ឆ្លង​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ ​ទើប​បណ្តាល​ឱ្យ​បុក​​ជា​មួយ​រថយន្ត​កូរ៉េ​មួយ​​ទៀត​​ពេញ​​

ព័ទ្ធផ្ទះ​មេតុង​ទីន​3ថ្ងៃហើយ​ទារសង​70​ម៉ឺន​ដុល្លារ

Posted: 12 Dec 2012 09:40 PM PST

លំនៅឋានត្រូវបានព័ទ្ធខ្លាចរត់ 
រាជធានី​ភ្នំពេញ​ ៖ លំនៅ​ឋាន​ស្ត្រី​​មេតុង​ទីន​​​​​ឈ្មោះ​ស្រី រ៉ាវី ​​ អាយុ​៤០ឆ្នាំ ​​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ថ្មី​​ សង្កាត់ព្រែកថ្មី​ ​ខណ្ឌមានជ័យ ​ត្រូវបាន​​សមាជិក​​ប្រមាណ​​១៥០នាក់​​នាំគ្នា​​​ឡោម​ព័ទ្ធ​​មិន​​ឱ្យស្ត្រី​មេ​តុង​ទីន​រូប​នោះ​ចេញ​​ទៅណា​​បាន​​​​​​រយៈ​ពេល​​​បីថ្ងៃ​​ជាប់​ៗ​​​គ្នា​ គឺ​ចាប់​តាំង​​ពីថ្ងៃ​​ទី​៩ ​ដល់​ថ្ងៃ​​ទី​​១១​ ធ្នូ ​ក្នុង​​​​គោលបំណង​​ទាម​ទារ​​​​ប្រាក់​​​​​របស់​ពួក​គេ​វិញ​​​ដែល​​សរុប​​ទាំង​អស់​​មាន​ចំនួន​ប្រមា​ណ​​​៧០​​ម៉ឺន​ដុល្លារ ។

ព្រាត់​ស្នេហ៍​ប្រេះ​ឆា​ដួង​ចិត្ត​ប្រពន្ធ​មិន​ព្រម​ផ្សះ​ផ្សា​គ្នា​វិញ​បុរស​ជាប្តី​ចង.ក​ធ្វើ​អត្ត​ឃាត

Posted: 12 Dec 2012 09:30 PM PST

សពបុរសដែលចង.កសម្លាប់ខ្លួន 
ខេត្ត​កណ្ដាល​៖ ដោយ​សារ​តែជួបស្នេហ៍​​ប្រេះ​ឆា​​ ហើយ​សុំ​ប្រពន្ធ​​ផ្សះ​​ផ្សា​​​វិញ​​​មិន​​បាន ​បុរស​​​ម្នាក់​បាន​គិត​ខ្លី​​ប្រល័យ​ជីវិត​​ខ្លួន​ឯង​ដោយ​​​​យក​​ក្រមា​​ចង​ក​​​នៅ​ក្នុង​​ផ្ទះ​​កាលពី​យប់​ថ្ងៃទី​​១១ ​ធ្នូ ​នៅ​ភូមិ​ព្រែកតាព្រីង ​ឃុំ​សិត្បូ​ ស្រុក​ស្អាង ​បណ្ដា​ល​​​ឱ្យ​ស្លាប់​ចោល​ប្រពន្ធ​វ័យ​​ក្មេង និងកូន​​តូច​ៗ​ពីរ​​នាក់ ​​។ ​សព​​បុរស​ជាប្ដី​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​កាលពី​​វេលា​ម៉ោង​​៦​ និង​​៣០​​នាទីព្រឹក​ ថ្ងៃទី​​១២ ​ធ្នូ ​នៅក្នុង​​ផ្ទះ​​របស់​ខ្លួន​​ដោយ​​​យក​ក្រមា​​អំបោះ​​ចងក​ភ្ជា​ប់​​នឹង​​ធ្នឹមផ្ទះ​ ។

សិស្ស​សាលា​បឋម​សិក្សា​17​នាក់​ពុល សង្ស័យ​ហូ​ប​ដំឡូង​ជ្វា​ឆឹង​ស្ករ

Posted: 12 Dec 2012 09:20 PM PST

សិស្សសាលាដែលពុលត្រូវបាននាំមកកាន់មន្ទីរពេទ្យ 
ខេត្តកំពង់​ឆ្នាំង​ ៖ ​សិស្សសាលា​​បឋម​សិក្សា​​​កៀន​តាម៉ា ​ស្ថិត​​ក្នុង​ភូមិ​កៀន​តាម៉ា​​ ​ឃុំ​កំពង់​អុស​ ស្រុក​ជលគិរី​ ចំនួន​​​​១៧នាក់​ ​ត្រូវ​បាន​​​​អះ​អាង​ថា​​​​​ពុល​​ដំឡូងជ្វាឆឹង​​ស្ករ​បណ្ដាល​ឱ្យ​​ចុក​ក្អួត​ ហើយ​​​ត្រូវ​​​បានក្រុម​គ្រួសារ​​ និងក្រុមប្រឹក្សា​​ឃុំ មេ​ភ​ូមិ​ ដឹក​តាម​​កាណូត​ ​​យកមក​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​​ខេត្ត​ ​។ ហេតុ​ការណ៍​​ភ្ញាក់​ផ្អើល​​នេះ​ បាន​កើត​ឡើង​​​​កាល​ពី​​​​វេលាម៉ោង​​៩ និង​​៣០​នាទី​​​ព្រឹក​ថ្ងៃទី​​១២ ធ្នូ ប៉ុន្តែ​​​ដោយ​សារ​ផ្លូ​វ​ទឹក​មានការ​យឺត​យ៉ាវ​​ទើប​​មក​ដល់​

បទ​​សម្ភាសន៍​​ខុស​ឆ្គង​គ្មាន​​ការ​​យក​​ថ្លៃ​​ធ្វើ​​លិខិត​ឆ្លង​ដែន​​សម្រាប់​និ​ស្សិត​​និង​​ពល​ករ​​ទៅ​​បរទេស​​ទេ

Posted: 12 Dec 2012 09:10 PM PST

រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយ​ករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​​ទិតៀន​​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ដែល​កំពុង​មាន​ប្រជា​ប្រិយ​ភាព​គឺ​ទូរ​ទស្សន៍​CNC​ ដែល​​បាន​​ធ្វើ​ការ​ផ្សាយ​​​បទ​សម្ភាសន៍​មួយ​​​លើក​អំពី​បញ្ហា​ប្រជា​ជន​កម្ពុជា​ធ្វើ​ការ​ចំណាក​ស្រុក​ខុស​ច្បាប់ ​ដោយសារ​ធ្វើ​លិខិត​ឆ្លង​ដែន​​ថ្លៃ​ពេក ។

ទាហាន​​ឈរ​​ជើង​​តាម​​ព្រំ​ដែន​​ដែល​​ពុល​សប្តាហ៍​​មុន​​រក​​ឃើញ​​ថា បណ្តាល​​មក​​ពី​​ស្រា​​លាយ​​ជាតិ​​មេតា​ណុល​

Posted: 12 Dec 2012 09:00 PM PST

ទាហាន​ដែល​រងគ្រោះ​ទទួល​ការ​ព្យា​បាល​
ខេត្ត​​ឧត្តរ​​​មាន​ជ័យ​ ៖​​ ហេតុ​ការណ៍​កាល​ពី​សប្តាហ៍​មុន​ ដែល​កង​កម្លាំង​យោធា​​ផ្នែក​សឹក​រង​ស្រុក​​ត្រពាំង​​ប្រាសាទ​ឈរ​ជើង​នៅ​តាម​ព្រំ​ប្រទល់​កម្ពុជា​-ថៃ​​ ចំណុច​ចំបក់​កោង​ ស្ថិត​ក្នុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ បាន​ពុល​ស្លាប់​បន្ត​បន្ទាប់​៣​នាក់​ និង​ជា​ច្រើន​នាក់​ទៀត​ ត្រូវ​បាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ និង​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​យោធ​ភូមិ​ភាគ​ទី​៤​​ ពេល​នេះ​បាន​​រក​ឃើញ​​ពី​មូល​ហេតុ​​ហើយ​ ។

ប្រទះឃើញព្រះសង្ឃមួយអង្គសុគតក្នុងកុដិ

Posted: 12 Dec 2012 08:15 PM PST

រាជធានីភ្នំពេញ ៖ ព្រះសង្ឃមួយអង្គព្រះនាមឡិះ ហៃ ព្រះជន្ម៤៥​វស្សា​ ត្រូវបា​ន​​គេ​ប្រទះឃើញ​សុគត​នៅ​លើ​គ្រែ​​ក្នុង​កុដិ​​លេខ​២៤ ​ជាន់​ទី​១ ក្នុង​វត្ត​កោះ​ ស្ថិត​ក្នុង​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូនពេញ ​កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​ថ្ងៃទី​១៣ ​ធ្នូ ២០១២ ។

ដោះ​អាវ​ទុក​ដោះកណ្តាល​វាល​ធ្វើបាតុកម្ម​​​មុខ​សភា​​អ៊ុយ​ក្រែន

Posted: 12 Dec 2012 07:47 PM PST

នាំគ្នា​ដោះ​អាវ​​​ទុក​នៅ​កណ្តាល​​វាល​ធ្វើ​បាតុ​កម្ម
​នារី​ជា​សកម្ម​ជន​​នៃ​ចលនា​​​FEMEN ៤នាក់​​បាន​ដោះ​អាវ​ចេញ​​ទុក​ដោះ​កណ្តាល​វាល​​​ធ្វើ​បាតុ​កម្ម​កាល​ពី​​ថ្ងៃទី​១២ ធ្នូ ​នៅ​ទី​ក្រុង​​គៀវ​មុខ​សភា​​អ៊ុយ​ក្រែន​​​​ដែល​ក្នុង​សភា​នេះមាន​​ផ្ទុះ​ភាព​រញ៉េ​រញ៉ៃ​​​​រវាង​បណ្តា​​សមាជិក​​​សភា​ខណៈ​សភា​​ថ្មី​ត្រូវ​ប្រកាស​​​​ពី​ការ​​បន្ត​តំណែង​​វិញ​របស់​​នាយក​រដ្ឋ​មន្ត្រី​​ដែល​សុំ​លាលែង​​​​​លោក​មីកូឡា​អាហ្សា​រ៉ូវ ។

បោះ​ឆ្នោត​ជ្រើស​រើស​​​គណៈ​​​កម្ម​​​​ការ​សហ​គមន៍​​នេ​សាទ​​​​​ជ្រោយ​ស្នោ​ និង​ព្រែក​ជ្រៃ​

Posted: 12 Dec 2012 07:45 PM PST

បោះ​ឆ្នោត​ជ្រើស​រើស​​​គណៈ​​​កម្ម​​​​ការ​សហ​គមន៍​​នេ​សាទ​​​​​ជ្រោយ​ស្នោ​ និង​ព្រែក​ជ្រៃ​
ខេត្ត​កណ្តាល​ ៖ ​កាល​ពី​ថ្ងៃ​ទី​​​៨ ​ធ្នូ​ កន្លង​ទៅ​​​​នេះ​ នៅ​​​វត្ត​ជោយ​ស្នោ ស្រុក​កោះ​​ធំ​​​ មាន​ធ្វើ​​​​ពិធី​​​​បោះ​ឆ្នោត​​​​ជ្រើ​​ស​​​​​រើស​​គណ​ៈ​​កម្ម​​​​ការ​​​សហ​គមន៍​​​​នេសាទ​​​​​​​ ដោយ​មាន​ការ​​អញ្ជើញ​​​​ចូ​ល​រួម​​​ពី​​​លោក​បណ្ឌិត​​ណៅ​ ធួក​​ ​ប្រតិ​ភូ​​រាជ​រដ្ឋា​​ភិ​បាល​​​​​​កម្ពុជា​​​​​ទទួល​បន្ទុក​​​​ជា​​​ប្រធាន​​រដ្ឋ​​បាល​ជល​​​ផល​​ ​និង​​​​លោក​ជឹម​ សុខុន​​ អភិ​បាល​​​រង​ខេត្ត​​​​​​ ។​

ម៉ូតូ​យ៉ាម៉ាហា​ជិះលឿន​ពេកទៅបុក​ម៉ូតូស្មាស់​រីវ៉ូ​របួសធ្ងន់​៣នាក់

Posted: 12 Dec 2012 07:44 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ ម៉ូតូ​ធុនធំ​​ម៉ាកយ៉ា​ម៉ា​ហា​ ពណ៌ក្រហម បើកលឿន​​​ពេក​ចាប់ហ្វ្រាំង​​មិនទាន់ជ្រុលទៅបុក​ម៉ូតូស្មាស់​រីវ៉ូ​​ ពណ៌ខៀវ ធ្វើ​ឱ្យ​​អ្នក​បើក​​ម៉ូតូ​ស្មាស​់រីវ៉ូ​​ម៉ូតូ​ដួល​សង្កត់​លើ​សន្លប់​ស្តូក និងស្ត្រីជិះពីក្រោយ​បែកក្បាល​​​ ចំណែកអ្នក​បើក​ម៉ូតូ​​ធំបាក់ដៃឆ្វេង ។ ​គ្រោះ​ថ្នាក់នេះ​កើតឡើងកាលពី​វេលា​​ម៉ោង​៣ ​និង​១០​​នាទីទៀប​ភ្លឺ ​ថ្ងៃទី​១៣ ​ធ្នូ ​២០១២ តាមមហា​វិថីព្រះ​មុនីវង្ស​​កែង​៤៨៤ ក្នុងសង្កាត់​

ចាប់​ខ្លួន​ជន​ជាប់​ចោទ​លួច​ម៉ូតូ​​ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​2​ថ្ងៃ​​

Posted: 12 Dec 2012 07:30 PM PST

ចាប់​ខ្លួន​ជន​ជាប់​ចោទ​លួច​ម៉ូតូ​​ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​2​ថ្ងៃ​​
ខេត្ត​មណ្ឌល​គិរី ៖ កាលពី​ល្ងាច​ថ្ងៃទី​១០ ធ្នូ ​​នគរ​​​​បាល​នៃ​ស្នង​ការ​ដ្ឋាន​បាន​​ចាប់​ខ្លួន​​​បុរស​ម្នាក់​​បន្ទាប់​ពី​ជន​នេះ​លួច​ម៉ូតូ​អ្នក​ភូមិ​យក​មក​លក់​បាន​ពីរ​ថ្ងៃ​ ។ មន្ត្រី​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​​ឱ្យ​ដឹង​ថា ពល​រដ្ឋ​​ឈ្មោះ មឿន ផាន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ជា​​ជន​ជាតិ​ព្នង និង​ប្រពន្ធ​ឈ្មោះ​ចាញ់ ឈុច ​អាយុ​២២​ឆ្នាំ ​ជា​កសិករ ​រស់​នៅ​ភូមិ​ពូ​តាំង សង្កាត់​​រមនា ក្រុង​សែន​មនោ​រម្យ​បាន​ប្តឹង​ថា ​​គាត់​បាន​​បាត់​

សារ​ជូ​​ន​ពរ​​គ្នា​​ទៅ​វិញ​ទៅ​មក​​​ក្នុង​ថ្ងៃ​ទី​12 ខែ​12 ឆ្នាំ​2012​ ​​ពាស​​​ពេញ​​បណ្តាញ​សង្គម​​ហ្វេស​ប៊ុក​

Posted: 12 Dec 2012 07:15 PM PST

រាជធានីភ្នំពេញ ៖ ​​​ថ្ងៃ​ទី​​១២ ខែ​១២ ឆ្នាំ​​២០១២ ​​គឺ​ជា​​ថ្ងៃ​ដែលមនុស្ស​​​ភាគ​ច្រើន​​​​ចាត់​ទុក​​​​ជា​ថ្ងៃ​​​​​ពិសេស​​បំផុត​​​ ព្រោះ​​​កម្រ​​បាន​​ជួប​​​​ ​។ ដោយ​​​​ចាត់​ទុក​​​ថ្ងៃ​នេះ​​​ជា​ថ្ងៃ​ពិសេស​​​​ទើប​មនុស្ស​​​​ជា​ច្រើន​​​​​​​​ដាក់​​​គម្រោង​​ធ្វើ​ពិធី​​ពិសេស​​របស់​ខ្លួន​​​​ដូច​​​ជា​ ពិធី​​រៀប​​​​​​​​​មង្គល​ការ​​​​ជា​ដើម​​​នៅ​ថ្ងៃ​នេះ​ ។​​

យុវជន​២​​ក្រុម​​ដេញ​កាប់​គ្នា​នៅ​មុខ​ហាង​មឹក​យក្ស​

Posted: 12 Dec 2012 07:12 PM PST

ជនសង្ស័យដែល​ឃាត់​ខ្លួន​បាន​
រាជធានីភ្នំពេញ ៖ យុវជន២​នាក់​ជិះ​ម៉ូតូ​​គុប​ជ្រុង​​៥០​ ពណ៌​ទឹក​ប៊ិច ​​ចេញ​ពី​ហាង​​មឹក​​យក្ស​​ត្រូវ​ជន​បង្ក​មានគ្នា២នាក់ជិះ​ម៉ូតូ​​មួយ​គ្រឿង​ប្រដាប់​​ដោយ​ដាវ​សាម៉ូរ៉ៃ​ដេញកាប់​​ តែ​មិន​មាន​រង​របួស​ទេ ជន​បង្ក​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​បាន​​ម្នាក់​ ។ ហេតុ​ការណ៍​​នេះបាន​​កើត​ឡើង​​កាលពីវេលា​ម៉ោង​១១​និង​២០​នាទី​​យប់​​ថ្ងៃទី​​១២ ធ្នូ ២០១២ តាម​​ផ្លូវ​​លេខ​​៣៣៦ ក្នុង​សង្កាត់​​បឹង​សាឡាង ខណ្ឌ​ទួលគោក ។

ថ្ងៃ​​ទី​១២​ ធ្នូ ​មនុស្ស​ស្លាប់​៥នាក់ របួស​៨​នាក់ រថយន្ត​​ត្រូវ​ផាក​ពិន័យ​៩៣គ្រឿង​

Posted: 12 Dec 2012 07:11 PM PST

រាជធានីភ្នំពេញ​ ៖ យោង​តាមគេហទំព័រអគ្គស្នងការនគរបាលជាតិក្រសួង​មហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី១២​ ធ្នូ ២០១២ មាន​មនុស្ស​ស្លាប់៥នាក់ និងរងរបួស​ធ្ងន់ ស្រាល៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​៧លើក កើតឡើងនៅទូទាំង​ប្រទេសកម្ពុជា ។ ប្រភពដដែល​បញ្ជាក់ថា ​គ្រោះថ្នាក់ចរាចរណ៍​ខាងលើ បង្កឲ្យខូចខាតយាន​យន្តសរុប១២​គ្រឿង ក្នុងនោះម៉ូតូ៦​គ្រឿង រថយន្តធុន​ស្រាល​១គ្រឿង រថយន្ត​ធុនធ្ងន់២គ្រឿង និងយាន​ផ្សេងៗ៣គ្រឿង ។

សម្តេច​តេជោ​ហ៊ុន សែន កំពុង​អញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​ប្រគល់សញ្ញា​បត្រ​​ដល់​​និស្សិតបញ្ចប់​ការ​សិក្សា​​​នៃសាកល​វិទ្យា​ល័យ​កម្ពុជា

Posted: 12 Dec 2012 07:03 PM PST

រាជធានីភ្នំពេញ ៖ សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​​​​ប្រគល់​សញ្ញា​បត្រ​​ដល់​​និស្សិត​​បញ្ចប់​​ការ​សិក្សា​នៃ​សាកល​វិទ្យា​ល័យ​​កម្ពុជា​ ថ្នាក់​​​បរិញ្ញា​បត្រ បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ​ជំនាន់​ទី​៨ ​ឆ្នាំ​​សិក្សា​​២០១១-២០១២ ​និង​ពិធី​ប្រគល់​​ប័ណ្ណ​​ជ័យ​លាភី​​អាហារូប​ករណ៍​ ហ៊ុន សែន ​ហាន់​ដា ​ចក្ខុ​វិស័យ​១០០ ឆ្នាំ​​២០១២ ​សរុប​​៣៤៧​នាក់ (ប្រុស​១៨២​នាក់ ស្រី​១៦៥​នាក់) ។

នាយក​រដ្ឋ​មន្ត្រី​​​​នូវែល​សេ​ឡង់​​​ស្វា​​គមន៍​កា​​រ​កើន​ឡើង​​នៃ​និស្សិត​​កម្ពុជា​

Posted: 12 Dec 2012 07:00 PM PST

នាយក​​រដ្ឋ​មន្ត្រី​​​​នៃ​ប្រទេស​​​​នូវែ​​ល​សេ​​ឡង់
រាជ​ធានីភ្នំ​ពេញ​ ៖ ​នាយក​​រដ្ឋ​មន្ត្រី​​​​នៃ​ប្រទេស​​​​នូវែ​​ល​សេ​​ឡង់​​​​​​​​ បា​​​​ន​​​សម្តែង​​​នូវ​កា​រ​ស្វា​គមន៍​​​ និង​គាំ​ទ្រ​​​​ចំពោះ​វត្ត​មាន​​​​និស្សិត​កម្ពុជា​​​ ដែល​បាន​​​​​ទៅ​សិក្សា​​​នៅ​​ប្រទេស​នេះ​​​ ជា​ពិសេស​​​​​​គឺ​​​​កំណើន​​​និស្សិត​​​​កម្ពុជា ទាំង​និស្សិត​​​អាហា​រូប​​​ករណ៍ និង​​និស្សិត​​​​​​​ដែល​​បង់​ថ្លៃ​​​​សិក្សា​​​​​ដោយ​ខ្លួន​ឯង​​​ ។​ ការ​ស្វា​គមន៍​​​របស់​​​នាយក​រដ្ឋ​មន្ត្រី​នូវែល​សេ​ឡង់​​​​ ត្រូវ​​បា​ន​ធ្វើឡើង​​​​​​​ក្នុង​អំឡុង​ពេល​ដែល​​​​មេ​ដឹក​នាំ​​​​​រូប​​នេះ​​​អញ្ជើញ​​​មក​ចូល​

ម្ចាស់​ក្រប​ខ័ណ្ឌ LPGA Tour 9​ជំ​នាន់​នាង Colleen Walkerស្លាប់​​​ក្នុង​វ័យ​56​ឆ្នាំ​

Posted: 12 Dec 2012 06:57 PM PST

នាង​ Colleen Walker​ដែល​បាន​​យក​ឈ្នះ​ពាន​​ជើង​ឯក​​វាយ​កូន​​ហ្គោល LPGA Tour​៩​​ជំ​នាន់​​អំឡុង​​ស្ថិត​ក្នុង​អា​ជីព​២៣ឆ្នាំ​បាន​លា​ចាក​លោក​ហើយ​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ដោយ​ជំ​ងឺ​មហារីកនៅ​ឯគេហ​ដ្ឋាន​របស់​ខ្លួន​ក្នុង​​តំ​បន់ Valrico ។ ​Walker​ដែល​គិត​មក​ទល់​ថ្ងៃ​ស្លាប់​មាន​អា​យុ​៥៦​ឆ្នាំ​ត្រូវ​គេ​ពិ​និត្យ​ឃើញ​ថា​កើត​មហារីក​ដោះ​កាល​ពី​ខែ​មក​រា​ឆ្នាំ ២០០៣ ប៉ុន្តែ​បាន​ធូរ​ស្បើយ​មួយ​

ជុំ​វិញ​​បាតុ​ភាព​​កាប់​ដើម​​ប្រេង​ខ្យល់​​​ក្នុង​តំបន់​​​អភិ​រក្ស​​​បា​ស្រែ​​

Posted: 12 Dec 2012 06:45 PM PST

ជុំ​វិញ​​បាតុ​ភាព​​កាប់​ដើម​​ប្រេង​ខ្យល់​​​ក្នុង​តំបន់​​​អភិ​រក្ស​​​បា​ស្រែ​​
ខេត្ត​​តា​កែវ​​ ៖ ជន​​​​ខិល​ខូច​​​​​​លួ​ច​កាប់​ដើម​ប្រេង​​ខ្យល់​​​បាន​ត្រូវ​​​ម្ចាស់​ចម្ការ​​​​​​វែក​​មុខ​​​ឃើញ​ក្រោយ​​ពី​​មាន​ការ​លួច​​​កាប់​​​​ជា​បន្ត​បន្ទាប់​​ ​ខណៈ​​​​​​ជន​ជាប់​ចោទ​កំពុង​​​ដឹក​​​​​​​ដើម​ប្រេង​ខ្យល់​ពី​កន្លែង​​កាប់មក​​​​ដល់​ចំណុច​​​ស្ពា​ន​​លូ​ពពក​​ ។ ​​​ជា​មួយ​​នឹង​ការ​រក​ឃើញ​​អ្នក​​កាប់​នេះ​ ​ម្ចាស់​ចម្ការ​​​​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​​​​ដល់​មន្ត្រី​ប៉ូលិស​​​ និង​មេ​ឃុំ​​​​​​ឱ្យ​ជួយ​ដោះ​ស្រាយ​​​ផង​ដែរ ។​​

អភិ​បាល​ខេត្ត​​​ដឹក​នាំ​កម្លាំង​​​បង្ក្រាប​​ការ​ចិញ្ចឹម​ត្រី​​រ៉ស់ និង​ត្រី​​ឆ្តោ​​

Posted: 12 Dec 2012 06:30 PM PST

អភិ​បាល​ខេត្ត​​​ដឹក​នាំ​កម្លាំង​​​បង្ក្រាប​​ការ​ចិញ្ចឹម​ត្រី​​រ៉ស់ និង​ត្រី​​ឆ្តោ​​
ខេត្ត​ពោធិ៍សាត់​ ៖ ​​កាល​​ពី​ថ្ងៃ​ទី​​១១ ធ្នូ​​ ​​កម្លាំង​​ចម្រុះ​​​​មួយ​ក្រុម​​​​រួម​មាន​​​ មន្ត្រីជល​ផល​​​ ប៉ូលិស​ ប៉េ​អឹម​​​ ​យោ​ធា​ អាជ្ញា​ធរ​​​មូល​ដ្ឋាន​​​​ និង​សហគមន៍​​នេសាទ​​​​ ដឹកនាំ​​ដោយ​លោក​​​​ខូយ សុខា​ អភិ​បាល​​​ខេត្ត​ និង​​​​លោក​​តន់​​ សី​ហ​​តេ​ជះ​ ព្រះ​​រាជ​​អាជ្ញា​​​អម​សាលា​ដំបូង​​​​ខេត្ត​​ បាន​ចុះ​ទៅ​បង្ក្រាប​​បទ​ល្មើ​ស​​នេសាទ​​​​​ ចិញ្ចឹម​ត្រឹម​​​​ឆ្តោ និង​​ត្រី​រ៉ស់​​​នៅ​ភូមិ​​កោះ​ក្អែក​ ឃុំ​​​រាំង​ទិល​ ស្រុក​កណ្តៀង​​ ដែល​នៅ​ទី​នោះ​​​ពោរ​​ពេញ​​ដោយ​បទ​ល្មើ​ស​​នេសាទ​ ។

បាញ់​​ប្រហារ​​នៅរដ្ឋ​អូរី​ហ្គោន​​ស្លាប់​​​​3​នាក់​

Posted: 12 Dec 2012 06:20 PM PST

ប៉ូលិស​​នៅ​​កន្លែង​​​មានការ​បាញ់​​ប្រហារ​
ប្រមុខ​​ប៉ូលិស​​មូល​ដ្ឋាន​​រាយ​ការណ៍​​កាល​ពី​ថ្ងៃ​ទី​​១២ ធ្នូ​ថា មនុស្ស​​២នាក់​​​បាន​ត្រូវ​ស្លាប់​​កាល​ពី​ថ្ងៃទី​​១១ ធ្នូ ​កន្លងមក​នេះ​ដោយសារ​​​ខ្មាន់​កាំ​ភ្លើង​​​ម្នាក់​ដែល​បាញ់​​​​រះ​នៅឯ​មជ្ឈ​មណ្ឌល​​​​ពាណិជ្ជ​កម្ម​​​មួយ​នៃ​រដ្ឋ​អូរី​ហ្គោន​​ ភាគ​ពាយ័ព្យ​សហរដ្ឋ​អាមេ​រិក​ មុន​ពេល​​ជន​នេះ​បាញ់​សម្លាប់​​​ខ្លួន​ឯង ។

ស្ត្រី​​ហូប​កា​ហ្វេ​ច្រើន​ពេក​កាត់បន្ថយ​ឱកាស​មាន​ផ្ទៃ​ពោះ​

Posted: 12 Dec 2012 06:20 PM PST

​
ការ​ស្រាវ​ជ្រាវ​មួយ​របស់​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​រដ្ឋណេ​វ៉ា​ដា​ សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ការប្រើ​ប្រាស់​សារ​ធាតុ​កាហ្វេអុីន​កម្រិត​​​​​​ខ្ពស់​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​មិន​អាច​មាន​កូន​ចំពោះ​មនុស្ស​ស្រី ។ ​លោក​សាស្ត្រា​ចារ្យ Sean Ward​ ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា សារ​ធាតុ​កា​ហ្វេអុីន​បាន​កាត់​បន្ថយ​សកម្ម​ភាព​សាច់​ដុំ​នៅ​ក្នុង​ដៃ​ស្បូន​ដែល​មាន​តួ​នា​ទី​ជញ្ជូន​ពង​ពី​អូ​វែរ​ទៅ​

បុគ្គ​លិក​សែល​កាត​នាំ​គ្នា​រាំ​ហ្គេម​ណាំ​ស្តាយ​ធំ​បំផុត​មិន​ធ្លាប់មាន​នៅ​កម្ពុជា​

Posted: 12 Dec 2012 06:19 PM PST

​
រាជ​ធានី​ភ្នំពេញ ៖ ថ្ងៃអាទិត្យ ទី​៩ ធ្នូ ២០១២​ ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​បុគ្គ​លិក​សែល​កាត​ទាំង​អស់ ។ បុគ្គ​លិក​និង​សមា​ជិក​គ្រួសារ​របស់​ពួក​គេ​ជាង​១.៣០០​នាក់​ បាន​មក​ចូល​រួម​រីក​រាយ​ពេញ​មួយ​ថ្ងៃ​ជា​មួយ​កម្ម​វិធី​ដែល​បាន​បង្កើត​ឡើង​សម្រាប់​យុវ​វ័យ​ និង​អ្នក​ចូល​ចិត្ត​​ភាព​យុវ​វ័យ​ ។ ចំណុច​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​ការ​រាំ​ចង្វាក់​​Gangnam Style ដោយ​មាន​លោក​នាយក​ផ្នែក

មនុស្ស​បួ​ន​នាក់​រង​របួស​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ប្រើ​អំពើ​ហិង្សា​មក​លើ​​អ្នក​រង​គ្រោះ​ និង​អ្នក​កាសែត

Posted: 12 Dec 2012 06:15 PM PST

ម៉ូតូ​របស់ជនរងគ្រោះ
ខេត្ត​កំពត​ ៖ ​​មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​ បាន​បង្ក​ឡើង​ដោយ​ម៉ូតូ​សេ​១០០​កូរ៉េ ដូច​គ្នា​ បើក​​បញ្ច្រាស​ទិ​សគ្នា នៅ​លើ​ផ្លូវ​លំ​មួយ​ខ្សែ​ក្រាល​ក្រួស​ក្រហម ​​ចូល​​ទៅ​វត្ត​អង្គ​អណ្តូង​ប្រេង​ ស្ថិ​តក្នុង​ភូមិ​ទ្វី​ខាង​ជើង​ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​បុក​គ្នា​ពេញ​ទំហឹង​លាន់​ដូច​រន្ទះ ​អ្នក​ទាំង​បី​​​រង​របួស​ធ្ងន់​​​ ព្រម​ទាំង​អ្នក​កាសែត​រស្មី​កម្ពុជា​ម្នាក់​ ខណៈ​ដែលខ្លួន​បាន​​ចូ​ល​ទៅ​ថត​យក​ហេតុ​ការណ៍

ជិះម៉ូតូ​បុក​ជាមួយ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ផ្លោង​បោក​ផ្ទប់​នឹង​រ៉ឺម៉ក​ដឹក​សម្ភារ​កង់​ម៉ូតូ

Posted: 12 Dec 2012 06:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ឯ​ពីរ​នាក់​ទៀត ​បាន​រង​របួស​ បន្ទាប់​ពី​ពួក​គេជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជា​មួយ​រថយន្ត​តាក់ស៊ីម៉ែត្រ​មួយ​គ្រឿង​កំពុង​បើក​ឆ្លង​ផ្លូវ ​ពេញ​ទំហឹងបណ្ដាល​ឲ្យ​ផ្លោង​បោក​ផ្ទប់​នឹង​រ៉ឺម៉ក​ដាក់​សម្ភារ​សម្រាប់​ប៉ះ​កង់-​ម៉ូតូ​ដែល​ស្ថិត​នៅ​ក្បែរ​​នោះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!