Koh Santipheap Daily

Koh Santipheap Daily


ថវិកា​ជាតិឆ្នាំ២០១៣ ព្រឹទ្ធសភា​អនុម័ត​ហើយនិង​​បន្តពិភាក្សា​​ការអភិរក្ស​ និងនេសាទ​បាឡែន​

Posted: 13 Dec 2012 11:49 PM PST

រាជធានី​ភ្នំពេញ​ ៖ សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ២០១៣​ ត្រូវបានព្រឹទ្ធសភា​កម្ពុជាអនុម័ត​ហើយ នៅព្រឹកថ្ងៃ​ទី១៤ ធ្នូ ២០១២នេះ ក្នុង​សំឡេងគំាទ្រ​​៤៤ លើ​៥៤​សំឡេង ។ សម័យប្រជុំព្រឹទ្ឋ​សភាលើកទី២ នីតិកាល​ទី៣ នាព្រឹកមិញនេះ ស្ថិតក្រោមអធិប​តីភាព​របស់លោក​​សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ដោយមានវត្តមាន​សមាជិកព្រឹទ្ធសភា​ចំនួន​៥៤​រូប ។

លោក​គីម ជុងអ៊ុន ​ជាអ្នក​បញ្ជា​​​ផ្ទាល់​​ឱ្យ​បាញ់​បង្ហោះ​កាំ​ជ្រួច​

Posted: 13 Dec 2012 11:44 PM PST

លោកគីម ជុងអ៊ុន ​កំពុង​ចេញ​បញ្ជា​
ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ផ្លូវការ​កូរ៉េខាង​ជើង​KCNA រាយការណ៍​កាលពី​ថ្ងៃទី​១៤ ធ្នូ ​ថា ​មេ​ដឹក​នាំ​កំពូល​​​កូរ៉េ​ខាងជើង​លោកគីម ​ជុងអ៊ុន ជា​អ្នក​បញ្ជា ​ដោយ​ផ្ទាល់​ឱ្យ​បាញ់​បង្ហោះ​ផ្កាយ​រណប​​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ​ចេញ​ពី​មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​PYONGYANG​ដោយ​លោក​​តា​ម​ពិនិត្យ​រាល់​ដំណើរ​ការ​​នៃ​ការ​បាញ់​​បង្ហោះ​នោះ ។

កាមរីឆ្លាម​បុក​សង់​កូរ៉េ​​ផ្លោង​ទៅ​លើ​សួន​ច្បារ ស្លាប់​២​នាក់​

Posted: 13 Dec 2012 11:44 PM PST

ម៉ូតូរងគ្រោះ
រាជធានីភ្នំពេញ ៖ រថយន្តកាមរី​ឆ្លាម​ ពណ៌ស្ករ ​បើក​លឿន​​ពេ​ក​បត់​ស្តាំ​​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ​ពី​ក្រោយ​​ពេញទំហឹង​​ធ្វើ​ឱ្យ​​ម៉ូតូ​ផ្លោង​​ទៅ​លើ​សួន​​ច្បារ​ បណ្តាល​ឱ្យ​​អ្នក​ជិះ​ស្លាប់​​ម្នាក់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​​ស្លាប់​​ពេល​បញ្ជូន​​ទៅ​ដល់​មន្ទីរពេទ្យ​​កាល់​ម៉ែត ។ គ្រោះ​​ថ្នាក់​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​១២​និង​២០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​១៣ ធ្នូ ២០១២ តាម​ផ្លូវ​លេខ​៩២ មុខ​សណ្ឋា​គារ​សាន់​វេ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ ។

ចូល​កាច់​សោ​ម៉ូតូ​​ក្នុង​​ហាង​លក់​គ្រឿង​​អលង្ការ​​ម្ចាស់​ឃើញ​ក្នុង​កាមេរ៉ា​​ផ្ទុះ​ហិង្សា​វាយ​តប់​គ្នា​

Posted: 13 Dec 2012 11:40 PM PST

ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​បាន
ក្រុង​ប៉ោយប៉ែត ៖ ចោរ​កាច់​សោ​.ក​ម៉ូតូ​ម្នាក់​​អស់​លក្ខណ៍​​ជាប់​អន្ទាក់​ប៉ូលិស​​កាល​ពី​វេលា​ម៉ោង​​៨​និង​១០​នាទី​យប​់​​ថ្ងៃទី​១៣ ធ្នូ ២០១២ ​នៅ​ភូមិ​បាលិ​លេយ្យ​១ សង្កាត់​ប៉ោយប៉ែត បន្ទាប់​ពី​ចូល​កាច់​សោ.ក​ម៉ូតូ​​ដល់​ក្នុង​​ហាង​ទិញ​លក់​គ្រឿងអលង្ការ​​​ និង​​ប្តូរ​ប្រាក់​​យីហោ «ហ៊ឹង​ប៊ុន​​ថេង» ហើយ​ម្ចាស់​ឃើញ​ទាន់​ក្នុ​ងកាមេរ៉ា​ចាប់​រូប​ភាព ។

សមាជិក​​នយោ​បាយ​​​មជ្ឈិម​​បក្ស​កុំមុយ​នីស្ត​​វៀតណាម​​ទទួលស្គាល់​​កម្ពុជារីក​ចម្រើន​វិស័យ​

Posted: 13 Dec 2012 11:40 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ក្នុងជំនួប​សម្តែង​​ការ​គួរ​សម​ជា​មួយ​សម្តេច​អគ្គមហា​សេនាប​តី​​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​​រាជា​ណាចក្រ​កម្ពុជា ​នា​រសៀល​ថ្ងៃទី​១៣ ធ្នូ ២០១២ ​នៅ​អគារវិមាន​សន្តិភាព​ លោក​ផាម ក្វាង​ងី ​ (PHAM QUANG NGI) ​​សមា​ជិក​​ការិយាល័យ​​នយោបាយ​​មជ្ឈិមបក្ស​​​កុម្មុយ​នីស្ត​​វៀត​ណាម ​​និងជាលេខា​បក្ស​ទីក្រុងហាណូយ​​មានប្រសាសន៍​ថា ​តាង​នាម​​​​ឱ្យ​ប្រតិភូ

កិច្ច​​​ប្រជុំ​​ពេញ​អង្គ​​​គណៈ​​រដ្ឋ​មន្ត្រី​បា​ន​អនុម័ត​​របៀប​​វារៈ​​ចំនួន​៤​

Posted: 13 Dec 2012 11:34 PM PST

រាជ​ធានីភ្នំពេញ​ ៖ សម័យប្រជុំពេញ​អង្គគណៈ​រដ្ឋមន្រ្តី​ ស្ថិតក្រោម​អធិបតីភាពសម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពីព្រឹកថ្ងៃ​ទី​១៤ ធ្នូ ២០១២​​នេះ បានបិទបញ្ចប់ហើយ​នៅវេលាថ្ងៃត្រង់​នេះ ដោយបានអនុម័ត​​សេចក្តីព្រាង​ច្បាប់ សេចក្តីព្រាង​អនុ​ក្រឹត្យ និង​សេចក្តីព្រាង​​​ព្រះរាជ​ក្រឹត្យ​ចំនួន​៤ក្នុងនោះ​រួមមាន ៖

សិក្ខា​សាលា​ស្តីពី​​ផែន​ការ​ប្រចាំ​​ឆ្នាំ​២០១២ របស់​ក្លិប​​យុវជន​​កាក​បាទ​ក្រហម​កម្ពុជា​មក​ពី​៥​សាលា​គោល​ដៅ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​

Posted: 13 Dec 2012 11:29 PM PST

ពិធីសិក្ខាសាលាស្តីពីផែនការ​​ប្រចាំ​ឆ្នាំ​២០១២
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​នៅវិទ្យា​ល័យ​​សម្តេច​ឪ ស្ថិត​ក្នុង​ភូមិ​កំពង់​ស្វាយ ​សង្កាត់​កំពង់​ស្វាយ ​ក្រុង​សិរីសោភ័ណ ​កាល​ពី​ព្រឹក​ថ្ងៃទី១៣ ធ្នូ ២០១២ ​បាន​រៀបច​សិក្ខា​សាលា​ស្តីពី​ផែន​ការ​ប្រចាំ​ឆ្នាំ ​២០១២ ​របស់​ក្លិប​យុវជន​កាក​បាទ​ក្រហម​កម្ពុជា​​ មកពី​សាលា​៥​គោល​ដៅ​ គម្រោង​​យុវជន​កាក​បាទ​ក្រហម​កម្ពុជា និង​សុវត្ថិ​​ភាព​ចរា​ចរណ៍​​ រួម​បញ្ចូល​ពិការ​ភាព ។​

សម្តេច​តេជោ ហ៊ុន សែន ​ជូនកាដូ​ពលរដ្ឋ​​ឆ្នាំ​២០១៣ ផ្អាក​ការ​យក​លុយ​ផ្លូវ​នៅ​ស្រុក​ស្វាយលើ​​ខេត្តសៀមរាប​

Posted: 13 Dec 2012 11:23 PM PST

រាជ​ធានីភ្នំពេញ​ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បាន​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ ក្រុមហ៊ុនឯក​ជនសហ​គ្រាស រោង​ចក្រ និង​បុរី​នានា​​នៅទូទំាង​ប្រទេស​ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា​បំពាក់ឧបករណ៍​ការពារ ទប់ស្កាត់ និងបង្ការអគ្គិភ័យ ។​ការអំពាវ​​នាវនេះ បានធ្វើឡើង​នៅក្នុង​សម័យ​ប្រជុំពេញអង្គគណៈ​រដ្ឋមន្រ្តី ដែលធ្វើឡើងនៅវិមានសន្តិភាព​ទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី​១៤ ធ្នូ ២០១២ ។

គណបក្ស​ស្តាំនិយម​​ជប៉ុន​​​អាច​ដណ្តើម​​យក​ជ័យ​​ជម្នះ​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​សភា

Posted: 13 Dec 2012 11:16 PM PST

លោកស៊ីន​​ហ្សូ​អាបេ
យោង​តាម​​ការ​ស្ទាប​ស្ទង់​​មតិ​មួយ​​កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ បង្ហាញ​​ថា គណបក្ស​​សេរី​ប្រជាធិប​តេយ្យ​​PLD ជា​គណបក្ស​​ប្រឆាំង​សំខាន់​​របស់​ជប៉ុន​​​ឈាន​ឆ្ពោះ​ទៅ​​រក​ជ័យ​ជម្នះ​​ដាច់​ក្នុង​ការ​​​បោះ​ឆ្នោត​​សភា​នា​ថ្ងៃទី​​១៦ ធ្នូ ដោយ​ក្នុង​ការ​បោះ​ឆ្នោត​​​នោះ​គណបក្ស​នេះ​អាច​ដណ្តើម​​​សំឡេង​​បាន​ដល់​​​២ភាគ​៣​ក្នុង​សភា​​​ជាមួយ​នឹង​​​​ការ​ជួយ​ទ្រទ្រង់​របស់​គណបក្ស​​សម្ព័ន្ធ​មិត្ត​គឺ​គណបក្ស​​កូមីុតូថ្មី ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី​១៤ ធ្នូ ២០១២

Posted: 13 Dec 2012 11:15 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៤ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

សព​បុរស​ជន​ជាតិអាមេរិកកាំង​ម្នាក់​ដេកស្លាប់​នៅ​ក្នុងបន្ទប់​សណ្ឋាគារ​​ហង្សនាគ

Posted: 13 Dec 2012 11:07 PM PST

សព​បុរស​ជន​ជាតិអាមេរិកកាំង​ម្នាក់​ដេកស្លាប់​នៅ​ក្នុងបន្ទប់​សណ្ឋាគារ​​ហង្សនាគ
រាជធានីភ្នំពេញ​ ៖ បុរស​ជនជាតិអាមេរិកកាំងម្នាក់ ត្រូវ​បាន​ម្ចាស់​​សណ្ឋាគារ​​ហង្សនាគឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​​លេខ​៣១៧ ជាន់ទី៣ នៃសណ្ឋាគារ​ ដែល​មានទីតាំង​​ស្ថិត​នៅផ្ទះ​លេខ​១៤ ផ្លូវលេខ​២០១ សង្កាត់​​ទួល​ស្វាយព្រៃទី២ ខណ្ឌចំការមន ​កាល​ពីព្រឹកថ្ងៃ​ទី​១៤ ធ្នូ ២០១២ នេះ ។

រថយន្ត​ហ្វត​​ស្រវឹង​​បើក​បុក​រ៉ឺម៉ក​ដឹក​បន្លែ​​ជិះ​២​​នាក់​​ប្តី​ប្រពន្ធ​​មាន​ផ្ទៃ​ពោះ​​៨​ខែ​របួស​ធ្ងន់​

Posted: 13 Dec 2012 11:02 PM PST

មនុស្សជាច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ហ្វត ពណ៌ខ្មៅ ​រេ​ចង្កូត​​ទៅ​បុក​រ៉ឺម៉ក​​ដឹក​បន្លែ​​ចំពី​មុខ​ពេញទំហឹង​ធ្វើឱ្យ​​ដាច់​រ៉ឺម៉ក​ចេញពី​​​ម៉ូតូ​​ជ្រុះ​បន្លែ​រាយ​ពេញ​ផ្លូវ​ និង​២​នាក់​ប្តី​ប្រពន្ធ​​រង​របួស​ធ្ងន់ រីឯ​​រថយន្ត​ដាច់​កង់​​មុខ​ខាង​ឆ្វេង​ជាប់​ជា​មួយ​ម៉ូតូ​ខ្ទេច​ទាំង​ស្រុង ។ គ្រោះ​ថ្នាក់​​នេះ​បានកើត​ឡើង​នៅ​តាម​ផ្លូវ​លេខ​​២៧១ ​មុខ​ហាង​រតនៈ​​​រចនា​ម៉ូដ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន កាល​ពីវេលា​ម៉ោង​​៤​ទៀប​ភ្លឺ​ថ្ងៃទី​​១៣ ធ្នូ ២០១២ ។

ឆ្នាំ២០២០ ​ប្រជាជន​ទូទាំង​ប្រទេស​នឹង​មាន​ថាម​ពល​អគ្គិសនី​ប្រើ​ប្រាស់​គ្រប់​ៗគ្នា​

Posted: 13 Dec 2012 10:29 PM PST

ការផ្តល់​បទ​សម្ភាសន៍​
រាជធានីភ្នំពេញ ៖ លោក​ស៊ុយ សែម ​រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល​​បាន​មាន​ប្រសាសន៍​​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​ ​កាល​ពីថ្ងៃទី​​១៣ ធ្នូ ​២០១២ នៅ​សណ្ឋា​គារ​អិុនធើខនថា ផែន​ការ​​របស់​រាជ​រដ្ឋា​ភិបាល​​នៅឆ្នាំ​​២០២០ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជា​ពល​រដ្ឋ​​មាន​ថាម​ពល​អគ្គិសនី​ប្រើ​ប្រាស់​​នៅ​គ្រប់​ភូមិ​ទូទាំង​ប្រទេស ​ដែល​ថាម​ពល​អគ្គិសនី​​នេះ​ជា​តម្រូវ​ការ​ទាំង​នៅ​ក្នុង​ទីក្រុង និង​ជន​បទ ។

គុបជ្រុងវ៉ាហ្វី​ណូ​នៅ​លើ​ស្ពាន​​ព្រះ​មុនី​វង្ស​ថ្មី​ទាក់​​ដៃចង្កូត​គ្នា​​ដួល​​

Posted: 13 Dec 2012 10:08 PM PST

មនុស្សជាច្រើន​មក​ចោម​រោម​មើល​​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូគុប​ជ្រុង​៥០​​ ពណ៌ទឹក​ប៊ិច ​បើកវ៉ា​ម៉ូតូ​​ហ្វីណូ នៅលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី បណ្តាល​ឱ្យ​ទាក់​ដៃ​ចង្កូតគ្នា​ដួល​គរ​លើ​គ្នា​ខាង​ម៉ូតូ​គុប​ជ្រុង​សន្លប់​ រីឯ​អ្នក​បើក​​ម៉ូតូ​ហ្វីណូ​​រង​របួស​បន្តិច​បន្តួច ។ គ្រោះ​ថ្នាក់​នេះ​កើតឡើង​​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​តាម​បណ្តោយមហា​វិថី​​ព្រះ​មុនី​វង្ស ក្នុង​ភូមិ​​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​​មាន​ជ័យ ​កាល​ពីវេលា​ម៉ោង​​៩​និង​៥០​នាទី​យប់​ ថ្ងៃទី ១៣ ធ្នូ ២០១២ ។

ក្រុម​កម្ម​ករ​បញ្ឈប់​បាតុ​កម្ម​បន្ទាប់ពី​សន្យារ​ដោះ​ស្រាយ​រឿង​តម្លើង​ប្រាក់​ឈ្នួល​រថយន្ត

Posted: 13 Dec 2012 09:55 PM PST

ខេត្ត​ស្វាយ​រៀង ៖ កាល​​ពី​ថ្ងៃ​ទី​១២ ធ្នូ ​​កម្មករ កម្មការិនី​រោង​​​ចក្រ​ដំឡើង​កង់​ស្មាត​ថេក​ក្រុង​បាវិត​ប្រមាណ​ជាង​៧០០​នាក់ បាន​​នាំគ្នា​ធ្វើ​បាតុ​​កម្ម​២​ថ្ងៃ​​ជាប់​ៗ​គ្នាមិន​ព្រម​ចូល​ធ្វើ​ការ​​រហូត​​ឈាន​ដល់​យក​ដុំ​ថ្ម​​គប់​តូប​​យាម​របស់​រោង​ចក្រ​​ថែម​ទៀត​ ។ ​​ក្រុម​កម្មករបាន​​​​តវ៉ា​ទាម​ទារ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន​ស្មាតថេក​ដោះស្រាយ​លក្ខខណ្ឌ​ចំនួន​៥​ចំណុច ​តែលទ្ធ​ផល​ពុំ​បាន​តាម​ការ​​ទាម​ទារ ​និង​​គ្មាន​ដំណោះ​ស្រាយ​ ។ ក្រុម​កម្មករ​បាន​ព្រមាន​ថា​ បើ​និយោជក​ក្រុម​ហ៊ុន​

យុវ​ជន​3​នាក់​ទៀត​ស្លាប់​ព្រម​គ្នា​ពេល​បោះ​ពួយ​ម៉ូតូ​រំលង​អធ្រាត្រ​បុក​រថយន្ត​ដែល​បត់​អត់​ស៊ីញ៉ូ

Posted: 13 Dec 2012 09:50 PM PST

រថយន្ត​ដែល​បត់​អត់​មានស៊ីញ៉ូ​ 
ខេត្ត​ព្រះសីហនុ ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​ក្នុង​ហេតុ​ការណ៍​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​​ដោយ​រថយន្ត​នី​​ស្សាន់​បត់​ឆ្លង​ផ្លូវ​​​មិន​បាន​ផ្តល់​ភ្លើង​ស៊ី​ញ៉ូ​​ជាសញ្ញា​ ស្រប​​ពេល​ម៉ូតូ​កំពុង​បើ​ក​បោះ​ពួយ​​ក្នុង​ល្បឿន​លឿន​មក​ដល់​ជាន់​​​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​បោក​ផ្ទប់​ស្លាប់​មួយ​រំពេច​ ។​​ ឧបទ្ទវ​ហេតុ​នេះ ​កើត​ឡើង​​​កាល​ពី​វេលាម៉ោង​១១​និង​៣០​នាទី​​យប់​​ថ្ងៃ​ទី​១២ ធ្នូ ​​នៅតាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ច​ន្លោះ​គីឡូម៉ែត្រ​

ទាហាន​សៀម​បន្ត​បាញ់​រះមក​លើអ្នក​ឡើង​ភ្នំដង​រែក​មន្ត្រី​យោធាបាន​បដិ​សេធ​ព័ត៌​មាន​ដែល​ថា​មាន​ស្លាប់​ច្រើន​នាក់

Posted: 13 Dec 2012 09:45 PM PST

ក្រុម​អ្នក​ឡើង​ភ្នំ​បាន​នាំគ្នា​រត់​មក​ដល់​អន្លង់​វែង​ដើម្បី​ទៅ​ផ្ទះ​វិញ
ខេត្ត​ឧត្តរមានជ័យ ៖ ប្រជា​ពលរដ្ឋ​​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​រាប់​រយ​នាក​់ ដែល​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដង​រែក​ ហើយ​លួចឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​​ថៃ​​ក្នុងគោល​បំណង​កាប់​ឈើ​និង​អូស​ឈើ​គ្រញូង​បាន​​ត្រូវ​​ក្រុម​ទាហាន​សៀម​បាញ់​​​ស្លាប់​​ជា​ច្រើន​នាក់ ​និង​​ច្រើន​​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​ ។ ​សភាព​​ការ​ណ៍​​ថ្មី​មួយ​ទៀត​​​បាន​កើត​ឡើង​ជាបន្ត​នៅចំណុច​ពើយ​ទឹក​​ភ្នែក​​ក្នុង​ប្រទេស​ថៃ​ កាលពី​រសៀល​ថ្ងៃ​ទី​៨ ធ្នូ កន្លង​មក​នេះ ។

ស្ត្រី​វិកល​ចរិកគេ​ចាប់​រំលោ​ភមាន​ផ្ទៃ​ពោះ​គ្រប់​ខែ​សម្រាល​កូន​កណ្តាល​យប់​កណ្តោច​កណ្តែង

Posted: 13 Dec 2012 09:40 PM PST

អ្នកផ្សារជួយស្លៀក​ពាក់​ឱ្យ​ស្រ្តីវិកលចរិត
ខេត្ត​​​កំពង់​​ធំ​​ ៖ ​ស្ត្រី​វិកល​ចរិត​​​​ម្នាក់​ដែល​​​​​គ្មាន​អ្នក​ណា​​​​​ស្គាល់​ឈ្មោះ​​​​ពិត​ និង​​​​សាច់​ញាតិ​​​​ ឬ​ផ្ទះ​សម្បែង​​​​​នៅទី​​ណា​នោះ​​ ​ដែល​​​​ត្រូវ​ជន​​​អគតិ​​​នាំ​គ្នា​ចាប់​រំលោភ​​​​រហូត​​​​ដល់​មាន​​​ផ្ទៃ​ពោះ​​​​​ដើរ​​ពពោះ​ដេក​តាម​ថ្នល់​​តាម​ផ្សារ​​រហូត​ដល់​ពេល​​ពោះ​កាន់​តែ​ធំ​​​​គ្រប់​ខែ​​​​ក៏​ពុំ​​មាន​អ្ន​ក​ណា​ចាប់​អារម្មណ៍​​ជួយ​ដែរ​។ នៅ​វេលា​​យប់​ថ្ងៃទី​​​១២ ធ្នូ​​ ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​​ផ្ទះ​ម្តុំ​​​ខាង​ក្រោយ​​ផ្សារ​កំពង់​​​ធំ បាន​ឮ​​សម្រែក​​​​​របស់​ស្ត្រី​​​​វិកល​ចរិត​​​នេះ​​​ស្រែក​ថា ​«ឈឺ​ណាស់​​​ ឈឺ​ពោះ​

មក​ដេក​នៅ​ផ្ទះ​ប្រពន្ធ​ទី2​គាំង​បេះដូង​ស្លាប់​ទៀប​ភ្លឺ​សង្ស័យ​មន្ត​ស្នេហ៍​ផ្អែម​ពេក

Posted: 13 Dec 2012 09:35 PM PST

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ ខណៈស្ត្រី​ជា​ប្រពន្ធ​ចុង​​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​មួយ​នៅ​ក្នុង​ឃុំ​អូរ ស្រុក​ភ្នំ​ស្រួច​ កាល​ពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​ថ្ងៃទី​១៣ ធ្នូ​ ។ មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ស្រុក​ភ្នំ​ស្រួច​​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​បាន​​ស្លាប់​​ក្រោយ​ពី​ប្រពន្ធ​ចុង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លី​និក​ឯក​ជន​មួយ​ស្ថិត​នៅ​ផ្សារ​

ឆោ​ឡោ​ហៅ​ជាង​ឆ្កឹះ​សោ​ចូល​សង្គ្រោះ​នាង​សង្សារ

Posted: 13 Dec 2012 09:30 PM PST

គេនាំគ្នាបីនាងដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យ 
ខេត្ត​កំពត​ ៖ ​​អ្នក​ជិត​ខាង​​​​នៅ​ផ្ទះ​ជួល​​​មួយ​ស្ថិត​ក្នុង​​​​ភូមិ​កំពង់​​​​បាយ​​​​ខាង​​ជើង​ សង្កាត់​​​កំពង់​បាយ​​​ ក្រុង​កំពត​​​​ មាន​ការ​ឆោ​​ឡោ​​ខណៈ​ពេល​ឃើញ​យុវ​ជន​​​ម្នាក់​​រត់​​​​ទៅ​ជួល​​​ជាង​​​ឱ្យ​ធ្វើ​​សោ​មក​ចាក់​ទ្វារ​បន្ទប់​​​ផ្ទះ​ជួល​​​​ជាប់​គ្នា​​ ​ដោយ​អះ​អាង​​​ថា​មាន​នារី​ម្នាក់​​​​សន្លប់​​​នៅ​ក្នុង​​​បន្ទប់។ ​ក្រោយ​ពី​​​ជាង​ចាក់​​សោ​បន្ទប់​​​​បា​ន​ហើយ​​ ក៏​ឃើញ​​នាង​​ដេក​ស្ងៀម​​​គ្រប​ភួយ​​ជិត​ប្រៀប​​​ដូច​​​មនុស្ស​ស្លាប់​​ ពេល​នោះ​យុវ​ជន​​​ដែ​ល​ដឹង​​ហេតុ​ការណ៍​​​​បាន​ទៅ​

កូដ​កម្ម​បុគ្គ​លិក​កាស៊ីណូ បាន​ផ្អាក​តាម​ដីកា​តុលា​ការ

Posted: 13 Dec 2012 09:25 PM PST

សកម្មភាពធ្វើកូដកម្មនៃបុគ្គលិកកាស៊ីណូកន្លងមក
ក្រុង​ប៉ោយ​ប៉ែត ៖ ការ​ធ្វើ​កូដ​កម្ម​របស់​ប្រធាន​សហជីព និង​និយោជិតនៅ​កាស៊ីណូ​ត្រូពី​កាណា ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ដែល​បាន​អូសបន្លាយ​ជិត​មួយ​សប្តាហ៍​មក​ហើ​យ​ និង​ពោរ​ពេញ​ដោយ​ភាព​ចម្រូង​ចម្រាស ព្រោះ​តែ​ការ​ដោះ​ស្រាយ​មិន​ត្រូវ​គ្នា​នោះ នៅ​ព្រឹក​ថ្ងៃទី​១៣ ធ្នូ ប្រធានសហ ជីព​និង​និយោជិក ដែល​ជា​ក្រុម​កូដ​ករ​ បាន​សម្រេច​ចិត្ត​​ផ្អាក​សកម្ម​ភាព​ដោយ​មិន​បន្ត​ធ្វើ​កូដ​កម្ម​​ទៀត​ទេ និង​អះ​អាង​ថា គឺ​អនុ​វត្ត​តាម​ដីកា​របស់​តុលាកា​រឱ្យ​ចូល​ធ្វើ​កា​រ​វិញ​

ជញ្ជីង​ស្នេហា វាយ​ប្រពន្ធ​ដើម​បាក់​ដៃ​ព្រោះ​អាល័យ​ប្រពន្ធ​ចុង

Posted: 13 Dec 2012 09:20 PM PST

ថៅកែផ្ទះសំណាក់និងប្រពន្ធចុង
ខេត្ត​កំពង់​​​ចាម ៖ អតីត​​មន្ត្រី​អគ្គិសនី​​ខេត្ត​​ ​ម្នាក់​​ឈ្មោះ​ស្វាយ ស៊ុន​ហេង ហៅម៉េង​ អាយុ​​៥៨​ឆ្នាំ និង​ជា​ថៅ​កែ​​ផ្ទះ​សំណាក់​​​យីហោ អង្គរ​រាជ បាន​បង្ក​​ហិង្សា​​​វាយ​ប្រពន្ធ​​​ដោយ​​គ្មាន​​ត្រាប្រណី​​រហូត​ដល់​បាក់​ដៃ​​​ស្តាំ​នៅ​ក្នុង​ផ្ទះ​សំណាក់​​​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​​​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់​ចាម ។ ការ​វាយ​​​ប្រពន្ធ​នេះ​​​ ដោយ​សារ​តែ​​ខឹង​​​​ប្រពន្ធ​ដែល​​និយាយ​​​ទូរ​ស័ព្ទ​​​ទៅ​ស្ត្រី​​ជា​ប្រពន្ធ​​ចុង​​ដោយ​ប្រើ​ពាក្យ​​មិន​គប្បី​ ក៏​ក្លាយ​​ទៅ​ជា​ហិង្សា​​យ៉ាង​សាហាវ​​ ។ ទី​បំផុត ​​​

គ្មាន​​ពេល​​ជួប​​ស៊ូ​បឺ​ឌី សម្ដេច​​តេ​ជោ ៖ អនុសាសន៍​​អ្វី​អនុ​សាសន៍​​ទៅ ខ្ញុំ​​ធ្វើ​ការ​​ដើម្បី​​ប្រទេស​​ខ្ញុំ

Posted: 13 Dec 2012 09:10 PM PST

រាជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​​មាន​ប្រសាសន៍​​ជាប្រតិ​កម្ម​ដោយ​មិន​ចំពោះ​​ទៅ​លើ​​​លោក ​ស៊ូរីយ៉ា ​ស៊ូ​បឺ​ឌី អ្នក​សរសេរ​របាយ​ការណ៍​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​ (អ.ស.ប) ​ប្រចាំ​​កម្ពុជា ដោយ​​មិនបានលើក​ឈ្មោះ​ទេ​​​បង្ហាញ​​ពីការ​មិនជួប​ពិ​ភាក្សា​​អ្វី​ទាំង​អស់​​ ​។ ​សម្តេច​តេជោ​​​ថ្លែង​ថា ខ្ញុំ​ទទួល​ខុស​ត្រូវ​តែ​ចំពោះ​មុខ​សភា​ជាតិ​កម្ពុជា​​​ចំពោះ​មុខ​ប្រជា​ជន​កម្ពុជា​ទេ​ ខ្ញុំ​មិន​បាន

ថ្ងៃ​នេះ​​សាលា​​ឧ​ទ្ធ​រណ៍​​បើក​​សវនា​ការ​ជំនុំ​​ជ​ម្រះ​​លើ​បណ្ដឹង​សុំ​​នៅ​​ក្រៅ​​ឃុំ​រ​បស់​លោក​​ម៉​ម សូណ​ង់ដូ

Posted: 13 Dec 2012 09:00 PM PST

រាជធានី​ភ្នំពេញ ៖ សាលា​ឧទ្ធរណ៍​បាន​​ផ្តល់​ដំណឹង​​​ទៅ​​​មេធាវី​​​របស់​​​លោក​​ម៉ម សូណង់​ដូ​ កាល​​ពី​ថ្ងៃ​ទី​១២ ធ្នូ អំពី​ការ​បើក​សវនា​ការ​​នៅ​ថ្ងៃ​នេះ (១៤ ធ្នូ) ទាក់​ទង​​នឹង​បណ្តឹង​សុំ​​នៅ​ក្រៅ​ឃុំ​​បណ្តោះ​​អាសន្ន ។ លោក​​ស្រី​ឌិន សុផាន់ណារ៉ា ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា ស្វាមី​របស់​លោក​ស្រី​មាន​​អាយុ​​៧១​ឆ្នាំ​ហើយ​នោះ​​អាច​ប្រឈម​​នឹង​បញ្ហា​សុខ​ភាព​ធ្ងន់​​ប្រសិន​បើ​

​កម្មករ​សំណង់​​​៣នាក់ ចេញពី​ក្លឹប​ដេញ​​វាយគេ​​ពេញផ្លូវ​ត្រូវ​ប៉ូលិសចាប់​វាយខ្នោះ

Posted: 13 Dec 2012 07:57 PM PST

​កម្មករ​សំណង់​​​៣នាក់ ដែល​ត្រូវ​ចាប់ខ្លួន
រាជធានីភ្នំពេញ​ ៖ បុរស​ជាកម្មករ​សំណង់​​៣នាក់ ​ត្រូវ​ប៉ូលិស​​​​អន្តរាគមន៍​​ខណ្ឌសែនសុខ ធ្វើ​ការ​ឃាត់ខ្លួន​​និង​វាយខ្នោះ​​ភ្លាមៗ បន្ទាប់​ពី​ពួកគេ​ស្រវឹង​ស្រា​កាន់​ដំបង​​​ និងខ្សែក្រវាត់​​​ដេញវាយគេ​​ពេញ​ផ្លូវ​​កាលពីវេលាម៉ោង​១១ ​និង​២៥​នាទីយប់​ថ្ងៃទី​១៣ ​​ធ្នូ ២០១២ ​តាម​បណ្តោយ​ផ្លូវលេខ​១៩៨៦ ទល់មុខ​​​ស្តាយ​ក្លឹប ក្នុងសង្កាត់ភ្នំពេញថ្មី ​ខណ្ឌសែនសុខ ​​ ។

ប្រធានាធិបតី​​រុស្ស៊ី​​​តម្រូវ​​ឱ្យ​​ជ​ន​ជាតិ​​​រុស្ស៊ី​​បង្កើត​កូន​បន្ថែម​

Posted: 13 Dec 2012 07:45 PM PST

ប្រធានាធិបតី​​រុស្ស៊ី​​​តម្រូវ​​ឱ្យ​​ជ​ន​ជាតិ​​​រុស្ស៊ី​​បង្កើត​កូន​បន្ថែម​
AFP ផ្សាយ​ថា លោក​វ្ល៉ាឌីមៀរ៍ ពូទីន ប្រធា​​នាធិបតី​​រុស្ស៊ី កាល​ពី​ថ្ងៃទី​១២ ធ្នូ ​បាន​ថ្លែង​​​​​​លើក​ទឹក​ចិត្ត​​​​ដល់​​ជន​ជាតិ​រុស្ស៊ី​​​​​ឱ្យ​​​មាន​កូន​បន្ថែម​​ ដោយ​ក្នុង​មួយ​គ្រួសារ​មាន​​កូន​ជា​មធ្យ​ម​​៣​នាក់ ខណៈ​​ពេលលោក​​កំពុង​​​ព្យា​យាម​​​តស៊ូ​​នឹង​វិបត្តិ​​​ចំនួន​​ប្រជា​ជន​​​ក្រោយ​ពី​​​ឡើង​​កាន់​តំណែង​​​ប្រធានាធិបតី​​ក្នុង​​អាណត្តិ​ទី​៣ ។

លោក​ស្រី​​ស៊ូ​សាន​រ៉ៃ​បដិសេធ​​មិន​ធ្វើ​​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​

Posted: 13 Dec 2012 07:45 PM PST

លោក​ស្រី​ស៊ូសាន​​រ៉ៃ
លោក​ស្រី​​ស៊ូសាន​រ៉ៃ​​ឯក​អគ្គ​​រដ្ឋ​ទូត​​សហរដ្ឋ​អាមេរិក​​​ប្រចាំ​​អ.ស.ប​ កាល​ពី​ថ្ងៃទី​​១៣ ធ្នូ​បាន​​បដិសេធ​​​ពុំ​ព្រម​​កាន់​តំណែង​​​រដ្ឋមន្ត្រី​​ការ​បរទេស​​​បន្ត​​ពី​លោក​ស្រី​​ហ៊ីលឡារី​គ្លីន​តុន​ ។​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា ថ្លែង​ថា ​លោក​យល់​​ស្រប​តាម​​​​​​ការ​សម្រេច​ចិត្ត​​នេះ​របស់​លោក​ស្រី​​រ៉ៃ ដែល​បាន​ពន្យល់​​ថាលោក​ស្រី​​​​​ចង់​​​​ចៀស​វាង​​​ការ​ជជែក​ដេញ​ដោល​​គ្នា​យូរ​ ក្នុង​សភា​​ដែល​ពួក​សាធារណរដ្ឋ​

កម្មការិនីរោង​ចក្រ​កាត់ដេរ​ម្នាក់លួចម៉ូតូ​របស់គេ ហើយរត់មិនរួច ត្រូវ​ម្ចាស់​គេ​ឆែក​ឃើញ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ចាប់ខ្លួនប្រគល់​​ឱ្យ​សមត្ថ​កិច្ច

Posted: 13 Dec 2012 07:32 PM PST

ជន​ល្មើស​ត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ​ ៖ កម្មការិនី​​​រោងចក្រ​កាត់​ដេរម្នាក់​បានធ្វើសកម្មភាពលួច​យក​ម៉ូតូ​របស់គេ​​មួយគ្រឿង​​ ប៉ុន្តែ​សំណាង​អាក្រក់​​រត់មិន​រួច ត្រូវ​​​ម្ចាស់​គេ​ឆែក​ឃើញ​ក្នុងកាមេរ៉ាសុវត្ថិភាព​ ក៏ចាប់ខ្លួន​ប្រគល់ឱ្យប៉ូលិស​​ប៉ុស្តិ៍​​សង្កាត់​​ដង្កោ ដើម្បីកសាង​សំណុំ​រឿង​ចាត់​ការ​ទៅ​តាមផ្លូវច្បាប់ ​។ ហេតុការណ៍​​​នេះ​​បានកើតឡើង​កាលពីវេលាម៉ោង​​៥ ​និង​២០​នាទីល្ងាច ថ្ងៃទី​១២ ធ្នូ ២០១២ ​ស្ថិត​ក្នុង​ភូមិតាឡី ​

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន តំណាង​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ចុះចែក​ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​​នៅ​​ស្រុក​សាមគ្គី​​មាន​ជ័យ​

Posted: 13 Dec 2012 07:28 PM PST

ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី
ខេត្ត​កំពង់ឆ្នាំង ៖ ​លោក​បណ្ឌិត​ អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​​ប្រតិភូ​​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ តំណាង​​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា កាល​ពី​ព្រឹកថ្ងៃទី​​១៣ ធ្នូ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​ជូន​ប្រជា​ពលរដ្ឋស​នៅភូមិ​​មាន​កកើត ឃុំ​ត្បែង​​ខ្ពស់ ​ស្រុក​សាមគ្គី​មាន​ជ័យ ។ អម​ដំណើរ​ និង​អញ្ជើញ​​ចូលរួម​ក្នុង​ពិធី​នោះ​​មាន​

ស្លាប់​១១​នាក់ និង​រង​របួស​​ធ្ងន់-ស្រាល​១៥នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​១២លើក​

Posted: 13 Dec 2012 07:11 PM PST

រាជ​ធានីភ្នំពេញ​ ៖ យោង​តាមគេហទំព័រអគ្គស្នងការ​នគរបាលជាតិក្រសួងមហា​ផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី១៣ ធ្នូ ២០១២ មាន​មនុស្ស​​ស្លាប់១១នាក់ និងរង​របួសធ្ងន់-ស្រាល១៥នាក់ ក្នុងករណី​គ្រោះថ្នាក់ចរាចរណ៍​១២លើក កើតឡើង​នៅ​ទូទាំង​​ប្រទេស​កម្ពុជា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!