Koh Santipheap Daily

Koh Santipheap Daily


សហ​រដ្ឋ​អាមេរិក​​ផ្តល់​​បរិក្ខារ​ដល់​​មជ្ឈមណ្ឌល​សហ​ប្រតិ​បត្តិ​ការ​​​គាំទ្រ​​សន្តិ​ភាព

Posted: 28 Dec 2012 12:00 AM PST

សហ​រដ្ឋ​អាមេរិក​​ផ្តល់​​បរិក្ខារ​ដល់​​មជ្ឈមណ្ឌល​សហ​ប្រតិ​បត្តិ​ការ​​​គាំទ្រ​​សន្តិ​ភាព
រាជធានី​ភ្នំពេញ​ ៖ លោក Jeff Daigle ភារ​​ធារី​​ស្ថាន​ទូ​ត​​អាមេរិក និង​​លោក​ឧត្តម​សេនីយ៍​ឯក សែម សុវណ្ណនី អគ្គ​នាយក​​​មជ្ឈ​មណ្ឌល​​​ជាតិ​គ្រប់​គ្រង​​កម្លាំង​​​រក្សា​​​សន្តិ​ភាព​​​បោស​សម្អាត​​​មីន​​ និង​កាក​​សំណល់​​ពី​សង្គ្រាម​​​បាន​ធ្វើ​ជា​​​អធិ​បតី​​ក្នុង​ពិធី​​ប្រគល់​អំណោយ​​​ជា​គ្រឿង​បរិក្ខារ​នៅ​ទី​ស្នាក់​ការ​​ធំ​របស់​​មជ្ឈ​មណ្ឌល​​​កាល​ពី​ថ្ងៃទី​​២៧ ធ្នូ ។ សហ​រដ្ឋ​​អាមេរិក​​​បាន​ផ្តល់​​ដល់​​​មជ្ឈ​មណ្ឌល​នូវ​កុំ​ព្យូទ័រ ​និង

ម៉ូតូ​​អ្នកស្រវឹង​បុក​នឹ​ងម៉ូតូដឹក​កូនចេញពី​រៀនស្លាប់​ម្នាក់

Posted: 27 Dec 2012 11:57 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​​រង​របួស​​​​ធ្ងន់​ ហើយ​បាន​​ស្លាប់​ពេល​ដឹក​​​ទៅ​ដល់​មន្ទីរពេទ្យ​​​បាន​បន្តិច​ ​និង​បុរស​ម្នាក់​ទៀត​​​បាន​រង​របួស​​​ជា​ទម្ងន់​​ ក្នុង​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​រវាង​ម៉ូតូ​​បុក​ជាមួយ​ម៉ូតូ​​​​កាល​ពី​វេលា​ម៉ោង​​​៦​ល្ងាច​​​ថ្ងៃទី​២៧ ​​ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​​​ភូមិ​ស្រែព្រីង សង្កាត់​កំពង់​ឆ្នាំង​​​ ក្រុង​កំពង់​ឆ្នាំង ។ ឯកុមារី​​ម្នាក់​ទៀត​បានរ​ង​​របួស​ស្រាល​ផង​ដែរ ។

ការចម្រាញ់​ប្រេងនៅ​ខេត្តកំពត​នឹង​ទទួល​បាន​៥​លានតោន​ក្នុង​១ឆ្នាំ

Posted: 27 Dec 2012 11:53 PM PST

រាជ​ធានីភ្នំពេញ​ ៖ កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ឌ ស្តីពីការសាងសង់​រោងចក្រចម្រាញ់ប្រេងកាត នៅក្នុង​ខេត្តកំពតដែល​​មានទឹក​​ប្រាក់​២.៣០០លានដុល្លារ​អាមេរិក បានផ្តើមចុះហត្ថលេខាជាផ្លូវ​ការហើយរវាងក្រុមហ៊ុន​ចិន ឈ្មោះ ខេមបូឌា ភេត្រូ ឈីមី​ខល ខូល​អិលធី​ឌី និង អាជ្ញា​ធរជាតិប្រេងកាត​កម្ពុជា និង ក្រុមហ៊ុន ខេម​បូឌា ភេត្រូ ឈីមីខល Company ជាមួយក្រុមហ៊ុនចិន

Samsung ទទួលបាន​​ពានរង្វាន់​ច្នៃប្រឌិត CES 2013 ចំនួន២៧

Posted: 27 Dec 2012 11:43 PM PST

Samsung ទទួលបាន​​ពានរង្វាន់​ច្នៃប្រឌិត CES 2013 ចំនួន២៧
រាជធានីភ្នំពេញ​ ៖ ពានរង្វាន់​ឯក​ទេស​ផ្នែក​​ឧស្សាហកម្ម​រួមទាំង​​ពានរង្វាន់​ពីរលើ ​«ការ​ច្នៃប្រឌិត​ល្អ​បំផុត» ​និងបួនលើផ្នែក​​ផលិតផល Eco-Design ជាការបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​​របស់ Samsung ក្នុងការជំរុញ​​លើផ្នែក​​បច្ចេកវិទ្យា ​និងនិរន្តរ​ភាព​ ។ ភ្នំពេញ​ថ្ងៃទី​១៨ ធ្នូ ២០១២ ​ក្រុមហ៊ុន​អេឡិច​ត្រូនិក Samsung ​ឈានមុខគេ​លើ​ផ្នែក​ទីផ្សារ​​ និងបាន​ទទួលពាន​រង្វាន់​លើការ​ច្នៃប្រឌិត​​ចំពោះ​ផលិត​

លោក​អឹុង ​ទ្រី ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ពោធិ៍សាត់​

Posted: 27 Dec 2012 11:42 PM PST

ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ខេត្ត​ពោធិ៍​សាត់​
ខេត្ត​ពោធិ៍សាត់​ ៖ ​អនុ​ប្រធាន​រដ្ឋ​បាល​ជល​ផល​លោក​អឹុង ​ទ្រី កាល​ពី​ថ្ងៃទី​២៦-២៧ ​ធ្នូ ២០១២ ​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​​មាន​អធិការ​ដ្ឋាន​ខាង​ត្បូងបឹង​ទន្លេ​សាប ខណ្ឌ​ ផ្នែក និង​សង្កាត់​រដ្ឋ​បាល​ជល​ផល​សហ​ការ​ជា​មួយ​កង​កម្លាំង​ប្រដាប់អាវុធ ​និង​​អាជ្ញា​ធរ​មូល​ដ្ឋាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​​នៅខេត្ត​ពោធិ៍​សាត់ ។

ក្រុម​ហ៊ុន​ខ្មែរប៊្រូ​វើ​រី លីមីធីត រៀប​ចំ​ពិធី​ជប់​លៀង​​​មិត្តភាព​ឆ្នាំ ២០១២ ​ជូន​ដល់​អ្នក​សារ​ព័ត៌​មាន​

Posted: 27 Dec 2012 11:37 PM PST

ក្រុម​ហ៊ុន​ខ្មែរប៊្រូ​វើ​រី លីមីធីត រៀប​ចំ​ពិធី​ជប់​លៀង​​​មិត្តភាព​ឆ្នាំ ២០១២
រាជធានី​ភ្នំពេញ ៖ ​ក្រុម​ហ៊ុន​ខ្មែរ​​ប៊្រូ​វើរី លីមីធីត ដែល​ជា​ក្រុម​ហ៊ុន​ស្រា​បៀរ​​កម្ពុជា មាន​សេចក្តី​រីក​រាយ​​ក្រៃលែង​ដោយ​បាន​រៀបចំ​ពិធីជប់​លៀង​មិត្ត​ភាព​ឆ្នាំ ២០១២ ​ជូនដល់​អ្នក​សារ​ព័ត៌​មាន​​ និង​ទូរទស្សន៍​​នា​រសៀល​ថ្ងៃទី​​២៧ ធ្នូ ២០១២ ​នៅរោង​ចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា ។ ពិធីជប់​​លៀង​មិត្តភាព​​របស់​ស្រា​បៀរ​កម្ពុជា​​ត្រូវបាន​រៀបចំឡើង​ក្នុងគោល​បំណង​ ដើម្បី​ស្វាគមន៍​ឆ្នាំ​​ថ្មី​ឆ្នាំ​២០១៣ ​និងរឹត​បន្តឹង​​ថែម​ទៀត​នូវ​ចំណង​មិត្ត​

កិច្ច​ព្រម​ព្រៀង​​គោល​ស្តី​ពី​ការ​សិក្សា​លទ្ធ​ភាព​នៃការ​សាង​សង់​រោងចក្រ​​​​ចម្រាញ់​​ប្រេងកាត​​នៅ​កម្ពុជា​

Posted: 27 Dec 2012 11:32 PM PST

ពិធីចុះ​​កិច្ចព្រម​ព្រៀង​
រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ​​ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​​បាន​មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​​គ្នា​នៅ​ថ្ងៃនេះ ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​ពី​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​​នៃ​កិច្ច​ព្រម​​ព្រៀង​​គោល​ស្តី​​ពី​ការ​សិក្សា​​​លទ្ធ​ភាព​នៃ​ការ​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​មួយ​នៅ​កម្ពុជា រវាង​អាជ្ញា​ធរ​ប្រេងកាត​ជាតិ​កម្ពុជា​ជា​មួយ​ក្រុម​ហ៊ុន​​ខេមបូ​ឌា ភេត្រូ​ខេ​មីខល (Cambodian

ក្រុម​ក្មេង​ទំនើង​​៣​នាក់​ជិះ​រថយន្ត​បើក​បុក​បង្គោ​​លសាជី​ពេល​ត្រួត​ពិនិត្យ​ជាតិ​អាកុល​

Posted: 27 Dec 2012 11:03 PM PST

រថយន្តបង្ក
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្រុម​ក្មេង​ទំនើង​​មួយ​ក្រុម​ដែល​មាន​គ្នា​ចំនួន​៣​នាក់​ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​ហាយឡែនឌ័រ ​បើក​បំបុក​បង្គោល​​សាជី​របស់​សមត្ថ​កិច្ច​​​នគរបាល​ចរា​ចរ​ដែល​កំពុង​ប្រតិ​បត្តិ​ការ​​ត្រួត​ពិនិត្យ​​អ្នក​បើក​​យាន​យន្ត​មាន​សារ​ជាតិ​ស្រវឹង​ពេល​យប់ រួច​បើក​រថយន្ត​រត់​គេច​ខ្លួន ។ ប៉ុន្តែភ្លាមនោះសមត្ថ​កិច្ច​​នគរបាល​​ចរា​ចរបាន​ដេញតាម​ប៉ផាប់​ចាប់​ពភីង​​ចាប់​ឃាត់​ខ្លួន​បាន​កាលពីវេលា​

​នាវា​ទេស​ចរណ៍​​មួយ​គ្រឿង​នាំ​ភ្ញៀវ​​ជិត៣០០​នាក់​ចូល​ចត​កំពង់​ផែអន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ​

Posted: 27 Dec 2012 11:01 PM PST

​នាវា​ទេស​ចរណ៍​​ដែល​ចូល​ចត​កំពង់​ផែអន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ​
ខេត្ត​ព្រះ​សីហនុ ៖ ព្រឹក​ថ្ងៃទី​​២៨ ​ធ្នូ ២០១២ នេះ ​នាវា​ទេស​ចរណ៍​បរទេស​មួយ​គ្រឿង​​ឈ្មោះ​ SEAROURN PRIDE ​បាន​នាំ​ភ្ញៀវ​​ទេស​ចរ​ចម្រុះ​ជាតិ​​សាសន៍​ជិត​៣០០​នាក់ ចូលចត​នៅ​កំពង់​ផែអន្តរ​ជាតិ​ក្រុង​ព្រះសីហនុ ​ដើម្បីធ្វើ​ទស្សន​កិច្ច​​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា រយៈ​ពេល​​១​ថ្ងៃ ។

សង្កាត់​ក្បាល​កោះ​ប្រកាស​បង្កើត​សមាគម​មនុស្ស​ចាស់​ចំនួន​400​នាក់​

Posted: 27 Dec 2012 11:00 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧​ ធ្នូ ​លោក​​ហៀក ចាន់លាង​ អភិបាលរង​ ខណ្ឌ​មាន​ជ័យ​បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធី​​ប្រកាស​បើក​​សមាគមមនុស្សចាស់​នៅសង្កាត់​ក្បាល​កោះ ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​​នៅ​ក្នុង​បរិវេណ​វត្ត​​មុនីសាគរ​ ស្ថិត​ក្នុង​សង្កាត់​ក្បាល​កោះ ​ខណ្ឌ​មាន​ជ័យ ។

អាមេរិក​ផ្តល់​​អំណោយ​​ដល់​មជ្ឈ​មណ្ឌល​​សហ​ប្រតិ​បត្តិ​ការ​គាំទ្រ​​សន្តិ​ភាព​

Posted: 27 Dec 2012 10:54 PM PST

អំណោយដែល​អាមេរិក​ផ្តល់​ជូន​មជ្ឈ​មណ្ឌល​សហ​ប្រតិ​បត្តិ​ការ​គាំទ្រ​សន្តិ​ភាព​
រាជធានី​ភ្នំពេញ ៖ លោក​ Jeff Daigle ភារ​ធារីស្ថាន​ទូត​អាមេរិក​ និង​លោក​​ឧត្តម​សេនីយ៍​​ឯក សែម​សុវណ្ណនី ​អគ្គ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​​កម្លាំង​រក្សា​សន្តិ​ភាព​បោស​សំអាត​មីន និង​កាក​សំណល់​ពី​​សង្គ្រាម​​បាន​អញ្ជើញជា​អធិបតី​​ក្នុងពិធី​​ប្រគល់​អំណោយ​​គ្រឿង​បរិ​ក្ខា​​នៅទី​ស្នាក់​ការ​ធំ​របស់​មជ្ឈ​មណ្ឌល​​កាល​ពី​ថ្ងៃទី​​២៧ ធ្នូ ២០១២ ។ សហ​រដ្ឋ​អាមេរិក​​បាន​ផ្តល់​​ដល់​មជ្ឈ​មណ្ឌល​​នូវ​កុំព្យូទ័រ​ និង​ប្រព័ន្ធ​​

លួច​​វះ​កាបូប​​លុយអ្នក​រ៉ឺម៉ក​ម៉ូតូ​ដេក​លក់​នៅ​លើ​រ៉ឺម៉ក​ត្រូវ​ម្ចាស់​​ទាន់​ក្របួច​ជាប់​

Posted: 27 Dec 2012 10:45 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​​ម្នាក់​​ត្រូវ​​អស់​លក្ខណ​៍ ខណៈ​ពេល​លួច​វះ​ហោប៉ៅ​ខោ​របស់​​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​​​ ​​​ដែល​កំពុង​តែ​ដេកលង់​លក់នៅ​លើរ៉ឺម៉ក​​របស់​ខ្លួន​ ហើយ​​ត្រូវបាន​អ្នក​ជិត​ខាង​​​ ​ឃើញ​​​ក៏​​ស្រែក​ផ្អើលឆោ​ឡោ​​ចាប់​ខ្លួន​​បាន​​​​តែ​ម្តង​​​ ។ ហេតុ​ការណ៍នេះ​កើត​ឡើង​នៅ​មុខ​សណ្ឋា​គារ​ហូលី​ដេ​ កែង​​ផ្លូវ​លេខ​៨៦​​​មហា​វិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ស្រះ​ចក ​ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង២​និង​

កូន​ជ្រូក​ដុះ​ប្រមោយ​ដូចដំរី​កើតមក​​ក៏​ងាប់​ទៅវិញ​

Posted: 27 Dec 2012 10:30 PM PST

កូន​ជ្រូក​ដុះ​ប្រមោយ​ដូចដំរី​កើតមក​​ក៏​ងាប់​ទៅវិញ​
ខេត្តតាកែវ ៖ ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​​​ភ្ញាក់​​ផ្អើល​តៗ​គ្នា​មក​ចោម​រោម​មើល​កូន​ជ្រូក​ដែល​កើត​មកចម្លែក​ដុះ​ប្រមោយ​វែង​ដូចដំរី​ ដែល​លក្ខណៈ​បែប​នេះ​​កម្រ​នឹងឃើញ ។ស្ត្រី​ឈ្មោះ​អឹម សេង ​អាយុ​​៥៨​ឆ្នាំ​​ ​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​កំពង់​ពោធិ៍​ ឃុំ​ព្រែក​​​ផ្ទោល​ ស្រុក​អង្គរ​បុរី​ បាន​ប្រាប់​ឱ្យ​ដឹងថា ​មេជ្រូក​របស់​គាត់​នេះ​ទើប​កើត​​ដំបូង​​​បាន​ចំនួន​៧​ក្បាល​បូក​រួម​ទាំងកូន​ជ្រូក​ចម្លែក​នេះ​ផង ។ ​ជា​

ផ្ទុះធុងហ្គាស​នៅសង្កាត់​បឹង​​ព្រលឹត បង្កឱ្យ​​បុរស​២​នាក់​បង​ប្អូន​រងរបួស​ និង​ឆាបឆេះផ្ទះតិចតួច

Posted: 27 Dec 2012 10:25 PM PST

ជនរងគ្រោះត្រូវ​បាន​​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​
រាជធានី​ភ្នំពេញ ៖ មាន​ស្នូរ​ផ្ទុះធុង​ហ្គាស​មួយ​​កើតឡើង​នៅ​ផ្ទះ​លក់​​ហ្គាស​​លេខ​៨៦ ផ្លូវ​លេខ​១៤១ ម្តុំ​វត្តសំពៅមាស ស្ថិតក្នុងភូមិ​​សាស្ត្រ​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧មករា បណ្តាល​ឱ្យ​​មនុស្ស​រងរបួស​ច្រើន​នាក់​ និងឆាបឆេះ​មួយ​វឹប​ក៏​ត្រូវ​បាន​បាញ់​ទឹក​ឱ្យ​រលត់​ទៅវិញ​​ ព្រមទាំង​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​១០​និង​៥០​នាទី​​ព្រឹក ​ថ្ងៃទី​​២៨ ធ្នូ ២០១២ ។

នគរ​បាល​​ចរាចរ​​ខេត្ត​​ផ្សព្វ​ផ្សាយ​ច្បាប់​​ចរាចរណ៍​​ផ្លូវ​គោក​​​ដល់​​និស្សិត​​​សាកល​វិទ្យាល័យ​​​គ្រប់​គ្រង​ និង​សេដ្ឋ​កិច្ច​

Posted: 27 Dec 2012 10:15 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​​ដើម្បី​រឹត​បន្តឹង​​ការ​អនុ​វត្ត​​​ច្បាប់​ចរាចរណ៍​​​ឱ្យ​មាន​​ប្រសិទ្ធ​ភាព​សំដៅ​កាត់​បន្ថយ​​​​អត្រា​​​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​​​ នៅ​ព្រឹក​ថ្ងៃទី​​២៧ ធ្នូ​​ ​​លោក​​វរ​សេនីយ៍​​​ទោ​​ឈឿម​​ សុផុន​ ​នាយក​ារិ​យាល័យ​​នគរ​បាល​​​ចរាចរ​​ជើង​គោក​​​ខេត្ត​ បាន​​​​​ធ្វើ​ការ​​​​ផ្សព្វ​ផ្សាយ​​​ពី​ច្បាប់​​​ចរាចរណ៍​ផ្លូវ​គោក​​​​ដល់​និស្សិត​ច​ំនួន​​​១១០​នាក់​​ នៅ​សាកល​វិទ្យាល័យ​​​គ្រប់​គ្រង​​ និង​សេដ្ឋ​កិច្ច​ (UME) ​​ដោយ​មាន​ការចូល​​រួម​​​ពី​លោក​អីុ​​ សារិន្ទ​​ នាយក​​រង​​សាកល​វិទ្យាល័យ​​​ និង​លោក​​កែវ សាម៉េត​​ ប្រធាន​ផ្នែក​ផ្ទៃ​ក្នុង​​នៃ​សាកល​វិទ្យាល័យ​​ផង​ដែរ ។​​

5ឆ្នាំ​ក្រោយ​ម្តាយ​ស្លាប់​កូន​ប្រុស​លោកស្រី​បេណា​ហ្សៀប៊ូតូ​ហក់​ចូល​​នយោបាយ​

Posted: 27 Dec 2012 10:14 PM PST

ូន​​ប្រុស​លោកស្រី​ប៊ូតូ​លោក​ប៊ី​ឡា​វ៉ាល់​
កូនប្រុស​តែ​១​គត់​របស់លោកស្រី​បេណា​ហ្សៀប៊ូតូ​លោក​ប៊ីឡា​វ៉ាល់​ បាន​​​ហក់​ចូល​ប្រឡូក​ក្នុងឆាក​នយោបាយ​កាលពី​ថ្ងៃទី​២៧ ធ្នូ​ ​​នៅ​មុខ​អ្នក​គាំទ្រ​ជា​ច្រើន​រយ​ពាន់​នាក់​​ប្រមូល​ផ្តុំ​គ្នា ​នា​ឱកាស​ខួបគម្រប់​៥​ឆ្នាំ​នៃការ​ធ្វើ​ឃាត​ម្តាយ​របស​់​លោក​ជាអ្នក​ប្រឆាំង​យ៉ាង​ប្តូរ​ផ្តាច់​ដូច​រូប​លោក​​​ដែរ​ចំពោះ​លទ្ធិ​ជ្រុល​និយម​ដែលមាន​នៅ​បា៉​គី​ស្ថាន ។

ស្មាន​​​​តែ​ជា​រឿង​គំនុំ​​​សម្លាប់​​ឪពុក​​ត្រូវ​កូន ​​​ការ​ពិត​​​គ្រាប់​​ធ្លាក់​ពី​លើ​មេឃ

Posted: 27 Dec 2012 10:00 PM PST

ក្មេងរងគ្រោះ​កំពុង​សម្រាកព្យា​បាល
​ខេត្ត​កំពត​ ៖ ​កាល​ពី​​ថ្ងៃ​ទី​​២៦ ធ្នូ​ ​​សមត្ថ​កិច្ច​​​​​​បាន​ធ្វើ​ការ​ត្រួត​​ពិនិត្យ​​​​សា​ជ​ា​ថ្មី​​​​​​​លើ​សំណុំ​​​​​​រឿង​​ដែល​សង្ស័យ​ថា ​​មាន​ជន​មិន​ស្គាល់​​​អត្ត​សញ្ញាណ​​​លួច​បាញ់​​​ពី​ក្រោម​ផ្ទះ​​​​​ប៉ុន​ប៉ង​​​សម្លាប់​បុរ​ស​ជា​​ឪពុក​​​​ តែ​បែរ​​ជា​​ត្រូវ​របួស​​​កូន​ទៅ​​វិញ ។​ ទោះ​បីជ​ា​បែបណានេះ​ គឺ​ជា​ការ​​​​សន្និ​ដ្ឋាន​​​​ជំហាន​ដំបូង​​​​ប៉ុណ្ណោះ​ ក្រោយ​ពេល​កើត​ហេតុ​​​​កាល​ពី​យប​់​ថ្ងៃទី​​​២៤ ធ្នូ​ កន្លង​មក​​​ ។​ ​មក​ដល់​ពេល​នេះ​​​ កុមារ​​​រង​គ្រោះ​បាន​​​​ធូរ​

ផ្ទុះ​​អាវុធ​1ប្រា​វ​ក្នុង​ប្រតិ​បត្តិ​ការ​​បង្ក្រាប​​គ្រឿង​​ញៀន

Posted: 27 Dec 2012 09:55 PM PST

រថយន្តទំនើបរបស់មេខ្លោងជួញដូរគ្រឿងញៀនជាមន្ត្រីយោធា
រាជធានី​ភ្នំពេញ ៖ មុខ​សញ្ញាជួញ​ដូរ ​​​​និង​ផលិត​​គ្រឿង​ញៀន​ដ៏ធំមួយ​​ ​ដែល​​លាក់​ខ្លួន​​នៅ​ក្នុង​​ភូមិ​គ្រឹះ​លេខ​​២៦BC​ ផ្លូវ​លេខ​៣៨៤​ ​សង្កាត់​ទួល​ស្វាយ​ព្រៃទី១​ ខណ្ឌ​ចំការ​មន​ ​បានត្រូវ​​​សមត្ថ​កិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ដោយ​មាន​​ការ​ចូលរួម​​ពីមន្ត្រី​​​សាលា​ដំបូង​រាជធា​នី​​ និង​លោក​ឡូ​ យុយ​ អភិបាល​ខណ្ឌចំការ​មន​ផង​​ បាន​អនុវត្ត​​​ដីកា​​ឆែក​ឆេរ​កាល​ពីរសៀល​ថ្ងៃទី​២៧​ ធ្នូ​ ឆ្នាំ២០១២​ ដោយ​ឃាត់​ខ្លួន​ជនស​ង្ស័យ​​

អនុ​សាសន៍​​សម្ដេច​​តេ​ជោ រោង​ចក្រ​ សហ​គ្រាស​ ​បុរី ​និង​​តំបន់​​​សេដ្ឋ​កិច្ច​ត្រូវ​​មាន​​បណ្ដាញ​ទឹក​​និង​រថយន្ដ​​ពន្លត់​អ​គ្គិ​ភ័​យ

Posted: 27 Dec 2012 09:50 PM PST

ខេត្ត​កំពង់​ស្ពឺ ៖ ​សម្តេច​​អគ្គមហា​សេនាបតី​​តេជោហ៊ុន សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា​ បាន​អំពាវ​នាវ​​​​ឱ្យ​បណ្តា​ក្រុមហ៊ុន​​​ សហគ្រាស​ រោង​ចក្រ បុរី​​ដែល​មាន​ផ្ទះ​​​ល្វែង សណ្ឋាគារ​ តំបន់​​សេដ្ឋ​កិច្ច​​​ទាំង​អស់​​ ត្រូវ​ខិត​ខំ​​ធ្វើ​ការ​ងារ​២យ៉ាង ៖

សាល​ដីកា​​សាលា​ឧទ្ធរណ៍​បញ្ជា​ឱ្យ​ចាប់​​ខ្លួន​សុខ សំអឿន និង​ប៊ន សំណាង ជាថ្មី

Posted: 27 Dec 2012 09:45 PM PST

ប៊ន សំណាងដែលត្រូវចាប់ខ្លួនដាក់ពន្ធនាគារវិញ
រាជធានីភ្នំ​ពេញ​ ៖ ​ជន​ជាប់​​​ចោទ​​២​នាក់​​គឺសុខ សំអឿន​ និង​​ប៊ន សំណាង​ ​ដែល​ត្រូវ​បាន​​ដោះ​លែង​​​​ឱ្យ​នៅ​ក្រៅ​ឃុំ​​​​អស់​រយៈ​ពេល​​​ជាង​បួន​ឆ្នាំមក​ហើយ​​ ត្រូវ​បាន​ចាប់​ខ្លួន​​​ឡើង​វិញ​កាល​ពី​​​ព្រឹក​ថ្ងៃទី​​​២៧ ធ្នូ​​ ​។​ ការ​ចាប់​ខ្លួន​​​​ឡើង​វិញ​​នេះ​​ បាន​ធ្វើ​​ឡើង​បន្ទាប់​​ពី​​សេច​ក្តី​​​សម្រេច​​ស្មាន​មិន​ដល់​​ ដោយ​លោក​ចៅ​ក្រម​​​​ជួន​​ ស៊ុន​ឡេង​ ប្រធាន​ក្រុម​​​​​ប្រឹក្សា​​​ជំនុំ​​ជម្រះ​​​​របស់​តុលាការ​​​​សាលា​​ឧទ្ធរណ៍​​​​ ​បាន​ប្រកាស​​​​សាល​ដីកា​​​លើ​

ផ្តន្ទា​​ទោស​​យ៉ោម បុប្ផា ប្តី​ និង​​ប្អូន​​2​​នាក់​​ ក្នុង​​ម្នាក់​​ៗ​​3​​ឆ្នាំ​

Posted: 27 Dec 2012 09:40 PM PST

នគរបាលក្រៀកអ្នកស្រី យ៉ោម បុប្ផា ទៅកាន់ពន្ធនាគារព្រៃស 
រាជ​ធានីភ្នំពេញ​ ៖ ​​​​​​​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​នាព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ម្សិល​មិញ​នេះ​បាន​បើក​សវនា​ការ​បន្ត​ទៀត​តាម​ការ​គ្រោង​ទុក​ លើ​សំណុំ​រឿង​ស្ត្រី​មា្នក់​នៅ​បឹង​កក់​​​ឈ្មោះ​យ៉ោម បុប្ផា និង​ប្តី​ ព្រម​ទាំង​ប្អូន​ប្រុស​២​នាក់​ឈ្មោះ​យ៉ោម សិដ្ឋ និង​ឈ្មោះ​យ៉ោម កន្លង់ ដែល​​ជាប់​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ បណ្តាល​ឱ្យ​អ្នក​រត់​ម៉ូតូ​ឌុប​២​នាក់​រង​របួស​​ជា ​ទម្ងន់។​ មាន​តែ​​ជន​ត្រូវ​ជាប់​​

រោង​ចក្រ​បិ​ទ​ទ្វារ កម្ម​ករ-កម្ម​ការិនី​ជាង1​ពាន់​នាក់​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ឱ្យ​ថៅកែ​ដោះ​ស្រាយ​ប្រាក់​តាម​ច្បាប់​ការ​ងារ​5​ចំណុច

Posted: 27 Dec 2012 09:30 PM PST

ក្រុមកម្មករ-កម្មការិនីនាំគ្នាធ្វើការតវ៉ានៅមុខរោងចក្រ
ខេត្ត​​ស្វាយរៀង ៖ កម្មករ​​-​កម្មការិនី​​​​រោង​ចក្រ​​​​កាត់​ដេរ​​សម្លៀក​​បំពាក់​​ពេទ្យ​​របស់​ក្រុម​ហ៊ុន​​​ស្វាយ​រៀង​​​ ខេមបូឌា​ ​ហ្គា​មេន​ ​​ប្រមាណ​​ជាង​​​១​ពាន់​​នាក់​​​ បាន​​នាំ​គ្នា​​ឈរ​ត​វ៉ា​នៅ​​​​​​​មុខ​រោង​ចក្រ​​​ទាម​ទារ​ឱ្យ​ថៅ​កែ​​​ក្រុម​ហ៊ុន​​ផ្តល់​​ប្រាក់​ចំនួន​​៥​ចំណុច​​មុន​ពេល​បិទ​​​រោង​ចក្រ​ និង​បាន​​​ចោទ​ថា​​ថៅ​កែ​​ប្រើ​​ល្បិច​​​ក្ស័យ​ធន ​​គេ​ច​មិន​​ចង់​​ផ្តល់​ប្រាក់​​​ការ​ងារ​​​ឱ្យកម្មករ-​​​កម្មការី​​នី​ ។​​ ការ​ទាម​ទារ​​នេះ​បាន​​ធ្វើ​ឡើង​​កាលពី​​ថ្ងៃ​ទី​​២៧ ធ្នូ ​វេលា​

បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ចាញ់​ល្បិច​ស្រី​ក្មេង​ព្រោះ​ចង់​នែប​និត្យ​បោក​យ​ក​ម៉ូតូ​ទៅ​បាត់​ទាំង​យប់

Posted: 27 Dec 2012 09:20 PM PST

ស្រ្តីជាប់ចោទ
ខេត្ត​ប៉ៃ​លិន​ ៖ ​យុវ​នារី​​​​ម្នាក់​​បាន​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​​កាល​ពី​វេលា​ម៉ោង​​​១០​និង​​២៤​នាទី​ព្រឹក​​ថ្ងៃទី​​២៤ ធ្នូ​ នៅ​ចំណុច​​ផ្ទះ​​​ខា​រ៉ា​អូខេ​​មួយ​ ស្ថិត​ក្នុង​​ភូមិ​​​ទួល​​ល្វា​ សង្កាត់​​ទួល​ល្វា​ ក្រុង​ប៉ៃ​លិន​ ដោយ​​ជាប់​​ចោទ​​​​​ពី​បទ​​​ឆបោក​​យក​ម៉ូតូ​​​បុរ​ស​ម្នាក់។ ​​ក្រោយ​ពី​​ត្រូវ​​ចាប់​ខ្លួន​​នារី​​​ជាប់​ចោទ​រូប​នេះ បាន​សារ​ភាព​ថា ​ម៉ូតូ​នោះ​​​ត្រូវ​គូ​ស្នេហ៍​​​លួច​បន្ត​​ខណៈ​ពេល​​ដែល​នាង​​​​​លង់​​លក់​​ក្នុង​ដំណេក​​​​ ​។​​ បើ​​ដូច​​នារី​​​រូប​នេះ​​​​សារ​ភាព​​​​មែន​​ មិន​

ប្តី​​ស្រវឹង​​ដេក​​មិន​​ទៅ​ស្រែ​ប្រាំង​ប្រពន្ធ​​ចាក់​​សាំង​ដុត​ទាំង​រស់​គេច​ខ្លួន​បាត់​ទាំង​កណ្តាល​ថ្ងៃ

Posted: 27 Dec 2012 09:10 PM PST

បុរសជាប្តីរងគ្រោះ 
រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រីជា​កសិករ​ម្នាក់​​បានយក​សាំង​​កន្លះលីត្រ​​ចាក់ស្រោច​​ទៅ​លើប្ដី​​ដែលកំពុង​ដេក​​នៅ​លើគ្រែ​​ក្រោមផ្ទះ​​​ដោយ​​អា​ការ​​ស្រវឹង​ ហើយ​​បាល​ឈួល​ដែកកេះ​​ដុត​​ឱ្យ​ឆាបឆេះ​​​​ដោយ​សារ​ខឹង​​ប្ដី​ហៅ​​​ទៅ​ស្រែ​ប្រាំ​មិន​ព្រម​​​ទៅ ។ ហេតុការណ៍នេះបានកើត​ឡើង​កាល​ពី​វេលា​ម៉ោង​​​៣ និង​​១០នាទី​​រសៀល​ថ្ងៃទី​​២៧ ធ្នូ ​នៅចំ​ណុច​​​​ផ្លូវ​បេតុង​​ ភូមិ​ធំខាងត្បូង ​សង្កាត់​ពញាពន់​​ ខណ្ឌសែនសុខ ​រាជ​ធានី​ភ្នំពេញ​។

ទាហាន​មួយ​ក្រុម​ប្រើ​លិខិត​មេ​ប្រមូល​ឈើ​ប្រណីត​ខុស​ច្បាប់​មេ​ព្រៃ​ចាត់​វិធាន​ការទប់​ស្កាត់

Posted: 27 Dec 2012 09:00 PM PST

ឈើប្រណីត​ដែល​ទាញ​ចេញ​ពី​ក្នុង​ទឹក​
ខេត្តស្ទឹង​ត្រែង ៖ ​​​​ព្រឹត្តិការណ៍​ចាប់​ឈើ​ប្រណីត​ដែល​​​​រដ្ឋ​បាល​ព្រៃឈើ​ស្ទឹង​ត្រែង ​បាន​​រកឃើញ​​ឈើ​​ប្រណីត​មួយ​គំនរនៅ​ភូមិ​ស្រែគ ឃុំស្រែគ ស្រុក​​សេសាន កាលពី​​រសៀល​ថ្ងៃទី​២៤ ធ្នូ​នោះ​​​​​ រហូតដល់​​​​​ថ្ងៃ​ទី​​២៥ ធ្នូ នៅមិន​ទាន់​​មាន​ការ​រឹប​អូស​បាន​​​ទាំង​ស្រុង​​នៅ​ឡើយទេ ។ ​តាម​ប្រភព​ព័ត៌​​មា​ន​បានឱ្យដឹង​ថា​ ​មាន​​ឈើ​ប្រណីត​ជា​​ច្រើន​​កំណាត់នៅ​ក្នុង​​ទន្លេ​សេសាន ​តែ​​​​មន្រ្តី​ជំនាញ​កំពុង​ឈរ​ជើងនៅ​​​ចំណុច​

ផ្ទុះធុងហ្គាស​នៅសង្កាត់​បឹង​​ព្រលឹត បង្កឱ្យ​​មនុស្ស​រងរបួស​ និង​ឆាបឆេះ

Posted: 27 Dec 2012 08:05 PM PST

រាជធានី​ភ្នំពេញ ៖ មាន​ស្នូរ​ផ្ទុះធុង​ហ្គាស​មួយ​នៅម្តុំ​វត្តសំពៅមាស ស្ថិតក្នុងភូមិ​​សាស្ត្រ​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧មករា បណ្តាល​ឱ្យ​​មនុស្ស​របួស និងឆាបឆេះ​ ព្រមទាំង​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​១០​និង​៥០​នាទី​​ព្រឹក​ថ្ងៃទី​​២៨ ធ្នូ ២០១២ ។

អ្នក​បើក​​រថយន្ត​អង្គ​ភាព​បញ្ជា​ការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​​ប្រឆាំង​ភេរវកម្ម​​ម្នាក់ត្រូវចាប់​ខ្លួន​បញ្ជូនទៅតុលាការ​

Posted: 27 Dec 2012 07:57 PM PST

ជនសង្ស័យដែលដែលត្រូវបញ្ចូនទៅតុលា​ការ​
រាជធានី​ភ្នំពេញ ៖ អតីត​អ្នក​បើក​​រថយន្ត​​នៅ​អង្គ​ភាព​​បញ្ជា​ការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវ​កម្ម​​ ក្រសួង​ការពារ​ជាតិ​​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​​រួចបញ្ជូនទៅកាន់​សាលា​ដំបូង​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី​​២៥ ធ្នូ ​២០១២ ដោយ​ជាប់​ពាក់​ព័ន្ធ​​ថា បាន​លួច​រថយន្ត​អង្គ​​ភាព​ ។ អតីត​​អ្នក​បើ​ក​​រថយន្ត​​រូប​នោះ​ឈ្មោះ​​សម សាវីន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​ទី​លំនៅ​ផ្ទះ​គ្មាន​លេខ​ផ្លូវ​ជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ ខណ្ឌ​

ប្រទះ​ឃើញ​សត្វ​អាញីឡើង​ទុំ​លើ​ខ្សែភ្លើង​​ផ្អើល​ប្រជា​ពលរដ្ឋ​ទាំង​យប់​

Posted: 27 Dec 2012 07:52 PM PST

សត្វ​អាញី​ដែល​ប្រជា​ពលរដ្ឋ​ទាក់​បាន​
រាជធានី​ភ្នំពេញ ៖ កាលពីវេលា​ម៉ោង​២​រំលងអធ្រាត្រ​​ឈានចូលថ្ងៃទី​២៨ ធ្នូ ២០១២ នៅ​មុខ​ធនាគារ​អេស៊ីលីដា តាមបណ្តោយ​​មហា​វិថី​​ព្រះ​មុនី​វង្ស​កែ​ង​ផ្លូវ​លេខ​៨៨ ​ក្នុង​សង្កាត់​​ស្រះចក ខណ្ឌដូនពេញ ​មាន​ការ​ភ្ញាក់​ផ្អើល​​ខណៈ​​ពេល​ប្រទះ​ឃើញ​សត្វ​អាញី​​ដែល​ជា​ប្រភេទ​​សត្វ​កម្រ​មួយ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ហើរ​ទៅ​ទុំ​នៅលើ​ខ្សែ​ភ្លើង ។

រថយន្ត​ស៊ីអវី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ច្រើន​គ្រឿង​ខណៈ​តុលាការបើក​សវនាការ​​អ្នក​ស្រី ​យ៉ោម បុប្ផា

Posted: 27 Dec 2012 07:45 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​បើក​រថយន្តស៊ីអវី​ ពណ៌ស្លែ​ទៅ​​បុក​គូទ​រថយន្ត​ទំនើប​២​គ្រឿង​បើក​បរ​ដោយ​ស្រ្តី ​រួច​ព្យាយាម​បើក​រត់​​ទៅ​បុក​ម៉ូតូ​ជា​ច្រើន​គ្រឿង​​ទៀត​បណ្តាល​ឱ្យដួល​រេ​លពេញ​ផ្លូវ​​ត្រូវ​ស្រ្តីបើក​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​​បើក​ដេញ​​ប៉​ផាប់​​ចាប់​ពភីង​ដូច​នៅ​ក្នុង​រឿង​ភាគ​ហុងកុង​ ។​

ព្យុះ​​​ឈ្មោះ​អ៊ូ​ខុង​​ចុះ​ខ្សោយ​​ក្រោយ​​​​សម្លាប់​​​មនុស្ស​​4នាក់​​នៅ​ហ្វ៊ី​លី​ពីន​

Posted: 27 Dec 2012 07:43 PM PST

រូប​​ភាព​​ផ្កាយ​រណប​​​​នៃ​ព្យុះ​​អ៊ូ​​ខុង​
ព្យុះ​​ត្រូ​ពី​កាល់​​មាន​ឈ្មោះ​​ថា​អ៊ូ​ខុង​ WUKONG ​ក្រោម​​ឈ្មោះ​​ក្នុង​ស្រុក​ថា​​គីន​​តា QUINTA បាន​​​​ចុះ​ថយ​កម្លាំង​​​ ហើយ​កំពុង​​បោក​បក់​​​​សំដៅ​​កោះ​បា៉​ឡា​​វ៉ា​​ភាគ​​ខាង​លិច​​ហ្វ៊ី​លី​​ពីន​ ​ក្រោយ​​ពី​សម្លាប់​​មនុស្ស​​៤នាក់​ ​ហើយ​មនុស្ស​​​​២នាក​​់​ទៀត​​បាត់​ខ្លួន​​ក្នុង​ប្រទេស​​នោះ​មក ។​ ​នេះ​បើ​តាម​​​ការ​​ប្រកាស​​កាល​ពី​​​ថ្ងៃ​ទី​​២៧ ធ្នូ ​របស់​រដ្ឋា​ភិបាល​​ហ្វ៊ី​លី​ពីន​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!