Koh Santipheap Daily

Koh Santipheap Daily


បាឡែន​ជនជាតិចិន​កៀរ​ម៉ូតូ​​អាយ​ខន​ហើយ​បើក​រត់​ទាំង​បែក​កង់​មុខប៉ូលិស​ឃាត់ជាប់​

Posted: 25 Dec 2012 11:39 PM PST

រថយន្តបង្កហេតុ
ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេង​ម្នាក់​បាន​រងរបួស​សន្លប់​ដេកស្តូកស្តឹង​​ ត្រូវបាន​រថយន្ត​មន្ទីរពេទ្យឯកជន​ដឹកយក​ទៅ​សង្គ្រោះ​បន្ទាន់​ ខណៈ​កំពុងជិះម៉ូតូ​ត្រូវ​រថយន្ត​​បាឡែន​បើក​ដោយជនជាតិចិន​កៀរ​ បណ្តាល​ឱ្យ​ដួល​​ កាលពី​វេលាម៉ោង​៨ និង​៣០​នាទីព្រឹកថ្ងៃទី​២៦ ធ្នូ ២០១២ ​លើកំណាត់​ផ្លូវ​ជាតិលេខ៤ ​ចំណុច​​គីឡូ​ម៉ែត្រ​​លេខ៥០ ​ចុងស្ពាន​ឆ្នោះ​លួង​ខាង​លិច​ប្រមាណ​៣០ម៉ែត្រ ស្ថិត​ក្នុងភូមិ​

មន្ទីរ​ពេទ្យ​ ចារីយ៍ នឹង​ដាក់​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០១៣ ​ខណៈ​ពាណិជ្ជ​កម្ម​កម្ពុជា-វៀតណាម​​កើន​ដល់​២.៥០០​លានដុល្លារ​

Posted: 25 Dec 2012 11:13 PM PST

ពិធីប្រជុំ
រាជធានីភ្នំពេញ ៖ លោក​អ៊ាង ​សុផល្លែត ​ជំនួយ​ការ​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​បាន​ប្រាប់​ឱ្យ​​ដឹង​ក្រោយ​ជំនួប​សម្តែង​​ការ​គួរ​សម​​នា​រសៀល​​ថ្ងៃទី​​​២៥ ធ្នូ ២០១២ នៅ​អគារ​វិមាន​សន្តិ​ភាព​​រវាង​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​ន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ជាមួយលោក Tran Bac Ha ប្រធាន​សមា​គម​វិន​ិយោគ​​ទុន​​វៀតណាមថា លោកប្រធាន​រូប​នេះ​​​បានថ្លែង​អំណរ​

ការ​ប្រកួត​​​ធ្លាក់​ចុះ​​​របស់​មួក សាវឌី ដោយ​សារ​​អ្វី?

Posted: 25 Dec 2012 11:07 PM PST

ប្រដាល់នៅលើសង្វៀន
រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​​​វិល​ជុំ​រក​​ជើង​ខ្លាំង​ប្រចាំ​ពូល A និង​ B ឆ្ពោះ​ទៅ​​វាយ​ដណ្តើម​​​យក​ខ្សែក្រវាត់​​ពីអាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ញៀនឆ្នាំ​២០១៣ ប្រជុំ​ដោយ​កីឡា​​ករ​​​ជើង​ខ្លាំង​​ជា​ច្រើន​រូប ។ ក្នុង​​ចំណោម​​​អ្នក​ប្រដាល់​​ទាំង​១២​រូប​​​ដែល​​មក​បង្ហាញ​​​ក្បាច់​គុន​​ គេ​កត់​សម្គាល់​​​ឃើញ​​កីឡាករ​​​មួក សាវឌី មក​ពី​ក្លិប​រស្មី​កុមារ​​កំព្រា ស្ថិត​​​នៅ​​ក្នុង​ពូល​ B មាន​ការ​ធ្លាក់​​ចុះ​​វិជ្ជា​គុន​​ខុស​ប្រក្រតី​តាំង​​ពី​ដំណើរ​

អ្នក​ប្រដាល់​​កម្ពុជា ឬ​​ថៃ​ដែល​​អាច​​មាន​​ឱកាស​គ្រប់​គ្រង​​​តំណែង​​ម្ចាស់ខ្សែ​​ក្រវាត់​​​ CBF ?

Posted: 25 Dec 2012 11:00 PM PST

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិ​ការណ៍​​​នៃ​ការ​ប្រកួត​​​ប្រដាល់​​ក្បាច់​​ខ្មែរ​បុរាណ​​​ជា​លក្ខណៈ​អន្តរ​ជាតិ​​​របស់​ស្ថានីយ​ទូរ​ទស្សន៍​​អប្សរា​​នៅ​​លើ​សង្វៀន​​ស្ថាត​​ចាស់​​ដែល​​បាន​រៀប​ចំ​​​ឡើង​មួយ​​ខែ​​ម្តង​នោះ​បាន​វិល​​​មក​អង្រួន​​​​សង្វៀន​​​សា​ជា​ថ្មី​​ទៀត​ហើយ​​នៅ​​​ថ្ងៃ​សៅរ៍​ទី២៩ ធ្នូ ​ខាង​មុខ​​នេះ ហើយ​ថែម​ទាំង​នាំ​មក​នូវ​កំពូល​អ្នក​ប្រដាល់​​កម្ពុជា និង​ថៃ​ចំនួន​​៥​គូ​​ក្នុង​នោះ​​​ក៏​មាន​​​គូ​ប្រកួត​ដណ្តើម​​​ខ្សែ​ក្រវាត់​​ CBF ប្រភេទ​ទម្ងន់​​​៥១​គីឡូ​ក្រាម​​​

ឡៅ​ ចន្ទ្រា ឈាន​ចូល​ជួរ​គូ​ឯក​ក្នុង​ពេល​ដ៏​ខ្លី​ព្រោះ​​ប្រ​កួត​មិន​ដែល​ចាញ់​

Posted: 25 Dec 2012 10:55 PM PST

រាជ​ធានី​ភ្នំពេញ ៖ តាំង​ពី​ហក់​ចូល​ក្នុង​សង្វៀន​ប្រដាល់​មក​កីឡា​ករ​ឡៅ ចន្ទ្រា ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​ប្អូន​ប្រុស​បង្កើត​របស់​កីឡា​ករ​ឡៅ ស៊ី​ណាត នោះនៅ​មិន​ទាន់​ទទួល​ការ​​បរា​ជ័យ​ម្តង​ណា​ឡើយ ។ ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើល​ គឺ​មន្ត្រី​ទូរ​ទស្សន៍​បា​យ័ន​ប្រកាស​ថា នឹង​ឱ្យ​គេ​ឈាន​ចូល​ក្នុង​តំណែង​គូ​ឯក​ បើ​ទោះ​ជា​គេ​នៅ​មាន​បទ​ពិសោធន៍​ស្តួច​ស្តើងក្តី ។

ករណី​នាំ​សារធាតុ​ផ្សំគ្រឿង​ញៀនជិត​២៥គីឡូក្រាម​​ទៅអូស្ត្រាលី​ឃុំខ្លួន​មនុស្ស​២នាក់​

Posted: 25 Dec 2012 10:43 PM PST

រាជធានីភ្នំពេញ​ ៖ ទាហាន​ស័ក្តិ​៥​ម្នាក់ និងស្ត្រី​វៀតណាម​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​នាំ​សារធាតុ​ផ្សំគ្រឿងញៀន​​​ហេរ៉ូអុីន​ទម្ងន់​២៤,៦៧គីឡូក្រាម ​​សម្រាប់​នាំឆ្លង​ដែនទៅកាន់​ប្រទេសអូស្ត្រាលី​​តាមរយៈ​ប្រៃសណីយ៍​​កម្ពុជា​នោះ ​បានត្រូវ​​ចៅក្រម​​ស៊ើបសួរ​​សាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​កាលពី​រសៀល​​ថ្ងៃទី២៥ ធ្នូ ​២០១២ ឃុំខ្លួនដាក់ពន្ធនាគារ​​ក្រោមការ​ចោទប្រកាន់ពីបទ​រក្សាទុក

ស្ត្រីកម្ម​ករ​ឡ​ឥដ្ឋ​​ម្នាក់​ទើបតែ​​មកធ្វើការ​​ចូល​ដៃក្នុង​ម៉ាស៊ីន​រយះ​ដៃស្តាំ​

Posted: 25 Dec 2012 10:22 PM PST

ស្ត្រីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ត្រីជា​កម្ម​ករឡឥដ្ឋ​​ម្នាក់​ត្រូវបាន​ម៉ាស៊ីន​បឺត​ដៃ​ចូល​ ខណៈ​​ពេល​កំពុង​តែ​ដាក់​ដី​ចូល​ក្នុង​ម៉ាស៊ីន​សម្រាប់​កិន​ធ្វើ​ឥដ្ឋ​ បណ្តាល​ឱ្យ​​រយះ​​ដៃ​ខាង​ស្តាំ​ដល់​ឆ្អឹង ។ ហេតុការណ៍​​នេះ​កើតឡើង​​នៅ​វេលា​ម៉ោង​៦​និង​៥​នាទី​​ព្រឹក​ថ្ងៃទី​២៥ ធ្នូ ២០១២ នៅ​ក្នុង​ឡឥដ្ឋ​​ដែល​មាន​ទីតាំង​នៅ​ព្រែក​អញ្ចាញ ​ស្រុក​មុខ​កំពូល ​ខេត្តកណ្តាល ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៦ ធ្នូ ២០១២

Posted: 25 Dec 2012 10:21 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៦ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ក្រុម f1 Force India ប្រាថ្នា​ដណ្តើម​​ចំ​ណាត់​ថ្នាក់យ៉ាង​ហោច​ណាស់​ត្រឹម​​លេខ5​ក្នុង​ការ​ប្រ​ណាំង​ឆ្នាំ​2013​​

Posted: 25 Dec 2012 10:20 PM PST

ក្រុម Force Indiaក្នុង​ពេល​ប្រ​ណាំង​កន្លង​មក
ក្រុម Force​ India នឹង​មិន​សប្បាយ​ចិត្ត​ប្រសិន​​ជា​ខ្លួន​ចាប់ផ្តើម​ការ​ប្រ​ណាំង​បើក​រដូវ​កាល​ថ្មី​២០១៣ ​ក្នុង​ចំ​ណាត់​ថ្នាក់​ក្រៅ​ពី​លេខ ១-៥ ។ ​មាន​មូល​ដ្ឋាន​នៅក្រុង Silverstone ​ប្រ​ទេស​អង់​គ្លេស​ ​Force Indiaជា​ក្រុម​ដែល​មាន​ល្បឿន​យឺត​ជាង​គេ​ពេល​ចាប់ផ្តើម​រដូវ​កាល​ឆ្នាំ​នេះ​ ប៉ុន្តែ​នៅ​ជិត​បញ្ចប់​រដូវ​កាល​​បាន​ក្លាយ​ជា​ក្រុម​​ខ្លាំង​វិញ​បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​កីឡាករ Nico Hulkenbergនៅ​ប្រ​ទេស​ប្រេស៊ីល ។

ជំងឺ​ក្រពះ​បង្ខំ​ឱ្យ​ណា​ដាល់​លុប​ចោល​ការ​ចូល​រួម​ក្នុង​កម្ម​វិធីនៅ​អា​ប៊ូ​ដា​ប៊ី​

Posted: 25 Dec 2012 10:20 PM PST

ីឡាករ​អេស្ប៉ាញ​ណា​ដាល់​ក្នុង​ពេល​ប្រ​កួត​កន្លង​មក​
ក្តី​រំពឹង​ក្នុង​ការ​វិល​ចូល​ទីលាន​ប្រ​កួត​​ជា​ថ្មី​ក្រោយ​ពី​ខក​ខាន​អស់​៦​ខែ​របស់​កីឡាករ​វាយ​កូន​បាល់​ជាតិ​អេស្ប៉ាញ រ៉ា​ហ្វា​អែល ណា​ដាល់​ត្រូវ​បាន​​រលត់​ទៅ​វិញ​បន្ទាប់​ពី​ជំ​ងឺ​ក្រពះ​ធ្វើ​ទុក្ខ​ ។ ណា​ដាល់​វ័​យ​​២៦​ឆ្នាំ​ដែល​បាន​បាត់​មុខ​ពី​ទី​លាន​ប្រ​កួត​បន្ទាប់​ពី​ចាញ់​កីឡាករ​ឆែក Lucas Rosolក្នុង​ជុំ​ទី​២​នៃ​ក្រប​ខ័ណ្ឌធំ Wimbledon​ខែ​មិថុ​នា​បាន​បញ្ជាក់​នៅ​មុន​នេះ​ថា ខ្លួននឹង​ទៅ​ចូល​រួម​ការ​ប្រ​កួត​នៅ​

ស្លាប់​6នាក់​ក្នុងការវាយ​ប្រហារព្រះ​​វិហារ​គ្រឹស្ត​1នៅ​នីហ្សេរីយ៉ា​

Posted: 25 Dec 2012 10:08 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
មនុស្ស​យ៉ាងតិច​៦នាក់ បានត្រូវ​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​២៥ ធ្នូ ​ក្នុងការ​វាយ​​ប្រហារ​មួយ​ប្រឆាំង​ព្រះវិហារ​​គ្រឹស្ត​១​កន្លែង​ក្នុងរដ្ឋ​យ៉ូ​បេ​ភាគ​​​ឦសាន​នីហ្សេ​រីយ៉ា ។ការវាយ​ប្រហារ​នោះ​ដែល​ពុំ​ទាន់​មាន​​ក្រុម​ណា​ប្រកាស​ទទួល​ខុសត្រូវ​នៅ​ឡើយ ​កើត​មាន​ក្រោយ​ពិធី​សូត្រ​ធម៌​នាពាក់​កណ្តាល​យប់​ក្នុង​ព្រះ​វិហារ​គ្រឹស្ត​មួយ​ស្ថិត​នៅ​ក្បែរ​ទី​ក្រុង ​ប៉ូទី​ស្គុមជា​​តំបន់​មួយ​ដែល​មាន​ប្រតិ​បត្តិការ​របស់​ក្រុម​ឧទ្ទាម​អ៊ិស្លាម​​និយម​បូកូ​ហារ៉ាម ។

តារា​បាល់​ទាត់​​ដេវីដ​ បេកខាំ ចំណាយ​​លុយ​ជាង​​4សែន​ដុល្លារ​​​ជួបជុំ​គ្រួសារ​​ក្នុង​​ឱកាស​​បុណ្យ​​ណូអែល

Posted: 25 Dec 2012 10:08 PM PST

​
​សម្រាប់​​វិស្ស​ម​កាល​​​បុណ្យ​​ណូអែល​​នេះ​​តារា​​បាល់​ទាត់​​ដ៏​ឆ្នើម​​របស់​អង់​គ្លេស​​ដេវីដ​ បេកខាំ បាន​ចំណាយ​​​ទឹក​ប្រាក់​​​ជាង​៤​សែន​ដុល្លារ​​សហ​រដ្ឋ​អាមេរិក​​​ដើម្បី​​​ធ្វើ​​ដំណើរ​កម្សាន្ត​​​ជួបជុំ​​គ្រួសារ​​​នៅ​ក្នុង​​រម​ណីយដ្ឋាន​​ដ៏​ប្រណីត​​​មួយ​កន្លែង​​ក្នុង​ប្រទេស​​ម៉ាល់ឌីវ ។រមណីយដ្ឋាន​​ដ៏​ប្រណីត​​នោះ​មាន​​​ឈ្មោះ​ថា One & Only Reethi Rah ដែល​​មាន​វីឡា​​ឯក​ជន​​ចំនួន​​១៣០​ ​​ឆ្នេរ​សមុទ្រ​​ចំនួន​១២​​ អាង​ហែល​​ទឹក​​

ការ​នាំ​ចេញ​បារី​របស់​កូរ៉េ​ខាង​ត្បូង​កើន​ឡើង​ជាង​បី​ដងនា​​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ

Posted: 25 Dec 2012 10:08 PM PST


ការ​នាំ​ចេញ​បារី​របស់​កូរ៉េ​ខាង​ត្បូង​បាន​កើន​ឡើង​ជាង​បី​ដង​នា​មួយ​​ទសវត្ស​ចុង​ក្រោយ​នេះ​ដោយ​សារ​មាន​តម្រូវ​ការ​កើន​ឡើង​និង​ទី​ផ្សារ​​ចម្រុះ​ នេះ​បើ​តាម​ទិន្ន​ន័យ​​ពី​នាយក​ដ្ឋាន​គយ ។ការ​នាំ​ចេញ​​បារី​របស់​កូរេ៉​ខាង​ត្បូង​កើន​ឡើង​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​១៥,៥%​​ចាប់​​តាំង​ពី​ឆ្នាំ​២០០២​​មក ហើយ​ការ​លក់​នៅ​បរទេស​បាន​ឈាន​ដល់​៥៧២​,០៥​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​ ។ ទំហំ​នេះ​គឺ​កើន​​ឡើង​ពី​១៥៦,២៩​លាន​ដុល្លារ​​កាល​ពី​មួយ​ទស​វត្ស​មុន ។

ស្ត្រី​​អនា​​ថា​​ដេក​ស្លាប់​​​ក្នុង​​​បរិវេណ​​វត្ត​​ពុំ​ដឹង​​មូល​​ហេតុ​

Posted: 25 Dec 2012 10:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្ត្រី​អនា​ថា​ពុំ​ស្គាល់​អត្ត​សញ្ញាណ​​ម្នាក់​​ត្រូវ​បាន​​​គេ​ប្រទះ​ឃើញ​​​​ដេក​ស្លាប់​​​លើ​បង់​​​ថ្ម​​​​​ក្នុង​បរិវេណ​​​វត្ត​​បាលិលេយ្យ​​ក្នុង​ភូមិ​​​ក្បាល​ស្ពាន​​​​២ សង្កាត់​​​ប៉ោយ​ប៉ែត​ ​ដោយ​​ពុំ​ដឹង​​ពី​មូល​ហេតុ​​​ ​តាំង​​ពី​យប់​ថ្ងៃទី​​២៤ ធ្នូ​​ ​​​តែ​រហូត​​ដល់​​ព្រឹក​​​​​​ថ្ងៃទី​​២៥ ធ្នូ​​ ​ទើប​ដឹង​ថា​​ស្លាប់ក៏​មាន​​ការ​ភ្ញាក់​​ផ្អើល​​តែ​ម្តង​ ។​​ ​​ស្ត្រី​​រង​គ្រោះ​​​មាន​​អាយុ​ប្រហែល​​​ជាង​​៤០​ឆ្នាំ​​ ។

រំលោភ​ក្មេង​ស្រី​13​ឆ្នាំ បែក​ការណ៍​ក្លាយ​ជា​អ្នក​ទោស

Posted: 25 Dec 2012 09:55 PM PST

ជនជាប់ចោទ 
ខេត្តបាត់​ដំបង​ ៖ ​​សមត្ថ​កិច្ច​បានឃាត់​ខ្លួន​យុវជន​​ម្នាក់ កាល​ពី​ព្រឹក​ថ្ងៃទី​២២ ​ធ្នូ​​ ក្រោយ​ពី​ឪពុក​ក្មេ​​ង​ស្រីម្នាក់​ប្ដឹង​ចោទ​​ប្រកាន់​ថា​ បាន​ចាប់​រំ​លោ​ភ​​កូន​​ស្រីគាត់​ដែល​មាន​វ័យ១៣​ឆ្នាំ ជា​បន្ត​បន្ទាប់​ កាល​ពី​ជាង​១សប្ដាហ៍​មុន ​​​នៅ​ក្នុង​រោង​ចម្ការ​មួយ​កន្លែង​ក្នុង​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក ។

ច្បូក​មុខ​​5​​ដោត​​ជាប់​​ក្បាល មួយ​​ទៀត​​ដោ​ត​ជាប់​​ជើង​​រឿង​​ទាស់​គ្នា

Posted: 25 Dec 2012 09:50 PM PST

យុវជនរូបនេះត្រូវបានចាក់លិចមួយច្បូកជាប់ក្បាល
ខេត្ត​ពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​​រង​គ្រោះ​ដ៏​គួរ​ឱ្យ​តក់​ស្លុត​បំផុត ​​ខណៈ​ពេល​កំពុង​អុំ​ទូក​ទៅ​ទិញ​ឌីស្ក​​ស្រាប់​តែ​ត្រូវ​ក្រុម​ក្មេង​​​​​ទំ​នើង​ចាក់នឹង​ច្បូក​ជាប់​ក្បាល​​ និង​ច្បូក​មួយ​ទៀត​ជាប់​​កំភួនជើង​ដោយ​សារ​តែ​ការ​ច្រឡំ​គូ​បដិបក្ខ​ដែល​ឈ្លោះ​គ្នា ។ ហេតុ​ការណ៍​នេះ​ ​​​កើត​​ឡើង​កាល​ពី​​​វេលា​ម៉ោង​​៩និង​១០​នាទី​យប់​ថ្ងៃទី​២១ ធ្នូ ​នៅ​​ក្នុង​ភូមិ​ទី១ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ។ ភ្លាមៗ​នោះ​ក្រុម​

សម្លាប់​មនុស្ស​ក្នុង​វិហារ​អ៊ិស្លាម រួច​រត់​ចូល​រថយន្ត​ធ្វើ​អត្ត​ឃាត

Posted: 25 Dec 2012 09:40 PM PST

សាកសពជនដៃដល់ដែលរត់ចូលឱ្យរថយន្តធុនធ្ងន់កិនខ្ទេចឆ្អឹង
ខេត្ត​ព្រះ​សីហនុ ៖ បុរស​ចំណាស់​ម្នាក់​​ត្រូវ​​​បាន​​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​​ដែល​បើក​​​​បរ​ក្នុង​ល្បឿន​​លឿន​​លើ​កំណាត់​​​ផ្លូវ​ជាតិ​លេខ​​៤ ​កិន​​ស្លាប់​ភ្លាម​​ធ្វើ​​ឱ្យ​​​សា​ក​សព​​​បែក​​បាក់​​ឆ្អឹង​​​ខ្ទេច​​ខ្ទី​ ។ ហេតុ​​ការ​​ណ៍​​​ដ៏​រន្ធត់​​នេះ​​មិន​មែន​ជា​កំហុស​​របស់​អ្នក​​បើក​​បរ​​រថយន្ត​​នោះ​ទេ តែ​ជា​​ចេតនា​​​របស់​បុរស​ចំណាស់​រូប​នោះ​ដែល​រត់​​ចូល​រថយន្ត​ធ្វើ​​អត្ត​​ឃាត​ក្រោយ​ពេល​ដែល​គាត់​​​​​សម្លាប់​​បុរស​ម្នាក់​​​ដោយ​កាប់​​នឹង​ពូថៅ​​​នៅ​ក្នុង​​​វិហារ​

សាលា​ឧទ្ធរណ៍​កាត់​ទោស​អតីត​មេ​អង្គ​រក្ស​សម្តេច ជា ស៊ីម ថ្ងៃ16​មករា 2013​ខាង​មុខ​នឹង​ប្រកាស​សាល​ដីកា​ផ្តន្ទា​ទោស

Posted: 25 Dec 2012 09:30 PM PST

មន្ត្រីពន្ធនាគារយោធានាំខ្លួន ឈឿន ចាន់ថន មកសាលាឧទ្ធរណ៍ 
រាជធានី​ភ្នំពេញ​ ៖ ​ថ្ងៃទី​២៥ ធ្នូ ឆ្នាំ​២០១២ សាលា​ឧទ្ធរណ៍​​​បាន​បើក​សវនា​ការ​ជំនុំ​ជម្រះ​​​បណ្តឹង​​ឧទ្ធរណ៍​​​របស់​ជន​ជាប់​ចោទ​​ឈ្មោះ​​​​ឈឿន ចាន់​ថន អតីត​​​​មេ​អង្គរក្ស​​​សម្តេច​​ធម្ម​ពោធិ​ សាល​​ ជា ស៊ីម ។ ជន​ជាប់​ចោទ​​​ត្រូវ​បាន​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ និង​តុលា​ការ​យោធា​ បាន​កាត់​ទោស​​​ដាក់ពន្ធ​នា​គារ​​​សរុប​ចំនួន​​៣៦​ឆ្នាំ កាល​ពី​​​ខែ​កុម្ភៈ ឆ្នាំ​២០១២ ជុំ​វិញ​​​បទ​ល្មើស​​ចំនួន​​៩​​​ ទាក់​ទង​នឹង​ការ​​​ក្លែង​បន្លំ​ឯក​សារ​​​​ ការ​

ធាតុ​អាកាស​​ប្រែ​ប្រួល​​ប្លែក​សម្ដេច​​តេ​ជោ​​នាយក​​រដ្ឋ​មន្ដ្រី​​អំពាវ​នាវ​​ឱ្យ​​មាន​ការ​​ប្រុង​​ប្រ​យ័​ត្ន​​គ្រប់​​ទី​កន្លែង

Posted: 25 Dec 2012 09:20 PM PST

ខេត្ត​កណ្តាល​ ៖ សម្តេច​អគ្គ​មហា​​សេនា​​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ទៅ​កាន់​​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេស​ថា ឆ្នាំ​នេះ​ធាតុ​អាកាស​ប្លែក​ធម្ម​តា​ឆ្នាំ​រោង​ទឹក​ធំ​ ប៉ុន្តែ​​ឆ្នាំ​នេះ​ទឹក​បែរ​ជា​តូចឆ្នាំទៅ​រដូវ​ត្រជាក់​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​នេះ​រដូវ​ត្រ​ជាក់​នៅ​ចុង​ខែ​ធ្នូ ។ ដូច្នេះ ​សូម​​ប្រជា​ពលរដ្ឋ​ទាំង​អស់​មានការ​ប្រុង​ប្រយ័ត្ន​ ឥឡូវ​នេះ​ដោយ​សារ​មាន​ការ​ផ្លាស់​ប្តូរ​ធាតុ​អាកាស​

ជន​អនា​មិក​លួច​បាញ់​ពី​ក្រោម​ផ្ទះ​ប៉ុន​ប៉ង​សម្លាប់​ឪពុក ត្រូវ​កូន​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា​រឿង​គំនុំ

Posted: 25 Dec 2012 09:10 PM PST

សមត្ថកិច្ចអង្គុយពិនិត្យក្រោមផ្ទះដែលជនដៃដល់លួចបាញ់ 
ខេត្ត​កំពត ៖ មានអំពើ​​បាញ់ប្រហារ​លើ​ប្រជា​ពលរដ្ឋ​​ក្នុង​គ្រួសារ​មួយដោយ​ជន​មិនស្គាល់​អត្តសញ្ញាណ​ បណ្តាល​ឱ្យ​កុមារា​​អាយុ​១២​ឆ្នាំ​ម្នាក់​រងរបួស​ធ្ងន់​ ​ហើយ​​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​​កំពត ។ ហេតុ​ការណ៍​​បាញ់​ប្រហារ​​នេះ​បាន​កើតឡើង​កាល​ពី​វេលា​​​ម៉ោង​១០​និង​១០​នាទី​​យប់​ថ្ងៃ​ទី​២៤ ធ្នូ ​នៅ​ក្នុង​ផ្ទះ​ពលរដ្ឋ​មួយ​គ្រួសារ​ ស្ថិត​ក្នុង​ភូមិ​កែប​ថ្មី ​ហៅ​ភូមិ​​មនោរម្យ​ ឃុំ​បឹង​ទូក ​ស្រុក​ទឹក​

ទាហាន​ថៃ​បិទ​ច្រក​អាន​សេះ​ជា​ឯក​តោ​ភាគី​បន្ទាប់​ពី​ទាម​ទារ​ឱ្យ​កម្ពុជា​រុះ​រើ​ស្លាក​ប៉ាណូ​មួយ​ផ្ទាំង​ចេញ

Posted: 25 Dec 2012 09:00 PM PST

គ្រឿងចក្រកំពុងមមាញឹកឈូសឆាយផ្លូវឡើងទៅកាន់ច្រកអានសេះលើភ្នំដងរែក 
ខេត្ត​ព្រះ​វិហារ ៖ ​តាម​សេចក្តី​រាយ​ការណ៍​​​បន្ទាន់​មួយ​​នារសៀល​ថ្ងៃទី​​២៥ ធ្នូ ​ឱ្យ​ដឹងថា​ កង​ទ័ព​ថៃ​​នៅ​ទល់​មុខ​​ច្រក​ទ្វារ​អានសេះ​ បាន​​បិទ​ច្រកទ្វារ​អន្តរជាតិ​​​ជា​ឯកតោ​ភាគី ​ នៅ​វេលា​ម៉ោង​​​​​​ប្រមាណ​​៩ព្រឹក​​ថ្ងៃទី​​២៥ ធ្នូ​​ដោយមិន​​ដឹង​​ពី​​មូល​​ហេតុ ​ឬ​ជូន​ដំណឹង​​អ្វីមក​ភាគី​​​កង​ទ័ព​កម្ពុជា​​ ប្រចាំការ​​​នៅ​​​តំបន់​​នោះទេ ។ ​

​បាញ់ប្រហារ​ប្លន់​យកម៉ូតូ​ឌ្រីម​C125 ស៊េរី​ឆ្នាំ​២០១៣ស្រស់ៗ

Posted: 25 Dec 2012 08:01 PM PST

ជនរងគ្រោះកំពុង​ត្រូវបានសង្គ្រោះ
រាជធានីភ្នំពេញ​ ៖ បុរសម្នាក់​រ​ងរបួស​ដោយគ្រាប់កាំភ្លើង​ក្រុមចោរ​​ប្រដាប់អាវុធ​បាញ់ប្រហារ​​ប្លន់​យកម៉ូតូ​​ម៉ាកឌ្រីម C125 ស៊េរី​ឆ្នាំ​២០១៣ ​នៅ​ចំណុច​មុខផ្ទះ​ម៉ាស្សា យីហោ​អញ្ចលីស្ប៉ា ស្ថិតនៅ​​តាមបណ្តោយផ្លូវ​លេខ​៣១០ សង្កាត់បឹងកេងកង​ទី១ ខណ្ឌ​ចំការមន ​កាលពីវេលាម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២៥​ ​ធ្នូ ២០១២ ។

គ្រូ​​បង្វឹក​​​តោកំណាច​អង់​គ្លេសលោក Roy Hodgson អំពាវនាវ​​ឱ្យ​កីឡាករ​​ហ្វឹក​​ហាត់​​ស៊ុត​បាល់​​ប៉េណាល់​ទី​ដើម្បី​បើក​​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី

Posted: 25 Dec 2012 07:59 PM PST

​
យោង​តាម​​ប្រភព​​ព័ត៌​​មាន​​គេ​ហទំព័រ​​​​ Goal. com ចេញ​​ផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ​​ទី​២៦ ធ្នូ ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា លោក Roy Hadgson គ្រូ​បង្វឹក​​ក្រុម​​តោ​កំណាច​​ អង់​គ្លេស​​ បាន​អំពាវ​នាវ​​ដល់​កីឡាករ​​ទាំង​អស់​​​​ឱ្យ​ប្រឹង​ប្រែង​​ហ្វឹក​​ហាត់​បន្ថែ​ម​​ជំនាញ​​​ស៊ុត​បាល់​ប៉េណាល់​ទី​ដើម្បី​​កែ​ប្រែ​​ប្រវត្តិ​​ដ៏​​ខ្មៅ​​​ងងឹត​​របស់​​​ខ្លួន​​ឡើ​ង​វិញ។

មហា​សេដ្ឋី​​ក្លិប​​​តោ​ខៀវ Chelsea កំពុង​តាម​​ប្រមាញ់​​យក​កីឡា​ករ​​ដេវីដ វីឡា ពី​ក្លិប Barcelona

Posted: 25 Dec 2012 07:59 PM PST

​សម្រាប់​​រដូវ​​កាល​​ដោះ​ដូរ​​កីឡាករ​​​នៅ​ខែ​មករា ឆ្នាំ​២០១៣ ខាង​មុខ​នេះ លោក​រ៉ូម៉ាន់ អាប្រាហាម​​​មូវិច មហា​សេដ្ឋីរុស្ស៊ី​​​ដែល​ជា​​​​ម្ចាស់​​ក្លិប​​តោ​ខៀវ Chelsea កំពុង​តែ​​សម្លឹង​​មើល​កីឡាករ​​​​ល្អៗ​​មួយ​ចំនួនពី​បណ្តា​​ក្លិប​បាល់​ទាត់​​​នានា​​​​ដើម្បី​​ប្រមាញ់​​​​យក​​​មក​ពង្រឹង​​ក្លិប​​បន្ថែម​ទៀត​​ ។ នៅ​ក្នុង​ចំណោម​​​កីឡាករ​ទាំង​នោះ​​​​ ​កីឡាករ​​ខ្សែ​​ប្រយុទ្ធ​​​ដេវីដ វីឡា គឺ​ជា​​អាទិភាព​ទី​១​​របស់​​លោក​ ។

បុរសម្នាក់​បាន​ប្រកាច់​ស្លាប់​ក្បែរ​ពេទ្យ​​ជប៉ុន​​សង្ស័យ​​ពុល​ទឹក​ក្រឡុក​

Posted: 25 Dec 2012 07:57 PM PST

ជនរងគ្រោះដែល​ពុល​ទឹក​ក្រឡុក​ស្លាប់​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​មាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ ​ត្រូវបាន​គេ​ប្រទះឃើញ​​ប្រកាច់ និង​ក្អួត​ធ្លាក់​ឈាម​ស្លាប់​​យ៉ាង​តន់​ហន់​​នៅ​ក្បែរ​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ​​លេខ​៤៧​ជាប់​របង​មជ្ឈ​មណ្ឌល​​ជាតិ​គាំពារ​មាតា និង​ទារក​​ហៅ​ពេទ្យ​ជប៉ុន ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ​​កាល​ពីវេលា​ម៉ោង​​​៨​និង​៣០​នាទី​យប់​​ថ្ងៃទី​​២៥ ធ្នូ ២០១២ ​ក្រោយ​ពី​ផឹក​ទឹក​ក្រឡុក​ ។

លោក​រដ្ឋមន្ត្រី​ស៊ុយ សែម សំណេះ​សំណាល​​​ជា​មួយ​សមាគម​អតី​ត​សិស្ស​​ខេត្ត​ពោធិ៍សាត់​

Posted: 25 Dec 2012 07:30 PM PST

លោក​រដ្ឋមន្ត្រី​ស៊ុយ សែម ក្នុងពិធីសម្ពោធ
ខេត្ត​ពោធិ៍សាត់​ ៖ ​កាល​ពី​​​​ថ្ងៃ​ទី​​​២៣ ធ្នូ​​ នៅ​វិទ្យាល័យ​​ហ៊ុន​សែន​​កណ្តៀង​ លោក​ស៊ុយ សែម​​ រដ្ឋ​មន្ត្រី​​​​ក្រសួង​​ឧស្សា​ហ​កម្ម​​​​រែ៉ និង​ថាម​​​ពល​​ បាន​ជួប​​​សំណេះ​សំណាល​​​សួរ​សុខ​ទុក្ខ​​​សមា​គម​​អតី​តសិស្ស​​​ខេត្ត​ពោធិ៍សាត់​​​ ​​​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​​​លោក​លី​ ធុជ អនុ​ប្រធាន​​​​​ទី​​២​គណ​ៈ​កម្មា​ធិការ​​​ជាតិ​គ្រប់​គ្រង​​គ្រោះ​មហន្ត​រាយ​​​ លោក​ខូយ​ សុខា​ អភិ​បាល​​ខេត្ត​ ថ្នាក់​ដឹក​នាំ​​​​​ក្រុម​ការ​ងារ​​ និង​

ម៉ូតូវ៉េវ និង​ឌ្រីម​សេ​១២៥ ពន្លះ​គ្នា​ពេញទំហឹង​​លាន់​​ដូច​រន្ទះ​ស្លាប់​២​នាក់​ទាំងព្រឹក

Posted: 25 Dec 2012 07:25 PM PST

មនុស្សចោមរោមមើលនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​​​បានស្លាប់នៅនឹង​កន្លែង​​ និងម្នាក់​ទៀត​ស្លាប់​ពេល​គេ​បញ្ជូន​ទៅ​​ដល់​មន្ទីរ​​ពេទ្យ​ព្រះ​កុសុមៈ​​ បន្ទាប់​ពី​​ពួក​គេ​ជិះ​ម៉ូតូ​ម្នាក់​​មួយ​គ្រឿង​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិសគ្នា​ហើយ​​បាន​បុក​គ្នា​ពេញទំហឹង​លាន់​​ដូចរន្ទះ​​ទាំង​ព្រឹក​ព្រលឹម​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង៦​និង​២៥​នាទីព្រឹក​ថ្ងៃទី ២៦ ធ្នូ ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ត្រង់​ចំណុច​​វាល​ត្នោត​​ទ្រេត ស្ថិត​

មនុស្ស​៣នាក់​ស្លាប់ និង​៦នាក់​រងរបួស​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​​៧លើកនៅទូទាំងប្រទេស​

Posted: 25 Dec 2012 07:20 PM PST

​រាជ​ធានី​ភ្នំពេញ​ ៖ ​យោង​តាមគេហទំព័រ​ប៉ូលិសជាតិ​បានឲ្យ​ដឹងថា នៅថ្ងៃទី២៥ ធ្នូ ២០១២ មាន​មនុស្សស្លាប់​៣នាក់ និងរងរបួសធ្ងន់ ស្រាល ៦នាក់ ក្នុង​ករណីគ្រោះថ្នាក់​ចរាចរណ៍៧​លើក កើតឡើងនៅទូទាំង​ប្រទេសកម្ពុជា។ ប្រភពដដែល​បញ្ជាក់ថា ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ បង្កឲ្យខូចខាត​យានយន្តសរុប១០​គ្រឿង ក្នុងនោះម៉ូតូ៥​គ្រឿង​ រថយន្តធុន​​ស្រាល​៣​គ្រឿង រថយន្តធុនធ្ងន់​១​គ្រឿង​ និងយានផ្សេងៗ១គ្រឿង ។

អីុ​រ៉ង់​​​ធ្វើ​សម​យុទ្ធ​​ជើង​ទឹក​ក្នុង​ឈូង​សមុទ្រ​​ពែរ្ស៍

Posted: 25 Dec 2012 07:18 PM PST

កង​នាវា​ចម្បាំង​​អីុរ៉ង់​ពេល​ធ្វើ​សមយុទ្ធ
បណ្តា​​អ្ន​ក​ទទួល​ខុស​ត្រូវ​​​យោធា​​អីុ​រ៉ង់​​​រាយ​ការណ៍​ថា អីុរ៉ង់​បាន​បើក​ធ្វើកាល​ពី​​​ថ្ងៃទី​២៥ ធ្នូ​នូវ​​​សមយុទ្ធ​​​កង​នាវា​ចរណ៍​​មួយ​​​នៅ​ឈូង​សមុទ្រ​​ពែរ្ស៍​​​ហើយ​នឹង​ធ្វើ​សម​យុទ្ធ​​ជើង​ទឹក​មួយ​​ទៀត​ចាប់​ពី​​ថ្ងៃទី​២៨ ធ្នូ​ទៅ​នៅ​ច្រក​សមុទ្រ​​អ័រមូស​​ជា​ច្រក​ឆ្លង​កាត់​សំខាន់​នៃ​នាវា​​ដឹក​ប្រេង​​របស់​ពិភព​លោក​​​ដែល​សមយុទ្ធ​នេះ​ដើម្បី​បង្ហាញ​​ពី​សមត្ថ​ភាព​​នៃ​កង​នាវា​ចរណ៍​​របស់​ខ្លួន​ ។

អ៊ុយ​ក្រែន​ៈ​ ​​​​ធ្លាក់​​ឧទ្ធ​​ម្ភាគ​ចក្រ​​យោ​ធា1​​​គ្រឿង​​ស្លាប់​​5នាក់​

Posted: 25 Dec 2012 07:18 PM PST

​​​​ផ្នែក​​សារ​ព័ត៌​មាន​​របស់​ក្រសួង​​មហា​ផ្ទៃ​​អ៊ុយ​ក្រែន​​រាយ​ការណ៍​​ថា មនុស្ស​​យ៉ាង​​តិច​​​​៥នាក់​​បាន​​ត្រូវ​ស្លាប់​​កាល​ពី​ថ្ងៃ​​ទី​​​២៥ ធ្នូ ​​​ពេល​ឧទ្ធ​​ម្ភាគ​ចក្រ​​​យោ​ធា​មួយ​គ្រឿង​​ធ្លាក់​​ក្នុង​​តំបន់​​​គី​​​រ៉ូ​វ៉ូ​​ហ្គ្រាដ​ ភាគ​កណ្តាល​​អ៊ុយ​​ក្រែន​ ។​​ឧទ្ធ​ម្ភាគ​ចក្រ​​​​ធុន MI-8​នោះ​បាន​​ធ្លាក់​​​​​នា​​វេលា​​ម៉ោង​​​១៦​ម៉ោង​ក្នុង​ស្រុក​ ​ក្រោយ​​ការ​ហោះ​ចេញ​​បន្តិច ។ ​​​មាន​មនុស្ស​​​៥​នាក់​​ជិះ​​​ក្នុង​​នោះ​​គឺ​​សមា​ជិក​​ក្រុមយា​និក​​​​​៣នាក់​ និង​​កម្មក​រ​​២នាក់​ ។ ​​ពួក​​គេ​ស្លាប់​​​នៅ​កន្លែង​​​​ឧទ្ធ​ម្ភាគ​ចក្រ​​ធ្លាក់​ ៕​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!