Koh Santipheap Daily

Koh Santipheap Daily


ទាហានថៃបិទ​ច្រក​ទ្វារ​អាន​សេះ​ដោយ​ឯក​តោ​ភាគី​

Posted: 24 Dec 2012 11:37 PM PST

ការសាង​សង់​ផ្លូវឡើង​​​ភ្នំ​ដង​រែក
ខេត្ត​ព្រះវិហារ ៖ ​កង​ទ័ព​ថៃ​ប្រចាំ​ច្រក​ទ្វារ​អាន​សេះ ​បាន​ធ្វើការ​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ ដោយឯក​តោ​ភាគី កាលពីវេលា​ម៉ោង​​​ប្រមាណ​​៩​ព្រឹក​ថ្ងៃទី​​២៥ ធ្នូ ២០១២ ​នេះ ដោយមិនដឹង​មូល​ហេតុ ឬជូន​ដំណឹង​អ្វី​មក​ភាគី​កង​ទ័ព​កម្ពុជា ប្រចាំ​​ការ​​លើ​តំបន់​​នោះទេ ។ ប្រភព​​ព័ត៌​មាន​ពី​​មន្ត្រី​​យោធា​​កម្ពុជា​​ប្រចាំ​​ច្រកទ្វារអាន​សេះ​​បាន​ឱ្យ​ដឹងថា ការ​បិទ​ច្រក​ទ្វារ​ចេញ-ចូលរវាង​ថៃ-កម្ពុជា​​នៅ​ចំណុច​​ច្រកទ្វារ​

យន្ត​ហោះ​​គ្មាន​មនុស្ស​​បើ​ក​​អាមេរិក​​​​​សម្លាប់​​ពួក​អ៊ិ​ស្លាម​​និយម​​​5នាក់​​នៅ​​​យេ​ម៉ែ​​ន​​

Posted: 24 Dec 2012 11:27 PM PST

បណ្តា​​អ្នក​ទទួល​​ខុស​ត្រូវ​​​មូល​ដ្ឋាន​ ​និ​ង​ប្រភព​​​ជិត​ដិត​​នឹង​​​​ផ្នែក​សន្តិ​សុខ​ រាយ​ការណ៍​​ថា ​មនុស្ស​​៥​នាក់​ ​ដែល​សង្ស័យ​​ថា​​មាន​ទំនាក់​ទំនង​​ជាមួយ​​បណ្តាញ​​អ៊ិ​ស្លាម​​និយម​​អាល់​កៃ​ដា​ បាន​ត្រូវ​​សម្លាប់​​កាល​ពី​​ថ្ងៃ​ទី​​២៤ ធ្នូ ​​ក្នុង​ការ​វាយ​ប្រហារ​​​២​​របស់​​យន្ត​ហោះ​​គ្មា​ន​មនុស្ស​​បើក​​​អាមេរិក​ ​នៅ​ភាគ​​ខាង​​ត្បូង​​យេ​ម៉ែន ។​ ​​យន្ត​ហោះ​គ្មាន​មនុស្ស​​បើក​​១​គ្រឿង​​វាយ​ប្រហារ​​លើ​​​រថយន្ត​​មួយ​គ្រឿង​​​ក្នុង​​ខេត្ត​​​​បៃ​ដា​ ​​​​ជា​​

អឺុរ៉ង់​ព្រមាន​ពីការ​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ឧស្ម័ន​​ជាមួយ​ចិន​៥​ពាន់​លាន​ដុល្លារ

Posted: 24 Dec 2012 11:27 PM PST

​
ភ្នាក់​​​ងារព័ត៌​មាន​បាន​រាយ​ការណ៍​កាល​ពី​​​​ថ្ងៃ​ចន្ទ ទី​២៤ ធ្នូ ថា​ ​ប្រទេស​អីុរ៉ង់​​បាន​ព្រ​មាន​​ចិន​ថា​ ​ខ្លួន​​អាច​លុប​ចោល​​​កិច្ច​សន្យា​រុក​រក​​ឧស្ម័ន​​​​នៅក​្នុង​​ឈូង​សមុទ្រ​ដែល​​មាន​ទឹក​ប្រាក់​៥​​ពាន់​លាន​ដុល្លារ​ ។​សារ​ព័ត៌​មាន​អីុរ៉ង់​​បាន​ដក​ស្រង់​សម្តី​​អ្នក​​នាំ​ពាក្យ​ក្រសួ​ង​ប្រេង ​លោក​អាលី​រ៉េហ្សា​ នីក​ហ្សាដថា មាន​ភាព​អាច​ទៅរ​ួច​នៃ​ការ​លុប​ចោល​​កិច្ច​ព្រម​ព្រៀ​ង​​​កាល​ពី​ឆ្ន​ាំ​២០០៩​​ដើម្បី​​អភិវឌ្ឍន៍​

ការ​នាំ​ចេញ​របស់​អាល្លឺ​ម៉ង់​រំពឹង​ថា កើន​នៅ​ឆ្នាំ​ក្រោយ

Posted: 24 Dec 2012 11:27 PM PST

​
​សារព័ត៌​មាន​ទី​ក្រុង​ហ្វ្រែង​ហ្វឺត​ប្រទេស​អាល្លឺ​ម៉ង់​រាយ​ការណ៍ថា ការ​នាំ​​ចេញ​របស់​អា​ល្លឺ​ម៉ង់​អាច​កើន​៤%​នៅ​ឆ្នាំ​ក្រោយ​នេះ​ បើ​តា​ម​ការ​ព្យា​ករ​របស់​សម្ព័ន្ធ​សភា​ពាណិជ្ជ​កម្ម​ DIHK ។លោក​ VILKER Treier សេដ្ឋ​វិទូ​ប្រចាំ​ DIHK មាន​ប្រសាសន៍​ថា ការ​​នាំ​ចេញ​របស់​អាល្លឺ​ម៉ង់​នឹង​អាច​បន្ត​ពុះ​ពារ​ការ​លំ​បាក​បាន បើ​ទោះ​បីជា​ស្ថិត​ក្នុង​ស្ថាន​​ភាព​សេដ្ឋ​កិច្ច​ដុន​ដាប​ក៏​ដោយ ។អាល្លឺ​ម៉ង់​ជា​ប្រទេស​មួយ​ក្នុង​

លំនៅឋាន​1200​នឹង​កសាង​នៅ​​ហ្សេរុយ​សាឡឹម​ខាង​កើត​

Posted: 24 Dec 2012 11:16 PM PST

លំនៅ​ឋាន​កំពុង​សាង​សង់​នៅ​​ហ្សេ​រុយ​សាឡឹម
អ្នក​ទទួស​ខុស​ត្រូវ​នៃ​​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​អីុស្រា​អែល​«​សន្តិ​ភាព​នាពេល​​នេះ​​​​»​គូស​បញ្ជាក់​​កាលពី​យប់ថ្ងៃ​ទី​២៤ ធ្នូ ថា​ក្រសួង​​មហា​ផ្ទៃ​អីុ​ស្រា​អែល​​បាន​អនុម័ត​លើការ​​សាងសង់​លំនៅឋាន​​ដល​់​ទៅ​១២០០​ក្នុង​សង្កាត់​​និគម​ជន​ក្រុង​ហ្សេរុយ​សាឡឹម​ខាង​កើត​ដែល​បញ្ចូល​ជា​ឧបសម្ព័ន្ធ ។

ជន​ប្រដាប់​​​អាវុធ​​បាញ់​សម្លាប់​​​​អ្នក​​​​ពន្លត់​​​ភ្លើង2​​នាក់​​នៅ​អា​មេរិក​

Posted: 24 Dec 2012 11:16 PM PST

រថយន្ត​​ពន្លត់​​ភ្លើង​​នៅ​កន្លែង​​វាយ​ប្រហារ​​
អ្នក​​ពន្លត់​​ភ្លើង​​២នាក់​​ត្រូវ​បាន​​​ខ្មាន់​កាំ​​ភ្លើង​​​​ម្នាក់​​បាញ់​​សម្លាប់​​មុន​ពេល​​បុណ្យ​ណូ​អែ​ល​​ក្នុង​​ទី​ក្រុង​​តូច​​មួយ​​នា​​​ភាគ​​​ឦ​សាន​​សហ​​​រដ្ឋ​អាមេរិក ​ដែល​នោះ​​​ជា​សោក​​នា​ដ​កម្ម​​​ថ្មី​​ដោយ​សារ​​​​កាំ​ភ្លើង​១០​​ថ្ងៃ​​​ក្រោយ​​​ការ​សម្លាប់​​រង្គាល​នៅ​ក្រុង​​ញូវ​ថោន ​។ ក្រៅ​ពី​អ្នក​ស្លាប់​​ ​អ្នក​​ពន្លត់​​ភ្លើង​​​២នាក់​​ទៀត​ត្រូវ​​​​​របួស​​ដោយ​សារ​​ការ​បាញ់​​ប្រហារ​​នោះ ។​

ក្រោយ​ការ​​បាញ់​ប្រហារ​មនុស្ស​​រង្គាល​​នៅ​ញូវ​​ថោន​ការ​លក់​អាវុធ​​នៅ​អាមេរិក​​បែរ​ជា​កើន​ខ្ពស់​

Posted: 24 Dec 2012 11:16 PM PST

កាំ​ភ្លើង​​ដែល​ដាក់​លក់​នៅ​សហរដ្ឋ​​អាមេរិក​
ការ​លក់​អាវុធ​នៅ​សហ​រដ្ឋ​អាមេរិក​​ចាប់​តាំង​​​ពី​មានការ​បាញ់​​សម្លាប់​មនុស្ស​​យ៉ាង​រង្គាល​នៅ​​ក្រុង​ញូវ​​ថោនមក​បែរ​ជា​​មាន​ការ​កើន​ខ្ពស់​​ដោយ​​ជា​ពិសេស​​​មិ​ន​ខ្លាច​ការ​ហាម​ឃាត់​​​ជា​យថា​ហេតុ​​នា​ពេល​ខាង​មុខ​​នេះ​នូវ​កាំ​ភ្លើង​​វាយ​លុក​​ និងបង់​គ្រាប់​​កាំ​ភ្លើង​សម្រាប់​​វាយ​លុក​ឡើយ ។

បើក​កិច្ច​​ប្រជុំ​​កំពូល​​របស់​ក្រុម​​CCGនៅបារ៉ែន​

Posted: 24 Dec 2012 11:16 PM PST

ក្នុង​កិច្ច​ប្រជុំ​​កំពូ​លរបស់​CCG 
ពេល​បើក​កិច្ច​ប្រជុំ​​កំពូល​របស់​​ក្រុម​ប្រឹក្សា​​​​​​​កិច្ច​សហ​ប្រតិបត្តិ​​ការ​ឈូង​សមុទ្រ​​CCG​ព្រះ​មហា​ក្សត្រ​​បារ៉ែន​​​​ទ្រង់​​​​​ហាម៉ាដ​​ប៊ឺន អីុសា អាល់​ខាលី​ហ្វា​មាន​​ព្រះរាជ​បន្ទូល​​កាល​ពី​ថ្ងៃទី​២៤ ​ធ្នូ លើក​ឡើង​​ពី​សារ​សំខាន់​​នៃ​ការ​ពង្រឹង​​កិច្ច​សហប្រតិបត្តិ​​ការ​រវាង​​​បណ្តា​​រដ្ឋ​នៅ​ឈូង​សមុទ្រ​​​ពែរ្ស​៍​​ដើម្បី​ប្រឈម​មុខ​​នឹង​បណ្តា​​បញ្ហា​ក្នុង​ស្រុក​​​ និងតំបន់​ ។

អីុរ៉ង់​បដិសេធ​រាល​់​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​កូរ៉េ​ខាង​ជើង​ខាង​មីស៊ីល​

Posted: 24 Dec 2012 11:16 PM PST

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​អីុរ៉ង់
ទូរ​ទស្សន៍​អីុរ៉ង់​PRESS TV រាយ​ការណ៍​ថា រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​អីុរ៉ង់​ ឧត្តម​សេនីយ៍​​អាម៉ាដ​វ៉ា ​ហ៊ី​ឌី​ កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ​បាន​បដិសេធ​ព័ត៌​មាន​នាពេល​ថ្មី​ៗនេះ​​ដែល​និយាយ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​មីស៊ីល​រវាង​អីុរ​៉ង់​និង​កូរ៉េ​ខាង​ជើង ។​លោក​វ៉ាហ៊ី​ឌី​ថ្លែងថា ​ការអះ​អាង​នា​ពេល​ថ្មី​ៗ​នេះ​របស់​ប្រទេស​​មួយ​ចំនួន​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ខាង​មីស៊ីល​រវាង​អីុរ៉ង់​​ និង​កូរ៉េ​ខាង​ជើង​គ្រាន់​​

ដំណោះ​ស្រាយ​5ចំ​ណុច​ផ្តល់​សម្រាប់​អ្នក​មាន​បញ្ហា​ដេក​មិន​លក់​

Posted: 24 Dec 2012 11:16 PM PST

ការ​ដេក​មិន​លក់​ ឬ​ដេក​​លក់​មិន​ស្កប់​គឺ​ជា​បញ្ហា​មួយ​ដែលកើត​លើ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ ជា​ពិ​សេស​មនុស្ស​មាន​វ័យ​កណ្តាល​ឡើង​ទៅ ។ បើ​ទោះ​បី​ វា​មិន​មែន​ជា​ជំ​ងឺ​ដែល​អាច​គម្រាម​កំ​ហែង​ដល់​ជី​វិត​ក្តី​ ប៉ុន្តែ​ការ​ដេក​មិន​លក់​ ឬ​ទទួល​ទាន​ដំ​ណេក​មិន​គ្រប់​គ្រាន់​ពិត​ជា​ប៉ះ​ពាល់​​ខាន​ពុំ​បាន​ទៅ​លើ​មុខ​ងារ​យល់​ដឹង​ និង​មុខ​ងារ​ចង​ចាំ​របស់​ខួរ​ក្បាល ។ បើ​ជា​អ្នក​សិក្សា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​គិត​

វិធី​សាស្ត្រ​ងាយ​ៗ​10ចំ​ណុច​ជួយ​រក្សា​សុខ​ភាព​បេះ​ដូង​

Posted: 24 Dec 2012 11:16 PM PST

ការ​ថែ​រក្សា​បេះ​ដូង​ឱ្យ​មាន​សុខ​ភាព​ល្អ​គឺ​ជា​កិច្ច​ការ​​ដែល​យើង​ត្រូវ​ធ្វើ​ និង​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ​ទៅ​​ទៀត ។ អ្នក​ចាំ​បាច់​ត្រូវ​មាន​គម្រោង​ក្នុង​ ក្រៅ​​ នេះ​មាន​ន័យ​ថា​ យក​ចិត្ត​ទុក​ដាក់​លើ​របប​អា​ហារ​ និង​បែបបទ​នៃ​ការរស់​នៅ​ដែល​ប្រ​កប​ដោយ​សុខ​ភាព ។ ខាង​ក្រោម​នេះ​ជា​បែបបទ​ងាយៗ​១០​ចំណុច​ដែល​លោក​អ្នក​អាច​សាក​ល្បង​ដើម្បី​ជំ​រុញ​បេះ​​ដូង​ឱ្យ​បាន​សុខ​ភាព​ល្អ ៖

សាលា​ឧទ្ធរណ៍​បើក​​សវនា​ការ​​លើ​អតីត​មេ​អង្គ​រក្ស​​ឈឿន ​ចាន់ថន ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃទី​​១៦ មករា ​២០១៣

Posted: 24 Dec 2012 11:13 PM PST

អតីត​មេ​អង្គ​រក្ស​​ឈឿន ​ចាន់ថន
រាជធានីភ្នំពេញ ៖ នាថ្ងៃទី​​២៥ ធ្នូ ​២០១២ សាលា​ឧទ្ធរណ៍​​បាន​បើក​សវនា​ការ​​ជំនុំ​ជម្រះ​​បណ្តឹង​ឧទ្ធរណ៍​របស់​ជនជាប់ចោទ​ឈឿន ចាន់​ថន អតីត​​មេ​បញ្ជា​ការ​​កងអង្គ​រក្ស​​សម្តេច​អគ្គ​មហា​​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា ។ ​ជនជាប់ចោទ​ត្រូវ​បាន​សាលា​ដំបូង​រាជធានីភ្នំពេញ ​និង​តុលា​ការ​យោធា​កាត់​ទោស​ដាក់​ពន្ធនា​គារ​សរុប​ចំនួន​៣៦​ឆ្នាំ កាល​ពី​ខែ​កុម្ភៈ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៥ ធ្នូ ២០១២

Posted: 24 Dec 2012 11:04 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៥ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ក្នុង​១​ឆ្នាំ​ជន​ជាតិ​ចិន​ចាប់​ជំរិត​មនុស្សទារ​ប្រាក់​តាម​ប្រព័ន្ធ​អីុនធើរណេត​​បាន​ចំនួន​៨.៦៦០​នាក់

Posted: 24 Dec 2012 11:00 PM PST

សមត្ថកិច្ចកំពុង​ឆែកឆេរ​​ផ្ទះ​កើតហេតុ​
រាជធានីភ្នំពេញ ៖ ទីតាំង​​លាក់​ខ្លួន​​របស់ជនជាតិ​​ចិន​ដែល​ជា​ក្រុម​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​​មួយ​ក្រុម​រកឃើញ និង​បាន​ចុះទៅធ្វើ​ការ​ឆែក​ឆេរ​ ប៉ុន្តែ​​ពេល​ទៅ​ដល់ក្រុម​ជន​ឧក្រិដ្ឋ​ចាប់ជំរិត​​មនុស្សទាំង​​នោះ​​រត់​គេច​ខ្លួន​បាត់​អស់​​ទៅ​ហើយ​ឯ​សមត្ថ​កិច្ចបាន​​ត្រឹមតែ​​ដក​ហូត​យក​​សម្ភារ និង​​ឧបករណ៍​​ដែល​​ពួក​គេ​ប្រើ​ប្រាស់​​ក្នុងការ​ចាប់​ជំរិតមនុស្ស​​តែប៉ុណ្ណោះ ។

ទូក​​ដឹក​​ទំនិញ​ចម្រុះ​​​​តម្លៃ​រាប់​សិប​​លាន​​បាត​លិច​នៅ​ក្នុង​​​​​​​សមុទ្រ

Posted: 24 Dec 2012 11:00 PM PST

ទូក​​ដឹក​​ទំនិញ​ចម្រុះ​​​​តម្លៃ​រាប់​សិប​​លាន​​បាត​លិច​នៅ​ក្នុង​​​​​​​សមុទ្រ
ខេត្ត​ព្រះ​សីហនុ​ ៖ ទូក​ដឹក​​ទំនិញចម្រុះ​​ធុន​ធំ​​​​​មួយ​គ្រឿង​​ មក​ពី​ប្រទេស​ថៃ​​​​ត្រូវ​បាន​​លិច​​​នៅ​កណ្តាល​​សមុទ្រ​​​ក្បែរ​កោះ​រុង​​ ខេត្ត​ព្រះ​សីហនុ ចំណុច​មុខ​កោះ​​សង្សារ (សង​ភីណង) ស្ថិតក្នុង​​​ភូមិ​​ដើម​ថ្កូវ សង្កាត់​កោះ​​រុង​ ក្រុង​ព្រះ​សីហនុ ដែល​​មាន​ចម្ងាយ​​​ជាង​៣០​​គីឡូម៉ែត្រ​​​ពី​ក្រុង​​​ព្រះ​សីហនុ កាល​ពី​ព្រឹក​ថ្ងៃ​​​ទី​​២៤ ធ្នូ ដោយ​សារ​ខ្យល់​​​បោក​បក់​ខ្លាំង ហើយ​​ម៉ាស៊ីន​​​មាន​បញ្ហា​ ។ ទោះ​បី​ជា​បែបណា

ត្រី​ប្រហុក​​តូច​ធំ​កំពុង​​តែ​ត្រូវ​ប្រជា​ពលរ​ដ្ឋ​សប្បាយ​ចិត្ត​ទិញ​​ធ្វើ​ប្រហុក​ផ្អក​

Posted: 24 Dec 2012 10:49 PM PST

ត្រីដែលនេសាទបាន
ខេត្ត​កំពង់​ចាម​ ៖ ​ក្រោយ​ពី​មាន​កំណែ​ទម្រង់​​ប្រកប​ដោយ​​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា​ ដោយ​បាន​លុប​ចោល​​ឡូត៍​នេសាទ​​ទូទាំង​ប្រទេស​​មិន​ឱ្យធ្លាក់​​ក្នុង​ដៃ​ឈ្មួញ​ឡើយ គឺទុក​​សម្រាប់​ឱ្យ​​ប្រជា​ជន​នេសាទ​​ជា​លក្ខណៈ​​គ្រួសារ​វិញ ។ ជាក់​ស្តែង​នៅ​ព្រឹក​​ថ្ងៃទី​​២២ ធ្នូ ២០១២ ​នៅតាម​ដង​ទន្លេ​មេគង្គ​​មិន​​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​គីហ៊្សុណា ក្រុង​កំពង់ចាម ​គេ​សង្កេត​

ផ្លូវ​ទី​ប្រជុំ​ជន​​ និង​ផ្លូវ​​​នានា​ក្នុង​ខេត្ត​​ក្លាយ​ជា​​កន្លែង​​គង្វាល​​គោ​​

Posted: 24 Dec 2012 10:45 PM PST

ផ្លូវ​ទី​ប្រជុំ​ជន​​ និង​ផ្លូវ​​​នានា​ក្នុង​ខេត្ត​​ក្លាយ​ជា​​កន្លែង​​គង្វាល​​គោ​​
ខេត្ត​ក្រចេះ​ ៖ អាជ្ញា​ធរ​​ខេត្ត​​-ក្រុង នៅ​​មិន​ទាន់​​មាន​​ការ​រៀប​​ចំ​​សណ្តាប់​ធ្នាប់​សាធារណៈ​​ឱ្យ​​បាន​ល្អ​នៅ​​ឡើយ​ទេ ខណៈ​ដែល​​ហ្វូង​​គោ​រាប់​សិប​​​ក្បាល​នៅ​​តែ​បន្ត​​ដើររាត​ត្បាត​​​​​​លើ​ផ្លូវ​កៅ​ស៊ូ​​ក្នុង​ទី​ប្រជុំ​​ជន​​ទាំង​ព្រឹក​​​ទាំង​ល្ងាច​​រំខាន​​ដល់​អ្នក​​ធ្វើ​​ដំណើរ​ទៅ​​មក​ ជា​ពិសេស​​​ការ​ជុះ​​អាចម៍​​រាយ​ប៉ាយ​​ពាស​វាល​​ពាស​កាល​​ពេញ​ផ្លូវ​​ និង​លើ​ស្មៅ​​​ ​សួន​ច្បារ និង​​ស្ទើរ​តែ​រាល់​យប់​​​ សត្វ​​ពាហនៈ​ទាំង​​នេះ​​ដេក​លើ​​ផ្លូវ​ជាតិ​​ទៀត​ផង ។

បើក​សម្ពោធ​​សាលា​​​រៀន​សាន់​រ៉ាយ​និង​អប​អរ​សា​ទរ​ថ្ងៃ​បុណ្យ​ណូអែល​

Posted: 24 Dec 2012 10:30 PM PST

បើក​សម្ពោធ​​សាលា​​​រៀន​សាន់​រ៉ាយ​និង​អប​អរ​សា​ទរ​ថ្ងៃ​បុណ្យ​ណូអែល​
​​រាជ​ធានី​ភ្នំពេញ​ ៖ សាលា​មត្តេយ្យ​សាន់​រ៉ាយ​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​និង​អប​អរ​សាទ​រ​ថ្ងៃ​បុណ្យណូអែល​កាល​ពី​ព្រឹក​ថ្ងៃទី​២២​ធ្នូ​​ ​ក្រោម​អធិ​ប​តី​ភាព​លោក​ពិត​ ចំណាន​ រដ្ឋលេខា​ធិការ​ក្រសួង​អប់​រំ យុវ​ជន​ និង​​​កីឡា ​ដោយ​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​គណៈ​​​គ្រប់​​គ្រង​សាលា ​លោក​គ្រូ​ អ្នក​គ្រូ​​ បុគ្គ​លិក​សិក្សា​​ អាណាព្យា​បាល​​​ និង​សិស្សា​នុសិស្ស​យ៉ាង​ច្រើន​​កុះ​ករ​ ។

គ្រួសារ​កង​ទ័ព​ចំនួន​74​គ្រួសារ​តវ៉ា​រឿង​​ដី​លំនៅ​ឋាន​ពី​មេ​បញ្ជា​ការ​រង​

Posted: 24 Dec 2012 10:15 PM PST

គ្រួសារ​កង​ទ័ព​ចំនួន​74​គ្រួសារ​តវ៉ា​រឿង​​ដី​លំនៅ​ឋាន​ពី​មេ​បញ្ជា​ការ​រង​
ខេត្ត​ព្រះ​វិហារ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ធ្នូ ពលរដ្ឋ​ជា​​គ្រួសារ​កង​ទ័ព​ដែល​ឈ​រ​ជើង​នៅ​សម​រ​ភូមិ​ជួរ​មុខ​ប្រាសាទ​ព្រះ​វិហារ​ចំនួន​៧៤​គ្រួសារ បាន​ប្រមូល​ផ្តុំ​គ្នា​ឈរ​ជា​ជួរ​ក្នុង​ដី​លំនៅ​ឋាន​របស់​ពួក​គាត់​​ស្ថិត​ក្នុងភូមិ​ចំបក់​សែន​​ជ័យ ឃុំ​ស្រ​ឯម ស្រុក​ជាំ​ក្សាន្ត ​ធ្វើ​ការ​តវ៉ា​យក​ដី​កម្ម​សិទ្ធិ​ដែល​ជា​អំណោយ​របស់​លោក​ឧត្តម​សេនីយ៍​ទោ យឹម ពឹម មេ​​បញ្ជា​ការ​កង​ពល​តូច​លេខ​៨ ​ផ្តល់​ឱ្យ​បញ្ជា​ការ​ដ្ឋាន​​​

ចាប់បាន​ជនសង្ស័យ​2​នាក់​ទៀត​ក្រោយ​​ពី​ប្លន់​ម៉ូតូ​មន្ត្រី​ប៉ូលិស​ទេស​ចរ​ណ៍​ខេត្ត​

Posted: 24 Dec 2012 10:00 PM PST

ចាប់បាន​ជនសង្ស័យ​2​នាក់​ទៀត​ក្រោយ​​ពី​ប្លន់​ម៉ូតូ​មន្ត្រី​ប៉ូលិស​ទេស​ចរ​ណ៍​ខេត្ត​
ខេត្តកំពង់​ស្ពឺ ៖ ​បក្ស​ពួក​ជន​សង្ស័យ​ប្លន់​ម៉ូតូ​ចំ​នួន​៣​នាក់​ត្រូវ​ចាប់ខ្លួន​បាន​ភ្លាមៗ​ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​មួយ​គ្រឿង​របស់​មន្ត្រី​ប៉ូលិស​ទេសចរ​ណ៍​មួយ​រូប​​ដោយស្ទាក់​វាយ​នឹង​​​​មែក​សង្កែ​បណ្តាល​ឱ្យ​បែក​ភ្នែកមន្ត្រី​ប៉ូលិស​រូប​នោះ​ក្រោយ​​ពី​​ត្រឡប់​​ពី​​​ពិធី​ទទួល​​ភ្ញៀវ​ប្រតិ​ភូ​វៀតណាម​ក្នុងពិធី​​​ពិព័រ​ណ៍​ពាណិជ្ជ​កម្ម​កម្ពុជា​-វិញ​​ឡុង​ កាលពី​រាត្រី​ថ្ងៃ​ទី​១០ ​តុលា ​កន្លង​មក​។​ ក្នុង​ហេតុ​ការណ៍​នេះ ​​បណ្តាល

ចាប់​ជន​សង្ស័យ​មេ​ចោ​រប្លន់​និង​កូន​ចៅ​ជំនិត​ដៃ​ឆើត​ប្លន់​ម៉ូតូ​នៅ​កំពង់​ស្ពឺ​និង​កណ្តាល

Posted: 24 Dec 2012 09:55 PM PST

ប៉ូលិសបង្ហាញខ្លួនជនសង្ស័យ និងរូបដោះអាវជាមេខ្លោង 
ខេត្តកំពង់​ស្ពឺ ៖ ​បក្ស​ពួក​ជន​សង្ស័យ​ប្លន់​ម៉ូតូ​ចំ​នួន​៣​នាក់​ត្រូវ​ចាប់ខ្លួន​បាន​ភ្លាមៗ​ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​មួយ​គ្រឿង​របស់​មន្ត្រី​ប៉ូលិស​ទេសចរ​ណ៍​មួយ​រូប​​ដោយស្ទាក់​វាយ​នឹង​​​​មែក​សង្កែ​បណ្តាល​ឱ្យ​បែក​ភ្នែកមន្ត្រី​ប៉ូលិស​រូប​នោះ​ក្រោយ​​ពី​​ត្រឡប់​​ពី​​​ពិធី​ទទួល​​ភ្ញៀវ​ប្រតិ​ភូ​វៀតណាម​ក្នុងពិធី​​​ពិព័រ​ណ៍​ពាណិជ្ជ​កម្ម​កម្ពុជា​-វិញ​​ឡុង​ កាលពី​រាត្រី​ថ្ងៃ​ទី​១០ ​តុលា ​កន្លង​មក​។​ ក្នុង​ហេតុ​ការណ៍​នេះ ​​បណ្តាល​ឱ្យ​លោក​

បង្ក្រាប​ក្រុម​ម៉ាហ្វី​យ៉ា​ចិន​ជំរិត​ទា​រប្រាក់​តាម​អីុនធើរ​ណេត​រយៈ​ពេល​កន្លង​មក​មាន​ជន​រង​គ្រោះ​ចំនួន​8.660​នាក់

Posted: 24 Dec 2012 09:50 PM PST

វីឡាដែលពួកម៉ាហ្វីយ៉ាចិនជួលស្នាក់នៅ និងគេចខ្លួនអស់ 
រាជធានី​ភ្នំពេញ​ ៖ ទីតាំង​​លាក់​ខ្លួន​​របស់​ជន​ជាតិ​ចិន​​ដែល​ជា​ក្រុម​​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់​​​ បាន​​ត្រូវ​កម្លាំង​​សមត្ថកិច្ច​​​ចម្រុះ​​រក​ឃើញ​​និង​ធ្វើការ​ឆែក​ឆេរ​​​​ក្នុង​ភូមិ​គ្រឹះ​មួយ​ដែលជួលនៅ ​​ប៉ុន្តែ​ពេល​​ទៅ​ដល់​​ក្រុម​ឧក្រិដ្ឋ​​ជន​ចាប់​ជំរិត​មនុស្សទាំង​នោះ​បាន​​រត់គេច​ខ្លួន​​​បាត់​អស់​​ទៅ​ហើយ​ ​ឯ​សមត្ថកិច្ច​​​​បាន​ត្រឹមតែ​​ដកហូត​​យក​សម្ភារ​​ និងឧបករណ៍​​​​ដែល​ពួក​គេ​​​ប្រើ​ប្រាស់​​​​ក្នុង​ការ​ចាប់​​​ជំរិត​តែ​ប៉ុណ្ណោះ ។

សុំ​​បេះដូង​​អ្នក​​មេម៉ាយ​ភ្លើង​​ស្នេហ៍​​រោល​រាល​​ប៉ុន​ប៉​ង​ធ្វើ​​អត្ដ​ឃាត​​មុខ​​ផ្ទះ​នួនស្រី មិន​​ខ្វល់​​ទឹក​ភ្នែក​​ប្រពន្ធ​​កូន

Posted: 24 Dec 2012 09:45 PM PST

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​រឿង​រ៉ាវ​​​​​​គួរ​ឱ្យ​​​ហួស​ចិត្ត​មួយ​​បានកើត​​​ឡើង​​​ ដោយ​​​​​បុរ​ស​វ័យ​​​​៤៨​ឆ្នាំ​ម្នាក់​​​​ដែល​មាន​ប្រពន្ធ​​​​ កូន​ និង​ចៅ​​​​​​រួច​ទៅ​​ហើយ​​ បែ​រ​ជា​​តាម​សុំ​​​ស្រឡាញ់​​​​អ្ន​ក​មេ​ម៉ាយ​​​​ម្នាក់​​​​ តែ​មិន​បាន​សម្រេច​​​​ក៏​​​​គិត​ខ្លី​​​​យក​​ថ្នាំ​ងងុយ​​ដេក​ជាង​​១០​គ្រាប់​​​ទៅ​លេប​​​​ប៉ង​​​សម្លាប់​ខ្លួន​​​​នៅ​មុខ​ផ្ទះ​​​​អ្នក​មេម៉ាយ​​​ដែល​ខ្លួន​​​លង់​ស្នេហ៍​​រូប​នោះ​​ទៅ​វិញ​ ។ ទោះ​ជា​យ៉ាង​ណា​​ការ​ប៉ង​​​សម្លាប់​ខ្លួន​​​​របស់​បុរ​សចាញ់​ស្នេហ៍​​​រូប​នេះ​មិន​បាន​សម្រេច​​ទេ

ក្រុម​អ្នក​នេសាទ​ខ្មែរ​អ៊ិស្លាម​នាំ​គ្នា​តវ៉ា​ពេល​មន្ត្រី​ជល​ផល​ចាប់​ទូក​នេសាទ​មួយ​គ្រឿង

Posted: 24 Dec 2012 09:40 PM PST

ក្រុមទូក​​អ្នក​នេសាទ​ដែល​​នាំគ្នា​តវ៉ា
រាជធានី​ភ្នំពេញ​ ៖ ប្រជានេសាទ​​ដែល​ភាគ​ច្រើនជាជនជាតិ​អ៊ិស្លាម​រស់នៅ​សង្កាត់ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ប្រមាណជា៥០ទូក​ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៤ ​ធ្នូ​ ឆ្នាំ២០១២ បាន​​លើកគ្នាទៅ​តវ៉ា​នៅ​អធិការដ្ឋាន​រដ្ឋបាលជលផល​ចតុមុខ​ បន្ទាប់​ពី​មន្រ្តី​ជលផលបានចាប់​ទូកនេសាទ​មួយ​គ្រឿង​យក​ទៅកាន់អធិការ​ដ្ឋាន និងធ្វើការហាម​នេសាទ​នៅ​​តាម​ដង​ទន្លេ​សាប​​ចាប់​ពីស្ពាន​​ជ្រោយ​​ចង្វា​​រហូត​​ដល់ស្ពាន​ព្រែក​ព្នៅ​​

អគ្គិភ័យ​ឆេះ​ស្នាក់​ការ​គណ​បក្ស​នៅ​ក្រុង​ដូ​នកែវ

Posted: 24 Dec 2012 09:35 PM PST

ទីស្នាក់ការគណបក្សដែលត្រូវភ្លើងឆាបឆេះ 
ខេត្ត​តាកែវ​ ៖ ​ស្នាក់​ការ​​គណបក្ស​​ប្រជា​​ជន​កម្ពុជា​សង្កាត់​រកា​ក្រៅ​នៃ​ក្រុង​ដូនកែវ​​​ត្រូវ​ព្រះអគ្គី​ឆាប​ឆេះ​​សល់​តែ​ជញ្ជាំង​​បេតុង​​ ចំណែក​​​ឯក​​សារ​​​​​ដែល​រក្សា​ទុក​​​នៅ​ក្នុង​​នោះ​ក៏ត្រូវ​ភ្លើង​​ឆេះ​គ្មាន​​សល់​​ផង​ដែរគឺឆេះ​តាម​ចិត្ត​​ ។​ គ្រោះ​អគ្គិ​ភ័យនេះ​បាន​កើត​​ឡើង​​បន្ទាប់ពី​​​អ្នក​ប្រចាំ​ការ​បាន​​​ដាក់​ឆ្នាំង​ដាំ​​បាយ​ប្រើ​ច​រន្តអគ្គិសនី​​​ដោយ​​ដោត​ខ្សែ​ភ្លើង​ទុក​ ចោល​​​​ហើយ​​ចេញ​​ទៅ​ក្រៅ​បាត់​ ។ លុះ​ពេល​​​ភ្លើង​​​​ ឆេះ​សន្ធោសន្ធៅ​​ទើប​

សាលា​ឧទ្ធរណ៍​​ប្រកាស​សាល​ដីកា​សំណុំ​រឿង​​សម្លាប់​​ជា វិជ្ជា​នៅ​​ថ្ងៃ​​ទី​27 ធ្នូ​​ខាង​​មុខ​នេះ

Posted: 24 Dec 2012 09:30 PM PST

រាជធានី​ភ្នំពេញ​ ៖ ចៅក្រម​​​​នៃ​សាលា​​ឧទ្ធរណ៍​​​បាន​ថ្លែង​កាល​ពី​​ថ្ងៃទី​២៤ ធ្នូថា ​រឿង​ក្តី​​សម្លាប់​​លោក​ជា វិជ្ជា​ ​អតីត​ប្រធាន​​សហជីព​​សេរី​កម្មករ​​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​​​គ្រោង​​នឹង​​ប្រកាស​​សាលដីកា​នៅវេលាម៉ោង​​៨​ព្រឹក​​ថ្ងៃ​ទី​២៧ ធ្នូ ​បន្ទាប់​ពី​មានការ​ពន្យា​អស់​​រយៈ​ពេល​​១​ខែ មក​ ។ សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃទី​៧ វិច្ឆិកា ​​បាន បើក​​សវនាការ​​​សំណុំ​រឿង​​​ព្រហ្ម​​​ទណ្ឌ​សម្លាប់​​​លោក​ជា វិជ្ជា​ ដែល​គ្រោង​​​ប្រកាស​​​ម្តង​

ទំនាស់​​ដី​​នៅ​​​ក្រុម​​ហ៊ុន​​​ហ្វ​ជូ​ណា​​​តំណាង​​​ក្រុម​​ហ៊ុន​​​​បំភ្លឺ​​​ចោទ​​​មន្ត្រី​​​យោ​ធា​​​2​នាក់​​​ជា​​​ឈ្មួញ​

Posted: 24 Dec 2012 09:20 PM PST

លោក​វរសេនីយ៍ សាត ឡាត់ ស្ពាយ​កាំភ្លើង​មក​បញ្ឈប់​គ្រឿង​ចក្រ​កាយ​ព្រំដី​ក្រុមហ៊ុន​ហ្វជូណា​
រាជ​ធានី​ភ្នំ​ពេញ ៖ កោះ​សន្តិ​ភាព​​បាន​ចេញ​​​​​ផ្សាយ​​ថ្ងៃ​ទី​​១៨ ធ្នូ ​​​ឆ្នាំ​​​២០១២ ​ក្រោម​ចំណង​ជើង​​ថា ​​ក្រុម​ហ៊ុន​​ហ្វជូ​ណា​ ​ជាប់​ចោទ​​ប្រើ​គ្រឿង​ចក្រ​​ឈូស​​​​របង​​ដី​មន្ត្រី​យោ​ធា ​​បាន​​​ផ្សាយ​​​មួយ​​ឈុត​​រួច​មក​​​ តំណាង​​ក្រុម​ហ៊ុន​​បាន​បញ្ជូន​លិខិត​​បំភ្លឺ​មួយ​ច្បាប់​​ចុះ​ថ្ងៃ​ទី​​២២ ​ខែ​​ធ្នូ ​ឆ្នាំ​​​២០១២ ​ដើម្បី​​ជា​សេច​ក្តី​​បំភ្លឺ​​តប​វិញ ​​នូវ​រឿង​​អាស្រូវ​​ទាំង​ឡាយ​ ដែល​​កំពុង​​កើត​មាន​​លើ​ដី​​​ស្រប​ច្បាប់​​​របស់​​ក្រុម​​ហ៊ុន ។

មហា​ម៉ាត់ អាលី ត្រូវគេ​សម្លាប់​ ឃាតករ​​រត់ចូល​ឡាន​សម្លាប់​ខ្លួន​

Posted: 24 Dec 2012 09:12 PM PST

មនុស្សជាច្រើនមក​ចោមរោមមើលនៅ​កន្លែងកើតហេតុ
ខេត្ត​​ព្រះ​សីហនុ ៖ ពីខេត្តព្រះសីហនុ​ឯណោះ​វិញ កាលពីម៉ោង​៦និង៣០​នាទីព្រឹក​​ថ្ងៃទី២៥ ធ្នូ ២០១២ នៅ​ចំណុច​បរិវេណវិហារ​អ៊ិស្លាម​អូត្រាវ​​បន្ទាយ​​ប្រីយ៍ ស្ថិតក្នុង​ភូមិបន្ទាយ​ប្រីយ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ មាន​ករណី​ឃាត​កម្មមួយ​កើត​ឡើង បណ្តាល​ឲ្យ​មនុស្ស​​ម្នាក់​​ស្លាប់​​ភ្លាមៗ រីឯ​ជន​បង្ក​បានរ​ត់ទៅ​ចូល​រថយន្ត​ដែល​កំពុង​បើក​បរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​សម្លាប់​ខ្លួន ។

ទូក​ដឹក​ទំនិញ​ធុន​យក្ស​មួយ​គ្រឿង​លិច​ក្នុង​សមុទ្រ​ក្បែរ​កោះរុង

Posted: 24 Dec 2012 09:10 PM PST

ផែទូកដឹកទំនិញនៅទំនប់រលក
ខេត្ត​ព្រះ​សីហនុ​ ៖ ទូក​ដឹក​​ទំនិញចម្រុះ​​ធុន​ធំ​​​​​មួយ​គ្រឿង​​ មក​ពី​ប្រទេស​ថៃ​​​​ត្រូវ​បាន​​លិច​​​នៅ​កណ្តាល​​សមុទ្រ​​​ក្បែរ​កោះ​រុង​​ ខេត្ត​ព្រះ​សីហនុ ចំណុច​មុខ​កោះ​​សង្សារ (សង​ភីណង) ស្ថិតក្នុង​​​ភូមិ​​ដើម​ថ្កូវ សង្កាត់​កោះ​​រុង​ ក្រុង​ព្រះ​សីហនុ ដែល​​មាន​ចម្ងាយ​​​ជាង​៣០​​គីឡូម៉ែត្រ​​​ពី​ក្រុង​​​ព្រះ​សីហនុ កាល​ពី​ព្រឹក​ថ្ងៃ​​​ទី​​២៤ ធ្នូ ដោយ​សារ​ខ្យល់​​​បោក​បក់​ខ្លាំង ហើយ​​ម៉ាស៊ីន​​​មាន​បញ្ហា​ ។ ទោះ​បី​ជា​បែបណា គេ​នៅ​មិន​ទាន់​​ទទួល​​

ចាន់ សុវ៉េត ស្ថិត​ក្រោម​កា​រ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ

Posted: 24 Dec 2012 09:00 PM PST

លោក ចាន់ សុវ៉េត ត្រេកអរពេលចេញផុតពីរបងតុលាការ
រាជ​ធានី​ភ្នំពេញ ៖​ ​លោក​ចាន់ សុវ៉េត ​អនុ​ប្រធាន​ផ្នែក​​ស៊ើប​អង្កេត​នៃ​​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ ត្រូវ​បា​ន​លោក​ចៅ​ក្រម​ ឆែ វីរៈ​ សម្រេច​ដាក់​​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ បន្ទាប់​ពី​បាន​ចូល​ខ្លួន​មក​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃទី​២៤ ធ្នូ តាម​ការ​កោះ​ហៅ​របស់​តុលាការ​ និង​បន្ទាប់​​ពី​បាន​សាក​សួរ​អស់​​ជាង​​១ម៉ោង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!