Koh Santipheap Daily

Koh Santipheap Daily


​បុរសម្នាក់​ប្រកាច់​ចូលឆ្នាំង​បាយ​កំពុងពុះ​រលា​កមួយ​ចំហៀង​​ខ្លួន

Posted: 23 Dec 2012 11:45 PM PST

ជនរងគ្រោះ​កំពុងសម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្តស្វាយរៀង ៖ មាន​ការ​ភ្ញាក់​ផ្អើល​​មួយ​បាន​កើតឡើង​​​ដោយបុរសម្នាក់​ដួល​ផ្កាប់មុខ​ពីលើ​​ឆ្នាំង​បាយ​កំពុងពុះ​លើ​ចង្ក្រាន​បណ្តាល​ឱ្យ​ទឹក​បាយ​រលាក​ពង​រលួយ​​អស់មួយចំហៀង​​ និងដៃ ​ចូល​ក្នុងចង្ក្រានភ្លើង​កំពុងឆេះ គួរ​ឱ្យសង្វេគ​ ។ ករណីនេះ ​បាន​កើតឡើង​​កាលពី​ថ្ងៃ​ទី​២២ ​ធ្នូ ២០១២ ​វេលា​ម៉ោង​១១ព្រឹក ​នៅភូមិ​ភ្នៅ ឃុំ​​តាសួស ​ស្រុកស្វាយជ្រំ ។

រថយន្ត​បឺស​​បុកជាមួយ​កាមរី​ធ្លាក់​ចូល​​ចិញ្ចើមផ្លូវ​ តែមិន​បង្កគ្រោះថ្នាក់​​ដល់អាយុជីវិត​

Posted: 23 Dec 2012 11:40 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តក្រចេះ ៖ រថយន្តបឺស​​ដឹកអ្នកដំណើរ​​មួយគ្រឿង​បាន​ជួបហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​បុកជាមួយ​​រថយន្ត​កាមរីឆ្លាម​​ក្នុងទិស​ដៅ​បញ្ច្រាស​គ្នា​កាលពី​រសៀល​ថ្ងៃទី២៣ ធ្នូ ២០១២ នៅលើ​កំណាត់​ផ្លូវ​​ជាតិលេខ​​៧៣ ក្នុងឃុំ​​បុសលាវ ​ស្រុក​ចិត្រ​បុរី បណ្តាល​ឱ្យ​ខូចខាត​​យ៉ាងដំណំ ។ ​ ទោះបី​ជាយ៉ាងណា ​​ហេតុការណ៍​​នេះ មិន​​បង្ក​ឱ្យ​អ្នកដំណើរ​​ណាម្នាក់​រងរបួស​ធ្ងន់​នោះទេ ​ដោយគ្រាន់​

បាញ់​១​គ្រាប់​ប្លន់​យក​ម៉ូតូ​​ម៉ាក​ស្គូ​ពី​នៅ​សង្កាត់​ទឹក​ល្អក់​ទី​២ ​បាន​​ដោយ​សុវត្ថិ​ភាព​

Posted: 23 Dec 2012 11:22 PM PST

រាជធានីភ្នំពេញ ៖ ​ស្ត្រី​២​នាក់​បង​ប្អូន​​ត្រូវ​​ក្រុម​​ចោរ​២​នាក់​ជិះ​​​ម៉ូតូ​​ម៉ាក​អាយ​ខុន មួយ​គ្រឿង​​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​​ និង​បាញ់​គំរាម​១​គ្រាប់​​យក​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌ស មួយ​គ្រឿង​​បាន​សម្រេច ហើយ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ។ អំពើ​​ប្លន់​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​១១​និង​៥០​នាទី​​យប់​ថ្ងៃទី​២៣ ធ្នូ ២០១២ ​នៅ​ចំណុចផ្ទះ​លេខ​​១៥៣ ​ផ្លូវ​លេខ​១៤៦ ​ក្រុម​ទី​៤១ ​ភូមិ​ទី ៤ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ​នៅ​ពេល​ដែល​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​​ទៅដល់​មុខ​ផ្ទះ ។ ទោះ​បី​ជា​យ៉ាងណា​ការ​ផ្ទុះ​អាវុធ​​នេះពុំ​បង្ក​ឱ្យ​​មាន​

លិចទូក​ដឹក​ទំនិញ​នៅ​កណ្តាល​សមុទ្រ​​ខូច​ខាត​រាប់​សិប​លាន​បាត​

Posted: 23 Dec 2012 11:03 PM PST

ទូកដឹកទំនិញដែលចតនៅកំពង់ផែ
ខេត្ត​​ព្រះសីហនុ​ ៖ ទូកដឹកទំនិញ​មកពី​ប្រទេសថៃ​មួយ​គ្រឿង​ត្រូវបាន​លិច​នៅ​កណ្តាល​សមុទ្រ​ក្បែរ​កោះ​រ៉ុង​ខេត្ត​ព្រះ​សីហនុ​ ចំណុច​មុខ​កោះ​សង្សារ (សងភីណង) ស្ថិត​ក្នុងសង្កាត់​កោះ​រ៉ុង ​ក្រុង​ព្រះសីហនុ ​មាន​ចម្ងាយជាង​៣០គីឡូ​ម៉ែត្រ​ពី​ក្រុង​ព្រះ​សីហនុ កាល​ពី​ព្រឹក​ថ្ងៃ​​ទី​២៤ ធ្នូ ២០១២ ​​នេះ ​ដោយ​សារ​ខ្យល់​​បោក​បក់​ខ្លាំង ។ ​ប៉ុន្តែគេ​នៅ​មិនទាន់​ទទួល​បាន​របាយ​ការណ៍​​ពីការ​ខូច​ខាត និង​គ្រោះថ្នាក់​​នៅ​ឡើយ​

​​រថយន្ត​ហ្វ័រ​រ៉ាន់ន័រ​​ស្រវឹង​បុករះ​រថយន្ត​4គ្រឿង​​ចត​នៅ​ចិញ្ចើម​ផ្លូវ​

Posted: 23 Dec 2012 11:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ​រថយន្ត​ហ្វ័រ​រ៉ាន់​ន័រ​​ពណ៌​ប្រផេះ​ ​មួយ​គ្រឿង​​បើក​​បរ​​ដោយ​​បុរស​​ម្នាក់​​ជា​​មន្រ្តី​​គយ​​ក្នុង​​​​ស្ថាន​​ភាព​​ស្រវឹង​​​​ទៅ​​បុក​​រះ​​រថយន្ត​​៤​​គ្រឿង​​​ចត​​នៅ​​​​​ចិញ្ចើម​​ផ្លូវ​​បណ្តាល​​ឲ្យ​​ខូច​​ខាតធ្ងន់​​​ ៣​​គ្រឿង​​ និង​មួយ​គ្រឿង​ទៀត​ខូច​ខាត​តិច​តួច​ ​។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​វេលា​ម៉ោង​១​ និង​៥០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៣​ ធ្នូ​ តាម​ផ្លូវ​ឆេ​កូស្លវ៉ាគី​កែង​​ផ្លូវ​លេខ​១៦៤​ក្នុង​សង្កាត់វាលវង់​ ខណ្ឌ​

បង្ក្រាប​អ្នក​ជួញដូរ​ថ្នាំញៀន​​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ និង​រឹប​អូស​ម៉ា​ទឹក​កក​​៥៨,៣​ក្រាម

Posted: 23 Dec 2012 10:58 PM PST

ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាប
ខេត្ត​បាត់​ដំបង​ ៖ ​សមត្ថ​​កិច្ច​ការិយា​ល័យ​​ប្រឆាំងគ្រឿងញៀន​​ដែល​មាន​កិច្ច​សហ​ការ​ពី​កង​កុម្មង់​​ដូរ ពិសេស​របស់​​ស្នងការ​ដ្ឋាន​ខេត្ត​ផង បាន​បើក​កិច្ច​ប្រតិ​បត្តិ​ការ​បង្ក្រាប​ក្រុម​អ្នក​ជួញដូរ​គ្រឿង​​ញៀន​ចំនួន​២​កន្លែង​ជា​បន្ត​បន្ទាប់​កាល​ពី​​រសៀល​ថ្ងៃទី​២៣ ធ្នូ ២០១២ នៅ​ក្នុង​ស្រុក​ឯក​ភ្នំ និង​ក្រុង​បាត់​ដំបង ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់ និង​រឹប​អូស​ថ្នាំ​ញៀន​​ប្រភេទ​ម៉ា​ទឹក​កក​ជិត​៦០​ក្រាម ។

ស្លាប់​៨​នាក់ និងរបួសធ្ងន់-ស្រាល​៥០នាក់ ដោយសារ​គ្រោះថ្នាក់​កើតឡើង​នៅទូទាំងប្រទេស​

Posted: 23 Dec 2012 10:54 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាមគេហ​ទំព័រប៉ូលិសជាតិ​បានឲ្យដឹង​នៅថ្ងៃចន្ទនេះ​ថា​ កាលពីថ្ងៃ​ទី២៣​ ធ្នូ ២០១២​ម្សិលមិញ​ គ្រោះ​ថ្នាក់​ចរាចរណ៍​​កើត​ឡើងនៅទូទាំង​ប្រទេស​ចំនួន១៥​លើក​ ​បង្កឲ្យមនុស្ស​៨នាក់ស្លាប់បាត់​បង់ជីវិត​ និង៣៦នាក់រងរបួសធ្ងន់ ក្នុងនោះ​ស្រី៩​នាក់ និង១៤​នាក់របួសស្រាល ។

ស៊ីរី ៖ ជនស៊ីវិល​​​​60​នាក់​​​ស្លាប់​មុខ​ហាង​នំប័ុង​​មួយ​ដោយ​ការ​ទម្លាក់​​គ្រាប់​បែក​

Posted: 23 Dec 2012 10:52 PM PST

កាយ​ទាញ​យក​ជន​រង​គ្រោះ​​នៅកន្លែង​​ទម្លាក់​គ្រាប់​បែ​ក
ជនស៊ីវិល​​​ជាង​​៦០​នាក់​​​​បាន​ត្រូវ​ស្លាប់​​កាល​ពី​​ថ្ងៃទី​២៣ ធ្នូ ​ដោយសារ​​ការ​វាយ​ឆ្មក់​​តាម​អាកាស​មួយ​​របស់​កង​ទ័ព​​​អាកាស​​នៅមុខ​ហាង​នំប៉័ង​​មួយ​ក្នុង​ប្រទេស​​​ស៊ីរី​ ខណៈ​​​បេសកជន​​​ពិសេស​​​អន្តរ​ជាតិ​​​លោក​ឡាក់​ដាប្រា​ហ៊ីមី ​បាន​មក​ដល់​ទីនោះ​​ដើម្បី​​ប៉ុន​ប៉ង​ជា​ថ្មី​ម្តង​ទៀត​​ស្វែង​រក​​​​ដំណោះ​ស្រាយ​​​មួយ​នៃ​ជម្លោះ​​ក្នុង​ប្រទេស​នេះ​ចាប់​តាំង​ពី​​ជិត​២​ឆ្នាំ​មក​ហើយ​ ។

ចាប់​ខ្លួន​ជន​ជាតិ​វៀត​ណាម​​ចូល​មក​កាប់​ឈើ​​ក្នុង​ព្រៃ​​ដែល​ត្រូវ​ហាម​ឃាត់​

Posted: 23 Dec 2012 10:45 PM PST

ចាប់​ខ្លួន​ជន​ជាតិ​វៀត​ណាម​​ចូល​មក​កាប់​ឈើ​​ក្នុង​ព្រៃ​​ដែល​ត្រូវ​ហាម​ឃាត់​
ខេត្ត​រតន​គិរី​ ៖ ​ជនជាតិ​វៀត​​ណាម​ចំនួន​​​​​​៧​នាក់​​ដែល​​ចូល​មក​កាប់​ឈើ​​ក្នុង​ទឹក​ដី​​ខ្មែរ​​​ បាន​ត្រូវ​​​​​​​​​​​សមត្ថ​កិច្ច​​​​​ចម្រុះ​​​របស់​​ខេត្ត​​​ ​​រួម​មាន​មន្ត្រី​​​​រដ្ឋ​បាល​ព្រៃ​ឈើ​​​​​ និង​ប៉េ​អឹម​​​ ​​ចាប់​​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​​២០ ធ្នូ​ វេលា​ម៉ោង​​​១២​ថ្ងៃ​ត្រង់​​​​ នៅ​​​​កន្លែង​​​​​​កាប់​ឈើ​​​ ស្ថិត​​​ក្នុង​ព្រៃ​ក្រាស​ ភូមិ​​ឡុំ ឃុំ​​​ប៉ក់​​ញ៉ៃ​​ ស្រុក​អូរយ៉ា​ដាវ។ ​

សិក្ខា​សាលា​​ស្តី​ពី​​​«យុវជន​​​ និង​បណ្តាញ​ព័ត៌​មាន​​​សង្គម​»

Posted: 23 Dec 2012 10:30 PM PST

ទិដ្ឋ​ភាពក្នុងពិធីសិក្ខា​សាលា​​ស្តី​ពី​​​យុវជន​​​ និង​បណ្តាញ​ព័ត៌​មាន​​​សង្គម​
រាជ​ធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ ទី​២១ ធ្នូ ឆ្នាំ២០១២ នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី​​មាន​​ប្រារព្ធ​ធ្វើ​​សិក្ខាសាលា​ស្តីពី«យុវជន និង​បណ្តាញ​ព័ត៌មានសង្គម»ក្រោម​អធិបតី​ភាព​លោក​ថៅ វាសនា ​ជំនួយការអម​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​យីន សុធាវី នាយក​វិទ្យា​ស្ថាន​អន្តរ​ជាតិ​ម៉ាស្ទ័រ លោក​ខែម ធីម នាយក​វិទ្យាស្ថាន​អន្តរ​ជាតិ​ខេមហ្វឺត ​ដោយ​មាន​ការចូល​រួមពីព្រះសង្ឃ សិស្ស-​និស្សិត​មកពីវិទ្យា​​ស្ថាន

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៤ ធ្នូ ២០១២

Posted: 23 Dec 2012 10:27 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៤ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ក្រប​ខ័ណ្ឌ Australian Open​ បង្កើន​ទឹក​ប្រាក់​រង្វាន់​អ្នក​ធ្លាក់​ក្នុង​ជុំ​ទី​1​ទី​2និង​ទី​3

Posted: 23 Dec 2012 10:23 PM PST

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំ​ណូម​ពរ​របស់​កីឡាករ​/កីឡាការិនី​ សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​អូ​ស្ត្រា​លី (TA)កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​សម្រេច​បង្កើន​ការ​ចំ​ណាយ​ទៅ​លើ​ក្រប​ខ័ណ្ឌធំ Australian Openឆ្នាំ​២០១៣ ។ កីឡាករ​/កីឡាការិនី​ដែល​ដណ្តើម​បាន​ជើង​ឯក​ឯកត្ត​ជន​ Australian Openឆ្នាំ​២០១៣​នឹង​ទទួល​បាន​ទឹក​ប្រាក់​ ២,៤៣​លាន​ដុល្លារខណៈ​អ្នក​ធ្លាក់​ក្នុង​ជុំ​ទី​១ទទួល​បាន​២៧.៦០០​

កា​សែត Sunday Times ប្តឹង​កីឡាករ​អាម​ស្ត្រង​ទាម​ទា​រ​ប្រាក់ជាង​1លាន​ដុល្លារ​

Posted: 23 Dec 2012 10:23 PM PST

បន្ទាប់​ពី​ជាប់​បម្រាម​មួយ​ជី​វិត​និង​ត្រូវ​គេ​ដក​ហូត​យក​អស់​ពាន​ជើង​ឯក​ Tour de Franceទាំង​៧​លើក​ ឡេន អាម​ស្ត្រង​ប្រ​ឈម​នឹង​រឿង​ក្តី​ក្នុង​ តុលាការ​មួយ​ផ្សេង​ទៀត​ក្រោយ​ពីកា​សែត​ Sunday Times​ គ្រោង​ប្តឹង​រូប​គេ​ទារ​ប្រាក់​ជាង​១​លាន​​ដុល្លារ​អា​មេរិក ។​ ​កាល​ពី​ឆ្នាំ​២០០៤ អាម​ស្ត្រង​បាន​ទទួល​ទឹក​ប្រាក់​៣០​ម៉ឺន​ផោន​ពី Sunday Times​ក្រោយ​ពី​កា​សែត​នេះ​ចេញ​ផ្សាយ​អត្ថ​បទ​ចោទ​ប្រ​

WADAព្យួរ​​មន្ទីរ​ពិ​សោធ​ន៍​សារ​ធាតុ​ញៀន​ក្រុង​ម៉ា​ឌ្រីដ​

Posted: 23 Dec 2012 10:23 PM PST

ភ្នាក់​ងារ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ពិ​ភព​លោក​​ (WADA)​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ​បាន​សម្រេចចិត្ត​ព្យួរ​មន្ទី​រ​ពិ​សោធន៍​​សារ​ធាតុ​ញៀន​នៅ​ក្រុង​ម៉ា​ឌ្រីដ ប្រ​ទេស​អេស្ប៉ាញ​រយៈ​ពេល​៣​ខែ ។ ការ​សម្រេចចិត្ត​នេះ​បាន​កើត​មាន​ប៉ុន្មាន​សប្តាហ៍​មុន​ទី​ក្រុង​ម៉ា​ឌ្រីដចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ ២០២០​ ។​ចំពោះ​មូល​ហេតុ​នៃ​ការ​ព្យួរ​ត្រូវ WADA​ឱ្យ​ដឹង​ថា​ ក៏​ព្រោះ​តែ​មន្ទីរ​ពិ​សោធន៍​​មួយ​

ណាដាល់​បារម្ភ​ពី​ការ​វិល​ត្រឡប់

Posted: 23 Dec 2012 10:23 PM PST

បន្ទាប់​ពី​បាន​ឈប់​សម្រាក​អស់​៧​ខែ​ដើម្បី​មើល​ថែ​របួស​ក្បាល​ជង្គង់​ រ៉ាហ្វា​អែល ណាដាល់​ពិ​ត​ជាមាន​ក្តី​បារម្ភ​ខ្លាំង​ពី​លទ្ធ​ភាព​វិល​ចូល​ទី​លាន​ប្រកួត​ជា​ថ្មី ។ លោក​ជឿ​ថា ខ្លួន​ឯង​ត្រូវ​ការ​ពេល​មួយ​រយៈ​ទៀត​មុន​ពេល​​ជា​សះ​ស្បើយ​​និង​ពូកែ​ដូច​ដើម ។ណាដាល់​វ័យ​២៦​​ឆ្នាំ​គ្រោង​ទៅ​ចូល​រួម​ការ​ប្រកួត​មិត្ត​ភាព​​មួយ​នៅ​ទីក្រុង​អាប៊ូ​ដាប៊ី​ថ្ងៃ​ទី​២៧ ខែ​នេះ​ ។

សោកនាដកម្ម​លើ​ផ្លូវ​ជាតិ​លេខ​48 ស្លាប់​3នាក់ របួស​18នាក់​ ចុះ​ចំណោត​​ជាន់​​ហ្រ្វាំង​អត់​ស៊ី​បោល​​​រក​ចង្កេះ​ភ្នំ​ជួយ​ទប់​

Posted: 23 Dec 2012 10:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កោះ​កុង ៖ ​​ឧបទ្ទ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដ៏​រន្ធត់​​​ដែល​តែង​តែ​កើត​ឡើង​ដោយ​សារ​​តែ​អ្នក​បើក​បរ​ធ្វេស​ប្រហែស​មិន​បាន​ពិនិត្យ​មើល​គ្រឿង​សុវត្ថិ​ភាព​​រថយន្ត​​ឱ្យ​បាន​ជា​ប្រចាំ​ពេល​​មាន​កិច្ច​ធុរៈ​ដឹក​ធ្ងន់​​​ ឬ​ត្រូវ​​ចេញ​​ដំណើរ​​ផ្លូវ​ឆ្ងាយ​ ទើប​ជា​​​ហេតុ​​បង្ក​ឱ្យ​កើត​មាន​គ្រោះ​​ថ្នាក់​​ធំៗ​កើត​ឡើង​ និង​ក្លាយ​ជា​សោកនាដ​កម្ម​ដ៏​ធំ​​ធេង ។

អាជ្ញាធរ​​ក្រុង​ព្រះវិហារ​​រឹត​បន្ដឹង​​ការ​យក​ចិញ្ចើម​ផ្លូវ​​ធ្វើអាជីវកម្ម

Posted: 23 Dec 2012 10:00 PM PST

អាជ្ញាធរ​​ក្រុង​ព្រះវិហារ​​រឹត​បន្ដឹង​​ការ​យក​ចិញ្ចើម​ផ្លូវ​​ធ្វើអាជីវកម្ម
​ខេត្ត​ព្រះវិហារ​ ៖ ​អាជ្ញាធរ​ក្រុង​ព្រះវិហារ​​បាន​ចាប់​ដំណើរ​ការ​​រឹត​បន្ដឹង​​ទៅ​ដល់ប្រជា​​ពល​រដ្ឋ​​​រស់នៅ​ក្នុង​ក្រុង​ព្រះ​វិហារឱ្យ​គោរព​​ច្បាប់​​ និង​ចូល​រួម​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​​​ក្នុង​ក្រុង​​ដែល​​​កន្លង​មក​មាន​​អាជីវករ​ខ្លះ​ក៏​ដូច​ជាមន្ត្រី​​​រាជ​ការ​មួយ​ចំនួន​អាង​អំណាច​​ នាំគ្នា​យក​​​ដី​ចិញ្ចើម​​ផ្លូវ​សាធារណៈ​​របស់​រដ្ឋ​ ​ជួល និង​ធ្វើ​អាជីវកម្ម​​​​បង្ក​ឱ្យ​​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់សាធារណៈ​ ។ ​​ការ​អនុ​វត្ត​​​​​ច្បាប់​របស់​

ទឹក​សំអុយ​បង្ហូរ​តាម​លូ​ចូល​អូរ​ព្រំ​ដែន​ប៉ោយ​ប៉ែត​ជះ​ក្លិន​ស្អុយ​គល់​ស្ពាន​ខា​ងខ្មែរ

Posted: 23 Dec 2012 09:55 PM PST

ក្រុង​ប៉ោយ​ប៉ែត​ ៖ ទឹក​ស្អុយ​​​ដែល​បង្ហូរ​​ចេញ​ពី​​លូ​ខាង​ត្បូង​​ផ្លូវ​ជាតិ​​លេខ​​៥ ក្បែរ​​​ស្ពាន​មិត្ត​ភាព​​កម្ពុជា​-ថៃ​​នៃច្រក​ទ្វារ​​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត ហើយ​ហូរ​ធ្លាក់​ចូល​អូរ​​ព្រំ​ដែន​​​បាន​និង​កំពុង​​​ជះ​ក្លិន​​ស្អុយ​​ប៉ះ​ពាល់​ដល់​​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​​ជាតិ និង​អន្តរ​ជាតិ​​​ដែល​ចេញ​ចូល​​មក​កម្ពុជា​​​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ ។

ជន​ប្រមឹក​ស្រា​ខឹង​​ប្រពន្ធ​មិន​ដួស​បាយ ក្តៅ​ក្រហាយ​ចាប់​កូន​ស្រី​10​ខែ​បោក​សន្លប់

Posted: 23 Dec 2012 09:50 PM PST

ខេត្ត​​ពោធិ៍​សាត់​ ៖ ​​ឪ​ពុក​កំណាច​​​​ឃោរ​ឃៅ​​ម្នាក់​​ ខណៈ​មក​​​ពី​ផឹក​ស៊ី​ស្រវឹង​​​​បាន​ប្រើ​ប្រពន្ធ​​​ដួស​បាយ​​​ឱ្យ​​​​​ហូប​ ហើយ​ដោយ​សារ​​​ប្រពន្ធ​មិន​​​ព្រម​ដួស​​​​​ក៏​ដេញ​​វាយ​​ផ្អើល​​​ពេញ​ភូ​មិ​​​រហូ​ត​ដល់​​​ផ្ទះ​ពី​​រ​ផ្ទះ​បី​​ លុះ​ត្រឡប់​​មក​ផ្ទះ​វិញ​​​ឃើញ​​កូ​ន​ស្រី​​​​អាយុ​​១០​ខែ​​​​កំពុង​​ដេក​លើ​​​អង្រឹង​​​​ ស្រាប់​តែ​​​​បញ្ចេញ​កំហឹង​​​​​ចាប់​ជើង​បោក​ផ្ទប់​នឹង​​ដី​​​ចេញ​ឈាម​​​តា​ម​ត្រចៀក​​ និងបាត់​​មាត់​ឈឹង​​​​ទៀត​ផ​ង ។​ ករណី​​​អំពើ​ហិង្សា​​​នេះ​​​​បាន​កើត​ឡើង​​

បុរស​ឪពុក​ចុង​ចិត្ត​តិរច្ឆាន​រំលោភ​កូន​ស្រី​អាយុ​10​ឆ្នាំ​បែក​ការណ៍​រត់​គេច​ខ្លួន​បាត់

Posted: 23 Dec 2012 09:45 PM PST

ខេត្ត​ប៉ៃលិន ៖ ធម្ម​ជាតិបង្កើត​​មនុស្ស​​មក​​​មាន​​លក្ខណៈ​​ខ្ពស់​ខ្ពស់​​ជាង​​សត្វ ប៉ុន្តែ​​​បើ​​មនុស្ស​​មាន​សតិ​​ថោក​​ទាប​​មិន​ស្គាល់​​ខុស​ ស្គាល់​ត្រូវ​​ទេ​​​នោះ​គឺ​​​​​អន់​​ជាង​សត្វ​​តិរច្ឆាន​​​ទៅ​ទៀត ។ យ៉ាង​ណា​មិញ​​ បុរស​​​ជា​ឪពុក​​ចុង​ម្នាក់​​​បាន​​ប្រព្រឹត្ត​​​មិន​គប្បី​​ចាប់​​​រំលោភ​​កូន​ស្រី​ ដែល​​​​​ពិត​​ណាស់​​​ថា​​ថោក​​ទាប​​ជាង​សត្វ​​ទៅ​ទៀត ។

អាជ្ញា​ធរ​កម្ពុជា​និង​ថៃ​បង្ហាញ​ការ​រួម​គ្នា​ទប់​ស្កាត់​បញ្ហា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន

Posted: 23 Dec 2012 09:40 PM PST

ចំណុច​ឆ្លង​កាត់​របស់​ពល​ករ​ខ្មែរ​ត្រវ​បាន​សមត្ថ​កិច្ច​ពិនិត្យ​
ក្រុង​ប៉ោយ​ប៉ែត ៖ ជា​មួយ​​​នឹង​ការ​ឆ្លង​​ដែន​​ទៅ​​រក​ការ​ងារ​​​​ធ្វើ​​លើ​ទឹក​ដី​​​ថៃ​​របស់​ពល​ករ​ខ្មែរ​​​​ទៅ​​ព្រឹក​​វិល​ល្ងាច​​ដែល​​​​​​​ក្នុង​មួយថ្ងៃៗ​​​មិន​​ក្រោម​​​៥០០​នាក់​​​ទេ តាម​ច្រក​​របៀង​​​ព្រៃ​​គប់​ ស្ថិត​ក្នុង​​​ភូមិ​​​ព្រៃគប់​​ សង្កាត់​​ប៉ោយ​ប៉ែត ទល់​មុខ​​​ទឹក​ដី​ថៃ​​ ភូមិ​​​ប៉ារ៉ៃថ្មី ឃុំ​ប៉ារ៉ៃ ស្រុក​​អារញ្ញ ខេត្ត​ស្រះកែវ ។

ភ្លើង​រន្ទះ​ស្នេហា​ត្រី​កោណ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ស្លាប់​ស្ត្រី​បុគ្គ​លិក​កាស៊ីណូ​ម្នាក់

Posted: 23 Dec 2012 09:30 PM PST

ខេត្ត​ព្រះ​សីហនុ​៖ ​​ស្ត្រី​​​ម្នាក់​​ជា​បុគ្គលិក​​​កា​ស៊ី​ណូ​​​​ហ្វ័​រ​​​ ជូណា​​ ​​ផ្នែក​ចែកបៀ​​​បាន​ស្លាប់​​ ខណៈ​​​​ពេ​ល​​​បញ្ជូន​​​​​ទៅ​សង្គ្រោះ​​នៅ​​ឯរាជ​ធានី​ភ្នំពេញ​ ដោ​យ​​​​​សារ​តែ​ការ​​​​​​​​វា​យ​ប្រហារ​​ដោយ​ទឹក​​អាស៊ីត​​ពី​ជន​​​មិ​ន​ស្គាល់​​មុខ​ម្នាក់​​​ដែល​​មតិភាគ​ច្រើន​​​​​បាន​ដាក់​​​ការ​សង្ស័យ​​លើ​រឿង​​ស្នេហា​ត្រី​កោណ ។ ​​ហេតុ​ការណ៍​​នេះ​​កើ​តឡើង​​កាល​ពី​វេលាម៉ោង​​​៩ ​យប់​​​ថ្ងៃ​ទី​​​២១ ធ្នូ ​​នៅ​តាម​​​​​​​ផ្លូវ​​អូរ​ឈើ​ទាល​ ក្នុង​​​​ សង្កាត់​​លេខ​​៤ ​ក្រុង​ព្រះ​

មេ​ក្របី​ដេញ​វ័ធ ប៉ូលិស​កាត់​ទោស​ប្រហារ​ជីវិត

Posted: 23 Dec 2012 09:20 PM PST

មេ​ក្របី​ក្រោយ​ពេល​ប៉ូលិស​បាញ់​ដួល​ដោយ​កាំភ្លើង​អាកា 
ខេត្ត​សៀម​រាប ៖ កម្លាំង​​ប៉ូលិស​អធិ​ការ​ដ្ឋាន​​ក្រុង​សៀម​រាប​ ​បាន​​សម្រេច​បាញ់​​ដោយ​កាំភ្លើង​​​អាកា​​២​គ្រាប់​​​​កាត់​ទោស​​ប្រហារ​ជីវិត ​មេ​ក្របី​​មួយ​​ក្បាល​ដែល​​បង្ក​​ឱ្យ​​មាន​ការ​​​ភ័យ​ខ្លាច​នៅ​កណ្ដាល​ក្រុង​ទេសចរណ៍​​សៀម​រាប​​​ កាល​ពី​​​​​ល្ងាច​ថ្ងៃ​​សៅរ៍​ទី​២២ ធ្នូ ​កន្លង​ទៅ​ ។ ​​ការ​​ប្រហារ​​ជីវិត​​មេក្របី​​កំណាច​​​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​​នៅ​ក្នុងភូមិ​ត្រ​ពាំង​​ចេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប

រថយន្ត​ដឹក​ដែក​ចុះ​ចំណោត​តាតៃ​ហ្វ្រាំង​មិន​ស៊ី​បោល​រក​ចង្កេះ​ភ្នំ​ជួយ​ទប់ ស្លាប់3​នាក់​របួស​ធ្ងន់​ស្រាល​18​នាក់

Posted: 23 Dec 2012 09:10 PM PST

ទិដ្ឋភាពកន្លែងរថយន្តក្រឡាប់បោកផ្ទប់ចង្កេះភ្នំ 
ខេត្ត​កោះ​កុង ៖ ​​ឧបទ្ទ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដ៏​រន្ធ​ត់​​​ដែល​តែង​តែ​កើត​ឡើង​ដោយ​សារ​​តែ​អ្នក​បើក​បរ​ធ្វេស​ប្រហែស​មិន​បាន​ពិនិត្យ​មើល​គ្រឿង​សុវត្ថិ​ភាព​​រថយន្ត​​ឱ្យ​បាន​ជា​ប្រចាំ​ពេល​​មាន​កិច្ច​ធុរៈ​ដឹក​ធ្ងន់​​​ ឬ​ត្រូវ​​ចេញ​​ដំណើរ​​ផ្លូវ​ឆ្ងាយ​ ទើប​ជា​​​ហេតុ​​បង្ក​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​​ធំៗ​កើត​ឡើង​ និង​ក្លាយ​ជា​សោកនាដ​កម្ម​ដ៏​ធំ​​ធេង ។

ផ្ញើ​​គ្រឿង​​ញៀន​​តាម​​ប្រៃស​ណីយ៍​ចាប់​ខ្លួន​​ស័​ក្ដិ​៥​​ទាហា​ន​​ម្នាក់ និង​​ស្ដ្រី​​វៀត​ណាម​​ម្នាក់​ជា​អ្នក​​ផ្ញើ​​ទៅ​​អូស្ដ្រាលី

Posted: 23 Dec 2012 09:00 PM PST

កញ្ចប់ល្បាយគ្រឿងញៀននិងជនសង្ស័យដែលចាប់ខ្លួន
រាជ​ធានី​ភ្នំពេញ ៖ សារ​ធាតុ​ល្បាយ​គ្រឿង​ញៀន​ហេរ៉ូ​អីុន​មាន​ទម្ងន់​២៤,៦៧​គីឡូ​ក្រាម​ដែល​ត្រៀម​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​អូស្ត្រា​លី​តាម​រយៈ​ប្រៃ​សណីយ៍​កម្ពុជា​ត្រូវ​បាន​រឹប​អូស​ និង​ជន​សង្ស័យ​២​នាក់​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន ។ នេះ​គឺ​ជា​ករណី​​ទី​មួយ​ហើយ​ដែល​​ឈ្មួញ​គ្រឿង​ញៀន​បាន​ឆក់​ឱកាស​ប្រើ​រូប​ភាព​ប្រៃ​សណីយ៍​ក្នុង​មុខ​ជំនួញ​ទទួល​បញ្ញើ​ទៅ​កាន់​គោល​ដៅ​របស់​ខ្លួន​នៅ​ប្រទេស​អូស្ត្រា​លី ។ ទោះ​បី​ជា

កីឡា​ករ​​ហ្វ្រែង​ ឡាំ​ផាត​​​ បង្ហាញ​​ជំហរ​​​ចង់​​​​រួម​រស់​​​ជា​មួយ​​ក្លិប​តោ​ខៀវ Chelsea

Posted: 23 Dec 2012 07:45 PM PST

កីឡា​ករ​​ហ្វ្រែង​ ឡាំ​ផាត​​​
យោង​តាម​​​ប្រភព​ព័ត៌​​មាន​​​គេ​ហ​ទំព័រ​​ Goal. com ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃ​​ចន្ទ​ទី​២៤ ធ្នូ ឆ្នាំ​​២០១២ បាន​​ឱ្យ​ដឹង​ថា កីឡាករ​​​ខ្សែ​បម្រើ​​​ហ្វ្រែង​​ឡាំ​ផាត ​បង្ហាញ​​​ជំហរ​​ចង់​រួម​​រស់​ជា​មួយ​​ក្លិប​​តោ​ខៀវ Chelsea ជា​បន្ត​ទៀត​​​ សម្រាប់​​រដូវ​កាល​​ខាង​មុខ​​ ។ ការ​​​លើក​ឡើង​​បែប​នេះ​​ដោយ​សារ​តែ​​កុង​ត្រា​​របស់​​លោក​នៅ​​សល់​តែ​​៦​ខែ​ទៀត​​ត្រូវ​​អស់​សុពល​ភាព​​​ ជា​មួយ​ក្លិប​​​តោ​ខៀវ Chelsea និង​​ព័ត៌​​មាន​​​ចរចាម​​​

លោក Roy Hodgson មាន​​ជំនឿចិត្ត​​ថា ​​តោ​កំណាច​ អង់​គ្លេស ​អាច​ឈ្នះ​​​ជើង​ឯក​​បាល់​​ទាត់​ពិភព​លោក​​ឆ្នាំ​​2014

Posted: 23 Dec 2012 07:45 PM PST

លោក Roy Hodgson
យោង​តាម​​​ប្រភព​ព័ត៌​​មាន​​រ៉យ​​ទ័រ ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​​ចន្ទ​ទី​​២៤ ធ្នូ ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​​​ថា​ លោក Roy Hodgson​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​​​​តោ​កំណាច​ អង់​គ្លេស​ បាន​បង្ហាញ​​​ទំនុក​ចិត្ត​ថា ក្រុម​អង់​គ្លេស​​​អាច​នឹង​ឈ្នះ​​​ជើង​ឯក​បាល់​ទាត់​​​ពិភព​​លោក​​ឆ្នាំ​២០១៤ ដែល​នឹង​​ប្រារព្ធ​​ធ្វើឡើង​​នៅ​​ក្នុង​​​ប្រទេស​​​​ប្រេស៊ីល ។

កីឡា​​​ករ​​ខ្សែ​​ប្រយុទ្ធ​​​ Huntlaar ព្រម​​បន្ត​​​​កុង​ត្រាថ្មីជា​មួយ​​​ក្លិប Schalke រយៈ​ពេល​​2ឆ្នាំ

Posted: 23 Dec 2012 07:45 PM PST

កីឡាករ​​ Klass-Jan Huntlaar
​យោង​តាម​​​ប្រភព​ព័ត៌​​មាន​​រ៉យ​​​ទ័រ ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃ​​​ចន្ទ​ទី​​២៤ ធ្នូ ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា​កីឡាករ​​​ខ្សែ​​ប្រយុទ្ធ​​សញ្ជាតិ​​ហូឡង់ Klass-Jan Huntlaar បាន​យល់​ព្រម​​បន្ត​​កុង​ត្រា​ថ្មី​​រយៈ​ពេល​២​ឆ្នាំ​ទៀត​ជា​មួយ​ក្លិប Schalke ។ កុងត្រា​​​ថ្មី​នេះ​​អាច​​​ជួយ​​ឱ្យ​កីឡាករ​​​វ័យ​​២៩​ឆ្នាំ​រូប​នេះ​​បន្ត​ស្នាក់​នៅ​​ជា​មួយ​ក្លិប​​​ Schalke រហូត​ដល់​​ឆ្នាំ​២០១៥ ។

ឥណ្ឌា​នឹង​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ថ្មី​ៗ​ខាង​កិច្ច​ការ​ពារ​ជា​មួយ​រុស្ស៊ី

Posted: 23 Dec 2012 07:45 PM PST

យន្ត​ហោះ​ធុន SU-3O MKI ដែល​ឥណ្ឌា​ស្នើ​ទិញ​
សារព័ត៌​មាន​ក្នុង​ស្រុក​ឥណ្ឌា​រាយ​កាណ៍​កាល​ពី​ថ្ងៃទី​២២ ធ្នូ ថា ប្រទេស​ឥណ្ឌា​ត្រូវ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នានា​ខាង​កិច្ច​ការ​ពារ​ជា​មួយ​រុស្សុី​ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ​៥​ពាន​់​លាន​ដុល្លារ​ ក្នុង​ឱកាស​នៃ​​ទស្ស​ន​កិច្ច​របស់​លោក​ប្រធានា​ធិបតី​វ្លា៉ឌីមៀរ​ពូទីន​នៅ​ឥណ្ឌា​នា​សប្តាហ៍​នេះ ។

លោក​​មីត​​រ៉ូម​នី​​​​លែង​ចង់​​ឈរ​ឈ្មោះ​​​ជា​បេក្ខ​ជន​​​​​ប្រធានា​ធិប​តី​​ទៀត​ហើយ​​

Posted: 23 Dec 2012 07:45 PM PST

​លោក​មីត​​ រ៉ូ​ម​នី​​
លោក​​​តាស ​រ៉ុម​នី កូន​ប្រុស​​ច្បង​​​របស់​បេក្ខ​ជន​​ប្រធានា​​ធិបតី​​នៃ​គណ​បក្ស​​​សាធារណ​រដ្ឋ​​​​ដែល​ចាញ់​ឆ្នោត​​​​ក្នុង​ការ​បោះ​ឆ្នោត​​ ​កាល​ពី​​ថ្ងៃ​ទី​​៦ ​​វិច្ឆិកា ​កន្លង​​មក​នេះ​​​​អះ​អាង​​កាល​ពី​​ថ្ងៃ​ទី​​២៣ ធ្នូ ​ថា ឪពុក​​របស់​​គេ​​​លែង​ចង់​​ឈរ​ឈ្មោះ​​​សម្រាប់​​​​ប្រជែង​​តំ​​ណែង​​ក្នុង​​សេត​​​វិមាន​​ទៀត​ហើយ ។​ក្នុង​បទ​សម្ភាសន៍​​មួយ​​ជាមួយ​​​​​កាសែត​​ BOSTON GLOBE ​លោក​​តាស​ រ៉ូ​ម​នី​ ​និយាយ​ថា ​​ខ្ញុំ​​ពុំ​ដែល​​ឃើញ​​​នរណា​​ម្នាក់​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!