Koh Santipheap Daily

Koh Santipheap Daily


តៃវ៉ាន់​​ដាក់​​ឧបករណ៍​ជំនួយ​​អ្នក​មានជំងឺ​គាំងបេះ​ដូង​​នៅទីសាធារណៈ

Posted: 26 Dec 2012 11:44 PM PST

តៃវ៉ាន់​​ដាក់​​ឧបករណ៍​ជំនួយ​​អ្នក​មានជំងឺ​គាំងបេះ​ដូង​​នៅទីសាធារណៈ
​សភា​តៃវ៉ាន់​​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​​ដោយ​ដាក់​​ឱ្យ​​​ដំណើរការ​​ឧបករណ៍ម្យ៉ាង​​ហៅ​ថា ម៉ាស៊ីន​ជួយកន្ត្រាក់​បេះ​ដូង​​ស្វ័យប្រវត្តិ​​(AED)​​នៅ​តាម​​ទីសាធារណៈ​​​សម្រាប់​ជួយ​សង្គ្រោះ​​អ្នក​ដែលមាន​ជំងឺ​​គាំ​បេះ​ដូង​​ ។ ​បើ​តាម​របាយការណ៍គណៈ​រដ្ឋមន្រ្តី​​បាន​ឱ្យ​ដឹងថា​​ នៅកោះ​តៃ​វ៉ាន់​​ប្រជា​ជន​ប្រហែល​២០.០០​០​​នាក់​​ត្រូវ​​​គេ​រក​ឃើញ​​​​ថាមិន​មាន​​​សញ្ញា​​រស​​​់រានមានជីវិត​​មុន​ពេល​​​​​ចូល​​មន្ទីរពេទ្យ​ ។ ឧបករណ៍កន្ត្រាក់​​បេះដូង​​​នោះអាច​​ជួយ​ឱ្យ​អ្នក​ជំងឺ​​គាំងបេះ​ដូង​​នៅមានជីវិត​​បាន​រហូត​​ដល់​គេ​ទទួល​ការ​ព្យា​បាល ។

​ចេញពី​ផឹក​ស៊ី​បើក​​រថយន្តធ្លាក់​​ប្រឡាយ​លេង​

Posted: 26 Dec 2012 11:41 PM PST

រថយន្តដែល​បើក​ធ្លាក់​ចូល​ប្រឡាយ​
រាជធានី​ភ្នំពេញ ៖ រថយន្ត​ទួរីស​​បាន​បោះ​ពួយ​​ទៅ​ផឹកទឹក​​ប្រឡាយ ខណៈ​​ពេល​ដែល​អ្នក​​បើក​បរ​ចេញពី​ផឹក​ទឹក​ត្នោត​ជូរ​ស្រវឹងធ្លាក់​ភ្នែក​​បើក​រថយន្ត​​លឿន​បួង​ចង្កូត​មិនទាន់​ក៏ធ្លាក់​ទឹក​ប្រឡាយ​ តែ​សំណាង​មិន​បណ្តាល​ឱ្យ​រង​របួស​នោះ​ទេ គ្រាន់តែខូច​ខាត​រថយន្ត​តែ​ប៉ុណ្ណោះ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃទី ២៦ ធ្នូ ២០១២ ​នៅតាម​បណ្តោយ​ផ្លូវ​​លំ ត្រង់​

អ្នក​​ជួញ​ដូរគ្រឿង​ញៀន​បាញ់​​តម្រង់​ប៉ូលិស​ ឯ​ប៉ូលិស​បាញ់​គំរាម​ផ្អើល​នៅ​​ម្តុំ​ហាង​​ម្លប់​ស្វាយ​៩៩ ទួល​ស្វាយ​ព្រៃ​១

Posted: 26 Dec 2012 11:35 PM PST

សមត្ថកិច្ច​កំពុង​ធ្វើអន្តរាគមន៍​​បង្ក្រាប​​ក្រុម​ជួញដូរគ្រឿងញៀន
​​រាជធានី​ភ្នំពេញ ៖ ប៉ូលិស​បាន​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​លើ​អាកាស​ជា​ការ​កំញើញ​​គំរាម​ដល់​ពួក​អ្នក​​ជួញដូរ​គ្រឿង​ញៀន​ដែល​តាម​ប្រមាញ់​​ប៉ផាប់​​ពភីង២-៣នាក់​ ហើយ​ពួក​គេ​បាន​រត់​ចូល​ទៅ​ក្នុងភូមិ​គ្រឹះ​មួយ​ផ្លូវលេខ៣៨៤ ​​នៅ​ខាងលិច​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រពីហាងម្លប់​ស្វាយ​៩៩ ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌចំការ​មន កាល​ពីវេលា​ម៉ោង​​១​និង​​២០​នាទី​រសៀល​ថ្ងៃទី​​២៧ ធ្នូ ២០១២ បង្ក​

ប៉ូលិស​បាញ់​​គំរាម​ព័ទ្ធ​ចាប់​អ្នក​​ជួញ​ដូរគ្រឿងញៀន​​នៅ​​ម្តុំ​ហាង​​ម្លប់​ស្វាយ​៩៩ ទួល​ស្វាយ​ព្រៃ​១

Posted: 26 Dec 2012 11:30 PM PST

សមត្ថកិច្ច​កំពុង​ឡោមព័ន្ធ​ចាប់​​ក្រុម​ជួញដូរគ្រឿងញៀន
រាជធានី​ភ្នំពេញ ៖ ប៉ូលិស​បាន​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​លើ​អាកាស​ជា​ការ​កំញើញ​​គំរាម​ដល់​ពួក​អ្នក​​ជួញដូរ​គ្រឿង​ញៀន​ដែល​តាម​ប្រមាញ់​​ប៉ផាប់​​ពភីង​ ហើយ​ពើបប្រយុទ្ធ​​តដៃគ្នា​​នៅម្តុំ​ហាងម្លប់​ស្វាយ​៩៩ ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌចំការ​មន កាល​ពីវេលា​ម៉ោង​​១​និង​​២០​នាទី​រសៀល​ថ្ងៃទី​​២៧ ធ្នូ ២០១២ ​ហើយ​ពេល​នេះ​ប៉ូលិស​​កំពុង​ព័ទ្ធ​​ពួក​អ្នក​ជួញដូរគ្រឿង​ញៀន​​នៅឡើយ​។

ពួក​ឧទ្ទាម​​អាហ្វ្រិក​​​កណ្តាល​​​កំពុង​វាយ​​លុក​សំដៅ​​រដ្ឋ​ធានី​បារាំង​​ការពារ​​ស្ថាន​ទូត

Posted: 26 Dec 2012 11:28 PM PST

កង​ទ័ព​​​ឆាដ​ដែល​លើក​ទៅ​ជួយ​
ប្រទេស​បារាំង​​​បានការ​ពារ​​ស្ថាន​ទូត​​របស់​ខ្លួន​​ប្រចាំ​ទីក្រុង​​បាន​ហ្គី​​ដែលរង​ការ​វាយ​ប្រហារ​​កាល​ពី​ថ្ងៃទី​២៦ ធ្នូ ​ដោយ​ពួក​បាតុករ​​ដែល​តវ៉ា​ប្រឆាំង​​​នឹង​ការ​គ្មាន​​ចំណាត់​ការ​​របស់​ក្រុង​ប៉ារីស​​​ ខណៈ​​ដែល​ពួក​ឧទ្ទាម​​​សេឡេកា SELEKA ​កំពុង​តែ​​បង្កើន​​ការ​វាយ​​លុក​ដើម្បី​​​ដណ្តើម​​​ត្រួត​ត្រា​​ប្រទេស​អាហ្វ្រិក​​កណ្តាល​​​​ព្រម​ទាំង​ដោយ​អះអាង​ថា​ ប្រធានាធិបតី​​លោក​ហ្វ្រង់​​ស្វ័រ​ បូហ្ស៊ី​ហ្សេ FRANÇOIS

ខាល ហ្វ្រច់​ទាត់​ចោល ​លូ​ស៊ាន ប៊ូត ​ជ្រើស​យក​ កេសស្ល័រ​ ធ្វើ​ជា​គូ​ប្រ​កួត​បន្ទាប់​របស់​ខ្លួន​

Posted: 26 Dec 2012 11:28 PM PST

ការ​ជួប​គ្នា​កាល​ពី​ឆ្នាំ​២០១០​រវាង​ហ្វ្រច់-ស្តាំនិង​កេសស្ល័រ
កីឡាករ​ប្រ​ដាល់​អង់​គ្លេស​ខាល​ ហ្វ្រច់​នឹង​មិនប្រ​កួត​ជា​មួយ​កីឡាករ​កា​ណា​ដា​លូ​ស៊ាន​ ប៊ូត​សម្រាប់​ការ​ឡើង​សង្វៀន​បន្ទាប់​របស់​ខ្លួន​ទេ​ ដោយ​គេ​បាន​បញ្ជាក់​ថា «ពិត​ប្រា​កដ​ណាស់​ ការ​ប្រ​កួត​បន្ទាប់​គឺ​ជា​មួយ​កីឡាករ​ដា​ណឺ​ម៉ាក​មីក​គែល កេសស្ល័រ ។​​ហ្វ្រច់​គ្រោង​​​​ឡើង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន IBF ​ទម្ងន់​ ៧៦,២​គីឡូ​ក្រាម​របស់​ខ្លួន​ប្រ​ឆាំង​នឹង​កេសស្ល័រ​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBA ​

កីឡាករ​​ចាំ​ទី Brad Friedel ព្រម​បន្ត​​កុង​ត្រា​ថ្មី​​ជា​មួយ​ក្លិប ​Tottenham រហូត​​ដល់​ឆ្នាំ2014

Posted: 26 Dec 2012 11:08 PM PST

យោង​​តាម​​​​ប្រភព​ព័ត៌​មាន​​ប៊ីប៊ីស៊ី ចេញ​​​ផ្សាយ​កាល​ពី​​​ថ្ងៃ​ព្រហស្បតិ៍​​ទី​​២៧ ធ្នូ ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា កីឡាករ​ចាំទី​ Brad Friedel បាន​​​យល់​ព្រម​​បន្ត​​កុង​ត្រា​ថ្មី​ជា​មួយ​ក្លិប Totteham ។ ការ​​យល់​ព្រម​​បន្ត​កុង​ត្រា​​ថ្មី​នេះ​​គឺធ្វើ​​ឱ្យ​​កីឡាករ​​​​ចាំ​ទី​​វ័យចំណាស់​​​​​៤១​ឆ្នាំ​រូប​នេះ​​​បន្ត​​ស្នាក់​​នៅ​​​ជា​មួយ​ក្លិប Tottenham រហូត​​ដល់​​ឆ្នាំ​​២០១៤ ។

ត្រី​បាឡែន​​​ប្រវែង​​​18ម៉ែត្រ​​​ទើ​រ​លើ​​​ឆ្នេរ​សមុទ្រ​​ក្រុង​ញូវ​យ៉ក

Posted: 26 Dec 2012 11:08 PM PST

​
​អាជ្ញា​ធរ​ក្រុង​ញូវ​យ៉កនិយាយ​ថា អ្នក​​​កម្សាន្ត​​​តាម​ឆ្នេរ​​​បាន​ប្រទះ​ឃើញ​​ត្រី​បាឡែន​​​​យក្ស​មួយ​ក្បាល​​​ប្រវែង​​១៨​ម៉ែត្រទើរ​​លើ​​ឆ្នេរ​​​ក្រុង​ញូវ​យ៉ក។ លោក Nick Ecock បុគ្គលិក​​​ស្ម័គ្រ​​ចិត្ត​​​​នាយកដ្ឋាន​​​អគ្គិ​ភ័យ​​​ប្រាប់​​ CNN ថា​​ពី​ដំបូង​​​ស្មាន​​ថា​វាងាប់​​បាត់​ទៅ​ហើយ ប៉ុន្តែ​ក្រោយ​​​មក​វា​​ចាប់​ផ្តើម​​​កំរើក​​ ។

ទុក​ម៉ូតូ​លើ​ផ្ទះ​ស្រក់​​ប្រេង​ចំ​ចង្ក្រាន​បាយ​ឆា​ប​ឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​​ផ្អើល

Posted: 26 Dec 2012 11:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​រាជ​ធានី​ភ្នំពេញ ៖ ហេតុ​ការណ៍​ភ្លើង​ឆាប​ឆេះ​មួយ​ឈុល​បាន​កើតឡើង​ទៅ​​លើ​លំនៅ​ឋាន​មួយ​កន្លែង​​ស្ថិត​នៅ​ផ្ទះ​លេខ​៣៩៦ ផ្លូវ​លេខ​៣៦៩​ ក្រុម​ទី​៧ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​មានជ័យ​ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៦ ធ្នូ ​បង្ក​ឱ្យ​មាន​កា​រ​ឆោ​ឡោ​យ៉ាង​ខ្លាំង​ពី​ម្ចាស់​ផ្ទះនិង​អ្នក​រស់​នៅ​ក្បែរ​ខាង ។​ ​ទោះ​បី​ជា​បែប​ណា​ ការ​ឆាប​ឆេះ​មិន​បង្ក​ជា​អគ្គិភ័យ​ធ្ងន់​ធ្ងរ​ទេ​ ដោយ​សារ​មាន​

ក្លិប Nottingham បណ្តេញ​​គ្រូ​បង្វឹក​​​ Sean Driscol ចេញពី​តំណែង

Posted: 26 Dec 2012 10:53 PM PST

​
យោង​តាម​​ប្រភព​​ព័ត៌​មាន​​គេ​ហ​ទំព័រ​​​ The Guardian ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍​​ទី​​២៧ ធ្នូ ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា​ ក្លិប Notting ham បាន​​សម្រេច​​​បណ្តេញ​​​លោក Sean Driscol ចេញ​ពី​តំណែង​​​​ បើ​​ទោះ​​ជា​គ្រូ​​​បង្វឹក​រូប​នេះ​​​ជួយ​​ឱ្យ​​ការ​​ប្រកួត​​ចុង​ក្រោយ​​​យក​​​ឈ្នះ Leeds 4-2 ក្នុង​ផ្ទះ​ក៏​ដោយ។​

រថយន្ត​ដឹក​អ្ន​ក​ដំណើរ​​​​ទៅ​ក្រុង​បា​ង​កក​​បុក​ដើម​ឈើ​​​​ស្លាប់​3​នាក់​​របួស​​ធ្ងន់​-ស្រាល​​​10​នាក់​

Posted: 26 Dec 2012 10:53 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
តាម​ប្រភព​​ពី​កាសែត​​ថៃ​កាល​ពី​​​​​ថ្ងៃ​​​ទី​២៥ ធ្នូ​កន្លងមក​​​បាន​ផ្សាយ​ថា​ មាន​ឧប្បត្តិ​ហេតុ​​គ្រោះ​​ថ្នាក់​​​​ចរាចរណ៍​រថយន្ត​ដឹក​អ្នកដំណើរ​​​​នៅ​តាម​បណ្តោយ​ផ្លូវ​ពីក្រុង​បាង​កក​​ទៅ​​ខេត្ត​ពេជ្រ​បុរី​ បាន​ផ្ទុះ​កង់​​រេ​ចង្កូត​ទៅ​បុក​​ដើម​ឈើ​​​ក្បែរ​ផ្លូវ​​ និង​​ជ្រុល​ធ្លាក់​​​ទឹក​អូរ​បរិវេណ​ផ្លូវ​ពេជ្រ​កាសេម​ឆ្ពោះ​ទៅ​​ក្រុង​បាង​កក​​បណ្តាល​ឱ្យ​​មនុស្ស​​៣នាក់​ស្លាប់​ និង​១០​នាក់​ទៀត​​រង​របួស​​ ។​ ​​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​ព្រឹក​ថ្ងៃទី​២៥​ ធ្នូ ។ សមត្ថកិច្ច​​ប៉ូលិស​​​ ​និង​ក្រុម​​​ជួយ​សង្គ្រោះ​បាន​ទៅ​​ដល់​ចំណុច​កើត​ហេតុ​​ដើម្បី​​ជួយ​សង្គ្រោះ​ ។

អតីត​ប្រធានា​ធិបតី​អាហ្វ្រិក​ខាងត្បូង​​លោក​ម៉ង់​ដឺឡា​ចេញ​ពី​​​ពេទ្យ​

Posted: 26 Dec 2012 10:53 PM PST

លោក​ណែល​សុន​ម៉ង់​ដឺឡា
វិមាន​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង​​គូស​បញ្ជាក់​ថា​ អតីត​ប្រធានាធិបតី​​​លោក​ណែល​សុន ម៉ង់​ដឺឡា​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​កាល​ពី​យប់​ថ្ងៃទី​២៦ ធ្នូ ​ក្រោយ​ពី​លោកស្នាក់​​នៅ​ព្យាបាល​ខ្លួន​រយៈ​ពេល​ជិត​៣​សប្តាហ៍​មក ។លោកម៉ាក​​ ម៉ា​ហារ៉ាស អ្នក​នាំ​ពាក្យ​របស់​វិមាន​ប្រធានាធិបតី​ថ្លែង​ថា​លោក​ម៉ង់​ ដឺឡា ​នឹង​ទទួល​ការ​តាម​ដាន​ព្យាបាល​​បន្ត​នៅ ឯ​និវេស​ន​ដ្ឋាន​របស់​លោក​ក្នុង​​ក្រុង​

អាជ្ញា​ក្រុង​សៀម​រាប​​ស្តីបន្ទោស​​​ក្រុម​ហ៊ុន​​ថា​​យឺត​យ៉ាវ​ប្រមូល​សំរាម​​

Posted: 26 Dec 2012 10:45 PM PST

អាជ្ញា​ក្រុង​សៀម​រាប​​ស្តីបន្ទោស​​​ក្រុម​ហ៊ុន​​ថា​​យឺត​យ៉ាវ​ប្រមូល​សំរាម​​
ខេត្ត​សៀម​រាប ៖ អាជ្ញាធរ​ក្រុង​​​សៀមរាប​ បាន​ថ្លែង​ថា​ ការ​គ្រប់គ្រង​​សំរាម​​របស់​ក្រុម​ហ៊ុន​«ជី​អេ​អីុ​អេ» ​​ដែល​ទទួល​សិទ្ធ​ិធ្វើ​អា​ជីវ​កម្ម​​ប្រមូល​​សំរាម​​​​ក្នុង​ក្រុងមាន​​ការ​​​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១២ នេះ គឺ​មាន​ភាព​យឺត​​​​​យ៉ាវ​ធ្វើ​ឱ្យ​សំរាម​​​​​កកស្ទះ​​​នៅ​តាម​ច​ិញ្ចើ​ម​ផ្លូវ និង​មាន​ក្លិន​ស្អុយ​ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​បរិស្ថាននៅ​ក្នុង​ក្រុង​ទេស​​ចរណ៍​ប្រវត្ដិសាស្ដ្រ​មួយ​នេះ​ ។

សមត្ថកិច្ច​​ចាត់​វិធាន​ការបង្ក្រាប​​ជំនួញ​​គ្រឿង​ញៀន​​តាម​វិធី​​ញុះញង់

Posted: 26 Dec 2012 10:30 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
ខេត្ត​កំពង់​ចាម​ ៖ ដើម្បី​ពង្រឹង​​​គោល​​នយោ​បាយ​​​ភូមិ​-​ឃុំ​មាន​សុវត្ថិ​ភាព​​ នៅ​តំបន់​​ត្រើយ​ខាង​កើត​ទន្លេ​​មេគង្គ​ជន​សង្ស័យ​​ជួញ​ដូរ​គ្រឿង​ញៀន​​ចំនួន​២នាក​់​ ​ត្រូវ​បាន​ចាប់​​ខ្លួន​នៅ​លើ​កំណាត​់​​​ផ្លូវ​ជាតិ​​លេខ​៨ ​ស្ថិត​នៅ​ភូមិ​ពោធិ៍​ស្រុក​ ឃុំ​កោង​កាង​ ស្រុក​ពញា​ក្រែក​ ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​​​កាល​ពី​វេលាម៉ោង​​​២​និង​១០​នាទី​រំលង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​២៥ ធ្នូ ​ដោយដក​ហូត​បាន​ថ្នាំ​ញៀន​​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៧ ធ្នូ ២០១២

Posted: 26 Dec 2012 10:27 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៧ ធ្នូ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

​ការ​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​កម្ម​វិធី​ប្រ​ណាំង​ F1 Russian Grand Prix នឹង​បញ្ចប់​​ក្នុង​ពេលដ៏​​ខ្លី​ខាង​មុខ​

Posted: 26 Dec 2012 10:25 PM PST

​ទី​លាន​ប្រ​ណាំង​ដែល​កំពុង​ដំ​ណើរ​ការ​សាង​សង់
ក្រុម​អ្នក​រៀប​ចំ​ការ​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​ជា​លើក​ទី​១​នៅ​រុស្ស៊ី​បាន​ប្រ​កាស​ថា ទី​លាន​ប្រ​ណាំង​ថ្មី​សន្លាង​នៅ​ក្រុង​សូ​ជី​កំពុង​សកម្ម​ក្នុង​ការ​សាង​សង់​ដោយ​ក្នុង​នោះ​បណ្តា​អគារ​ត្រួត​ពិ​និត្យ​ការ​ប្រ​ណាំង​សម្រេច​បាន​ជិត​រួច​រាល់​ហើយ ។ ទី​លាន​ប្រ​ណាំង​នេះ​ត្រូវ​បាន​សាង​សង់​នៅ​ក្នុង​បរិ​វេណ​ដី​ដែល​គេ​នឹង​ប្រើ​ជា​ទី​តាំង​សម្រាប់​ការ​ប្រ​កួត​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិករដូវ​រងា​ក្រុង​សូ​ជី​ឆ្នាំ ២០១៤ផង​ដែរ ។

ចោរ​ប្លន់​​​ម៉ូតូ​ស៊េរី​​​ទំនើប​​​កណ្តាល​ក្រុង​​ភ្នំ​ពេញ​​​​បាញ់​5គ្រាប់​​ត្រូវ​2គ្រាប់​

Posted: 26 Dec 2012 10:15 PM PST

ជនរងគ្រោះកំពុងត្រូវបានជួយសង្គ្រោះ
រាជ​ធានីភ្នំពេញ​ ៖ ​បុរស​ម្នាក់​​​​​​បាន​​​រង​របួស​​​ដោយ​​ត្រូវ​​​​​ក្រុម​​ចោរ​​​​​​ប្រដាប់​អាវុធ​​​​​​បាញ់​៥គ្រាប់​​ត្រូវ​​២​​គ្រាប់​​ប្លន់​យក​ម៉ូតូ​​​​​​​សេ​១២៥​​ ស៊េរី​ឆ្នាំ​​​២០១៣​ ​​​នៅ​​​​​មុខ​ផ្ទះ​​​​ម៉ាស្សា​​​យី​ហោ​«អញ្ជ​លីស្បា៉» នៅ​​​តាមបណ្តោយ​ផ្លូវ​​​លេខ​​​៣១០​ ​ស្ថិត​ក្នុង​សង្កាត់​​​បឹង​កេង​កង​ទី​​១ ខណ្ឌ​​​​​ចំការ​មន​​ ​កាល​ពី​វេលា​ម៉ោង​​​​១១​និង​​៣០​នាទី​យប់​ថ្ងៃទី​​២៥ ធ្នូ​ ​យក​ម៉ូតូ​​ជិះ​ចេញ​​ទៅ​ដោយ​សុវត្ថិ​ភាព​​ ។

ទណ្ឌិត​​2នាក់​ជួញ​ដូរ​គ្រឿង​ញៀន​តុលា​ការ​កាត់​ទោស​រឿង​ក្តី​ថ្មី​ទៀត​

Posted: 26 Dec 2012 10:00 PM PST

ទណ្ឌិត​​2នាក់​ជួញ​ដូរ​គ្រឿង​ញៀន​តុលា​ការ​កាត់​ទោស​រឿង​ក្តី​ថ្មី​ទៀត​
ខេត្ត​ស្វាយ​រៀង ៖ ​ទណ្ឌិត​​២នាក់​ត្រូវ​សាលា​ដំបូង​ខេត្ត​កោះ​ហៅ​​ពីពន្ធ​នាគារ​មក​​​បើក​សវនាការ​ជា​លើកទី​២ បន្ទាប់​ពី​ពួក​គេមិន​រាង​ចាល​ឆ្លៀត​ជួញដូរ​ និង​ចែក​ចាយ​គ្រឿង​ញៀន​​​នៅ​ក្នុង​​ពន្ធ​នាគារ​ ។ ទាក់​ទិន​ករណី​នេះ​កាលពី​​ថ្ងៃទី​២៤ ធ្នូ ​វេលា​ម៉ោង៨​ព្រឹក​ លោក​​ចៅ​​ក្រម​បាន​កោះ​ហៅ​ទណ្ឌិត​​​២នាក់ មក​បើក​សវនា​ការ​នៅ​សាលា​ដំបូង​ខេត្ត​​ ពី​បទ​​យក​ថ្នាំ​ញៀន​ចូល​ក្នុង​ពន្ធ​នា​គារដើម្បី​​ចែក​ចាយ​​

ឪពុក​តិរច្ឆាន​លួង​លោម​កូន​ស្រី​អាយុ​9​ឆ្នាំ​រំលោភ​បាន​សម្រេច​ពេល​ស្ត្រី​ជា​ប្រពន្ធ​មិន​នៅ​ផ្ទះ

Posted: 26 Dec 2012 09:55 PM PST

ជនជាប់ចោទ
ខេត្ត​តា​កែវ​ ៖ ​ប៉ូលិស​ស្រុក​បាទី​​​​បាន​ចាប់​ខ្លួន​​​​​ឪពុក​​​តិរច្ឆាន​​ម្នាក់​​​​តាម​ពាក្យ​បណ្តឹង​​​​របស់​ម្តាយ​​​​​​​​ធំ​កុមារី​​​​រង​គ្រោះ​​​​អាយុ​​​​៩​ឆ្នាំ​​ ​ដោយ​​ចោទ​ប្រកាន់​​ពី​បទ​​លួង​លោម​​កូន​ស្រី​បង្កើត​របស់​ខ្លួន​​​​​យក​ទៅ​រំលោភ​​​​​​ ដើម្បី​សម្រេច​គោល​​បំណង​​​​​កាម​គុណ​​របស់​ខ្លួន​​​ខណៈ​​ដែល​ប្រពន្ធ​មិន​​នៅ​ផ្ទះ​ ។​​ ​​ប្រភព​​ព័ត៌​មាន​ឱ្យ​ដឹង​ថា ​​ឪពុក​តិរច្ឆាន​​​រូប​នេះ​​​​បាន​លួង​លោម​​​​ចាប់​រំលោភ​​​កូន​ស្រី​​​របស់​ខ្លួន​​​​​ជា​បន្ត​បន្ទាប់​​​​​តែ​លើក​​ចុង​ក្រោយ​​​​កុមារី​​​​ជា​កូន​​​

ទុក​ម៉ូតូ​លើ​ផ្ទះ​ស្រក់​ប្រេង​សាំង​ចំ​ចង្ក្រាន​បាយ​បង្ក​ជា​ភ្លើង​ឆេះ​សំណាង​ល្អ​បាន​ពន្លត់​ទាន់​ពេល

Posted: 26 Dec 2012 09:50 PM PST

ស្ត្រីម្ចាស់ផ្ទះរបួសរលាកជើងស្តាំ 
រាជ​ធានី​ភ្នំពេញ ៖ ហេតុ​ការណ៍​ភ្លើង​ឆាប​ឆេះ​មួយ​ឈុល​បាន​កើតឡើង​ទៅ​​លើ​លំនៅ​ឋាន​មួយ​កន្លែង ​​លេខ​៣៩៦ ផ្លូវ​លេខ​៣៦៩​ ក្រុម​ទី​៧ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​មានជ័យ​ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៦ ធ្នូ ​បង្ក​ឱ្យ​មាន​កា​រ​ឆោឡោ​យ៉ាង​ខ្លាំង​ពី​ម្ចាស់​ផ្ទះនិង​អ្នក​រស់​នៅ​ក្បែរ​ខាង ។​ ​ទោះ​បី​ជា​បែប​ណា​ ការ​ឆាប​ឆេះ​មិន​បង្ក​ជា​អគ្គិភ័យ​ធ្ងន់​ធ្ងរ​ទេ​ ដោយ​សារ​មាន​បំពង់​​ពន្លត់​​អគ្គិភ័យ​បាញ់​ពន្លត់​

បើក​គម្រប​សាំង​រថយន្ត​ទីកូ​នៅ​ក្បែរ​ជាង​កំពុង​ផ្សារ​ដែក​ផ្ទុះ​ជា​អណ្តាត​ភ្លើង​ឆេះ​ស្មៀន​ឃុំ

Posted: 26 Dec 2012 09:45 PM PST

លោកស្មៀន​ឃុំដែលឆេះខ្លួនត្រូវបញ្ជូនមកភ្នំពេញ
ខេត្ត​​ក្រចេះ​ ៖ ​​បុរ​សម្នាក់​​​ដែល​ត្រូវ​បាន​គេ​​​ស្គាល់​ថា ​ជា​ស្មៀន​​​​ឃុំ​ស្រែ​ជិះ​​​ ស្រុក​សំ​បូរ​ បាន​រង​​របួស​​ពេញ​រាង​​កាយ​​​ ដោយ​សារ​​​អណ្តាត​​ភ្លើង​​​ឆាប​ឆេះ​​ ខណៈ​​ពេល​​ដែល​បុរ​ស​​រូប​នេះ​​​បើក​រថយន្ត​​​​​ម៉ាកទីកូ​​​ឈប់​ក្បែរ​ជាង​ផ្សារ​​ដែក​​ ហើយ​បាន​បើក​​​គម្រប​​​​​ធុង​​​​​សាំង​​មើល​​មិន​​​ប្រយ័ត្ន​​​​​ក៏​ត្រូវ​​​​កម្ទេច​​ភ្លើង​​ផ្សារ​​ដែក​​​ខ្ទាត​​មក​ត្រូវ​​​​​ឆាប​ឆេះ​​ជា​អណ្តាត​​ភ្លើង​​យ៉ាង​សន្ធោ​សន្ធៅ​​ឡើង​ ។​ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​

ព័ត៌​មាន​បន្ថែម​ជុំវិញ​ទូក​ដឹក​ទំនិញ​លិច​ក្នុង​សមុទ្រ​មាន​ការ​អះ​អាង​ថា ទំនិញ​ដែល​ផ្ទុក​គិត​ជា​ប្រាក់ពី​5​ទៅ​6​ម៉ឺន​ដុល្លារ

Posted: 26 Dec 2012 09:40 PM PST

អ្នករងគ្រោះទាំង៣នាក់ត្រូវបានជួយមកដល់គោក 
ខេត្ត​ព្រះ​សី​ហនុ​ ៖ ​​រហូត​មក​ដល់​ថ្ងៃទី​​​​៣ បន្ទាប់​ពី​ការ​លិច​​​ទូក​ដឹក​ទំនិញ​​​ធុន​ធំ​មួយ​​​គ្រឿង​​​តាម​ប្រភព​​​ព័ត៌​មាន​​​​​បាន​ឱ្យដឹង​ថា ​នៅ​វេលា​ម៉ោង​​​​​៩​និង​​១៥​នាទី​ព្រឹក​ថ្ងៃទី​​​២៦ ធ្នូ​​ ម្ចាស់​​​ទូក​ចាប់​ផ្តើ​ម​​ស្រង់​​​​​ហើយ​​​បន្ទាប់​ពី​ខ្យល់​​​បោក​បក់​​អស់​រយៈ​ពេល​​​​២​ថ្ងៃ​​​​​កន្លង​មក​​​ ដោយ​មាន​​ទូក​សង្គ្រោះ​​​ចំនួន​​៤​គ្រឿង​ ​រួម​​ជា​មួយ​កម្ម​ករ​​​​មុជ​ទឹក​​​ប្រមាណ​​​១០នាក់ ។​

នាំ​ដើរ​កម្សាន្ត​នៅ​កោះ​ពេជ្រ​ត្រលប់​ដល់​កន្លែង​ស្ងាត់​ចាប់​នាង​ប៉ុន​ប៉ង​រំលោភ ក្លាយ​ជាអ្នក​ទោស

Posted: 26 Dec 2012 09:35 PM PST

បុរសជាប់ចោទ 
ខេត្ត​កណ្តាល​​ ៖ ប៉ូលិស​ខណ្ឌ​​​ដង្កោ​​​​​បាន​ឃាត់​ខ្លួន​​​​​យុវ​ជន​​ម្នាក់​​​បន្ទាប់​ពី​​រូប​​គេ​នាំ​​​នារី​​​ម្នាក់​ដើរ​លេង​​​​ ហើយ​​ធ្វើ​សកម្មភាព​​ចាប់​​រំលោភ​​ ប៉ុន្តែ​មិនបាន​សម្រេច​​​ដោយសារ​​​នាង​ប្រើ​ល្បិ​ច​​​ធ្វើ​ជា​សុំ​​​​អង្វរ​​​រហូត​ដល់​​​ជន​នោះ​​​ប្តូរ​​ចិត្ត​​ហើយ​ក្រោយ​មក​នារី​​រង​គ្រោះ​​​​​ក៏​បាន​ប្រាប់​​​ប្រជា​ពល​រដ្ឋ​​​​ឱ្យ​ជួយ​ប្តឹង​​​​​ប៉ូលិស​​​​​​​ ។​ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពីវេ​លាម៉ោង​​​​១០​និង​​២០​នាទី​​​យប់​ថ្ងៃ​ទី​​​២៣ ធ្នូ​​ ​នៅ​ក្នុងព្រៃ​​​មួយ​កន្លែង​ ស្ថិត​ក្នុង​​ភូមិ​​

ប្លន់​អ្នក​លក់​មាស​នៅ​ផ្សារ​ច្រេះ​ក្នុង​ស្រុក​មេសាង​ក្រុម​ចោរ​ប្លន់​បាន​គ្រឿង​អលង្ការ​15​តម្លឹង​និង​ប្រាក់​ជាង​1ម៉ឺន​$

Posted: 26 Dec 2012 09:30 PM PST

មន្ត្រីប៉ូលិសមកពិនិត្យក្រោយអំពើប្លន់ទាំងព្រលឹមអុរ
ខេត្តព្រៃវែង ៖ ​ចោរ​ប្រដាប់​អាវុធ​១​ក្រុម​មានគ្នា​៦​នាក់​ បាន​ធ្វើ​សក​ម្ម​​ភាព​​​ប្លន់​​អ្នក​លក់​មាស​​​ដូរ​លុយ​នៅផ្សារ​ច័ន្ទ​គ្រឹស្នា​ហៅ​ផ្សារ​ច្រេះ​ យក​អស់​មាស​១៥​តម្លឹង​​ ​លុយ​ខ្មែរ​៤០​លាន ​រៀល ​​លុយ​​​ថៃ​១០​ម៉ឺន​បាត​ និងលុយ​អាមេរិក​២.០០០​ដុល្លារ ​រួច​គេច​ខ្លួន​បាត់ដោយ​សុវត្ថិ​ ​ភាព ។

បើ​ក​​ច្រក​​អាន​សេះ​​ឡើង​​វិញ ភាគី​​ទាំង​​២​បាន​​ចរចា​​គ្នា​​ជុំវិញ​​អធិប​តេយ្យ​ភាព​​រៀងៗ​​ខ្លួន​​លើ​​ភ្នំ​​ដង​រែក

Posted: 26 Dec 2012 09:20 PM PST

ច្រកទ្វារ​​អាន​សេះ​ត្រូវបាន​បើក​ឡើងវិញ​
ខេត្ត​ព្រះវិហារ​ ៖ ​នៅ​វេលា​​​ម៉ោង​១ និង​​៣០នាទី​​រសៀល​​ថ្ងៃទី​​២៦ ធ្នូ ​ច្រក​ទ្វារ​អានសេះ​បាន​បើក​ឡើង​វិញ​​ហើយ ​បន្ទាប់​ពី​មាន​ការ​បិទ​ច្រក​ទ្វារ​​នេះ​​ជា​​​ឯកតោភាគី​​​ពី​សំណាក់​​​កង​ទ័ព​សៀម​​ កាលពី​​វេលាម៉ោង​​៩ព្រឹក​ថ្ងៃទី​​២៥ ធ្នូ ​ ។ ​ជុំវិញ​​ការ​​បិទ​ច្រក​ទ្វារ​​​​អានសេះ​​ជា​ឯកតោភាគី​​របស់កង​ទ័ព​សៀម​​អស់​​រយៈពេល​​មួយ​ថ្ងៃ​​កន្លង​ទៅ​​​នេះ ​ត្រូវបាន​​លោកក្រូច សម្បត្តិ ​អភិបាល​រង​​​ស្រុក​ជាំ​ក្សាន្ត ​និងជាប្រធាន​​ច្រក​ទ្វា​រ​​

បាញ់​5​គ្រាប់​ប្លន់​ម៉ូតូ​កណ្តាល​រាជ​ធានី​ភ្នំពេញ ត្រូវ​2​គ្រាប់

Posted: 26 Dec 2012 09:10 PM PST

បុរសរងគ្រោះត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ 
រាជ​ធានីភ្នំពេញ​ ៖ ​បុរស​ម្នាក់​​​​​​បាន​​​រង​របួស​​​ដោយ​​ត្រូវ​​​​​ក្រុម​​ចោរ​​​​​​ប្រដាប់​អាវុធ​​​​​​បាញ់​៥គ្រាប់​​តែត្រូវ​​២​​គ្រាប់​​ប្លន់​យក​ម៉ូតូ​​​​​​​សេ​១២៥​​ ស៊េរី​ឆ្នាំ​​​២០១៣​ ​​​នៅ​​​​​មុខ​ផ្ទះ​​​​ម៉ាស្សា​​​យី​ហោ​«អញ្ជ​លីស្ប៉ា»នៅ​​​តាមបណ្តោយ​ផ្លូវ​​​លេខ​​​៣១០​ ​ស្ថិត​ក្នុង​សង្កាត់​​​បឹង​កេង​កង​ទី​​១ ខណ្ឌ​​​​​ចំការ​មន​​ ​កាល​ពី​វេលា​ម៉ោង​​​​១១​និង​​៣០​នាទី​យប់​ថ្ងៃទី​​២៥ ធ្នូ​ ​យក​ម៉ូតូ​​ជិះ​ចេញ​​ទៅ​ដោយ​សុវត្ថិ​ភាព​​ ។​

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បើក​សវនា​ការ​កាត់​ទោស​ស្ត្រី​2​នាក់

Posted: 26 Dec 2012 09:00 PM PST

អ្នកស្រី ទឹម សាក់មុនី និងអ្នកស្រី យ៉ោម បុប្ផា ប៉ូលិសនាំខ្លួនចូលតុលាការម្សិលមិញ
រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឱ្យអ្នក​រត់​ម៉ូតូ​ឌុប​២​នាក់​រង​របួស​ជាទម្ងន់​បានត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លើក​​យក​មក​បើក​សវនា​ការ​ជំនុំ​​ជម្រះ​នៅ​រសៀល​ថ្ងៃទី២៦ ធ្នូ ​ដោយ​មាន​លោក​សួស សំអា តជាចៅ​ក្រម​​ជំនុំ​​ជម្រះ និង​លោក​ហៀង សុភ័ក្ត្រ​​ ជា​តំណាង​អយ្យការ ។

សម្រេចកាត់ទោស​​យ៉ោម បុប្ផា​ និង​ក្រុម​គ្រួសារ​​ម្នាក់​ៗ៣ឆ្នាំ​​ដាក់​ពន្ធនា​គារ​ព្រៃ.ស

Posted: 26 Dec 2012 08:27 PM PST

សម្រេចកាត់ទោស​​យ៉ោម បុប្ផា​ និង​ក្រុម​គ្រួសារ​​ម្នាក់​ៗ៣ឆ្នាំ​​ដាក់​ពន្ធនា​គារ​ព្រៃ.ស
​រាជ​​ធានី​​ភ្នំពេញ ៖លោកចៅ​ក្រម​​សួស សំអាត ​ប្រធា​ន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​​បញ្ចប់​សវ​នា​ការ កាល​ពីវេលា​​ម៉ោង​​១០​និង​​៤៥​នាទី​​ព្រឹក​​ថ្ងៃទី​២៧ ​ធ្នូ ​២០១២ និង​សម្រេច​​ផ្តន្ទា​​ឈ្មោះ​យ៉ោម បុប្ផា ភេទស្រី អាយុ២៩ឆ្នាំ ឱ្យ​ជាប់​​ពន្ធនា​គារ​​រយៈ​​ពេល​៣​ឆ្នាំ និង​ប្តី​ឈ្មោះ​​​​​លួស សាខន អាយុ​៥៦ឆ្នាំ ឱ្យជាប់​ពន្ធនា​​គារ​រយៈ​​ពេល​៣​ឆ្នាំ ប៉ុន្តែ​ត្រូវព្យួរ ។ ដោយឡែ​ក​​ជន​ជាប់​​ចោទ​​២​នាក់ទៀត​ដែល​គេច​ខ្លួន​

ឧត្ត​ម​សេនីយ៍​ស៊ីរី​ម្នាក់​​រត់​ចោល​ជួរ

Posted: 26 Dec 2012 08:18 PM PST

ឧត្តម​សេនីយ៍​ស៊ីរី​​ដែល​រត់​ចោល​ជួរ
ទូរទស្សន៍​អាល់​​អារ៉ាប៊ីយ៉ា​AL-ARABIYA មាន​មូល​ដ្ឋាន​​នៅ​ក្រុង​ឌូបៃ​រាយ​ការណ៍​ថា ​មេ​បញ្ជា​ការ​​កង​កម្លាំង​​ប៉ូលិស​​​យោធា​ស៊ីរី​​​បាន​រត់​ចោល​​ជួរ​ចេញ​ពី​រដ្ឋា​ភិបាល​​​របស់​ប្រធានាធិបតី​​​លោក​បាចា​អាល់​អាសាដ ។​ក្នុង​វីដេ​អូមួយ​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​​២៥ ធ្នូ​កន្លងមក​នេះ​ដោយ​ទូរទស្សន៍​​​​អាល់​​អារ៉ា​ប៊ីយ៉ា​​ឧត្តម​សេនីយ៍​រូប​នេះ​និយាយ​ថា ​ខ្ញុំ​​ឧត្តម​សេនីយ៍​ទោ​អាប់​ឌុល​​អាហ្ស៊ីល ហ្សាសេមអាល់​​សាល​ឡាល់

បុរស​ម្នាក់​ប្រកាច់​ស្លាប់​ក្បែរ​​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា​និង​ទារក​សង្ស័យ​ពុល​​ទឹក​ក្រឡុក

Posted: 26 Dec 2012 07:45 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​​រាជ​ធានីភ្នំពេញ​ ៖ ​​​បុរស​ម្នាក់​​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ ត្រូវ​​គេ​ប្រទះ​ឃើញ​ប្រកាច់ និង​ក្អួត​ធ្លាក់​ឈាម​ស្លាប់​ភ្លាមៗ​នៅ​ក្បែរ​មូ៉តូ​លើ​ចិញ្ចើម​ផ្លូវ​លេខ​៤៧​ជាប់​របង​មជ្ឈ​មណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​ ​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​មោ៉ង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ធ្នូ ​ក្រោយ​ពី​ផឹក​ទឹក​ក្រឡុក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!