Koh Santipheap Daily

Koh Santipheap Daily


បើក​សម្ពោធ​​សាលា​រៀន​សាន់​រ៉ាយ និង​អបអរ​សាទរ​​ថ្ងៃ​បុណ្យ​ណូអ៊ែល

Posted: 22 Dec 2012 11:47 PM PST

ពិធីបើក​សម្ពោធ​សាលា​រៀន​សាន់​រ៉ាយ
រាជធានីភ្នំពេញ ៖ សាលា​រៀន​​មត្តេយ្យ​សាន់​រ៉ាយ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការជា​ផ្លូវ​ការ និង​អប​អរ​សាទរ​ថ្ងៃ​​បុណ្យ​ណូអ៊ែល​កាល​ពី​ព្រឹក​ថ្ងៃទី​២២ ធ្នូ ២០១២ ​ក្រោម​អធិបតី​ភាព​លោក ​​ពិត ​ចំណាន រដ្ឋលេខាធិការ​ក្រសួអប់រំ​ យុវជន និង​កីឡា ​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈ​គ្រប់​គ្រង​សាលា លោក​គ្រូ អ្នក​គ្រូ បុគ្គ​លិក និង​អាណា​ព្យា​បាល​​សិស្សានុសិស្ស​​យ៉ាង​ច្រើន​កុះករ ។

សហ​ព័ន្ធ​បាល់​ទាត់​​អីុរ៉ា​​ក់​​បដិសេធ​​ព័ត៌​មាន​ចរចា​យក​​លោក​ម៉ារ៉ា​ដូណា ​ជា​គ្រូ​បង្វឹក​​ក្រុម​​​ជម្រើ​ស​ជាតិ​

Posted: 22 Dec 2012 11:46 PM PST

គ្រូ​បង្វឹក​​ក្រុម​​​ជម្រើ​ស​ជាតិ​
យោង​តាម​​​ប្រភព​​ព័ត៌​មាន​​ពីគេ​ហ​ទំ​ព័រ​​ Herelsum.com ចេញ​​​ផ្សាយ​​​កាល​ពី​ថ្ងៃ​​​អាទិត្យ​ ទី​​២៣​​ធ្នូ ឆ្នាំ​​២០១២​ បាន​ឱ្យ​ដឹង​ថា ​សហ​ព័ន្ធ​បាល់​ទាត់​​អីុ​រ៉ា​​ក់​​​បាន​បដិសេធ​​ចំពោះ​​​​ព័ត៌​មាន​មួួយ​​ចំនួន​ដែល​​​​បាន​លើក​ឡើង​​​ថា សហ​ព័ន្ធ​​​​បាល់​ទាត់​​ប្រទេស​អីុរ៉ាក់​​​កំពុង​​​​​​​ជួប​ចរចា​​​​ជា​មួយ​​លោក​ឌីហ្គោ​ ម៉ារ៉ា​​ដូណា​ ធ្វើ​ជា​គ្រូ​បង្វឹក​​​​ក្រុម​ជ្រើស​ជាតិ​​​​ដើម្បី​​ដឹក​នាំ​​ក្រុម​​​អីុ​រ៉ាក់​​​ឆ្ពោះ​ទៅ​​​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១៤ ។​

ស្លាប់​៦ និង​របួសធ្ងន់-ស្រាល១៦នាក់ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​១០លើកនៅទូទាំង​ប្រទេស

Posted: 22 Dec 2012 11:34 PM PST

​រាជ​ធានី​ភ្នំពេញ​ ៖ មនុស្ស​ស្លាប់៦​នាក់ និងរបួស​ធ្ងន់​-ស្រាល១៦​នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍​១០លើកកើតឡើង​នៅទូទំាងប្រទេស​ កាល​ពីថ្ងៃ​ទី២២ ធ្នូ ២០១២ ។ យោងតាម​គេហទំព័រប៉ូលិស​ជាតិបានឲ្យដឹ​ងថា គ្រោះថ្នាក់ខាងលើ​នេះ បានបង្កឲ្យខូច​ខាតយាន​យន្ត​សរុប១៧​គ្រឿង ក្នុងនោះម៉ូតូ​៩គ្រឿង រថយន្តធុន​ស្រាល៤​គ្រឿង រថយន្តធុន​ធ្ងន់២​គ្រឿង និងយាន​ផ្សេងៗ​២គ្រឿង ។

ឃឹម ឌីម៉ា ស្មើ​ពិន្ទុ​​​កីឡា​​ករ​​ថៃ​​ ចំណែក​​​ឡុង សុភី សន្លប់​​​ក្រោម​ស្នៀត​ជើង​កីឡា​ករ​​​បារាំង​​នៅ​​ក្នុង​ទឹក​ទី​5

Posted: 22 Dec 2012 11:32 PM PST

រាជធានី​ភ្នំពេញ ៖ ការ​តាម​​​​សង​សឹក​​​របស់​កីឡាករ​​ Kittipong ជើង​ខ្លាំង​​មក​ពី​ថៃ​​ជា​មួយ​​កីឡាករ​ឃឹម ឌីម៉ា មក​​ពី​ក្លិប​​អប្សរា​ក្បាច់​គុន​​ខ្មែរ នៅ​លើ​សង្វៀន​​ស្ថានី​​យ​ទូរទស្សន៍​​រាជធា​នី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​​៣ កាល​ពី​ថ្ងៃ​​សៅរ៍​ទី​២២ ធ្នូ កន្លង​មកនេះ មិន​បាន​សម្រេច​ដូច​បំណង​​ឡើយ ព្រោះ​បាន​ត្រឹម​​ស្មើ​​ពិន្ទុ​​គ្នា​ប៉ុណ្ណោះ ខណៈឡុង សុភី ​​​មក​ពី​ក្លិប​​សា​លវ័ន្ត​​កីឡា មាន​អារម្មណ៍​​​មិន​សូវ​ល្អ​​​​បន្ទាប់​​​ពី​សន្លប់​​​ក្រោម​ស្នៀត​​​ជើង​​

លទ្ធ​ផល​​ប្រកួត​​​សន្សំ​​ពិន្ទុ​​​​ពូល​​​ B ជុំ​ទី​4​ឆ្ពោះ​​ទៅ​ដណ្តើម​​ខ្សែ​ក្រវាត់​​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​ញៀន​​ឆ្នាំ​2013

Posted: 22 Dec 2012 11:29 PM PST

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​​​សន្សំ​ពិន្ទុ​​ពូល​B ​​​ជុំ​ទី​៤ ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​​​ទៅ​វាយ​ដណ្តើម​​​ខ្សែ​ក្រវាត់​​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន ​​កាល​ពី​​រាត្រី​ថ្ងៃ​​សៅរ៍​​​ទី​​២២ ធ្នូ នៅ​​លើ​​សង្វៀន​​​បាយ័ន​​បឹង​ស្នោ បាន​បង្ក​ការ​​​ទាក់​ទាញ​​ធ្វើ​​ឱ្យ​​សង្វៀន​​​កក្រើក​​​ពិត​មែន ។ ឆ្លង​​កាត់​​ការ​ប្រកួត​​​យ៉ាង​ស្វិត​ស្វាញ​​ កីឡាករ​ជើង​ខ្លាំង​​​៣​រូប​​រួម​មាន សុខ វិស័យ, ឈាន ហុង និង​​បឺត សំខាន់ ទទួល​បាន​​លទ្ធ​ផល​​​ឈ្នះ​គូ​ប្រកួត​​​របស់​

មេវេដឌ័រ​ហ៊ាន​ឱ្យ​ប៉ាក់គី​អាវ​៤០​លាន​ដុល្លារសម្រាប់​ការ​ជួប​គ្នា​នៅ​លើ​សង្វៀន​

Posted: 22 Dec 2012 11:28 PM PST

កីឡាករ​ប្រ​ដាល់​មិន​ធ្លាប់​ចាញ់​របស់​អា​មេរិក​ហ្វ្លយ មេវេដឌ័រ​បាន​អះ​អាង​ជា​ថ្មី​ម្តង​ទៀត​ថា ខ្លួន​បាន​ផ្តល់​ឱ្យ​ប៉ាក់គី​អាវ​រួច​មក​ហើយ​នូវ​​ការ​ប្រ​កួត​ដ៏​ធំ​មិន​ធ្លាប់​មាន​ក្នុង​អា​ជីព​របស់​គេ​ដែល​មាន​ទឹក​ប្រាក់​១​០០​លាន​ដុល្លារ ។ ឆ្នាំ២០១៣​ខាង​មុខនេះ មេវេដឌ័រ​បាន​កំណត់​ពេល​ឡើង​សង្វៀន​ចំ​នួន​២លើក​គឺ​នៅ​ខែ​ឧសភា​និង​កញ្ញា​ ប៉ុន្តែ​គូ​ប្រ​កួត​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ។

IOCគំរាម​​ចាត់វិ​ធាន​​ការ​ប្រ​ឆាំង​​នឹង​មន្ត្រី​ឥណ្ឌា​​ដែល​រឹង​​ទទឹង

Posted: 22 Dec 2012 11:26 PM PST

គណៈកម្មា​ធិ​ការ​អូ​ឡាំពិក​អន្តរជាតិ​(IOC)​បាន​សុំ​ឱ្យ​សមា​ជិក​ឥណ្ឌា​ផ្សេង​ទៀត​ដែល​ខ្លួន​ទទួល​ស្គាល់​ ពិចារ​ណា​ប្រើ​ប្រាស់​វិ​ធាន​ការ​ច្បាប់​​ប្រ​ឆាំង​ទៅ​នឹង​បណ្តា​មន្ត្រី​​សមា​គម​អូ​ឡាំ​ពិក​ឥណ្ឌា​ជាប់​បម្រាម​ដែល​នៅ​តែ​បន្ត​មាន​​វត្ត​មាន​ក្នុង​ការិ​យា​ល័យធ្វើ​ការ​ ។​ IOC​​បាន​បដិ​សេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ថ្មី​របស់​សមា​គម​អូ​ឡាំ​ពិក​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​

កម្ពុជា​​រៀប​ចំ​​ការ​ប្រកួត​កីឡា​វាយ​​​សី​លើ​​ក​ទី​1ដណ្តើម​​​ពាន​រង្វាន់​​រណ​សិរ្ស​​2ធ្នូ ឆ្នាំ2012

Posted: 22 Dec 2012 11:25 PM PST

ការប្រកួត​កីឡា​វាយ​សី​ដណ្តើម​​ពា​ន​រង្វាន់​រណសិរ្ស
រាជធានី​ភ្នំពេញ ៖ កាល​ពី​​​ព្រឹក​ថ្ងៃ​សៅរ៍​​ទី​​២២ ធ្នូ នៅ​​ក្នុង​​បរិវេណ​​​​ទី​ស្នាក់​ការ​​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា ស្ថិត​​នៅ​ទល់​​មុខ​ស្ថាន​ទូ​ត​ថៃ តាម​បណ្តោយ​​​មហា​វិថី​​ព្រះ​នរោត្តម​ មាន​បើក​​​ការ​ប្រកួត​​​កីឡា​​វាយ​សី​ដណ្តើម​ពាន​រង្វាន់​​រណ​សិរ្ស​២​ធ្នូ ដែល​​​មាន​​​កីឡា​​ករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​​​វៀត​ណា​​ម​​ និង​កម្ពុជា​​​ សរុប​​​ចំនួន​​៨០​នាក់ ចូល​រួម​​។ កម្ម​វិធី​​​ពិសេស​​ប្រចាំ​ឆ្នាំ​នេះ​​គឺ​ជា​ការ​​រៀប​ចំ​​​ដោយ​សមា​គម​​​វាយ​សី​​ក្រសួង​​

កត្តា​​៣យ៉ាង​​ដែលនាំ​ឱ្យ​​ភាពយន្ត​ខ្មែរ​នៅមិនទាន់មានគុណភាព​

Posted: 22 Dec 2012 11:20 PM PST

ទិដ្ឋ​ភាពក្នុងពិធី
រាជធានីភ្នំពេញ​ ៖ លោកហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​​​ និងវិចិត្រ​​សិល្បៈ​ បាន​មានប្រសាសន៍ថា វិស័យ​ភាពយន្ត​​ខ្មែរ​នៅ​ពុំទាន់​បានពង្រឹង​​​ និងពង្រីក​សមត្ថភាពរបស់ខ្លួន​ក្នុង​ការផលិតស្នា​ដៃ​​ថ្មីៗ​ឱ្យ​មានគុណភាព​​ និងបរិមាណ​​ឆ្លើយតបនឹងតម្រូវ​ការ​ទីផ្សារ​​សព្វ​ថ្ងៃ​​បាននៅឡើយ​​​ ដោយ​មាន​កត្តា​ខ្វះ​ខាត​ និងប្រឈម​ចំនួន​៣ គឺ​កត្តា​ធនធានមនុស្ស កត្តា​ថវិកា​​សម្រាប់​ផលិត និងទីផ្សារ​​តូច​

នួន ភិរក្ស និង​អ៊ុង វិរៈ ប៊ិះផ្ងារ​ជើង​ក្រោម​​​ដៃ​គូ​ប្រកួត​របស់​ខ្លួន

Posted: 22 Dec 2012 11:18 PM PST

កីឡាករ នួន ភិរក្ស (ឆ្វេង) និងកីឡា​ករ ​អ៊ុង វិរៈ
រាជធានី​ភ្នំពេញ​ ៖ ផ្ទុយ​ពីការ​ប្រកួត​កន្លង​មក​ អ្នក​ប្រដាល់​ជើង​ខ្លាំង​ពីររូប​គឺ កីឡាករនួន ​ភិរក្ស​ មក​ពីសមា​គមកីឡា​​ប្រដាល់​​​​​ក្រសួង​មហា​ផ្ទៃ​ និង​កីឡា​ករ​អ៊ុង​ ​វិរៈ មក​ពីក្លិប​កង​ទ័ពពិសេស​​ឆត្រ​យោង​៩១១​ ​បែរ​ជាជួប​វាសនា​ប៊ិះផ្ងារ​ជើង ​​​ក្រោម​ដៃគូប្រកួត​​របស់​ខ្លួន​​ដូចគ្នា​​​កាល​ពី​ថ្ងៃ​សុក្រទី​​២១​ ធ្នូ ​​​នៅលើ​សង្វៀន​​​បាយ័ន​បឹងស្នោ ។​ មហា​ជន​ជា​ច្រើន​និយាយ​​ថា​ ​អ្នក​ទាំង​ពីរ​ឈ្នះ​ដោយ​ប្រផិត​ប្រផើយ​​បំផុត​ ដោយសូម្បី​

ជនជាតិ​ចិន​ស្រវឹង​ស្រា​បោះ​ពួយ​ទីកូ​បុក​ទម្លុះ​​ជញ្ជាំង​​ស័ង្ក​សី​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ក្រឡាប់​​ដេក​ផ្អៀង​ច្រងាង​

Posted: 22 Dec 2012 10:56 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍
រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក​ទីកូ​មួយ​គ្រឿង​ដែល​តាម​ការ​អះអាងថា ​អ្នក​បើក​​បរ​ជា​ជនជាតិ​ចិន​ម្នាក់​​ស្រវឹង​ស្រា​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ទម្លុះ​​ជញ្ជាំង​​ស័ង្ក​សី​​ផ្ទះ​ប្រជា​ពលរដ្ឋធ្លាយ​ចូល​​ដល់​ខាង​ក្នុង​រួចក៏​ក្រឡាប់​បះ​ជើង​​ដេក​ផ្អៀង​ខ្លួន​នៅក្នុងផ្ទះ​នោះ ព្រមទាំង​រង​នូវ​ការ​ខូច​ខាត​ស្ទើរតែ​ទាំង​ស្រុង​មើល​លែង​ចង់​ស្គាល់ថា ​ជា​រថយន្ត​ចំណែក​​របស់​របរ​ទ្រព្យ​សម្បត្តិ និង​ម៉ូតូ​មួយ​គ្រឿង​​នៅក្នុងផ្ទះ​នោះ​ក៏​បាន​រង​នូវការ​

​រថយន្ត 4Runner បើក​ដោយ​មន្ត្រី​គយ​ស្រវឹង​បុក​រះ​រថយន្ត​៤​គ្រឿង​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​

Posted: 22 Dec 2012 10:45 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត 4Runner ពណ៌​​ប្រផេះ បើក​បរ​ដោយ​បុរស​ម្នាក់​ជា​មន្ត្រី​គយ ​ក្នុង​ស្ថាន​ភាព​ស្រវឹង​​បាន​ទៅ​បុក​រះ​រថយន្ត​៤​គ្រឿង​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​​ខូច​ខាត​៣​គ្រឿង និង​មួយ​គ្រឿង​ទៀត​ខូចខាត​តិច​តួច ។ គ្រោះថ្នាក់​​នេះកើតឡើង​កាល​ពីវេលា​ម៉ោង​​១​និង​​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី ២៣ ធ្នូ ២០១២ តាម​ផ្លូវ​ឆេកូ​ស្លូវ៉ាគី កែងផ្លូវលេខ​១៦៨ ក្នុងសង្កាត់​វាល​វង់ ខណ្ឌ​

ក្រុម​តោ​កំណាច​សិង្ហបុរី លើក​ពាន​​រង្វាន់​​ AFF Suzuki Cup ឆ្នាំ2012

Posted: 22 Dec 2012 10:32 PM PST


ទោះ​បី​បរាជ័យ 1-0 ក្នុង​​ពហុ​កីឡដ្ឋាន​​​ Suphachalasai ក្រុង​បាង​កក​យ៉ាង​ណា​ក៏​ដោយ​​ ក៏​ក្រុម​​​បាល់ទាត់​​​ប្រទេស​សិង្ហ​បុរី​​នៅ​​តែ​មាន​​ឱកាស​​លើក​ពាន​​រង្វាន់​​​អាស៊ាន​​​​ខាប់ ឬ​ហៅ​ថា AFF Sunzuki Cup ឆ្នាំ​២០១២ នេះ​បាន​ដែរ ។ ​សរុប​​​​​ទាំង​​ពីរ​ជើង​ ក្រុមបាល់​​សិង្ហបុរ​​ី​យក​ឈ្នះ​​ក្រុម​​បាល់​​ទាត់​ប្រទេស​ថៃដោយ​​លទ្ធ​ផល​​​​​ 3-2 ។ ប្រកួត​ជើង​ទី​​១​ ក្រុម​ជម្រើស​ជាតិ​​សិង្ហ​បុរី​​ បាន​យក​ឈ្នះ​​​ក្រុម​ថៃ​​​

តាមចាប់​មុខសញ្ញា​​ជួញដូរ​​ថ្នាំ​ញៀន​​ប្រុស​ស្រី​៤​នាក់ ផ្អើល​ពេញ​ក្រុង​ក្រចេះ​

Posted: 22 Dec 2012 10:30 PM PST

ជនសង្ស័យ
ខេត្ត​ក្រចេះ ៖ ប៉ូលិសអធិការដ្ឋាន​ក្រុង​ក្រចេះ​ សហ​ការ​ជា​មួយ​ការិយា​ល័យ​​កណ្តាល​យុត្តិធម៌​​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ​ដឹក​នាំ​ដោយ​លោក​ធុច ​បញ្ចសន្តិ​ភាព ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កាល​ពី​ថ្ងៃទី​២១ ធ្នូ ២០១២ បាន​តាម​ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​ជួញដូរ​ថ្នាំញៀន​បាន​ចំនួន​៤​នាក់ នៅ​កន្លែង​​ផ្សេង​គ្នា​​ផ្អើល​អ្នក​ស្រុក​ក្នុង​ក្រុង​ក្រចេះ ។

អាជ្ញាធរ​ក្រុង​ព្រះវិហារ​រឹត​បន្តឹង​ពល​រដ្ឋ​យក​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ធ្វើ​អាជីវ​កម្ម​

Posted: 22 Dec 2012 10:21 PM PST

អាជ្ញាធរ​រឹត​បន្តឹង​ពល​រដ្ឋ​ដែល​យក​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​
ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ក្រុងព្រះវិហារ​ចាប់​ដំណើរការ​រឹត​បន្តឹង​ទៅដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ក្រុងព្រះវិហារ ​ឱ្យ​គោរព​​ច្បាប់​ទៅ​លើ​​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​ក្រុងព្រះវិហារ ​ដែល​កន្លង​​ទៅ​មានអាជីវ​ករ​​ក៏ដូចជា​មន្ត្រីរាជការ​​មួយ​ចំនួន​អាង​អំណាច​នាំគ្នា​យក​​ដីចិញ្ចើម​​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ក្នុងក្រុងព្រះវិហារ​​ជួល និង​ធ្វើ​អាជីវ​កម្ម​​ដោយ​ល្មើស​ច្បាប់ ។ ​ការអនុ​វត្ត​ច្បាប់​​​របស់​អាជ្ញាធរ​ក្រុង​ព្រះវិហារ​ នា​

ស្រវឹងស្រា​ជិះ​ម៉ូតូ​​ផ្លូវ​បញ្ច្រាស​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​របួសធ្ងន់-ស្រាល​៤​នាក់

Posted: 22 Dec 2012 10:17 PM PST

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍
រាជធានីភ្នំពេញ ៖ ស្រវឹង​ស្រា​ជិះ​ម៉ូតូទៅ​​ខាងឆ្វេង​ដៃ​លើ​ផ្លូវ​បញ្ច្រាស​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ចំពី​មុខ​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ម្នាក់​​ និង​ស្រាល​៣​នាក់ ។ គ្រោះថ្នាក់​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី​២៣ ធ្នូ ២០១២ ជិត​ស្ថានីយ​បូម​ទឹក​បឹង​សាឡាងជាប់​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ តាម​ផ្លូវ​លេខ​២៧១ ​សង្កាត់បឹង​សាឡាង ខណ្ឌ​ទួលគោក ។

ស្លាប់​5​​​​នាក់​​ក្នុង​ការ​បាញ់​​ប្រហារ​មួយ​​នៅ​​រដ្ឋ​​ផេន​​ស៊ីល​​វេ​​នៀ​​

Posted: 22 Dec 2012 09:57 PM PST

ប៉ូលិស​​​​​ទៅ​កន្លែង​​បាញ់​ប្រហារ​​
ទូរ​​ទស្សន៍​​ក្នុង​ស្រុក​​​អាមេរិក​​រាយ​​ការណ៍​​ថា មនុស្ស​​​​​​៥នាក់​​បាន​ត្រូវ​ស្លាប់​​ ហើយ៣​នាក់​​ទៀត​ត្រូវ​​របួស​​​កាល​ពី​​ថ្ងៃ​ទី​​​២១​ ​​ធ្នូ ​​​​​​កន្លង​មក​​នេះ ក្នុង​​ការ​បាញ់​ប្រហារ​​មួយ​នៅ​រដ្ឋ​​​​ផេន​​ស៊ី​ល​វេ​នៀ​ សហ​​រដ្ឋ​អាមេរិក​ ។​យោង​តាម​​ទូរ​ទស្សន៍​ ​CBS ថា ការ​បាញ់​​ប្រហារ​​នោះកើត​​មាន​​​​​​ជិត​​ទី​ក្រុង​ ​​​GEESEYTO ជា​ទី​ក្រុង​​ដាច់​ស្រយាល់​មួយ​ នៅ​រដ្ឋ​នោះ​​​​​​​​នា​ភាគ​​​ខាង​កើត​​ប្រទេស ។ ​មនុស្ស​​៥នាក់​​​​​ ​ក្នុង​នោះ​​មាន​​ខ្មាន់​កាំ​​​ភ្លើង​​ផង​​បាន​ត្រូវ​ស្លាប់​​ ហើយ​ប៉ូលិស​​​៣នាក់​​ត្រូវ​​របួស ។

ក្លិប Milan គ្រោង​​​ចំណាយ​​​ទឹក​ប្រាក់​​32​​លាន​​​ដុល្លារនាំ​យក​​កីឡាករ​​បាឡូ​ តេលី

Posted: 22 Dec 2012 09:57 PM PST


​យោង​តាម​ប្រភព​ព័ត៌​មាន​​​​គេ​​ហទំព័រ​​​ដេលី​ម៉េល ចេញ​ផ្សាយ​​​កាល​ពី​​ថ្ងៃ​អាទិត្យ​​ទី​២៣​ ធ្នូ ឆ្នាំ​​២០១២ បាន​ឱ្យ​ដឹង​ថា ក្លិប Milan គ្រោង​នឹង​​ចំណាយ​ទឹក​ប្រាក់​​​ចំនួន​២០​​លាន​ផោន ដែល​ស្មើ​នឹង​​ជាង​៣២​​លាន​​ដុល្លារ​​ក្នុង​​​ការ​ប្រមាញ់​​​​យក​កីឡា​ករ​​បាឡូ តេលី មក​លេង​​ក្នុង​​ទឹក​ដី​​កំណើត​វិញ នៅ​ក្នុង​រដូវ​​កាល​ដោះ​ដូរ​​កីឡាករ​នៅ​​​​​​ខែ​មករា ឆ្នាំ​២០១៣ ខាង​មុខនេះ ។

អនុ​ប្រធានា​ធិបតី​អេហ្ស៊ីប​សុំលា​លែង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​

Posted: 22 Dec 2012 09:57 PM PST

អនុ​ប្រធានាធិបតី​អេហ្ស៊ីប
អនុ​ប្រធានាធិបតី​អេហ្ស៊ីប​លោក​មា៉​មូដ ​ម៉េក​​​គី បានសុំ​លា​លែង​ចេញពី​តំណែង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​ថ្ងៃទី​២២ ធ្នូ ​ដោយ​ពន្យល់​ថា ​ក្នុង​ឋាន​ៈ​លោក​ជា​ចៅ​ក្រម​លោក​ពុំ​អាច​បំពេញ​តំណែង​ដោយ​​ត្រឹម​ត្រូវ​នៅ​ក្បែរ​ប្រធានា​ធិបតី​លោក​ម៉ូ​​ហាម៉េដ​ម័ររី​ស៊ី​ឡើយ ។ ​ក្នុង​សារលិខិត​មួយ​ច្បាប់​ចេញ​ផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ ​លោកម៉ា​មូដ ម៉េក​គី បញ្ជាក់​ថា ​លោក​គ្រោង​​ដាក់​ពាក្យ​សុំ​លា​លែង

ហ៊ីណូ​ដឹក​ដែក​​លើសចំណុះចុះ​ចំណោទ​​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ស្លាប់​៣​ របួស​ធ្ងន់​១៨​នាក់

Posted: 22 Dec 2012 08:41 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កោះកុង ៖ ​មនុស្ស​៣​នាក់បាន​ស្លាប់ និង​១៨​នាក់​ទៀត​រង​របួស​ធ្ងន់​ ក្នុងហេតុការណ៍​ក្រឡាប់​រថយន្ត​មួយ​ដែល​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៤៨ ស្ថិតក្នុងភូមិ​តាតៃ ឃុំតាតៃ ​ស្រុក​កោះ​កុង ​ចម្ងាយ​ប្រមាណ​​២០​គីឡូ​ម៉ែត្រ ​ពី​ទីរួម​ខេត្ត​ វេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២២ ធ្នូ ២០១២ ដែល​បង្ក​ឡើង​ដោយ​រថយន្តម៉ាកហ៊ីណូ ចំណុះ​៥​តោន មួយ​គ្រឿង មាន​ផ្ទុក​ដែក​លើស​ចំណុះ និង​មាន​អ្នក​

​កម្លាំង​ប្រដាប់​អាវុធ​ថៃ​​ផ្លាស់​ប្តូរ​​ជា​បន្ត​បន្ទាប់​​ក្នុងរយៈ​ពេល​ប៉ុន្មានថ្ងៃនេះ ធ្វើ​ឱ្យ​ខាង​កម្ពុជា​មានការ​ចាប់អារម្មណ៍

Posted: 22 Dec 2012 08:12 PM PST

ខេត្ត​ព្រះវិហារ​ ៖ សេចក្តីរាយការណ៍​ពីខេត្តព្រះវិហារបានឲ្យ​ដឹងថា ចាប់តំាងពីថ្ងៃទី២១ ធ្នូ ២០១២មកទល់​នឹងពេលនេះ កង​កម្លំាង​ព្រំដែនថៃ ដែលនៅឈមនឹង​កម្លំាងកម្ពុជា ស្ថិតក្នុងតំបន់​ជើងភ្នំប្រាសាទព្រះ​វិហារ​បានធ្វើការផ្លាស់ប្តូរជា​បន្តបន្ទាប់ ​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរនេះ​នៅក្នុងភូមិ​សាស្រ្តទឹកដីរបស់ថៃប៉ុណ្ណោះ ។ សេចក្តីរាយការណ៍បន្ថែមថា កម្លាំងប្រដាប់អាវុធថៃ ដែល​ផ្លាស់​ប្តូរ​ធ្វើឲ្យ​មានការ​

បើក​រថយន្ត​ចាក់​កួរ​បង្អួត​ស្រី​ស្នេហ៍​ជ្រុល​ទៅបុកបង់​អង្គុយ​​​លើ​សួន​ច្បារ​មុខ​​ព្រះ​បរម​រាជវាំង​

Posted: 22 Dec 2012 07:35 PM PST

រថយន្តបង្ក​ហេតុ​
រាជធានីភ្នំពេញ ៖ ក្រុម​ស្ទាវ​មាន​ប្រុស​-ស្រី​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កូរ៉ូឡា​ស៊េរី​៩៣ ពណ៌ខ្មៅ បាន​បើក​ចាក់​​កួរ​បង្អួត​ស្រី​ស្នេហ៍ ហើយ​ជ្រុល​ឡើង​ទៅលើ​ចិញ្ចើម​សួន​ច្បារ​ព្រះ​បរម​រាជ​វាំង​​មុខ​ហាង​ម៉ាស្សា​ខ្មែរ​បុរាណ វិថី​ព្រះ​ស៊ីសុវត្ថិ​​ ក្នុងសង្កាត់​​ជ័យ​ជំនះ ខណ្ឌ​ដូនពេញ កាល​ពីវេលា​ម៉ោង​​៣​និង​៣០​នាទី​ទៀបភ្លឺ​​ថ្ងៃទី​២៣ ធ្នូ ២០១២ ។

រថយន្តហ៊ីយ៉ាន់ដាយ បុក​ម៉ូតូវីវ៉ា​របួសធ្ងន់-ស្រាល​២​នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់​បាន​​នៅ​ខណ្ឌ​​សែនសុខ

Posted: 22 Dec 2012 07:22 PM PST

សមត្ថកិច្ច​កំពុង​ធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​ដេក​សន្លប់​ស្តូក​ស្តឹង និង​ស្ត្រី​ម្នាក់​របួស​ស្រាល​ក្នុងគ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​​ឡើង​ដោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ផ្ទៃ​មេឃ​​ប្រភេទ​១០​កៅអី​មួយ​គ្រឿង​ បើក​ដោយ​បុរស​ម្នាក់​បាន​​បោះ​​ពួយ​​ទៅ​បុក​ម៉ូតូ​​វីវ៉ា​ពណ៌ខ្មៅ​មួយ​គ្រឿង​ជិះ​គ្នា​​២​នាក់​ចំពី​ក្រោយ​​យ៉ាង​ពេញ​ទំហឹង​កាល​ពី​​វេលា​ម៉ោង​​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​២២ ​ធ្នូ ​២០១២ ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​​រុស្ស៊ី ​ខាង

ហាយ​ឡែន​ឌ័រ​​បោះ​ពួយ​​បុក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ដាច់​ជើង​​ឆ្វេង​ម្នាក់ និង​របួស​ស្រាល​២​នាក់​

Posted: 22 Dec 2012 06:53 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ដាច់​ជើង​ខាងឆ្វេង ​ដេក​ដួល​ក្នុង​ថ្លុក​ឈាម និង​២​នាក់​ទៀត​​រង​របួស​ស្រាល​​ដោយ​គ្រាន់តែ​រលាត់​ដៃ​រលាត់​ជើង​​បន្តិច​បន្តួច ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​មួយ​​បង្ក​ឡើង​ដោយ​រថយន្ត​ហាយ​ឡែន​ឌ័រ ​បើក​ដោយ​​បុរស​ម្នាក់​បាន​​បោះ​ពួយ​​ទៅ​បុក​​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​២០១២ មួយ​គ្រឿង​ជិះ​ដោយ​បុរស​រងគ្រោះទាំង​៣​នាក់​ចំពាក់​កណ្តាល​តួ​ម៉ូតូ​

លោក​អូបាម៉ា​តែង​តាំង​​លោក​ចន ឃ័ររី​ជា​រដ្ឋ​មន្ត្រី​​ការ​បរទេស​

Posted: 22 Dec 2012 06:42 PM PST

លោក​អូបាម៉ា​​ និង​លោក​ចន ឃ័ររី​
ប្រធានាធិបតី​​អាមេរិក​​​លោក​បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃទី​២១​ ធ្នូ កន្លងមក​​នេះ​បាន​​ជ្រើស​​តាំង​ព្រឹទ្ធ​សមាជិក​​​​លោក​ចន​​ ឃ័ររី ​ឱ្យកាន់​​តំណែង​រដ្ឋ​មន្ត្រី​ការ​បរទេស​​សម្រាប់​បន្ត​ពី​លោក​ស្រី​​ហ៊ីល​ឡារី​​គ្លីន​តុន ។​នៅសេតវិមាន​​​​ក្បែរ​​​លោក​ចន ឃ័ររី​​​​​លោក​​អូបាម៉ា​​​មាន​ប្រសាសន៍​ថា ​ខ្ញុំ​មាន​មោទន​ភាព​​​បំផុត​ប្រកាស​​ពីការ​ជ្រើស​រើស​លោក​ចន ឃ័រ​រី​​​​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​​ ។ លោក​អូបាម៉ា​​​បាន​សរ​

សេដ្ឋី​ចិន​មាន​កូន​8​នាក់​​ផ្គើន​នយោបាយ​កូន​1

Posted: 22 Dec 2012 06:42 PM PST

សេដ្ឋី​ចិន​មាន​កូន​8​នាក់​​ផ្គើន​នយោបាយ​កូន​1
​​គោល​នយោបាយ​កូន​មួយ​របស់​ចិន​ប្រើ​ប្រាស់​​ជាង​​៣​ទសវត្ស​​ទទួល​រង​​សម្ពាធ​ នៅ​​ពេល​ក្រុម​គ្រួសារ​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ត​​នៅ​តំបន់​ក្វាង​ទុង​ភាគ​ខាង​ត្បូង​មាន​កូន​៨​នាក់​ ប្រុស​៤​ និង​ស្រី​​៤​នាក់​ ខណៈ​ពេល​មន្ត្រី​មូល​ដ្ឋាន​កំពុង​ពិចារណា​ទៅ​លើ​ការ​ពិន័យ​ប្រាក់​អាច​ខ្ពស់​ជាង​ប្រាក់​​ចំណូល​ក្នុង​មួយ​ឆ្នា​ំ​របស់​ក្រុម​គ្រួសារ​ដល់​ទៅ​១០​ដង ។

តាក់​ស៊ី​ម៉ែត្រ​​ស្រវឹង​​ធ្លាក់​ភ្នែកបើក​បោះ​ពួយ​​បុក​រនាំង​​ដែក​ចែក​ផ្លូវ​បាក់​១០​ផ្ទាំង​ទាំង​ព្រឹក​

Posted: 22 Dec 2012 06:35 PM PST

រថយន្ត​ដែលជិះ​ទៅ​បុក​រនាំង​ដែក​
រាជធានីភ្នំពេញ ៖ ​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​​ ពណ៌​លឿង​ មួយ​គ្រឿង​បើក​​​ដោយ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹង​ស្រា​បាន​​បោះ​ពួយ​ទៅ​បុក​រនាំង​ដែក​ចែក​​ផ្លូវ​ចំពី​មុខពេញទំហឹង បណ្តាល​ឱ្យ​ដួល​និង​​កៀបជាប់​ជា​មួយ​រថយន្ត​១០​ផ្ទាំង​​បើក​ទៅ​មុខ​លែង​រួច​កាល​ពី​វេលា​ម៉ោង​​៥​និង​៥៥​នាទី​​ព្រឹក​ថ្ងៃទី​២៣ ធ្នូ ​២០១២ ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ។

ការ​ផ្តល់​ចំណី​ព្រាប​នៅ​​​អង់​គ្លេស​ត្រូវ​​បាន​ហាម​ឃាត់

Posted: 22 Dec 2012 06:33 PM PST

ការ​ផ្តល់​ចំណី​ព្រាប​នៅ​​​អង់​គ្លេស​ត្រូវ​​បាន​ហាម​ឃាត់
​ភ្ញៀវ​ទេស​ចរ​ឱ្យ​ចំណី​ព្រាប​​ តាម​​មាត់​ទន្លេ​ ថែម កណ្តាល​ទីក្រុង​ឡុង ចក្រភព​អង់​គ្លេស ។ ព្រាប​នៅ​ទីក្រុង​ឡុង​ ជា​បក្សី​ដ៏​រំខាន​ និង​ហាម​ប្រជាជន​ផ្តល់​ចំណី​ឱ្យ​វា​ ជា​ពិសេស​នៅ​ទីលាន​ដើរ​កម្សាន្ត​ត្រាហ្វាល​ហ្គារ ។

គ្រោង​ឆ្អឹង​មាន​អាយុ​កាល​ប្រហែល​1.000ឆ្នាំ​​

Posted: 22 Dec 2012 06:33 PM PST

គ្រោង​ឆ្អឹង​មាន​អាយុ​កាល​ប្រហែល​1.000ឆ្នាំ​​
​វិទ្យា​ស្ថាន​មនុស្ស​វិទ្យា​ និង​​ប្រវត្តិ​សាស្ត្រ​ជាតិ​ប្រទេស​ម៉ិក​ស៊ិក បង្ហាញ​​គ្រោង​ឆ្អឹង​​១​ ក្នុង​ចំណោម​២៥​គ្រោង​ឆ្អឹង​ ដែល​​ជីក​​រក​ឃើញ​នៅ​ក្នុង​រដ្ឋ​សូណូរ៉ា ប្រទេស​ម៉ិក​ស៊ិក មាន​អាយុ​កាល​ប្រហែល​១.០០០​ឆ្នាំ និង​​នៅ​តែ​មាន​លក្ខណៈ​ពេញ​លេញ​ល្អ​ ។ អាយុ​កាល​ប្រហែល​១.០០០​ឆ្នាំ​ ត្រូវ​ចាត់​បញ្ចូល​ក្នុង​យុគ​សម័យ​​បុរាណ​ និង​ជា​តឹក​តាង​បញ្ជាក់​ថា នៅ​បរិវេណ​នោះ​មាន​មនុស្ស​រស់​នៅ​ជាង​១.០០០​ឆ្នាំ​មុន៕

ផេន​គ្វីនកើត​កាល​ពី​ខែ​កញ្ញា​ទទួល​ការ​បី​បាច់​

Posted: 22 Dec 2012 06:33 PM PST

ផេន​គ្វីនកើត​កាល​ពី​ខែ​កញ្ញា​ទទួល​ការ​បី​បាច់​
បុគ្គលិក​សួន​សត្វ​នៅ​​ទីក្រុង​ប៊ុយ​ដាប៉ែស រដ្ឋ​ធានី​ប្រទេស​ហុង​គ្រី​ លើក​បី​សត្វ​ផេន​គ្វីន​ដែល​ទើប​​កើត​​​កាល​ពី​ខែ​កញ្ញាហើយ​មាន​រោម​យ៉ាង​ក្រាស់ ។​ផេន​គ្វីន​ជា​សត្វ​មួយ​ប្រភេទ​​​ចូល​ចិត្ត​រស់​នៅ​តំបន់​មាត់​សមុទ្រ​ និង​​ប្រទេស​អូស្ត្រាលី ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!