Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​ម៉ាក TOYOTA YARIS បើក​កៀរអ្នក​លក់ត្រី​២នាក់​ប្តី​​ប្រពន្ធ​​ជ្រុលធ្លាក់​ផ្លូវ​

Posted: 20 Dec 2012 10:50 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្តម៉ាក​ TOYOTA YARIS ពណ៌​ទឹកប្រាក់​មួយគ្រឿង ​បានបើក​កៀរ​ម៉ូតូ​ម៉ាកគុប​មូល​​​​របស់អ្នក​លក់​ត្រី២​​នាក់ប្តីប្រពន្ធ​​​បណ្តាល​ឱ្យ​រលាត់​ដៃ​រលាត់ជើង​ ឯ​រថយន្ត​​​ជ្រុលទៅ​ស្តាំ​​ដៃធ្លាក់​​ផ្លូវ​បុក​ជើង​​សសរផ្ទះ​​ដែល​​រុះរើ​​​ខាងជើងការដ្ឋានស្ពាន​​អាកាស​ស្ទឹង​មានជ័យ​ខ្ទេច​មុខ ។

​រថយន្ត​​វ៉ុល​វ៉ាហ្គេន​របស់ជន​ជាតិចិន​បើកបុក​ក្បាល​របាំង​ថ្ម​បាក់​៤កង់​​ហើយបែកកង់ទាំង២

Posted: 20 Dec 2012 10:40 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្តមួយគ្រឿង​ត្រូវ​ប៉ូលិស​​​អះ​អាង​ថា ​​ម៉ាក​វ៉ុល​វ៉ា​ហ្គេន​​​ (Taouxing) ពណ៌​ខ្មៅ​​​ដែលបើកបរ​​​ដោយជនជាតិ​ចិន​​​បាន​បោះ​ពួយវ៉ា​​រថយន្ត​មួយគ្រឿងជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​​ចែកកម្ពុជា​ក្រោមបណ្តាលឱ្យ​បាក់​​ចំនួន៤កង់​ ហើយ​​រថយន្ត​​​បានបែក​កង់ ​និងផ្ទុះពោង​​ការពារ​​សុវត្ថិភាព​​ទាំង​២​ តែពុំ​​បង្ក​ឱ្យ​​មនុស្ស​រងរបួស​ឡើយ ។

​ចេញ​ប្លន់​​ជួប​កម្លាំង​​​ប៉ូលិស​​ល្បាត​​ពេល​យប់​​រត់​ចោល​ម៉ូតូ​ និងកាំភ្លើងខ្លី​2ដើម

Posted: 20 Dec 2012 10:30 PM PST

​ចេញ​ប្លន់​​ជួប​កម្លាំង​​​ប៉ូលិស​​ល្បាត​​ពេល​យប់​​រត់​ចោល​ម៉ូតូ​ និងកាំភ្លើងខ្លី​2ដើម
​រាជ​ធានី​ភ្នំពេញ​ ៖ ​​កម្លាំង​ប៉ូលិស​​​​​ប៉ុស្ដិ៍ដំ​ណា​ក់​​​​​អំពិល​​ និងប៉ូលិស​​ស្រុកអង្គស្នួល​ ​បាន​ដក​​ហូត​អាវុធ​ខ្លី​​ពីរដើម ​កាំបិត​​​១​ និងម៉ូតូ​​សេ៊រី​ទំនើប​​មួយ​គ្រឿង ​​ពីក្រុម​ជន​សង្ស័យ​ជា​ចោរ​ប្លន់​​ប្រដាប់​​អាវុធ​បីនាក់​​ ដែលបាន​រត់​ចោល​ក្នុង​ខណៈ​​​ពេល​​​ពួកគេ​​ជួប​ជាមួយ​​កម្លាំង​ប៉ូលិស​​​ខាង​លើ​​កំពុង​ដើរ​ល្បាត​​នៅ​ក្នុង​ភូមិសាស្ត្រ​​ស្ងាត់​​ដើម្បី​ទប់​ស្កាត់​បទល្មើស​​នានា ។ ​​ហេតុការណ៍​​​នេះបាន​កើត​ឡើ​ង​កាលពី​

ជនជាតិ​អូស្ត្រាលី​បើក​រថយន្ត​ក្រឡាប់​ចូល​ទឹក​ស្រះឈ្លក់​​ទឹក​ស្ទើរ​សន្លប់​

Posted: 20 Dec 2012 10:26 PM PST

ខេត្ត​កំពង់ចាម ៖ រថយន្ត​ម៉ាក​​ប៉ាហ្សេ​រូ ពណ៌​ទឹក​ប្រាក់ ១​គ្រឿង បាន​ជួប​នឹង​ឧប្បត្តិ​​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៨ ស្ថិត​ក្នុង​ភូមិ​អំពិល ​ឃុំ​កក់ ស្រុក​ពញា​ក្រែក ​កាល​ពីវេលា​ម៉ោង​​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​១៩ ​ធ្នូ ២០១២ ដោយ​បើកធ្លាក់​​ចេញពី​ផ្លូវក្រឡាប់​ចូល​ទៅ​ក្នុង​ទឹក​ស្រះ ជា​ហេតុ​បណ្តាល​ឱ្យ​​អ្នក​បើ​ក​បរ​រថយន្ត​ជា​ជន​ជាតិ​អូស្ត្រាលី​​ម្នាក់​ឈ្មោះ​ហូប្លី រូបើត​ចន ភេទប្រុស អាយុ​​

​​បេក្ខជន​​​11រូប​​ទទួលបាន​ជ័យលាភី​​ការប្រឡង​និពន្ធ​អត្ថបទ​ស្ដីពី​សិទ្ធិកុមារ

Posted: 20 Dec 2012 10:15 PM PST

​​បេក្ខជន​​​11រូប​​ទទួលបាន​ជ័យលាភី​​ការប្រឡង​និពន្ធ​អត្ថបទ​ស្ដីពី​សិទ្ធិកុមារ
រាជធានី​ភ្នំពេញ ៖ ដោ​យ​មាន​ការ​សហការ​ជា​មួយ​អង្គការ​ផ្លែន​កម្ពុជា ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនី​តិ​សម្បទា ​បាន​រៀប​ចំ​ប្រឡង​អត្ថ​បទ​ស្តីពីសិ​ទ្ធិកុមារ ​ហើយ​នៅ​ថ្ងៃទី​២០​​ធ្នូ​​ ​ក្រសួង​បាន​រៀប​ចំពិធី​ប្រកាស​លទ្ធផលនិ​ង​ប្រគល់​ពាន​រង្វាន់​ដល់​ជ័យ​លាភី​ចំនួន​១១​រូប​ដោយ​​មាន​ការ​អញ្ជើញចូល​រួម​ពីលោក​ អិុត សំហេង​​ រដ្ឋ​​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​និង​​យុវ​នី​តិ​សម្បទា​ ។

កំណើន​​សេដ្ឋ​កិច្ច​​​អាមេរិក​​​​មាន​ដល់​​​3,1%​ក្នុង​ត្រី​មាស​​ទី​3

Posted: 20 Dec 2012 10:10 PM PST

យោង​តាម​​ការ​វាយ​តម្លៃ​​​ចុង​ក្រោយ​​មួយ​ចេញ​ផ្សាយ​​​​កាល​ពី​ថ្ងៃទី​២០ ធ្នូ ដោយ​ក្រសួង​​ពាណិជ្ជកម្ម​​​ថា សេដ្ឋ​កិច្ច​​របស់​សហរដ្ឋ​អាមេរិក​​​​​​មាន​កំណើន​យ៉ាង​​ឆាប់​បំផុត​​​ជាង​ការ​​​​គ្រោង​ទុក​​ក្នុង​ត្រី​មាស​​ទី​៣​នៃ​ឆ្នាំ​​២០១២​នេះ ។​ផល​ទុន​​ជាតិ​សរុប​​​របស​់​អាមេរិក​​​​មាន​កំណើន​​ប្រចាំ​​ឆ្នាំ​ដល់​​៣,១%​​ គឺ​ខ្លាំង​​ជាង​ការ​វាយ​តម្លៃ​​នា​ពេល​​មុន​​នេះ​​ថា​មាន​ត្រឹម​​​២,៧%​​​ ។ នោះ​ក៏​ជា​​កំណើន​​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​​ដែរ​​បើ​

អាណិក​ជន​មកពី​អាមេរិក​​បើករថយន្ត​បែក​កង់​​រេ​ចង្កូត​ទៅ​បុករះ​ផ្ទះ​លក់​វិទ្យុ​ទាក់​ទង​២​ផ្ទះជាប់​គ្នា និង​បុក​ម៉ូតូ​​៣​គ្រឿង​

Posted: 20 Dec 2012 10:08 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​​វ័យ​ចំណាស់​​ម្នាក់​ប្រាប់​ថា រូប​គាត់​​ជា​អាណិក​​ជន​មក​ពី​សហ​រដ្ឋ​អាមេរិក​​បើក​រថយន្ត​កូរ៉ូឡា​ពណ៌​ទឹក​សមុទ្រ ​ស្រាប់តែ​​រថយន្ត​បែក​កង់​​រេ​ចង្កូត​ទៅ​បុក​រ៉ឺម៉ក​​ដឹក​ទឹក​កក​​រួច​ជ្រុល​​ទៅ​បុក​​ផ្ទះ​លក់​ទិញ​វិទ្យុ​​ទាក់​ទង​​២​ផ្ទះ​ជាប់​គ្នា​បែក​ទូ​កញ្ចក់​​ដាក់​តាំង​លក់​វិទ្យុទាក់​ទង​​អស់​២ និង​បុក​រះ​​ម៉ូតូ​​៣​គ្រឿង ​បាក់​ជើង​ម្ចាស់​ម៉ូតូ​ម្នាក់​ដែល​កំពុង​អង្គុយ​​នៅលើ​ម៉ូតូ ។ គ្រោះ​ថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​

ឆ្មក់​បើក​វាំង​នន​ស្រី​ស្រស់​ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ

Posted: 20 Dec 2012 09:55 PM PST

ក្រុមនាងៗលក់សម្រស់ត្រូវបានឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ថ្ងៃទី​២០ ធ្នូ ​វេលា​ម៉ោង​​១​រសៀល​ កម្លាំង​​កង​​រាជ​អាវុធ​ហត្ថ​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​​ការពារ​​អនីតិ​ជន​ មន្ទីរ​ស្រាវជ្រាវ​​ និង​យុត្តិ​ធម៌​ ​នៃ​បញ្ជា​​ការ​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ឆ្មក់​ចូល​ទីតាំង​ប្រកប​​របរ​ផ្លូវ​ភេទ​មួយ​កន្លែង​ដែល​ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ​​ ​ផ្ទះ​លេខ​៤​E ផ្លូវ​លេខ​៩៨ ​ភូមិ​ទី៩ សង្កាត់​វត្ត​ភ្នំ ​ខណ្ឌ​ដូន​ពេញ ។​​

ជន​សង្ស័យ​បម្រុង​ចេញប្លន់​ពេល​ជួប​កម្លាំង​ប៉ូលិស​ល្បាត​រត់​ចោល​ម៉ូតូ​និង​កាំភ្លើង​ខ្លី2​ដើម

Posted: 20 Dec 2012 09:50 PM PST

ម៉ូតូដែល​ជនសង្ស័យ​រត់​ចោល​
ខេត្តកណ្តាល​ ៖ ​​កម្លាំង​ប៉ូលិស​​​​​ប៉ុស្ដិ៍ដំ​ណា​ក់​​​​​អំពិល​​ និងប៉ូលិស​​ស្រុកអង្គស្នួល​ ​បាន​ដក​​ហូត​អាវុធ​ខ្លី​​ពីរដើម ​កាំបិត​​​១​ និងម៉ូតូ​​ស៊េរី​ទំនើប​​មួយ​គ្រឿង ​​ពីក្រុម​ជន​សង្ស័យ​ជា​ចោរ​ប្លន់​​ប្រដាប់​​អាវុធ​បីនាក់​​ ដែលបាន​រត់​ចោល​ក្នុង​ខណៈ​​​ពេល​​​ពួកគេ​​ជួប​ជាមួយ​​កម្លាំង​ប៉ូលិស​​​ខាង​លើ​​កំពុង​ដើរ​ល្បាត​​នៅ​ក្នុង​ភូមិសាស្ត្រ​​ស្ងាត់​​ដើម្បី​ទប់​ស្កាត់​បទល្មើស​​នានា ។ ​​ហេតុការណ៍​​​នេះបាន​កើត​ឡើ​ង​កាលពី​វេលាម៉ោង​​៧ និង​​​

ឈើ​ប្រណីត​ជិត​300​កំណាត់​បម្រុង​ដឹក​ចេញ​ពី​ព្រៃ

Posted: 20 Dec 2012 09:40 PM PST

កំណាត់ឈើធ្នង់ទាំងនេះបម្រុងដឹកចេញពេលខាងមុខ
ខេត្ត​ស្ទឹង​ត្រែង ៖ ឈើ​ប្រណីត​​ប្រភេទ​ធ្នង់​​​ជិត​៣០០​កំណាត់​​ដែលគេ​​ស្តុកទុក​​​​នៅ​ក្នុង​​​ព្រៃ​​តាម​​​ផ្លូវ​​ចូល​​ទៅ​​បរិវេណ​​ក្រុម​ហ៊ុន​សុខ​​ហេង ហើយ​​ទំនង​ជា​​​រៀប​ចំ​​ធ្វើ​​ការ​ដឹក​​ជញ្ជូន​​​ទៅ​លក់​នៅស្រុក​​យួន​​ ​​ត្រូវ​​បាន​កម្លាំង​រដ្ឋ​​បាល​ព្រៃ​ឈើ​រឹប​​អូស​​​យក​ទៅ​រក្សា​​ទុក​នៅ​សង្កាត់​សាមគ្គី ​​។ ការ​រក​ឃើញ​គំនរ​​ឈើ​ដ៏​ច្រើន​​សន្ធឹក​​សន្ធាប់​​បែប​​នេះ​​ត្រូវ​បាន​​មន្ត្រី​ព្រៃ​ឈើ​អះអាង​ថា ដោយ​​សារ​​​មាន​ការ​តាម​ឃ្លាំ​មើល​​ពី​បណ្តា​​​អ្នក​ផ្តល់​​​

ឆេះ​​ឃ្លាំង​​កម្ទេច​​ក្រណាត់​អណ្ដាត​ភ្លើង​​លេប​​ត្របាក់​វេលា​​រំលង​​អធ្រាត្រ​​អស់​ទាំង​​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​​និង​​ហាង​​កាហ្វេ

Posted: 20 Dec 2012 09:30 PM PST

អណ្តាតភ្លើង ក្រហមច្រាល កំពុងឆាបឆេះ យ៉ាងខ្លាំងក្លា
រាជ​ធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​មួយ​កន្លែង​ដែល​គេ​អះអាង​ថា មាន​កម្ទេច​សាច់​ក្រណាត់​ចម្រុះ​រាប់​សិប​តោន​ជា​មួយ​ទី​តាំង​លក់​ថ្នាំ​ពេទ្យ​ពីរ​កន្លែង​ និង​ហាង​កាហ្វេ​មួយ​កន្លែង​​ដែល​នៅ​ជិត​ខាង​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​អស់​គ្មាន​សល់​ ទោះ​បី​ជា​មាន​អន្ត​រា​គមន៍​ពី​​សំណាក់​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​ ជា​ពិសេស​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូត​ទៅ​ដល់​ចំនួន​១៥​គ្រឿង​ និង​បាញ់​ទឹក​អស់​ជាង​៥០​ស៊ី​

គណៈ​កម្មាធិ​ការ​បេតិក​ភ័ណ្ឌ​ពិភព​លោក​សម្រេច​ចិត្ត​ប្រជុំ​នៅ​កម្ពុជា​នា​ខែ​មិថុនា​2013

Posted: 20 Dec 2012 09:20 PM PST

តារាង
រាជ​ធានី​ភ្នំពេញ ៖ ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្ម​ភាព​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា គណៈ​កម្មា​ធិការ​បេតិ​កភណ្ឌ​ពិភព​លោក​បាន​សម្រេច​ចិត្ត​នឹង​ប្រារព្ធ​កិច្ច​ប្រជុំ​លើក​ទី​៣៧ របស់​ខ្លួន​នា​ខែ​មិថុនា ឆ្នាំ​២០១៣ នៅ​រាជ​ធានី​ភ្នំពេញ និង​រមណីយ​ដ្ឋាន​អង្គរ ។ នេះ​គឺ​ជា​សេចក្តី​ប្រកាស​​របស់​​លោក​បណ្ឌិត​សភា​ចារ្យ សុខ អាន ប្រធាន​គណៈ​កម្មា​ធិការ​បេតិ​ក​ភណ្ឌ​ពិភព​លោក​ និង​ជា​ឧបនាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​

តូប​អ្នក​លក់​គ្រឿង​ក្រអូប​ក្នុង​ផ្សារ​ឆ្នាំង​កណ្តាល​ក្រុង​ភ្លើង​ឆា​ប​ឆេះផ្អើល​ទាំង​យប់

Posted: 20 Dec 2012 09:10 PM PST

សកម្មភាពពន្លត់ភ្លើងតូបក្នុងផ្សារ
ខេត្ត​កំពង់​ឆ្នាំង ៖ តូបចំនួន​២ ក្នុង​ផ្សារ​ឆ្នាំង ស្ថិត​​ក្នុង​ភូមិ​ផ្សារ​ឆ្នាំង​ សង្កាត់ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំងបានត្រូវ​​​ភ្លើង​ឆាប​ឆេះ​អស់​​ទាំង​ស្រុង កាលពី​វេលាម៉ោង​​៩​និង​៣០នាទី​យប់​ថ្ងៃទី​១៩ ធ្នូ ​។ ​ទោះ​ជា​​យ៉ាង​ណា​ ​ដោយ​សារ​មាន​ការ​ដឹក​នាំ​បញ្ជា​​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តម​សេនីយ៍​ត្រី អាត់ ខែម ​ស្នង​ការ​នគរ​បាល​ខេត្ត ​រថយន្ត​ពន្លត់​អគ្គិភ័យ​​ចំនួន​៤​គ្រឿង​ ​បាន​ចេញ​អន្តរា​គមន៍​បាញ់​​ទឹក​ពន្លត់​ទាន់​ពេល​វេលា​​

ស្រវឹង​ស្រា​នឹក​ចង់​រួម​រ័ក​ទៅ​បបួល​ប្រពន្ធ​នៅ​ឯ​ស្រែ​មិន​ព្រម មក​ដុត​ផ្ទះ​ឆេះ​ហ្មត់

Posted: 20 Dec 2012 09:00 PM PST

បុរសរូបនេះត្រូវឃាត់ខ្លួន 
ខេត្ត​​ពោធិ៍​សាត់​ ៖ បុរស​ម្នាក់​ពេល​ផឹក​ស៊ី​ស្រវឹង​​ត្រឡប់​មក​ផ្ទះ​វិញ​នឹកឃើញ​ចង់​រួម​រ័ក​ ក៏​ទៅ​បបួល​​ប្រពន្ធ​ដែល​កំពុង​ច្រូត​ស្រូវ​នៅ​ឯ​ស្រែ​ ប៉ុន្តែ​ដោយ​សារ​ប្រ​ពន្ធ​ដឹង​ចរិតក៏​មិន​ព្រម​មក​ ស្រាប់​តែ​ប្តី​តណ្ហា​ឆេះ​រោល​នោះ​ដុត​ផ្ទះ​ចោល​ខ្ទេច ហើយ​នគរ​បាល​ក៏​​ធ្វើ​ការ​ឃាត់​​ខ្លួន​តែ​ម្តង ។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​១៩ ធ្នូ វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​នៅ​ភូមិ​ចំបក់ធំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រ​គរ ។

ប្រទះឃើញ​សព​យុវជន​ម្នាក់​ត្រូវ​ឃាតករ​វាយ​សម្លាប់​ទម្លាក់​​ក្នុង​ស្រះ​ទឹក​

Posted: 20 Dec 2012 08:05 PM PST

រាជធានីភ្នំពេញ ៖ ​សព​យុវជន​ម្នាក់​ត្រូវ​គេ​វាយ​សម្លាប់​ទម្លាក់​​ក្នុង​ស្រះទឹក និងបង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​​១១​និង​៣០​​នាទី​យប់​ថ្ងៃទី​​២០ ធ្នូ ២០១២ ​ចំណុច​ស្រះ​ទឹក​​មួយ​​កន្លែង​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥ ​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៤-១៥ ស្ថិត​ក្នុង​ភូមិ​​ដួង សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​សែនសុខ ដែល​គេសង្ស័យ​ថា ជា​ករណីឃាតក​ម្ម ។

សម្តេចតេជោ​ទទួល​ជួប​​ប្រធាន​ក្រុម​ហ៊ុន​​ឧស្សាហ​កម្ម​​សណ្តែក​សៀង Ruchi Soya Industries Limited និង​ប្រធាន​ក្រុម​ហ៊ុន Angelique Group របស់​សាធារណ​រដ្ឋ​ឥណ្ឌា​

Posted: 20 Dec 2012 07:54 PM PST

ពិធី​កិច្ច​ពិភាក្សា​
រាជធានីភ្នំពេញ ៖ ក្នុងជំនួប​​ដាច់​ដោយ​ឡែក​ពីគ្នា​ដែល​ប្រារព្ធធ្វើ​ឡើង​​នៅ​ទីក្រុង​ញ៉ូ​ដេល្លី ប្រទេស​​ឥណ្ឌា ​ព្រឹក​ថ្ងៃទី​២០ ធ្នូ លោក V K Jain ប្រធាន​​ក្រុម​ហ៊ុន​​ឧស្សាហ​កម្ម​សណ្តែក​សៀង Ruchi Soya Industries Limited ​មាន​ប្រសាសន៍​ជំរាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រីថា ​ក្រុម​ហ៊ុន​របស់​លោក​មាន​គោល​បំណង​​បណ្តាក់​ទុន​វិន​ិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​​ការ​វិនិ​យោគ​​កែច្នៃ​ចំណីអាហារ​​

ទឹក​ដោះ​គោ​​ជួយ​​អភិវឌ្ឍន៍​ខួរ​ក្បាល​​ក្មេង​​បើ​​ផឹក​​ក្នុង​ចំនួន​ត្រឹមត្រូវ​

Posted: 20 Dec 2012 07:50 PM PST

​
​​​យោង​តាម​សេចក្តី​រាយ​ការ​ណ៍ដោយ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដែល​បាន​ដក​ស្រង់​លទ្ធផល​នៃ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ក្មេង​អា​យុ​ចន្លោះ​​ពី​២ទៅ​៥​ឆ្នាំ​គួរ​ផឹក​ទឹក​ដោះ​គោ​ក្នុង​មួយ​ថ្ងៃ​កន្លះ​​លីត្រទើប​ធ្វើ​ឱ្យ​ខួរ​ក្បាល​របស់គេ​អភិវឌ្ឍ​និង​មាន​ភាព​វៃ​ឆ្លាត ។​វេជ្ជ​បណ្ឌិត Jonathon Maguireអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​មន្ទីរ​ពេទ្យ​ St.​Michael's​ក្រុងតូរ៉ុន​តូ​ប្រ​ទេស​កា​ណា​ដា​ថ្លែង​ថា កេ្មង​ដែល​ផឹក​

​ការ​ច្របាច់​សុដន​ថ្មមៗ​ជួយ​បញ្ឈប់​ការលូត​លាស់​កោសិកាមហារីក

Posted: 20 Dec 2012 07:50 PM PST

​
យោង​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ការ​ច្របាច់​សុដន់តិច​ៗ​អាច​ជួយ​ទប់​ស្កាត់​កោ​សិ​កា​ដែល​នាំ​ឱ្យ​កើត​មហារីក​បាន ។​ តាមការ​វិ​ភាគ​ដោយ​វេជ្ជ​សាស្ត្រ​ក្នុង​មន្ទីរ​ពិ​សោធន៍​បាន​បង្ហាញ​ថា ការ​សង្កត់​ដោយ​រាងកាយ​ទៅ​លើ​កោ​សិ​កា​ទាំង​ឡាយ​នាំ​ឱ្យ​វា​ត្រ​ឡប់​ទៅ​រក​​គំ​រូ​លូត​លាស់​ធម្ម​តា​វិញ​ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ជាក់​ថា បញ្ហា​នេះ​នឹង​អាច​នាំ​ផ្លូវ​ឱ្យ​ពួក​គេ​ឈាន​​​ឆ្ពោះ​​ទៅ​រក​ការ​ព្យា​បាល​

សពទារក​​ម្នាក់​ទៀត​ត្រូវគេ​ប្រទះឃើញ​​នៅ​ច្រាំង​ទន្លេ​មន្ទីរ​សាធារណ​ការ​ខេត្ត​ស្ទឹង​ត្រែង

Posted: 20 Dec 2012 07:46 PM PST

សពទារក​អភ័ព្វ
ខេត្តស្ទឹងត្រែង ៖ ​ក្នុង​ខែធ្នូ២០១២នេះ ជា​លើក​ទី​២​ហើយ​ដែល​ប្រជា​ពល​រដ្ឋ​ប្រទះឃើញ​​​សពទារក​ត្រូវ​ម្តាយ​ចិត្ត​ខ្មៅ​បង្កើត​រួច​យក​ទៅ​​ប្លុង​ចោល​ដូច​សត្វធាតុ ។ ​ការ​ប្រទះឃើញ​នោះ​​បង្ក​​ឱ្យ​មាន​ការ​​ផ្អើល​ឆោឡោ​កាល​ពី​រសៀល​ម៉ោង​៣​និង​៤០​នាទី​ថ្ងៃទី​​២០ ធ្នូ ២០១២។ ​តាម​ប្រភព​ពី​ប្រជា​ពលរដ្ឋ​ឱ្យដឹង​ថា ​ទារកខាងលើ​មិន​មែន​​កើត​មក​ស្លាប់​នោះ​ឡើយ ព្រោះ​​​ក្រញាំ​ដៃ​​នៅកាន់​ជាប់​សារុង។ ​សព​ទារក​​ត្រូវ​

បើក​​វគ្គ​បំប៉ន​​នាយ​​ប៉ុស្តិ៍​​នគរបាល​​រដ្ឋ​បាល​​ឃុំ​​​-​សង្កាត់​​ ខេត្ត​បន្ទាយ​មាន​ជ័យ​​

Posted: 20 Dec 2012 07:45 PM PST

បើក​​វគ្គ​បំប៉ន​​នាយ​​ប៉ុស្តិ៍​​នគរបាល​​រដ្ឋ​បាល​​ឃុំ​​​-​សង្កាត់​​ ខេត្ត​បន្ទាយ​មាន​ជ័យ​​
ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ ​នា​​ព្រឹក​​ថ្ងៃ​ទី​​១៩ ​ធ្នូ ​​ឆ្នាំ​​២០១២ នៅ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត​ មាន​​រៀប​ចំ​​បើក​វគ្គ​​បំប៉ន​​នាយ​ប៉ុស្តិ៍​​នគ​របាល​​​​រដ្ឋ​បាល​​​ឃុំ-​​សង្កាត់​ ​រយៈ​ពេល​​​៣​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​​១៩ ​ដល់​ថ្ងៃ​ទី​​២១ ​ធ្នូ ឆ្នាំ​​​២០១២​ ​។ ពិធី​នេះ​​ប្រព្រឹត្ត​​ទៅ​ក្រោម​អធិបតី​​ភាព​​លោក​ឧត្តម​សេនីយ៍​​ទោ​យ៉េ​​ត ​រ៉ាហ្សាក់​ ​អនុ​ប្រធាន​​សេនា​ធិការ​​ដ្ឋាន​នៃ​​​​​អគ្គ​​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ជាតិ និង​ជា​អនុ​​​​ប្រធាន​​​លេខា​ធិការ​​ដ្ឋាន​ពង្រឹង​​

រថយន្ត​ដឹក​អុស​ធុន​ធំ​បុក​ម៉ូតូវីវ៉ា​​​កិន​អូស​ជាង​១០០​ម៉ែត្រ

Posted: 20 Dec 2012 07:43 PM PST

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​៣​​នាក់​បាន​រង​របួស​ធ្ងន់​​ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​អុស​ធុន​ធំ​ម៉ាក HINO ពណ៌ត្រេអីុ​មួយ​គ្រឿង​​បើក​​ដោយ​បុរស​ម្នាក់​បាន​បោះ​ពួយ​ទៅ​បុក​ម៉ូតូវីវ៉ាពណ៌ខ្មៅមួយ​គ្រឿងជិះ​ដោយ​បុរស​៣​នាក់​ ចំពី​មុខ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​​ជនរងគ្រោះទាំង៣នាក់ប៉ើង​​ហោះ​ខ្ទាត​​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ហូរ​ឈាម​ពេញ​ផ្លូវ ឯ​រថយន្ត​បង្ក​ហេតុ​បាន​ព្យា​យាម

បុរសម្នាក់ជិះ​ម៉ូតូ​ជ្រែកាច់​ចង្កេះ​​នៅ​ចំណុច​ផ្លូវ​កោង​ចាប់​ហ្វ្រាំង​មុខ​ដួល​ខ្លួន​ឯង​បែក​ក្បាល​

Posted: 20 Dec 2012 07:35 PM PST

មនុស្សជាច្រើនមកចោម​រោម​មើល​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ជ្រែ​កាច់​ចង្កេះនៅចំណុច​ផ្លូវ​កោង​ចាប់​ហ្វ្រាំងមុខ​​​ប្រថុច​ញ៉ុច​ បណ្តាល​ឱ្យ​​ដួល​បោក​​ក្បាលបែក​​ហូរ​ឈាម​​កក្លាក់​​ខ្លួន​ឯង និងអ្នក​ជិះ​ពីក្រោយ​រង​របួស​ស្រាល ។ ​គ្រោះ​ថ្នាក់​នេះកើតឡើង​កាល​ពីវេលា​ម៉ោង​​១០​និង​៥០​នាទី​យប់​ថ្ងៃទី​២០ ធ្នូ ២០១២ ​​នៅ​ចំណុច​ផ្លូវកែង​​លេខ​២៧១ កែងផ្លូវលេខ​២០០២ ស្ថិតក្នុងភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ។

តើ​ថ្ងៃ​ទី២១ ធ្នូ ​នេះ ជាវេលា​អវសាន​នៃ​ពិភពលោក​មែនទេ? អង្គ​ការ​ណាសា​បាន​ច្រានចោល​ទាំងស្រុង​

Posted: 20 Dec 2012 07:35 PM PST

​
រាជ​ធានី​ភ្នំពេញ ៖ ប្រតិទិនរបស់ជនជាតិ​ម៉ាយ៉ាន​បានធ្វើការទស្សន៍ទាយ​អំពីពិភព​លោក ដោយបាន​និយាយថា ពិភពលោកនឹងត្រូវ​បញ្ចប់នៅ​​ថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២ ស្អែកនេះ ។ តើនេះ​ជាការពិតឬ? គេបានពណ៌នា​អំពីគន្លងនៃផែន​ដី​ ចាប់ពីថ្ងៃទី១១ ​សីហា ឆ្នាំ​៣១១៤ មុនគ្រឹះ​សករាជ រហូតទៅដល់​ថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២ ស្រាប់​​តែ​ទំព័រប្រតិទិន​របស់​ពួកគេ​លែង​បង្កើត​​ជាបន្តទៀត​តែម្តង

ឃាត់​ខ្លួន​ម្ចាស់​​ផ្ទះ​ និង​​​អ្នក​លេង​អាប៉ោង​​​​ម្នាក់​​​ ដក​ហូត​​​​​ម៉ូតូ​​5​គ្រឿង​​​ ស្បែក​ជើង​6គូ

Posted: 20 Dec 2012 07:30 PM PST

ឃាត់​ខ្លួន​ម្ចាស់​​ផ្ទះ​ និង​​​អ្នក​លេង​អាប៉ោង​​​​ម្នាក់​​​ ដក​ហូត​​​​​ម៉ូតូ​​5​គ្រឿង​​​ ស្បែក​ជើង​6គូ
ខេត្ត​ពោធិ៍សាត់​​ ៖ ​អ្នក​លេង​​​ល្បែង​សីុ​សង​​​​​​មាន​ប្រុស​​មាន​ស្រី​ជា​ច្រើន​នាក់​​​​ បាន​រត់​ចែក​ផ្លូវ​គ្នា​​​​បន្សល់​ទុក​​ស្បែក​ជើង​​​​​ ​និង​ម៉ូតូ​ជា​វត្ថុ​តាង​​​​នៅ​នឹង​កន្លែង​​​ ហើយ​សមត្ថ​កិច្ច​​​​ឃាត់​ខ្លួន​​​​អ្នក​លេង​​​​បាន​ម្នាក់ និង​ម្ចាស់​ផ្ទះ​​​ម្នាក់​ផង​ដែរ​ ។​ ការ​បំបែក​​​​សំបុក​​​វង់​​​បៀ-អាប៉ោង​​​​នេះ បាន​​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​​​​​​​ជាង​១២​រំលង​អធ្រា​ត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​​១៩ ​​ធ្នូ​ ​នៅ​ភូមិ​​​កំពង់​​​សំបួរ​​ ឃុំ​ស្នាម​​​​ព្រះ​ ស្រុក​បាកាន​ ។​

ប្រកាស​សាល​ក្រម​កំបាំង​មុខ​​លោក​ស្រី​ ឈិន ​សុគន្ធារី ​ហៅ​យាយ​ក្រពើ ដាក់​ពន្ធនា​គារ​​រយៈ​ពេល​៤​ឆ្នាំ​៦​ខែ​

Posted: 20 Dec 2012 07:24 PM PST

រាជធានីភ្នំពេញ ៖ សាលា​ដំបូង​រាជធានីភ្នំពេញ កាល​ពី​វេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃទី​​២០ ធ្នូ ២០១២ បាន​ប្រកាស​​សាល​ក្រម​ផ្តន្ទា​ទោស​​កំបាំង​មុខ​លើ​លោក​​ស្រី​ឈិន ​សុគន្ធារី ហៅ​យាយ​ក្រពើ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​​ក្រុម​ហ៊ុន​​ឡា​យី​ម៉ិច ហូល​ឌីង​គ្រុប ​ដាក់​ពន្ធ​នា​គារ​រយៈ​ពេល​​៤​ឆ្នាំ​៦​ខែ​គិត​​ពីថ្ងៃ​ចាប់​ខ្លួន ។

សាកល​វិទ្យាល័យ​​​ឡា​យហ្វ​ បើក​​​ការ​​​ប្រកួត​កីឡា​​​សិស្ស-និស្សិត​​ជ្រើ​ស​រើ​ស​​ជើង​ឯក​ឆ្នាំ​2012

Posted: 20 Dec 2012 07:15 PM PST

សាកល​វិទ្យាល័យ​​​ឡា​យហ្វ​ បើក​​​ការ​​​ប្រកួត​កីឡា​​​សិស្ស-និស្សិត​​ជ្រើ​ស​រើ​ស​​ជើង​ឯក​ឆ្នាំ​2012
ខេត្ត​ព្រះ​សី​ហនុ​ ៖ ​ព្រឹ​ក​ថ្ងៃ​ទី​​​​​២០ ​ធ្នូ​​ ឆ្នាំ​​២០១២​ ​សាកល​វិទ្យាល័យ​​ឡាយ​ហ្វ​​​ បាន​បើក​​ការ​ប្រកួត​កីឡា​​​​​សិស្ស-និស្សិត​​​​​រយ​ៈ​ពេល​​២​ថ្ងៃ​​ ចាប់​ពី​ថ្ងៃ​​ទី​​២០​ ដល់​ថ្ងៃ​ទី​​​២១ ធ្នូ​ ឆ្នាំ​​២០១២​​ដើម្បី​ជ្រើ​ស​រើស​​​​ជើង​ឯក​​​​ប្រចាំ​ឆ្នាំ​​​​២០១២​​នេះ​ ដោយ​មាន​​ការ​ចូល​រួម​​ជា​​គណ​ៈ​​អធិប​តី​​​ពី​លោក​​​​​វ៉ាន់ ឈួន​ អនុ​ប្រ​ធាន​​​មន្ទីរ​អប់​រំ​ យុវ​ជ​ន និង​កីឡា​​​ខេត្ត​​ និង​លោក​​​ដេវីត​​​ ឃួរ​​ សាកល​វិទ្យា​​ធិការ​​នៃ​សាកល​វិទ្យាល័យ​​ឡាយ​ហ្វ។​

កម្មករសំណង់​ម្នាក់​​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​

Posted: 20 Dec 2012 07:05 PM PST

ខេត្តកំពត​ ៖ កម្មករ​សំណង់ម្នាក់បាន​ចង.ក​ធ្វើអត្ត​ឃាត​សម្លាប់ខ្លួន​ឯ​ងបានសម្រច​ ដែលហេតុការណ៍​​​បង្ក​ឱ្យ​​មានការភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​ជិត១២​អធ្រាត្រ​​​​ថ្ងៃទី២០ ​ធ្នូ ២០១២ ​នៅក្នុង​ខ្ទម​ក្បែរ​​ការដ្ឋានសំណង់​​ឋានសួគ៌​បូកគោ ។​កម្មករ​ដែលចង​ក​សម្លាប់​ខ្លួនឈ្មោះ​​អិន វន ​ភេទប្រុស ​អាយុ​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង ។ ​តាមប្រភពព័ត៌មាន​​​ពីប្រពន្ធ​ជនរង​គ្រោះ​និង​

លោក​​​ឧកញ៉ា​​អូស្មាន ហាស្សាន់​ អញ្ជើញ​​បិទ​វគ្គ​​បណ្តុះ​បណ្តាល​​វិជ្ជា​ជី​វៈ​​គ្រូ​បង្រៀន​​អ៊ិស្លាម​

Posted: 20 Dec 2012 07:00 PM PST

លោក​​​ឧកញ៉ា​​អូស្មាន ហាស្សាន់​ អញ្ជើញ​​បិទ​វគ្គ​​បណ្តុះ​បណ្តាល​​វិជ្ជា​ជី​វៈ​​គ្រូ​បង្រៀន​​អ៊ិស្លាម​
រាជ​ធានីភ្នំ​ពេញ​ ៖ អង្គការ​មូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា កាលពី​ព្រឹកថ្ងៃទី២០ ធ្នូ ឆ្នាំ២០១២ បានប្រារព្ធពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​គ្រូបង្រៀន​អ៊ីស្លាម ចំនួន​១.០១៥​ក្រោម​អធិប​តី​ភាព​លោក​ឧញ៉ាអូស្មាន ហាស្សាន់ ទីប្រឹក្សា​សម្តេចអគ្គ​មហាសេនាបតីតេ​ជោ​ ហ៊ុន សែន ជារដ្ឋលេខា​ធិការ​ក្រសួង​ការ​ងា និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លិមកម្ពុជា ។

អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​ល្វែង និង​ឃ្លាំង​ស្តុក​ទំនិញខ្ទេចទាំង​យប់​នៅស្រុក​អន្លង់​វែង

Posted: 20 Dec 2012 06:58 PM PST

អណ្តាត​ភ្លើង​កំពុងលេប​ត្របាក់​​ខ្ទេច​ទាំងយប់​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ផ្ទះ​​ល្វែង​១​ខ្នង និង​ឃ្លាំង​ស្តុក​ទំនិញ​មួយ​បាន​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​​ខ្ទេច​គ្មាន​សល់​​ កាល​ពីវេលា​ម៉ោង​​៨​យប់​ថ្ងៃទី​​២០ ធ្នូ ​២០១២ ស្ថិតក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង​់វែង ស្រុក​អន្លង់​វែង ដែល​​ប្រភព​អះអាងថា សង្ស័យ​​មាន​គេ​លួច​ដុត​។ ​ម្ចាស់​ផ្ទះដែលត្រូវ​អគ្គិភ័យ​​ឆាប​ឆេះ​នេះ​ប្តី​ឈ្មោះ​ស៊ុន ​ងួន​អេង ​អាយុ​៥៣​ឆ្នាំ​ ​និង​ប្រពន្ធ​​ឈ្មោះ​ហេង រ៉ានី អាយុ​៤៥​ឆ្នាំ ​ជាអ្នក​រក​ស៊ី​លក់​

ឥណ្ឌា​​​បាញ់​សាក​ល្បង​​មីស៊ីល​​​​​PRITHVI-2ដោយ​ជោគ​ជ័យ​

Posted: 20 Dec 2012 06:46 PM PST

មីស៊ីល​​PRITHVI-2 ពេញ​បាញ់​សាក​ល្បង​
ប្រភព​​ព័ត៌​មាន​​​ក្នុង​ស្រុក​​ឥណ្ឌា​​​រាយ​ការណ៍​ថា ​ប្រទេស​ឥណ្ឌា​​​បាន​បាញ់​​សាក​ល្បង​​ប្រកប​ដោយ​​​​ជោគ​ជ័​យ​​​កាល​ពី​ថ្ងៃទី​២០ ធ្នូ ​នូវ​មីស៊ីល​បាលី​ស្ទីក​​PRITHVI-2​ មាន​​សមត្ថ​ភាព​​ផ្ទុក​ក្បាល​គ្រាប់​នុយ​ក្លេអែ៊រ​នៅ​រដ្ឋ​អូឌីសា​ខាង​កើត​ ។​ប្រភព​​ដដែល​នោះ​បន្ត​ថា ការ​បាញ់​​សាក​ល្បង​​​នោះ​គឺ​បាញ់​​ចេញ​ពី​​ទី​លាន​​បាញ់​​​បង្ហោះ​នៅ​ចាន់​ឌី​ពួរ​ ជិតក្រុង​​បាឡា​សូរ​រដ្ឋ​អូឌីសា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!