Koh Santipheap Daily

Koh Santipheap Daily


បច្ចេក​វិទ្យា​ថ្មី​នៃ​ឧបករណ៍​​អគ្គិសនី​សម្រាប់​ដំឡើង និង​​បញ្ចុះ​​តង់​ស្យុង​

Posted: 19 Dec 2012 11:37 PM PST

ធ្វើការបទសម្ភាសន៍
រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ធីរ៉ាថៃ​ជាក្រុម​ហ៊ុន​អគ្គិសនី​​ធំជាង​គេ​ក្នុង​ប្រទេសថៃ ​ហើយ​ក្រុម​ហ៊ុន​នេះ​បាន​នាំ​យក​ផលិត​ផល​របស់​ខ្លួន គឺ​ឧបករណ៍​​បញ្ចុះ​ និង​ដំឡើង​​តង់​ស្យុង​​មក​ប្រទេស​កម្ពុជា ។ ​ក្រុម​ហ៊ុន​នេះ​ក៏​បាន​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​​បូក​សរុប​ការ​ងារ​សេវា​កម្ម​អគ្គិ​សនី​​របស់​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា​ប្រចាំ​​ឆ្នាំ​២០១២ នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ម៉ុង​ឌីយ៉ាល់​​កាល​ពី​ថ្ងៃទី​​១៨ ធ្នូ ២០១២ ។

វ្ល៉ា​ឌីមៀត្រៀម​ខ្លួន​ជួប​ជា​មួយ​ប៉ូ​វេតគីន​នា​ខែ​កុម្ភៈ​ខាង​មុខ​

Posted: 19 Dec 2012 11:37 PM PST

កីឡាករ​អ៊ុយ​ក្រែន​វ្ល៉ា​ឌី​មៀ ឃ្លីតស្កូ​អាច​​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាករទម្ងន់​ធ្ងន់​រុស្ស៊ី​អា​ឡិច​សាន់​ឌ័រ ប៉ូ​វេតគីន​ សម្រាប់​ការ​ឡើង​សង្វៀន​ឆ្នាំ​២០១៣​របស់​គេ​ ។ ​វ្ល៉ា​ឌី​មៀ​វ័យ​៣៦​ឆ្នាំ​បច្ចុប្បន្ន​គឺ​ជា​ម្ចាស់​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិ​ភព​លោកស្ថា​ប័ន WBA​។ ស្ថា​ប័ន​WBA​បាន​កំណត់​ដោយ​បង្ខំថា ការ​ប្រ​កួត​បន្ទាប់​របស់​ប៉ូ​វេតគីន​ត្រូវ​តែ​ជា​មួយ​វ្ល៉ា​ឌីមៀ ។​ ការ​ប្រ​កួត​អាច​នឹង​ធ្វើ​នៅ​មុន​ថ្ងៃ​ទី​២៦​កុម្ភៈ​ពោល​គឺ​១៨

ជនសង្ស័យ​​ចោរ​ប្លន់​​បី​នាក់​​មាន​បំណង​ចេញ​ប្លន់​​ជួប​កម្លាំង​ប៉ូលិស​កំពុង​ល្បាត​

Posted: 19 Dec 2012 11:22 PM PST

សមត្ថកិច្ចកំពុងសួរនាំ
ខេត្តកណ្តាល ៖ កម្លាំង​​ប៉ូលិស​​ប៉ុស្តិ៍​ដំណាក់​អំពិល និង​ប៉ូលិស​ស្រុក​​អង្គ​ស្នួល​បាន​ដក​ហូត​​អាវុធ​ខ្លី​២​ដើម ​កាំបិត​១ និង​ម៉ូតូ​ស៊េរី​ទំនើប​មួយ គ្រឿង​​ពី​ក្រុម​ជនសង្ស័យ​ជា​ចោរ​ប្លន់​ប្រដាប់អាវុធ៣​នាក់​ដែល​​រត់​ចោល​ម៉ូតូ​ និងសាក់កាដូ​ក្នុង​​​ខណៈ​ពេល​ដែល​ពួក​គេ​​បានជួប​ជា​មួយ​កម្លាំង​​ប៉ូលិស​ខាងលើ​កំពុង​ដើរ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្ងាត់​ដើម្បីទប់​ស្កាត់​​​បទល្មើស​នានា ។

ហ៊ី​យ៉ាន​់​ដាយ​បុក​ម៉ូតូ​ឱ្យ​ស្លាប់​និង​របួស​រួច​គេច​ទៅ​ប្រះ​ខ្លួន​ដេក​ក្នុង​ប្រឡាយ​

Posted: 19 Dec 2012 11:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​​ព្រះ​សីហនុ​ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​​ដោយ​សារ​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​រថយន្ត​និង​ម៉ូតូ កាល​ពី​ថ្ងៃទី​១៧ ធ្នូ ​វេលា​ម៉ោង​៩​ព្រឹក​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៨៦-១៨៧​ស្ថិត​ក្នុង​ភូមិ​អណ្តូង​ថ្ម​ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ។

ទំនិញ​ម្ហូប​អាហារ​ក្នុង​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​វាយ​តម្លៃ​ថាមាន​គុណ​ភាព​ល្អ​

Posted: 19 Dec 2012 10:45 PM PST

ទំនិញ​ម្ហូប​អាហារ​ក្នុង​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​វាយ​តម្លៃ​ថាមាន​គុណ​ភាព​ល្អ​
ខេត្ត​​ព្រះ​សីហនុ ៖ បច្ចុប្បន្ន​នេះ ​ទំនិញ​ម្ហូប​អាហារ​ដែល​អាជីវ​ករ​ដាក់​លក់​នៅ​ក្នុុង​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ មាន​គុណ​ភាព​ល្អ​ប្រសើរ​ច្រើន បើ​ប្រៀប​ធៀប​នឹង​ពេល​មុន​ៗ​ ។ នេះ​បើតាម​​ការ​អះ​អាង​របស់​មន្ត្រី​​កាំ​កុង​ត្រូល​​សាខា​ខេត្ត​ព្រះ​សីហនុ ដែល​សហការ​ជា​មួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ចុះ​ពិនិត្យ​គុណ​ភាព​ផលិត​ផល​ម្ហូប​អាហារ​ចម្រុះ​​នៅ​ក្នុង​ផ្សារ​លើ​កាល​ពី​ព្រឹក​​ថ្ងៃទី​១៨ ធ្នូ ។

រថយន្ត​វ៉ុល​វ៉ូ​​បុក​របាំង​​ដែក​ចែក​ផ្លូវ​លើ​​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី

Posted: 19 Dec 2012 10:32 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក​វ៉ុល​វ៉ូ (VOLVO) មួយ​គ្រឿង​ ពណ៌កណ្តុរ​ល្មែះ ​បើក​​​ដោយ​​បុរស​ជនជាតិ​កូរ៉េ​​បានទៅបុក​របាំងដែក​​ចែក​ផ្លូវ​លើ​កំណាត់​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ទល់​មុខ​ក្រសួង​ការពារ​ជាតិ ​ស្ថិតក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​​​​ដូនពេញ​ កាលពីវេលា​ម៉ោង​​​៣​និង​៣០​នាទី​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​២០ ធ្នូ ២០១២ ​បណ្តាល​ឱ្យ​​របាំង​ដែក​៨​ផ្ទាំង​ត្រូវ​បាន​ខូច​ខាត រីឯ​រថយន្ត​​ដាច់​កង់​ខាងឆ្វេង ។

ក្រុម​អ្នក​រត់​រ៉ឺ​ម៉កម៉ូតូ​និង​ម៉ូតូ​ឌុប​​ជាង​20​នាក់​ព្រួត​វាយ​យុវ​ជន​2នាក់​របួស​ធ្ងន់​

Posted: 19 Dec 2012 10:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៨​​ ធ្នូ នៅ​មុខ​សណ្ឋា​គារ​ណា​ហ្គា​វើល តាម​មហា​វិថី​ព្រះ​​សី​ហនុ​ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំកា​រមន មាន​ករណី​ក្រុម​​អ្នក​រត់​រ៉ឺម៉កម៉ូតូ និង​ម៉ូតូ​ឌុប​ជាង​២០​នាក់​ បាន​នាំ​គ្នា​ព្រួត​វាយ​យុវ​ជន​២​នាក់​​បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់ ដោយ​មិន​ដឹង​មូល​ហេតុ​អ្វី​ឡើយ ។

របាយ​ការណ៍​​​មិន​ឆ្លុះ​បញ្ចាំង​​ការ​ពិត​

Posted: 19 Dec 2012 10:15 PM PST

ភាព​អយុត្តិ​​ធម៌​មួយ​បាន​​ធ្លាក់​​​មក​លើ​​ប្រជា​ជន​​កម្ពុជា​​ដ៏​គួរ​​ឱ្យ​ឈឺ​ចាប់ ​​​ដោយ​សារ​​​តែ​ការ​ខ្វះ​ខាត​​​នូវ​ព័ត៌​មាន​​​ពិត​ និង​មិន​​គ្រប់​ជ្រុង​​ជ្រោយ​​របស់​អង្គ​​​ការ​មួយ​មាន​ឈ្មោះ​ថា អង្គការ​​យុត្តិ​ធម៌​​​ពិភព​​លោក ​ដែល​បាន​​ចេញ​ផ្សាយ​នូវ​របាយ​ការណ៍​​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​​ ដោយ​​ដាក់​​​ប្រទេស​កម្ពុជា​​ក្នុង​ចំណាត់​ថ្នាក់​លេខ​​៩៤ ក្នុង​ចំណោម​​ប្រទេស​​៩៧​​​លើ​ពិភព​លោក ទាប​​ជាង​ប្រទេស​​​ស្ទើរ​​ទាំង​អស់​នៅ​​​ក្នុងតំបន់​​​លើ​គ្រប់​វិស័យ ។

បុរសម្នាក់​ស្រវឹងស្រា​ ខឹង​ខ្ចី​កែវពីអ្នក​លក់​ទឹកត្នោត​ជូរមិន​ឱ្យ​​យក​ដាវសាំមូរ៉ៃ​ភ្ជង់​គំរាម​អារ.ក

Posted: 19 Dec 2012 10:03 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ បុរសម្នាក់​ស្រវឹងស្រា​ខឹង​ទៅខ្ចី​កែវផឹក​ស្រា​ពីអ្នក​លក់​ទឹកត្នោត​​ជូរ​មិន​ព្រម​ឱ្យ​​យក​ដាវ​សាំមូរ៉ៃ​​ទៅភ្ជង់​​គំរាម​អារ.ក​​ធ្វើ​ឱ្យ​អ្នក​លក់​ទឹក​ត្នោត​​ជូរ​ ភ័យ​​ពេក​រត់​ទៅ​ប្តឹង​ប៉ូលិស​ឃាត់​​ខ្លួន​​បាន​រួម​ជា​មួយ​វត្ថុតាង ។ ​ហេតុការណ៍​នេះ​​កើតឡើង​​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​១៩ ធ្នូ ២០១២ នៅ​ចំណុច​ស្ពាន​អាកាស​​ក្បាល​ថ្នល់​ត្រើយ​ខាង​លិច សង្កាត់​​ទន្លេ​បាសាក់ ខណ្ឌចំការមន ។

​​សមាជិក​គ្រួសារ​បាកាស​​ពី​គ្រប់​ខេត្ត​​/​រាជ​ធានី​​ជួប​ជុំ​គ្នា​នៅ​សូហ្វីតែល​ភ្នំពេញភូគីត្រា

Posted: 19 Dec 2012 10:00 PM PST

ទិដ្ឋ​ភាព​ក្នុងពិធី
​រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃទី​១៤​​ធ្នូ​នៅ​សណ្ឋាគារ​ ​សូហ្វី​​តែល​​​​​​ភ្នំពេញ​ភូ​គី​ត្រា​មាន​ពិធី​ជួប​ជុំ​​ដ៏​ធំ​មួយ​ឈ្មោះ​ថា «ជួប​ជុំ​គ្រួសារ​បាកាស» ​ក្រោម​​​​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ហ៊ុន​​​ភេសជ្ជៈ​ប៉ូវ​កម្លាំ​ង​បាកាស​ ប្រចាំ​ប្រទេស​កូរ៉េ​​និង​​ប្រទេស​កម្ពុជា​ ព្រម​ទាំង​សមាគម​កូរ៉េ ជា​មួយ​នឹងតំណាង​ដេប៉ូចែក​ចាយ​ទូទាំង​ប្រទេស​ជា​សមាជិក​សរុប​ចំនួន​២០០​​​នាក់​ក្រោម​បរិយា​កាស​​​អធិកអធម​និង​សប្បាយរីករាយ។

អីុ​​រ៉ង់​​​នឹ​ងធ្វើ​សម​យុទ្ធ​​យោ​ធា​​ថ្មី​នៅ​​ច្រក​សមុទ្រ​​អ័រ​មូ​ស​​នា​ពេល​​ខាង​មុខ​​​​​​​

Posted: 19 Dec 2012 09:55 PM PST

ច្រក​សមុទ្រ​​អ័រ​មូ​​ស​​
ទូរ​ទស្សន៍​​អី​ុរ៉ង់​ ​PRESS TV រាយ​ការណ៍​ថា​​រដ្ឋ​មន្ត្រី​​ការ​ពារ​​ប្រទេស​អីុរ៉ង​់​ ឧត្តម​សេនីយ៍​​ទោ​​អា​​ម៉ាដ​​វ៉ា​​​ហ៊ី​ឌី​​​ ​ថ្លែង​ កាល​ពី​​ថ្ងៃ​ទី​​១៩ ​ធ្នូ ​ថា​ សម​យុទ្ធ​​យោ​ធា​​​នា​ពេល​ខាង​​មុខ​នេះ​​​របស់​ប្រទេស​​​នៅ​ច្រក​​សមុទ្រ​​អ័រ​មូ​ស​​ គឺ​​ក្នុង​គោល​បំណង​​ការ​ពារ​​សន្តិ​សុខ​​​​តំបន់ ។ ​កាល​ពី​​ថ្ងៃ​ទី​​១៧ ​ធ្នូ​ កន្លង​មក​​នេះ​ មេ​បញ្ជា​ការ​​កង​​​ម៉ារីន​ ​​នៃ​កង​​ឆ្មាំ​​បដិ​​វត្តន៍​​អី​ុរ៉ង់​ ឧត្តម​នា​វី​ អាលី​ ​​ហ្វា​​ដា​​វី ថ្លែង​​ថា ​កង​ឆ្មាំ​​បដិ​វត្តន៍​​នឹង

ថែម​ចាត់​ទុក​​លោក​អូបាម៉ា​​ជា​មនុស្ស​​ប្រចាំ​ឆ្នាំ​2012

Posted: 19 Dec 2012 09:55 PM PST

លោក​បារ៉ាក់​អូបាម៉ា​​នៅ​ក្របលើ​​នៃ​ទស្សនា​វដ្តី​ថែម
ទស្សនាវដ្តី​ថែម​​របស់​អាមេរិក​​កាល​ពី​ថ្ងៃ​ទី​​១៩ ធ្នូ បាន​ជ្រើស​រើស​យក​ប្រធានាធិបតី​​​សហ​រដ្ឋ​អាមេរិក​​​លោក​បារ៉ាក់​អូបាម៉ា​​ដែល​ទើប​នឹង​​ជាប់​ឆ្នោត​​​ប្រធានាធិបតី​​​ជា​ថ្មី​ទៀត​​កាល​ពី​ខែ​វិច្ឆិកា​ជា​«មនុស្ស​ប្រចាំ​ឆ្នាំ​២០១២» ។ លោក​អូបាម៉ា​​​ធ្លាប់​បាន​​ទទួល​​ងារ​​នេះ​ម្តង​​រួច​ហើយ​​​កាល​ពី​ឆ្នាំ​២០០៨ ។

​អង់​គ្លេស​ធ្វើ​ម្ចាស់​ផ្ទះ​ប្រ​កួត​កីឡា​អត្ត​ពលកម្ម​ជន​ពិ​កា​រពិ​ភព​លោក​ឆ្នាំ​2017

Posted: 19 Dec 2012 09:55 PM PST

ទី​ក្រុង​ឡុង​ដ៍ទទួល​បាន​​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រ​កួត​កីឡា​អត្ត​ពលកម្ម​ជន​ពិ​ការ​ពិ​ភព​លោក​ឆ្នាំ ២០១៧​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​​ដេញ​ថ្លៃ​កាល​ពី​ពេល​ថ្មី​ៗកន្លង​មក​នេះ​ ។​ យោង​តាម​មន្ត្រី​ពាក់​ព័ន្ធ​ឱ្យ​ដឹង​ថា ព្រឹត្តិ​ការ​ណ៍​នេះ​គ្រោង​នឹង​រៀប​ចំ​នៅ​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិក​ ។

រុស្ស៊ី​អនុ​ម័ត​ច្បាប់​ដាក់​ពិ​ន័យ​ដល់​អ្នក​លក់​សំ​បុត្រ​បន្ត​ក្នុង​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​2014

Posted: 19 Dec 2012 09:55 PM PST

កាល​ពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​ សភា​ជាន់​ទាប​របស់​រុស្ស៊ី​បាន​អនុ​ម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​បើក​ផ្លូវ​ឱ្យ​មានការ​​ផាក​ពិ​ន័យ​ជា​ប្រាក់​ដល់​៣៣.០០០​ដុល្លារ​អា​មេរិក​ទៅ​លើ​អ្នក​ដែល​ទទួល​បាន​សំ​បុត្រ​អូ​ឡាំ​ពិក​រដូវ​រងា​ក្រុង​សូ​ជី​ឆ្នាំ​២០១៤​ ហើយ​យក​ទៅ​លក់​បន្ត​​ឱ្យ​អ្នក​ផ្សេង​ ។​

ពង្រាយ​ខ្សែ​អគ្គិ​សនី​ការ​ពារ​ស្រូវ​ប្រាំង​ប្រឆាំង​សត្វ​កណ្តុរ​ភ្លាត់​ស្នៀត​ឆក់​ខ្លួន​ឯង​ស្លាប់

Posted: 19 Dec 2012 09:55 PM PST

ខេត្ត​បាត់​ដំបង​ ៖ សមត្ថកិច្ច​ស្រុក​ថ្ម​គោល​បាន​រាយការណ៍​ថា កសិករវ័យ៥០ឆ្នាំម្នាក់​ភ្លាត់​ស្នៀតពេល​ពង្រាយខ្សែ​ចរន្ត​អគ្គិសនី ដើម្បី​ឆក់​សត្វ​កណ្ដុរស៊ីស្រូវក្នុងស្រែ​ បែរ​ជា​ឆក់​ខ្លួន​ឯង​ស្លាប់​ កាលពីព្រលប់ថ្ងៃទី១៨ ធ្នូ នៅចំណុច​អន្លង់តាអួ​ ក្នុង​ភូមិប៉ោយ​តាសេក ឃុំបឹងព្រីង ស្រុកថ្ម​គោល ។​

ចាក់​សម្លាប់​គ្រូមើល​ជំងឺ​ចោទ​ថា​ចេះ​ធ្វើ​អំពើ​អាប​ធ្មប់​ចាប់​ខ្លួន​មនុស្ស​ចំនួន​6​នាក់

Posted: 19 Dec 2012 09:50 PM PST

ជនសង្ស័យ​៦​នាក់​ត្រូវបាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​
ខេត្ត​​រត​ន​​គិ​រី​ ៖ ​បុរ​ស​​ចំណាស់​ម្នាក់​​​​​​ដែល​ត្រូវ​​​គេ​ចោទ​​ថា ​ចេះ​​ធ្វើ​​​អំពើ​​​អាប​ធ្មប់​​​​ត្រូវ​​បាន​​ក្រុម​​​​​​​​ជន​ដៃ​ដល់​​​​ចាក់​សម្លាប់​​​​​យ៉ាង​​​សាហាវ​​​បំផុត​​​​ ។ ហេតុ​ការណ៍​​សម្លាប់​​​​មនុស្ស​​​នេះ​​​បាន​កើត​​​​ឡើង​​កាល​ពី​​ថ្ងៃ​ទី​​១៦ ​ធ្នូ​​ ​វេលា​ម៉ោង​​​​​៩​​និង​​៥​នា​ទី​​​​​យប់​​​​កន្លង​មក​​​​ នៅ​ផ្ទះ​​​អ្ន​ក​ជំងឺ​​​​ឈ្មោះ​​​កាល​​ ណុន ​ស្ថិត​​នៅ​ក្នុង​​​ភូមិ​​​ឡា​ប៉ូ សង្កាត់​​​យក្ស​ឡោម​​​ ក្រុង​​បាន​លុង​​ ។​

អភិ​បាល​​ខេត្ត​​ព្រះ​វិហារ​​បញ្ជា​​ឱ្យ​​ចុះ​​ពិនិត្យ​​ព្រៃ​​ស្រោង​​​តំបន់​​ចិន​​ជក់​​ឃើញ​​កាប់​​​រង្គាល​​តាម​​ចិត្ត​​ដូច​​«កោះ​​សន្តិ​​ភាព​​»​​ចុះ​​ផ្សាយ​​មែន​

Posted: 19 Dec 2012 09:40 PM PST

ក្រុម​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ទៅធ្វើ​ការ​​ត្រួត​ពិនិត្យ​
ខេត្ត​ព្រះ​វិហារ​ ៖ កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ​ឆ្នាំ​២០១២ ​«កោះ​សន្តិ​ភាព​»បាន​ចេញ​ផ្សាយ​មួយ​ឈុត​រួច​មក​ហើយ ​ស្តីពី​ការកាប់​បំផ្លាញ​​ព្រៃ​ស្រោង​​ជា​តំបន់​ព្រៃ​ការ​ពារ​​យ៉ាង​រង្គាល​អស់​ប្រមាណ​ជាង​១០០​ហិកតា ​នៅ​ចំណុច​ចិន​ជក់​នៃ​ភូមិ​​ម្រេច​​ ភូមិ​​ស្រយ៉ង់​​ត្បូង​​​ ឃុំ​ស្រយ៉ង់ ​ស្រុក​គូលែន ​ខេត្ត​ព្រះ​វិហារ​ អត់​មាន​​រំខាន​ដល់​អស់​លោក​អាជ្ញា​ធរ​ស្រុក​ណា​ម្នាក់​ឡើយ ។

ចាប់​​ខ្លួន​​​តាម​​ដី​កា​នាំ​គ្នា​​ដេញ​​កាប់​​ប៉ូលិស​​​​ផ្អើល​​​ពេញ​​​ភូមិ​​

Posted: 19 Dec 2012 09:30 PM PST

ប៉ូលិសបង្ហាញជន៤នាក់ដែលត្រូវបានចាប់ខ្លួន 
ខេត្ត​កំពង់​​ស្ពឺ​ ៖ កម្លាំង​នគរ​​​បាល​​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​​​​កម្រិត​ធ្ងន់​​ខេត្ត ​​សហ​ការ​ជា​មួយ​កម្លាំង​​អធិ​ការ​​ដ្ឋាន​​នគរ​​បាល​​ស្រុក​​សំរោង​ទង រួម​នឹង​​​មន្ត្រី​​នគរ​បាល​​​ប៉ុស្តិ៍​​​ស្គុះ​​ បាន​​​ឡោម​ព័ទ្ធ​​​ផ្ទះ​ជន​​​ម្នាក់​នៅ​ក្នុង​ភូមិ​​​ដូន​​អាត់ ឃុំ​​​ស្គុះ ស្រុក​សំរោង​​ទង ​កាល​ពី​​វេលា​ម៉ោង​​៣​ និង​​៣០​នាទី​​រសៀល​​ថ្ងៃទី​​១៨ ធ្នូ ។ ប្រតិ​បត្តិ​​ការ​​នេះ​​ធ្វើ​​ឱ្យ​​​​មាន​ប្រទាំង​​ប្រទើស​​​ ក្នុង​​​ការ​​នាំ​​​ខ្លួន​​ជន​​​ឈ្មោះ​ហែម តូ ហៅ​ឯម តូ ភេ​ទ​ប្រុស អាយុ​​២៣​ឆ្នាំ

លើក​លែង​ការ​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត​ក្នុង​រឿង​ក្តីបាញ់​កម្ម​ការិនី​3នាក់​ឱ្យ​រង​របួស​ធ្ងន់

Posted: 19 Dec 2012 09:20 PM PST

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត
ខេត្ត​ស្វាយ​រៀង​ ៖ មាន​​ការ​ភ្ញាក់​ផ្អើល​​និង​ប្រតិ​កម្ម​​​នានា​ពី​សំណាក់​កម្មករ​ កម្មការិនី​ និង​​​មន្ត្រី​​​អង្គ​​​​​ការ​សង្គម​ស៊ីវិល ​ខណៈ​សាលាដំបូង​​​ខេត្តសម្រេច​លើក​លែង​ការចោទ​ប្រកាន់​លោក​ឈូក បណ្ឌិត​​ អតីត​អភិបាល​ក្រុង​បាវិត ​ក្នុង​​រឿង​ក្តី​បាញ់​​​កម្មកា​​រិនី​រោង​ចក្រ​៣នាក់ ​ឱ្យ​រង​របួស​ធ្ងន់​​ ​​កាល​ពី​​ថ្ងៃ​ទី​​​២០ កុម្ភៈ​ ឆ្នាំ​២០១២ ​ក្នុង​ហេតុ​ការណ៍​បាតុ​កម្ម ​​នៅ​តំបន់សេដ្ឋកិច្ច​​ពិសេស​មេន​ហាត​ធេន ​ក្រុង​បាវិត ។ ​

បើក​ប្រតិ​បត្តិ​ការ​ឡោម​ព័ទ្ធ​កណ្តាល​អធ្រាត្រ​កន្ទ្រប់​សំបុ​ក​ចោរ​ប្លន់

Posted: 19 Dec 2012 09:10 PM PST

សមត្ថកិច្ចបានសម្រុកចូលធ្វើការចាប់ខ្លួនជនសង្ស័យនៅភូមិត្រពាំងឈូក 
រាជធានីភ្នំពេញ ៖ ​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ និង​ធ្ងន់​​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​​ជាច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​-​ខ្លី​ ដឹក​​នាំដោយ​លោក​លី សាវេត អភិ​បាល​ខណ្ឌ​សែន​សុខ លោក​ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ លោក​អ៊េង សោភា ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ លោក​ជា វិបុល អនុ​ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​

អនុវត្ដ​​ដីកា​​ឡា​អេ​ជុំវិញ​​ការ​​ដោះ​​មីន​និង​​សម្រួល​​​ទ័ព​​ចេញ​ពី​​តំបន់​គ្មាន​​កង​​ទ័ព​​ប​ណ្ដោះ​​អាសន្ន

Posted: 19 Dec 2012 09:00 PM PST

លោកនាយ​ឧត្ដមសេនីយ៍ នាង ផាត វិល​ត្រលប់​ពី​កិច្ចប្រជុំ
រាជធានី​ភ្នំពេញ​ ៖ រដ្ឋ​លេខា​​​ធិការ​​ក្រសួង​​ការ​ពារ​ជាតិ​​ លោក​នាយ​​ឧត្តម​សេនីយ៍​​ នាង ​ផាត​​ បាន​ថ្លែង​​ប្រាប់​​​អ្នក​​សារព័ត៌​មាន​​នៅឯ​​អាកាស​​យាន​ដ្ឋាន​​​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ព្រឹក​​ថ្ងៃទី​១៩ ធ្នូ​​​ ឆ្នាំ​​២០១២​ ថា កិច្ច​ប្រជុំ​​​រវាង​​​ ​កម្ពុជា​​​-​ថៃ​ដែល​មានរយៈ​​ពេល​​៣​ថ្ងៃ​​ ស្តី​ពីការ​​អនុ​វត្តដីកា​​​បង្គាប់​​​របស់​តុលាការ​​​​យុត្តិ​ធម៌​​​អន្តរ​ជាតិ​ទីក្រុង​​​ឡា​អេ​ ចុះ​ថ្ងៃ​ទី​១៨ ​ខែកក្កដា ២០១១​ នា​ពេល​កន្លង​មក​នោះ​ ភាគី​ទាំង​​២​បាន​​​សម្រេច​លទ្ធ​

ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​តេជោ​​ថ្មីត្រៀម​ចុះវាស់វែង​​ដីជូនប្រជាពលរដ្ឋ​

Posted: 19 Dec 2012 08:14 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តកំពង់ចាម ៖ មាន​អ្នកនយោបាយ​​ខ្លះ​បានធ្វើការ​តិះទៀនថា ​«ការ​ដែល​ឱ្យ​ក្រុមយុវជន​ស្ម័គ្រ​ចិត្ត​​មករៀន​​ប្រើរយៈ​ពេល​ខ្លី​ពេក ​​ហើយ​ពេល​ចេញ​ទៅ​បំពេញ​​​​បេសកកម្ម​មិនអាច​ធ្វើ​ឱ្យ​បានល្អ​​នោះទេ មួយទៀត ​​យុទ្ធនា​ការ​​កំពុងធ្វើ​​នេះគ្មាន​ច្បាប់ទម្លាប់​អ្វីនោះដែរ»។

បវរកញ្ញា​អាមេរិក​អូលី​វ៉ា កាល​ភូ​ គ្រង​មកុដិ​បរវរ​កញ្ញា​​ឯក​ចក្កវាឡ​ឆ្នាំ​2012

Posted: 19 Dec 2012 08:08 PM PST

​
បន្ទាប់​ពី​ធ្វើ​ការ​ប្រ​ឡង​អស់​រយៈ​ពេល​ជិត​២០​ថ្ងៃ​កន្លង​ មក​ការ​ប្រកួត​ជ្រើស​រើស​បវរ​កញ្ញា​ឯក​ចក្ក​វាឡបាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ពុធ ទី​១៩ ធ្នូ ឆ្នាំ​២០១២ នៅ​ក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ត​​Planet Holly World Resort & Casion ក្នុង​រដ្ឋ​ណេេវដា សហរដ្ឋ​អាមេរិក ។

កិច្ច​ប្រជុំ​កំពូល​ដៃគូ​សន្ទនា​អាស៊ាន​-ឥណ្ឌា​ពិភាក្សា​​អំពីពាណិជ្ជ​កម្ម​ ថាមពល​​ សន្តិសុខ និងវប្បធម៌​

Posted: 19 Dec 2012 08:04 PM PST

រាជ​ធានីភ្នំពេញ​ ៖ កិច្ចប្រជុំ​កំពូលរំលឹកខួបអនុស្សាវ​រីយ៍២០ឆ្នាំនៃទំនាក់ទំនងដៃគូ​សន្ទនាអាស៊ាន-ឥណ្ឌា​បាន​ផ្តើម​ប្រារព្ធ​​ធ្វើ​ហើយ​នៅ​ទីក្រុង​ញូដែល្លី ប្រទេស​ឥណ្ឌា នាថ្ងៃទី​២០ ធ្នូ ២០១២នេះ ។ យោង​តាមគេហទំព័រ​ឥណ្ឌាញូស៍​បានឲ្យដឹងថា បណ្តា​​ប្រមុខរដ្ឋ-ប្រមុខ​រដ្ឋាភិបាលនៃ​បណ្តាប្រទេស​អាស៊ាន​ លើកលែងតែប្រទេស​ហ្វីលីពីន​មួយគត់ដែល​តំណាងដោយ​អនុប្រធានាធិបតី​ បាន​ចូល​

អ៊ែរប៊្លែតជិះ​បុក​រថយន្ត​ចត​កន្លែងហាម​​ឈប់​ខុស​ច្បាប់​ចរា​ចរណ៍ បែរ​ជា​សមត្ថ​កិច្ច​​យក​តែម៉ូតូ​ទៅរក្សា​ទុក​

Posted: 19 Dec 2012 07:58 PM PST

មនុស្សជាច្រើនមកចោមរោមមើលនៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូអ៊ែរប៊្លែត​​ពណ៌ខ្មៅ​លាយ​ក្រហម ជិះ​​ទៅ​បុក​រថយន្ត​មែរ​សឺដេស ​ពណ៌ទឹកប្រាក់ ​ចត​ទុក​ចោល​នៅកន្លែង​ហាម​ឈប់​អាទិភាព​​ឈប់​សម្រាប់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ បណ្តាល​ឱ្យ​​ក្រពឹត​​ជញ្ជាំង​រថយន្ត​ចំហៀង​ខាងឆ្វេង តែអ្នក​បើក​បរ​ម៉ូតូ​មិន​មាន​រងរបួសទេ ។ ក្រោយ​ពេល​កើតហេតុ​​សមត្ថ​កិច្ច​យក​ម៉ូតូ​​ទៅរក្សាទុក​នៅខណ្ឌ​៧មករា ចំណែក​រថយន្ត​ដែល​ចត​ខុស​ច្បាប់ ហើយ​ពាក់​ព័ន្ធនឹង​ករណី​

ប្រជា​​ពល​រដ្ឋ982​​គ្រួសារ​​​បាន​​​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី​​ស្រប​​ច្បាប់​របស់​ខ្លួន​​

Posted: 19 Dec 2012 07:45 PM PST

ប្រជា​​ពល​រដ្ឋ982​​គ្រួសារ​​​បាន​​​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី​​ស្រប​​ច្បាប់​របស់​ខ្លួន​​
ខេត្ត​​​ស្ទឹង​​ត្រែង​​​ ៖​ នា​​​​ព្រឹក​​ថ្ងៃ​ទី​​១៨ ​ធ្នូ ​​​កន្លង​មក​ ប្រជា​ពល​រដ្ឋ​​ចំនួន​​៩៨២​​​គ្រួសារនៅ​​​​​​ក្នុង​ឃុំ​​ស្រែ​ប្ញស្សី ​ស្រុក​​ថា​ឡា​​បរិ​វ៉ាត់​ ​បាន​ទទួល​​​​ប័ណ្ណ​​​កម្ម​សិទ្ធិ​​ដី​ធ្លី​​ដោយ​​ស្រប​ច្បាប់​ ហើយ​​​ពិធី​​ផ្តល់​​​​ប័ណ្ណ​​​កម្ម​សិទ្ធិ​​នេះ​បាន​ប្រារព្ធ​​ធ្វើ​នៅ​​​​ក្នុង​ឃុំ​​ស្រែ​ប្ញស្សី​ ​​ក្រោម​អធិបតី​​ភាព​ លោក​​ប៊ិន ឈិន ​​ឧប​នាយក​រដ្ឋ​​មន្ត្រី​ និង​ជា​​ប្រធាន​អាជ្ញា​ធរ​​ជាតិ​ដោះ​ស្រាយ​​ទំនាស់​ដី​ធ្លី ​តំណាង​​ដ៏​​ខ្ពង់​​ខ្ពស់​​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ

ទំនាក់ទំនង​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា-វៀតណាម​មាន​ការ​រីក​ចម្រើន​

Posted: 19 Dec 2012 07:32 PM PST

រាជធានីភ្នំពេញ ៖ យោងតាម​ប្រសាសន៍​របស់​លោក​ម៉ៅ ​ថូរ៉ា ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជ​កម្ម​​ កាល​ពី​រសៀល​ថ្ងៃទី​​១៧ ធ្នូ ២០១២ ​ក្នុង​ជំនួប​ដៃ​គូពាណិជ្ជ​កម្ម​ នៅ​មជ្ឈ​មណ្ឌល​ សន្និ​បាត និងពិព័រណ៍​កោះ​ពេជ្រ បាន​ឱ្យ​ដឹង​ថា ទំនាក់ទំនង​កម្ពុជា​-វៀតណាម​​​ក្នុងវិស័យ​​ពាណិជ្ជ​​កម្ម​​មាន​ការ​កើន​ឡើង​​ជារៀងរាល់​​ឆ្នាំ ប៉ុន្តែ​​ទន្ទឹម​​នឹង​ការកើន​ឡើង​នេះ​វា​ហាក់​ដូច​ជា​មាន​លក្ខណៈ​​មិន​ស្មើ​ភាព​គ្នា ។ ​ការ​មិន​ស្មើ​

ជល​ផល​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​​រដូវ​ធ្វើ​ប្រហុក​ផ្អក

Posted: 19 Dec 2012 07:30 PM PST

រាជ​ធានី​ភ្នំពេញ ៖ លោកបណ្ឌិត​​ណៅ ធួក​​ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​​​ប្រធាន​​រដ្ឋ​បាល​ជល​ផល​បាន​ជូន​ដំណឹង​ដល់​សាធារ​ណ​ជន​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ​ឱ្យ​ដឹង​ថា​ ក្នុងរដូវ​នេសាទ​ឆ្នាំ​២០១២-២០១៣​ នេះ ​ការធ្វើ​អាជីវ​កម្ម​នេសាទ​នៅ​តាម​បណ្តា​គន្លង​ដាយ​ត្រី ​នៅតាម​ដង​ផ្លូវ​ទន្លេ​សាប ​អាច​នេសាទ​ត្រីបាន​ច្រើន​ ចាប់​ពី​ថ្ងៃ​ទី​៧កើត ដល់​១៥​កើត​ ខែ​មិគ​សិរ ​ត្រូវ​​នឹង​ថ្ងៃ​​​ទី​២០ ដល់​ថ្ងៃ​ទី​២៨ ធ្នូ ​ឆ្នាំ​២០១២

អ្នកម៉ៅ​​ភាស៊ី​ផ្សារ​កំពត​យក​ផ្លូវ​​សាធារណៈ​ធ្វើ​អាជីវកម្ម​​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​

Posted: 19 Dec 2012 07:15 PM PST

អ្នកម៉ៅ​​ភាស៊ី​ផ្សារ​កំពត​យក​ផ្លូវ​​សាធារណៈ​ធ្វើ​អាជីវកម្ម​​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​
ខេត្តកំពត ៖ ​អ្នក​ម៉ៅ​ការ​ភាស៊ី​កង់-​ម៉ូតូ​ នៅ​ផ្សារ​​សាមគ្គី​ទី​រួម​ខេត្ត​កំពត ​ត្រូវ​បានគេ​មើល​ឃើញ​ថា ​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​យក​ផ្លូវ​សាធារណ​ៈ​មក​ធ្វើ​អាជីវកម្ម​​ដោយ​​​យក​ម៉ូតូ​-កង់ ​ទៅ​ដាក់​តម្រៀប​​ជា​បី​ជួរ ​និងមាន​​ដាក់​លក់​ត្រី​នៅ​លើ​ផ្លូវ​សាធារណៈ​រហូត​​ជិត​ដល់​កណ្តាល​ថ្នល់​ទៀត​ផង ​ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​​ចង្អៀត​ផ្លូវ​នៅ​ទី​នោះ ​ពិបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​​ និង​​បាត់​​​បង់​​សណ្តាប់​ធ្នាប់​ទាំង​ស្រុង ។

ឃ្លាំងស្តុក​​កម្ទេច​ក្រណាត់​រាប់​សិប​​តោន និង​ទីតាំង​​លក់​ថ្នាំ​ពេទ្យ២​កន្លែង​ ព្រមទាំង​​ហាង​កាហ្វេ​មួយ​ត្រូវភ្លើង​ឆេះ​ខ្ទេច​

Posted: 19 Dec 2012 07:13 PM PST

មនុស្សជាច្រើន​មក​ចោមរោមមើ​លនៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​​មួយ​កន្លែង​ដែល​មាន​កម្ទេច​ក្រណាត់​រាប់​សិន​តោន ព្រមទាំង​​ទីតាំងលក់​ថ្នាំ​ពេទ្យ​​២​កន្លែង​ និងហា​ង​កាហ្វេ​​មួយ​ត្រូវ​​បាន​អគ្គិភ័យ​​ឆាបឆេះ​អស់​គ្មាន​សល់​​ ទោះ​បីជា​មាន​ការ​អន្តរាគមន៍​​ពី​សំណាក់​អាជ្ញា​ធរ និង​​សមត្ថ​កិច្ច​មូល​ដ្ឋាន​ ជា​ពិសេស​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ជាច្រើន​គ្រឿង​ ទៅបាញ់​ទឹក​អស់​ជាង​៥០​ស៊ីទែន​ក្តី ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!